ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី22 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ​នឹង​ពាក្យសម្តី​រើសអើង​ពូជសាសន៍ និង​ស្ត្រី​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 09:56 AM, (38)

មើលរូបភាពបន្ថែម

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៣ខែធ្នូ/រូបថតដោយតាំង វីដា

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រិះគន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ទៅ​លើ​ការប្រើប្រាស់​ពាក្យពេចន៍​បែប​រើសអើង​ប្រឆាំង​នឹង​ស្ត្រី និង​ប្រជាពលរដ្ឋ​វៀតណាម និង​អំពាវនាវ​ឲ្យមាន​ការសុំទោស​ជា​សាធារណៈ​។​

​ការរិះគន់​នេះ ធ្វើឡើង​ក្នុង​លិខិត​ចំហ​មួយ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល ផ្ញើ​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ពាក្យ​ថា​«​អន់​ជាង​ស្ត្រី​» និង​ពាក្យ​«​យួន​» កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ ពេល​ធ្វើ​បាតុកម្ម​នៅ​ខេត្តសៀមរាប​។​

​លិខិ​តឲ្យដឹងថា CCHR សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​សុន្ទរកថា​ធ្វើ​ដោយ​លោក សម រង្ស៊ី ដែល​ជា​ពាក្យសម្តី​បង្អាប់​បង្អោន និង​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី និង​ប្រជាពលរដ្ឋ​វៀតណាម ដែល​ជា​ជន​អន្តោប្រវែសន៍​នៅ​កម្ពុជា​។​CCHR បង្ហាញ​ថា​លោក​សម រង្ស៊ី លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «​អន់​ជាង​ស្ត្រី​» ប្រៀបធៀប​ទៅនឹង​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​បាន​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​។​CCHR​ចាត់ទុក​ការលើកឡើង​នេះ​ថា ស្ត្រី មាន​សមត្ថភាព​ចាញ់​បុរស ដែល​នេះ​ជា​ការ​ពុំ​អាច​ទទួលយកបាន និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​យេនឌ័រ​ប្រកប​ដោយ​សមភាព​នៅ​កម្ពុជា​។

CCHR អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី គួរ​ណាស់​តែ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​ដែល​បាន​ពោល​ពាក្យ​សម្តី ដែល​មាន​ចរិលក្ខណៈ​រើសអើង​។​

​លោក សម រង្ស៊ី​ មានប្រសាសន៍ថា លោកមានគោលបំណងលើកស្ទួយស្រ្តីនៅកម្ពុជា និងចង់ឲ្យស្រ្តី មានសមត្ថ​ភាព​ខ្លាំង៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com


Tags: សម រង្ស៊ី - CCHR - អ៊ូ វីរៈ

19091

Ieng Chantha | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 10:21 AM

សូមអនុញ្ញាតគោរពជំរាបសួរបងប្អូនជនរួមជាតិ!
តាមគំនិតរបស់ខ្ញុំយល់ឃើញថាៈ ការលើកឡើងរបស់លោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំងនោះ វាមិនមែនជាការរើសអើសទេ តែវាជាការពិចារណាទំាងអស់គ្នា មានន័យថា បើយើងមិនលួចគេខ្លាចអ្វីឲ្យគេឆែកឆេ...ជាការប្រៀបធៀបមួយដ៏មានន័យ....ដូច្នេះខ្ញុំបាទ សូមផ្តាំទៅលោកពូអ៊ូ វីរៈ និងសង្គមស៊ីវិលមួយចំនួនទៀង សូមអស់លោកធ្វើការវិភាគឲ្យបានល្អិតល្អន់សិនមុននឹងចេញលិខិតចំហ....សូមអរគុណ!

david | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 10:43 AM

លោកអ៊ូ វិរៈគ្រាន់តែចង់ល្បី និងបានទទួលការសរសើរពីគណបក្យប្រជាជនតែប៉ុណ្ណោះ!!!ខ្ញុំមិនគិតថាលោកសម រង្សីមានគំនិតដូចការចោទប្រកាន់នេះទេ។លោកអ៊ូ វីរៈទាមទារឲ្យលោកសម រង្សីសុំទោសជាសាធរណៈចំពោះពាក្យប្រៀបធៀបដែលសមរមមួយ ប៉ុន្តែលោកហាក់ដូចជាមិនបានឮលោកខៀវ ភ្នែក (សូមទោស ខៀវ កាញ្ញារិទ្ធិដៀលពលរដ្ឋខ្មែរថាដូចជាសត្វឆ្កែនោះទេ!ឬមួយលោក និង បុរសសំដីអាច៍កាញ៉ារិទ្ធជាបក្យពួកតែមួយ???

Yin sotheavy | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 10:44 AM

One country if we have the same ideas, it can not progress well but if we have the different ideas,it will improve fast. So I want to say we are fellow khmer, we must unite and we have to understand how to criticize each other in order to rehabilitate our country.

