ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី25 មិនា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ការអប់រំ

ក្រសួងឲ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីរបស់សិស្សក្នុង​ទិវានៃក្តីស្រលាញ់

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 04:42 PM

ក្រសួង​អប់រំអំពាវនាវឲ្យគ្រឹះស្ថានអប់រំទប់ស្កាត់កុំឲ្យសិស្សា​នុសិស្ស​បោះបង់ការសិក្សានៅថ្ងៃបុណ្យនៃក្តីស្រលាញ់ដោយក្រសួងកត់សំគាល់ថានៅថ្ងៃទី១៤កុម្ភៈកន្លងមកសិស្សខ្លះបានណាត់ជូប​គូស្នេហ៍ធ្វើឲ្យ​ប៉ះពាល់​ដល់វប្បធម៌​ប្រពៃណីជាតិខ្មែរ។ តាមសេចក្តីណែនាំ​របស់ក្រសួង​អប់រំ យុវជន និង​កីឡាចុះផ្សាយ​កាលពីថ្ងៃទី៩ខែកុម្ភៈឲ្យ​ដឹងថាប៉ុន្មានឆ្នាំចុងក្រោយ​នេះ សិស្សានុសិស្សមួយចំនួននៅតែយល់ច្រឡំថាថ្ងៃទី១៤ខែកុម្ភៈជាថ្ងៃបុណ្យសង្សារឬជាថ្ងៃណាត់ជូបគ្នារវាង​គូស្នេហ៍។ សេចក្តី​ណែនាំ​​បន្តថាទិវានេះធ្វើឲ្យ​យុវវ័យ​ភ្លើត​ភ្លើន ភ្លេចការ​សិក្សា បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និង​ក្រុមគ្រួសារ រួមទំាង​ប្រាសចាកវប្បធម៌ និង​ប្រពៃណីយជាតិខ្មែរផង​ដែរ។ សេចក្តីណែនាំ​ដដែលក៏បាន​អំពាវនាវឲ្យគ្រឹះស្ថានសិក្សាសាធារណៈនិង​ឯកជនជួយទប់ស្កាត់សកម្មភាពមិនប្រក្រតីដល់សិស្សា​នុសិស្សក្នុង​ទិវាបុណ្យនៃក្តីស្រលាញ់​នេះដោយផ្សព្វផ្សាយ​ព័ត៌មានដល់ពួកគេនៅពេល​ប្រជុំ ពេលគោរពទង់ជាតិ ពង្រឹង​ការ​អនុវត្តបទបញ្ជាផ្ទៃក្នុង​របស់សាលា អនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”​ និង​ធ្វើការ​ទំនាក់ទំនង​ជិតស្និតទៅមាតាបិតា អ្នកអាណាព្យាបាលសិស្សជាប្រចំា ដើម្បីផ្តល់ព័ត៌មានមិនប្រក្រតីនានាដែលប្រព្រឹត្តដោយសិស្សដើម្បី​កែលម្អ​។ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គមលោក