ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

រដ្ឋាភិបាល​អាមេរិក ប្រកាស​កម្មវិធី​ផ្សងសំណាង​សម្រាប់​ប្រជាជន​កម្ពុជា ចង់​ទៅ​រស់នៅ​អាមេរិក​​

ដោយ៖​ សុទ្ធ គឹមសឿន​ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 01:08 PM, (121)

រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់ផ្តើម​បើក​កម្មវិធី​ឆ្នោត​ផ្សងសំណាង យក​ទិដ្ឋាការ​អន្តោប្រវេសន៍ ទៅ​រស់នៅ ធ្វើការ និង​អាច​បន្ត​ការ​សិក្សា​​នៅ​សហរដ្ឋ​អាមេរិក​​ជា​​អចិន្ត្រៃយ៍ ដោយ​​ស្រប​ច្បាប់​។​

​កម្មវិធី​នេះ បាន​ផ្ដល់​ទិដ្ឋាការ​ដល់​ប្រជាជន​ប្រមាណ​ជា​៥​ម៉ឺន​នាក់​​​នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់ឆ្នាំ។ ​កាលពី​ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​កម្ពុជា​​ចំនួន ៩៨៦​នាក់ បានឈ្នះ​សន្លឹកឆ្នោត​​ផ្សងសំណាង​​ពី​កម្មវិធី​នេះ​។

​អ្នកផ្ដល់​ព័ត៌មាន​នៃ​ក្រុមហ៊ុន Dreamlife ដែល​ភ្នាក់ងារ​ទទួលខុសត្រូវ​សន្លឹកឆ្នោត​ផ្សងសំណាង​នេះ ឲ្យដឹងថា រដ្ឋាភិបាល​អាមេរិក ផ្ដល់​អាទិភាព​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​ ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ទៅ​រស់នៅ​អាមេរិក​ដោយ​ស្របច្បាប់ ជា​ពិសេស​ប្រជា​ពល​រដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ តែ​អាច​មាន​ភ័ព្ទសំណាង​។​

​ក្រុមការងារ​របស់​Dreamlife បាន​ចាប់ផ្តើម​ចុះ​ចែក​ទម្រង់​បែបបទ​នៃ​ពាក្យ​បំពេញ ទៅ​ឲ្យ​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន ដើម្បី​ដាក់​ពាក្យ​ផ្សងសំណាង​។ ​បេក្ខជន​ទូទៅ ដែល​អាច​ដាក់ពាក្យ​ផ្សង​សំណាង​បាន ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ដល់​ទៅ​៥៨​ឆ្នាំ បើទោះជា​មិនចេះ​និយាយ​ភាសា​អង់គ្លេស និង​មាន​កម្រិតវប្បធម៌​ទាប​ក៏ដោយ​។

​ការចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​រក​អ្នកឈ្នះ​នោះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​តាម​ប្រព័ន្ធ​អេឡិចត្រូនិច យ៉ាង​សុក្រឹត​ក្នុង​ទីស្នាក់ការ​នៃ​ភ្នាក់ងារ​ឆ្នោត នៅ​​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ២០១៤​។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន មិនទាន់​បាន​កំណត់​ពេល​វេលា និង​ចំនួន​អ្នកចូលរួម​ចាប់ឆ្នោត​នៅឡើយ​ទេ តែ​ក្រុមហ៊ុន នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ពី​ខែ​តុលា រហូតដល់​ខែ​មករា ឆ្នាំ​២០១៤ ហើយ​ដំណើរការ​នៃ​ការប្រកាស​លទ្ធផល ក៏​ស្ថិត​ក្នុង​អំឡុងពេល​នោះដែរ​។

ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ សូមទាក់ទងទៅអាស័យដ្ឋាន ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង ទាក់​ទង​តា​មទូរស័ព្ទលេខ ០៦៩ ៧៨៩ ៩២៨ ឬតាមអ៊ីម៉េល dreamlife.inquiries@gmail.com

សរសេរ​មកកាន់ លោក សុទ្ធ គឹម​សឿន តាមរយៈ​keomsouensoth@gmail.com


Tags: អាមេរិក - កម្ពុជា - ឆ្នោតផ្សងសំណាង

25121

Heng Rithea | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 02:36 PM

How can I get the form?

kimsan SEANG | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 02:39 PM

how i can register? how i find the file for register ?

nuon reasey | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 02:52 PM

I want live USA with family me
where register ?

