ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី22 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

Asia Calling៖ រដ្ឋាភិបាល​ហ្វីលីពីន​បន្ថែម​រយៈពេល​សិក្សា​នៅ​ថ្នាក់​ចំណេះដឹង​ទូទៅ​ឱ្យ​ដល់​១២​ឆ្នាំ​​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃសុក្រ ទី30 តុលា 2015, 06:02 PM​

មើលរូបភាពបន្ថែម

ថ្នាក់​រៀនមួយ​ក្នុង​ប្រទេស​ហ្វីលីពីន​

ហ្វីលីពីន​ជា​ប្រទេស​តែ​មួយគត់​នៅ​អាស៊ី ដែល​កំណត់​រយៈពេល​សិក្សា ក្នុង​ចំណេះ ដឹង​ទូទៅ​១០​ឆ្នាំ ដូច្នេះ​ទើប​ប្រធានា​ធិបតេយ្យ បេនី​ណូ អា​ហ្គី​ណូ ចុះហត្ថលេខា​លើ​ច្បាប់ ដែល​បន្ថែម​២​ឆ្នាំ​ទៀត តាម​ស្តង់ដា​អង្គការសហប្រជាជាតិ​។ គោលបំណង​នៃ​ការបន្ថែម​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស​នៅ​វិទ្យាល័យ​មុន​ចូល​ថ្នាក់​មហាវិទ្យាល័យ​។​

​ប៉ុន្តែ​ក្រុម​ខ្លះ រួម​ទាំង​ឪពុក​ម្តាយ​សិស្ស​ផង បាន​តវ៉ា​ប្រឆាំង​ដោយ​អះអាងថា កម្មវិធីសិក្សា​ថ្មី​នេះ មិន​អាច​ដំណើរ​បានទេ ដោយសារ​មិន​មាន​ថ្នាក់រៀន និង​គ្រូ​មិន​គ្រប់គ្រាន់​។ 

ណេ​នីតា កា​ផា​ហ្គេ ជា​នាយក​វិទ្យាល័យ​មួយ​ដែល​មមាញឹក​បំផុត​នៅលើ​កោះ​មួយ​។ គាត់ ទទួលខុសត្រូវ​លើ​សាលា​ធំ​បំផុត​នៅលើ​កោះ​ប៉ា​ឡា​វ៉ាន់ ដែល​មាន​សិស្ស​ជាង​៦០០០​នាក់​។​

​ពេលនេះ គាត់​កំពុង​ជួបប្រជុំ​ជាមួយ​គ្រូ​ផ្សេងៗ ដើម្បី​ពិភាក្សា​ពី​ការរៀបចំ​សម្រាប់​បន្ថែម កម្ម វិធី​សិក្សា​២​ឆ្នាំ​បន្ថែម​នៅ​ថ្នាក់​វិទ្យាល័យ ដែល​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។ 

​ដំបូង​ឡើយ គាត់​មិន​ពេញចិត្ត​ចំពោះ​ការបន្ថែម​ឆ្នាំ​សិក្សា​នេះ​ទេ តែ​ឥឡូវ​គាត់​បញ្ចុះបញ្ចូល ប្រាប់​គ្រូ​ផ្សេងៗ​ថា កម្មវិធី​នេះ​ទទួលបាន​ផលប្រយោជន៍​ជាង​គុណវិបត្តិ​៖
​ការសម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការបន្ថែម​រយៈពេល​២​ឆ្នាំនេះ គឺជា​ចំណុច​ល្អ​ណាស់​។ ជាទូទៅ​សិស្ស​របស់​យើង​ខ្វះ​ការត្រៀមខ្លួន​ទៅ​មហាវិទ្យាល័យ​។ សិស្ស​យើង​ជាច្រើន ពេល ទៅ​ធ្វើការ​នៅ​បរទេស គេ​ត្រូវ​ការបណ្តុះ​បន្ថែមទៀត ដែល​នេះ​ដោយសារ​ខ្វះ​ការ​អប់ រំ​នៅ​ថ្នាក់​ចំណេះដឹង​ទូទៅ​”​
។​

