ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី22 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

​បទសម្ភាសន៍​៖​ លោក ម៉ម សូណង់ដូ ត្រៀម​ប្តឹង​បក​លើ​ការ​ចោទ​លោក​ថាពុករលួយ​

ដោយ៖​ អ៊ីង ប៊ុនថន​ | ថ្ងៃសុក្រ ទី9 តុលា 2015, 10:49 AM, (1)

មើលរូបភាពបន្ថែម

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ (រូបថត៖ ទេព សូនី)

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ដែល​ទើបតែ​បង្កើត​ឡើង​មាន​អាយុ​ប្រហែល​មួយ​ខែ​នោះ កំពុង​មាន​ការ​ប្រេះឆា​រវាង​ប្រធាន​បក្ស ជាមួយ​អនុប្រធាន​បក្ស​។ 

លោក ហ៊ាង ឫ​ទ្ធី អនុប្រធាន​បក្សបាន​អះអាង​ថា លោក​បាន​ប្តឹង​លោក ម៉ម សូណង់ដូ ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោលដោយ​ចោទ​ថា ប្រធាន​បក្ស​ចាយលុយអត់​មាន​តម្លាភាព​។​

VOD៖​ តើ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ​មាន​ការវិវត្ត​ដល់​ណា​ហើយស្រប​ពេល​មាន​ព័ត៌មាន​ថា អនុប្រធាន​គណបក្ស​ពីរ​រូប​បាន​ប្តឹង​ទៅ​តុលាការ​ដើម្បី​រំលាយ​បក្ស​នេះ​?

ម៉ម សូណង់ដូ​៖ ដំណើរការ​នៅ​រឹងមាំ​ដដែល រឹងមាំ​ជាង​មុន​ទៀត ព្រោះ​និយាយ​ពី​បញ្ហា​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ឡើង​តែ​ល្បី​ឡើង​។ អា​រឿង​ហ្នឹង​គេ​ចង់​ប្តឹង​ពូ ដើម្បី​រំលាយ​គណបក្ស ដោយសារ​តែ​ពូចាយវាយអត់​ត្រឹមត្រូវ មាន​អំពើ​ពុក​លួ​យ​។ ពូអស់សំណើច ព្រោះថាសុទ្ធតែ​បណ្ឌិត​ច្បាប់ យើង​មាន​សិទ្ធិ​ប្តឹង​ហើយ តែ​យើង​ត្រូវ​មាន​ភស្តុតាង​។ ​បើ​ពូ​ចាយ​ទាល់​គណបក្ស​ពូ​មាន​លុយ ហើយ​បើ​អត់​មាន​លុយ​ចាយ​មេច​កើត​?...​អ្វី​ដែល​បង្ក​បញ្ហា​គឺ​រឿង​មួយ​ទៀត​ដែល​ពូ​ធ្វើ​កិច្ចសន្យា​ថា បើ​ពូ​មិនបាន​៥០​បូក​១ ពូ​ដកចេញ ហើយ​អ្នក​ទាំងអស់​ហ្នឹង គេ​ស្រុះស្រួល​ជាមួយ​គណបក្ស​ផ្សេង​ទៀត គេ​នឹកឃើញ​ថា បើសិនជា​ពូ​អត់​បាន​៥០​បូក​១ ពូ​នឹង​ចាកចេញ​ពី​ប្រធាន​គណបក្ស​។​ដូច្នេះ​គណបក្ស​នេះ​ជា​របស់​គេ ...​ពូ​អស់សំណើច​អា​បញ្ហា​អស់​ហ្នឹង​។​

VOD៖ មកដល់ពេលនេះ ថា​តើ​តុលាការ​បាន​កោះហៅ​លោក​ទៅ​ឆ្លើយបំភ្លឺ​ឬ​ដោះស្រាយ​លើ​បណ្តឹង​ហ្នឹង​ឬ​នៅ​?

ម៉ម សូណង់ដូ​៖​ ពូ​ចង់​ឲ្យ​តុលាការ​កោះហៅ​ពូ​ភ្លាមៗ​ដែរ​ដើម្បី​ទៅ​បំភ្លឺ​។ ​បើសិន​ជា​តុលាការ​មិន​បាន​កោះហៅ ពេល​បុណ្យ​ភ្ជុំ​ចប់​ពូ​គ្រោង​ធ្វើ​ស​ន្និសីទ​កាសែត មិន ហ៊ាង ឫ​ទ្ធី ប្តឹង​ពូ​ទេ គឺ​ពូ​ប្តឹង​វិញ​។ ​ការនិយាយ​អ្វីដែល​មិន​ពិត​វា​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​គណបក្ស​នយោបាយ​មួយ​ធំ​ណាស់​។ ដូច្នេះ​កាលណា​យើង​ប្តឹង​អ្នកណា​មួយ​ពុករលួយ​យើង​អាច​ប្តឹង​បាន​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់​ទាក់ទង​នឹង​ស្ថាបនិក​គណបក្ស​៨៨​នាក់ តើ​ម្នាក់ៗ​ចូល​ប៉ុន្មាន​?​ ចូល​សូន្យ​ដុល្លារ​ហ្នឹង​។ ​ការធ្វើដំណើរ​សព្វថ្ងៃ​លុយ​ន​ណា​? លុយ​ពូ​ហ្នឹង​។​ តើ​លោក ហ៊ាង ឫ​ទ្ធី បាន​ដាក់​លុយ​ប៉ុន្មាន​ចូល​ក្នុង​គណបក្ស​? លោក ញ៉ែម វណ្ណ​ថន បាន​ដាក់​លុយ​ប៉ុន្មាន​ចូល​ក្នុង​គណបក្ស​ហ្នឹង​? សូន្យ​ហ្នឹង​។​ លោក ហ៊ាង គឹម​សឿង ដែល​ជា​ប្អូនបង្កើត ហ៊ាង ឫ​ទ្ធី​ ដាក់ចូល​ប៉ុន្មាន​? គឺ​សូន្យ​ដុល្លារ​ហ្នឹង គ្មាន​ន​ណា​ដាក់​។ ...​ហ៊ាង ឬ​ទ្ធី ជា​អនុប្រធាន  ញ៉ែម វណ្ណ​ថន ជា​អគ្គលេខាធិការ ហ៊ាង គឹម​សឿង ជា​អគ្គលេខាធិការរង​។​ដូច្នេះ ក្រុម​គាត់​៣​នាក់​កាន់​កិច្ច​ក្តោប​ទាំងអស់ បើ​គ្មាន​កំហុស​មួយ​មិនមែន​ពូ​ទេ គឺ​កំហុស​៣​នាក់​ហ្នឹង​។​