Pin bolin | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 02:55 PM

How can I fine a location of Dreamlife Company ?,and will get a CV for fulfill a document lottery for get a Visa to live in United State ,

So please told me, What can I do for this duty.

I hope I will get more about information, Thank you

Respectfully ,

Bolin

toeur | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:08 PM

please send me the form

Pheakdey Kong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:10 PM

How can i apply and how much i will pay for lucky draw? where can i find your company to get application form? and who can i contact?

Thanks,

Regards,

Pheakdey

oeurn sarab | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:17 PM

how i can register? how i find the file for register ?
i want live USA how can apply CV this?

Mao Channary | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:18 PM

If the form post on facebook, it is more easier.

sophea | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:18 PM

how can i get the form ?

Koko | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:19 PM

Rithea and Kimsan: In fact, this lottery can be registered by yourself. You don't even need to ask the private company to help you on your behalf, cos when you are selected, you will be asked to pay for lots of money. Here is the US GreenCard Website: www.dvlottery.state.gov ( I guess the lottery will open in the 2nd October -Early November) And pls note that the application form is filled electronically through this website only. That is the government website.

Lyda | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:20 PM

How can i register and how i can have file?

ប៉ាង សុវណ្ណាក់ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:20 PM

ខ្ញុំចង់ដឹងពត៌មានបន្ថែមទៀត នឹង លេខទូរស័ព្ទទាក់ទង ?

sor chhaya | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:20 PM

How can I get the form?

kim nimol | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:21 PM

I want to know this News more ...

khan bunthoeun | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:22 PM

how can i get form somewhere if i want to register pls u confirm about this story too i hope that if i have good chance and i very happy go to somewhere thank you ...

វណ្ណា | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:23 PM

តើខ្មុំអាចdownload form​ ពីអ៊ីធើណែតបានដោយរបៀបណា?

Kang puthy | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:23 PM

Where can I get the form for lottery living in USA?

ma chomrong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:28 PM

តើខ្ញុំអាចទៅទទួលពាក្យនៅកន្លែងណាដែរ បើសិនជាខ្ញុំមិនបានទទួលពី ក្រុមការងារចែកចាយនៅ តាមសកលវិទ្យាល័យ?

Morn Tharith | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:29 PM

Have win this already on 2003 . How I can go to USA . Can u have me .....

pisey | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:32 PM

Plz Answer two questions above? i want to know too

thunthean | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:34 PM

Where can i get the form??

ម៉ាងមាសម៉ាលីស | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:39 PM

តើពេលណាទើប​ក្រុមការងារ​របស់​Dreamlifeបាន​ចាប់ផ្តើម​ចុះ​ចែក​ទម្រង់​បែបបទ​នៃ​ពាក្យ​បំពេញ ទៅ​?

sophea | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:43 PM

how i can register?

Lay Sopha | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:44 PM

1. Which Web for electric registration?
2. How can we know about the lucky-draw information?
3. Where we live in USA if we past drawing?

Chamroeun Sok | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:44 PM

How can I get the form to fulfill or to register?

មោសា ហៃ្សនី | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:47 PM

សូមជួយត្រេកអរចំពោះរដ្ជាភិបាលសហរដ្ជអាមេរិក ដែលបានបង្កើតជាសន្លឹកឆ្នោតផ្សង
សំណាងដើម្បីជួយ​​ដល់ប្រជាជនទូទាំងពិភពលោក​​ រស់នៅសហរដ្ជអាមេរិកដោយស្របច្បាប់។
ខ្ញុំចង់បានសន្លឹកឆ្នោតផ្សងសំណាង តើត្រូវទាក់ទងតាមរបៀបណា?​ តាមការណែរនាំខាងលើ ​​
សន្លឹកឆ្នោតចែកតាមសកលវិទ្យាល័យ រឺតាមគ្រឹះស្ថានអប់រំមួយចំនួន។ល។
ប៉ុន្តែសព្វថ្ងៃនេះ ខ្ញុំរៀនចប់សកលវិទ្យាល័យហើយ​ តើធ្វើដូចមេ្តចបានសន្លឹកឆ្នោត?
Tel: 0979976510, Email: sainy_mosa@yahoo.com

Noun Sothearath | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:49 PM

How can I get it?

