ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

តារា​ចម្រៀង​ សន វិជ្ជបុត្រ ​​​​​​​ផលិតកុនយក​​លុយ​​​​ជួយ​សង្គម

ថ្ងៃពុធ ទី28 តុលា 2015, 01:23 PM

នៅ​ព្រឹក​ថ្ងៃ​​​​ពុធទី ​​២៨ ​តុលា​នេះ ​តារា​ចម្រៀង​ប្រចាំ​​ផលិតកម្ម​អឹម(M) លោក ​សន វិជ្ជបុត្រ បាន​ប្រកាស​​​​​​​​​​​​​​ប្រគល់​​ប្រាក់​​​​​​​​​​​​​ប្រមាណ​​​៥ពាន់​ដុល្លារ​​ ដែល​បាន​​ពី​ការ​​​​​ផលិតកុន​​​​​លើក​ដំបូង​របស់​ខ្លួន ក្នុងជំហាន​ទី​​១ ជួយ​​​​​ដល់​​​សកម្មភាព​សង្គម។​ ​លោក​​​​​​ប្រកាស​​​​​​​​​​​​​​យក​លុយដែល​​បាន​ពី​ការ​លក់​រឿង​ដែល​ខ្លួន​បាន​​​ផលិត​​ក្នុងជំហាន​បន្ត​បន្ទាប់​ជួយ​​ដល់​សង្គមថែ​មទៀត ​ ដោយ​​ប្រកាស​មិន​​​​​​​​យក​សូម្បី​​មួយភាគរយ​ពី​​ការ​​​​​ប្រមូល​លុយ​បាន​​​​​​​​ដាក់​ចូល​ហោប៉ៅ​ផ្ទាល់​ខ្លួន​ឡើយ​​។ ​​លោក​​ សន វិជ្ជបុត្រ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​តារា​ចម្រៀង​កុង​ត្រា​របស់​ផលិតកម្មអឹម​និង​ជា​​​​​​ម្ចាស់​​​​​យាន​ដ្ឋាន​ជួសជុល​​រថយន្ត​មួយ​កន្លែង​​ផង​នោះ​​​បាន​ថ្លែង​ប្រាប់​ថាលោក​​​បាន​ចំណាយ​​ប្រាក់​​​​ជាង​​​​​​​​​១ម៉ឺន​ដុល្លារក្នុង​ការ​​ផលិត​​កុន​មួយ​រឿង​​​​យូរ​ក្រែល​មក​ហើយ ​​​​​​ដោយ​បាន​​​​​​​​​​​​​​​​​​ផលិតចេញ​ជា​ឌីស​​ហើយ​​យក​ទៅ​លក់​នៅ​​លើ​ទីផ្សារ​អាមេរិក​​ប្រ​មាណ​​​​​​កន្លះ​ឆ្នាំ​​​មុន​។ ​លោក​ប្រកាស​​​យក​​លុយ​១០០ភាគរយ​ដែល​បាន​ពី​ការ​លក់​ឌីស​​​​​​​​​​​​​​​​​​​រឿង​នេះ ​ជួយ​ក្នុង​សកម្មភាព​​​​​​​​​​​សប្បុរសសុទ្ធ​សាធ​​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ជាក់ស្ដែង​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ ​​​​​​​កញ្ញា​​​​ ​​​​ថាច់ ផល្លា ដែល​​ជា​តួឯក​ស្រី​​ក្នុង​រឿងនិង​ជា​អ្នក​​​​ទទួល​​​​លក់​ឌីសនៅ​ទីផ្សារ​អាមេរិក​​​បាន​​​​​នាំ​យក​​​​ប្រាក់​ចំណូល​ជំហាន​ដំបូង​​​​​​​​​ចំនួន​​​៤ពាន់​ដុល្លារនិង​​​​បាន​​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែម​​​​​ចំនួន​​​​១ពាន់​ដុល្លារ​ពី​លើ ​​ដើម្បី​​ឲ្យ​លោក​​ សន វិជ្ជបុត្រ យក​លុយ​នោះ​​​​​​មក​បំពេញ​ក្នុង​សកម្មភាព​សង្គម​។ ​​​នាង​​បាន​​​ប្រគល់​​​ថវិកា​ជំហាន​ដំបូង​ពី​ការ​លក់​រឿង​​​​​​​​​​​ឲ្យលោក​នៅ​​បរិវេណ​​​​​​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​ភ្នំពេញ ​ដោយ​​លោក​សន វិជ្ជបុត្រ បាន​ប្រកាស​​យក​ប្រាក់​​​​​​ចំនួន​​​​៥ពាន់​ដុល្លារ​នេះ​​​ទៅ​កសាង​​អគារសិក្សា​​​​​​​​នៅ​​សាលា​បឋម​សិក្សា​ទួលទ្រាំង​ក្នុង​ខេត្ត​ក្រចេះ ​​​​​​​ដែល​រង​ការ​ខ្វះ​​ខាត។​ កញ្ញា​​​​ ​​​​ថាច់ ផល្លា និង​លោក​​ សន វិជ្ជបុត្រ ​ពាក់​ព័ន្ធ​​នឹង​ការ​ផលិត​រឿង​​​​​​​​នោះ​វិញ ​តារា​ចម្រៀង​​​​​M រូប​នេះបាន​អះអាង​ថា​ខ្សែ​រឿងដែល​​លោក​​បាន​ផលិត​មាន​ចំណង​ជើង​ថា​​«​​​​​ឈាម​ស្រែក​ស្បែក​ហៅ​» ​​​​​​​​​​​​ដោយ​​លោកនិង​​​​​កញ្ញា ​​ថាច់ ផល្លា ជា​​​​អាណិកជន​នៅ​​អាមេរិកនិង​​ជា​​តារា​សម្ដែង​​មួយ​រូប។​ លោក​និយាយ​ថា​៖ “រឿង​ហ្នឹង​​បើ​​​​​​​សំដៅ​លើ​​​សាច់​រឿង ​និង​​​​​ស្ដង់​ដារ​ផលិត​គឺ​ល្អ ​សូម្បី​តែ​​​រោង​កុន​ក្នុង​ស្រុក​ក៏​គាត់​ថា​​ទទួល​យក​បានដែរ ប៉ុន្តែ​មក​ពី​​​​​​​​​រឿង​យើង​​អត់​មាន​​​តារា​ល្បី​​​​សម្ដែង​ ទើប​រោង​កុន​​(ក្នុង​ស្រុក)គាត់​​​អត់​ទទួល​​ ​ហើយ​តម្រូវ​​ឲ្យខ្ញុំ​​​​ផលិតជាឌីស​​​​​យក​ទៅ​លក់​​នៅ​​​​អាមេរិកនិង​ប្រទេស​ផ្សេង​វិញ​!”។ លោក​ថា​​គោល​ដៅ​​ក្នុង​​ផលិត​មួយ​រឿង​នេះគឺ​​​​​​​​​​មាន​បំណង​​​​យក​​​ថវិកា​ជួយ​ដល់​សង្គម​​សុទ្ធ​សាធ ​​​​ហើយ​លោក​ក៏​សម្ដែង​ការ​សោកស្ដា​យ​ផងដែរ ដែល​​ខាង​រោង​កុន​ក្នុង​ស្រុក​​​​​​​​មិន​ទទួល​​បញ្ចាំង ​​ធ្វើ​​ឲ្យ​ការ​ប្រមូល​លុយ​របស់​​លោក​ដែល​ជា​ផលិតករនិង​តារា​ដែល​​​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​​​ដូច​គ្នា ​​មិន​ទទួល​បាន​ថវិកា​​​​ច្រើន​។ លោក​និយាយ​ថា​៖ “រឿង​ហ្នឹង​​ នៅ​ទីផ្សារ​អាមេរិក​ក៏​មិន​សូវ​​​​លក់​ដាច់​ដែរ ​ ដោយ​សារ​តែ​​​​​​​យើង​​​​​អត់​មាន​ការ​ផ្សព្វ​ផ្សាយនិង​​អត់​មាន​តួ​ល្បី​​ទាក់​ទាញ​​ ​ ប៉ុន្តែ​​ខ្ញុំនៅ​តែ​​​​​មើលឃើញ​ឌីស​ដែល​បាន​​​​​​ដាក់​លក់ ​នឹង​​​នៅ​បាន​លុយ​ច្រើន​ទៀត ជាក់​ស្ដែង​នៅ​​បារំាងនិងអូស្រ្តាលី ដែល​​យើង​យ​ក​ទៅ​លក់​ដូច​គ្នា​គឺ​មិន​ទាន់​បាន​បូក​សរុប​លុយ​កាក់​ទេ​!”។ ទោះ​ជា​​ក្នុង​ជំហាន​បន្ត​បន្ទាប់ ​នឹង​​​ធ្វើ​​ឲ្យ​លោក​ទទួល​បាន​​​លុយ​តិច​ឬ​ច្រើន​ក៏​ដោយ ​​ក៏​លោក​​ប្រកាសថា​នឹង​​​​​​​​​យក​១០០% ជួយ​ដល់​សង្គម​សុទ្ធ​សាធ។ ​លោក​ សន វិជ្ជបុត្រ ប្រកាស​ថា​​​នេះ​មិនមែន​ជា​លើកទី​​១​នោះ​ទេ ​ដ្បិត​ពេល​កន្លង​មក លោក​ក៏​បាន​​​​​​​​​​​​ចែក​រំលែក​ថវិកា​​ពី​ការ​រក​បាន​របស់​ខ្លួន ​​​​​​​ទៅជួយ​ដល់​​សិល្បករ​​​​​​​​ទុរគតនិង​​​ក្រុម​​​ក្មេង​កំព្រា​ដើម្បី​​​​​​​​​​​​​ជួយ​សង្គម​ផងដែរ​។ ​​លោក​ប្រកាស​​​​​យក​ប្រាក់​ពី​​​​​​​​ការ​​​​​ឡើង​ច្រៀង​​​១០០% ​យក​មក​ជួយ​សាង​សង់​អាគា​រសិក្សា​នៅ​​​​សាលា​​បឋម​សិក្សា​​​​ទួល​ទ្រាំង​ក្នុង​ខេត្ត​ក្រចេះ​​នោះ​​រហូត​រួច​រាល់ ​​​​បើទោះ​​ការ​ប្រមូល​ប្រាក់​ពីការ​លក់​ឌីស​​​គឺ​​​​​​​​​​​​​​​​​​​​​​មិន​អាច​ប្រមូល​ទាន់​។ ក្នុង​នោះ​ក៏​ប្រកាស​ជំហរ​​ចូល​រួម​ក្នុង​​សកម្មភាព​សប្បុរសធម៌​​ផ្សេងទៀត ​​​​​​​​​​​​​​​​​​​​​​​​ទុក​ជា​គំរូ​​ដល់​​​​សង្គម​ផងដែរ។ ​​​​​​​​ ​​ កញ្ញា​​​ ថាច់ ​​​​ផល្លា ដែល​ជា​តួ​សម្ដែង​​​​ក្នុង​រឿង​នេះ បាន​អះ​អាង​ថវិកា​​លក់​ឌីស​​​​​​​​​​ចំនួន​​​៤ពាន់​ដុល្លារនេះ គ្រាន់​តែ​ជា​កា​រប្រមូល​​​​​​បាន​ពី​ទីផ្សារ​​អាមេរិក​ក្នុងជំហាន​​ទី​១​ប៉ុណ្ណោះ​។ ក្នុង​​ពេល​បន្ត​បន្ទាប់ ​​​នាងនឹង​​​​​​​ប្រមូល​​​​​​ថវិកា​​ពី​ការ​លក់​ឌីស​​​​​​​​​​​យក​មក​​ឲ្យ​លោក​សន វិជ្ជបុត្រ​បន្ថែម​ទៀត ​​ដើម្បី​​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​រូប​នេះ ​ឲ្យ​បាន​​​បំពេញ​បាន​​សកម្មភាព​​ជួយ​សាង​សង់​សាលានិង​​​​​​ជួយ​ទុរគតជន​នៅ​កម្ពុជា​។ ​​​​កញ្ញា​​​​​​​​​​នឹង​ចុះ​​​​​​​​សកម្មភាព​សប្បុរសធម៌​ជា​មួយ​លោក​ សន វិជ្ជបុត្រ ក្នុង​រយៈ​ពេល​​​៦សប្ដាហ៍​​​​​​​​​​ដែល​ស្នាក់​នៅ​​​​​​កម្ពុជា​​​​​​ក្នុង​ដំណើរ​​​ចុះ​មក​លេង​ស្រុក​លើក​នេះផងដែរ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com 

