ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

ជ័យ សុ​វ៉ាត បដិសេធ​ដើរចោល​ផលិតកម្ម​មេហ្គា

ថ្ងៃពុធ ទី5 សីហា 2015, 07:50 AM

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មាន​ការលើកឡើង​ជាច្រើន​ថា តារាចម្រៀង​វ័យក្មេង​លោក ជ័យ សុ​វ៉ាត ត្រៀម​បង្វេច​ចេញ​ពី​ផលិតកម្ម​មេហ្គា ហើយ​ទៅ​កាន់​ផលិតកម្ម​ចម្រៀង​ធំ​មួយ ដោយសារ​តែ​ទ្រនំ​ចាស់​មាន​ភាពយឺតយ៉ាវ​ចេញ​បទ​ចម្រៀង​ថ្មីៗ​។ ដំណឹង​នេះ​ត្រូវ​បាន​ផ្ទុះឡើង​បន្ទាប់​ពី​បទ​បើកឆាក​របស់លោក​ត្រូវ​គេ​កត់សម្គាល់​ថា​មាន​ការពេញនិយម​ខ្លាំង ព្រម​ជាមួយ​នឹង​ជីវិត​ឯកជន​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ព្រោះ​មាន​អ្នក​សម្បូរ​ទ្រព្យ​យក​ធ្វើ​កូន​ពេញសិទ្ធិ​។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ការរៀប​បង្វេច​ទៅកាន់​ទ្រនំ​ផ្សេង​នេះ សាមីខ្លួន​បាន​បដិសេធ​។ ​ក្រោយ​ក្លាយជា​កូន​ពេញសិទ្ធិ​ក្នុង​ត្រកូល​អភិជន​ជា​មន្ត្រីរាជការ​ជាន់ខ្ពស់ និង​ជា​អ្នកជំនួញ​សម្បូរ​ទ្រព្យ ជីវិត​ឯកជន​របស់​លោក ជ័យ សុ​វ៉ាត មាន​សភាព​ស្ទុះ​ខ្លាំង​។ ទន្ទឹមនឹងនោះ បទ​ចម្រៀង​បើកឆាក​របស់លោក ពិសេស​បទ​ «​ព្រោះ​បង​មិនចេះ​ញ៉ែ​» ដែល​បាន​ចេញ​លក់​ត្រូវ​គេ​ឮ​ចាក់​បន្លឺ​គគ្រឹកគគ្រេង​តាម​រលក​វិទ្យុ ជា​សំឡេង​រោទិ៍​ក្នុង​ទូរស័ព្ទដៃ និង​ចាក់​បន្លឺ​ក្នុង​ស្ដង់​ឃោសនា​ផលិតផល​នៅ​ទី​សាធារណៈ ។ ប៉ុន្តែ​ក្នុងពេល​បទ​របស់លោក​មាន​ការពេញនិយម​ខ្លាំង គេ​មិនឃើញ​ផលិតកម្ម​មេហ្គា​បញ្ចេញ​វីស៊ីឌី និង​បញ្ចេញ​បទ​ថ្មី​ដើម្បី​ឲ្យ​លោក​បាន​ឡើង​ប្រូ​ម៉ូត​នៅលើ​កញ្ចក់​ទូរទស្សន៍​នោះឡើយ ទើប​បណ្ដាល​ផ្ទុះ​ដំណឹង​ថា​លោក​ត្រៀម​បង្វេច​ចាកចេញ​ពី​ផលិតកម្ម​មេហ្គា ក្នុងពេល​ដែល​លោក​ក៏​ត្រូវ​គេ​ដឹងថា មាន​ផលិតកម្ម​ចម្រៀង​ធំៗ​អន្ទង​ចង់បាន​។

[អានបន្ត]
ខៀវ សានសាណា លូកចូលអាជីពសម្ដែង

ថ្ងៃចន្ទ ទី3 សីហា 2015, 07:34 AM

បើទោះជាបានអះអាងតាំងពីណាពីណីថាមិនមានទេពកោសល្យផ្នែកសម្ដែងនិងមិនចង់ប្រឡូកលើអាជីពនេះបន្ថែមពីលើអាជីពពិធីការិនី ប៉ុន្តែពេលនេះ អ្នកនាងខៀវ សានសាណា បានផ្លាស់ប្តូរជំហរនោះហើយ បន្ទាប់ពីនាងចុះឈ្មោះចូលរៀនជំនាញសម្ដែងកុននិងបានទទួលយកការសម្ដែងបើកឆាកបើកទំព័រអាជីពថ្មី។ យ៉ាងណាក៏ដោយគេមើលឃើញថាមហិច្ឆតារបស់នាងគឺមិនមែនចង់ក្លាយជាសម្ដែងភាពយន្តល្បីល្បាញនោះទេ គឺទំនងចង់ចេះជំនាញសម្ដែងភាពយន្ត ដើម្បីក្លាយខ្លួនជាផលិតករច្រើនជាង។ អ្នកនាងខៀវ សានសាណា និយាយថាបន្ទាប់ពីបានដឹងគម្រោងបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលជំនាញសម្ដែងភាពយន្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អ្នកនាងក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញនេះដោយមិនមានបង្អង់យូរនោះទេ ដើម្បីយល់ច្បាស់ពីទម្រង់សម្ដែងភាពយន្តនិងចង់ទទួលបានសញ្ញាបត្រពីក្រសួងវប្បធម៌។ អ្នកនាងបន្តថាអ្នកនាងបានទាំងគៀគរតារារួមជំនាន់មួយចំនួនឲ្យចូលរៀនជំនាញសម្ដែងភាពយន្ត ដែលនឹងបើកបង្រៀននៅថ្ងៃទី១៧ កញ្ញានោះផង ដោយសារតែយល់ថាមុខវិជ្ជាទាំង១០ដែលវគ្គបណ្ដុះបណ្ដាលជំនាញភាពយន្តបើកបង្រៀន មានជាប់ពាក់ព័ន្ធនឹងអាជីពសិល្បៈនិងការផលិតកម្មវិធីរបស់ខ្លួន។  អ្នកនាងពោលថា៖”មិនមែនថាខ្ញុំជាពិធីការិនីមិនត្រូវការជំនាញផ្នែកសម្ដែងកុននោះទេ ព្រោះចំណេះដឹងទាំងហ្នឹង វាជួយឲ្យខ្ញុំដឹងច្រើន អញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តថារៀននិងឆ្លៀតពេលរៀនឲ្យបានជាប់លាប់ក្នុងរយៈពេល៣ខែហ្នឹង!”។  អ្នកនាងប្រាប់ថាគ្រាន់តែបានប្រកាសឲ្យដឹងពីគម្រោងចូលរៀនលើជំនាញសម្ដែងកុននេះភ្លាម ក៏មានផលិតករនៅក្នុងផលិតកម្មថ្មីមួយទាក់ទងឲ្យនាងចូលសម្ដែងតែម្ដង ដែលនាងបានយល់ព្រមហើយដោយរង់ចាំតែថ្ងៃចុះថត។ ការសម្ដែងលើកដំបូងនេះនឹងតម្រូវឲ្យនាងធ្វើជាតួឯកនៅក្នុងបទចម្រៀងមួយ តែអ្នកនាងមិនទាន់ដឹងពីចំណងជើងបទនិងអត្ថន័យក្នុងបទចម្រៀង ថាត្រូវសម្ដែងបែបណានៅឡើយទេ ដោយសារតែការចេញថតដែលគ្រោងនឹងធ្វើឡើងកាលពីថ្ងៃអាទិត្យទី២ខែកញ្ញា ត្រូវបានលើកពេល។ អ្នកនាងក៏ប្រកាសទទួលយកការសម្ដែងដោយបើកចំហពីបណ្ដាផលិតកម្មផ្សេងផងដែរ បន្ទាប់ពីនាងទទួលបានសញ្ញាបត្រផ្នែកសម្ដែងកុនពីក្រសួងវប្បធម៌។  ការទទួលសម្ដែងមិនធ្លាប់មាននេះ ចាត់ទុកថាជាភាពក្លាហានមួយថ្មី បន្ទាប់ពីនាងធ្លាប់បានលេចធ្លោក្នុងការងារថតផ្សាយពាណិជកម្មដែលជាសម្ដែងផងដែរ ប៉ុន្តែមិនមានលក្ខណៈជាសាច់រឿង ដូចការសម្ដែងខារ៉ាអូខេ ឬភាពយន្តនោះ។   អ្នកនាងខៀវ សានសាណា និង​សិល្បករផ្សេងទៀត អ្នកនាងប្រាប់ថាក្នុងពេលដ៏ខ្លី មហាជនទូទៅនឹងបានឃើញការសម្ដែងរបស់នាងក្នុងវ៉ុលខារ៉ាអូខេនិងខ្សែរឿង បើទោះជានាងនឹងដាក់ផែនការមិនវាយលុកខ្លាំងក្លាឲ្យលប់លើអាជីពជាពិធិការិនីនោះក៏ដោយ។ អ្នកនាងនិយាយថា៖”ខ្ញុំនឹងប្រឡូកការសម្ដែងឲ្យសព្វទោះជាខ្ញុំមិនមានដុងដូចតារាយើង អញ្ចឹងហើយទើបខ្ញុំទៅរៀនពីជំនាញសម្ដែងកុន  ដើម្បីចេះផង និងសាកល្បងការងារហ្នឹង កុំឲ្យឆ្គងផង ហើយខ្ញុំគិតថាជោគជ័យព្រោះខ្ញុំ ក៏មិនមិនមែនថាអត់ដុងពេកដែរ!”។  ការបោះជំហានចូលសម្ដែងនាពេលនេះ ត្រូវគេមើលឃើញថានឹងធ្វើឲ្យ ខៀវ សានសាណា លេចធ្លោថែមមួយកម្រិតទៀត បន្ថែមពីលើជីវិតស្នេហាឯកជន ដែលធ្លាប់ធ្វើឲ្យកម្រើកខ្លាំងមកហើយ រវាងនាងនិងបុរសជនជាតិអូស្ត្រាលី ដែលត្រូវគេអះអាងស្ថិតក្នុងភាពល្អូកល្អិនគ្នានោះ។ នាងនៅតែរក្សាជំហរមិនបង្ហាញពីជីវិតស្នេហានេះឡើយ ប៉ុន្តែក៏មិនបដិសេធដូចគ្នាពីភាពស្អិតរមួតនឹងគ្នារវាងនាងនិងលោកSeraj Sutton  នាយកប្រតិបត្តិក្រុមហ៊ុនHerbalifeប្រចាំនៅកម្ពុជា៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌អំពាវនាវ​ឲ្យ​​​តារា​អាជីព​​​​​​​​ចូល​សាលា​ហាត់​​សម្ដែង

