ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

កសិកម្ម

ប្រជាកសិករនៅស្រុកកោះធំកំពុងបារម្ភករណីវៀតណាមឈប់ទិញស្រូវពួកគាត់

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 04:19 PM

ប្រជាកសិករមួយចំនួន​នៅស្រុកកោះធំខេត្តកណ្តាល​កំពុងព្រួយបារម្ភពីការខ្វះខាតប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃនិងសងបំណុល​គេដោយសារស្រូវរបស់ពួកគាត់ផលិតបាននៅឆ្នាំនេះមិនមានឈ្មួញទិញនាំយកទៅប្រទេសវៀតណាមដូចឆ្នាំមុនៗ។​​ ជារៀងរាល់ឆ្នាំចាប់ពីខែមករា ខែកុម្ភៈ និង ខែមីនា ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្តាលតែងប្រមូលផលស្រូវរបស់ពួកគាត់ ហើយស្រូវទាំងនោះលក់ឲ្យឈ្មួញ កណ្តាលទិញ យកទៅប្រទេសវៀតណាម​។​

[អានបន្ត]
រដ្ឋាភិបាលថាកម្ពុជាជួបបញ្ហាប្រឈមច្រើនក្នុងការនាំអង្ករចេញ

ថ្ងៃចន្ទ ទី25 មករា 2016, 11:53 AM

ប្រមុខរដ្ឋាភិបាលថ្លែងថាកម្ពុជាមិនអាចនាំអង្ករចេញទៅទីផ្សារអន្តរជាតិបានតាមការកំណត់១លានតោន​ក្នុងឆ្នាំ២០១៥គឺដោយសារកម្ពុជានៅការខ្វះខាតផ្នែកបច្ចេកទេសនិងការប្រកួតប្រជែង​ខ្ពស់ពី​សំណាក់ប្រទេសជិតខាង។ ក្នុងវេទិកាស្រូវអង្ករលើកទី៥នៅព្រឹកថ្ងៃចន្ទនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាកម្ពុជា​នៅខ្វះខាត់​ប្រព័ន្ធធារាសាស្រ្ត ខ្វះឃ្លាំងស្តុកស្រូវ ម៉ាស៊ីនសម្ងួតស្រូវ ម៉ាស៊ីនកិនស្រូវ និងខ្វះកាយល់ដឹង​ពីការ​ប្រើ​ប្រាស់ពូជជាដើម។​ លោកឲ្យដឹងទៀតថា ប្រទេសនៅតាមបណ្តោយដងទន្លេមេគង្គដូចជាវៀត​ណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា គឺតម្លៃអង្កររបស់ប្រទេសទាំងនេះថោកជាងអង្កររបស់កម្ពុជាដែលធ្វើឲ្យកម្ពុជាមាន​ការប្រឈម។ លោកនាយករដ្ឋមន្ត្រីជំរុញឲ្យក្រសួង​កសិកម្មនិងក្រសួងធនធានទឹកពន្លឿនការសាងសង់ប្រព័ន្ធ​ធារាស្រ្តឲ្យបានច្រើនបន្ថែមទៀតដើម្បីឲ្យប្រជាកសិករមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រប់ស្រូវរបស់កសិករ។ លោកបន្ថែមថា៖ “ប្រព័ន្ធធារាស្រ្តគឺជាធាតុចូលដ៏ចាំបាច់សម្រាប់ការធ្វើកសិកម្ម ប្រព័ន្ធធារាស្រ្ត​របស់យើងនៅមិនទាន់គ្រប់ដណ្តប់លើផ្ទៃដីធំទូលាយនៅឡើយទេ...បន្តស្តា និងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងស្វែងរកយន្តការក្នុងការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធិភាព"។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងបន្ថែមថាដើម្បីត្រៀមលក្ខណក្នុងគោលដៅនៃការនាំចេញ​អង្ករឲ្យបានកាន់តែច្រើនរដ្ឋាភិបាលកម្ពុជានឹងរៀបចំធ្វើការវិនិយោគជាឥណទានជាមួយប្រទេសចិន​ក្នុងការដំឡើង​ឃ្លាំងនិងម៉ាស៊ីនសម្ងួតឲ្យបានទូទាំងប្រទេសដើម្បីសម្រួលដល់ការប្រមូលទិញ​ស្រូវ​របស់ម្ចាស់រោង​ម៉ាស៊ីនកិនស្រូវ។ លោក ហ៊ុន សែន ក៏បានបន្ថែមថាដើម្បីពង្រឹងគុណភាពស្រូវរបស់កម្ពុជាសម្រាប់នាំចេញ​ទៅទីផ្សារអន្តររដ្ឋាភិបាលក៏នឹងបើកឲ្យ​ស្ថាប័នឯកជនធ្វើការផលិតនិងចែកចាយគ្រាប់ពូជផង​ដែរ។ គួរបញ្ជាក់ថាកន្លងទៅរដ្ឋាភិបាលធ្លាប់ដាក់គោលដៅក្នុងការនាំចេញស្រូវអង្ករឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែជាក់ស្ដែងកម្ពុជាសម្រេចនាំអង្ករចេញបានតែ៥៣ម៉ឺនតោនតែប៉ុណ្ណោះ៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
អ្នកជំនាញបារម្ភពីការបោះបង់របរកសិកម្មកើនឡើងដោយសារភាពរាំងស្ងួត

