ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកមានរបៀបវារៈស្ដីពីបញ្ហាពាណិជ្ជកម្មនិងសន្តិសុខតំបន់​

ដោយ៖​ នួន បូរិន​ | ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 03:32 PM​

មើលរូបភាពបន្ថែម

(រូបភាពពី Reuters)

កិច្ចប្រជុំកំពូលរវាងក្រុមមេដឹកនាំសមាគមអាស៊ាននិងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលនឹងធ្វើឡើងនៅ យប់ថ្ងៃចន្ទនេះត្រូវបានរាយការណ៍ថាមានរបៀបវារៈសំខាន់ៗជាច្រើនក្នុងនោះមានបញ្ហាសេដ្ឋកិច្ច បញ្ហាសន្តិសុខ តំបន់ពិភពលោក និងករណីជម្លោះសមុទ្រចិនខាងត្បូងហើយអាចមានការលើកឡើងពីទំនាក់ទំនងទ្វេភាគី។ នេះ បើយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិករយៈពេល២ថ្ងៃពីថ្ងៃទី១៥-១៦កុម្ភៈដែលធ្វើឡើងនៅរដ្ឋ California អាមេរិកគឺជា លើកដំបូងរបស់លោក អូបាម៉ា ហើយកិច្ចប្រជុំនេះតាមសំណើរបស់មេដឹកនាំអាមេរិករូបនេះដែលស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០១៥។

តាមប្រភពដដែលនេះលោកអូបាម៉ានិងព្យាយាមរឹតចំណងទាក់ទងជាមួយមេដឹកនាំអាស៊ានគឺដំបូងផ្នែកពាណិ​ជ្ជកម្មហើយក្រោយមកបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាអំពើភេរវកម្ម។ 

ទំហំពាណិជ្ជកម្មអាមេរិក-អាស៊ានកាលពីឆ្នាំ២០១៣មានទឹកប្រាក់ជាង២៤១ពាន់លានដុល្លារ៕

ប្រភព: CNA

សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

 


Tags:

1824

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
លោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំ

ថ្ងៃទី16 កុម្ភៈ 2016, 09:40 AM

ប្រធានគណបក្សឈ្នះឆ្នោតនៃប្រទេសភូមាលោកស្រីអ៊ុងសានស៊ូជីបានព្រមានទៅអ្នកតំណាងរាស្ដ្ររបស់លោកស្រីថាកុំយកតួនាទីដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមានរបស់លោកស្រីអ៊ុងសានស៊ូជីធ្វើឡើងនៅក្នុងអំឡុងនៃសិក្ខាសិលារយៈពេលមួយសប្ដាហ៍សំរាប់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតដែលបានធ្វើឡើងតាំងពីថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មានIrrawaddyសិក្ខាសិលានោះចូលរួមផងដែរដោយតំណាងៗរបស់ពួកយោធា។ លោកស្រីអ៊ុងសានស៊ូជីបានថ្លែងទៅកាន់សិក្ខាសិលាដូចនេះថា៖ "ធ្វើជាអ្នកតំណាងរាស្ដ្រត្រូវតែខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាជនគឺមិនត្រូវផ្ដោតសំខាន់តែទៅលើគណបក្សរបស់ខ្លួនឯងនោះទេ"។ សិក្ខាសិលានេះមានប្រធានបទសំខាន់ៗជាច្រើនក្នុងនោះនិយាយពីប្រជាធិបតេយ្យឋានៈជាមេដឹកនាំ បញ្ហាជនជាតិដើម និងការប្រឈមនានារបស់អ្នកតំណាងរាស្ដ្រជាប់ឆ្នោតថ្មី។ សភាជាប់ឆ្នោតថ្មីដែលមានសំឡេងលើសលប់មកពីគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីដែលបានចូលកាន់តំណែងកាលពីថ្ងៃទី២ ខែកុម្ភៈ ត្រូវគេរំពឹងថានឹងជួបគ្នាជាថ្មីម្ដងទៀតនៅថ្ងៃ១៧ ខែមីនាដើម្បីជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី។ លោកថេន សេន ប្រធានាធិបតីចាញ់ឆ្នោតបានថ្លែងអះអាងថាលោកនឹងផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជីនៅចុងខែមីនាផងដែរ៕ ប្រភព:Irrawaddy   សូមសរសេរ​មក​កាន់​លោក នួន បូរិន តារយៈ៖ borinnoun@vodhotnews.com