VOD៖​ មាន​មតិ​លើកឡើង​ដូចជា​ចំអក​ថា គណបក្ស​នេះ​ទើប​តែ​បង្កើត​មិនទាន់​បាន​មួយ​ខែ​ផង​ក៏​ចាប់ផ្តើម​ប្រេះស្រាំ​នឹង​គ្នា​។​ តើ​លោក​គ្រោង​បន្តដំណើរ​ទៅមុខទៀត ឬ​គណបក្ស​នេះ​អាច​រួបរួម​ជាមួយ​គណបក្ស​ដែល​ទើបនឹង​បង្កើត​ថ្មី​?

ម៉ម សូណង់ដូ​៖ ​ពូ​អត់​មាន​រួបរួម​ជាមួយ​ន​ណា​ទេ ហើយ​ពូ​មិន​ត្រឹម​បន្ត​ទេ គឺ​ត្រូវ​យក​ឈ្នះ​តែ​ម្តង​។ ​គណបក្ស​សព្វថ្ងៃនេះ មិន​អាច​ពឹង​ទៅលើ​គណបក្ស​ណាមួយ​ច្បាស់លាស់​ទេ​។​អ្នក​នយោបាយ​ផ្សេង​ទៀត គាត់​មិន​បាន​គោរព​ឆន្ទៈ​ពលរដ្ឋ ហើយ​ច្រើន​ក្បត់​។ ​គាត់​ចូល​ចិត្ត​តែ​រឿង សើម​មាត់ ហើយ​បុណ្យស័ក្តិ​។ ពូ​ត្រូវ​សាកល្បង អត់​មាន​អ្វី​ខាត​ទេ ព្រោះ​ស្រុក​ខ្មែរ វា​លិចលង់​ទៅហើយ​។ ​បើសិនជា​ពូ​មានសំណាង​អាចជួយ​ស្តា​ប្រទេសជាតិ​បាន​ពូ​សប្បាយចិត្ត​។ ​បើសិនជា​អត់​បាន អាហ្នឹង​ទៅតាម​វាសនា ដែល​បាន​ចារសម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​! បើ​មិន​បាន​ឈ្នះ មិនមែន​ពូ​អត់​ឈ្នះ​ទេ​។ ​អ្វី​ដែល​ពូ​មាន​ឆន្ទៈ​ជួយ​បម្រើ​ប្រទេសជាតិ ​ពូ​បាន​យកគំនិត​ពូ​ទៅ​អនុវត្ត​ហើយ​។ ​ដូច្នេះ​ពូ​ឈ្នះ​ហើយ​។ ហើយ​បើ​មិន​មាន​ជំនឿ​ជា​មួយពូ អាហ្នឹង​វាសនា​ប្រជាពលរដ្ឋ​ទេមិនមែន​វាសនា​ពូ​ទេ​។​

VOD៖​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ធ្លាប់បាន​ចូលរួម​បោះឆ្នោត​ដែរ ប៉ុន្តែ​អត់​បាន​អាសនៈ​ទេ​។ ​ឥឡូវនេះ​គណបក្ស​ឈ្មោះ​ដដែល​នេះ នឹង​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ទេ ហើយ​មាន​គោលនយោបាយ​អី​ពិសេស​ជាង​មុន?​ តើ​រំពឹងថា​នឹង​ទទួលបាន​អាសនៈ​ទេ​?

ម៉ម សូណង់ដូ​៖​ ពូ​ចង់​ឆ្លើយ​អញ្ចេះ​វិញ​។​ ពូ​បាន​បើក​ម្តង​ហើយ​កាលពី​ឆ្នាំ​១៩៩៨ ឃើញ​ថា​វា​អត់​បាន​ការ​ពូ​រំលាយ​គណបក្ស​ហ្នឹង​ទៅវិញ​។​ ប៉ុន្តែ​ពូ​សួរ​ប្អូន​។ គណបក្ស​ផ្សេងៗ​ដែល​គេ​តស៊ូ​មកដល់​ឥឡូវ តើ​​​គេ​ជួយ​អី​ដល់​ពលរដ្ឋ​? នៅតែ​​ភូតភរ​ដដែល​ហ្នឹង​។ ​ពូ​ធ្វើ​ម្តងនេះ​ធ្វើ​យកឈ្នះ​ម្តង មិន​ដូច​គណបក្ស​ផ្សេង​ទៀត​បើ​ខ្លួនឯង​មិន​បានការ គួរ​រំលាយចោល​ទៅ ហើយ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ដែល​ប្រជាព​រដ្ឋ​ចង់បាន​។​

VOD៖ ​តើ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ពេលនេះ​មាន​អ្វី​ថ្មី​ជាង​គណបក្ស​ផ្សេង​ដែល​អត់​មាន​អាសនៈ​នោះ​?