ថ្ងៃសុក្រ ទី31 កក្កដា 2015, 10:50 PM

កាល​ពី​ថ្ងៃ​​ទី​៣១ ខែ​កក្កដា ​​​​​​​សាលា​​​​​​បណ្ដុះ​បណ្ដាល​​​ជំនាញ​សម្ដែង​ភាព​យន្ត​​​​​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​​​​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ប្រកាស​​​​ឲ្យ​បើក​ដំណើរ​ការ។ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ លោក​ស្រី ភឿង សកុណា ​បាន​ស្នើ​​ឲ្យ​តារាសម្ដែង​​ទាំង​អស់ចូល​សិក្សា​ ​បើ​ទោះ​ជា​បាន​​ជោគជ័យ​នៅ​ក្នុង​​​​​​​​ពិភព​សម្ដែង​​ទៅ​ហើយ ដើម្បី​​អាចបន្ត​​និរន្តរភាព​ទីផ្សារ​កុំ​​ឲ្យ​បាក់​ស្រុត​។​ លោក​ស្រី ភឿង សកុណា បាន​ថ្លែង​​​​ថា​​គឺ​ជា​រឿង​លំបាក​បំផុត ទម្រាំ​​​​​​សាកលវិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ អាច​​រួម​សហកា​រ​ជា​មួយ​​​​​​ផលិតកម្ម​​តាន់តាន់និង​​រ័ត្ន​កញ្ញាដែល​​​ក្រុម​ហ៊ុន​ភាព​​យន្ត​​ធំ​​នៅ​កម្ពុជា ​​បង្កើត​​ឲ្យ​មាន​​​សាលា​បង្ហាត់​សម្ដែង​ភាព​យន្តនេះ​ឡើង​។ រដ្ឋមន្រ្តី​​ចាត់​ទុកជា​​​ការ​វិវត្ត​ថ្មី​មួយ​​សម្រាប់​វិស័យ​ភាព​យន្តខ្មែរដែល​​​​​​តារា​​​​​​​សិល្បៈ​អាច​​មាន​ឱកាស​​ចូល​សាលា​ភាព​យន្ត ​ហើយ​​ដឹង​ពី​​មូល​ដ្ឋាន​គ្រឹះពាក់​ព័ន្ធ​នឹង​ការ​សម្ដែងភាព​យន្ត​ ដោយ​មិន​ពឹង​តែ​លើ​ទេពកោសល្យ​​មួយ​មុខ​ដូច​មុន​​។ ​ លោក​ស្រី​បន្ត​ថា​ទោះ​ជា​​​​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​រយៈ​ពេល​ត្រឹម​​៣​ខែ មិន​អាច​​ប្រដូច​នឹង​សាលា​​​សិល្បៈ​​​​​ភាព​យន្ត​​​របស់​ប្រទេស​រីក​ចម្រើន​បាន ប៉ុន្តែ​​​​​​លោកស្រី​ថា​​សិក្ខាកាម​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​នឹង​​មាន​​សមត្ថភាព​​ពេញ​លេញ ហើយ​​ងាយ​​ស្វែង​រក​​ទីផ្សារ​ក្រោយ​ពេល​រៀន​ចប់​។ ​​​​​លោក​ស្រី​ថ្លែង​​បន្ត​ថា​​​​តារា​ភាគ​ច្រើនយល់​ឃើញ​ថា​ខ្លួន​ចេះ​សម្ដែង​ហើយ​តើ​ត្រូវ​​​ចូល​សិក្សា​​ធ្វើ​អ្វី ប៉ុន្តែលោកស្រី​ថា​​ការ​ពិត​គឺពួកគាត់ទៅវិញ​ទេដែល​ត្រូវ​​គ្រឹះ​ហ្នឹងរឹងមាំ​​​បំផុត ព្រោះ​​បើ​គេ​​​​​​​​ហៅ​សម្ភាសន៍​សញ្ញាបត្រ​​​​​​​​​​ផ្នែក​សម្ដែង​ក៏គ្មាន ហើយ​​​​​​​ចំណេះ​ដឹង​​សម្ដែង​​ក៏​មិន​ច្បាស់ អញ្ចឹង​គឺ​​ងាយ​បំផុត​នឹង​ធ្លាក់​ចុះ​ទីផ្សារ។ លោក​ស្រី​លើក​ឡើង​​ថាបរិបទ​រីក​ចម្រើន​​​នា​ពេល​បច្ចុប្បន្ន​​​មិនមែន​ជា​សម័យ​ដែល​​​​​ប្រើ​​តែ​រូប​សម្រស់និង​​ទេពកោសល្យ​ពី​ធម្មជាតិ​ដូច​មុន​ទៀត​ទេ គឺ​ត្រូវ​តែ​មាន​ចំណេះ​ដឹងនិង​មាន​​ការ​ទទួល​ស្គាល់​​​​ទើប​មិន​ងាយ​បរាជ័យ។ បើតាម​រដ្ឋមន្រ្តីក្រសួង​វប្បធម៌ ជាក់ស្ដែង​តារា​សិល្បៈ​​​​មាន​ទីផ្សារ​ក្នុង​ស្រុក​​មិន​តិច​នោះ​ទេដែល​​​​ក្រសួង​វប្បធម៌​​​​បាន​ដឹង​ពី​ការ​បរាជ័យក្នុង​ពេល​​​​​ក្រុម​ផលិតករ​ក្រៅ​ប្រទេស​ចុះ​មក​​សម្ភាសន៍ ដោយ​សារ​តែ​ពួក​គេ​មិន​មាន​​​ឯកទេស​ចំណេះ​​ដឹង​ក្នុង​ការសម្ដែង​ភាព​យន្ត​​ពិត​ប្រាកដ​។ ​​ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ ”បើ​និយាយ​ពី​តារា​សម្ដែង​រាល់​ថ្ងៃ​​​យើង​មាន​ច្រើន ប៉ុន្តែ​មក​ពី​ពួក​គាត់មិនមាន​​ស្ដង់​ដារ​គ្រប់​គ្រាន់​ ទើប​​យើង​នៅ​តែ​ខ្វះ នៅ​ពេល​ភាគី​ខាង​ផលិតករ​បរទេស​ចុះ​មក​រើស​តួ​ខ្មែរ​យើង​​ឲ្យ​ចូល​រួម​សម្ដែង​ជា​មួយ​គេ អញ្ចឹង​ហើយ​ទើប​​​​ខ្ញុំ​​​សាលា​បង្រៀន​​សម្ដែង​ភាព​យន្តដែល​​នឹង​ដំណើរការនេះ គឺ​ជា​រឿង​សំខាន់​បំផុត​​​​​​​ដើម្បី​ធ្វើ​​ឲ្យ​តារា​​ខ្មែរ​​យើង​មាន​មុខ​មាត់​មាត់​​​​​​​​​​​​លើ​ឆាក​អន្តរជាតិ​បាន​!”។ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​តារា​សិល្បៈដែល​​​​បានជោគជ័យ​ក្នុង​​ការ​សម្ដែង​ភាព​យន្ត ហើយ​មាន​បំណង​​រក្សា​លំនឹង​ទីផ្សារឬ​ចង់​ពង្រីក​ទីផ្សារ​​​​​​​​​​កុំ​ធ្វេសប្រហែស​ជា​មួយ​​វគ្គ​សិក្សា​នេះ ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឯងនិង​មុខ​មាត់​នៃ​សិល្បៈ​ខ្មែរ​។ ​​លោក​ស្រី​បាន​លើក​ឧទាហរណ៍​ថាតារា​​​សម្ដែង​អាជីពដែល​មិន​បាន​​ឆ្លងកាត់​សាលា​ភាព​យន្ត​​មិន​ខុស​ពី​អ្នក​យល់​​ថា​ព្រះ​អាទិត្យ​​រះ​នៅ​ទិស​ខាង​កើតហើយ​លិច​នៅ​ទិស​ខាង​លិច​នោះ​ទេ ប៉ុន្តែ​​សម្រាប់​​អ្នក​​​បាន​សិក្សា គឺ​​នឹង​យល់​ច្បាស់​​ថា​ព្រះ​អាទិត្យ​មិនធ្វើ​ចលនា​នោះ​ទេ គឺ​ផែន​ដី​ទៅ​វិញ​ទេដែល​វិល​ជុំវិញ​​គន្លង​ព្រះ​អាទិត្យ ហើយ​ធ្វើ​ឲ្យ​មាន​​ពេល​យប់​និង​ពេល​ថ្ងៃ។ ​ លោកស្រី​ ភឿង សកុណា បន្ត​ថា​ក្រសួង​វប្បធម៌​នឹង​ឃ្លាំ​មើល​វគ្គ​​ដំបូង​ពីការ​បណ្ដុះ​ជំនាញ​ភាព​យន្ត​ដែល​នឹង​ចាប់​ផ្ដើម​នៅ​​​ថ្ងៃ​ទី​១៧ កញ្ញា​នេះ ​​​ដើម្បី​​ប្រាកដ​១០០%​ថាសិក្ខាកាម​ដែល​បាន​ទទួល​ការ​សិក្សា​គឺ​​​​​ត្រូវ​តែ​មាន​គុណភាព​ទាំង​អស់ ​​មុន​នឹង​ធ្វើ​ការ​ប្រគល់​សញ្ញាបត្រ​ឲ្យ​។ កញ្ញា ​កែវ រ័ត្ន​កញ្ញា ជា​ចាង​ហ្វាង​​​​ផលិតកម្ម​រ័ត្ន​កញ្ញា បាន​​អះ​អាង​ថា​វគ្គ​​​បណ្ដុះ​បណ្ដាល​សម្តែង​ភាព​យន្ត​លើក​ដំបូង​​​នេះ ​នឹង​ចាត់​ទុក​ជា​​វគ្គ​​ដែលមាន​ទ្រង់​ទ្រាយ​ធំ​បំផុត ដោយ​សារតែ​បាន​ប្រមូល​ផ្ដុំ​សុទ្ធតែ​គ្រូ​​​​​​ដែល​មាន​ចំណេះ និងជំនាញ​​ផ្នែក​ភាព​យន្ត ​​​​ឲ្យ​មក​ធ្វើ​ជា​គ្រូ​បង្រៀន​​ពេញ​​៣​ខែ​​​។​ លោក​សាស្រ្តាចារ្យ​ អោក ប៊ុន​ធឿន ព្រឹទ្ធិបុរស​រង​​​​​សាកលវិទ្យាល័យ​នាដសាស្រ្តនិង​ជា​ប្រធាន​កម្មវិធី​សិក្សា​ឯកទេស​​ភាព​យន្ត​បាន​ថ្លែង​ប្រាប់​ថាវគ្គ​ដែល​នឹង​​​​​​​​បើក​បង្រៀនភាព​យន្ត​នេះ ​​​​​​​​ប្រមូល​ដោយ​​​សាស្រ្តាចារ្យ​​សុទ្ធ​តែ​មាន​​​​​​​ស្នាដៃនិង​បទ​ពិសោធន៍ផ្នែក​​​​ភា​ព​យន្ត​ទាំង​អស់ ​ដោយ​សារ​​​លោក​គ្រូ​អ្នក​គ្រូ​ភាគ​ច្រើន​បាន​​​​​បញ្ចប់​​ការ​សិក្សាមក​ពី​ក្រៅ​ប្រទេសពាក់​ព័ន្ធ​នឹង​ជំនាញ​នេះ​ផងដែរ​។ ​វគ្គ​​បណ្ដុះ​បណ្ដាល​ទាំ​ងមូលនឹង​​​​​ផ្ដោតជា​សំខាន់​ទៅ​​លើ​មុខ​វិជ្ជា​ចំនួន​​១០ រួម​មាន​មុខ​វិជ្ជា​សម្ដែង​ភាព​យន្ត មុខ​វិជ្ជា​កំណាព្យ​-ចម្រៀង មុខ​វិជ្ជា​កីឡា​-រ​បាំ​បុរាណ​សម័យ មុខវិជ្ជា​វិភាគ​រឿង​ភាពយន្ត មុខវិជ្ជាកីឡា​-​កាយសម្ព័ន្ធ​សិល្បៈ មុខវិ​ជ្ជា​ប្រវត្តិ​ភាព​យន្ត​-​ប្រវត្តិ​អ្នក​សម្ដែង មុខ​វិជ្ជា​ក្បាច់​គុន​ខ្មែរ​-បរទេស មុខវិជ្ជា​វិចេយ្យ​​កោសល្យ​(របៀប​ស​ម្ដែង​​ដោយ​​ប្រើ​ពាក្យ​សម្ដី​ប្រកប​ដោយ​ទេពកោសល្យ)និង​មុខ​វិជ្ជា​សីលធម៌​​ជំនាញ​-សង្គម ដែល​​​រក្សា​គុណតម្លៃ​​ផ្នែក​វិន័យនិង​ឥរិយាបទ​របស់​តារា​​​​​​​​​​​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​​​​​​ក្រោយ​ពេ​ល​​​​​​ល្បី​ឈ្មោះ​។​ សរសេរមកកាន់លោក​ វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ចន ច័​ន្ទ​​លក្ខិណា ប្រកាស​ភ្ជាប់​ពាក្យថ្ងៃ​ឡើង​វីឡា

