ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

​បទសម្ភាសន៍​ជាមួយ​លោក​ គល់ បញ្ញា នាយក​ប្រត្តិបត្តិ​អង្គការ​ខុមហ្វ្រែល ជុំវិញ​បញ្ហា​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​​

ដោយ៖​ ពេជ្រ សុធារី​ | ថ្ងៃព្រហស្បតិ៍ ទី27 មិនា 2014, 05:57 PM, (1)

ស្តាប់សំឡេង៖​

ចម្លងទុក
មើលរូបភាពបន្ថែម

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (រូបថត៖ តាំង វីដា)

​កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា កន្លងទៅនេះ នៅក្នុង​ជំនួប​ចរចា​រវាង​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា បាន​ឈាន​ដល់​ភាពទាល់ច្រក​ជាថ្មី ដោយ​មិន​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​។ ភាពទាល់ច្រក​នេះ កើតឡើង​ខណៈ​ដែល​គណៈ​កម្ម​ការ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ដាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឋិត​នៅ​ក្រោម​ការការពារ​របស់​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ត្រូវបាន​គណៈកម្មការ​គណ​បក្ស​ប្រជាជន​កម្ពុជា បដិសេធ ដោយ​រងចាំ​ឲ្យមាន​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​កំពូល​។​

សូម​ស្តាប់​បទសម្ភាសន៍​របស់​កញ្ញា ពេជ្រ សុធា​រី ការី​និពន្ធ​ព័ត៌មាន​អន​ឡា​ញ ជាមួយ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល (COMFREL) ដូចតទៅ​៖

១. ទាក់ទង​នឹង​ករណី​នេះ តើ​លោក​បណ្ឌិត យល់ថា ការដាក់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គជប ជា​ស្ថាប័ន​ធម្មនុញ្ញ​នេះ មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កម្ពុជា​?

​លោក គល់ បញ្ញា​៖ «ប្រទេស​ច្រើនណាស់​ដែល​គេ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ប្រទេស​ច្រើន​ហើយ គ្រាន់​តែ​ប្រទេស​មួយ​នៅ​អាស៊ាន​យើង​ហ្នឹង គ្រាន់​តែ​ខ្ញុំ​ដឹង នៅ​ជិត​យើង​ហ្នឹង ថៃ ប៉ុន្តែ​មាន​ប្រទេស​ច្រើនណាស់ មិនមែន​មាន​តែ​ប្រទេស​ថៃ​មួយ​ទេ ប្រទេស​ច្រើនណាស់ ដែល​គេ​បាន​ផ្តល់​សិទ្ធិអំណាច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ ឡើង​កម្រិត​ដល់​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ធ្វើ​ការងារ ដឹកនាំ គ្រប់គ្រង​ចាត់ចែង​ការបោះឆ្នោត​ឲ្យបាន​សេរី​និង​យុត្តិធម៌ ជាពិសេស​នៅ​បញ្ហា​មួយចំនួន ដែល​ទាក់ទិន​ទៅ​នឹង​ស្ថាប័ន​រដ្ឋាភិបាល ដែល​អាចឲ្យ​គេ​មាន​ឥទ្ធិពល​ទៅលើ​ស្ថាប័ន​រដ្ឋាភិបាល​ហ្នឹង​ផង ព្រោះ​សព្វថ្ងៃ ការចាត់ចែង​ការបោះឆ្នោត​នៅ​យើង​នេះ គឺ​ថា​ស្ថាប័ន គជប នេះ​ឋិត​នៅ​បង្គាប់​របស់​ស្ថាប័ន​រដ្ឋាភិបាល​ទេ ដូច​ក្រសួង​មហាផ្ទៃ ដូច​ក្រសួង​ព័ត៌មាន ពេលខ្លះ គជប ហ្នឹង គាត់​មិន​អាច​ទៅ​ធ្វើ​អី​បាន​ជាមួយនឹង​ក្រសួង​អស់​ហ្នឹង​ទេ ព្រោះ​ក្រសួង​អស់ហ្នឹង​គាត់​នៅ​មាន​ឥទ្ធិពល​នៅពេល​បោះឆ្នោត​ហ្នឹង ដូចជា​បញ្ហា​សន្តិសុខ បញ្ហា​ព័ត៌មាន អញ្ចឹង​ហើយ​បានជា​មាន​ការជ្រៀតជ្រែក​ពី​ក្រសួង​អស់ហ្នឹង ទៅលើ​កិច្ចការងារ​របស់ គជប ហ្នឹង អញ្ចឹង​ហើយ​បានជា​គេ​លើក​ស្ថាប័ន គជប ឲ្យទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដើម្បី​ឲ្យ​គាត់​មាន​អំណាច​ទៅលើ​ក្រសួង​អស់ហ្នឹង​វិញ ក្នុង​ការ​ដែល​ដាក់​បញ្ជា ឬក៏​ការជំរុញឲ្យ​ក្រសួង​អស់​ហ្នឹង​ត្រូវគោរព​ការងា​ររបស់​ខ្លួន ការសម្រេចចិត្ត​របស់​ខ្លួន ឲ្យស្រប​ទៅ​តាម​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ គេ​រហូត​ទៅ​ដល់​មាន​អំណាច​ក្នុង​ការប្រឆាំង​នឹង​សេចក្តីសម្រេច​នានា សកម្មភាព​នានា​របស់​រដ្ឋាភិបាល ដែល​ធ្វើឲ្យ​ប៉ះពាល់​ការបោះឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌ គេ​មាន​អំណាច​ដល់​ប៉ុណ្ណឹង​ទៀត ដែល គជប ក្លាយជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង»​។

