ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

បទសម្ភាសន៍

ការបកស្រាយរបស់បណ្ណាធិការVOD អំពីហេតុការណ៍ខ្លះៗដែលនាំឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅភូមា

ថ្ងៃព្រហស្បតិ៍ ទី12 វិច្ឆិកា 2015, 10:48 AM, (1)

គណបក្សប្រឆាំងនៅភូមារបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានប្រកាសថាបានទទួលជ័យ​ជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី៨ វិច្ឆិកា ហើយជ័យជម្នះនេះគឺជាប្រវត្តិសាស្ត្ររបស់អ្នកតស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម។ អ្នកវិភាគចាត់ទុកជា​ជោគ​ជ័យមួយរបស់អ្នកប្រជាធិបតេយ្យលើក្រុមមេដឹកនាំយោធាដែលបានកាន់អំណាច​នៅភូមាជាង៥០ឆ្នាំ។ ប៉ុន្តែអ្វីដែលមានការចោទសួរនោះថា តើពួកយោធាយល់ព្រមប្រ​គល់ អំណាចឱ្យលោកស្រីដែរទេ ហើយលោកស្រីអាចក្លាយជាប្រធានាធិបតីបានទេបើរដ្ឋធម្មនុញ្ញរបស់ពួកយោធារារាំងលោកស្រី។ តើលោកស្រី អ៊ុង សានស៊ូជី មានជ​ម្រើស​បែបណាទៀតដើម្បីបានក្លាយជាមេដឹកនាំប្រទស? កងទ័ពយោធានៅភូមា​ - រូបភាពពី Mizzima ដើម្បីបានជ្រាប​សូមស្ដាប់ការបកស្រាយរបស់ លោក នួន បូរិន និងការចោទសួររបស់ លោក ​​​ពៅ មេត្តា ដូចតទៅនេះ។  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
បទ​សម្ភាសន៍​៖ ​អ្នកជំនាញ​ពន្យល់​ពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​

ថ្ងៃព្រហស្បតិ៍ ទី15 តុលា 2015, 04:51 PM

​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ចម្បង​មួយ​ដែល​កំពុង​សម្លាប់​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៥​ទៅ​៧​នាក់​ជា​រឿង​រាល់ថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​តែងតែ​កើន​ឡើង​សម្រាប់​ថ្ងៃបុណ្យ​សំខាន់ៗ​របស់​ជាតិ​ដូចជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក​ជាដើម​។ តទៅ​នេះ​សូម​ស្តាប់​ការសាកសួរ​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន​នៃ​វិទ្យុ​VOD និង លោក អ៊ា ចរិយា ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ស្តីពី​មូលហេតុ និង​វិធីសាស្ត្រ​បង្ការ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​

[អានបន្ត]
​បទសម្ភាសន៍​៖​ លោក ម៉ម សូណង់ដូ ត្រៀម​ប្តឹង​បក​លើ​ការ​ចោទ​លោក​ថាពុករលួយ

ថ្ងៃសុក្រ ទី9 តុលា 2015, 10:49 AM, (1)

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ដែល​ទើបតែ​បង្កើត​ឡើង​មាន​អាយុ​ប្រហែល​មួយ​ខែ​នោះ កំពុង​មាន​ការ​ប្រេះឆា​រវាង​ប្រធាន​បក្ស ជាមួយ​អនុប្រធាន​បក្ស​។  លោក ហ៊ាង ឫ​ទ្ធី អនុប្រធាន​បក្សបាន​អះអាង​ថា លោក​បាន​ប្តឹង​លោក ម៉ម សូណង់ដូ ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោលដោយ​ចោទ​ថា ប្រធាន​បក្ស​ចាយលុយអត់​មាន​តម្លាភាព​។​

[អានបន្ត]
​បទសម្ភាសន៍​៖ ​បណ្តាញ​អ្នកការពារ​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួកគេ​នៅ​ពេល​ចុះ​ល្បាត​

ថ្ងៃអង្គារ ទី29 កញ្ញា 2015, 04:47 PM

​ព្រៃឈើ​រតនៈ​រុក្ខា និង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន មាន​ទំហំ​ដី​ប្រមាណ​ជាង​២០០០០​ហិកតា ស្ថិតនៅ​ឃុំ​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ តែ​បណ្តាញា​ការពារ​ព្រៃ​ឈើថា បច្ចុប្បន្ន​នេះ​ព្រៃឈើ​ទាំងអស់​នោះ​នៅសល់​ប្រមាណ​៦០​ភាគរយ​ប៉ុណ្ណោះ ដោយ​អះអាង​ថា មាន​ជនខិលខូច​លួច​ចូល​កាប់​យ៉ាង​អនាធិបតេយ្យ មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។  សមាជិក​គណៈកម្មការ​សហគមន៍​ព្រៃឈើ​រតនៈ​រុក្ខា លោក សុខ សឿត មានប្រសាសន៍ថា អ្នក​ការពារ​ព្រៃឈើ​ភាគច្រើន សម្រេចចិត្ត​ឈប់​ចុះ​ល្បាត​ទៀតហើយដោយ​អះអាង ជួប​បញ្ហា​ប្រឈម​ច្រើន ជាពិសេស​គ្មាន​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​។ បែប​នេះ​ក្តី​អ្នក​ដែល​ស្ម័គ្រចិត្ត​នៅ​ចុះ​ល្បាត​ព្រៃឈើ ស្នើ​រដ្ឋាភិបាល​ការពារ​ពួក​នៅ​ពេល​ចុះ​ល្បាត ដើម្បី​ជា​ប្រយោជន៍​រួម​។​

[អានបន្ត]
​បទសម្ភាសន៍​៖ ​សិស្ស​និទ្ទេសAដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ថា​ការសិក្សានិង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​

ថ្ងៃអង្គារ ទី15 កញ្ញា 2015, 11:41 AM

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៥​នេះ សិស្ស​ទទួលបាន​និទ្ទេស A មាន​ចំនួន​រហូត​ទៅ​ដល់​១០៨​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ចិត​១០​ដង ដែល​មាន​ត្រឹមតែ​១១​នាក់​ប៉ុណ្ណោះ​។ ការទទួល​បាន​និទ្ទេស A ច្រើន​បែប​នេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួន​ណារ៉ុន លើកឡើងថា ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​សិស្ស និង​ការធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សិស្សនៅ​វិទ្យាល័យ​បាក់ទូក ក្នុង​រាជធានី​ភ្នំពេញ ​ឈ្មោះ ម៉ាន កូតា ដែល​ទទួលបាន​និទ្ទេស​A និង​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​គឺ​១០០​ពិន្ទុ ប្រាប់​ពី​គន្លឹះ​នៃ​ការសិក្សា ដោយ​បញ្ជាក់​ថា ការសិក្សា និង​ការកំសាន្ត​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។​

[អានបន្ត]
​បទសម្ភាសន៍​៖ ដំណើរ​ជីវិត​របស់​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(GDP)