[អានបន្ត]
ក្រុម​​​​​Cambodia Super Model ប្រកាស​អភិរក្ស​​ល្ខោន​បាសាក់​

ថ្ងៃចន្ទ ទី26 តុលា 2015, 06:16 PM

កាល​ពី​ថ្ងៃ​​សៅរ៍​ទី​​២៤ ខែ​តុលា ​​​​ក្រុម​​បង្ហាញ​ម៉ូដ​​Cambodia Super Model  បាន​​​​​​​​​​​ចូល​សម្ដែ​​ង​ស្ម័គ្រ​ចិត្ត​ រៃ​អង្គាស​ប្រាក់​​​​​ជួយ​ដល់​​​ក្រុម​​ល្ខោន​បាសាក់​​​​របស់​​​​សាលាមធ្យម​វិចិត្រ​​​​សិល្បៈដែលជា​គ្រឹះ​ស្ថាន​​​​​​ប​ណ្ដុះ​​​ជំនាញ​​​​សិល្បៈ​​​បុរាណរបស់​រដ្ឋ​​​​។ ភ្លាម​ៗ​បន្ទាប់​ពី​​ចប់​​​​​​​​សកម្មភាព​​​ដើរ​ម៉ូដនិង​ច្រៀង​រាំ​​លក់​សំបុត្រ​ ​​​​​តំណាង​ក្រុម​​Cambodia Super Model បាន​ប្រកាស​​​​​​​​​អភិរក្សដល់​​វង់​ល្ខោន​បាសាក់មួយ​នេះ ​​ ​តាម​រយៈ​​ការ​ចូល​​​​រួម​​គ្នា​ច្រៀង​រាំ​ដើម្បី​​​លក់​​សំបុត្រ​បែប​នេះ​​បន្ត​ទៀត​។ អ្នក​នាង​អ្នក​ចន ច័ន្ទ​លក្ខិណា ​​​​​​ប្រធាន​ក្រុម​​​Cambodia Super Model ​បាន​ថ្លែង​ប្រាប់​​​​​​​​VOD ថាជា​លើក​ទី​​១​ដែល​ក្រុម​​បង្ហាញ​ម៉ូដ​របស់​ខ្លួន​ដែលសម្រុះ​ដោយ​តារា​ល្បី​ៗ​​ប្រមាណ​​​៣០​នាក់ស្ម័គ្រ​ចិត្ត​​ចូល​រួម​​​សម្ដែង​​​​​​​លក់​សំបុត្រ​​​​​ ​ហើយ​​យក​ថវិកា​​​១០០%​​ជួយ​ដល់​​​សិស្សានុសិស្ស​​​ផ្នែក​​ល្ខោន​បាសាក់របស់​​​សាលា​​មធ្យម​​​វិចិត្រ​សិល្បៈ​​។ អ្នក​នាង​​​និយាយ​ថាក្រោយ​ពី​មាន​ការ​ស្នើ​សុំ​​ អ្នក​នាង​បាន​ក៏​បាន​គៀរគរ​​​​​​​​​សមាជិក​ក្នុង​ក្រុម ក៏​ត្រូវ​តារា​សិល្បៈ​​ចំនួន​​​៣០​នាក់​​​ពេញ​ចិត្ត​​​​ជួយ​សម្ដែង​។ ការ​​សម្ដែងនោះ​បាន​ប្រារព្ធធ្វើ​នៅ​​​បរិវេណ​​​សាលា​បញ្ញាសាស្រ្ត​ជិត​​វត្ត​​ប្រយូវង្ស(វិមាន​ឯករាជ្យ) ​​​​​ដោយ​លក់​សំបុត្រ​ក្នុង​តម្លៃ​​​​​​៨ពាន់​រៀល ​ដោយ​មាន​​​ថ្នាក់​ដឹក​នាំ​​​របស់​ក្រសួង​​​​​​វប្បធម៌​ ​វិចិត្រ​សិល្បៈ  ​​និង​​​​​​​​​​​​មន្ត្រី​មក​ពិ​ស្ថាប័ន​​ជា​ច្រើន​ចូល​រួម​​​​​​បរិច្ចាគ​​ថវិកា។ ​អ្នក​នាង​ថាតារា​​​​ដែល​បាន​ចូល​សម្ដែង​​រូម​​​មាន​​​​​​​​​​អ្នក​នាង ​​​​កែវ ពេជ្រ​ពិសី ​កញ្ញា​​​​ទឹម រដ្ឋា លោក​រតនៈ វិសិទ្ធិ ​​កញ្ញា​​​​​​អ៊ឹង និមល ​​​អ្នក​នាង​សូដា នីតា ​លោក​​សាយ សៀរ៉ា ​​លោក​​ញ៉ែម សុគន្ធ ​កញ្ញា សម ម៉ាណា ​កញ្ញា​ដួង ហ្សូរីម៉ា ​​​កញ្ញា​ពៅ លីដា ​លោក​​ពៅ ពិសិដ្ឋ ​​​​និង​ពិធីការិនី​ដួង ហ្សូរីដា ជា​ដើម​។ ​​​ តារាស្ម័គ្រ​ចិត្ត​ទាំង​នោះ អ្នក​នាង​ប្រាប់​ថា​​​ក៏​បាន​​រួម​គ្នា​​​​​​​​​​​​​​ស្វះ​ស្វែង​​រក​សម្លៀក​​បំពាក់​​និង​​​​​​​​​​​ការ​ជ្រោម​​​​​​​ជ្រោមជ្រែង​ដល់​ការ​រៀប​ចំ​កម្មវិធី​ទាំង​មូល​​បន្ថែម​​​​ផងដែ​រ។ ​ ​អ្នក​នាង​និយាយ​ថា​៖ “​​​​​​​ក្រៅ​ពីជួយ​​ឲ្យ​កម្មវិធី​ហ្នឹង​លក់​សំបុត្រ​បាន​ជោគជ័យ ​ពួក​យើង​បាន​​​សម្រេច​ចិត្ត​​​ហើយ​​ថា​ឲ្យ​តែ​ពួក​គាត់​ត្រូវ​ការ​​ឲ្យ​ពួក​យើងចូល​រួ​ម​គឺ​យើង​​​នឹង​ចូល​រួម​ទៀត ព្រោះ​​​​​​យើង​ចង់​ឲ្យ​សិស្ស​​ដែល​ហ្វឹក​ហាត់​ល្ខោ​ន​បាសាក់​ដែល​​​​​​ប្រឈម​នឹង​ការ​ខ្វះ​ខាត​​ទាំង​អស់ មាន​លទ្ធភាព​ឡើង​វិញ​ ព្រោះ​ថា​បើ​យើង​​​ទាំងអស់​គ្នា​​​​​​សិល្បៈ​ល្ខោន​បាសាក់​ពិត​ជា​បាត់​បង់ ដោយ​សារ​តែ​សិស្ស​ដែល​​​ប្រឹង​ហ្វឹក​ហាត់​​អត់​ទទួល​បាន​ប្រយោជន៍​!”។ អ្នក​ស្រី ​​សៀង វៀង ​​​នាយិកា​​​សាលា​​មធ្យម​​​វិចិត្រ​​សិល្បៈ​បាន​អះ​អាង​ថា​ក្នុង​ចំណោម​ជំនាញបុរាណទាំង​អស់ ដែល​សា​លា​ទទួល​បណ្ដុះ​បណ្ដាល​គឺ​មាន​តែ​​​​​​​​​​​​ផ្នែក​​​ល្ខោន​បាសាក់​​ប៉ុណ្ណោះ​ដែល​ខ្សត់​​សិស្ស​​​​​​​ហ្វឹក​ហាត់​ជាង​គេ ហើ​យ​ការ​ចា​ប់​អារម្មណ៍​ជួយ​ជ្រោម​ជ្រែង​​​​​ក៏​មិ​ន​សូវ​មាន​ដែរ​។ អ្នក​​ស្រី​និយាយថា​​៖ “​​រាល់​ថ្ងៃ​​​នៅ​​សាលា​មធ្យម​វិចិត្រ​​​សិល្បៈ​​មានជំនាញ​​​​​៥​គឺ​​​​​​​​ល្ខោន​បាសាក់ ​​​ល្ខោន​យីកេ ល្ខោន​និយាយ ​​​​​ខោល និង​​​របាំ​បុរាណ​ ប៉ុន្តែ​​​ជំនាញ​​​​ល្ខោន​បាសាក់​​​​​​​មានសិស្ស​និង​គ្រូ​តែ​​ជាង​​៣០នាក់​​​​ប៉ុណ្ណោះ ហើយ​ពួក​គាត់​​បើ​និយាយ​ទៅគឺ​សុទ្ធ​តែ​​​​អ្នក​តស៊ូ បើ​តាម​​តែ​យើង​តែ​ខ្វះ​​​​​​​សព្វ​ខ្វះ​គ្រប់ ហើយ​​​​​​​​ពួកគាត់​ក៏​មិន​អាច​​​រក​លុយ​បាន​ដូច​ជំនាញ​​​ផ្សេង គឺ​ឈប់​អស់​ហើយ អញ្ចឹង​ហើយ​ទើប​​យើង​ត្រូវ​​តែ​​​ស្វះ​ស្វែង​រក​​​​​​​​​មូលនិធិ​ ដើម្បី​​ឲ្យ​សិស្ស​ទាំង​អស់​មាន​ទឹក​ចិត្ត​ឡើង​វិញ​!”។ អ្នក​ស្រី​បារម្ភ​ខ្លាច​ពី​ការ​បាត់​បង់​​​ធនធាន​ ​ល្ខោន​បាសាក់ជំនាន់​​​ក្រោយ របស់​​​​​សាលាមធ្យម​វិចិត្រ​សិល្បៈ ​ទើប​​​​​​សុំ​​ឲ្យ​មាន​ការ​​បង្កើត​​សកម្មភាព​ផ្សព្វ​ផ្សាយនិង​​​​ស្វែង​រក​មូលនិធិ​​​ផង ​​​​​​​ក្រោម​ការ​​​​ចូល​រួមរបស់​ក្រុម​​តារា​សិល្បៈ​ល្បី​ៗ។ លោក ​​​វ៉ឹត វិបុល និង​​​​លោក ​ស៊ន ចាន់ឌឿន ​​​​​​សិស្ស​ផ្នែក​​ល្ខោន​បាសាក់​​​​ប្រមាណ​​៧​ឆ្នាំ​នៅ​ក្នុង​សាលា​​​​វិចិត្រ​សិល្បៈ​​មួ​យនេះ​​បាន​អះ​អាង​ស្រដៀងគ្នា​ថា​ស្ថានភាព​​​​​ហ្វឹក​ហាត់​របស់​​សិស្ស​ទាំង​អស់​​​ទទួល​បាន​នូវ​ការ​​​​លំបាក​យ៉ាង​ខ្លាំង។  ពួកគេអះអាងថា​​សិស្ស​​​​​ខ្លះ​បាន​បង្ខំ​​​ចិត្ត​ស្វែង​រក​ការងារខាង​ក្រៅ ​ធ្វើ​​ឲ្យ​មាន​ការ​​​ប៉ះ​​ពាល់​​​ដល់​ការ​ហាត់​រៀន​នៅ​​ក្នុង​សាលា​​​នោះ​ផង​។ ពួកគេ​ថា​​​កន្លង​​មក ក្រុម​​ល្ខោន​បាសាក់​មួយ​នេះ​​បាន​បង្កើត​​កម្មវិធី​លក់​​​​សំបុត្រ​បែបនេះ​ច្រើន​លើក​មក​ហើយ ប៉ុន្តែមិន​​សូវ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ ដោយ​សារ​តែ​គ្មាន​ការ​ចូល​រួម​ពី​តារា​សិល្បៈ​​ដូច​កាល​ពី​ថ្ងៃ​ទី​​២៤ តុលា។ លោក ​​​ស៊ន ​​ចាន់​ឌឿន ​​និយាយ​ថា​៖ “​​​​​​​​​​នេះ​ជា​លើក​ទី​​១​ដែល​​​​​ខ្ញុំ​​មើលឃើញ​ថា​ការ​សម្ដែង​​​លក់​សំបុត្រ​របស់​យើង​​មាន​អ្នក​ទិញ​សំបុត្រ​ចូលច្រើន ​​ ហើយ​មាន​​ការ​​​បរិច្ចាគ​​ថវិកាជួយដល់​​​ក្រុម​ល្ខោនបាសាក់​របស់​​យើង​!”។ លោក ​​​វ៉ឹត វិបុល(ធ្វេង​) និង​​​​លោក ​ស៊ន ចាន់ឌឿន អ្នក​នាង​​​ចន ច័ន្ទ​លក្ខិណា ​​​​និយាយ​​ថា ​​​អ្នក​នាង​នឹង​បន្ត​ដឹក​នាំ​​​​​​សមាជិក​របស់​ខ្លួន​ជួយ​​​​សម្ដែង​​រក​ប្រាក់​ដល់​​​ក្រុម​​​​​​​​ល្ខោន​បាសាក់​នេះ​​​​​​​​​បន្ត​ទៀត ​ដើម្បី​​​ជួយ​អភិរក្ស​​ដល់​​វង់​ល្ខោន​របស់​​សាលា​មធ្យម​​​វិចិត្រ​សិល្បៈ​ទាំង​មូល​។ ​ អ្នក​នាង​​ស្នើ​ឲ្យ​មាន​ការ​លើក​ស្ទួយ​ដល់​​​វង់​ល្ខោន​បាសាក់​​នៅ​ក្នុង​កម្មវិធី​​​បុណ្យនិង​​​​​​​កម្មពិធី​ផ្សេង​ៗ ​ដើម្បី​​ឲ្យ​សិល្បៈមួយ​នេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្មេង​ជំនាន់​ក្រោយ​​​​​​​​​​និង​​ដើម្បី​​ឲ្យ​​​​​​​​​​​​ហ្វឹក​ហាត់ជំនាញ​នេះ​ទទួល​បាន​ផល​ប្រយោជន៍​​​​​​​​​​ខ្ពស់​ដូច​​​​​អាជីព​សិល្បៈ​បែបសម័យ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
ឌុច ​លីដា ស្បថ​រឿង​ចោទថា​​​​​​​​មានគេចិញ្ចឹម​