អ្នកវិភាគ | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 10:51 AM

បើពាក្យយួនជាពាក្យសមរង្សីបង្កើតអាហ្នឹងអាចចាត់ទុកថារើសអើងពួកសាសន៏បានតែពាក្យយួននេះខ្មែរប្រើមករាប់សតវត្សន៍ទៅហើយមុនពាក្យវៀតណាមទៅទៀតម៉េចក៏CCHRចាត់ទុកជាពាក្យរើសអើងពូជសាសន៍?

sambath | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:06 AM

CCHR: Dear Virak, I think that words was not affect to our communities. They were fit to it. so please, do not provoke any anger. better target on serious violation of human right.

davi | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:26 AM

ខ្ងុំយលថាសម្តីរបស់ លោក សម រង្សី មិនមែនរើសអើងពូជសាស៏ឡើយ ថ្វីក្បិតប្រទេសកម្ពុជា ជាប្រទេស ដែលសម្បូទៅដោយជនអន្តោសប្រវេស៏ខុសច្បាប់មែន ខ្ងុំគិតថានេះគ្រាន់ចងល្បី របស់ លោកអ៊ួ វីរៈ ព្រោះលោកអ៊ូ វីរៈ ក៏ជាអ្នកសិក្សាបានខ្ពងខ្ពស់ម្នាកដែរ មិនសមណាលោកធ្វើចរិកអញ្ជឹងសោះ ខ្ងុំយល់ថាប្រហែលជាលោក អ៊ូ វីរៈទទូលបានផលប្រយោជន៏ពីបក្សណាមួយហើយ និយាយប៉ុណ្ណឹងលោកថារើសអើងគួរអោយខ្មាសគេណាស ចុះចំណែកថ្នាក់ដឹកនាំប្រទេសប្រៀបធៀបប្រជាពលរដ្ឋខ្មែរទៅជាសត្វឆ្កែលោកមានដែលមើលឃើញទេ ( បិតទ្វាវៃឆ្កែ ) តាមការអង្គេតរបស់ខ្ងុំកន្លងមកលោក អ៊ូ វីរៈ ជាមនុស្សចងល្បី ចងបានមុខមាត់ណាស់ ហើយជាមនុស្សក្លាចគេទៀត សួរថាតើ លោក អ៊ូ វីរៈ សព្វថ្ងៃបានធ្វើអ្វីខ្លះ ក្រៅពីចេះអែបអប ខ្ងុំយល់ថា លោក អ៊ូ វីរៈជាមនុស្ស ចាក់ក្រៅស៊ីក្នុង តើជនរូមជាតិយល់ទេ

sokchan | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:33 AM

សូមលោក អ៊ូវីរះ ប្រធានCCHR គិតអោយបានវែងឆ្ងាយបន្តិចត្រង់ថា លោកប្រធានសមរង្សី គាត់មានប្រសាសន៍នេះគាត់គ្មានបំណងបង្អាប់ និង ជាន់ឈ្លីដល់កិត្តិយសរបស់ស្រ្តីទេ តែគាត់មាន បំណងអោយលោក ហ៊ុនសែន អោយមានចិត្តសឿង ហ៊ានទទួលខុសត្រូវចំពោះការពិត ហ៊ានបង្ហាញការពិតលើការបោះឆ្នោត ដូចនាយករដ្ឋមន្ត្រីថៃអញ្ចឹង។ បើលោកហ៊ុនសែន គាត់ហ៊ាន ដើម្បីស្ថេរភាពសង្គម ដូចអ្នកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ប្រហែលជាមិនមានពាក្យសំដីប្រមាថមើលងាយពី លោកជៀមយៀបសំដីអាក្រក់មកលើជាតិសាសន៍ដូចខ្លួនទេ។ នេះគ្រាន់តែសំដីអាក្រក់ក្នុងជួររដ្ឋាភិបាល មកលើខ្មែរ​ដូចគ្នាសោះ សុទ្ធតែហៅខ្មែរថា ឆ្កែ​ ឆ្មា តើលោកមានដែលគិតទេថា នេះជាការមើលងាយមកលើខ្មែរទាំងប្រុសទាំងស្រីជាឈាមជ័រតែមួយ? តើនេះមិនមែនជាការប្រមាថមើលងាយមកលើស្រី្តខ្មែរទេរឺ? រឺ វាមិនត្រូវថ្ងៃ10 ធ្នូ? អញ្ចឹងមានន័យថា យើងគោរពសិទ្ធិគ្នាបានតែថ្ងៃ ១០ ធ្នូតែមួយថ្ងៃហ្នឹងមែនទេ? ពាក្យថាកុំអោយលោកហ៊ុនសែន អន់ជាងស្រី មិនមែនប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍន៍ ជេនឌឺទេ មានន័យថា បុរស និង ស្រ្តីមានភាពស្មើគ្នា ក្នុងសកម្មភាពសង្គម តែបើយើងគិតមើលទៅ លោកហ៊ុនសែន ជាមេដឹកនាំ​ប្រជាពលរដ្ឋ ទាំងមូលមិនហ៊ានទទួលខុសត្រូវលើបញ្ហាអស្ថេរភាពសង្គម និង នយោបាយ។ មេដឹកនាំត្រូវ

