ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី25 មិនា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ទេសចរណ៍

​កម្ពុជា​បង្ហាញ​ពិភពលោក​ពី​ភាព​ទាក់ទាញ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នៃ​ប្រាសាទ​បុរាណ

ថ្ងៃពុធ ទី14 តុលា 2015, 11:54 AM

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្តឲ្យ​ភ្ញៀវទេសចរណ៍​បរទេសបន្ត​មក​ទស្សនា​នៅ​កម្ពុជា ដោយ​អះអាង​ថា ប្រាង្គ​ប្រាសាទ​នានាដែល​កម្ពុជា​មាន លោក​ថាជា​អច្ឆរិយ​គ្មាន​ពីរលើ​ពិភពលោក​។​ ការជំរុញរបស់​នាយក​រដ្ឋមន្ត្រី​ខ្មែរពេល​នេះ ​ធ្វើឡើង​នៅពេល​ថ្លែង​សុន្ទរកថា វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ពិភពលោក​នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ម្សិលមិញ​។​

[អានបន្ត]
​រដូវ​ភ្ជុំបិណ្ឌ​នៅ​តំបន់​ទេសចរណ៍​សៀមរាប មិនសូវមាន​អ្នកដើរ​កំសាន្ត​ទេ​

ថ្ងៃសៅរ៍ ទី10 តុលា 2015, 02:21 PM

​អាជ្ញាធរ​ខេត្ដ​សៀមរាប ឲ្យដឹងថា នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នា​តំបន់​ទេសចរណ៍​អង្គរ មិនសូវមាន​ភ្ញៀវទេសចរ​មក​កំសាន្ដ​នោះទេ ដោយសារ​ពិធីបុណ្យ​ជាតិ​មួយ​នេះ ពលរដ្ឋ​នាំគ្នា​ទៅ​ជួបជុំ​គ្រួសារ​នៅ​ស្រុកកំណើត​វិញ ដែល​ផ្ទុយ​ពី​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ឬ​ពិធីបុណ្យ​អំ​ទូក​។​ ​នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១៣​នេះ នៅតាម​តំបន់​ទេសចរណ៍​សំខាន់ៗ​មួយចំនួន ក្នុង​ខេត្ដ​សៀមរាប ដូចជា​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ដ និង​នៅ​កណ្ដាល​ក្រុង​សៀមរាប គេ​សង្កេតឃើញ​មាន​សភាព​ស្ងប់ស្ងាត់​។ ចំណែក​នៅ​ផ្ទះ​អាជីវករ​មួយចំនួន​ត្រូវបាន​បិទទ្វារ​ឈប់​ធ្វើ​អាជីវកម្ម ប៉ុន្ដែ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ឯណោះ​វិញ  ចាប់​ពី​ខាងកើត​ផ្សារលើ​ធំថ្មី ដល់​ចំណុច​ផ្លូវកែង​សណ្ឋាគារ អង្គរ​អេរ៉ា ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប គេ​សង្កេតឃើញ​មាន​សភាព​មនុស្ស​អូរ​អរ ចេញពី​ខេត្ដ​សៀមរាប សំដៅ​ទៅ​រក​រថយន្ដឈ្នួល ដែល​គេ​បាន​ចត​ចាំ​តាម​បណ្ដោយ​ផ្លូវជាតិ​នោះ យ៉ាង​ព្រោងព្រាត ។​

[អានបន្ត]
​ភ្ញៀវ​ទេសចរណ៍​ទៅ​កម្សាន្ត​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​ការកើនឡើង​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​

ថ្ងៃសៅរ៍ ទី10 តុលា 2015, 10:54 AM

​ប្រធាន​មន្ទីរ​ខេត្ត​កំពង់ឆ្នាំងឲ្យដឹងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​ក្នុងរ​ដូវ​ភ្ជុំបិ​ណ្ឌក្នុង​ឆ្នាំនេះ ដោយ​លោក​អះអាងថា ពួក​គេ​ចង់​ទស្សនា​តាម​ដង​ទន្លេសាប និង​ប្រពៃណី​ទំនៀម​ទំលាប់​នៅក្នុង​ខេត្ត​នោះ​។​ ​តាម​គេហទំព័​របស់​អង្គ​ស្នងការ​នគរបាល​ជាតិ ឲ្យដឹងថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង មាន​ការកើនឡើង​ខ្លាំង ចាប់ពី​ថ្ងៃ​ទី៩ ខែ តុលា​នេះ​។ គេហទំព័រ​បាន​ដកស្រង់​សម្តី​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​លោក សេង សាលី ថា កំណើន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​ខេត្ត​នោះ ដោយសារ​ពួក​គេ​ចង់ដឹង​នូវ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ និង​ចង់​ឃើញ​នូវ​ទេសភាព​ធម្មជាតិ​តាម​ដង​ទន្លេសាប និង​រមណីយដ្ឋាន​ផ្សេងៗ​ទៀត​។ លោក សេង សាលី ឲ្យដឹងទៀតថា  ក្នុង​រយៈពេល​នៃ​ពិធី​កាន់បិណ្ឌ លោក​សង្កេតឃើញ​វត្តមាន​របស់​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍​បរទេស​មក​លេង​ខេត្ត​នេះ ក៏​មាន​ការកើនឡើង​ដែរ​។​