អ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាច

ថ្ងៃទី16 កុម្ភៈ 2016, 09:31 AM

ក្រុមអ្នកឯកទេសខាងសេដ្ឋកិច្ចនៃប្រទេសភូមា(មីយ៉ាន់ម៉ា) លើកឡើងថា នៅរយៈពេលចុងក្រោយនេះ លំហូរវិនិយោគទុនបរទេសកាន់តែកើនឡើងមកកាន់ប្រទេសភូមា ជាពិសេសពួកគរង់ចាំរដ្ឋាភិបាលថ្មីចូលកាន់តំណែង ។ ប្រទេសភូមា នឹងមានការផ្ទេរអំណាចលើកដំបូងពីក្រុមអ្នកនយោបាយលើកបន្តុបដោយពួកយោធាទៅឱ្យគណបក្សប្រឆាំងរបស់អ្នកប្រជាធិបតេយ្យដ៏ល្បីល្បាញ អ៊ុងសានស៊ូជី ។ លោក Aung Naing Oo, អគ្គលេខាធិការនៃគណៈកម្មការ វិនិយោគទុនមីយ៉ាន់ម៉ាដែល​ស្រង់​សម្តីមកចុះផ្សាយ ដោយកាសែត ភូមា Irrawaddy បាននិយាយថាក្រុមវិនិយោគទុនបរទេស​សំខាន់ៗ​ជាច្រើន កំពុងតែសំឡឹងមកកាន់ភូមាខណៈពួកគេរង់ចាំរដ្ឋាភិបាល​ថ្មីចេញ​រូបរាង ។ ចំណែក លោក Aye Lwin,  អគ្គលេខាធិការ សហភាពសហព័ន្ធពាណិជ្ជកម្ម និង ឧស្សហកម្ម  មីយ៉ាន់ម៉ា និយាយថា ទោះជា ប្រជាធីបតេយ្យភូមា មានភាព មិនជាក់លាក់ ក៏ដោយ ក៏វិនិ​យោគទុនបរទេសមានការកើនឡើងដែរ ។ តែលោកថា អ្នក​វិនិយោគ​ទុនបរទេស កំពុងសំឡឹងមើល ថាតើពួកគេអាចធ្វើអ្វីបានទៀត ។ តាមរបាយការណ៍របស់ គណៈកម្មការ វិនិយោគទុនមីយ៉ាន់ម៉ារយៈពេលមួយឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រទេសដែលដាក់វិនិយោគទុនខ្លាំងជាងគេ គឺប្រទេសសិង្ហបុរី ដែលមានទំហំ​វិនិយោគទុន ៣ពាន់លានដុល្លារ ក្នុងលំដាប់ទី១ ហើយប្រទេសចិនធ្លាក់មកលំដាប់ទី២ ដោ មានទំហំវិនិយោគទុន ៦៧០លានដុល្លារអាមេរិក ៕ ប្រភព: Irrawaddy សូម​សរសេរ​មក​កាន់​លោក នួន បូរិន តាម​រយៈ borinnoun@vodhotnews.com

ថៃប្រកាសប្រាប់ពិភពលោកថាថៃនឹងមានការបោះឆ្នោតយ៉ាងពិតប្រាកដនៅឆ្នាំ២០១៧

ថ្ងៃទី15 កុម្ភៈ 2016, 02:23 PM

ក្រសួងការបរទេសថៃបានណៃនាំឱ្យស្ថានទូតនិងស្ថានកុងស៊ុលថៃទាំងអស់នៅទូទាំងពិភពលោកធ្វើសន្និសិទ​សារព័ត៌មានដើម្បីប្រាប់ថារាជាណាចក្រនេះនឹងរៀបចំការបោះឆ្នោតយ៉ាងពិតប្រាកដនៅឆ្នាំ២០១៧។ អ្នកនាំពាក្យក្រសួងការបរទេសលោក Sek Wannamethee មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានដែលស្រង់មកចុះផ្សាយដោយកាសែត Thai the Nation ថាក្រសួងបានធ្វើការណែនាំទៅគ្រប់ស្ថានទូតនិងស្ថានកុងស៊ុលថៃទាំងអស់នៅបរទេសឱ្យប្រាប់ទៅអ្នកពាក់ព័ន្ធទាំងអស់ឱ្យដឹងថាស្ថានការណ៍នយោបាយនៅថៃមានការអភិវឌ្ឍល្អប្រ​សើរហើយថៃកំពុងដើរឆ្លងពីជុំទី២ទៅជុំទី៣ដែលនាំប្រទេសទៅរកមាគ៌ាប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ កាលពីសប្ដាហ៍មុនគណៈកម្មការរៀបចំការបោះឆ្នោតប្រទេសថៃបានជួបប្រជុំជាមួយរដ្ឋាភិបាល ហើយកិច្ចប្រជុំនោះផ្ដោតលើការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៧។ រដ្ឋាភិបាលថៃបច្ចុប្បន្ននេះដឹកនាំដោយក្រុមយោធាធ្វើរដ្ឋប្រហារនៅខែឧសភាឆ្នាំ២០១៤ដែលព្រឹត្តិការណ៍នេះនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងសហគមន៍អន្តរជាតិ៕ ប្រភព: Thai the Nation សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

ចិន​ចា​ត់​ទុ​ក​កា​រ​ព​ង្រាយ​កាំជ្រួច​ការ​ពារ​របស់អាមេរិកនៅ​កូរ៉េ​ខាង​ត្បូង​ថា​ជា​កា​រ​គំរាម​កំហែង​ចិ​ន​

ថ្ងៃទី15 កុម្ភៈ 2016, 10:03 AM

ក្រសួងការបរទេសចិនចាត់ទុកការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរបស់សហរដ្ឋអាមេរិកដើម្បីការពារកូរ៉េខាងត្បូងពីការវាយប្រហាររបស់កូរ៉េខាងជើងនោះថាជាការគំរាមកំហែងសន្ដិសុខប្រទេសចិន។ លោករដ្ឋមន្ដ្រីការបរទេសចិនលោក វ៉ាងយី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាប្រព័ន្ធការពារកាំជ្រួចនេះបើទោះជាពង្រាយលើឧបទ្វីបកូរ៉េក៏ដោយ ប៉ុន្ដែវាបានប៉ះពាល់ដល់សន្ដិសុខសុវត្ថិភាពប្រទេសចិនដែលថាគឺជាការគំរាមកំហែងមួយ។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានសម្រេចថាដាក់ពង្រាយកាំជ្រួចការពារគឺធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់រ៉ុក្កែតរយៈពេលវែងកាលពីសប្ដាហ៍មុននេះ ហើយប្រទេសទាំងពីរនេះចាត់ទុកថាជាការគំរាមកំហែងសន្ដិភាពក្នុងតំបន់។ តាមប្រភពរបស់ទីភ្នាក់ងារដដែលនេះទាំងចិននិងរុស្ស៊ីបាននិយាយដូចគ្នាថាប្រព័ន្ធកាំជ្រួចរបស់អាមេរិកដាក់នៅលើទឺកដីកូរ៉េខាងត្បូងគឺការប្រព្រឹត្តអំពើអសន្ដិសុខមួយយ៉ាងខ្លាំងនៅលើប្រទេសរបស់ពួកគេ។ រដ្ឋមន្ដ្រីការបរទេសចិនលោក វ៉ាងយី បន្ដទៀតថាប្រព័ន្ធការពារនេះបានប៉ះពាល់ដល់ផ្ទាល់មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេគឺប៉ះពាល់ប្រទេសមួយចំនួននៅតំបន់អាស៊ី។ លោករដ្ឋមន្ដ្រីបានទទួចឲ្យអាមេរិកពិចារណាឡើងវិញ។ តែបែបនេះក្ដីសហរដ្ឋអាមេរិកបាននិយាយថាការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចគឺម្យ៉ាងគត់ដើម្បីទប់ស្កាត់កាំជ្រួចណាមួយអាចធ្លាក់ចូលដែនដីរបស់អាមេរិក៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

ប្រធានាធិបតីភូមាត្រៀមដើរចេញពីតំណែងមិនបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ថ្ងៃទី15 កុម្ភៈ 2016, 08:42 AM

