ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

ទេព រិន្ទ​ដារ៉ូ ​​បាន​តំណែង​ផ្លូវ​ការ​ក្នុង​រឿង​«ព្រះ​ស្ដេច​កន»

ថ្ងៃចន្ទ ទី21 ធ្នូ 2015, 07:32 AM

​​បើ​ទោះជា​​​​​​​តួ​អង្គ​សំខាន់​ៗ​​​​​​​ក្នុង​រឿង​​«​ព្រះ​ស្ដេចកន​»មិន​ត្រូវ​បាន​​បញ្ចេញ​​ឲ្យ​ដឹង​ជា​សាធារណៈ​​ ក៏​​​​​​តារា​សម្ដែង​ជើង​ចាស់​​លោក ​ទេព រិន្ទដារ៉ូ ​ត្រូវ​បាន​គណៈកម្មការ​ជ្រើស​រើស​​​​​បញ្ជាក់​ថា​​​ពិត​ជា​ជាប់​​​​​ផ្លូវការ​ជាតួ​​អង្គ​ធំ​​ក្នុង​រឿង​ប្រវត្តិ​​សាស្រ្ត​ទ្រង់ទ្រាយធំ​មួយ​​នេះ​​ប្រាកដ​មែន​។ ​ទន្ទឹម​នឹង​កា​របង្ហើប​ឲ្យ​ដឹងនេះ ​​​មន្ត្រី​​​​ដែលទម្លាយ​​​​​​​ចេញ​​​ព័ត៌មាននេះ​ក៏​អះ​អាង​ថាតួ​អង្គ​​​ព្រះ​ស្ដេច​កន​ដែលត្រូវ​បាន​​​សារព័ត៌មាន​​ក្នុង​ស្រុក​​ចុះ​​ផ្សព្វ​ផ្សាយ​​ថាសម្ដែង​​ដោយ​លោក ​​​​អ៊ុន សុធា នោះ​ គឺ​​មិន​ពិត​នោះ​ទេ ដោយ​សារ​តែ​តួ​អង្គ​នេះត្រូវ​បានជ្រើស​​​​​យក​តារា​ផ្សេង ហើយ​​​​​​​​​​​​​​​​​​​​គណៈកម្មការ​រៀប​ចំ​​រក្សា​សិទ្ធិ​មិន​ឲ្យ​បញ្ចេញ​​​​ឈ្មោះ​។ មន្ត្រីជាន់ខ្ពស់​មួយ​រូប​ដែល​ត្រូវ​គេ​ដឹង​ថា​​​មានស្នាដៃច្រើន​ក្នុង​ភាព​យន្តនិង​មាន​​​​កេរ្តិ៍ឈ្មោះ​​នៅ​ក្នុង​ពិភព​សិល្បៈ​​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​មាន​ឥទ្ធិពល​ក្នុង​ការ​ជ្រើស​រើស​តួ​សម្ដែង​ក្នុង​រឿង​​​​​«​ព្រះ​ស្ដេចកន​»​ផង​​​បាន​អះ​អាង​ដោយ​សុំ​​មិនបញ្ចេញ​ឈ្មោះ​ថា ​​​​​​លោក ​ទេព រិន្ទ​ដារ៉ូ ពិតជា​បាន​​កុងត្រា​ផ្លូវ​ការ​​​​​​​​ក្នុង​ការ​សម្ដែង​ក្នុង​រឿង​នេះ​មែន​។ ​​លោក​បន្ត​ថា​ក្នុង​រឿង​នេះមាន​តួ​អង្គ​សំខាន់​ជាង​គេ​តែ​​២​ប៉ុណ្ណោះ គឺ​ព្រះ​ស្រី​សុគន្ធ​បទ និង​ព្រះ​ស្ដេចកន ដោយ​​លោក​ ទេព រិន្ទ​ដារ៉ូ ត្រូវ​​​​​​ជាប់​​តំណែង​ជា​តួ​អង្គ​​ព្រះ​ស្រី​សុគន្ធ​បទ​តែ​ម្ដងនៅ​ក្នុងរឿង​នេះ​។ លោក​មាន​ប្រសាសន៍​ថា៖ “សម្រាប់​តួ​ស្ដេចកនដែល​​​​មាន​​​​សារព័ត៌មាន​ខ្លះ​​ចុះ​ថា​​សម្ដែង​ដោយ​​​​​ អ៊ុន សុធា ឬ​អ្នក​នេះ​អ្នក​នោះ​ អត់​ត្រូវ​ទេ ខ្ញុំ​ជា​អ្នក​រើស​​​​​​​​​​ខ្ញុំ​ហ៊ាន​និយាយ​ថា​​អត់​ត្រូវ ប៉ុន្តែ​​បើ​​​​ដារ៉ូ​គឺ​​​​​​ពិត​ជា​តួ​អង្គ​​ក្នុង​រឿង​ហ្នឹង​មែន ដោយ​​​​ត្រូវសម្ដែងជា​​​​ស្រី​សុគន្ធ​បទ ​​​​ហើយ​​មួយ​រឿង​អត់​​កំណត់​ចប់​ពេល​ណា​បាន​ទេ ឬចេញ​ថត​ពេល​ណា​ឲ្យ​ច្បាស់​ទេ ​ព្រោះ​សម្លៀក​បំពាក់​​ ដាវ​លំពែង​អី នៅ​​មិន​ទាន់​រួច​អស់​អញ្ចឹង​!”។ លោក​​អះ​អាង​ថាខ្សែ​រឿង​​«​​​​​ព្រះ​ស្ដេច​កន​» ​​​ជា​រឿង​​និយាយ​​ពី​​​​​​​រជ្ជកាលរបស់​​ព្រះ​បាទ​ស្រី​គន្ធ​បទ ដែល​​មាន​ជម្លោះ​​ជា​មួយ​​ឃុន​ហ្លួង​​​ព្រះ​ស្ដេច​កន ​ហើយ​ត្រូវ​បញ្ចប់​ត្រឹម​​​ការឡើង​​សោយ​រាជ​របស់ព្រះ​ស្ដេច​កន​ក្រោយ​ពេល​ធ្វើសង្គ្រាម​ឈ្នះ​។ លោកឲ្យ​ដឹង​ទៀត​ថា​​​​​​ការ​ចេញ​​ថតសាច់​រឿងនឹង​ចាប់​ផ្ដើម​​​នៅ​ដើម​ឆ្នាំ​​​២០១៦ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ចប់​ខែ​ណា​ ឬ​ឆ្នាំ​ណាឲ្យ​ច្បាស់​ទេ ដោយ​សារ​តែ​​​​រឿង​នេះ​មាន​លក្ខណៈជា​ប្រវត្តិ​សាស្រ្ត​ដែលត្រូវ​សម្រិតសម្រាំង​ប្លង់ ហើយ​តួ​អង្គ​ដែល​បាន​​ជាប់​ផ្លូវ​ការនៅ​មិន​ទាន់​​មក​ហាត់​​​ជិះ​សេះ កាន់​​ដាវ និង​លំពែងអី​​ឲ្យ​បាន​​​​តាម​​​​​គ្រោង​ទុក​ផង​។ លោក​បន្ត​ថាម្យ៉ាងសម្លៀក​​បំពាក់​​​​របស់​តួ​អង្គ ជាពិសេស​សម្រាប់​ពល​ទាហាន​ធ្វើ​សង្គ្រាម​និង​គ្រឿង​សព្វាវុធ​នៅ​មិន​ទាន់​រួច​រាល់​ទាំង​ស្រុង​ផង ទើប​​មិន​​អាច​បញ្ជាក់​ច្បាស់​ពី​ពេល​វេលា​។ ​​ លោកថា​រឿង​​ស្ដេច​កននឹង​ក្លាយ​ជា​ភាព​យន្ត​ប្រវត្តិ​សាស្រ្ត​របស់​ខ្មែរ​តែ​មួយ​គត់ ដែល​តាម​ការ​គ្រោងទុក​នឹង​​ចំណាយ​​ច្រើន​សែន​​ដុល្លារ ​ក្រោម​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​របស់​លោ​ក​ លី យ៉ុង​ផាត់ និង​ដៃគូ​សហការ​។ ក្នុង​នោះ​សូម្បី​តែ​​​​​តួ​សម្ដែង​​ក៏​មាន​​​ដល់​រាប់​​រយ​នាក់និងសំបូរ​​ឈុត​ឆាក​ធ្វើ​សង្គ្រាម​​​ដែល​​​ទំនង​ជា​ពិបាក​ថត​​នោះ​ផងដែរ។ ​​លោក​មាន​ប្រសាសន៍​ថា៖ “ម៉ា​​រឿង​ហ្នឹងអត់​​កំណត់​បាន​ទេ ​​​ ព្រោះ​​​​​​​​​​​​​​​​ជា​រឿង​ប្រវត្តិសាស្រ្ត ​ជាក់ស្ដែង​​​គ្រាន់តែត្រូវ​ចំណាយ​ធ្វើ​បន្ទាយ ធ្វើ​​​​​សម្ភារៈសង្គ្រាម​ និងសំលៀកបំពាក់​​​អី​​ អស់​រាប់​ម៉ឺន​ដុល្លារ​​! ម៉ារឿង​ហ្នឹង​​តាម​មើល​គឺ​​វិនិយោគអស់​ច្រើន ​​ព្រោះ​យើង​ចង់​ធ្វើ​​​ឲ្យ​ខ្លាំង ប៉ុន្តែ​មិនហួស​ពី​​​ដើម​ឆ្នាំ​២០១៦​ទេគឺ​ចេញ​ថត​បាន​ហើយ ដោយ​សារ​តែ​​​​​​ប្លង់ សេះ​ដំរី ​​សម្លៀក​បំពាក់ និង​​​​​​​តួ​សម្ដែង​អីគឺ​ចាប់​ផ្ដើម​រៀ​ប​រយ​អស់​ហើយ​​!”។ លោក ទេព រិន្ទ​ដារ៉ូ លោក ​ទេព រិន្ទដារ៉ូ បានអះ​អាងថានៅ​ក្នុង​រឿង​នេះ លោក​ទើប​តែ​បាន​កុង​ត្រា​​​​ចូល​សម្ដែង​​​​ជា​តួ​អង្គ​ព្រះ​ស្រី​សុគន្ធ​បទ​មែន ​​​ដោយ​ខាង​​​​​​ផលិតករ​បាន​​​ដាក់ថ្ងៃ​​ឲ្យ​លោក​ចុះ​ទៅ​ហាត់ជិះ​សេះ ​និង​កាន់​ដាវ​ លំពែង​អី​ជា​ដើម ក្នុង​ពេល​ដ៏​ខ្លី​នោះ​ផង​។ យ៉ាង​ណា​ក៏​ដោយ លោក​​បាន​ថ្លែង​ថា​ពាក់​ព័ន្ធ​នឹងព័ត៌មាន​លម្អិត​គឺ​ខាង​ក្រុម​ហ៊ុនបាន​ប្រកាស​មិន​ឲ្យ​​​តួ​សម្ដែង​​​​​​បញ្ចេញ​​នោះ​ទេ។ លោក​និយាយ​​ថា​៖ “រឿង​អី​​មិន​បាន​ថត បើ​ទើប​តែ​កុងត្រា​ហ្នឹង គេហៅ​ខ្ញុំ​ទៅ​ហាត់​ជិះ​សេះ​ជី​​អី​​ប៉ុន្មាន​ដង​ហើយ​តើ ប៉ុន្តែ​​​​​សុំ​គាត់​លើក​ពេល​!”។ ​លោក​បន្ត​ថា​​សប្បាយ​ចិត្ត​ដែល​ខាង​ផលិតករ​បាន​សម្រេច​ជ្រើស​លោក​​ឲ្យ​បាន​សម្ដែង​​​ក្នុង​រឿង​ប្រវត្តិ​សាស្រ្ត​​​​ហើយ ថែម​ទាំង​បាន​​សម្ដែង​ជា​តួ​អង្គ​ព្រះ​ស្រីសុគន្ធ​បទ ដោយ​មាន​​ភរិយា​​ក្មេងដែល​តួ​អង្គ​​របាំ​អប្សរា​ទៅ​ទៀត​។ លោក​និយាយ​ថា​៖ “​​​​​ខ្ញុំ​ថត​រឿង​​​​​រាប់​រយ​អត់​សប្បាយ​ដូច​បាន​កុង​ត្រា​ម៉ា​រឿង​ហ្នឹង​ទេ ព្រោះ​​តម្លៃគេ​​ឲ្យ​ខ្ពស់ ​​ហើយ​​​​​​បើ​និយាយ​ពី​រឿងធ្វើ​តេស្ដិ៍​គឺ​​​​​​​​​​​​គ្រប់បែប​​​ ​​​​​​​ហើយអ្វីដែលសំខាន់​គឺតួ​ខ្ញុំ​​​បាន​​​ប្រពន្ធ​​​​​​​​​​​​​​​ក្មេង​​​​ស្អាត(តួ​នាងពៅ បង​ស្រី​ស្ដេចកន)​អ្នក​របាំ​អប្សរា​យ៉ាង​ឡូយ!”។ អានអត្ថបទ...  ផលិតកម្មថោនមិនឲ្យមាស សុខសោភា ផ្កាប់មុខរឿងឈប់ច្រៀងបទចម្លង   សុន ស្រី​ពេជ្រ ភ្ជាប់ពាក្យ និង​គ្រោង​​រៀបការ​ក្នុង​ឆ្នាំ​២០១៧   ​ក្រសួង​វប្បធម៌ ចេញ​បញ្ញត្តិសម្រាប់​ការ​​ផលិតភាព​យន្ត   ម៉ៅ ហា​ជី ចោទ​ហង្ស​មាសថា​​បង្ខូច​កិត្តិយស​របស់​ខ្លួន​  គួរ​បញ្ជាក់​ផងដែរ​ថា រឿង​«​ព្រះ​ស្ដេច​កន​» ត្រូវ​បាន​ដំឡើងនិង​​​​​​​​​​ដឹក​នាំ​ការ​ផលិត​​ដោយ​លោក ​ម៉ៅ អាយុទ្ធ ​អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន​និងជាអ្នក​ដែល​មាន​ស្នាដៃ​​​​​ផលិត​រឿង​​​​​​​​​​​​​​​​រាប់​​មិន​អស់នៅ​ក្នុង​ពិភព​សិល្បៈ ដូច​ជា​រឿងក្នុងជំនាន់​​ទសវត្សរ៍ឆ្នាំ​​៩០ ដែល​សម្ដែង​ដោយ​អ្នក​នាង​អម្ពរ ទេវី ​​លោក​ទេព រិន្ទដារ៉ូ និង​រឿង​នេសាទក្រពើ​​​​​​​​​របស់ផលិតកម្ម​​ហង្ស​មាស​ជា​ដើម។ ខ្សែ​រឿងបែប​ប្រវត្តិ​សាស្រ្ត​នេះ ​​ត្រូវបាន​​​​​​ក្រុម​ហ៊ុន​LYP របស់​​លោក ​លី យ៉ុង​ផាត់ ​ម្ចាស់​ទូរទស្សន៍​PNN វិនិយោគ​ខ្ទង់​សែន​ដុល្លារ​ចេញ​ថតចាប់​​ពី​ដើម​ឆ្នាំ​​២០១៦​ត​ទៅ​។ ​​ក្រោយ​ការ​បញ្ជាក់​​ឲ្យ​ដឹង​ពី​​​​​​តួ​អង្គ​​​​​​ព្រះ​ស្រី​សុគន្ធ​បទនេះ ​មាន​ការ​អន្ទះ​សារ​​យ៉ាង​ខ្លាំង​ថា​​តួ​អង្គ​ស្ដេច​កន​​សម្ដែងឡើង​​ដោយ​អ្នកណា បន្ទាប់​ពី​មានការ​​​បដិសេធ​ថា​​​លោក​​​​អ៊ុន សុធា ​​​ដែលត្រូវ​​សារព័ត៌មាន​ក្នុង​ស្រុក​​​ចុះ​ផ្សាយ ​គឺ​មែន​ជា​ការ​ពិត៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ផលិតកម្មថោនមិនឲ្យមាស សុខសោភា ផ្កាប់មុខរឿងឈប់ច្រៀងបទចម្លង