ថ្ងៃសុក្រ ទី21 សីហា 2015, 09:25 AM, (2)

កាលពី​ថ្ងៃ​ទី​២ ខែសីហា​កន្លងទៅនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលជា​គណបក្ស​បង្កើតឡើង​ថ្មី បាន​បោះឆ្នោត​ជ្រើសរើស​លោក យ៉េង វិរៈ អតីត​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើជា​ប្រធាន​។ VOD៖ ជាបឋម សូម​ជួយ​រៀបរាប់​ប្រវត្តិ​ពី​កុមារភាព និង​ស្ថានភាព​សិក្សា​របស់​លោក​? ​លោក យ៉េង វិរៈ​៖ បាទ​អរគុណ ខ្ញុំបាទ យ៉េង វិរៈ កើត​នៅ​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៦១​។ បាទ​កាលពី​កុមារ​ខ្ញុំ​រស់នៅ​ភ្នំពេញ កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​ក្រោម​កណ្តាល មាន​បងប្អូន​៥​នាក់ ខ្ញុំ​ជា​កូន​ទី​៣​។ ក្នុង​ការសិក្សា​នៅ​កុមារភាព​ហ្នឹង​ង ខ្ញុំ​រៀន​នៅ​ភ្នំពេញ​។ ពេល​នៅ​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​តែង​ចង់​រៀន​នៅ​មហាវិទ្យាល័យ សាកលវិទ្យាល័យ ដូច្នេះ​ខ្ញុំ​តែង​ជ្រើសរើស​យក​កន្លែង​លេង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឃើញ​បងៗ​និស្សិត​ថ្នាក់​ធំៗ​ដូចជា​ស្រលាញ់​ណាស់ ចង់​ក្លាយជា​និស្សិត​នឹង​គេ ឃើញ​សាកលវិទ្យាល័យ​ធំ សាលា​ល្អ គិត​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មក​រៀន​នឹង​គេ​ហើយ​។​

[អានបន្ត]
​បទសម្ភាសន៍​៖ ប្រវត្តិ​ និង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ថ្ងៃអាទិត្យ ទី28 មិថុនា 2015, 08:40 AM

