ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី27 ឧសភា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

លោក វ៉ា គឹមហុង អះអាងថាផែនទីបោះបង្គោលព្រំដែនជាមួយវៀតណាមចម្លងមកពីអង្គការសហប្រជាជាតិ​

ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 02:40 PM, (9)

មើលរូបភាពបន្ថែម

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតដោយទេព សូនី​)

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់​ទុកនៅអង្គការសហប្រជាជាតិក្នុង​ឆ្នាំ១៩៦៤។

នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ា គឹមហុង បានបញ្ជាក់ថាក្រោយការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ​១៩៧៩ រដ្ឋាភិបាលមានផែនទី២៦ផ្ទាំងដែលចាស់រេចរិល ដែលធ្វើឲ្យការកំណត់ព្រំដែនជួបការលំបាកច្រើន។ លោកបន្តថាក្រោយមក រដ្ឋាភិបាលបានទៅចម្លងផែនទីពីអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់សម្រាប់កំណត់ខ្មែរបន្ទាត់ព្រំដែន។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានការប្រើប្រាស់ផែនទីបោះពុម្ពនៅប្រទេសវៀតណាម លោក វ៉ា គឹមហុង អះអាងថាផែនទីទាំងនោះ ជាផែនទីស ដែលមិនមានកំណត់ខ្សែបន្ទាត់ព្រំដែននោះទេ។ លោក​បញ្ជាក់នៅចំពោះ​មុខ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិថា«ឯកឧត្តមខ្លះចោទខ្ញុំថា នៅឆ្នាំ២០០៧ខ្ញុំសុំឲ្យវៀតណាម បោះពុម្ភផែនទី៦ផ្ទាំង ដើម្បីយកមកប្រើកិច្ចការហ្នឹង ខ្ញុំសូមជម្រាបថា ខ្ញុំឲ្យធ្វើហ្នឹងមានចែងក្នុងសន្ធិសញ្ញា​បំពេញបន្ថែមឆ្នាំ២០០៥ រួចហើយថាយើងធ្វើព្រំដែនហ្នឹង គឺយើងត្រូវការផែនទីស ដើម្បីយើងគូសចម្លង ដើម្បីយកផែនទីបោន ១/១០០០០០ អាផែនទីព្រំដែន ដែលយើងសុំឲ្យវៀតណាមគូសចម្លងនេះ ជាផែនទីសឥតមានខ្សែព្រំដែនទេ»

លោក វ៉ា គឹមហុង អះអាងទៀតថាការបោះបង្គោលព្រំដែនដែលកំពុងប្រព្រឹត្តនាពេលបច្ចុប្បន្ននេះ ធ្វើឡើងដោយផ្អែកលើផែនទីខ្នាត១/១០០.០០០ និងមានការសម្របសម្រួលជាមួយប្រទេសវៀតណាម។

ជាមួយគ្នានេះ នៅពេលអ្នកសារព័ត៌មានចោទសួរពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដោយសារការ​បោះបង្គោលព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាលោកមិនត្រូវបកស្រាយនៅពេលនេះទេ ដោយលោកបកស្រាយតែពីភាពត្រឹមត្រូវនៃផែនទីប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលចូលរួមក្នុងសន្និសីទសារព័ត៌​មាននោះ បានច្រានចោលការបកស្រាយរបស់លោកវ៉ា គឹមហុង ដោយលោកអះអាងថាផែនទីដែលលោក វ៉ា គឹមហុង បានដាក់បង្ហាញ គឺជាផែនទីបោះពុម្ពឡើងដោយវៀតណាម ។

លោក អ៊ុំ សំអាន ថ្លែងថា «មិនអាចទទួលយកបានទេ គឺសរុបទូទៅគឺផែនទីហ្នឹងគូសដោយយួនក្នុងទស្សវតទី​៨០ មានន័យថាធ្វើក្នុងឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៥បានយួនធ្វើសន្ធិសញ្ញា ហើយសម័យហ្នឹងយើងអត់មាន​កៅអីនៅអង្គការសហប្រជាជាតិទេ រដ្ឋាភិបាលត្រូវលើកបន្តុបដោយវៀតណាម»