ថ្ងៃសៅរ៍ ទី19 ធ្នូ 2015, 09:11 AM, (3)

ការ​ប្រកាស​ឈប់​ច្រៀង​​​បទ​ចម្លង​ពី​បរទេស​​​​ បាន​ធ្វើ​​ឲ្យ​មាន​ការ​​​​​​កោតសរសើរ​​យ៉ាង​ខ្លាំង​​ដល់​ជំហរ​​របស់​តារា​ចម្រៀង​មាស សុខ​សោភា។ យ៉ាង​​ណា​ក៏ដោយ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​​​​​​មន្ត្រី​​ផលិតកម្ម​ថោនបាន​អះ​អាង​ថា មាស សុខសោភា ​មិន​អាច​ផ្កាប់​មុខ​មិន​ច្រៀង​បទ​​​​ចម្លង​បាន​ទេ ​ដើម្បី​ការពារ​ឆ្នាំង​បាយ​របស់​ខ្លួន​។ ​​កញ្ញា មាស សុខសោភា បាន​ធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង បន្ទាប់​ពីកញ្ញាបាន​ប្រកា​ស​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេស​ ​​​និង​​ស្នើ​​​ទទួល​ច្រៀងតែ​បទ​​និពន្ធថ្មី​ប៉ុណ្ណោះ រាប់​ចាប់​ពី​ការ​ប្រកាស​នេះ​ត​ទៅ​។ ​ជំហរ​មិន​ធ្លាប់​មាន​របស់​នាង កើត​ឡើង​បន្ទាប់​ពីមាន​ការ​​រិះ​គន់ ពី​សំណាក់​មហាជនកាន់​តែ​ច្រើន​​​ ​ក្នុង​ពេល​​វិស័យ​ចម្រៀង​របស់​ខ្មែរ​កាន់​តែ​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​​តារា​​របស់​ខ្មែរ​ខ្លួន​ឯងមួយចំនួន ច្រើន​តែ​​​​​​​​​​​​ល្បី​​​ដោយ​សារបទ​ចម្រៀង​​របស់​បរទេស​ទៅ​វិញ​។ ​កញ្ញា មាស សុខសោភា បាន​ប្រកាស​​​​​​​​​​​​​​ឈប់ច្រៀង​​បទ​ថត​ចម្លង​​ដូច​មុន ​​​​​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​​​​​​របស់​​​​​​​​អ្នក​រិះគន់នៅ​ទូទាំង​ប្រទេស ​​​​​ក្នុង​គោល​បំណង​​លើក​កម្ពស់​​​​​ដល់​​​វិស័យ​ចម្រៀង​ជាតិ​។ អ្នក​លេង​ហ្វេសប៊ុក​កាន់​តែ​ច្រើន​​បាន​កោត​សរសើរ​ចំពោះ​​ជំហរនេះ ​និង​ស្នើ​​​ឲ្យ​​តារា​ចម្រៀង​​ល្បី​ឈ្មោះ​​​​​​​​ផ្នែក​យុវវ័យ​ផ្សេង​ទៀត រួម​គ្នា​​​​​ប្រកាន់ជំហរ​​ដូច​​​នាង ដើម្បី​​មុខ​មាត់​របស់​ប្រទេស​។

