ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី21 កុម្ភៈ 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព្រំដែន

អ្នកស្រាវជ្រាវព្រំដែនថាបង្គោលព្រំដែនកម្ពុជា/វៀតណាមបានបោះបង្គោលចូលដីគ្នាទៅវិញទៅមក

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 04:33 PM

ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថាខ្លួនបានរកឃើញថាបង្គោលព្រំដែនរវាងកម្ពុជា/វៀតណាមដែលបោះរួចប្រមាណ១ពាន់បង្គោលមេនិងបង្គោលរណបភាគច្រើនបានបោះចូលដីគ្នាទៅវិញទៅមកដោយលោកថានេះជាកំហុសប្រវត្តិសាស្ត្រ។ ប្រធានក្រុមស្រាវជ្រាវលោក សុខ ទូច ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថាក្រុមការងារលោកបានចុះស្រាវ​ជ្រាវចំនួនជាង៧ខែចម្ងាយ​៥០០គីឡូម៉ែត្រក្នុងខេត្តចំនួន៤រួមមានខេត្តកំពត ត្បូងឃ្មុំ កណ្តាល និងខេត្តស្វាយរៀងបានរកឃើញ​បង្គោលព្រំដែនរវាងកម្ពុជាវៀតណាមដែលបោះហើយនោះរួមមានបង្គោលរៀង បង្គោលរណប បង្គោល៨៥ និងបង្គោល​បារំាង​។ លោកថាបង្គោលព្រំដែនកម្ពុជា/វៀតណាមដែលបោះរួចទំាងនោះបានបោះចូលដីគ្នាទៅវិញទៅមកដោយលោកអះអាងថាករណីនេះមិនមែនជាកំហុសថ្នាក់ដឹកនាំនៃប្រទេសទំាងពីរនោះទេ។ លោកមានប្រសាសន៍ថា៖ “មិនមែនតែកម្ពុជាទេ វៀតណាមក៏ចូលហេតុអីបានចូលពីព្រោះប្រវត្តិសាស្ត្របង្ហាញហើយ កម្ពុជា វៀត​ណាម ឡាវ ត្រូវបានត្រួតត្រាដោយកូសាំង​ស៊ីន បើយើងនិយាយពីប្រវត្តសាស្ត្រមិនមែនដីយើងនូវកន្លែងហ្នឹងទេដីយើងនៅព្រៃ​​នគរ ប៉ុន្តែយើងគ្មានស្អីជាអំណះអំណាងអញ្ចឹងក្រោយពីយើងទទួលបានឯករាជ្យមកយើងគ្មានបានផលប្រយោជន៍អ្វីអំពីកូសាំង​​ស៊ីនបន្តិចទេ ហើយកូសាំង​ស៊ីននេះតើអ្នកណាអ្នកគូសមិនមែនវៀតណាមគូសមិនមែនឡាវគូសមិនមែនកម្ពុជាគូសទេគឺបារំាងគូសអញ្ចឹងប្រទេសទំាងពីរបានយល់ព្រមព្រំដែនកូសាំង​ស៊ីនអញ្ចឹងបើយល់ព្រមព្រំដែនកូសាំង​​ស៊ីនយើងទទួល​យកមរកតហ្នឹង”។ លោក សុខ ទូច ថ្លែងទៀតថានៅពេលក្រុមការងាររបស់លោកស្រាវជ្រាវបង្គោលព្រំដែនចប់នៅឆ្នាំ២០១៧នោះក្រុមការងាររបស់លោកនឹងធ្វើរបាយការណ៍ដាក់ទៅរដ្ឋាភិបាលដោះស្រាយលើបញ្ហានេះជាមួយភាគីវៀតណាម។ អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី មានប្រសាសន៍ថាជៀសវាងឆ្លើយដាក់គ្នាទៅវិញទៅមក។ លោកថា រដ្ឋាភិបាលត្រូវស្នើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិម្តងទៀតឬសុំឲ្យអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្តាលចុះឃ្លំាមើលការបោះបង្គោលឬផ្ទៀងផ្ទាត់បង្គោលដែលបោះរួច នោះនឹងទទួលបានផលវិជ្ជមាន។ លោកបន្តថា៖ “រដ្ឋាភិបាលត្រូវស្នើទៅអង្គការសហប្រជាជាតិម្តងទៀតសុំឲ្យអង្គការសហប្រជាជាតិរកឲ្យឃើញ(ផែនទី)ហើយបានផែនទីហ្នឹងហើយបានយើងធ្វើការផ្ទៀង​ផ្ទាត់តាមបែបចូលរួមមិនអាចខាងរដ្ឋាភិបាលម្នាក់ទេត្រូវការចូលរួមពីអ្នកពាក់ព័ន្ធដទៃទៀតទី៣មិនត្រឹមតែការចូលរួមទេពីព្រោះព្រំដែនវាជាអធិបតេយ្យភាពជាតិត្រូវមានត្រូវស្នើទៅប្រទេសទី៣ណាមួយមកធ្វើជាសាក្សីមកធ្វើជាអាជ្ញាកណ្តាលនៅក្នុងការពិនិត្យមើលបញ្ហាព្រំដែនហ្នឹងហើយចាប់ផ្តើមបោះទៅអាហ្នឹងវាត្រឹមត្រូវ”។ គួររំឮកថាការបោះបង្គោលព្រំដែនកម្ពុជា/វៀតណាមនេះត្រូវបានគណបក្សប្រឆាំងរិះគន់ថាកម្ពុជាបានចាញ់ប្រៀបវៀតណាម ធ្វើឲ្យបាត់បង់ទំហំដីមួយផ្នែកទៅប្រទេសជិតខាងនេះ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលវិញបានច្រានចោលការចោទប្រកាន់នេះដោយអះអាងថាផែនទីដែលរដ្ឋាភិបាលមានសម្រាប់បោះបង្គោលព្រំដែនជាមួយវៀតណាមដូចគ្នាទៅនឹងផែនទីដែលបានផ្ទៀងផ្ទាត់​ពីប្រទេសបារាំងនិងអង្គការសហប្រជាជាតិខ្នាត១/១០០.០០០។ គួរបញ្ជាក់ថាការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមបានធ្វើឡើងកាលពីឆ្នាំ២០០៦ ក្នុងបណ្តោយព្រំដែនកម្ពុជានិងវៀត ណាមប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរបានកំណត់ថាត្រូវបោះបង្គោលព្រំដែនចំនួន៣៧៥បង្គោល។ របាយការណ៍ដែលគណៈកម្មាធិការព្រំដែនកម្ពុជាបង្ហាញនៅពាក់កណ្តាលឆ្នាំ២០១៥នេះបង្គោលព្រំដែននៃប្រទេសទាំងពីរទើបបោះបានចំនួន៨៣ភាគរយ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រដ្ឋាភិបាល​ថា​បង្គោល​ព្រំដែន​វៀតណាម​ភាគច្រើន​បោះ​ចូល​ដី​កម្ពុជា