ប្រធានាធិបតីភូមាដែលត្រៀមខ្លួនដើរចេញពីអំណាចបានសម្រេចលុបចោលការធ្វើដំណើរទៅកាន់អាមេរិកដែលត្រូវតែចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅរដ្ឋ California នៅថ្ងៃ១៥-១៦កុម្ភៈនេះ។ Zaw Htay អ្នកនាំពាក្យប្រធានាធិបតីដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉ូទ័រគឺបានឲ្យដឹងថាលោក ថេន សេន មិនអាចចាកចេញពីប្រទេសបានទេនៅពេលនេះដោយសារតែលោកមានភារកិច្ចជាច្រើនដែលត្រូវធ្វើ។ តាមមន្ដ្រីរូបនេះលោកអនុប្រធានាធិបតី Nyan Htun បានទៅចូលរួមកិច្ចប្រជុំនោះជំនួសលោក ថេន សេន។  ប្រធានាធិបតី ថេន សេន ធ្លាប់បានទៅកាន់សេតវិមានម្ដងកាលពីឆ្នាំ២០១២តាមការអញ្ជើញរបស់សមភាគីលោក អូបាម៉ា។ ទស្សនកិច្ចរបស់លោក ថេន សេន នៅពេលនោះគឺដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកនៅចំពោះមុខលោក អូបាម៉ា ពីការកែទម្រង់ការដឹកនាំប្រទេស។ តែបែបនេះក្ដីលោក ថេន សេន ដែលជាមេដឹកនាំភូមាលើកបន្ដដោយពួកកងទ័ពនៅតែមានឈ្មោះមេដឹកនាំរំលោភសិទ្ធិមនុស្ស។ តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មាននានាតុលាការសហព័ន្ធប្រទេសអាមេរិចកាលពីខែកញ្ញាឆ្នាំ២០១៥បានចេញដីកាកោះហៅលោក ថេន សេន មកសាកសួរករណីនេះ។ លោក ថេន សេន ត្រូវគេរំពឹងថានឹងផ្ទេរអំណាចទៅឲ្យគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាដែលត្រូវបានមើលឃើញថាជាការផ្ទេរអំណាចប្រវត្តិសាស្ដ្រមួយរបស់ភូមាដែលកើតមានម្ដងគត់ក្នុងរយះពេលជាង៥០ឆ្នាំមកនេះ៕ ប្រភព: Reuters សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

ប្រទេសមហាអំណាចព្រមព្រៀងគ្នាស្វែងរកការបញ្ចប់សង្រ្គាមនៅស៊ីរី

ថ្ងៃទី12 កុម្ភៈ 2016, 04:37 PM

បណ្ដាញផ្សាយព័ត៌មានអន្តរជាតិមួយរាយការណ៍ថាប្រទេសមហាអំណាចបានព្រមព្រៀងជាមួយគ្នាដើម្បីស្វែងរក ការបញ្ចប់សង្រ្គាមនៅស៊ីរីរវាងពួកឧទ្ទាមនិងកងទ័ពរបស់រដ្ឋាភិបាល។ តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មាន BBC កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅឯកិច្ចប្រជុំមួយនៅប្រទេស​អាល្លឺម៉ង់រវាងក្រុមរដ្ឋមន្ត្រីមកពីក្រុមអ្នកគាំទ្រស៊ីរីដើម្បីសន្តិភាព។ ប៉ុន្តែប្រភពដដែលនេះបញ្ជាក់ថាចំពោះសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS នៅតែបន្ត។  ប្រទេសដែលត្រូវដើរតួនាទីយ៉ាងសំខាន់ដើម្បីបញ្ចប់សង្រ្គាមរវាងពួកឧទ្ទាមនិងកងទ័ពរបស់រដ្ឋាភិបាលគឺសហ​រដ្ឋអាមេរិកនិងរុស្ស៊ី។ ចាប់តាំងពីសង្រ្គាមនៅស៊ីរីផ្ទុះឡើងនៅឆ្នាំ២០១១មកជនស៊ីវិលស៊ីរីជាង២៥ម៉ឺនបានស្លាប់និងជិត៣លាននាក់រត់​ភៀសខ្លួន៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To