​ប៉ុន្តែ​សាលា​រដ្ឋ​នៅ​ប៉ា​ឡា​វ៉ាន់ ដែល​គ្រប់គ្រង​ដោយ​ណេ​នីតា ប្រហែល​ជា​ប្រឈមមុខ​បញ្ហា ច្រើន​នៅពេល​បន្ថែម​រយៈពេល​នៃ​ការសិក្សា​នេះ​។ នាង​សង្ឃឹមថា សិស្ស​ច្រើនជាង​១២០០​នាក់ សម្រាប់​ថ្នាក់​ទី​១១ ដែល​បច្ចុប្បន្ន​ថ្នាក់​និមួយៗ​មាន​សិស្ស​ច្រើន​បំផុត​ក្នុង​មួយ​ថ្នាក់​មាន​ពី​៤០​ទៅ​៥០​នាក់​។ នាង​កំពុង​ពិចារណា​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ដោះស្រាយ​៖ “​យើង​មាន​ផែនការ​A និង​B​។ ក្នុង​ផែនការ A ត្រៀម​ធ្វើការ​ប្រសិនបើ​មាន​ថ្នាក់រៀន និង​គ្រូ​គ្រប់គ្រាន់​។​ប៉ុន្តែ​ផែនការ B គឺ​ការបន្ថែម​ថ្នាក់រៀន និង​ចំនួន​ចំនួន​គ្រូ បើ​មិន​គ្រប់គ្រាន់​។ ករណីនេះ យើង​បែងចែក​ជា​ពីរ​ពេល គឺ​រៀន​ពេលព្រឹក និង​ពេល​រសៀល​”​។ 

​រ៉ូ​សែលីន វី​សេន ធ្វើការ​នៅ​នាយកដ្ឋាន​អប់រំ​នៅក្នុង​កោះ​ប៉ា​ឡា​វ៉ាន់​។ នាង​កំពុង ធ្វើ​កិច្ចការ​ទាក់ទង​ការបន្ថែម​កម្មវិធីសិក្សា​ដល់​១២​ឆ្នាំ នាង​និយាយថា មិនទាន់​មាន​ការកសាង អគារ​បន្ថែម​ទេ ដោយសារ​កញ្ចប់​លុយ​សម្រាប់​ចំណាយ​លើ​ការកសាង សាលា បាន​ចំណាយ​ទៅលើ​កិច្ចការ​សាធារណៈ និង​ការកសាង​ផ្លូវ​៖ “​ទោះយ៉ាងណា ក៏​ដោយ​ពួកយើង នឹង​ព្យាយាម​ជួយ​សាងសង់​សាលា​ឱ្យបាន​គ្រប់គ្រាន់​មុនពេល​ចាប់ផ្តើម​ការសិក្សា​នៅ​ឆ្នាំក្រោយ​”​។​

បញ្ហា​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ដែរ គឺ​កើតមាន​ចំពោះ​ឪពុក​ម្តាយ​ដែល​រស់​នៅ​ក្រៅ​ទីក្រុង​។ ការបន្ថែម​២​ឆ្នាំ​ទៀត​នេះ​គឺ​កូនៗ និង​បន្ថែម​រយៈពេល​ដែល​មិន​អាច​ធ្វើការ ដើម្បី ជួយ​សម្រួល​បន្ទុក​របស់​ឪពុក​ម្តាយ​។​

​សម្រាប់ រ៉ូ​សែលីន វី​សេន បញ្ជាក់ថា ការលើកឡើង​ពី​ការព្រួយបារម្ភ​នេះ​គ្មាន​មូលដ្ឋាន​ទេ​៖ “​យើង​ចង់ឱ្យ​ពលរដ្ឋ​យល់ថា នេះ​មិនមែន​ជា​បញ្ហា​បន្ទុក​ទេ គឺ​បន្ថែម​រយៈពេល​២​ឆ្នាំ​ទៀត​នេះ នៅតែ​រៀន​ដោយ​មិន​បង់ថ្លៃ​ដដែល​”​។​

​ប៉ុន្តែ​ឪពុកម្តាយ​ដូចជា មេ​ល បា​ឡូ​ឡយ គាំទ្រ​ការបន្ថែម​រយៈពេល​នៃ​កម្មវិធីសិក្សា​នេះ គឺ​នាង​ថា វា​មិន​រំខាន​ដល់​កូនប្រុស​របស់​គាត់ ក្នុង​ការ​បន្ត​ស្នាក់នៅ​សាលា​រយៈពេល​យូរ​ទេ​៖ “​ខ្ញុំ​មិន​បាន​ឃើញ​ថា បន្ថែម​ការចំណាយ​របស់​ឪពុក​ម្តាយ​ទេ គឺ​ខ្ញុំ​ឃើញ​តែ​គុណសម្បត្តិ​។ ខ្ញុំ​ជឿជាក់​ថា សិស្សសាលា​ធ្វើ​ការងារ​បាន ពេល​ដែល​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ហើយ​ពួកគេ​ក៏​មាន​សមត្ថភាព​ពេញលេញ​បន្ត​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ​ដែរ​”​។ 