Va Mony | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:41 AM

លោក អ៊ូ វីរៈ ត្រូវគេទិញបានហើយមើលទៅ :(

pudthisac Pich | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:46 AM

តាមគំនិតរបស់ខ្ញុំ, ខ្ញុំគិតថាការលើកឡើងរបស់ លោក សម រង្សី មិនមានត្រង់ណាមួយដែលបន្តុះបង្អាប់ដល់ស្រ្តីនោះទេ។ ពាក្យថាចាញ់ស្រ្តី/អន់ជាងស្រ្តី ទីនេះមានន័យថាស្រ្តីមាន​សមត្ថ​
ភាព និងការទទួលខុសត្រូវខ្ពស់ជាងបុរសអ្នកដឹកនាំណាប្រទេសណាដែលមិនចេះទទួលខុសត្រូវ​នឹងការពិត, ជាពិសេសគឺលោក ហ៊ុន សែន តែម្តង!!!

An Thy | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:46 AM

១. ពាក្យថា "ថាអន់ជាងស្ត្រី" ស្តាប់ទៅដូចមិនទំនងថាជាការរើសអើងនឹងស្ត្រីទាល់តែសោះ ព្រោះគ្រាន់តែជាការប្រៀបធៀបរវាងនាយករដ្ខមន្រ្តីដែលជាបុរសនឹងនាយករដ្ខមន្រ្តីដែលជាស្ត្រី។ ផ្ទុយទៅវិញគឺជាការលើលកំពស់តម្លៃស្ត្រីទៅវិញទេ ព្រោះស្រ្តីហ៊ានរំលាយសភានិងឲ្យបានការបោះឆ្នោតសារជាថ្មី ហើយក្នុងសំដីនេះមិនបានប្រៀបធៀបស្ត្រីទៅនឹងអ្វីផេ្សងដែលមិនសមរម្យនោះឡើយ។ បច្ចុប្បន្ន ខ្ញុំពិតជាមានមោទនភាពចំស្រី្តមួយមួយចំនួនខ្លាំងណាស់ ជាពិសេសស្ត្រីវ័យ ក្មេងដែលចូលរួមក្នុងកិច្ចសង្គមនិងនយោបាយយ៉ាងសកម្មនិងក្លាហានជាបុរសៗខ្លះទៀតផង។ សូមជូនពរឲ្យពួកគាត់បានសម្រេចជោគជ័យ!!

១. ពាក្យថា "យួន" ខ្ញុំបានឮវាតាំងពីខ្ញុំកើតដឹងក្តីរហូតមក ហើយនៅក្នុងបទចម្រៀងខ្មែរជាច្រើក៏មានពាក្យនេះផងដែរ។ ដូច្នេះខ្ញុំសន្និដ្ឋានថា ពាក្យនេះខ្មែរបានប្រើវាជាច្រើនសតវត្សរ៍ណាស់មកហើយ។ តើពាក្យ "យួន" នេះមានន័យយ៉ាងដូចម្តេចដែលធ្វើឲ្យមានទស្សនះថា ជាការរើសអើង?

សុរិយ វង្ស ទេវ័ន្ត | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:48 AM

ខ្ញុំគិតថា លោក អ៊ូ វីវៈ ទៅវិញទេដែលគួរពិចារណា បញ្ចេញមតិឲ្យសមជាមនុស្សចេះដឹង
និងផ្តល់ទំនុកចិត្ត ឲ្យគ្រប់មនុស្សដែលតែងជឿជាក់ លើអង្គការសិទ្ធិមនុស្សនានានោះ។
១/. ពាក្យលោក សម រង្ស៊ី ថា «....អន់ជាងស្ត្រី» គឺជាការបន្ថោកតម្លៃស្ត្រី?
ការគិតបែបនេះបញ្ជាក់ថា លោកវីរៈ ជាមនុស្សគំនិតខ្លីណាស់។ ផ្ទុយទៅវិញពាក្យថា អន់ជាងស្ត្រី មិនបង្ហាញពីលក្ខណៈ នៃការរើសអើងទាល់តែសោះ។ ពាក្យនេះមានន័យថា ស្ត្រីនិងបុរស មានតម្លៃស្មើគ្នា ទាំងសកម្មភាព និងការទទួលខុសត្រូវ។ នៅពេលដែលក្នុងបរិបទស្រដៀងគ្នា ស្ត្រីធ្វើបាន បុរសក៏ធ្វើបាន នោះមានន័យថា អ្នកទាំងពីរ (ភេទ) មានគុណតម្លៃ និងការទទួលខុសត្រូវដូចគ្នា។ ផ្ទុយទៅវិញ ស្ត្រីធ្វើបាន បុរសធ្វើមិនបាន (ព្រោះក្រាញអំណាច ដែលបានដោយលួចប្លន់) នោះមានន័យថា បុរស (ដែលគេចោទនោះ) អន់ជាងស្ត្រី។ វាគ្មានអ្វីដែលបញ្ជាក់ថា ជាការមើលងាយស្ត្រីទាល់តែសោះ ឬមួយលោកវីរៈ មានចេតនាផ្សេងទេដឹង?
២/. ពាក្យថា យួន មានប្រើទាំងនៅលើក្រាំង គម្ពីរ សូម្បីសិលាចារឹក ឬវចនានុក្រមខ្មែរ បញ្ជាក់ច្បាស់ណាស់ អំពីជនជាតិមួយ ដែលធ្វើដំណើរចុះពីដីចិន ហើយដណ្តើមយកជាបន្តបន្ទាប់ នូវដីទាំងឡាយដែលនៅតាម បណ្តោយឆ្នេរសមុទ្ទ ក្នុងនោះមានប្រទេសចម្ប៉ា និងដែនដីខ្មែរផ្នែកខ