ថ្ងៃសុក្រ ទី23 តុលា 2015, 08:56 AM

មក​ទល់​ពេល​នេះ ​​តារា​សម្ដែង​​​​​ល្បី​ឈ្មោះ​នាង​​ឌុច ​លីដា នៅតែ​រង​ការ​ចោទ​ប្រកាន់​យ៉ាង​រសើប​​​​ថា​ពាក់​ព័ន្ធ​​នឹង​​ករណី​ចំនួន​២ ​​​​ដោយ​ការ​​​សាយ​ភាយ​ត្រូវ​គេ​មើលឃើញ​ថា​ធ្វើ​​ឲ្យ​នាង​​​​ប៉ះ​ទង្គិច​អាជីព​ដែលខំ​ប្រឹ​ងប្រែង​​ទាំង​លំបា​ក​​នោះ​​​ផ​​ង​។ ​ជួប​​ផ្ទាល់​ជា​មួយ​​​វីអូឌី(VOD) ឌុច លីដា​​​​​បាន​​​​ចេញ​មុខ​​​ស្បថថា​​អ្វី​ដែលនាង​ចាត់ទុក​ថា​ត្រូវ​គេ​​​​​​​​​​​​​​​​​លាប​ពណ៌​គឺ​​​​ជា​រឿង​​​យល់​ខុស​ប៉ុណ្ណោះ​​។ ឌុច លីដា បានអះ​អាង​ថាក្នុង​​​​មួយ​រយៈ​ចុង​ក្រោយ​មាន​ការ​​លើក​ឡើង​ជា​ច្រើន​ថា​នាង​​​ ​​​​​មាន​​​​អ្នក​ចិញ្ចឹម និង​​បាន​ស្រស់ស្អាតឬ​មាន​ការងារ​​​​​​​​​​​​សិល្បៈ​រីក​ចម្រើន​ បន្ទាប់​ពី​​​​វះ​កាត់​កែ​កុន​ទម្រង់​មុខ​​ឲ្យ​ត្រូវ​​នឹង​​​ទីផ្សារ​។ ​​ការ​លើក​ឡើង​ថា​​​នាង​​​​​វះ​កាត់​កែមុខនិង​ដើម​ទ្រូង គឺជាអ្វី​ដែល​នាង​បាន​ឮ​​ដោយ​អន្លើ ​ប៉ុន្តែ​អ្វី​ដែល​នាង​ថា​ទទួល​​យកមិន​​ ហើយ​​​គេ​ង​មិន​លក់​​​មក​​​ទល់​នឹង​ពេល​នេះគឺ​​​ការ​​លើក​ឡើងថា​​​​នាង​មាន​ជីវិត​​ប្រែ​ប្រួល ដោយ​សារ​តែ​មាន​ជំនួយ​ពី​បុរស​​សំបូរ​ទ្រ​ព្យ​​ម្នាក់ដែ​ល​​​​​​​​​​​​​​​​​​​​បុរស​ម្នាក់​នោះគឺ​​​​​​​​​​​​​​​​​​មិន​មែន​កំលោះ។ នាង​​​និយាយ​ថា​៖ “​​​ប្រហែល​ជា​​​​​​​​មួយ​ឆ្នាំ​​២​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​​ឮ​រឿង​ហ្នឹង​​​​! ​​ប៉ុន្តែ​​​ធាតុ​ពិត​ខ្ញុំ​​សូម​បញ្ជាក់​ថា​អត់​មាន​ទេ ​​​​​​​​​​​ជា​ពិសេសរឿង​មាន​អ្នក​ធំ​អ្នក​មាន​ទ្រព្យ​ណា​ចិញ្ចឹម​​និង​រឿង​ខ្ញុំ​​វះ​កាត់​​កែ​ត្រង់​នេះ​កែ​ត្រង់​​​​​​​​​​​​​នោះ គឺ​​អត់​មាន​ទេ ​ចង់​ទៅ​ដល់​​ណា​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​!”។ នាង​​ថា​​​​​​​​​​​​​​​​ព័ត៌មានដែល​សាយ​ភាយ​ថា​​នាង​មាន​អ្នក​ចិញ្ចឹម ​មិន​មែន​ជា​អ្វី​ដែល​នាងនិង​ក្រុម​គ្រួសារ​​ទទួល​យក​នោះ​ទេ ដោយ​សារ​តែ​ពាក្យ​​​អ្នក​​​ចិញ្ចឹ​ម​​មួយម៉ាត់​ គឺច្បាស់​ណាស់​ថា​​​​​​​​​​​​មិន​សំដៅ​លើ​កំលោះ​​ ហើយ​ពិត​ជា​ចង់​សំដៅ​ថា​នាង​​លួច​លាក់​ជា​មួយ​​​​​​​បុរស​មាន​ប្រពន្ធ​កូន ​ទើប​មាន​ឡាន​ជិះនិង​មាន​​ជីវិត​​​សមរម្យ​នឹង​គេ​នឹង​ឯង​​​​​​​​​​​​​​នោះ​។ ​  នាង​និយាយ​ថា​៖ “​​​​​​ឥឡូវ​​ហ្នឹង​​ខ្ញុំសុំ​​បញ្ជាក់ថា​ខ្ញុំ​​​​​​​​​មាន​ឡាន​ជិះ ​មាន​លុយ​​​​​​ស្លៀក​ពាក់​បាន​សមរម្យ​គឺ​អត់​មាន​​​​​​​​អ្នក​ណា​​​​ចិញ្ចឹម​ទេ ​​​​​​​ខ្ញុំ​បាន​ពី​​​ប្រឹង​​​​​​​ថត​រឿង​និង​ថត​​​​​ម៉ូដ​​ឲ្យ​គេ​ទាំង​យប់​ទាំង​ថ្ងៃ​ទំាង​អស់​​ ម្យ៉ាង​អ្នក​ស្គាល់​ខ្ញុំ​ពួក​គាត់​ដឹង​ហើយ​ថា​គ្រួសារ​ខ្ញុំ​ ម៉ាក់​ប៉ា​ខ្ញុំ​ក៏​មិន​មែន​អ្នកអត់​អី​ដែរ អញ្ចឹង​ត្រឹម​​​លទ្ធភាព​ដូច​ខ្ញុំ​មាន​​រាល់​ថ្ងៃ​​​គឺ​មិន​ចាំ​​ទៅ​ទាក់​ទង​របស់​អ្នក​ណា​​​​​​​​​នោះ​ទេ​ ​ចំណែក​រឿង​​កែ​កុន​​​​​​សម្រស់​​(ទម្រង់​​មុខអក្សរវី) ​ ខ្ញុំ​ហ៊ាន​ស្បថ​ថា​អត់​មាន​​ទាំងអស់ ​ តាំង​​ពី​ក្បាល​ដល់​ចុងជើង​!”។ នាង​​ថា​​មួយ​ជីវិត​របស់ខ្លួន គឺ​ខ្លាចបំផុត​​ចុង​កាំបិត​​ និង​មុខ​​​ម្ជុល​ អញ្ចឹ​ងហើយ​ទោះ​ជា​​​មាន​ចំណុច​ខ្វះ​ខាត​ដែល​​នាង​ចង់​កែ​ ​ក៏​មិន​ធ្វើ​ជា​ដាច់​ខាត ដោយ​សារ​តែ​​គ្មាន​ការ​​​​​​​​​​​​ជំរុញ​ពី​​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ផង​។ នាងនិយាយ​ថា៖ “​​​ម៉ា​តួ​ខ្លួន​​ខ្ញុំ​​​មិន​អត់​ទេ​កន្លែងទាស់  ជាក់ស្ដែង​សូម្បី​តែ​​​មុខ​ក៏​​​​មាន​​កន្លែង​ខ្លះ​ដែល​អត់​​សូវ​ពេញ​ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​តាំង​​ចិត្ត​ថា​​អត់​កែ​ទេ ​ទោះ​ជា​​​មធ្យោបាយ​​បូម​ខ្លាញ ឬ​​ចាក់​បន្ថែម​​​អី​ក៏អត់​ដែរ​ ម្យ៉ាង​​ខ្ញុំ​​បាន​ក្លាយ​ជា​តារា​សិល្បៈ គឺ​​​​​​​​អត់​មាន​​​​​​​​កែ​ទម្រង់​​មុខទេ ​អញ្ចឹង​ទុក​​​​​​​​​ធម្មជាតិ​អញ្ចឹង​ទៅ ​​​អត់​​​យក​​​​​​​សាច់​យក​ស្បែក​ទៅ​ប្រថុយ​ទេ​!”។ បើ​ទោះ​ជា​​​​​​​​​​បច្ចេកវិទ្យា​​​វះ​កាត់​កែ​សម្ផស្ស​ត្រូវ​បាន​តារា​ភាគ​ច្រើន​​​​​​​​​​​​ចាប់​អារម្មណ៍និង​មាន​ការ​ធានា​ពី​សុវត្ថិភាព​ ក៏​​នាង​ប្រាប់​ថា​នោះ​​មិនមែន​ជា​ចំណូល​ចិត្ត​។ នាង​សន្យា​​​នឹង​យក​​តាម​គំរូ​របស់​តារា​​​សម្ដែង​​ជំនាន់​ដើម ដែល​តាំង​ពី​ល្បី​​រហូត​ដល់​​​ឈប់​លេង​កុន គឺ​នៅ​តែ​ស្អាត​ដោយ​ធម្មជាតិ ហើយ​មិន​​​​​​​បាន​កែ​កុន​។ នាង​និយាយ​ថា​៖ “​ខ្ញុំ​​ស្បថថា​​​​ចំពោះ​ខ្ញុំ គឺ​រឿងដែល​គេ​ថា​ទាំង​២​ហ្នឹង​អត់​មាន​ទាំ​ងអស់ ​​​​សូម្បី​តែ​ស្បែក​​ដែល​បង​ប្អូន​​ឃើញ​ខ្ញុំ​​​​​​រាង​ស​ជាង​មុន​ គឺ​អត់​​មាន​​ទៅ​បក​អី​ទេ គឺ​ដោយ​សារ​ខ្ញុំ​មិន​នៅ​ក្រុង ​និង​ប្រើ​​ឡេ​តាម​គេ​​​​តាម​គេ​ទាំ​ងអស់ ​​រឿង​​កែ​​​គឺ​អត់​!”។ ​ មួយ​រយៈ​ចុង​ក្រោយ ​​​​គេ​ឃើញ​​ឌុច លីដា ​​​​កាន់តែមាន​សម្រស់​ជាង​មុន ហើយ​បើ​​និយាយ​ពី​ភាព​ហ៊ឺហារ​ក៏​មិន​អន់​ជាង​តារា​​​សិល្បៈ ដែល​ល្បី​ថា​មាន​ជំនួយ​ពីក្រោយខ្នង​ប៉ុន្មានដែរ​។  ​អញ្ចឹង​​ហើយ​ទើប​​​​​​​​​​​​ការ​លេច​ឭ​​​​​កាន់​តែ​ខ្ទរខ្ទារ​ខ្លាំង​​ថា​​នាង​​​​​​​​​​​​​​​​​​​​​​​​​​មាន​អ្នក​ផ្ចុង​ផ្ដើម​ ក្រោយ​ពីកែ​កុន​​ទម្រង់​មុខនិង​ដង​ខ្លួន​ឲ្យ​មើល​ទៅ​ស៊ិចស៊ី​មិន​មាន​​​​កន្លែង​ទាស់​។ នាង​ត្រូវ​​បាន​គេ​​ស្គាល់​​​​ខ្លាំង​​ក្នុង​​​ស្ពតពាណិ​ជ្ជកម្ម​​របស់​ក្រុម​ហ៊ុន​ធំ​ៗ ​ និង​លេច​ធ្លោរ​​ខ្លាំង​ក្នុង​រឿង​​«​ស្បែក​គង់​»។ ប៉ុន្តែ​មួយ​រឿង​នេះ ក៏​ធ្វើ​​ឲ្យ​នាង​​​ទទួល​​រង​ការ​រិះ​គន់​​មិន​អន់​ផងដែរ  ​ព្រោះ​តែ​ហ៊ាន​ថត​ឈុត​​​​​​ចំហរ​​ល្វែង​លើនិង​​​​ឈុត​ស្នេហា​រោល​រា​ល​។ ឌុច លីដា ​បាន​អះ​អាង​ថា ​​​ភាព​ល្បី​និង​​​​​​​​​ការ​តុប​តែង​​ខ្លួន​ឲ្យ​ហ៊ឺហារស្រប​​​​​​​​​តាម​បរិយាកាស​ មិន​ជួយ​​ឲ្យ​នាង​ទទួល​​បាន​ការ​​សរសើរ​ទាំ​ង​ស្រុង​​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​ធ្វើ​​ឲ្យ​នាង​​​​​​​​​ទទួល​រង​នូវ​​ការ​លាប​ពណ៌​​​ពី​រឿង​មាន​អ្ន​ក​​ចិញ្ចឹមនិង​​រឿង​​ទៅ​វះ​កាត់​​កែ​កុន​​មុខ​មាត់​​​មិន​អស់​​មិន​ហើយ​៕ សរសេរមកកាន់លោក​  វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
​ឈិន សុធារី-សុវណ្ណ មករា រៀ​ប​ការ​ភ្លាម ​​​កាត់​ចំណង​ដៃ​ភ្លាម

