ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​មនុស្ស​​ជាង​៥០០០នាក់​ ជា​ក្របខណ្ឌថ្មីមន្រ្តីរាជការ​សម្រាប់​ឆ្នាំ​២០១៥​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី8 មេសា 2015, 04:24 PM, (34)

ក្រសួង​មុខងារ​សាធារណៈ ឲ្យ​ដឹង​ថា​តាមផែន​ការរបស់ក្រសួង​​ឆ្នាំ​២០១៥ រដ្ឋាភិបាលបាន​​សម្រេ​ចជ្រើស​រើស​​ក្របខណ្ឌថ្មី​មន្រ្តី​រាជការជាង​៥០០០នាក់​ ដើម្បី​បំពេញ​ចំនួន​មន្រ្តី​រាជការ​ដែល​បាត់​បង់​ពី​ស្ថាប័ន​រដ្ឋ ដោយ​​សារ​ការ​ចូល​និវត្តន៍ លុបឈ្មោះ​ចោល​ និង​ការ​បាត់ប​ង់​កាយ​សម្បទា។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួងមុខងារ​សាធាណរៈ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៧ខែមេសា ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​ផ្ញើ​ជូន​ស្ថាប័ន​រដ្ឋទាំងអស់​។​

សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ​ឲ្យ​ដឹង​ថា​​​​រដ្ឋាភិបាល​បានអនុញ្ញាត​ជា​គោល​ការណ៍​​ក្នុង​ការ​ជ្រើស​រើស​ក្រប​ខណ្ឌថ្មីមន្រ្តីរាជការស៊ីវិល​សម្រាប់​ផែន​ការ​​ឆ្នាំ​២០១៥ សរុបចំនួន​៥០០១នាក់​ ទៅ​តាម​ចំនួន​​មន្រ្តីរាជការ​ស៊ីវិលដែល​បាន​បាត់​បង់​ពីក្របខណ្ឌ​។​ ​សេចក្តីជូនដំណឹងឲ្យ​ដឹង​ទៀត​ថា​ក្រសួង​មួយ​ចំនួន​​ដែល​ត្រូវជ្រើស​រើស​ក្របខណ្ឌថ្មីមន្រ្តីរាជការច្រើន​ជាង​គេ​ រួ​មមាន​​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ជ្រើសរើស​ទៅ​ដល់​៣០​១៥នាក់ ក្រសួង​វប្បធម៌​ និង​វិចិត្រ​១០៧នាក់​ ក្រសួង​មហាផ្ទៃ​ ៤០០នាក់ ក្រសួងកសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ​៣៧៧នាក់ ក្រសួង​សុខាភិបាល​​៤៣៣នាក់ និ​ង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ចំនួន​១៧៦នាក់។​ ស្ថាប័នរដ្ឋទាំងនោះ មាន​ក្រសួង​ទាំង២៦ ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋលេខា​ធិការ​ដ្ឋាន​​អាកាសចរណ៍ស៊ីវិល និង​អង្គភាពប្រឆាំងអំពើ​ពុក​រលួយ។

សេចក្តីជូនដំណឹង​បន្ត​ថា​ក្នុង​ឆ្នាំ​២០១៤ បុគ្គលិក​ចូល​និវត្តន៍របស់ស្ថាប័នរដ្ឋទាំងអស់មាន​ចំនួន​៣៦៨២នាក់ លុបឈ្មោះចោល​ចំនួន​១១២៦នាក់ និង​បាត់​បង់​សម្បទាចំនួន​៩៣នាក់។​

សេចក្តីជូនដំណឹង​បន្ត​ថា​ក្រសួង​ចាត់ចែង​រៀប​ចំ​ធ្វើ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើស​បេក្ខជន​ដែល​មានលក្ខណៈ​​​សម្បត្តិ​គ្រប់គ្រាន់​ឲ្យ​ចូល​​បម្រើ​ការងារ ដើម្បី​បំពេញ​មុខ​តំណែង​ និង​សេចក្តីត្រូវ​ការ​ដែល​មាន​ពិត​ប្រាកដ​​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដោយ​យក​ចិត្ត​ទុក​ដាក់​បេក្ខភាព​ជា​ជន​ពិការ​ដែល​មាន​​សមត្ថភាព​សមស្រប​២ភាគរយ​នៃ​ចំនួនក្របខណ្ឌ​សរុប​ ហើយ​ត្រូវ​មានបេក្ខ​នារី​ជាប់​ជា​ស្ថាពរ​ពី​២០​​ទៅ​​៥០​ភាគរយ​។

​គួរ​បញ្ជាក់​ថា កន្លងទៅ លោកនាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន​ ធ្លាប់​ឲ្យ​ដឹង​ថា​​​​សព្វ​ថ្ងៃ​មាន​មន្ត្រី​រាជការ​ស៊ីវិលជាង​​១៨​ម៉ឺន​នាក់ ក្នុង​នោះ​គ្រូ​បង្រៀន​មាន​​ជាង​១១​ម៉ឺន​នាក់​ និង​បុគ្គលិក​សុខា​ភិ​បាល​​មាន​ជិត​២​ម៉ឺន​នាក់​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhothotnews.com


Tags:

42203

Chhum Narith | ថ្ងៃពុធ ទី8 មេសា 2015, 06:01 PM

សូមសួរការជ្រើសរើសក្របខណ្ឌថ្មី​មន្រ្តី​រាជការចាប់ផ្តើមពីខែការដែរ

Dul Sarith | ថ្ងៃពុធ ទី8 មេសា 2015, 05:18 PM

ខ្ញុំចាប់អារម្មណ៍ណាស់ ប៉ុន្តែគួរតែមានពត័មានលំអិតអំពីការជ្រើសរើសនេះ

HOEUNG SOPHANA | ថ្ងៃពុធ ទី8 មេសា 2015, 05:20 PM

តើខ្ញុំគួរតែធ្វើបែបណាដើម្បីអាចមានឈ្មោះចូលរូមប្រលងបាន?

