ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

ម៉ៅ ហា​ជី ចោទ​ហង្ស​មាសថា​​បង្ខូច​កិត្តិយស​របស់​ខ្លួន​

ថ្ងៃពុធ ទី2 ធ្នូ 2015, 10:05 PM, (6)

​ក្រោយ​ការប្រកាស​ពី​មន្ត្រី​ទូរទស្សន៍​ហង្ស​មាស​ថា​បាន​ដាក់​ពាក្យបណ្ដឹង​តាមរយៈ​មេធាវី​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី​Cambodian Idol លោក ម៉ៅ ហា​ជី បាន​ចេញ​មុខ​ប្រកាស​ភ្លាមៗ​ថា អ្វី​ដែល​ហង្ស​មាស​បង្កឡើង​គឺជា​ការ​បង្ខូច​កិត្តិយស និង​រំលោភ​លើ​ខ្លួន​ទាំង​ស្រុង​។ ជាមួយគ្នា​នោះ លោក​ក៏​ប្រកាស​ថា​មិន​ខ្លាច​ចំពោះ​ចំណាត់ការ​ណាមួយ​របស់​ហង្ស​មាស និង​មិន​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​ចូល​ខ្លួន​ដោះស្រាយ​នោះ​ឡើយ​។ ​ឆ្លើយឆ្លង​ជាមួយ​ភ្នាក់ងារ​VOD រយៈពេល​ជាង​៨​នាទី លោក ម៉ៅ ហា​ជី បាន​អះអាង​ថា អ្វី​ដែល​ហង្ស​មាស​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​គឺ​លោកមិ​ន​បានដឹងខ្លួន​ណាមួយ​នោះ​ទេ​។ លោក​ថ្លែង​ប្រាប់​ថា​៖ “​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ខ្ញុំ​រវល់​នៅតាម​ខេត្ត​រហូត​គឺ​អត់​មាន​ដឹង​រឿង​អី​ទេ​។ ប្រហែល​កន្លះ​ខែ​មុន ខ្ញុំ​ឃើញ​ពូ​រិទ្ធី​គាត់​ប្រកាស​ឲ្យ​ខ្ញុំ​ចូល​ខ្លួន​ទៅ​ដោះស្រាយ ហើយ​ថា​ដោះស្រាយ​រឿង​អី​ទេ បើ​ខ្ញុំ​អត់​មាន​បាន​ធ្វើ​អី​ខុស​ផង ដល់​មុននេះ​ទៀត​ឮថា​ខាង​ហង្ស​មាស​ប្ដឹង​ខ្ញុំ ខ្ញុំ​ថា​ប្ដឹង​រឿង​អី បើ​ខ្ញុំ​អត់​មាន​ដឹង​អី​ផង​ហ្នឹង​”​។

[អានបន្ត]
​ហង្ស​មាសសម្រេច​ប្ដឹង​​​ ​ម៉ៅ ហាជី ទៅតុលាការ​

ថ្ងៃពុធ ទី2 ធ្នូ 2015, 07:56 AM, (2)