​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា នេះ​សមាជិក​គណបក្ស​ប្រជាជន​​ក្នុង​រាជធានី​​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​នានា​នាំ​គ្នា​ប្រារព្ធ​ខួប​​លើក​ទី​៦៤ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ ។ តើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលបាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩​មក​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​មូល​ហេត​អ្វី ហើយ​មាន​គោលនយោបាយ​យ៉ាងដូចម្ដេច? ​តើ​គោល​នយោបាយ​គណបក្ស​នេះ​នឹង​ប្រែប្រួល​យ៉ាងណា​ទៅវិញ បន្ទាប់​ពីអតីត​ប្រធាន​គណបក្ស​នេះ​​ទទួលមរណភាព​? ​អ្នកយក​ព័ត៌មាន VOD លោក យ៉ា រសាត់ បាន​សម្ភាសន៍​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ដ អំពី​ប្រវត្ដិ និង​សមិទ្ធ​ផល​នានា​របស់​គណបក្ស​នេះ រួមនឹង​​ទាំង​គោលនយោបាយ​របស់​គណ​បក្ស​នេះ​ ។ VOD: ឯកឧត្ដម សូម​ឯកឧត្ដម​រៀបរាប់​ប្រវត្ដិ​ត្រួសៗ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​? ​លោក សុខ ឥសាន​៖ គណបក្ស​ប្រជាជន​កើត​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ផុសចេញ​ពី​ស្មារតី​ស្នេហា​ជាតិ​របស់​អ្នកដឹកនាំ​យើង​ដែល​មាន​ស្មារតី​ស្នេហា​ជាតិ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​ស្ថិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ហើយ​ក្រោយពី​កើតមក គណបក្ស​ប្រជាជន​បាន​ធ្វើ​ការតស៊ូ ឆ្លងកាត់​ពុះពារ​ឧប្បសគ្គ​ជាច្រើន​ទម្រាំ​មកដល់​ថ្ងៃនេះ​។ អញ្ចឹង​បានជា​យើង​ឃើញថា ការតស៊ូ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​មាន​ប្រវត្ដិ​ស្វិតស្វា​ញណាស់ ។​ VOD៖ តើ​ឯកឧត្ដម​អាច​ជម្រាប​បាន​ទេ​ថា តើ​កាលពី​ការបង្កើត​គណបក្ស​ប្រជាជន​ដំបូង មាន​អ្នកណា​គេ​ដែល​លេចធ្លោ​ជា​អ្នកដឹកនាំ​បង្កើត​គណបក្ស​នេះ​?  ​លោក សុខ ឥសាន​៖ យើង​ដឹង​ហើយ មាន​លោកតា ទស្ស សាមុត លោកតា សឿង ង៉ុក​ម៉ិញ ជា​អ្នករៀបចំ ដើម្បី​បង្កើត​គណបក្ស​ហ្នឹង ពីមុនមក​គេ​ហៅថា គណបក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ អញ្ចឹង​ទេ​បាន​ជា​កើត​មក​ហើយ គណបក្ស​ហ្នឹង​បាន​ចូលរួមចំណែក​ក្នុង​ការតស៊ូ​ជាមួយ​អាណានិគមនិយម​បារាំង ហើយ​បាន​រួមចំណែក​ក្នុង​បូជនីយកិច្ច​ជាមួយ​ព្រះករុណា​ព្រះ​នរោត្ដម ព្រះសីហនុ ដល់​បាន​ឯករាជ្យ​ហើយ គណបក្ស​នេះ​មិនទាន់​មាន​អានុភាព កម្លាំង រឹងមាំ នៅក្នុង​សង្គម​ទេ អញ្ចឹងទេ បានជា​ចូលរួម​តម្រង់​ទិស​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​ជំនាន់​នោះ ដើម្បី​តម្រង់​ទិស​ឲ្យ​ត្រឹមត្រូវ​តាម​គោល​គំនិត ឧត្ដមគតិ​របស់​គណ​បក្ស​តែ​ប៉ុណ្ណោះ ។​ VOD: តើ​ការបង្កើត​គណបក្ស​កាលពី​ជំនាន់​នោះ បង្កើត​នៅ​ទីក្រុង​ភ្នំពេញ ឬ​នៅ​ទីណា​? ​លោក សុខ ឥសាន​៖ បាទ​នៅ​ធ្វើ​មហាសន្និបាទ​ដំបូង​ហ្នឹង​គឺ​នៅ​ខេត្ត​កំពត​ទេ ពេល​នោះ​គឺថា​ការដឹកនាំ​សុទ្ធ​តែ​រក្សា​ការសម្ងាត់ នៅ​ធ្វើ​សកម្មភាព​ជា​សម្ងាត់​ទាំងអស់​មិន​ទាន់​មាន​ជា​ប្រដាប់អាវុធ​អី​ធំ​ដំ​ទេ គឺ​ថា​តែ​ជា​គំនិត​ឧត្តមគតិ​ស្នេហា​ជាតិ​ហ្នឹង បានជា​បង្កើតឡើង​ជា​ស្មារតី​នេះ​ឡើង ។​ VOD: តើ​អ្វី​ខ្លះ​ទៅជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​ដែល​បាន​ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា​រហូតមក​សព្វថ្ងៃនេះ​?  ​លោក សុខ ឥសាន​៖ យើង​បាន​តស៊ូ​យ៉ាង​ច្រើន​ក្នុង​ការរួមចំណែក​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ជាមួយនឹង​សម្ដេច​ព្រះ​នរោត្ដម​ព្រះសីហនុ ហើយ​ក្រោយ​មក​វា​មាន​របត់ ដោយសារ​ពួក ប៉ុល ពត អៀង សារី ខៀវ សំផន បាន​ក្បត់​គណបក្ស​ហ្នឹង គេ​ទៅ​បង្កើត​គណបក្ស​មួយ​ថ្មី គេ​ហៅថា បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា នៅ​ថ្ងៃ​(​ទី​)៣០ ខែ​០៩(​កញ្ញា​) ឆ្នាំ​៦០ (១៩៦០)​។ អញ្ចឹង​ក្នុង​ការកសាង​ប្រទេស​នេះ​យើង​ឃើញថា ទី​មួយ​ស្នាដៃ​យើង​បាន​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួចផុត​ពី​របប​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ទី​ពីរ​យើង​បាន​សង្គ្រោះ​ប្រជាជន​ដែល​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ហ្នឹង ឲ្យ​កសាង​ជីវភាព​បាន​រីកចម្រើន​ជា​បន្ដបន្ទាប់​ជា​បណ្ដើរៗ ស្របទៅតាម​សភាពការណ៍​ថ្មី​របស់​ប្រទេសជាតិ ។ ទី​បី យើង​បាន​រាំងខ្ទប់​បាន​នៃ​ការប៉ុនប៉ង​ត្រឡប់មកវិញ​របប​ប្រល័យ​ពូជសាសន៍ ។ ស្នារ​ដៃ​ទី​បី​គឺ​យើង​បាន​ផ្ដួចផ្ដើម​គំនិត​បង្រួបបង្រួម​ជាតិ​ដែល​រហូត​ដល់​មាន​ការចរចា​ទ្វេភាគី រវាង​សម្ដេច​តេជោ ហ៊ុន សែន ពេល​នោះ​ជា​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​នៃ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ជាមួយនឹង​សម្ដេច