ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ការបកស្រាយរបស់បណ្ណាធិការVOD អំពីហេតុការណ៍ខ្លះៗដែលនាំឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅភូមា​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី12 វិច្ឆិកា 2015, 10:48 AM, (1)

មើលរូបភាពបន្ថែម

(លោកស្រី អ៊ុង សានស៊ូជី - រូបភាពពី ​mirror.co.uk)

គណបក្សប្រឆាំងនៅភូមារបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានប្រកាសថាបានទទួលជ័យ​ជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី៨ វិច្ឆិកា ហើយជ័យជម្នះនេះគឺជាប្រវត្តិសាស្ត្ររបស់អ្នកតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម។ អ្នកវិភាគចាត់ទុកជា​ជោគ​ជ័យមួយរបស់អ្នកប្រជាធិបតេយ្យលើក្រុមមេដឹកនាំយោធាដែលបានកាន់អំណាច​នៅភូមាជាង៥០ឆ្នាំ។ ប៉ុន្តែអ្វីដែលមានការចោទសួរនោះថា តើពួកយោធាយល់ព្រមប្រ​គល់ អំណាចឱ្យលោកស្រីដែរទេ ហើយលោកស្រីអាចក្លាយជាប្រធានាធិបតីបានទេបើរដ្ឋធម្មនុញ្ញរបស់ពួកយោធារារាំងលោកស្រី។ តើលោកស្រី អ៊ុង សានស៊ូជី មានជ​ម្រើស​បែបណាទៀតដើម្បីបានក្លាយជាមេដឹកនាំប្រទស?

កងទ័ពយោធានៅភូមា​ - រូបភាពពី Mizzima

ដើម្បីបានជ្រាប​សូមស្ដាប់ការបកស្រាយរបស់ លោក នួន បូរិន និងការចោទសួររបស់ លោក ​​​ពៅ មេត្តា ដូចតទៅនេះ។ 

សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com


Tags:

4570

សុន វន | ថ្ងៃព្រហស្បតិ៍ ទី12 វិច្ឆិកា 2015, 02:45 PM

ទាំង​លោក សម រង្សុី ​ទាំង​អ្នកស្រី អ៊ុង សានស៊ូជី ​អត់​មាន​ប្រវត្តិ​ជា​​ខ្មែរក្រហម ទេ ។ ហើយពូជពង្សរបស់លោកទំាងពីរ​ក៏ដូចគ្នាដែរ ទាំងឪពុកលោក សម រង្សុី និងឪពុក​អ្នកស្រី អ៊ុង សានស៊ូ​ជី សុទ្ធតែជា​អ្នក​ប្រឆាំងនឹងពួកកុំមុយនីស្តិ និងស្រឡាញ់លទ្ធិសេរី បែបប្រជាធិបតេយ្យដូចគ្នា ។ ពូជពង្សអ្នកទាំងពីរ មិនដែលមានប្រវត្តិបាតដៃប្រឡាក់ឈាម​ ឡើយ ។ ពលរដ្ឋភូមានៅតែហ៊ានបោះឆ្នោត​ផ្លាស់ប្តូរ ទោះ​គេបំភ័យ​ពីរឿងសង្គ្រាម យ៉ាងណាក្តី ។ នេះជាដំណឹងល្អសម្រាប់ខ្មែរ និងជា​វីរភាព​របស់ពលរដ្ឋភូមា ដែល​ពលរដ្ឋ​ខ្មែរត្រូវយកគំរូតាម ។ ជ័យោបក្សសង្គ្រោះជាតិ !!!

