ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

លិខិតមិត្តអ្នកអាន៖ការប្រឡងវិជ្ជាជីវៈចៅក្រមក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកច្បាប់​

ដោយ៖​ តូច ឧត្តម​ | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 12:27 PM, (1)

និស្សិតច្បាប់និងអ្នកច្បាប់ស្ទើរគ្រប់រូបសុទ្ធតែមានក្តីសង្ឃឹមនិងក្តីស្រមៃចង់ក្លាយជាមន្ត្រីរាជការសាធារណៈបម្រើការងារក្នុងជួរជាថ្នាក់ដឹកនាំស្ថាប័ន មន្រ្តីបច្ចេកទេសផ្នែកច្បាប់ប្រចាំស្ថាប័នរដ្ឋ ឬបុគ្គលដែលប្រកប​ការងារវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ដូចជា ក្រឡាបញ្ជី អាជ្ញាសាលាមេធាវី ព្រះរាជអាជ្ញា និងចៅក្រមជា​ដើម​។

ទន្ទឹមនឹងមានក្តីស្រមៃ និងក្តីសង្ឃឹមថានេះមាននិស្សិតច្បាប់ និងអ្នកច្បាប់មួយចំនួនបានព្យាយា​ម​ដោយ​សមត្ថ​ភា​​ពផ្ទាល់ខ្លួ​នក្នុងការប្រឡងប្រជែង ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដូចបានបរិយាយខាងលើ ក៏មានការខកចិត្ត អន់ចិត្ត និងរំពៃគិតក្នុងន័យអវិជ្ជមាន ជាច្រើនបានកើតឡើងផងដែរក្រោយ​ពេលដែល​ពួកគេ​ទទួ​ល​បរាជ័យ​សម្រាប់ការប្រឡងប្រជែងនេះ។

ការខកចិត្ត ការអាក់អន់ស្រពន់ចិត្តនិងការគិតអវិជ្ជមានលើវិស័យនេះមិនមែនជារឿងចម្លែកទេ ខណៈដែល​បុគ្គលទាំងនោះរួមទាំងសាធារណជនមួយចំនួនសុទ្ធតែបានគិតឬធ្វើការពិចារណាដោយផ្អែកលើសុភវិនិច្ឆ័យផ្ទាល់ខ្លួនមុនការប្រឡងស្រេចទៅ ហើយថាប្រាកដជាមានអំពើពុករលួយ បក្សពួកនិយម និងភាពមិន​ប្រក្រតីមួយចំនួនកើតឡើង។

ជាសារធាតុរបស់មនុស្សនិងអាចនិយាយបានថាក្នុងនាមជាអ្នកសត្យានុម័តនិយម ខ្ញុំអាចនិយាយបាន​ថាមនុស្ស​តែ​ងតែរកលេស​សម្រាប់ខ្លួនពេលដែលខ្លួនបរាជ័យ ហើយពេលខ្លះកត្តា ដែលខ្ញុំលើកឡើងថាជា​លេសនោះវាគឺជា​សុច្ចនា​ករណ៍ពិតប្រាកដមួយដែលនាំឲ្យពួកគេបរាជ័យផងដែរ។ ថ្វីបើនេះជាបញ្ហាសង្គម​សម្រាប់ប្រទេស​ដែលមានលទ្ធិប្រជាធិបតេយ្យរប៉ិករប៉ើកថ្មីថ្មោងក្នុងគោលដៅ ដើរឆ្ពោះទៅកាន់ប្រទេស​នីតិ​រដ្ឋយ៉ាងណា​​ក៏ដោ​យយើងទាំងអស់គ្នាដែលជានិស្សិតផ្នែកច្បាប់និងអ្នក ច្បាប់សុទ្ធតែអាចមើលឃើញ​ហើយ​មិន​គួរបដិសេធចោលនូវសមិទ្ធផលមួយ​ចំនួនផងដែរចំពោះរដ្ឋាភិបាលបានប្រឹងប្រែង​ក្នុងការធ្វើ​កំណែ​ទម្រង់ជាច្រើនលើប្រព័ន្ធយុត្តិធម៌និងតុលាការជាច្រើននារយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះដូច​ជាបង្កើត​​នូវច្បាប់គ្រឹះ​សំខាន់ចំនួន៣(ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម ច្បាប់ស្តីពីការរៀបចំអង្គការតុលាការនិងច្បាប់ស្តីពី​លក្ខន្តិកៈនៃចៅក្រមនិង​ព្រះរាជអាជ្ញា​)នេះជា​ដើម។

