ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

ម៉ៅ ហាជី ភ័យ​រឿង​ឆ្លើយ​ថាកុង​ត្រា​ចូលផលិតកម្ម​​ថោន

ថ្ងៃអាទិត្យ ទី17 មករា 2016, 06:58 PM

កាល​ពី​ថ្ងៃ​ទី​​​​១៦ មករា  បេក្ខជន​​​​​​​Cambodian Idol លោក​ ម៉ៅ ហាជី ​បាន​​​​​​​​​​ឆ្លើយ​សំណួរ​​អ្នក​នាង​យុគ ចិន្តា ពិធីការិនីទូរទស្សន៍ស៊ីធី​អិន ដែល​ធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងថា​លោក​​​បាន​​ក្លាយ​ជា​តារា​ចម្រៀង​កុង​ត្រា​របស់​ផលិតកម្ម​ថោន​​ហើយ ដោយ​គ្រោង​នឹង​ចេញ​​​​បទ​ចម្រៀង​ថ្មីៗក្នុង​ពេល​ឆាប់​ៗ​នោះ​ផង​។ ប៉ុន្តែ​​​​​នៅ​​បន្ទាប់​ពី​​ការ​ផ្ដល់​សម្ភាសន៍​បែបនេះ ​លោក​ ម៉ៅ ហាជី លើកឡើង​ថា​​នោះ​ជា​ចម្លើយ​​ដែល​បណ្ដាល​មក​ពី​ស្ដាប់​សំណួរ​មិន​ច្បាស់​នោះ​ទេនិង​​អះ​អាងថា​​​​​​​​ខ្លាចតែ​​​​ខាង​ហង្ស​មាស​​រករឿង​​ចំពោះ​អ្វី​ដែល​​លោកឆ្លើយ​ខុស​​​​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​។ ឆ្លើយ​ឆ្លងជា​មួយ​​ភ្នាក់​ងារ​​VODកាល​ពី​ល្ងាច​ថ្ងៃ​ទី​​១៧ ​មករា​តាម​ទូរស័ព្ទ ​​លោក​ ម៉ៅ ហាជី អះ​អាងថា​ផលិតកម្ម​ថោនគ្រាន់​តែ​​បាន​​​ឯកភាពភាព​ទទួល​យក​​លោក​ បើ​​រឿង​ចម្រូង​ចម្រាស​រវាង​​លោកនិង​ហង្ស​មាស​​​ត្រូវ​បាន​បញ្ចប់​​ប៉ុណ្ណោះ​។​ លោក​បញ្ជាក់​ថា​ចំណែក​​រឿង​កុងត្រា​​​​ក្លាយ​ជា​តារា​ចម្រៀង​​​​នៅ​ក្នុង​ពេល​នេះ គឺមិន​មាន​នោះ​ទេ​។ លោក​ទទួល​​ស្គាល់​​ថា​​​ទំនាក់​ទំនង​រវាង​លោកនិង​ថៅកែ​​​ថោន​​​​​​​​ជិតស្និទ្ធិ​​ជាង​មុន ​​​ទើប​​លោក​​ក៏​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​​​​​ខួប​អាពាហ៍​ពិពាហ៍​របស់​ថៅកែ​ថោន កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​ផង​។ លោក​​មាន​ប្រសាសន៍​ថា​​៖ “​​​ខ្ញុំ​ឥឡូវ​ជាមួយ​​ថោន(ថៅកែ)គឺ​គាត់ស្គាល់ខ្ញុំជាង​មុន ​​គាត់​​​​ថា​​ឲ្យ​តែ​​​​​​​​ខ្ញុំ​ចប់​រឿង​ជា​មួយ​ហង្ស​មាស​គាត់​ទទួល​ពេល​ហ្នឹង ប៉ុន្តែ​​ឥឡូវ​អត់​មាន​​​ទាន់​កុង​ត្រាអីទេ ដល់​អញ្ចឹង​​ខ្ញុំ​ភ័យ​វិញ​តើ នៅ​ពេល​​​​​​ខ្ញុំ​​ឆ្លើយ​សំណួរ​​បង​​​​យុ​គ ចិន្តា ច្រឡំ ហើយ​ធ្វើ​​​ឲ្យ​​​គេ​​​យល់​ថា​ខ្ញុំ​​កុង​ត្រា​​ចូល​ថោន​អញ្ចឹង​!”​។ ​លោក​ថា​​​ក្រោយ​ពេល​ច្រៀង​​ចប់ លោក​មិន​បាន​ឮ​ថា​​​​​អ្នក​នាង​យុគ ចិន្តា សួរពី​រឿង​​កុង​ត្រា​ជាមួយ​ថោន​នោះ​ទេ ដោយស្មាន​​​តែអ្នក​នាង​សួរ​ថា​​​​”ឥឡូវ​ហ្នឹង​​​មាន​ការ​កុង​ត្រា​​ច្រៀង​ច្រើន​ទេ​ហាជី​”ទើប​​ឆ្លើយ​ថា​បាទ។  ​ លោក ម៉ៅ ហាជី បញ្ជាក់បន្ថែម​ថា​​​ទើប​តែ​ភ្ញាក់ខ្លួន​​​នៅ​ពេល​​ឮ​សំណួរ​ចុង​ក្រោយ​ថា”​នៅ​ក្នុង​​ផលិតកម្ម​ថោន​​​​​ហាជី បាន​ថតចម្រៀង​​ហើយ​​នៅ​​” ​ទើប​​លោក​​​​​​​សម្រេច​ចិត្ត​ចាក់​បណ្ដោយ​​​តាម​ចម្លើយ​តែ​ម្ដង​ទៅ ដើម្បី​​​កុំ​​ឲ្យ​មហាជន​ថា​លោក​​បក​ចម្លើយ​​ត្រឡប់​ត្រឡិន​។ លោក​បញ្ជាក់​តាម​ទូរស័ព្ទ​ថា៖ “​​ក្នុង​ពេល​​ហ្នឹង​​​ ខ្ញុំ​ឮ​បង​ដា(យុគ ចិន្តា) សួរ​​រឿង​កុង​ត្រា​អី​សោះ ​​ ​​​​ដល់​ពេល​ឮ​សំណួរ​ចុង​ក្រោយ​ទើប​បុក​ពោះ​​​ផឹប​ ថា​ចុម​​ខ្ញុំ​​​ឆ្លើយ​​​ភាន់​ច្រឡំ​បាត់​ហើយ ​​​ប៉ុន្តែ​​​​​​​បទ​ចេញ​ថ្មីដែល​ខ្ញុំ​​​បាន​សំដៅ​ប្រាប់​គាត់​​ហ្នឹង​គឺ​ខ្ញុំ​​ចង់​​​និយាយ​ពី​​បទ​ថ្មី​ដែល​ខ្ញុំ​បាន​ថត​​ខ្លួន​ឯងត្រៀម​បង្ហោះ​លើ​​youtubeទេ​!”​។ លោក​បន្ត​ថា​​​​​​​​​មហាជន​ឥឡូវ​ហ្នឹង​កំពុង​មាន​ការ​​​​ភាន់​ច្រឡំ​​ បន្ទាប់​ពី​មាន​វេបសាយ​មួយ​បាន​ស្រង់ចម្លើយ​របស់​លោក​ហើយ​ចុះ​ផ្សាយ​ថាលោក​បាន​កុង​ត្រា​​ចូល​​​ច្រៀង​ពេញ​សិទ្ធិ​​ឲ្យ​​ផលិតកម្ម​ថោន​មែន​ហើយ ​​បន្ទាប់​ពី​បណ្ដឹង​​របស់​ហង្ស​មាស​​នៅតុលាការ​ស្ងាត់​។ ​លោក​និយាយ​ថា​​៖ “​​ខ្ញុំ​​និយាយត្រង់​ ​​​​​​តាំង​ពី​​ដំបូង​មក ខ្ញុំ​​អត់​ដែល​កុង​ត្រា​​ជា​មួយ​ថោនទេ ​បើ​ត្រូវ​គ្នា​គឺ​ត្រឹម​តែ​មាត់​ប៉ុណ្ណោះ ប៉ុន្តែ​​ដោយ​សារ​ហង្ស​មាស​គាត់​ប្ដឹង ក៏ស្ងាត់រៀង​ខ្លួន​ទៅ ដល់​ពេល​ខ្ញុំ​​​ឆ្លើយ​​ច្រឡំ​អញ្ចឹង​​​​មិន​ដឹង​ថា​ហង្ស​មាស​​គិត​ម៉េច​ទៀត​ទេ​!”