ប៉ូ សំណាង យល់ថាជំរើសល្អក្រសួងអប់រំ​​ត្រូវ​ផលិត​កម្មវិធីទាក់ទង​នឹង​វប្បធម៌ខ្មែរផ្សាយតាម​​ប្រព័ន្ធផ្សព្វផ្សាយអប់រំឲ្យសិស្សានុសិស្សឲ្យយល់ដឹង​ពីគុណរបស់ឪពុកម្តាយរបស់ពួកគេទើបទទួលបានផលវិជ្ជមានច្រើនជាងការចេញសេចក្តី​ណែ​នាំនេះ។ លោកបន្ថែមថា៖ “យុវជននិងកីឡាគួរតែមានវិធីល្អៗដូចជា​ការ​ប្រគុំតន្ត្រី​អប់រំផ្សព្វផ្សាយ​អំពីបញ្ហា​អ្វីទាក់ទងសុជីវធម៌ សេចក្តីគោរព​រវាងឪពុកម្តាយ ស្រលាញ់កូន ក្មេងៗឆាប់បញ្ជូលសឹងអី ប៉ុន្តែណាស់តែយើងមិនធ្វើយើងថាទិវានៃសេចក្តីស្រលាញ់​យើងអត់ធ្វើយើងនៅស្ងៀមគេ​យក​អស់ហើយធម្មតាហាងគុយទាវក៏អញ្ចឹង​ដែរ​តែគុយទាវណាឆ្ងាញ់គេចូលហាង​ហ្នឹង​ហើយ​”។ អ្នកស្រាវជ្រាវពីបញ្ហាសង្គមលោក តុង សុប្រាជ្ញ ឲ្យដឹង​ថាក្រោយ​ពីលោកសិក្សាស្រាវជ្រាវ៥ឆ្នំាកន្លងទៅនេះចំនួនយុវវ័យ​ដែល​​ចាប់អារម្មណ៍នឹងថ្ងៃ​បុណ្យសង្សារមានការ​ថយចុះពីមួយឆ្នំាទៅមួយឆ្នាំដោយ​សារការ​យល់ដឹង​របស់យុវវ័យ។ ដោយឡែក​​លោកថាការរួមភេទនៅថ្ងៃបុណ្យ​នេះ​មានការថយចុះតិច​តួច​។ លោកបន្តថា៖ “តួនាទីរបស់រដ្ឋាភិបាលត្រូវ​មានការ​ផ្តល់​ឱវាទតាមរយៈគិតគូបញ្ហា​ផ្លូ​វភេទ ការយល់ដឹងពីបញ្ហាសុខភាព ការ​យល់ដឹងពីបញ្ហា​សុខភាពបន្តពូជ យល់ដឹងពីជំងឺអេដស៍ ជំងឺឆ្លងផ្សេងៗ កន្លែង​ហ្នឹង​ដែលគាត់ផ្ញើសារហើយត្រូវ​ឱកាស​ដែលគាត់អាចធ្វើបាន​”។ លោក តុង សុប្រាជ្ញ ឲ្យ​ដឹង​ទៀត​ថាចាប់ពីឆ្នាំ២០០៩ដល់២០១៤​ចំនួនយុវវ័យដែល​ចាប់អារម្មណ៍​ថ្ងៃបុណ្យ​សង្សារមានចំនួន​៦១%ថយ​​មកត្រឹម​៤៦% អ្នកដែលទិញផ្កាមានចំនួន៥៦%ថយមកត្រឹម៣៤% រីឯអ្នក​រួមភេទមានចំនួន១២%ថយមកត្រឹម១១%។ នេះជា​របាយការណ៍សិក្សា​ក្នុង​ចំណោម៧១៥នាក់​៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
សិស្សវិទ្យាល័យទួលអំពិលជាង៥០០នាក់តវ៉ាឲ្យដកនាយកសាលា