[អានបន្ត]
តារាចម្រៀង ​​ឈុន សុវណ្ណភក្ដី ​រៀ​ប​​ការក្នុង​ពេល​​​​​​ឡើង​កូដខ្លាំង

ថ្ងៃសុក្រ ទី18 ធ្នូ 2015, 09:44 AM

ផ្ទុយ​ពី​តារា​ចម្រៀង​​​​​​​​ភាគ​ច្រើនដែល​ប្រឹង​ធីប​ចោល​​ជីវិត​អាពាហ៍ពិពាហ៍ជា​ថ្នូរ​នឹង​ការ​រក្សា​​កេរ្តិ៍ឈ្មោះ​​ឲ្យ​​​យូរ​អង្វែង​​​តារា​ចម្រៀង​​​​​​វ័យ​ក្មេង លោក ​ឈុន សុវណ្ណភក្ដី ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ថ្មី​​ផងនិង​ជា​ចាង​ហ្វាង​​ផលិត​កម្មផង​បែរ​ជា​សម្រេច​​រៀប​​​​​​​​ការ​យ៉ាង​​​​កក្រើក​ពិភព​សិល្បៈ​​ក្នុង​ពេលដែល​​លោក​ទើបតែ​មាន​វ័យ​​​២០​ឆ្នាំស្រប​គ្នា​​​នឹងទីផ្សារ​សិល្បៈ​​របស់​លោក​កំពុង​​​ឡើងកូដ។ អាពាហ៍​ពិពាហ៍របស់​លោកធ្វើ​ឡើង​​ដោយ​ធំ​ដុំ​បំផុតដោយ​​ក្រៅ​ពី​វត្តមាន​របស់​តារា​​ល្បី​ៗ​​ទាំង​ចាស់​ទាំង​ក្មេង​ស្ទើរ​​តែ​មិនសល់​ម្នាក់​​​នៅ​​កម្ពុជាក៏​មាន​វត្តមាន​​​​​​ម្ចាស់​ហាង​លក់​មាស​ធំៗនិង​​​​មន្ត្រី​រាជការ​ថ្នាក់​ខ្ពស់​​ចូល​រួម​ផងដែរ។ មង្គល​ការ​ដែល​បាន​ធ្វើ​ឡើង​​​​​​យ៉ាង​អឹកអធឹក​​​​​កម្រឃើញនេះបាន​​ធ្វើ​ឡើង​​​​នៅ​​​​បុរី​វិមាន​ភ្នំពេញ​កាល​ពី​យប់​​​​ថ្ងៃ​ទី​​​​​​១៧ ​ខែធ្នូ ឆ្នាំ២០១៥ ​ដោយ​​មាន​ការ​ប៉ាន់​ស្មាន​ថា​មាន​ការ​​​ចំណាយ​​ខ្ពស់គឺ​​​​​​មិន​​​​​​ក្រោម​រាប់​សែន​ដុល្លារ​នោះ​ទេ​​​។ តារា​សិល្បៈ​មិន​ថា​​​​តារា​ចម្រៀង​​ ​តារា​សម្ដែង ពិធីករ ពិធីការិនី​ទំាង​ល្បី​ខ្លាំងនិង​​​​​​​​​​​​​​​ចាប់​​ផ្ដើម​ឡើង​កូដសឹង​មិនសល់​ម្នាក់​នោះ​ទេ​សុទ្ធតែ​មាន​វត្តមាន​​ក្នុង​ពិធី​នេះ​។ ផលិតករ​​ប្រចាំ​​​​​​​​ផលិតកម្មធំ​ៗ ​និង​អ្នក​គ្រប់​គ្រង​​កម្មវិធី​​​​​​​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​​​​​​​​​​នានា ​ក៏ឃើញ​បង្ហាញមុខ​​​​​​​​​​យ៉ាង​ច្រើន​កុះ​ករ​មិនខុស​ប្លែក​ពី​តារា​​​​​ទើប​​នឹង​ឡើង​កូដ​​​ផ្សេង​ទៀត​ផងដែរ។ យ៉ាង​ណាមិញ កេរ្តិ៍​ឈ្មោះ​របស់លោកមិន​មែន​​​​ល្បី​ឈ្មោះ​ដោយសារតែ​មុខ​មាត់​​​​​​​​​និង​ទឹក​ប្រាក់​របស់​​​ឪពុក​ម្ដាយ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​លោក​ក៏​ជា​​​តារាចម្រៀង​វ័យ​ក្មេង ដែល​មាន​សមត្ថភាព​និពន្ធ​បទ​​​ថ្មី ​​​មិន​ចម្លង​​ពី​គេ ​ហើយ​ចម្រៀង​ទាំង​នោះត្រូវចិត្ត​​​​​​​​​​យុវវ័យ​ទៀត​ផង​។ ជាក់​ស្ដែង​បទ​​​ចម្រៀង​ «​​​ស្នាដៃ​កូន​ខ្មែរ» បទ​​«ឡង់សេ​បេះ​ដូង»  បទ​«​ថ្ងៃ​ខួប​​​​​ស្នេហ៍យើង​បែក​គ្នា​»  និង​បទ​​«បើ​​ស្រឡាញ់​បង​កុំ​មាន​អ្នក​ថ្មី​» របស់​លោក​​​សុទ្ធ​តែ​ជា​ចម្រៀង​និពន្ធថ្មី​ដែលមាន​ការគាំទ្រ​ខ្ពស់​​​​​​​​នា​ពេល​​​​ចុង​ក្រោយជា​ពិសេស​នៅ​តាម​​​​​​​វិទ្យុ និង​កញ្ចក់​ទូរទស្សន៍​។ លោក​ត្រូវ​គេ​ស្គាល់​​កាន់តែទូលាយ​ថា​ជា​អ្នក​ចម្រៀង​វ័យ​ក្មេង ដែល​ពូកែ​​​និពន្ធ​បទ​ថ្មី​​​​​ តាម​រយៈ​​​​​​ការ​​ទទួល​យក​លោក​ ប្រុក ចាន់​ថន ​​​​អតីត​​បេក្ខភាព​​ Cambodian Got Talent ដែល​​ពិកា​ភ្នែក​ទាំង​សង​ខាង​​​មក​​ធ្វើ​ជា​តារា​ចម្រៀង​​របស់​​ផលិតកម្ម BKS ហើយ​ត្រូវ​បាន​​បណ្ដាញ​​សារព័ត៌​​​មានក្នុង​ស្រុក​​​សម្ភាសន៍​ចុះ​ផ្សាយពី​លោក​​​ព្រោង​ព្រាត​​។ ងាក​ទៅ​​​​​​​​​ពិធី​​មង្គល​ដែល​បាន​ធ្វើ​ឡើង​​​យ៉ាង​អឹកអធឹក​​នោះ​វិញលោក ​ឈុន សុវណ្ណភក្ដី ​បាន​ថ្លែង​ប្រាប់​ថាប្រារព្ធធ្វើ​​ប្រមាណ​ជាង​​​​១២០​​តុដោយ​មិន​ទាន់​រាប់​​​​​​​​ភ្ញៀវជា​តារា​សិល្បៈនិង​ជា​​​​​មិត្ត​ភ័ក្រ្ត​​​ដែល​មក​ចូល​រួម​​លើស​នៅឡើយ​។ ​​​តារា​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​ធម៌​​​របស់​អ្នក​​នាង ​ស៊ុន ណារី​ម៉ូនីកា រូប​​នេះនិយាយ​ថា​​​​ ភរិយារបស់​លោក​មាន​វ័យ​​​​​​​២៣​ឆ្នាំ គឺ​​​បង​លោក​ដល់​ទៅ​​​​​​៣​ឆ្នាំ។ ​ ​​​​​​​​បើ​ទោះកូនភាគី​កូន​​ក្រមុំគឺ​អ្នក​នាង ​ម៉ែន ​​​​ចេននីត ត្រូវ​គេ​ស្គាល់​ថា​​ជា​កូន​ស្រីតែ​ម្នាក់​របស់​​​​​អ្នក​មាន​ទ្រព្យ​ស្តុក​នៅម្ដុំស្ទឹង​មាន​ជ័យ ​ក៏​លោក​​បញ្ជក់​ថា​​​​​​​មង្គល​ការនេះ មិន​មាន​ការ​​​​ចាត់ចែង​ដោយ​ឪពុក​ម្ដាយនោះ​ទេ។ លោក​និយាយ​ថា​«​​​​​ភាគ​ច្រើន​​ឲ្យ​តែ​​អ្នក​រៀប​ការ​​​​ក្នុង​វ័យ​​​ក្មេង​ៗ ហើយ​​​​ខាង​ប្រុស និង​ខាង​ស្រី​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​​​​​​អញ្ចឹង គឺ​ច្រើន​តែ​ឪពុកម្ដា​យ​ជា​អ្នក​ផ្សំ​ផ្គុំ ប៉ុន្តែ​សម្រាប់​ខ្ញុំ និង​​ភរិយា​ខ្ញុំ​អត់​ទេ ព្រោះ​​ខ្ញុំ​ និង​គាត់​​​ឃើញ​គ្នា​ ហើយ​ស្រឡាញ់​គ្នា​​មុន ទើប​​ឲ្យ​ចាស់ទុំ​​​​​​​​​គិត​​គូរ​តែម្ដង​!»។ លោក​ថា​​លោក​​​​មាន​វ័យ​ប្អូន​​៣ឆ្នាំ ប៉ុន្តែ​លោក​ពិត​ជា​ស្រឡាញ់​គ្នា​​​​​​ដោយ​បេះ​ដូង​ដោយ​​​​បាន​​​​​​​ព្យាយាម​​​​​លន់​តួ​សុំ​ស្រឡាញ់​នាង​យ៉ាង​លំបាក​ទៀត​​ផងទម្រាំតែ​​​​នាង​និង​ឪពុក​ម្ដាយ​​សម្រេច​ចិត្ត​​យល់​ព្រម។ លោក​មិន​គិតថា ​​ការ​សម្រេច​ចិត្ត​រៀប​ការ​ក្នុង​វ័យ​​២០​ឆ្នាំ ​​​ចំ​​ពេលដែល​​ទីផ្សារ​ចម្រៀង​របស់​លោក កាន់​តែ​មាន​​គេ​ស្គាល់ ​​ក្លាយជា​រឿង​​​​​​​​ប៉ះ​ពាល់​ចំពោះ​​​​​​​ប្រជាប្រិយភាព​សិល្បៈ​នោះ​ទេ ដោយ​លោក​​​​ប្រកាស​ថា​នឹង​ធ្វើ​​ឲ្យ​អាជីព​​ចម្រៀង​​​កាន់​តែ​​​ល្បី​ថែម​ទៀត​។ ​​ លោក​​និយាយ​ថា​«​ខ្ញុំ​មិន​យល់​ថា​​ តារា​​ឲ្យ​តែ​​​រៀប​ការ​​ហើយ​​​​​​ធ្លាក់កូដទេ សំខាន់​​គឺ​​​សមត្ថភាព ​ប៉ុន្តែ​ខ្ញុំ​​នឹង​ធ្វើ​​ឲ្យ​​​បង​ប្អូន​យើង​គាត់កាន់តែ​ស្គាល់ស្នាដៃខ្ញុំ​(ការ​ផលិតចម្រៀង)ថែម​ទៀត ​ព្រោះ​ខ្ញុំ និង​ភរិយា​​បាន​​​​​​​​​​​ជជែក​គ្នា​ហើយ​ថា ​ក្រោយ​រៀប​ការគឺ​ពួក​យើង​នឹង​រួម​គ្នា​​ធ្វើ​​ឲ្យ​ខ្លាំង មិន​ថា​​ការ​​ផលិត​ចម្រៀងនិពន្ធ​ថ្មី ឬ​​​​​​ការ​ផលិតកុនទេ​!»។​ ពិធី​មង្គល​ការ​នេះ  គេ​ឃើញ​​​​​​​លោក ​​សុវណ្ណភក្ដី ​​​ច្រៀង​​ចម្រៀង​២​បទបង្ហាញក្ដី​ស្រឡាញ់​យ៉ាង​រំភើប​​​​នៅ​ចំពោះ​មុខ​ភ្ញៀវដោយ​​​​​​​​លោក​ចុះទៅ​ច្រៀងនិង​ដឹក​ដៃ​​កូន​ក្រមុំ​​​ដល់​​​​តុរបស់​​​ភ្ញៀវ​នោះផង។ ​លោក​​ថា​​តារា​​សិល្បៈដែល​អញ្ជើញ​​​​​​​​ម​កការ​លោក​យ៉ាង​​កុះ​ករ​នេះ ​​​​​មិន​មែន​ដោយសារ​តែ​​ប្រជាប្រិយភាព​របស់​លោក​នៅ​ក្នុង​ពិភព​សិល្បៈនោះ​ទេ ពោល​គឺ​​​​​​​​ដោយ​សារ​តែ​​​ឪពុក​ម្ដាយ​របស់​លោក​ជា​អ្នក​ជំនួញ​សំបូរ​កម្មវិធី ហើយរមែង​អញ្ជើញ​​​​តារាៗ​​ និង​​ផលិតករ​ទាំង​នោះ  ព្រម​ជា​មួយ​ការ​រាប់​អាន​គ្នា​​​យូរ​មក​ហើយ តាំង​ពី​​មុន​​​​លោក​​បើកផលិតកម្មចម្រៀង និង​​​​​ផលិតកម្មកុន​នោះ​ទៅទៀត៕ សូម​សរសេរ​មក​កាន់​លោក វង្ស សុម៉ាលីន ​តាម​រយៈ vongsomalin@yahoo.com

