ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

កីឡាករថៃបំបាក់ពេជ្រ សីហា លើកទី២​

ដោយ៖​ សុខ ឆាយ​ | ថ្ងៃចន្ទ ទី18 មករា 2016, 07:41 AM, (1)

មើលរូបភាពបន្ថែម

កីឡាករថៃឈ្មោះPhech Bunchoung(បង្គោលខៀវ) និង​កីឡាករខ្មែរ លោក ពេជ្រ សីហា​

បើទោះជាបានតាំងចិត្តដាច់ខាតថាត្រូវតែសងសឹកឲ្យបានក៏ដោយ ក៏ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៧ មករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករពេជ្រ សីហា នៅតែត្រូវកីឡាករថៃឈ្មោះPhech Bunchoung វាយបំបាក់ជាលើកទី២។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើងក៏បានបង្ហាញថាកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពផងដែរ បើទោះជាចាញ់ជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រខកចិត្ត។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលកីឡាករពេជ្រ សីហា ប្រកាសឡើងសងសឹកជាមួយកីឡាករថៃឈ្មោះPhech Bunchoung  បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុនគឺគេចាញ់ទាំងមិនអស់ចិត្ត។ អ្នកស្នេហាការប្រដាល់យ៉ាងច្រើនកុះករត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់តែម្ដងនៅក្នុងស្ទីឌីយោរបស់ស្ថានីយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពេលគូនេះឡើងរេញប្រកួតគ្នា។

តាំងពីទឹកទី១ រហូតដល់ទឹកទី៥ គេឃើញអ្នកទស្សនាទាំងប្រុសទាំងស្រី ដក-កចំហរមាត់និងទះដៃយ៉ាងកងរំពងគ្រប់ពេលកីឡាករកម្ពុជាវាយចូលទៅលើកីឡាករPhech Bunchoung ។ ជាពិសេសក្នុងទឹកទី២និងទឹក៣ គ្មានអ្នកណាមិនឮសំឡេងស្រែកយ៉ាងទ្រហឹងពេញ​សាលប្រដាល់នោះទេ ដោយសារសន្ទុះវាយលុករបស់ពេជ្រ សីហា ទៅលើកីឡាករថៃ។ យ៉ាងណាក៏ដោយក្នុងទឹកទី៤និងទី៥ កីឡាករថៃ បានប្រែទម្រង់វាយសម្រុកហើយប្រើបច្ចេកទេសវាយបោកធ្វើឲ្យពេជ្រ សីហា បាត់បង់ជំហរ។ ក្នុងទឹកទាំងពីរ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យសរសើរ ហើយក៏ធ្វើឲ្យមើលដឹងថាកីឡាករកម្ពុជាមិនអាចទៅរួចជាមួយកីឡាករថៃក្នុងជំនួបសងសឹកនោះផង។ ប៉ុន្តែអ្នកគាំទ្រពេជ្រ សីហា មិនបានរិះគន់ចំពោះការបរាជ័យរបស់កីឡាកររូបនេះនោះឡើយ ដោយសារតែឃើញជាក់ស្ដែងថាគេក៏ប្រឹងអស់ពីសមត្ថភាព ហើយកីឡាករថៃពិតជាខ្លាំងពិបាកទប់។ ជាពិសេសនៅពេលមានការប្រកាសថាកីឡាករ Phech Bunchoung  ឡើងមកប្រកួតនៅកម្ពុជា៤លើក មិនដែលចាញ់ទាល់តែសោះ។ ការឡើងមកប្រកួតលើកទី១និងលើកទី២ គេស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ និងឡុង សុភី ដែលសុទ្ធតែជាជើងខ្លាំងនិង២លើកចុងក្រោយគឺឈ្នះ ពេជ្រ សីហា ជាប់គ្នានេះឯង។

លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាក្រោយការបរាជ័យលើកទី២របស់ពេជ្រ សីហា ធ្វើឲ្យគណៈកម្មការរៀបចំសម្រេចចិត្តមិនឲ្យអ្នកទាំងពីរធ្វើការប្រកួតគ្នាទៀតទេ ដើម្បីកុំឲ្យបាក់មុខកីឡាករកម្ពុជាជាថ្មីម្ដងទៀត។ លោកមាន​ប្រសាសន៍ថា៖ “កីឡាករថៃល្អណាស់ អញ្ចឹងបើដាក់ឲ្យប្រកួតគ្នាប៉ុន្មានដងទៀត ក៏ពេជ្រ សីហា ទៅមិនរួចដែរ ហើយខាងសហព័ន្ធកំពុងគិតថាត្រូវដាក់អ្នកណាដើម្បីឲ្យត្រូវនឹងសមត្ថភាពរបស់កីឡាករថៃហ្នឹង!”។ ស្របនឹងជំហរនេះ កីឡាករពេជ្រ សីហា ក៏ទទួលស្គាល់ថាថ្វីដៃរបស់កីឡាករPhech Bunchoung ល្អជាងខ្លួននិងពិបាកឲ្យគេធ្វើការសងសឹកនោះផងដែរ។

គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបាន១០៣លើក ឈ្នះ៧៧លើក ចាញ់១៨លើកនិងស្មើ៥លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦៦លើក ចាញ់១២លើកនិងស្មើ១លើក៕

សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com


Tags:

2982

tengkungmeng | ថ្ងៃចន្ទ ទី18 មករា 2016, 10:43 AM

សូមជូយសរសេរឈ្មោះកីឡាករថៃជាភាសាខ្មែរផង។

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
កីឡាករថៃ Superchhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ថ្ងៃទី15 កុម្ភៈ 2016, 01:32 PM

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ  កីឡាករថៃឈ្មោះ Superchhai  បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។  គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។ យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Superchhai  និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២

ថ្ងៃទី14 កុម្ភៈ 2016, 08:16 AM

នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​ ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។ រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​ កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​ ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​ យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​ ​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕ សរសេរមកកាន់ សុខ ឆាយ តាមរយៈsokchhay@gmail.com

វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន

ថ្ងៃទី8 កុម្ភៈ 2016, 08:45 AM

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។ ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

ជើងខ្លាំងថៃ Phich Bunchong រក្សាកំណត់ត្រាមិនដែលចាញ់នៅលើសង្វៀនកម្ពុជា

ថ្ងៃទី1 កុម្ភៈ 2016, 09:24 AM

នៅទីបំផុត កីឡាករដែលមានអាជីពជាពិធីករកីឡាលោក ឡុង សុវណ្ណឌឿន មិនអាចយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Phich Bunchong  បើទោះជាមុនពេលឡើងប្រកួត ទាំងសមីខ្លួន និងអ្នកគាំទ្រសុទ្ធតែបានរំពឹងថាលទ្ធផលនឹងបានឈ្នះថៃ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាក៏បានប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយបានត្រឹមស្មើ ហើយ​កីឡាករ Phich Bunchong  នៅ​តែ​អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅលើសង្វៀនក្នុងប្រទេសកម្ពុជា។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៣១ ខែមករា អ្នកស្នេហាកីឡាប្រដាល់ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងសង្វៀនតែម្ដង  ដោយសារតែកេរ្តិ៍ឈ្មោះរបស់ ឡុង សុវណ្ណឌឿន ធ្វើឲ្យគេទុកចិត្តខ្ពស់ ហើយការប្រកួតជាមួយកីឡាករ Phich Bunchong  ក៏ជាការប្រកួតដែលត្រូវគេចង់ដឹងថានឹងជួយបំបាក់កីឡាករថៃរូបនេះ ស្ដារមុខមាត់ឲ្យវិស័យប្រដាល់កម្ពុជាបានឬអត់។

ពេជ្រ ម្ទេសខ្មាំង ឈ្នះ ខណៈរឿង សោភ័ណ្ឌ ចាញ់កីឡាករថៃ

ថ្ងៃទី25 មករា 2016, 01:20 PM

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៤ ខែមករា កីឡាករកម្ពុជា២រូបមិនមានសំណាងដូចគ្នានោះទេ បើទោះជាពួកគេសុទ្ធតែប្រឹងប្រែងក្នុងការបង្ហាញថ្វីដៃយ៉ាងអស់ពីសមត្ថភាព។ ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះគឺកីឡាករ ពេជ្រ ម្ទេសខ្មាំង បានឈ្នះគូប្រកួត ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ឯណោះវិញ បានត្រឹមតែកំដរកីឡាករថៃជាគូប្រកួតដល់ទឹកទី៥ប៉ុណ្ណោះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលអ្នកណាក៏ស្គាល់ជាជើងខ្លាំងម្នាក់ប្រចាំនៅក្លិបអរុណរះកីឡា កាន់តែធ្វើឲ្យមានការកោតសរសើរជាមួយនឹងលទ្ធផលវាយឈ្នះកីឡាករថៃដែលមានឈ្មោះថា Kong Sak  កាលពីថ្ងៃអាទិត្យនោះ។ បើទោះជាគោលដៅចង់ឲ្យកីឡាករថៃសន្លប់មិនអាចធ្វើទៅបាន ក៏មានការទទួលស្គាល់ភាគច្រើនក្នុងរង្វង់អ្នកគាំទ្រ។ ក្នុងទឹកទី២ និងទី៣ កីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃតិចតួច។ លុះដល់ទឹកទី៤  និងទី៥ ការវាយសង្គ្រប់របស់កីឡាករកម្ពុជាកាន់តែល្អឈានឡើង ដោយអាចវាយប្រទាញបានពិន្ទុរហូតបានដល់ឈ្នះដោយពិន្ទុគឺនៅក្នុងទឹកទាំង២ចុងក្រោយនេះតែម្ដង។