សិទ្ធ សុភា | ថ្ងៃពុធ ទី8 មេសា 2015, 06:15 PM

ខ្ញុំបាទឈ្មោះសិទ្ធ សុភា មានចំងុលមួយពីរឿងរាជរដ្ឋាភិបាលសម្រេចជ្រើសរើសមនុស្សជាង៥០០០នាក់ ជាក្របខណ្ឌថ្មីមន្ត្រីរាជការសម្រាប់២០១៥នេះ។​ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបានដាក់បញ្ជូលឈ្មោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចូលក្នុងការជ្រើសរើសអញ្ចឹង។​ ខ្ញុំបាទទន្ទឹងរងចាំពេលហ្នឹងយូហើយដើម្បីប្រលងចូលក្របខណ្ឌរដ្ឋក្នុងក្រសួងរៀបចំដែនដី ឥឡូវស្រាប់តែអត់មានវិញ។ ណាមួយខ្ញុំបាទបានរៀនចប់នៅមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចប់តាំង២០១៣​​មកម្លេះ ហើយខ្ញុំបានធ្វើការនៅក្នុងក្រសួងរៀបចំដែនដីជាបុគ្គលិកបណ្ដែត ជិតពីរឆ្នាំហើយខ្វះ៤ខែទៀតទើបបានពីរឆ្នាំគត់។ ហើយឥឡូវខ្ញុំចាំដល់ពេលណាទៀតទៅទើបរាជរដ្ឋាភិបាលបានអោយជ្រើសរើសក្នុងក្រសួងរៀបចំដែនដី។ ខ្ញុំសូមអគុណ

chhiw Chantra | ថ្ងៃពុធ ទី8 មេសា 2015, 06:17 PM

ខ្ញំសូមអោយ​ការប្រឡងមានភាពសុក្រឹត មិនសូកប្រើលុយ ដោយប្រើសម្មាតិភាពពិតប្រាកង

NOP SREYNOCH | ថ្ងៃពុធ ទី8 មេសា 2015, 06:22 PM

បើចង់ដឹងពត៍មានបន្ថែម តើខ្ញុំអាចទៅសួរពត៍មានទាំងនោះនៅកន្លែងណាខ្លះ?

Meng Kimsreng | ថ្ងៃពុធ ទី8 មេសា 2015, 06:34 PM

I am very interested in the information as I want to work in the ministry. Could you please tell me what I should do in order to have the application forms to apply to work there? Please give me detailed info.
I am looking forwards for it.

Thanks.

Bun socheata | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 07:31 AM

តើបេក្ខជនចូលប្រលងត្រូវមានលក្ខខ័ណ្ឌអ្វីខ្លះ?ហើយយើងអាចទទួលពាក្យប្រលងនៅកន្លែងណាបាន?

ឈួន វណ្ណារ័ត្ន | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 07:32 AM

ខ្ញុំចង់បានកាលបរិច្ឆេទដាក់ពាក្យសុំចូលប្រឡងនិងគេដែរ តែមិនដឹងទាក់ទងតាមវិធីណាទេ ដូច្នេះ សូមវីអូឌី មេត្តាជួយផ្សព្វផ្សាយពីកាលបរិច្ឆេទការប្រឡងដល់យើងខ្ញុំផង ។ តើការប្រឡងនោះ គេយកចាប់ពីអាយុប៉ុន្មានដល់ប៉ុន្មាន និងមានកម្រិតវប្បធម៌ត្រឹមណា? ដូច្នេះ សូមខាងវីអូឌី មេត្តាជួយផ្តល់ដល់យើងខ្ញុំទាំងអស់គ្នាផង ។ សូមអរគុណទុកជាមុន! ឬតាមរយៈvannarath007it@gmail.com

Daren | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 07:52 AM

when the registration start? where to register? Where can I see the detail information?

monjonhrogene | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 07:52 AM

អ្នកទាំងអស់គ្នាអាចទៅសួរពត៍មាននៅក្រសួងដែលអ្នកទាំងអស់គ្នាចង់បំរើការងារ គឺទៅសួរនៅនាយកដ្នានបុគ្គលិកនៃក្រសួងនោះ

អ៊ុច ណាវិន Uch Navin | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 10:05 AM

I'm very excited to here that information from yr.
Plz kindly tell us about that Exam.

Thanks.

Uch Navin

Mao Srey pov | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 10:12 AM

ខ្ញុំសូមទោលមានជ្រើសរេីសស្រីទេ?​ ហើយការយកពាក្យនៅណាដែល? សូមជូយជាយោបល់ផងតើខ្ញុំគូរធ្វើយ៉ាងណាទើបបានមានឈ្មោះប្រលង?​ សូមអរគុណ

CHHUONSOPHEAK | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 09:17 AM

សុំអោយការជ្រើសរើសបុគ្គលិករបស់រដ្ឋកុំមានការពុករលួយយកតែខ្សែបងប្អូនកូនឯង សូមធ្វើអោយយុត្តិធម៌ផង

Phearom Khy | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 09:22 AM

ខ្ញុំពិតជាចង់ចូលធ្វេីការក្របខណ្ឌណាស់
សូមជួយជាយោបល់ផងតេីខ្ញុំគួរធ្វេីយ៉ាងណាដេីម្បីអាចមានឈ្មោះប្រលង?