An Thy | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 11:51 AM

១. ពាក្យថា "ថាអន់ជាងស្ត្រី" ស្តាប់ទៅដូចមិនទំនងថាជាការរើសអើងនឹងស្ត្រីទាល់តែសោះ ព្រោះគ្រាន់តែជាការប្រៀបធៀបរវាងនាយករដ្ខមន្រ្តីដែលជាបុរសនឹងនាយករដ្ខមន្រ្តីដែលជាស្ត្រី។ ផ្ទុយទៅវិញគឺជាការលើលកំពស់តម្លៃស្ត្រីទៅវិញទេ ព្រោះស្រ្តីហ៊ានរំលាយសភានិងឲ្យបានការបោះឆ្នោតសារជាថ្មី ហើយក្នុងសំដីនេះមិនបានប្រៀបធៀបស្ត្រីទៅនឹងអ្វីផេ្សងដែលមិនសមរម្យនោះឡើយ។ បច្ចុប្បន្ន ខ្ញុំពិតជាមានមោទនភាពចំស្រី្តមួយមួយចំនួនខ្លាំងណាស់ ជាពិសេសស្ត្រីវ័យ ក្មេងដែលចូលរួមក្នុងកិច្ចសង្គមនិងនយោបាយយ៉ាងសកម្មនិងក្លាហានជាបុរសៗខ្លះទៀតផង។ សូមជូនពរឲ្យពួកគាត់បានសម្រេចជោគជ័យ!!

១. ពាក្យថា "យួន" ខ្ញុំបានឮវាតាំងពីខ្ញុំកើតដឹងក្តីរហូតមក ហើយនៅក្នុងបទចម្រៀងខ្មែរជាច្រើក៏មានពាក្យនេះផងដែរ។ ដូច្នេះខ្ញុំសន្និដ្ឋានថា ពាក្យនេះខ្មែរបានប្រើវាជាច្រើនសតវត្សរ៍ណាស់មកហើយ។ តើពាក្យ "យួន" នេះមានន័យយ៉ាងដូចម្តេចដែលធ្វើឲ្យមានទស្សនះថា ជាការរើសអើង?

Seiha | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 12:01 PM

ប្រហែលជាលោក វីរៈ មានក្តីស្រមៃអ្វីម្យ៉ាងហើយ។​ ការងារអាទិភាព ម៉ាគគោក មិនទ្វើ មកចេញលិខិត មិនសូវត្រូវកាលៈទេសៈ

samty | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 12:05 PM

តើលោក ប៊ីល គ្លីនតុន ចង់ឃើញប្រធានាធិបតីនៅអាមេរិកដែលជាស្ត្រី មុនគាត់ស្លាប់ហ្នឹង នឹងមានន័យថាស្ត្រីនៅពុំមានសមត្ថភាពធ្វើជាប្រធានាធិបតីមែនទេ? តើនេះក៏ជាការមើលងាយរើសអើងចំពោះស្ត្រីដែរឬយ៉ាងណា?

samsarin | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 12:16 PM

ដើមឡើយគិតថាលោកអ៊ូ វីរៈ​ជាមនុស្សដែលគួរសរសើរ​ និងចេះដឹងនិយាយគួរចង់ស្តាប់ តែពេលនេះហេតុអីដូច្នេះទៅវិញ?មិនយល់?បើត្រឹមតែពាក្យប៉ុណ្ណឹងប្តឹងសម សមរង្សី ចុះមុិចមិនប្តឹង ​​​ ហ៊ុន សែនផង ដែលប្រើសម្តីជាច្រើនប្រមាថគេឯងនោះ ឬក៏មានអ្វីនូវពីខាងសកម្មភាពរបស់​លោកអ៊ូ វីរៈទេដឹង?