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
បទ​សម្ភាសន៍​៖ ​អ្នកជំនាញ​ពន្យល់​ពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​

ថ្ងៃទី15 តុលា 2015, 04:51 PM

​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​កំពុង​សម្លាប់​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥​ទៅ​៧​នាក់​ជា​រឿង​រាល់ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​តែងតែ​កើន​ឡើង​សម្រាប់​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​ជាដើម​។ តទៅ​នេះ​សូម​ស្តាប់​ការសាកសួរ​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​VOD និង លោក អ៊ា ចរិយា ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ស្តីពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​

​បទសម្ភាសន៍​៖​ លោក ម៉ម សូណង់ដូ ត្រៀម​ប្តឹង​បក​លើ​ការ​ចោទ​លោក​ថាពុករលួយ

ថ្ងៃទី9 តុលា 2015, 10:49 AM

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ដែល​ទើបតែ​បង្កើត​ឡើង​មាន​អាយុ​ប្រហែល​មួយ​ខែ​នោះ កំពុង​មាន​ការ​ប្រេះឆា​រវាង​ប្រធាន​បក្ស ជាមួយ​អនុប្រធាន​បក្ស​។  លោក ហ៊ាង ឫ​ទ្ធី អនុប្រធាន​បក្សបាន​អះអាង​ថា លោក​បាន​ប្តឹង​លោក ម៉ម សូណង់ដូ ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោលដោយ​ចោទ​ថា ប្រធាន​បក្ស​ចាយលុយអត់​មាន​តម្លាភាព​។​

​បទសម្ភាសន៍​៖ ​បណ្តាញ​អ្នកការពារ​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួកគេ​នៅ​ពេល​ចុះ​ល្បាត​

ថ្ងៃទី29 កញ្ញា 2015, 04:47 PM

​ព្រៃឈើ​រតនៈ​រុក្ខា និង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន មាន​ទំហំ​ដី​ប្រមាណ​ជាង​២០០០០​ហិកតា ស្ថិតនៅ​ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ តែ​បណ្តាញា​ការពារ​ព្រៃ​ឈើថា បច្ចុប្បន្ន​នេះ​ព្រៃឈើ​ទាំងអស់​នោះ​នៅសល់​ប្រមាណ​៦០​ភាគរយ​ប៉ុណ្ណោះ ដោយ​អះអាង​ថា មាន​ជនខិលខូច​លួច​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។  សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា លោក សុខ សឿត មានប្រសាសន៍ថា អ្នក​ការពារ​ព្រៃឈើ​ភាគច្រើន សម្រេចចិត្ត​ឈប់​ចុះ​ល្បាត​ទៀតហើយដោយ​អះអាង ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គ្មាន​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ បែប​នេះ​ក្តី​អ្នក​ដែល​ស្ម័គ្រចិត្ត​នៅ​ចុះ​ល្បាត​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួក​នៅ​ពេល​ចុះ​ល្បាត ដើម្បី​ជា​ប្រយោជន៍​រួម​។​

​បទសម្ភាសន៍​៖ ​សិស្ស​និទ្ទេសAដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ថា​ការសិក្សានិង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​

ថ្ងៃទី15 កញ្ញា 2015, 11:41 AM

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៥​នេះ សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន​រហូត​ទៅ​ដល់​១០៨​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ចិត​១០​ដង ដែល​មាន​ត្រឹមតែ​១១​នាក់​ប៉ុណ្ណោះ​។ ការទទួល​បាន​និទ្ទេស A ច្រើន​បែប​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួន​ណារ៉ុន លើកឡើងថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សិស្ស និង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សិស្សនៅ​វិទ្យាល័យ​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ ​ឈ្មោះ ម៉ាន កូតា ដែល​ទទួលបាន​និទ្ទេស​A និង​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​១០០​ពិន្ទុ ប្រាប់​ពី​គន្លឹះ​នៃ​ការសិក្សា ដោយ​បញ្ជាក់​ថា ការសិក្សា និង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​

​បទសម្ភាសន៍​៖ ដំណើរ​ជីវិត​របស់​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)