ថ្ងៃពុធ ទី21 តុលា 2015, 06:08 PM

នៅ​ថ្ងៃ​​​​​​ពុធ​ទី​២១ ​ខែ​តុលានេះ​ ​​​តារា​សម្ដែង​​​​ល្បី​ឈ្មោះ​​​​​​​​​នាង​​ឈិន សុធារី ដែល​មាន​ឈ្មោះ​កំណើត​ថា​ឈិន ច័ន្ទ​សុធារី ហៅ​ដានិច្ចនិង​​​លោក ​​សុវណ្ណ មករា បាន​​​​ចូល​រោង​ជ័យ​​ជា​ផ្លូវ​ការ​ហើយ ​​​ ដោយ​ពិ​ធីអាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​​ពីរ​ត្រូវ​គេឃើញ​​ធ្វើ​​ឡើង​ក្នុង​​​ភាព​​​សាមញ្ញ​បំផុត បើធៀប​នឹង​​​​​មង្គល​ការ​របស់​តារា​សិល្បៈ​​ផ្សេង​ទៀត​។ ​ប៉ុន្តែ​​អ្វីដែល​គួរ​​ឲ្យ​កត់​សម្គាល់​​នោះគឺ​អ្នក​​ទាំង​ពីរ​សម្រេច​ចិត្ត​រៀប​ចំ​​​២​លើក ដោយ​​គ្រាន់​តែ​បញ្ចប់​​​មង្គល​ភ្លាម​ ក៏ធ្វើ​ពិធីកាត់ចំណង​ដៃ​​ភ្លាម​​​​​​​​​ក្នុង​ពេល​បន្ត​បន្ទាប់​គ្នា​។ ​​​​​ឈិន សុធារី បាន​បញ្ជាក់​ប្រាប់​​​​​​​​​​វីអូឌី(VOD) បន្ទាប់​ពី​ធ្វើ​ពិធី​សូត្រ​​ចប់​សព្វ​គ្រប់​​​​​​​​​​​​ នៅ​គេហដ្ឋាន​​​​ផ្ទាល់​ខ្លួនស្ថិត​​​​នៅ​ជិត​រង្វង់​មូល​ទួល​គោក​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​​​​​២១ខែ​តុលា​ថា​​មង្គល​ការ​របស់​នាង​គឺ​មិន​​បាន​រៀប​ចំ​​​ក្នុង​ភាព​​​​អធិកអធម​នោះ​ទេ ដោយ​សារ​តែ​​នាង​​មិន​ចង់​​ឲ្យ​មាន​ការ​ចំណាយ​ច្រើននិង​មិន​​ចង់​​​ឲ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​។ ​​នាង​ និង​គ្រួសារ​រៀប​ចំ​តែ​ប្រមាណ​​​៣០​តុ​ប៉ុណ្ណោះ ​ដោយ​ជ្រើស​រើស​​​​​ធ្វើ​នៅ​ក្នុង​​​មជ្ឈមណ្ឌល​​​ទួល​គោក​ ដើម្បី​ទទួល​ភ្ញៀវ​នៅ​ល្ងាចថ្ងៃ​ទី​២២ ខែ​តុលា​។ ​ក្នុង​ពិធី​​​​មង្គល​នោះ នាង​អះ​អាង​ថា​​អត់​មាន​​​អញ្ជើញតារា​សិល្បៈ និង​អ្នក​ជំនួញ​​ធំ​ដុំ​​ឲ្យ​​ចូល​រួម​នោះ​ទេ លើក​​លែង​តែ​មិត្ត​ជិត​ដិតប៉ុណ្ណោះ​​។  នាង​បញ្ជាក់​ថា​នោះ​ដោយ​សារ​តែ​​​នាង​សម្រេចចិត្ត​ធ្វើ​ពិធីកាត់​ចំណង​ដៃ​​​​​មួយ​ដោយ​ឡែក​​ផ្សេង​ទៀត ​​​​​​ទុកសម្រាប់​​​​អញ្ជើញ​​​ភ្ញៀវ​ដែល​ជា​​តារា​សិល្បៈនិងជា​អ្នកជំនួញ​​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ស្វាមី​។ ​​នាង​និយាយ​​​​​​​​ថា៖ “ខ្ញុំ​រៀប​ការ​ហ្នឹង គឺ​​​ធ្វើ​ធម្មតា​ទេ ​តារា​សិល្បៈ​អត់​បាន​អញ្ជើញ​ទេ ហៅ​តែ​បង​ប្អូន​ឯង​​និង​ញាតិ​មិត្ត​​សុទ្ធសាធ!”។  នាងបន្ត​ទៀត​​ថា​​​មង្គល​របស់​ខ្លួន​គឺ​​​​​បាន​ជ្រើស​យក​​​មជ្ឈមណ្ឌល​​​​​​ទួល​គោកធ្វើ​ជា​កន្លែង​ទទួល​ភ្ញៀវ ប៉ុន្តែ​​​នៅ​​ថ្ងៃ​កាត់​ចំណង​ដៃ​​គឺ​នាង​បាន​​ជ្រើស​​យ​ក​សណ្ឋាគារ​​​កាំបូឌីយ៉ាណា​​ដើម្បី​​ចាត់​ចែង​។ នាង​និយាយ​ថា​៖ “ខ្ញុំ​​​ការ​​​​​គឺ​សមញ្ញ​ទាំង​អស់សូម្បី​តែ​កន្លែង​​ទទួល​ភ្ញៀវ(មជ្ឈមណ្ឌល​​​ទួល​គោក) ​ប៉ុន្តែ​​​បើកាត់​ចំណង​ដៃ​​​​​​​​ខ្ញុំ​​និង​​​​​​​ស្វាមី​​​ធ្វើ​នៅ​​​កាបូដ(សណ្ឋាគារកាបូឌីយ៉ាណា)​ ​​​​​​ដោយ​សារ​តែ​ភ្ញៀវ​​​​​​​​​​ដែល​​យើង​អញ្ជើញ​គឺ​​ជា​តារា​សិល្បៈនិង​​​អ្នក​ធ្វើ​ការ ដែល​​មាន​ចំនួន​អត់​ច្រើន​!”។ ​នាង​សម្រេច​ចិត្ត​​​​​​​​​​​រៀបចំ​​មង្គល​​​​​ការ​ផ្សេងនិង​កាត់​ចំណង​ដៃ​​ផ្សេង​​ ដោយ​សារ​តែ​អះ​អាង​ថា​​​​មិន​ចង់​​​​​​ឲ្យ​មាន​​​​​​បរិមាណភ្ញៀវ​​​ច្រើន​​​​ក្នុង​ថ្ងៃ​តែមួយ ដែល​នាង​នាំ​ឲ្យ​នាង​និង​ក្រុម​គ្រួសារ​​​​ចាត់​ចែង​មិន​ទាន់​។ នាង​បន្ថែម​ថា​ម្យ៉ាង​​មក​ពី​​គ្រួសារ​នាង​និងគ្រួសារ​​ស្វាមី មិន​មាន​​គ្នា​ច្រើន​​​​​ដើម្បី​រ៉ាប់​រង​ពិធី​ធំដុំ​​​​​ក្នុង​ពេល​តែ​មួយ​នោះ​ផង ទើប​សម្រេច​ចិត្ត​​រៀប​ចំ​២​ដងតែ​ម្ដង ដោយ​​​​​​បំបែក​​​ភ្ញៀវ​មួយ​ក្រុម​​​​​សម្រាប់​ថ្ងៃ​មង្គល​ការនិង​មួយ​ក្រុម​ទៀត​សម្រាប់​​​ពិធីកាត់​ចំណង​ដៃ​។ នាង​​អះ​អាង​ថាពិធី​​កាត់​ចំណង​ដៃ​​នឹង​ត្រូវ​ធ្វើ​​នៅ​ថ្ងៃ​​២៩ខែ​តុលា​ខាង​មុខ ដោយ​​​​​មាន​រយៈ​ពេល​ខុស​គ្នា​នឹង​​ថ្ងៃ​មង្គល​ការ​តែមួយ​​សប្ដាហ៍​ប៉ុណ្ណោះ​​។ ​​ឈិន សុធារី ​​បញ្ជាក់​​​​​​​​​​​​​​​​​ក្នុង​ពិធីមង្គល​របស់​ខ្លួ​ន​ថា​៖ “ថ្ងៃ​ការ​ខ្ញុំ​​​​​​​​​​ទទួ​ល​ភ្ញៀវ​ប្រហែល​៣០​តុ ហើយ​ដល់​ថ្ងៃ​កាត់​ចំណងដៃ​(​​​​​២៩ តុលា) ក៏​អត់​ ច្រើន​ដែរ គឺ​ប្រហែល​​តែ​​​​ជាង​​​​២០​តុ ឬ​​​​​​ប្រហាក់​ប្រហែល​គ្នា​​ហ្នឹង​!”។ ​​បន្ទាប់​ពី​​​​បាន​សំពះ​ផ្ទឹម​​​​​នៅ​ក្នុង​មង្គល​ការ​​នេះ អ្ន​ក​នាង​​​ឈិន​ សុធារី ​និង​​លោក​សុវណ្ណ មករា ត្រូវ​គេ​កត់​សម្គាល់​​ថា​នឹង​ក្លាយ​ជា​គូ​​ស្នេហ៍​តារា​​សិល្បៈ​មួ​យ​គូ​ថ្មី ដែល​​ចាប់​ដៃ​គ្នា​​​​កសាង​សុភមង្គល​​​តាម​រយៈ​​អាពាហ៍ពិពាហ៍​។ ​​អ្នក​ទាំងពីរធ្លាប់​បាន​ទទួល​ការ​កោត​សរសើរ​យូរ​ក្រែល​មក​ហើយ​ថាជា​គូ​ស្នេហ៍​ដែល​មាន​សម្រស់​​​​​ស្រស់​​ស្អាត​​​​សម​គ្នានិង​​មាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ដូច​គ្នា​​ នៅ​ក្នុង​សង្គម​សិល្បៈ។ ​​​ ឈិន សុធារី គឺជា​តារា​សម្ដែង​​​​ផង ជា​តារា​​​ចម្រៀង​ផងនិង​ជា​ពិធីការិនី​​​​ផង ​ដែល​​ធ្លាប់​ជោគជ័យ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ពិភព​សិល្បៈ មុន​ពេល​នាង​​ប្រកាស​​ដក​ខ្លួន​​​​​​​​​​​​​​​​។ មិន​ខុស​ដែរ​​លោក​​​សុវណ្ណ​ ​មករា ឯណេះ​វិញ​ក៏​​​​​​​​ជា​​​​​តារាសម្ដែង​​ល្បី​ឈ្មោះ​​​ណាស់ដែរ​​​ ​មុន​ពេល​​លោក​​​​​​​​​​​​​​​​​រៀប​ការ​ជា​មួយ​​​នារី​នៅ​សហរដ្ឋ​អាមេរិក ហើយ​​​​​​ក៏​ចាក​ចេញ​​​​​​​​​​​ទៅ​ឆ្ងាយ​ពី​សិល្បៈ​​​នោះ​។ លោក​បាន​វិល​​ត្រឡ​ប់​មក​វិញ ក្រោយ​ពេល​​​​​ធ្លាក់​ខ្លួន​ពោះម៉ាយ​ ប៉ុន្តែ​បាន​ក្លាយ​ជា​ម្ចាស់​​​​​​​​ផលិតកម្ម និង​​មាន​ជំនួញ​ទទួល​ថត​​​​មង្គលការ​និង​រៀប​ចំ​​​​ចាត់ពិធី​តូច​ធំ យ៉ាង​ជោគជ័យ​ម្នាក់​។ ​  មួយ​រយៈ​ចុង​ក្រោយ ​​លោក​សុវណ្ណ​ មករា ត្រូវ​គេ​ឃើញ​​​​​មាន​ទំនាក់​ទំនង​​​​ជិត​ស្និទ្ធិ​ជា​មួយ​លោក​​​ គិត ម៉េង ​​​និង​​​​​​​​​​​​​អ្នក​នាង​ស្រីតូច ចំណាន។ ​​​​​​​​​​​​ពិធីកាត់​ចំណង​ដៃ​របស់​​​អ្នក​ទាំង​ពីរ​ដែល​ប្រកាស​ធ្វើ​​​ឡើង​នៅ​សណ្ឋាគារ​​​កាំបូឌីយ៉ាណា ត្រូវ​គេ​អះ​អាង​ថាមាន​ការ​ជ្រោម​ជ្រែង​ជា​ពិសេស​ពីលោក​គិត  ម៉េង និង​​អ្នក​នាង​ស្រីតូច ចំណាន។ អញ្ចឹង​ហើយ​ទើប​​​​​​​​​​​​​អ្នក​នាង​ឈិន សុធារី បាន​អះ​អាង​ថា​នៅ​ថ្ងៃកាត់ចំណង​ដៃ​របស់​នាង​នឹង​មាន​​​​​វត្តមាន​អ្នក​​ជំនួញ​និង​​​អ្នកមុខ​អ្នក​ការ​ច្រើន​​បន្ថែម​ពី​​លើវត្តមាន​របស់​តារា​សិល្បៈ​​​​​​៕ សរសរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  ​

[អានបន្ត]
តំណាង​ទូរទស្សន៍បង្ហាញ​​ជំហរ​​​​​​​​​​​​​​តាមបម្រាម​​​ក្រសួង​ព័ត៌មានលើ​ការ​ចាក់ផ្សាយភាពយន្តបរទេស​