ម៉ម សូណង់ដូ​៖ ​អ្វី​ដែល​អ្នក​ទាំងអស់​នោះ​ធ្វើ​មិនបាន ពូ​ត្រូវធ្វើ​ឲ្យបាន​។ ​ពូ​មានគំនិត​ប្លែកៗ​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាក់ទង ព្រំដែន ជីវភាព​ប្រជាពលរដ្ឋ រឿង​អប់រំ រឿង​សុខាភិបាល រឿង​បោះឆ្នោត​តាម​បែប​ស​មាមាត្រ​ ឬ​ឯកត្តនាម ហើយ​ក៏​ពូ​ចង់ដោះស្រាយ​រឿង​ភេទ​ទី​៣ ពី​កំណើត​។ ​វា​មាន​ការ​ជឿនលឿន​ច្រើន​ដែល​អ្នក​ទាំងអស់​នោះ​មិន​បាន​គិត​។​

VOD៖​ លោក​រំពឹង​ថា អ្នក​ភេទ​ទី​៣ នៅ​កម្ពុជា​ប៉ុន្មាន​នាក់ នឹង​គាំទ្រ​គោលនយោបាយ​នេះ​?

ម៉ម សូណង់ដូ​៖ ​ពូ​អត់​ធ្វើ​ហ្នឹង​ដើម្បីឲ្យ​គេ​គាំទ្រ​ពូ​ទេ​។ ពូ​ឃើញថា សព្វថ្ងៃ​នៅ​ក្នុង​ពិភពលោក ភេទ​ទី​៣​ពី​កំណើត​មាន​ច្រើន​ណាស់​។ ប្រទេស​គេ​ធ្វើ​ច្បាប់​ការពារ​អ្នក​ទាំងអស់​ហ្នឹង​។ ហើយ​ពូ​ស្រប​តាម​គេ​ដែល​យក​បញ្ហា​ហ្នឹង​មក​ដោះស្រាយ​។​ ពូ​ឃើញថា​ភេទ​ទី​៣មិនមែន​ជា​អ្នក​ភ្លើ​ជាងគេ មនុស្ស​ហ្នឹង​កើត​មក​ឆ្កួត ឬ​មាន​ជំងឺ​ទេ​គឺ​មក​ពី​ហ្សែ​ន​។ ​ពូ​ត្រូវ​រក​ច្បាប់​មួយ​ដើម្បី​ការពារ​គ្នា​។​ ពូ​មិនមែន​ចង់បាន​សន្លឹក​ឆ្នោត​ពី​អ្នក​ទាំងអស់​ហ្នឹង​ទេ​។​

VOD៖​ ឆ្លងកាត់​តាម​ការបកស្រាយ​ឃើញថា គោលនយោបាយ​របស់​គ​ណ​បក្ស​នេះ មិនសូវ​ខុសប្លែក​ពី​គណបក្សផ្សេង​ទេ​?

​ម៉ម សូណង់ដូ​៖​ អត់​ទេ ខុសគ្នា​១០០%​។​ អត់​ដូច​ទេ បើ​ពូ​ដូច​គេ ក៏​ទៅ​អត់​រួច​ដែរ ហើយ​អ្នក​ទាំងអស់​ហ្នឹង​និយាយ​ភរ អត់​មាន​សមត្ថភាព អត់​មាន​ការ​ឈ្លាសវៃ​ជួយ​ដោះស្រាយ​ទេ​។ ​កុំ​យក​ពូ​ទៅ​ប្រៀបធៀប​គណបក្ស​ផ្សេងទៀត ពូ​អត់​គាំទ្រ​ទេ​។​

VOD៖​ អ៊ីចឹង​ឃើញ​មាន​គោលនយោបាយ​ប្លែក​ជាងគេ ​គឺ​គាំទ្រ​ឲ្យមាន​ភេទ​ទី​៣ រៀបការ​ស្របច្បាប់​?

ម៉ម សូណង់ដូ​៖​ ប្អូន​មើលឃើញ​ប៉ុណ្ណឹង តែ​ពូ​មើលឃើញ​ច្រើនជាង​ហ្នឹង​។ ​ពូ​មិនមែន​ទាក់ទង​រឿង​ភេទ​ទី​៣​ដើម្បី​ឈ្នះឆ្នោត​ទេ​។​ អាហ្នឹង​ពូ​ចង់​ធ្វើ​មនុស្ស​ពិចារណា​ទៅ​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​ភេទ​ខុសគ្នា​៕ 

សូមសរសេរមកលោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com


Tags:

3769

ផន តារា | ថ្ងៃសុក្រ ទី9 តុលា 2015, 03:20 PM

០ កៅអី ! ឡាឡាឡា !!!