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 05:33 PM

សិស្សវិទ្យាល័យទួលអំពិលនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ​ប្រមាណ៥០០នាក់បានតវ៉ានៅព្រឹកថ្ងៃចន្ទនេះដើម្បីទាមទារឲ្យដកនាយកសាលាចេញដោយពួកគេចោទថានាយករូបនោះបានប្រព្រឹត្តអំពើពុករលួយ។​​ សិស្សសាលាប្រុស-ស្រី​បានបានលើកបដានិងស្រែកក្នុងបរិវេណសាលាទាមទារឲ្យដកលោក កែវ តេង ចេញពីតំណែងដោយពួកគេចោទថានាយករូបនោះចាត់ចែងការងារមិនបានល្អ ពុករលួយ និងដកគ្រូដែលមានសមត្ថភាពដូរទៅសាលាផ្សេងៗបន្ទាប់ពីគ្រូៗមួយចំនួននោះហ៊ានរិះគន់ពីភាពខ្វះចន្លោះនៃការដឹកនាំសាលានេះ។​ យុវជន រិន វិសាល ជាអ្នកចូលរួមក្នុងការតវ៉ានេះ​ថ្លែងថានាយកសាលាបានកឹបកេងប្រាក់ទ្រង់សាលានិងប្រកាន់បក្ខពួកដោយបើកឱកាសឲ្យគ្រូមួយចំនួនដែលមិនទៅបង្រៀនសិស្សក៏បើកប្រាក់ខែដែរ។​ វិសាល បញ្ជាក់ទៀតថាលោក កែវ តេង ក៏បានស្នើឲ្យមន្ទីរអប់រំ​ដូរគ្រូមួយចំនួន​ដែលហ៊ានរិះគន់ឲ្យចេញពីសាលានេះ​។ ប្អូនប្រុសបន្តថា៖ “ខ្ញុំអត់ពេញចិត្តត្រង់គាត់គ្មានមូលហេតុច្បាស់លាស់ក្នុងការដកគ្រូទាំងបីហើយគ្រូទាំងបីជាគ្រូល្អរបស់ខ្ញុំគាត់មិនដែលធ្វើអ្វីរកាំរកូសគាត់ជួយលើកទឹកចិត្តខ្ញុំសូម្បីសម្ភារសិក្សាអីគាត់ជួយឧបត្ថម្ភខ្ញុំរហូតហើយមើលទៅគាត់អត់មានខុសអីហើយស្រាប់តែគាត់ប្តឹងនាយកដកគាត់ចេញ​ថាកុំឲ្យមានរឿងរញេរញៃច្រើនពេក។ ចឹងឲ្យតែគេប្តឹងយើងដឹងតែដកចេញម៉ងវាអត់សម”។​​ យុវតីម្នាក់ទៀតដែលចូលរួមតវ៉ាសូមមិនបញ្ចេញឈ្មោះរៀបរាប់ថាពេលនេះគាត់រៀននៅថ្នាក់ទី១២ហើយគ្រូមួយចំនួន​ដែលនាយកដូរចេញនោះជាគ្រូមានសមត្ថភាពដែលពួកគាត់គោរពស្រលាញ់។ ប្អូនស្រីបន្តថា៖ “ពួកខ្ញុំតវ៉ាអត់ចង់ឲ្យដកពួកគាត់ចេញទេព្រោះអីពួកគាត់បង្រៀនល្អ។ ពួកខ្ញុំរៀនថ្នាក់ទី១២បើដកពួកគាត់ទៅពួកខ្ញុំអត់សង្ឃឹមថាប្រឡងជាប់ទេ”។​ ចំណែក​លោក កែវ តេង នាយកវិទ្យាល័យទួលអំពិលថ្លែងថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេហើយលោកបញ្ជាក់ថាលោកបានបកស្រាយជុំវិញការចោទប្រកាន់ទាំងនោះនៅចំពោះមុខមន្ត្រីក្រសួងអប់រំនិងមន្ត្រី​អង្គភាពប្រឆាំងអំពើពុករលួយរួចហើយ។​ លោកបន្តចំពោះការដូរគ្រូ៣រូបចេញពីវិទ្យាល័យទួលអំពិលមិនមែនជាសមត្ថកិច្ចរបស់លោកទេគឺជា ការចាត់ចែងការងាររបស់ក្រសួងអប់រំ។ លោកបន្ថែមថា៖ “ខ្ញុំជានាយកអត់មានសិទ្ធិអីណាដកពួកគាត់ចេញពីអង្គភាពខ្ញុំទេ គឺថ្នាក់លើទេខ្ញុំបានតែបែងចែកតួនាទីឲ្យធ្វើការក្នុងអង្គភាពទេ”។​ ក្រុមសិស្សដែលតវ៉ាបានឲ្យដឹងថាគ្រូបីរូបដែលក្រសួងតម្រូវឲ្យដូរទៅបង្រៀនសាលាផ្សេងនោះមាន​លោក ស៊ុន ភន លោក ភាព សំណាក់ និងលោក  យ៉ង់ ចាន់ធឿន។ សិស្សានុសិស្សតវ៉ាឲ្យដឹងទៀតថាកាលពីឆ្នាំមុនគ្រូទាំង៣រូបនេះបានប្តឹងទៅកាន់ក្រសួងអប់រំដោយចោទនាយកសាលានេះថាបានប្រព្រឹត្តអំពើពុករលួយនិងប្រកាន់បក្ខពួក។​ ក្រោយពីមានការតវ៉ានៅព្រឹកថ្ងៃព្រឹកថ្ងៃចន្ទនេះអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​លោក ជា ជាតិ បានទៅសម្របសម្រួល​ឲ្យបញ្ឈប់ការតវ៉ាដោយរង់ចំណាត់ការពីថ្នាក់ដឹកនាំក្រសួងនៅបីទៅបួនថ្ងៃខាងមុខទៀត។ ចំណែកសិស្សដែលតវ៉ាក៏ព្រមផ្អាកតវ៉ាបណ្តោះអាសន្នរង់ចាំលទ្ធផលដំណោះស្រាយពីក្រសួង៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
​សិស្ស​សាលានៅក្រុងសៀមរាប​ធ្វើ​យុទ្ធនាការ​អប់រំ​ពី​ផលប៉ះពាល់​នៃ​ការ​បោះបង់​ការសិក្សា​

