ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃចន្ទ ទី25 កញ្ញា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ជើង​ខ្លាំង​ថៃ​ Phun Savath ​បំបាក់ជើងខ្លាំង អាំង សំអាត នៅ​សង្វៀន​កម្ពុជា​​

ដោយ៖​ សុខ ឆាយ​ | ថ្ងៃចន្ទ ទី28 ធ្នូ 2015, 11:22 AM​

មើលរូបភាពបន្ថែម

ជើងខ្លាំង​ថៃ Phun Savath ឈ្នះកីឡាករ អាំង សំអាត របស់កម្ពុជា​នៅ​សង្វៀនអាស៊ីអាគ្នេយ៍កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ (រូបភាព៖ សុខ ឆាយ)

​កីឡាករ​ថៃ Phun Savath  នៅតែ​បន្ត​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា អាំង សំអាត ថែម​ម្នាក់ទៀត​សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​ទើបនឹង​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​ធ្នូ នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្រោយ​ពី​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ​បាន​ទទួល​ជ័យជម្នះ​ចំនួន​៧​លើក​រួចមកហើយ​ក្នុង​ការបង្ហាញ​ខ្លួន​មក​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ការប្រកួត​ដែលមាន​អ្នកទស្សនា​កកកុញ​ពេញ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ មិន​មាន​អ្នកណា​មិន​ចាប់​អារម្មណ៍​នោះទេ ដោយសារតែ​កីឡាករ​ទាំងពីរ​សុទ្ធតែ​ល្បី​នៅក្នុង​ប្រទេស​កំណើត​រៀង​ខ្លួន ហើយ​ឆាកប្រយុទ្ធ​ដែល​បាន​ធ្វើឡើង​ក៏​ធ្វើឲ្យ​ជក់ចិត្ត​។​

​ការប្រកួត​ដែល​បាន​ធ្វើ​ឡើង​យ៉ាង​ស្វិតស្វាញ​នេះ កីឡាករ​កម្ពុជា​ដូច​គ្នា​បើ​ធៀប​នឹង​មិត្ត​រួម​អាជីព​ដែល​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ Phun Savath ។ ថ្វី​ដ្បិតថា​កីឡាករ​ថៃ​រូបនេះ​ទទួលបាន​ការសរសើរ​កាន់តែ​ពេញទំហឹង ប៉ុន្តែ​សម្រាប់​អ្នកដឹកនាំ​កីឡាករ គឺ​មិន​មានន័យថា​កីឡាករ អាំង សំអាត ដែល​ទទួល​បរាជ័យ រង​ការរិះគន់​ហើយ​ត្រូវ​គេ​ចោទ​ថា​ជា​កីឡាករ​ធ្លាក់ដៃ ឬ​ប្រកួត​មិន​កើត​ឡើយ​។ នោះ​គឺ​ដោយសារ​តែ​កីឡាករ​ថៃ​រូបនេះ​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​ជា​ជើង​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ ហើយ​ប្រវត្តិ​មក​ប្រកួត​របស់គេ​នៅលើ​សង្វៀន​របស់​ប្រទេស​កម្ពុជា ក៏​មាន​តែ​១​លើក​ប៉ុណ្ណោះ​ដែល​ចាញ់​កីឡាករ​កម្ពុជា ក្នុងចំណោម​ប្រវត្តិ​មក​ប្រកួត​ទាំង​៩​លើក​រាប់​ទាំង​ការប្រកួត​ចុង​ក្រោយ​ជា​មួយ​កីឡាករ អាំង សំអាត​។​

​លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យមក​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អះអាងថា ការបរាជ័យ​របស់ អាំង សំអាត មិនមែន​មានន័យថា​កីឡាករ​កម្ពុជា​រូបនេះ​ធ្លាក់​ដៃ ឬ​ប្រកួត​មិន​កើត​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាលមកពី​កីឡាករ​ជា​គូប្រកួត​របស់គេ​ល្អ​ពេក​ដែល​ពិបាក​យកឈ្នះ​ប៉ុណ្ណោះ​។ លោក​បាន​កោតសរសើរ​ចំពោះ​សមត្ថភាព​ជាក់ស្ដែង​របស់​បង្គោល​ក្រហម​កម្ពុជា ដែល​អាច​តតាំង​ជាមួយ​កីឡាករ Phun Savath ដល់​ចប់​ទឹក​ទី​៥ ហើយ​បាន​ធ្វើឲ្យ​កីឡាក​រ​ថៃ​ប្រឹង​អស់ពី​សមត្ថភាព ដែល​មានន័យ​ថា​ទម្រាំ​ទទួលបាន​លទ្ធផល​ឈ្នះ គឺ​វេទនា​ខ្លួន បើ​ធៀប​នឹង​ពេល​គេ​យក​ឈ្នះ​លើ​កីឡាករ​កម្ពុជា​មុនៗ​។​