នរោត្ដម សីហនុ ពេល​ហ្នឹង​ជា​ប្រធាន​របស់​រដ្ឋាភិបាល​ត្រីភាគី ។ រហូត​ដល់​ការចរចា​ច្រើនដង រហូតដល់​បាន​សម្រេច​ជា​ផ្លែផ្កា​គឺ បាន​ចុះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​៩១(១៩៩១) ។ ក៏​ប៉ុន្ដែ​ទោះបី​ថា យើង​បាន​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ក៏ដោយ សន្ដិភា​នៅ​មិនទាន់​កើតមាន​នៅ​កម្ពុជា​ទេ​ដោយសារ​ពួក​ខ្មែរក្រហម មិន​ព្រម ធ្វើពហិកា​ចូលរួម​ដោះស្រាយ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ឯង អញ្ចឹង​ទេ​ខ្មែរក្រហម​នៅ​បង្កើត​សង្គ្រាម​តទៅទៀត រហូតដល់​ឆ្នាំ​១៩៩៦ សម្ដេច​តេជោ​ហ៊ុនសែន លោក​ដែល​ជា​ប្រមុខ​ដឹក​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប លោក​បាន​បង្កើត​នូវ​នយោបាយ​ឈ្នះៗ ធ្វើឲ្យ​ពួក​ខ្មែរក្រហម​ត្រូវ​រលំរ​លាយទាំង​នយោបាយ​ចាត់តាំង​យោធា ហើយ​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​ខ្មែរក្រហម​ចុះ​ចូល​មក​សង្គម​ជាតិ ។ ហើយ​រហូត​មកដល់ពេលនេះ យើង​ឃើញថា យើង​អនុវត្ដ​គោលនយោបាយ​សេរី​ពហុបក្ស​ជា​បន្ដបន្ទាប់ មាន​ការបោះឆ្នោត​អាណត្ដិទី​២ នៅ​ឆ្នាំ​៩៨ អាណត្ដិទី​៣ នៅ​ឆ្នាំ​២០០៣ អាណត្ដិទី​៤ នៅ​ឆ្នាំ​២០០៨ និង​អាណត្ដិទី​៥ នៅ​ឆ្នាំ​២០១៥​។ អញ្ចឹង​នេះហើយ​យើង​ឃើញ​ហើយ​ប្រទេស​ជាតិ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជា​ជនកម្ពុជា ជា​អ្នកដឹកនាំ​នេះ បាន​កសាង និង​ការអភិវឌ្ឍ​ប្រទេសជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ឯ​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​ចំណុច​៤​ជា​អាទិភាព​គឺ​ទី​មួយ​ទឹក ផ្លូវ ភ្លើង និង​ធនធានមនុស្ស តែ​ឥឡូវ​ចូល​ដល់​ដំណាក់កាល​ទី​៥​នេះ​គឺថា​ទស្សនៈ​វិស័យ​ទាំង​៤​នេះ​ត្រូវ​ប្ដូរ ដោយ​យក​ធនធាន​មនុស្ស​មក​ដាក់​ទីមួយ​វិញ ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​។ អញ្ចឹង​ទេ​បានជា​យើង​ឃើញ​សព្វថ្ងៃ​ហើយ គឺ​ថា​ទឹក គឺ​យើង​ខិតខំ​កសាង​ប្រព័ន្ធ​ធារាសាស្ដ្រ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បាន​ម្ចាស់ការ​លើ​ទឹក​នេះ​ដើម្បី​បង្កបង្កើន​ផល​ឲ្យមាន​ការរីកចំរើន ពីព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម​។ ទី​២ ផ្លូវ​យើង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រចនា​ល្អៗ​នៅ​ព័ទ្ធ​តាម​ព្រំដែន​ទាំងអស់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង ហើយ​កសាង​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​សន្ដិភាព អភិវឌ្ឍន៍ និង​សហ​ប្រតិ​បត្ដិការណ៍​ជាមួយ​ប្រទេស​ជិតខាង​ចៀសវាង​មាន​សង្គ្រាម​។ ហើយ​ផ្លូវ​នេះ​ក៏​យើង​ត​ភ្ជាប់​មាន​ស្ពាន​អី​ដែរ គឺ​ថា​ស្ពាន​គ្រាន់តែ​ឆ្លង​ទន្លេ​មេគង្គ ឆ្លង​ទន្លេបាសាក់ និង​ឆ្លង​ទន្លេសាប មាន​រហូត​ដល់​១៧​ធំៗ​។ ហើយ​ចំណុច​ទី​៣ គឺថា ភ្លើង ភ្លើង​នេះ​ក៏​ជា​អាទិភាព​មួយ​នៅក្នុង​ទស្សនៈវិស័យ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ដែរ ដែល​រដ្ឋាភិបាល​លោក​យកចិត្ដទុកដាក់​ដោយ​ធ្វើយ៉ាងណា​ឲ្យមាន​អគ្គិសនី​ប្រើប្រាស់​បាន​ទូទាំងប្រទេ​ស​។  ឥលូវ​នេះ​យើង​បាន​កសាង​ទំនប់​វា​រីយ៍​អគ្គិសនី​ជាច្រើនហើយ ដែល​ផ្ដល់​ថាមពល​អគ្គិសនី​ជា​ង​១០០០​មេកា​វ៉ាត់​ហើយ​នៅ​ទូទាំង​ប្រទេស ក៏​ប៉ុន្ដែ​ទោះ​យ៉ាងណា​ក្ដី​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ដែល​កំលាំង​២០២០​នោះ​ទើប​យើង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ ដែល​អានុភាព​ថាមពល​ហ្នឹង​វា​ឡើង​ប្រហែល​ជិត​ដល់​២០០០​មេកា​វ៉ាត់​។ ហើយ​ថ្មីៗ​នេះ​ទៀត​រាជរដ្ឋាភិបាល​បាន​បើក​ទំនប់​វា​រី​អគ្គិសនី​មួយ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង​គេ​ហៅថា​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ។​ VOD: តើ​គណបក្ស​ប្រជាជន​មាន​គោល​នយោបាយ​យ៉ាងណា​ដែរ​ចំពោះ​យុវជន​កម្ពុជា​? ​លោក សុខ ឥសាន​៖ ជា​ការពិត​ហើយ គណបក្ស​ប្រជាជន​គិតគូរ​ណាស់​អំពី​អ្នក​បន្ដវេន​ជំនាន់​ក្រោយ យើង​ដឹង​ស្រាប់​ថា​គណបក្ស​ប្រជាជន​ដឹកនាំ​ហ្នឹង​គឺ​គិត​តាំងពី​ឆ្នាំ​១៩៧៩ រហូតមកដល់​ពេលនេះ គឺ​ជិត​៤០​ឆ្នាំ​ហើយ អញ្ចឹង​ទេ​មន្ដ្រី​គណបក្ស​ប្រជាជន​មួយចំនួនធំ​ហ្នឹង​ដល់​វ័យចាស់ អញ្ចឹង​ទេ​ឥឡូវនេះ​យើង​កំពុងតែ​សម្រុក​យកចិត្តទុកដាក់​ដើម្បី​កសាង​នៅ​ទំពាំង​ស្នង​ឬ​ស្សី ហើយ​ទំពាំង​ស្នង​ឬ​ស្សីជា​ស្រទាប់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ថា​ឲ្យ​យុវជន​ហ្នឹង​គឺ​ឲ្យមាន​ជំហរ​រឹងមាំ​ដូ​ចមន្ដ្រី​ជំនាន់​មុន​ដែរ ។ អញ្ចឹង​ទេ​បានជា​យើង​ឃើញថា រាជរដ្ឋាភិបាល​ជា​ក្នុង​អាណត្ដិទី​៥​នេះ​គឺថា​លោក​បាន​ខិតខំ​កសាង​ជាពិសេស​កម្មាភិបាល​ជា​នារី ហើយ​និង​កម្មាភិបាល​ជា​យុវជន ។ ក៏​ប៉ុន្ដែ​នៅ​មិនទាន់​បាន​សមស្រប​តាម​គណបក្ស​ទេ អញ្ចឹង​ទេ​ក្នុង​ទិសដៅ​ខាងមុខ​ទៀត​គឺ​គណបក្ស​ខិតខំ​កសាង​ជួរ​យុវជន នឹង​កសាង​សមាសភាព​នារី​នេះ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​បម្រើ​សំណូមពរ​នៃ​ការបន្ដ​វេណ​របស់​គណ​បក្ស​ត​ទៅ​មុខ​ទៀត​។​ VOD: តើ​អ្វី​ទៅជា​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រជាជន ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ទទួល​បានជោ​គ​ជ័យ​រហូតមកដល់​ពេលនេះ​? ​លោក សុខ ឥសាន​៖ ចំណុច​ខ្លាំង​របស់ [​គណបក្ស​] ប្រជាជន យើង​ដឹង​ហើយ​ថា គណបក្ស​ប្រជាជន​កើតឡើង​ដោយ​ប្រជាជន តាម​សំណូមពរ​ប្រជាជន​ធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន អញ្ចឹង​ទេ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ប្រជាជន​នៅ​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស​ប្រជាជន ហើយ​គណបក្ស​ប្រជាជន​ក៏​យក​ឧត្ដមគតិ​ប្រជាជន ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យស្រប​តាម​សំណូមពរ​របស់​ប្រជាជន ។ បញ្ហា​សំខាន់​គឺ​យើង​កសាង​សមិទ្ធផល​នានា​ដើម្បី​បំរើ​ប្រជាជន ហើយ​យើង​ធ្វើការ​ដោយ​ស្មោះត្រង់​បម្រើ​ប្រជាជន វា​សម​ស្រប​ទៅ​ឈ្មោះ​របស់​គណបក្ស​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា ។​ VOD: ការ​ដែល​យើង​ឃើញ​ស្ថានភាព​ជាក់ស្ដែង នៅក្នុង​អាណត្ដិ​នេះ គឺ​សំឡេង​នៃ​គណបក្ស​ប្រជាជន​បាន​ធ្លាក់ចុះ​មួយកម្រិត តើ​នៅក្នុង​អាណត្ដិ​ថ្មី​ទៀត សង្ឃឹម​ថា​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​នឹង​ឡើងវិញ ឬ​យ៉ាងណា​? ​លោក សុខ ឥសាន​៖ បាទ​ត្រង់​ចំណុច​នេះ​ខ្ញុំ​សូមបញ្ជាក់ថា សន្លឹកឆ្នោត​របស់​គណ​បក្ស​ប្រជាជន​មិន​ចុះ​ទេ ក៏ប៉ុន្ដែ​ដោយសារ​នយោបាយ​វា​ប្រែប្រួល ដោយសារ​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិមនុស្ស វា​ចូលគ្នា​ទៅ អា​រូបមន្ដ​ដែល​ចែក​តាម​វិធី​បែងចែក​អាសនៈ​ហ្នឹង វា​មាន​ការផ្លាស់ប្ដូរ អាហ្នឹង​វា​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ ។ អញ្ចឹង​ទេ​គឺ​យើង​មិន​មាន​ការព្រួយបារម្ភ​អី​ចំពោះ​ការធ្លាក់​ចុះ​នៅ​ពេល​ខាងមុខ​ទៀត​ទេ ហើយ​យើង​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​ដែល​មាន​ការ​ថ្នាំងថ្នាក់​ចំពោះ​មន្ដ្រី​ដឹកនាំ​មួយ​ចំនួន​ហ្នឹង គឺ​ថា​គាត់​នឹង​វិល​ងាក​មក​រក​គណបក្ស​ប្រជាជន​ឡើងវិញ ដោយសារ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​ហ្នឹង​បានចេញ​គោល​នយោបាយ​កែទម្រង់ ដើម្បី​កែ​ត​ទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ហើយ​ជាពិសេស​គឺ​ការកែប្រែ​ឥរិយាបថ​របស់​មន្ដ្រី​គ្រប់​ជាន់ថ្នាក់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សំដៅ​ឆ្ពោះ​ទៅ​មូលដ្ឋាន ហើយ​ឆ្ពោះទៅ​មូលដ្ឋាន​នេះ​ដើម្បី​បម្រើ​ប្រជាជន ជិតស្និទ្ធ​ជាមួយ​ប្រជាជន ហើយ​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាជន ។ នៅក្នុង​នេះ​យើង​អាច​ទាក់ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាជន​វិញ​បាន ។​ VOD: ក្រោយ​ពី​មរណភាព​សម្ដេច ជា ស៊ីម ទៅ តើ​គណបក្ស​ប្រជាជន នឹង​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ​នៅ​ថ្ងៃ​ខាងមុខ​? ​លោក សុខ ឥសាន​៖ ដូច​ខ្ញុំ​បាន​ជម្រាបជូន​អម្បាញ់មិញ​អញ្ចឹង ថា​កម្មវិធី​នយោបាយ​គណបក្ស​ប្រជាជន​មិន​មាន​ការផ្លាស់ប្ដូរ​ទេ គឺ​ថា​កសាង​ប្រទេស​កម្ពុជា​ប្រទេស​ឯករាជ្យ សន្ដិភាព អព្យាក្រឹត្យ មាន​ការអភិវឌ្ឍ ហើយ​សុភមង្គល​សម្រាប់​ប្រជាជន​យើង​ទូទាំង​ប្រទេស មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ។ បាទ​អញ្ចឹងទេ ក្រោយ​ពី​មរណភាព​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម មក​ក៏​គណបក្ស​នៅ​តែ​បន្ដ​វីរៈភាព បុព្វហេតុ​តស៊ូ និង​ឧត្ដមគតិ​របស់​សម្ដេច ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​គណបក្ស​ដដែល​ទៀត ។​ VOD: តើ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​គណបក្ស​ប្រជាជន​នឹង​ប្រើ​យុទ្ធសាស្ដ្រ​អ្វី​ដើម្បី​ទទួលបាន​ជោគជ័យ​ទៀត​? ​លោក សុខ ឥសាន​៖ បញ្ហា​សំខាន់​គឺ​យើង​នៅ​រក្សា​កម្មវិធី​នយោបាយ​របស់​គណបក្ស​ហ្នឹង​គឺ​យើង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ ហើយ​កសាង​អភិវឌ្ឍ​ប្រទេស​ហ្នឹង​ឲ្យ​រីកចម្រើន ហើយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​ឲ្យឃើញ​ជាក់ស្ដែង ។ ហើយ​បញ្ហា​សំខាន់​ដើម្បី​មាន​កម្លាំង​សរុប​បាន​នេះ គឺ​គណបក្ស​ប្រជាជន​នៅ​តែ​រក្សា​ភាព​សាមគ្គី ឯកភាព​ផ្ទៃក្នុង​រឹង​ម៉ាំ​ដើម្បី​ធ្វើ​ជា​ស្នូល​ដឹកនាំ​ក្នុង​សង្គម​ជាតិ​កម្ពុជា​យូរអង្វែង​ត​ទៅ​មុខ​ទៀត ៕ ​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