កាលពីថ្ងៃទី២៧ ខែមិថុនា លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថាលោកបានទទួលផែនទីខ្នាត១/១០០.០០០(មួយលើមួយរយពាន់) ដែលគូសវាសដោយអាជ្ញាធរបារាំងក្នុងចន្លោះឆ្នាំ១៩៣៣ដល់ ១៩៥៣។ លោកថាផែនទីទាំងអស់នោះដែលគ្របដណ្តប់ព្រំដែនកម្ពុជា-វៀតណាមប្រវែង១២៥០គីឡូ​ម៉ែត្រ និងផែនទីខ្នាត១/១០០.០០០ ត្រូវបានបញ្ចូនដលដៃបក្សរបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ។ លោកបន្តថា ផែនទីទាំងនោះត្រូវបានយកចេញពីបណ្ណាល័យរបស់ប្រទេសបារាំង ដែលជាកន្លែងតម្កល់ទុកផែនទីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ៕

កែតម្រូវ៖ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែល​តម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ មិនមែនផែន​ទីដែល​បោះពុម្ពនៅប្រទេស​វៀតណាមនោះទេ។ 

សូម​សរសេរ​មកលោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com


Tags:

25994

ប៊ុត​ ហេង | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 04:58 PM

អត់ជឿទេលោក វ៉ា កុុហក ក្រុមគណបក្សប្រជាជនកម្ពុជាគឺកុហករាស្ត្រទាំងអស់

Rith chrea | ថ្ងៃសុក្រ ទី3 កក្កដា 2015, 01:09 PM

Country map Cambodia Vietnam need to take it seriously.
Only one map that I feel trust and all Khmer people trust as well.
Please request and use the original Cambodia map from international one.
If Var Kim hong is a good man. He prove it and show Khmer people the true to make Khmer people trust and not suspicious. Any problem all Khmer party need to talk and find out what is not Wright.
This time Khmer people want to know the true.
If he can prove it that make Khmer feel confident and trust.

ហេង​ ច័ន្ទ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 04:10 PM

សុំទោស លោក វ៉ា គឹមហុង បើលោកមិនចេះនិយាយទេ សូមកុំនិយាយ សូមបីតែក្មេងក៏ដឹងដែរលោក។បើយផែនទីណាត្រឹមត្រូវលោក ម៉េចមិនយកមកប្រើទៅ។​ហើយបើគ្មានលទ្ធភាពធ្វើការនឹងទេសូមចុះចេញទៅ។

ផាន​ឆ​វិន​ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 12:45 PM

ខ្ញុំមិនជឿរលោកវ៉ាកិមហុងទេ​​។​ គឺកុហកទាំងស្រុង ?

សុខ សង្វារ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 01:07 PM

ថា មែន មែន !!! យកផែនទៅ ពីប្រទេសវៀតណាម ???? អង្គការសហប្រជាជាតិ គេតែរក្សាផែនទី បានល្អណាស់ ! គ្រប់ប្រទេសទាំងអស់ សុទ្ធតែយកទៅទុកនៅអង្គការសហប្រជាជាតិ ។ ហេតុអ្វីរហែកតែផែនទីខ្មែរ-យួន ឯផែនទីប្រទេសផ្សេងៗ ទុកអត់រហែក ????

ខន លក្ខិណា | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 01:10 PM

ថា អីចេះខុស !!! មានភស្តុតាងឯណា ថាផែនទីខ្មែរនៅអង្គការសហប្រជាជាតិ រហែក ??? និយាយបំផ្លើស ! នៅអង្គការសហប្រជាជាតិគេថែរក្សាឯកសារផែនទីបានល្អណាស់ ។ នេះជាលេសរបស់រដ្ឋាភិបាល ដែលស្និទ្ធយួន ។ ប្រើលេសថា រហែក ដើម្បីយកផែនទីថ្មី ដែលយួនផលិត យកមកប្រើ !