២. ចុះ​ប្រសិនបើ​មិន​ដាក់​ស្ថាប័ន្ថ គជប ទៅ​ជា​ស្ថាប័ន្ធ​ធម្មនុញ្ញ​ទេ តើ​នឹង​អាច​ជួប​បញ្ហា​អ្វី​ខ្លះ​ដែរ​?

លោក គល់ បញ្ញា​៖ «បើ​យើង​ជ្រុល​តែ​ធ្វើ ឲ្យ​ការរៀបចំ​ការបោះឆ្នោត​មួយ​បាន​ត្រឹមត្រូវ យើង​ខិតខំ​ធ្វើ ពិនិត្យមើល​ស្ថាប័ន​ហ្នឹង​ឲ្យបាន​រឹងម៉ាំ មិនមែន​និយាយ​តែ​រឿង​ឯករាជ្យ អព្យាក្រឹត​ទេ ឲ្យ​វា​មាន​រឹង​ម៉ាំ មានអំណាច​។ បើ​យើង​ជ្រុល​តែ​កែទម្រង់​ហើយ ធ្វើ​ឲ្យ​ជា​ស្ថាប័ន​មួយ​រឹង​ម៉ាំ​ទៅ​។ យើង​មើល​គំរូ​នៅ​ប្រទេស​ថៃ ប្រទេសជិតខាង​យើង គេ​ខិតខំ​ធ្វើ​រឿង​អស់​ហ្នឹង ដែល​វា​បាន​ស្ថាប័ន គជប មួយ ដែល​រៀបចំ​ការបោះឆ្នោត​ទៅ គណបក្ស​ឈ្នះ​ក៏​គេ​មាន​កិត្តិយស គណបក្ស​ចាញ់​ហ្នឹង ក៏​គេ​សុខចិត្ត​ចាញ់​ទៅលើ​ការបោះឆ្នោត​ហ្នឹង​ដែរ អញ្ចឹង​ទៅ វា​ធ្វើឲ្យ​ការចាត់ចែង​ការបោះឆ្នោត​យើង​កាន់តែ​ល្អប្រសើរ​ជាង​មុន»​។​

៣. ក្រៅពី​ប្រទេស​ថៃ តើ​មាន​ប្រទេស​ណា​ផ្សេង​ទៀត​ទេ ដែល​ជួប​វិបត្តិ​ឬ​បញ្ហា​ដូច​នៅ​កម្ពុជា​?