​។ លោក​អះ​អាង​ថា​ខ្លួន​ឧស្សាហ៍​ចេញ​ចូល​ក្លិប​ថោននិង​មាន​ទំនាក់​ទំនង​ស្គាល់​អ្នក​​ភ្លេងក៏​ដូច​ជា​​មន្ត្រី​​​នៅ​ក្នុង​ក្លិប​នោះ​​យ៉ាង​ជិត​ស្និទ្ធ​ ទើប​ឱកាស​​ក្លាយ​ជា​តារា​ចម្រៀង​​​​​របស់​​ថោន គឺ​​មិនមែន​ជា​រឿងស្មុគ​ស្មាញ​នោះ​ទេ ​​​​​​នៅ​ពេល​​​​កុង​ត្រា​ជា​មួយ​កម្មវិធី​​ Cambodian Idol  ត្រូវ​បញ្ចប់​​​នៅ​ពាក់​​កណ្ដាល​ឆ្នាំ​​​២០១៦​ខាង​មុខ​។ ​​ ពាក់​ព័ន្ធ​នឹង​បណ្ដឹង​ជា​មួយ​ហង្ស​មាស​ លោក ម៉ៅ​ ហាជី ​​បញ្ជាក់ថា​​មិនទាន់​​ឃើញ​ចំណាត់​ការផ្លូវ​​ច្បាប់​​​ណា​មួយ​​មក​លើ​រូប​លោក​នោះទេ។​ លោក​និយាយ​ថា​​៖ “​​​តាំង​ពី​​មាន​រឿង​មក អត់ដែលឃើញ​ខាង​គាត់​​​​​​​​​​ដោះស្រាយ​​អី​សោះ​ សូម្បី​តែ​​​មុន​ហ្នឹងខ្ញុំ​ឲ្យ​​​​​​​មេធាវី​ខ្ញុំ​ផ្ញើ​លិខិត​​​​២ច្បាប់​​ទៅ​ជូន​គាត់​ សុំ​​ឲ្យ​គាត់​ប្រគល់​លិខិត​កុងត្រា​​ឲ្យ​​​​មក​មើល ដើម្បី​​​​ឲ្យ​ច្បាស់​ថា​​​តើខ្ញុំ​ពិត​ជា​ជាប់​កុង​ត្រា​ជាមួយ​​​កម្មវិធី​មែននៅ​ ក្រោយ​ពេល​កម្មវិធី​គាត់​ចប់​ឬក៏អត់​ ក៏​​​​គាត់​អត់​មាន​​​ឆ្លើយ​​តប​អី​ដែរ! ​គាត់​ទទួល​លិខិត​យើង​តែ​អត់​​​​ឆ្លើយ​តប​សោះ ដល់​អញ្ចឹង​​​បាន​​អត់​ដឹង​ថា​គាត់​គិត​យ៉ាង​ម៉េច​”។ ​លោក​ថា​​គម្រោង​ចូល​ថោន​នឹង​អាច​កើត​ឡើង បើ​បណ្ដឹង​របស់​ហង្ស​មាស​​​​​​​​​​​​ត្រូវ​បាន​បញ្ចប់ឬ​​​​​នៅ​ពេល​​​​​​ពេលវេលា​​​​កុង​ត្រា​ជា​មួយ​កម្មវិធី​​​Cambodian Idol ត្រូវ​បាន​​​​​ផុត​កំណត់​។ លោក​​​ មាស រិទ្ធី ​អគ្គនាយក​​រង​ហង្ស​មាស​បាន​ថ្លែង​ប្រាប់​ថាហង្ស​មាស​​អត់​មាន​​​​​​​​លុប​ចោល​​​​​​រឿង​បណ្ដឹងនោះ​ទេ ប៉ុន្តែ​ហេតុ​ផលដែល​ហង្ស​មាស​​មិនមាន​ចំណាត់ការ​​​​ផ្លូវ​ការ​​គឺ​បណ្ដាល​មក​ពី​​​​​ហង្សមាស​អត់​មាន​ភស្ដុតាង​បញ្ជាក់​​ថា​​ហាជី​​ពិត​ជា​​បាន​កុង​ត្រា​​ជា​មួយ​​​ផលិតកម្ម​ណា​​ល្មើស​នឹង​កិច្ច​ព្រម​ព្រៀង​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​​ថា​៖ “​​​ដោយ​សារ​តែ​​ខាង​ថោន​និង​ម៉ៅ​ ហាជី គាត់​ប្រកែក​ អញ្ចឹង​​​យើង​ធ្វើ​​អី​អត់​កើត​ទេ ​ ប៉ុន្តែ​បើ​គាត់​ហ៊ាន​​តែ​លេច​ធ្លោ​រ​នៅ​​​​ផលិតកម្មណាមែន​ គេ​​​ចាត់​ការ​ហើយ ព្រោះ​​​ឥឡូវ​ហ្នឹង​ខាង​កម្មវិធីIdol ក៏​គេ​គ្រោង​ប្ដឹង​ដែរ ​​​​​​​​ឲ្យ​គាត់​​​​​​​​​​ហ៊ាន​កុង​ត្រា​​ចូល​ផលិតណា​មែន ​​ព្រោះ​គេ​ខឹង​រឿង​គាត់​ធ្វើ​​ឲ្យ​ខូច​ឈ្មោះ​​កម្មវិធី​​គេ”​។ ​​លោក​ថាលោក ម៉ៅ ​​ហាជី ជួប​ជា​មួយ​​លោក​២​ដង​ហើយ ​ប៉ុន្តែ​​​​​​ហាជី​​អត់​ព្រម​ចូលខ្លួន​​​ទៅ​ជជែក​ជាមួយ​​​​លោក​​ អ៊ឹង ឆៃងួន អគ្គនាយក​ហង្ស​មា​ស​តាម​ការ​​ទទូច​សុំ​នោះ​ទេ ទើប​​​រឿង​ចម្រូង​ចម្រាសនៅ​តែ​​​​​​​​​​មិន​ទាន់​ចប់​។ លោក មាស រិទ្ធី និង​លោក ម៉ៅ ហាជី(រូបថតពីហ្វេសប៊ុក) ​លោក​ មាស រិទ្ធី បញ្ជាក់​ថាបើទោះ​ជា​​​​​​ម៉ៅ ហាជី រង់​ចាំ​​ឲ្យ​ផុត​​កុង​ត្រា​​ទើប​​​​​​​ចូល​កុងត្រា​​​​​​ឲ្យ​​ផលិតកម្ម​ណា​មួយ ​ក៏​​ផ្លូវ​ច្បាប់​នៅ​តែ​មាន​សិទ្ធិ​សើ​រើ​ពាក្យ​បណ្ដឹង​​ដើម្បី​ចាត់ការ​នោះ​ដែរ ដរាប​ណា​​​​​​​​​លោក​​ហាជី​មិន​ព្រម​ចូល​ខ្លួន​​បញ្ចប់​​ពាក្យ​បណ្ដឹង​​សិន។ ​លោក​ទទូច​​ឲ្យ​​​​​​​តារាចម្រៀង​រូបនេះចូល​ខ្លួន​ដោះស្រាយ​ជាមួយ​អគ្គនាយក​​ហង្ស​មាស​​​​ ​​​ដើម្បី​ទទួល​បាន​សេរី​ភាព ដោយ​សារ​ហង្ស​មាស​ក៏​​​​​មិន​ចង់​វែង​ឆ្ងាយ​នោះដែរ​ បើ​ម៉ៅ ហាជី ​​​​​សម្របខ្លួន​៕​​ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ភរិយា ស៊ុក សុភា អង្គាសបាន១ម៉ឺនដុល្លារសម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផា

ថ្ងៃពុធ ទី13 មករា 2016, 08:38 AM

ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារVOD  តាមរយៈទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត កាលពីយប់ថ្ងៃទី១២ ខែមករា អ្នកនាង សារីនណា លុយ ភរិយាលោកស៊ុក សុភា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី អះអាងថា អ្នកនាងនឹងផ្ដល់ទឹកប្រាក់ចំនួន១ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ អ្នកនាងឲ្យដឹងថា នោះជាទឹកប្រាក់ដែលបានពីការប្រគំតន្ត្រីសប្បុរសធម៌ និងការស្វះស្វែងពីសប្បុរសជនបន្ថែមនៅក្នុងប្រទេសអូស្រ្តាលី តាំងពីចុងខែធ្នូ រហូតដល់ដើមខែមករា ឆ្នាំ២០១៦នេះ។ អ្នកនាង សារីនណា ថា ក្រោយបញ្ចប់ការប្រគំតន្ត្រីលក់សំបុត្រដែលអ្នកនាងរៀបចំកាលពីថ្ងៃទី៥ ខែធ្នូ និងថ្ងៃទី២៦ ខែធ្នូ កន្លងទៅ អ្នកនាងសល់ប្រាក់ចំនួនប្រមាណជា១ម៉ឺនដុល្លារអូស្រ្តាលី គឺប្រហាក់ប្រហែលនឹងជាង៦ពាន់ដុល្លារអាមេរិក។ ប៉ុន្តែដោយសារតែមានការអំពាវនាវបន្ថែមទៀត ក្នុងប៉ុន្មានថ្ងៃនេះ ទើបក្រុមសប្បុរសធម៌សម្រេចជួយបង្រ្គប់ឲ្យបាន១ម៉ឺនដុល្លារអាមេរិក ដើម្បីផ្ញើមកជួយមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ អ្នកនាងថា ការប្រគំតន្ត្រីរបស់ខ្លួនបានកើតឡើងបន្ទាប់ពីបានធានាយកតារាចម្រៀង៤រូបពីស្រុកខ្មែរដែលក្នុងនោះក៏មានលោក ឈឿន ឧត្តមផងដែរ តាមរយៈក្រុមហ៊ុន CBN Entertainment TV Network  ដែលជាអ្នកចេញមុខធានាឲ្យ។