មានឯករាជ្យ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 01:45 PM

ការរៀបចំបានល្អតែដូចជានៅលើគោកពេក មិនគិតទុកថាតើវាណឹងទៅជាយ៉ាងណាទេ តែ អោយតែអញ្ចឹងទៅឡាវទី២ ដីមិនបាត់ទេ ...បាត់តែអធិប្បតេយ្យភាព

ភូមិសែនសម្បូរចោរ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 11:34 AM

ខ្ញុំគិតដឹងជាមុនរួចបាត់ទៅហើយ ថាពួកអាចោរអស់នេះ ប្រាកដជាមានលេសមិនចប់ ប្រាកដជាយកផែនទីក្លែងក្លាយមកបកស្រាយ ថាចឹងចឹងមែន ផែនម៉ែអីវាទៅនៅយួននោះ បើអាចឹងមែននោះ បញ្ជាក់ថា ទឹកដីកម្ពុជាទាំងមូល ជារបស់យួនរួចទៅបាត់យួុហើយ បើអាចឹងមែននោះបក្យCPPជាយ៉ងរបស់យួនដោយគ្មានលេសប្រកែកបានទេ ពួកអានរក៣០ជាន់ឯងឈប់ប្រកែកទៀតទៅ

allen | ថ្ងៃសុក្រ ទី3 កក្កដា 2015, 03:20 PM

ហេតុអ្វីក៏ខ្មែរចាញ់ប្រៀបបរទេសរហូតយ៉ាងនេះ។ លោកវ៉ា គឹមហុង បានសារភាពរួចហើយថាលោកឲ្យវៀតណាមចម្លងផែនទីខ្មែរព្រោះតែសន្ធិសញ្ញាបំពេញបន្ថែម២០០៥។ គឺមានន័យថាវៀតណាមជាអ្នករៀបចំឲ្យកម្ពុជានូវផែនទីមួយដែលសំរាប់មន្ត្រីខ្មែរយកមកសំអាងថាជាភាពត្រឹមត្រូវ។ សំរាប់ខ្ញុំក្នុងនាមជាប្រជាជនខ្មែរខ្ញុំសូមសំណូមពរឲ្យប្រើប្រាស់ផែនទីដើមដែលតំកល់នៅអង្គការសហប្រជាជាតិនិងទទួលស្គាល់ជាអន្តរជាតិចន្លោះ១៩៤១-១៩៦៣ ទើបជាការ អាចជឿទុកចិត្តបាន។ ខ្ញុំសូមជំទាស់នឹងលោកវ៉ា គឹមហុងព្រោះខ្ញុំយល់ថាវាលោកខ្ឡួនឯងក៏មានសច្ច:ភាពក្នុងចិត្តលោកហើយថាខុសឬត្រូវនោះ។



ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
អ្នកស្រាវជ្រាវព្រំដែនថាបង្គោលព្រំដែនកម្ពុជា/វៀតណាមបានបោះបង្គោលចូលដីគ្នាទៅវិញទៅមក