ថ្ងៃព្រហស្បតិ៍ ទី30 កក្កដា 2015, 07:37 AM

យ៉ាង​យូរ​រង្វង់​​​​​​​​​​​​៤​ខែ​ទៀតប៉ុណ្ណោះ ​ វីឡា​​​ធំ​ស្កឹម​ស្កៃ​របស់​​លោក ​ហេង ណារ័ត្ន ដែលសង់​​​ក្នុង​បំណង​​ទុក​រួម​រស់​ជា​មួយ​​​​​​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ​នឹងត្រូវបានសម្ពោធ​ជា​ផ្លូវ​ការ​។ ​ជា​មួយ​គម្រោង​​​​​​​សម្ពោធ​វីឡា ​អ្នក​ទាំង​ពីរក៏​ប្រកាស​​​ពី​គម្រោង​​ភ្ជាប់​ពាក្យ​​​នៅ​​ក្នុង​ថ្ងៃ​នោះ​ផង​ដែ​រ។ អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​និយាយ​ថា​​​​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​​នៅ​មិន​ទាន់​ច្បាស់​ការ​នៅ​ឡើយ​ទេ ​ប៉ុន្តែ​សម្រាប់​គម្រោង​ភ្ជាប់​ពាក្យ​គឺ​​​​អ្នក​នាង​​​និង​​គូស្នេហ៍​​បានសម្រេច​គូស​វាសរួច​ហើយ គឺ​​នឹង​ត្រូវ​ធ្វើ​ឲ្យ​ចំនឹង​ថ្ងៃ​​ឡើង​សម្ពោធ​វី​ឡាតែ​ម្ដង​។ ​​ តារា​រូប​នេះនិយាយ​ថា៖”​ឥឡូវ​ហ្នឹង​​​​​មិន​ទាន់​ដឹង​យ៉ាង​មិច​ទេចំពោះ​រឿង​មង្គល​ការ ប៉ុន្តែ​​ពួក​ខ្ញុំ​បាន​គិតគ្នា​ហើយ​​ថា ​​​​ចង់​ភ្ជាប់​ពាក្យ​សិន ​​ដោយ​យើង​នឹង​​​​ធ្វើ​​ក្នុង​ថ្ងៃ​សម្ពោធ​វីឡា​របស់​បង​ឡុង​(ហេង ណារ័ត្ន)តែម្ដង នៅ​ពេល​សង់​រួច​!”។ អ្នក​នាង​ថ្លែង​ថា​វីឡាដែល​​គ្រោង​សម្ពោធ​នោះ គឺ​ប្រភេទ​វីឡា​​ទោល ស្ថិត​​នៅ​ក្នុង​បុរី​​​​​អង្គរភ្នំពេញនិង​​មាន​តម្លៃ​៣៨​ម៉ឺន​ដុល្លារ ដោយ​មិន​​ទាន់​រាប់​បញ្ចូល​​​ការ​​​​​បំពាក់​គ្រឿង​​​សង្ហារឹមនិង​​​​លម្អ​ដោយ​​រចនាបថ​ទំនើប​នៅ​ផ្នែក​ខាង​ក្នុង​នៅ​ឡើយ​ទេ។ អ្នក​នាង​បញ្ជាក់​ថាផ្ទះនោះ​ជា​​​​​ការ​គិត​គូរ​បស់​​លោក​ហេង ណារ័ត្ន​ ទាំង​ស្រុង បន្ទាប់​ពី​​​​​​ធ្វើ​ពិធី​ប្រកាស​ផ្លូវ​ការ​​​ពាក់​ព័ន្ធ​នឹង​ចំណង​ស្នេហ៍​​​ស្រប​តាម​ប្រពៃណី​។ ​​​ ពាក់​ព័ន្ធ​នឹង​ការ​បញ្ជាក់​នេះ ​លោក​ ហេង ណារ័ត្ន ប្រាប់​វីអូឌី(VOD)ថាលោក​ពិត​ជា​មាន​គម្រោងរៀបការនៅថ្ងៃ​ឡើងផ្ទះនោះ។ លោក​បញ្ជាក់​ថា៖”ពួក​យើង​ពិត​ជា​បាន​គិត​គ្នា​មែន​ថា នឹង​​គ្រោង​​ភ្ជាប់​ពាក្យ​ក្នុង​ថ្ងៃ​សម្ពោធ​​វីឡា ដើម្បី​កុំ​​ឲ្យ​ហត់​ច្រើន​ដង​!”។ លោក​អះ​អាងថា​ពិធី​​​​ឡើង​​វីឡាអម​ដោយ​ការ​​ភ្ជាប់​ពាក្យ​​មិនត្រូវ​ធ្វើ​ឡើង​ក្នុង​​ភាពអធិក​អធម​​​ពេក​ទេ ប៉ុន្តែ​ក៏​មិន​តូច​ពេក​ដែរ ពោល​គឺ​ធ្វើ​ក្នុង​លក្ខខណ្ឌ​សម​ល្មម​​​​​​ដើម្បី​​ឲ្យ​សម​នឹង​​​​​មុខ​មាត់​​​​នៅ​ក្នុង​សង្គម​នឹង​គេ​​នឹ​ង​ឯង​។ លោក​នឹង​មាន​គម្រោង​​បើក​ទូលាយ​សម្រាប់​ពិធី​ជ័យ​មង្គល​នា​ថ្ងៃ​​នោះ បើ​ទោះ​ជា​​​​រឿង​ភ្ជាប់​ពាក្យនិង​​ឡើង​វីឡាគឺ​ជា​រឿង​​ឯកជន ដែល​​​លោកនិង​ក្រុម​គ្រួសារ​​​​​​​មិន​សូវ​ចង់​​​​ឲ្យ​មាន​​ភ្ញាក់​ផ្អើលជា​សាធារណៈ​នៅ​លើ​បណ្ដាញ​​សា​រព័​ត៌មាន​​​នោះក្ដី​។ ​តារា​វ័យ​​​៣៥​ឆ្នាំ​រូប​នេះ ​​​​​​អ្នក​នាង ចន ច័ន្ទ​លក្ខិណា ​ពោល​ថា៖”​​​​​​រឿង​ភ្ជាប់ពាក្យ​ហ្នឹង ពួក​យើង​ឯកភាព​គ្នា​ធ្វើ​ថ្ងៃ​​​​ឡើង​វីឡា ប៉ុន្តែ​ដោយ​សារ​វីឡា​ហ្នឹង​​​មិន​ទាន់​ធ្វើ​ហើយ​ផង​ហ្នឹង អញ្ចឹង​​ទោះ​ជា​​ចង់​​ត្រៀម​អី​ក៏​មិន​ទាន់​ដឹង​ដែរ ចាំ​មើល​បង​ឡុង​សិន ​ថា​គាត់​ធ្វើ​អី​ខ្លះ ព្រោះ​គាត់​ជា​អ្នក​​ចាត់​ចែងរឿង​​ហ្នឹង​!”។ ​នៅ​ក្នុង​សប្ដាហ៍​នេះ អ្នក​នាងបាន​ដឹក​ដៃ​បុរស​​​ជា​គូ​ស្នេហ៍​ឡើង​សម្ភាសន៍​រួម​គ្នា​នៅ​លើ​កញ្ចក់ទូរទស្សន៍​អប្សរា បង្ហាញ​​ពីចំណង​ស្នេហ៍​ជា​សាធារណៈ ​​​ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់​គូ​ស្នេហ៍​របស់​នាងនិង​​យល់​ពី​ជម្រៅ​​​បេះ​ដូង​របស់​​លោក​ មុន​​ពេល​​ដែល​នាង​​​ជម្រើស​យក​​​មកធ្វើ​ជា​​​​​​អនាគត​ស្វាមី​។ ​អ្នក​ស្រី ​វ៉ាន់ ដានី ជា​ម្ដាយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា បាន​ថ្លែង​សាទរ​ចំពោះ​គម្រោង​ភ្ជាប់​ពាក្យ​របស់​កូន​ស្រីនិង​បាន​ប្រាប់​ថា​អ្នកស្រី​​​​​​​គាំទ្រ ​ បើ​ទោះ​ជា​អ្នក​ស្រី​បាន​ស្គាល់​លោក​ហេង ណារ័ត្ន​មិន​យូរ​ដូច​​​​​អតីត​កូន​ប្រសារ​ចាស់​នោះ​​ក៏​​ដោយ​​។ ​អ្នក​ស្រី​​​​និយាយ​ថា៖”​​​​​រឿង​ភ្ជាប់​ពាក្យ​អាមុំ​ ខ្ញុំ​អត់​មាន​យោបល់​អីទេ ​​កូនសម្រេច​ចិត្ត​បែប​ណា​គឺ​​​បែប​ហ្នឹង​ទៅ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺចង់​ប្រាប់​ថា ​​អាមុំ ​អត់​មាន​បោះ​បង់​កូន​​​​​​​​​​ទៅ​យក​ប្ដី​ក្រោយ​ហ្នឹង​ដូច​គេ​​ចោទ​នោះ​​ទេ គឺ​​​​​​​​​​​​​​កូន​របស់​គាត់​(នី ហង្សាចូលី) ​ទោះ​ជា​​​​ច្បាប់​បាន​កាត់​​ឲ្យ​​​​​ឆានី​មែន ប៉ុន្តែ​ការ​ពិត​នៅ​តែ​នឹង​ខ្ញុំនិង​អាមុំ​ទេ ​ ។ ជាក់ស្ដែង​រាល់​ថ្ងៃ​​​​​​​ចៅ​ចូលី រៀន​​​នៅ​សាលា​​អន្តរជាតិ​ហ្វូត​ព្រីន​​៣ខែ ជាង​​​១៦០០​ដុល្លារ​ តើ​អ្នក​ណា​​អ្នក​បង់ គឺ​កូន​ខ្ញុំ​​​​​ជា​អ្នក​រ៉ាប់​រង​ទាំង​អស់ ឆានី​គ្នា​អត់​​មាន​លទ្ធភាព​អី​ទេ!”។ អ្នក​នាង ចន ច័ន្ទ​លក្ខិណា និង​ម្តាយ​ ​ អានអត្ថបទកំសាន្ត...  ​ចា រិទ្ធី បើក​ផ្ទះសំណាក់​២​អស់​ជាង​៤​លាន​ដុល្លារ​   Angelina Jolie៖ ភាពយន្ត​ស្ដី​ពី​សម័យ​ខ្មែរក្រហម​ផលិតឡើង​ដើម្បី​ប្រជាជន​កម្ពុជា​   ឌួង ហ្សូរីដា ​​​​​​ប្រែ​​ខ្លួន​ជា​​​​​ប្រធាន​សមាគមបង្ហាញម៉ូតកម្ពុជា   គ្រូ​បង្ហាត់​នៅ​​​​សាលាវិចិត្រ​សិល្បៈរៀបរាប់​ពី​​ជីវិត​ចុង​ក្រោយ  វីអូឌី​(VOD)មិន​ទាន់​អាច​ទាក់​ទង​លោក ​យុត្ថារ៉ា ឆានី ដើម្បី​សុំ​ការ​​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​រឿងនេះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ប្រាប់​ថាកន្លង​​មក​​អ្នក​នាង​ជា​អ្នក​​​​​​​​​ផ្គត់​ផ្គង់​កូន​ស្រី​”ដោយ​លំបាក​តែ​ម្នាក់​ឯង​សុទ្ធសាធ”​ គឺ​តាំង​ពីមុន​ស្គាល់​លោក ​ហេង ណារ័ត្ន​នោះ​ម្ល៉េះ។ អ្នក​នាង​បញ្ជាក់​ថា​​​​​​ហេតុ​ផល​ដែល​​នាង​​​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​និង​រួម​រស់​ជា​មួយ​លោក​ហេង ណារ័ត្ន ​​​នេះ ក៏​ព្រោះ​តែ​លោក​ស្រឡាញ់ចូល​ចិត្ត​កូន​ស្រី​របស់អ្នកនាង។ មិន​ខុស​គ្នា​ផងដែរ លោក ​ហេង ណារ័ត្ន ​ប្រាប់​ថាវីឡាដែល​គ្រោងនឹង​សម្ពោធ នឹង​ក្លាយ​ជាផ្ទះ​អនាគត​របស់​​ខ្លួន របស់​អ្នក​នាង​​ចន ច័ន្ទ​លក្ខិណានិង​កូន​ស្រី​របស់​អ្នក​នាង ដែ​ល​លោក​ចាត់​ទុក​​​​មិន​ខុស​ពី​សាច់​ឈាម​របស់​​លោក៕​ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
​ចា រិទ្ធី បើក​ផ្ទះសំណាក់​២​អស់​ជាង​៤​លាន​ដុល្លារ​