ខណៈដែល ម៉ៅ ហាជី នៅ​តែ​មិន​ព្រម​​ចូលខ្លួន​ដោះ​ស្រាយ ​​​​​តំណាង​របស់​ហង្ស​មាស​បាន​អះ​អាងថា​​​​​​​​​​ខ្លួន​បាន​​ដាក់​ពាក្យបណ្ដឹង​​តាម​រយៈ​មេធាវី​ទៅ​កាន់សាលាដំបូងរាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​​សុំ​ឲ្យ​​តុលាការ​​​​កោះ​ហៅ​​​​​​​​​​​​​​​​​​​​​​​​​​បេក្ខជន​​​​​​​​​​​​​​​​រូប​នេះ​ឲ្យ​មក​​ទទួល​ខុស​ត្រូវ​​ចំពោះ​​កំហុស​ឆ្គង​របស់​ខ្លួន​។ មន្ត្រី​​​ហង្ស​មាស​បាន​​អះ​អាងថាហាជីនឹង​​ត្រូវ​​​​​​​​​​​សង​ថ្លៃ​​​ជំងឺ​ចិត្ត​​​ច្រើន​​​​​​ម៉ឺន​ដុល្លារជាថ្នូរ​នឹង​​​​​ការ​​​​​​​​​គេចចេញ​មិន​ព្រម​​​​​​​​ចូល​ខ្លួន​ដោះស្រាយ ​ក្នុង​ពេល​​ហង្ស​មាស​បាន​ទុក​​ឱកាស​​​ឲ្យ​​​​​​​​​​ចូល​​មក​​បក​ស្រាយ​ច្រើន​​​លើក​​រួច​ទៅ​ហើយ​។ លោក​​ មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស ថ្លែង​ប្រាប់​​​​​​ភ្នាក់​ងារ​វីអូឌី(VOD)ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ថាដោយ​សារ​លោក​ ​​​​​ម៉ៅ ហាជី មិន​ចូល​ខ្លួន​​ដោះស្រាយ ពេល​នេះ​​​ហង្ស​មាសបានសម្រេច​​ឲ្យ​​មេធាវី​​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​​​​​​​​តុលា​​ការ​ក្រុង​ភ្នំពេញ​​។ លោក​ថា​​តុលាការនឹង​ចេញ​ដី​កា​កោះ​ហៅ​​បេក្ខជន​រូប​នេះ​​​ក្នុង​ពេល​​ដ៏​ខ្លី ហើយ​​បើ​នៅ​តែ​មិនព្រម​​ចូ​ល​ខ្លួន​ដូច​អ្វីដែល​ខាង​ហង្សមាស​ព្យាយាម​​​​ទាក់ទង​​​​ទៅ​មិន​បាន​សម្រេច​ទៀត​នោះគឺ​ចំណាត់​ការ​ចុង​ក្រោយ​នឹង​ចុះ​ចាប់​ខ្លួន​តែ​ម្ដង​​។ ​លោក​​ថា​​​​​​​​នៅ​ក្នុង​បណ្ដឹង​នោះ ហង្សមាស​បាន​​​កំណត់​​​​​លើ​​​​​​​​​​​​​ការ​ទាម​ទារ​​ឲ្យម៉ៅ ហាជី ​​​ដោះ​ស្រាយ​​​​បទ​ល្មើសទៅ​លើ​​​​Cambodian Idol​ ដោយកំណត់​​ឲ្យ​​​សង​ជំងឺ​ចិត្ត​​​​​​​​​​​​​។ លោក​និយាយ​ថា​៖ “​​​​​​​​​​យើង​ទុក​ពេល​​ឲ្យ​គាត់​ច្រើន​ថ្ងៃ​ហើយ ​ ប៉ុន្តែ​លទ្ធផល​ហាជី​​​នៅ​តែ​បិទទូរស័ព្ទ ហើយ​បើ​លើកទូរស័ព្ទ​​គឺ​គ្រាន់​តែ​ដឹង​ថា​ហង្ស​មាស​បិទ​ចោល​តែម្ដង ​ឥឡូវ​​​​​​យើង​អត់​​​​ទុក​​​​អញ្ចឹង​ទៀតទេ គឺ​​ហង្ស​មាសបាន​ដាក់​ពាក្យ​បណ្ដឹង​ហើយ ​ដោយ​​​​ស្នើ​​​ឲ្យ​​តុលា​​ការ​អនុវត្ត​​​ដីកាកោះ​ហៅ ឬ​ចុះ​ចាប់​ខ្លួន​​​​​​ដើម្បី​​​​​ឲ្យ​មក​​​ដោះ​ស្រាយតែ​ម្ដង ​​​​អត់ទុក​​​​​រឿង​​អញ្ចឹង​កើត​ទេ​!”។ លោកបន្ត​​​​​​​ថា​លោក​ម៉ៅ ហាជី ​នឹង​ត្រូវ​កំណត់​​​​ឲ្យ​សង​ជំងឺ​ចិត្ត​​​លើស​ពី​ម៉ឺន​ដុល្លារ ​ប៉ុន្តែ​​គេ​ក៏​អាច​​​​​​​​​​​​​​​​​ទទួល​ឱកាស​រួច​ខ្លួន​ផងដែរ បើ​​​​​​​​គេ​សារភាពបែបណា​​ ធ្វើ​ឲ្យ​​​​លោក អ៊ឹង ឆៃ​ងួន អគ្គនាយក​​​​​ទូរទស្សន៍ហង្ស​មាសមានការ​យោគយល់​​។ ​លោក​​​មាន​ប្រសាសន៍​ថា​៖ “ឥឡូវ​ហ្នឹង​​ ​ហាជីគាត់​ហួស​ពេល​​មក​​សុំ​ទោស ឬ​បក​ស្រាយ​ហើយ គឺ​មាន​តែ​​​​​​​​​ផ្លូវ​មួយ​គត់ត្រូវ​ដោះ​ស្រាយ​​​​​​​​​​សំណងនិង​​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ ប៉ុន្តែ​​យើង​មិន​មែន​ដាច់​អហង្ការទេ បើ​​​​គាត់​​​​​​​​​ពន្យល់​យ៉ាង​មិច ទទួ​លខុស​ត្រូវ​យ៉ាង​ម៉េ​ច ​ឲ្យ​​​​​លោក​អគ្គនាយក​​គាត់អត់​ឱន​​ឲ្យ​បាន ក៏នឹង​​មាន​ផ្លូវដែរ ​ព្រោះ​ហង្ស​មាស​​​អត់​​ចង់​​​​ធ្វើ​បាប ឬ​គាប​សង្កត់គាត់​ទេ ព្រោះ​​​​យើង​ដឹង​ថា​គាត់​​​​​ចេញ​ពី​គ្រួសារ​​​​​​​បែបណា!”។ លោក​ថា​ទង្វើ​​​គេច​​ខ្លួន​​​របស់​ម៉ៅ ហាជី​ គឺ​ជា​​​​​​ហេតុ​​ផលធ្វើ​​ឲ្យ​ហង្ស​មាសឈាន​ដល់​​​​​​​ដាក់​ប្ដឹង​​ ដោយ​លោក​ថា​​​​​បេក្ខជន​រូប​នេះមើល​ស្រាល​ចំពោះ​​​​​​​​​មន្ត្រី​ទាំ​ងអស់​របស់​​ហង្ស​មាស។ លោក​​និយាយ​ថា៖ “មួយ​រយៈហ្នឹង​​ហង្ស​មាស​​​ទុក​​ឱកាស​​ឲ្យ​គាត់​ច្រើន​ហើយ ប្រកាស​​ឲ្យចូលខ្លួន​​​​​​​​​​​​​​​​​​​​ផង ​​​ទាក់​ទង​​ឲ្យ​ចូល​ខ្លួន​ផង ​ប៉ុន្តែ​​ហាជី​នៅ​តែ​​​​​​​​អត់​​ខ្វល់ ​​​ គាត់​ទទួល​ទូរស័ព្ទ​យើង​តែ​ម្ដង​គត់ ​​​ដោយសន្យាថា​មកៗ​ ប៉ុន្តែ​ចុង​ក្រោយ​​​ដ​ល់​ថ្ងៃ​កំណត់គឺ​​ខល​អត់​ចូល ហើយ​ទុក​​ឲ្យ​​​​​ខ្ញុំ ទាំង​មេ​ទាំង​​​​​អី ​នៅ​ចាំ​ឲ្យ​រហង់​​​​!”។ លោក មាស រិទ្ធី និង​លោក ម៉ៅ ហាជី កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក) លោក ​មាស សុខ​រតនៈ ​​​អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​ថោន បាន​​​អះ​អាង​ថា​លោកមិន​ដឹង​រឿង​​​​ផលិតកម្ម​​​លុប​​កុងត្រា​ចោល​ឬ​ត្រូវ​ដោះ​ស្រាយ​​ស្រាយ​បែបណា ​ដើម្បី​​ឲ្យ​​​​​​​​​​​​​​​​លោក​ ហាជី ​​​​​​​បាន​ក្លាយ​ជា​​អ្នក​ចម្រៀង​ពេញ​សិទ្ធិនោះ​ទេ។ លោក​និយាយ​ថា​៖ “ឥឡូវ​ហ្នឹង​ខ្ញុំ​អត់​ដឹង​​​​​រឿង​ហ្នឹង​​ តើ​​​​មេ​​គិត​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​​​​ធម្មតា​បើ​​​​បុគ្គល​​មួយ​បើ​មាន​បញ្ហា​នៅកន្លែង​ចាស់​ គឺ​ទាល់​តែ​​​​ដោះ​ស្រាយ​​ ទើប​​កន្លែង​ថ្មី​គេ​អាច​​ទទួល​យក​បាន​​​!”។ អានអត្ថបទ...  មន្ត្រីជំនាញ​រិះ​គន់​​​​​​​ការ​​​ផលិតភាព​យន្តបែបកំប្លុកកំប្លែង​​​​បច្ចុប្ប​ន្ន   តារា​ល្បីៗ​សិង្ហ​បុរី​មក​ទទួលពាន​នៅ​កម្ពុជា​   ភាពយន្ត​សម្ដែង​ដោយ អម្ព​រ ទេវី និង​ទេព រិន្ទ​ដា​រ៉ូ ត្រូវ​បាន​ប្រមូល​ទិញត្រៀម​ចាក់ផ្សាយ   Angelina Jolie ធ្វើប្រធានគណៈកម្មការកិត្តិយសមហោស្រពភាពយន្តអន្តរជាតិកម្ពុជា  លោក ​មាស រិទ្ធី បាន​អះ​អាង​ថាការ​រលាស់ខ្លួន​របស់​​​ផលិតកម្មថោនគឺ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​បើ​​តាម​គោលការណ៍​​ផលិតកម្ម​ថោនក៏​មាន​បញ្ហា​ផងដែរ បើ​នៅ​តែ​​​​ជម្នះ​យក​​​​ម៉ៅ​ ហាជី ក្នុង​ពេល​កុងត្រា​ជា​មួយ​​កម្មវិធី Cambodian Idol មិន​ទាន់​ចប់​។ កាល​ពី​ល្ងាច​ថ្ងៃ​ទី​​​​​​១ ​​​ធ្នូ ទូរស័ព្ទ​២​ខ្សែ​របស់​​​​លោក​ម៉ៅ ហាជី មិន​អាចទាក់ទងបាន​​​នោះទេ។ ប៉ុន្តែ​​​​យោង​តាមប្រភព​ដែល​បាន​ចុះ​​ផ្សាយ​​​កន្លង​មក ប្រភព​ពី​ម៉ៅ ហាជី ​​ធ្លាប់​​​បាន​​បញ្ជាក់​ថាបេក្ខជន​​​Cambodian Idol រូប​នេះ អត់​ដឹង​ថា​ខ្លួន​ឯង​​បាន​កុង​ត្រា​ជាមួយ​​​កម្មវិធីហើយ​គ្មាន​សិទ្ធិ​​​​​​​ទទួល​យក​កុងត្រា​​​​​​​​​​នៅ​ផលិតកម្ម​ផ្សេង​នោះទេ ទើប​នាំ​​ឲ្យ​គេ​សម្រេច​​ចុះកុង​ត្រា​​​រហូត​ដល់​​​៥​ឆ្នាំ​ជា​មួយ​ថោន ក្រោយ​ពេល​ផលិតកម្មថោន​ផ្ដល់​ឱកាស​ឲ្យ​ច្រៀង​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
មន្ត្រីជំនាញ​រិះ​គន់​​​​​​​ការ​​​ផលិតភាព​យន្តបែបកំប្លុកកំប្លែង​​​​បច្ចុប្ប​ន្ន

