ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង

ព័ត៌មានថ្មីបំផុត

ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 06:44 PM​

មើលរូបភាពបន្ថែម

លោក​ស្រី អ៊ឺម ចែម​ (រូបភាពពី ECCC)

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ​សាលាក្តីខ្មែរក្រហមបាន​ឲ្យ​​ដឹង​ថា​ការបំបែកសំណុំរឿងនេះ គឺដើម្បីធានាសិទ្ធិរបស់ជនត្រូវចោទចំពោះការកំណត់បទចោទប្រឆាំងនឹងរូបគាត់ដោយគ្មាន​ការពន្យារពេល។  សេចក្តីប្រកាស​បញ្ជាក់ថា៖ “ដោយពិចារណាដល់សេចក្តីជូនដំណឹងពីការបិទបញ្ចប់​កិ​ច្ចស៊ើបសួរប្រឆាំង អ៊ឹម ចែម ដែលបានចេញ​កាលពីថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ ២០១៥ ខណៈដែលការស៊ើបអង្កេតប្រឆាំងនឹងជនត្រូវចោទផ្សេងទៀត ក្នុងសំណុំរឿង០០៤កំពុងតែនៅបន្តនៅឡើយ សហចៅក្រមស៊ើបអង្កេត យល់ឃើញថាវាជាការត្រឹមត្រូវនិងដើម្បីផលប្រយោជន៍យុត្តិធម៌គឺត្រូវបំបែកជនត្រូវចោទអ៊ឹម ចែម ចេញពីសំណុំរឿង០០៤”។ សេចក្តីប្រកាសបញ្ជាក់​ថា៖ “ការនេះនឹងអនុញ្ញាតឱ្យនីតិវិធីប្រឆាំងនឹងអ៊ឹម ចែម ឈានដល់ការបិទបញ្ចប់ ខណៈដែលការស៊ើបអង្កេតនៅតែបន្តចំពោះផ្នែកដែលនៅសេសសល់ក្នុងសំណុំរឿង០០៤”

លោកស្រី អ៊ឹម ចែម ត្រូវបាន​ចោទប្រកាន់ទាក់ទងនឹង​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ​ដែល​​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ដល់​ថ្ងៃ​ទី​៦ខែ​មករា ឆ្នាំ​១៩៧៩​។ 

នៅ​ក្នុង​សំណុំរឿង​០០៤​នេះ ជនត្រូវចោទពីរនាក់ទៀត​ក៏​កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ផងដែរ មាន​លោក អោ អាន និង​លោក យឹម ទិ​ត្យ​។ លោក អោ អាន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក យឹម ទិ​ត្យ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​។

អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា​ការស៊ើបអង្កេតលើជនត្រូវចោទពីររូបនេះ​​អាចនឹងត្រូវបញ្ចប់នៅ​ចុងឆ្នាំ​២០១៦។ លោក​បញ្ជាក់​ថា​ដូច្នេះសាលាក្តីសម្រេច​បំបែកសំណុំរឿងនេះ ដើម្បី​ឈានទៅដល់ដំណាក់កាលវាយតម្លៃលើ​​ភស្តុតាង​និង​ការ​ចេញដីកាដំណោះស្រាយ​មួយ​ថាតើ​ជន​ត្រូវលើកលែ​ង​ការចោទប្រកាន់ឬ​ចោទប្រកាន់និង​ឈានដល់ការជំនុំជម្រះក្តី។​

ទាក់ទងនឹងសំណុំរឿង០០៣ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានសម្រេច​ដាក់​ឲ្យ​អ​តីត​កម្មាភិបាល​ខ្មែរ​ក្រហម​​​​ម្នាក់ទៀតគឺលោក មាស មុត ស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋ​ពាក់​ព័ន្ធ​បទ​ល្មើស​ជាច្រើនដែល​បាន​​ប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហមបញ្ជាក់ថាសំណុំរឿង០០៣នឹងត្រូវបិទបញ្ចប់ការស៊ើបអង្កេត​នៅចុងឆ្នាំ​២០១៦៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


Tags:

2280

ផ្តល់ជាមតិយោបល់

អ៊ីមែល​​លោកអ្នកនឹងមិនបង្ហាញជាសាធារណៈឡើយ។

បញ្ជាក់៖ យើងខ្ញុំសូមរក្សាសិទ្ធិមិនបង្ហាញមតិយោបល់ណាដែលមានខ្លឹមសារជេរប្រមាថ មានពាក្យពេចន៍អសុរស ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនិងផ្ទុយពីខ្លឹមសារច្បាប់។