ថ្ងៃទី4 កុម្ភៈ 2016, 04:33 PM

ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាខ្លួនបានរកឃើញថាបង្គោលព្រំដែនរវាងកម្ពុជា/វៀតណាមដែលបោះរួចប្រមាណ១ពាន់បង្គោលមេនិងបង្គោលរណបភាគច្រើនបានបោះចូលដីគ្នាទៅវិញទៅមកដោយលោកថានេះជាកំហុសប្រវត្តិសាស្ត្រ។ ប្រធានក្រុមស្រាវជ្រាវលោក សុខ ទូច ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថាក្រុមការងារលោកបានចុះស្រាវ​ជ្រាវចំនួនជាង៧ខែចម្ងាយ​៥០០គីឡូម៉ែត្រក្នុងខេត្តចំនួន៤រួមមានខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញ​បង្គោលព្រំដែនរវាងកម្ពុជាវៀតណាមដែលបោះហើយនោះរួមមានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោល​បារំាង​។ លោកថាបង្គោលព្រំដែនកម្ពុជា/វៀតណាមដែលបោះរួចទំាងនោះបានបោះចូលដីគ្នាទៅវិញទៅមកដោយលោកអះអាងថាករណីនេះមិនមែនជាកំហុសថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនោះទេ។ លោកមានប្រសាសន៍ថា៖ “មិនមែនតែកម្ពុជាទេ វៀតណាមក៏ចូលហេតុអីបានចូលពីព្រោះប្រវត្តិសាស្ត្របង្ហាញហើយ កម្ពុជា វៀត​ណាម ឡាវ ត្រូវបានត្រួតត្រាដោយកូសាំង​ស៊ីន បើយើងនិយាយពីប្រវត្តសាស្ត្រមិនមែនដីយើងនូវកន្លែងហ្នឹងទេដីយើងនៅព្រៃ​​នគរ ប៉ុន្តែយើងគ្មានស្អីជាអំណះអំណាងអញ្ចឹងក្រោយពីយើងទទួលបានឯករាជ្យមកយើងគ្មានបានផលប្រយោជន៍អ្វីអំពីកូសាំង​​ស៊ីនបន្តិចទេ ហើយកូសាំង​ស៊ីននេះតើអ្នកណាអ្នកគូសមិនមែនវៀតណាមគូសមិនមែនឡាវគូសមិនមែនកម្ពុជាគូសទេគឺបារំាងគូសអញ្ចឹងប្រទេសទំាងពីរបានយល់ព្រមព្រំដែនកូសាំង​ស៊ីនអញ្ចឹងបើយល់ព្រមព្រំដែនកូសាំង​​ស៊ីនយើងទទួល​យកមរកតហ្នឹង”។ លោក សុខ ទូច ថ្លែងទៀតថានៅពេលក្រុមការងាររបស់លោកស្រាវជ្រាវបង្គោលព្រំដែនចប់នៅឆ្នាំ២០១៧នោះក្រុមការងាររបស់លោកនឹងធ្វើរបាយការណ៍ដាក់ទៅរដ្ឋាភិបាលដោះស្រាយលើបញ្ហានេះជាមួយភាគីវៀតណាម។ អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថាជៀសវាងឆ្លើយដាក់គ្នាទៅវិញទៅមក។ លោកថា រដ្ឋាភិបាលត្រូវស្នើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិម្តងទៀតឬសុំឲ្យអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលចុះឃ្លំាមើលការបោះបង្គោលឬផ្ទៀងផ្ទាត់បង្គោលដែលបោះរួច នោះនឹងទទួលបានផលវិជ្ជមាន។ លោកបន្តថា៖ “រដ្ឋាភិបាលត្រូវស្នើទៅអង្គការសហប្រជាជាតិម្តងទៀតសុំឲ្យអង្គការសហប្រជាជាតិរកឲ្យឃើញ(ផែនទី)ហើយបានផែនទីហ្នឹងហើយបានយើងធ្វើការផ្ទៀង​ផ្ទាត់តាមបែបចូលរួមមិនអាចខាងរដ្ឋាភិបាលម្នាក់ទេត្រូវការចូលរួមពីអ្នកពាក់ព័ន្ធដទៃទៀតទី៣មិនត្រឹមតែការចូលរួមទេពីព្រោះព្រំដែនវាជាអធិបតេយ្យភាពជាតិត្រូវមានត្រូវស្នើទៅប្រទេសទី៣ណាមួយមកធ្វើជាសាក្សីមកធ្វើជាអាជ្ញាកណ្តាលនៅក្នុងការពិនិត្យមើលបញ្ហាព្រំដែនហ្នឹងហើយចាប់ផ្តើមបោះទៅអាហ្នឹងវាត្រឹមត្រូវ”។ គួររំឮកថាការបោះបង្គោលព្រំដែនកម្ពុជា/វៀតណាមនេះត្រូវបានគណបក្សប្រឆាំងរិះគន់ថាកម្ពុជាបានចាញ់ប្រៀបវៀតណាម ធ្វើឲ្យបាត់បង់ទំហំដីមួយផ្នែកទៅប្រទេសជិតខាងនេះ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញបានច្រានចោលការចោទប្រកាន់នេះដោយអះអាងថាផែនទីដែលរដ្ឋាភិបាលមានសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាមដូចគ្នាទៅនឹងផែនទីដែលបានផ្ទៀងផ្ទាត់​ពីប្រទេសបារាំងនិងអង្គការសហប្រជាជាតិខ្នាត១/១០០.០០០។ គួរបញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀត ណាមប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ របាយការណ៍ដែលគណៈកម្មាធិការព្រំដែនកម្ពុជាបង្ហាញនៅពាក់កណ្តាលឆ្នាំ២០១៥នេះបង្គោលព្រំដែននៃប្រទេសទាំងពីរទើបបោះបានចំនួន៨៣ភាគរយ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រដ្ឋាភិបាល​ថា​បង្គោល​ព្រំដែន​វៀតណាម​ភាគច្រើន​បោះ​ចូល​ដី​កម្ពុជា

