ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី22 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

របាយការណ៍​៖​ ឧកញ៉ា ​ទ្រី ភាព បង់លុយ​ប្រចាំ​ខែ​មួយ​លាន​ដុល្លារ​ឲ្យ​គ្រួសារ​នាយករដ្ឋមន្ត្រី​​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃពុធ ទី20 វិច្ឆិកា 2013, 04:02 PM, (7)

មើលរូបភាពបន្ថែម

ក្រុមហ៊ុន​លោក​ទ្រីភាព​នៅពោធិសាត់ (រូបថតពី​របាយ​ការណ៍​ស៊ើបអង្កេត)​

​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ១លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ ​ចិន​។​

​ការ​អះអាង​នេះ ត្រូវបាន​បង្ហាញ​ក្នុង​របាយការណ៍​ក្រោម​ចំណងជើង​ថា ឃ្លាំ​មើល​ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ អំពី​ក្រុមហ៊ុន ទ្រី ភាព (​នយោបាយ​​ប្រមូល​ឈើ​ឲ្យអស់​ពី​ស្រុ​ក​​ខ្មែរ​) ដែល​ចេញផ្សាយ​នៅថ្ងៃនេះ ដោយ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​។​

​របាយការណ៍​ជិត​៥០​ទំព័រ ដោយ​ភ្ជាប់​លេខ​ទូរស័ព្ទ​ប្រភព​ ដែល​ផ្តល់​ព័ត៌មាន​រសើប​ទាំងនោះ ក៏​បាន​បង្ហាញ​ពី​ប្រវត្តិ ឧ​កញ៉ា ទ្រី ភាព ថា ជា​អតីត​ព្រូ​ឡាន​​រត់​តាក់ស៊ី និង​ជា​កម្មករ​សំ​ណង់​។ ប៉ុន្តែ​ក្រោយមក​បាន​រៀបការ​ជាមួយ​ស្ត្រី​មេម៉ាយ​កូន​មួយ ឈ្មោះ ម៉ៅ ម៉ុម ដែល​មាន​កំណើត​មក​ពី​ប្រទេស​វៀត​ណាម និង​ត្រូវបាន​ឧត្តមសេនីយ៍ម្នា​ក់​នាំទៅ​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​អាណិត​ស្រលាញ់​។​

​របាយការណ៍​ដែល​មាន​ការ​សហការ​ផ្តល់​ព័ត៌មាន​ដោយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ផង​នោះ បានឲ្យដឹង​ទៀតថា ឧ​កញ៉ា ទ្រី ភាព បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ជិត​៧​ម៉ឺន​ហិកតា តាម​រយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ហើយ​ធ្វើ​សកម្មភាព​ គឺ​កាប់​ឈើ​។ របាយការណ៍​ក៏​បង្ហាញ​រូបភាព​នៃ​ភូមិគ្រឹះ​ច្រើន​​កន្លែង​របស់​ឧកញ៉ា​នេះ ដែល​សង់​ឡើង​ដោយ​មាន​រច​នា​​ដោយ​ឈើប្រណិត​ដែល​ថ្លៃៗ តម្លៃ​រាប់​លាន​ដុល្លារ​។ 

​របាយការណ៍​នេះ ឲ្យដឹង​ទៀត​ថា ​ឧកញ៉ា​ស្និទ​នឹង​នាយករដ្ឋមន្ត្រី​នេះ មាន​ក្រុមហ៊ុន​យ៉ាងតិច​១៥ និង​បាន​កាន់កាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​ជាប់​ព្រំដែន​ថៃ និង​វៀតណាម​។​

តែទោះជាយ៉ាងណា នេះ​ជាការ​អះអាង​របស់​របាយការណ៍ស៊ើប​អង្កេត​នេះ​ទេ ដោយ​VOD​មិនទាន់​​អាច​សុំ​ការឆ្លើយបំភ្លឹ​ពីតំណាង​​ឧកញ៉ា ទ្រី ភាព បាន​​នៅ​ឡើយ​​ទេ។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន អះអាងថា របាយការណ៍នេះ មិនផ្លូវការទេ​៕

សេចក្ដីប្រកាសព័ត៌មាន ៖ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា

ទាញយករបាយការណ៍ ឃ្លាំ​មើល​ធុរៈកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ភាគ​១ អំពី​ក្រុមហ៊ុន ទ្រី ភាព

 

សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com


Tags: អំពើពុករលួយ - ឧកញ៉ា ទ្រីភាព

30612

SREY BONTHON | ថ្ងៃពុធ ទី20 វិច្ឆិកា 2013, 06:12 PM

លោកផៃស៊ីផានអ្វីក៏ដោយអោយតែប៉ចំលើម្ចាស់គាត់មានពាក្យសំដីបែបគាំពារហូតស្តាយគំនិតនឹងបញ្ញារបស់គាតព្រមទាំងពាសំដីរបស់គាត់បើសិនគាត់ធ្វើរកាបំរើប្រជាជនច្រើនជាងបំរើបក្សខ្ញុំគិតថាប្រជារាស្រ្តមានភ័ព្ទសំណាង ខ្លាំងមែនទែនតែផ្ទុយទៅវិញរាល់ទង្វើអ្នកមានអំណាចជិះជាន់មកលើប្រជាជនក្រុមអ្នកមានអំណាចដូចជាផៃស៊ីផានតែងតែបដិសេធន៍បានគ្រប់រឿង

Sau Pharoeurn | ថ្ងៃពុធ ទី20 វិច្ឆិកា 2013, 08:06 PM

Anhcheng sos ban chea mean sith bamplanh prey cheu krup ti kanleng seng penh phtey protes.