[អានបន្ត]
រឿង«​ខ្មោច​​ទឹក​» បើកសម្ពោធទាំង​បុក​ពោះ

ថ្ងៃពុធ ទី16 ធ្នូ 2015, 07:51 AM

ជាលើកទី១ដែល​​​ចាង​ហ្វាង​ផលិតកម្ម​មហាហង្ស​បាន​​​​​​​ប្រកាស​ថា​ខ្លួន​បុក​ពោះ ​នៅ​ពេល​ខ្សែ​រឿង​​​«​ខ្មោចទឹក​»​ត្រូវ​បាន​​បើក​សម្ពោធ​ជា​​ផ្លូវ​ការ​​ កាល​ពី​ថ្ងៃ​ទី​​​​១៥ខែ​ធ្នូ។ ​លោក​​រំពឹង​តិច​បំផុត​ចំពោះ​ផល​ចំណេញ​ ​​​​​​​​​​បើ​ទោះ​ជា​​រឿង​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​​​​​​​​​​​​​​​​​​​​​​​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​រឿង​គុណភាព​ និង​អះ​អាង​ថា​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាតភាពយន្ត​​​១០០%។ លោក ​អ៊ិន សុភិន បាន​សម្ដែង​ក្ដី​បារម្ភ​ថាការ​ដាក់​បញ្ចាំង​រឿង​«​ខ្មោច​ទឹក​» លោក​ហាក់​មិន​មាន​​ជំនឿចិត្ត​ច្រើន​ទេ ថា​រឿង​​ដែល​បានសម្រិតសម្រាំង​​​យ៉ាង​​ម៉ត់​ចត់​មួយ​នេះ ​មាន​អ្នកទស្សនា​​​​​​កក​កុញ​។ បើ​ទោះ​ជា​គុណភាព​​​សំឡេង ពន្លឺ ប្លង់ និង​ការ​សម្ដែ​​ង​របស់​តួ​អង្គ ត្រូវ​​​​​អ្នកជំនាញ​​ភាព​យន្ត​កោត​សរសើរ​​ថា​ត្រូវ​ទម្រង់​កុន​ និង​​​មាន​ចំណុច​ល្អ​ ក៏​លោក​​​នៅ​តែ​អះ​អាង​ថា​​​បុកពោះខ្លាច​ខាត​​សម្រាប់​ការ​​ផលិត​មួយ​រឿង​នេះ​​។ ​​លោក​និយាយ​ថា​៖ “​​ឆ្លង​កាត់​ការ​វាយតម្លៃ​ពី​ក្រុម​អ្នក​​​​ជំនាញ​​ភាព​យន្ត​ហ្នឹង គឺ​មាន​​អ្នក​​​​​ផលិតកុន​ដូច​គ្នា​​​​​សរសើរច្រើន ប៉ុន្តែខ្ញុំ​​​​​អត់​សូវ​សង្ឃឹម​​​​ទេ(​ចំណេញទេ) ព្រោះ​រឿង​ហ្នឹង​ខ្ញុំ​ធ្វើ​ជា​​​របៀប​កុន ដោយ​ផ្ដោត​ទៅ​លើ​​​​​ស្នេហា មនោសញ្ចេតនា និង​ការ​រស់​នៅ​​​បែបជន​បទ ពាក់​ព័ន្ធ​នឹង​​​​​​​វិញ្ញាណ​ខ្មោច​ទឹក ដែល​​មិន​សូវ​មាន​​​​​​ឈុត​ឡប់​​ៗ​​សម្រាប់​តម្រូវ​ទីផ្សារ!”។ លោក​ថា​​​​​​ការ​​​ដាក់​បញ្ចាំង​​រឿង​​«​ខ្មោច​ទឹក​»​​​លោក​គ្រាន់​តែ​​​រំពឹង​​​​អាច​រួច​ខ្លួន​ក្រោយ​​ផាត់ចំណាយ​ជា​មួយ​រោង និង​បង់​ពន្ធ ​ឬ​​បាន​ត្រឹម​ចំណេញ​​តិច​តួច​ប៉ុណ្ណោះ ​ចំណែក​រឿង​​​រំពឹង​​ខ្លាំង​គឺ​មិន​សូវ​​ដូច​រឿង​​​​​បែប​កំប្លុក​កំប្លែង ដែល​មាន​ការ​រិះ​គន់​ពី​ក្រុម​ជំនាញ​ភាព​យន្ត ​ប៉ុន្តែត្រូវ​តាម​ចំណូលចិត្ត​របស់​​​​​​​យុវវ័យ​នោះ​ទេ។ ​​លោក​និយាយ​ថា​៖ “​​ខ្ញុំ​និយាយ​ត្រង់ខ្ញុំ​ធ្វើ​ម៉ា​រឿង​ហ្នឹង គឺ​ស្ទាប​ស្ទង់​ទីផ្សារ​សុទ្ធ​សាធ អត់​​​​គិត​ថា​​​​​ចំណេញ​​ទេ ព្រោះ​​យើង​ដឹង​ហើយ​ថា​​​ ​​​​​ខ្មែរ​​យើង​​គាត់​អត់​សូវ​ចិត្ត​រឿង​ស្រុក​ស្រែ ​​​​មនោសញ្ចេតនា​អី​ទេ ​​​​ប៉ុន្តែ​​រឿង​​ហ្នឹង​​​​​​​​​​​​​យើងដាក់​​អ្នក​ល្បី​​​ៗ ហើយ​​មាន​​ឈុត​​ភ័យ​រន្ធត់​ច្រើន​​ទើប​​គិត​ថា​ប្រហែល​មិន​អី​!”។ ​យ៉ាង​ណា​ក៏​ដោយ លោក​ថា​​បើ​ទោះ​ជា​មាន​លទ្ធផល​​​​ក្រោយ​​ការ​ដាក់​បញ្ចាំង​បែបណា​ ក៏​លោក​នៅ​តែ​រក្សា​ជំហរ​ផលិត​រឿងដែល​​មាន​ទម្រង់​ភាព​យន្ត​បែបនេះ​យ៉ាង​​​ហោច​មួយ​ឆ្នាំ​​ឲ្យ​បាន​ម្ដង ឬ​​​​ពីរ​ដង ​​ដើម្បី​​​​ប្រកួត​ប្រជែង​​​​ទីផ្សារ​ភាព​យន្ត ​និង​​​ដើម្បី​​បាន​​​ចូល​ប្រឡ​ង​នៅ​ក្នុង​មហោស្រព​​​​​ភាពយន្ត​ថ្នាក់​ជាតិ​លើក​ទី​​៥ ដែល​គ្រោងធ្វើ​ឡើង​នៅ​ឆ្នាំ​​​២០១៧​នោះ​ផងដែរ​។ ​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ លោក​និយាយ​ថា​៖ “​ជា​យុទ្ធ​សាស្រ្ត ​​​​​ទោះជា​​រឿង​ហ្នឹង​​​អត់​ត្រូវ​ទីផ្សារ​ស្រុក​ខ្មែរ ​ក៏ខ្ញុំ​ផលិតដែរ ព្រោះ​ខ្ញុំ​ចង់​​ឲ្យ​​​​​​​​​​អ្នកជំនាញ​ភាពយន្ត​គាត់មើលឃើញ​ថា ​​យើង​មាន​រឿង​​​ត្រូវ​តាម​ទម្រង់​ភាព​យន្ត​​​​​ដូច​គេ​​ដូច​ឯង ​មិន​មែន​ចេះ​តែ​នាំ​គ្នា​ធ្វើ​​កុន​​ឡប់​ៗ ​​​​​ដោយ​គិត​តែ​​ផល​ចំណេញ​​ ឬគិត​តែ​តម្រូវ​ទីផ្សារ​នោះ​ទេ​!”។ មិន​ខុស​គ្នា​ពី​​​​​​​​​​​ក្ដី​បារម្ភ​របស់​​​លោក​អ៊ិន សុភិន ​កញ្ញា​នី មុន្នី​នាថ ដែល​​ជា​​​តួ​អង្គ​ឯក​​ក៏​មិន​ហ៊ាន​​​​​​អះ​អាងពី​​​​ភាព​ជោគ​ជ័យ​​​​​សម្រាប់​មួយ​រឿង​នេះ​ផងដែរ។ នាង​និយាយ​ថា​៖ “ជោគជ័យ ឬ​យ៉ាង​ណា ​​ទាល់​តែខ្ញុំ​​​ចាំ​មើល​សិន ប៉ុន្តែ​​បើ​និយាយ​ពី​ផល​វិបាក​វិញ គឺ​មួយ​រឿង​ហ្នឹង​ខ្ញុំ​​​ពិបាក​តាំង​ពី​ដើម​ដល់​ចប់ ព្រោះ​ទី​មួយ​ខាង​​ផលិតករ​គាត់​សម្រិត​សម្រាំង​តាំង​ពី​​ប្លង់​ថត ​​​​តាំង​ពី​សំឡេង​​​ផ្ទាល់ ​ព្រោះ​យើង​អត់មាន​​​​មក​បញ្ចូល​ឡើង​វិញ​ទេ ​​ហើយ​​​ឈុត​របស់​ខ្ញុំ​ក៏​សុទ្ធ​នៅ​តែ​​ក្នុង​ទឹក​ និង​​​ថត​ពេល​យប់​​​ពិបាក​ៗ​ទៀត​!”។ នាង​ថា​មួយ​រឿង​នេះ គ្រាន់​តែ​​ថត​ឡើង​វិញ​យ៉ាង​ហោចជិត​ពាក់​កណ្ដាល​​​ ដោយ​​សារ​តែ​​​ខាង​ផលិតករ​គាត់​ទាស់ចិត្ត​​រឿង​ប្លង់ និង​​​​​ចំណុច​ខ្វះ​ខាត​​​​នូវ​ឈុតដែល​បាន​ថត​ហើយ​។ យ៉ាង​ណា​ក៏​ដោយ នាង​រំពឹងខ្ពស់​​​​​យុវវ័យ​ដែល​ចូល​ចិត្ត​​មើល​​​រឿង​រន្ធត់ៗ  ពិត​ជា​ជួយ​គាំទ្រ ​​​​​​​​​ដើម្បី​​ឲ្យ​រឿង​​​ដែល​នាង​​​​ខំ​សម្ដែង​​តួ​អង្គ​ខ្មោច​ទឹក​ទទួលជោគជ័យ​។ ​​​ លោក អ៊ិន សុភិន លោក ​អ៊ិន សុភិន ​បាន​អះ​អាង​ថា​​ខ្សែ​រឿង​​«​ខ្មោច​ទឹក​»​ចំណាយ​ពេល​ពេញ​​​៦​ខែ បន្ទាប់​ពីការ​សម្ដែង​ប្រមាណ​ជា​​​​៥០% ត្រូវ​បាន​​សម្រេច​​​​ឲ្យ​ថត​​ជា​ថ្មី​ឡើងវិញ ​ដើម្បី​​ឲ្យ​​បាន​​ត្រឹម​ត្រូវ​ស្រប​តាម​​ទម្រង់​កុន​។ ​លោក​​​​ថា​មួយ​រឿង​​នេះ ​គឺ​​​ធ្វើ​តម្រូវ​អ្នកជំនាញ​​ភាព​យន្ត ​​ប៉ុន្តែ​​បើ​​​បែរ​ជា​​​​​​​អាច​ទទួល​បាន​ជោគជ័យ​​​​​​​​​​លើស​ការ​​​​គ្រោង​ទុក នោះ​​លោក​ក៏​​​​ងាក​មក​ផលិត​​ខ្សែ​រឿង​​​​ដែល​​មាន​ទម្រង់​បែបហ្នឹង ​​​​​​​​​​​​​​​​​​ដើម្បី​​​​​គេច​ចេញ​ពី​ការ​រិះ​គន់​ថា​​រឿង​ដែល​បាន​ផលិត​ឡើង ​​​ច្រើន​ផ្ដោត​តែ​លើ​​កំប្លុក​កំប្លែង​គ្មាន​ប៉ារ៉ូលច្បាស់​លាស់ ​​និង​​​​​​​​​​​គុណភាព​​​ប្លង់​​​​​​​​​​​​​​​​​​ត្រូវ​តាម​ទម្រង់​កុន​នោះ​ផងដែរ។ ​ លោក ស៊ិន​​ ច័ន្ទ​​សាយ៉ា ​​​ប្រធាននាយក​ដ្ឋាន​​​​​​ភាព​យន្តនៃ​​ក្រសួង​​វប្បធម៌​វិចិត្រសិល្បៈ​ បាន​អះ​អាងថាភាព​យន្ត​​​​បែប​កំប្លែងពិត​ជា​ស្រួល​កើប​​​លុយ ប៉ុន្តែ​​ក្នុង​ថ្ងៃ​ណា​មួយ​ខ្សែ​រឿង​ទាំង​នោះ ​​​​​​​នឹង​ដួល​ដោយ​មិន​បាច់​រុញ​ច្រាន​នោះ​ឡើយ​។ លោក​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​ការ​​ផលិត​​ខ្សែ​រឿងដែល​​​ផ្ដោត​លើ​ ​​​​​គុណភាព​​​ជា​ជាង​​​តម្រូវតែ​តាម​ទីផ្សារ ​ដើម្បី​​​​​​​​​​​​​​​ងាក​ចេញ​ពី​ការ​​ផលិត​តែ​រឿង​​កំប្លុក​កំប្លែង​​​​​​​​​ប៉ាតណាប៉ាតណី ​​​ហើយ​​​​​​​​​​​​​​​មិនត្រូវ​តាម​​​​​ទម្រង់​កុន នាំ​​ឲ្យបរទេសនិង​អ្នក​​ជំនាញ​រិះ​គន់​​​​​​ការ​ផលិត​​ភាព​យន្ត​ខ្មែរ​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
តារា​ចម្រៀង សន វិជ្ជបុត្រ ប្រគល់ប្រាក់ជិត​​​១ម៉ឺន​ដុល្លារ ​កសាង​វត្តនៅបាត់ដំបង​