ទន្ទឹមនឹងមានកំណែទម្រង់ដែលបានប្រឹងប្រែងក្នុងការអនុម័តច្បាប់គ្រឹះទាំង៣ខាងលើនេះក៏ដោយ បញ្ហាថ្មីៗ​នេះបានរឹតតែធ្វើឲ្យរង្គោះរង្គើវិស័យយុត្តិធម៌ក្នុងការប្រកួតប្រជែងជ្រើសរើសចៅក្រម ព្រះរាជអាជ្ញានៅថ្ងៃទី០៨និង០៩ ខែធ្នូ ឆ្នាំ២០១៥ នេះម្តងទៀតក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធក្នុងការធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការប្រឡងខាងលើនេះដោយអះអាងក្នុងលិខិតបដិសេធជាចំហរបស់ខ្លួនដោយផ្ញើជូនរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការថាស្ថាប័ននេះ គ្មានឆន្ទៈនិងមិនមាន​កិច្ច​សហ​ការល្អ​។ សាធារណជនមួយចំនួនបានសាទររួមទាំងធ្លាប់បានទទួលស្គាល់នូវផល វិជ្ជមាន​នៃការសង្កេតការណ៍របស់អង្គភាពនេះនាពេល២ឆ្នាំចុងក្រោយនេះក្រោយពីមានកំណែទម្រង់ប្រព័ន្ធអប់រំនិងមានកិច្ចស​ហកា​រល្អជាមួយក្រសួងអប់រំ។

សំណួរត្រូវបានចោទឡើងក្នុងចំណោមបេក្ខជនប្រឡងនិស្សិតច្បាប់ និងអ្នកច្បាប់ រួមទាំងអ្នកវិភាគមួយ​ចំនួ​នតើ​ហេ​តុអ្វី​បានជា​ស្ថាប័នរដ្ឋដូចគ្នាទាំងពីរ នេះ ហាក់សម្តែងឬកដាក់គ្នាចំពោះការប្រឡង​វិជ្ជាជីវៈដ៏សំ​ខា​ន់នា​ពេល​ខាងមុខនេះ? តើពាក្យគ្មានឆន្ទៈនិងខ្វះកិច្ចសហការនេះមានន័យថា​ស្ថាប័ននេះគ្មានឆន្ទៈ​ប្រឆាំ​ងអំ​ពើពុករលួ​​យខណៈសាធារណជននិងបេក្ខជននីមួយៗសុទ្ធតែមានមន្ទិល​សង្ស័យក្នុងចិត្តឬមកពី​បញ្ហា​ទំ​នាក់ទំ​នងកិ​ច្ច​សហការរវាងស្ថាប័នទាំងពីរនេះមិនចុះសម្រុងគ្នា ឬក៏ស្ថាប័នមួយមិនចង់ពាក់​ព័ន្ធ​(យករួចខ្លួ​ន)លើបញ្ហានេះ?