khmerchuykhmer | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 12:44 PM

ពីមុនមក ខ្ញុំតែងតែកោតសរសើលោកអ៊ូ វីរះថាជាមនុស្សទីពីរបន្ទាប់ពីលោក ជុន ចាន់បុត្រ តែឡូវទៅជាមានការពិចារណាខុស សុំសួរទៅលោក អ៊ូ វិរះថាចុះលោក ហ៊ុន សែន បានដៀលប្រជាពលរដ្ឋខ្មែរថាជាសត្វឆ្កែ នឹង លោក ខៀវ កាញ្ញារិទ្ធិ​ បានដៀល ប្រជាពលរដ្ឋខ្មែរជាសត្វឆ្កែដូចបានជិះឡាន តើលោក អ៊ូ វិរះបានចេញលិខិតអោយលោក ហ៊ុន សែន នឹង លោក ខៀវ កាញ្ញារិទ្ធិ​ សុំទោសប្រជាពលរដ្ឋជាសាធារណះទេ សូមលោក អ៊ូ វិរះមេត្តាឆ្លើយនឹងសំនួរនេះផង មុននឹងអោយលោក សម រង្ស៊ីសុំទោសជាសាធារណះ

Sivli | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 12:57 PM

ខ្ញុំ គិតថា ការប្រើពាក្យយួននេះ វាមិនមែនជាការរើសអើងអីទេ ព្រោះពាក្យនេះ ប្រើជាទូទៅតាំងពីលោក អ៊ូ វីរៈមិនអានចាប់កំណើតម្ល៉េះ។ សូមលោក អ៊ូ វីរៈគិតម្តងទៀត អំពីលិខិតចំហរបស់លោក ព្រោះថា បើកាលណា លោកចេះតែចេញលិខិតផ្តេសផ្តាស វាធ្វើឲ្យសាររបស់លោក គ្មានតម្លៃ ទៅវិញទេ។

kampong thom | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 01:02 PM

ខ្ញុំយល់ស្របតាមព្រះតំរេះរបស់ព្រះរាជគ្រូ អ៊ូ ដែលចង់ទាមទារឲ្យមេបក្សប្រឆាំងសូមទោសជាសាធារណៈ តើព្រះរាជគ្រូ អ៊ូ ដែលបានអោយអ្នកធំខាងព្រះរាជគ្រូ សុំខមាលទោស និងពេលដែលអស់លោកខាងព្រះរាជគ្រូ អ៊ូ និយាយ/ទង្វើ ដូចគ្នានេះដែរឫទេ?????? ខ្ញុំសូមតែម្យ៉ាងទេ គឺអោយអស់លោកអ្នកធំៗៗៗ ពិសេស ថ្នាក់បង្កើតច្បាប់ចេះអប់រំកូនចៅ/ខ្លួនឯង អោយគោរពច្បាប់ផង។

Hang Sarim | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 01:15 PM

បើគាត់មិនឈរជាកណ្តាលទេច្បាស់ជាគេថាគាត់លំអៀងទៅរកបក្សនេះ បក្សនោះ ជាទូទៅអង្គការសង្គមស៊ីវិលជាច្រើននៅកម្ពុជា ត្រូវបានរដ្ឋាភិបាលចោទថា លំអៀងទៅរកបក្សប្រឆាំង។ ដូចេនះវាមិនថី្វទេគ្រាន់តែគាត់ចាត់វិធានការណ៍មួយចំនួនទៅបក្សប្រឆាំងនោះ មិនមានអ្វីទាស់ទេ។

Vuthoun | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 01:17 PM

តើ​ពាក្យ​ថា អន់​ជាង​​លោក​ស្រី​យីងឡាក់ ជា​ពាក្យ​រើស​អើង​ ឬ​លើក​តំកើង​លោក​ស្រី​យីង​ឡាក់​ក្នុង​ តំណាង​ជា​​នាយករដ្ឋ​មន្រ្តី​​ស្រ្តី​​ទីមួយ​ ហាន​រំលាយ​សភាដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ថៃ ជាជាង​ប្រើ​អំពើ​ហិង្សា​? តើ​បុរស​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​​ហាន​ធ្វើ​ដូច​លោក​ស្រីទេ? CCHR គួរ​តែ​ពិចារណា​ឡើង​វិញ ចំពោះ​​ការ​ចេញ​ផ្សាយ​នូវ​របាយការណ៌​របស់​ខ្លួន។​ ការ​រិះ​គន់​ដើម្បី​ស្ថាបនា​គឺល្អ​ តែ​បើ​ប្រើប្រាស់​វា​មិន​ចំកាលៈទេសៈ ​ក្នុង​មធ្យោយខុស និង​ក្នុង​ពី​​​គោលបំណង​មិនល្អ​ណា​មួយវិញនោះ​ វានឹង​ប៉ះពាល់​ដល់​ផលប្រយោជន៌​របស់​ជាតិ​ដ៏​កំសត់​មួយនេះ។ CCHR មាន​ការ​ងារច្រើន​ណាស់​ជាអទិភាពក្នុង​ការ​​ស្នើយក​មក​ដោះស្រាយ​ទាក់​ទង​និង​ការ​ងារសិទ្ធិមនុស្ស​នៅ​កម្ពុជា...