[អានបន្ត]
ផលិតករថៃជ្រើសយក នី មុន្នីនាថ និងអែតវិន បើកឆាករឿងដំបូងនៅប៉ុស្តិ៍លេខ៥

ថ្ងៃចន្ទ ទី11 មករា 2016, 02:35 PM, (1)

នៅទីបំផុត ខ្សែរឿងបើកឆាករបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ដែលនឹងផលិតដោយផលិតករប្រចាំនៅប៉ុស្ដិ៍លេខ៧ថៃត្រូវបានប្រកាសដំណើរការហើយ ដោយតួឯកស្រីនៅក្នុងរឿងនេះគឺកញ្ញា នី មុន្នីនាថ ចំណែកតួប្រុសគឺលោក យិត មាសឧស្សាហ៍ ហៅអែតវិន។ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតំណែងរបស់អ្នកទាំងពីរ ដោយសារតែរឿងភាគនេះជារឿងដែលប្រើធនធានរបស់ប៉ុស្តិ៍លេខ៧ថៃទាំងស្រុង មិនថាអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងសូម្បីតែកាមេរ៉ាក៏ដូចជាឧបករណ៍ភ្លើងជាដើម ដែលអ្នកផលិតជឿជាក់ថានឹងធ្វើឲ្យគុណភាពរឿងល្អប្រសើរ។ លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា បើទោះជាប៉ុស្ដិ៍របស់លោកមានរឿងខ្មែរល្អៗនៅសល់សម្រាប់ម៉ោងមាស ក៏ប៉ុស្ដិ៍លេខ៥នៅតែសម្រេចរចាយកក្រុមផលិតកុនរបស់ប៉ុស្ដិ៍លេខ៧ថៃ ឲ្យចុះមកផលិតកុនភាគឲ្យខ្លួនយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីប្រកួតប្រជែងម៉ោងមាសឲ្យមានប្រជាប្រិយភាព។លោកឲ្យដឹងថា ខ្សែរឿងដំបូងដែលក្រុមផលិតករថៃសម្រេចចុះមកថតនេះគឺមានចំណងជើងថា «ភ្លើងស្នេហ៍ភ្លើងឫស្សា» ដែលរឿងនេះជាឆ្អឹងរឿងរបស់ថៃ ប៉ុន្តែត្រូវបាននិពន្ធកែសម្រួលឲ្យក្លាយជារឿងស្របតាមបរិបទនៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ “ក្រោយពីក្រុងពាលីកាលពីថ្ងៃទី៩ ខែមករា រឿងហ្នឹង(ភ្លើងស្នេហ៍ភ្លើងឫស្យា)ចាប់ថតហើយ ដើម្បីឲ្យបានបញ្ចាំងបណ្ដើរៗនៅដើមខែកុម្ភៈហ្នឹង ហើយជាគោលការណ៍ គឺខាងប៉ុស្ដិ៍លេខ៧ថៃ នឹងមកផលិតរឿងជាច្រើនជួយយើង(ប៉ុស្ដិ៍លេខ៥) គឺអត់ធ្វើតែម៉ារឿងហ្នឹងទេ”។

[អានបន្ត]
ទិត្យ វិច្ឆិកា ប្រាប់​ពីហេតុការណ៍ស្លាប់របស់តារាចម្រៀង វណ្ណ មករា

ថ្ងៃអាទិត្យ ទី10 មករា 2016, 11:53 AM

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ កាលពីអំឡុងប្រមាណជាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែមករានេះ បានបណ្ដាលឲ្យតារាចម្រៀងលោក វណ្ណ មករា ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម។ សពរបស់លោកត្រូវបានបញ្ជូនយកទៅតម្កល់នៅវត្តទួលទំពូង នៅវេលាម៉ោងប្រមាណជា១០ និង៥០នាទីក្នុងថ្ងៃដដែល ដោយក្រុមគ្រួសារបានអះអាងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្តទាំង២លើកដែលបានកើតឡើងចំពោះជនរងគ្រោះនោះគឺមានតែលោក វណ្ណ មករា ម្នាក់ឯងគត់ដែលបាត់បង់ជីវិត។ លោក ទិត្យ វិច្ឆិកា ដែលបានរួមដំណើរ ប៉ុន្តែជិះរថយន្តផ្សេងបានថ្លែងប្រាប់វីអូឌី(VOD)ថា ហេតុការណ៍ក្រឡាប់រថយន្តរបស់លោកវណ្ណ មករា គឺបានកើតឡើងនៅម្ដុំព្រៃនប់ ត្រង់ចំណុចផ្លូវកោងខ្លាំង ដោយរថយន្តដែលជនរងគ្រោះជិះមានគ្នា៤នាក់។ លោកថា ហេតុការណ៍ក្រឡាប់នោះ អត់មានប៉ះពាររថយន្តណាទេ គឺដោយសារចំណុចនោះកោងខ្លាំងតែម្ដង។ លោកបន្តថា បន្ទាប់មកលោក វណ្ណ មករា និងមិត្តភក្ដិក៏ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវក្រឡាប់ជាលើកទី២នៅចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីលោកយាយម៉ៅ(ពេជ្រនិល)ឆ្ពោះមកភ្នំពេញ។

[អានបន្ត]
ទូរទស្សន៍​ក្នុង​ស្រុកសម្រុក​ផលិត​កម្មវិធី​ និង​រឿងភាគប្រជែង​គ្នា​

ថ្ងៃអង្គារ ទី5 មករា 2016, 03:40 PM, (1)

​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ដែល​តម្រូវឲ្យ​ម្ចាស់​ទូរទស្សន៍​បញ្ចប់​ការ​ដាក់ផ្សាយ​នូវ​រឿង​បរទេស ឬ​កម្មវិធី​បរទេស​នៅ​អំឡុង​ម៉ោង​មាស ត្រូវ​គេ​កត់សម្គាល់ឃើញ​ថា​ត្រូវបាន​អនុវត្តិ​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ចាប់តាំងពី​ថ្ងៃ​ទី​១ បើកឆាក​ខែមករា ក្នុង​ឆ្នាំ​២០១៦​មក​។ បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងអស់ ក្រៅ​ពី​ស​ម្ញ៉ែង​កម្មវិធី​ថ្មីៗ ក៏​បាន​បញ្ជាក់​ពី​ការ​ដុតដៃដុតជើង​ផលិតកម្ម​រឿង​ភាគ​ផ្ទាល់ខ្លួន ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ផង​ដែរ​។​ ​លោក សេង កដិកា អ្នក​គ្រប់គ្រង​កម្មវិធី​ទូទៅ​ប្រចាំ​នៅ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា ថ្វីដ្បិតតែ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ស្ថាប័ន​របស់​លោក​បាន​ដាក់​រឿង​ចាស់​នៅ​អំឡុង​ម៉ោង​មាស ប៉ុន្តែ​ជំហាន​នៃ​ការផលិត​រឿង​គឺ​បាន​រៀបរយ​អស់ហើយ សម្រាប់​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំងឡាយ​នោះ​។ លោក​មានប្រសាសន៍ថា​៖ “​ឥឡូវ​ហ្នឹង​យើង​មាន​៥-៦​រឿង​សម្រាប់​ចាក់​ហើយ អ៊ីចឹង​គឺ​ទោះជា​ត្រូវ​ជ្រើសរើស​ក្រុម​ការងារ​ផលិត​រឿង​ក៏​មិន​ចាំបាច់​ប្រ​ញ៉ាប់​ពេក​ទេ គឺ​យើង​នឹង​រើស​ទាល់តែ​បាន​អ្នកជំនាញ​ទើប​ចុះ​ថត​រឿង​ហើយ​ធ្វើ​ឲ្យ​ខ្លាំង​តែម្ដង​”​។

[អានបន្ត]
តួ​អង្គ​​ស្ដេច​កនត្រូវបានទម្លាយ​

ថ្ងៃចន្ទ ទី4 មករា 2016, 09:27 AM, (1)