[អានបន្ត]
បទសម្ភាសន៍​៖ ការធ្វើ​ច្បាប់​ដែល​មិន​បើកទូលាយ​បង្ក​ការរាំងស្ទះ​ច្រើន​ពេល​អនុវត្តន៍​

ថ្ងៃអង្គារ ទី2 មិថុនា 2015, 04:08 PM

​ច្បាប់​គឺជា​លិខិត​បទដ្ឋាន​ដែល​តាក់តែងឡើង ដោយ​មាន​ការអនុម័ត​ពី​រដ្ឋសភា និង ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ ហើយ​ដាក់​ប្រើ​ទូទាំង​ប្រទេស​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងសង្គម ។ អ្នកជំនាញ​ពន្យល់ថា ក្នុង​ដំណើរការ​ធ្វើ​ច្បាប់​នោះ ប្រសិនបើ​មិន​បាន​បើកទូលាយ​ទេ នឹង​បង្ក​ការរាំងស្ទះ​ច្រើន​នៅពេល​អនុវត្តន៍​។​ សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក ពៅ មេត្តា អ្នកយក​ព័ត៌មាន VOD និង​លោកមេធាវី មឿន សុវណ្ណ ។​

[អានបន្ត]
បទសម្ភាសន៍ជាមួយអ្នកជំនាញ អំពីការកើនឡើងនៃកម្តៅផែនដី និងផលប៉ះពាល់របស់វា

ថ្ងៃសៅរ៍ ទី30 ឧសភា 2015, 10:33 AM

ការកើនឡើងកម្តៅនៃផែនដី នៅប៉ុន្មានខែចុងក្រោយនេះ ឃើញថា មានសភាពខុសប្លែកពីឆ្នាំកន្លងទៅ។ នៅកម្ពុជា កម្តៅបានកើនរហូតដល់៤០អង្សា នៅតាមតំបន់មួយចំនួន ដែលកម្តៅនេះមិនធ្លាប់មានពីមុនមកនោះទេ ។ ចំណែកនៅប្រទេសឥណ្ឌា កម្តៅផែនដីបានឡើងរហូតដល់៥០អង្សា បណ្តាលឲ្យស្លាប់ប្រជាជនជាង១៥០០នាក់នៅសប្តាហ៍នេះ ។ តើកត្តាអ្វីខ្លះដែលនាំឲ្យមានកម្តៅផែនដីចេះតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ?  ហើយវាផលប៉ះពាល់អ្វីខ្លះដល់វិស័យកសិកម្ម និងត្រូវបន្សាំខ្លួនដោយរបៀបណា? សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អ៊ឹង ប៊ុនថន នៃវិទ្យុVODជាមួយលោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា។

[អានបន្ត]
​បទសម្ភាសន៍​៖ ការតស៊ូ​មតិ​របស់​សង្គម​ស៊ីវិល​នៅ​សហរដ្ឋអាមេរិក​ទាក់ទិន​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​