​កីឡាករ ឡុង សុភី​ រៀប​ការ

ថ្ងៃទី15 មករា 2016, 07:22 AM

កាល​ពីថ្ងៃទី​​១៤ ​មករា​​មុន​នេះ ​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​មានខ្សែ​ក្រវាត់ជើង​ខ្លាំង​ដល់​ទៅ​​៦​​ខ្សែ​ ឡុង សុភី បាន​ប្រារព្ធ​ពិធី​រៀប​ការ​យ៉ាង​អធិកអធម​នៅ​គេហដ្ឋាន​​ខាង​ស្រី​ក្នុង​ខេត្ត​ស្វាយរៀង។ កីឡាករ​​​ល្បី​ឈ្មោះ​​​​នៅ​ក្នុង​ពិភព​ប្រដាល់​​យ៉ាង​ច្រើន​កុះ​ករ​ ត្រូវ​បាន​គេ​អះ​អាង​ថា​​បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ពិធី​នោះ បើ​ទោះ​ជាមង្គល​របស់​លោក ​គឺ​​មាន​​រយៈចម្ងាយ​ឆ្ងាយ​​ដែល​ធ្វើ​​​​​​ម្ចាស់​ពិធី​​​​បារម្ភខ្លាច​​​អត់​ភ្ញៀវ​ពី​ភ្នំពេញ​។ ​ លោក​​ ឡុង សាលវ័ន្ត ​​​បង​ប្រុស​កូន​កំលោះ​និង​ជា​​​គ្រូ​បង្វឹក​​​​​​​ប្រចាំ​ក្លិប​​ឡុង​សាលវ័ន្ត​កីឡា បាន​​អះ​អាង​ថា ពិធី​មង្គល​ការ​របស់​​លោក​ឡុង សុភី ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​តា​យាង ​ស្រុក​ស្វាយ​ជ្រុំ​ ក្នុង​ខេត្តស្វាយរៀង ​​ ដែល​ជា​​​​​​គេហដ្ឋាន​របស់​​​​​កូន​ក្រមុំ។ លោក​ថា​គម្រោង​នៃ​​​​​​​​ពិធី​មង្គល​នោះគ្រោង​ធ្វើ​តែ​​​​​៣០​តុ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​​ភ្ញៀវឡើងទៅ​​​ពីភ្នំពេញ​ច្រើន​កុះ​ករ​ទើប​ឈាន​ដល់​​​៣៥​តុ​តែ​ម្ដង​។ ​លោក​ថា​​ភ្ញៀវ​ខាង​ស្រី​មាន​ចំនួន​​​២០និង​ភ្ញៀវ​ខាង​ប្រុស​មាន​ចំនួន​​១៥​តុ ​​​​ដោយ​​​​ក្នុង​ចំណោម​​​​​អ្នក​ឡើងទៅ​ពី​ភ្នំពេញ​ប្រមាណ​ជា​​១៥០​នាក់​នោះ រួម​មាន​​​មន្ត្រី​សហព័ន្ធ និងអ្នក​រាប់​អាន​ប្អូន​ប្រុស​ដែលមិនមែន​ជា​កីឡាករ​​​​ចូល​រួម​ផងដែរ។ បន្ថែម​ពី​លើ​នោះ កីឡាករ​ប្រដាល់​​​​ល្បី​ឈ្មោះ​​នៅ​​លើ​សង្វៀនក៏មាន​ចំនួន​ដល់​​​​​៤០​នាក់​​​​​ទៅ​ចូល​រួ​ម​​​​​​អបអរ។​ លោក​ថា​កូន​កំលោះ​គឺ​​ឡុង សុភី ​មិន​ច្បាស់​រឿង​ទៅ​ភ្នំពេញ​​នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែមាន​ការ​​អញ្ជើញ​​​​ឲ្យ​ឡើង​ប្រដាល់​​បាន​ឆាប់​ប្រហែល​ជា​ឡើងទៅ​​លឿន​។ ​​​​​លោក​មាន​ប្រសាសន៍​ថា​៖ “​​ពី​រ​នាក់​ហ្នឹង(កូ​ន​កំលោះ​កូន​ក្រមុំ)​​រៀប​ការ​ហើយ​​​​មិន​ទាន់​ទៅ​ភ្នំពេញភ្លាម​​ទេ ទាល់​តែ​​​​​​​​​មាន​គេ​​​​ហៅ​ឡើង​វ៉ៃអី​ណ៎ បាន​វា​​ឡើង​ទៅ​ហាត់​​ ហើយ​​​​ប្រកួត​ម្មង ដល់​អញ្ចឹង​​​​​ឲ្យ​វា​​សម្រាក​​​​​ហ្នឹង​​សិន​ទៅ​!”