លោក គល់ បញ្ញា​៖ «ប្រទេស​ថៃ​គ្មាន​វិបត្តិ​ទេ ប៉ុន្តែ​គេ​មាន​វិបត្តិ​ពីមុនៗ​មក ពី​ដើម​មក នៅ​អាស៊ាន​យើង​ច្រើន​ណាស់ ប្រទេស​កំពុង​មាន​បញ្ហា ដូច​នៅ​ម៉ាឡេ ដូច​នៅ​សឹង្ហ​បុរី អី​ហ្នឹង គឺថា​មាន​វិបតិ្ត​បញ្ហា​រឿង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហ្នឹង​ដែរ»​។​

៤. តើ​ប្រទេស​ទាំងនោះ​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ​?

លោក គល់ បញ្ញា​៖ គេ​កំពុង​ឋិត​នៅក្នុង​ការកែទម្រង់​ដែរ កែទម្រង់​ដំណើរ​ការបោះឆ្នោត​ហ្នឹង​ទៀត ដោយសារ​ប្រទេស​អស់​ទាំងនោះ​នៅ​មិនទាន់​មាន​លក្ខណៈ​បើកចំហរ ប៉ុន្តែ​យើង​ឃើញ​មាន​ប្រទេស​នៅ​អាស៊ាន​យើង​នេះ ដូចជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ហ្វីលីពីន ជាពិសេស​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​តែម្តង គេ​បាន​ធ្វើ​ការកែលម្អ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​គេ​ហ្នឹង ឲ្យទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​ហើយ ហើយ​របៀប​រើស​សមាជិក គជប ហ្នឹង​ក៏​គេ​មាន​ការរៀបចំ​ការ​រើស​បើកទូលាយ​ដែរ ហើយ​ឥឡូវនេះ ការចាត់ចែង​ការងារ​របស់ គជប នេះ គឺថា​គេ​មាន​ការទុកចិត្ត​ពី​គណបក្ស​ប្រកួតប្រជែង​។ ឥណ្ឌូនេស៊ី គេ​មាន​ការកែលម្អ​បាន​ច្រើន​ណាស់ អំពី ការរៀបចំ​ការបោះឆ្នោត តាំង​ពី​ប្រព័ន្ធ​បោះឆ្នោត តាំង​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត បញ្ជី​ឈ្មោះ​បោះឆ្នោត គេ​បាន​ធ្វើ​ការកែលម្អ​ច្រើន ហេតុនេះ​ហើយ​បញ្ហា​នៅក្នុង​ការបោះឆ្នោត​នៅ​ឥណ្ឌូនេស៊ី ត្រូ​បាន​កាត់បន្ថយ ហើយ​ម្នាក់ៗ​គេ​មាន​ជំនឿ​ទុកចិត្ត​ទៅលើ​ការចាត់ចែង​ការបោះឆ្នោត​។ ឥណ្ឌូនេស៊ី អាច​ជា​ពិសោធន៍​មួយ​ល្អ នៅក្នុង​ការកែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ឲ្យបាន​ត្រឹមត្រូវ​។​

៥. ងាក​មក​កាន់​កម្ពុជា​វិញ ជំនួប​ចរចា​របស់​គណៈកម្មកា​រ​ចម្រុះ​របស់​គណបក្ស​ទាំងពីរ បាន​ទាល់ច្រក នៅ​ចំណុច​ដាក់​ស្ថាប័ន គជប ឲ្យ​ឋិត​នៅ​ក្រោម​ការការពារ​របស់​រដ្ឋធម្មនុញ្ញ អញ្ចឹង​តើ​លោក​យល់ថា មាន​វិធីសាស្ត្រ​អ្វី​ផ្សេង​ទេ​ក្រៅពី​នេះ​ទេ ដើម្បី​ទម្លាយ​ភាពទាល់ច្រក​នៃ​ជំនួប​ចរចា​នេះ​?