ការប្រកួត​ដ៏ស្វិតស្វាញរវាង​កីឡាករ Phun Savath (ខៀវ) និង​កីឡាករ អាំង សំអាត (រូបភាព៖ សុខ ឆាយ)

​លោក ថៃ អ៊ូ មានប្រសាសន៍ថា​៖ “​អាំង សំអាត​ប្រកួត​បាន​ប៉ុណ្ណឹង​ខ្លាំង​ហើយ ព្រោះ Phun Savath  ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​មុនៗ វា​វាយ​ឈ្នះ​ប្រៀប​ជាង​ហ្នឹង​ឆ្ងាយ​ណាស់ យើង​ឃើញ​ទាំងអស់​អ្នក​ហើយ​ថា វា​ប្រកួត​ស៊ី​ខ្មែរ​យើង​មុនៗ​ល្អ​យ៉ាង​ម៉េច​”​។ លោក​ថា ក្នុង​ប្រវត្តិ​មក​ប្រកួត​៩​លើក​គឺ​មានតែ​កីឡាករ បា​ង កា​យ៉ាក ម្នាក់​គត់​ដែល​បានឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​រូបនេះ ហើយ​ជា​ជ័យជម្នះ​ដែល​លោក​អះអាង​ថា បាន​កើតឡើង​ដោយសារតែ​ក្នុងពេលនោះ កីឡាករ Phun Savath  ជិះឡាន​ផ្លូវ​ឆ្ងាយ​ហើយ​មាន​អា​ការៈមិន​សូវ​ស្រួល​ខ្លួន​ប៉ុណ្ណោះ​។

​លោក ថៃ អ៊ូ បាន​អះអាង​ថា ការប្រកួត​របស់​កីឡាក​រទាំង​ពីរ​គឺ អាំង សំអាង និង​កីឡាករ​ថៃ Phun Savath ឈ្នះ​គ្នា​២​ទឹក​ម្នាក់ ដោយ​កីឡាក​រលោក​ទើបតែ​មាន​ប្រៀប​ជា​ង​បន្តិច​នៅ​ទឹក​ទី​៥​ចុង​ក្រោយ​ប៉ុណ្ណោះ ទើប​បាន​ឈ្នះ​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ​លើ​កីឡាករ​កម្ពុជា​។ លោក​នៅតែ​អះអាងថា បើ អាំង សំអាត មិន​ភ្លាត់​ឲ្យ​ត្រូវ​ប៉ុន្មាន​ដៃ និង​ប៉ុន្មាន​កែង​នៅ​ទឹក​ចុងក្រោយ​ទេ គឺ​កីឡាករ​របស់លោក​អាច​ចាញ់​ក្រោម​ដៃ​កីឡាករ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាប់​ប្រកួត​ចាញ់​កីឡាករ បា​ង កា​យ៉ាក កាលពី​ប៉ុន្មាន​ខែ​មុន​នោះ​ផង​។ លោក​មាន​គម្រោង​រៀបចំ​ឲ្យ​កីឡាក​រទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​ម្ដងទៀត ប៉ុន្តែ​មិន​ច្បាស់​ពី​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​បាន​សងសឹក​គ្នា​។

​ងាក​ទៅ​កាន់​ការប្រកួត​អន្តរជាតិ​មួយគូ​ទៀត កីឡាករ​កម្ពុជា យុ​គ យក្ស​ផ្លែ មក​ពី​ក្លិប​អប់រំ​កាយ និង​កីឡា​ខេត្ត​បាត់ដំបង បាន​ធ្វើឲ្យ​អ្នកទស្សនា​អបអរសាទ​រ​យ៉ាងខ្លាំង បន្ទាប់ពី​គេ​អា​វ័ធ​មួយ​កែង ហើយ​បណ្ដាល​ឲ្យ​កីឡាក​រថៃ​ឈ្មោះ Kham  សន្លប់​ភីង​លើ​រេញ​ក្នុង​ទឹក​ទី​២​។ នេះ​ជា​ការប្រកួត​ជា​ថ្មី​របស់ យុ​គ យុក្ស​ផ្លែ បន្ទាប់​ពី​បាត់​មុខ​យូរ ទើប​ឱកាស​ឈ្នះ​គូប្រកួត​របស់គេ​ធ្វើឲ្យ​ម្នាក់ៗ​ចាប់អារម្មណ៍​ខ្ពស់​៕