ថ្ងៃសុក្រ ទី25 ធ្នូ 2015, 11:46 AM

អ្នកជំនាញខាងវិស័យកសិកម្មបង្ហាញការព្រួយបារម្ភថាចំនួនកសិករបោះបង់មុខរបររបស់ខ្លួនអាចមានការកើនឡើងដោយ​សារភាពរាំងស្ងួតហើយពួកគេនឹងចំណាកស្រុកស្វែងរកការងារនៅតំបន់ផ្សេងៗវិញដើម្បីចិញ្ចឹមជីវិត។​ កាលពីថ្ងៃទី២៣ខែធ្នូរដ្ឋាភិបាលបានជូនដំណឹងថាឆ្នាំ២០១៦កម្ពុជានឹងទទួលរងនូវបាតុភូត EL Nino (ក្តៅ) រហូតដល់ចុងខែមិថុនា។ រដ្ឋា​ភិ​បា​លឲ្យដឹងទៀតថាបាតុភូតនេះនឹងបង្កឲ្យរដូវវស្សាមកដល់យឺត បង្កឲ្យកម្តៅកើ​​នឡើ​​ង​​​ អា​កាស​ធា​តុហួតហែង​ អាចនឹងធ្វើឲ្យខ្វះទឹកសម្រាប់ប្រើប្រាស់នៅតំបន់មួយចំនួនពិសេសកា​របង្ក​បង្កើ​ន​​ផ​​ល​អាច​​ធ្វើ​​​​បា​​​ន​តែម្តងទោះបីជា​មានទឹកតាម​បណ្តាអាងនិងបឹងធម្មជាតិក៏ដោយ។ នាយកកម្មវិធីបរិស្ថាននិងសុខភាពនៃអង្គការសេដាកលោក គាម មករាឌី មានប្រសាសន៍ថាបញ្ហាចម្បងរបស់កសិករក្នុងការធ្វើកសិកម្មគឺខ្វះទឹក។ លោក​បន្តថាពេលខ្វះទឹកចំនួនកសិករបោះបង់របរកសិកម្មអាចនឹងមានការកើនឡើងហើយពួកចាកចេញពីលំនៅឋានស្វែងរកការងារធ្វើនៅតំបន់ផ្សេងៗទាំងនៅក្នុងនិងក្រៅប្រទេស។ លោកបន្តថា៖ “បើសិនជាគាត់អត់មាន ទឹកធ្វើស្រែចំការគឺពួកគាត់អាចរកការងារធ្វើផ្សេងពីស្រែចំការហ្នឹងទៀតគឺមានតែចំណាកស្រុក។​ រឿងប៉ះពាល់គឺប៉ះពាល់ហើយមនុស្សតែអត់ការងារគឺរកកន្លែងហូបធ្វើឲ្យស្ងាត់ស្រុកភូមិហើយគឺរកការងារធ្វើនៅទីក្រុងទីប្រជុំជនផ្សេងៗឬក៏ឆ្លងប្រទេស”។​ របាយការណ៍​ក្រសួង​ការងារ​ថៃ​បង្ហាញថាពលករ​ខ្មែរ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃស្របច្បាប់៨៧ ០០០​នាក់និង​ខុសច្បាប់​ចំនួន​៨៤០ ០០០​នាក់​។​ ​ក្រៅពីប្រទេសថៃពលករខ្មែរក៏មានធ្វើការនៅម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុនជាដើមផងដែរ។​ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ថេង សាវឿន មានប្រសាសន៍ថាតាម​ការសិក្សា​របស់​លោក​គឺ កសិករ​កម្ពុជា​យល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះនិង​ចិញ្ចឹមសត្វ​តិចតួច​ជាង​ប្រទេសជិតខាង​។ លោក​បន្តថាបច្ចុប្បន្នអាកាសធាតុ​ប្រែប្រួល​ខ្លាំងជួបភាពរាំងស្ងួត​ធ្វើ​ឲ្យ​កសិករ​កាន់តែ​ជួប​ការលំបាក​។ ​លោក ថេង សាវឿន លើកឡើងថាកសិករ​ខ្មែរ​ភាគច្រើន​ជំពាក់​បំណុល​ធនាគារហើយ​លក់​កសិផល​មិន​អាច​សងបំណុល​រួចទើប​កសិករ​មួយចំនួន​សម្រេច​បោះបង់​របរ​កសិកម្ម​ចោលហើយ​រត់​ទៅ​ស៊ីឈ្មួល​ធ្វើជា​កម្មករ​នៅ​បរទេ​សពិសេស​ប្រទេស​ថៃ​។ លោកបន្ថែមថា៖ “​ពួក​គាត់​ជាប់​នឹង​បំណុល​ធនាគារនៅពេល​ដែល​គាត់​ធ្វើស្រែ​ធ្វើ​ស្រូវ​គ្មាន​ទុន​គ្មាន​អីចឹងនៅពេល​ដែល​ផល​ស្រូវ​វា​អត់​អាច​ទទួលបានហើយ​លក់​មាន​តម្លៃថោកចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ជំពាក់​លុយ​គេចឹង​គាត់​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ទៅ​រកស៊ី​ដើម្បី​រក​លុយ​មក​សង​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ដែល​គាត់​បាន​ខ្ចី​”​។​ បាយការណ៍​ធនាគារ​ពិភពលោក​នៅ​ដើម​ខែ​កញ្ញាឆ្នាំ​២០១៥​​បង្ហាញថាកម្ពុជា​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​តិចតួច​ជាង​គេប្រៀបធៀប​នឹង​ប្រទេសជិតខាង​។ កម្ពុជា​មាន​ប្រព័ន្ធ​ធា​រាស្ត្រ​៧,៩​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​សរុប​ប្រមាណ៤​លាន​ហិកតា ថៃ​មាន​៣២,១​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម​ជិត​១៦​លាន​ហិកតា ចំណែក​វៀតណាម​មាន​៧០,៥​ភាគរយ​នៃ​ផ្ទៃដី​កសិកម្ម៦,៥​លាន​ហិកតា។​ តាមសារាចរណែនាំ​របស់រដ្ឋាភិបាលចុះថ្ងៃទី២៣ខែធ្នូនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួង ស្ថា​​ប័​​នពាក់ព័ន្ធ ​អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមចាត់វិធានការថែរក្សាទឹកទុកសម្រាប់ពលរដ្ឋ​ប្រើប្រាស់ប្រចាំថ្ងៃ​និងសម្រាប់ស្រោចស្រប់​ដំណាំកសិកម្ម។​ តែលោក គាម មករាឌី លើកឡើងថាចំណាត់ការរបស់រដ្ឋាភិបាលក្នុងការរក្សាទឹកទុកនេះហាក់យឺតពេលព្រោះរដូវវស្សាកន្លងផុតអស់ទឹកភ្លៀងទោះធ្វើអាងឬ​ទំនប់ក៏មានមិនទឹកសម្រាប់ស្តុកដែរ។​ របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថាក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់មាន​ប្រមាណ​៨៣​ភាគរយ​ជាកសិករ​ដែល​រស់នៅ​ពឹងផ្អែក​លើ​របរ​កសិកម្ម​។ កសិកម្ម​ដែល​ប្រជាពលរដ្ឋ​ធ្វើ​តាម​បែប​ធម្មជាតិឬ​កសិកម្ម​មិនទាន់​រីកចម្រើន​នោះ​គឺ​កសិករ​ភាគច្រើន​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​ដូចជាដាំ​ពោត សណ្តែក ស្រូវ ដំឡូង ចិញ្ចឹម​មាន់ ទា ជ្រូក គោ ក្របី​ជាដើម​។ កសិកម្មជាវិស័យមួយក្នុងចំណោមវិស័យអាទិភាព៤​ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ​រួមមានវិស័យឧស្សាហកម្ម សំណង់ សេវាកម្មទេសចរណ៍ និង​កសិកម្ម។ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
លោក ហ៊ុន សែន​៖ ខ្ញុំបានដឹងទាំងអស់រាល់ការត្អូញត្អែររបស់កសិករពីស្រូវថោក