Sokyou Lee | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 03:56 PM

Can i find the application form in US embassy
website??

ngen mesa | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:03 PM

thank you Koko for website www.dvlottery.state.gov

Run Saray | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:03 PM

សូមជួយត្រេកអរចំពោះរដ្ជាភិបាលសហរដ្ជអាមេរិក ដែលបានបង្កើតជាសន្លឹកឆ្នោតផ្សង
សំណាងដើម្បីជួយ​​ដល់ប្រជាជនទូទាំងពិភពលោក​​ រស់នៅសហរដ្ជអាមេរិកដោយស្របច្បាប់។
ខ្ញុំចង់បានសន្លឹកឆ្នោតផ្សងសំណាង តើត្រូវទាក់ទងតាមរបៀបណា?​
Tel: 092 919629, Email: cadtis.runsaray@gmail.com

kirivath | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:04 PM

Could you please give us a form!!!

chhengvannak | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:05 PM

how can I get form?I want to live in USA

Sang Sopheakdey | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:06 PM

It is good news for Cambodian people who are interested to live in USA. I am really interested with this program. If possible could you let me know how to get the application form? Thank you.

Narith | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:10 PM

How can i get the form to register?

Sok Chamroeurn | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:11 PM

I want to register for the program could you please advise me how to do that?
Best regards
Sok Chamroeurn

sanketyapul | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:12 PM

How can i register??

Virak | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:15 PM

how i can register? how i find the file for register ?

Nhim Makara | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:15 PM

Where can I find Dreamlife office?
How can I receive form from Dreamlife?

sanketyapul | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:15 PM

Tell me the exactly when, where can i register and more information ?? Please

Heng Sivly | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:21 PM

How can i get the form? And please give the contact phone number, easy to get more info.

Thanks,

Sivly

loek sarong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:25 PM

I want to live there but what should I do. where i can get form? thanks USA government.

Sokhoeun Chum | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:27 PM

I would like to apply for lottery but how is the process to register

Best Regards

Sokhoeun Chum

Tel. (855) 012 307 022, 095 408 127

Toeur KimSreang | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:30 PM

ខ្ញុំសប្បាយចិត្តព្រោះរដ្ឋាភិបាលអាមេរិកបានផ្តល់ឪកាស​ដល់ប្រជាជនទូទាំងប្រទេស។
ចំនែកខ្ញុំក៍មានឪកាសបន្តការសិក្សាពេលបានបញ្ចប់ដើម្បីជួយស្ទួយប្រទេសជាតិ

Him | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:30 PM

How do I register and get the form? where and address can I get more information. please keep me informed about that news and any information via sreng_him@yahoo.com

The email you were post [​keomsouensoth@gmail.com]is can't send maybe wrote.

Sokhoeun Chum | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:34 PM

I do to have register for this lottery but How can I do for that, Ineed to pay for that or free lottery

Best Regards

Sokhoeun Chum

Tel. (855) 012 347 022, 095 408 127

បញ្ញា | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:41 PM

how to get the form and apply the form ?

Vuthy ean | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:42 PM

My dream land with best life,

ឈួន ម៉េង | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:43 PM

សូមជួយត្រេកអរចំពោះរដ្ជាភិបាលសហរដ្ជអាមេរិក ដែលបានបង្កើតជាសន្លឹកឆ្នោតផ្សង
សំណាងដល់ប្រជាជនទូទាំងពិភពលោក​​ព្រមទាំងប្រជាជនកម្ពុជា ដើម្បីរស់នៅអាមេរិចដោយ
ស្របច្បាប់។តើខ្ញុំអាចទទួលបានសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា?​

kan kimchhorn | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:45 PM

good idea for people in cabodia

សៀង​សំណាង | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:51 PM

I think that it so difficult to get lucky draw for winning go to liveUSA. If you have any information related with the form, let's me knowthrough: samnangacc@yahoo.com.
Thank With the best regards,Samnang

Nguon Pheap | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 04:54 PM

ខ្ញុំចាប់អារម្មណ៏ខ្លាំងណាស់។​តើខ្ញុំអាចទទួលពត៏មានបន្ថែមទៀតតាមរយៈណា?​បើខ្ញុំទាក់ទងតាមរយៈ លោក សុទ្ធ គឹម​សឿន តាមរយៈ​keomsouensoth@gmail.com មិនបាន។​
លេខទំនាក់ទំនងរបស់ខ្ញុំ 097 59 79 667, email. pheapngoun@mail.com

chuong cho | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:02 PM

thank you very much, i'm very interesting for your information
could contact me by hand phone +855 12684684