បើ​ទោះជា​ប្រឹង​​​​​វិចខ្ចប់​​ឡើង​ជិត​ពី​ក្រុម​ផលិតករនិង​តួ​សម្ដែង​ដែល​បាន​ជាប់​​​​ក្នុង​រឿង​​​«​ព្រះ​ស្ដេចកន​»​ ក៏​តួ​អង្គស្ដេច​កន​ដែល​ត្រូវ​​សង្គម​សិល្បៈនិង​មហាជន​ចង់​ដឹង​​​​នោះត្រូវ​បាន​​​ទម្លាយ​ចេញ​​។ ​​​កីឡាករ​​ផ្នែក​កាយវប្បកម្ម​​​​ដែល​ត្រូវគេ​ស្គាល់​ថា​ធ្លាប់​បាន​សម្ដែង​ជា​តួ​អង្គ​​ព្រះ​បាទ​ជ័យ​វរ្មន៍​ទី​៧​​​​​ក្នុង​ឈុត​​​​​ខ្លីជាមួយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​នោះ គឺ​ជា​តួអង្គដែល​បាន​​​​​​​ជម្រើសជាប់​​សម្រាប់​តំណែង​នេះ​។​ ​ក្នុង​បទ​សម្ភាសស៍​​​តាម​ទូរស័ព្ទ​ជាមួយ​​ភ្នាក់​ងារ​VOD ​​​​កីឡាករ​​​​​​កាយវប្បកម្ម​លោក ​រស់ សុភ័ណ្ឌ ​បាន​​ទទួល​ស្គាល់​ថា​​លោក​ពិត​ជា​បាន​ជាប់​​តំណែង​ជា​តួ​ស្ដេច​កន​មែន ហើយ​ការ​ទម្លាយ​ចេញ​នេះក៏​មាន​ន័យ​ថា​ព័ត៌មាន​ដែល​ធ្លាប់​ព្រលយ​ថា​តំណែង​ស្ដេច​កន​​បាន​ទៅ​លើ​​តារា​​ល្បី​ឈ្មោះ​រូប​នេះ​ល្បី​ឈ្មោះ​រូប​នោះនិង​ចុ​ង​ក្រោយ​ថា​បាន​លើ​លោក​អ៊ុន សុធានោះ នឹង​ត្រូវ​បន្សាប។ ​​តារា​​ដែល​ត្រូវ​បាន​គេស្គាល់​ក្នុង​​ឈុត​ខ្លី​​​​​និយាយ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​​៧ ជា​មួយ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​​រូប​នេះ បាន​​​ថ្លែ​ងប្រាប់​ថាលោក​ទើប​តែ​ត្រូវ​បាន​​​ក្រុម​ហ៊ុនLYP របស់​លោក​​លី យ៉ុងផាត់ ​និង​លោក​ ​ម៉ៅ អាយុទ្ធ អនុរដ្ឋាលេខាធិការ​ក្រសួង​​​​ព័ត៌មាន ដែលជា​អ្នក​ដំឡើង​រឿង​​«​​ព្រះស្ដេច​កន» ឲ្យ​​ចុះ​កុង​ត្រា​ផ្លូវ​ការ​ប៉ុណ្ណោះ​។ ​លោក​មាន​ប្រសាសន៍​៖ “ខ្ញុំ​​​បាន​សម្ដែង​​រឿង​​​​​​មែន​ ​​​​​​ប៉ុន្តែ​អត់​ដឹងថា​​ហេតុ​អ្វី​ទើបគេ​ជ្រើស​យក​ខ្ញុំ​ទេ ព្រោះ​រឿង​ហ្នឹង​​ឃើញ​តារា​ល្បី​ៗ​ច្រើន​មែន​ទែន​ទៅ​ធ្វើ​តេស្ដ​​​​​!”។ លោកត្រូវ​បាន​​​​​​​​គេ​​​​ហៅ​​ឲ្យ​ទៅ​រៀន​ជិះ​សេះនិង​​​​​​ហាត់​​​​​កាន់​អាវុធ​កាល​ពី​​ចុង​ខែធ្នូ ឆ្នាំ​​២០១៥​ ដោយ​ការ​​​​ហ្វឹក​ហាត់លោក​ថា​មាន​ភាព​ពិបាក​។ ​លោក​ថា​រូប​លោកមិន​មែន​ជា​តារាសិល្បៈទេ គឺគ្រាន់តែ​​ជា​​​​កីឡាករ​ផ្នែក​​កាយវប្បកម្ម​ដែល​​ស្រឡាញ់​​​ការ​ហ្វឹក​ហាត់​​សាច់​ដុំនិង​​​ជា​គ្រូ​បង្ហាត់​កីឡា​នៅ​​ក្នុង​ក្លិប​​​​របស់​សណ្ឋាគារ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ពី​មាន​​មិត្ត​ភ័ក្ត្រ​ជួយ​​​​​យក​រូប​ថត​ទៅដាក់​ពាក្យ​ឲ្យ ទើប​ត្រូវបា​ន​​ផលិតករ​កូរ៉េ​ ដែល​ចុះ​មក​ផលិត​រឿង​ខ្លី​និយាយ​ពី​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​​៧ជ្រើស​ឲ្យ​សម្ដែង​ជា​តួ​អង្គ​​​​​​​ព្រះ​បាទជ័យ​វរ្ម័ន​ទី​​៧និង​​ចុង​ក្រោយ​បាន​សម្ដែង​​ជា​តួ​អង្គ​ស្ដេចកន​ដែល​ទើប​នឹង​កុងត្រា​នេះ​ទៀត​។ លោក ​រស់​ សុភ័ណ្ឌ ថ្លែង​ថា៖ “ការ​ពិត​ជា​ខ្ញុំ​ជា​កីឡាករ​(កាយវប្បកម្ម)និង​​​​ជា​គ្រូ​កីឡាករ​ទេ ​អញ្ចឹង​ហើយ​ទើប​​ក្រោយ​ពេល​ដឹង​ថា​​​​​​​​​​​​​​​​គាត់ជ្រើស​យក​ខ្ញុំ​​ឲ្យ​សម្ដែង​រឿង​ហ្នឹង​ខ្ញុំ​ភ័យ អត់​ដឹង​ថា​បាន​សម្ដែង​កើត​ប៉ុណ្ណា​ទេ ព្រោះ​កាល​ខ្ញុំ​សម្ដែង​​​ឈុត​ជ័យ​វរ្ម័ន​ទី​​៧គឺ​អត់​សូវ​​​​លេង​អី​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​មើល​រឿង​ស្ដេច​កុន​ហ្នឹង​​គឺ​ខុស​គ្នា!”។ លោក​ថា​ក្នុង​មួយជីវិតរបស់​លោក លោក​​ធ្លាប់​ទៅ​ប្រកួត​​​​​​​​​​ផ្នែក​កាយវប្បកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​​រឿង​សម្ដែង​គឺ​​ទើប​តែ​មាន​បទពិសោធន៍​សម្ដែង​​ឈុត​ខ្លី​ក្នុង​រឿង​​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​​៧និង​បាន​សម្ដែង​ជា​តួ​រាយ​រង​​​ក្នុង​រឿង​​«ម្ដាយ​ក្មេក​ចិត្ត​ឫស្យា»ប៉ុណ្ណោះ​។ លោក​ ម៉ៅ អាយុទ្ធ ជា​អ្នក​ដំឡើង​​​រឿង​​«​ព្រះ​ស្ដេច​កន​» បាន​​​​​​​​បង្ហាញ​​ការ​ភ្ញាក់​ផ្អើលពាក់​ព័ន្ធការ​​​​ជជីក​សួរ​​ថា​ហេតុ​អ្វី​​បាន​ជា​ជ្រើស​​លោក​រស់ សុភ័ណ្ឌ ​ឲ្យ​សម្ដែង​ជា​តួ​អង្គ​​ស្ដេចកន​។ យ៉ាង​ណា​មិញ លោក​បាន​ថ្លែងថា​ហេតុ​ផលដែល​នាំ​​ឲ្យ​​​​​​​​​​​​បុរសរូប​នេះ​បាន​ក្លាយ​ជា​តួ​អង្គ​​សំខាន់​ជាង​គេ​នៅ​ក្នុង​រឿង​​​​​នេះគឺ​​ដោយ​សារ​តែ​ត្រេមុខ មាឌ និង​​សាច់ដុំ​រាងកាយ​របស់​​​តែម្ដង ដោយ​ការ​ជ្រើស​យក​មិនមែន​រូប​លោក​ជា​អ្នក​សម្រេច​តែ​ឯង​នោះទេ គឺ​ជា​ការ​កំណត់​របស់​ក្រុម​ហ៊ុន​​​LYP របស់​លោក​លី យ៉ុង​ផាត់ទាំង​មូល​។ លោក​មាន​ប្រសាសន៍​ថា៖ “​តួ​គាត់ជាប់​មិនមែន​ខ្ញុំ​ទេ ​ក្រុម​ការងារ​ទាំង​អស់​​តើ ប៉ុន្តែ​សម្រាប់​ខ្ញុំ ភ័ណ្ឌ (រស់ សុភ័ណ្ឌ) គឺ​ត្រូវ​នឹង​ក្ដី​ស្រម៉ៃរបស់​ខ្ញុំ​តែម្ដង ព្រោះ​​​​​តួ​អង្គ​ស្ដេច​កន មាឌគាត់​​​​គឺ​សាច់​ដុំ​​ល្អ​អញ្ចឹង ​​ព្រោះ​ស្ដេចកន​ជា​អ្នក​ចម្បំាង គឺមាឌអញ្ចឹង អញ្ចឹង​ហើយ​ទើប​តារា​ល្បី​ៗដែល​មក​សម្ភាសន៍​គាត់​អត់​បានជាប់ នៅ​ពេលដែល​ខ្ញុំ​បាន​ឃើញ​​ត្រេមុខ​​ និងមាឌ របស់​ភ័ណ្ឌ!”។ ​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា​(ធ្វេង)និង​លោក ​រស់ សុភ័ណ្ឌ(រូបថតពីហ្វេសប៊ុក​) លោក ម៉ៅ អាយុទ្ធ បន្ត​​ថា​​លោក​រស់ សុភ័ណ្ឌ មិន​ពិបាក​ក្នុង​រឿង​សម្ដែងឬលេង​ទឹក​មុខ​ឲ្យ​ល្អ​​នោះទេ ដោយ​សារ​តែ​លោក​មាន​បទ​ពិសោធន៍គ្រប់​គ្រាន់​ ដើម្បី​ឲ្យ​តួ​ទាំង​អស់​លេង​ដល់​។ លោក​ថា​ការ​សម្ដែង​របស់​តួ​អង្គ​​ក្នុង​រឿង​​​​​«​ព្រះ​ស្ដេច​កុន» នឹង​បើក​ឆា​កនៅ​ពាក់​កណ្ដាលខែ​មករា​នេះ គឺ​ទន្ទឹម​នឹង​កាមេរ៉ា​ទំនើប​ចុង​ក្រោយ​២​គ្រឿង​ដែល​​បាន​កុម្ម៉ង់​ដោយក្រុម​ហ៊ុន​ LYP ក្នុង​តម្លៃច្រើន​សែន​ដុល្លារ​​​ធ្លាក់​​មក​ដល់​។ ​លោក​ថា​​​រឿង​នេះ​​បាន​ធ្វើ​​បន្ទាយរួច​ហើយ​​នៅ​​ភ្នំតាម៉ៅ​ដោយ​គ្រោង​​ផ្ដើម​​ថត​នៅ​ទៅ​នោះ និង​បន្ត​បន្ទាប់​មក​ទៅ​ថត​​នៅ​ខេត្ត​សៀម​រាប ​កំពង់ចាមនិង​នៅ​​​ស្រុក​គគី​រ​ម្ដុំ​កៀន​​ស្វាយ​។ ដោយឡែកសម្រាប់​តួ​អង្គ​វិញ​លោក​ថា​មាន​ចំនួន​​ដល់​រាប់​រយ​តួ​ឯណោះ ​​ដោយ​គ្រាន់តែកាត់​​សម្លៀក​​​បំពាក់និង​​​​ធ្វើ​អាវុធ​​គឺ​អស់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ​។ ក្នុង​នោះ​សូម្បី​តែ​សេះ​​ធំ​ៗចំនួន​​​១៦​ក្បាល​ក៏ត្រូវ​បង្វឹក​យ៉ាង​ពិសេស ឲ្យ​ក្លាយ​ជា​សេះ​ថត​កុន​​​​​​នោះ​ផងដែរ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​សេះ​​​​​​​​​​​​រាយ​រយ​​​​​​​​​នៅ​ឡើយ​។ លោក​ម៉ៅ អាយុទ្ធ បាន​ទទួល​ស្គាល់ តួ​អង្គ​ព្រះ​ស្រី​សុគន្ធ​បទ គឺ​សម្ដែង​ដោយ​លោក​ទេព រិន្ទដារ៉ូ និង​តួ​អង្គ​ស្ដេច​កនគឺ​សម្ដែង​ដោយ​លោក​រស់ សុភ័ណ្ឌ ដែល​ជា​កីឡាករ​​កាយវប្បកម្ម។ ​ លោក​ ម៉ៅ អាយុទ្ធ បញ្ជាក់​ថា ​ក្នុង​រឿង​«​ព្រះ​ស្ដេច​កន​» ​​​​និយាយ​ត្រឹម​តែ​ប្រវត្តិរបស់​​ស្ដេចកន​​​​និង​សង្គ្រាម​របស់​ស្ដេចកនដែលឈ្នះព្រះ​ស្រី​សុគន្ធ​បទហើយ​បាន​​ក្លាយ​ជា​មហាក្សត្រ​ប៉ុណ្ណោះ គឺ​អត់​ត​ដល់​សង្គ្រាម​​រវាង​​ស្ដេច​កន និង​ព្រះ​បាទ​ច័ន្ទរាជា​នោះ​ទេ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com       