CHEA | ថ្ងៃពុធ ទី20 វិច្ឆិកា 2013, 08:52 PM

THIS INVESTIGATION IS CLEARLY SHOWING ALL CAMBODIAN.THE LEADER THAT USE TO LYING TO HIS OWN PPLE IS SHOWING HIS TRUE COLOR. IF THIS INVESTIGATION COM OUT TRUE.Mr STRONG MAN IS A CRIMINAL OF THIS NATION.THIS CORRUPTION IS VERY HEAVY FOR ALL CAMBODIAN.THAT MEAN Mr HUN SEN WAS DESTROY THIS COUNTRY.HOW CAN CAMBODIAN TRUSTED THIS MAN. THIS MAN DOES NOT EVEN LIKE HIS ON OWN PPLE.HE LIKE ANOTHER NATION INSTATE HIS OWN.YOU CAN NOT DISCRETION OF THIS CORRUPTION FROM Mr HUN SEN . THIS ACTON WAS MAKING ALL CAMBODIAN STRUGGLE IN EVERY ASPECT OF PPLE LIVE FOR MORE THAN THREE DECADE . THIS WILL SHOW ALL ABOUT THIS GOV. I MEAN CPP GOV.IF IN MUSLIM COUNTRY THIS KIND OF LEADER CAN BE HANG IN FRONT OF PUBLIC .CAMBODIAN WAS RECEIVING VERY HEAVY PRICE FROM THIS GOV. IF CAMBODIAN CAN NOT CHANG THIS .CPP. GOV. IT CAN BE THE END OF CAMBODIA. PEACE FOR ALL CAMBODIAN THANK YOU

Samady KS | ថ្ងៃព្រហស្បតិ៍ ទី21 វិច្ឆិកា 2013, 08:01 AM

ជា​រើយៗ ទោះ​មាន​ភស្តុតាង មាន​ឯកសារ មាន​ហេតុផល​បែប​ណា ក៏​ដោយ​គឺ ខាង​រដ្ឋាភិបាល​ពិ​សេស​ លោក ផៃ ស៊ីផាន​តែ​ម្ដង គាត់​តែង​តែង​មាន​លេស ប្រកែក​ពុំដែល​ខាន​ឡើយ គាត់​តែង​ច្រាល​ចោល​រាល់​ការ​ចោទ​ប្រកាន់​នានា ដែល​កើត​មាន​ក្នុង​សង្គម​ខ្មែរ។

Sarann chea | ថ្ងៃព្រហស្បតិ៍ ទី21 វិច្ឆិកា 2013, 08:02 AM

ចម្លើយសារភាពឃ្មានទេបច្ចុប្បន្ន មានតែអនាគតពេលនូវក្នុងវង់ក្រចក
មុខតុលាកាយុតិធម៍មួយ

Rin Im | ថ្ងៃសុក្រ ទី22 វិច្ឆិកា 2013, 08:55 AM

ឈើដែលសមត្ថកិច្ចតាមចាប់ដូចសង្រ្គាមលោនិងសមរភូមិប្រយុទ្ឋសិុសាច់ហុតឈាមរាល់ថ្ងៃប្រហែលជាមានអ្នកចាំប្រមូលទិញដុំហើយមើលទៅ.....អរគុណចំពោះអង្គភាពសើបអង្កេតដែលបានបង្ហាញពត៌មាននេះអោយខ្ញុំនិងប្រជាជនកម្ពុជាទូទៅបានដឹង...ជើងមេឃចាប់ផ្តើមបើកចំហរហើយ...

Forest | ថ្ងៃសុក្រ ទី22 វិច្ឆិកា 2013, 12:11 PM

ហេតុអីហ៊ានចេញរបាយការណ៏បែបហ្នឹងបើមិនមានឯកសារត្រឹមត្រូវ​។​មានបំណងអីចង់រត់ចោលស្រុកដើម្បីបានគេជួយ​ឬ​​​។​អ្នកអាជីបនឹងមានជំហរជួយជាតិគេមិនធ្វើបែបហ្នឹងទេ។​គេនឹងប្តឹងបើគ្មានឯកសារត្រឹមត្រូវមកបញ្ជាក់ពីអ្វីដែលនិយាយនេះ​៕​ខ្ញុំមិនសរសើរទង្វើបែបនេះទេ​ខ្ញុំនឹងសរសើរបើលោកមានឯកសារបញ្ជាក់ត្រឹមត្រូវនឹងមិនរត់ចោលស្រុកពេលគេប្តឹងលោក។



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
សហគមន៍មួយអះអាងថាធ្វើស្រែជិត៣០ឆ្នាំទើបប្រឈមនឹងការបណ្តេញចេញ