ថ្ងៃអាទិត្យ ទី24 មករា 2016, 05:25 PM

​សិស្ស​សាលា​មួយ​ក្រុម​នៅ​ខេត្ដ​សៀមរាប បាន​នាំគ្នា​ជិះ​កង់​ក្នុង​ទីក្រុង​ទេសចរណ៍​នៃ​ខេត្ត​នេះ ដើម្បី​ផ្ញើសារ​អប់រំ​ដល់​សិស្ស​សាលា​ផ្សេងទៀត ឲ្យបាន​យល់​ពី​ផល​អាក្រក់​នៃ​ការ​បោះបង់​ការសិក្សា អាច​កើតមាន​នៅក្នុង​ជីវិត​នៅពេល​អនាគត​។ ​ក្រុម​អ្នក​​ជិះ​កង់​នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​គ្នា​ជាង​៧០​នាក់ ក្នុងនោះ​មាន​កុមារ​ជាង​៥០​នាក់​រៀន​ត្រឹមថ្នាក់​ទី​៧​ មក​ពី​សាលារៀន​ហ៊ុន​សែន​វត្ដ​ស្វាយ ក្រៅពីនោះ​អ្នកចូលរួម​មាន​មកពី​ក្លឹប​អ្នកជិះ​កង់ អ្នក​ធ្វើការ​នៅ សណ្ឋាគារ​និង​ធ្វើការ​បណ្ដា​ក្រុមហ៊ុន​ឯក​ជាដើម​។

[អានបន្ត]
ក្រសួង​អប់រំ​ឲ្យ​បញ្ចូល​មុខវិជ្ជា​សរសេរ​តាម​អាន​សម្រាប់​វិញ្ញាសា​ប្រឡង​ឡើងវិញ​

ថ្ងៃអាទិត្យ ទី27 ធ្នូ 2015, 11:13 AM

​​ក្រសួង​អប់រំ​យុវជន និង​កីឡា សម្រេច​ឲ្យដាក់​បញ្ជូ​លមុខវិជ្ជា​ ​សរសេរ​តាម​អាន ក្នុង​កម្មវិធីសិក្សា ចាប់ពី​ថ្នាក់​ទី​៧​រហូត​ថ្នាក់​ទី​១២​ឡើងវិញ ដោយ​អះអាង​ថាដើម្បី​ពង្រឹងគុណភាព​ផ្នែកអក្សរសាស្ត្រ​ខ្មែរ។​ ​សេចក្តីណែនាំរបស់​ក្រសួង​នេះ ចុះ​ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ ឲ្យដឹងថា តាម​ស្មារតី​នៃ​កិច្ចប្រជុំ ក្រសួង​សម្រេច​ឲ្យ​បញ្ចូល​មុខវិជ្ជា សរសេ​រតាម​អាន សម្រាប់​កា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​បញ្ចូល អត្ថបទ​ទាំងមូលក្នុង​ការសិក្សា​ពី​ថ្នាក់​ទី​៧ រហូត​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៥ ២០១៦​នេះ​។

[អានបន្ត]
NGO​ថា​សិស្ស​សាលា​រដ្ឋ​អាច​បន្ត​បោះបង់​ការសិក្សា​ច្រើន​ទៀត​ដោយសារ​ខ្វះ​រចនាសម្ព័ន្ធ

ថ្ងៃសៅរ៍ ទី19 ធ្នូ 2015, 04:31 PM

​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការ​បោះបង់​ការសិក្សា​របស់​សិស្សសាលា​រដ្ឋ នៅ​ថ្នាក់​មូលដ្ឋាន​នៅតែ​មាន​ចំនួន​ច្រើន ដោយ​អះអាង​ថា មកពី​មូលហេតុ​មិនទាន់​រៀបចំ​រចនាសម្ព័ន្ធ​បាន​ល្អ​នៅឡើយ ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​។​ អង្គការ​ទាំងនោះ​រួមមាន អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា វិទ្យាស្ថាន​ខ្មែរ​សំរាប់ អភិវឌ្ឍន៍​ជាតិ និង​អង្គការ​ខុមហ្វ្រែល​។​