ថ្ងៃសៅរ៍ ទី30 មករា 2016, 05:27 PM, (2)

​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែនរបស់​រដ្ឋាភិបាល នៅ​រាជ​បណ្ឌិត្យ​សភាកម្ពុជា អះអាងថា ខ្លួន​បាន​រកឃើញថា បង្គោល​ព្រំដែន​រវាង​កម្ពុជា​វៀតណាម​ដែល​បោះ​រួចភាគ​ច្រើន លោក​ថា បាន​បោះ​ចូ​លខាងដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​។​ ​ប្រធាន​ក្រុម​ស្រាវជ្រាវលោក សុខ ទូច មានប្រសាសន៍ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​សៅរិ៍​នេះថា ក្រុម​ការងារ​លោក បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បង្គោល​ព្រំដែន​រវាង​កម្ពុ​ជា​វៀតណាមដែល​បោះ​ហើយ​មាន​ចំនួន​ជិត​១​ពាន់​បង្គោល ដែល​ភាគច្រើន​បង្គោល​ទាំងនោះ លោក​ថា​ភាគី​វៀតណាម​បោះ​ចូល​ទឹកដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​ពី​បង្គោល​ចាស់ សម័យ​អាណានិគម​បារាំង​៖”​យើង​ឃើញ​បង្គោល​ធំ​សព្វថ្ងៃ​ហ្នឹង ធម្មតា តាម​អ្នកបច្ចេកទេស តាម​យើង​បាន​សួរ គេ​មិន​បោះ​ទៅ​លើ​បង្គោល​ចាស់ កាលណា​យើង​បោះ​លើ​បង្គោល​ចាស់​ទៅ​វា​បាត់ គេ​ហៅថា ធាតុ​ដើម បាត់​ធាតុ​ដើម​វា​នាំ​ឲ្យ​អ្នក​នយោបាយ ចេះតែ​ថា ចូល​ចេះ ចូល​ចុះ អញ្ចឹងទេ គម្លាត​កន្លែង​ខ្លះ​ទៅ​៣​ម៉ែត្រ កន្លែង​ខ្លះ​ទៅ​៥​ម៉ែត្រ បាទ​ភាគច្រើន​ចូលមក​កម្ពុជា​”​។​ ​លោក សុខ ទូច បញ្ជាក់ថា ព័ត៌មាន​លំអិត​ពី​ការស្រាវជ្រាវ​ព្រំដែន​នេះ លោក​នឹង​ធ្វើសិក្ខាសាលា​បង្ហាញ​​នៅ​ថ្ងៃ​ទី​៤​​ខែ​កុម្ភៈ​។​

[អានបន្ត]
​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ព្រមាន​ចាត់វិធានការ​តំណាង​អ្នក​តវ៉ា​ដីធ្លី​

ថ្ងៃសៅរ៍ ទី16 មករា 2016, 02:08 PM

​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រមាន​ចាត់វិធានការ តំណាង​អ្នក​តវ៉ា​ដីធ្លី​៣​នាក់ នៅ​ខេត្ត​នេះ ដោយ​អះអាង​ថា បុរស​ទាំង​៣​នាក់​នោះ ជា​មេ​ក្ខោង​ក្នុង​ចលនា តវ៉ា​ទាមទាររស់នៅ​ក្នុង​តំបន់ ស្វាយជ្រំ ស្ថិតក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​។ ​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រ ចុះ​ថ្ងៃ​ទី​១៥ ​ខែ​មករា ឲ្យដឹងថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ មាន​ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរខេត្ត គណ​មេបញ្ជាការ​សមរភូមិ​ទិស​ប្រាសាទ​ព្រះវិហារ និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​ទៀត សម្រាប់​ដោះស្រាយ​គោល​ចំពោះ​ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​អភិរក្ស មក​តាំង​ទីលំនៅ​ថ្មី​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ។​

[អានបន្ត]
​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​សម្រាប់​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេសជិតខាង​

ថ្ងៃសៅរ៍ ទី26 ធ្នូ 2015, 03:15 PM

​រដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ដើម្បី​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស​ជិតខាង ស្របតាមសន្ធិសញ្ញា អនុសារណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង​នានា ដែល​ប្រទេស​និមួយៗបាន​ព្រមព្រៀង​គ្នា​កន្លងទៅ​។​ ​តាម​សេចក្តីសម្រេចរបស់​រដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​១៧​ខែ​ធ្នូ បាន​បង្កើតឲ្យមាន​គណៈកម្ម​ការចម្រុះ​ខណ្ឌសីមា ចំនួន​៣សម្រាប់​បោះបង្គោល​ព្រំដែន​គោក ជាមួយ​ប្រទេស ឡាវ ថៃ និង​វៀតណាម​។​

[អានបន្ត]
​លោក សួន សេរី​រដ្ឋា​៖​ សាក្សី​រស់​ថា​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ខ្លះ​ចូល​ដី​ខ្មែរ