ថ្ងៃចន្ទ ទី14 ធ្នូ 2015, 10:10 AM

បន្ទាប់​ពី​​គៀរគរ​ជំនួយ​តាម​រយៈ​បុណ្យ​ផ្កា​ ​ តារា​ចម្រៀង​​​​ប្រចាំ​ផលិតកម្មM  លោក​សន វិជ្ជបុត្រ បាន​អះ​អាង​ថា​​​​​បាន​ប្រគល់​​​​​​​​ជិត​​១​ម៉ឺន​ដុល្លារដែល​បាន​ពី​​​​បុណ្យ​​​សាមគ្គី​នោះ​​ទៅ​​ឲ្យ​វត្ត​មួយ​នៅ​ខេត្ត​បាត់​ដំបង​​​​ហើយ បន្ទាប់​ពី​​​​ព្រះ​ចៅអធិការ​​របស់​វត្តនោះ បាន​ទទូច​ម្ដង​ជា​ពីរ​ដង​​​​​​ឲ្យ​លោក​​​ និង​​​​​​​សប្បុរសជន​​​​​ ​ជួយ​​ដោះស្រាយ​​​ស្ថានភាព​​លំបាកនៅ​ក្នុង​វត្ត​។ យ៉ាង​ណា​មិញ លោក​ថា​ថវិកា​ដែល​ប្រមូល​បាន​ជិត​​​​១ម៉ឺន​ដុល្លារ​នោះ ​​​​មិន​អាច​ដោះ​ស្រាយបញ្ហា​ចោទ​នៅ​ក្នុង​ទីអារ៉ាម​នោះ​បាន​ច្រើន​ទេ។ ថ្លែង​ប្រាប់​​​VODតាម​ទូរស័ព្ទ​បន្ទាប់​ពី​ឲ្យ​ក្រុម​ការងារ​​​​​​​​​​​​នាំយក​ប្រាក់​ជិត​​​​​១ម៉ឺន​ដុល្លារ​ទៅ​ប្រគល់​ដល់​មួយ​ដែល​​​​​​លោក​អះ​អាង​ថា​ក្រី​ក្រ​បំផុត​​នៅ​​ខេត្ត​បាត់​ដំបងនោះ​ តារា​រូប​នេះនិយាយ​ថា​ទី​អារ៉ាម​ដែល​លោក​បាន​​​​​ជួយ​នោះ មាន​​ឈ្មោះ​ថា​«សណ្ឌច្ឆាយព្រឹក្សារាម ហៅវត្តរំជៃ» ស្ថិតក្នុង​ភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ក្នុង​ខេត្ត​បាត់ដំបង។ វត្ត​នេះ លោក​ថា​​​​ក្រី​ក្រ​យ៉ាង​ខ្លាំង ​ដោយ​សូម្បីតែ​ព្រះ​វិហារ​​ក៏​មិន​មាន​​​សមរម្យ​នោះ​ផង ​ទើប​លោកនិង​មិត្ត​ភ័ក្រ្ត​​​សម្រេច​រួ​ម​គ្នា​ប្រារព្ធ​ពិធី​​បុណ្យផ្កា​​​កាល​ពី​ថ្ងៃ​ទី​​១១ខែ​ធ្នូ ដោយ​មាន​​​​​​ព្រះ​សង្ឃ​គង់​នៅ​ប្រទេសថៃ​​ចូល​រួម ហើយ​ប្រមូល​បាន​ជាង​​​៩ពាន់​ដុល្លារ​​ យក​ទៅ​ប្រគល់​ដល់​វត្ត​នោះ​។ លោកថា​​​​ការ​អំពាវ​នាវ​​​​​ស្វែង​រក​ថវិកា​​​​តាម​រយៈហ្វេសប៊ុក ឬ​​​​តាម​សប្បុរជន​​ ​​​ដូច​ដែល​លោក​​ធ្លាប់ប្រើ​​​​​​​ក្នុង​គម្រោង​ជួយ​​​​​​​កុមារនិង​តារា​សិល្បៈ​ចាស់​ជរា​​​​កន្លង​មក ហាក់​ធ្វើ​ឲ្យ​​​​អ្នកបរិច្ចាគ​​​​​​មាន​អារម្មណ៍​នឿយណាយ​យ៉ាង​ខ្លាំង ​ ទើប​​លោកនិងមិត្ត​ភ័ក្រ្ត​សម្រេច​ផ្ដើម​បុណ្យ​​​​ផ្កា​​សាមគ្គី​នេះ​ឡើង។ លោក​និយាយ​ថា​៖ “វត្តហ្នឹង​​​​​​ខ្ញុំ​ទៅ​ឃើញ​ដោ​យ​ចៃ​ដន្យទេ ហើយ​ដោយ​​​​​សារ​​​​គ្រួសា​រ​ខ្ញុំ​​អត់​សូវ​មាន​បុណ្យ​ទាន​ផង និង​គិត​ថា​មាន​តែវិធី​ហ្នឹង​ទើប​អាច​​​​​​​​​​​​រក​ជំនួយ​បាន​ច្រើន ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ផ្កា​ហ្នឹង​ឡើង​!”។ លោក​ថា​​ពិធី​បុណ្យ ដែល​លោកនិង​ក្រុម​មិត្តភ័ក្រ្ត​ផ្ដើម​ឡើង ទទួល​​បាន​ចំណូល​ច្រើន​ ទើបអាច​សល់​ប្រាក់​ពី​ការ​ចាត់​ចែង​រហូត​ដល់​ជាង​​​​៩ពាន់​ដុល្លារ ដើម្បី​ប្រគល់​ជូន​ដល់​វត្ត។ លោក​ថា​ថវិកា​​ទាំង​នោះ ទើប​តែ​​បាន​ប្រគល់ដល់​​វត្តរំជៃនៅ​​​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​​​​​​​១២ ខែធ្នូ​​មុន​នេះ​ប៉ុណ្ណោះ ​តាម​រយៈ​​​​​​​​ក្រុម​ការងារ​​​ចុះ​ទៅ​ដោយ​ផ្ទាល់​។ ​​​​លោក​និយាយ​ថា​៖ “លុយ​ហ្នឹង​ទើប​តែ​​យក​ទៅ​ប្រគល់​​​ឲ្យទេ​កាល​ពី​ថ្ងៃ​សៅរ៍(១២ ធ្នូ)​ហ្នឹង​ទេ ​​​ហើយ​​ទោះជា​បាន​ប៉ុណ្ណឹង​មែន​ក៏​អត់​គ្រាន់​ដែរ ព្រោះ​វត្ត​ហ្នឹង​​​​កុំ​ថា​ខ្លោង​ទ្វារ​​​​​​​​​​​ គឺ​សូម្បី​តែ​វិហារ​ក៏​​​​​​ពិបាក​ភ្នែក​មើល​ដែរ ប៉ុន្តែ​សំណាងដែល​ពួក​ខ្ញុំ​​​​​អត់​សូវ​មាន​កម្មវិធី​​​ពី​មុន ហើយ​​​​​​បាន​ភ្ញៀវ​​​​គាត់​ចូល​បុណ្យ​ច្រើន​ៗ កុំ​អត់​​​បាន​ដល់​ជាង​​​៩ពាន់​ដុល្លារ​​ហ្នឹង​ទេ​​!”។ កញ្ញា តារា​ នីតា ដែល​ជា​​​អ្នក​ផ្ដើម​បុណ្យ​ម្នាក់​ដែរ បាន​អះ​អាង​ស្រប​គ្នា​ថាទឹក​ប្រាក់​​​​ជិត​​​១ម៉ឺន​ដុល្លារនោះ នឹង​​​ប្រគល់ជូន​វត្ត​រំជៃ​ចាត់ចែងធ្វើ​​​​​ខ្លោង​ទ្វារ​បង្ហើយនិង​​ស្ថាបនា​ព្រះ​​វិហារ។ កញ្ញាដែលជា​មិត្ត​ភ័ក្រ្ត​របស់​លោក​​មក​ពី​ប្រទេស​អូស្រ្តាលី បាន​សន្យាថា​នឹង​​​​​បន្ត​​​​​​​​​ស្វែង​រក​ជំនួយ​ទៅជួយ​វត្តនោះ​បន្ថែម​ទៀត​ ប៉ុន្តែ​​​មិន​​​ច្បាស់​លាស់ថា​ត្រូវធ្វើ​បុណ្យ​ផ្កា​​នៅ​​ពេល​ក្រោយ ឬធ្វើ​អ្វី​នៅ​ឡើយ​ទេ។ លោក សន វិជ្ជបុត្រ ​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ លោក​មិន​ទាន់​បាន​សម្រេច​ផែន​ការ​ណា​មួយ​​ឲ្យ​បាន​​១០០ភាគរយ​សម្រាប់​​គម្រោង​ជំនួយ​របស់​ខ្លួន​នោះ​ទេ ដោយ​សារ​តែ​​​​​​​​លទ្ធភាព​របស់​លោក​​​នៅ​មាន​កម្រិត ហើយ​ស្ថានភាព​ខ្វះ​ខាតរបស់​​​​​ទីតាំង​​ដែល​លោក​បានឃើញ​គឺ​ច្រើន​។ លោក​និយាយ​ថា​៖ “​មួយ​រយៈហ្នឹង​ខ្ញុំ​បាន​ជួយ​​​​​​​សង្គម​ច្រើន ប៉ុន្តែ​​​​​​បាន​តែ​មួយ​ចំណែក​ៗ​​ទេ ដូច​ជា​​​​​​​​​​​​​​​សាលា​មួយ​នៅ​ខេត្ត​ក្រចេះ​ដែល​ខ្ញុំ​​​​​ជួយ​បាន​​​៤ពាន់​ដុល្លារ ​​​​​​ពី​លុយ​ដែល​ខ្ញុំ​លក់​​កុន​នៅ​អាមេរិក​មុន​ហ្នឹង ក៏​​​​​​​​​​​​​អត់​ទាន់​គ្រប់​ឲ្យ​គ្នា​ដែរ ​ឥឡូវ​រឿង​វត្តហ្នឹង​ទៀត ក៏​​​​​​​​​អត់​ដឹង​ថា​ជួយ​គាត់​​បាន​ប៉ុន្មាន​ភាគរយដែរ​!”។ លោក​ថា​នឹង​ប្រឹង​​​​ស្វះ​ស្វែង​​​​រកជំនួយ​តាម​ដែលអាចធ្វើ​ទៅ​បាន​បន្ថែម​ទៀត ដោយ​​​​​​មុខ​សញ្ញា​បន្ទាប់ គឺ​​​រក​ជំនួយ​ជួយ​សាលា​នៅ​ខេត្ត​ក្រចេះ​​​ឲ្យ​បាន​រួច​រាល់​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
សុន ស្រី​ពេជ្រ ភ្ជាប់ពាក្យ និង​គ្រោង​​រៀបការ​ក្នុង​ឆ្នាំ​២០១៧

ថ្ងៃសុក្រ ទី11 ធ្នូ 2015, 01:52 PM

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ​នេះ តារាចម្រៀង​ស្រគត់ស្រគំ​កញ្ញា សុន ស្រី​ពេជ្រ ដែល​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​ក្រសួង​ទេសចរណ៍ និង​ផលិតកម្ម​ហង្ស​មាស​បាន​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ជាមួយ​មន្ត្រី​វ័យ​ជាង​៣០​ឆ្នាំ នៅក្នុង​ក្រសួង​សង្គមកិច្ច និង​យុវនីតិសម្បទា​។ យ៉ាងណាមិញ អ្នក​ទាំង​ពីរ​ពន្យារពេល​រហូតដល់​ឆ្នាំ​២០១៧ ទើប​រៀបការ ដោយ​អះអាង​ថា​មាន​ហេតុផល​ច្បាស់លាស់​។​ ​កញ្ញា សុន ស្រី​ពេជ្រ ថ្លែង​ប្រាប់​ភ្នាក់ងារ​VOD ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​ថា ហេតុផល​ដែល​នាង​សម្រេច​ចិត្ត​រៀបការ​រហូតដល់​ដើមឆ្នាំ​២០១៧ ឬ​ពាក់កណ្ដាល​ឆ្នាំ​នោះ​គឺ​ដោយសារតែ​ចង់ឲ្យ​បងប្អូន​របស់​នាង​មួយ​ក្រុម​ដែ​ល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក​អាច​មក​ចូលរួម​អបអរ ដោយ​ថា​ពួកគេ​មិន​អាច​សុំ​ច្បាប់​មក​ចូលរួម​បាន​នោះ​ទេ​នៅ​មុន​ឆ្នាំ​២០១៧​។ កញ្ញា​បន្តថា ម្យ៉ាង​ទៀត​នាង​និង​គ្រួសារ​ត្រូវការ​ពេលវេលា​សន្សំ​លុយកាក់​ឲ្យបាន​ច្រើន ដើម្បី​ចាត់ចែង​ពិធី​នោះ​ផង ទើប​សម្រេច​សុំ​ពន្យារ​ពេល​ហើយ​ស្នើ​ឲ្យ​ក្រុម​គ្រួសារគូ​ដណ្ដឹង​រង់ចាំ​ដល់​ឆ្នាំ​២០១៧ ទើប​សម្រេចចិត្ត​រៀបការ​។​

[អានបន្ត]
រឿង ​«​ឃ្លាត​ទៅ​សែនឆ្ងាយ​» ទទួលបាន​ពានមាស

ថ្ងៃព្រហស្បតិ៍ ទី10 ធ្នូ 2015, 10:01 AM

​នៅ​ទីបំផុត ភាពយន្ត​ខ្នាត​ធំ​រឿង «​ឃ្លាត​ទៅ​សែនឆ្ងាយ​» បាន​គ្រង​តំណែង​ពានមាស​ពី​ការប្រឡង​មហោស្រព​ភាពយន្ត​លើក​ទី​៤​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​នេះ​។ យ៉ាងណាមិញ ខ្សែ​រឿង​ដែល​ទទួលបាន​ចំណាត់​ថ្នាក់​ប្រជាប្រិយភាព​នាំមុខ​គេ​គឺ​បាន​ទៅ​រឿង «​កុមារី​២៥» ឯណោះ​ទេ​។​ ​ក្នុង​ពិធី​ប្រកាស​ចំណាត់ថ្នាក់ និង​ប្រគល់​ពាន​ដែល​បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​៩ ខែ​ធ្នូ​នោះ មានរឿង​ចំនួន​៤ ក្នុងចំណោម​៨​ដែល​មាន​សិទ្ធិ​ចូល​ប្រកួត​ទទួលបាន​ជ័យលាភី​លេចធ្លោរ​។ រឿង «​ឃ្លាត​ទៅ​សែនឆ្ងាយ​» ដែល​ដឹកនាំ​រឿង​ដោយ​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា ទទួលបាន​ចំណាត់​ថ្នាក់​ពានមាស និង​ត្រូវបាន​ប្រកាសថា​ជា​ខ្សែភាពយន្ត​ល្អ​បំផុត​ប្រចាំឆ្នាំ ដោយ​មាន​ការវាយតម្លៃ​ថា​មាន​ស្ដង់ដារ​ផលិត ហើយ​ល្អ​ទាំង​ទាំង​រូបភាព សំឡេង ប្លង់​កាមេរ៉ា ពន្លឺ និង​ការសម្ដែង​របស់​តួអង្គ​។ នេះ​ជា​រឿង​ដែល​ឆ្លុះបញ្ចាំង​ពី​របប​កម្ពុជា​ក្នុង​សម័យ​ប៉ុលពត ដែល​ក្នុង​ពេល​ដាក់​បញ្ចាំង​តាម​រោង​គេ​ឃើញ​សិស្ស​និស្សិត និង​មន្ត្រីរាជការ​នៅ​ទូទាំង​ទៅ​ទស្សនា​យ៉ាង​គគ្រឹកគគ្រេង​។ រឿង​នេះ​ក៏​ធ្លាប់​ធ្វើឲ្យ​ផលិតករ​បរទេស​កោតសរសើរ និង​បាន​ចុះផ្សាយ​នៅ​បណ្ដាញសារព័ត៌មាន​ក្រៅ​ស្រុក និង​ក្នុង​ស្រុក ក្នុងន័យ​ទទួលស្គាល់​គុណភាព​រឿង ខុសប្លែក​ពី​រឿង​ដទៃ​ទៀត​ផង​ដែរ​។​