ថ្ងៃទី15 កុម្ភៈ 2016, 03:22 PM

សហគមន៍មួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជំរុញអា​ជ្ញា​ធរ​ខេត្តឲ្យពន្លឿនធ្វើប័​ណ្ណកម្មសិទ្ធិ​ជូន​ពួក​គេ​ជិត​​​​៧០គ្រួសារដោយ​​អះអាងថាពួកគេថាបានមករស់នៅ​តំបន់​​នោះ​ជិត​៣០​ឆ្នាំ​មកហើយ។ ប្រធានសហគមន៍អូរត្រជាក់ចិត្តស្ថិតក្នុងស្រុកព្រៃនប់លោក សំ សុផាត អាយុ៤៧ឆ្នាំឲ្យVODដឹងថានៅ​​ថ្ងៃ​ទី​១៥ខែកុម្ភៈនេះ ពួកគាត់បានដាក់ញត្តិម្តងទៀតទៅ​​​​ភិបាលខេត្តព្រះសីហនុជំរុញឲ្យអា​ជ្ញាធ​រព​ន្លឿ​​ន​​យ​​​ន្ត​ការចុះវាស់វែងកាត់ឃ្វៀលដីនិងធ្វើ​ប័ណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់៦៨គ្រួសារ។ បុរសរូបនោះអះអាងទៀតថាពួកគាត់បានរស់នៅនិងអាស្រ័យផលលើដីទំហំដីជាង២៤​០​​​​ហិ​​​កតានៅ​ភូ​មិអូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុកព្រៃនប់នោះ គាត់ថាខ្លះមកនៅឆ្នាំ១៩៨៨និងខ្លះទៀតម​ក​​​រ​​ស់​​នៅ​​ឆ្នាំ១​​៩៩​២ ប៉ុន្តែតំណាងរូបនោះអះអា​ង​ថា​ពួកគេនៅមិនទា​ន់ទទួ​លបា​នប័ណ្ណ​កម្ម​សិ​ទ្ធិពីរ​ដ្ឋា​ភិ​បាល​ទេ។ លោក សំ សុផាត អះអាងទៀតនៅឆ្នាំ២០១២ក្រុមហ៊ុនឯកជនមួយបានរារាំងក្រុមនិស្សិតមិនឲ្យ​ចុះ​វាស់​វែ​​ងធ្វើ​ប័ណ្ណ​កម្មសិទ្ធិជូនពួកគេដោយអះអាងថាដីនោះជាដីរបស់ក្រុមហ៊ុន។ លោកបន្តថា៖ “ការងារដាំ​ដុះវាខិតជិតចូល​មកដល់។ អញ្ចឹង​ការ​ព្រួយបារម្ភថាបើអត់ផ្លាស់ទៅ[អត់ដោះ​ស្រាយ]នៅតែពាក់ព័​ន្ធហ្នឹងរ​ហូ​ត​​អ​ត់​បានធ្វើអី​ទេ[ធ្វើស្រែចំការ]។​ ប្រជាពលរដ្ឋ​កាន់តែជួបការលំបាកទៅៗអញ្ចឹង​សុំឲ្យ​អភិ​បាល​ខេត្តព​ន្លឿនៗការវាស់វែងនេះ”។ ​តំ​ណាងអ្នកតវ៉ាមួយរូបទៀតគឺលោក សំ សុផល អះអាងដែថាពួកគេជាកសិកររស់នៅពឹ​ងអាស្រ័​​យតែដី​ស្រែ​ដី​ចំការលោកថា បើ​បាត់ដីស្មើនឹងបាត់ជីវិត។ បុរសរូបនោះព្រួយបារម្ភថាបើរដ្ឋាភិបាលនៅ​តែព​ន្យា​​ពេ​​ល​​​​ចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគេ គាត់ថា​ពួកគា​ត់ជិត១០០គ្រួសារនោះនឹងត្រូវគេបណ្តេញចេញនៅថ្ងៃ​ណា​មួយ។ លោកបន្ថែមថា៖ “បើសិនជាអត់ដីបញ្ហាជីវភាព របស់​ពួកយើងជួបបញ្ហាមែនទែនមានទៅធ្វើអី មាន​​តែទៅធ្វើ​ខ្ញុំគេ តែបើខ្លួនខ្ញុំនៅក្មេងដូចពីមុនចេះតែធ្វើបានតែបើ​ឥឡូវចាស់ហើយទៅធ្វើអីកើត!”។ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន អះអាងថាលោកទទួលស្គាល់ពីការព្រួយបារម្ភរបស់អ្នកតវ៉ា ប៉ុន្តែ​លោ​​កថាបញ្ហានេះ លោកត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ដោះស្រាយ។ លោកបន្តថា៖ “ជា​រួមគឺគំនិត​ខ្ញុំច​ង់​ជំរុ​ញការដោះស្រាយវិបត្តិដីធ្លី ដែល​កន្លងទៅធ្លាប់តែមានការជាប់គាំងការឈ្លោះ​ប្រកែក​គ្នាហ្នឹ​ងឲ្យ​បា​នឆា​ប់។ ប៉ុន្តែអ្វីដែលអាចធ្វើទៅបាននោះវាមិនអាច​ដូច​យើងគិតវាអាចយឺ​តយ៉ាវក្នុងរឿងនេះ។ មិនឲ្យយូ​ទេពេ​លខ្លះខ្ញុំទៅខ្លួនឯង”។ មន្ត្រីសម្របសម្រួលរបស់អង្គការលីការដូប្រចាំខេត្តព្រះសីហនុលោក បួន​ ណារិទ្ធ លើកឡើងថានៅ​ខេ​​ត្តនេះ​ការធ្វើ​ប័ណ្ណជា​លក្ខណប្រព័ន្ធលោកថាធ្វើបានតែនៅទីប្រជុំជនមួយចំនួនលោកថាចំណែក​ឯតំ​បន់​ឆ្លា​យៗ​ខ្លះមិនទាន់បានធ្វើនៅឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនោះឲ្យដឹងទៀតថាដីនៅតំបន់ដែលសហគមន៍ឡើងមកតវ៉ាច្រើនដងនេះលោកថា​​ស្ថិ​តក្នុ​ងតំបន់​គម្រប​ព្រៃ​ឈើ​និងមានភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនឋានសួគ៌ដែល​លោកថា​ក្រុមហ៊ុនទទួ​​ល​បានសិទ្ធិវិនិយោគនៅ​តំបន់​នោះ។ ទោះជាយ៉ាងណាលោក បួន ណារិទ្ធ អះអាងថាប្រជាសហគមន៍អូរត្រជាក់ចិត្តនោះពិតជាបា​នមករស់​នៅ​​តំ​បន់នោះច្រើនឆ្នាំ មានលិ​ខិ​ត​ទទួ​ល​ស្គា​​​ល់ពីអាជ្ញាធរមូលដ្ឋាន​។ មន្ត្រី​សង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាលពន្លឿនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគេដែលលោកថាដើម្បី​បំ​បា​​​​ត់​ភាពភ័យខ្លាច​ពីការ​បណ្តេញចេញនិងកាត់បន្ថយការចំណាកស្រុកខុសច្បាប់។ លោកបន្ថែមថា៖ “យើងចង់ឲ្យរដ្ឋាភិបាលពន្លឿនកាត់ឃ្វៀលដីជូនប្រជាពលរដ្ឋខ្មែរយើងឲ្យបានចប់​សព្វ​គ្រប់​ក្នុង​ឆ្នាំ​២០១៦ ក្នុង​អាណត្តិនេះពីព្រោះប្រជាពលរដ្ឋហ្នឹងគាត់ចង់បង្កបង្កើនផលចង់ធ្វើ​អ្វីអា​ច​ធ្វើបា​នលុះ​ត្រា​តែមានប័ណ្ណ​កម្មសិទ្ធិ។ ហើយបើ​អត់​មានប័ណ្ណអញ្ចឹងពួកគាត់ចង់ដាំដុះចង់ធ្វើ​អីក៏អ​ត់​បាន​ដែរ​គឺស្ថិតក្នុងស្ថានភាពភ័យខ្លាចរហូត។ អញ្ចឹងហើយបានជាជីវភាព របស់ពួកគាត់នៅតែក្រលំបាកចំណា​កស្រុ​ករ​​ហូតហ្នឹង”។ កន្លងទៅលោកនាយករដ្ឋមន្ត្រីធ្លាប់​លើកឡើងថាបើទោះបីពលរដ្ឋបានទៅរស់នៅលើព្រៃអភិរក្សឬគម្របព្រៃក៏​ដោ​យ​បើតំបន់​នោះបានក្លាយជាភូមិឃុំលោកថាអាជ្ញាធរត្រូវកាត់ឃ្វៀលដីនៅ​តំបន់នោះប្រគល់​ឲ្យ​​​​​ព​ល​​រ​​​​ដ្ឋរស់នៅដោយស្របច្បាប់។ ប៉ុ​ន្តែមកដល់ពេលនេះជម្លោះដីធ្លីនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តផ្ទុះឡើងដោយពលរដ្ឋអះ​អាង​ថា​អា​ជ្ញាធរ​ខ្លះមិន​បានអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាល៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