សំណួរដែលបានលើកឡើងខាងលើសុទ្ធិតែពិបាកក្នុងការបកស្រាយឬធ្វើការអធិប្បាយឲ្យមានលក្ខណៈប្រាកដ​និយមឬសត្យានុម័តដែលប្រកបដោយអំណះអំណាងគួរឲ្យជឿទុកចិត្ត។ មួយវិញទៀត ជាអ្នកច្បាប់គួរកុំភ្លេចផងដែរថាទោះជាអង្គភាពប្រឆាំងអំពើពុករលួយបដិសេធក្នុងការចូលរួមជាអ្នក​សង្កេតការណ៍​​សម្រាប់ការប្រឡងនេះយ៉ាងណាក៏ដោយ ស្ថាប័ននេះនៅតែមានសិទ្ធិដាច់ខាតក្នុងការ​ប្រឆាំង​អំ​ពើពុករលួ​យដោយយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានវិសាលភាពអនុវត្ត​ចំពោះ​អំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសកម្ពុជាដែល​ស្ថិតក្រោម​អានុភាពនៃច្បាប់នេះ វៀរលែងតែស្ថាប័ននេះមិនអើពើ ឬគ្មានឆន្ទៈខ្លួនឯង។ 

គ្រប់ការបរិយាយខាងលើគឺអាចនិយាយបានថាពិបាកក្នុងការឆ្លើយតប ប៉ុន្តែយ៉ាងណាក៏ដោយ មូលហេតុ​ចម្បង​ដែលនិស្សិតច្បាប់ឬអ្នកច្បាប់មួយចំនួនចង់ប្រាថ្នាប្រកបវិជ្ជាជីវៈនេះជាគោលការណ៍គួរ តែដោយ​សារមូល​ហេតុចង់បម្រើប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធតុលាការដោយផ្ទាល់មិនមែនជាការស្វែងរក ធនលាភ​ដើម្បី​មាន​បានដោយសារប្រព័ន្ធយុត្តិធម៌នោះទេ។ ជាមួយគ្នានេះផងដែរ មនុស្សទូទៅតែងតែ លើគេនិយាយ​តគ្នាផងដែរថា“គ្មានទេការវិនិយោគដែលមិនចង់ស្វែងរកប្រាក់ចំណេញតប បើគេវិនិយោគ​ប្រាក​ដណា​ស់​គេនឹងសម្លឹងមើលលទ្ធភាពនៃការរកប្រាក់ចំណេញនោះជាក់ជាមិនខាន”។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គួរណាស់តែស្តារឡើងតាមរយៈការប្រកួតប្រជែងដោយស្មោះត្រង់ យុត្តិធម៌ ជា​ជាង​ការវិនិយោគ ដើម្បីប្តួរមកវិញនូវការផ្តល់ជូននូវសេវាយុត្តិធម៌ពិតប្រាកដដល់ប្រជា ពលរដ្ឋខ្មែរនិង​ធានា​ការគោរពសិទ្ធិមនុស្សនិងសិទ្ធិជា

មូលដ្ឋាន​ដទៃទៀតដែលបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញរបស់​ប្រទេស។​ជាមួយគ្នានេះផងដែរ យើងមិនអាចធ្វើការសន្និដ្ឋានដែលគ្មានមូលដ្ឋានណាមួយបានទេ សម្រាប់ការប្រឡ​ងវិជ្ជាជីវៈមួយនេះ​ខណៈដែលការប្រឡ​ងមិនទាន់មកដល់ហើយយើង​ព្យាយាមប្រើសុភវិនិច្ឆ័យផ្ទាល់​ខ្លួន​ដោយ​​​សម្អាងលើបទពិសោធន៍ចាស់ឬទម្លាប់ចាស់ ខណៈដែលស្ថានភាពឬអ្វីដែលយើងបានគិត​សុទ្ធ​តែអាច​ផ្លាស់ប្តូរស្ទើរគ្រ​ប់វិនាទី។ កាលបើបេក្ខជនបរាជ័យក្នុងការប្រឡ​ងនេះក៏មិនមែនមាន​ន័យ​ថាបេក្ខជន​មិនអាចបម្រើមូលហេតុចម្បងក្នុងការបម្រើប្រព័ន្ធ​យុត្តិធម៌និងប្រព័ន្ធតុលាការនៅកម្ពុជា​ផង​ដែរ។ លើសពី​នេះ​ក៏​គួរតែដាស់តឿនសម្រាប់បេក្ខជនផងដែរថា ការបរាជ័យក្នុងការប្រឡ​ងមិនមែនមាន​ន័យថា​​អ្នក​គ្មាន​សមត្ថ​ភាពឬអន់ផងដែរវាគ្រាន់តែមានន័យថាលទ្ធភាពជោគជ័យ ឬវិថីអ្នកជោគ​ជ័យអាច​មិន​មែន​ការ​ប្រកួតប្រជែងលើកនេះតែប៉ុណ្ណោះ។ 