ថ្ងៃពុធ ទី21 តុលា 2015, 08:41 AM

ការ​ប្រកាស​របស់​​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​​ដែល​​កំណត់​​ឲ្យ​ម្ចាស់​​ទូរទស្សន៍​​​ក្នុង​ស្រុក​​​​​​​​​​​​​​​​​​​​ត្រូវ​តែដាក់​បញ្ចាំង​​រឿង​ខ្មែរ​ឬ​​កម្មវិធី​​​​​ក្នុង​អំឡុង​ម៉ោង​មាស​​​​​​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកាត​ទៅ កាន់​តែ​ខិត​ជិត​មក​​ដល់​។ ​​តំណាង​​​ទូរទស្សន៍​ធំ​ៗ​​បាន​បញ្ជាក់​​ពី​ការ​ត្រៀម​ខ្លួន​ ប៉ុន្តែ​ក៏​​បាន​អះអាង​ថា​​នឹង​បន្ត​​​​ដាក់​រឿង​​​​​បរទេស​ដូច​ដែល​បាន​អនុវត្ត ប្រសិន​មាន​​ស្ថានីយ​ទូរទស្សន៍​​ណា​មួ​យ​​នៅ​​​បញ្ចាំង​​​រឿង​​​​​​បរទេស​ក្នុង​ម៉ោង​កំណត់​។​ កាល​ពី​ថ្ងៃ​​ទី​២៥ ខែ​កញ្ញា ​លោក ​​​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌មាន​បាន​​​ចេញ​សេចក្ដី​​​​​ប្រកាស​​​​ឲ្យ​ម្ចាស់​ទូរទ​ស្សន៍​​​ក្នុង​ស្រុក​ទាំ​ងអស់ ត្រូវតែ​​ដាក់​​​​​​​បញ្ចាំង​​រឿង​​​​ខ្មែរ ឬ​កម្មវិធី​ផលិត​​​​ក្នុង​ស្រុក​​​​ក្នុង​ចន្លោះ​​​ម៉ោង៧ដល់​ម៉ោង៩​យប់ ​ ​ចាប់​ពី​ថ្ងៃ​ទី​​១​ខែ​​វិច្ឆិកា​ត​ទៅ​។ ក្នុង​ករណី​ដែល​មាន​​ម្ចាស់​​ទូរទស្សន៍ណា​មួយ​ហ៊ាន​​ល្មើស​មិន​ធ្វើ​តាម​​សេចក្ដី​ប្រកាស​នេះនឹង​​​​​កំណ​ត់​ដក​អាជ្ញាប័ណ្ណ​​មិន​ឲ្យ​​​ដំណើរ​​ការ​ជា​ផ្លូវ​ការ​។ លោក ​ខៀវ កាញារីទ្ធ ក៏​បាន​​ប្រកាស​​​ឲ្យ​​​​​​ពលរដ្ឋ​ខ្មែរ​​ដែល​ដឹង​ថា​មាន​ស្ថាប័ន​ទូរទស្សន៍​ក្នុង​ស្រុក​ណា​មួយ បន្ត​​​ចាក់​​ផ្សាយ​រឿង​បរទេសឬ​កម្មវិធី​បរទេស​ក្នុង​ម៉ោង​បម្រាម​ ​​​​ ជូន​​ដំណឹង​​មក​កាន់​ក្រសួង​​​​​ចាប់​ពី​​ថ្ងៃ​​​​​​​អនុវត្តន៍​នោះ​ផង​។ ​លោក ​​សេង កដិកា ​​​អ្នក​គ្រប់​កម្មវិធី​ទូទៅ​​ប្រចាំ​នៅ​ទូរទស្សន៍​​ប៉ុស្ដិ៍​លេខ​​៥ បាន​អះ​អាង​ថាស្ថានីយ​របស់​លោក​​​មិន​ទាន់​ផលិត​​​​រឿង​​ខ្មែរឬ​​​កម្មវិធីត្រៀម​​ទុក​សម្រាប់​ថ្ងៃ​​​១ ខែ​វិច្ឆិកា​នោះ​ទេ ប៉ុន្តែ​​​​លោក​ថា​មាន​​​​​កម្មវិធី​ចាស់​ៗ​​​​ដើម្បី​អនុវត្ត​​​រួច​រា​ល់​។ លោក​​មាន​ប្រសាសន៍​ថា​​៖ “ដោយ​សារ​រយៈ​ពេល​​​​​ដែល​ក្រសួង​ដាក់​​ឲ្យ​ខ្លីពេក​ អញ្ចឹង​​​​​យើង​ផលិតអី​ក៏​មិន​ទាន់​ដែរ ប៉ុន្តែ​ប៉ុស្ដិ៍​លេខ​​​៥​យើង​​មាន​រឿង​ខ្មែរ​​​​​ចាស់ៗ​ដែល​ធ្លាប់​ផលិត​ជា​មួយ​ពួក​​​​ថៃ​​ទុក​​ចាក់​ផ្សាយ​​ហើយ ​​គឺអត់​​ឲ្យ​​​មាន​បញ្ហា​​​​ទេ​!”។ លោកបន្ត​​ថា​​ភាព​យន្ត​ភាគ​ខ្មែរ​​​​ប្រមាណ​ជិត​​​​​១០​រឿង ត្រូវ​បាន​​ស្ថាប័ន​របស់​លោក​​​ប្រមូល​យក​​​​​​​​​​​ត្រៀម​ចាក់​ផ្សាយ​នៅ​ក្នុង​រយៈ​ពេល​កំណត់​នេះ ​​​​​​​​​មុន​ការ​ផលិត​បាន​​នូវ​រឿង​ថ្មី​ៗ។ លោក​មាន​ប្រសាសន៍​ថា​​៖ “​​​​​ការ​ប៉ះ​ពាល់​សម្រាប់​ប៉ុស្ដិ៍​ខ្ញុំ​គឺ​អត់​អី​ទេ ​ឲ្យ​តែ​គេ​​​​ធ្វើ​អញ្ចឹង​គ្រប់​គ្នា ​ប៉ុន្តែ​​​​បើ​មាន​អ្នក​ណា​គេ​​​ដាក់​​បាន​(​រឿង​បរទេស)​ខាង​ខ្ញុំ​​​​​ធ្វើ​តាម​គេ​តាម​ឯង​ដែរ​ហើយ ​​​​​​​​ព្រោះ​​​​​​​​​បើ​យើង​ទៅ​តែ​យើង​ក៏អត់​កើត​ដែរ​!”។ លោក អ៊ឹង សុខ​លី ​​​អគ្គនាយក​រង​​​​ទូរទស្សន៍ហង្ស​មាស បាន​ថ្លែង​ប្រាប់​​​ថាស្ថានីយ​ទូរទស្សន៍​ហង្ស​មាសនិង​​រស្មី​ហង្ស​មាសបាន​ត្រៀម​កម្មវិធី​ដែល​បាន​ផលិត​ទុក​​​ ដើម្បី​​​​ដំណើរ​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​១​​​​ ខែវិច្ឆិកា​នោះ​ហើយ ​បើ​ទោះ​ជា​ដាក់​ចេញ​របស់​ក្រសួង​ហាក់​មាន​រយៈ​ពេល​ខ្លី ដែល​ធ្វើ​​ឲ្យ​លោក​​​ក៏​​ពិបាក​ត្រៀម​ខ្លួន​។ លោក​មាន​ប្រសា​សន៍​ថា​​៖ “​​​​​​​​ការ​​​​កំណត់​​ហ្នឹង​ ​ពួក​ខ្ញុំ​បាន​ត្រៀម​រួច​ហើយ ប៉ុន្តែ​​ខ្ញុំ​​សុំ​អត់​​និយាយ​ថា​ជា​រឿង​ភាគ​​ ​ឬ​ជា​កម្មវិធី​​​ហ្គេម​អីទេ និយាយ​រួម​​ឲ្យ​តែ​​​គេ​​​​​មាន​​កម្មវិធី​ក្នុង​ស្រុក​​​​​​​​ចាក់​ផ្សាយ ​យើង​ក៏​មាន​​​ដែរ គឺ​​​​អត់​​ឲ្យ​​​​ខុស​គេ​ទេ”។ យ៉ាង​ណា​ក៏​ដោយ លោក​​អះ​​អាង​ថា​​​ការ​​អនុវត្ត​រ​បស់​ស្ថាប័​ន​​លោក​គឺ​ត្រូវ​មើលស្ថានីយផ្សេង​ ហើយ​​បើ​​​ខាង​ស្ថាប័ន​ណា​មួយ​​​​នៅ​បន្ត​ដាក់​រឿង​បរទេស ក៏​​​​​ខាង​ទូរទស្សន៍​ហង្ស​មាសនិង​រស្មី​ហង្ស​មាសនឹង​​​​​ធ្វើ​តាម​គេ​តាម​ឯង​​ផងដែរ​។ ​​​លោក​មាន​ប្រសាសន៍​ថា​​៖ “​​និយាយ​​​ទៅ​យើង​​មើល​គេ បើ​​​គេ​ដាក់​​​(កម្មវិធី​ក្នុង​ស្រុក​) ​​យើង​​ក៏​ដាក់! សម្រាប់​ថ្ងៃ​​​ទី​​១ វិច្ឆិកា​ហ្នឹង ​​ខាង​យើង​នឹង​ដាក់​ ហើយ​យើង​ចាំ​មើល​គេ​វិញ​!”។ លោក ​ជាម គន្ធី អ្នក​គ្រប់​​គ្រង​​កម្មវិធី​​​​​ប្រចាំ​នៅ​​​​​​​​​ប៉ុស្ដិ៍​ ​​CTV 8HD  ​បាន​ថ្លែង​ប្រាប់​ថាស្ថាប័ន​របស់​លោក​​​​​​​​​​ក៏​បាន​​ផលិតកម្ម​វិធី​ក្នុង​ស្រុក​​​​​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​​ដាក់ចាក់​ផ្សាយ​​ចាប់​ពី​​ថ្ងៃទី​​​១ វិច្ឆិកា​នោះ​ដូច​គ្នា​ផង​ដែរ។ លោក​ ​​​​​​​​​មាន​ប្រសាសន៍​ថា៖ “ឥឡូវ​ហ្នឹង​យើ​ងមាន​​​កម្មវិធី​ត្រៀម​ទុក​​​​​​ថ្ងៃ​ទី​​១ ​​វិច្ឆិកា​ហ្នឹង​ហើយ ​​​​ដោយ​​​កម្មវិធី​ហ្នឹង​​​យើង​ផលិតខ្លួន​ឯងនិង​​​​​​​​​មាន​​គម្រោង​​​​​សហការ​ជា​មួយ​ផលិត​​​​កម្ម​ខាង​ក្រៅ​ទៀត ​ ចំណែក​​​​រឿង​​ស្ពុនស័រ​ខ្ញុំ​ថា​អត់​មាន​បញ្ហា​អី​ទេ​ ឲ្យ​តែ​គេ​​​ដាក់​​​​​​ឲ្យ​គ្រប់​ប៉ុស្ដិ៍​ស្មើ​​គ្នា​​!”។​ លោក​​​​ ហង្ស សុធា ​​​​​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ទូទៅ​​​​​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​ប្រាប់​ថា ​​នៅ​ថ្ងៃ​ទី​​​១​​ វិច្ឆិកា​នោះ ​​ទូរទស្សន៍​របស់​​លោក​​នឹង​ដាក់​កម្មវិធី​​​​​​​​តុក្កតា ដែល​​​ខាង​​ស្ថាប័​ន​របស់​លោក​បាន​​​​ត្រៀម​ផលិតឡើង​។ លោក​មាន​ប្រសាសន៍​ថា​៖ “ជាគោលការណ៍នៅ​ថ្ងៃ​ទី​​១ វិច្ឆិកា​ហ្នឹង​ យើង​ត្រៀម​​​រឿង​​​ភាគ​​​​​​​​តុក្កតា​ដែល​​យើង​​​​​បាន​ផលិត​​ដើម្បី​ចាក់​ផ្សាយ ​ហើយ​បើ​គេ​គ្រប់​​ប៉ុស្ដិ៍​​​សុទ្ធ​តែ​​ធ្វើ​អញ្ចឹង​ដូច​គ្នា ទើប​យើង​​​​​​ចាប់​ផ្ដើម​​ផលិត​កុន​​​ភាគ​​​​​ជា​របស់​ខ្លួន​ឯង​​ដាក់​ផ្សាយ​តែ​ម្ដង​​”។ មិន​ខុស​គ្នា​ដែរ តំណាងមក​ពី​​ស្ថាប័ន​CTN  ​ប៉ុស្ដិ៍​លេខ​​៣ CNC បាយ័ន My TV ប៉ុស្ដិ៍​លេខ​​​៩ ETV និងស្ថានីយ​​​​​ទូរទស្សន៍​​ដែល​មាន​វ័យ​ចំណាស់​ផ្សេង​ទៀត ក៏​​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​នឹង​​​ចាក់​បញ្ចាំង​​​​ភាព​យន្ត​ខ្មែរ​​ដែល​ខ្លួន​មាន​ស្រាប់ ឬ​កម្មវិធី​ដែល​ខ្លួន​សម្ងំ​ផលិត​សម្រាប់​បើក​ឆាក​នៅ​ថ្ងៃ​ទី​​១ វិច្ឆិកា​នោះ​ផងដែរ។ ផ្ទុយ​ពី​ស្ថាប័ន​ខាង​លើ  លោក ​​​​​​​សោម ឆាយ៉ា អគ្គ​នាយក​រង​ទូរទស្សន៍​PNN ​ ​បាន​​ថ្លែង​ប្រាប់​​ថានៅ​ថ្ងៃ​ទី​​​១ វិច្ឆិកា​ខាង​មុខ​នោះ ​ស្ថាប័ន​របស់​លោកនៅ​មិន​មាន​​​កម្មវិធី​ដើម្បី​ត្រៀម​ទុក​នោះ​ទេ។ លោក​​មាន​ប្រសាសន៍​ថា​​៖ “​​​ជា​គោលការណ៍​នៅ​ថ្ងៃ​ដំបូង​ហ្នឹង​​(១ វិច្ឆិកា) ​PNN អត់​​​ចាក់​​​កម្មវិធី​ជា​ធម្មតា​ទេ គឺ​យើង​​ចាំ​មើល​​​​​គេ​សិន​​ ​​បើ​គេ​​ពិត​ជា​​ចាក់​​​កម្មវិធី​​​ក្នុង​ស្រុក​ដូច​ការ​ប្រកាស​​របស់​ក្រសួង​នោះ​មែន ទើប​យើង​​នឹង​រក​អី​​ចាក់​​បន្លប់​​​​​​​​ៗ​នៅ​ថ្ងៃ​ទី​​​២ វិច្ឆិកា!”។ លោក​ថា​​​​​​PNN ជា​ប៉ុស្ដិ៍​ថ្មី ​មិន​អាច​ត្រៀម​ខ្លួន​ទាន់​ទេ​ដោយ​សារ​តែ​​​ការ​កំណត់​មាន​រយៈ​ពេល​លឿន​ពេក ហើយ​​​​​២​ម៉ោង​ចាប់​ពី​ម៉ោង​​​៧ ដល់​ម៉ោង​​​៩​ (យប់​) និង​​​តម្រូវ​​ឲ្យ​ដាក់​​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​អាទិត្យ​ គឺ​​​ពិបាក​នឹង​រក​កម្មវិធី​ទាន់​ពេល​។ ​លោក​ថា​​PNN បាន​​​​​​​សុំ​ពន្យា​ពេល​ទៅ​កាន់​ក្រសួង​ព័ត៌មាន ​​​​​ប៉ុន្តែ​មិន​​បាន​ទទួល​​ចម្លើយ​តប។ ​លោក​​​​​ថ្លែង​ប្រាប់​ថា​​៖ “PNN ទើប​តែ​​ដើរ​បាន​​​៣​ខែ​ហ្នឹង ​ប៉ុន្តែ​​អត់​​​​​​ឲ្យ​ខុស​គេ​ទេ ​ឲ្យ​តែ​ថ្ងៃ​ទី​១​(ខែវិច្ឆិកា)ហ្នឹង គេ​​ចាក់​គ្រប់​គ្នា​គឺ​​យើង​ក៏​នឹង​រក​​នេះ​រក​​នោះ​​​​​មក​ចាក់​​បន្លំ​​នៅ​ថ្ងៃ​ទី​២​ហ្នឹង​ដែរ​!”។ លោក ​សុះ ម៉ាច​ ប្រធាន​​សមាគមសិល្បករ​ខ្មែរ ​​បាន​អះ​អាង​ថា​លោក​​​នឹងធ្វើ​​ការ​​តាម​ដាន​​​ចំពោះ​ការ​អនុវត្ត​ច្បាប់​​របស់​ស្ថាប័ន​ទូរទស្សន៍ក្នុង​ស្រុក​ទាំងនោះ។ លោក​ប្រកាស​ធ្វើ​ញត្តិ​និង​ធ្វើ​សន្និសីទ​សុំ​​ឲ្យ​ក្រសួង​​​​ព័ត៌មាន​​​​​ដក​ចោល​អាជ្ញាប័ណ្ណ​របស់​ប៉ុស្ដិ៍​នោះ ​​​ដើម្បី​​ឲ្យ​មាន​ការ​គោរព​ច្បាប់ ​​​​​​​ប្រសិន​បើ​​ស្ថាប័ន​​​ណា​មួយ​​​​​​​​​​នៅ​បន្ត​​ដាក់​រឿង​បរទេស​ក្នុង​រយៈ​ពេល​កំណត់​។ លោក​មាន​ប្រសាសន៍​ថា​៖ “​​​​​​​ចាប់​ពី​ថ្ងៃ​ទី​​១ ​វិច្ឆិកា​ហ្នឹង ​ខ្ញុំជឿ​ថា​​មិន​មែន​តែ​ខ្ញុំ​ទេ គឺ​​​​បង​ប្អូន​​យើង​ផ្សេង​ទៀត ក៏​ពិត​ជា​​ឃ្លាំ​មើលដែរ ហើយ​ប្រសិន​បើ​​រកឃើញ​ថា​​​មាន​ប៉ុស្ដិ៍​​ណា​អត់​​អនុវត្តន៍ គឺ​អត់​មាន​ពិបាក​ទេ យើង​នឹង​បង្ហោះ​​​ហ្វេសប៊ុក​​ឲ្យ​ក្រសួង​ព័ត៌មាន​​​​​ដឹង​ឮ ​ហើយ​បើ​គាត់​​​អត់​មាន​ចំណាត់​ការ គឺ​​​សមាគម​នឹង​ប្រមូល​ស្នាម​មេដៃ​​​​​​​​សុំ​ឲ្យ​មាន​ចំណាត់​ការ ​​​​​គឺអត់​មាន​ទុក​​ឲ្យ​ស្ថាប័ន​​​ទូរទស្សន៍ទាំង​នោះ ​​​​​​​​​​​​ល្មើស​ដូច​មុនទៀត​ទេ​!”៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  ​​ ​

[អានបន្ត]
មាស សុខ​សោភា បងប្រុស​ថា​មិន​ស្អាត​សម្រាប់​ដើរ​តួកុន​

ថ្ងៃចន្ទ ទី19 តុលា 2015, 09:15 PM

​ឆ្លើយតប​នឹង​ព័ត៌មាន​ថា មាស សុខ​សោភា បាន​ទាមទារ​សុំ​ចែក​៥០%​ជាមួយ​ផលិតកម្ម​ថោ​ន បើ​ចង់​ឲ្យ​នាង​សម្ដែង​ភាពយន្ត​របស់​ផលិតកម្ម​នេះ បងប្រុស​របស់​នាង​បាន​អះអាង​ថា​ព័ត៌មាន​នោះ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​។ ដើម្បី​បន្សាប​ព័ត៌មាន​នេះ លោក​បាន​ថ្លែងថា មាស សុខ​សោភា ជា​តារា​មិន​ស្អាត និង​គ្មាន​សម្រស់​គ្រប់គ្រាន់​ដើម្បី​សម្ដែង​កុន​នោះឡើយ​។ អ្នកគ្រប់គ្រងទូទៅរបស់​ផលិតកម្មថោន ​​លោក មាស សុខ​រតនៈ មានប្រសាសន៍ថា មកទល់ពេលនេះ​បណ្ដាញ​សារព័ត៌មាន​នៅ​តែ​លើកឡើងថា ប្អូនស្រី​របស់​លោក គឺ​មាស សុខ​សោភា បានទាមទារ​លក្ខខណ្ឌ​ជាមួយ​ផលិតកម្ម​ថោ​ន ដោយ​បាន​ទាំង​ធ្វើ​ឲ្យ​ថៅកែ​ថោ​ន​អន់ចិត្ត​នោះ​ផង នៅពេល​ទ្រនំ​មួយ​នេះ​ចង់​ឲ្យ​នាង​សម្ដែង​តួឯក​ក្នុង​រឿង​ទី​២​បន្ទាប់​ពី​រឿង «​ចងចាំ​» របស់​ផលិតកម្ម​ថោ​ន​បាន​តម្រូវឲ្យនាង សុគន្ធ និសា និង​លោក ករុណា ពេជ្រ សម្ដែង​តួឯក​។ លោក​ថា​ប្អូនស្រី​របស់​ខ្លួន​មិន​មាន​ចំណុច​ពិសេស​ណាមួយ​ដែល​អាច​ក្លាយខ្លួន​ទៅ​ជា​តារា​ភាពយន្ត​រហូត​ឈាន​ដល់​ការទាមទារ​ឲ្យ​ផលិតកម្ម​ថោ​ន​ចែក​ហ៊ុន​៥០%​ម្នាក់​ដោយ​គ្រាន់តែ​ចូល​សម្ដែង​ក្នុង​រឿង​នោះ​ទេ ដោយ​ចាត់ទុកថា​នោះ​ជា​ការ​សាយភាយ​អាក្រក់​ស្ដាប់​នោះ​ផង​។​

[អានបន្ត]
ខេមរៈ សិរី​មន្ត ម្ចាស់​កុងត្រា​មិន​ឲ្យ​បន្ត​នៅ​បារាំង

ថ្ងៃសុក្រ ទី16 តុលា 2015, 10:47 PM, (1)

​ប្រមាណ​ជា​២​សប្ដាហ៍​នេះ លោក​ខេមរៈ សិរី​មន្ត ត្រូវ​គេ​អះអាង​ថា​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ក្នុង​ការចេញ​សម្ដែង​នៅក្នុង​ប្រទេស​បារាំង​។ ទន្ទឹម​នឹង​ការគាំទ្រ លោក​ក៏​ត្រូវ​ខាង​ម្ចាស់​កុងត្រា​នៅក្នុង​ប្រទេស​កម្ពុជា ដាក់​កំហិត​មិន​ឲ្យ​បន្ត​សម្ដែង​នៅ​ក្នុង​ប្រទេស​នោះ​តាម​ការទទូច​សុំ​ពន្យារ​ពេល​របស់​បងប្អូន​ខ្មែរ​រស់នៅ​បារាំង​នោះទេ​។​ ​លោក ខេមរៈ ភារុណ ជា​បង​ប្រុស​បង្កើត និង​ជា​អ្នកនាំពាក្យ​បាន​អះអាងថា ប្អូនប្រុស​របស់​លោក​បាន​ចេញ​ទៅ​ច្រៀង​នៅក្នុង​ប្រទេស​បារាំង​តាំងពី​ថ្ងៃ​ទី​២៩ ខែកញ្ញា​ម្ល៉េះ ដោយ​គ្រោង​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​២៣ ខែ​តុលា​នេះ​។  លោក​ថា តារាចម្រៀង ខេមរៈ សិរី​មន្ត ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​សម្ដែង​បាន​ពីរ​បី​ដង​រួចមកហើយ ចាប់តាំងពី​បាន​ទៅ​ដល់​ទីនោះ​។ ការសម្ដែង​របស់​លោក​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​បារាំង និង​មួយ​លើក​គឺ​ធ្វើ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​បាន​រាំង​រែក​សប្បាយរីករាយ​មុន អំឡុង និង​ក្រោយ​បុណ្យ​ភ្ជុំ​។​