ថ្ងៃអង្គារ ទី1 ធ្នូ 2015, 07:32 AM

នៅ​ក្នុងវេទិកា​សន្និសីទ​កាសែត​​​ដើម្បី​​​ត្រៀម​ខ្លួន​​​​​​បើក​ដំណើរ​​​​​​ព្រឹត្តិការណ៍​មហោស្រព​ភាព​យន្ត​​លើក​ទី​៤កាល​ពី​ថ្ងៃ​​​​​​​​៣០ខែ​វិច្ឆិកា ​មន្ត្រី​​ជំនាញ​ជា​គណៈកម្មការ​​​វាយ​តម្លៃ​ភាព​យន្ត​បាន​រិះ​គន់​ចំៗ​ទៅ​លើ​​​​ការ​ផលិត​ភាព​យន្ត​​​​នា​ពេល​បច្ចុ​ប្បន្នរបស់​ផលិតករ​ខ្មែរ។​​​ ជា​​ពិសេស​គឺ​ភាព​យន្ត​​​បែប​កំប្លុក​កំប្លែង ដោយ​​​​​​ក្រុម​មន្ត្រីជំនាញ​បាន​ហៅ​​​​​​ភាព​យន្ត​ទាំង​នោះ​​ថា​​ជោគជ័យ​ដោយ​​ចៃដន្យនិង​​​ព្រមាន​​ថា​នឹង​ធ្វើ​​ឲ្យ​ការ​ផលិតទាំង​​នោះ​​អស់​ផ្លូវ​​​​​​​​​​មិន​យូរ​មិន​ឆាប់ ​បើ​ទោះ​ជា​​ផលិតករដែល​​​​​​​​​​​​អួត​ថា​ងើប​លុយ​ស្រួល​ពី​ការ​ផលិតភាព​​​​​​បែបនោះងាយ​ស្រួល​​កើប​ប្រាក់​ចំណេញ។ លោក ​ស៊ិន ចន្ទ​ឆាយ៉ា ប្រធាន​​​​នាយកដ្ឋាន​​ភាព​យន្តប្រចាំ​​​ក្រសួង​​​វប្បធម៌ ​វិចិត្រ​សិល្បៈ ​​​និង​ជា​សមាជិក​​អចិន្ត្រៃយ៍នៃ​គណៈ​កម្មការ​រៀប​ចំ​​មហោស្រព​ភាព​យន្តជាតិ​លើក​ទី​៤ បាន​រិះ​គន់​ចំ​ៗ​ទៅ​លើ​​​ការ​​ផលិត​ភាព​យន្ត​របស់​ផលិតក​រ​​​​បច្ចុប្បន្ន​ ដោយ​លោក​ថ្លែង​ថា​​​​​​​​វត្តមាន​​​​​ភា​ព​យន្ត​​​កាន់តែ​ច្រើននា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គឺ​មិន​ជួយ​​ឲ្យ​​វិស័យ​ភាព​យន្តខ្មែរ​មាន​សន្ទុះ​​​​​លើ​​ផ្នែក​​​បច្ចេកទេសនិង​​​​​គុណភាព​នោះ​ទេ។ លោក​​បាន​សង្កត់​ធ្ងន់​ភាគ​ច្រើន​​​ទៅ​លើ​​ភាព​យន្ត​ដែល​​ផោ្ត​ត​លើ​ភាព​កំប្លុក​កំប្លែង។ លោក​​​​បញ្ជាក់​ថា​​ទម្រង់សម្ដែង​​របស់​​តួ​​អង្គ​នៅ​ក្នុង​រឿង​ទាំង​នោះគឺ​ផ្ទុយ​​ស្រឡះ​ពី​​ទម្រង់​ភាព​យន្តដែល​មាន​ក្បួន​ខ្នាត​ច្បាស់​លាស់​។ លោក​​មាន​ប្រសាសន៍​ថា៖ “​​​​​​តួ​ឥឡូវ​​សម្ដែង​ប៉ាតណា​ប៉ាតណី ហើយ​បើ​​​​​តួ​អ្នក​កំប្លែង​វិញ គឺ​​​សម្ដែងឬ​និយាយ​អត់​មាន​ប៉ារ៉ូល​ទេ នឹក​ឃើញ​​អី​និយាយ​នឹង ដល់​អញ្ចឹង​​គេ​អត់​ហៅ​ថា​​ភាព​យន្ត​ទេ ព្រោះ​ភាព​យន្ត​គឺ​មាន​ប៉ារ៉ូល​ច្បាស់​លាស់ មាន​ការ​​ដឹក​ច្បាស់​លាស់ ​​​​​មិនមែន​​ពេល​ខុស​​​រក​​​​​​​ប្លង់​​រក​សម្ដី​​​​​​​​​​​អី​​មក​សម្ដែង​ឡើង​វិញ​អត់​បាន​​ដូច​រឿង​​ឥឡូវ​​ទេ​​!”។ ​យ៉ាង​ណា​មិញ លោក​បាន​​​​​​​សម្ដែង​ការ​កោតសរសើរ​ចំពោះ​​​រឿង​​​​​មួយ​ចំនួន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើគុណភាព ​បើ​ទោះជា​​​​​​ទីផ្សារ​តម្រូវ​ការ​ហាក់​​ចាញ់​រឿង​ដែល​​ផលិត​​បែប​កំប្លុក​កំប្លែង ដែល​លោក​​ហៅ​ថា​​ជា​រឿង​​​​​មិនត្រូវ​ស្ដង់​ដារ​នោះ​ក៏​ដោយ​។ ​ក្រៅ​ពី​ចំណុច​​តួ​សម្ដែង លោក​ថា​​​បញ្ហា​​ពន្លឺ បច្ចេកទេស​សំឡេង បច្ចេកទេស​ប្លង់ ក៏​​​​សឹង​នឹង​មាន​បញ្ហា​​​ភាគ​ច្រើន​នៅ​ក្នុង​ខ្សែ​រឿង​ភាគ​ច្រើន​នោះ​ដែរ ទើប​​ធ្វើ​​ឲ្យ​​វិស័យ​ភាព​យន្ត​ខ្មែរ​នៅ​តែ​មាន​កម្រិត។ លោក​ថា​​​​​​ភាព​យន្ត​​បច្ចុប្បន្ន មាន​ការ​ផលិត​ច្រើន ​​​ប៉ុន្តែ​​បើ​​​ឲ្យ​ត្រូវ​កម្រិតដែល​អាច​ទទួល​យក​បាន គឺ​មាន​ចំនួន​តិច​ណាស់​។ លោក​បន្ថែម​ថា​គណៈកម្មការ​របស់​លោក ​​​​រក​​ឃើញ​តែ​រឿង​​ចំនួន​​៨​ប៉ុណ្ណោះ ដែល​​អាច​​ចូល​ប្រកួត​ប្រជែង​​នៅ​ក្នុង​មហោស្រព​ភាព​យន្ត​លើក​ទី​​៤ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​​​​៤ ដល់​ថ្ងៃ​ទី​​​១០ខែ​ធ្នូ​នោះ​។ ​លោក​ថា​​បរិបទ​ឥឡូវ​នេះ ​ប្រទេស​កម្ពុជា​មាន​​​​​​រោង​កុន​ល្អ មាន​ទស្សនិកជន ប៉ុន្តែការ​ផលិត​រឿង​គឺ​ល្អ​ភាគ​តិច​បំផុត ទើប​ពលរដ្ឋ​កម្ពុជា​បាន​ងាក​ទៅ​គាំទ្រ​​​​ខ្សែ​រឿង​បរទេសមិន​ថា​នៅ​​​តាម​រោង​កុននិង​តាម​កញ្ចក់​ទូរទស្សន៍​។ លោក​​ព្រមានចំពោះ​​ភាព​យន្ត​ដែល​​ផ្ដោត​​ទៅ​លើ​​​ភាព​កំប្លុក​កំប្លែង ​ហើយ​​​​​​​​​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ប៉ារ៉ូល បញ្ហា​​​​ប្លង់និង​​​​​​​ទម្រង់​​ស្ដង់​ដារ​​​​​​​របស់​ភាព​យន្ត ថា​​​​នឹង​ធ្វើ​​ឲ្យ​​អ្នកទស្សនា​​​​បាត់​បង់​ការគាំទ្រ​ នៅ​ពេល​អ្នក​និយម​ភាព​យន្ត​​​​​​ក្នុង​ស្រុកកាន់​តែ​ឃើញ​ពីគុណភាព​​​​របស់​ភាព​យន្ត​​​​បរ​ទេស​ក្នុង​ពេល​ប​ន្ត​បន្ទាប់​។ លោក​ទទួល​ស្គាល់​​ថា​ ​ក្នុង​នាម​ក្រសួង​វប្បធម៌​​ មិន​មាន​ចំណាត់​ការ​​ដើម្បី​គាប​សង្កត់​​​ទៅ​លើ​ផលិតករ​ទាំង​នោះ ​​​ឲ្យ​ចោល​ទម្លាប់​ផលិត​រឿង​​​​​​​​ដោយ​មិន​គិត​ពី​គុណភាព​ដូច​រាល់​​ថ្ងៃ​បាន​ទេ ដោយសារ​តែ​បរិបទ​ជាក់​ស្ដែង គឺ​​​ខាង​ក្រសួង​គឺ​បាន​ត្រឹម​តែ​​​​​​​​​​​ផ្ដល់​​​​​​ជាមតិ​យោបល់​ប៉ុណ្ណោះ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង គឺ​​ផលិត​ករ​​ជា​អ្នក​​​​​​​​​​​​​​​​​​​​​​​ទទួល​យក​​ ឬ​មិន​ទទួល​​យក​ដោយ​ខ្លួន​ឯង​។ ​​​លោក​ថា​មាន​តែ​​​​​​ទស្សនិកជន និង​ពេលវេលា​ប៉ុណ្ណោះ ដែល​អាច​​​កែ​ប្រែ​​ទម្លាប់​​ផលិត​រឿង​របស់​​ផលិតករ​ទាំង​នោះ នៅ​ពេល​ខ្សែ​រឿង​​ដែល​គ្មាន​​​​​ស្ដង់​ដារ​​​ទាំង​នោះ  បាត់​បង់​ការ​គាំទ្រ​​​​បន្តិច​ម្ដង​ៗ រហូត​​​​​​​​​​​​​ប្រែ​ពី​ការ​ចំណេញ​ក្លាយ​ជា​ខាត​។ មិន​ខុស​គ្នា​ដែរ លោក សោម សុគន្ធ ​ប្រធាន​គណៈកម្មការ​មហោស្រព​ភាព​យន្ត​​​​​ជាតិ​លើក​ទី​​៤​ បាន​ថ្លែង​បញ្ជាក់​ថា ​​​ចំណុច​​ខ្វះ​​ចន្លោះរបស់​​ភាព​យន្ត​បច្ចុប្បន្នគឺ​ជា​កត្តា​​ធ្វើ​ឲ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​បង្កើត​​ឲ្យ​មាន​​​​មហោស្រប​​ភាព​យន្ត​ជាលើក​ទី​​៤​នេះ​ឡើង ដើម្បី​ជំរុញ​ទឹក​ចិត្ត​ផលិតករ​​ឲ្យ​ងាក​មក​​​ផលិត​រឿង​​ដែល​មាន​ស្ដង់ដារនិង​គុណ​ភាពជាជាង​ផលិត​​​រឿង​​​​​​តម្រូវ​តែ​តាម​ទីផ្សារ ហើយ​មិន​សំឡឹង​មើល​និរន្តភាព​អនាគត។ លោកទទួល​ស្គាល់​ថាមហោស្រព​​​ភាព​យន្ត​​​៣​លើក​កន្លងមក មិន​បាន​កែ​ប្រែ​​​​ទម្លាប់​​​​របស់​ផលិតករ​ដែល​​​និយម​ផលិត​រឿង​​​​​ដោយ​មិន​មាន​ស្ដង់ដារ​​​ច្រើន​ទេ ប៉ុន្តែផលិត​ករ​ទាំង​នោះ​នឹង​មាន​ការ​ភ្ញាក់​រឭក​​នៅ​ពេល​​ផលិតកម្ម​របស់​ខ្លួន​ ​​ផលិត​រឿង​ក្នុង​មួយ​​ឆ្នាំ​ជា​​ច្រើន​រឿង ប៉ុន្តែ​មិន​មាន​រឿង​ណា​មួយ ដើម្បី​បង្ហាញ​ខ្លួន​នៅ​ក្នុង​​មហោស្រពភាព​យន្ត​​​​​​​​។ លោក​បន្ត​ថា​នៅ​ពេល​​​​​​​ពលរដ្ឋ​​កម្ពុជាកាន់តែ​យល់​ពី​គុណតម្លៃ​នៅ​​ក្នុង​ភាព​យន្ត គឺ​​​​​​​​​​​​​​​​​​​​ស្ថានភាព​​​ក្នុង​ការ​ផលិត​​​ពិត​ជា​ផ្ដោត​លើ​​សាច់​រឿង ​​ប្លង់​រឿង ​ប៉ារ៉ូល​រឿង និង​បច្ចេកទេស​ផលិត​​​​​​​​​ដោយឯងៗ​។ ផលិតករម្នាក់ លោក ​​​​​​​​​អ៊ិន សុភិន បាន​ទទួ​ល​ស្គាល់​​​​​​ការផលិត​ភាព​យន្ត​នា​ពេល​បច្ចុប្បន្ន​​​ហាក់​ផ្ដោត​លើ​​​ការ​តម្រូវ​ទីផ្សារ​ជា​ជាង​​​​​​​​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​​​ស្ដង់ដារ​។ ​យ៉ាង​ណា​ក៏​ដោយ លោក​​​​ថា​​​​​​ផលិតករ​ភាព​យន្ត​គួរ​តែ​​​​​​​ដល់​ពេល​រួម​គ្នា​លើក​កម្ពស់​​​​​​​​គុណភាព​ក្នុង​ការ​ផលិតភាព​យន្ត ​​​ជា​ជាង​គិត​រឿង​​​​​តែ​រឿង​ទីផ្សារ​​​​​​​​​ដូចដែល​បាន​ធ្លាប់​ធ្វើ​ទៀត​ហើយ​។ លោក​ថា​​ខ្លួន​នឹង​​​​​ផ្អាក​​ការ​ផលិត​រឿង​​​បែប​កំប្លែក​កំប្លែង​ដែល​​​តម្រូវ​​ឲ្យ​តួ​អង្គ​និយាយ​​​ខ្លួន​ឯង​ប៉ាតណាប៉ាតណី ដូច​ក្នុង​រឿង​​«​​​ខ្មោច​ថត​កុ​ន​» ដើម្បី​កុំ​​ឲ្យ​​​​​​​​​​បាត់​បង់​​​​ប្រជាប្រិយភាព នៅ​ពេល​គុណភាព​ទាំង​សាច់​រឿង ទាំង​​​​​​តួ​សម្ដែង​ ទាំង​ការ​ដឹក​នាំ​​ថត និង​​​ប្លង់​​កាមេរ៉ា​ ​ត្រូវ​បា​ន​យក​ចិត្តទុក​ដាក់​៕ ­­ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
តារា​ល្បីៗ​សិង្ហ​បុរី​មក​ទទួលពាន​នៅ​កម្ពុជា​