លោក គល់ បញ្ញា​៖ មើល​ទៅ​មិនមែន​ទាល់ច្រក​ទេ រឿង​គ្រាន់តែ​ថា មិនទាន់​អាច​សម្រេចបាន ដោយសារ​គាត់​គឺថា កិច្ចការ​ហ្នឹង​សម្រេច​នៅ​ថ្នាក់លើ ប៉ុន្តែ​គេ​អាច​ជជែក​នៅ​ថ្នាក់​លើ​ទៀត​។ វា​បញ្ហា​ត្រង់​ថា សមាជិក​គណៈកម្មការ​ដែល​នៅក្នុង​ហ្នឹង គាត់​អត់​មាន​សិទ្ធិ​អំណាច​ពេញលេញ ក្នុង​ការសម្រេចចិត្ត​ទៅលើ​កិច្ចការ​រៀបចំ​កែទម្រង់​ហ្នឹង ហើយ​បើសិនជា​គាត់​មាន​សិទ្ធិ​អំណាច​ពេញលេញ ប្រហែលជា​គាត់​អាច​ជជែក​គ្នា ពី​មូលហេតុ ពី​ហេតុផល ដែល​ដាក់​ស្ថាប័ន​ហ្នឹង​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ហើយ​ដែល​រៀបចំ​ស្ថាប័ន​ហ្នឹង ឲ្យមាន​ការជ្រើសរើស​មួយ​ឲ្យមាន​តម្លាភាព ជាពិសេស​ឲ្យមាន​ការគាំទ្រ​ពី​គណបក្ស​នៅក្នុង​រដ្ឋាភិបាល​ក្តី គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្តី ឲ្យបាន​រឹងម៉ាំ ទៅលើ​រឿង​ការជ្រើសរើស គជប ហ្នឹង អញ្ចឹង​គាត់​អាច​ជជែក​គ្នា ព្រោះ​ឥឡូវនេះ​ពីរ​បក្ស​ហ្នឹង​គាត់​មក​ជជែក​គ្នា​ហើយ អញ្ចឹង​គាត់​ចង់បាន គជប មួយ​ដែល​គាត់​អាច​ទុកចិត្ត​បាន​ទាំង​ពីរ​បក្ស​ហ្នឹង អញ្ចឹង​គាត់​គិត​គ្នា​ត្រូវ​ធ្វើ​ម៉េច ហើយ​និង​ចង់​ឲ្យអំណាច​ទៅ គជប ហ្នឹង គេ​អាច​ជជែក​គ្នា​បាន ប៉ុន្តែ​គ្រាន់តែ​ថា​កិច្ចការ​អស់​ហ្នឹង មើល​ទៅ​ត្រង់​គាត់​អត់​មាន​អំណាច​ពេញលេញ សមាជិក​នៅក្នុង​គណៈកម្មកា​រ​ចម្រុះ​ហ្នឹង គាត់​អត់​មាន​អំណាច​ពេញលេញ ក្នុង​ការសម្រេចចិត្ត​ថា តើ គជប ហ្នឹង​ក្លាយជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ឬមួយ គជប ហ្នឹង​ត្រូវការ​អនុម័ត​ពី​សភា ២​ភាគ​៣ ហើយ​កំណែទម្រង់​របៀប​ម៉េច​ហ្នឹង គាត់​អត់​មានអំណាច​ក្នុង​ការសម្រេចចិត្ត​រឿង​ហ្នឹង ម្លោះ​ហើយ​ធ្វើឲ្យ​ការជជែក​គ្នា​ហ្នឹង​ចេះ​តែ​ពន្យា​ទៀត​ទៅ អញ្ចឹង​ទៅ​ប្រហែលជា​ត្រូវ​ការជជែក​គ្នា​ក្នុង​កម្រិត​ណាមួយ​ទៀត​ទៅ ដើម្បី​ធ្វើឲ្យ​ការសម្រេចចិត្ត​ហ្នឹង​បាន​លឿន​។​

៦. ឧបមា​ថា បញ្ហា​នេះ ឡើង​ទៅ​ដល់​ថ្នាក់​កំពូល​ហើយ ប៉ុន្តែ​នៅតែ​មាន​ភាពជាប់គាំង ដូច​ថា​មិន​អាច​ដោះស្រាយ​អី​បាន តើ​អាច​មាន​វិធីសាស្ត្រ​អី​ផ្សេង​ទេ​?