ថ្ងៃសុក្រ ទី11 ធ្នូ 2015, 02:32 PM, (1)

លោកនាយករដ្ឋមន្ត្រីប្រកាសថាលោក​បានដឹងទាំងអស់រាល់ការត្អូញត្អែររបស់ប្រជាកសិករអំពីបញ្ហាតម្លៃស្រូវថោកពេកដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កសិករហើយលោកបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះ។​ នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយនៃការធ្វើជំរឿនលើវិស័យកសិកម្មនៅឆ្នាំ២០១៣កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបើទោះជាលោកជាប់រវល់ធ្វើកិច្ចការផ្សេងក៏ដោយតែនៅតែទទួលបានព័ត៌មានពីការត្អូញត្អែររបស់កសិករពីបញ្ហាស្រូវថោក ៖ កសិករត្អូញណាស់ ហើយខ្ញុំសូមប្រកាសនៅទីនេះថា រាល់ការត្អូញត្អែររបស់កសិករខ្ញុំបានស្តាប់ឮ ប៉ុន្តែខ្ញុំគ្រាន់តែសុំបកស្រាយនៅទីនេះ ខ្ញុំបង្ហោះតាមហ្វេសបុក រួចហើយខ្ញុំតាមមើលCommentទាំងអស់ តាមលទ្ធភាព និង ពេលវេលាដែលខ្ញុំអាចមើលបាន។ ទោះបីខ្ញុំនិយាយរឿងទាត់បាល់ក៏Commentក្នុងណឹងថា សម្តេចសូមជួយមើលតម្លៃស្រូវផងថោកណាស់ ចឹងទេខ្ញុំសូមប្រកាសថា ខ្ញុំបានឮសំឡេងតាមការអំពាវនាវផ្សេងៗ តាមទូរទស្សន៍ តាមការជួបផ្ទាល់ រហូតដល់តាមហ្វេសបុកខ្ញុំបានដឹង។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមជាមួយក្រសួងផែនការសហការគ្នាតាមនិង ពង្រឹងវិស័យកសិកម្មធនតូចឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាដែលកសិករកំពុងជួបប្រទះ។​ ការប្រកាសថាដឹងពីបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅឆ្នាំនេះគឺខុសពីឆ្នាំ២០១៤កន្លងទៅដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកមិនសូវបានដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋទេដោយសារមន្ត្រីថ្នាក់ក្រោមរបស់លោកបិទបាំងព័ត៌មានឬមានការហាមពលរដ្ឋមិនឲ្យយកញ្ញត្តិដែលបង្ហាញពីបញ្ហាក្នុងការរស់នៅឲ្យលោកជួយដោះស្រាយ។​ តម្លៃស្រូវបច្ចុប្បន្នដែលកសិករខ្មែរលក់ឲ្យឈ្មូញនាំយកទៅប្រទេសវៀតណាមនិងប្រទេសថៃនោះមានតម្លៃប្រមាណ៨០០រៀលក្នុងមួយគីឡូខណៈកសិករបញ្ជាក់ថាតម្លៃនេះពួកគាត់មិនអាចយកទៅទូទាត់សងថ្លៃប្រេងសាំង