ថ្ងៃទី21 សីហា 2015, 09:25 AM

កាលពី​ថ្ងៃ​ទី​២ ខែសីហា​កន្លងទៅនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​គណបក្ស​បង្កើតឡើង​ថ្មី បាន​បោះឆ្នោត​ជ្រើសរើស​លោក យ៉េង វិរៈ អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ប្រធាន​។ VOD៖ ជាបឋម សូម​ជួយ​រៀបរាប់​ប្រវត្តិ​ពី​កុមារភាព និង​ស្ថានភាព​សិក្សា​របស់​លោក​? ​លោក យ៉េង វិរៈ​៖ បាទ​អរគុណ ខ្ញុំបាទ យ៉េង វិរៈ កើត​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៦១​។ បាទ​កាលពី​កុមារ​ខ្ញុំ​រស់នៅ​ភ្នំពេញ កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ក្រោម​កណ្តាល មាន​បងប្អូន​៥​នាក់ ខ្ញុំ​ជា​កូន​ទី​៣​។ ក្នុង​ការសិក្សា​នៅ​កុមារភាព​ហ្នឹង​ង ខ្ញុំ​រៀន​នៅ​ភ្នំពេញ​។ ពេល​នៅ​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​តែង​ចង់​រៀន​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ដូច្នេះ​ខ្ញុំ​តែង​ជ្រើសរើស​យក​កន្លែង​លេង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឃើញ​បងៗ​និស្សិត​ថ្នាក់​ធំៗ​ដូចជា​ស្រលាញ់​ណាស់ ចង់​ក្លាយជា​និស្សិត​នឹង​គេ ឃើញ​សាកលវិទ្យាល័យ​ធំ សាលា​ល្អ គិត​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មក​រៀន​នឹង​គេ​ហើយ​។​

​បទសម្ភាសន៍​៖ ប្រវត្តិ​ និង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ថ្ងៃទី28 មិថុនា 2015, 08:40 AM