ថ្ងៃអាទិត្យ ទី29 វិច្ឆិកា 2015, 09:05 AM

​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ស្ថានីយ​ទូរទស្សន៍​កម្ពុ​ជា CTV8 HD បាន​រៀបចំ​ពិធី​ប្រគល់​ពាន​ចំនួន​១១​ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ទស្សនិកជន​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​គណៈកម្មការ​កម្ពុ​ជា ឲ្យទៅ​តា​រាល្បីៗ​មកពី​ប្រទេស​សិង្ហ​បុរី​។​ ​កម្មវិធី​នេះ​ធ្វើឡើង​បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​កម្ពុជា​CTV8 HD បានប្រកាសឲ្យ​មាន​ការ​បោះឆ្នោត​ផ្ដល់​ពិន្ទុ​ទៅលើ​តារា​សិង្ហ​បុរី​ជាច្រើនរូប​ដែល​តារា​ទាំងនោះ​ត្រូវបាន​ស្គាល់​នៅ​កម្ពុជា​តាមរយៈ​ខ្សែភាពយន្ត​ដែល​បាន​ចាក់​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក ពិសេស​នៅក្នុង​ខ្សែ​រឿង​ដែល​នាំចូល​ដោយ​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​PPCTV​។ កម្មវិធី​ប្រគល់​ពាន​នេះ​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​។​

[អានបន្ត]
ភាពយន្ត​សម្ដែង​ដោយ អម្ព​រ ទេវី និង​ទេព រិន្ទ​ដា​រ៉ូ ត្រូវ​បាន​ប្រមូល​ទិញត្រៀម​ចាក់ផ្សាយ

ថ្ងៃសៅរ៍ ទី28 វិច្ឆិកា 2015, 01:10 PM

​ចាត់ទុក​ជា​ការចាប់អារម្មណ៍​ដែល​ខ្សែភាពយន្ត​ចាស់ៗ​របស់​អ្នកនាង អម្ព​រ ទេវី និង​លោក​ទេព រិន្ទ​ដា​រ៉ូ ដែល​បាន​ជោគជ័យ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០ ត្រូវបាន​ស្ថានីយទូរទស្សន៍​មួយ​ប្រកាស​ប្រមូល​ទិញ​ទាំងអស់ ដើម្បី​ត្រៀម​ចាក់ផ្សាយ​ក្នុង​ពេល​ដ៏​ខ្លី​។ ខ្សែ​រឿង​ទាំង​នោះ​គ្រោង​នឹង​បង្ហាញ​ខ្លួន​បន្តបន្ទាប់​គ្នា ស្របពេល​នឹង​ចំណាត់​របស់​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​អនុវត្តន៍​ឲ្យ​ឈប់​ចាក់​ផ្សាយ​កម្មវិធី​បរទេស​នៅ​ចន្លោះ​ម៉ោង​មាស​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដើមឆ្នាំ​២០១៦​តទៅ​។​ ​លោក ញាណ សុធី មន្ត្រី​ទទួលបន្ទុក​ខាង​ទីផ្សារ និង​ជា​អ្នក​រៀបចំ​កម្មវិធី​មួយរូប​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​អះអាងថា ការពន្យារពេល​របស់​ក្រសួង​ព័ត៌មាន​បាន​រុញឲ្យ​ស្ថានីយ​ទូរទស្សន៍​រប​ស់​លោក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការប្រមូលទិញ​ភាពយន្ត​ចាស់ៗ​ដែល​សម្ដែង​ដោយ​អ្នកនាង អម្ព​រ ទេវី និង​លោក ទេព រិន្ទ​ដា​រ៉ូ កាលពី​អតីតកាល​ត្រៀម​យកមក​ចាក់​ផ្សាយ​។

[អានបន្ត]
Angelina Jolie ធ្វើប្រធានគណៈកម្មការកិត្តិយសមហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ថ្ងៃពុធ ទី25 វិច្ឆិកា 2015, 05:56 PM

តារា​ភាព​យន្ត​ហូលី​វូត​​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ និង​កំពុង​ថត​ភាព​យន្ត​របស់​ខ្លួន​ក្នុង​ប្រ​ទេស​កម្ពុជា​ផងនោះ លោកស្រី Angelina Jolie បាន​ទទួល​ធ្វើ​ជា​ប្រ​ធានកិត្តិយស​ក្នុង​គណៈកម្មការ​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជាដែល​គ្រោង​រៀប​ចំឡើង​នៅ​ដើម​ខែ​ធ្នូខាង​មុខ។ ​លោកស្រី Angelina Jolie មាន​ប្រ​សាសន៍​ថា ​លោក​ស្រី​មាន​មោទនភាព​ក្នុង​ការ​ជួយ​ដល់​មហោស្រព​ភាព​យន្ត​អន្តរជាតិកម្ពុជា និង​ប្រទេស​កម្ពុជា ដែល​លោក​ស្រី​ចាត់ទុក​ថា​ជា​ប្រ​ទេស​ដែល​មាន​ទី​តាំងថត​ភាព​យន្តប្រ​កបដោយភាពរស់​រវើក និង​ប្រកប​ដោយភាព​ច្នៃ​ប្រ​ឌិត​។ នេះ​បើ​តាម​គេហទំព័រ​របស់មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា។​