ព័ត៌មានផ្សេងៗ

មើលព័ត៌មានផ្សេងៗទាំងអស់
សាក្សីជំនាញថា​ខ្មែរ​ក្រហម​ប្រើឧបាយកលបោសសម្អាត​ខ្មែរ​ឥស្លាម​

ថ្ងៃទី10 កុម្ភៈ 2016, 10:59 AM

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មា​ន  បានអះអាងថាខ្មែរ​ក្រហមចាត់ទុក​ខ្មែរ​ឥស្លាម​ជាសត្រូវនិង​ព្យាយាម​បោសសម្អាត​ពួកគេ​ ដោយប្រើឧបាយកលឲ្យ​ខ្មែរ​ឥស្លាម​​​ត្រឡប់ទៅ​តំបន់ខ្លួនរស់នៅវិញនិងសម្លាប់មិនរើសមុខ។​ លោក អ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះ​ការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ក្នុងសវនាការ​នៅព្រឹកថ្ងៃ​ពុធ​នេះ​នេះ លោក​បាន​ថ្លែង​ថា​ក្នុ​ង​ឆ្នាំ​១៩៧៧និង​១៩៧៨ ជនជាតិ​ខ្មែរនិងខ្មែរឥស្លាម​បាន​​រស់នៅឡូក​ឡំគ្នា ដែលធ្វើ​ឲ្យ​ខ្មែរក្រហម​ពិបាក​កំណត់អត្តសញ្ញាណ។ លោក​បន្ត​ថា​​ខ្មែរក្រហមក៏​​បាន​ប្រើ”ឧបាយកល”មួយ​ដោយ​ប្រកាស​​​ឲ្យ​ខ្មែរឥស្លាម​ត្រឡប់ទៅរស់​នៅ​តំបន់របស់ខ្លួនវិញ ហើយ​ខ្មែរក្រហម​ក៏ចាប់ផ្តើម​សម្លាប់មិនរើសមុខនៅពេល​ពួកគេ​​ត្រ​​ឡប់ទៅតំបន់​ដែល​គេរស់នៅ។ ​លោក​បញ្ជាក់បន្ថែម​ថា​ខ្មែរក្រហមបាន​សម្លាប់​​ខ្មែរ​ឥស្លាមទាំងអស់ដោយ​មិន​រើសមុខ ដោយ​ពុំមាន​ស្រង់ឈ្មោះ។ ​ លោក​បញ្ជាក់​ថា៖ “​ខ្ញុំក៏នៅមានចម្ងល់​ ចម្ងល់មិនចេះចប់ ពួកគេលែង​ប្រតិបត្តិសាសនា លែងតតាំងហើយ…ហេតុអ្វីនៅតែយក​ទៅសម្លាប់មិនរើសមុខបែបនេះ”។ លោក​បន្ត​ថា​បើ​តាមការស្រាវជ្រាវរបស់​លោក ខ្មែរ​ឥស្លាម​ចន្លោះពី​៤០ទៅ​៥០ម៉ឺននាក់​​ត្រូវ​បានសម្លាប់នៅក្នុងសម័យខ្មែរក្រហម។ លោកបញ្ជាក់​ថា​ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរ​ឥស្លាម​នៅសល់មាន​ប្រមា​ណ២០ម៉ឺននាក់។ កាលពីម្សិលមិញ លោក អ៊ីសា អូស្មាន បាន​លើក​ឡើង​ថា​ខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​ លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។ លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”។ លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​ លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​  ​ គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

សាក្សីជំនាញ​ថា​ខ្មែរឥស្លាម​ព្យាយាមបះបោរប្រឆាំងខ្មែរក្រហម តែ​មិន​បានសម្រេច

ថ្ងៃទី9 កុម្ភៈ 2016, 01:53 PM

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន  បានអះអាងថាខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។ អ្នកជំនាញថាការបះបោរនោះមិនបានសម្រេចហើយត្រូវបានខ្មែរក្រហមសម្លាប់ដោយការបាញ់នឹងកាំភ្លើងធំ។ លោកអ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ប្រធាន​អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃ​អង្គារនេះបានសាកសួររូបលោកពីការសិក្សាស្រាវ​ជ្រាវ​កន្លង​មក។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​ លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។ លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”។ លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​ លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​ បើតាមការសិក្សារបស់លោក ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរឥស្លាមនៅសល់មាន​ប្រមាណ២០ម៉ឺននាក់។ គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