ជី ថ្នាំ ឬការដឹកជញ្ជូនបានគ្រប់គ្រាន់ទេគឺកសិករចង់បានតម្លៃស្រូវពី១៣០០រៀលទៅ១៥០០រៀលក្នុង១គីឡូ។​ ប្រធានអង្គការសេដាកជាអង្គការដែលធ្វើការងារពង្រឹងវិស័យកសិកម្មលោក យ៉ង សាំងកុមារ ​លើកឡើងថាបញ្ហាស្រូវថោក ជាបញ្ហាចម្បងរបស់កសិករដែលរដ្ឋាភិបាលមិនទាន់អាចជួយដោះស្រាយបាន។ លោកថាមូលហេតុតម្លៃស្រូវថោកប៉ះពាល់ដល់កសិករនោះអាចបណ្តាលមកពីបញ្ហាការចំណាយរបស់កសិករកើនឡើង ការប្រកួតប្រជែង និងការរៀបផែនការរបស់រដ្ឋាភិបាល៖ តម្លៃស្រូវថោកណឹង ទាក់ទងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិគឺប្រទេសគេផលិតបានគុណភាពជាងយើង និង ទី៣សហគមន៍របស់រដ្ឋាភិបាលក្នុងការពង្រឹងវិស័យស្រូវអង្ករណឹងនៅមានកម្រិតនៅឡើយ។ រដ្ឋាភិបាលមានគោលនយោបាយល្អ ប៉ុន្តែធនធានសម្រាប់យកទៅអនុវត្តគោលនយោបាយណឹងវាអត់មាន ឬមានតិចតួច គឺធនធានទាំងថវិកា និង ធនធានមនុស្សណឹងវាមានតិចតួច។ ​កន្លងមកអ្នកស្រាវជ្រាវបញ្ហាសង្គមក៏ធ្លាប់បានលើកឡើងដែរថាមូលហេតុកសិផលមានតម្លៃថោកនាំឲ្យកសិករបោះបង់របរកសិកម្មហើយនាំគ្នាចំណាកស្រុកស្វែងរកការងារនៅតាមទីប្រជុំជនឬឆ្លងដែនខុសច្បាប់ស៊ីឈ្នូលធ្វើជាកម្មករនៅប្រទេសជិតខាង។​ របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថាក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់មាន​ប្រមាណ​៨៣​ភាគរយ​ជា​កសិករ​ដែល​រស់នៅ​ពឹងផ្អែក​លើ​របរ​កសិកម្ម​។ អ្នក​សេដ្ឋកិច្ច​របស់​ធ​នាគារ​ពិភពលោក​ប្រចាំ​កម្ពុជាលោក លី សូ​ដេត បាន​លើកឡើង​ថាផលិតផល​កសិកម្មដូចជា​ស្រូវ ដំឡូង ​និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេងទៀតបាន​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច០,១​ភាគរយនៃ​កំណើន​សេដ្ឋកិច្ចជាតិ​សម្រាប់​ឆ្នាំ​២០១៤ដែលមាន​៧,១​ភាគរយ​។​ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
សេដាកជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការរក្សាពូជស្រូវ