ថ្ងៃសុក្រ ទី23 តុលា 2015, 05:43 PM

ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន ខេត្ត​ស្វាយរៀង​ជាប់​ប្រទេស​វៀតណាមអះអាងថា លោក​នឹង​ជំរុញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឡើងវិញ បន្ទាប់​ពីលោក​ទទួល​បាន​ការ​ត្អូញត្អែរ​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​ថាវៀតណាម​បោះបង្គោល​ចូល​ទឹកដី​ខ្មែរ​។​ លោក ​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ព្រះមហាក្សត្រ​ទើប​ព្រះរាជទាន​ការលើកលែង​ទោស​នោះ នៅ​ថ្ងៃ​ទី២៣ ខែតុលា​នេះ បាន​ដឹកនាំ​ក្រុមការងារ​របស់​លោក​ចំនួន២០នាក់ ចុះ​ដល់​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិតក្នុង​ភូមិ​បាក់​ប្រាជ្ញ និង​ភូមិ​តា​សួរ ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។ លោក​បន្តថា នៅពេល​ទៅដល់​ត្រង់បង្គោល​ព្រំដែន​លេខ១៣៥ និង១៣៨ ពលរដ្ឋ​ដែល​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែនអះអាងថា វៀតណាម​បាន​បោះ​ចូល​ទឹកដី​ខ្មែរ​។ លោក​បន្តថា បើទោះជា​លោក​មិនមែន​ជា​អ្នកជំនាញ​ខាង​ព្រំដែន តែ​លោក​ជឿ​ទៅលើ​សាក្សី​រស់ គឺ​ប្រជាពលរដ្ឋ​ទាំងនោះ​។

[អានបន្ត]
​លោកនាយក​រដ្ឋមន្ត្រី​៖ ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​លក់​ជាតិ​កាត់​ដីឲ្យ​វៀតណាម​ឡើយ​

ថ្ងៃសុក្រ ទី9 តុលា 2015, 11:30 AM

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន ​សែន នៅតែ​បន្ត​អះអាងថាគណបក្ស​ប្រជាជន​កម្ពុជា(CPP)របស់លោកមិន​បាន​ក្បត់ឧត្តមគតិ​ជាតិ កាត់​ដី ឬ​លក់ដី ទៅឲ្យ​ប្រទេស​វៀតណាមដូច​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំងឡើយ។​ ការ​ថ្លែង​របស់លោក​ ហ៊ុន​ សែន​ បានធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនៅ​ថ្ងៃ​សុក្រ​ ទី៩ ខែតុលា​នេះ។  ​សេចក្ដី​អះអាង​របស់​ប្រធាន​គណបក្សប្រជាជន​កម្ពុជាដែល​ជា​គណបក្ស​កំពុងកាន់​អំណាច ត្រូវបានផ្សព្វផ្សាយបន្ត​នៅ​លើបណ្ដាញ​សង្គម​របស់លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

[អានបន្ត]
​លោក អ៊ុំ សំអាន ស្នើ​ឲ្យ​សើរើ​បង្គោល​ព្រំដែន​ទាំង​៨៣​ភាគរយ​ជា​មួយ​វៀតណាម​ឡើងវិញ​

ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 02:47 PM, (1)

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សកម្ម​ខាង​កិច្ចការ​ព្រំដែនបាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​ខ្ចី​ផែនទីបោន​ពី​អង្គ ការសហប្រជាជាតិ​ម្តង​ទៀត ហើយ​សើរើ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដែល​បោះ​បាន​ចំនួន​៨៣​ភាគរយ​ឡើងវិញ​។​ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​សហរដ្ឋអាមេរិក​ប្រាប់​វីអូឌី(VOD)នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះថា​លោក​រកឃើញ​ផែន​បោន​ខ្នាត​១/១00.000 តម្កល់​នៅ​អង្គការសហប្រជាជាតិ"UN" (​បណ្ណា​ល័យDag Hammarskjold នៃ​UN) ដែល​លោក​ថា​ជា​​ផែនទី​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក​បញ្ជាក់ថាផែនទីបោន​ទាំងនេះបោះពុម្ព​​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ឆ្នាំ​១៩៥២, ១៩៥៣​។ 

[អានបន្ត]
​សង្គម​ស៊ីវិល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជាដែល​ឲ្យ​គ្រូ​និង​សិស្ស​ធ្វើ​ញត្តិ​គាំទ្រ​នាយករដ្ឋមន្ត្រី​