មេធាវីការពារ ខៀវ សំផន ច្រានចោលការដាក់ទណ្ឌកម្មដោយសាលាដំបូង

ថ្ងៃទី3 កុម្ភៈ 2016, 10:05 AM

ក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន ប្រកាសច្រានចោលនូវសំណើនៃសាលាក្តីខ្មែរក្រហម ដែលសុំឲ្យ​ដាក់ទណ្ឌកម្មលើអ្វីដែលចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងចាត់ទុកថាជាការប្រព្រឹត្តិ ”កំហុសវិជ្ជាជីវៈ” របស់មេធាវីការពារអតីត​​ប្រមុខរដ្ឋរូបនោះ។ ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី២ខែកុម្ភៈនេះស្ថាប័នវិជ្ជាជីវៈនៃមេធាវីការពារក្តីលោក ខៀវ សំផន បានលើកឡើងថាពួកគេមិនបានធ្វើឲ្យរាំងស្ទះដល់​កិច្ច​ដំណើរការនីតិវិធី ហើយក៏មិនបាន​ប្រព្រឹត្តិកំហុស​​វិជ្ជាជីវៈនោះឡើយ។ សាលាក្តីខ្មែរក្រហមកាលពីខែសីហាឆ្នាំ២០១៤បានកាត់ទោសលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីជំនុំជម្រះរយៈពេល៣ឆ្នាំលើសំណុំរឿង០០២វគ្គ១ ហើយ​តុលាការកូនកាត់​នេះបានបន្តសំណុំរឿងដដែលនេះវគ្គ២ទៀត។ ប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន បានបដិសេធ​មិនចូល​រួម​សវនាការវគ្គ២នេះទេដោយសំអាងថាពួកគេកំពុងតាក់តែង​សារណាបណ្តឹងសារទុក្ខប្រឆាំង​នឹង​ការ​កាត់​ទោសកន្លងមកនេះ។ មកដល់ថ្ងៃទី១៩​ខែធ្នូឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានចេញ​សេចក្តី​សម្រេច​ចាត់​ទុក​ការ​មិន​ចូល​រួមសវនាការរបស់ក្រុម​មេធាវីក្តីលោក ខៀវ សំផន ដែលមានលោកស្រី Anta GUISSÉ  និងលោក គង់ សំអុន នោះថា”មានចេតនាបង្ករការរាំងស្ទះយ៉ាងខ្លាំងដល់ដំណើរការនីតិវិធី” ដោយ​សាលាក្តី​តម្រូវឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្មលើ​ក្រុមមេធាវីទាំងនោះ។ សាលាក្តីកូនកាត់មួយនេះបានស្នើឲ្យកាត់​ប្រាក់​កម្រៃដល់មេធាវីទាំងនោះ ហើយបញ្ជូនកំហុសពួកគេទៅ​កាន់​អង្គភាពមានសមត្ថកិច្ចនិង​បង្គាប់ឲ្យមានការតែងតាំងមេធាវីប្រចាំដើម្បីត្រៀមដំណើរការនីតិវិធី។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីការពារក្តីលោក ខៀវ សំផន បានអះអាងថាទាំងគណៈមេធាវីកម្ពុជានិងក្រុម​ប្រឹក្សាគណៈមេធាវីក្រុងប៉ារីសបានវាយតម្លៃថាលោក គង់ សំអុន និង​លោកស្រី Anta GUISSÉ ​មិនបាន​ប្រព្រឹត្តិខុសវិជ្ជាជីវៈណាមួយឡើយ។ ដោយយោងតាមសេចក្តីសម្រេចរបស់គណៈមេធាវីទាំងពីរនេះក្រុមមេធាវីការពារក្តីលោក ខៀវ សំផន បានចាត់ទុកចៅក្រមអង្គជំនុំជម្រះសាលាដំបូងថា “មិនយល់សោះពីតួនាទី កាតព្វកិច្ច និង​ការងារ​របស់​មេធាវីការពារក្តី”។ VOD មិនអាចទាក់ទងលោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមដើម្បីបញ្ជាក់បន្ថែមពីបញ្ហានេះបាននៅឡើយទេ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