ប្រជាពលរដ្ឋចោទអាជ្ញាធរខេត្តព្រះវិហារថារារាំងពួកគេមិនឲ្យបង្កើតសហគមន៍ការពារព្រៃឈើ

ថ្ងៃទី12 កុម្ភៈ 2016, 11:27 AM

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារ​អះអាងថាអភិបាលស្រុកឆែប​បានរារាំងពលរដ្ឋ​ជិត៣៦០​នា​ក់មិន​ឲ្យ​​ពួក​គេបង្កើត​សហគមន៍ការពារ​ព្រៃ​ឈើ និងព្រមានចាប់ខ្លួនអ្នកដឹកនាំដោយអះអាងថាពួកគាត់ធ្វើ​ខុសនិ​តិវិ​ធី​ច្បាប់។ តំណាងពលរដ្ឋនៅឃុំម្លូព្រៃ១ ស្រុកឆែបលោក អ៊ុំ សារិទ្ធ ប្រាប់VODថានៅព្រឹក​ថ្ងៃព្រហស្បតិ៍មិញ​​ថា ​អភិ​បាល​​ស្រុកឆែបលោក សុខ សាន្ដតារា បានដកយកឯកសារ​ស្នាម​មេដៃ​អ្នកភូមិ៣៥៩នាក់​ស្នើសុំ​បង្កើតស​ហគម​ន៍​​ការ​ពារព្រៃឈើនៅតំបន់​ព្រៃព្រះ​រការយកទៅទុកចោល​ដោ​យ​​ចោទ​ថា ពួក​គាត់​ធ្វើខុសច្បាប់។ លោកបន្ដថាអភិ​បាល​ស្រុករូបនោះបាន​ព្រមានថានឹងចាប់ខ្លួន​រូប​លោក​បើធ្វើ​សកម្ម​ភាព​ប្រ​មូលស្នាមមេដៃបន្ដទៀត។ លោកបន្ថែមថាពួកគាត់គ្រាន់ចង់ការពារព្រៃ​ព្រះរការនោះទុក​សម្រាប់​​កូនចៅជំ​នាន់ក្រោយ។ លោកបន្តថា៖ “មិនដឹងដែរគេថាពួកខ្ញុំនេះ ខុសច្បាប់តែមិនដឹងខុសច្បាប់រឿងអីគ្រាន់តែសុំស្នាមមេដៃរបស់ប្រជាពលរដ្ឋដើម្បីសុំយកដីនោះមកការពារជារួមទាំងអស់ជាមួយ​សមត្ថកិច្ច​នោះផងបាទ ប៉ុន្តែគេថាពួកខ្ញុំធ្វើអត់ត្រឹមត្រូវបាទមិនដឹងដែរមិនដឹងខុសពីចំណុចអី”។ តំណាងពលរដ្ឋមួយរូបទៀតលោក ជឿន ជួន សម្ដែងការខកចិត្ដចំពោះអាជ្ញាធរដែលបានហាម​ឃា​ត់​​ពួកមិន​ឲ្យបង្កើត​សហគមន៍ការពារព្រៃឈើនេះ។ លោកអះអាងថាតាមការចុះល្បាតកន្លងមកតំបន់​ព្រៃ​ព្រះ​​ឈើនេះកំពុងរងការបាត់បង់ជាបណ្ដើរដោយ​លោកថា សមត្ថកិច្ចនិងមន្ដ្រីជំនាញមិន​យកចិត្ដទុកដាក់​ទប់ស្កាត់និងការពារនោះទេ ផ្ទុយទៅវិញពួកគេបានឃុបឃិតគ្នាធ្វើបទល្មើសជាបន្ដបន្ទាប់។ ករណីនេះអភិបាលស្រុកឆែបលោក សុខ សាន្ដតារា មានប្រសាសន៍ថាការហាមឃាត់នេះដោយ​សារ​ព្រៃព្រះរការ​នេះត្រូវ​បាន​បញ្ចូល​ជាព្រៃអភិរក្សដែលគ្រប់គ្រងដោយអង្គការមួយឈ្មោះ​​​ WCS រួចទៅហើយ ប៉ុ​ន្ដែលោកថាពលរដ្ឋ​អាចចូលរួម​ទប់ស្កាត់​ការពារព្រៃ​ឈើជាមួយសមត្ថកិច្ចនិងអង្គការនោះបាន។ លោកបន្ថែមថា៖ “ខ្ញុំមិនមែនមិនឲ្យបង្កើតទេព្រោះនីតិវិធីវាពាក្យថាសហគមន៍ដីហ្នឹងលុះ​ត្រាតែជាដីនៅទំនេរទើបបង្កើតសហគមន៍បានតែបើដីមានម្ចាស់ហើយប្រៀបបានដូចជាស្ត្រីម្នាក់ចឹងបើគេចែចូវគេភ្ជាប់ពាក្យហើយយើងទៅ​ក្រោយគេម៉េចអោយ”។ ​ទោះយ៉ាង​ណាលោក សុខ​ សាន្ដតារា ​ទទួលស្គាល់ថាព្រៃព្រះរការនោះ​មានបទល្មើសកាប់បំផ្លាញព្រៃឈើ​ជារៀង​រាល់​ថ្ងៃដោយសារព្រៃអភិរក្សមានទំហំធំខណៈសមត្ថកិច្ចនិងមន្ដ្រីជំនាញមានកំលាំងមិនគ្រប់គ្រាន់។ មន្ដ្រីតស៊ូមតិនៃអង្គការពន្លកខ្មែរនៅខេត្ដព្រះវិហារលោក ប៉ឹក សោភណ្ឌ មានប្រសា​ស​ន៍​​ថា​​ការរា​រាំងមិនឲ្យ​ពលរដ្ឋបង្កើត​សហគមន៍​ការពារព្រៃឈើនេះ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​ដោយ​លោក​សង្ស័យថាអាជ្ញាធរអាច​មាន​គម្រោង​ទុក​​ព្រៃព្រះរការ​នោះ​សំរាប់វិនិយោគ​ឲ្យ​ក្រុម​ហ៊ុនឯកជន​ណាមួយ​ធ្វើការ​អភិវឌ្ឍ។ លោកថាបើតាមប្រជាសហគមន៍និងអាជ្ញាធរស្រុកឲ្យដឹងថា​តំបន់ព្រៃឈើព្រៃព្រះរការនោះជាព្រៃ​ធំ​ចុង​​ក្រោយ​បន្ទាប់​​ពីព្រៃឡង់ដែលមាន​ទំហំជិត១០ម៉ឺន​ហិកតា(៩៩.៨០០ហិកតា)ស្ថិតនៅជាប់ព្រំប្រទល់បី​ស្រុករួម​មាន​​ស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំងក្សាន្ដ ក្នុងខេត្ដព្រះវិហារ៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

ក្រសួងកសិកម្មគ្រោងផ្ទេររដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរតាមខេត្តជាអ្នកគ្រប់គ្រង