Sarana Peny | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 01:22 PM

ជនជាតិខ្មែរ ស្គាល់ជនជាតិអាស៊ីក្បែរខាងរបស់ខ្លួន មុនពួកអឺរ៉ុបទៅទៀត! ដូចនេះហើយ បានជាខ្មែរមានពាក្យផ្ទាល់ខ្លួនសំរាប់ហៅជនជាតិអាស៊ីទាំងនោះ ដូចជា ជនជាតិឡាវ ខ្មែរហៅថា លាវ, ជនជាតិថៃ ខ្មែរហៅថា សៀម, ​ជនជាតិវៀតណាម ខ្មែរហៅថា យួន​, ជនជាតិមីយ៉ានម៉ា ខ្មែរ ហៅថា ភូមា, ជនជាតិឥណ្ឌា ខ្មែរហៅថា ក្លឹង្គ, ពួកម៉ាឡេ និងឥណ្ឌូណេស៊ី ខ្មែរ ហៅថា ជ្វា ! បើអីចឹង ពេលដែលខ្មែរហៅពួកថៃ ថា សៀម ម៉េចក៏លោក អ៊ូ វិរៈ មិនថា ប្រកាន់ពូជសាសន៍ទៅ?

vanndara | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 01:45 PM

ការរិះគន់នេះគ្រាន់តែចង់ល្បីតែប៉ុណ្ណោះ!!!

វណ្ណដា | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 02:51 PM

លោក អ៊ូ វិរៈ គួរតែសរសេរលិខិតជូនទៅលោក ខៀវ កាញ្ញរីទ្ធិអោយសុំទោសប្រជាពលរដ្ឋខ្មែរដែលពោលពាក្យដែលមិនគួរគាប់បីមកលើជាតិខ្មែរ។ ពាក្យសម្តីដែលលោកសម រង្សីនិយាយ គឺមានន័យថាបុគ្គលដែលគាត់សំដៅទៅនោះគឺ អន់ មិនល្អ មិនស្មោះត្រង់ មិនកា្លហាន ដូចស្រី្ត ដូច្នេះមានន័យថាស្រី្តគេកា្លហាន ស្មោះត្រង់ ល្អស្អាតស្អំ ផូរផង់ ជានារីល្អ មា្តយល្អ។ ប៉ុន្តែលោក អ៊ូ វិរៈ យល់ខុស។

ភីន ភិរម្យ | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 03:33 PM

ខ្ញុំយល់ថាលោកសមរង្ស៊ីគួរតែទទួលស្គាល់កំហូសរបស់ខ្លួនដែលជាពាក្យសម្ដីរើសអើង ម្យ៉ាងទៀតមន្ត្រីបគ្សប្រជាជនក៏គួរអនុវត្តន៍បែបនេះដែរដូចជាការ បង្អាប់ជនជាតិភ្នង របស់លោក ឈាងវុតជាដើម ៕ទោះយ៉ាងខ្ញុំមើលឃើញថាលោក អ៊ូវីរៈកំពុងបង្ហាញជំហាអព្យាក្រឹតហើយព្រោះពីមុនមានការចោទប្រកាន់គាត់ថាជាអ្នកនិន្នាការទៅរកបគ្សប្រឆាំង.៕

Keng Chhoy | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 03:33 PM

ខ្ញុំសូមសរសើរដោយស្មោះចំពោះមតិយោបល់របស់បងប្អូនដែលបានបញ្ចេញខាងលើ។បងប្អូនពិតជាមានហេតុផលនិងអំណះអំណាងច្បាស់លាស់នូវពាក្យសំដីដែលលោក សម រង្សី បាននិយាយក្នុងទិវាសិទ្ធិមនុស្ស។ដូច្នេះគួរតែលោក អ៊ូ វីរៈ ទេត្រូវស្វែងយល់ឲ្យបានសុីជំរៅជាមុនសិនមុននឹងវាយតំលៃរាល់វោហាសព្ទរបស់នរណាម្នាក់។

pe seth | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 03:36 PM

លោកអូវីរៈត្រូវតែបង្ហាញជំហាអព្យាក្រឹតជាងនេះ ព្រោះការនិយាយបែបរើសអើងពូជន៍សាសន៍ រើសអើងស្ត្រីភេទ និង មើលងាយជនពិកាមិនមែនជាលើកទីមួយទេ វាជាច្រើនលើកហើយរបស់បគ្សប្រឆាំង..។