[អានបន្ត]
វ៉ន វីវ៉ា និង​សេន ប៊ុនថេន ជួប​គ្នា​ក្នុង​រឿង «​ល្បុក្កតោ​ចម្លែក​»

ថ្ងៃសុក្រ ទី1 មករា 2016, 12:59 PM

​ឈាន​ដល់​ការ​ដាក់​បញ្ចាំង​រឿង «​ល្បុក្កតោ​ចម្លែក​» នៅ​ថ្ងៃ​ទី​១ ខែ​មករា បើកឆាក​ឆ្នាំ​២០១៦​នេះ​ភ្លាម ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​តែម្ដង នៅពេល​គេ​ឃើញ​កីឡាករ​២​រូប​គឺ វ៉ន វីវ៉ា និង​សេន ប៊ុនថេន បាន​ក្លាយជា​តួ​សម្ដែង​រួមគ្នា​។ នេះ​ជា​ការប្រឈមមុខ​ជា​មួយ​គ្នា​ដ៏​កម្រ ក្រោយ​ពី​អ្នក​ទាំង​ពីរ​ផ្ទុះឡើង​នូវ​ជម្លោះ​ពាក្យសម្ដី​ផ្អើល​ពេញ​ហ្វេ​សប៊ុក ដែល​អ្នក​ណា​ក៏​ដឹងថា​បាន​បណ្ដាលឲ្យ​ពួកគេ​មើល​មុខ​គ្នា​មិន​ចំ​នោះ​។ ​ខ្សែ​រឿង «​ល្បុក្កតោ​ចម្លែក​» ត្រូវ​គេ​ឃើញ​ប្រមូលផ្ដុំ​ដោយ​វត្តមាន​កីឡាករ​ល្បីៗ​នៅ​ក្នុង​ពិភព​ប្រដាល់​រហូតដល់​ជាង​៣០​រូប ដោយ​រួមមាន កីឡាក អូ​ត ភូថ​ង កីឡាក សេន ប៊ុនថេន កីឡាក វ៉ន វីវ៉ា កីឡាក រឿង សោភ័ណ្ឌ កីឡាក ម៉ឺន សុភា កីឡាក ពេជ្រ សុផាន កីឡាក កន ចន្ថា កីឡាករ​ឈុន ហេង និង​កីឡា​កធន សុភា ជាដើម​ដែល​សុទ្ធតែ​កីឡាករ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​។​

[អានបន្ត]
មាស សុខ​សោភា ប្រាប់​មូលហេតុ​មិន​ចូល​សមាគម​សិល្បៈ

ថ្ងៃអង្គារ ទី29 ធ្នូ 2015, 09:06 AM

​មកទល់ពេលនេះ​នៅតែ​មាន​ការរិះគន់​ដដែល​ជា​ដដែល​ពី​ថ្នាក់ដឹកនាំ និង​ក្រុមប្រឹក្សា​សមា​គម​សិល្បករ​ខ្មែរ ពាក់ព័ន្ធ​នឹង​ហេតុផល​ដែល​តារា​សិល្បៈ​យុវវ័យ​ល្បី​ឈ្មោះ​នៅ​តែ​មិន​ព្រម​ចូល​ខ្លួន​ធ្វើជា​សមាជិក​របស់​សមា​គម​។ ខាង​សមាគម​បាន​ចោទ​ឡើង​ថា តារា​ទាំងនោះ​មក​ពី​អាង​​ថា​ខ្លួន​ល្បី​ទើប​មិន​ព្រម​ភ្ជាប់​ខ្លួន​ជាមួយ​សមាគម​។ ប៉ុន្តែ​បងប្រុសរបស់​​តារាចម្រៀង​មាស សុខ​​សោភា លោក មាស សុខរតនៈ ​បានបដិសេធការលើកឡើងនេះ​។​ ​លោក មាស សុខ​រតនៈ ជា​បងប្រុស និង​ជា​អ្នក​ចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​ថោ​ន​បាន​អះអាងថា ក្នុងនាម​ជា​តារា​យុវវ័យ​មួយរូប មាស សុខ​សោភា មិន​បាន​គិត​ថា​ខ្លួន​ល្បី​ខ្លាំង ហើយ​មិន​ចង់​សហការ​ជាមួយ​សមាគម​សិល្បៈករ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ហេតុផល​ដែល​នាង​មិន​អាច​ចូល​ធ្វើ​សមាជិក​របស់​ស្ថាប័ន​នេះ​បាន​គឺ​ដោយសារតែ​ពេលវេលា​ប៉ុណ្ណោះ​។ លោក​ថា ប្អូនស្រី​របស់​ខ្លួន​បើ​ទោះជា​បាន​ឈរជើង​ជា​តារា​ល្បី​ម្នាក់ ប៉ុន្តែ​មិន​ដែល​លើកតម្កើង ហើយ​មិន​ចង់​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ ឬ​ជាមួយ​ស្ថាប័ន​ណាមួយ​នោះទេ​គឺ​មក​ពី​នាង​មិន​ចង់​ចុះ​តែ​ឈ្មោះ​ហើយ​គ្មាន​សកម្មភាព​ចូលរួម ទើប​សម្រេច​ថា​មិន​ចូល​តែម្ដង​។​