ថ្ងៃពុធ ទី29 កក្កដា 2015, 07:44 AM, (1)

​ក្នុងចំណោម​តារា​សិល្បៈ​ជើងចាស់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង គេ​ចាប់​អារម្មណ៍​ឃើញថា លោក ចា រិទ្ធី បាន​ជោគជ័យ​ព្រម​គ្នា​ទាំង​ស្ថានភាព​ការងារ ការសម្ដែង​ភាពយន្ត  និង​មុខ​ជំនួញ​បើក​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​។ លោក​បាន​ទាំង​អះអាងថា ជំនួញ​ដែល​លោក​ដំណើរការ​គឺ​បាន​ចំណាយ​ទុន​អស់​៤​លាន​ដុល្លារ ដោយ​ជា​ចំណែក​សុទ្ធសាធ​របស់លោក មិន​មាន​ដៃគូ​ភាគហ៊ុន​ពី​បងប្អូន​ឬ​ពី​សំណាក់​មិត្តភក្ដិ​ណា​ឡើយ​។​ ​លោក ចា រិទ្ធី មានប្រសាសន៍ថា ក្រៅ​ពី​អាជីព​ជា​តារា​សិល្បៈ និង​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក​ក៏​ជា​ថៅកែ​ផ្ទះសំណាក់​២​កន្លែង​ផ្ទាល់ខ្លួន​ផងដែរ ដោយ​ផ្ទះសំណាក់​ទី​១ មាន​កម្ពស់​៦​ជាន់​នៅ​ទល់មុខ​អតីត​រោងភាពយន្ត​គិរី​រម្យ សព្វថ្ងៃ​ឈ្មោះ Sky Park  និង​ផ្ទះសំណាក់​ទី​២ គឺ​ប្រភេទ​ផ្ទះ​លំហែកាយ​ដែល​មានឈ្មោះ​ថា Sweet Boutique  ស្ថិតនៅ​កណ្ដាល​ទីប្រជុំជន​ក្នុង​ខណ្ឌ​សែន​សុខ​។ ផ្ទះសំណាក់​ទាំងពីរ មួយកន្លែង​(​នៅ​គីរីរម្យ​) បាន​បើក​ដំណើរ​ច្រើន​ឆ្នាំ​មកហើយ ខណៈ​ដែល​Sweet Boutique  ទើប​តែ​បើក​ដំណើរការ​ប៉ុណ្ណោះ នៅក្នុង​ខណ្ឌ​សែន​សុខ​។

[អានបន្ត]
Angelina Jolie៖ ភាពយន្ត​ស្ដី​ពី​សម័យ​ខ្មែរក្រហម​ផលិតឡើង​ដើម្បី​ប្រជាជន​កម្ពុជា​

ថ្ងៃអង្គារ ទី28 កក្កដា 2015, 06:48 PM, (3)

​ហូលីវូត និង​ជា​អ្នកដឹកនាំ​រឿង​អ្នកនាង Angelina Jolie លើកឡើងថា ភាពយន្ត​បង្ហាញ​ពី​ជីវិត​នៅក្នុង​សម័យ​ខ្មែរក្រហម​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដែល​នាង​គ្រោង​ផលិត​គឺ​ធ្វើឡើង​ដើម្បី​ប្រជាជន​កម្ពុជា ហើយ​រឿង​នេះ​នឹង​បង្ហាញ​ការចងចាំ​រួម​របស់​ប្រជាជន​កម្ពុជា​។​ ​អ្នកនាង Angelina Jolie លើកឡើង​បែប​នេះ នៅ​ពេល​អ្នក​នាង​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​ ​អ្នកនាង Angelina Jolie បាន​ថ្លែងថា អ្នក​នាង​មាន​កិត្តិយស និង​មោទនភាព​ណាស់​ក្នុង​ការនាំយក​រឿង «​ពីដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» មក​បង្ហាញ​ជា​ខ្សែភាពយន្ត​។ អ្នកនាង​ថា ខ្សែភាពយន្ត​នេះ​ផ្អែក​លើ​ការចងចាំ​ដ៏​ក្ដុកក្ដួល​របស់​អ្នកនិពន្ធ លឿង អ៊ឹង ដែល​កាលនោះ​គាត់​មាន​អាយុ​៥-៨​ឆ្នាំ​។ អ្នកនាង​បន្តថា​៖ “​ភាពយន្ត​នេះ​នឹង​ថត​ចេញពី​ការចងចាំ​របស់​ក្មេង​ស្រី​រូប​នេះ ៖ វា​គឺជា​មើល​ឃើញ​របស់​កុមារ​ម្នាក់​ពី​សង្គ្រាម ការយល់ និង​ទស្សនៈ​របស់​កុមារ​ម្នាក់​នោះ​អំពី​សង្គ្រាម​”​។​