[អានបន្ត]
គ្រូមួយចំនួននៅខេត្តឧត្តរមានជ័យត្អូញត្អែរករណីសិស្សដែលមានចំនួនច្រើនក្នុងមួយថ្នាក់

ថ្ងៃពុធ ទី16 ធ្នូ 2015, 05:18 PM

គ្រូមួយចំនួនបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែងនៅខេត្តឧត្តរមានជ័យត្អូញត្អែរក្នុងការបង្រៀនសិស្សា​នុសិស្ស​ដែលមានចំនួនច្រើនលើសលុបរហូតទៅដល់ជិត៧០នាក់ក្នុងមួយថ្នាក់ដោយចាត់ទុកថាពិបាកបង្រៀននិងគ្មានស្តង់ដារ។​ គ្រូបង្រៀនសិស្សថ្នាក់ទី១លោក ញន សារុន មានប្រសាសន៍ថាសិស្សនៅក្នុងថ្នាក់របស់លោកមានរហូតទៅដល់៦៦នាក់ ដែល​ធ្វើឱ្យគាត់ពិបាកគ្រប់គ្រងក្នុងការបង្រៀននិងគ្មានស្តង់ដារ។ លោកបន្តថាមួយវិញទៀតសិស្សានុសិស្សមិនអាចទទួលបានគុណភាពពិតប្រាកដបានទេដោយសិស្សនៅក្នុងថ្នាក់មានច្រើនពេក។ លោកមានប្រសាសន៍ថា «ជាក់ស្តែងថ្នាក់ទី១គឺមានរហូតទៅដល់៦០នាក់ជាង ជាក់ស្តែងសិស្សខ្ញុំមាន៦៦នាក់​ ហើយសិស្សទី១ពីរថ្នាក់ទៀត៦០នាក់​ជាងទាំងអស់។ ចឹងវាធ្វើឱ្យការគ្រប់គ្រងក៏ដូចជាការបង្រៀនរបស់លោកគ្រូអ្នកគ្រូមានការពិបាកទី១ ទីពីរសិស្សមិនអាចទទួលបានគុណភាពពិតប្រាកដបានទេ»។​ យ៉ាងណាក៏ដោយលោក ញន សារុន ស្នើឱ្យនាយកសាលាអនុវត្តទៅតាមសារាចរណ៍ណែនាំរបស់ក្រសួងដែលអនុញ្ញាតឱ្យមានសិស្សក្នុងមួយថ្នាក់មានចំនួនចន្លោះពី៤០ទៅ៤៥នាក់ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤និងចាប់ពីថ្នាក់ទី៤ដល់ថ្នាក់ទី៦ច្រើនបំផុតមានសិស្ស៥០នាក់។ គ្រូម្នាក់ទៀតលោក មុំ មាន បង្រៀនថ្នាក់ទី៦មានប្រសាសន៍ថាជារៀងរាល់ឆ្នាំគាត់មិនដែលជួបការលំបាកដូចឆ្នាំនេះទេ ដែលសិស្សក្នុងថ្នាក់មានចំនួនទៅដល់​៤៨នាក់ហើយក្នុងនោះសិស្ស២០នាក់​ដែលមិនទាន់ចេះ ក ខ ទៀតផង។ លោកបន្តថាទោះបីជាមានការត្អូញត្អែរពីលោកគ្រូអ្នកគ្រូនិងស្នើឱ្យនាយកសាលាពិចារណាបំបែកថ្នាក់ដែលមានសិស្សច្រើនក៏ដោយក៏នៅតែមិនមានប្រសិទ្ធភាព។ លោកសង្កត់ធ្ងន់ថាមូលដ្ឋានគ្រឹះថ្នាក់ក្រោមគឺជាគ្រឹះសំខាន់បំផុតដែលតម្រូវឱ្យសិស្សានុសិស្ស ទទួលបានការអប់រំមានគុណភាពតាំងពីថ្នាក់ក្រោម។ លោកមានប្រសាសន៍ថា «ថ្នាក់ក្រោមៗដូចជាថ្នាកទី៤ ទី៣ ទី២ ទី១ អាហ្នឹងជាគ្រឹះសំខាន់មុននឹងឡើងមកទី៦ចឹងគាត់បង្រៀន៦០នាក់ជាង៥០ជាងរហូតទៅដល់៧០នាក់ជាផលលំបាកសម្រាប់គាត់ហើយលំបាកត្រង់ថាឆ្នាំនេះអត់ចេះអានច្រើន​ចឹងខ្ញុំកំពុងតែព្យាយាម»។  លោក មុំ មាន ស្នើឱ្យមន្ទីរអប់រំខេត្តនិងក្រសួងអប់រំចុះពិនិត្យលើបញ្ហានេះដើម្បីឱ្យវិស័យអប់រំនៅកម្ពុជាមានគុណភាពខ្ពស់តាំងពីថ្នាក់ក្រោម។ ទាក់ទងនឹងបញ្ហានេះVODមិនទាន់អាចសុំការឆ្លើយតបពីនាយកសាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែងបានទេ។ ចំណែកអ្នក​នាំពាក្យក្រសួងអប់រំលោក រស់ សាលី ហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ សាលាបឋមសិក្សា ហ៊ុន សែន អន្លង់វែង ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នមានសិស្សចំនួន១១៥០នាក់​ គ្រូ២៧នាក់ និង​មានជាង២០បន្ទប់រៀន។​ សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