ប្តីប្រពន្ធ​​ចំណាស់៧គូដែលខ្មែរ​ក្រហម​ផ្សំផ្គុំ​ ​រៀប​ការ​ជាថ្មី​តាម​ប្រពៃណីខ្មែរ

ថ្ងៃទី29 មករា 2016, 11:16 AM

អង្គការ​ចំនួន​ពីរ​ដែល​ធ្វើ​ការ​លើ​ការ​ចងក្រងប្រ​វត្តិសាស្រ្តខ្មែរ​ក្រ​ហមបានសហការគ្នា​រៀប​ចំពីធី​មង្គល​​ការឡើងវិញសម្រាប់​គូស្វាមីភរិយា​ចំនួន​៧​គូដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​អង្គការ​របស់​ខ្មែរ​ក្រហម​​ផ្គូផ្គងឲ្យ​​ក្លាយជា​ប្តី​ប្រពន្ធ ចន្លោះឆ្នាំ​១៩៧៥ដល់​១៩៧៩​។ អង្គការ​ចិត្ត​សង្គមនិង​អន្តរវប្បធម៌(TPO)និង​អង្គការយុវសន្តិភាព(YFP) នៅ​ថ្ងៃសុក្រ​នេះ បានរៀប​ចំពីមង្គលការ​ឲ្យពួកគាត់​ឡើង​វិញ​បន្ទាប់ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំអស់​រយៈពេល​៣៧​ឆ្នាំ ហើយ​ពិធី​នេះ​ត្រូវបាន​រៀប​ចំឡើង​នៅ​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។ នេះបើ​តាមសេចក្តី​ប្រ​កាសព័ត៌​មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៨ ខែមករា។ សេចក្តី​ប្រ​កាសព័ត៌​មាន​ឲ្យ​ដឹង​ទៀត​ថា ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រួមចំណែក​ផ្សះ​ផ្សាផ្លូវ​​ចិត្តនិង​ផ្តល់​តម្លៃ​ដល់​​គូ​ស្វាមី​ភរិយា​ទាំងនោះ​ឲ្យ​ស្រប​តាម​ប្រ​ពៃ​ណីខ្មែរ​ឡើង​វិញ។ សេចក្តី​ប្រ​កាសព័ត៌មាន​ដដែល​បន្ត​ថា គូស្វាមី​ភរិយា​ទាំង​៧​គូ​នេះត្រូវ​បាន​អង្គការ​ក្នុង​របបខ្មែរ​ក្រ​ហម​រៀប​ចំឲ្យក្លាយ​​ជាប្តីប្រពន្ធដោយ​មិន​មាន​ការ​ដឹងឮ​ពី​សាច់ញាតិ​ឬ​ឪពុក​ម្តាយនោះទេ។ មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់អង្គការ​យុវសន្តិភាព លោក មៀច ពុទ្ធា មាន​ប្រ​សាសន៍​ថាកម្មវិធី​មង្គលការ​នេះ​ធ្លាប់​បាន​រៀបចំម្តង​រួចមក​ហើយ​កាលពី​ឆ្នាំ២០១៥នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ងដូច​គ្នានិង​មាន​គូស្វាមី​ភរិយា​ចំនួន​៥គូបាន​ចូល​រួម​នៅ​ពេលនោះ។ លោក​បន្ត​ថាក្នុងពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ មាន​កម្ម​វីធី​ធំៗចំនួន​បីគឺ​ពិធី​ហែជំនួន ពិធី​កាត់​សក់និង​ពិធី​សំពះ​ផ្ទឹម​ចង​ដៃ​។ លោក​ឲ្យ​ដឹងថាគូស្វាមី​ភរិយាទាំង​៧គូ​នេះ នឹង​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នេះ​ផងដែរ។ លោក​មានប្រសាសន៍​ថា៖ “គាត់​មាន​ការ​តូច​ចិត្ត​ត្រង់ការ​រៀបការ​នៅ​ក្នុង​សម័យខ្មែរ​ក្រហម​ហ្នឹង​ គាត់អត់មាន​ការ​រៀបការ​ដូចប្រពៃ​ណី​ខ្មែរ​ទេ គ្រាន់​តែស្លៀ​ក​ពាក់​អាវខ្មៅ ការហៅគូៗ​អ៊ីចឹងទៅឡើង​ប្តេជ្ញា​ចិត្តហើយ​ឥឡូវ​ហ្នឹង​គាត់ចង់បាន​ទាក់ទងទៅនឹងតាម​ប្រ​ពៃណីខ្មែរ។ អ៊ីចឹង​ហើយ​គណៈកម្មការកេរតំណែល​នៃការ​ចងចាំនៅភូមិ​ថ្មកែវហ្នឹងគាត់ក៏បាន​ស្នើ​ថវិកាពី​អង្គការ​យើង​ខ្ញុំ​ហ្នឹង​រៀប​ចំកម្មវិធីហ្នឹង”។ ​​ បើ​តាម​លោក មៀវ ពុទ្ធា ថវិកាសម្រាប់​ចំណាយ​ក្នុង​កម្មវិធី​នេះបាន​ការ​ឧបត្ថម្ភ​ពី​អង្គការUSAIDនិងមាន​ចំនួន​ថវិកាដែល​ត្រូវ​ចំណាយ​ជាង​១ពាន់​ដុល្លារ។ បើតាមអ្នករៀបចំកម្មវិធី ប្តីប្រពន្ធ​ទាំង៧គូនេះមានចាប់ពី​៥៥ឆ្នាំឡើង។​ គួរបញ្ជាក់​ថា​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការកម្ពុជាឬតុលាការ​ខ្មែរ​ក្រហមកំពុង​ដំណើរការ​ជំនុំជម្រះសំណុំរឿង​០០២/២ ដែល​មាន​ជនជាប់​ចោទ នួន ជា  និង​ខៀវ សំផន ក្រោម​បទ​ចោទមួយ​ចំនួន​ទាក់​ទង​នឹង​អំពើ​ប្រ​ល័យ​ពូជសាសន៍​លើជន​ជាតិ​ចាមនិង​វៀតណាម ការ​បោសសម្អាតផ្ទៃ​ក្នុង និងរួម​មាន​ការ​បង្ខំឲ្យ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​រំលោភ​សេពសន្ថវៈនៅ​ទូ​ទាំង​ប្រ​ទេស​ជាដើម។ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍ថាក្នុង​សំណុំ​រឿង​០០២ រួម​ទាំងវគ្គ១ និងវគ្គ២ មាន​អ្នក​ដាក់​ពាក្យ​ជាភាគី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​៣៨៦៧​នាក់ ដែលក្នុង​នោះ​មាន​មួយ​ចំនួន​ជាដើមបណ្តឹង​នៅ​ក្នុង​អង្គហេតុការ​បង្ខំឲ្យ​រៀប​អាពាហ៍ពិពាហ៍និង​ការ​រំលោភ​សេពសន្ថវៈ៕ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

