ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

VOD ត្រូវ​បាន​​បង្កើត​ឡើង​​នៅ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​​២០០៣ ​ដោយ​​មជ្ឈ​មណ្ឌល​សិទ្ធិ​​មនុស្សកម្ពុជា​​(CCHR)​។ VOD​ គឺ​ជា​ស្ថាប័ន​​​ព័ត៌​មាន​​ឯករាជ្យ​​ក្នុង​ស្រុក​​មួយ ដែល​​ផ្តល់​ព័ត៌​មាន ផលិត​​កម្ម​វិធី​​វិទ្យុ និង​ការ​ផ្សព្វ​ផ្សាយ​​តាម​រយៈ​​គេហ​ទំព័រ​​អ៊ី​​ន​ធើ​ណេត​។ (CCIM) ត្រូវ​បាន​​បង្កើត​​ឡើង​ ​និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ប្រទេស​កម្ពុជា ​​កាលពី​ខែ​មិថុនា ឆ្នាំ​២០០៧ ​ដើម្បី​បន្ត​កម្មវិធី​VOD​ពី​CCHR​។ បន្ទាប់​​ពី​​ការបង្កើត​CCIM​មក VOD គឺ​ជា​កម្មវិធី​សំខាន់ ដែល​បាន​ផលិត​កម្មវិធី​វិទ្យុ និង​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​។

ចាប់ពី​ឆ្នាំ​២០០៧​​ មកដល់​ពេល​បច្ចុប្បន្ន​នេះ VOD បាន​ផលិត​ដោយ​ជោគជ័យ និង​ប្រកប​ដោយ​ភាព​ទាក់ទាញ​​ព័ត៌មាន​​វិទ្យុ និង​នូវ​កម្មវិធី ហើយ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាមរយៈ​វិទ្យុ​សារិកា​FM106.5 នៅ​​ភ្នំពេញ និង​វិទ្យុ​FM95.5 ​នៅ​ខេត្ត​សៀមរាប​។ កម្មវិធី​វិទ្យុ ​ដែល​ផលិត​ដោយ​VOD បាន​ផ្សព្វផ្សាយ​តាមរយៈ​​វិទ្យុ​មួយចំនួន​ទៀត ដូច​ជា FM 90.25​ នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​នៅ​ដើមឆ្នាំ​២០១៣​នេះ មាន​វិទ្យុ​ចំនួន​​ប្រមាណ​៦​ផ្សេងទៀត ​បាន​ទទួលយក​ព័ត៌មាន​របស់​VOD ធ្វើការ​ផ្សព្វផ្សាយ​បន្ត​។

VOD ​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ការចូលរួម​វិភាគទាន ដើម្បី​​សម្រេច​ឲ្យបាន​នូវ​បេសកកម្ម​របស់​​CCIM គឺ​លើក​កម្ពស់​​អភិបាលកិច្ច​តាម​​បែប​​ប្រជា​ធិប​តេយ្យ និង​​ការ​ជំរុញ​​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស​នៅ​ក្នុង​​ប្រទេស​​កម្ពុជា តាមរយៈ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និរន្តរភាព និង​បរិយាកាស​ឯករាជ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ដោយ​មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​១៤​អា ផ្លូវ​លេខ​៣៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទប់​​ផ្សាយ​និង​ផលិត​កម្មវិធី​របស់​​VOD​ ត្រូវបាន​រៀបចំ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រកប​​ដោយ​​សិល្បៈ​ជាមួយ​នឹង​​ឧបករណ៍​​ទំនើប​​ស្រប​​ទៅ​តាម​​ការ​អភិវឌ្ឍ​ន៍​​នៃ​​បច្ចេក​វិទ្យា​។ បុគ្គលិក​​របស់ VOD មាន​​បទ​ពិសោធន៍​​ក្នុង​​ការ​ផលិត​​កម្ម​វិធី​​វិទ្យុ ស្ព​ត បទ​​យក​ការណ៍ ការ​​ធ្វើ​​បទ​សម្ភាសន៍ ការ​សរសេរ​​ព័ត៌​មាន​​ស៊ើប​​អង្កេត ។​ល​។​ ​ជាច្រើន​ឆ្នាំ​។ ចាប់​តាំង​ពី​ការបង្កើត​មក VOD មានបទពិសោធន៍​ជាង​១០​ឆ្នាំ​ ក្នុង​ការផលិត​ព័ត៌មាន និង​ការចូលរួមចំណែក​ជាមួយ​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ​ដើម្បី​ជួយ​ឲ្យ​សម្រេច​នូវ​គោលបំណង​និង​​បេសកកម្ម​របស់​ពួកគេ​។

នៅ​ឆ្នាំ​២០១១ គេហទំព័រ​ vodhotnews.com បាន​​ត្រូវ​បង្កើតឡើង​ដើម្បី​បំពេញ​នូវ​​តម្រូវការ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​។ គេហទំព័រ​នេះ ​បាន​ផ្តល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព និង​ទំរង់​ជូន​ប្រជាពលរដ្ឋ​ក្នុងនោះ​រួម​មាន ការផ្តល់ជូន​នូវ​ព័ត៌មាន​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​ស្ទើរ​តែ​រាល់​​វិនាទី ព័ត៌​មាន​​អន្តរជាតិ ព័ត៌​មាន​​អំពី​​សិល្បះ កីឡា​​ជាតិ​​ និង​អន្តរ​ជាតិ សេដ្ឋ​កិច្ច វិទ្យាសាស្ត្រ​។​ល​។​

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To