salanplang | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 10:18 AM

គួរឲ្យតម្លៃលើជនពិការច្រើនបំផុត គួរស្មើនឹង៥%នៃចំនួនសរុប៥០០១នាក់។

Norng sreypov | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 10:42 AM

ខ្ញុំចង់ប្រលងណាស់ហើយចង់ធ្វើការងារមានក្របខណ្ឌហើយការដាក់ពាក្យប្រលងយ៉ាងដូចម្តេចដែរ

Socheata | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 10:46 AM

ទម្លាប់យ៉ាងម៉េចគឺនៅតែអ៊ឺចឹង តែអាចកែបានបន្តិចម្តងៗ សូមឱ្យគិតប្រយោជន៍សមូហភាព ប្រយោជន៍ជាតិជាធំ។ ប្រទេសណាក៏មានអំពើពុករលួយដែរ តែអ្វីដែលសំខាន់នោះ ថាតើយើងអាចកាត់បន្ថយ ឬអាចចំណាយពេលគិតពីអនាគតជាតិបន្តិចបានទេ។ មិនមាននរណាមកគិតគូរពីសុខទុក្ខជាតិយើងនោះទេ គឺយើងខ្លួនឯង យើងទាំងអស់។ ខ្ញុំសង្ឃឹមថា ការជ្រើសរើសនេះ នឹងមានភាពសុក្រឹត យុត្តិធម៌។

sathja kim | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 11:15 AM

បើជ្រើរើសមន្ត្រីក្របខណ្ឌថ្មី គួរណាស់រើសយកមន្ត្រីប្រដែក នឹឹង មន្ត្រីជាប់កិច្ចសន្យានឹងទៅ ព្រោះគ្នាធ្វើការងារមានបទពិសោធ៍យូរឆ្នាំមកហើយ។ បើរើសនៅមិនគ្រប់ចាំអោយអ្នកខាងក្រៅមកដាក់ពាក្យប្រលងចូល។ បើចឹងទេអ្នកមានបទពិសោធ៍ដែលគ្នាជាប់កិច្ចសន្យានឹងគ្មានផ្លូវជាប់ក្របខណ្ឌនោះទេ។

Srey Em | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 12:03 PM

ខ្ញុំពិតជាចង់ចូលបម្រីការងាររដ្ឋ ខ្ញំុសំុសួរថាតើពេលណា ទើបចេញសេចក្តីប្រកាសក្នុងការជ្រីសរើស?ហើយខ្ញុំគូរតែធ្វើយ៉ាងណាដើម្បីមានឈ្មោះចូលរួមប្រលងបាន?

សុន វត្ថា | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 01:55 PM

ខ្ញុំពេញចិត្តណាស់ តើយើងគួរធ្វើមិុចទើបដឹងពីពត៍មានលំអិតទៅ?

Srey Da | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 02:05 PM

នាងខ្ញុំចង់ដឹងអំពីការបរិច្ឆេទនៃការដាក់ពាក្យ​​ ​តើខ្ញុំអាចធ្វើការទាក់ទងតាមវិធីណាទើបអាចដឹងពីព័តមានទាំងនេះបាន​ សូមអរគុណ

SRUN Sorya | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 04:45 PM

ខ្ញំុចង់ដឺងថាតើធ្វើេម៉េចបានអាចដាក់ពាក្យប្រលងបានហើយតើខ្ញំុអាចសូមលេខដើម្បីទំនាក់ទំនងបានទេ?

Seangly | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 09:34 PM

តើមានលក្ខខណ្ឌអ្វីខ្លះទើបអាចប្រលងបាន?

ងួន​​គឹមឡេង | ថ្ងៃព្រហស្បតិ៍ ទី9 មេសា 2015, 09:45 PM

តើខ្ញុំគួរធ្វើដូចម្តេចដើម្បីអាចមានឈ្មោះចូលរួមប្រលងបាន?តើបេក្ខជនចូលរួមប្រលងត្រូវមានលក្ខខ័ណ្ឌអ្វីខ្លុះ?ហើយអាចសុំពាក្យប្រលងនៅកន្លែងណាបាន?

សោមគឺមហុង | ថ្ងៃសុក្រ ទី10 មេសា 2015, 07:24 AM

តើខ្ញុំគួរតែធ្វើបែបណាដើម្បីអាចមានឈ្មោះចូលរូមប្រលងបាន?

prach chanpheak | ថ្ងៃសុក្រ ទី10 មេសា 2015, 10:52 AM

បើចង់ដឹងពត៍មានបន្ថែម តើខ្ញុំអាចទៅសួរពត៍មានទាំងនោះនៅកន្លែងណាខ្លះ?

mey sino | ថ្ងៃសុក្រ ទី10 មេសា 2015, 11:06 AM

good

khan yong | ថ្ងៃសៅរ៍ ទី11 មេសា 2015, 10:28 AM

ខ្ញុំចង់អោយរដ្ឋាភិបាលប្រកាសពត៌មាននេះអោយបានទូលំទូលាយងាយស្រួលដល់បេក្ខជនដែលមានចំណាប់អារម្មណ៍ និងសម្ថតភាព អាចមានឪកាសបានចូលរួមប្រឡង ឧទាហរណ៍ ដូចជា តើគេចាប់ផ្ដើមចែកពក្យសុំចូលប្រឡងថ្ងៃណា ទីកន្លែងណា រឺមានលក្ខ័ណ្ឌអ្វីខ្លះទើបអាចចូលប្រឡងបាន។អគុណ!

Bun laiheang | ថ្ងៃពុធ ទី22 មេសា 2015, 12:14 PM

តើខ្ញុំគួរតែធ្វើបែបណាដើម្បីអាចមានឈ្មោះចូលរូមប្រលងបាន?

bun chanrith | ថ្ងៃពុធ ទី22 មេសា 2015, 12:19 PM

តើខ្ញុំគួរតែធ្វើួយ៉ាង​ម៉េចដើម្បីអាចមានឈ្មោះចូលរូមប្រលងបាន?

Pao Sreynoch | ថ្ងៃពុធ ទី29 មេសា 2015, 10:45 PM

បើចង់ដឹងពត៍មានបន្ថែម តើខ្ញុំអាចទៅសួរពត៍មានទាំងនោះនៅកន្លែងណាខ្លះ?

kongveasna012 | ថ្ងៃពុធ ទី6 ឧសភា 2015, 08:08 PM

ខ្ញុំដឹងការប្រលងនូវពេលណា ហើយទៅទិញពាក្យនូវឯណាទៅ បើមិនដឹងអាស័យដ្ធានផង ពេលដែល Call សួរពត៏មាន អត់មានអ្នកលើកផង

kongveasna012 | ថ្ងៃពុធ ទី6 ឧសភា 2015, 08:10 PM

តើគេប្រលងនូវពេលណាដែរទៅ ? ខ្ញុំអាចទៅទិញពាក្យនូវឯណាទៅ បើពត៏បង្ហាញមិន ពេលដែលCall ទៅអត់មានបុគ្គលិកលើក



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់

ថ្ងៃទី16 កុម្ភៈ 2016, 03:49 PM

អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​ក្នុង​ស្រុកមួយ​ប្រ​ចាំខេត្ត​មណ្ឌលគិរី តាម​រយៈមេធាវី​របស់​ខ្លួនបាន​ដាក់ពាក្យ​ប្តឹង​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​នេះ ដោយ​ចោទពី​បទ​បង្ខាំងមនុស្សដោយ​ខុស​ច្បាប់និងគំរាម​កំហែង។ កាលពី​ថ្ងៃទី១១ ខែកុម្ភៈ លោក វ៉ាន់ ទិត្យ អ្នកសារព័ត៌មានរបស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៩ ប្រ​ចាំ​ខេត្តមណ្ឌល​គិរីត្រូវមន្ត្រី​កងរាជអាវុធនាំខ្លួនយកទៅសាកសួរពីករណីផ្សាយព័ត៌មានថាមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក សាក់ សារ៉ាង ប្រព្រឹត្តបទល្មើសព្រៃឈើ តែត្រូវដោះលែងវិញក្រោយការសាកសួរអស់រយៈពេល​ប្រមាណ​១ម៉ោង។ បន្ទាប់ពី​មាន​ករណី​នេះ នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ តាមរយៈមេ​ធាវី​របស់​ខ្លួន លោក វ៉ាន់ ទិត្យ​ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីនិង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេសដើម្បី​រក​យុត្តិ​ធម៌។ លោក​ចាត់ទុក​ការ​ឃាត់​ខ្លួន​របស់​លោកកាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ថាជា​ការ​រំលោភ​សិទ្ធិ​របស់​លោកនិង​បំពាន​ច្បាប់។ លោក វ៉ាន់ ទិត្យ ប្រាប់វីអូឌីថា៖ “ខ្ញុំ​អត់មាន​ទាម​ទារអីទេ​ទាម​ទាររក​យុត្តិធម៌...គាត់​បំពាន​ច្បាប់យក​ទៅ​សួរនាំ​អីអ៊ីចឹង​វាអត់​ត្រូវ​ច្បាប់...ខ្ញុំ​យល់​ថា​គាត់​ធ្វើហ្នឹង​វាខុសហ្នឹង​ច្បាប់ បើ​និយាយច្បាប់​ថា​អ្នក​សារព័ត៌មាន​ផ្សាយ​ខុសផ្សាយអីអ៊ីចឹងនគរបាល​យុត្តិធម៌មាន​សិទ្ធិហៅ​ទៅ​សួរនាំ​អីអ៊ីចឹង"។ មេធាវី​របស់​លោក វ៉ាន់ ទិត្យ គឺលោក កែវ ទី ប្រាប់​វីអូឌី(VOD)នៅ​រសៀលនេះថាក្នុងពាក្យបណ្តឹងនោះ​កូន​ក្តី​របស់លោក​ប្តឹងមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីពីបទ“ប៉ះពាល់​សេរីភាព​បុគ្គល បង្ខាំងមនុស្ស​​ដោយ​ខុស​ច្បាប់និង​គំរាម​កំហែង”។ លោក​ថាបើ​តាម​អង្គហេតុ​ដែល​កូន​ក្តី​របស់​លោក​បាន​រៀប​រាប់​ប្រាប់​លោកឲ្យ​ដឹងថាការឃាត់​ខ្លួន​កូន​ក្តី​លោកនេះ​មិនមាន​ដីកាពីតុលាការ ដែល​លោក​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី។ លោក​បន្ថែម​ថា៖ “ហើយ​មួយ​ទៀត​វាអត់មាន​ដីកាពី​តុលាការ(ឥឡូវ)​ខ្ញុំ​ចាប់​ខ្លួន​អ្នក​ឯង​តុលាការចោទ​អ្នក​ឯងពីបទអញ្ចេះ អ្នក​ឯងពាក់ព័ន្ធពីបទល្មើសអញ្ចេះៗយើង​ត្រូវ​ប្រាប់ពី​សិទ្ធិរបស់គេ ពីបទល្មើស​ដែល​ត្រូវ​ចោទប្រកាន់និងចាប់ខ្លួនគេ តែ​នេះ​អត់សោះ នាំគ្នារុញឡើងឡានតែម្តង ដូច​អង្គហេតុ​ដែលបាន​រៀបរាប់អ៊ីចឹង”។ អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការអាដហុកប្រចាំខេត្តមណ្ឌលគិរីលោក សុក រដ្ឋា ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យបានច្បាស់លាស់រវាង​អ្នក​ផ្សព្វផ្សាយព័ត៌មាននិង​អ្នក​ចាប់​ខ្លួន​គេទៅ​សួរនាំ ដែល​លោក​ថា​ដើម្បី​រក​ឃើញ​ថា​ភាគី​ណាមួយ​មាន​កំហុស។ វីអូឌី(VOD)មិន​ទាន់អាចសុំ​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​មណ្ឌលគិរីលោក សាក់ សារ៉ាង បាន​នៅឡើយនៅ​រសៀល​នេះពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹងនេះ។   អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស​លោក អេង ហ៊ី ឲ្យ​ដឹងថា​រហូតមកនដល់ពេលនេះ​លោក​មិន​ទាន់បានទទួលពាក្យ​បណ្តឹងរបស់​លោក​ វ៉ាន់ ទិត្យ​ នៅឡើយទេ។ ទោះយ៉ាងណា លោក​ឲ្យ​ដឹងថាមេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសលោក សៅ សុខា បាន​ដឹងពីករណីនេះ​រួចហើយ។ លោក​ឲ្យ​ដឹងទៀថា កងរាជអាវុធហត្ថលើ​ផ្ទៃប្រ​ទេសមាន​ការិយាល័យ​មួយសម្រាប់ស្រាវជ្រាវ​ពី​កំហុស​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​លោក​ថាមន្ត្រី​ណាដែល​​ធ្វើ​ខុស​​វិន័យ​របស់​កងទ័ពនឹង​ត្រូវទទួល​ពិន័យ​ផ្នែករដ្ឋបាល៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុង

ថ្ងៃទី16 កុម្ភៈ 2016, 03:24 PM

សាលារាជធានីភ្នំពេញនៅមិនទាន់កំណត់ថ្ងៃចាត់វិធានការទៅលើក្រុមហ៊ុនទេសច​រណ៍ដឹកអ្នក​ដំ​ណើ​រ​ ​នៅ​​​ឡើយទេ បើទោះបីកន្លងទៅស្ថាប័នមួយនេះធ្លាប់ព្រមានថាចាប់​ពីឆ្នាំ​​២០​១៦ទៅ នឹង​លែង​​អ​នុ​ញ្ញា​ត​ឲ្យ​​​​​ម្ចាស់ក្រុមហ៊ុនធំៗយកទីតាំង នៅទីប្រជុំជនក្នុងរាជធានី ​ធ្វើចំ​ណតទៀតក៏ដោយ។ កាលពី​ថ្ងៃ​ទី​២០ ខែសីហាឆ្នាំ២០១៥ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​រំឭក​ដល់​ប្រ​ធាន​​ក្រុមហ៊ុន​ដឹក​អ្នកដំណើរនិងម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗថាចាប់ពីឆ្នាំ​២០១៦​ទៅ សាលា​រាជ​ធា​នីនឹង​មិន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​ទីតាំង​ណាមួយ​ក្នុងរាជ​ធានី​ភំ​ពេញធ្វើជា​កន្លែង​ចត​រថ​យន្ត​ទៀត​ទេ ដោយ​អភិបាលរូបនោះថាវិធានការ​នោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះនិង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​ផ្សេ​ងៗ​ដល់​អ្នកធ្វើដំណើរ​។​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVODដឹងនៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៦នេះថា ផែនការនេះមិនអាចអនុវត្តបានភ្លាមៗទេ។ ប៉ុន្តែលោ​ក​​ថា​​ពេលនេះ មន្ត្រីជំនាញកំពុងសិក្សា រកទីតាំង​សមរម្យ​ណាមួយសម្រា​ប់ក្រុម​ហ៊ុ​ន​ទាំ​ង​នោះចូលចត។ លោកថា៖បើយើងហាមគេ មិនឲ្យចូលក្រុង តើយើងមានចំណតឲ្យគេនៅក្រៅក្រុងឬអត់? ប្រធាន​សមាគមរថយន្ត​ក្រុង​ដឹក​អ្នកដំណើរនិង​ជា​ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ភ្នំពេញ​សូរិយា​ដែល​មាន​ទីតាំង​ជិតផ្សារធំថ្មី លោក ឆឹម ចាន់ណា អះអាងថាលោកមិនដឹងពីការព​ន្យា​រពេ​លល​នេះទេ។ ប៉ុន្តែ​លោ​កថា កន្លងទៅភាគីក្រុម​ហ៊ុន ធ្លាប់ស្នើឲ្យសាលាក្រុងរកទីតាំងថ្មីដែលប្រល្អប្រសើរជាងបច្ចប្បន្ន​នេះ​។ លោកថា៖មកដល់ម៉ោងនេះ សមាគមខ្ញុំនឹងអត់ទាន់​ទទួ​លបាន​ព័ត៌មានពីសាលាក្រុងនៅ​ឡើយ​ទេ។ ប៉ុន្តែខាងខ្ញុំធ្លាប់ស្នើសុំទៅសាលាក្រុងសុំរកទំតាំងមួយយ៉ាងធំសម្រា​ប់ច​តរ​​ថយន្តហើយចតតែមួយកន្លែ​ង​ទេ​”។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង អះអាងថាការ​​កក​ស្ទះនៅក្នុងទីក្រុងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកធ្វើដំណើរ ខាតទាំងពេលវេលា ថវិកានិងប៉ះពាល់​បរិស្ថាន។ ប៉ុន្តែ​លោកបារម្ភថាផែនការរប​ស់សាលារាជធានីភ្នំពេញអាចនឹងបរាជ័យ ដោយលោកអះអាងថាទីតាំង​សំខាន់​ៗមួយចំនួនជិតក្រុ​ងត្រូវបានគេ​ចែកគ្នាលក់ជាប្រយោន៍បុគ្គលអស់ហើយនោះ។ លោកថា៖រឿងសាលាក្រុងនេះ ហាក់ដូចជាអត់មានការសម្រេចចិត្តច្បាស់លាស់ ដោយសារពួកក្រុ​មហ៊ុនឡា​នក្រុង​​នឹងវាជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អ្នកធំៗច្រើន។ បើពីមុនយើងអាចធ្វើបាន ប៉ិនយើង​យកទៅ​​សាងសង់អគារទៅធ្វើផ្ទះល្វែងអស់ កន្លែងដែលយើធ្វើវាគួតែមាន មិនឆ្ងាយពេល​ពីទីប្រជុំ​ជន។ ដល់ឥឡូវនេះ បើយើងចង់ដាក់ទាល់តែនៅព្រែកភ្នៅអីណោះ វាឆ្ងាយបន្តិចដែរ  អញ្ចឹងអាសេវា​ឡានក្រុ​ងហ្នឹ​​ង​អាចអត់​ដើរវិញ​បាទ”។ ​កន្លង​ទៅ​សាលា​រាជធានី​ភ្នំពេញធ្លាប់​បរាជ័យ​ម្តង​ហើយពី​វិធានការ​ទប់ស្កាត់​មិនឲ្យ​រថយន្ត​ដឹក​អ្នកដំ​ណើរ​ចូ​ល​​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ម៉ៅការ​ចំណតរ​ថ​យន្ត​នៅ​​​ជា​​​យ​ក្រុង​នោះ ប្រើ​កម្លាំង​សន្តិសុខ​រារាំងអ្នកបើកប​រហើយ​បង្ក​ឲ្យមាន​​ហិង្សា​ច្រើនដង ទើប​រដ្ឋាភិ​បាល​ស​ម្រេច​​​ឲ្យ​រថយន្ត​ទាំង​នោះ​បើក​ចូល​រាជធានី​ដូចដើម​វិញ​៕ សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com