[អានបន្ត]
ឌួង ហ្សូរីដា ​​​​​​ប្រែ​​ខ្លួន​ជា​​​​​ប្រធាន​សមាគមបង្ហាញម៉ូតកម្ពុជា

ថ្ងៃចន្ទ ទី27 កក្កដា 2015, 07:15 AM

ប្រមាណ​ជា​​មួយ​អាទិត្យ​មក​​​ហើយ​ដែល​ពិធីការិនី ឌួង ហ្សូរីដា ​​ត្រូវ​បាន​តែង​តាំង​ជា​ប្រធានសមាគមបង្ហាញម៉ូតកម្ពុជា​ ដែល​ជួយ​ឲ្យ​នាងកាន់​តែ​មាន​មុខ​មាត់បន្ថែម​ពី​​លើ​ការ​ងារ​សិល្បៈ​។ យ៉ាង​ណា​ក៏​ដោយ សម្ពាធ​ដែល​នាង​ត្រូវ​ប្រឈម​​ក៏​​​ច្រើន​ជាង​មុនផងដែរ ​ដើម្បី​​ឲ្យ​នាង​ជោគជ័យ​ក្នុង​តំណែង​ដែល​ទើប​ទទួល​បាន​នេះ​។​ កញ្ញា​និយាយ​ថា​​​​​​​ក្រោយ​​ការ​​​រៀប​​ចំ​ឯកសារនិង​​ដាក់​សំណើរ​ស្នើ​សុំ​​បើក​ជា​សមាគម​ប្រមាណ​ច្រើន​ខែ ​កញ្ញា​​បាន​​ទទួល​សិទ្ធិ​ឲ្យ​បើក​ជា​សមាគម​ផ្លូវ​ការ​ហើយ ​​ដោយ​នាង​គឺ​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី​១ ​ជា​អ្នក​​ទទួល​ខុស​ត្រូវ​​ធំ​។ ស្ថាប័ន​​ដែល​​ទើប​ទទួល​បា​ន​លិខិត​អនុញ្ញាត​នេះគឺ​​មាន​ឈ្មោះ​ថា«​សមាគមតារា​បង្ហាញ​ម៉ូត​​កម្ពុជា»​ដែល​មាន​នាទី​​​​ជា​ស្ថា​ប័​ន​ផ្គត់​​ផ្គង់​តារា​ម៉ូដែ​ល​ស្រប​​ច្បាប់និង​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា។ ក្នុង​នោះ​ ​​​កញ្ញា​ក៏ទើប​ទទួល​បាន​សិទ្ធិ​​​ចុះ​កិច្ច​ព្រម​ព្រៀងជា​មួយ​ក្រសួង​​​​​ពាណិជ្ជកម្ម ដើម្បី​​​ផ្គត់​ផ្គង់​​​តារា​ម៉ូដែល​ពេញ​រយៈ​ពេល​​៥​ឆ្នាំ​​នូវ​រាល់​​ព្រឹត្តិការណ៍​​ពិពរ័ណ៌​​​ថ្នាក់​​​ជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសរបស់​​ក្រសួង​មួយ​នេះ​​ទៀត​ផង​។ ​​​កញ្ញា​និយាយ​ថា៖”​កាល​ពី​មុន​​​​​​​ខ្ញុំស្ថាប័ន​យើង គ្រាន់​តែ​ជា​​​​​​ក្រុម​បង្ហាញ​ម៉ូត​ដែល​មាន​ឈ្មោះ​ថា​​Cambodia Super Modelប៉ុណ្ណោះ ដោយ​​​​​កាល​នោះ​គឺ​ពួក​យើ​ងជា​​​​Agencyស្វែង​រក​​​​​​​​ទីផ្សារ​​​​​ដើរម៉ូត ប៉ុន្តែ​ឥឡូវ​​អត់​ទេ ព្រោះ​យើង​​​​បាន​ក្លាយ​​ជា​សមាគម​ ដោយ​​​​​រាល់​តារា​ម៉ូដែល​ទាំង​អស់គឺ​​​ត្រូវ​​បញ្ជាក់​លិខិត​ពី​សមាគម​របស់​ខ្ញុំ​ ទើប​អាច​​​​ក្លាយខ្លួន​​ជា​តារា​ម៉ូដែល​ពេញ​សិទ្ធិ​ ដើម្បី​បាន​ចេញ​ទៅ​​បង្ហាញ​ខ្លួន​នៅ​ក្រៅ​ប្រទេសឬ​​ដើម្បី​ឲ្យ​​ក្រុម​ហ៊ុន​ណា​មួយ​គាត់​ទទួលស្គាល់​ថា​ជា​តារា​ម៉ូដែល​​!”។ កញ្ញា​ប្រាប់​ថាសមាគមនេះ​នឹង​ក្លាយ​ជា​ស្ថាប័ន​​​ផ្គត់​ផ្គង់​តារា​បង្ហាញ​ម៉ូត​នៅ​កម្ពុជា​​ដំបូង​គេដែល​មាន​សិទ្ធិ​ជា​សមា​គម​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​​ថ្នាក់ជាតិ។ ​កា​រប្រែ​ខ្លួន​នេះនឹង​ជួយ​ឲ្យ​កញ្ញាងាយ​​រក​ទីផ្សារ​​​ឲ្យ​តារា​កម្ពុជា បាន​ចេញ​​​បង្ហាញ​ម៉ូដ​​កាន់តែ​ទូលាយ ជា​ពិសេស​នៅ​ក្រៅ​​​ប្រទេស។ កញ្ញា​និយាយ​ថា៖”​​​​យើង​​ទើប​តែ​បាន​​​​​​​ច្បាប់​ជា​សមាគម​កាល​ពី​អាទិត្យ​មុន​ទេ ​ហើយ​​​​​​​​​កាល​ពិព័រណ៌​ពេជ្រ​​ឆ្នាំ​​២០១៥​​​ក្នុង​ប៉ុន្មាន​ថ្ងៃ​ហ្នឹង ​​យើង​បាន​ការ​សហការ​​ជា​មួយ​​​​​​​ខាង​ថៃនិង​ភូមា ​ដើម្បី​អាច​បញ្ជូន​​​​តារាឲ្យ​ទៅ​​​ចូល​រួម​ក្នុង​ពិព័រណ៌ ដែល​ពួក​គាត់​ធ្វើ​ហើយ អញ្ចឹង​ខ្ញុំ​គិត​ថា​​​​​​​​​ការ​​ប្រែ​ខ្លួ​ន​ជា​សមាគម គឺ​មើល​ទៅ​វា​​​​ងាយ​​​ធ្វើ​ទំនាក់​​​ជាង ជា​មួយ​​នឹង​ក្រុម​ហ៊ុន​ក្រៅ​ស្រុក និង​ស្ថាប័ន​ធំៗ”។ សិល្បករខ្មែរក្នុង​កម្មវិធីបង្ហាញម៉ូតកាលពីកន្លងទៅ  មន្ត្រី​មួយ​រូប​ប្រចាំ​នៅ​​ក្រសួង​​​ពាណិជ្ជកម្មបាន​និយាយ​ដោយ​មិន​សុំ​មិន​បញ្ចេញឈ្មោះ​​ថាហេតុ​ផល​នៃ​ការ​​​ព្រម​ព្រៀង​​​ឲ្យ​សមគម​​របស់​​កញ្ញា​​ឌួង ហ្សូរីដា ​ទទួល​​​​​​ផ្គត់​ផ្គង់​តារា​ម៉ូដែល​​ដល់​ក្រសួង​​​​ពេញ​រយៈ​ពេល​​៥​ឆ្នាំ  គឺ​ដោយ​សារ​​តែ​ក្រសួង​មាន​​​​​​​​​​ព្រឹត្តិការណ៍ច្រើន​ពាក់​​ព័ន្ធ​នឹង​​ដោះ​​ដូរ​វប្ប​ធម៌​​ជា​មួយ​បណ្ដា​ប្រទេស​​​​​​ផ្សេង​ៗ ​​ ដែល​តម្រូវ​ឲ្យ​​ក្រសួ​ង​​ត្រូវ​តែ​មាន​តា​រា​​តំណា​ង​ប្រទេសស​ម្រាប់​ចូល​រួ​ម​ក្នុង​ព្រឹត្តិការណ៍ពិព័រណ៌​​​​​ទាំង​នោះ​។ ​មន្ត្រី​​រូប​នេះ​និយាយ​ថា៖”​​​​​កន្លង​មក​​ក្រសួង និង​ក្រុម​បង្ហាញ​ម៉ូដ​របស់​គាត់​ធ្វើ​ការ​សហការ​គ្នា​បាន​ល្អ ហើយ​​​​ម្យ៉ាង​គាត់​មាន​​​​​​​​​​​​​​ច្បាប់​​​ជា​សមាគម​​តារា​ម៉ូដែល​ផង ទើប​​​យើង​សម្រេច​​​​​​​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គាត់​​​ដល់​ទៅ​​៥​ឆ្នាំ ​ព្រោះ​​ធ្វើ​​ការ​ជាមួយ​​​ក្រុម​ម៉ូដែល​ ដែល​មាន​ច្បាប់ វាមិន​សូវ​ឈឺ​ក្បាលនិង​​​​មិន​ភ័យ​រឿង​តារា​ណា​មួយ​​ក្រឡុក​អី​ផង​​!”។ ​ កញ្ញា​ឌួង ហ្សូរីដា ថ្លែង​ថា​សមាគម​របស់​នាង​នឹងបើក​ទ្វារ​ទទួល​​តារាសិល្បៈ​​គ្រប់​​​​​​រូបឲ្យ​ក្លាយ​ជា​សមាជិក​ ដោយ​មិនតម្រូវ​​ឲ្យ​​បង់​ប្រាក់​​​​​អ្វី​នោះ​ទេ ដោយ​សារ​តែ​​សមាគម​​បាន​​​​កំណត់​ច្បាប់​កាត់​ភាគ​រយ​​រាល់​ពេល​​​​​ផ្ដល់​ការងារ​ឲ្យ​តារា​ទាំ​​ង​នោះ​​​ចេ​ញ​​ធ្វើ​តាម​កំណត់​ទៅ​ហើយ​។ កញ្ញា​និយាយ​ថានេះ​ជា​ការ​បោះ​ជំហាន​មួយ​ថ្មី ​​បន្ទាប់​ពី​​​ក្រុម​ម៉ូដែល​​របស់​នាង​បាន​​ពង្រឹង​ជំហរ​កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ដើរ​ម៉ូត​។ ​ កញ្ញាបន្ត​ថា​កញ្ញា​​​នឹង​រៀប​គម្រោង​បញ្ជូន​​ក្រុម​បង្ហាញ​ម៉ូដ​​​ទៅ​កាន់​ក្រៅ​ប្រទេស ដើម្បី​បង្ហាញ​ពី​​វប្បធម៌​ខ្មែរ​យ៉ាង​ហោច​មួយ​ឆ្នាំ​ម្ដង ដោយ​សារ​តែ​​​​​បាន​​​​​​ក្លាយ​ជា​ខ្លួន​ជា​សមាគមគឺ​​មិន​ពិបាកទាក់ទងជា​មួយ​ខាង​ស្ថានទូតបរទេសនិង​មិន​ពិបាក​​​​ធានា​ចេញ​​​​ដូច​មុន​​។ យ៉ាង​ណា​ក៏​ដោយ កញ្ញា​ថ្លែង​ថា​​​​​​តំណែង​ជា​ប្រធាន​សមាគម​នឹងត្រូវ​ដោះ​ដូរ​​នៅ​​៥​ឆ្នាំ​ក្រោយ ប្រសិន​បើ​នាង​បំពេញ​ការងារ​មិន​​​អាច​ទៅ​មុខ​​។ កញ្ញា​ពោល​ថានៅ​ក្នុង​សមាគម​​នេះ តារា​សិល្បៈ​​​ដូច​ជា​អ្នក​នាង​​ចន ច័ន្ទ​លក្ខិណា​ជា​ដើម ​មិន​មាន​​​តំណែង​​​​​​​​នៅ​ក្នុង​រចនាសម្ព័ន្ធ​​​សមាគម​នោះ​ទេ បើ​ទោះ​ជា​អ្នក​នាង​មិន​ជាប់​ពាក់​ព័ន្ធនឹង​រឿង​បើក​​អង្គការ​​​ផ្ទាល់ខ្លួន​នោះ​ក៏​ដោ​យ​។ នោះ​គឺ​​ដោយ​សារតែ​​​​ច្បាប់​របស់​សមាគម​គឺ​តម្រូវ​​មិន​ឲ្យ​តារា​បង្ហាញ​ម៉ូត ធ្វើ​ជា​ថ្នាក់​​ដឹក​នាំ​ ដែល​នាំ​​ឲ្យ​មាន​ការ​រិះ​គន់​ថា​ចាត់​ចែង​តែ​បក្ស​ពួក​ខ្លួន​​ឯង​​ឲ្យ​មាន​សកម្មភាព​​ក្នុង​ពេល​មាន​កម្មវិធី​ដើរ​ម៉ូត​​​​​​​​​ម្ដ​ង​ៗ​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
គ្រូ​បង្ហាត់​នៅ​​​​សាលាវិចិត្រ​សិល្បៈរៀបរាប់​ពី​​ជីវិត​ចុង​ក្រោយ

ថ្ងៃសុក្រ ទី24 កក្កដា 2015, 07:51 AM, (1)