[អានបន្ត]
ពែ​កមី ទៅ​រំឭក​ការងារ​សំណង់​នៅ​ស្រុកកំណើត​

ថ្ងៃអង្គារ ទី24 វិច្ឆិកា 2015, 06:38 PM

​ទោះ​ជា​បាន​ក្លាយខ្លួន​ជា​តារា​ល្បី​ឈ្មោះ​ហើយ​មាន​ការងារ​ពេញដៃ​យ៉ាង​ណែន​ក៏ដោយ​ក៏​លោក ចែម ចាន់​ដា​រ៉ា ហៅ​ពែ​ក​មី នៅតែ​មិន​ភ្លេច​កំណើត​ដើម​ដែល​ធ្លាប់ធ្វើ​ជា​កម្មករសំណង់  ដោយ​សុខចិត្ត​ទម្លាក់ចោល​ការងារ​សិល្បៈ​មួយចំណែក​ធំ ទៅ​សង់ផ្ទះ​ឲ្យ​ឪពុក​ម្ដាយ​នៅ​ស្រុកកំណើត​ដោយ​ធ្វើ​មេកា​ខ្លួនឯង​ផង និង​ធ្វើ​ជា​ជាង​ខ្លួនឯង​ផង​។ លោក​អះអាង​ថា ដរាបណា​សង់ផ្ទះ​ជូន​អ្នកមានគុណ​មិនទាន់​រួចរាល់ នោះ​លោក​នឹង​មិន​ទទួល​ការងារ​សិល្បៈ​សស្រាក់សស្រាំ​វិញ​ទេ​។​ ​នាយ​ពែ​ក​មី និយាយថា ប្រមាណ​កន្លះ​ខែ​មក​ហើយ ដែល​លោក​សម្រេចចិត្ត​ផ្អាក​ចោល ការងារ​សិល្បៈ ហើយ​ចុះ​ទៅ​សង់ផ្ទះ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នៅ​ស្រុកកំណើត ស្ថិតនៅ​ភូមិ​ពពែ​ត  ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ដោយ​លោក​គឺជា​អ្នក​សង់​ផង និង​ជា​មេកា​ផង​។ ផ្ទះ​ដែល​កំពុង​សាងសង់​នេះ​គឺជា​ប្រភេទ​ផ្ទះ​ឈើ​បែប​ខ្មែរ ប៉ុន្តែ​លាយ​ថ្ម​ដោយ​ផ្នែក​ខាងក្រោម​ប្រើ​ថ្ម គ្រឹះ​ជា​សរសរ​ថ្ម ហើយ​ជញ្ចាំង​ជា​ឈើ និង​ប្រក់​ក្បឿង ដើម្បី​ឲ្យមាន​លក្ខណៈ​ជា​ផ្ទះ​ឈើ​បែប​ប្រណីត​។  លោក​ថា ផ្ទះ​នេះ​ពី​ដំបូង​ឡើយ​លោក​បម្រុង​នឹង​ជួល​ឲ្យគេ​សាងសង់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​គេ​ទារ​ឈ្នួល​ដល់ ២​ម៉ឺន​ដុល្លារ ទើប​សម្រេចចិត្ត​ធ្វើ​ខ្លួនឯង​តែម្ដង ដោយ​គ្រាន់តែ​ជួល​មេជាង និង​កម្មករ​ឲ្យមក​ធ្វើ​តាម​ការគូស​ប្លង់​របស់​លោក​។​​

[អានបន្ត]
ម៉ៅ ហាជី ធ្វើ​​ឲ្យ​ថោន និង​​ហង្ស​មាស​ចម្រូង​ចម្រាសគ្នា​

ថ្ងៃអាទិត្យ ទី22 វិច្ឆិកា 2015, 11:55 AM

មក​ទល់​នឹង​ពេល​នេះ ​​​ករណី​​​​​​លោក ​ម៉ៅ ហាជី ​​ចូលចុះ​​កុង​ត្រា​ច្រៀង​ក្នុង​ផលិតកម្ម​ថោន ​​បាន​ក្លាយ​ជារឿង​​យ៉ាង​ក្ដៅ​គគុក​របស់​​ផលិតកម្ម​​ហង្ស​មាស​។ ​​​មន្ត្រី​​​ទទួល​បន្ទុក​​​​កម្មវិធី Cambodian  Idol បាន​អះ​អាង​ថា ​​បេក្ខជន​រូប​នេះនឹង​​ប្រឈម​​ផ្លូវ​ច្បាប់​បើ​នៅ​តែ​​​មិនព្រម​ចូល​ខ្លួន​ដោះ​ស្រាយ​​​​​​​​ឲ្យ​បាន​រួសរាន់​។ ​ ​​​​លោក​​ មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំ​នៅ​​ក្នុង​ស្ថាប័ន​នេះ​បាន​ថ្លែង​ជា​សាធារណៈ​ថា លោក ម៉ៅ ហាជី ​នឹង​ត្រូវ​ប្រឈមផ្លូវច្បាប់​បន្ទាប់​ពី​លួច​ចុះ​កុង​ត្រា​ដោយ​មិន​​​សុំ​ការ​អនុញ្ញាត​​​​ពី​​​ផលិតកម្ម​ហង្ស​មាស និង​​​ពី​កម្មវិធី​​ Cambodian Idol ​ហើយ​ទៅ​​កុង​ត្រា​​​​​​​ច្រៀង​​​​ឲ្យ​ផលិតកម្ម​​​​ផ្សេង​​​​​។ ​លោកថា​ រាល់​​បេក្ខជន​បេក្ខនារី​ទាំង​​​​​អស់ឲ្យ​តែ​ឈាន​ដល់​​​វគ្គ​​​ Live Show របស់​កម្មវិធី Cambodian Idol  សុទ្ធ​តែ​ត្រូវ​ជាប់​កុង​ត្រា​​​​​ជាមួយ​ក្រុម​ហ៊ុន និង​ជា​មួយ​កម្មវិធី​ពេញ​​រយៈ​ពេល​មួយ​ឆ្នាំ​ដោយ​ស្វ័យ​ប្រវត្តិ ​​​​ហើយ​ករណី​លោកម៉ៅ ហាជី ដែលឈាន​ដល់​​​៣​នាក់​​​​ចុង​ក្រោយ គឺ​រឹត​តែ​​​​​មិន​អាច​ល្មើស​​​ពី​​​​លក្ខខណ្ឌ​​របស់​កម្មវិធី​នេះ​បាន​ទេ​​។

[អានបន្ត]
ដួង ម៉ា​ណា ចុះជួយ​សហគមន៍​ក្រីក្រ​រៀង​រាល់​សប្ដាហ៍​

ថ្ងៃសៅរ៍ ទី21 វិច្ឆិកា 2015, 11:16 AM

​កញ្ញា​ដួង ម៉ា​ណា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ពិធី​ការិនី​លេចធ្លោ​មួយរូប​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អប្សរា ឲ្យដឹងថា កញ្ញា​តែង​ចុះ​ទៅ​ជួយ​សហគមន៍​ក្រីក្រ​រៀងរាល់​ថ្ងៃ​អាទិត្យ ដោយ​សកម្មភាព​របស់​នាង​ផ្ដោតលើ​ការបណ្តុះបណ្ដាល​ដល់​សិស្ស​ក្រីក្រ និង​ក្មេងៗ​ក្នុង​សហគមន៍​ឲ្យមាន​ចំណេះ ជំនាញ និង​ទទួលបាន​ឱកាស​អភិវឌ្ឍន៍​សមត្ថភាព​។ កញ្ញថា ក្នុង​ការចុះ​ធ្វើ​សកម្មភាព​ទាំងនោះ​គឺ​ប្រើប្រាស់​កម្លាំង និង​ថវិកា​ផ្ទាល់ខ្លួន​សុទ្ធសាធ​ដើម្បី​ជួយ​ដល់​សហគមន៍​ដោយ​មិន​មាន​ការអំពាវនាវ​ពី​ខាងក្រៅ​ឡើយ​។​ ​ដួង ម៉ា​ណា បាន​ថ្លែងប្រាប់​ថា សកម្មភាព​សប្បុរសធម៌​របស់​នាង មិន​ផ្ដោតលើ​ការចុះ​ចែក​អំណោយ ឬ​កសាង​សាលារៀន  ផ្ដល់​កង់ អណ្ដូងទឹក ឬក៏​ជា​ជំនួយ​ជា​សម្ភារៈ​ដូចគ្នា​សកម្មភាព​សប្បុរសធម៌​ផ្សេង​ទៀត​នោះ​ទេ​។​កញ្ញា​បន្តថា រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ ដែល​នាង​ចំណាយពេល​រៀងរាល់​ថ្ងៃ​អាទិត្យ​ចុះទៅ​បង្រៀន​ក្មេងៗ​នៅ​ភូមិ​ដែល​នាង​ចាត់ទុក​ថា​ប្រឈម​នឹង​ស្ថានភាព​លំបាក​។ កញ្ញា​បញ្ជាក់ថា​៖ “​តាំងពី​ឆ្នាំ​២០១២​មក ខ្ញុំ​បាន​ដាក់​គម្រោង​ចុះ​បង្រៀន​ក្មេងៗ​មួយ​ឆ្នាំ​មួយ​ភូមិ​រហូត ព្រោះ​ខ្ញុំ​គិតថា បើ​ជួយ​ជា​លុយ ឬ​សម្ភារ​គឺ​ពួកគាត់​ទទួលបាន​តែ​មួយ​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​បើ​ចែក​ជា​គំនិត ចែក​ជា​ការអប់រំ ពួកគាត់​នឹងរ​ស់បាន​អស់​មួយ​ជីវិត​ទើប​ខ្ញុំ​សុខចិត្ត​លំបាក​ជួយ​អ៊ីចឹង​វិញ​”​។​

[អានបន្ត]
លឹម រដ្ឋា លេចធ្លោរ​ខ្លាំង​​ក្នុង​រឿង​«​​​​​​​​​​ខ្មោច​ថត​កុន​»