ថ្ងៃទី30 មករា 2016, 05:27 PM

​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែនរបស់​រដ្ឋាភិបាល នៅ​រាជ​បណ្ឌិត្យ​សភាកម្ពុជា អះអាងថា ខ្លួន​បាន​រកឃើញថា បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ដែល​បោះ​រួចភាគ​ច្រើន លោក​ថា បាន​បោះ​ចូ​លខាងដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​។​ ​ប្រធាន​ក្រុម​ស្រាវជ្រាវលោក សុខ ទូច មានប្រសាសន៍ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​សៅរិ៍​នេះថា ក្រុម​ការងារ​លោក បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បង្គោល​ព្រំដែន​រវាង​កម្ពុ​ជា​វៀតណាមដែល​បោះ​ហើយ​មាន​ចំនួន​ជិត​១​ពាន់​បង្គោល ដែល​ភាគច្រើន​បង្គោល​ទាំងនោះ លោក​ថា​ភាគី​វៀតណាម​បោះ​ចូល​ទឹកដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​ពី​បង្គោល​ចាស់ សម័យ​អាណានិគម​បារាំង​៖”​យើង​ឃើញ​បង្គោល​ធំ​សព្វថ្ងៃ​ហ្នឹង ធម្មតា តាម​អ្នកបច្ចេកទេស តាម​យើង​បាន​សួរ គេ​មិន​បោះ​ទៅ​លើ​បង្គោល​ចាស់ កាលណា​យើង​បោះ​លើ​បង្គោល​ចាស់​ទៅ​វា​បាត់ គេ​ហៅថា ធាតុ​ដើម បាត់​ធាតុ​ដើម​វា​នាំ​ឲ្យ​អ្នក​នយោបាយ ចេះតែ​ថា ចូល​ចេះ ចូល​ចុះ អញ្ចឹងទេ គម្លាត​កន្លែង​ខ្លះ​ទៅ​៣​ម៉ែត្រ កន្លែង​ខ្លះ​ទៅ​៥​ម៉ែត្រ បាទ​ភាគច្រើន​ចូលមក​កម្ពុជា​”​។​ ​លោក សុខ ទូច បញ្ជាក់ថា ព័ត៌មាន​លំអិត​ពី​ការស្រាវជ្រាវ​ព្រំដែន​នេះ លោក​នឹង​ធ្វើសិក្ខាសាលា​បង្ហាញ​​នៅ​ថ្ងៃ​ទី​៤​​ខែ​កុម្ភៈ​។​

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ព្រមាន​ចាត់វិធានការ​តំណាង​អ្នក​តវ៉ា​ដីធ្លី​