sen chantra | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 03:41 PM

ពាក្យថាយួនជាពាក្យបង្អាប់ព្រោះពាក្យនេះយួនគេមិនចង់ឭ ដូចជាភូមាដែលអង្គ្លេសហៅថា បើម៉ាចឹងភូមាស្អប់ខ្លាំងណាស់ វាខុសពីពាក្យថាខ្មែរ សៀម ជ្វា ដែលជាពាក្យជាតិគេហៅខ្លួនឯងចឹងដែរ ៕ ខ្មែរស្អប់យួនណាស់ តែសម័យនេះតែយើងធ្វើមិនស្រួលពិភពលោកចោទថាយើងរើសអើងភ្លាម ៕ ហើយម្យ៉ាងទៀតទោះលោកស្រីម៉ួសុខហួព្យាយាមពន្យល់យ៉ាងណាក៏ដោយតែការពិតគឺលោកសមរង្ស៊ីមើលងាយស្ត្រីភេទរួចបាត់ទៅហើយ ៕

lybunthorn | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 04:19 PM

ពាក្យថា អន់ជាងស្រ្តី ពិតណាស់មិនមែនជាការបន្ទាបបន្ថោកស្រ្តីឡើយ។ គ្មាននណាយល់បែបនេះដែរ
បើពាក្យថាយួន នេះក៏មិនមែនជាការរើសអើងដែរ តែយើងប្រកាន់ចំពោះលំហូរជនជាតិយួនខុសច្បាប់
មកប្រទេសកម្ពុជា ដែលខ្លួនខ្ញុំយល់ថាពុំមានបំណងល្អឡើយ ក្រៅពីលេបត្របាក់ទឹកដីខ្មែរប៉ុណ្ណោះ។​

ណី​ ប៊ុនធឿន | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 04:43 PM

ខ្ញុំយល់ពាក្យថា​ អន់ជាងមនុស្សស្រី បានន័យថាមនុស្សស្រីធ្វើការងារហ្នឹងបាន តែមនុស្សប្រុសធ្វើមិនបាន ទើបគេថាមនុស្សប្រុសហ្នឹងអន់ជាងស្រី ធ្វើមិនបានដូចស្រី មានអីពិបាកយល់ ពាក្យនេះខ្ញុំយល់ថាមិនរើសអើងទេ ព្រោះប្រៀបធៀបមនុស្សពីរនាក់ ប្រុស និងស្រីមានសិទ្ធិស្មើគ្នា។

support | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 05:14 PM

លោក អ៊ូ វីរៈ កំពុងជួយលោក សម រង្សី តាមរយៈមតិប្រិយមិត្ត ដែលបានពន្យល់នឹងលើកតម្លៃ ដល់លោក សម រង្សី។ ខ្ញុំចាត់ទុកថា ជាវិធីឆ្កឹះមួយដែលធ្វើឲ្យមានការគាំទ្រដល់លោក សម រង្សី។ អរគុណដល់ វីរៈ ដែលសុខចិត្តឲ្យគេដាក់ទោសដល់ខ្លួន ដោយសារការជួយដោយប្រយោល។

pech roth | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 07:01 PM

ចេញលិខិតមកដូចជាខុសទំនង ម៉េចចេះអ៊ួវីរះ

chum sovannara | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 07:28 PM

ដូចជាគ្មានអ្វីធ្ងន់ធ្ងរសោះបើស្តាប់មើលទៅ ប្រហែលជាបងអ៊ូ​ វិរះគាត់ចង់ល្បី ឬក៏គាត់មានអ្វីទាក់ទងនឹងប្រជាជនវៀតណាមទើបគាត់ឈឺចាប់ជួស ហេសហេ បែបមានអ្វីអាថកំបាំងទេដឹងបងវិរះ សុំទោសផងណាបងវិរះនេះគ្រាន់ជាការសង្សយ័របស់ខ្ញុំទេណាបង.........បើសិនជាអាចបងអាចពន្យល់ហេតុផលអោយខ្ញុំយល់ច្រើនជាងនេះផង ទើបខ្ញុំអស់សង្សយ័ណា!!!!!!??????

ឪអាលីទួង | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 09:44 PM

ខ្ញុំបានអានទស្សនាវដ្ដីអាមេរិកាំង The National Geographics កាលដើមទសវត្សរ៍ទី៩០ត្រង់បទយកការណ៍នៅប្រាសាទបុរាណមួយក្នុងខេត្តសៀមរាប។ អ្នកកាសែតអាមេរិកាំងបានឡើងលើ
ដំបូលប្រាសាទថ្មក្នុងអំឡុងកងទ័ពវៀតណាមនៅកាន់កាប់ប្រទេសកម្ពុជាឆ្នាំ១៩៨០ប្លាយ ក៏ទៅប្រ
ទះវ៉ាក់អឺនឹងទាហានយួនប្រដាប់អាវុធច្រើននាក់កំពុងសម្ងំនៅលើនោះ។ ទស្សនាវដ្ដីនេះបានលើកនិយាយអំពីភាពចម្រូងចម្រាសនៃការប្រើពាក្យ "យួន"ដែលមានលើសិលាចារឹកប្រាសាទនោះនិងទាហានយួនទាំងនោះពុំចេះអាន។ តាមអត្ថបទផ្សាយនោះ
ពាក្យ"យួន"