២​សប្ដាហ៍​ចុង​ក្រោយ​​នេះ​ បណ្ដាញ​ហ្វេសប៊ុក​បាន​​​​បង្ហោះ​រូប​ភាព​ស្គម​ស្គាំង​របស់​​​​​​​​​អ្នក​គ្រូ​សិល្បៈ​​​បុរាណ​ប្រចាំ​នៅ​​​សាលាវិចិត្រសិល្បៈ​​មួយ​រូបគឺ​លោក​យាយ ស៊ិន សាម៉ាដឹក​ធូ​​ ​ដែលបាន​​ធ្លាក់​ខ្លួន​ឈឺធ្ងន់។ លោក​យាយ ស៊ិន សាម៉ាដឹក​ធូ​​ ជា​អតីត​សាស្រ្តាចារ្យ​​មួយ​រូប​ដែលភាគច្រើន​​អ្នក​សិល្បៈ​គ្រប់​ជំនាន់​នៅ​សាលា​វិចិត្រ​សិល្បៈ​​​​ស្គាល់​លោក​យាយ​​ច្បាស់​។​ ក្នុង​សំនៀង​ដែល​នៅ​រឹង​​ប៉ឹង​​ស្មារតី ​លោក​យាយ​​បង្ហើរ​ទឹក​ដម​សំឡេង​​​ស្រួយ​ស្រែះនិង​​​​ចេះ​លើក​ដាក់​សំឡេង បើ​ទោះ​ជា​លោក​យាយសម្រាកនៅលើ​កន្ទេល​មិន​អាចងើប​និយាយ​ក៏ដោយ។​ ក្នុង​វ័យ​​៧៥​ឆ្នាំ លោក​យាយ​​មាន​ប្រសាសន៍​ថា​​លោក​យាយ​គឺ​ជា​សាស្រ្តាចារ្យដែល​បាន​រៀន​ចប់​កម្រិតអនុបណ្ឌិត​​​ផ្នែក​​របាំ​បុរាណនិង​​ច​ម្រៀង​បុរាណ ​ហើយ​​​បាន​បម្រើ​ការ​នៅ​​ក្នុង​នាយកដ្ឋាន​​សិល្បៈ​ទស្សនីយភាព​របស់​ក្រសួង​វប្បធម៌ ​ដោយ​មាន​នាទី​បង្ហាត់​បង្រៀន​សិស្ស​​នៅ​ក្នុង​​​សាលាវិចិត្រ​សិល្បៈតាំង​ពី​ឆ្នាំ​​១៩៧៩​​មក​ម្ល៉េះ។ លោក​យាយរៀបរាប់​ថា​លោក​យាយ​​​​​​ជា​គ្រូ​​​បង្ហាត់​ផ្នែក​​​​របាំ​បុរាណ ដូច​ជា​​​​​​របាំ​ស្វា ​​​​​​តួ​នេនរោង ​​ល្ខោន​ខោល ​​ បង្ហាត់​ច្រៀង​​បុរាណ ​​​​​ចម្រៀង​​សម្រាប់​របាំ​បុរាណ មហោរី ​ស្មូត​​កំណាព្យនិង​​ចម្រៀង​​​ប្រពៃណី​គ្រប់​ជំនាន់​។ ​លោក​យាយ​ក៏​ជា​អ្នក​និពន្ធ​​​ចម្រៀង និពន្ធ​កំណាព្យ ​​អត្ថបទ​ស្មូត្រ និង​​​​​សាច់​រឿង​ល្ខោន​​ដែល​មាន​ស្នាដៃ​រាប់​មិន​អស់​សម្រាប់​សិស្ស​​​នៅ​សាលា​វិចិត្រ​សិល្បៈ​និង​ក្រសួង​វប្បធម៌​ផងដែរ​។ ​លោក​យាយ​ប្រាប់​ថាមាន​​​តារា​សម្ដែងនិង​តារា​ចម្រៀង​​ល្បី​ឈ្មោះ​​​ជា​ច្រើននៅ​​ក្នុង​ពិភព​សិល្បៈបច្ចុប្បន្នដែ​ល​លោក​យាយ​បាន​​បណ្ដុះ​​បណ្ដាល​​ដោយ​ផ្ទាល់​ចេញ​​​​ពី​សាលាវិចិត្រ​សិល្បៈ។ នៅ​ក្នុង​​​ផ្ទះ​ជាន់​លើ​តូច​ចង្អៀតរបស់​លោក​យាយ​ ទោះ​​មិន​មានរបស់​​អ្វី​ជា​ដុំ​កំភួន តែ​គេ​​ឃើញ​​​​​លិខិត​សរសើរ​ចេញ​ពី​ស្ថាប័ន​​​​ថ្នាក់​ជាតិកំពូល​ៗបញ្ជាក់​ពី​គុណ​បំណាច់​​នៅ​ក្នុង​វិស័យ​សិល្បៈគួរ​ឲ្យ​សរសើរ​។ លោក​យាយស៊ិន សាម៉ាដឹកឆូ ​​ប្រាប់​ថា​មុន​មាន​សភាព​​ស្គម​ស្គាំង​សល់​ស្បែក​ដណ្ដប់​ឆ្អឹង​ដូច​ដែល​បាន​ឃើញ គឺ​​​​លោ​ក​យាយហើម​សរសៃ​​​ធ្ងន់​ធ្ងរ​អស់​ប្រមាណ​ជា​៤​ឆ្នាំ​​មក​ហើយ។ ​​​គាប់​ជួន​ជា​​ខ្វះ​​លទ្ធភាព​​​ទៅទទួល​ការ​ព្យាបាល​​​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ផង ​លោក​យាយក៏​​ធ្លាក់​ខ្លួន​​ដើរ​លែង​រួច​ ហើយ​ស្វិត​ខ្លួន​សល់តែ​ស្បែក​និងឆ្អឹង​ប្រមាណ​ជាង​មួយ​ឆ្នាំ​ចុង​​ក្រោយ​។ លោក​យាយ​ពោល​ថា​៖ ”ពី​មុនខ្ញុំ​គ្រាន់​តែ​ស្គម​ទេ ប៉ុន្តែ​អាច​ដើរ​​​​បាន​ ដោយ​ខ្ញុំ​នៅ​​តែ​ទៅ​បង្ហាត់​សិស្ស និង​ហៅ​សិស្ស​​មក​រៀន​ច្រៀង មក​រៀន​​របាំ​ដល់​ផ្ទះ​​អី​នៅឡើយ​ទេ ​និយាយ​រួម​ទើប​តែ​ជិត​មួយ​ឆ្នាំ​ហ្នឹង​ទេ ដែល​ជំងឺ​​ប្រែ​ទៅជា​ធ្ងន់​ក្បាល​ដូច​គេ​ដាក់​ស្អី​២០​គីឡូ​នៅ​ពី​លើ សូម្បី​តែ​ងើប​​ក្បាល​ក៏​ងើប​មិន​រួច​!”។ ​ លោក​យាយ ស៊ិន សាម៉ាដឹក​ធូ គ្រូ​បង្ហាត់​នៅ​​​​សាលាវិចិត្រ​សិល្បៈ ក្រៅពី​នោះ លោក​យាយ​​ក៏​មាន​សភាព​រលាក​ខ្នងនិង​​មាន​អាការៈ​ចុង​ឆ្អឹង​ខ្នង​​​​​​​​​ត្រង់​កន្លែង​ដែល​​​​​ឆ្អឹង​​​​​​​​កោង​ខ្លាំងដែ​ល​ទំនង​មក​ពី​លោក​យាយ​​ប្រឹង​​​រាំ​របាំ​ស្វាពេក​និង​​ខំ​ចំកោង​ខ្នង​ក្នុង​ពេល​​​បង្ហាត់​​របាំ​ដល់​សិស្ស​​​​​​​​​ច្រើន​ឆ្នាំ​។ អ្នក​នាង​ចាន់ តារា​ទី ​អតីត​​​​សិស្ស​សាលា​វិចិត្រ​សិល្បៈ​​ផ្នែក​​យីកេ បាន​អះ​អាង​​ថាលោក​យាយ​ជា​គ្រូ​របស់​ខ្លួនដែល​មាន​ទេពកោសល្យ​សិល្បៈ​បុរាណ​ពេញ​ខ្លួន​​​​គួរ​ឲ្យស្ងើច​​សរសើរ​ ដោយ​​​ក្រៅ​ពី​​​​​ចេះ​​​គ្រប់​​ទម្រង់​​សិល្បៈ​បុរាណ ក៏​អាច​ច្រៀង​ចម្រៀង​​​​​​​របាំ​បុរាណ​បាន​ពីរោះ​និង​ជា​អ្នក​​​ជំនាញ​ផ្នែក​​តុប​តែង​​​សំលៀក​បំពាក់​​​​​​និង​គ្រឿង​លម្អ​បែប​​បុរាណដល់​​អ្នក​សិល្បៈ​ផងដែរ​។ ​​​​អ្នក​នាង​បញ្ជាក់​ថា៖”​​និយាយ​រួម​អ្នក​គ្រូ​ស្អី​ក៏​គាត់​បង្ហាត់​ដែរ ឲ្យ​ជំនាញ​បុរាណ សិស្ស​នៅ​សាលា​វិចិត្រ​សិល្បៈ​សិស្ស​គាត់តែ​ទាំងអស់​ហ្នឹង ​សូម្បី​តែ​​​សំឡេង​គាត់​​ក៏​ពីរោះ​ដែរ គឺ​​គេ​ថត​ដាក់​ឌីស​​​​​ទុក​បង្រៀន​សិស្ស​​ទៀត​ផង អញ្ចឹង​ហើយ​​ទើបខ្ញុំ​ភ្ញាក់​ផ្អើលដែល​គាត់ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ​ដូចជា​​អត់​មាន​អ្នក​ណា​​អើពើ​!”។ ​ លោក ​កុយ ស៊ីឌឿន ​​​សមាជិក​ក្នុង​​​​ក្រុម​ប្រឹក្សាភិបាល​​សមាគម​សិល្បៈករ​ខ្មែរដែល​អះ​អាង​ថា​​ជា​​អតីត​​​​សិស្ស​​នៅ​សាលា​វិចិត្រ​សិល្បៈ​​ផ្នែក​ល្ខោន​បាសាក់និងល្ខោន​និយាយ បានលើក​ឡើង​ថា​លោក​យាយគឺ​សាស្រ្តាចារ្យ​​​​សិល្បៈ​បុរាណដែល​គ្មាន​អ្នក​ណា​មិន​ស្គាល់​នោះ​ទេ ​​​សម្រាប់​អ្នក​រៀន​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ។ លោក​និយាយ​ថា៖ ”​​​​​កាល​ខ្ញុំ​នៅ​រៀន​​​​ល្ខោន​​​បាសាក់​និង​ល្ខោន​និយាយ គាត់​នៅ​​បង្ហាត់​តែ​​របាំ និង​ចម្រៀង​បុរាណនៅ​ឡើយ​ទេ​ ប៉ុន្តែ​​​គាត់​​​មិន​ខុស​ពីប្រធាន​​សាស្រ្តាចារ្យ​នៅ​សាលា​នោះ​ទេ ​គឺមិនគួរ​​​មក​ឈឺ​ពិបាក​ម្នាក់​ឯង​អញ្ចឹង​ទេ ព្រោះ​គាត់​​​​​​ល្បី​ណាស់​​​ខាង​ផ្នែក​សិល្បៈ​​បុរាណ​!”។ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​​ប្រកាសថា​នឹង​បើក​​យុទ្ធនាការ​គៀរគរ​រក​​ជំនួយជួយ​​ដល់​លោក​​​យាយ​បន្ថែម​ពី​លើ​ថវិកា​ចំនួន​​២០០​ដុល្លារដែល​ខាង​សមាគម​ចុះ​​យក​ទៅ​ឲ្យ​ ​ ​ដើម្បី​សម្រួល​ការ​លំបាកដល់​​​លោក​យាយ​ ស៊ិន សាម៉ាដឹកឆូ។ ​​​ អ្នក​នាង​​សារីនណា ​​ភរិយា​របស់តារាសម្តែង​​លោក​ស៊ុក សុភា បាន​​​ប្រកាស​​ស្វែងរក​ថវិកា​​​​​ពី​ប្រទេស​អូស្រ្តាលី​ ​យ៉ាង​ហោច​​​៥០០​ដុល្លារ​​នៅ​សប្ដាហ៍​ក្រោយ​ជូន​ដល់​លោក​យាយ​។  ​ម្ចាស់​មូលនិធិSS Fundraiser រូប​នេះ បាន​ប្រាប់វីអូឌី(​VOD)ថា​​អ្នក​នាង​នឹង​​​អំពាវ​នាវ​រក​​​ថវិកា​ប្រចាំ​ខែ​ជូន​ដល់​​លោក​យាយ​បន្ថែម​ទៀត​ឲ្យ​បាន​​​រាល់​ខែ បន្ថែម​ពី​លើ​គម្រោង​​​​រ៉ៃអង្គាស​ឲ្យ​បាន​​​​៥០០​ដុល្លារសម្រាប់​ជំហាន​ដំបូង​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
រឿង«ក្រមុំសៅកែ» ជាប់ក្នុងពិព័រណ៌ភាពយន្តអន្តរជាតិនៅចិន