ថ្ងៃទី16 មករា 2016, 02:08 PM

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រមាន​ចាត់វិធានការ តំណាង​អ្នក​តវ៉ា​ដីធ្លី​៣​នាក់ នៅ​ខេត្ត​នេះ ដោយ​អះអាង​ថា បុរស​ទាំង​៣​នាក់​នោះ ជា​មេ​ក្ខោង​ក្នុង​ចលនា តវ៉ា​ទាមទាររស់នៅ​ក្នុង​តំបន់ ស្វាយជ្រំ ស្ថិតក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​។ ​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រ ចុះ​ថ្ងៃ​ទី​១៥ ​ខែ​មករា ឲ្យដឹងថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ មាន​ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរខេត្ត គណ​មេបញ្ជាការ​សមរភូមិ​ទិស​ប្រាសាទ​ព្រះវិហារ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត សម្រាប់​ដោះស្រាយ​គោល​ចំពោះ​ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​អភិរក្ស មក​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ។​

​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេសជិតខាង​

ថ្ងៃទី26 ធ្នូ 2015, 03:15 PM

​រដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ដើម្បី​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស​ជិតខាង ស្របតាមសន្ធិសញ្ញា អនុសារណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង​នានា ដែល​ប្រទេស​និមួយៗបាន​ព្រមព្រៀង​គ្នា​កន្លងទៅ​។​ ​តាម​សេចក្តីសម្រេចរបស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ បាន​បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ចំនួន​៣សម្រាប់​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស ឡាវ ថៃ និង​វៀតណាម​។​

​លោក សួន សេរី​រដ្ឋា​៖​ សាក្សី​រស់​ថា​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ខ្លះ​ចូល​ដី​ខ្មែរ

ថ្ងៃទី23 តុលា 2015, 05:43 PM

ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ខេត្ត​ស្វាយរៀង​ជាប់​ប្រទេស​វៀតណាមអះអាងថា លោក​នឹង​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឡើងវិញ បន្ទាប់​ពីលោក​ទទួល​បាន​ការ​ត្អូញត្អែរ​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​ថាវៀតណាម​បោះបង្គោល​ចូល​ទឹកដី​ខ្មែរ​។​ លោក ​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ព្រះមហាក្សត្រ​ទើប​ព្រះរាជទាន​ការលើកលែង​ទោស​នោះ នៅ​ថ្ងៃ​ទី២៣ ខែតុលា​នេះ បាន​ដឹកនាំ​ក្រុមការងារ​របស់​លោក​ចំនួន២០នាក់ ចុះ​ដល់​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិតក្នុង​ភូមិ​បាក់​ប្រាជ្ញ និង​ភូមិ​តា​សួរ ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។ លោក​បន្តថា នៅពេល​ទៅដល់​ត្រង់បង្គោល​ព្រំដែន​លេខ១៣៥ និង១៣៨ ពលរដ្ឋ​ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែនអះអាងថា វៀតណាម​បាន​បោះ​ចូល​ទឹកដី​ខ្មែរ​។ លោក​បន្តថា បើទោះជា​លោក​មិនមែន​ជា​អ្នកជំនាញ​ខាង​ព្រំដែន តែ​លោក​ជឿ​ទៅលើ​សាក្សី​រស់ គឺ​ប្រជាពលរដ្ឋ​ទាំងនោះ​។

​លោកនាយក​រដ្ឋមន្ត្រី​៖ ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​លក់​ជាតិ​កាត់​ដីឲ្យ​វៀតណាម​ឡើយ​

ថ្ងៃទី9 តុលា 2015, 11:30 AM

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន ​សែន នៅតែ​បន្ត​អះអាងថាគណបក្ស​ប្រជាជន​កម្ពុជា(CPP)របស់លោកមិន​បាន​ក្បត់ឧត្តមគតិ​ជាតិ កាត់​ដី ឬ​លក់ដី ទៅឲ្យ​ប្រទេស​វៀតណាមដូច​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំងឡើយ។​ ការ​ថ្លែង​របស់លោក​ ហ៊ុន​ សែន​ បានធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនៅ​ថ្ងៃ​សុក្រ​ ទី៩ ខែតុលា​នេះ។  ​សេចក្ដី​អះអាង​របស់​ប្រធាន​គណបក្សប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កំពុងកាន់​អំណាច ត្រូវបានផ្សព្វផ្សាយបន្ត​នៅ​លើបណ្ដាញ​សង្គម​របស់លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To