សរសេរ​មក​លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com


Tags:

3737

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
កីឡាករថៃ Superchhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ថ្ងៃទី15 កុម្ភៈ 2016, 01:32 PM

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ  កីឡាករថៃឈ្មោះ Superchhai  បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។  គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។ យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Superchhai  និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២

ថ្ងៃទី14 កុម្ភៈ 2016, 08:16 AM

នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​ ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។ រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​ កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​ ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​ យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​ ​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕ សរសេរមកកាន់ សុខ ឆាយ តាមរយៈsokchhay@gmail.com

វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន

ថ្ងៃទី8 កុម្ភៈ 2016, 08:45 AM

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។ ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

ជើងខ្លាំងថៃ Phich Bunchong រក្សាកំណត់ត្រាមិនដែលចាញ់នៅលើសង្វៀនកម្ពុជា

ថ្ងៃទី1 កុម្ភៈ 2016, 09:24 AM

នៅទីបំផុត កីឡាករដែលមានអាជីពជាពិធីករកីឡាលោក ឡុង សុវណ្ណឌឿន មិនអាចយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Phich Bunchong  បើទោះជាមុនពេលឡើងប្រកួត ទាំងសមីខ្លួន និងអ្នកគាំទ្រសុទ្ធតែបានរំពឹងថាលទ្ធផលនឹងបានឈ្នះថៃ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាក៏បានប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយបានត្រឹមស្មើ ហើយ​កីឡាករ Phich Bunchong  នៅ​តែ​អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅលើសង្វៀនក្នុងប្រទេសកម្ពុជា។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៣១ ខែមករា អ្នកស្នេហាកីឡាប្រដាល់ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងសង្វៀនតែម្ដង  ដោយសារតែកេរ្តិ៍ឈ្មោះរបស់ ឡុង សុវណ្ណឌឿន ធ្វើឲ្យគេទុកចិត្តខ្ពស់ ហើយការប្រកួតជាមួយកីឡាករ Phich Bunchong  ក៏ជាការប្រកួតដែលត្រូវគេចង់ដឹងថានឹងជួយបំបាក់កីឡាករថៃរូបនេះ ស្ដារមុខមាត់ឲ្យវិស័យប្រដាល់កម្ពុជាបានឬអត់។

ពេជ្រ ម្ទេសខ្មាំង ឈ្នះ ខណៈរឿង សោភ័ណ្ឌ ចាញ់កីឡាករថៃ

ថ្ងៃទី25 មករា 2016, 01:20 PM

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៤ ខែមករា កីឡាករកម្ពុជា២រូបមិនមានសំណាងដូចគ្នានោះទេ បើទោះជាពួកគេសុទ្ធតែប្រឹងប្រែងក្នុងការបង្ហាញថ្វីដៃយ៉ាងអស់ពីសមត្ថភាព។ ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះគឺកីឡាករ ពេជ្រ ម្ទេសខ្មាំង បានឈ្នះគូប្រកួត ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ឯណោះវិញ បានត្រឹមតែកំដរកីឡាករថៃជាគូប្រកួតដល់ទឹកទី៥ប៉ុណ្ណោះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលអ្នកណាក៏ស្គាល់ជាជើងខ្លាំងម្នាក់ប្រចាំនៅក្លិបអរុណរះកីឡា កាន់តែធ្វើឲ្យមានការកោតសរសើរជាមួយនឹងលទ្ធផលវាយឈ្នះកីឡាករថៃដែលមានឈ្មោះថា Kong Sak  កាលពីថ្ងៃអាទិត្យនោះ។ បើទោះជាគោលដៅចង់ឲ្យកីឡាករថៃសន្លប់មិនអាចធ្វើទៅបាន ក៏មានការទទួលស្គាល់ភាគច្រើនក្នុងរង្វង់អ្នកគាំទ្រ។ ក្នុងទឹកទី២ និងទី៣ កីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃតិចតួច។ លុះដល់ទឹកទី៤  និងទី៥ ការវាយសង្គ្រប់របស់កីឡាករកម្ពុជាកាន់តែល្អឈានឡើង ដោយអាចវាយប្រទាញបានពិន្ទុរហូតបានដល់ឈ្នះដោយពិន្ទុគឺនៅក្នុងទឹកទាំង២ចុងក្រោយនេះតែម្ដង។