​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា នេះ​សមាជិក​គណបក្ស​ប្រជាជន​​ក្នុង​រាជធានី​​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​នានា​នាំ​គ្នា​ប្រារព្ធ​ខួប​​លើក​ទី​៦៤ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ។ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលបាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​មូល​ហេត​អ្វី ហើយ​មាន​គោលនយោបាយ​យ៉ាងដូចម្ដេច? ​តើ​គោល​នយោបាយ​គណបក្ស​នេះ​នឹង​ប្រែប្រួល​យ៉ាងណា​ទៅវិញ បន្ទាប់​ពីអតីត​ប្រធាន​គណបក្ស​នេះ​​ទទួលមរណភាព​? ​អ្នកយក​ព័ត៌មាន VOD លោក យ៉ា រសាត់ បាន​សម្ភាសន៍​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ដ អំពី​ប្រវត្ដិ និង​សមិទ្ធ​ផល​នានា​របស់​គណបក្ស​នេះ រួមនឹង​​ទាំង​គោលនយោបាយ​របស់​គណ​បក្ស​នេះ​ ។ VOD: ឯកឧត្ដម សូម​ឯកឧត្ដម​រៀបរាប់​ប្រវត្ដិ​ត្រួសៗ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​? ​លោក សុខ ឥសាន​៖ គណបក្ស​ប្រជាជន​កើត​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ផុសចេញ​ពី​ស្មារតី​ស្នេហា​ជាតិ​របស់​អ្នកដឹកនាំ​យើង​ដែល​មាន​ស្មារតី​ស្នេហា​ជាតិ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ហើយ​ក្រោយពី​កើតមក គណបក្ស​ប្រជាជន​បាន​ធ្វើ​ការតស៊ូ ឆ្លងកាត់​ពុះពារ​ឧប្បសគ្គ​ជាច្រើន​ទម្រាំ​មកដល់​ថ្ងៃនេះ​។ អញ្ចឹង​បានជា​យើង​ឃើញថា ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​មាន​ប្រវត្ដិ​ស្វិតស្វា​ញណាស់ ។​ VOD៖ តើ​ឯកឧត្ដម​អាច​ជម្រាប​បាន​ទេ​ថា តើ​កាលពី​ការបង្កើត​គណបក្ស​ប្រជាជន​ដំបូង មាន​អ្នកណា​គេ​ដែល​លេចធ្លោ​ជា​អ្នកដឹកនាំ​បង្កើត​គណបក្ស​នេះ​?  ​លោក សុខ ឥសាន​៖ យើង​ដឹង​ហើយ មាន​លោកតា ទស្ស សាមុត លោកតា សឿង ង៉ុក​ម៉ិញ ជា​អ្នករៀបចំ ដើម្បី​បង្កើត​គណបក្ស​ហ្នឹង ពីមុនមក​គេ​ហៅថា គណបក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ អញ្ចឹង​ទេ​បាន​ជា​កើត​មក​ហើយ គណបក្ស​ហ្នឹង​បាន​ចូលរួមចំណែក​ក្នុង​ការតស៊ូ​ជាមួយ​អាណានិគមនិយម​បារាំង ហើយ​បាន​រួមចំណែក​ក្នុង​បូជនីយកិច្ច​ជាមួយ​ព្រះករុណា​ព្រះ​នរោត្ដម ព្រះសីហនុ ដល់​បាន​ឯករាជ្យ​ហើយ គណបក្ស​នេះ​មិនទាន់​មាន​អានុភាព កម្លាំង រឹងមាំ នៅក្នុង​សង្គម​ទេ អញ្ចឹងទេ បានជា​ចូលរួម​តម្រង់​ទិស​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​ជំនាន់​នោះ ដើម្បី​តម្រង់​ទិស​ឲ្យ​ត្រឹមត្រូវ​តាម​គោល​គំនិត ឧត្ដមគតិ​របស់​គណ​បក្ស​តែ​ប៉ុណ្ណោះ ។​ VOD: តើ​ការបង្កើត​គណបក្ស​កាលពី​ជំនាន់​នោះ បង្កើត​នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​ទីណា​? ​លោក សុខ ឥសាន​៖ បាទ​នៅ​ធ្វើ​មហាសន្និបាទ​ដំបូង​ហ្នឹង​គឺ​នៅ​ខេត្ត​កំពត​ទេ ពេល​នោះ​គឺថា​ការដឹកនាំ​សុទ្ធ​តែ​រក្សា​ការសម្ងាត់ នៅ​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ទាំងអស់​មិន​ទាន់​មាន​ជា​ប្រដាប់អាវុធ​អី​ធំ​ដំ​ទេ គឺ​ថា​តែ​ជា​គំនិត​ឧត្តមគតិ​ស្នេហា​ជាតិ​ហ្នឹង បានជា​បង្កើតឡើង​ជា​ស្មារតី​នេះ​ឡើង ។​ VOD: តើ​អ្វី​ខ្លះ​ទៅជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​ដែល​បាន​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​រហូតមក​សព្វថ្ងៃនេះ​?  ​លោក សុខ ឥសាន​៖ យើង​បាន​តស៊ូ​យ៉ាង​ច្រើន​ក្នុង​ការរួមចំណែក​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ជាមួយនឹង​សម្ដេច​ព្រះ​នរោត្ដម​ព្រះសីហនុ ហើយ​ក្រោយ​មក​វា​មាន​របត់ ដោយសារ​ពួក ប៉ុល ពត អៀង សារី ខៀវ សំផន បាន​ក្បត់​គណបក្ស​ហ្នឹង គេ​ទៅ​បង្កើត​គណបក្ស​មួយ​ថ្មី គេ​ហៅថា បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា នៅ​ថ្ងៃ​(​ទី​)៣០ ខែ​០៩(​កញ្ញា​) ឆ្នាំ​៦០ (១៩៦០)​។ អញ្ចឹង​ក្នុង​ការកសាង​ប្រទេស​នេះ​យើង​ឃើញថា ទី​មួយ​ស្នាដៃ​យើង​បាន​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ទី​ពីរ​យើង​បាន​សង្គ្រោះ​ប្រជាជន​ដែល​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ហ្នឹង ឲ្យ​កសាង​ជីវភាព​បាន​រីកចម្រើន​ជា​បន្ដបន្ទាប់​ជា​បណ្ដើរៗ ស្របទៅតាម​សភាពការណ៍​ថ្មី​របស់​ប្រទេសជាតិ ។ ទី​បី យើង​បាន​រាំងខ្ទប់​បាន​នៃ​ការប៉ុនប៉ង​ត្រឡប់មកវិញ​របប​ប្រល័យ​ពូជសាសន៍ ។ ស្នារ​ដៃ​ទី​បី​គឺ​យើង​បាន​ផ្ដួចផ្ដើម​គំនិត​បង្រួបបង្រួម​ជាតិ​ដែល​រហូត​ដល់​មាន​ការចរចា​ទ្វេភាគី រវាង​សម្ដេច​តេជោ ហ៊ុន សែន ពេល​នោះ​ជា​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ជាមួយនឹង​សម្ដេច នរោត្ដម សីហនុ ពេល​ហ្នឹង​ជា​ប្រធាន​របស់​រដ្ឋាភិបាល​ត្រីភាគី ។ រហូត​ដល់​ការចរចា​ច្រើនដង រហូតដល់​បាន​សម្រេច​ជា​ផ្លែផ្កា​គឺ បាន​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​៩១(១៩៩១) ។ ក៏​ប៉ុន្ដែ​ទោះបី​ថា យើង​បាន​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ក៏ដោយ សន្ដិភា​នៅ​មិនទាន់​កើតមាន​នៅ​កម្ពុជា​ទេ​ដោយសារ​ពួក​ខ្មែរក្រហម មិន​ព្រម ធ្វើពហិកា​ចូលរួម​ដោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ឯង អញ្ចឹង​ទេ​ខ្មែរក្រហម​នៅ​បង្កើត​សង្គ្រាម​តទៅទៀត រហូតដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេជោ​ហ៊ុនសែន លោក​ដែល​ជា​ប្រមុខ​ដឹក​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប លោក​បាន​បង្កើត​នូវ​នយោបាយ​ឈ្នះៗ ធ្វើឲ្យ​ពួក​ខ្មែរក្រហម​ត្រូវ​រលំរ​លាយទាំង​នយោបាយ​ចាត់តាំង​យោធា ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​ខ្មែរក្រហម​ចុះ​ចូល​មក​សង្គម​ជាតិ ។ ហើយ​រហូត​មកដល់ពេលនេះ យើង​ឃើញថា