Sothearith | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 09:57 PM

គ្រាន់តែពាក្យ "អន់ជាងស្រី" និង ពាក្យ "យួន" ដូចជាគ្មានអ្វីដែលធ្ងនធ្ងរនោះទេ ឬមួយក៍លោកអ៊ូវីរះ ចងទាញការចាប់អារម្មណ៍ពីខាង CPP? ខ្ញុំគិតថាអ្នកដែលត្រូវសុំទោសជាសារធារណះ មិនមែនលោក សម រង្ស៊ី នោះទេ គឺជាលោក អ៊ូវីរះ វិញបានត្រឹមត្រូវ។

ពូធី | ថ្ងៃសុក្រ ទី13 ធ្នូ 2013, 10:12 PM

ខ្ញុំសូមចូលរួមចំណែក ជាមតិ ជាមួយលោក អ៊ូ វីរះ​ បន្តិចចុះ។ ពាក្យថា "យួន" ភាសារខ្មែរបានខ្ចី ពីភាសារសំស្រ្កឺត YUVANA ដែលចង់សំគាល់ឈ្មោះ ជាតិសាសន័វៀតណាម។ ដូច្នេះពាក្យ "យួន" ជាភាសារខ្មែរ សំរាប់ហៅប្រទេសឬជនជាតិវៀតណាម មិនមែនជាការរើសអើសទេ។ ចំណែកការប្រើពាក្យ "អន់ជាងស្រី" មិនមែនជាការប្រមាណ ផ្នែកយែនដឺអីទេ ​មកពិលោក អ៊ូ វីរះ ខ្លួនអែងទេ ដែលមិនបានវិភាគ ពាក្យ​ "ជាង'។ បើវែកញែកពាក្យ "ជាង" អោយស៊ីជំរៅនោះ ទើបដឺងថា លោកសម រង្សី មិនបានមើលងាយ​និង បន្ទាបបន្ធោកស្រ្តីទេ។ គឹលោកចង់ប្រាប់ថា ស្រ្តីខ្លាំងរួចទៅហើយ ទើបលោកប្រើពាក្យ "ជាង"។

គឹម សារឿន | ថ្ងៃសៅរ៍ ទី14 ធ្នូ 2013, 04:43 AM

រឿងធ្វើម្ហូបទទួលទានខ្ញុំមិនអន់ជាងស្រីទេ ព្រោះខ្ញុំមានជំនាញចេះស្លម្ជូរយួន តើលោក អ៊ូ វិរៈ ធ្លាប់បានទទួលទានសម្លម្ជូរយួនដែរទេ?។

Sunder | ថ្ងៃសៅរ៍ ទី14 ធ្នូ 2013, 04:09 PM

អ៊ូ វីរៈ អើយ អ៊ូ វីរៈ ម៉េចក៏លោកបែរទៅជាធ្វើចារិកដូចជា មនុស្សដែលមិនធ្លាប់ទទួលបានការសិក្សាអប់រំយ៉ាងនេះអញ្ចឹងហា????

Naren | ថ្ងៃព្រហស្បតិ៍ ទី16 មករា 2014, 04:50 PM

ខ្ញុំបាទសូមបង្ហាញនូវអត្ថន័យនៃពាក្យថា "យួន" ដែលខ្ញុំបានចម្លងចេញពីវចនានុក្រម សម្តេចសង្ឃជួន ណាត៖

*យួន ( ន. ) ជាតិ​មនុស្ស​អ្នក​ដែន​តុងក័ង, ដែន​អណ្ណាម, ដែន​កូស័ងស៊ីន : យួន តុងក័ង, យួន​អណ្ណាម, យួន​កូស័ងស៊ីន; ពាក្យ​សាមញ្ញ​ច្រើន​ហៅ​យួន​តុងក័ង​ថា យួន​ហាណូយ, ហៅ​យួន​អណ្ណាម​ថា យួន​ហ្វេ, ហៅ​យួន​កូស័ងស៊ីន​ថា យួន​ព្រៃ​នគរ ។



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

ថ្ងៃទី16 កុម្ភៈ 2016, 03:49 PM

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

ថ្ងៃទី16 កុម្ភៈ 2016, 03:24 PM

សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

ថ្ងៃទី16 កុម្ភៈ 2016, 11:07 AM

ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

ថ្ងៃទី16 កុម្ភៈ 2016, 10:59 AM

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

ថ្ងៃទី16 កុម្ភៈ 2016, 10:23 AM

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

បាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែន

ថ្ងៃទី16 កុម្ភៈ 2016, 07:32 AM

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​ បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុក​ការតវ៉ានេះ​ជា​សេរីភាពនៃ​ការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។​ កាលពីម្សិលមិញ លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថាប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To