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
ការបកស្រាយរបស់បណ្ណាធិការVOD អំពីហេតុការណ៍ខ្លះៗដែលនាំឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅភូមា

ថ្ងៃទី12 វិច្ឆិកា 2015, 10:48 AM

គណបក្សប្រឆាំងនៅភូមារបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានប្រកាសថាបានទទួលជ័យ​ជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី៨ វិច្ឆិកា ហើយជ័យជម្នះនេះគឺជាប្រវត្តិសាស្ត្ររបស់អ្នកតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម។ អ្នកវិភាគចាត់ទុកជា​ជោគ​ជ័យមួយរបស់អ្នកប្រជាធិបតេយ្យលើក្រុមមេដឹកនាំយោធាដែលបានកាន់អំណាច​នៅភូមាជាង៥០ឆ្នាំ។ ប៉ុន្តែអ្វីដែលមានការចោទសួរនោះថា តើពួកយោធាយល់ព្រមប្រ​គល់ អំណាចឱ្យលោកស្រីដែរទេ ហើយលោកស្រីអាចក្លាយជាប្រធានាធិបតីបានទេបើរដ្ឋធម្មនុញ្ញរបស់ពួកយោធារារាំងលោកស្រី។ តើលោកស្រី អ៊ុង សានស៊ូជី មានជ​ម្រើស​បែបណាទៀតដើម្បីបានក្លាយជាមេដឹកនាំប្រទស? កងទ័ពយោធានៅភូមា​ - រូបភាពពី Mizzima ដើម្បីបានជ្រាប​សូមស្ដាប់ការបកស្រាយរបស់ លោក នួន បូរិន និងការចោទសួររបស់ លោក ​​​ពៅ មេត្តា ដូចតទៅនេះ។  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

បទ​សម្ភាសន៍​៖ ​អ្នកជំនាញ​ពន្យល់​ពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​

ថ្ងៃទី15 តុលា 2015, 04:51 PM

​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​កំពុង​សម្លាប់​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥​ទៅ​៧​នាក់​ជា​រឿង​រាល់ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​តែងតែ​កើន​ឡើង​សម្រាប់​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​ជាដើម​។ តទៅ​នេះ​សូម​ស្តាប់​ការសាកសួរ​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​VOD និង លោក អ៊ា ចរិយា ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ស្តីពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បទសម្ភាសន៍​៖ ​បណ្តាញ​អ្នកការពារ​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួកគេ​នៅ​ពេល​ចុះ​ល្បាត​

ថ្ងៃទី29 កញ្ញា 2015, 04:47 PM

​ព្រៃឈើ​រតនៈ​រុក្ខា និង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន មាន​ទំហំ​ដី​ប្រមាណ​ជាង​២០០០០​ហិកតា ស្ថិតនៅ​ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ តែ​បណ្តាញា​ការពារ​ព្រៃ​ឈើថា បច្ចុប្បន្ន​នេះ​ព្រៃឈើ​ទាំងអស់​នោះ​នៅសល់​ប្រមាណ​៦០​ភាគរយ​ប៉ុណ្ណោះ ដោយ​អះអាង​ថា មាន​ជនខិលខូច​លួច​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។  សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា លោក សុខ សឿត មានប្រសាសន៍ថា អ្នក​ការពារ​ព្រៃឈើ​ភាគច្រើន សម្រេចចិត្ត​ឈប់​ចុះ​ល្បាត​ទៀតហើយដោយ​អះអាង ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គ្មាន​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ បែប​នេះ​ក្តី​អ្នក​ដែល​ស្ម័គ្រចិត្ត​នៅ​ចុះ​ល្បាត​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួក​នៅ​ពេល​ចុះ​ល្បាត ដើម្បី​ជា​ប្រយោជន៍​រួម​។​

​បទសម្ភាសន៍​៖ ​សិស្ស​និទ្ទេសAដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ថា​ការសិក្សានិង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​

ថ្ងៃទី15 កញ្ញា 2015, 11:41 AM

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៥​នេះ សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន​រហូត​ទៅ​ដល់​១០៨​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ចិត​១០​ដង ដែល​មាន​ត្រឹមតែ​១១​នាក់​ប៉ុណ្ណោះ​។ ការទទួល​បាន​និទ្ទេស A ច្រើន​បែប​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួន​ណារ៉ុន លើកឡើងថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សិស្ស និង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សិស្សនៅ​វិទ្យាល័យ​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ ​ឈ្មោះ ម៉ាន កូតា ដែល​ទទួលបាន​និទ្ទេស​A និង​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​១០០​ពិន្ទុ ប្រាប់​ពី​គន្លឹះ​នៃ​ការសិក្សា ដោយ​បញ្ជាក់​ថា ការសិក្សា និង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​

​បទសម្ភាសន៍​៖ ដំណើរ​ជីវិត​របស់​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)

ថ្ងៃទី21 សីហា 2015, 09:25 AM

កាលពី​ថ្ងៃ​ទី​២ ខែសីហា​កន្លងទៅនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​គណបក្ស​បង្កើតឡើង​ថ្មី បាន​បោះឆ្នោត​ជ្រើសរើស​លោក យ៉េង វិរៈ អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ប្រធាន​។ VOD៖ ជាបឋម សូម​ជួយ​រៀបរាប់​ប្រវត្តិ​ពី​កុមារភាព និង​ស្ថានភាព​សិក្សា​របស់​លោក​? ​លោក យ៉េង វិរៈ​៖ បាទ​អរគុណ ខ្ញុំបាទ យ៉េង វិរៈ កើត​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៦១​។ បាទ​កាលពី​កុមារ​ខ្ញុំ​រស់នៅ​ភ្នំពេញ កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ក្រោម​កណ្តាល មាន​បងប្អូន​៥​នាក់ ខ្ញុំ​ជា​កូន​ទី​៣​។ ក្នុង​ការសិក្សា​នៅ​កុមារភាព​ហ្នឹង​ង ខ្ញុំ​រៀន​នៅ​ភ្នំពេញ​។ ពេល​នៅ​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​តែង​ចង់​រៀន​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ដូច្នេះ​ខ្ញុំ​តែង​ជ្រើសរើស​យក​កន្លែង​លេង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឃើញ​បងៗ​និស្សិត​ថ្នាក់​ធំៗ​ដូចជា​ស្រលាញ់​ណាស់ ចង់​ក្លាយជា​និស្សិត​នឹង​គេ ឃើញ​សាកលវិទ្យាល័យ​ធំ សាលា​ល្អ គិត​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មក​រៀន​នឹង​គេ​ហើយ​។​