ថ្ងៃចន្ទ ទី20 កក្កដា 2015, 12:03 PM

ប្រភពផ្លូវការពីក្រុមហ៊ុនមហាហង្សបានអះអាងថាខ្សែរឿង«ក្រមុំសៅកែ» ដែលទើបនឹងដាក់បញ្ចាំងផ្លូវការនៅខេត្តសៀមរាប បានជាប់ជាផ្លូវការហើយជាភាពយន្តខ្មែរលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ភាពយន្តអន្តរជាតិរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៥នេះ។ ផលិតកម្មមហាហង្សបានប្រកាសពីគម្រោងធ្វើសន្និសីទពាក់ព័ន្ធនឹងបញ្ហានេះ នៅពេលគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិរបស់ចិនដែលជាគណៈកម្មការវាយតម្លៃឲ្យជាប់ បញ្ជូនតំណាងឲ្យចូលរួម។  លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែងបែបនេះក្នុងឱកាសដាក់សម្ពោធរឿង«ក្រមុំសៅកែ» នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ កក្កដាថាលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគណៈកម្មការវាយតម្លៃភាពយន្តរបស់ប្រទេសចិនបានជូនដំណឹងមកកាន់ផលិតកម្មមហាហង្សថាខ្សែរឿង«ក្រមុំសៅកែ»បានក្លាយជាភាពយន្តលើកដំបូងរបស់ខ្មែរ ដែលត្រូវបានអនុញ្ញាតឲ្យចូលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍«China Golden Rooster and Hundred Flowers Film International Festival 2015» របស់ចិនក្នុងទីក្រុងJi Lin។ លោកបន្តថាការសិក្សាវាយតម្លៃត្រូវបានធ្វើឡើងតាំងពីពាក់កណ្ដាលខែមិថុនាម្ល៉េះ បន្ទាប់ពីខាងគណៈកម្មការវាយតម្លៃភាពយន្តរបស់ចិនស្នើសុំឆ្អឹងរឿង«ក្រមុំសៅកែ» និងឯកសារពាក់ព័ន្ធយកទៅវិច្ឆ័យខ្លឹមសារ ការសម្ដែង និងគុណភាពរឿងទាំងមូល។ លោកនិយាយថា៖"ខ្ញុំអត់ដឹងថាពួកគាត់បានមើលរឿងហ្នឹងតាំងពីអង្កាល់ទេ ប៉ុន្តែគ្រាន់តែរឿង«ក្រមុំសៅកែ» ដាក់បញ្ចាំង(នៅភ្នំពេញ)បាន២-៣ថ្ងៃ ពួកគាត់បានទាក់ទងមកយើង ដោយយកឆ្អឹងរឿងយើងទៅបាត់ឈឹង និយាយរួមទើបតែប៉ុន្មានថ្ងៃហ្នឹងទេ ដែលពួកគាត់បានផ្ញើម៉េលមកប្រាប់យើងថារឿងហ្នឹងបានជាប់ហើយ ក្នុងការអនុញ្ញាតឲ្យដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ភាពយន្តអន្តរជាតិហ្នឹង!"។  ឯកសារដែលក្រុមការងារវាយតម្លៃភាពយន្តរបស់ប្រទេសចិនផ្ញើមកកាន់ផលិតកម្មមហាហង្សបានបញ្ជាក់ថាព្រឹត្តិការណ៍«China Golden Rooster and Hundred Flowers Film International Festival 2015» នឹងកំណត់ធ្វើឡើងនៅទីក្រុងJi Lin ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ក្នុងឆ្នាំ២០១៥ ដោយមានភាពយន្តមកពីបណ្ដាប្រទេសទាំងអស់ចូលរួម។ ព្រឹត្តិការណ៍នេះនឹងកំណត់យកភាពយន្តចំនួន១០ដែលល្អផ្ដាច់គេ ឲ្យទទួលបានពានរង្វាន់នៅវគ្គចុងក្រោយ  ដោយខ្សែរឿងភាគច្រើន គឺគេតម្រូវឲ្យមានចំណុចពិសេសត្រង់មានភាពបែបស៊ីវិល័យ ប៉ុន្តែឆ្លុះបញ្ចាំងពីសង្គមពិតនៃប្រទេសនីមួយៗ និងមានស្ដង់ដារគ្រប់គ្រាន់ក្នុងការផលិត។  ទោះមិនច្បាស់ពីលទ្ធផលចុងក្រោយ ប៉ុន្តែលោកអ៊ិន សុភិន មើលឃើញពីមោទនភាពដែលរឿងរបស់លោកបានជាប់ជារឿងតំណាងឲ្យភាពយន្តខ្មែរ ទៅបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងប្រទេសចិន។ លោកនិយាយថា៖”ដ្បិតតែរឿងហ្នឹងបានជាប់ដើម្បីដាក់បង្ហាញក្នុងពិព័រណ៌ប្រចាំឆ្នាំនៅចិន ប៉ុន្តែខ្ញុំអត់ហ៊ានសង្ឃឹមក្នុងការប្រកួតប្រជែងនោះទេ គឺសង្ឃឹមត្រឹមតែបានបង្ហាញស្នាដៃភាពយន្តរបស់យើងឲ្យពិភពលោកបានឃើញតែប៉ុណ្ណោះ!”។ តាមការបញ្ជាក់ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីឈ្មោះប្រទេស  ឈ្មោះផលិតកម្ម និងផលិតករ ក្នុងពេលពិព័រណ៌ភាពយន្តត្រូវបានដំណើរការ ពិសេសក្នុងពេលភាពយន្តត្រូវបានដាក់បញ្ចាំងជាសាធារណៈឲ្យធ្វើការវាយតម្លៃ។  ម្ចាស់ផលិតកម្ម​មហាហង្ស និង​សិល្បករខ្មែរ​ដែល​ចូលរួម​សម្តែងរឿងក្រមុំសៅកែ​ លោក សៅ យឿន ប្រធានផ្នែកផលិតរបស់ផលិតកម្មមហាហង្សបញ្ជាក់ថាគណៈកម្មការវាយតម្លៃរបស់ចិន បានយករឿង«ក្រមុំសៅកែ»ទៅបកប្រែជាភាសាចិនជិតរួចរាល់ហើយ ដើម្បីដាក់បង្ហាញខ្សែរឿងមួយនេះ នៅក្នុងព្រឹត្តិការណ៍ប្រចាំ«China Golden Rooster and Hundred Flowers Film International Festival 2015» ។ លោកមិនច្បាស់ពីការអញ្ជើញចំនួនផលិតករ និងតួសម្ដែង ដើម្បីឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌នេះនៅឡើយទេ ដោយស្នើឲ្យរង់ចាំវេទិកាសន្និសីទកាសែត ដែលខាងគណៈកម្មការរបស់ចិននិងមហាហង្សត្រូវបានអនុញ្ញាតិឲ្យរៀបចំជាផ្លូវការសិន។ លោកថានេះជាមុខមាត់របស់ខ្មែរដែលមានភាពយន្តផលិតដោយផលិតករក្នុងស្រុក ហើយទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិព័រណ៌ភាពយន្តអន្តរជាតិរបស់ចិន។  លោក សៅ សុខនី នាយកគ្រប់គ្រងរោងកុនPlatinum បានអះអាងថាធៀបនឹងរឿងខ្មែរដែលផ្ដោតលើភាពកំប្លែងបែបខ្មោចនិងភ័យរន្ធត់ រឿង«ក្រមុំសៅកែ»មិនសូវស្រូបទាញអ្នកទស្សនាដូចការរំពឹងទុកប៉ុន្មានទេ។ ប៉ុន្តែសម្រាប់អ្នកបានទស្សនា បានសរសើរពីគុណសម្បត្តិនៅក្នុងរឿងនេះ ត្រង់មានតម្លៃសង្គម មានការអប់រំខ្ពស់ ភាពកំប្លុកកំប្លែងប្រកបដោយថ្លៃថ្នូរនិងមានឈុតឆាកសម្ដែងអាចទទួលយកបាន។ លោកថារឿងនេះទម្លាក់ផ្លាកចេញពីរោងភាពយន្តនៅភ្នំពេញហើយ ប៉ុន្តែកំពុងដំណើរការដាក់បញ្ចាំងនៅរោងPlatinumដែលទើបបើកថ្មីនៅខេត្តសៀមរាប ដោយរំពឹងយ៉ាងមុខមាំថា នឹងមានអ្នកទស្សនាចាប់អារម្មណ៍ បន្ទាប់ពីមានដំណឹងថារឿងនេះទទួលបានសិទ្ធិផ្លូវការឲ្យដាក់បង្ហាញនៅព្រឹត្តិការណ៍«China Golden Rooster and Hundred Flowers Film International Festival 2015» របស់ចិន៕  សរសេរមកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
​​​​ ​​​ថ្នាក់​​បង្រៀន​ភាព​យន្ត​​លើក​ដំបូងលេច​ឡើង​នៅ​កម្ពុជា​

ថ្ងៃព្រហស្បតិ៍ ទី16 កក្កដា 2015, 06:20 PM, (2)