កីឡាករថៃបំបាក់ពេជ្រ សីហា លើកទី២

ថ្ងៃទី18 មករា 2016, 07:41 AM

បើទោះជាបានតាំងចិត្តដាច់ខាតថាត្រូវតែសងសឹកឲ្យបានក៏ដោយ ក៏ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៧ មករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករពេជ្រ សីហា នៅតែត្រូវកីឡាករថៃឈ្មោះPhech Bunchoung វាយបំបាក់ជាលើកទី២។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើងក៏បានបង្ហាញថាកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពផងដែរ បើទោះជាចាញ់ជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលកីឡាករពេជ្រ សីហា ប្រកាសឡើងសងសឹកជាមួយកីឡាករថៃឈ្មោះPhech Bunchoung  បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុនគឺគេចាញ់ទាំងមិនអស់ចិត្ត។ អ្នកស្នេហាការប្រដាល់យ៉ាងច្រើនកុះករត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់តែម្ដងនៅក្នុងស្ទីឌីយោរបស់ស្ថានីយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពេលគូនេះឡើងរេញប្រកួតគ្នា។ តាំងពីទឹកទី១ រហូតដល់ទឹកទី៥ គេឃើញអ្នកទស្សនាទាំងប្រុសទាំងស្រី ដក-កចំហរមាត់និងទះដៃយ៉ាងកងរំពងគ្រប់ពេលកីឡាករកម្ពុជាវាយចូលទៅលើកីឡាករPhech Bunchoung ។ ជាពិសេសក្នុងទឹកទី២និងទឹក៣ គ្មានអ្នកណាមិនឮសំឡេងស្រែកយ៉ាងទ្រហឹងពេញ​សាលប្រដាល់នោះទេ ដោយសារសន្ទុះវាយលុករបស់ពេជ្រ សីហា ទៅលើកីឡាករថៃ។ យ៉ាងណាក៏ដោយក្នុងទឹកទី៤និងទី៥ កីឡាករថៃ បានប្រែទម្រង់វាយសម្រុកហើយប្រើបច្ចេកទេសវាយបោកធ្វើឲ្យពេជ្រ សីហា បាត់បង់ជំហរ។ ក្នុងទឹកទាំងពីរ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យសរសើរ ហើយក៏ធ្វើឲ្យមើលដឹងថាកីឡាករកម្ពុជាមិនអាចទៅរួចជាមួយកីឡាករថៃក្នុងជំនួបសងសឹកនោះផង។ ប៉ុន្តែអ្នកគាំទ្រពេជ្រ សីហា មិនបានរិះគន់ចំពោះការបរាជ័យរបស់កីឡាកររូបនេះនោះឡើយ ដោយសារតែឃើញជាក់ស្ដែងថាគេក៏ប្រឹងអស់ពីសមត្ថភាព ហើយកីឡាករថៃពិតជាខ្លាំងពិបាកទប់។ ជាពិសេសនៅពេលមានការប្រកាសថាកីឡាករ Phech Bunchoung  ឡើងមកប្រកួតនៅកម្ពុជា៤លើក មិនដែលចាញ់ទាល់តែសោះ។ ការឡើងមកប្រកួតលើកទី១និងលើកទី២ គេស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ និងឡុង សុភី ដែលសុទ្ធតែជាជើងខ្លាំងនិង២លើកចុងក្រោយគឺឈ្នះ ពេជ្រ សីហា ជាប់គ្នានេះឯង។ លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាក្រោយការបរាជ័យលើកទី២របស់ពេជ្រ សីហា ធ្វើឲ្យគណៈកម្មការរៀបចំសម្រេចចិត្តមិនឲ្យអ្នកទាំងពីរធ្វើការប្រកួតគ្នាទៀតទេ ដើម្បីកុំឲ្យបាក់មុខកីឡាករកម្ពុជាជាថ្មីម្ដងទៀត។ លោកមាន​ប្រសាសន៍ថា៖ “កីឡាករថៃល្អណាស់ អញ្ចឹងបើដាក់ឲ្យប្រកួតគ្នាប៉ុន្មានដងទៀត ក៏ពេជ្រ សីហា ទៅមិនរួចដែរ ហើយខាងសហព័ន្ធកំពុងគិតថាត្រូវដាក់អ្នកណាដើម្បីឲ្យត្រូវនឹងសមត្ថភាពរបស់កីឡាករថៃហ្នឹង!”។ ស្របនឹងជំហរនេះ កីឡាករពេជ្រ សីហា ក៏ទទួលស្គាល់ថាថ្វីដៃរបស់កីឡាករPhech Bunchoung ល្អជាងខ្លួននិងពិបាកឲ្យគេធ្វើការសងសឹកនោះផងដែរ។ គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបាន១០៣លើក ឈ្នះ៧៧លើក ចាញ់១៨លើកនិងស្មើ៥លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦៦លើក ចាញ់១២លើកនិងស្មើ១លើក៕ សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To