។ ​ (រូបថតពីហ្វេសប៊ុក​របស់​លោក ឡូង សុភី​) គួរ​បញ្ជាក់​ផងដែរថា ​ភរិយា​របស់​លោក​ឡុង សុភី​ ​មាន​ឈ្មោះ​ថា​​ ហន ស្រី​នី វ័យ​​​២៣​ឆ្នាំ ​និង​ជា​កូន​​ក្រមុំអ្នក​ខេត្ត​ព្រៃវែង ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កីឡាកររូប​នេះ​ច្រើន​ខែ​មក​ហើយ ​មុន​ឈាន​ដល់ថ្ងៃ​​​រៀប​ការ។ ​​​​​​​​​ឡុង សុភី ធ្លាប់​បាន​បញ្ជាក់​ថាក្រោយ​ពេល​រៀប​ការ​លោក​នៅ​តែ​ចាប់​អាជីព​ប្រដាល់​​ ហើយ​ក៏​មិន​យល់ស្រប​ថា​​កីឡាករ​​ប្រដាល់​​ឲ្យ​តែ​មាន​ភរិយា​ក៏​ត្រូវ​ធ្លាក់ដៃប្រកួត​លែងកើត​អ្វីទេ។ លោក​ថា​សំខាន់​​​ឲ្យ​តែ​​ចិត្ត​នៅ​ចង់​ប្រកួត ចង់​យក​ប្រដាល់​ធ្វើជាអាជីព​ ដែល​ត្រូវ​តែទាម​ទារ​ហ្វឹក​ហាត់​​​ឲ្យ​បាន​ជាប់​លាប់​។ បន្ថែម​ពី​លើការ​ងារ​ប្រដាល់ លោក​ថា​​​​​​ការងារ​​ធ្វើ​ជា​​អង្គរក្ស​អ្នកធំ ដែល​លោក​បាន​ប្រឡូក​​កន្លង​មក ក៏​នឹង​​​​​​​លូក​​ឲ្យ​កាន់តែស៊ប់​ផងដែរ​។ ​កីឡាករ​រូប​នេះ បាន​ថ្លែង​​​កាល​គ្រា​នោះ​ថាសម្រាប់​​​ភរិយា​របស់​លោកវិញ គឺ​​លោក​​​នឹង​ឲ្យ​មក​រស់​នៅ​ភ្នំពេញ​ជុំ​គ្នាហើយ​ឲ្យ​​រៀន​ជំនាញ​​អ្វីមួយ ដើម្បី​បើក​ជា​​​​​​​​​មុខ​ជំនាញ​​​ផ្ទាល់ខ្លួន​គ្រាន់​ជួយ​​រក​ប្រាក់​ផ្ទប់​គ្នា។ ​ដក​ស្រង់សម្ដី​​​​​នា​ពេល​នោះ​លោក​និយាយ​ថា​​៖ “​​​​​​​ខ្ញុំ​រៀប​ការរួច​អត់​​ឈប់​ប្រដាល់​ទេ គឺ​​​ប្រដាល់​ក៏​ប្រដាល់ ​ដើរតាម​(អង្គរក្ស)​​អ្នកធំ​ក៏ធ្វើ ​ហើយ​​បើ​​ចំពោះ​​​​​គាត់​(ប្រពន្ធ) បើ​គាត់​ស្រឡាញ់​ជំនាញ​អី​ខ្ញុំ​ឲ្យ​គាត់រៀន​​​​​ ដើម្បី​បើក​រក​ស៊ី​​ផ្ទាល់ខ្លួន​តែ​ម្ដង គឺអត់​​ឲ្យ​ទៅ​ធ្វើ​ការ​អី​​ឲ្យ​គេ​ទេ!”។ ឡុង សុភី យល់​ថា ក្រោយ​ពេល​រៀប​ការ​​​​​ស្ថានភាព​​​ប្រដាល់​របស់​ខ្លួន​នឹង​កាន់​តែ​ល្អប្រសើរ​ទៅ​ទៀត ដោយ​សារ​តែ​មាន​ការ​ផ្គត់​​ផ្គង់របប​អាហារ​បាន​ល្អ​ជាង​មុនដែល​​អំណោយ​ផល​គ្រប់​គ្រាន់​​សម្រាប់​​ឲ្យ​ឡើង​​​​​​ហ្វឹក​ហាត់​ជាប់​លាប់ដើម្បី​​ឡើង​ប្រដាល់​៕ កែតម្រូវ៖ លោក ឡុង សុភី​ រៀបការនៅខេត្តស្វាយរៀង មិនមែន​ក្នុងខេត្តព្រៃវែង ដូចការចុះផ្សាយមុននោះទេ។ សរសេរមកកាន់លោក សុខ ឆាយ តាមរយៈsokchhay@gmail.com

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To