[អានបន្ត]
​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរវត្ដ​កើន​តិចតួច​

ថ្ងៃសុក្រ ទី2 តុលា 2015, 04:44 PM

អាជ្ញាធរ​ជាតិ​អប្សរាឲ្យដឹងថា ចំណូល​ថវិកា​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ដ រយៈពេល​៩​ខែ​ឆ្នាំ​២០១៥​នេះ កើនឡើង​តិចតួច បើ​ធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៤ ខណៈ​ចំនួន​អ្នក​មក​ទស្សនា​ការកើនឡើង​ជិត​២%​។​ ​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី​២ ខែ​តុលា​នេះ បង្ហាញថា ចំណូល​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​សម្រាប់​៩ ខែ​ដើមឆ្នាំ​២០១៥​នេះ មាន​ចំនួន​សរុប ៤៣ ៣០០ ០៤០​ដុល្លារ គឺ​កើនឡើង​០,២៤​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១ ៥២៤ ០៤៤​នាក់ កើនឡើង១,៨៥​ភាគរយ។​

[អានបន្ត]
​លោក ហ៊ុន សែន ឲ្យជួយ​បង្កើន​ការផ្សាយ​ពី​វិស័យ​ទេសចរណ៍​

ថ្ងៃអង្គារ ទី29 កញ្ញា 2015, 11:50 AM

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ឲ្យជួយ​ផ្សព្វផ្សាយ​លើក​តម្កើង​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក ដោយ​លោក​អះអាងថាវិស័យ​ទេសចរណ៍​រីកចម្រើន ការងារ​កាន់តែ​សម្បូរ​ច្រើន ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ​។​ លោក ហ៊ុន សែន សរសេរ​សារ​បែប​នេះ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​លោក​កាលពី​ថ្ងៃ​២៨ ខែកញ្ញា​ម្សិលមិញ ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​(UN)​។​

[អានបន្ត]
​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ហាម​ភ្ញៀវ​ពាក់​ស្បែកជើងកែងចោត​ និង​ស្លៀក​ស៊ិច​ស៊ីចូល​ប្រាសាទ​

ថ្ងៃអង្គារ ទី22 កញ្ញា 2015, 05:07 PM

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​មាន​វិធានការ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ស្លៀកពាក់​ស៊ិច​ស៊ី និង​ពាក់​ស្បែកជើងកែងចោទ​ចូល​ទស្សនា​អង្គរ ដើម្បី​ថែរក្សា​ថ្ម​ប្រាសាទ និង​វប្បធម៌ អរិយធម៌​ខ្មែរ ឲ្យបាន​គង់វង្ស​យូរអង្វែង​។​ ​វិធានការ​ត្រូវបាន​លើកឡើង បន្ទាប់​ពី​វាគ្មិនបាន​រិះគន់​ពី​ការ​សឹក​រិច​រិល​ថ្ម​ប្រាសាទ ក្នុង​វគ្គ​បណ្ដុះបណ្ដាលស្ដីពី​ទេសចរណ៍​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក ដល់​សិក្ខាកាម​មក​ពី​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ល្ងាច​ថ្ងៃទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ។ 

[អានបន្ត]
​រដ្ឋាភិបាល​ថា​ថវិកា​៥០០​លាន​ដុល្លារ​ចំណាយ​លើ​ការជួសជុល​និង​ថែទាំ​ប្រាសាទបុរាណ​

ថ្ងៃព្រហស្បតិ៍ ទី27 សីហា 2015, 04:08 PM

​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ ត្រូវបាន​ចំណាយ​ទៅ លើ​ការជួសជុលនិង​ថែទាំ​ប្រាសាទ​បុរាណ ក្នុង​រយៈពេល​២៤​ឆ្នាំ ដែល​ប្រាក់​ទាំងនោះ​បាន​មកពី​ប្រទេស​ម្ចាស់ជំនួយ​។​ ​ក្នុង​ពិធី​តែងតាំង​អគ្គនាយក​ថ្មី​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​សីហា នៅ​ខេត្ដ​សៀមរាប ​រដ្ឋមន្ដ្រី​ទីស្ដីការគណៈរដ្ឋមន្ដ្រីនិង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន ថ្លែងថា​ចាប់ពី​អំឡុង​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៥​នេះ ប្រទេស​ជិត​២០​ប្រទេសនិង​អង្គការ​អន្ដរ​ជាតិ​ជិត​៣០បាន​សហការ​ជួយ​ជួសជុលនិង​ថែទាំ​ប្រាសាទ​បុរាណ​ខ្មែរ ដោយ​បាន​ចំណាយ​​ថវិកា​មិន​ក្រោម​ពី​៥០០​លាន​ដុល្លារ​អាមេរិក​។ លោក​បញ្ជាក់ថាថវិកា​ទាំងនោះ​មិន​ច្រើន​ទេ​សម្រាប់​ប្រទេស​អ្នកមាន​។​