[អានបន្ត]
ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា

ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015, 11:40 AM

ក្រសួងអប់រំប្រកាសចាត់វិធានការលើ​អ្នកដែលបានឃុ​បឃិតគ្នាធ្វើ​លិខិតប​ញ្ជាក់​ការសិក្សាខុសច្បា​ប់ឲ្យ​បេក្ខជនប្រឡងដែល​បាន​បែកធ្លាយនៅខេត្តបាត់ដំបង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបាន​ប​ង្កើតគណៈ​កម្មកា​រ​កោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបា​នបែ​ក​​ធ្លាយ​នៅ​ខេត្ត​​​​បា​​ត់ដំបង។ ក្រសួងអប់រំបញ្ជាក់ថាការបង្កើតក្រុមស្រាវជ្រាវនេះដោយយោងតាមការចុះផ្សាយគេហទំព័រFresh News កាលពីថ្ងៃ​ទី១​ខែធ្នូ​នេះថាមានបេក្ខជនម្នាក់នៅវិទ្យាល័យមួយនៅខេត្តបា​​ត់ដំបងបាន​​​​ចំ​ណា​យ​ប្រាក់៦៥០ដុល្លារជាថ្នូរនឹងការធ្វើលិខិត​បញ្ជាក់​ការ​​សិក្សាថាបានប្រឡងជាប់បាក់ឌុបខណៈ​បេក្ខ​ជន​រូបនោះបានប្រឡងធ្លាក់កាលពីឆ្នាំ២០១៤។ ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងលោក ងី សែត អះអាងថាលោកបានដឹងព័ត៌មាននេះប៉ុន្តែលោកថាភា​ព​​​​​​​មិន​​​ប្រក្រតី​នៃ​ការ​ធ្វើ​លិខិតបញ្ជាក់ការសិក្សាខុសច្បាប់យុវ​សិស្ស​ឈ្មោះ ​សាត សេរីបុត្រ នេះមិន​ជាប់​​ពាក់ព័ន្ធនឹងមន្ទីរអប់រំនោះទេ។ លោកបន្តថា៖ “គាត់ប្រឡងធ្លាក់មែន មន្ទីរអប់រំចេញលិខិតជូនគាត់បញ្ជាក់ថាធ្លាក់បាក់ឌុបស៊ីញ៉េដោយខ្ញុំក៏ប៉ុន្តែអាជាប់ហ្នឹង​មន្ទីរអប់រំអត់មានសិទ្ធិទេមានតែក្រសួងចេញវិញ្ញា​​​​​បនបត្របញ្ជាក់ការសិក្សាជូន”។ ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបងលោក ម៉ែន សុធៃ ស្តីបន្ទោសថាកា​រប​ណ្តែ​ត​បណ្តោយ​ឲ្យ​មាន​ការ​សូកប៉ាន់ ដើម្បីទិញសញ្ញាបត្របែបនេះលោកថាធ្វើឲ្យខូចមុខមា​​ត់រដ្ឋា​ភិ​បា​ល​​​ដែល​​ប្រកាសធ្វើកំណែ​ទម្រង់លើគុណភាព​អប់​រំ​នៅកម្ពុជា។ លោក ម៉ែន សុធៃ ជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការករណីនេះឲ្យមានប្រសិទ្ធិភាពដើ​ម្បី​​​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ដែលលោកថាកំពុងរាលដាល។ លោកបន្ថែមថា៖ “មនុស្សដែលអត់មានសមត្ថភាពវាទៅជាបានសញ្ញាបត្រមួយដោយការដោះដូរហ្នឹងលុយការដោះដូរហ្នឹង​អ្វីមួយវាអត់សម អញ្ចឹង​វាធ្វើឲ្យវិស័យអប់រំយើងហ្នឹងសិស្សលែងចង់រៀនមានន័យថាអាងចឹងមួយៗបោះបង់ការសិក្សាចោល​ចឹង​អាងតែយកលុយអាងតែយករបស់មកដោះដូរវាធ្វើឲ្យវិស័យអប់រំយើងមានបញ្ហាតាំងពីមុនរហូតមកដល់ពេលនេះ”។ យ៉ាងណាក៏ដោយក្រសួងអប់រំអះអាងថាក្នុងករណីរកឃើញថាបុគ្គលិកអប់រំណាម្នាក់បានប្រព្រឹត្តនូ​វកំ​ហុ​ស​នេះពិតមែនក្រុម​ប្រឹក្សា​​វិន័យនឹងដាក់ទណ្ឌកម្មវិន័យផ្នែករដ្ឋបាលតាមច្បាប់ស្តីពីសហ​លក្ខន្តិកៈ​មន្ត្រីរា​ជ​ការ​​ស៊ីវិល។ ជាងនេះទៅទៀតក្រសួងអប់រំអះអាងទៀតថានឹងពិនិត្យកែសម្រួលនិតិវិធីនិងពង្រឹងបែបបទ​នៃការចេ​ញ​​វិញ្ញា​​​​​បនបត្រ​បណ្តោះ​អាសន្ន​មធ្យមសិក្សាទុតិយភូមិឡើងវិញដើម្បី​ចៀសវាង​ករណីក្លែងបន្លំដូចដែល​កើ​ត​​ឡើង​កន្លងមកនេះ៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
​លោក ហ៊ុន សែន​អំពាវនាវ​ដល់​អាណា​ព្យាបាល​បញ្ជូន​កូនៗ​ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ក្នុង​បវេសនកាល​