ថ្ងៃពុធ ទី25 វិច្ឆិកា 2015, 09:21 AM

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឈន៍កសិកម្មកម្ពុជាហៅកាត់ថាសេដាកបានជំរុញឲ្យកសិករយកចិត្តទុកដាក់ទៅលើការរក្សាទុកនូវគ្រាប់ពូជស្រូវល្អដើម្បីទទួលបានទិន្នផលច្រើន​និងតម្លៃខ្ពស់លើ​ទីផ្សារ។ បើតាមអត្ថបទផ្សព្វផ្សាយរបស់អង្គការសេដាកនៅថ្ងៃ២២ ខែវិច្ឆិកានេះបានឲ្យដឹងថាដើម្បីឲ្យទិន្នផលស្រូវមានការកើនឡើងនិងមានតម្លៃនៅលើទីផ្សារនោះកសិករគួរតែរក្សាទុកគ្រាប់ពូជល្អៗតាមរយៈការជ្រើសរើសសម្រិតសម្រាំងដោយខ្លួនឯង។ ប្រធានអង្គការសេដាកលោក យ៉ង សាំងកុមារ បានឲ្យដឹងថាការជ្រើសរើសនិងរក្សាទុកនូវ​គ្រាប់ពូជដោយខ្លួន​ឯង​ជារៀងរាល់ឆ្នាំនេះអាចធ្វើឲ្យកសិករទទួលបានទិន្នផលស្រូវកើនឡើងពី១០ទៅ២០ភាគរយ។ លោកបន្ថែម​ថា៖​ «កាលណាយើងបានរើសពូជស្រូវបន្សុតដោយខ្លួនឯងនឹងវាទីមួយធ្វើ​ឲ្យផលស្រូវវាខ្ពស់ ទីពីរធ្វើឲ្យផលស្រូវសុទ្ធងាយស្រួលលក់ ទី៣វាខុសពីអាស្រ័យលើពូជខាង​ក្រៅដែល​គ្មាន​ប្រភពច្បាស់លាស់ហើយជាធម្មតាការធ្វើស្រូវវស្សាស្រូវប្រពៃណីយើងអាចអាច​ទុកខ្លួនឯងបាន​ពីមួយឆ្នាំ​ទៅមួយឆ្នាំ»។ បើតាមអង្គការសេដាកការជ្រើសរើសគ្រាប់ពូជល្អនេះអាចធ្វើបាន៤ដំណាក់​កាល​ដូចជា៖ ដំណាក់កាលទី១​ជ្រើស​​​​រើស​​កន្លែងដែលស្រូវលូតលាស់ល្អសម្រាប់ច្រូតទុកជាពូជ ទី២រើសយកកួរស្រូវមិនសុទ្ធល្អចេញដោយ​សម្រាំង​ទុកតែ​កួរសុទ្ធល្អហើយកួរដែលរើសបានប្រឡះយកស្នែង​ខាងលើនិងខាងក្រោមចេញទុកតែស្នែងកណ្ដាល​ ទី៣យកកួរស្រូវដែលរើសបានប្រឡះដោយ​ដៃជៀស​វាង​ការបោកដោយដៃឬម៉ាស៊ីន និងទី៤យក​គ្រាប់ពូជហាលឲ្យស្ងួតហើយរក្សាទុកឲ្យល្អតែឧស្សាហ៍​យកវាមកហាលដើម្បីរក្សាភាពស្ងួត។ កសិករម្នាក់រស់នៅភូមិទួល ឃុំស្វាយរំពា ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ លោក ស៊ឹម រុំ បានឲ្យដឹងថា​លោកបានរក្សាទុកពូជស្រូវដោយខ្លួនឯង ហើយលោកអាច​ទទួលបានទិន្នផលស្រូវកើនឡើង​ក្នុងមួយហិកតាពី២តោនកន្លះ ទៅ៣តោនក្នុងមួយឆ្នាំ។ លោកបន្ថែម​ថា៖ «យើងជ្រើសរើសពូជណាដែលវាល្អគ្រាប់ធំអីចឹងទៅ ហើយអាចឆ្ងាយពីភ្លឺចាប់ពី១ម៉ែត្រឬ២ម៉ែត្រពីភ្លឺមកកាលណាយើងយកគៀកភ្លឺអាចមិនសុទ្ធទេដោយសារពេលទុំគោ​ឬ មនុស្ស​​​ដើរទាក់ចូលម្ខាងៗចឹងយើងមិនអាចយកជិតភ្លឺបានទេច្រូតយកមកយើងរើសយកកួរល្អៗចង​ប្រយួរ​វាទុកក្នុងម្លប់ដែលមានសីតុណ្ហភាពល្មមដែលយើងអាចទុកបាន»។ អង្គការសេដាកប៉ាន់ប្រមាណថាការជ្រើសរើសកួរស្រូវសម្រាប់ទុកពូជគេត្រូវប្រើមនុស្ស២នាក់ធ្វើការមួយថ្ងៃ សម្រាប់​ដីស្រែ១ហិកតាហើយបើគិតពីការចំណាយប្រាក់ប្រហែលបួនទៅប្រាំម៉ឺនរៀលប៉ុន្តែនឹងទទួលបានទិន្នផល​ស្រូវកើនឡើងច្រើនរយគីឡូក្រាមក្នុងមួយហិកតា៕ សូមសរសេរមកកាន់លោក លី បេឡាតាមរយៈ bela@vodhotsnews.com