លោក គល់ បញ្ញា​៖ ខ្ញុំ​គិតថា បើ​ដល់​ថ្នាក់​កំពូល​ហើយ ប្រហែលជា​យល់​ហើយ ព្រោះ​មាន​បញ្ហា​ខ្លះ រឿង​អស់នេះ​វា​មិនមែន​ជា​រឿង​នយោបាយ​សុទ្ធសាធ​ទេ វា​ជា​រឿង​បច្ចេកទេស​សុទ្ធសាធ អញ្ចឹង​គាត់​អាច​ស្តាប់​គេ​អ្នកឯកទេស​មក​ស្រាប់​ទៅ ថា​ហេតុ​អី​បាន​គេ​ដាក់​ស្ថាប័ន​ហ្នឹង ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ហេតុ​អី​បាន​គេ​ឲ្យអំណាច តួនាទី​ទៅ គជប កាន់តែច្រើន នៅពេល​រៀបចំ​ការបោះឆ្នោត គេ​អាច​ពន្យល់​អំពី​មូលហេតុ សារៈសំខាន់​បំផុត​នៅក្នុង​រឿង​ហ្នឹង អញ្ចឹង​រឿង​ហ្នឹង​ជា​ឯកទេស វា​មិនមែន​តែ​ជា​រឿង​តែ​ផល​ប្រយោជន៍​នយោបាយ ប៉ុន្តែ​រឿង ២​ភាគ​៣ ដែល​អនុម័ត​ក្នុង​សភា អាហ្នឹង​គាត់​ជជែក​គ្នា​ទៅ មធ្យោបាយ​ផ្សេង​ទៀត​ទៅ​។ គេ​អាច​រក​មធ្យោបាយ​ពង្រឹង​គណៈកម្មការ​ជ្រើសរើស​មួយ​ឲ្យ​រឹងម៉ាំ​អី​អញ្ចឹងទៅ ឲ្យ​សិទ្ធិអំណាច​ទៅ​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ទៅ ហើយ​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ដែល​មាន​សមាសភាព​ពី​ពីរ​បក្ស​ហ្នឹង​ទៅ ឧទាហរណ៍​ទៅ អាហ្នឹង​ក៏​អាច​ជា​មធ្យោបាយ​ដែរ អាច​ពង្រឹង អាច​បន្ថយ​នូវ​ការអនុម័ត ២​ភាគ​៣​។ ប៉ុន្តែ ២​ភាគ​៣​ហ្នឹង​ជា​និមតិ្តរូប​នៃ​ការស្រុះស្រួ​ល​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​ហ្នឹង វា​មិន​បាន​មួយរយ​ភាគរយ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏បាន ២​ភាគ​៣ នៃ​តំណាង​គណបក្ស​នៅក្នុង​សភា​ហ្នឹង​ដែរ នេះ​ជា​ការពិត អញ្ចឹង​ទៅ គេ​អាច​ជជែក​គ្នា​បាន ព្រោះ​គាត់​យក​គោលការណ៍​ថា ធ្វើ​ម៉េច​ឲ្យ​បក្ស​ទាំង​ពីរ​ហ្នឹង​ទុកចិត្ត​។ ២​ភាគ​៣ ក៏​ជា​និមិត្តរូប​ដែរ ជា​និមិត្តរូប​នៃ​ការស្រុះស្រួល​គ្នា​ដែរ ព្រោះថា​បើ​យើង​ដាក់​ទៅក្នុង​គណៈកម្មការ​ជ្រើសរើស ក៏​ត្រូវតែឲ្យ​សិទ្ធិ​អំណាច​ទៅ គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ទៅ​។ បើ​សិន​ថា យើង​ថា ២​ភាគ​៣​ហ្នឹង​អត់​ចាំបាច់​ទេ យកតែ ៥០​បូក​១ ទៅបាន អញ្ចឹង​ក៏​ថា​បាន ប៉ុន្តែ​ដល់​ពេល​ក្នុង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង មាន​សមាសភាព​ពី​របក្ស​ហ្នឹង គេ​អាច​ទៅ​គិតគូរ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​គណៈកម្មការជ្រើស​រើស​ហ្នឹង អាច​ឲ្យមាន​ពីរប​ក្ស​ហ្នឹង​ចូលរួម​សម្រេច​ដែរ គេ​អាច​និយាយ​ពី​ការស្រុះស្រួល​គ្នា​ជា​ឯកច្ឆ័ន ហើយ​និង ២​ភាគ​៣ នៅក្នុង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ទៅ អាហ្នឹង​ក៏​អាច​កាត់បន្ថយ​នៅ​ក្នុង​រឿង​ការអនុម័ត​នៅក្នុង​សភា​ហ្នឹង​ដែរ​។ គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ដែរល​មាន​សមាសភាព​ពីរប​ក្ស​ហ្នឹង​ដដែល អញ្ចឹង​បាន​ន័យ គេ​ពង្រឹង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​វិញ ហើយ​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ដាក់​ទៅ សភា​គ្រាន់តែ​អនុម័ត​គ្រាន់តែ​ជា​បង្ហាញ​ថា​អនុម័ត​ទេ ប៉ុន្តែ​ខ្លឹមសារ​មែនទែន មិនមែន​ត្រូវ​ការផ្លាស់ប្តូរ​អី ឬ​មិន​បោះឆ្នោត​ឲ្យ​ទេ ព្រោះ​ដោយសារ​គណៈកម្មការ​ជ្រើសរើស​ហ្នឹង គេ​បាន​ស្រុះស្រួល​គ្នា​ពីរ​បក្ស​ហ្នឹងហើយ ដោយ​យក​គោលការណ៍ ២​ភាគ​៣​ហើយ មិន​ចាំបាច់​ទៅ​សុំ ២​ភាគ​៣​នៅក្នុង​សភា អាហ្នឹង​ក៏​គេ​អាច​ធ្វើបាន​អញ្ចឹង​ដែរ ប៉ុន្តែ​ត្រូវ​តែ​ឲ្យ​សិទ្ធិ​អំណាច​ទៅ​លើ​គណៈកម្មការ​ជ្រើសរើស​ហ្នឹង ត្រូវតែ​ដក​ចេញពី​ការជ្រើសរើស​បច្ចុប្បន្ននេះ ដែល​ឆ្លងកាត់​តាម​ក្រសួង​មហាផ្ទៃ ហើយ​និង​គណៈរដ្ឋមន្ត្រី​ហ្នឹង ដក​ចេញ​ទៅ ហើយ​បង្កើត​គណៈកម្មការ​ជ្រើសរើស​មួយ ដែល​មាន​សមាសភាព​ពី​រ​បក្ស​ហ្នឹង​ចូលគ្នា នៅក្នុង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង ឧទាហរណ៍​ថា​យើង​មាន ៧​នាក់ ឧទាហរណ៍​អញ្ចឹង​ទៅ ឬក៏​មាន​៩​នាក់ អញ្ចឹង​ពីរ​បក្ស​ហ្នឹង​ត្រូវមាន​តំណាង​នៅក្នុង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង ធ្វើ​ម៉េច​ឲ្យមាន​លទ្ធភាព​ត្រួតពិនិត្យ​គ្នា​ទៅវិញទៅមក​ទៅ ហើយ​សុំ​គោលការណ៍​សម្រេច ២​ភាគ​៣ នៅក្នុង​គណៈកម្មការ​ជ្រើសរើស​ហ្នឹង​ទៅ នៅពេល​រើស​បេក្ខជន​ដើម្បី​ក្លាយ​ជា​សមាជិក គជប អាហ្នឹង​ក៏​ជា​មធ្យោបាយ​មួយ​ដែរ​។​