[អានបន្ត]
ភិន សុដាលីស ទៅ​​​លំហែកាយ​នៅ​អឺរ៉ុបជាមួយ​ឪពុក

ថ្ងៃពុធ ទី14 តុលា 2015, 08:07 AM

ជិត​មួយ​សប្ដាហ៍​មក​ហើយ  តាំង​ពី​មុន​ថ្ងៃបុណ្យ​​ភ្ជុំ​បិណ្ឌ​ដែល​​​​តារា​សម្ដែង​នាង ភិន សុដាលីស បាន​ចេញ​​​​​ទៅ​កម្សាន្ត​​​​នៅ​​​ទ្វីបអឺរ៉ុប​​​ ​ដោយ​គ្មាន​​​វត្តមាន​លោក ​ប៉ែន ចំរ៉ុង ជាគូ​ស្នេហ៍។ ​​នាង​​​ចេញ​ទៅ​​លំហែ​​កាយ​ជា​មួយ​​លោក ​អ៊ិន សុភិន ជា​ឪពុក និង​ក្រុម​គ្រួសារ ដែល​នេះ​គឺជា​ដំណើរ​កម្សាន្ត​​លើក​ដំបូង​បំផុត​ ដែល​នាង​​និង​​​​ឪពុក ត្រូវ​គេ​ឃើញចេញ​ទៅ​ឆ្ងាយ​​រួម​គ្នា​ ​ដើម្បី​​​​​​​​​​​​រំលេច​បរិយាកាយ​រីក​រាយ​​ ចាប់​តាំង​ពី​​​ផ្ទុះ​រឿង​​​​ខ្វែង​គំនិតគ្នា​ ពាក់​ព័​ន្ធ​នឹង​លោក​​ ​ប៉ែន ចំរ៉ុង​។ ​លោក ​អ៊ិន សុភិន បាន​​​បញ្ជាក់​​តាម​​​សារ​​អេឡិចត្រូនិច​ជា​សំឡេង​ថាលោក​និង​ក្រុម​គ្រួសារ​បាន​ឡើង​ទៅ​​ដល់​​​​​ប្រទេស​បារំាង​ កាល​ពី​ថ្ងៃ​ទី​​៩ ខែ​តុលា ដោយ​គ្រោង​​​​ធ្វើ​ដំណើរ​កម្សាន្ត​​​​ទៅ​កាន់បណ្ដា​​ប្រទេស​ជា​ច្រើន​​នៅ​ក្នុងទ្វីប​អឺរ៉ុប​ ​​​​​​​​​​​ចន្លោះ​ពី​១០​ទៅ​​១​៥ថ្ងៃ​ ​​ អាស្រ័យ​ទៅ​​​តាម​​​​​ស្ថានភាព​ជាក់​ស្ដែង​។ ​​​ ដំណើរ​កម្សាន្ត​នេះ លោក​ថា​មាន​​គ្នា​​​៥​នាក់ គឺ​លោក ​​ភរិយា​របស់​លោក​​និង​កូន​ប្រុស​ស្រី​ទាំង​​​​៣ ដោយ​ក្នុង​នោះ​ក៏​មាន​កញ្ញា​ ភិន សុដាលីស ម្នាក់​ដែរ​។ ​​ប្រទេស​​ដែល​​​​​លោកនិង​​​ក្រុម​គ្រួសារ​​​​​​​គ្រោង​​ដើរ​កម្សាន្ត​រួម​មាន ​បារាំង ​​​ស្វីស ហូឡង់ អាឡឺម៉ង់ អ៊ីតាលី និង​ប្រទេស​​​​មួយ​ចំនួន​ទៀត​ក្នុង​ទ្វីប​អឺ​រ៉ុប។ គម្រោង​ចេញ​​​ទៅលេងអឺ​រ៉ុបនេះ លោក​ថា​​ចាត់​ចែង​តាំងពី​លោកនិង​ភិន សុដាលីស មិន​ទាន់​មាន​រឿង​​ឈ្លោះ​គ្នា​​​​​នោះ​​ម្ល៉េះ ​អញ្ចឹង​ហើយ​ទើប​ទោះ​ជា​​មាន​រឿង​​​​​​​​ខ្វែង​គំនិតគ្នា ក៏​នៅ​តែ​​​​​លោក​​​​ធានា​​នាង​បានមក​ជា​មួយ​ ដើម្បី​បង្កើត​​ទំនាក់​ទំនង​​​ល្អ​ដាក់​​គ្នា​ឡើង​វិញ​​រវាង​ឪពុកនិង​កូន។ លោក​និយាយ​ថា៖ “​​​​ទោះ​ជា​ខ្ញុំ​ភរិយា​ខ្ញុំ​ ​និង​ដាលីស​​ ​​​មាន​គំ​និត​ផ្ទុយ​គ្នា​(​រឿង​ចំរ៉ុង) ប៉ុន្តែ​​​​​ដំណើរ​កម្សាន្ត​ហ្នឹង​​ ពួក​យើង​នៅ​តែ​​​​​​មក​(ពី​បារាំង)ជា​មួយ​គ្នា​ ទី​១​កុំ​ឲ្យ​សមាជិក​​​​​សមាជិក​​ទាំង​​៥​របស់​ឪពុក​កូន​យើង​​​​​បាត់​គ្នា និង​ទី​​២​គឺ​ចង់​គាត់​(ភិន សុដាលីស)​ដឹង​ថា​​ពួក​យើង​អត់​មាន​អាក្រក់​​បំភ្លេច​គាត់​ទេ ​​​ទោះជា​គាត់ធ្វើ​​ឲ្យ​យើង​ខក​ចិត្ត​ដល់​ម្ល៉ឹង​ក៏​ដោយ​!”។  លោក​អះ​អាងថា​មិន​​​បាន​​​ឆ្លៀត​ពេល​​​បញ្ចុះ​បញ្ចូល​​​ឲ្យ​ភិន សុដាលីស ​​​ស្ដាប់​តាម​ជំហរគ្រួសារ នៅ​ក្នុង​​ឱកាស​បាន​​​​ចេញ​ទៅ​កសាង​អនុស្សាវរីយ៍​​​​​​រួម​គ្នា​ជា​លក្ខណៈ​​​​​ ​ឪពុកនិង​កូននេះ​ទេ ​​​​​​បើ​ទោះជា​​​គ្មាន​វត្តមាន​លោក​ប៉ែន ចំរ៉ុង​ គឺ​អាច​​​នឹង​បើក​​ឱកាស​​ឲ្យ​​​​​​ងាយ​ក្នុង​ការ​ពន្យល់​​​នាង​ក៏​ដោយ​។ ក្នុង​នោះ​​ក៏​មិន​មាន​​ន័យ​ថាលោកនិង​ក្រុម​គ្រួសារសម្រេចចិត្ត​​​យល់​ចិត្ត​កូន​ស្រី ហើយ​ទទួល​​យក​លោក​ប៉ែន ចំរ៉ុង​ ដូច​គ្នា​។ លោកតប​នឹង​ការ​​ចោទ​សួរថា៖ “​​​ដំណើរ​កម្សាន្ត​ហ្នឹង​(ទៅ​អឺ​រ៉ុប) ​ខ្ញុំ​និង​ដាលីស ​យល់​ពី​គ្នា​​ច្រើន ប៉ុន្តែ​​អត់​មាន​ន័យ​ថា​​​​​គាត់​ត្រូវ​​​​​​យល់​ព្រម​​តាម​សំណើពួក​​ខ្ញុំឬ​ក៏​​​​ឲ្យ​ខ្ញុំ​​​ទទួល​យក​​​​​ចំរ៉ុង ដើម្បី​​​បញ្ចប់​​រឿង​ដែរ គឺ​ធម្មតាទាំង​អស់​​ ​និយាយ​រួម​គឺ​គ្រាន់​តែ​​​​​​​​ពួក​ខ្ញុំ(លោក និង​ភរិយា) ​ ចង់​​ឲ្យ​គាត់​ដឹង​ថា ​​ទឹក​ចិត្ត​ឪពុក​ម្ដាយ​គឺ​អញ្ចឹង​អត់​​មាន​​​​​​​អាក្រក់​ដាក់​គាត់ ឬ​បោះ​បង់​គាត់​អី​ទេ ទោះ​ជា​គាត់​​​​​យ៉ាង​ណា​​ប៉ុណ្ណោះ!”។ ភិន សុដាលីស(រូូបថតពីហ្វេសប៊ុក) ​​លោក អ៊ិន សុភិន ប្រាប់​ថានេះ​ជា​ដំណើរ​កម្សាន្ត​​ដំបូង​គេដែល​​លោក ភរិយានិង​​កូន​​​​​២នាក់​​​ផ្សេង​​ទៀត បានរួម​​​​​​ដំណើរ​ជា​មួយ​​ភិន សុដាលីស ​បន្ទាប់​​​​មាន​រឿង​​រសេម​រសាម​​ធ្វើ​ឲ្យ​​​លោក​និង​នាងស្ទើរ​តែត្រូវ​កាត់​កាល​គ្នា​ចោល​។ ក្នុង​នោះ​​លោក​ក៏​​បាន​​​បញ្ជាក់​ឲ្យ​ដឹង​ពីកាល​បរិច្ឆេទត្រឡ​ប់​មក​វិញ ​ឲ្យ​ប្រាកដ​ពេល​ណា​នោះ​ដែរ ដោយសារតែ​លោក​​ប្រាប់​ថា​​ការ​ដើរ​កម្សាន្ត​វា​អាច​​​ឈាន​ដល់​​កន្លះ​ខែ ឬ​លើស​ពី​នេះ ​អាស្រ័យ​​​​ទៅ​តាមការងារ​​​ជាក់ស្ដែងដែល​ត្រូវ​​ត្រឡ​ប់​មក​បំពេញ​វិញនៅ​ក្នុង​ស្រុក ក្រោយ​ឱកាស​​ភ្ជុំ​ចប់​។ ដំណើរ​កម្សាន្ត​នេះ លោក​ថា​​​​ត្រូវ​មាន​​​លោក ​​ប៉ែន តុលា ជា​អតីត​​​គូ​ដណ្ដឹង​របស់​​ភិន សុដាលីស ដែល​លោក​​បាន​​​​​​ទទួល​​មក​ជា​​​កូន​​ចិញ្ចឹម​ចូល​រួម​ផងដែរ ប៉ុន្តែ​ដោយ​សារ​តែ​​គេ​ជាប់​ភារៈ​​​ទើប​​បាន​មក​តែ​​៥​នាក់ ដែល​លោក​យល់​ថាគឺ​ជា​ហេតុ​ផលដែល​ធ្វើ​ឲ្យ​​ ​ ​​​ភិន សុដាលីស ចង់​រួម​ដំណើរ​ជា​មួយ​។ ក្រោយ​​បញ្ចប់​ការ​កម្សាន្ត​​នៅ​ទ្វីប​អឺ​រ៉ុបនេះ​ ​លោកថា​​រវាង​លោក​និងភិន សុដាលីស ​នឹង​ក្លាយ​ជា​​ឪពុក​និង​កូនដែល​មាន​ទំនាក់​ទំនង​ល្អ​ប្រសើ​រជា​ង​មុន​ ​​​ប៉ុន្តែចំពោះ​រឿង​ពាក់​ព័ន្ធ​នឹង​ ​ប៉ែន ចំរ៉ុង គឺ​​​​​​បាន​ឯកភាព​គ្នា​ហើយ ថា​មិន​​​​ត្រូវ​​​​​លើក​មក​និយាយ​​​​​​ឲ្យ​បាក់​បែកដល់​ទំនាក់​ទំនងគ្រួសារ​ដាច់​ខាត​​​​​​​​​​​​​​។ ​ក្នុង​ពេ​ល​ខាង​មុខ លោក​ក៏​មាន​គម្រោង​​ធានា​យក​ដាលីស ​ឲ្យ​ទៅ​លេង​​​សហរដ្ឋ​​អាមេរិកជា​លក្ខណៈជុំ​គ្នា​បែបនេះដូច​គ្នា​ផងដែរ ​ដើម្បី​​ឲ្យ​នាង​សប្បាយ​ចិត្ត បើ​ទោះជា​នាង​ធ្វើ​​ឲ្យលោកនិង​ក្រុម​​គ្រួសារខក​ចិត្ត ព្រោះ​តែសុខ​ចិត្ត​​​​​ជ្រើស​យក ​​​ប៉ែន ចំរ៉ុង៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
លោក ហ៊ុន សែន សរសើរ​កម្មវិធីCambodian Idol

ថ្ងៃសុក្រ ទី9 តុលា 2015, 06:10 PM, (1)