​គម្រោងការ​បន្ថែម​កម្ម​វិធី​សិក្សា​នេះ លោក​ប្រធានាធិបតី អា​ហ្គី​ណូ ដាក់​ចេញ​តាំងពី​ពេល ចាប់ផ្តើម​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១០ គាត់​ត្រូវ​ចំណាយ​ថវិកា​សម្រាប់​ការអប់រំ​ទ្វេ​ឡើង​។ បញ្ហា​ប្រឈម គឺ​បន្ថែម​ថ្នាក់រៀន​ប្រមាណ​៣០០០០​បន្ទប់​ត្រូវ​សាងសង់​ឡើង និង​ត្រូវការ​គ្រូបង្រៀន​បន្ថែម​៤៣ ០០០​នាក់​ទៀត​៕

អត្ថបទ​ដកស្រង់​ពី​សារព័ត៌មាន​អន្តរជាតិ Asia Calling


Tags:

2575

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
Asia Calling៖ ជនភៀសខ្លួន​នៅ​បាងកក​កំពុង​រង​ការបង្ក្រាប បន្ទាប់​ពី​បំផ្ទុះ​កន្លែង​សក្ការៈបូជា​

ថ្ងៃទី23 តុលា 2015, 09:50 AM

​តាម​របាយការណ៍​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​ជនភៀសខ្លួ​ន​(UNHCR) មាន​ជនភៀសខ្លួន​ប្រមាណ​៨០០០​នាក់ មកពី​ប្រទេស​ស៊ី​រី សូ​ម៉ាលី និង​ប៉ា​គី​ស្ថាន​ជាដើម កំពុង​រស់នៅ​ក្នុង​ទីក្រុង​បាងកក និង​តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស​ថៃ​។ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​នាំ​ចូល​នៅក្នុង​ប្រទេស​នេះ​ដោយ​ខុសច្បាប់ បន្ទាប់​ពី​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ប្រទេស​កំណើត​។ ការមិនទទួលស្គាល់ និង​ការចាប់​ឃុំឃាំង​ជនភៀសខ្លួន​ជា គឺជា​ប្រធានបទ​ដែល​អន្តរជាតិ​កំពុង​ជជែក​គ្នា​។​

Asia Calling៖ ដំណើរ​បង្កើត​រដ្ឋធម្មនុញ្ញ​នៅនេ​ប៉ាល់ មាន​ភាពចម្រូងចម្រាស​ត្រង់​ពាក្យ​មិន​ប្រកាន់​សាសនា​

ថ្ងៃទី25 កញ្ញា 2015, 08:57 AM

​ប្រជាពលរដ្ឋ​ប្រមាណ​១០០០​នាក់ ប្រមូលផ្តុំ​តវ៉ា​នៅ​រដ្ឋ​ក​ដ្ឋ​មណ្ឌូ​(Katmandou)  ជា​រដ្ឋ​ធំជាងគេ​របស់នេ​ប៉ាល់​។ ពួកគេ​កាន់​ទង់ និង​និមិត្តសញ្ញា​របស់​សាសនា​ហិណ្ឌូ ហើយ​ស្រែក​ថា គ្មាន​ទេ​រដ្ឋ​មិន​ប្រកាន់​សាសនា គឺ​ពួកយើង​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ​។​ ស្ត្រី​វ័យ​៥៤​ឆ្នាំ អ្នកស្រី Yogmati Karki ជា​អ្នកចូលរួម​ក្នុង​ការតវ៉ា​នោះ​៖ “​យើង​ជា​អ្នក​កាន់​សាសនា ហិណ្ឌូ​មាន​ចំនួន​ច្រើន​បំផុត​នៅក្នុង​ពិភពលោក​។ អ្នកណា​មក​រារាំង អ្នក​នោះ​នឹង​ទទួល​ការឈឺចាប់ យើង​គឺ ជា​ប្រទេស​ហិណ្ឌូ​”​។ 