[អានបន្ត]
អ្នកពាក់ព័ន្ធពីរនាក់ថា​មិនឃើញកុងត្រាម៉ៅហាជីនៅផលិតកម្មថោន

ថ្ងៃអង្គារ ទី8 ធ្នូ 2015, 10:43 PM

ក្នុង​បទ​សម្ភាសន៍​​កាល​ពី​ដើម​​​សប្ដាហ៍មុន ​លោក ​ម៉ៅ ហាជី ​​​​​​​​​​​​​​​​បេក្ខជន​ក្នុង​កម្មវិធី​​Cambodian Idol ​បាន​អះ​អាងថាខ្លួន​មិន​មាន​កុងត្រា​ជា​មួយ​ផលិត​កម្មថោន​នោះទេ ហើយ​ក៏​បាន​ចោទ​ប្រកាន់​​ថា​​ហង្ស​មាស​ធ្វើ​​ការ​​​មិន​ច្បាស់​លាស់​​​ ដោយ​គ្រាន់​តែ​​​​ឮ​​ដំណឹង​​​​មិន​ពិត​បង្ហោះ​ឡើង​នៅ​លើ​​​​ហ្វេសប៊ុក ក៏​​​​​​​ចេញ​ព័ត៌មាន​​វាយប្រហារធ្វើ​​ឲ្យ​លោក​ស្អុយ​ឈ្មោះ​។ ​ មន្ត្រី​​​​​​​ជាន់​ខ្ពស់ម្នាក់និង​តារាចម្រៀង​របស់​ថោន ដែល​​ត្រូវ​គេ​ដឹង​​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​​​​​​ករណី​នេះ ក៏​ចេញ​​​មុខ​​​ជម្រះ​​មន្ទិល​ជុំវិញ​កុងត្រា​​ដ៏​រសើប​នោះ​ដែរ។ ​​ ​លោក ​មាស សុខរតនៈ ​អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​ថោន ដែល​ធ្លាប់​​​អះ​អាង​ថា​​​ ​​លោក ​ម៉ៅ ហាជី​ ពិត​ជា​បាន​ហក់​​​​ចូល​ក្លាយ​ជា​តារា​ចម្រៀង​​​​កុង​ត្រារបស់​​​ផលិតកម្ម​ថោន បាន​បញ្ជាក់​ជា​ថ្មី​ថាអ្វី​ដែល​លោក​ទទួល​ស្គាល់​​​​​​​​​​​​គឺ​ផ្អែក​តាម​អ្វី​ដែល​លោក​បាន​ឃើញ​​​​​គេ​បង្ហោះ​តាម​ហ្វេសប៊ុកនិង​ការ​លេច​ឮ​​​​​​​​​​​​​​​នៅ​ក្នុង​​ចង្កោម​អ្នក​រួម​ការងារ​ប៉ុណ្ណោះ​ ប៉ុន្តែ​លោក​ថា​ត្រង់​​​​រឿង​​​​​​​​​កុង​ត្រា​ជា​លាយលក្ខ​ណ៍អក្សរ ​គឺ​លោក​ក្នុង​មាន​ជា​អ្នក​គ្រប់​គ្រង​ម្នាក់ ​មិន​ដែល​​​ប្រទះ​​ភ្នែក​នោះ​​ឡើយ។ លោក​​បញ្ជាក់​​មិន​ខុស​ពី​មុន​ថា៖ “​​​​​​​​​​សម្រាប់​ហាជី​ខ្ញុំ​​​ថា​គាត់​ចូល​ថោន គឺ​ដោយ​សារ​តែ​​ឮ​ៗ​ដូច​​​តែគេ​ដែរ​ហ្នឹង ប៉ុន្តែ​រឿង​​កុងត្រាគឺ​អត់​ដែល​មាន​អ្នក​ណា​និយាយ ឬ​មិន​ដែល​បាន​ឃើញ​អី​ទេ ម្យ៉ាង​ខ្ញុំ​​អត់​ដែល​ស្គាល់​មុខ​ម្នាក់​ហ្នឹង​ម៉េច​​​​​​ឬ​បាន​និយាយ​ទូរស័ព្ទ​​អី​ជា​មួយ​ម្នាក់​ហ្នឹង​ទេ​!”​។ ​លោក​ទទួល​ស្គាល់​​ថាតារា​​ចម្រៀង​ថ្មី​ៗ​ ​ឲ្យ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​​​​​កុងត្រា​ជា​មួយ​ផលិតកម្ម​ថោន គឺ​​​លោក​​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​​​មិន​ដែល​គេច​​ផុត​នោះទេ អ៊ីចឹង​ហើយ​ទើប​​ចំពោះ​ករណី​​​​លោក​ម៉ៅ ហាជី ​គឺ​រឿងដែល​លោក​​ចន្លោះ​ប្រហោង។ លោក​​និយាយ​ថា​៖ “​សម្រាប់​​ខ្ញុំ ​​​ខ្ញុំ​ថា​​រឿង​ហ្នឹង​​ប្រហែល​ជា​​​អត់​ច្រើន​ជាង​ព្រោះ​ខ្ញុំ​អត់​ដឹង ប៉ុន្តែ​ក្រែង​​​​គាត់​(ម៉ៅ ហាជី) ​​ទៅកុងត្រា​​អី​ជា​មួយ​មេ​ខ្ញុំ​ក៏​មិន​ដឹង​​ដែរ ប៉ុន្តែ​ធម្មតា​បើ​គាត់​មាន​បញ្ហា​អញ្ចឹង បើ​ទោះ​ជា​មាន​ ក៏​​កុង​ត្រា​​​ហ្នឹង​​​​​វា​​​​គ្មាន​សុពលភាព​ដែរ ​​គឺ​​​វា​ដូច​តែ​អត់ដដែល​ហ្នឹង​​​!”។ ​​​ កន្លងទៅ លោក ​មាស សុខ​រតនៈ ធ្លាប់​បាន​​ទទួល​ស្គាល់​ថា​​​​លោក​ម៉ៅ ហាជី ពិត​ជា​បាន​​​​​​​​​ចូល​ច្រៀង​នៅ​ក្នុង​តផលិតកម្ម​ថោន ប៉ុន្តែ​លោក​ថា​បញ្ហា​​កុង​ត្រា ឬ​ការ​ទទួល​យក​ទាំង​នោះ គឺ​ថ្នាក់​លើ​របស់​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ចំណែក​លោក​នៅ​មិនទាន់​បាន​ដឹង​​​ពី​បញ្ហា​​ចម្រូង​ចម្រាសបន្ទាប់​ពី​ទទួល​តារា​ថ្មី​រូប​នេះឲ្យ​ចូល​ច្រៀង​នោះ​ទេ។ លោក​មាន​ប្រសាសន៍​កាលនោះថា​ថា៖ ​“​​​តាំង​ពី​ដើម​មក​ថោន មិន​ដែល​មាន​បញ្ហា​អ៊ីចឹង​​ទេ ​ដល់​ពេល​មាន​រឿង​​​​​​​​អ៊ីចឹង​​ខ្ញុំ​អត់ដឹង​ថា​​តើ​​​ហាជី នឹង​បន្ត​​​​​នៅ​ច្រៀង​​ឲ្យ​ថោន ឬ​​​ត្រូវ​​​យ៉ាង​ម៉េច​ទេ ទាល់​តែ​​​​​​ចាំ​ថ្នាក់​លើ​សម្រេច​”។ មិន​ខុស​គ្នា​ដែរ លោក ​សុគន្ធ ថេរ៉ាយុ​ តារា​ចម្រៀង​ ដែល​ត្រូវ​គេ​ដឹង​ថា​បាន​បង្ហោះ​សារ​​​​​​បញ្ជាក់​ថា​​លោក​ម៉ៅ ហាជី បាន​ក្លាយ​ជា​តារា​ចម្រៀង​​កុង​ត្រា​​៥​ឆ្នាំ​​​របស់​ថោន ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​បាន​ចេញ​មុខ​​​​រលាស់​ចោល​ចំពោះ​​​ការ​​​បង្ហោះ​របស់​ខ្លួន​ដូច​គ្នា​។ លោក​ថា​​​​អ្វី​ដែល​លោក​​​​​បង្ហោះ​នោះគឺផ្អែក​ទៅ​លើ​​​​ការ​បង្ហោះ​​នៅ​លើ​ហ្វេសប៊ុក ហើយ​​​ក្នុង​នាម​លោក​​ជា​អ្នក​គាំទ្រ​ម្នាក់​​​​ក៏​សម្ដែង​ការ​អបអរ​សាទរ​ប៉ុណ្ណោះ​។ លោក​​និយាយ​ថា៖ ​“​កា​ល​ហ្នឹង​ខ្ញុំ​បង្ហោះ​​​អញ្ចឹ​ងមែន​បង ប៉ុន្តែ​ខ្ញុំ​Share (ចែកចាយ)​​តាម​គេ​ទេ គឺ​អត់​ដឹង​រឿង​គាត់​កុង​ត្រា​ ឬ​ក៏​អត់​អី​ទេ  ព្រោះ​ខ្ញុំ​​​​​​​ក៏​ដូច​តែ​ជា​​អ្នក​គាំទ្រ​គាត់​​​​​ដូច​គេ​ដែរ​ហ្នឹង​​!”​។ លោកបន្ត​ថា​​លោក​មិនដែល​បាន​ឃើញ​​​ឯកសារ​កុង​ត្រា​​ឬ​​​បាន​​​​ឃើញ​វត្តមាន​របស់​​​តារា​​​​​​​ថ្មី​នោះ​​​​បង្ហាញ​ខ្លួន​​នាំ​​ឲ្យ​មាន​ការ​​ប្រាកដប្រជា​នោះ​ទេ ​​​​ទើប​លោក​ទទួល​ស្គាល់​ថា​​ការ​បង្ហោះ​​​​​ខ្លឹម​​​សារ​របស់​ខ្លួន មាន​​​​ភាព​មិន​ពិត មិន​ខុស​គ្នា​នឹង​​​​អ្វី​ដែល​ម៉ៅ ហាជី ​​​​​​​ចេញ​មុខ​​បញ្ជាក់​។ លោក​​សម្ដែង​​​ការ​សោក​ស្ដាយចំពោះ​​​ការ​​​​​​​ចែក​ចាយ​​​ដំណឹង​​នាំ​ឲ្យ​មាន​រឿង​ភ្ញាក់​ផ្អើល​នោះ ប៉ុន្តែ​ក៏​​ថា​មក​ពី​ឃើញ​ការ​បង្ហោះ​ហាក់​ដូច​ជា​មាន​ការ​ពិត​ធ្វើ​ឲ្យ​​​​ស្មាន​ថា​មែន​ទែន ហើយ​ក៏​បង្ហោះសារ​អបអរ​សាទរ។ លោក​និយាយ​ថា​៖ “​​ខ្ញុំ​​​គិត​ថា​ខ្ញុំ​​​​ចែក​ចាយ​ព័ត៌មាន​​ហ្នឹង​​ខុស​ ​ព្រោះ​​កន្លង​មក​ខ្ញុំ​អត់​ដែល​ឮ​អ្នក​ណា​ម្នាក់​នៅ​ថោន ​​​​​​​​​​បញ្ជាក់​ថា​​​​​​​ហាជី គាត់​មាន​កុង​ត្រា ឬ​ចូល​ថោន​​មែន​ទេ គឺ​​​​​​​​ទាំង​ខ្ញុំ​ទាំ​ងអស់ ​ឃើញតែ​ពី​ហ្វេសប៊ុក​ហ្នឹង​!”។ យ៉ាង​ណា​​ក៏​ដោយ លោក​ហាក់​ស្ទាក់​ស្ទើរ​បកស្រាយ​នៅពេល​ដែលសួរថា​​​​​​​​​​​​ដំណឹងដែល​លោក​ចែក​ចាយ​នោះ គឺ​ចេញ​ប្រភព​ចេញ​ពី​​​គណនី​ផ្លូវ​ការ​របស់​ផលិតកម្មថោន។ លោក​និយាយ​ថា​៖ “​​​កាល​ហ្នឹង​​​​​ហ្វេសប៊ុក​ថោន​បង្ហោះ​មែន ប៉ុន្តែ​​​ខ្ញុំ​មិន​ដឹង​ថា​គាត់​បាន​ព័ត៌មាន​មក​ពី​ណា​ទេក៏​ចេះ​តែ​ចែក​ចាយ​ទៅ ​​​​ព្រោះ​ខ្ញុំ​​ស្រឡាញ់​សំឡេង​គាត់​​​ដូច​​​​គេ​​​ពេញ​ចិត្ត​គាត់​ដែរ​ហ្នឹង ​អញ្ចឹង​​​​​​​​ខ្ញុំ​​​​អត់​ដឹង​ថា​ខាង​ណា​ខុស​ទេ ប៉ុន្តែ​​​​សម្រាប់​ខ្ញុំ​គឺ​​​​​​​​​​​ចែក​ចាយ​ពី​គេ​ទេ​ គឺ​ប្រហែល​ជា​​​​អត់​មែន​ហ្នឹង​!”។ ការ​លើក​ឡើង​របស់​​លោក​មាស សុខ រតនៈ និង​លោក​សុគន្ធ ថេរ៉ាយុ ​មាន​ភាព​ស្រប​គ្នា​នឹង​ការ​បញ្ជាក់​​​​របស់​លោក​ម៉ៅ ហាជី។ ​ លោក​ មាស រិទ្ធី អគ្គ​នាយក​រង​ហង្ស​មាសបាន​អះ​អាង​ថា​ទោះ​ជា​​​​​​លោក​ហាជីនិង​ផលិតកម្មថោន​​បញ្ជាក់​រួម​គ្នា​ថា​​​​​មិន​មា​ន​កុង​ត្រា ប៉ុន្តែ​​​​​​ចំណាត់​ការ​ប្ដឹង​ផ្ដល់​គឺ​​មេធាវី​របស់​ខ្លួន​នៅ​​តែ​បាន​បន្ត​ដំណើរ​ ដរាប​ណា​លោក​ ម៉ៅ ហាជី ​មិនព្រម​​​ចេញ​មុខ​​​​មក​បកស្រាយ​​ដោយ​ផ្ទាល់​​មាត់​​។ ​​ ចំពោះ​​ការ​ករណី​នេះ វីអូឌីមិនទាន់អាចសុំការបកស្រាយបន្ថែមពី​លោក ​ម៉ៅ ហាជី បាននៅឡើយទេ។ ប៉ុន្តែ​​ក្នុង​ពេល​​​សម្ភាសន៍​ជា​មួយ​VODកាលពីកន្លងទៅ លោក​បាន​ថ្លែង​ថា​លោក​មិន​មាន​​​​​​​​​​ចំណាត់ការ​ណា​មួយ​ត្រូវ​បង្ហាញខ្លួន​​​ចរចាឬ​​​​​​បក​ស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ហង្ស​​មាស​នោះ​ទេ ដោយ​សារ​តែ​​​លោក​មិន​បាន​ខុស​។ ​ជា​មួយ​គ្នា​នោះ​​លោក​ក៏​បាន​​បញ្ជាក់​ថា​ខ្លួន​​​ក៏​មាន​​មេធាវី​​​ចាំ​ទប់​ចំពោះ​​បណ្ដឹង​​​​ដ៏ចម្រូង​ចម្រាសនេះ​ផងដែរ។ ​​លោក​​​បញ្ជាក់​នា​ពេល​នោះ​ថា​​៖ “​បើ​គាត់​​​​កោះ​ហៅខ្ញុំ​ មាន​អី​ខ្ញុំមាន​មេធាវី​ចាំ​ដោះស្រាយ​តើ គឺ​​អត់​មាន​​ទៅ​ចូល​ខ្លួនសារភាព​​អី​ទេ…ចំណែក​ថោន​ខ្ញុំ​អត់​មាន​ឲ្យ​កំហុស​​គាត់​ទេ ព្រោះ​ខ្ញុំ​ដូច​ជា​មិន​សូវ​ជឿ​សោះ​អារឿង​​ផុស​​លើ​ហ្វេសប៊ុក​អី​ហ្នឹង!”។ ​ ​ លោក​មាស រិទ្ធី បញ្ជាក់​​ថា​​​​ការ​រៀប​ចំ​មេធាវី​របស់​​លោក​ម៉ៅ ហាជី គឺ​ជា​សិទ្ធិ​របស់​លោក ប៉ុន្តែ​ហង្ស​មាស​​អត់​មាន​គម្រោង​ដក​ចោល​ពាក្យ​បណ្ដឹង​នៅ​ឡើយ​ទេ លើក​លែង​តែ​ខាង​​​​​​មេធាវីនិង​មន្ត្រី​​ហង្ស​មាស​​​មាន​ការ​ពិក្សា​ណា​មួយ​​ក្នុង​ពេល​​បន្ទាប់​៕  អានអត្ថបទ៖ ម៉ៅ ហា​ជី ចោទ​ហង្ស​មាសថា​​បង្ខូច​កិត្តិយស​របស់​ខ្លួន​  សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
​ក្រសួង​វប្បធម៌ ចេញ​បញ្ញត្តិសម្រាប់​ការ​​ផលិតភាព​យន្ត