ថ្ងៃព្រហស្បតិ៍ ទី19 វិច្ឆិកា 2015, 09:29 PM

ប្រឡូក​ការសម្ដែង​​ប្រមាណ​​​១០​ឆ្នាំ ​​​​​​​ក្នុងខ្សែ​​រឿង​​​«​​​​​ខ្មោច​ថត​កុន​»ដែល​ទើប​​នឹង​បាន​បើក​សម្ពោធ​និង​​​​ដំណើរការ​​​​​​​​​ចាក់​បញ្ចាំង​នៅ​​​​​រោង​ភាព​យន្ត​នៅ​​សប្ដាហ៍​នេះ​ប៉ុណ្ណោះ ដែល​គេ​កត់​សម្គាល់​ថា​លោក ​លឹម រដ្ឋា ​​ទទួល​បាន​ការ​កោត​សរសើរ​​ពេញ​ទំហឹង ដោយ​សារ​តែ​​លោក​ត្រូវ​គេ​​​​​ឲ្យ​សម្ដែង​ជា​តួ​អង្គ​​ភេទ​ទី៣ ហើយ​​​​​ជា​តួ​អង្គ​​ឯក​ដែល​​ធ្លោរ​​បំផុត​​​តាំង​ពី​ដើម​រឿង​​ដល់​ចប់​។ ​​ជោគជ័យ​​​​​​​​ក្នុង​ការ​​សម្ដែងលើក​នេះបាន​រុញ​​ឲ្យ​មហាជន​​បង្អាប់​​លោក​ថា​​​​​​​ខ្ទើយឬ​ភេទ​ទី​​៣​បន្តិច ប៉ុន្តែ​​ហាក់​ធ្វើ​ឲ្យ​​លោកសប្បាយ​ចិត្ត​ទៅ​​វិញ ដោយ​សារ​តែ​លោក​យល់​ថា​​​ខ្លួន​សម្ដែង​ដល់​​​​ធ្វើ​​ឲ្យ​មាន​ការ​ទទួ​ល​ស្គាល់​។ លោក​ លឹម រដ្ឋា ​​​​និយាយ​ថានេះ​ជា​លើក​ដំបូង​ដែល​លោក​បាន​​សម្រេច​ចិត្ត​​​​​​​​​​សម្ដែង​ជា​​​តួ​ភេទ​ទី​៣ ហើយ​​​ទទួល​បាន​ការ​សរសើរ​​ពី​​អ្នកទស្សនា​ថា​​លោក​សម្ដែង​បាន​​​ល្អនិង​​​​​​​​​សម្ដែង​ដល់​​ខុស​ពី​រឿង​មុន​ៗ​។ ​លោក​ថា​​​​​​​ជា​រឿង​ពិបាក​​ដែល​​បុរសដើម​ទ្រូង​៥​ហត្ថដូច​លោក ត្រូវគេ​​ប្ដូរ​ចរិត​​​​​​​រហូត​ដល់​​១០០​អង្សារ ​​ដើម្បី​សម្ដែង​ជា​តួ​ភេទទី​​៣​ឲ្យ​បាន​ល្អ​​​​​​​​​​​​​​​​​​​​​​ដែល​លោក​ចាត់ទុក​ថា​​​​ទទួល​បាន​ជោគជ័យ​នេះ​។ នា​ពេល​កន្លង​មក​លោក​ថា​​ធ្លាប់​តែ​​បាន​​សម្ដែង​ជា​តួ​អង្គ​​កាច​និង​មាន​ចរិត​​​​ជា​​តួ​ចិត្ត​អាក្រក់​​ប៉ុណ្ណោះ ទើប​​​​ការ​សម្ដែង​​ជារបៀប​ម្ញិកម្ញ៉ក់​ ​តាម​របៀប​​តារា​​​ភេទ​ទី​៣គឺ​ជា​រឿង​​ស្មុគ​ស្មាញ​​ទម្រាំ​តែ​បាន​​​​​​​​រំលេច​មួយ​រឿង​​​​​​​​​នេះ​ចប់​​​ហើយ​បាន​​​ដាក់​បញ្ចាំង​។ លោក​​​​និយាយ​ថា​៖ “​​​ខ្ញុំ​​ពិត​ជា​សប្បាយ​ចិត្ត ដែល​​មាន​គេ​សរសើរ​​ខ្ញុំ​ច្រើន​ថា​​ខ្ញុំ​​​​លេង​មួយ​រឿង​ហ្នឹង​​​​​​​​​​បាន​ល្អ ប៉ុន្តែ​​​​ខ្ញុំចង់​បញ្ជាក់​ថា​​​​ពិបាក​ណាស់ទម្រាំ​ថត​​ចប់​ ​ព្រោះ​​​ខ្ញុំ​​​ធ្លាប់​តែ​លេង​​​​​​កាច ​​ហើយ​​​ទម្រាំ​​សម្ដែង​បាន​​ប៉ុណ្ណឹង​​ខ្ញុំ​​ហាត់​​ពត់​​ចរឹក​​​​ខ្លាំង​ណាស់​​​ ​ព្រោះ​ខ្ញុំ​ចង់​បាន​​​​ជោគជ័យ​អញ្ចឹង​​​​​​​​​​​នៅ​ពេល​រឿង​ហ្នឹង​បាន​បញ្ចាំង​!”។ លោក​អះ​អាង​ពី​ការ​ដាក់​ចិត្ត​​​​ទទួល​​សម្ដែង​​​បែបនេះ​​ឲ្យ​បាន​​ពេញ​ទំហឹង ​​បើ​ទោះ​ជា​លោក​គឺ​ជា​បុរស​​ពេញ​លក្ខណៈ ដែល​មាន​​​​ទាំង​ក្រុម​គ្រួសារ​​​​​​ប្រកប​ដោយភាព​កក់​ក្ដៅហើយ​ត្រូវ​បាន​​​​​អ្នកទស្សនា​​​​​ចំអក​ឡកឡឺយ ជាពិសេស​គឺ​អ្នក​សិល្បៈ​ចំអក​​​ឲ្យ​​​​​បន្តិច​ក្ដី​។ ក្រោយ​ការ​បើក​សម្ពោធ​​​ដាក់​បញ្ចាំង​រឿង​«ខ្មោច​ថ​តកុន​» ​លោក​ថា​​មាន​ការ​​ទទួល​ស្គាល់​​សមត្ថភាព​របស់​លោក​ច្រើន​ជាង​មុន​ ​​​​​ថា​លោក​អាច​សម្ដែង​ជា​តួ​ភេទ​ទី​​៣​បាន​ល្អនិង​រស់រវើក ប៉ុន្តែ​ក៏​មាន​ហៅ​លោក​ថា​«​អាខ្ទើយ​ ឬ​អាភេទទី​៣»​ចំអក​លេង​​ផងដែរ ​​​​ព្រោះ​តែ​ភាព​លេច​ធ្លោរ​នេះ​។ លោក​និយាយ​ថា​៖​ “ពី​មុន​ខ្ញុំ​​ខឹង​ដែរ​គេ​​​ហៅ​​ខ្ញុំ​តាម​សាច់​រឿង​ហ្នឹង ប៉ុន្តែ​​ឥឡូវ​អត់​ទេ ព្រោះខ្ញុំ​យល់​ថា​បើ​ខ្ញុំ​សម្ដែង​អត់​ដល់ ​គេ​ក៏​មិន​ចាប់​អារម្មណ៍​អញ្ចឹងដែរ! ​ជាក់ស្ដែង​​កាល​ចំរ៉ុង​​(ប៉ែន ចំរ៉ុង)​សម្ដែង​​ជា​​​​​​តួ​ឡប់ អ្នក​ណា​ក៏​ហៅ​គាត់​ថា​​​​អាឡប់​ដែរ ប៉ុន្តែ​ចុង​ក្រោយ​គាត់​​ល្បី​​ខ្លាំង​មែន​ទែន​ដោយ​សារ​តែ​មួយ​រឿង​ហ្នឹង អញ្ចឹង​ខ្ញុំ​ក៏​គិត​ដូចគ្នាដែរ!”​។ ​​​លោក​ថា​​ការ​សម្ដែង​​​ប្រមាណ​​១០​ឆ្នាំរបស់​ខ្លួន ទើបតែ​បាន​ទទួល​ការ​សរសើរ​ពេញ​ទំហឹង​​​​​​​ក្នុង​រឿង​​«​ខ្មោចថត​កុន​»​​​នេះ​ប៉ុណ្ណោះ ​បន្ទាប់​ពី​លោក​ដាក់​ចេញ​​សម្ដែង​ជា​តួ​ភេទ​ទី​​៣ ​​ដែល​​​ពី​មុន​មក​គឺ​មិន​ដែល​សាក​ល្បង​​​​​សម្ដែង​។ លឹម រដ្ឋា  លោក ​​​អ៊ិន សុភិន ​ចាងហ្វាង​ផលិតកម្មបាន​​​​​​​​​អះ​អាង​ថា​​​​ការ​សម្ដែង​បាន​ល្អ​របស់​លោក​​​​លឹម រដ្ឋា គឺ​ជាចលករជួយ​ឲ្យ​​លោក​មាន​រំពឹង​ខ្ពស់​​​​​​​​​​​ក្នុង​រឿង​​​​«​ខ្មោច​ថត​កុន​»។ លោក​ថា ​លឹម រដ្ឋា​សម្ដែង​បាន​ល្អលើស​ពី​ការរំពឹង​ទុក ​​​​ទើបលោក​មាន​គម្រោង​នឹង​ផលិត​ខ្សែ​រឿង​​​​ឲ្យ​​​តារា​រូប​នេះ​សម្ដែង​​​​​​​​​​​ជា​លើក​ទី​​២​​បន្ទាប់​ពី​កត់​សម្គាល់​ឃើញ​ថា​​លោក លឹម រដ្ឋា សម្ដែង​ជា​តួ​ភេទទី​​៣​បាន​​រស់​រវើក​ទាំង​​សំឡេង ចរិត​និង​កាយវិកា ដោយ​សូម្បី​តែ​លោក​គឺ​ជា​ប្រុស​​​ពេញ​លក្ខណៈ​​​។ លោក​​និយាយ​ថា​៖​ “​​ខ្ញុំ​គិត​ត្រូវ​ដែល​​ឲ្យ​រដ្ឋា គាត់​សម្ដែង​ភេទ​ទី៣​ហ្នឹង ​​​​​​​​​​​​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន ដែល​​​​​​អ្នកទស្សនា​​​​​​​​​សរសើរតួ​គាត់​ ហើយ​ដោយសារ​គាត់​សម្ដែង​​​​​​បាន​ល្អ​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​​​​​​​​​​សង្ឃឹម​ច្រើន​​មែន​ទែន​​​​រឿង​ហ្នឹង​”។ គួរ​បញ្ជាក់​ផងដែរ​ថារឿង​​«​​​​​ខ្មោច​ថតកុន»​​បាន​​រំលេច​​​​តួ​អង្គ​​ភេទទី​​៣​របស់​​​​​លោក​លឹម រដ្ឋា ដែ​ល​ជា​​​តួ​​ម្ចាស់​​ផលិតកម្ម​ក្នុង​រឿង​​ និង​​ លោក ​អូន ឧស្សាហ៍​ ​​​​​​​​សម្ដែង​ជា​តួ​​​អ្នក​ផាត់​មុខ​​​ឲ្យ​តួថតកុន​​ក្នុង​រឿង​​។ យ៉ាង​ណា​មិញ ​​ក្នុង​ចំណោម​តួ​អង្គ​ទាំង​ពីរ ​គឺ​មាន​តែ​​​លោក​លឹម រដ្ឋា ម្នាក់​ប៉ុណ្ណោះ ដែល​សម្ដែង​តួ​ភេទទី​៣​​​​​​​​​​បាន​ល្អ ហើយ​​​​​​ធ្វើ​ឲ្យ​ផ្ទៃរឿង​​លេចធ្លោរ​តាំង​ពី​ដើម​ដល់​ចប់។ ​​មុន​ការ​ដាក់​បញ្ចាំង​​រឿង លោក​ក៏​ត្រូ​វ​គេ​​​ឲ្យ​សម្ដែង​​ក្រៅ​ឆាក​​​​​ត្រាប់​តាម​ឈុត​ឆាក​ក្នុង​រឿង ​​ដែលធ្វើ​ឲ្យ​គេ​​​ទទួល​ស្គាល់​ថា​លោក​មាន​​​​ទេពកោសល្យ​​ល្អ​ដាច់​ឆ្ងាយ​ជាង​តារា​​​​​​ប្រុស​​​​​​​កន្លង​មក ដែលធ្លាប់​សម្ដែង​ជា​តួ​​ភេទ​ទី​៣​​នោះ​ទៅ​ទៀត​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To