​សូម​អគុណ​លោក​បណ្ឌិត គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល (COMFREL)  ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ VOD៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com


Tags:

6058

Salim Ly | ថ្ងៃសុក្រ ទី28 មិនា 2014, 02:44 PM

Pouvez-vous montrer quels sont les pays qui ont inscrit la loi électorale ou la commission dans la constitution? Et la France en a aussi?
La loi ou le comité ou la commission électorale sont écrites en détail dans la plupart des pays dans une loi spéciale. Par exemple en France, on parle du Parlement seulement et les procédures d'élections ne sont écites dans la constitution.

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
ការបកស្រាយរបស់បណ្ណាធិការVOD អំពីហេតុការណ៍ខ្លះៗដែលនាំឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅភូមា

ថ្ងៃទី12 វិច្ឆិកា 2015, 10:48 AM

គណបក្សប្រឆាំងនៅភូមារបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានប្រកាសថាបានទទួលជ័យ​ជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី៨ វិច្ឆិកា ហើយជ័យជម្នះនេះគឺជាប្រវត្តិសាស្ត្ររបស់អ្នកតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម។ អ្នកវិភាគចាត់ទុកជា​ជោគ​ជ័យមួយរបស់អ្នកប្រជាធិបតេយ្យលើក្រុមមេដឹកនាំយោធាដែលបានកាន់អំណាច​នៅភូមាជាង៥០ឆ្នាំ។ ប៉ុន្តែអ្វីដែលមានការចោទសួរនោះថា តើពួកយោធាយល់ព្រមប្រ​គល់ អំណាចឱ្យលោកស្រីដែរទេ ហើយលោកស្រីអាចក្លាយជាប្រធានាធិបតីបានទេបើរដ្ឋធម្មនុញ្ញរបស់ពួកយោធារារាំងលោកស្រី។ តើលោកស្រី អ៊ុង សានស៊ូជី មានជ​ម្រើស​បែបណាទៀតដើម្បីបានក្លាយជាមេដឹកនាំប្រទស? កងទ័ពយោធានៅភូមា​ - រូបភាពពី Mizzima ដើម្បីបានជ្រាប​សូមស្ដាប់ការបកស្រាយរបស់ លោក នួន បូរិន និងការចោទសួររបស់ លោក ​​​ពៅ មេត្តា ដូចតទៅនេះ។  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

បទ​សម្ភាសន៍​៖ ​អ្នកជំនាញ​ពន្យល់​ពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​

ថ្ងៃទី15 តុលា 2015, 04:51 PM

​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​កំពុង​សម្លាប់​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥​ទៅ​៧​នាក់​ជា​រឿង​រាល់ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​តែងតែ​កើន​ឡើង​សម្រាប់​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​ជាដើម​។ តទៅ​នេះ​សូម​ស្តាប់​ការសាកសួរ​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​VOD និង លោក អ៊ា ចរិយា ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ស្តីពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បទសម្ភាសន៍​៖​ លោក ម៉ម សូណង់ដូ ត្រៀម​ប្តឹង​បក​លើ​ការ​ចោទ​លោក​ថាពុករលួយ

ថ្ងៃទី9 តុលា 2015, 10:49 AM

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ដែល​ទើបតែ​បង្កើត​ឡើង​មាន​អាយុ​ប្រហែល​មួយ​ខែ​នោះ កំពុង​មាន​ការ​ប្រេះឆា​រវាង​ប្រធាន​បក្ស ជាមួយ​អនុប្រធាន​បក្ស​។  លោក ហ៊ាង ឫ​ទ្ធី អនុប្រធាន​បក្សបាន​អះអាង​ថា លោក​បាន​ប្តឹង​លោក ម៉ម សូណង់ដូ ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោលដោយ​ចោទ​ថា ប្រធាន​បក្ស​ចាយលុយអត់​មាន​តម្លាភាព​។​

​បទសម្ភាសន៍​៖ ​បណ្តាញ​អ្នកការពារ​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួកគេ​នៅ​ពេល​ចុះ​ល្បាត​