ថ្ងៃទី12 កុម្ភៈ 2016, 10:14 AM

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីផ្ទេរការគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ និងជលផលទៅឲ្យមន្ទីរនៅតាមរាជធានីខេត្តជាអ្នកគ្រប់គ្រងវិញ ដោយបញ្ជាក់ថា ដើម្បីស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាល។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី៨ ខែកុម្ភៈ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងជលផលនេះធ្វើឡើងតាមការសម្រេចរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងការកែសម្រួលសមត្ថកិច្ចនៃការគ្រប់គ្រងលើខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល។ លិខិតដដែលបន្តថា យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីចុងឆ្នាំ២០១៥នោះ ក្រសួងកសិកម្មបានសម្រេចបំពេញបន្ថែមភារកិច្ច និងប្ដូរឈ្មោះពីមន្ទីរកសិកម្មទៅជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។ លិខិតបន្តថា ក្រសួងក៏បានសម្រេចធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីជលផលផងដែរ។ អ្នកនាំពាក្យក្រសួងកសិកម្មលោក ឡោ រស្មី បានឲ្យវីអូឌីដឹងបន្ថែមថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលព្រៃឈើស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ពីថ្នាក់ក្រសួងនៅឡើយ។ លោកបន្តថា ការផ្ទេរការគ្រប់គ្រងទៅកាន់មន្ទីររាជធានីខេត្តនេះជាការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងជាការកំណែទម្រង់វិស័យព្រៃឈើ និងវិស័យជលផល។ លោក ឡោ រស្មី បន្តទៀតថា ការផ្ទេរការគ្រប់គ្រងនេះអាចសម្រេចទៅបានលុះណាតែមានការសម្រេចចុងក្រោយពីរាជរដ្ឋាភិបាល ដោយលោកថាអាចចំណាយពេលប្រមាណ៦ខែទៀត។ ចំពោះប្រសិទ្ធិភាពនៃការអនុវត្តវិញ លោកថា ត្រូវរង់ចាំមើលការសម្រេចជាចុងក្រោយពីរាជរដ្ឋាភិបាលជាមុនសិន។  លោក ឡោ រស្មី ឲ្យដឹងដែរថា មូលហេតុដែលក្រសួងកសិកម្មផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺដើម្បីស្នើសុំពិនិត្យ និងផ្តល់មតិណែនាំលើសេចក្ដីព្រាងនៃការធ្វើវិសោធនកម្មច្បាប់ស្តីព្រៃឈើ និងច្បាប់ស្តីជលផល ដោយលោកថា គណៈរដ្ឋមន្ត្រីបានសម្រេចប្រគល់​ភារកិច្ច​ឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកដឹកនាំការងារនៃការធ្វើការកែសម្រួលនេះ៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com   

យូនីសេហ្វចាប់ផ្ដើមផែនការសកម្មភាពថ្មីនៅកម្ពុជារយៈពេល៣ឆ្នាំក្នុងទឹកប្រាក់៦៥លានដុល្លារ

ថ្ងៃទី10 កុម្ភៈ 2016, 05:46 PM

អង្គការយូនីសេហ្វ(UNICEF)ប្រកាសដំណើរការផែនការសកម្មភាពថ្មីនៃកម្មវិធីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាល ដោយគម្រោងរយៈពេល៣ឆ្នាំនេះគ្រោងចំណាយថវិកាអស់៦៥លានដុល្លារ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ អង្គការយូនីសេហ្វ និងក្រសួងផែនការបានឲ្យដឹងថា នៅថ្ងៃពុធនេះ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើផែនការសកម្មភាពថ្មីនេះ ដោយមានរដ្ឋមន្រ្តីក្រសួងផែនការលោក ឆាយ ថន តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី  Debora Comini ប្រធានយូនីសេហ្វប្រចាំប្រទេសកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបន្តថា ផែនការសកម្មភាពនេះនឹងកំណត់ និងធ្វើការឆ្លើយតបទៅនឹងឧបសគ្គចម្បងៗដែលបានរារាំងការទទួលបានសិទ្ធិរបស់កុមារនៅកម្ពុជា និងបង្ហាញនូវវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលបីឆ្នាំខាងមុខ។ រដ្នមន្រ្តីក្រសួងផែនការលោក ឆាយ ថន ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “យើងសប្បាយរីករាយណាស់ដោយសារកម្មវិធីប្រចាំប្រទេសថ្មីនេះនឹងផ្តោតការយកចិត្តទុកដាក់លើកុមារដែលងាយរងគ្រោះបំផុត ដែលធ្វើឲ្យមានកុមារកាន់តែច្រើននៅកម្ពុជាមានឱកាសរស់រានមានជីវិត និងលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អនិងផលិតភាពខ្ពស់”។ សេចក្ដីប្រកាសព័ត៌មានដដែលបានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសដែលមានចំនួនកុមារ និងក្មេងជំទង់ច្រើន ដោយប្រមាណ៤៥ភាគរយនៃប្រជាជនសរុបមានអាយុតិចជាងឬស្មើ១៩ឆ្នាំ។ ជាមួយគ្នានេះ ប្រជាជនប្រមាណ១១ភាគរយមានអាយុតិចជាង៥ឆ្នាំ។ សេចក្ដីប្រកាសព័ត៌មានក៏បានដកស្រង់សម្ដីរបស់លោកស្រី Debora Comini ប្រធានយូនីសេហ្វប្រចាំនៅកម្ពុជាផងដែរថា៖ “វិសមភាពអាចបន្តពីមួយជំនាន់ទៅជំនាន់មួយទៀតនៅក្នុងវដ្តជីវិតដែលគ្មានទីបញ្ចប់ ហើយដែលនឹងប៉ះពាល់ដល់សង្គមទាំងមូល។ ហេតុដូចនេះ ការវិនិយោគលើកុមារគឺជាការវិនិយោគដ៏ល្អបំផុតដែលប្រទេសកម្ពុជាអាចធ្វើបានសម្រាប់អនាគតរបស់ខ្លួន”។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា កម្មវិធីប្រចាំប្រទេសរបស់យូនីសេហ្វឆ្នាំ២០១៦-២០១៨ នឹងដំណើរការសម្រាប់ទូទាំងប្រទេស ប៉ុន្តែវានឹងផ្តោតសំខាន់ទៅលើខេត្ត ស្រុក និងឃុំ ទាំងទ្បាយណាដែលមានគម្លាតខ្ពស់ និងសូចនាករ អភិវឌ្ឍន៍កុមារមិនល្អ ដោយអះអាងថា ដើម្បីធានាថាអន្តរាគមន៍នឹងអាចទៅដល់កុមារដែលងាយរងគ្រោះ និងលំបាកបំផុត។ បើតាមសេចក្ដីប្រកាសព័ត៌មាន កម្មវីធីរបស់យូនីសេហ្វបានទទួលថវិកាទាំងស្រុងពីវិភាគទានសប្បុរសធម៌ និងស្ម័គ្រចិត្តពីបណ្តារដ្ឋាភិបាលម្ចាស់ជំនួយ សប្បុរសជន វិស័យឯកជន និងគណៈកម្មាធិការជាតិយូនីសេហ្វនៅទូទាំងពិភពលោក។ កម្មវិធីនេះនឹងត្រូវអនុវត្តក្រោមកិច្ចសហការជាមួយនឹងស្ថាប័នរបស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ស្ថាប័នអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នអង្គការសហប្រជាជាតិដទៃទៀត៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