ម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយ

ថ្ងៃទី16 កុម្ភៈ 2016, 11:07 AM

ក្រសួងការបរទេសឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃនឹងយាងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែកុម្ភៈ ឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ភម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងម្ចាស់ក្សត្រីយ៍ សិរិនថន នឹងអញ្ជើញ/យាងជាអធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបចេ្ចកវិទ្យាកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺង ក្នុងខេត្តកំពង់ស្ពឺ។  សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា ម្ចាស់ក្សត្រីយ៍នឹងចួលរួមជាអធិបតីជាមួយរដ្ឋមន្តី្រក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ក្នុងពិធីព្រះរាជពិធីប្រគល់អគារប្រើថាមពលព្រះអាទិត្យ និងស្លាកឈ្មោះថ្មីនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំផងដែរ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៏នឹងយាងទៅចូលរួមក្នុងព្រះរាជពីធីសម្ពោធមណ្ឌលសុខភាពនៅខេត្តរតនៈគីរី និងយាងទតសាលាបឋមសិក្សាមួយចំនួននៅតាមបណ្តាខេត្តនានា៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

ចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិត

ថ្ងៃទី16 កុម្ភៈ 2016, 10:59 AM

ចៅក្រមស៊ើបសួរនៃ​តុលាការ​ខត្ដសៀមរាបកាលពីថ្ងៃចន្ទបាន​​សម្រេចឃុំខ្លួនបណ្ដោះ​អាសន្នបុរស​ពីរនាក់នៅពន្ធនាគារ ករណី​ឃាត​កម្ម​កាត់​ក​នារី​ម្នាក់​នៅខេត្តសៀមរាប ដោយ​អះអាង​ថា​បុរសម្នាក់ដែលសារភាពថា​ពិតជា​បានកាត់កសង្សារ​ខ្លួននឹង​អាច​ប្រឈម​នឹងការជាប់ពន្ធនាគារអស់មួយជីវិត។​ កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីម្នាក់អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ខេត្តសៀមរាប​ ត្រូវ​បានប្រទះ​ឃើញ​ស្លាប់​​​ដា​ច់​ក្បាលនៅក្នុងផ្ទះ​សំ​ណាក់​​មួយ​​ក្នុង​ សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ មួយថ្ងៃ​បន្ទាប់​ សមត្ថកិច្ចចាប់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ ខណៈ​​ជនសង្ស័យនោះ​បាន​យកក្បាលសាកសព​នារីរង​គ្រោះទៅ​ដុត​ចោល។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដសៀមរាប​លោក ឈុន ច័ន្ទសីហា ប្រាប់VODនៅព្រឹកថ្ងៃ​អង្គារ​នេះ​ថា​កាល​ពីល្ងាច​ថ្ងៃ១​៥ខែកុម្ភៈនេះ តុលាការបានសម្រេច​បញ្ជូនបុរសពីរនាក់​ដែលក្នុងនោះម្នាក់​ឈ្មោះ ចាន់ ឆាយ៉ា ​​​ដែលត្រូវសង្ស័យថា​ជា​ឃា​តកកាត់ក ទៅឃុំខ្លួន​នៅពន្ធនាគារ​ ដើម្បី​រង់​​ចាំការស៊ើបអង្កេតបន្ដទៀត​។ លោក​បន្ត​ថា​លោក ចាន់ ឆាយ៉ា​ អាយុ៤០ឆ្នាំ បាន​សារភាព​ថាបាន​កាត់កសង្សារ​ តែ​ថា​នារីនោះ​បានសម្លាប់​រួចទៅហើយដោយ​ចងកនៅក្នុងបន្ទប់ទឹក។​ ចៅក្រមស៊ើបសួររូបនោះ​បាន​បញ្ជាក់​ថា​បើ​សិន​រកឃើញកំហុស ជន​ត្រូវចោទអាច​​ប្រ​ឈមនឹង​​​ជាប់​ទោសអ​ស់មួយជីវិត ​​ពីប​ទ​​ឃា​​តកម្មទុកគិតជាមុន។ លោក​មានប្រសាសន៍ថា៖ “យើង​រក​ភ័ស្តុតាង​ផ្សេងៗ​ទៀត ជនជាប់ចោទនៅឆ្លើយ​មិនទាន់​បង្ហាញច្បាស់​ពីអំពើរបស់ខ្លួន​ នៅមានការលាក់បាំងច្រើន។ ជនជាប់ចោទឈ្មោះឆាយ៉ា ហ្នង​ទទួល​ស្គាល់​​ថា​បាន​កាត់ក្បាល​​សង្សារ​រ​បស់ខ្លួន​ហ្នឹង​មែន តែគ្រាន់​តែគាត់ថាគាត់មិន​បាន​សម្លាប់​ទេ ជាការ​លេបថ្នាំទាំងអស់គ្នា”។ លោក ចាន់ ឆាយ៉ា ដែលជាប់ពាក់ព័ន្ធនឹង​ការសម្លាប់កាត់កសង្សារ បើតាម​ចៅក្រម​ ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ ណឹប សិទ្ធ​ បានបឆ្លើយ​បដិសេធ​ថាខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​​ឃាត​កម្មនោះ​ទេ​​ ដោយ​ថា​ខ្លួន​បាន​ទៅ​គេងនៅផ្ទះសំណាក់​ក្រោយពេល​ឃាតកយកសពទៅដាក់​នៅក្រោមគ្រែ​។ យ៉ាងនេះក្ដីចៅក្រម​បាន​បញ្ជាក់​ថា​​បុរសម្នាក់​នោះ​ក៏​អាចមានទោសដូចគ្នា​ បើសិនតុលាការរកឃើញថាការស្នាក់​នៅ​ក្នុ​ងប​ន្ទ​ប់ផ្ទះ​សំណាក់នោះ ចំហ​ទ្វារ​ទុ​កឱ​កាសឲ្យជនជា​ប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសព។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ធ្ងន់នៃស្នងការនគរបាលខេត្ដសៀមរាបលោក ដួង សុខា​ ប្រាប់​VODកាលពីថ្ងៃចន្ទថា​ចាន់ ឆាយ៉ា ​បាន​សារភាពថារូបគេបាន​កាត់ក្បាលនារីរងគ្រោះ​យកទៅដុតចោល ប៉ុន្តែ​ថា​ការកា​ត់ក្បាលយនោះ​​ក្រោ​យ​ពេលស្រ្ដីរង​​គ្រោះ​បាន​ចងកស​ម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្ទះសំណាក់។ សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​បាន​​និយា​យ​ថា​ពួកគេ​បានទៅផ្ទះសំ​ណាក់​រួមគ្នា ​ហើយ​ប៉ុន​​ប៉ងសម្លាប់ខ្លួនដោយលេបថ្នាំ​ពុល​។ ទោះ​ជាយ៉ាងណា លោក ដួង សុខា ចាត់​ទុក​ការឆ្លើយសារភាពនេះ​គ្រាន់​តែចង់​ដោះសារឲ្យសមត្ថ​កិច្ច​សម្រាលទោស​ប៉ុណ្ណោះ​។ លោក​បន្ត​​ក្រោយពីកាត់ក្បាលស្ដ្រីរងគ្រោះ ឃាតកបា​ន​យក​សា​ក​​សព​ពី​បន្ទប់​លេខ​២០៩​ប្ដូរទៅបន្ទប់លេខ៣​០១វិ​ញ​​។ ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌកម្រិតស្រាល លោក ថោង សាគុណ មានប្រសាសន៍ថាតាម​ការ​ស្រា​វជ្រាវជនរងគ្រោះមិនអាចចងកសម្លាប់ខ្លួនឯងបាននោះទេ ដោយ​លោកថា​​នៅលើចុងដង្ហើម​សាកសពមាន​ស្នាម​ជាំ​ ដែល​លោកថាអាចប្រើហិង្សាមុនសម្លាប់នារីនោះ។ លោក​បន្ត​ថា​នៅ​ក្នុង​​បន្ទ​ប់​​​​ទឹកគ្មាន​ភស្ដុតាង​បញ្ជាក់ការចង​ក​នោះទេ​។ សមត្ថកិច្ចឲ្យដឹងថាឃាតកមានមុខរបរជា​មគ្គុទេសទេចរណ៍ផ្នែកនិយាយភាសាថៃ​និងត្រូវជាគូរសង្សារ​ជាមួយជនរងគ្រោះ។  ប៉ុន្ដែ​ម្ដាយខាងស្រីមិនពេញចិត្តនឹង​ទំនាក់ទំនងនេះ​ ក្រោយពេលដឹងថាបុរសរូបនោះមានប្រពន្ធកូនរួចទៅហើយ។ សមត្ថ​កិ​ច្ច​​សង្ស័​យថានេះ​ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ៕ សរសេរមកកាន់លោក បូ សាវី តាមរយៈsavy@vodhotnews.com