[អានបន្ត]
​ភ្ញៀវទេសចរ​ណ៍ចូល​តាម​ច្រក​ប៉ោយប៉ែត​ថយ​ចុះ ​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថៃ

ថ្ងៃសុក្រ ទី21 សីហា 2015, 02:44 PM

​ភ្ញៀវទេសចរ​ណ៍​ដែល​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ចូល​ដឹក​ដី​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត ​មានការ​ថយពី​១០​ទៅ​១៥​ភាគរយ បន្ទាប់ពី​មាន​ការផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​បាងកក​។​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​ថា ចំនួន​ភ្ញៀវទេសចរណ៍​ថយចុះ​នេះ​គឹ​បន្ទាប់ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​កាលពី​ថ្ងៃ​ទី​១៧ និង​ទី​១៨​ខែសីហា​កន្លង​ទៅ​ថ្មី​នេះ​។ ប្រភព​ដដែល​បញ្ជាក់​ថា សម្រាប់​ការនាំ​ទំនិញ​ចេញ​ចូលកម្ពុជា និងថៃមិន​មាន​ការប្រែប្រួល​អ្វី​ទេ​។​

[អានបន្ត]
ប្រាសាទ​អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​ជា​គោលដៅ​ទេសចរណ៍​ល្បី​ជាងគេ​​ក្នុង​ពិភពលោក​

ថ្ងៃពុធ ទី19 សីហា 2015, 03:01 PM

​ប្រាសាទអង្គរវត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ​ជាង​គេ​នៅក្នុង​ពិភពលោក​នៅ​ក្នុង​បញ្ជី Lonely Planet’s Ultimate Travelist 2015 របស់​វេបសាយ Lonely Planet និង​ជា​ក្រុមហ៊ុន​បោះពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​ដ៏​ធំ​មួយ​នៅក្នុង​ពិភពលោក​។​ ​វេបសាយ​ទេសចរណ៍ Lonely Planet បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដោយ​បង្ហាញ​ពី​ចំណាត់​ថ្នាក់​កន្លែង​ទេសចរណ៍​ល្បីល្បាញ​ជាង​គេ​ទាំង​១០​នៅក្នុង​ពិភពលោក​បានឲ្យដឹងថា ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ តាម​ពីក្រោយ​ដោយ​តំបន់​ថ្ម​ប៉ប្រ៉ះ​ទឹក​ Great Barrier Reef នៅ​ប្រទេស​អូស្ត្រាលី និង​ប្រាសាទ Machu Picchu របស់​ប្រទេស​ប៉េ​រូ​។​

[អានបន្ត]
​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​តម្រូវ​ឲ្យ​ភ្ញៀវទេសចរណ៍​តម្រង់​ជួរចូល​ទស្សនា​ប្រាសាទ​តា​ព្រហ្ម​

ថ្ងៃសៅរ៍ ទី15 សីហា 2015, 05:27 PM

​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា ខ្លូន​នឹង​តម្រូវ​ឲ្យ​ភ្ញៀវទេសចរណ៍​តម្រង់​ជួរ ចូល​ទស្សនា​ប្រាសាទតាព្រហ្ម ក្នុងករណី​មាន​ភ្ញៀវ​ច្រើន ដោយ​ចាប់​អនុវត្ដ​ពី​ថ្ងៃ​ទី​២៤​ខែ​សីហា​ខាង​មុខ​នេះ ដើម្បី​សម្រួល​ដល់​សុវត្ថិភាព​ភ្ញៀវទេសចរ និង​បញ្ជៀ​ស​ការកកស្ទះ ។​ ​យោងតាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​វី​អូឌីទ​ទួលបាន​នៅ​រសៀល​ថ្ងៃនេះ ឲ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សង្កេតឃើញថា នៅត្រង់​ចំណុច​ដើម​ស្ពង់​ក្នុង​កំពែង​ទី​៣​ភាគ​ខាងកើត នៃ​ប្រាសាទតាព្រហ្ម មាន​ការកកស្ទះ ខណៈ​ដែល​មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន ដោយសារ​ច្រក​នោះ​មាន​រាង​ជា​កដប បើទោះបី​មាន​ការពង្រីក​កម្រាល​ឈើ​ក៍ដោយ ។​លិខិត​បន្ដថា អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​នឹង​សាកល្បង ឲ្យ​ភ្ញៀវ​តម្រង់​ជួរ ចូល​ទស្សនា​ផ្នែក​កណ្ដាល​នៃ​ប្រាសាទ​បុរាណ​មួយ​នេះ ដើម្បី​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ ការកកស្ទះ ការអភិរក្ស​ប្រាសាទ និង​បង្ហាញ​ពី​គុណភាព​នៃ​ការគ្រប់គ្រងរ​ម្មណី​យដ្ឋា​ន​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​ ។​

[អានបន្ត]
Page: 1/5 12345

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To