[អានបន្ត]
​លោក ហ៊ុន សែន ថា​ឆ្នាំនេះ​ប្រជាកសិករ​នឹងខ្វះ​ទឹក​ធ្វើ​ស្រែ​ប្រដេញទឹក​ឬ​ស្រែប្រាំង​

ថ្ងៃអាទិត្យ ទី4 តុលា 2015, 03:33 PM

​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​អំពាវនាវ​ទៅ​កសិករ​ខិតខំ​ថែរក្សា​ទឹក​ទុក​ក្នុង​ស្រែ ក្នុង​អាង និង​ក្នុង​ប្រឡាយ ដើម្បី​ទុក​បង្កបង្កើនផល​នូវ​រដូវវស្សា និង​រដូវប្រាំង ដោយ​លោក​អះអាងថា ទឹក​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ មាន​កម្រិត​ទាប​មិន​អាច​ហូរ​ចូល​ព្រែក ចូល​អាង​សម្រាប់​ធ្វើស្រែ​ប្រដេញ​ទឹក ឬ​ស្រែប្រាំង​បាន​គ្រប់គ្រាន់​នោះទេ​។​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​សារ​បែបនេះ នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាលពី​ថ្ងៃ​ទី​៣​ ខែតុលា​ម្សិលមិញ​។​

[អានបន្ត]
​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​សម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម​

ថ្ងៃពុធ ទី30 កញ្ញា 2015, 11:13 AM

​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)ប្រកាស​ពី​ការបន្ត​ឲ្យ​កម្ពុជា​ខ្ចីប្រាក់​៦០​លាន​ដុល្លារ​បន្ថែមទៀតសម្រាប់​ទ្រទ្រង់​វិស័យ​កសិកម្ម ដោយ​អះអាង​ថាប្រាក់កម្ចី​នោះនឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​នៅតាម​មូលដ្ឋាន​។​ ​សេចក្តីប្រកាស​ព័ត៌មានរបស់​(ADB)​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ឲ្យដឹងថាទឹកប្រាក់​៦០​លាន​ដុល្លារដែល​ឲ្យ​កម្ពុជា​ខ្ចី​នោះ ក្នុង​គោលបំណង​បង្កើន​ផលិតកម្ម​កសិកម្ម តាមរយៈ​ការស្តាឡើង​វិញ នូវ​ការធ្វើ​ទំនើបកម្មប្រព័ន្ធធារា​សាស្ត្រក្នុង​ខេត្ត​កំពង់ធំនិង​បាត់ដំបង ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

[អានបន្ត]
​ជ្រូក​រាប់ពាន់​ក្បាល​នៅ​ខេត្ដ​សៀមរាប​ងាប់​បន្តបន្ទាប់ សង្ស័យ​​​ដោយសារ​កើត​ជំងឺ​ត្រចៀក​ខៀវ​

ថ្ងៃសុក្រ ទី4 កញ្ញា 2015, 12:04 PM

​​ប្រជាពលរដ្ឋឲ្យដឹងថា សត្វ​ជ្រូក​ចិញ្ចឹម​រាប់ពាន់​ក្បាល នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ខេត្ដ​សៀមរាប បាន​ងាប់​ជា​បន្ដបន្ទាប់ និង​ជា​ច្រើន​រយ​ក្បាល​ទៀត​កំពុងកើតមាន​ជំងឺ បន្ទាប់ពី​កើតមាន​ចេញ​រោគសញ្ញា​អុចៗ​ពណ៌​ក្រហម​នៅលើ​ដងខ្លួន​របស់​វា​។​ ​​ពលរដ្ឋ​នៅ​ភូមិ​បេង ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង លោក ឌឿ​ន នឿន ប្រាប់​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា សត្វ​ជ្រូក​រាប់ពាន់​ក្បាល នៅ​ស្រុក​ជី​ក្រែង និង​ស្រុក​សូទ្រនិគម បាន​ងាប់​ជា​បន្ដបន្ទាប់ បន្ទាប់ពី​មាន​ចេញ​រោគសញ្ញា​អុចៗ​ពណ៌​ក្រហម​នៅលើ​ដងខ្លួន​របស់​វា និង​ក្អក​ក្អួត​។​ លោក​បន្ដថា ជ្រូក​ពូជ​របស់​លោក​ចំនួន​៤​ក្បាល​ក៏​បាន​ងាប់​ដែរ ដែល​គិត​ជា​ទឹកប្រាក់​អស់​ជាង​២​ពាន់​ដុល្លារ​។​