ប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ាន

ថ្ងៃទី16 កុម្ភៈ 2016, 10:23 AM

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​អង្គារនេះ​បានថ្លែង​ទៅកាន់មេដឹកនាំអាស៊ាន​ទាំង​​១០​ប្រទេស​ថាអាមេរិក​ប្តេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយអាស៊ាន​ហើយ​លោក​ក៏បានក្រើន​រំឭក​ពី​​ការគោរព​សិទ្ធិមនុស្សនិងដំណើរការប្រទេស​តាម​លទ្ធិប្រជាធិបតេយ្យ​។​​ នៅក្នុងសុន្ទរកថាមួយ​ដែលវីអូឌីទទួលបាននៅថ្ងៃនេះ​ លោក អូបាម៉ា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក​ដែល​ធ្វើឡើង​រដ្ឋកាលីហ្វញ៉ា​ថាលោក​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងបង្អស់​ដែល​ជួប​ជាមួយ​មេដឹកនាំ​ប្រទេសជាសមាជិកអាស៊ានទាំង១០នៅលើទឹកដីអាមេរិក។​ លោក​ អូបាម៉ា ​បានបបញ្ជាក់ថា៖ “យើងទាំងអស់គ្នា យើង​អាច​បន្ត​នូវការគាំទ្រ​នូវសេចក្តីប្រាថ្នានិង​ភាពថ្លៃ​ថ្នូរ​របស់ប្រជា​​ជនយើង​។ ការបោះឆ្នោតជាប្រវត្តិសាស្រ្ត​នៅប្រទេស​មីយ៉ាន់ម៉ានិង​ការផ្លាស់ប្តូរ​​កំពុងតែ​ដំណើរ​​បានផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជាតិមួយ​ដែល​មានចម្រុះភាគីចូលរួម​ មានការរួបរួមគ្នា សន្តិភាពនិងតាម​​លទ្ធិប្រជាធិបតេយ្យ”។  លោក​ក៏បានរំឭក​ពីការរីកចម្រើន​របស់ប្រទេស​មួយ​ដែល​​តម្រូវឲ្យ​មាន​នូវអភិបាលកិច្ច​ល្អ នីតិរដ្ឋ ស្ថាប័នគណនេយ្យភាព សង្គមស៊ីវិល​ដ៏រឹងមាំ​និង​ការការពារ​សិទ្ធិមនុស្ស។​ លោក អូបាម៉ាបានថ្លែង​ថា៖ “ដូច្នេះការរីកចម្រើន​ផ្នែកសេដ្ឋកិច្ចដែលមានគ្រប់ភាគីចូលរួម​នឹង​បង្កើត​នូវ​ឱកាស​​សម្រាប់អ្នកទាំងអស់គ្នា ការការពារសន្តិសុខទៅវិញទៅមក ដំណោះស្រាយ​សន្តិភាពសម្រាប់​ជម្លោះ​ សេចក្តីថ្លៃថ្នូររបស់មនុស្សរួមមានការគោរពសិទ្ធិមនុស្ស​និងការអភិវឌ្ឍ​ប្រកបដោយចីរភាព​។ នេះជា​ទស្សនវិស័យ​របស់​យើង។ នេះ​ជា​អ្វីដែល​នាំ​ឲ្យ​យើង​នៅទីនេះទាំងអស់គ្នានៅថ្ងៃនេះ”។​ លោក អូបាម៉ា បាន​​ថ្លែង​បន្ត​ថា​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ជាសមាជិ​កអាស៊ាន​​អាច​បន្ត​បង្កើ​​ននូវកិច្ច​សហការ​សន្តិសុខដើម្បីដោះស្រាយ​នូវ​ការ​ប្រឈម​រួមគ្នា។ លោ​ក​បន្ថែម​ថា​​នៅ​រយៈ​ពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​​បង្កើនជំនួយ​សន្តិសុខ​ផ្លូវទឹកទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្តនិងដៃគូនៅ​ក្នុងតំបន់និង​ការ​ធ្វើ​ឲ្យ​ប្រសើរនូវ​សមត្ថភាព​ទៅវិញទៅមក​ ដើម្បីការពារ​ការ​ធ្វើជំនួញ​ដោយ​ស្រប​ច្បាប់​និង​ឆ្លើយតបនឹង​វិបត្តិ​មនុស្សធម៌។​ មុននឹងកិច្ចប្រជុំកំពូងលនេះ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀតលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។​ លោក​ ហ៊ុន សែន បាន​បញ្ជូនលិខិតនោះទៅវិញ​ ដោយ​ថាលិខិត​នោះ​មានអត្ថន័យ​”​ជេរ”រូបលោក។​ លោក​មាន​ប្រសាសន៍​ក្នុងពិធីសំណេះសំណាល​ជាមួយ​ពលរដ្ឋខ្មែរ​មុន​កិច្ច​ប្រជុំមួយថ្ងៃថា​៖ “អ្នកឯងមានសិទ្ធិផ្ញើសំបុត្រឲ្យខ្ញុំ ខ្ញុំមានសិទ្ធិអត់ទទួល ហើយផ្ញើសំបុត្រហ្នឹង​ទៅ​ឲ្យ​អ្នកឯងវិញ​។ អាហ្នឹងសិទ្ធិទល់សិទ្ធិតើ”។ ខ្ញុំថាខ្ចប់ស្រោមសំបុត្របញ្ជូនទៅឲ្យ​ម្ចាស់ដើមវិញទៅ ចប់ហើយ​រឿងហ្នឹង មិនបាច់ឲ្យ​ខ្ញុំដឹង​ហើយ​។​ …ផ្សាយ​ទៅថាផ្ញើឲ្យ​លោក ហ៊ុន សែន លោក​ ហ៊ុន សែន​ អត់ទទួល។ វាចប់ត្រឹមប៉ុណ្ណឹងហើយ អាសំបុត្រផ្ញើឲ្យ​គេ គេអត់ទទួល។ ខ្ញុំវាអត់ឯករាជ្យ”។ ក្នុងពេលដំណើរការកិច្ចប្រជុំនោះ ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោកបានបញ្ជាក់​បន្ថែម​ថា​បាតុករ​បាន​ត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផ​ងដែរ។​ (រូបថតពីហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន​) គួរបញ្ជាក់​ថា​កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋ​អាមេរិក​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនាវឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមាន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ មេដឹកនាំទាំងនោះ​រួម​មាន​នាយករដ្ឋមន្រ្តីថៃ នាយករដ្ឋមន្រ្តីវៀតណាមនិងប្រធានាធិបតីឡាវ៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

បាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែន

ថ្ងៃទី16 កុម្ភៈ 2016, 07:32 AM

ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំង​រាប់​រយនាក់នៅសហរដ្ឋអាមេរិក​ នៅព្រឹកថ្ងៃ​អង្គារនេះ​ បាន​ធ្វើបាតុកម្ម​ប្រមាណ​ជា​៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជា​ធិបតេយ្យ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៥ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​ បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម។​ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង) អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុក​ការតវ៉ានេះ​ជា​សេរីភាពនៃ​ការបញ្ចេញមតិរបស់ពលរដ្ឋនៅទីនោះ។​ កាលពីម្សិលមិញ លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីក្រុង​SunnylandsនៅRancho Mir​age​ដើ​ម្បីចូល​រួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានថ្លែង​ក្នុងពេលសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​ថាប្រសិន​បើ​បាតុកម្មមានមែន លោកនឹង​ចេញមុខ​តទល់​នឹង​ក្រុមបាតុករ តែ​លោកបង្ហាញជំនឿចិត្តថា​អាជ្ញាធរអាមេរិក​នឹង​ការ​ពារសុវត្ថិភាព​របស់​រូបលោក។ លោក​បានថ្លែង​ថា៖ “ខ្ញុំនឹងលេងឲ្យ​ដល់ទី ហើយ​អាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យ​សិទ្ធិការពារ។​ ហើយ​ខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕​ សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To