ថ្ងៃទី29 កញ្ញា 2015, 04:47 PM

​ព្រៃឈើ​រតនៈ​រុក្ខា និង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន មាន​ទំហំ​ដី​ប្រមាណ​ជាង​២០០០០​ហិកតា ស្ថិតនៅ​ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ តែ​បណ្តាញា​ការពារ​ព្រៃ​ឈើថា បច្ចុប្បន្ន​នេះ​ព្រៃឈើ​ទាំងអស់​នោះ​នៅសល់​ប្រមាណ​៦០​ភាគរយ​ប៉ុណ្ណោះ ដោយ​អះអាង​ថា មាន​ជនខិលខូច​លួច​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។  សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា លោក សុខ សឿត មានប្រសាសន៍ថា អ្នក​ការពារ​ព្រៃឈើ​ភាគច្រើន សម្រេចចិត្ត​ឈប់​ចុះ​ល្បាត​ទៀតហើយដោយ​អះអាង ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គ្មាន​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ បែប​នេះ​ក្តី​អ្នក​ដែល​ស្ម័គ្រចិត្ត​នៅ​ចុះ​ល្បាត​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួក​នៅ​ពេល​ចុះ​ល្បាត ដើម្បី​ជា​ប្រយោជន៍​រួម​។​

​បទសម្ភាសន៍​៖ ​សិស្ស​និទ្ទេសAដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ថា​ការសិក្សានិង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​

ថ្ងៃទី15 កញ្ញា 2015, 11:41 AM

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៥​នេះ សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន​រហូត​ទៅ​ដល់​១០៨​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ចិត​១០​ដង ដែល​មាន​ត្រឹមតែ​១១​នាក់​ប៉ុណ្ណោះ​។ ការទទួល​បាន​និទ្ទេស A ច្រើន​បែប​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួន​ណារ៉ុន លើកឡើងថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សិស្ស និង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សិស្សនៅ​វិទ្យាល័យ​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ ​ឈ្មោះ ម៉ាន កូតា ដែល​ទទួលបាន​និទ្ទេស​A និង​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​១០០​ពិន្ទុ ប្រាប់​ពី​គន្លឹះ​នៃ​ការសិក្សា ដោយ​បញ្ជាក់​ថា ការសិក្សា និង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​

​បទសម្ភាសន៍​៖ ដំណើរ​ជីវិត​របស់​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)

ថ្ងៃទី21 សីហា 2015, 09:25 AM

កាលពី​ថ្ងៃ​ទី​២ ខែសីហា​កន្លងទៅនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​គណបក្ស​បង្កើតឡើង​ថ្មី បាន​បោះឆ្នោត​ជ្រើសរើស​លោក យ៉េង វិរៈ អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ប្រធាន​។ VOD៖ ជាបឋម សូម​ជួយ​រៀបរាប់​ប្រវត្តិ​ពី​កុមារភាព និង​ស្ថានភាព​សិក្សា​របស់​លោក​? ​លោក យ៉េង វិរៈ​៖ បាទ​អរគុណ ខ្ញុំបាទ យ៉េង វិរៈ កើត​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៦១​។ បាទ​កាលពី​កុមារ​ខ្ញុំ​រស់នៅ​ភ្នំពេញ កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ក្រោម​កណ្តាល មាន​បងប្អូន​៥​នាក់ ខ្ញុំ​ជា​កូន​ទី​៣​។ ក្នុង​ការសិក្សា​នៅ​កុមារភាព​ហ្នឹង​ង ខ្ញុំ​រៀន​នៅ​ភ្នំពេញ​។ ពេល​នៅ​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​តែង​ចង់​រៀន​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ដូច្នេះ​ខ្ញុំ​តែង​ជ្រើសរើស​យក​កន្លែង​លេង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឃើញ​បងៗ​និស្សិត​ថ្នាក់​ធំៗ​ដូចជា​ស្រលាញ់​ណាស់ ចង់​ក្លាយជា​និស្សិត​នឹង​គេ ឃើញ​សាកលវិទ្យាល័យ​ធំ សាលា​ល្អ គិត​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មក​រៀន​នឹង​គេ​ហើយ​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To