រស់​ សុជាតិ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:05 PM

ខ្ញុំត្រេកអរណាស់ចំពោះរដ្ឌាភិបាលសហរដ្ឌអាមេរិកដែលបានបង្កើតកម្មវិធីផ្សងសំណាងជាសន្លឹកឆោ្នតដើម្បីជួយដល់ប្រជាជនទូទាំងពិភពលោកទៅរស់នៅសហរដ្ឌអាមេរិកដោយស្របច្បាប់។សូមបីតែខ្លួនខ្ញុំផ្ទាល់ក៏ចង់ទៅដែល ហើយតើខ្ញុំត្រូវទាក់ទងតាមរបៀបណា ដើម្បីបានសន្លឹកឆោ្នតផ្សងសំណាង? អ្នកដឹងទេសព្វថែ្ញនេះខ្លួនខ្ញុំរស់នៅបែកពីអ្នកមានគុណរបស់ខ្ញុំអស់រយះពេលជាយូឆ្នាំមកហើយខ្ញុំនិកគាត់ណាស់ចង់រស់កែ្បរគាត់ចង់មើលថែរក្សាគាត់ចង់អោបគាត់ខ្លាំងណាស់​ ហេតុដូចចេ្នះហើយនៅពេលខ្ញុំឃើញព័ត៌មាននេះខ្ញុំត្រេកអរណាស់ (ប៉ុនែ្តមិនដឹងថាពិតរឹមិនពិត​) សូមអគុណ​​ ជំរាបលា
rossochat_1978@yahoo.com
Tel : 012 522 324

Hout Kimleng | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:05 PM

How to get the form?And Do we pay the form?

Buth Phasy | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:10 PM

How can i find information and get form?what should i do to be right?

ransaroun | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:35 PM

how can i get form ?

bora | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:35 PM

Koko, how can i get the confirmation number?

Chantheara Teang | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:18 PM

how many times for one person who can complete their form lottery? If one person completed 2 times, what are you provide for them.

tangpilo | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:19 PM

តើខ្ញុំអាចទទួលពាក្យនៅឯណ​ ?

Huot Nary | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:24 PM

I am so happy for this lottery but I do not know how can I contract in Cambodia.

sem choeurn (សែម ជឿន | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:27 PM

Dear: Mr Soth Keom Souen


I saw your Company Dreamlife announcement via http://vodhotnews.com/16395

on26-Sep-2013. I am very interesting to Live or Work in USA.

So how can i get form for complete Curriculum Vitae!

Thanks.,
Best regards,
SEM CHOEURN

Contact: 092 55 66 15, 086 60 00 04

ខ្ញុំស្រឡាញ់ខ្មែរ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:38 PM

សម្រាប់​បង​ប្អូន​ដែល​ចង់​ដាក់​ពាក្យ​​ចូល​រួម​ផ្សង​សំណាង​ទៅ​រស់​នៅ​ ស.រ.អា សូម​ចូល​ទៅ​កាន់​ Link នេះ http://cambodia.usembassy.gov/2015dv.html ។ សូម​ចំណាំ វេបសាយ​ដែល​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​អាមេរិក គឺ​មាន​ពាក្យ ".gov" វេបសាយ​ដែល​គ្មាន​ពាក្យ​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។

សូម​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​មិន​ត្រូវ​បាន​គិត​ថ្លៃ​អ្វី​ទាំង​អស់។ យក​ល្អ សូម​កុំ​ដាក់​ពាក្យ​តាម​ក្រុមហ៊ុន​ឯកជន ទោះ​បី​ក្រុមហ៊ុន​នោះ​មិន​គិត​ថ្លៃ​ក៏​ដោយ ប៉ុន្តែ​ពេល​ដែល​លោក​អ្នក​មាន​សំណាង​ត្រូវ​បាន​ជ្រើស​រើស​ទៅ​រស់​នៅ គឺ​ក្រុមហ៊ុន​ទេ​ដែល​ទទួល​បាន​ព័ត៌មាន​នេះ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ទារ​​តម្លៃ​ពី​លោក​អ្នក​រាប់​ពាន់​ដុល្លា ជា​ថ្នូ​នឹង​ការ​ជួយ​រៀបចំ​ឯកសារ​បន្ថែម​ទៀត។