ថ្ងៃចន្ទ ទី14 កញ្ញា 2015, 11:46 AM

សង្គម​ស៊ីវិល យល់ថា​សេចក្តីណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឲ្យ​គ្រូបង្រៀន សិស្ស និង​និស្សិត​ធ្វើ​ញ​តិ្ត​គាំទ្រ​ប្រសាសន៍នាយករដ្ឋមន្ត្រីរឿង​ព្រំដែន​នោះ ជា​គំរូ​មិនល្អ និង​ជា​ការអនុវត្ត​មិន​ស្មើគ្នា បន្ទាប់​ពី​ក្រសួង​អប់រំ បាន​ចេញ​បំរាម​មិនឲ្យ​មាន​សកម្មភាព​នយោបាយ​ក្នុង​គ្រឹះស្ថានសិក្សា​។​ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ(CITA)​ លោកស្រី អ៊ុក ឆាយ៉ា​វី រិះគន់ថា លិខិត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ណែនាំ​ឲ្យ​គ្រូ សិស្ស​ និស្សិត​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យសម្តី​ប្រមុខ​រដ្ឋាភិបាល ស្តីពី​បញ្ហា​ព្រំដែន គឺ​វា​ផ្ទុយ​ទៅ​នឹង​បម្រាម​របស់​ក្រសួង​អប់រំ​។ លោកស្រីបញ្ជាក់ថា៖ “ឱ្យ​ក្រសួង​អប់​រំហ្នឹង ឈរ​នូវ​អ្វី​ដែល​ជា​យុត្តិធម៌​ ឯករាជ្យ មិន​ចង់​ឱ្យ​ក្រសួង​​អប់រំ​បម្រើ​គណបក្ស​នយោបាយ​”។

[អានបន្ត]
លោក ​សុខ ​ទូច​​៖ វៀតណាមតាម​ក្រុម​លោក​ដូច​ស្រមោល ខណៈ​ចុះ​ស្រាវជ្រាវ​បង្គោល​ព្រំដែន​

ថ្ងៃចន្ទ ទី14 កញ្ញា 2015, 09:50 AM, (3)

​ប្រធាន​ក្រុម​ស្រាវជ្រាវអំពី​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភាអះអាងថា ភាគី​វៀតណាមតាមដាន​លោក​ជាប់​ជានិច្ច ពេល​ក្រុមចុះស្រាវជ្រាវ​បង្គោលព្រំដែន ដើម្បីធ្វើការ​ផ្ទៀងផ្ទា់ត់​ជាមួយ​ផែនទី។​ ​លោក ​សុខ​ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវអំពី​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភាបាន​បញ្ចាក់ដូចនេះកាលចុង​សប្ដាហ៍​មុន​ ខណៈលោកឆ្លើយតប​ចំពោះការ​សារ​សួររបស់អ្នករាយការណ៍​VOD ជុំវិញបេសកម្ម​របស់លោកចុះ​ស្រាវជ្រាវបង្គោលព្រំដែនរបស់​អាណាព្យាលបា​រាំង និងបង្គោល​ដាំ​ថ្មី​ដើម្បីធ្វើការ​ផ្ទៀងផ្ទា់ត់​ជាមួយ​ផែនទី។​

[អានបន្ត]
​សមាជិក​សភា​ស្នើ​ទៅ​លោក វ៉ា គឹម​ហុង បកស្រាយ​ជាថ្មី​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង​

ថ្ងៃសៅរ៍ ទី12 កញ្ញា 2015, 09:21 AM

​សមាជិក​សភា​ស្នើ​ទៅ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បកស្រាយ​ជាថ្មី​ម្តងទៀត​ពាក់ព័ន្ធ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង​៣០​ហិកតារ​នៅ​ភូមិ​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម និង​សុំ​ឲ្យ​គណៈកម្មាធិការ​នេះ ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​តំបន់​នោះ​ឲ្យបាន​ច្បាស់លាស់​។​ ​តាម​លិខិត​ចុះហត្ថលេខា​ដោយ​តំណាងរាស្ត្រ​២​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ និង​លោក គង់ សភា កាលពី​ថ្ងៃ​ទី​៤ កញ្ញា តាមរយៈ​ប្រធានរដ្ឋសភា លោក ហេង សំរិន​។​

[អានបន្ត]
Page: 1/18 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To