ថ្ងៃចន្ទ ទី7 ធ្នូ 2015, 07:51 AM

នៅ​ក្នុងសិក្ខាសាលា​ស្ដីពី​ការ​កសាងសមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​​​​វិស័យ​ផលិតភាព​យន្ត ​កាល​ពី​ថ្ងៃ​ទី​​​​​​​៦ ​ខែ​ធ្នូ​​​​ ឆ្នាំ​​២០១៥ ​មន្ត្រី​ជាន់​ខ្ពស់​​​​​របស់​នាយកដ្ឋាន​ភាព​​យន្តនិង​​ក្រសួង​វប្បធម៌បានឲ្យ​ដឹង​ថាក្រសួង​សម្រេច​​រឹត​ត្បិត​​ការ​ផលិតភា​ព​យន្ត​ចាប់​ពី​ពេល​​នេះ​តទៅ ដោយ​​​​​មិន​អនុញ្ញាត​​ឲ្យ​រឿងទាំង​ឡាយ​ដែល​មិន​យក​​​អត្ថបទភាព​យន្ត​ និង​ប៉ារ៉ូល​​តួ​អង្គមក​ឆ្លង​ជា​​​មុន អាច​​ដាក់​បញ្ចាំង​​ក្រោយ​ពេល​ថត​ចប់​នោះ​ឡើយ​។ ​​ក្រសួង​ក៏​​ប្រកាស​​បង្កើត​​ឲ្យ​មាន​គណៈកម្មការ​វាយ​តម្លៃ​​​​អត្ថបទភាព​យន្ត​ ​និង​​ប្រកាស​​​​កំណត់​យក​​​អ្នក​ដឹក​នាំ​សម្ដែង​​​មួយ​ក្រុម ​​​​ហើយ​លុះ​ត្រា​តែ​ភាព​យន្តទាំង​នោះ​​ត្រូវ​បាន​​ដឹក​នាំ​សម្ដែង​ដោយ​​ផលិតករ​​​អាជីព​ដែល​បាន​កំណត់​ទុក ទើប​អនុញ្ញាតឲ្យ​​ចរាចរណ៍ដាក់​បញ្ចាំង​​​​​​​​នៅ​លើ​ទីផ្សារ។ លោក​​​​​ ស៊ិន ចន្ទ​​សាយ៉ា ​​​​ប្រធាន​នាយកដ្ឋាន​សិល្បៈភាព​យន្ត និង​​​ផ្សព្វ​ផ្សាយ​វប្បធម៌របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​​​​​​​អះ​អាង​ថាចាប់​ពី​បញ្ចប់​​សិក្ខាសាលា​​ជា​មួយ​ម្ចាស់​ផលិតកម្មនិង​​​​ផលិតភាព​យន្ត​នេះ​តទៅ ក្រសួង​នឹង​មិន​អនុញ្ញាត​​ឲ្យ​រឿង​ណា​មួយ​ដែល​មិន​យក​​​អត្ថបទភាពយន្ត​មក​ឆ្លង​​​​​​​ក្រសួង​មុនពេល​ថត បាន​ដាក់​បញ្ចាំង​​ខ្សែ​រឿង​របស់​ខ្លួន​ក្រោយ​ពេល​ថត​ចប់​នោះ​ទេ ​​ដោយ​លោក​ថា​ជា​ការ​​​ការពារ​កុំ​​ឲ្យ​​​​​​​មាន​ការសម្រេច​កាត់​ចោល​​ឈុត​ណា​មួយដែល​​​​​រុញ​ឲ្យ​ផលិត​​​ខាត​បង់​​​។ ​លោក​​មាន​ប្រសាសន៍​ថា៖ “ឥឡូវ​នេះ​​​យើង​ឃើញ​​ហើយ​ថា​​ឲ្យ​​ពួកគាត់​​ចង់​ផលិតភាព​យន្ត ហើយ​ចេះ​​ដឹក​តិច​តួច គឺ​គាត់​ថត​បាន​ភ្លាម ព្រោះ​តែ​ក្រសួង​បិទ​​​ភ្នែក​​​ឲ្យ​បញ្ចាំង​​ហើយ​រោង​ក៏​ទទួល​! គឺ​អ៊ីចឹងៗ បាន​ជា​​ភាព​យន្ត​យើង​ធ្លាក់​ទឹក តែ​ឥឡូវ​​​​​​​អត់​អាច​​ទៅ​អ៊ីចឹង​​បាន​ទៀត​​ទេ គឺ​​​នាយក​ដ្ឋាន និង​​ក្រសួងនឹង​កំណត់​​ឲ្យ​​​​រឿង​ទាំង​អស់​មុន​នឹង​ចេញ​ថត ត្រូវ​តែ​យក​សាច់​រឿង​មក​ឆ្លង កន្លែង​ណា​​​​ត្រូវកែ​​ៗ កន្លែង​ណា​ត្រូវ​លុប​ៗ ​កុំ​​ឲ្យ​ពួក​គាត់​​​​ពិបាក​​​​ថត​​​​​អស់​ម៉ា-គនរហើយ​មក​កាត់​ប្លង់គាត់​ចោល ​ហើយ​​​ចំពោះ​រឿងដែល​យើង​ទទួល​ស្គាល់ ក៏ត្រូវតែ​ដឹក​ដោយ​​​​អ្នកដឹក​អាជីព​ទៀត ​គឺ​អត់​ចេះ​តែ​តាំង​ខ្លួន​​​ថា​​​អ្នក​​ដឹក ហើយ​ធ្វើ​រឿង​​​​ប៉ាតណាប៉ាតណី​ទៀត​ទេ​”។ ​ យ៉ាង​ណា​ក៏​ដោយ លោក​ថា​​​មិន​តម្រូវ​​ឲ្យ​មាន​​គណៈកម្មការ​​​​វាយ​តម្លៃ​​ជា​ក្រុម​ក្នុង​ការ​​​​​ពិភាក្សា​​​​ឆ្លងសាច់​​​រឿងនាំ​ឲ្យ​ខាត​​ពេល​យូរ​​​​​​ រាំង​ស្ទះ​ដល់​​​​ការ​ចេញ​ថត​របស់​​​​​​​ផលិតកម្ម​នោះ​ទេ ដោយ​គ្រាន់​តែ​​​​​ទាម​ទារ​ឲ្យ​​ខ្សែ​រឿង​ទាំង​នោះ ត្រូវ​​​​​តែ​​ចូល​រួម​ពិភាក្សា​ជា​មួយ​​​​អ្នក​ណា​ម្នាក់​ដែល​ក្រសួង​ទទួល​ស្គាល់​ថា​​មាន​សមត្ថភាព​​អាច​វាយ​តម្លៃ​បាន ​ហើយ​​​ក្រសួង​នឹង​​​​​​​សម្រេច​​​ឲ្យ​បាន​​​​លឿន​​ៗ​​​​​ចុង​ក្រោយគឺ​ជា​ការ​ស្រេច​​។ លោក​មាន​ប្រសាសន៍​ថា​៖ “​​​ក្រសួង​ក៏​អត់​មាន​​កញ្ចប់​(ថវិកា)​សម្រាប់​បង្កើត​​គណៈ​កម្មការ​ឲ្យ​​មក​​​វាយ​តម្លៃ​​ជា​ក្រុម​ៗ​ដូច​​​​​កំពុងធ្វើ​សិក្ខាសាលា​ហ្នឹង​ទេ ប៉ុន្តែ​​ក្រសួង​នឹង​កំណត់​ថា​អ្នកណា​ខ្លះ​ដែល​​​មាន​សមត្ថភាព​​​ធ្វើ​គណៈ​កម្មការ​វាយ​តម្លៃ​រឿង​បាន អ្នកខ្លះ​​​​អាច​​​​ដឹក​រឿង​​ឲ្យ​មាន​គុណភាព​បាន អ៊ីចឹង​​​ម្ចាស់​ផលិតកម្ម​នីមួយ​ៗ គ្រាន់​តែ​​​​​យក​រឿង​ខ្លួន​ឯង​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​​​​​ពួក​គាត់ ហើយ​​​​​​​​​ត្រូវ​ជ្រើស​អ្នក​ដឹក​​​​​ដែល​ក្រសួង​​​ទទួល​ស្គាល់​ទៅ គឺ​រឿង​របស់​គាត់​នឹង​​ដាក់​បញ្ចាំង​បាន​ហើយ គឺមិន​បាច់​ដល់​ថ្នាក់​គណៈកម្មការ​ទាំង​អស់ពិភាក្សា​​រួម​គ្នា​ទេ ព្រោះ​​​អ្នកជំនាញ​របស់​យើង​ម្នាក់​ៗ​សុទ្ធ​តែ​​​រវល់​!”។ លោក​ថា​វិធានការ​នេះនឹង​​រុញ​​ឲ្យ​ផលិតករ​ភាព​យន្តដែល​ចូលចិត្ត​​ថត​​​​​​​​​​​​​រឿង​បែប​​កំប្លែង​​​​​​​​លើ​ឆាក ដែល​លោក​ចាត់ទុក​ថា​មិន​មាន​ក្បួន​ខ្នាត​ភាព​យន្ត ព្រោះ​តែ​តួ​​សម្ដែង​​​​ដោយ​គ្មានប៉ារ៉ូលនិង​គ្មាន​អ្នក​ដឹក​នោះបាត់​​​បង់​សកម្មភាព​។ ​លោក​​បញ្ជាក់​ថា​៖ “​ខ្ញុំ​ទទួល​ស្គាល់​ថា​រឿង​​​​​​​បែប​កំប្លែង​ឥឡូវ​​​មាន​​​អ្នក​មើល​ច្រើន ប៉ុន្តែ​យើង​អត់​​អាច​ឲ្យ​រឿង​ទាំង​នោះ​សម្លាប់​ភាព​យន្ត​យើង​​​​​​​​​​​បន្តិច​ម្ដង​ៗ​បាន​ទេ ព្រោះ​រឿងទាំង​​ហ្នឹង​​​វា​អត់​មាន​ក្បួន​ខ្នាត​ភាពយន្ត ​​​​​​​​​​តើ​​យើង​​អាច​បន្ត​​ឲ្យ​​រឿងដែល​​គ្រាន់​តែ​ដាក់​កាមេរ៉ា​​២​បី​​ចោល ​​អត់​​​បាច់​មាន​អ្នក​ដឹក ​ហើយ​បណ្ដោយ​​​​​ឲ្យតួ​​និយាយ​ប៉ាត​ណាប៉ាតណី​លេង​ប៉ាតណាប៉ាតណី ​ហើយ​យក​កាត់​ត​​​ធ្វើ​ជា​ភាព​យន្ត​​អ៊ីចឹង​បាន​ទៀត​ទេ អត់​ទេ​​​ត្រូវតែកែ​ទម្រង់​​!”