សូម​ព្យាយាម​ស្វែង​យល់ និង​បំពេញ​ដោយ​ខ្លួន​ឯង ឬ​សាក​សួរ​មិត្តភក្ដិ ឬ​បង​ប្អូន​ណា​ដែល​ធ្លាប់​បំពេញ ឬ​ចេះ​ភាសា​អង់គ្លេស ឲ្យ​ជួយ​បំពេញ​ជួស​លោក​អ្នក។

Seng KimPeng | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:39 PM

I want to learn in USA

Seng KimPeng | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:40 PM

I want to learn in USA 093787920

ប៉ែន សុធា | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:43 PM

តើខ្ញុំអាចរកពាក្យបំពេញនៅទីណាទៅ ? សូមអរគុណ !

pich Rotana | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:43 PM

can i know your address company to get form for complete, my phone number 092383703

Muy sok Thiem | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 05:45 PM

If possible you should provide all those application form to all the university in Cambodia.you shouldn't provide only in Phnom Penh you should provide to the other provinces like Siem Reap. for me, i really want to live and work in the USA but how can i get that form because i live and study too far from Phnom Penh. finally i hope you think about my idea again.

kheng ou | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:05 PM

Hello sir , how can i get form? thank for ur announcement to give
chance for all Cambodian people to live in USA . my phone number 093 64 67 66 .
Sincerely yours,
Kheng ou

Kim sokhean | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:12 PM

So where can i go Company Dream life? I really want to go to USA.
Tel: 081 62 19 12

noun.sokhim | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:16 PM

How can I take form? Where I get form? How can I do before I take form? Could you contact me email or facebook, noun.sokhim@gmail.com: phone number, 0976889459

Im sovathana | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:18 PM

តើខ្ញុំអាចរកពាក្យបំពេញនៅទីណាទៅ ? សូមអរគុណ ! 010450043

vannarith | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:23 PM

I like USA, so how can i get the form.

ransaroun | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:24 PM

តើអាត្មាអាចទទួលពាក្យឯណាបាន ?
០១២​២៦៩៤៨៤,០១៦២៦៩៤៨៤

SEM THORN | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:26 PM

THIS IS THE OCCASION FOR CITIZEN CAMBODIAN THAT WANT TO LIVE IN US.
I EXPECTED TO MUCH I CHANCE GO TO LIVE THERE.

Saorey Keo | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:26 PM

I am really thankful for The United State's government that give the opportunity for the people around the world living there. For me, I want to live there, too. So I want to know that how can I get the application. Please tell me, I am thank you very much.
Please contact me, Tell: 092319566 . Email: saoreykeo@gmail.com

phaktra kong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:40 PM

anywhere, can i find to register form and different from university.

Meng Ngov | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:42 PM

Dear Sir/Madam,

Could i asking u one .

How i can get the form for fill our information ?

Could u helping to send me by mail ..

And after i already fill then need to pass to who can rec' it ...

Can i know the phone for contact information..

After we pass all doc to them when we can know date for result ?

Thanks u ..

Best Regards,

Meng Ngov

SEM THORN | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:33 PM

០១៦៨៦៧២៧៧​​ តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា? ខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យ។

rin | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:48 PM

sunhannavy | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:49 PM

តើខ្ញំអាចទៅរកពាក្យនៅឯណា ០១០៤២៣១៣០

rin | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:49 PM

i think that usa really good location,high salary

HUY Tengsan | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 06:52 PM

Excuse me, Could I get form of this lottery? Thanks

tenghong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:00 PM

ខ្ញុំចាប់អារម្មណ៏ខ្លាំងណាស់។ ​តើខ្ញុំអាចទទួលពត៏មានបន្ថែមទៀតតាមរយៈណា?​ខ្ញុំសប្បាយចិត្តព្រោះរដ្ឋាភិបាលអាមេរិកបានផ្តល់ឪកាស​ដល់ប្រជាជនទូទាំងប្រទេសនៃពិភពលោក ។
ចំនែកខ្ញុំក៍មានឪកាសបន្តការសិក្សាពេលបានបញ្ចប់ដើម្បីជួយស្ទួយប្រទេសជាតិ តើខ្ញុំអាចរកពាក្យបំពេញ ឬទម្រង់ ឬ ឆ្នោតផ្សងសំណាងនេះ នៅទីណាទៅ ? នេះទូរស័ព្ទ ០១២៥៥៣៣៧៣ , ០៨៨៥៥៣៣៣៧៧