លោក ថោង ខុន៖ សៀមរាបនឹងបង្កើតរោងចក្រដុតសំរាម

ថ្ងៃទី10 កុម្ភៈ 2016, 05:06 PM

មន្រ្តីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថាប្រទេសកូរ៉េនឹងសាងសង់រោងចក្រដុត​សំរាម​យក​អគ្គិ​ស​នីនៅ​​ខេត្ដសៀមរាបដោយអះអាងថាដើម្បីឲ្យ​ទីក្រុង​បុរាណនេះទទួលបានជ័យលាភីនៃក្រុង​ទេស​​​ចរ​ណ៍​​អាស៊ាន​ឆ្នាំ​២០​១​៨​​​ខាងមុខ​​។ ថ្លៃងនៅក្នុងពិធីសន្និបាតបូកសរុបការអនុវត្ដការងារទេសចរណ៍ឆ្នាំ២០១៥​ និងទិសដៅឆ្នាំ២០១៦នៅ​ខេត្ដ​សៀមរាបរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា​ទីក្រុងសៀមរាប​ជាទីក្រុងទេសចរណ៍មាន​សារៈសំខា​ន់ដែលនៅជិតប្រទេសថៃដែលលោកថាអាជ្ញាធរ​មូលដ្ឋាន​ត្រូវយក​ចិត្ដ​ទុកដាក់ថែរក្សានូវ​បរិស្ថាន​ឲ្យ​​បានល្អដើម្បីឲ្យក្លាយជាទីក្រុងបៃតង​និងទទួលបានជ័យលាភីនៃទីក្រុង​ទេសចរណ៍​អាស៊ាននៅចុង​ឆ្នាំ២០១៨ខាង​មុខ​​​នេះ​។ លោកបន្ដថាសម្រស់បា្រសាទអង្គរមួយមិនគ្រប់​គ្រាន់​សម្រាប់​ការប្រគួតប្រជែងនោះទេ គឺត្រូវគួប​ផ្សំ​​ឲ្យមាន​ទីក្រុងមួយដែលមានព័ណបៃតងផង​ដែរ។​ លោកបន្ថែមទៀតថា៖ “ទីក្រុងភ្នំពេញសព្វថ្ងៃក្នុងចំណោមទីក្រុង​ដែ​ល​​ល្អស្អាត​ចំនួន៥០នៅ​លើពិភពលោកទីក្រុងភ្នំពេញក៏មានក្នុងហ្នឹងមួយដែរចឹងភ្នំពេញចាប់ផ្ដើមបង្ហាញ​ខ្លួន​ទៅហើយ​ ហើយយើងកំពុងប្រឹងប្រែងនៅតំបន់សមុទ្រ clean city និង blue sea ​ចឹងបានន័យថាទីក្រុងខៀវ​ស្រង៉ា​ត់ឯទីក្រុងនៅជាប់ទីក្រុងគគ្រិចទេ ទីក្រុងជាប់សមុទ្រក៏ត្រូវល្អសមុទ្រត្រូវស្អាតពិសេស​គឺដី​ខ្សាច់​​ត្រូវ​តែ​ល្អ​ស្អាត​ដើម្បីទេស​ចរណ៍ទៅ​កំសាន្ដនូវ​សម្រស់ខ្មែរបាទនេះគឺជាចំណុចសំខាន់”។ លោក ថោង ខុន បន្ថែមថាបើសិនការបង្កើតរោងចក្រដុតសំរាមចេញជាអគ្គិសនី​នេះទទួលបាន​ជោគ​ជ័យលោកថានឹងគ្មាន​សំរាមនៅទីក្រុងទេសចរណ៍ទៀតទេហើយសំរាមក៏បានក្លាយជាថាម​ពលប្រើ​ប្រាស់​ផង​​ដែរ​។ ប្រជាពលរដ្ឋមួយចំនួននៅក្រុងសៀមរាបសាទរនឹងគម្រោងបង្កើតរោងចក្រដុតសំរាម​ចេញជា​អគ្គិសនីនោះ ប៉ុន្ដែពួកគេលើកឡើងដើម្បី​ទីក្រុងស្អាតនិងមានសោភ័ណ្ឌភាព​អាជ្ញាធរត្រូវចាត់​វិធាន​ការចំពោះក្រុមហ៊ុន​សំ​​អាត​ក្រុងឲ្យគោរពកិច្ចសន្យានៃការ​ដឹកជញ្ជូនកាកសំណល់ចេញពីក្រុងឲ្យទាន់ពេលទើប​អាច​ប្រគួតប្រជែងជាមួយទីក្រុងទេសចរណ៍អាស៊ានបាន។ ពលរដ្ឋកត់សំគាល់ថាក្រុម​ហ៊ុនដឹកជញ្ជូនសំ​រាម​បង្កភាពកខ្វក់តាមដងផ្លូវ។ ពួកគេបន្ដថា៖ “យើងគួរមានវិ​ធានការនៅ​ក​ន្លែង​នោះ​សូមឲ្យអាជ្ញាធរជួយចាត់​ចែង​វិធានការឲ្យបានក្ដៅបន្ដិចទៅយើងចង់ឲ្យយកពី​ទីក្រុងសៀមរាប​យ​កទៅចាក់នៅ​កន្លែងរោងចក្រ​តែម្ដង។ មកយករាល់ថ្ងៃទៅ​នៅ​តាម​ក្នុង​ក្រុង​យ​ក​​​ឲ្យ​អស់ហើយ​កុំឲ្យកំពប់​កក្លេ​​កក​ក្លាក់កុំឲ្យសំរាមស្អុយតាមភូមិចប់បាត់ហើយប៉ុណ្ណឹងវាទីក្រុងស្អាត​អាចយក​​ទៅប្រគួតប្រ​ជែងបាន​ហើយ”។ ​អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាលោក សុខ សង្វា មានប្រសាសន៍ថានៅឆ្នាំ២០១៥កន្លងមកភ្ញៀវទេសចរណ៍អន្ដរជាតិ មកទស្សនានៅតំបន់ទេសចរណ៍សៀមរាបមានចំនួនជាង២លាន១សែននាក់មានការកើនឡើងប្រមាណ២%បើប្រៀបធៀបនឹងឆ្នាំ២០១៤។ អគ្គនាយករងនិងត្រូវជាកូន​លោក សុខ អាន បានអះអាងថាការកើនឡើងចំនួនភ្ញៀវទេសចរណ៍នេះដោយ​សារ​​ប្រាសាទអង្គរវត្ត​មានភាពល្បី​ល្បាញនៅ​លើពិភពលោក៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