។ លោក​​​​​ ស៊ិន ចន្ទ​​សាយ៉ា ​​​​ប្រធាន​នាយកដ្ឋាន​សិល្បៈភាព​យន្ត និង​​​ផ្សព្វ​ផ្សាយ​វប្បធម៌របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ យោង​តាម​​​​ការ​ប្រជុំ​ពិភាក្សា ​​​​​មុន​ការ​សម្រេច​ឲ្យ​មាន​ការ​ដាក់​កំហិត​ខាង​លើ ​គេឃើញ​មាន​ការ​​​​កំណត់​​ឲ្យ​ផលិតករ ​ម្ចាស់​ភាព​យន្តនិង​តួ​សម្ដែង​​ដែល​បាន​ចូល​រួមជជែក​ដេញ​ដោល​គ្នា។ ក្នុង​នោះ​ក៏​មាន​ការ​​លើក​ដៃ​​ឯកភាព​​​​​ក្នុង​ចំនួនភាគ​ច្រើន​​​​​ផងដែរមុន​នឹង​​លោក ​ស៊ិន ចន្ទសាយ៉ា ​​កំណត់​យក​​​​លក្ខខណ្ឌ​នោះ ដើម្បី​អនុវត្ត​​ក្រោយ​ការ​ប្រកាស​នោះ​ត​ទៅ​។ លោក ​​ថៃ នរៈសត្យា ​រដ្ឋលេខាធិការ​ក្រសួង​​វប្បធម៌ និង​វិចិត្រ​​សិល្បៈ ​បាន​​អះ​អាង​ថាការ​ឯកភាព​របស់​អង្គសិក្ខាសាលា​​ដែល​តម្រូវ​ឲ្យ​ក្រសួង​កំណត់​ឲ្យ​​​ម្ចាស់​ផលិតកម្ម​យក​រឿង​សាច់​រឿងនិង​ប៉ារ៉ូល​តួ​​​មក​​​​​​​​ឆ្លងជាមុន មុន​ពេល​ចេញ​ថតគឺ​ជា​​កាត់​បន្ថយ​នូវ​ហានិភ័យ​​​របស់​ផលិតករ​​​ក្នុង​ពេល​ដាក់​បញ្ចាំង​។ ក្នុង​នោះ​វិធានការ​កំណត់​ឲ្យ​ខ្សែ​រឿង​ទាំង​អស់ ​ត្រូវ​តែ​មាន​​អ្នក​ដឹក​អាជីព​ដែល​ទទួល​ស្គាល់​​ដោយ​​​​​​ក្រសួង និង​វិស័យ​ឯកជន ក៏ជា​ហេតុ​ផល​ជួយ​​ឲ្យ​​​​​​ស្នាដៃ​ដែល​បាន​ផលិតឡើង​មិន​ភ័យ​រឿង​ការ​រិះ​គន់​​​​​​​​ផងដែរ។ លោ​កថា​ម្ចាស់​ផលិតកម្មដាច់ខាតត្រូវតែ​​អនុវត្តវិធានការ​នេះ ដើម្បី​ជួយ​​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឧស្សាហកម្មភាព​យន្ត​នៅ​កម្ពុជា​។ ក្នុង​នោះ​ វា​ក៏ជា​​​ហេតុ​ផល​​​​​​​​​​​​​​ដើម្បី​​ឲ្យ​ស្នាដៃ​ខ្មែរ​ទទួល​បាន​នូវ​ការ​គាំទ្រ ​ដោយ​មិន​ចាំ​បាច់​​មាន​ការ​​​គាប​សង្កត់​ណា​មួយ​ពី​ស្ថាប័ន​ជាតិ ដើម្បី​​ឲ្យ​ខ្មែរ​​​ទស្សនា​​រឿង​ខ្មែរ​ខ្លួនឯង​នោះ​ផងដែរ។ អានអត្ថបទ...  ​រឿង​`«​ភូមិ​អត់​មនុស្ស​» វគ្គ​ទី​២​ប្រកាស​ថត​ក្រោម​ចំណងជើង​ថ្មី​   ម៉ៅ ហា​ជី ចោទ​ហង្ស​មាសថា​​បង្ខូច​កិត្តិយស​របស់​ខ្លួន​   ​ហង្ស​មាសសម្រេច​ប្ដឹង​​​ ​ម៉ៅ ហាជី ទៅតុលាការ​   មន្ត្រីជំនាញ​រិះ​គន់​​​​​​​ការ​​​ផលិតភាព​យន្តបែបកំប្លុកកំប្លែង​​​​បច្ចុប្ប​ន្ន  លោក ​ស៊ិន ច័ន្ទ​សាយ៉ា ​​អះ​អាងថាលោក​នឹង​ធ្វើ​ឲ្យ​​​​មាន​ប្រសិទ្ធភាព​ចំពោះ​​​​​​​​​លទ្ធផល​នៃ​អង្គ​ប្រជុំ​ដ៏​សំខាន់​នេះ​។ លោកថា​ក្នុង​​ឆ្នាំ​​២០១៥​នេះ ​ភាពយន្ត​ខ្មែរដែល​បាន​ផលិត​ឡើង​​​មាន​​​​​ប្រមាណ​​​៥០​រឿង ​ប៉ុន្តែ​មាន​រឿង​តិច​ណាស់ដែល​ត្រូវ​តាម​ក្បួន​​ខ្នាត​របស់​ភាព​យន្ត ទើប​​​​​ក្នុង​​​​​​​​​​​​មហោស្រព​ភាព​យន្ត​លើក​ទី​៤ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​​១០ ធ្នូ​នេះ ​គឺ​ដាច់​ខាត​ត្រូវ​ធ្វើ​​ឲ្យសម្រេច​នូវ​ការ​រឹត​ត្បិត​​​​​ចំពោះ​ការ​ផលិត​ភាព​យន្ត​​។ ​លោក​​​រំពឹង​ថា​វិធានការនេះ ក៏​នឹង​​រឹត​ត្បិត​ចំពោះ​ភាព​យន្ត​ភាគ​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ ​​​ដើម្បី​​​កុំ​ឲ្យ​មាន​ការ​រិះ​គន់​​​​នៅ​ពេល​​ការ​បញ្ចាំង​រឿង​ក្នុង​ម៉ោង​មាសត្រូវ​បាន​កំណត់​៕ សរសេរមកកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
​រឿង​`«​ភូមិ​អត់​មនុស្ស​» វគ្គ​ទី​២​ប្រកាស​ថត​ក្រោម​ចំណងជើង​ថ្មី​

ថ្ងៃសុក្រ ទី4 ធ្នូ 2015, 09:41 AM

​បន្ទាប់ពី​បាន​កើប​ប្រាក់​បាន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ពី​ការ​ដាក់​បញ្ចាំង​រឿង «​ភូមិ​អត់​មនុស្ស​» នា​ពេលកន្លងមក ផលិតករ​រឿងនេះ​បានសម្រេច​ចុះ​ថត​រឿងនេះ​ក្នុង​វគ្គ​ទី​២​បន្តទៀត ដោយ​ទើបនឹង​បាន​ក្រុង​ពាលី​កាលពី​ពេល​ថ្មីៗ​។ យ៉ាងណាក៏ដោយ ផលិតកម្ម Red Picture មិន​ប្រើ​ចំណងជើង​ថា «​ភូមិ​អត់​មនុស្ស​វគ្គ​២»​នោះទេ តែ​បាន​ប្រើ​ចំណងជើង​ថ្មី​ថា «​ទង់​ព្រលឹង​» វិញ បើទោះជា​សាច់រឿង​ទាំង​ពីរ​គឺ​ប្រទាក់ក្រឡា​គ្នា​សុទ្ធសាធ​ដោយ​សូម្បី​តែ​តួអង្គ​ក៏​ដដែល​។​ ​លោក ឌៀប សុវណ្ណ​ដា​រ៉ា ចាងហ្វាង​ផលិតកម្ម Red Picture បាន​អះអាង​ថា សាច់រឿង «​ទង់​ព្រលឹង​» គឺជា​រឿង​ដែល​មាន​ឈុត​ឆាក​ត​គ្នា​បន្ទាប់ពី​រឿង «​ភូមិ​អត់​មនុស្ស​» សុទ្ធសាធ ដោយ​គ្រាន់តែ​ប្ដូរ​ទំនាស់​បញ្ហា  ក្រោយ​ពេល​អ្នក​ភូមិ​ត្រឡប់​មក​រស់នៅ​ក្នុងភូមិ​របស់​ខ្លួន​វិញ ព្រោះតែ​មាន​បញ្ហា​ខ្មោច​ព្រាយ​ដែល​បាន​បង្ហាញ​នៅក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» នោះ​តែប៉ុណ្ណោះ​។ លោក​ថា តួអង្គ​នៅក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» ត្រូវ​អញ្ជើញ​ឲ្យមក​សម្ដែង​ឡើង​វិញ​ទាំងអ​ស់ លើកលែង​តែ​តួអង្គ​ណា​ដែល​ក្នុង​រឿង​មុន​ត្រូវ​កំណត់​ឲ្យស្លាប់ ឬ​ធីប​ចោល​តែ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ លោក​ប​បន្តថា សម្រាប់​លោក ប៉ែន ចំ​រ៉ុង ដែល​ជា​តួ​សំខាន់​ម្នាក់​ក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» ក៏​មិន​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង​វគ្គ​២​នេះ​ផង​ដែរ ដោយសារតែ​លោក​ជាប់​មាន​ភារៈ​មិន​អាច​ទទួល​ថត​បាន ដែល​តម្រូវ​ឲ្យ​សាច់​រឿង​ថ្មី​ត្រូវ​ធីប​តួអង្គ​លោក​ចោល ហើយ​រំលេច​ទំនាស់​បញ្ហា​ថ្មី​ទាក់ទង​នឹង​តួអង្គ​ផ្សេង​ជំនួស​វិញ​។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To