រស់​ ចំរើន | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:04 PM

តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា? ប្រសិនបើជាខំ្ញជាពលកររស់នៅក្នុងប្រទេថៃ​

សោម អាល់ឌីន | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:11 PM

ពិតជាល្អណាស់សម្រាប់ប្រជាជនកម្ពុជា ខ្ញុំចូលចិត្ត

Chhoeng Pak | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:15 PM

i did it last year, and now i am waiting for the result, until now i have not recruited yet. but for now, i really want to apply with hard process instead. could you tell me the detail about it?

thanks

mod kordet | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:18 PM

i want to go help ples

Chhoeng Pak | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:18 PM

could you tell me the detail of process? i did it last year, but until now i have not recruited yet? however, i really want to do in hard instead.

thanks

Chea Theavyna | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:18 PM

How can I get the form ?

mod kordet | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:21 PM

i want to go help me please .my number phone 089430474

SEY SAKNA | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:24 PM

តើខ្ញុំអាចទទួលពាក្យ​នៅទីណាបាន?​ សូមជួយប្រាប់ផង 093304144

yim bunchhat | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:24 PM

How to can I find a form for this registration?

soun soeung | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 05:49 AM

ខ្ញូំចងរួមផ្សងសំណាស់ជួយបា្របខ្ញុំផងនិងជួយផ្ញើform ផងបានទេតាមអុីមែលអរគុណ

Dara | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:30 PM

តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា?

narong | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:43 PM

ខ្ញុំមានសេចក្តីត្រេកអរណាស់ដែលបានទទួលពត៌មាននេះ ។តើខ្ញុំអាចទទួលបានពាក្យបំពេញបែបបទនេះនៅឯណាទៅ? សូមជួយប្រាក់ផង ០៩០៩៨៧៦១៤

Sun Narin | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 07:45 PM

សូមខលទៅលេខ០៦៩ ៧៨៩ ៩២៨ សម្រាប់ព័ត៌មានលម្អិត។

chan darith | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 08:06 AM

how can I get it? If I want apply. thank for information.

ចយ​ សុីណា | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 08:01 PM

ខ្ញុំសប្បាយរីករាយណស់ដែលបានឮការផ្សព្វផ្សាយនេះ។
តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា?

Bou sena | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 08:08 AM

ខ្ញុំសប្បាយរីករាយណស់ដែលបានឮការផ្សព្វផ្សាយនេះ។
តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា?

Chim Davuth | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 08:26 AM

ខ្ញុំត្រេកអរណាស់ចំពោះរដ្ឌាភិបាលសហរដ្ឌអាមេរិកដែលបានបង្កើតកម្មវិធីផ្សងសំណាងជាសន្លឹកឆោ្នតដើម្បីជួយដល់ប្រជាជនទូទាំងពិភពលោកទៅរស់នៅសហរដ្ឌអាមេរិកដោយស្របច្បាប់។សូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ចង់ទៅដែល ហើយតើខ្ញុំត្រូវទាក់ទងតាមរបៀបណា ដើម្បីបានសន្លឹកឆោ្នតផ្សងសំណាង? អ្នកដឹងទេសព្វថែ្ញនេះខ្លួនខ្ញុំកំពុងសិក្សានៅឡើយ។ហេតុដូចចេ្នះហើយនៅពេលខ្ញុំឃើញព័ត៌មាននេះខ្ញុំត្រេកអរណាស់។ តើអ្នកអាចផ្ដល់ព័ត៌មានពិស្ដារដល់ខ្ញុំបានដែរឬទេ?
សូមអគុណ!

ចាន់ ពៅសន្ធិ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 08:27 PM

ខ្ញុំសប្បាយរីករាយណាស់ដែលបានឮការផ្សព្វផ្សាយនេះ។
តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា? បើអ្នកដែលចែកពាក្យត្រូវបំពេញចែកតែតាមគ្រឹះស្ថានសិក្សាប៉ុណ្ណោះ៕

អ៊ុំ ថុល | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 08:28 PM

ខ្ញុំសប្បាយរីករាយណស់ដែលបានឮការផ្សព្វផ្សាយនេះ។
តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា?

