ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី27 ឧសភា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ពាណិជ្ជកម្ម

រដ្ឋមន្ដ្រី​មហា​អនុ​តំបន់​ទន្លេមេគង្គ គាំទ្រ​ផែនការ ដើម្បី​ពន្លឿ​ន​ការដឹកជញ្ជូន ពាណិជ្ផកម្ម​ឆ្លងដែន​

ថ្ងៃចន្ទ ទី25 វិច្ឆិកា 2013, 09:10 AM

​បណ្ដា​ប្រទេស​នៅ​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) បាន​គាំទ្រ​ដល់​វិធានការ ដើម្បី​ពន្លឿ​ន និង​ពង្រីក​ការ ដឹក​ជញ្ផូន និង​ពាណិជ្ផកម្ម​ឆ្លងដែន ដូច​ជា​ការ​ពន្លឿ​ន​កិច្ចព្រមព្រៀង​ទ្វេភាគី និង​ត្រី​ភាគី​រវាង​ប្រទេស និង​ប្រទេស​ជាដើម​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ADB ចេញ​ផ្សាយ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន ឲ្យ ដឹងថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី ៤ របស់​គណៈកម្មាធិការ​ចម្រុះ​សម្រាប់​កិច្ច​ព្រមព្រៀង​ដឹក​ជញ្ផូន​ឆ្លង​ដែន (CBTA) របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) នៅ​ទីក្រុង Nay Pyi Taw ប្រទេស​មី​យ៉ាន់​ម៉ា រដ្ឋមន្ដ្រី ក្រសួង​គមនាគមន៍រ​បស់ GMS បាន​ឯកភាព​លើ​ផែនការ​សកម្មភាព​រយៈ​ពេល ៣ ឆ្នាំ (២០១៣-២០១៦) ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ដ​វិធានការ​សម្រួល​ការដឹក​ជញ្ផូន និង​ពាណិជ្ផកម្ម​នៅ​ជំហាន​បន្ទាប់​។ កិច្ច​ព្រម ព្រៀង ដឹក​ជញ្ផូន​ថ្មី​នេះ ដែល​ទទួលបាន​ការផ្ដល់​សច្ចាប័ន​កាលពី​ឆ្នាំ ២០០៣ គឺជា​ឯកសារ​មេ​សម្រាប់​វិធានការ​មិនមែន​រូបវ័ន្ដ ដែល​ចាំបាច់ សម្រាប់​បង្កើន​ការដឹកជញ្ជូន​ឆ្លងដែន​តាម​ផ្លូវគោក រួមទាំង ការបង្កើត “​ច្រកចេញចូល​តែ​មួយ​” សម្រាប់​ការត្រួតពិនិត្យ​គយ​ផងដែរ​។ ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​របស់ GMS និង មាន​នាទី​ជា​លេខាធិការដ្ឋាន​របស់​គណៈ​កម្មា​ធិ​ការ​ចម្រុះ​នេះ​។ ​លោក James Lynch ប្រធាន​ផ្នែក​សហ​ប្រតិ​ប​ត្ដិ​ការប្រចាំ​តំបន់​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB)​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​៖«​ពាណិជ្ផកម្ម ទេសចរណ៍ និង​ការវិនិយោគ​ក្នុង​តំបន់ មាន​សារៈ​សំខាន់​​យ៉ាងខ្លាំង ដើម្បី​ពន្លឿន​កំណើន