ថ្ងៃអាទិត្យ ទី1 វិច្ឆិកា 2015, 03:48 PM, (3)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ ដល់​ឪពុក​ម្តាយ​របស់​សិស្សានុសិស្ស​ប្រញាប់ប្រញាល់​នាំ​គ្នា​បញ្ជូន​កូន​ទៅ​ចុះឈ្មោះ​ចូល​រៀន​ឲ្យបាន​គ្រប់​គ្នា ក្នុង​អំឡុង​ពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ ដោយ​ចាត់ទុកថា ការអប់រំ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​ ​សា​រលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញផ្សាយ​នៅ​ថ្ងៃនេះ បាន​លើកឡើង​ថា ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​បច្ចេកវិទ្យា មាន​ស្ថានភាព​កាន់តែ​តឹងតែង​ដែល​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់​កាន់តែ​ខ្ពស់​លើ​ការងារ​អប់រំ ការកសាង​ធនធានមនុស្ស ទើប​អាច​ប្រែក្លាយ​សង្គមជាតិ​ឲ្យមាន​ការអភិវឌ្ឍ​ជឿនលឿន​ឆាប់រហ័ស​។ លោក​បន្តថា ជាពិសេស ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការអប់រំ​ត្រូវ​ឆ្លើយតប​ទៅនឹង​សេដ្ឋកិច្ច​បែប​ថ្មី​ទាំង​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។ លោក​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ជួយ​សម្របសម្រួល លើកទឹកចិត្ត និង​ផ្តល់​លទ្ធភាព​ជូន​ដល់​ពួកគេ​ឲ្យបាន​ចូលរៀន និង​រៀន​បាន​ចប់​កម្រិតសិក្សា​មូលដ្ឋាន​ឲ្យបាន ៩ ឆ្នាំ យ៉ាងតិច​។  គួរបញ្ជាក់​ថា  ថ្ងៃទី១ ខែ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦៕ សូមសរសេរមកលោក​ ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