អង្គជំនុំជម្រះ​សាលាក្តីខ្មែរក្រហម​បដិសេធសំណើកោះហៅ លោក ហ៊ុន សែន ធ្វើជា​សាក្សី

ថ្ងៃទី24 ធ្នូ 2015, 02:38 PM

ប្រធានអង្គជំនុំជម្រះ​នៃ​សាលាក្តីខ្មែរក្រហម លោក និល ណុន បានន​សម្រេច​ជំទាស់នឹង​ការ​កោះហៅ​លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន មកធ្វើជាសាក្សី ក្នុងសំណុំរឿង០០២/០២ តាមសំណើរបស់ជ​ន​ជាប់ចោទ លោក នួន ជា។​ ឯកសារដែលផ្តល់ដោយ​មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមហើយ​វីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ​បង្ហាញ​ថា​លោក​ នួន ជា បាន​ស្នើ​សុំឲ្យពន្លឿន​កោះហៅសាក្សីពីរនាក់​ដែល​មិនត្រូវបានបញ្ចេញឈ្មោះនិង​សុំឲ្យ​កោះហៅសាក្សី​បន្ថែម ក្នុង​នោះមានលោក ហ៊ុន សែន ​ឈ្មោះ​ សូ សឺម៉ិច​និង​ឈ្មោះ​ កា ដេវ។ បើ​តាម​ឯកសារ ការស្នើសុំសាក្សីទាំងនោះ​សម្រាប់ដំណើរការនីតិវិធី​សំ​ណុំរឿង០០២/០២ពាក់ព័ន្ធ​​នឹង​ការប្រព្រឹត្ត​ចំពោះ​ក្រុមគោលដៅ​ជាក់លាក់​ជនជាតិចាម។ បើតាមឯកសារនោះ សហព្រះរាជអាជ្ញា​អន្តរជាតិ​មិនបានជំទាស់ទៅនឹង​ការកោះហៅ​សាក្សីទាំងនេះទេ។ ចំណែក​សហព្រះរាជអាជ្ញាជាតិ​ជំទាស់​ទៅនឹង​ការកោះហៅ​សាក្សី​ក្នុងនោះមានលោក ហ៊ុន សែន ផងដែរ​។​ ឯកសារបញ្ជាក់ថា​អង្គជំនុំជម្រះបានសម្រេចមិនកោះហៅសាក្សី លោក ហ៊ុន សែន ​ឈ្មោះ​ សូ សឺម៉ិច​និង​ឈ្មោះ​ កា ដេវ។ កន្លងទៅ មេធាវីរបស់​ជនជាប់ចោទ លោក នួន ជា បាន​ស្នើ​ឲ្យ​អង្គជំនុំជម្រះនៃ​តុលាការ​ខ្មែរ​ក្រហម​ ទទួល​យក​ឯក​សារ​នៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ ក្រោមចំណង​ជើងថា​“រយៈពេល៣០ឆ្នាំនៃការកាន់តំ​ណែងរបស់ ហ៊ុន សែន” មកធ្វើជា​ភ័ស្តុតាង​សម្រាប់សំណុំរឿង០០២/០២ ដោយអះអាង​ថា​ជាភ័​ស្តុតាងមួយអាច​ដោះបន្ទុកការចោទប្រកាន់។​ បើ​តាមសំណើនោះ មេធាវីការពារក្តីបានបញ្ជាក់ថារបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស​បានពិពណ៌នាអំពីតួនាទី​របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ជាមេបញ្ជាការខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០នៅក្នុងតំបន់នានាដែលឧកិ្រដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តឡើងប្រឆាំងនឹងជនជាតិចាម។ បច្ចុប្បន្ននេះ អតីតមេដឹកនាំខ្មែរក្រហមពីរនាក់កំពុងស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះនៃសំណុំរឿង ០០​២​ គឺលោក​    នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា​និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ តុលាការ​បានរកឃើញថា​ពួកគេ​ទាំ​ងពី​រនាក់​មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​សំណុំរឿង០០២/០១ ហើយត្រូវបានផ្តន្ទាទោ​សដាក់ពន្ធនាគារអស់មួយជីវិត។ ចំណែក​សំណុំរឿង០០២/០២ផ្តោតទៅលើ​អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណា​ម(ដោយមិនរាប់បញ្ចូលនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តឡើងដោយកងទ័ពបដិវត្តន៍កម្ពុជា​នៅលើដែនដីវៀតណាមនោះឡើយ) ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិង​ការឃុំឃាំងនៅមន្ទីរឃុំខ្លួន​មួយចំនួន៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

​សហ​ចៅក្រម​អន្តរជាតិ ECCC បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​ប្រឆាំង​លោក​ស្រី អ៊ឺម ចែម​

ថ្ងៃទី20 ធ្នូ 2015, 04:16 PM

​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​របស់​តុលាការ​ខ្មែរក្រហម​បានឲ្យដឹងថា ខ្លួន​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​សំណុំរឿង​០០៤ ប្រឆាំង​នឹង​បុគ្គល​ម្នាក់ ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម កាលពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​ តាម​លិខិត​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​ចុះផ្សាយកាលពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ឲ្យដឹងថា សហ​ចៅក្រម​ស៊ើបអង្កេត​ជូនដំណឹង​ដល់​ភាគី​ទាំងអស់​ថា ខ្លួន​បានបិទ​កិច្ច​ស៊ើបសួរ​លើ​សំណុំរឿង លោកស្រី អ៊ឹម ចែម ទាក់ទង​នឹង​ឧក្រិដ្ឋកម្មដែល​សហ​ព្រះ​រាជអាជ្ញា អន្តរជាតិ​ចោទប្រកាន់ថា បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩​។ 

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To