ថ្ងៃពុធ ទី27 ឧសភា 2015, 10:57 AM

​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ ដែល​បាន​ទាញ​ការចាប់អារម្មណ៍ ក៏ដូចជា​ការព្រួយបារម្ភ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដោយ​ទទូច​ឲ្យ​រដ្ឋាភិបា​លបើក​ឲ្យមាន​ការប្រឹក្សា​យោបល់​ជា​សាធា​រ​ណៈ​ជា​មួយ​ដៃគូ​ពាក់ព័ន្ធ ។ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ការព្រួយបារម្ភ​ថា​ច្បាប់​នេះ​នឹង​អាច​រឹតត្បិត​សេរី​របស់​អង្គការ​សមាគម​នោះ បាន​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ការគាំទ្រ​ការតស៊ូ​មតិ​របស់​ខ្លួន ។​ ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង VOD ជាមួយ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​ (CCC) លោក សឿង សារឿ​ន ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​សម្រាប់​យុទ្ធនាការ​តស៊ូ​មតិ​នេះ ។​ VOD៖ តើ​លោក​អាច​ជួយ​ពន្យល់​ឲ្យ​កាន់តែ​ជាក់លាក់​ពី​គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​​សហរដ្ឋអាមេរិក​នេះ​គឺ​ដើម្បី​ធ្វើ​អ្វី​ខ្លះ​ដែរ​? លោក សឿង សារឿន​៖ ​គោលដៅ​សំខាន់​ដែល​គណៈប្រតិភូ​យើង​ទាំង​៤​រូប ក្រោម​ការអញ្ជើញ និង​រៀបចំ​ដោយ​អង្គការ​Oxfarm គឺ​មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ​ទី​១ យើង​អំពាវនាវ​ឲ្យមាន​ការគាំទ្រ​នូវ​យុទ្ធនាកា​ររបស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​យើង ដែល​យើង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យើង​ឲ្យ​គាត់​បញ្ឈប់​ការអនុម័ត​ច្បាប់​ស្ដីអំពី​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល និង​ទី​ពីរ​ដើម្បីឲ្យ​នៅពេល​ដែល​គាត់​បញ្ឈប់​ការអនុម័ត​ហ្នឹង គឺ​ដើម្បី​យើង​ទាមទារ​ឲ្យមាន​ការពិគ្រោះ​យោបល់​ឲ្យបាន​ទូលំទូលាយ ដើម្បី​ឲ្យមាន​ការចូលរួ​ម​ពី​អង្គការ​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ទូទៅ​ទៅលើ​សេចក្ដីព្រាងច្បាប់​ហ្នឹង ហើយ​និង​ទី​៣​រឿង​សំខាន់ ដោយសារ​សង្គម​ស៊ីវិល​ពិនិត្យឃើញថា រាល់​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​កន្លង​មក​ហ្នឹង​តែងតែ​មាន​បញ្ហា តែងតែ​មាន​ការអំពាវនាវ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ឲ្យមាន​ការ​ចូលរួម​ពី​មជ្ឈដ្ឋាន​សាធារណៈ និង​អង្គការ​សង្គម​ស៊ីវិល ហើយ​បែបនេះ​គោលដៅ​ទី​៣​របស់​យើង​ហ្នឹង គឺ​យើង​សុំឲ្យ​មាន​ការគាំទ្រក៏​ដូចជា​ជំរុ​ញ​ឲ្យ​រដ្ឋសភា​ហើយ​និង​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ឲ្យមាន​ការរៀបចំ​នូវ​ក្របខ័ណ្ឌ​ច្បាប់ ឬក៏​យន្តការ​ដ៏​សំខាន់​មួយ​ដើម្បី​ឲ្យមាន​ការជជែក​គ្នា​បានប្រសើរ ជា​ពិសេស​យើង​ចង់​និយាយឲ្យចំ​ថា ឲ្យមាន​ច្បាប់​ស្ដី​អំពី​ការធ្វើ​សេចក្ដីព្រាងច្បាប់ ។​ VOD៖ ​ក្រៅពីនោះ តើ​ក្រុម​គណៈប្រតិភូ​បាន​លើក​ជា​កង្វល់​អ្វីខ្លះ ទៅដល់​មន្ត្រី​ដែល​គណៈប្រតិភូ​បាន​ជួប​? លោក សឿង សារឿន​៖ ​កង្វល់​ដែល​សំខាន់​គឺ​យើង​លើក​ឡើង​អំពី​ស្ថានភាព​នយោបាយ​ដែល​បាន​កើតឡើង​នា​ពេល​ថ្មីៗ​នេះ ហើយ​ជាពិសេស​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់​មួយចំនួន​ដែល​រដ្ឋាភិបាល​ក្រោយពី​ការបោះឆ្នោត​ឆ្នាំ​២០១៣ គាត់​បាន​ណែនាំ​ឲ្យមាន​ការពិភាក្សា ឬក៏​អនុម័ត​ច្បាប់​ចំនួន​១២ ។ ហើយ​កង្វល់​ដែល​សំខាន់​របស់​យើង​យើង​ឃើញថា បទពិសោធ​នៃ​ការ​ធ្វើ​សេចក្ដី​អនុម័ត​ច្បាប់​៥​រយៈពេល​ថ្មីៗ​នេះ នៅ ពាក់កណ្ដាល​ឆ្នាំ​២០១៤ ដែល​រាជរដ្ឋាភិបាល​មាន​សភា​តែ​បក្ស​មួយ​គាត់​អនុម័ត​ច្បាប់​ចំនួន​៣ ដែល​ទាក់ទង​ការគ្រប់គ្រង​តុលាការ ហើយ​យើង​ឃើញថា​មាន​មាត្រា​មួយចំនួន​ដែល​ត្រូវឲ្យមាន​ការ​ធ្វើ​ការពិនិត្យ​ឡើង​វិញ ឬ​ធ្វើ​វិសោធនកម្ម​ឡើងវិញ នូវ​ច្បាប់​សំខាន់ៗ​នៃ​ការគ្រប់គ្រង​តុលាការ​ហ្នឹង យើង​ក៏​បាន​លើកឡើង​នូវ​កង្វល់​នៃ​ច្បាប់​ទាកទង​នឹង​ការជ្រើសរើស​សមាជិក​រដ្ឋសភា​ដែល​មាន​មាត្រា​មួយចំនួ​ន​យ៉ាងហោច​៧​ទៅ​៨​មាត្រា ដែល​យើង​ចង់ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​ដែរ ។​ VOD៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ តើ​ក្រុម​គណៈប្រតិភូ​បាន​ជួប​អ្នក​ណា​ខ្លះ​ដែរ​? លោក សឿង សារឿន​៖ ​យើង​បាន​ជួប​ច្រើន យើង​បាន​ជួប​ក្រសួងការបរទេស ឬ​ក៏​រដ្ឋាភិបាល​អាមេរិក​ហ្នឹង​តែម្ដង ដែល​គាត់​ទទួលបន្ទុក​ខាង​ការងារ​នយោបាយ និង​បរទេស ។ យើង​ក៏​បាន​ជួប​ជាមួយ​មន្ត្រីសភា​ជាន់​ទាប ហើយ​និង​មន្ត្រី​ព្រឹទ្ធសភា ។ យើង​ក៏​បាន​ជួប​ជាមួយ​គេ​ហៅថា National Security Council (​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​) ដែល​ស្ថិតនៅក្រោម White House (​សេត​វិមាន​) ។ ហើយ​យើង​ក៏​បាន​ជួប​ជាមួយ​ដៃគូ​អភិវឌ្ឍ​សំខាន់ៗ​មួយចំនួន​ធំ​ដូច​ជា ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​សហរដ្ឋអាមេរិក USAID ។ យើង​បាន​ជួប​ជាមួយ​JICA នៅ​សហរដ្ឋអាមេរិក​នេះ ។ យើង​ក៏​បាន​ជួប​ជាមួយ​EU ខាង​EU​ដែល​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក ។ យើង​បាន​ជួប​ជាមួយ​IMF ជួប​ជាមួយ World Bank ហើយ​យើង​ក៏​បាន​ជួប​ជាមួយ​អង្គការ​អន្តរជាតិ​សំខាន់ៗ​ដូចជា Oxfarm ខ្លួន​ឯង​ហ្នឹង យើង​ក៏​បាន​ជួប​ជាមួយ​ICNL Freedom House ។ យើង​ក៏​បាន​ជួប​បងប្អូន​ខ្មែរ​យើង​នៅ​សហរដ្ឋអាមេរិក ដូច​នៅ​ក្រុង​វ៉ាស៊ីនតោន​នេះ ក៏​ដូច​គ្នា​បងប្អូន​យើង​នៅ​ទីក្រុង Lowell រដ្ឋ​Massachusetts ។​ VOD៖ ​តើ​អ្វីខ្លះ​ជា​លទ្ធផល​សំខាន់ៗ​ដែល​ទទួលបាន​ពី​ទស្សនកិច្ច​នេះ​? លោក សឿង សារឿន​៖ ​យើង​មើល​ជា​រួម​គឺ បេសកកម្ម​របស់​យើង​ហាក់​ទទួលបាន​ការសន្យា​ច្រើន ពី​អ្នក​ដែល​យើង​ជួប​ទាំងអស់​ហ្នឹង ទី​១​គឺ​ពួកគាត់​គាំទ្រ​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​អំពាវនាវ​ឲ្យមាន​បញ្ចេញ​នូវ​សេចក្ដីព្រាងច្បាប់ជា​ផ្លូវការ​ជា​សាធារណៈ ហើយ​ទី​ពីរ​ឲ្យមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ប្រឹក្សា​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ហើយ​និង​ទី​៣​ឲ្យមាន​ការពន្យា​នៅ​ក្នុង​ការអ​នុម័ត​ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​នេះឯង និង​លើសពី​នេះ​គាត់​ក៏​គាំទ្រ​ឲ្យមាន​យន្តការ​ជាក់លាក់ ជាពិសេស​ច្បាប់​ស្ដី​អំពី​ដំណើរការ​នៃ​ការធ្វើ​សេចក្ដីព្រាងច្បាប់​ហ្នឹង ។ ស្ថាប័ន​ភាគច្រើន​ដែល​យើង​បាន​ជួប​ក៏​គាត់​នឹង​ពិនិត្យពិច័យ ថា​តើ​គាត់​អាច​ចូលរួម​អន្តរា​គន៍​យ៉ាងម៉េច ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​សំខាន់ៗ ដែល​បាន​អនុម័ត​កន្លងមក​ហ្នឹង ដូចជា​ច្បាប់​ស្ដីពី​ការបោះឆ្នោត និង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​តុលាការ ។ យើង​ក៏​បាន​លើក​ទាក់ទង​នឹង​ច្បាប់ Union Law ច្បាប់​ស្ដីអំពី Cybercrime Law ហើយ​ពួកគាត់​ក៏​បាន​ចូលរួម​នៅក្នុង​ការអំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ។ ហើយ​លើសពីនេះ​ទៀត​ក៏​នឹងមាន​មន្ត្រីជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក គាត់​នឹង​ជជែក​ជា​លក្ខណៈ​ផ្លូវការ ឬក៏​ផ្ទាល់​ជាមួយនឹង​ថ្នាក់ដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង ឬក៏​អាច​ឈានទៅដល់​មាន​ការចេញលិខិត​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។​ ​ពេល​យើង​ទៅ​ជួប​បងប្អូន​នៅ​ទីក្រុង Lowell យើង​សំណាង​យើង​បាន​ជួប​ថ្នាក់​ដឹកនាំ​នៅ​រដ្ឋ​នោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន ។ យើង​បាន​ឆ្លង​យោប់​ពួកគាត់ គឺ​យើង​សប្បាយ សប្បាយ​ត្រង់​ថា គំនិត​ពួកគាត់​ដូចគ្នា ប៉ុន​គ្រាន់តែ​Process ខុសគ្នា ។ ហើយ​ដែល​ខ្ញុំ​មើល​ឃើញ គណបក្ស​ប្រជាជន​គាត់​មាន​ជំហ​រថា គាត់​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ឲ្យមាន​ច្បាប់ ប៉ុន្តែ​គាត់​ក៏​បាន​បញ្ជាក់ថា គាត់​មិន​ចង់​ឃើញ​ច្បាប់​ហ្នឹង​ដែល​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល រឹត​ត្បិត​ការ​វិភាគទាន​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ប្រយោជន៍​របស់​ប្រជាជន​ដែរ ។ ហើយ​គាត់​ក៏​ចង់​ឃើញ​សភា​ហ្នឹង​មាន​ការដេញដោល​ច្រើន គាត់​ចង់​ឃើញ​សភា​ហ្នឹង​ឲ្យមាន​ការបើកចំហរ​ដល់អ​ង្គ​ការ​សង្គម​ស៊ីវិល ។ អញ្ចឹង​យើង​ឃើញ​ថា​ស្មារតី​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​នេះ គឺ​គាត់​ចង់ឃើញ ហើយ​និង​សង្ឃឹម​ថា​ក៏​ដូច​គ្នា​នូវ​ស្មារតី​ដូច​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នៅ​ប្រទេស​កម្ពុជា​ដែរ ។ ដូចគ្នា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គាត់​ចង់​ឲ្យ​ពិនិត្យ​មើល​ច្បាប់​ដែលមា​ន​បច្ចុប្បន្ន​ហ្នឹង​គ្រប់គ្រាន់​ហើយ​ឬ​នៅ​មុនពេល​ដែល​អនុម័ត​ច្បាប់​ស្ដីពី​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ហ្នឹង ព្រោះ​បង្កើត​ច្បាប់​ហ្នឹង​មែន ក៏ឲ្យច្បាប់​ហ្នឹង​វា​បំពេញ​បន្ថែមច​ន្លោះ​ច្បាប់​ដទៃ​ទៀត​មិនទាន់មាន ។ គាត់​ក៏​អំពាវនាវ​ឲ្យមាន​ការពិគ្រោះ​យោបល់ ហើយ​បើ​អាចធ្វើ​បាន​គួរ​បញ្ជូន​ច្បាប់​ហ្នឹង​មកវិញ ដល់​ក្រសួង​ជំនាញ​ដើម្បី​ពិនិត្យ​ពិចារណា​ទៅ​លើ​សេចក្ដីព្រាងច្បាប់​នេះ ។ ហើយ​ស្រដៀង​គ្នា​នៅ​វ៉ាស៊ីនតោន​នេះដែរ យើង​ជួប​ក្រៅ​ផ្លូវការ​ទេ​នៅ​វ៉ាស៊ីនតោន​នេះ​គឺ​គាត់​ចង់​ឃើញ​អញ្ចឹង​ដូចគ្នា ។​ VOD៖ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​មួយ ដោយ​អះអាង​ថា ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដូចជា​កតិកាសញ្ញា​អន្តរជាតិ​នានា ហើយ​ក្រសួង​ក៏​បាន​អំពាវនាវ​កុំឲ្យ​មាន​ការព្រួយបារម្ភ​ពី​ការ​រឹត​ត្បិត​សិទ្ធិសេរីភាព​នេះ​ផងដែរ ។ តើ​លោក​យល់​យ៉ាងណា​ដែរ​ចំពោះ​ការលើកឡើង​នេះ​? លោក សឿង សារឿន​៖ ​ការលើកឡើង​របស់​លោក ការសន្យា​របស់ (​ស ខេង​) គឺ​យើង​សប្បាយរីករាយ ដែល​ថា​មិន​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​និង​ធ្វើ​អ្វី​នឹង​លើកកម្ពស់​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ការអភិវឌ្ឍ អញ្ចឹង​សម្រាប់​ខ្ញុំ អាចនិយាយបាន​ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល​គឺ​យើង​សប្បាយ​ណាស់ ព្រោះ​យើង​ចង់​ចូលរួម​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យបាន​ប្រសើរ ឲ្យមាន​និរន្តភាព ហើយ​និង​ប្រកប​ដោយ​ប្រជាធិបតេយ្យ ។ អ្វី​ដែល​យើង​មិនទាន់​ទុកចិត្ត​នោះ នៅក្នុង​ឆ្នាំ​២០១១​យើង​សប្បាយ​ដោយ​មាន​ការពិគ្រោះ​យោបល់ ប៉ុន្តែ​ក្រោយពី​ការពិគ្រោះ​យោបល់​គឺ​យើង​ឃើញ​មាន​មាត្រា​មួយចំនួន​ដែល​នៅ​សេសសល់​ដែល​យើង​គិតថា​ជា​មាត្រា​មួយ​ដែល​ផ្ទុយ​ពី​អ្វី​ដែល​ឯកឧត្ដម ស ខេង គាត់​លើកឡើងថា​មិន​រឹតត្បិត​សិទ្ធិសេរីភាព វា​មិន​រឹត​ត្បិត​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល ។ មាត្រា​សេសសល់​មួយចំនួន​នោះ​ហើយ​ដែល​យើង​មាន​កង្វល់​ដែល​នឹង​អាច​រឹតត្បិត​សិទ្ធិសេរីភាព រឹត​ត្បិត​ការចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល អញ្ចឹង​ហើយ​បាន​យើង​សុំ​ឲ្យមាន​ការពិគ្រោះ​យោបល់ ឯ​រដ្ឋធម្មនុញ្ញ​ក៏​លោក​មិន​បាន​បិទ​សិទ្ធិ​ក្នុង​ការពិគ្រោះ​យោបល់ បិទ​សិទ្ធិ​ក្នុង​ការបើកឲ្យ​មាន​ការពិ​គ្រោះ​យោបល់​ជាមួយ​សាធារណជន​ហើយ​និង​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ។ អញ្ចឹង​សុំឲ្យ​ពិនិត្យមើល​ការអំពាវនា​វ​របស់​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​ឡើងវិញ ។​ VOD៖ ​សម្រាប់​ច្បាប់​ស្ដី​ពី​ការតាក់តែង​ច្បាប់​នេះ​វា​មាន​សារៈសំខាន់​យ៉ាង​ណា​ខ្លះ​ចំពោះ​ប្រទេស​កម្ពុជា​? លោក សឿង សារឿន​៖ ​ប្រយោជន៍​ទី​មួយ​ខ្ញុំ​គិតថា អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វថ្ងៃ​នាំគ្នា​អំពាវនាវ​អ​ញ្ចេះ នាំគ្នា​ស្នើសុំ​អញ្ចេះ​ទៅ​រដ្ឋាភិបាល​ឆ្លើយតប​អញ្ចេះ ឆ្លើយតប​អញ្ចុះ​ហ្នឹង​នឹង​កាត់បន្ថយ​ច្រើនណាស់ ។ ហើយ​ទី​ពីរ ផលប្រយោជន៍​នោះ​គឺ ច្បាប់​នោះ​ឯង​នឹង​តំណាង​សំឡេង​គ្រប់​ស្ថាប័ន តំណាង​សំឡេង​ប្រជាពលរដ្ឋ​ទាំងមូល​តែម្ដង ។ ខ្ញុំ​ឯកភាព​ដែល​យើង​មាន​រដ្ឋសភា​ព្រឹទ្ធសភា​ធ្វើ​ច្បាប់ ប៉ុន្តែ​វា​អត់​មាន​អី​ខុស​ទេ ដែល​សមត្ថភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ហើយ គួរតែមាន​យន្តការ​បើក​ចំហរ​ឲ្យ​គាត់​ប្រើប្រាស់​សមត្ថភាព​ពួកគាត់​ហ្នឹង​ចូលរួម​លើកកម្ពស់​គុណភាព​នៃ​ការតាក់តែង​ច្បាប់ អាហ្នឹង​ទី​ពីរ​គឺ​ខ្លឹមសារ​នៃ​ច្បាប់​ហ្នឹង​នឹង​អាច​ប្រសើរ ។ ហើយ​ទី​៣​នៅពេលដែល​យើង​ចូលរួម​នៅក្នុង​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់ គឺ​ពួកយើង​យល់​ពី​ខ្លឹមសារ​នៃ​ច្បាប់ ដល់ពេល​ដែល​អនុវត្ត​ច្បាប់​នោះ គឺ​វា​បាន​ប្រសើរ​តែម្ដង ៕ សូម​សរសេរ​មក​លោក អុិត សូធឿត តាម​រយៈ sothoeuth@vodhotnews.com

[អានបន្ត]
Page: 1/9 123456789

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To