Asia Calling៖ ជនជាតិ​ភាគតិច​នៅ​ឥណ្ឌូនេស៊ី​ចូលរួម​តវ៉ា​ប្តូរ​មេដឹកនាំ​

ថ្ងៃទី18 កញ្ញា 2015, 11:03 AM

​មនុស្ស​រាប់​ម៉ឺន​នាក់​ពាក់​អាវយឺត​ពណ៌​លឿង ដើរ​លើ​ផ្លូវ​ជា​ច្រើន​ជាច្រើន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ក្នុង​ចលនា​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ប្រឆាំង​អំពើពុករលួយ​។​ ​ពួក​គេ​ទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់ប្រជា​ធិបតេយ្យ​ក្នុង​ការដឹកនាំ​និង​ទាមទារ​ឲ្យ​ប្តូរ​នាយករដ្ឋមន្ត្រី​។​ ​អ្នក​នយោបាយ​នៅ​បក្សប្រឆាំង លោក Razifi Ramli ថ្លែង​ថា​ទាំងនេះ​ជា​សំឡេង​នៃ​ការចង់ បាន​របស់​ប្រជាជន​ម៉ាឡេស៊ី​៖ “​នៅពេល​ដែល​អ្នកមាន​នាយករដ្ឋមន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ​ម្នាក់ ជា​អ្នកដឹកនាំ​នោះ សួរថា តើ​អ្នក​ជា​ជនជាតិ​ម៉ាឡេស៊ី ឥណ្ឌា ចិន ជា​ដើម​នោះ យើង​នឹង​មាន​ការឈឺចាប់ ដូច្នេះ​យើង​ត្រូវ​និយាយ​ថា មិន​ត្រូវការ​ទេ​លោក ណា​ជីប​”។​

Asia Calling៖ បុរស​ពាក់​ទ្រនាប់ជើង​កែង​ប្រឆាំង​ហិង្សា​លើ​ស្ត្រី​នៅ​ឥណ្ឌា

ថ្ងៃទី21 សីហា 2015, 10:09 AM

​បុរស​ឥណ្ឌា​មិន​អាច​ដើរ​លើ​ផ្លូវ ដោយ​ប្រើ​ទ្រនាប់ជើង​កែង គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ជា​សកល អំពី​សមភាព​យ៉េនឌ័​រ​។ ការពាក់​ទ្រនាប់ជើង​កែង​របស់​ស្ត្រី ដើរ​ចម្ងាយ​១​ម៉ា​យ  ឬ​ស្មើ​ជាង​១​គីឡូ​មែត្រ គឺជា​ទសវត្ស​នៅលើ​ពិភព​ផែនដី​ចាស់​នៃ​យុទ្ធនាការ​រៃអង្គាសប្រាក់ ប្រើ​សម្រាប់​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។​

Asia Calling៖ វង់​តន្ត្រី​របស់​ជនភៀសខ្លួន​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ឥណ្ឌា ជា​វេទិកា​អត់ឱន

ថ្ងៃទី10 សីហា 2015, 09:21 AM

ទីនេះ​គឺជា​វេទិកា​របស់​ក្រុម​តន្ដ្រី Yuva Beats ដែល​ជា​តន្ដ្រី​យក​លំនាំ​តន្ដ្រី Rock Sufi មកពី​ទីក្រុង Lahore​ប្រទេស​ប៉ា​គី​ស្ថាន​។​ ខណៈ​នេះ​ពួកគេ​កំពុង​ហាត់​សម​ច្រៀង ហើយ​ចំរៀង​ដែល​ពួកគេ​ច្រៀង​នេះ គឺ​បង្ហាញ​ពី​ការទាក់ទាញ​ឲ្យ​ទស្សនិកជន​បាន​យល់​អំពី​ពាក្យ​ថា ឯករាជ្យភាព យុត្តិធម៌ និង​សេរីភាព​។ រ៉ា​ម៉ា​ទូ​លា​សហា​ប៊ីត ជា​អ្នកចំរៀង​។​

Asia Calling ៖ វិហារ​ព្រះពុទ្ធ​បុរាណ​ដ៏​ចំណាស់​មួយ​នៅ​ឥណ្ឌូណេស៊ី​ជា​កន្លែង​អត់ឱន

ថ្ងៃទី29 កក្កដា 2015, 04:55 PM

​វិហារ​ព្រះពុទ្ធ​បុរាណ​ដ៏​ចំណាស់​មួយ ក្នុង​តំបន់​បូ​ហ្គ័​រ លើ​កោះ​ចា​វ៉ា ប្រទេស​ឥណ្ឌូណេស៊ី គឺ​ជា​សាក្សី​ដ៏​ស្ងៀមស្ថាត់​មួយ​នៃ​ការ​អត់ឱ​នខា​ងសាស​នានៅ​ក្នុង​តំបន់​នោះ​។ ទ្វារ​របស់​វិហារ​ព្រះពុទ្ធ​នេះ តែងតែ​បើកចំហ​ជានិច្ច ដើម្បី​ទទួល​ភ្ញៀវ​ពី​មជ្ឈដ្ឋាន​សាសនា​ផ្សេងៗ ដើម្បី​មក​ធ្វើ​ធម៌ និង​សមាធិ​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To