ចាន់ ពៅសន្ធិ | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 08:35 PM

ខ្ញុំសប្បាយរីករាយណាស់ដែលបានឮការផ្សព្វផ្សាយនេះ។
តើខ្ញុំអាចទទួលសន្លឹកឆ្នោតផ្សងសំណាងតាមរបៀបណា? បើអ្នកដែលចែកពាក្យចែកតែតាមគ្រឹះស្ថានសិក្សានោះ៕ My Tell: 077923936

Serey Voeut | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 08:40 PM

Pls tell me how can I get it? thanks u,

Sun Narin | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 09:11 PM

ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ សូមទាក់ទងទៅអាស័យដ្ឋាន ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានី និង ទាក់ទងតាមទូរស័ព្ទលេខ ០៦៩ ៧៨៩ ៩២៨ ឬតាមអ៊ីម៉េល dreamlife.inquiries@gmail.com

ly nau | ថ្ងៃព្រហស្បតិ៍ ទី26 កញ្ញា 2013, 09:23 PM

ខ្ញុំត្រេកអរណាស់ខ្ញូំចងរួមផ្សងសំណាស់ជួយបា្របខ្ញុំផងនិងជួយផ្ញើform ផងបានទេតាមអុីមែលអរគុណ

Doran | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 08:43 AM

How can we get "Entrant's Confirmation Number"?

Mao Chantha | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 09:45 AM

I want to go there for my education, so how can you help with that. I want to study and helping with the work where ever.

Chan Darith | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 10:21 AM

I want to go there for my education. how can i apply to go?

Chea Siek Ai | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 10:22 AM

I want to live and study there. because at there can keep me peaceful, and I can get higher education from university of America. Please, send form me to apply this lucky draw.

Best regards,

Chea siek Ai

Nov chamroeun | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 10:45 AM

ខ្ញុំបាទនិងក្រុមគ្រួសារសុទ្ឋតែមន្រ្តីរាជការ​ប្រាក់ខែតិចមានជីវភាពលំបាកមានបំណងចង់ទៅរស់នៅអាមេរិក

Net Chanmanal | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 11:05 AM

How can i get form? you can send form to me?

Nao Sokhon | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 11:37 AM

i want to get the form.

Sophanou Wann | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 12:58 PM

I need to live and do business at USA.
thanks
Sophanou

Sun touch | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 02:33 PM

I want to get the form and want to know the ways of life over there, for improve your self and my country and want to do something more.

sok vanna | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 02:48 PM

How can we get the form???

A lady | ថ្ងៃសុក្រ ទី27 កញ្ញា 2013, 03:45 PM

I have a family ( husband and two kids) can I submit the form?

ឌីមម៉ង់ | ថ្ងៃអាទិត្យ ទី29 កញ្ញា 2013, 08:08 PM

តើអាចប្រាប់អំពីការទទួលពាក្យនៅកន្លែងណា ?
ឬ អាច call 070758986

Doung Huy | ថ្ងៃចន្ទ ទី30 កញ្ញា 2013, 09:18 PM

តើអាចទៅជាលក្ខណះគ្រួសារបានទេ?

sophea | ថ្ងៃអង្គារ ទី31 ធ្នូ 2013, 12:02 PM

 បើទៅហើយតើពេលណាទើបអាចមានសិទ្ធចូលសញ្ជាតិបាន ?
USA Green Card

ហេង​ ច័ន្ទវាសនា | ថ្ងៃពុធ ទី18 មិថុនា 2014, 09:18 AM

នេះជាកម្មវិធីយ៉ាងពិសេស​សំរាប់ប្រជាពលរដ្ឋខ្មែរ មួយវិញទៀតកម្មវិធីនេះចូលរួមចំណែកក្នុងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាក៏ដូចជាប្រជាជនខ្មែរផងដែរ។



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

ថ្ងៃទី16 កុម្ភៈ 2016, 03:49 PM

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

ថ្ងៃទី16 កុម្ភៈ 2016, 03:24 PM

សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

ថ្ងៃទី16 កុម្ភៈ 2016, 11:07 AM

ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

ថ្ងៃទី16 កុម្ភៈ 2016, 10:59 AM

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

ថ្ងៃទី16 កុម្ភៈ 2016, 10:23 AM

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

បាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែន

ថ្ងៃទី16 កុម្ភៈ 2016, 07:32 AM

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​ បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុក​ការតវ៉ានេះ​ជា​សេរីភាពនៃ​ការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។​ កាលពីម្សិលមិញ លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថាប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To