[អានបន្ត]
​ក្រសួង​អប់រំឆ្លើយតប​ការតវ៉ា​របស់​បេក្ខជន ករណី​សុំ​ពិនិត្យ​លទ្ធផល​ប្រឡង

ថ្ងៃពុធ ទី14 តុលា 2015, 03:49 PM

​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ព័ត៌មានបញ្ជាក់​ពី​លទ្ធផលនៃ​ការ​ដោះស្រាយពាក្យបណ្តឹង​របស់បេក្ខជន អាណាព្យាបាល សិស្ស​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង​ឆ្នាំ​សិក្សា​២០១៤-២០១៥ ដោយ​អះអាង​ថា ក្រសួ​ង​បានស្រង់ ​និង​ពិនិត្យ​កំណែ​របស់​បេក្ខជន​ពិតជា​មាន​តម្លាភាព​។​ ​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​អប់រំ​បានឲ្យដឹងថា ក្នុង​រយៈពេល​៣០​ថ្ងៃដែលក្រសួង​អប់រំ​ទុក​ពេលវេលា​ឲ្យ​បេក្ខជន និង​អាណាព្យាបាល​សិស្សប្តឹងតវ៉ា​ក្រោយចេញ​លទ្ធផលនោះ ក្រសួង​អប់រំ​បាន​ទទួល​នូវពាក្យបណ្តឹង​មួយ​ចំនួន​។​

[អានបន្ត]
​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថាលោក សម រង្ស៊ី មិន​ឲ្យ​តម្លៃ​ការអប់រំ​នៅ​កម្ពុជា

ថ្ងៃពុធ ទី7 តុលា 2015, 11:44 AM, (3)

​រដ្ឋមន្ត្រីក្រសួង​អប់រំបាន​ច្រានចោលការរិះគន់​របស់​មេដឹកនាំ​គណបក្សប្រឆាំង ដែលថាគុណភាព​អប់រំ​នៅ​កម្ពុជា​អន់​ជាទីបំផុត ហើយ​និស្សិត​ចេញពី​សាលា​អត់​ការងារ​ធ្វើ ដោយសារ​ប្រព័ន្ធ​អប់រំ​មាន​ភាពទន់ខ្សោយ ធ្វើឲ្យ​បាត់បង់​តម្លៃ​គ្រូបង្រៀន​នោះ​។​ បន្ទាប់​ពី​ចូលរួម​ទិវា​គ្រូបង្រៀន​ពិភពលោក​ ដែល​ក្រសួង​រៀបចំ​នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ ណារ៉ុន ថ្លែងថាគុណភាព​អប់រំ​នៅ​កម្ពុជា​មាន​ការវិវត្តន៍​ទៅមុខ​យឺត​ដោយសារ​តែ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​។ លោក​ថា អ្វី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា គុណភាព​អបរំ​នៅ​កម្ពុជា​មិនល្អ​នោះ លោក​ចាត់ទុកថា ជាការ​មើលងាយនិង​មិន​ឲ្យ​ម្លៃ​ការអប់រំ​នៅ​កម្ពុជា​៖ “អ្នក​នយោបាយ​បាន​តែថា តែ​មិន​ដែលបាន​ធ្វើ យើងអត់​ដែល​ឃើញ​ឯកឧត្តម​ សម រង្ស៊ី ហ្នឹង​បាន​កៀងគរ​ធនធាន​ទៅសាងសង់​សាលា​តែ​មួយ​ណាមួយ​នៅកម្ពុជា អត់ដែលឃើញទេ ចំណុច​ទី​២ គាត់​មិន​ឲ្យ​តម្លៃការ​អប់រំនៅកម្ពុជា​ ដោយ​សារ​តែគាត់​និង​គ្រួសារ​គាត់​មិន​ដែល​រៀននៅកម្ពុជា​ទេ​ ហើយ​យើង​ក៏​មិនច្បាស់​ថាគាត់​ចេះ​សរសេរ​ខ្មែរ​ហ្នឹង​ឲ្យ​បាន​ល្អ​ដែរ​”។

[អានបន្ត]
Page: 1/13 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To