ទន្ទឹមគ្នានេះផងដែរអ្វីដែលចាំបាច់នាពេលបច្ចុប្បន្នគឺការសហការគ្នារវាងស្ថាប័នរដ្ឋនិងស្ថាប័នរដ្ឋសម្រាប់ស្តារនូវទំនុកចិត្តនិងលើកកម្ពស់ឡើងវិញពីលទ្ធភាពទទួលបានយុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ ចំពោះ​វិស័យតុលាការប្រសើរជាងការសំដែងធ្មង់ដាក់គ្នាឬសកម្មភាពមិនសមរម្យប្រកបដោយក្រមសីលធម៌មួយចំនួន៕​

លោក តូច ឧត្តម ជា​បេក្ខជនប្រឡងវិជ្ជាជីវៈចៅក្រម

សរសេរមកកាន់លោក តូច ឧត្តម តាមរយៈoudomth@gmail.com 


Tags:

4353

ថុន សុផា | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 02:03 PM

គ្មានលុយទេ កុំសង្ឃឹម !

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី រែក ពេលណា ហ៊ុន សែន ចាញ់ពេលហ្នឹង!

ថ្ងៃទី27 វិច្ឆិកា 2015, 08:51 AM

ក្នុងន័យនយោបាយជាសត្យានុម័ត គ្រប់គណបក្សនយោបាយ គោលដៅចុងក្រោយរបស់ខ្លួនគឺ“ឈ្នះ” ដើម្បីទៅចាប់យកអំណាច​រដ្ឋ។ វាសំខាន់ នៅពេលឈ្នះនិងចាប់យកអំណាចរដ្ឋបានហើយ គឺយកអំណាចនោះ មកបម្រើរាស្ត្រ ទៅតាមកិច្ចសន្យានយោបាយរបស់ខ្លួនដែលបានសន្យាទៅកាន់អ្នកបោះឆ្នោត ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លិខិតមិត្តអ្នកអាន៖ការសម្របសម្រួលបែបគោលនយោបាយរបស់អាជ្ញាធរជាការលើកទឹកចិត្តឲ្យប្រព្រឹត្តខុសច្បាប់

ថ្ងៃទី18 វិច្ឆិកា 2015, 03:48 PM

សាធារណជនមួយចំនួនពិតជាបានយល់ច្បាស់នូវអត្ថន័យនៃពាក្យថា“សម្របសម្រួលគោលនយោ បាយ”ទោះបីជាអត្ថន័យនៃឃ្លាផ្សំមួយនេះមិនធ្លាប់ត្រូវបានគេផ្តល់និយមន័យជាក់លាក់ក៏ដោយ។ ចំពោះ​អត្ថបទមួយនេះខ្ញុំសាកល្បងក្នុងការផ្តល់និយមន័យពាក្យថាសម្របសម្រួលបែបគោលនយោបាយ នៅ​ក្នុងអត្ថន័យនៃបរិបទទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសក្នុងវិស័យការងារដែលជារឿយៗមានបញ្ហាចម្រូង​ចម្រាសជាច្រើនរវាងនិយោជក កម្មករនិយោជិត សហជីពនិងពេលខ្លះជាមួយ