ចាត់​ទុក​​ជា​រឿង​ភ្ញាក់​ផ្អើលដែល​ស្ថាប័ន​ធំ​២ គឺ​ក្រសួង​វប្បធម៌​​ ​​និង​វិចិត្រ​សិល្បៈ ​និង​សកលវិទ្យាល័យ​​​ភូមិន្ទ​​វិចិត្រ​សិល្បៈ ​បាន​បង្កើត​​ឲ្យ​មាន​​​​​​ថ្នាក់​​សិក្សា​​សម្ដែង​ភាព​យន្ត​​​ ដែល​គេ​​​មិន​ធ្លាប់​​​ឃើញ​​សោះ នា​ពេល​កន្លង​មក​នៅ​កម្ពុជា​​។ នេះ​បើ​យោង​តាម​ការ​ប្រកាសជា​​​ផ្លូវ​ការ​ក្នុង​​​សន្និសីទ​កាសែត​មួយ ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាភូមិន្ទ​វិចិត្រសិល្បៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៦​ខែ​​កក្កដា​។​ លោក​ អោក ប៊ុន​ធឿន ជា​ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​​​​​​សិល្បៈ​នាដសាស្រ្ត​ និង​ជា​សាស្ត្រាចារ្យ​​ឯកទេស​សម្ដែងនិពន្ធ និង​​​​កំណាព្យ​។ លោក​បាន​​​​​​​ថ្លែង​ថា​​ក្រោយ​​​​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​សម្ដែង​ភាព​យន្ត​មក​​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក​​ក៏​​បាន​​​ជជែក​​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​​​​នៅ​ក្នុង​​​ក្រសួង​វប្បធម៌ ដើម្បី​​សម្រេច​​​ឲ្យ​មាន​​​​​វគ្គ​​សិក្សា​នេះ​ឡើង ​​​ដោយ​មាន​គ្រូ​ៗ​ជា​អ្នក​​ជំនាញ​​ធ្លាប់​​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ ​ អនុបណ្ឌិតនិង​បណ្ឌិត​ផ្នែក​សម្ដែង​​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​មក​ជួយ​បង្វឹក​​។ ​លោក​បន្ត​ថា​វគ្គ​សិក្សា​នេះត្រូវ​បាន​កំណត់​ហៅ​ថា​​ជា​​​​សាលា​​​បង្រៀន​​សម្ដែង​កុន​លើក​ដំបូង​នៅ​​កម្ពុជា ដោយ​​គ្រោង​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​​៣១ ខែ​កក្កដា​ត​ទៅ​ និង​មាន​រយៈ​ពេល​​៣​ខែពេញ​។ លោក​ អោក ប៊ុន​ធឿន ឲ្យ​ដឹង​ទៀត​ថា​​ក្រោយ​បញ្ចប់​ការ​​សិក្សា​ ​​​សាលា​នឹង​​​​​​​​​​​​ចេញ​វិញ្ញា​បនបត្រ​​​​​​ទទួល​ស្គាល់​​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តែ​ចំពោះ​តែ​រាល់​​សិស្ស​ណាដែលត្រូវ​គណៈកម្មការ​វាយ​តម្លៃ​ថា​​​​​​​មាន​ទេពកោសល្យ​​​សម្ដែង​(​ភាព​យន្ត)​​ពេញ​លេញ​​ក្រោយពី​បណ្ដុះ​បណ្ដាល​ប៉ុណ្ណោះ។ លោក​បន្ត​ថា​ចំពោះ​​អ្នក​ខ្វះ​គុណភាព សាលា​​​​​នឹង​តម្រូវ​​ឲ្យ​​រៀន​ទាល់​តែ​​​អាច​​សម្ដែង​កុន​បាន​។ លោក​មាន​ប្រសាសន៍​ថា៖«​នៅ​​សាសាវិចិត្រ​សិល្បៈ​កន្លង​មក ​យើ​ង​មាន​​ជំនាញសម្ដែង ​តែ​​​ជា​ការ​សម្ដែង​​ល្ខោន​នាដកម្ម​ប៉ុណ្ណោះ ​​អញ្ចឹង​ហើយ​ទើប​ថ្នាក់​​​​​​​​​សម្ដែង​ភាព​យន្ត​​​នេះ​ គឺ​ជា​​លើក​ដំបូង​នៅ​កម្ពុជា​​​​​ចាប់​តាំង​ពី​​សម័យ​​​​សង្គម​រាស្រ្ត​និយម​មក ដើម្បី​​​​​​​ឲ្យ​ស្រប​​នឹងប្រទេស​នៅ​អាស៊ាន ដែល​គេ​​សុទ្ធ​តែ​មាន​សា​លា​សម្ដែង​កុន​ទាំង​អស់ មុន​​នឹង​ទទួល​យក​បុគ្គល​ណា​ម្នាក់​ឲ្យ​ក្លាយ​ជា​តារា​ភាព​យន្ត​»។ បើ​តាមលោក​ អោ​ក ប៊ុន​ធឿន ​វគ្គ​ដំបូង​នេះ​នឹង​​​​​បើក​ផ្លូវ​​ឲ្យ​តារា​សិល្បៈ​ដែល​មាន​អាជីព​​ស្រេច ​ឬ​អ្នក​​​មាន​​​​​​​​​ចំណូល​ចិត្ត​ច​ង់​ក្លា​យ​ជា​អ្នក​សម្ដែង ​ចាប់​ពី​វ័យ​​​​​​៦​ឆ្នាំដល់​​​៦០​ឆ្នាំ ​ឲ្យ​ទទួល​បាន​គ្រឹះ​​​ជា​តារា​សម្ដែង​ពិត​ប្រាកដ ​មុន​នឹងចូល​​​​​​​ប្រឡូក​ក្នុ​ង​ភាព​យន្ត​។ ​លោក​ថា​​ថ្នាក់​សិក្សា​នេះនឹង​​បណ្ដុះ​បាន​ធនធាន​តារា​ភាព​យន្ត​​ដែល​មាន​គុណភាព​​​​​កាន់​តែ​​ប្រសើរ ​បើ​​ទោះ​ជា​​មិន​ទាន់​​ឈាន​ដល់​កម្រិត​ស្ដង់​ដារ​​១០០%​​ដូច​​នៅ​ក្រៅ​ប្រទេស ដែល​គេ​មាន​មាន​សាលា​បែប​នេះ​យូរ​​ហើ​យ​។ ​ក្នុង​ការ​សិក្សា​​រយៈ​​ពេល​ពេញ​​៣​ខែ​នេះ ​​តារា​សិល្បៈ​​ទាំង​​អស់​នឹង​តម្រូវ​ឲ្យ​ហ្វឹក​ហ្វឺ​ន​​ដោយ​ផ្ទាល់​​ជា​មួយ​អ្នក​ជំនាញ​ភាព​យន្តនិ​ង​ជា​មួយ​​កាមេរ៉ា ព្រម​ទាំង​​​ឧបករណ៍​​​សម្រាប់​ថត​ភាព​យន្ត ដើម្បី​​ឲ្យ​ស្គាល់​អ្វី​ហៅ​ថា​​ប្លង់​ថត ​ពាក្យ​បច្ចេកទេស​ក្នុ​ង​ពេល​ថត និង​​​​សកម្មភាពសំខាន់​ៗ​​​​​​​​ពេល​ចុះ​ថត​កុន​។ ​លោក​ថា​​​​ថ្នាក់​សិក្សា​ដែល​មិន​ធ្លាប់​មាន​នេះ ​មិន​​ផ្ដោត​តែ​លើ​​​​​​​ទម្រ​ង់​​ទឹក​មុ​ខ​តែ​​មួយ​មុខ​​ប៉ុ​ណ្ណោះ​ទេ ពោលគឺ​សូម្បី​តែ​​របៀប​តុប​តែង​ខ្លួន របៀប​និយាយ​ កាយវិកា​ ​​ការ​លេ​​ង​ទឹក​មុ​ខ ​និង​ការ​ដាក់​អារម្មណ៍ ក៏​នឹង​​តម្រូវ​ឲ្យ​សិស្ស​ទាំង​​អស់​​​​រៀន​ពី​​​របាំ​សម័យ របាំ​បុរាណ របាំ​បាឡេ ក្បាច់គុ​នខ្មែរ ក្បាច់​គុន​បរទេស និង​​​បង្រៀន​ផ្នែក​​​​កាយសម្ព័ន្ឋ ​ដើម្បី​​ពត់​ដង​ខ្លួន​ឲ្យ​ស្អាត និង​ដើម្បី​ថែរក្សា​រាង​ ​​ឲ្យស្វែល​បាន​យូរ ​​​​​​​​ដូច​គ្នា​នឹង​តារា​បរទេស​ផង​ដែរ។ លោក​ អោ​ក ប៊ុន​ធឿន លោក​សាស្រ្តាចារ្យ​​​មាន​ប្រសាសន៍​ថា៖«​​​ពាក្យ​ថា​សម្ដែ​ងកុន​មួយ​ម៉ាត់មិន​មែន​គ្រាន់​តែ​ស្អាត​ ចេះ​​​​​​យំ​ចេះ​​​សើច​ និង​ចេះ​ដាក់​អារម្មណ៍​គឺ​គ្រប់​គ្រាន់​នោះ​ទេ គឺ​​​​ត្រូវ​យល់​តាំង​ពី​​ប្លង់​កាមេរ៉ា តាំង​ពី​​​រៀប​ចូល​តួ ​និង​អ្វី​​ដែល​ជា​​​​កន្សោម​​​​​​​​ក្នុង​​ភាព​យន្ត​ទៅ​ទៀត អញ្ចឹង​ហើយ​ទើប​​វគ្គ​សិក្សា​នេះ​​​យើង​ផ្ដោត​ឲ្យ​ចេះ​របាំ​ ក្បាច់​គុន ​​​​​​លំហាត់​ប្រាណ​ថែ​រក្សា​រាង របប​អាហារ ​ការ​ថែទាំសុខ​ភាព ​ការ​​​ដាក់​អារម្មណ៍​​ក្នុង​ពេល​សម្ដែង និង​​​ការ​រៀប​ចំ​ខ្លួន​យ៉ាង​​មិច​ឲ្យ​សម និយាយ​រួម​​ពាក្យ​ថា​​​កុន​មួយ​ម៉ាត់​ទូលំទូលាយ​ណាស់ ​បើ​តារា​យើង​​មិន​​​ស្គាល់​មិន​រៀន​​​​​ឲ្យ​ច្បាស់ គឺ​​​ចូល​ស្ដង់​ដារ​គេ​​អត់​បានទេ​​!»។ វគ្គ​​ដំបូង​នេះ​លោក​ថា​នឹង​មាន​​តារា​ចាស់​ក្មេង​​ចូល​រៀន​មិន​តិច​នោះ​ទេ ដោយសារ​តែ​ក្នុង​ពេល​នេះ​មាន​អ្នក​​​ចុះ​​ឈ្មោះ​​ច្រើន​នាក់​មក​ហើយ​។ ​អ្វី​ដែល​​​សំខាន់​គឺ​តារា​សិល្បៈ​ទាំង​អស់ នឹង​បាន​​សិក្សា​ជា​មួយ​ផលិតករ​​​​ក្នុង​ស្រុក និង​ក្រៅ​ស្រុកជំនា​ញ​ផ្នែក​កុន​ ​​ហើយ​ងាយ​ស្រួល​​​ពង្រីក​ទីផ្សារ​សម្ដែង​បំផុត ក្រោ​យ​ពេល​​ក្រសួង​វប្ប​ធម៌​​ចេញ​​​​លិខិត​ទទួល​ស្គាល់​ផ្លូវ​ការ​។ ពិធីការិនី អ្នក​នាង ​ខៀវ សានសាណា មាន​ប្រសាសន៍ថា​លោក​នឹង​ចំណាយ​ពេល​​​សិក្សា​ពី​​វគ្គ​​​ដំបូង​នេះ បើ​ទោះ​នាង​​​​​មិ​ន​ចង់​ចាប់​អាជីព​ជា​អ្នក​សម្ដែង​​ទៅ​ថ្ងៃ​អនាគត​។ ​ពិធីការិនី​រូប​នេះនិយាយ​ថា៖«​​​ទោះ​ខ្ញុំជា​ពិធីករ ជា​អ្នក​​ផលិតកម្មវិធី តែ​ខ្ញុំ​​នឹង​​ចូល​រៀន​ ​ដើម្បី​​​ឲ្យស្គាល់​ពី​​អ្វី​ហៅ​ថា​ការ​​​សម្ដែងកុន​! ​ហើយ​បើ​តាម​ខ្ញុំ​ស្ដាប់​​វគ្គ​សិក្សា​នេះ ​មាន​តារា​យើង​ច្រើន​ចាប់​អារម្មណ៍ ដោយ​សារ​តែ​តារា​យើង​រាល់​ថ្ងៃ​​បាន​ទៅ​រៀនសម្ដែង​តែ​ក្នុង​ក្លិប​​តូច​ៗ​​​មិន​មាន​ស្ដង់​ដារ​នោះ​ទេ​នា​ពេល​កន្លង​មក​!»។ អ្នក​នាង ​ហេង ស្រី​ពេជ្រ ​​​​ដែល​ភាគ​ច្រើន​ត្រូវ​គេ​ឃើញ​សម្ដែង​ជា​តួ​ម្ដាយ​​​អ្នក​មាន(តួជំទាវ)សម្ដែង​ការ​សាទរចំពោះ​​​វគ្គ​សិក្សា​នេះ ​ដោយ​ស្នើ​​ឲ្យ​​ក្រសួង​វប្បធម៌ និង​​​សាលា​វិចិត្រ​សិល្បៈ ​ ផ្សព្វ​ផ្សាយ​​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​​​ឲ្យ​តារា​សិល្បៈដែល​ត្រូវ​ការ​ជំនាញ​​​​​​មាន​ឱកាស​​​​ទទួល​យកការ​បណ្ដុះ​បណ្ដាល​។ ​អ្នក​នាងបន្ត​​ថា​អ្នក​នាង​​​​នឹង​ចុះ​ឈ្មោះ​​ទទួល​យក​ការ​សិក្សា ​ បើ​ទោះ​​ជា​ត្រូវ​​ចំណាយ​ពេល​​​​៣ខែ ដែល​​​មាន​ការ​ប៉ះ​ពាល់​​​ទីផ្សារ​សម្ដែង​​​របស់​ខ្លួន​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To