​បទសម្ភាសន៍​៖ ប្រវត្តិ​ និង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ថ្ងៃទី28 មិថុនា 2015, 08:40 AM

​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា នេះ​សមាជិក​គណបក្ស​ប្រជាជន​​ក្នុង​រាជធានី​​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​នានា​នាំ​គ្នា​ប្រារព្ធ​ខួប​​លើក​ទី​៦៤ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ។ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលបាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​មូល​ហេត​អ្វី ហើយ​មាន​គោលនយោបាយ​យ៉ាងដូចម្ដេច? ​តើ​គោល​នយោបាយ​គណបក្ស​នេះ​នឹង​ប្រែប្រួល​យ៉ាងណា​ទៅវិញ បន្ទាប់​ពីអតីត​ប្រធាន​គណបក្ស​នេះ​​ទទួលមរណភាព​? ​អ្នកយក​ព័ត៌មាន VOD លោក យ៉ា រសាត់ បាន​សម្ភាសន៍​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ដ អំពី​ប្រវត្ដិ និង​សមិទ្ធ​ផល​នានា​របស់​គណបក្ស​នេះ រួមនឹង​​ទាំង​គោលនយោបាយ​របស់​គណ​បក្ស​នេះ​ ។ VOD: ឯកឧត្ដម សូម​ឯកឧត្ដម​រៀបរាប់​ប្រវត្ដិ​ត្រួសៗ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​? ​លោក សុខ ឥសាន​៖ គណបក្ស​ប្រជាជន​កើត​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ផុសចេញ​ពី​ស្មារតី​ស្នេហា​ជាតិ​របស់​អ្នកដឹកនាំ​យើង​ដែល​មាន​ស្មារតី​ស្នេហា​ជាតិ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ហើយ​ក្រោយពី​កើតមក គណបក្ស​ប្រជាជន​បាន​ធ្វើ​ការតស៊ូ ឆ្លងកាត់​ពុះពារ​ឧប្បសគ្គ​ជាច្រើន​ទម្រាំ​មកដល់​ថ្ងៃនេះ​។ អញ្ចឹង​បានជា​យើង​ឃើញថា ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​មាន​ប្រវត្ដិ​ស្វិតស្វា​ញណាស់ ។​ VOD៖ តើ​ឯកឧត្ដម​អាច​ជម្រាប​បាន​ទេ​ថា តើ​កាលពី​ការបង្កើត​គណបក្ស​ប្រជាជន​ដំបូង មាន​អ្នកណា​គេ​ដែល​លេចធ្លោ​ជា​អ្នកដឹកនាំ​បង្កើត​គណបក្ស​នេះ​?  ​លោក សុខ ឥសាន​៖ យើង​ដឹង​ហើយ មាន​លោកតា ទស្ស សាមុត លោកតា សឿង ង៉ុក​ម៉ិញ ជា​អ្នករៀបចំ ដើម្បី​បង្កើត​គណបក្ស​ហ្នឹង ពីមុនមក​គេ​ហៅថា គណបក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ អញ្ចឹង​ទេ​បាន​ជា​កើត​មក​ហើយ គណបក្ស​ហ្នឹង​បាន​ចូលរួមចំណែក​ក្នុង​ការតស៊ូ​ជាមួយ​អាណានិគមនិយម​បារាំង ហើយ​បាន​រួមចំណែក​ក្នុង​បូជនីយកិច្ច​ជាមួយ​ព្រះករុណា​ព្រះ​នរោត្ដម ព្រះសីហនុ ដល់​បាន​ឯករាជ្យ​ហើយ គណបក្ស​នេះ​មិនទាន់​មាន​អានុភាព កម្លាំង រឹងមាំ នៅក្នុង​សង្គម​ទេ អញ្ចឹងទេ បានជា​ចូលរួម​តម្រង់​ទិស​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​ជំនាន់​នោះ ដើម្បី​តម្រង់​ទិស​ឲ្យ​ត្រឹមត្រូវ​តាម​គោល​គំនិត ឧត្ដមគតិ​របស់​គណ​បក្ស​តែ​ប៉ុណ្ណោះ ។​ VOD: តើ​ការបង្កើត​គណបក្ស​កាលពី​ជំនាន់​នោះ បង្កើត​នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​ទីណា​? ​លោក សុខ ឥសាន​៖ បាទ​នៅ​ធ្វើ​មហាសន្និបាទ​ដំបូង​ហ្នឹង​គឺ​នៅ​ខេត្ត​កំពត​ទេ ពេល​នោះ​គឺថា​ការដឹកនាំ​សុទ្ធ​តែ​រក្សា​ការសម្ងាត់ នៅ​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ទាំងអស់​មិន​ទាន់​មាន​ជា​ប្រដាប់អាវុធ​អី​ធំ​ដំ​ទេ គឺ​ថា​តែ​ជា​គំនិត​ឧត្តមគតិ​ស្នេហា​ជាតិ​ហ្នឹង បានជា​បង្កើតឡើង​ជា​ស្មារតី​នេះ​ឡើង ។​ VOD: តើ​អ្វី​ខ្លះ​ទៅជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​ដែល​បាន​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​រហូតមក​សព្វថ្ងៃនេះ​?  ​លោក សុខ ឥសាន​៖ យើង​បាន​តស៊ូ​យ៉ាង​ច្រើន​ក្នុង​ការរួមចំណែក​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ជាមួយនឹង​សម្ដេច​ព្រះ​នរោត្ដម​ព្រះសីហនុ ហើយ​ក្រោយ​មក​វា​មាន​របត់ ដោយសារ​ពួក ប៉ុល ពត អៀង សារី ខៀវ សំផន បាន​ក្បត់​គណបក្ស​ហ្នឹង គេ​ទៅ​បង្កើត​គណបក្ស​មួយ​ថ្មី គេ​ហៅថា បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា នៅ​ថ្ងៃ​(​ទី​)៣០ ខែ​០៩(​កញ្ញា​) ឆ្នាំ​៦០ (១៩៦០)​។ អញ្ចឹង​ក្នុង​ការកសាង​ប្រទេស​នេះ​យើង​ឃើញថា ទី​មួយ​ស្នាដៃ​យើង​បាន​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ទី​ពីរ​យើង​បាន​សង្គ្រោះ​ប្រជាជន​ដែល​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ហ្នឹង ឲ្យ​កសាង​ជីវភាព​បាន​រីកចម្រើន​ជា​បន្ដបន្ទាប់​ជា​បណ្ដើរៗ ស្របទៅតាម​សភាពការណ៍​ថ្មី​របស់​ប្រទេសជាតិ ។ ទី​បី យើង​បាន​រាំងខ្ទប់​បាន​នៃ​ការប៉ុនប៉ង​ត្រឡប់មកវិញ​របប​ប្រល័យ​ពូជសាសន៍ ។ ស្នារ​ដៃ​ទី​បី​គឺ​យើង​បាន​ផ្ដួចផ្ដើម​គំនិត​បង្រួបបង្រួម​ជាតិ​ដែល​រហូត​ដល់​មាន​ការចរចា​ទ្វេភាគី រវាង​សម្ដេច​តេជោ ហ៊ុន សែន ពេល​នោះ​ជា​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ជាមួយនឹង​សម្ដេច នរោត្ដម សីហនុ ពេល​ហ្នឹង​ជា​ប្រធាន​របស់​រដ្ឋាភិបាល​ត្រីភាគី ។ រហូត​ដល់​ការចរចា​ច្រើនដង រហូតដល់​បាន​សម្រេច​ជា​ផ្លែផ្កា​គឺ បាន​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​៩១(១៩៩១) ។ ក៏​ប៉ុន្ដែ​ទោះបី​ថា យើង​បាន​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ក៏ដោយ សន្ដិភា​នៅ​មិនទាន់​កើតមាន​នៅ​កម្ពុជា​ទេ​ដោយសារ​ពួក​ខ្មែរក្រហម មិន​ព្រម ធ្វើពហិកា​ចូលរួម​ដោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ឯង អញ្ចឹង​ទេ​ខ្មែរក្រហម​នៅ​បង្កើត​សង្គ្រាម​តទៅទៀត រហូតដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេជោ​ហ៊ុនសែន លោក​ដែល​ជា​ប្រមុខ​ដឹក​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប លោក​បាន​បង្កើត​នូវ​នយោបាយ​ឈ្នះៗ ធ្វើឲ្យ​ពួក​ខ្មែរក្រហម​ត្រូវ​រលំរ​លាយទាំង​នយោបាយ​ចាត់តាំង​យោធា ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​ខ្មែរក្រហម​ចុះ​ចូល​មក​សង្គម​ជាតិ ។ ហើយ​រហូត​មកដល់ពេលនេះ យើង​ឃើញថា យើង​អនុវត្ដ​គោលនយោបាយ​សេរី​ពហុបក្ស​ជា​បន្ដបន្ទាប់ មាន​ការបោះឆ្នោត​អាណត្ដិទី​២ នៅ​ឆ្នាំ​៩៨ អាណត្ដិទី​៣ នៅ​ឆ្នាំ​២០០៣ អាណត្ដិទី​៤ នៅ​ឆ្នាំ​២០០៨ និង​អាណត្ដិទី​៥ នៅ​ឆ្នាំ​២០១៥​។ អញ្ចឹង​នេះហើយ​យើង​ឃើញ​ហើយ​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជា​ជនកម្ពុជា ជា​អ្នកដឹកនាំ​នេះ បាន​កសាង និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ឯ​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ចំណុច​៤​ជា​អាទិភាព​គឺ​ទី​មួយ​ទឹក ផ្លូវ ភ្លើង និង​ធនធានមនុស្ស តែ​ឥឡូវ​ចូល​ដល់​ដំណាក់កាល​ទី​៥​នេះ​គឺថា​ទស្សនៈ​វិស័យ​ទាំង​៤​នេះ​ត្រូវ​ប្ដូរ ដោយ​យក​ធនធាន​មនុស្ស​មក​ដាក់​ទីមួយ​វិញ ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​។ អញ្ចឹង​ទេ​បានជា​យើង​ឃើញ​សព្វថ្ងៃ​ហើយ គឺ​ថា​ទឹក គឺ​យើង​ខិតខំ​កសាង​ប្រព័ន្ធ​ធារាសាស្ដ្រ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​ម្ចាស់ការ​លើ​ទឹក​នេះ​ដើម្បី​បង្កបង្កើន​ផល​ឲ្យមាន​ការរីកចំរើន ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម​។ ទី​២ ផ្លូវ​យើង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រចនា​ល្អៗ​នៅ​ព័ទ្ធ​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង ហើយ​កសាង​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​សន្ដិភាព អភិវឌ្ឍន៍ និង​សហ​ប្រតិ​បត្ដិការណ៍​ជាមួយ​ប្រទេស​ជិតខាង​ចៀសវាង​មាន​សង្គ្រាម​។ ហើយ​ផ្លូវ​នេះ​ក៏​យើង​ត​ភ្ជាប់​មាន​ស្ពាន​អី​ដែរ គឺ​ថា​ស្ពាន​គ្រាន់តែ​ឆ្លង​ទន្លេ​មេគង្គ ឆ្លង​ទន្លេបាសាក់ និង​ឆ្លង​ទន្លេសាប មាន​រហូត​ដល់​១៧​ធំៗ​។ ហើយ​ចំណុច​ទី​៣ គឺថា ភ្លើង ភ្លើង​នេះ​ក៏​ជា​អាទិភាព​មួយ​នៅក្នុង​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដែរ ដែល​រដ្ឋាភិបាល​លោក​យកចិត្ដទុកដាក់​ដោយ​ធ្វើយ៉ាងណា​ឲ្យមាន​អគ្គិសនី​ប្រើប្រាស់​បាន​ទូទាំងប្រទេ​ស​។  ឥលូវ​នេះ​យើង​បាន​កសាង​ទំនប់​វា​រីយ៍​អគ្គិសនី​ជាច្រើនហើយ ដែល​ផ្ដល់​ថាមពល​អគ្គិសនី​ជា​ង​១០០០​មេកា​វ៉ាត់​ហើយ​នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្ដែ​ទោះ​យ៉ាងណា​ក្ដី​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ដែល​កំលាំង​២០២០​នោះ​ទើប​យើង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ ដែល​អានុភាព​ថាមពល​ហ្នឹង​វា​ឡើង​ប្រហែល​ជិត​ដល់​២០០០​មេកា​វ៉ាត់​។ ហើយ​ថ្មីៗ​នេះ​ទៀត​រាជរដ្ឋាភិបាល​បាន​បើក​ទំនប់​វា​រី​អគ្គិសនី​មួយ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង​គេ​ហៅថា​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ។​ VOD: តើ​គណបក្ស​ប្រជាជន​មាន​គោល​នយោបាយ​យ៉ាងណា​ដែរ​ចំពោះ​យុវជន​កម្ពុជា​? ​លោក សុខ ឥសាន​៖ ជា​ការពិត​ហើយ គណបក្ស​ប្រជាជន​គិតគូរ​ណាស់​អំពី​អ្នក​បន្ដវេន​ជំនាន់​ក្រោយ យើង​ដឹង​ស្រាប់​ថា​គណបក្ស​ប្រជាជន​ដឹកនាំ​ហ្នឹង​គឺ​គិត​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​ពេលនេះ គឺ​ជិត​៤០​ឆ្នាំ​ហើយ អញ្ចឹង​ទេ​មន្ដ្រី​គណបក្ស​ប្រជាជន​មួយចំនួនធំ​ហ្នឹង​ដល់​វ័យចាស់ អញ្ចឹង​ទេ​ឥឡូវនេះ​យើង​កំពុងតែ​សម្រុក​យកចិត្តទុកដាក់​ដើម្បី​កសាង​នៅ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​ទំពាំង​ស្នង​ឬ​ស្សីជា​ស្រទាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ថា​ឲ្យ​យុវជន​ហ្នឹង​គឺ​ឲ្យមាន​ជំហរ​រឹងមាំ​ដូ​ចមន្ដ្រី​ជំនាន់​មុន​ដែរ ។ អញ្ចឹង​ទេ​បានជា​យើង​ឃើញថា រាជរដ្ឋាភិបាល​ជា​ក្នុង​អាណត្ដិទី​៥​នេះ​គឺថា​លោក​បាន​ខិតខំ​កសាង​ជាពិសេស​កម្មាភិបាល​ជា​នារី ហើយ​និង​កម្មាភិបាល​ជា​យុវជន ។ ក៏​ប៉ុន្ដែ​នៅ​មិនទាន់​បាន​សមស្រប​តាម​គណបក្ស​ទេ អញ្ចឹង​ទេ​ក្នុង​ទិសដៅ​ខាងមុខ​ទៀត​គឺ​គណបក្ស​ខិតខំ​កសាង​ជួរ​យុវជន នឹង​កសាង​សមាសភាព​នារី​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​បម្រើ​សំណូមពរ​នៃ​ការបន្ដ​វេណ​របស់​គណ​បក្ស​ត​ទៅ​មុខ​ទៀត​។​ VOD: តើ​អ្វី​ទៅជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រជាជន ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ទទួល​បានជោ​គ​ជ័យ​រហូតមកដល់​ពេលនេះ​? ​លោក សុខ ឥសាន​៖ ចំណុច​ខ្លាំង​របស់ [​គណបក្ស​] ប្រជាជន យើង​ដឹង​ហើយ​ថា គណបក្ស​ប្រជាជន​កើតឡើង​ដោយ​ប្រជាជន តាម​សំណូមពរ​ប្រជាជន​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន អញ្ចឹង​ទេ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រជាជន​នៅ​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន ហើយ​គណបក្ស​ប្រជាជន​ក៏​យក​ឧត្ដមគតិ​ប្រជាជន ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យស្រប​តាម​សំណូមពរ​របស់​ប្រជាជន ។ បញ្ហា​សំខាន់​គឺ​យើង​កសាង​សមិទ្ធផល​នានា​ដើម្បី​បំរើ​ប្រជាជន ហើយ​យើង​ធ្វើការ​ដោយ​ស្មោះត្រង់​បម្រើ​ប្រជាជន