[អានបន្ត]
​ទូច ស្រី​លក្ខណ៍ សម្ដែង​​រឿង​​​​​​​ឲ្យ​ប្រទេស​​៣ទស្សនា

ថ្ងៃព្រហស្បតិ៍ ទី24 ធ្នូ 2015, 11:47 AM

គ្មាន​អ្នក​ណា​មិន​ចាប់​អារម្មណ៍​នោះទេ ដែល​ខ្សែ​រឿង​​​​«​​អាកុក​អាច្រវា​​»​បាន​រៀប​ចំ​ក្បួន​ស៊ីក្លូ​​​​​ជា​ច្រើន​​គ្រឿង ​​​​​ ឲ្យ​តារា​សិល្បៈនិង​ភ្ញៀវ​កិត្តិយស​ជិះ​​ជុំ​វិញ​​​បរិវេណ​​​ផ្សារ​​​សូរិយានិង​​បានទាំង​លើក​​​ស៊ីក្លូ​​​មួយ​គ្រឿង​​ឡើ​ង​ដល់​​​​​​កន្លែង​បញ្ចាំង​កុន​​​ជាន់​លើ​​នៅ​​​​សូរិយា​ផង ​​កាល​ពី​ថ្ងៃ​​បើក​សម្ពោធ​ទី​​​​២៣ ខែ​ធ្នូ​។ ​​​​​​ទូច​ ស្រី​លក្ខណ៍ ដែល​ជា​តួ​អង្គ​ធំ​នៅ​ក្នុង​រឿង​នេះ បាន​អះ​អាងថា​​​​​រឿង​​«​​អាកុក​អាច្រវា​» គឺ​ជា​រឿង​​ដែលមាន​លក្ខណៈជាតិ​​​និយម​ ហើយ​អ្វី​ដែល​នាង​ពេញ​ចិត្ត​គឺ​រឿង​នេះ​ត្រូវ​បាន​​​​​​​​ប្រទេស​​៣​ទទួល​ឲ្យ​បញ្ចាំង ដែល​មាន​ន័យ​​ថា​ជួយ​​ឲ្យ​​ស្នាដៃ​របស់​នាង​ត្រូវ​បាន​​​​​​​​​​​​​​​​​​​ពលរដ្ឋ​ទាំង​នោះ បានឃើញ​ផងដែរ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ និយាយ​ថានេះ​ជា​​លើក​ទី​​១​ដែល​​តារា​សិល្បៈ​រួម​មាន​អ្នក​នាង​​​និង​តារា​​ល្បី​ឈ្មោះ​ជា​ច្រើនដូច​ជា​​ឌីជេក្លិប កញ្ញា​ទឹម​ រដ្ឋា ​​​​​​​​​​​​និង​តារាជា​ច្រើន​ទៀត បាន​រួម​សម្ដែង​ជា​មួយ​​​​​បរទេស​ ហើយ​​​រំលេច​​​​បាន​​មួយ​រឿងនេះ​ កុំ​​ឲ្យ​គេ​ថា​​នាង​ក្រោយ​មាន​ប្ដី​មាន​កូន ក៏​​​​​​បាត់​មុខ​​។ អ្នក​នាង​​ថា​រឿង​​«​អាកុក​អាច្រវា​» មាន​លក្ខណៈ​ជាតិ​និយម​ ​ដោយ​សារ​តែ​​បាន​​ឆ្លុះ​បញ្ចាំង​​​​​​​​​​ពី​ស៊ីក្លូ ​ពី​រទេះ​គោ ពី​វាល​ស្រែ ពី​ដើម​ត្នោត ​ពី​ក្រម៉ា និង​ពី​បំពង់​ទឹក​ត្នោត​​ជាដើម ​ដែលសុទ្ធ​តែ​ជា​​​​​​​អត្តសញ្ញាណ​របស់​ខ្មែរ​ទាំង​ស្រុង​។ ​រឿង​នេះ​ប្រកាស​​​យក​ទៅ​​បញ្ចាំង​នៅ​ប្រទេស​៣ទៀត​​​​​​នៅ​​ក្នុង​តំបន់​​​​អាស៊ី​​​​ ​​ក្រោយ​ពីក្រុម​ផលិតករ​​​​​បញ្ចប់​​​​ការ​ដាក់​បញ្ចាំង​​រឿង​​នៅ​កម្ពុជា​សព្វ​គ្រប់​រួច​រាល់​។ អ្នក​នាង​​និយាយ​ថា​៖ “ជា​លើក​ទី​​១​ហើយ​ដែល​ខ្ញុំ​បាន​​ដើរ​តួឯក​​​ជា​មួយ​​បង​ៗ​ស្បែក​ខ្មៅ ​​​​​ហើយ​រឿង​ហ្នឹ​ងត្រូវ​​​​​​​ប្រទេស​​​៣​​នៅ​​​អាស៊ាន​យើង​ហ្នឹង​​​​​គាត់​​យក​ទៅ​បញ្ចាំង​​​ ​​ដែលខ្ញុំ​យល់​ថា​​​ក្រៅ​ពី​​​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្តសញ្ញាណ​របស់​​​ខ្មែរ ក៏ធ្វើ​​ឲ្យ​ពួក​គាត់​បាន​ស្គាល់​ពី​ស្នាដៃ​របស់​ខ្ញុំ​​​ជាថ្មី​ផងដែរ ​ខ្ញុំ​សប្បាយ​ចិត្ត!”។ ​អ្នក​នាង​ថា​ក្នុង​រឿង​នេះ អ្នក​និពន្ធ​​ឲ្យ​ដើរ​តួជា​​ប៉ូលិសក្រមិចក្រមើម​ ប៉ុន្តែ​​មិន​មាន​ឈុតណា​​ដែល​ងាយ​ស្រួល​ថត​នោះ​ទេ។ តារា​រូប​នេះ​​និយាយ​ថា​៖ “​​​មួយ​រឿង​ហ្នឹង​​​​​តារា​យើង​រូបណា​ក៏​​ស៊ី​លុយ​អត់ស្រួល​ដែរ ​ជាក់ស្ដែង​ដូច​ជា​ខ្ញុំ​​​​​​​​​ ឈុត​ណា​ក៏​គ្រោះ​ថ្នាក់​​ឈុត​​ណា​ក៏​​ថត​​​​​​​​មួយ​ថ្ងៃ​​ ឬ​​​​ច្រើន​ម៉ោង​ទម្រាំ​​​ចប់​មួយ​​​ប្លង់​ៗដែរ ​​​ប៉ុន្តែ​ហេតុតែស្រឡាញ់​​ទើប​តស៊ូ​!”។ អ្នក​នាង​ថា​​​​​ឪពុក​ម្ដាយ​ក្មេក​របស់​ខ្លួនជា​​​ជន​ជាតិបរទេស​ បាន​​​​ស្កាត់​មក​ពី​តាំង​ពី​ប្រទេស​​ដាណឺម៉ាក ​​​ ​​​មកទស្សនា​​​​រឿង​​​នេះនៅ​ថ្ងៃ​​សម្ពោធ​រឿង ​ ដោយ​​​​សារតែ​​ចង់ឃើញ​ការ​សម្ដែង​របស់​នាង ដែល​​​​​​​​​​​ល្បី​ថា​​​​​​​ពិបាក​បំផុត​​​ទម្រាំថត​ចប់​មួយ​រឿង​នោះ​។ ​​​​​​​​​​​​​​​​​អ្នក​នាង​និយាយ​ថា​៖ “​​​​​​​ឪពុក​ម្ដាយ​ក្មេក​ខ្ញុំ​​​​ ទើប​តែ​មក​​​​​​​​​ដល់​​​ស្រុក​ខ្មែរ​បាន​​​៣គត់​ដោយ​សារ​តែ​គត់​ចង់​មើល​មួយ​រឿង​ហ្នឹង ​​​​​អ៊ីចឹង​ហើយទើប​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​​បាន​សម្ដែង​លើកទី​១​ជាមួយ​បរទេស​ហើយ ​​​​​​​​​គឺ​ជា​រឿង​ដែល​បាន​​​​យក​ទៅ​បង្ហាញ​នៅ​ក្រៅ​ប្រទេស​ទៀត​!”។ ​ ​លោក ​ថៃ នរៈសត្យា ​​​​រដ្ឋ​លេខាធិការ​​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ​​បាន​​ថ្លែង​​​​​ក្នុង​ថ្ងៃ​សម្ពោធ​នោះ​ថា ក្នុង​ចំណោម​​ខ្សែ​ភាព​យន្តខ្មែរ​ទាំងអស់នា​ពេល​បច្ចុប្បន្ន ​លោក​ចាត់ទុ​ក​ថា​នេះ​ជា​រឿងដែល​បាន​សម្ដែង​​​​​​ដោយ​​​តារា​បរទេស​​​ច្រើន​​​​នាក់​ជា​លើក​ដំបូង ដែល​​និយាយ​​សុទ្ធសាធ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​។ ​លោក​មាន​ប្រសាសន៍​​​​​ថា៖ “​​​រឿង​ហ្នឹង​​​​​​អាចចាត់ទុក​ថា​​​​​​​​មាន​តួ​បរទេស​ចូល​​​​​​​​លេង​ច្រើន​ជាង​គេ​ ​​​​​ហើយ​បើ​យើង​ក្រឡេក​មើល​​​​​​សាច់រឿង​គឺ​មាន​ការ​អប់​រំ​​ខ្លាំង​ខ្ញុំ​សូម​កោត​សរសើរ​ ក្នុង​នោះ​​​​​​​​​​​ក្នុង​​ប្លង់​ភាគ​ច្រើន​ក៏មាន​លក្ខណៈជាតិ​និយម​ល្អ​ជាង​គេ​ដែរ​តាំង​ពី​​​​​​​​​ការ​បង្ហាញ​ស៊ីក្លូ ​​​វាល​ស្រែ ក្រម៉ា ​បំពង់​ទឹក​ត្នោត​​និង​រទេះ​គោអី​ជា​ដើម​​​”។ លោក​ថា​​​ខ្សែ​​​រឿង​​«​អាកុក​អាច្រវា​» ​បាន​ជាប់ក្នុង​ចំណោម​រឿង​ទាំង​​​៨​ចុង​ក្រោយ ក្នុង​មហោស្រប​​​​​​ភាព​យន្ត​លើក​ទី​​៤ បើ​ទោះមិន​បាន​​ទទួល​ពាន​​​ណា​មួយ​​ ដោយ​សារ​តែ​​​​​រឿង​​ដែល​​ជាប់​ក្នុងវគ្គ​ប្រកួត​ចុង​ក្រោយ គឺ​សុទ្ធ​តែ​ល្អ​។ លោក​ ហ៊ុយ យ៉ាឡេង ​ចាង​ហ្វាង​ផលិតកម្ម​មាតុចក្រ​ហ្វីល ​បាន​អះ​អាង​ថានេះ​ជា​រឿង​​ដែល​បាន​ចំណាយ​ទុន​​​​​ប្រមាណ​ជិត​​​​១០ម៉ឺន​ដុល្លារ ដោយ​មានបរទេស​ជា​​ជន​ជាតិ​ស្បែក​ខ្មៅ និង​ស្បែក​​​រហូត​ដល់​​​១០​រូប បាន​សម្ដែង​ជា​តួ​អង្គ​ធំ​​​​នៅ​ក្នុង​រឿង​ទាំង​មូល​។ ​​​​​​​​​​​​ លោក​បន្ត​ថា​​ខ្លឹម​សារ​សំខាន់របស់​រឿង«​អាកុក​អាច្រវា​» ​គឺឆ្លុះ​បញ្ចាំង​ពី​​​កូន​មិន​ស្ដាប់​បង្គាប់​​ឪពុក​ម្ដាយ​​ ហើយ​ចុង​ក្រោយ​ក៏​ក្លាយ​ជា​​​​​​​ក្មេង​ជាប់​​គុក​ជាប់ច្រវ៉ាក ដោយ​សារ​ភាព​ភ្លើង​ភ្លើន​ពេល​ឡើង​ប្រឡូក​​នៅ​​​​​ទីក្រុងភ្នំពេញ ដែល​ចម្រុះ​ដោយ​​​​​​​​​​​ភ្ញៀវទេសចរណ៍​បរទេស​​​​​​​​ចម្រុះ​សាសន៍​។ ​​​​ លោក​ថា​មួយ​រឿង​​នេះសំដៅ​ខ្លាំង​ជាង​គេ​គឺ​​​​​​​​​​​​​​​​​​​​​​​​ផ្ដោត​ការ​អភិរក្សស៊ីក្លូ ​​​​​ទើប​​​​​ក្នុង​ថ្ងៃសម្ពោធ​​​លោក​សម្រេច​​ឲ្យ​រៀប​​​ក្បួន​​ស៊ីក្លូជិះ​​​​ជុំវិញ​​​ផ្សារ​សូរិយា ​ ដើម្បី​​ឲ្យ​ជន​បរទេស និង​​​​ពលរដ្ឋ​ខ្មែរ​​ងាក​ទៅ​ចាប់​អារម្មណ៍​ចំពោះ​អាជីព​នោះ​ឡើងវិញ​។ ​លោក​ថា​រឿង​​«​អាកុក​អាច្រវា​» ​បាន​ទទួល​ការ​​​​​សម្រេច​ផ្លូវ​ការ​រួច​ហើយ ឲ្យ​ទៅ​​ដាក់​បញ្ចាំង​នៅ​សិង្ហបុរី ម៉ាឡេ​ស៊ីនិង​ប្រទេសថៃ ​​​​​​​បន្ទាប់​ពី​​ទម្លាក់​​​ផ្លាក​ឈប់​បញ្ចាំង​​នៅ​កម្ពុជា​។ ​​​ យ៉ាង​ណា​មិញ លោក​ថា​ដើម្បី​​​​អាច​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ទាំង​នោះ​បាន គឺ​លុះ​ត្រាតែ​​បទ​ភ្លេង​បរទេសដែល​បាន​​ដាក់​បញ្ចូល​ត្រូវ​បាន​​​​សុំ​សិទ្ធិ​​​​​​​​ទៅ​​ម្ចាស់ដើម​សិន ​ឬ​ក៏​អាច​​ផលិត​​បទ​ភ្លេង​ថ្មី ​ដាក់​ជំនួស​​​​ជា​មុន​សិន​៕ សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com      