យើង​អនុវត្ដ​គោលនយោបាយ​សេរី​ពហុបក្ស​ជា​បន្ដបន្ទាប់ មាន​ការបោះឆ្នោត​អាណត្ដិទី​២ នៅ​ឆ្នាំ​៩៨ អាណត្ដិទី​៣ នៅ​ឆ្នាំ​២០០៣ អាណត្ដិទី​៤ នៅ​ឆ្នាំ​២០០៨ និង​អាណត្ដិទី​៥ នៅ​ឆ្នាំ​២០១៥​។ អញ្ចឹង​នេះហើយ​យើង​ឃើញ​ហើយ​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជា​ជនកម្ពុជា ជា​អ្នកដឹកនាំ​នេះ បាន​កសាង និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ឯ​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ចំណុច​៤​ជា​អាទិភាព​គឺ​ទី​មួយ​ទឹក ផ្លូវ ភ្លើង និង​ធនធានមនុស្ស តែ​ឥឡូវ​ចូល​ដល់​ដំណាក់កាល​ទី​៥​នេះ​គឺថា​ទស្សនៈ​វិស័យ​ទាំង​៤​នេះ​ត្រូវ​ប្ដូរ ដោយ​យក​ធនធាន​មនុស្ស​មក​ដាក់​ទីមួយ​វិញ ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​។ អញ្ចឹង​ទេ​បានជា​យើង​ឃើញ​សព្វថ្ងៃ​ហើយ គឺ​ថា​ទឹក គឺ​យើង​ខិតខំ​កសាង​ប្រព័ន្ធ​ធារាសាស្ដ្រ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​ម្ចាស់ការ​លើ​ទឹក​នេះ​ដើម្បី​បង្កបង្កើន​ផល​ឲ្យមាន​ការរីកចំរើន ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម​។ ទី​២ ផ្លូវ​យើង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រចនា​ល្អៗ​នៅ​ព័ទ្ធ​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង ហើយ​កសាង​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​សន្ដិភាព អភិវឌ្ឍន៍ និង​សហ​ប្រតិ​បត្ដិការណ៍​ជាមួយ​ប្រទេស​ជិតខាង​ចៀសវាង​មាន​សង្គ្រាម​។ ហើយ​ផ្លូវ​នេះ​ក៏​យើង​ត​ភ្ជាប់​មាន​ស្ពាន​អី​ដែរ គឺ​ថា​ស្ពាន​គ្រាន់តែ​ឆ្លង​ទន្លេ​មេគង្គ ឆ្លង​ទន្លេបាសាក់ និង​ឆ្លង​ទន្លេសាប មាន​រហូត​ដល់​១៧​ធំៗ​។ ហើយ​ចំណុច​ទី​៣ គឺថា ភ្លើង ភ្លើង​នេះ​ក៏​ជា​អាទិភាព​មួយ​នៅក្នុង​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដែរ ដែល​រដ្ឋាភិបាល​លោក​យកចិត្ដទុកដាក់​ដោយ​ធ្វើយ៉ាងណា​ឲ្យមាន​អគ្គិសនី​ប្រើប្រាស់​បាន​ទូទាំងប្រទេ​ស​។  ឥលូវ​នេះ​យើង​បាន​កសាង​ទំនប់​វា​រីយ៍​អគ្គិសនី​ជាច្រើនហើយ ដែល​ផ្ដល់​ថាមពល​អគ្គិសនី​ជា​ង​១០០០​មេកា​វ៉ាត់​ហើយ​នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្ដែ​ទោះ​យ៉ាងណា​ក្ដី​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ដែល​កំលាំង​២០២០​នោះ​ទើប​យើង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ ដែល​អានុភាព​ថាមពល​ហ្នឹង​វា​ឡើង​ប្រហែល​ជិត​ដល់​២០០០​មេកា​វ៉ាត់​។ ហើយ​ថ្មីៗ​នេះ​ទៀត​រាជរដ្ឋាភិបាល​បាន​បើក​ទំនប់​វា​រី​អគ្គិសនី​មួយ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង​គេ​ហៅថា​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ។​ VOD: តើ​គណបក្ស​ប្រជាជន​មាន​គោល​នយោបាយ​យ៉ាងណា​ដែរ​ចំពោះ​យុវជន​កម្ពុជា​? ​លោក សុខ ឥសាន​៖ ជា​ការពិត​ហើយ គណបក្ស​ប្រជាជន​គិតគូរ​ណាស់​អំពី​អ្នក​បន្ដវេន​ជំនាន់​ក្រោយ យើង​ដឹង​ស្រាប់​ថា​គណបក្ស​ប្រជាជន​ដឹកនាំ​ហ្នឹង​គឺ​គិត​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​ពេលនេះ គឺ​ជិត​៤០​ឆ្នាំ​ហើយ អញ្ចឹង​ទេ​មន្ដ្រី​គណបក្ស​ប្រជាជន​មួយចំនួនធំ​ហ្នឹង​ដល់​វ័យចាស់ អញ្ចឹង​ទេ​ឥឡូវនេះ​យើង​កំពុងតែ​សម្រុក​យកចិត្តទុកដាក់​ដើម្បី​កសាង​នៅ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​ទំពាំង​ស្នង​ឬ​ស្សីជា​ស្រទាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ថា​ឲ្យ​យុវជន​ហ្នឹង​គឺ​ឲ្យមាន​ជំហរ​រឹងមាំ​ដូ​ចមន្ដ្រី​ជំនាន់​មុន​ដែរ ។ អញ្ចឹង​ទេ​បានជា​យើង​ឃើញថា រាជរដ្ឋាភិបាល​ជា​ក្នុង​អាណត្ដិទី​៥​នេះ​គឺថា​លោក​បាន​ខិតខំ​កសាង​ជាពិសេស​កម្មាភិបាល​ជា​នារី ហើយ​និង​កម្មាភិបាល​ជា​យុវជន ។ ក៏​ប៉ុន្ដែ​នៅ​មិនទាន់​បាន​សមស្រប​តាម​គណបក្ស​ទេ អញ្ចឹង​ទេ​ក្នុង​ទិសដៅ​ខាងមុខ​ទៀត​គឺ​គណបក្ស​ខិតខំ​កសាង​ជួរ​យុវជន នឹង​កសាង​សមាសភាព​នារី​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​បម្រើ​សំណូមពរ​នៃ​ការបន្ដ​វេណ​របស់​គណ​បក្ស​ត​ទៅ​មុខ​ទៀត​។​ VOD: តើ​អ្វី​ទៅជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រជាជន ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ទទួល​បានជោ​គ​ជ័យ​រហូតមកដល់​ពេលនេះ​? ​លោក សុខ ឥសាន​៖ ចំណុច​ខ្លាំង​របស់ [​គណបក្ស​] ប្រជាជន យើង​ដឹង​ហើយ​ថា គណបក្ស​ប្រជាជន​កើតឡើង​ដោយ​ប្រជាជន តាម​សំណូមពរ​ប្រជាជន​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន អញ្ចឹង​ទេ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រជាជន​នៅ​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន ហើយ​គណបក្ស​ប្រជាជន​ក៏​យក​ឧត្ដមគតិ​ប្រជាជន ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យស្រប​តាម​សំណូមពរ​របស់​ប្រជាជន ។ បញ្ហា​សំខាន់​គឺ​យើង​កសាង​សមិទ្ធផល​នានា​ដើម្បី​បំរើ​ប្រជាជន ហើយ​យើង​ធ្វើការ​ដោយ​ស្មោះត្រង់​បម្រើ​ប្រជាជន វា​សម​ស្រប​ទៅ​ឈ្មោះ​របស់​គណបក្ស​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ។​ VOD: ការ​ដែល​យើង​ឃើញ​ស្ថានភាព​ជាក់ស្ដែង នៅក្នុង​អាណត្ដិ​នេះ គឺ​សំឡេង​នៃ​គណបក្ស​ប្រជាជន​បាន​ធ្លាក់ចុះ​មួយកម្រិត តើ​នៅក្នុង​អាណត្ដិ​ថ្មី​ទៀត សង្ឃឹម​ថា​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​នឹង​ឡើងវិញ ឬ​យ៉ាងណា​? ​លោក សុខ ឥសាន​៖ បាទ​ត្រង់​ចំណុច​នេះ​ខ្ញុំ​សូមបញ្ជាក់ថា សន្លឹកឆ្នោត​របស់​គណ​បក្ស​ប្រជាជន​មិន​ចុះ​ទេ ក៏ប៉ុន្ដែ​ដោយសារ​នយោបាយ​វា​ប្រែប្រួល ដោយសារ​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិមនុស្ស វា​ចូលគ្នា​ទៅ អា​រូបមន្ដ​ដែល​ចែក​តាម​វិធី​បែងចែក​អាសនៈ​ហ្នឹង វា​មាន​ការផ្លាស់ប្ដូរ អាហ្នឹង​វា​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ ។ អញ្ចឹង​ទេ​គឺ​យើង​មិន​មាន​ការព្រួយបារម្ភ​អី​ចំពោះ​ការធ្លាក់​ចុះ​នៅ​ពេល​ខាងមុខ​ទៀត​ទេ ហើយ​យើង​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ថ្នាំងថ្នាក់​ចំពោះ​មន្ដ្រី​ដឹកនាំ​មួយ​ចំនួន​ហ្នឹង គឺ​ថា​គាត់​នឹង​វិល​ងាក​មក​រក​គណបក្ស​ប្រជាជន​ឡើងវិញ ដោយសារ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​ហ្នឹង​បានចេញ​គោល​នយោបាយ​កែទម្រង់ ដើម្បី​កែ​ត​ទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ហើយ​ជាពិសេស​គឺ​ការកែប្រែ​ឥរិយាបថ​របស់​មន្ដ្រី​គ្រប់​ជាន់ថ្នាក់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សំដៅ​ឆ្ពោះ​ទៅ​មូលដ្ឋាន ហើយ​ឆ្ពោះទៅ​មូលដ្ឋាន​នេះ​ដើម្បី​បម្រើ​ប្រជាជន ជិតស្និទ្ធ​ជាមួយ​ប្រជាជន ហើយ​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន ។ នៅក្នុង​នេះ​យើង​អាច​ទាក់ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាជន​វិញ​បាន ។​ VOD: ក្រោយ​ពី​មរណភាព​សម្ដេច ជា ស៊ីម ទៅ តើ​គណបក្ស​ប្រជាជន នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ​នៅ​ថ្ងៃ​ខាងមុខ​? ​លោក សុខ ឥសាន​៖ ដូច​ខ្ញុំ​បាន​ជម្រាបជូន​អម្បាញ់មិញ​អញ្ចឹង ថា​កម្មវិធី​នយោបាយ​គណបក្ស​ប្រជាជន​មិន​មាន​ការផ្លាស់ប្ដូរ​ទេ គឺ​ថា​កសាង​ប្រទេស​កម្ពុជា​ប្រទេស​ឯករាជ្យ សន្ដិភាព អព្យាក្រឹត្យ មាន​ការអភិវឌ្ឍ ហើយ​សុភមង្គល​សម្រាប់​ប្រជាជន​យើង​ទូទាំង​ប្រទេស មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ។ បាទ​អញ្ចឹងទេ ក្រោយ​ពី​មរណភាព​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម មក​ក៏​គណបក្ស​នៅ​តែ​បន្ដ​វីរៈភាព បុព្វហេតុ​តស៊ូ និង​ឧត្ដមគតិ​របស់​សម្ដេច ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​គណបក្ស​ដដែល​ទៀត ។​ VOD: តើ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​គណបក្ស​ប្រជាជន​នឹង​ប្រើ​យុទ្ធសាស្ដ្រ​អ្វី​ដើម្បី​ទទួលបាន​ជោគជ័យ​ទៀត​? ​លោក សុខ ឥសាន​៖ បញ្ហា​សំខាន់​គឺ​យើង​នៅ​រក្សា​កម្មវិធី​នយោបាយ​របស់​គណបក្ស​ហ្នឹង​គឺ​យើង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ ហើយ​កសាង​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ឲ្យ​រីកចម្រើន ហើយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​ឲ្យឃើញ​ជាក់ស្ដែង ។ ហើយ​បញ្ហា​សំខាន់​ដើម្បី​មាន​កម្លាំង​សរុប​បាន​នេះ គឺ​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​ភាព​សាមគ្គី ឯកភាព​ផ្ទៃក្នុង​រឹង​ម៉ាំ​ដើម្បី​ធ្វើ​ជា​ស្នូល​ដឹកនាំ​ក្នុង​សង្គម​ជាតិ​កម្ពុជា​យូរអង្វែង​ត​ទៅ​មុខ​ទៀត ៕ ​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To