[អានបន្ត]
​ក្រសួង​ថា​ដំណាំ​ស្រូវ​ជិត​២០​ម៉ី​ន​ហិកតា​រង​ការខូចខាត​ដោយសារ​គ្មាន​ប្រភពទឹក​ផ្គត់ផ្គង់​

ថ្ងៃអង្គារ ទី1 កញ្ញា 2015, 04:31 PM

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រាប់​នាយករដ្ឋមន្ត្រី​ថា គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ បាន​បំផ្លាញ​ដំណាំ​ស្រូវ​ប្រមាណ​ជិត​២០​ម៉ឺន​ហិកតា ដោយសារ​កម្ពុជា​ខ្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទឹក​។​ របាយការណ៍​របស់​ក្រសួង​កសិកម្ម ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា​នេះ ផ្ញើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យដឹង​ថា ដំណាំ​ស្រូវ​ជាង​១៨​ម៉ឺន​ហិកតា​(១៨៥៤៥១)​នៅ​ទូទាំង​១៣​រាជធានី និង​ខេត្ត រង​ការខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​។ 

[អានបន្ត]
សហគមន៍​នេសាទ​មួយ​នៅ​កំពង់ធំ​ស្នើអាជ្ញាធ​ររក​វិធី​បញ្ចៀ​សការ​បូមទឹក​បឹង​ស្រោច​ដំណាំ​

ថ្ងៃសៅរ៍ ទី25 កក្កដា 2015, 09:13 AM

​ប្រជា​សហគមន៍​នេសាទ​សាមគ្គី​កំពង់​គោ នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ស្នើឲ្យ​អាជ្ញាធររៀបចំ​ប្រព័ន្ធ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​និង​ស្រែប្រាំង ដើម្បី​បញ្ឈប់​ការបូមទឹក​ពី​បឹង​សហគមន៍​បន្តទៀត ដោយ​ពួកគាត់​អះអាងថា ការបូមទឹក​បឹង​នេះ​ធ្វើឲ្យ​ទឹក​បឹងរីង​ហួត​ក្នុង​ខែប្រាំង ប៉ះពាល់​ដល់​ការនេសាទ​របស់​សហគម​ន៍​។​ ​ពលរដ្ឋ​ម្នាក់​អ្នកស្រី មឿន ស៊ាន់ អាយុ​៣៨ មានប្រសាសន៍ថា កាលពី​ពីរ​ឆ្នាំមុន គណៈកម្មការ​សហគម​ន៍​នេសាទ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​វិនិយោគ​លើ​បឹង​រៀល​ដែល​ជា​បឹង​របស់​សហគមន៍ ដោយ​ក្រុមហ៊ុន​បូមទឹក​ពី​ស្ទឹង​បញ្ចូល​បឹង រួច​បូមទឹក​ពី​បឹង​ទៅ​លក់​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើ​ស្រែប្រាំង​នៅ​ជុំវិញ​បឹង​។ អ្នកស្រី​បន្ត​ថា ការ​បូមទឹក​នេះ​បាន​ធ្វើឲ្យ​ទឹ​កបឹង​ឆាប់​រា​ក់ឬរីងស្ងួត​ក្នុង​រដូវ​ទឹក​ស្រក និង​ប៉ះពាល់​ដល់​ការនេសាទ​របស់​សហគម​ន៍​ដោយ​អ្នកស្រី​អះអាងថា ទឹក​ដែល​បូម​ចេញ​ច្រើន​ជាង​ទឹក​ដែល​បូម​ចូល​ពី​បឹង​។ អ្នកស្រី​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​ទេ នោះ​សហគមន៍​នឹង​នៅ​បន្ត​ជួបប្រទះ​បញ្ហា​នេះ​បន្តទៀត​។​

[អានបន្ត]
Page: 1/6 123456

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To