វា​សម​ស្រប​ទៅ​ឈ្មោះ​របស់​គណបក្ស​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ។​ VOD: ការ​ដែល​យើង​ឃើញ​ស្ថានភាព​ជាក់ស្ដែង នៅក្នុង​អាណត្ដិ​នេះ គឺ​សំឡេង​នៃ​គណបក្ស​ប្រជាជន​បាន​ធ្លាក់ចុះ​មួយកម្រិត តើ​នៅក្នុង​អាណត្ដិ​ថ្មី​ទៀត សង្ឃឹម​ថា​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​នឹង​ឡើងវិញ ឬ​យ៉ាងណា​? ​លោក សុខ ឥសាន​៖ បាទ​ត្រង់​ចំណុច​នេះ​ខ្ញុំ​សូមបញ្ជាក់ថា សន្លឹកឆ្នោត​របស់​គណ​បក្ស​ប្រជាជន​មិន​ចុះ​ទេ ក៏ប៉ុន្ដែ​ដោយសារ​នយោបាយ​វា​ប្រែប្រួល ដោយសារ​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិមនុស្ស វា​ចូលគ្នា​ទៅ អា​រូបមន្ដ​ដែល​ចែក​តាម​វិធី​បែងចែក​អាសនៈ​ហ្នឹង វា​មាន​ការផ្លាស់ប្ដូរ អាហ្នឹង​វា​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ ។ អញ្ចឹង​ទេ​គឺ​យើង​មិន​មាន​ការព្រួយបារម្ភ​អី​ចំពោះ​ការធ្លាក់​ចុះ​នៅ​ពេល​ខាងមុខ​ទៀត​ទេ ហើយ​យើង​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ថ្នាំងថ្នាក់​ចំពោះ​មន្ដ្រី​ដឹកនាំ​មួយ​ចំនួន​ហ្នឹង គឺ​ថា​គាត់​នឹង​វិល​ងាក​មក​រក​គណបក្ស​ប្រជាជន​ឡើងវិញ ដោយសារ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​ហ្នឹង​បានចេញ​គោល​នយោបាយ​កែទម្រង់ ដើម្បី​កែ​ត​ទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ហើយ​ជាពិសេស​គឺ​ការកែប្រែ​ឥរិយាបថ​របស់​មន្ដ្រី​គ្រប់​ជាន់ថ្នាក់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សំដៅ​ឆ្ពោះ​ទៅ​មូលដ្ឋាន ហើយ​ឆ្ពោះទៅ​មូលដ្ឋាន​នេះ​ដើម្បី​បម្រើ​ប្រជាជន ជិតស្និទ្ធ​ជាមួយ​ប្រជាជន ហើយ​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន ។ នៅក្នុង​នេះ​យើង​អាច​ទាក់ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាជន​វិញ​បាន ។​ VOD: ក្រោយ​ពី​មរណភាព​សម្ដេច ជា ស៊ីម ទៅ តើ​គណបក្ស​ប្រជាជន នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ​នៅ​ថ្ងៃ​ខាងមុខ​? ​លោក សុខ ឥសាន​៖ ដូច​ខ្ញុំ​បាន​ជម្រាបជូន​អម្បាញ់មិញ​អញ្ចឹង ថា​កម្មវិធី​នយោបាយ​គណបក្ស​ប្រជាជន​មិន​មាន​ការផ្លាស់ប្ដូរ​ទេ គឺ​ថា​កសាង​ប្រទេស​កម្ពុជា​ប្រទេស​ឯករាជ្យ សន្ដិភាព អព្យាក្រឹត្យ មាន​ការអភិវឌ្ឍ ហើយ​សុភមង្គល​សម្រាប់​ប្រជាជន​យើង​ទូទាំង​ប្រទេស មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ។ បាទ​អញ្ចឹងទេ ក្រោយ​ពី​មរណភាព​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម មក​ក៏​គណបក្ស​នៅ​តែ​បន្ដ​វីរៈភាព បុព្វហេតុ​តស៊ូ និង​ឧត្ដមគតិ​របស់​សម្ដេច ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​គណបក្ស​ដដែល​ទៀត ។​ VOD: តើ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​គណបក្ស​ប្រជាជន​នឹង​ប្រើ​យុទ្ធសាស្ដ្រ​អ្វី​ដើម្បី​ទទួលបាន​ជោគជ័យ​ទៀត​? ​លោក សុខ ឥសាន​៖ បញ្ហា​សំខាន់​គឺ​យើង​នៅ​រក្សា​កម្មវិធី​នយោបាយ​របស់​គណបក្ស​ហ្នឹង​គឺ​យើង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ ហើយ​កសាង​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ឲ្យ​រីកចម្រើន ហើយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​ឲ្យឃើញ​ជាក់ស្ដែង ។ ហើយ​បញ្ហា​សំខាន់​ដើម្បី​មាន​កម្លាំង​សរុប​បាន​នេះ គឺ​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​ភាព​សាមគ្គី ឯកភាព​ផ្ទៃក្នុង​រឹង​ម៉ាំ​ដើម្បី​ធ្វើ​ជា​ស្នូល​ដឹកនាំ​ក្នុង​សង្គម​ជាតិ​កម្ពុជា​យូរអង្វែង​ត​ទៅ​មុខ​ទៀត ៕ ​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To