សហគមន៍ថាបទល្មើសនៅព្រៃឡង់បន្តកើតមានក្រោមរូប​ភាពដីសម្បទានសេដ្ឋកិច្ច

ថ្ងៃទី8 កុម្ភៈ 2016, 04:29 PM

ប្រជាសហគមន៍ព្រៃឡង់ឲ្យដឹងថាបទល្មើសព្រៃឡង់នៅតែបន្តកើតមានឡើងដោយពួកគេអះអាងថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើធ្វើក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្តល់ឲ្យ។ ក្នុងសន្និសីទកាសែតនៅថ្ងៃចន្ទនេះបណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំលោក ហឿន សុភាព ថ្លែងថាក្រោយពីក្រុមសហគមន៍ចុះល្បាតបទល្មើសព្រៃឡង់៥ថ្ងៃនៅដើមខែកុម្ភៈក្នុងខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ លោកថាពួកគេបានរកឃើញបទល្មើសព្រៃឈើជាក់ស្តែង៤៣ករណីនិងរឹបអូសម៉ាស៊ីនរណាយន្ត១៩គ្រឿង ឈើជ្រៀករួចមាន៧៥ម៉ែត្រគូប និងឈើមិនទាន់ជ្រៀកមាន១៥៩ដើម។ ពួកគេក៏បានឃើញគល់ឈើកាប់រួចថ្មីមាន៧៨៧គល់និងការកាប់រានដីព្រៃ២៨៣ហិកតា។ លោកថាក្នុងចំណោមខេត្តទំាងនោះខេត្តកំពង់ធំមានបទល្មើសព្រៃឈើច្រើនជាងគេ។ លោក​ ហឿ​ន​ សុភាព បង្ហាញការព្រួយបារម្ភចំពោះធនធានធម្មជាតិនៅក្នុងព្រៃឡង់នោះដោយលោកថាក្រុមហ៊ុនមួយចំនួនដែលកាប់បំផ្លាញឈើបន្ទាប់ពីបានដីសម្បទានសេដ្ឋកិច្ច។ លោកបន្តថា៖ ”យើងឃើញបទល្មើសដែលកើតឡើង​ចេញពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលគាត់មានអាជ្ញាប័ណ្ណដែលរដ្ឋាភិបាលផ្តល់ឲ្យគឺគាត់មានរោងចក្រ​អាឈើនៅក្នុង​តំបន់នីមួយគឺគាត់បានធ្វើសកម្មភាពកាប់ឈើនៅក្នុង​តំបន់ព្រៃឡង់ចូលមក​ក្នុង​រោងចក្រ​ ហើយគាត់ដឹក​ចេញរបៀ​បណាឬគាត់ដឹក​ចេញផ្សេងៗមានឡានធំៗដឹក​ផង​ដែរ”។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត សុំមិនអត្ថាធិប្បាយ​លើករណីនេះដោយលោកបង្វែរសំនួរឲ្យ​ទៅសួរប្រធានរដ្ឋបាលព្រៃឈើលោក ឆេង គឹមស៊ុន វិញ។ ប៉ុន្តែVODមិនទាន់សុំការ​បំភ្លឺពីលោក ឆេង គឹមស៊ុនបានទេនៅថ្ងៃចន្ទនេះ។ បើតាមវេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ (www.prelang.net) បង្ហាញថាព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ព្រៃដ៏ធំមួយនោះមានប្រជាពលរដ្ឋរស់នៅរួមទាំងជនជាតិដើមភាគតិចផងប្រហែលជា២០ម៉ឺននាក់ដែលអ្នកទាំងនោះរស់នៅអាស្រ័យអនុផលពឹងលើព្រៃឈើក្នុងតំបន់ព្រៃឡង់នេះ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To