[អានបន្ត]
លោក អៀង ស៊ីធុល រួច​ផុត​ពិការភាព​

ថ្ងៃអង្គារ ទី22 ធ្នូ 2015, 12:10 PM

បើ​ទោះមិន​អាច​​​ដើរ​បាន​ដូច​ដើម ក៏​​​​​​​​តារា​ចម្រៀង​​ផ្នែក​​បុរាណ​ល្បី​ឈ្មោះ​​លោក ​អៀង ស៊ីធុល បាន​អះ​អាង​​ខ្លួន​​​​​នឹង​មិន​ពិការ​​នោះទេ ​បើ​ឆ្លង​​​​ផុត​រយៈ​នៃ​ការ​ព្យាបាល​​​ឆ្អឹង​បាក់​​​​ឲ្យ​គ្រប់​រយៈ​ពេល​​៣ខែ។ ​លោក​ថ្លែង​បែប​នេះក្នុង​ឱកាស​​​​​សមាគម​សិល្បករ​​​ខ្មែរដឹក​នាំ​ក្រុម​ប្រឹក្សារបស់​ខ្លួន​​​​​​​ចុះ​ទៅ​សួរ​សុខទុក្ខ​ដល់​ផ្ទះ​​​​ ដែល​ស្ថិត​​​នៅ​​​​សង្កាត់​បឹង​កក់​​២ ​​​​កាល​ពី​ព្រឹកថ្ងៃ​​​ទី​​​​២១ ខែ​​ធ្នូ​។ លោក ​អៀង ស៊ីធុល និយាយ​ថាក្រោយ​ធ្លាក់​ពី​លើ​ដំបូលផ្ទះ​ហើយ​​​បោក​ជើង​​​​​​ធ្ងន់​ធ្ងរ​រហូត​បណ្ដាល​​ឲ្យ​បាក់ក​ជើង​ និង​ហើម​​​​​​​មិន​អាច​កម្រើក​បាន​កាល​ពី​​​ទី​​៨​ដើម​ខែធ្នូ​ ​​​​​​​​​​​​​​​ស្ថាន​ភាព​ឆ្អឹង​បាក់​របស់​លោក​មាន​ភាព​ប្រសើរ​​ហើយ ​​ក្រោយ​​​​​​​​ត្រូវ​ក្រុម​គ្រូពេទ្យ​​​​ព្យាបាលនិង​តាម​ដាន​យ៉ាង​​យក​ចិត្ត​ទុក​ដាក់​។ ​​​យ៉ាង​ណា​មិញ ​ឱកាស​​នៃការ​ជា​សះ​​​បាន​ឆាប់​នឹង​​​មិន​ដូច​អ្នក​មាន​បញ្ហា​ដូច​​លោក​នោះ​ទេ ​ដោយសារតែ​លោក​​ក៏​មាន​​​​​​​​​បញ្ហា​​​​​​​​​គៀប​សរសៃ​ឈាម​​បេះ​ដូងនិង​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួនដែលមិន​អាច​​ឲ្យ​​​ក្រុម​គ្រូពេទ្យ​​ចាក់​ថ្នាំ​​​ឆ្អឹង​​​​​ប្រភេទម្យ៉ាង​ជួយ​​ឲ្យ​ឆ្អឹង​​ឆាប់​ជា​នោះ​ទេ ​ហើយ​​ត្រូវជម្រើស​​​យក​​​មធ្យោបាយ​ផ្សេង​វិញ​។ លោក​មាន​ប្រសាសន៍​ថា​​៖ “ដោយសារ​ខ្ញុំ​​​ចាស់​ផង ហើយ​​​​​​កម្លាំង​បោក​​​​​​​​ឆ្អឹង​ក្នុង​ពេល​ខ្ញុំ​ធ្លាក់​ពីលើ​ដំបូល​ហ្នឹង​​វា​ខ្លាំង​ផង ​ទើប​ឆ្អឹង​ហ្នឹង​វា​​​​​ខ្ទាំ ហើយ​​​​​ប្រេះ​ខ្លាំង​មែន​ទែន  ​ខ្ញុំ​ស្មានតែ​ថា​​​ពិបាក​តើ​ព្រោះ​ពេទ្យ​ថា​​​​​ស្ថានភាព​សុខភាព​ខ្ញុំ​ពិបាក​​​​​ព្យាបា​ល​ដូច​គេ​ ប៉ុន្តែ​​ឥឡូវ​បាន​ល្អ​ច្រើន​ហើយ ​ព្រោះ​ពេទ្យ​​​​ប្រើ​វិធី​ផ្សំា​​​​​ឆ្អឹងពី​ខាង​ក្រៅ​តិច​ៗ​ជួយ​វិញ ​ ហើយ​ម្យ៉ាង​បាន​​គ្រូ​ខ្មែរ​គាត់​​​​​​ជួយ​​មួយ​ផ្នែក​​ផង​ទើប​រៀង​​គ្រាន់បើ​បន្តិច​!”។ ​ យ៉ាង​ណា​ក៏​ដោយ ​លោក​ថា​​ស្ថានភាព​ជើង​បាក់​មិន​អាច​ប្រឹងឬមាន​ចលនា​បាន​ទេ ដោយ​​ឲ្យ​តែកម្រើក​ខ្លាំង​គឺ​នឹង​​​ភ្ញោច​​ដល់​​ខួរ​ក្បាលហើយ​ចុកខ្លាំង​តែម្ដង​។ ​​លោក​បង្ហាញ​​ជំនឿ​ថា​​​​​​​ស្ថានភាព​​​​បាក់​​ជើង​របស់​ខ្លួន​​នឹង​បានជា​សះ​​​​​​​ក្នុងអំឡុង​​៣​ខែ​ក្រោយ ​បើ​​​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ។​ ​លោក​ថា​​មក​ទល់​ពេល​នេះ ​​​​​​លោក​អាច​ធ្វើ​ចលនា​​បម្លាស់​​ទី​បាន​ដោយ​ប្រើ​​ជើង​ដែក​ ​​​​​​​​​​ចំណែក​ជើង​ដែល​មាន​របួសគឺ​​​​មិន​អាច​​​សូម្បី​នឹងកម្រើក​ឬ​ប្រឹង​នោះ​ឡើយ​​។ លោក​ថា​លទ្ធផល​ផ្លូវ​ការ​គឺលោក​​​មិន​អាច​ពិការ​បាន​ទេ បើ​ទោះជា​​​ទោះជា​ព្យាបាល​ឆ្អឹងជើង​របស់​លោក ត្រូវ​ប្រើចំណាយ​ពេល​​យូរ​ជាង​អ្នក​វះ​កាត់និង​ប្រើ​ថ្នាំ​​​​​​ប្រភេទ​ម្យ៉ាង​ដើម្បី​​​បណ្ដុះ​​​កោសិកាឆ្អឹង​​​​​ក៏​ដោយ​។ លោក​មានប្រសាសន៍ថា៖ “​​​តាម​ពេទ្យ​​​ខ្ញុំ​នឹង​ដើរ​បាន​នៅ​​​៣​ខែ​ក្រោយ ប៉ុន្តែ​វា​អាច​មិន​សូវ​រឹង​មាំ​ក្រោយ​ពេល​ជាទេ​​ ដោយ​សារ​តែ​​ឆ្អឹង​ហ្នឹង​​​​វា​ពុកផង ហើយ​​​ម្យ៉ាង​វា​ប្រេះ​ខ្លាំង​ទៀត ​អ៊ីចឹង​​វិធី​​ផ្សាំ​​​ពី​ខាងក្រៅ​ វា​មិន​សូវ​​​​​​​​​​ខ្លាំង​ដូច​គេ​ប្រើ​ថ្នាំ​​​​ជំនួយ​​ទេ​​​”។ លោក​បង្ហាញភាព​​សប្បាយ​ចិត្ត​បន្ទាប់​ពី​បាន​ដឹង​ថា​ខ្លួន​ជៀស​ផុត​ពិការភាព ត្បិត​​ក្រៅ​ពី​មាន​ភារៈ​រក​លុយ​ចិញ្ចឹម​គ្រួសារ​​​តាម​រយៈ​​ការងារ​សិល្បៈ លោក​ក៏​មាន​​ការងារ​ស្ម័គ្រ​ចិត្ត​​ជួយ​ដល់​កុមារ​​​​​​ក្រីក្រនិង​កំព្រា​​ប្រមាណ​​​​​៦៥​នាក់​​ទៀត​ប្រចាំនៅ​ក្នុង​អង្គការ​មួយ​​ឈ្មោះអង្គការ​​​​​​សិល្បៈខ្មែរ​​​​អមតៈ ​ ​​​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​ផងដែរ។ លោក​​​និយាយ​ថា​​​​​លោក​​​ស្ម័គ្រ​ចិត្ត​​ចុះទៅ​បង្ហាត់​​ក្មេង​ៗ​​នៅ​ក្នុង​អង្គការ​នោះ​​ប្រមាណ​​១៥​ឆ្នាំ​មក​ហើយ ​​ដើម្បី​ជួយ​​ក្មេង​ៗ​ទាំង​​៦៥​នាក់ឲ្យ​មាន​ជំនាញ​​សិល្បៈ​ដូច​ជា​​ចម្រៀង​បុរា​ណ ចម្រៀង​ប្រពៃណី និង​​​​​ទម្រង់​ល្ខោន​ ​​​​ ​ឲ្យពួកគេ​​មានជំនាញ​ និង​មាន​សមត្ថភាព​រក​ប្រាក់​។ មក​ទល់ថ្ងៃ​នេះ ក្នុង​នាម​លោក​ជា​​ស្ថាបនិក​មួយ​រូប​ក្នុង​ការ​បណ្ដុះ​បណ្ដាល​​​ក្មេង​ៗ​ក្រី​ក្រ​​ឲ្យ​មាន​ជំនាញ​​សិល្បៈ ​លោក​ថា​​​​​លោក​បាន​​ស្វែង​​​​រក​ទីផ្សារ​​ឲ្យ​ក្មេង​ទាំង​នោះ​​​​បាន​សម្ដែង​ជា​បណ្ដើរ​​​ៗ​ខ្លះ​ហើយ ​​ ដើម្បី​​ឲ្យ​ពួក​គេ​​​មាន​​​​​​​​​ប្រាក់​​​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​ផ្ទាល់​ខ្លួន​។ ​លោក​ចាត់​ទុក​ថាបើ​ខ្លួន​ពិបាក ឬ​ដួល​​​ធ្វើ​ការ​​បណ្ដុះ​បណ្ដាល​លែង​កើត គឺ​ធ្វើ​ឲ្យ​ក្មេង​​ៗ​ជា​កូន​សិស្ស​​​​​របស់​ខ្លួន​​​​​​ពិបាក​ដូច​គ្នា​៕​ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
Page: 2/49 <234567891011>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To