និង​ជីវភាព​រស់នៅ នៅក្នុង​អនុតំបន់​នេះ​»​។ លោក​បន្តថា បណ្ដា​ប្រទេស​ជា​សមាជិក​បាន​យល់ព្រម​បន្ដ​ពន្លឿ​ន និង​ធ្វើ​សាមញ្ញ​កម្ម​វិធានការ​សម្រួល​ការដឹក​ជញ្ផូន និង​ពាណិជ្ផកម្ម ហើយ​យើង​ទាំងអស់គ្នា​នឹង​បន្ដ​ពន្លឿន​ការសម្រេច​គោលដៅ​រួម​របស់​យើង នៅ​ក្នុង​ការ​ប្រែក្លាយ​ច្រករបៀង​ដឹក​ជញ្ផូន ឲ្យក្លាយ​ជា​ច្រករបៀង​សេដ្ឋកិច្ច​។ ADB​បន្តថា នៅក្នុង​ចំណោម​សមិទ្ធផល​សំខាន់​បំផុត​នានា ដែល​សម្រេច​បាន​កាលពី​ពេល​ថ្មីៗ​នេះ រួមមាន កិច្ចព្រមព្រៀង​មួយ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រទេស​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ និង​រថយន្ដក្រុង​របស់​ប្រទេស​​ទាំងពីរ អាច​ធ្វើ​ដំណើរ​ចូលទៅក្នុង​ដែនដី​គោក​របស់​គ្នា​ទៅវិញទៅមក​បាន​តាម​បណ្ដោយ​ផ្លូវ​ប្រវែង ១៣០០ គីឡូ​ម៉ែត្រ ដែល​នាំឲ្យ​មាន​ការកើនឡើង​នូវ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ ​ផែនការ​សកម្មភាព ៣ ឆ្នាំនេះ ផ្ដោត​លើ​ការ​ពន្លឿន​ការអនុវត្ដ​កិច្ចព្រមព្រៀ​ង​ស្ដីពី​សិទ្ធិ​ធ្វើ​ចរាចរណ៍ ទ្វេភាគី​រវាង​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា និង​រវាង​មី​យ៉ាន់​ម៉ា និង​ថៃ និង​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​ត្រីភាគីរ​វា​ង ប្រទេស​ចិន ឡាវ និង​ថៃ និង​រវាង​ប្រទេស​កម្ពុជា ឡាវ និង​ថៃ​។ ផែនការ​សកម្មភាព​នេះ​ក៏​មាន​គោលបំណង ពង្រីក​ច្រក​ផ្លូវ​សម្រាប់​ដឹក​ជញ្ផូន និង​ពាណិជ្ផកម្ម បង្កើន​កូតា​អនុញ្ញាត​ឲ្យ​ដឹកជញ្ផូន ក្រោម​ការផ្ដោះប្ដូរ​សិទ្ធិ​ធ្វើចរាច​រណ៍ បន្ដ​ធ្វើ​សាមញ្ញ​កម្ម និង​កែលម្អ​នីតិវិធី​គយ និង​លើក​ទឹកចិត្ដ​ឲ្យមាន​ការបង្កើត​យន្ដការធា​នា​រ៉ាប់រង លើ​យានយន្ដ​ឆ្លងដែន​។ ​ប្រទេស​ជា​សមាជិក​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ខេត្ដ​យូ​ណាន និង​តំបន់​ស្វយ័ត​គ័ង​ស៊ី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ អនុ​តំបន់​នេះ ដែល​ភ្ជាប់​គ្នា​ដោយ​ទន្លេមេគង្គ គ្របដណ្ដប់​លើ​ផ្ទៃដី ដែល​​មាន​ទំហំ​ប្រហែល​នឹង​អឺរ៉ុប​ភាគ​ខាងលិច និង​មាន​ចំនួន​ប្រជាជន​រួមគ្នា ច្រើន​ជាង​ប្រជាជន​នៅ​សហរដ្ឋអាមេរិក​ទៅ​ទៀត​៕ ​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

[អានបន្ត]
អគ្គរដ្ឋ​ទូត​​អាមេរិក បញ្ចប់​​បេសក​កម្ម​​ពាណិជ្ជ​កម្ម ដើម្បី​​ជំរុញ​​ការ​វិនិយោគ​​​អាមេរិក​​​នៅ​​ក​ម្ពុជា​

ថ្ងៃចន្ទ ទី15 កក្កដា 2013, 03:32 PM, (1)

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក William E. Todd បាន​បញ្ចប់​​ដឹកនាំ​​បេសក​កម្ម​​ពាណិជ្ជកម្ម​មួយ​របស់​ក្រុម​ហ៊ុន​​កម្ពុជា​ ធំៗ​ចំនួន​៣៥ ទៅ​កាន់​សហរដ្ឋអាមេរិក ដែល​ចាប់ផ្តើម​​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ដើម្បី​ជំរុញ​ពាណិជ្ជ​​កម្ម និង​​ឱកាស​​វិនិយោគ នៅ​កម្ពុជា​។ ​តំណាង​​ក្រុមហ៊ុន​ខ្មែរ​ប្រមាណ ៥០​រូប ​បាន​អមដំណើរ​លោក​ឯកអគ្គ​រដ្ឋទូត​Todd ដើម្បី​ទៅ​ជួប​ក្រុមហ៊ុន អ្នក​វិនិយោគ និង​សមាគម​ពាណិជ្ជ​ករ​​អាមេរិក​នៅ​​ទីក្រុង Long Beach រដ្ឋ California និង​ទីក្រុង​Washington, D.C ។ ​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ស្ថានទូត ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​​ខែកក្កដា ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា លោក​ឯកអគ្គរដ្ឋទូត Todd បាន​ដឹកនាំ​ការពិភាក្សា​មួយ​នៅ​ទីក្រុង Long Beach ក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ការវិនិយោគ និង​ការនាំ​ចេញ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា សម្រាប់​​​អ្នកជំនួញ​អាមេរិក​ចំនួន ៥០​នាក់ ដើម្បី​លើកទឹកចិត្ត​ឲ្យ​​ពួកគេ​ស្វែងយល់​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​​ ​ក្រុម​ហ៊ុន​​កម្ពុជា។

[អានបន្ត]
ប៉ា​គី​ស្ថាន នឹង​​ធ្វើ​វិនិយោគ​​ម៉ាស៊ីន​​កិន​ស្រូវ​​នៅ​​កម្ពុជា ដើម្បី​​នាំ​ចេញ​​ជា​​អង្ករ​

ថ្ងៃចន្ទ ទី15 កក្កដា 2013, 01:26 PM

រដ្ឋាភិបាល​ប៉ា​គី​ស្ថាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើ​ឲ្យមាន​ការពង្រឹង​​ចំណង​ទាក់​ទង​​រវាង​​កម្ពុជា និង​​ប៉ា​គី​ស្ថាន​​ លើ​ផ្នែក​​សេដ្ឋ​កិច្ច ឲ្យ​បាន​ខ្លាំង​​ជាង​​មុន ជាពិសេស​​លើ​ការវិនិយោគ​ម៉ាស៊ីន​កិនស្រូវ ដើម្បី​នាំ​ជា​អង្ករ​ចេញ​។​ ​ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា លោក ហោ ណាំហុង និង ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​​ថ្មី លោក Amjad Ali Sher ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា នៅ​ទីស្តីការ​ក្រសួង​​ការបរទេស ។​ ​ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា បើ​ទោះបីជា​កម្ពុជា​មាន​ចំណង​មិត្តភាព​ល្អ​ជាមួយ​​ប៉ា​គី​ស្ថាន លើ​​គ្រប់​​វិស័យ តែ​បញ្ហា​​ពាណិជ្ជកម្ម​​វិញ ការនាំ​ចេញ​​របស់​​កម្ពុ​ជា នៅ​​មាន​​កម្រិត​​នៅឡើយ បើ​ប្រៀបធៀប​នឹង​ការ​នាំ​ចូល​របស់​ប៉ា​គី​ស្ថាន​។​ លោក​បន្តថា រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ត្រៀម​នឹង​ធ្វើ​វិនិយោគ​ម៉ាស៊ីនកិនស្រូវ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំចេញ​ជា​អង្ករ​ ៖ "លោកសង្កេត​ឃើញ​បញ្ហា​ពាណិជ្ជ​កម្ម​មួយ​​ គឺ​ថា​តុល្យ​ភាព​​ពាណិជ្ជ​កម្ម​នោះ​ កម្ពុជា​ការ​នាំ​ចេញ​ទៅ រៀង​តិច​ជាង​ប៉ាគីស្ថាន​នាំ​ចូល ដូច្នេះ​ហើយ​បាន​ឯកឧត្តម​ជំរុញ​ឲ្យ​ធ្វើ​ម៉េចឲ្យ​ពាណិជ្ជ​កម្ម​ហ្នឹង​មាន​ តុល្យ​ការ​គ្នា ហេតុដូច្នេះ​ហើយ បាន​លោក​មាន​គំនិត​ផ្តួច​ផ្តើម​ថា ធ្វើ​យ៉ាង​ណា​ជា​ពិសេស​ភាគី​ទាំង​ពីរ គឺ​ថាឲ្យ​មានការ​ផ្លាស់​ប្តូរ​ ទាំង​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់ និង​ការ​ផ្លាស់​ប្តូរទាំងវិនិយោគ​ទុន"។

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To