លិខិតមិត្តអ្នក​អាន៖ វាសនាជាតិ

ថ្ងៃទី17 វិច្ឆិកា 2015, 08:49 AM

ពុំមានអ្នកណាម្នាក់កំណត់វាសនាជាតិខ្មែរ ក្រៅតែពីប្រជាពលរដ្ឋខ្មែរឡើយ។ ការរៀបចំផែន ការយកអំណាច គឺសំខាន់ ប៉ុន្តែការគ្រប់គ្រងអំណាចរឹត​តែសំខាន់។ អ្វីដែលចាំបាច់ជាងនេះ គឺក្បួនកសាងប្រជាធិបតេយ្យនិងកែទម្រង់រដ្ឋបាលសាធារណៈ ក្រោយការដួលរលំនៃរបប យោធា​ផ្តាច់ការ ក្នុងករណីភូមានិងការរំលោភអំណាច ក្នុងករណីកម្ពុជា។

លិខិតមិត្តអ្នកអាន៖ ព្យុះក្នុងពែងតែ

ថ្ងៃទី2 វិច្ឆិកា 2015, 08:28 AM

សម្តេចតែងតែមានប្រសាសន៍ទៅកាន់គណបក្សប្រឆាំងថា“កំដរលេងគ្រប់ទម្រង់ គ្រប់រដូវ- កាល គ្រប់រស់ជាតិ, ប្រៃ ផ្អែម ល្វីង ជូរចត់”។ តើកំដរគ្នាលេងអ្វី? កំដរលេងរឿងជាតិ រឿងមាតុភូមិនិងរឿងរបស់ប្រជាជនឬកំដរដុតគ្នា វៃគ្នា អុចអាល រុករាន ធ្វើទុក្ខបុកម្នេញគ្នា?

លិខិតមិត្តអ្នកអាន៖រដូវនយោបាយ

ថ្ងៃទី2 វិច្ឆិកា 2015, 07:20 AM

ជម្លោះរវាងអ្នកនយោបាយគឺដូចខ្យល់ដកដង្ហើមរបស់មនុស្ស។ វាជារឿងចម្លែករបស់យើងជា រាស្ត្រមិនដឹងអី តែវាជាល្បែងអំណាចរបស់អ្នកនយោបាយ។ គេស៊ីសាច់ ហុតឈាមគ្នា ដើម្បី ការពារសង្វ្រៀននយោបាយរបស់គេឲ្យបាន ជាពិសេសនៅក្នុងសង្គមព្រៃ រដ្ឋគ្មានច្បាប់ដូចជា កម្ពុជា។ មិនលោះថ្ងៃទេ ទាំងព្រឹក ទាំងល្ងាច ក្លិនរំដួលបានប្រែជាស្អុយ ឆ្អាបក្លិនឈាម សាយ ភាយពេញពិភពលោក ច្រើនជាងក្លិនក្រអូប។ សំណួរដែលតែងតែសួរថាតើពេលណាបានអ្នកនយោបាយខ្មែរចេះឈ្លោះគ្នាដើម្បីជាតិ?

លិខិតមិត្តអ្នកអាន៖អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រគឺ​ជា​ជោគ​ជ័យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃទី30 តុលា 2015, 06:22 PM

មតិ​សម្មតិកម្ម​ដែល​ថា​អ្នក​ប្រើកម្លាំងតែង​តែ​ជា​អ្នក​ឈ្នះ​ ពុំ​មាន​សុពល​ភាព​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ​។  អំពើ​ហិង្សា​មិន​ថា​ចេញ​ពី​សំណាក់​ក្រុម​បាតុករ​ឬ​កង​សន្តិ​សុខនោះ​ទេ​​ អាច​ផ្លាត​ទៅ​រក​ក្រុម​ដែល​ប្រព្រឹត្ត​នោះ ជា​ជាងទៅ​លើ​​ជន​រង​គ្រោះពោល​គឺ​ធ្វើ​ឲ្យ​​អ្នក​ប្រព្រឹត្តបង់​​ខាត​​និងអ្នក​រង​អំពើ​ចំណេញ​​។ ក្រលេក​មកមើល​​ករណី​អំពើ​ហិង្សា​ពី​សំណាក់​ក្រុម​បាតុករ​ប្រឆាំង​គណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ទៅ​លើ​តំណាង​រាស្ត្រ​របស់​បក្ស​នេះ​វិញ​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To