ចាត់​ទុក​ជា​រឿង​ភ្ញាក់​​ផ្អើលដែល​​​​​​​​​​ប្រមុខ​រដ្ឋាភិបាល លោក​​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន​ សែន បាន​បញ្ចេញ​សារ​កោត​សរសើរ​ដល់​កម្មវិធី​Cambodian Idol  ​របស់ទូរទស្សន៍ហង្សមាស។ ថ្នាក់​ដឹក​នាំ​​របស់​ទូរទស្សន៍​​​​ហង្ស​មាស​​​​​​បាន​​​​​​​​​សម្ដែង​ក្ដី​រំភើប ​ដោយ​សន្យា​ថា​នឹង​​​​​ប្រឹង​ប្រែង​ផលិតកម្មវិធី​​​ឲ្យ​កាន់​តែ​​ល្អ​បន្ថែម​ទៀត ​​ដើម្បី​​ឲ្យ​មាន​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​​​​​​ក្នុង​ស្រុកនិង​ក្រៅស្រុក​។ នៅ​ថ្ងៃ​សុក្រ​​ទី​​​​៩ ​តុលា ​នេះ លោក ​ហ៊ុន ​សែន​បាន​ប្រើ​​​គណនី​ហ្វេសប៊ុក​​ផ្លូវ​​ការ​​​​​​​​​​បង្ហោះ​សារ​​ជា​​​ចំហរ ​​ដែល​មាន​​អត្ថន័យ​​កោតសរសើរពេញ​ទំហឹង​​ដល់​កម្មវិធី​Cambodian Idol  ​ដែលបច្ចុប្បន្ន​កំពុង​​​​ឈាន​ដល់​​​​វគ្គ​ជម្រុះ​​​បេក្ខជន​បេក្ខនារី​​​៦​នាក់​ចុង​ក្រោយ​។ លោក​ក៏​​បាន​​​​​​​សរសើរដល់​​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​​មួយ​ទៀតគឺ​​កម្មវិធីThe Voice Cambodia  ​ដែល​​​​​បាន​បញ្ចប់កាល​ពី​​​​​ពេល​ថ្មី​ៗ​នោះ​ផងដែរ។ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​៖ “បន្ទាប់ពីរឿងនយោបាយយ៉ាងច្រើន ដោយថ្ងៃនេះជាថ្ងៃសុក្រចុងសប្តាហ៍ផងនិងឈានដល់ជិតថ្ងៃបុណ្យភ្ជុំផង ខ្ញុំសូមយកនាទីនេះនិយាយអំពីសិល្បៈខ្មែរម្តង។ តាមពិតខ្ញុំនិងភរិយាខ្ញុំមានសេចក្តីរីករាយដែលបានតាមដានកម្មវិធីល្អៗមួយចំនួនដែលផលិតដោយទូរទស្សន៍ហង្សមាសមានដូចជា The Voice of Cambodia និងCambodian Idol ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពយុវជនខ្នាតអន្តរជាតិ។ ខ្ញុំនិងភរិយា បានតាមដានកម្មវិធីល្អៗទាំងនេះ​ និងបានបោះឆ្នោតគាំទ្រដល់​បេក្ខជនដែលខ្ញុំពេញចិត្ត តាំងពីខ្ញុំ​នៅទីក្រុងភ្នំពេញរហូត​ខ្ញុំ​ទៅ​​​ដល់ទីក្រុងNew  York”។ បន្ថែមពីលើ​ការ​កោតសរសើរ​ចំពោះ​ដំណើរ​កម្មវិធី​​​ លោក​ក៏​បាន​​​​​​សរសើរ​ចំពោះ​​តារា​ចម្រៀង​៤រូបដែល​ត្រូវ​បាន​ជ្រើស​រើស​​ឲ្យ​​​​​​ធ្វើ​ជា​ចៅក្រម​​​​ដើម្បី​​កាត់​ក្ដី​និង​​​​​​​ផ្ដល់​​មតិ​​​​នៅ​ក្នុង​កម្មវិធីនិង​បាន​​សរសើរ​ដល់​​​​ពិធីករ​លោក​ជា វិបុល ក៏​ដូច​ជា​​អ្នក​នាង​ ​​​​​ចាន់​និមល​ ដែល​ជា​ពិធីការិនីរបស់​កម្មវិធី​​Cambodian Idol ​ផងដែរ។ លោក​បាន​បញ្ជាក់​ជា​សាធារណៈ​ថា៖ “​ខ្ញុំពេញចិត្តនឹងសមត្ថភាពចៅក្រមទាំង៤ មានដូចជា ក្មួយ ព្រាប សុវត្ថិ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ឆន សុវណ្ណរាជ និង ក្មួយ ណុប បាយ៉ារិទ្ធ និងពិធីករ ពិធីការិនី ដែលបានធ្វើកិច្ចការដ៏ល្អសម្រាប់បេក្ខជនបេក្ខនា ដែលបានចូលរួមប្រកួតប្រជែងកន្លងមក”។ លោក​ ហ៊ុន សែន ក៏​បាន​​អះ​អាង​ថានៅ​ថ្ងៃ​អាទិត្យ​​ទី​​​១១ តុលា នេះ លោក​និង​ភរិយា ​ត្រូវ​ជាប់​ភារៈ​​​​​​​​​បំពេញ​​បេសសកម្ម​​នៅ​ក្នុង​ប្រទេសចិន ហើយ​នឹង​ខកខាន​​​ទស្សនា​​​ការ​ផ្សាយ​​បន្ត​​ផ្ទាល់ ក៏​ដូច​​​​​មិន​បាន​​​បោះ​ឆ្នោត​​ដល់​បេក្ខជនបេក្ខនារី​ទាំង​​៦​រូប​​ដែល​នៅ​ប្រកួត​ប្រជែង​គ្នា​នោះទេ ​​​​​​ដោយ​សារ​តែ​លោក​​​​មិន​ស្ថិត​នៅ​​ក្នុង​ស្រុក​នៅ​​​​​​​ចុងសប្ដាហ៍​នេះ​។ លោក​បញ្ជាក់​បន្ថែម​​ថា៖ “សម្រាប់ថ្ងៃ​អាទិត្យខាងមុខនេះ ខ្ញុំនិងភរិយាមិនអាចមានលទ្ធភាពដើម្បីបោះឆ្នោតអោយបេក្ខជននិងបេក្ខនារីដែលខ្ញុំពេញចិត្ត​​​ទេ​ អាស្រ័យដោយ​ពេលនោះគឺខ្ញុំកំពុងស្នាក់នៅប្រទេសចិន។ ខ្ញុំសូមជូនពរចំពោះបេក្ខជន និងបេក្ខនារីទាំង៦រូប ដែលបន្តក្នុងវគ្គ Live Show ក្នុងពេលខាងមុខ ឲ្យ​ទទួលបានការគាំទ្រពីសំណាក់អ្នកនិយមកម្មវិធី Cambodian Idol ​ទាំងអស់គ្នា”។ (រូបថតពីហ្វេសប៊ុកCambodian Idol ​) លោក ​អ៊ឹង សុខលី កូន​ប្រុស​របស់​លោក​​អ៊ឹង ​ឆៃ​ងួននិង​ជា​​​​​​​មន្ត្រី​ជាន់​ខ្ពស់​​​របស់​ទូរទស្សន៍​ហង្ស​មាសសម្ដែង​​ក្ដី​រំភើបដែលនាយករដ្ឋមន្រ្តី​បាន​​​​​កោត​សរសើរ​ចំពោះ​កម្មវិធី​​របស់ខ្លួន។ លោក​បន្ត​ថា​​សារ​​​​របស់​នាយករដ្ឋមន្រ្តី ​​​​​​​គឺ​ជា​​​ការ​​លើក​កម្លាំង​ចិត្តដ៏ធំ​ធេង ​ ដើម្បី​​ឲ្យ​ក្រុម​ការងាររបស់​ទូរទស្សន៍​ហង្ស​មាស ​​មាន​កម្លាំង​ចិត្ត​ផលិតកម្ម​​វិធី​លំដាប់​ថ្នាក់​ពិភព​លោក​​​បែបនេះ​​បន្ថែម​ទៀត ​ដើម្បី​​​មុខ​មាត់​សិល្បៈ ក៏​ដូច​ជា​ដើម្បី​​​ឲ្យ​កម្ពុជា​មាន​កម្មវិធី​​លំដាប់​ថ្នាក់​ពិភព​លោក​​​​ប្រកួត​ប្រជែង​​​​​​ជា​មួយ​ប្រទេសជិត​ខាត​។ លោក​ថា​កម្មវិធីCambodian  Idol  ​មិន​ត្រឹម​តែ​ត្រូវ​បាន​ទិញ​សិទ្ធិ​ពី​ប្រទេស​អង់គ្លេស​​​​​តែ​ប៉ុណ្ណោះទេ ក៏​​​​​​មាន​​ម្ចាស់​​កម្មកវិធី​​​​​​​​មក​ជួយ​ចាត់​ចែងនិង​​​បាន​កោតសរសើរ​ថាមិន​នឹកស្មាន​​​​​ថា​កម្ពុជា​​ធ្វើ​កម្មវិធី​នេះបាន​ជោគជ័យ។ លោក​ឲ្យ​ដឹង​ទៀត​ថា​​នៅ​ថ្ងៃ​អាទិត្យ​ទី​​​១១ ខែតុលានេះ កម្មវិធី​Cambodian Idol នឹង​បន្ត​ជម្រុះ​​​ម្នាក់​ចេញ​ទៀត ​ដើម្បី​ឲ្យ​នៅ​សល់​តែ​​​៥រូប ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត​។ លោកនិយាយ​ថា​៖ “​​​​​សម្រាប់​ខ្ញុំ និង​ក្រុម​ការងារ​រំភើប​ណាស់​ដែល​សម្ដេច​​គាត់​​​​​​​​​​​​​​​លើក​សរសើរចំពោះ​​​កម្មវិធី​​ហ្នឹង ក៏​ដូច​ជា​កម្មវិធី​​​​ផ្សេង​ទៀត ដែល​​យើង​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ!។ នេះ​បង្ហាញ​ថា​លោក​​​​មាន​ការ​ចាប់​អារម្មណ៍ចំពោះ​​កម្មវិធី​សិល្បៈ ហើយ​​​​​សម្រាប់​ពួក​ខ្ញុំ​​​នឹង​កាន់​តែ​ធ្វើ​កម្ម​វិធី​​ឲ្យ​ល្អ​​បន្ថែម​ទៀត ​​​ដើម្បី​​​​​​​​​​ឲ្យ​ទទួល​បាន​ការគំាំទ្រនិង​កុំ​​ឲ្យ​ចាញ់​បរទេស”។ លោក​ថា​នៅ​ក្នុង​ពេល​នេះ ​កម្មវិធី​​​​ដែល​បាន​ទិញ​សិទ្ធិ​ពី​បរទេសចំនួន​​​​២គឺ​កម្មវិធី​​Cambodian Idol និង​កម្មវិធី Killer Karaoke  ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​​ហង្ស​មាស​​  ខណៈ​ដែល​កម្មវិធី​លំដាប់​ថ្នាក់​​ពិភពលោក​​​​​​ផ្សេង​ទៀត ក៏​គ្រោង​បង្ហាញ​ខ្លួន​​ក្នុង​ពេល​បន្ត​​បន្ទាប់​​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
ពេជ្រ សោភា ​​​​ទៅច្រៀង​នៅប្រទេសកូរ៉េ ​ជាប់​លេខ​​​៣

ថ្ងៃសុក្រ ទី9 តុលា 2015, 07:32 AM

តារា​ចម្រៀង​ពេជ្រ សោភា ​បាន​អះ​អាង​ថា​​​​​​​​​​​​​​​​​កា​រប្រកួត​​ចម្រៀង​របស់​នាង​​នៅ​ក្នុង​ប្រទេស​កូរ៉េទទួល​បាន​ចំណាត់​​ថ្នាក់​លេខ​​៣​ក្នុង​ចំណោម​​​​​​​ប្រទេស​ទាំង​​១៥ ដែល​បា​ន​បញ្ជូន​​តារា​​ចម្រៀង​​ឲ្យ​ចេញ​ទៅ​ប្រកួត​ដូច​គ្នា​​​​ជា​តំណាង​ប្រទេស​​។ ​យ៉ាង​ណា​ក៏​ដោយ នាង​បែរ​ជា​មិន​សប្បាយ​ចិត្ត​​​​១០០%​​​​​នោះ​ទេ ​​ដោយ​សារ​តែ​មាន​​​​​​​​​​​ជន​អនាមិក​​ខ្លះ​​​​​​​​​​​​​រិះ​គន់​​សកម្មភាព​ច្រៀង​រាំ​របស់​នាង​និង​បាន​​​​​វាយ​ប្រហារ​ថា​នាង​​​​​​​​​មិន​​​​​​​ជ្រើស​​យក​បទ​ចម្រៀងដែល​​ឆ្លុះ​បញ្ចាំង​​​​នូវ​​​វប្បធម៌​ខ្មែរ​បែប​រម្យទម​​​ យក​ទៅ​ប្រកួត​។ ​ពេជ្រ សោភា ថ្លែង​ប្រាប់​វីអូឌី(VOD)ថានាងបាន​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាង​ត្បួង​ កាល​ពី​យប់​ថ្ងៃ​​ទី​​​៦​​​ តុលា បន្ទាប់​ពី​ត្រូវ​បានសមាគម​ខ្មែរ​ជួយ​ខ្មែរ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​​នោះអញ្ជើញ​ជា​តារា​ចម្រៀង​តំណាង​កម្ពុជា​ឲ្យ​ទៅ​ប្រកួត​ក្នុង​​​ព្រឹត្តិការណ៍«Mamf Migrants’​ Arirang Multicultural Festival 2015» ដែល​​​ជា​​កា​រប្រកួត​​​​សិល្បៈ​វប្បធម៌​ចម្រុះ​ប្រទេស​។ នាង​ថា​​​នេះ​ជា​ការ​រៀប​​​​​​​​លើក​ទី​​​​​​​​១០ដែល​​​កូរ៉េខាង​ត្បូង​ធ្វើជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​កម្ពុជា​ទើប​តែ​បាន​ទៅ​ប្រកួត​​ជា​លើក​ទី​​១​ប៉ុណ្ណោះ​។ តារា​ចម្រៀង​នៅ​ក្នុង​តំបន់​អាស៊ាន​រួម​មាន​ថៃ ឡាវ ​ឥណ្ឌូនេស៊ី កម្ពុជា​និង​​​នៅ​ទ្វី​បអាស៊ី​មួយ​ចំនួន​​សរុប​​១៥​​ប្រទេស ត្រូវ​បាន​​អញ្ជើញ​​ឲ្យ​ចូល​រួ​ម​ប្រកួតនៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ​ការ​ប្រកួត​​​​​គឺ​ចែក​ចេញ​ជា​​​២​ប្រភេទ ដោយ​​​​ពេល​ថ្ងៃ​​​​​​​​​​ប្រកួត​​សម្លៀក​បំពាក់​​​​​​​​​តំណាង​​វប្បធម៌​​​របស់​ជាតិ​នីមួយ​ៗនិង​ពេល​​​យប់​​​​​​​តម្រូវ​​ឲ្យ​តារា​ចម្រៀង​​មក​ពី​​​១៥​ប្រទេស ​​ជ្រើស​យក​បទ​​សម័យ​​ពេញ​និយម​របស់​ខ្លួន ​​​​ដែល​មាន​លក្ខណៈ​សប្បាយៗនិង​​​​​​​ជាបទ​និពន្ធ​ផ្ទាល់​​​ច្រៀង​ប្រកួត​ប្រជែង​គ្នា​។ ចំពោះ​ការ​ផ្ដល់​ពិន្ទុ គេ​​​ផ្ដោត​លើ​​ការ​​​​គាំទ្រ​​​​របស់​​​អ្នក​​ទស្សនាជា​ធំ ​​​​​បន្ថែម​ពី​លើ​​ការ​ផ្ដល់​ពិន្ទុ​​​ដោយ​អ្នក​រៀប​ចំ​កា​រប្រកួត​។ ​ពេជ្រ សោភា និយាយ​ថាកា​រប្រកួត​វប្បធម៌​​​ចម្រុះ​ជាតិ​សាសន៍​នេះ ​ធ្វើ​ឡើង​​នៅ​ក្នុង​​ទីក្រុង​​​ឆាងវ៉ុន​​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ​​កាល​ពី​​​​ថ្ងៃ​ទី​​​​៤ ខែ​តុលា ​​ដោយ​​ក្រុម​​តារា​ចម្រៀង​ទាំង​អស់ ទើប​តែ​​​បាន​​​មក​ដល់​​​​ស្រុក​​​​​កាល​ពី​យប់​ថ្ងៃ​ទី​​​៦​ខែ​តុលា មុន​នោះ​ប៉ុណ្ណោះ​។ នាង​ និង​​ឌីជេ ដាវីត ដែល​អ្នក​​​រ៉េប​​​​​​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ដូច​គ្នា បាន​ជ្រើស​យក​បទ​​​​«​​​​​កាហ្វេ​១៥០០» និង​បទ​«​Like Money» ​ធ្វើ​ការ​ប្រកួត​ប្រជែង ដោយ​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ​​​៣។ នាង​និយាយ​ថា៖ “​​​​​​សម្រាប់​ការ​ប្រកួត​ហ្នឹង​ខ្មែរ​បាន​លេខ​​​៣ ​ដោយ​​​​​​ពេលខ្ញុំ​​ និង​ដេវីត​ឡើង​ច្រៀង គឺមាន​​បង​ប្អូន​យើង​គាត់ទះ​ដៃ និង​រាច្រៀ​ង​តាម​ច្រើន​មែនទែន ​​​​​ទើប​​​ខ្មែរ​យើង​បាន​ទទួល​ចំណាត់​ថ្នាក់​​ហ្នឹង ​ប៉ុន្តែ​​​​ជាប់​លេខ​​៣​ហ្នឹង​មិន​មែន​តែ​ខ្ញុំ​​​​ម្នាក់​ឯង​ទេ គឺ​​​​​​​​​រាប់​បញ្ចូល​ទាំង​​​ការ​ប្រកួត​សម្លៀក​​បំពាក់នៅ​ពេល​ថ្ងៃ​​ហ្នឹង​ដែរ និយាយ​​ទៅ​​គឺ​យើង​បាន​លេខ​​៣​ជា​ក្រុម​!”។ នាង​​​​​​​​​​​​​​​​​ថាពាន​សម្គាល់​ចំណាត់​ថ្នាក់​និង​​ប្រាក់​រង្វាន់ ត្រូវ​បាន​ប្រគល់​ជូន​សមាគម​​​ខ្មែរ​ជួយ​ខ្មែរ ដែល​ជា​អ្នក​ធានា​​ឲ្យ​យក​រក្សា​​ទុក ​​​​​ដោយ​តារា​ទាំង​អស់​​មិន​មាន​ការ​​បែង​ចែក​គ្នា​នោះ​ទេ។ នាង​និយាយ​ថា​ក្រុម​តារា​ចម្រៀង​មក​ពី​ប្រទេស​វៀតណាមបានទទួល​ចំណាត់​ថ្នាក់​លេខ​​​១ ​ដោយ​សារពេល​ច្រៀង​គេមាន​គ្នា​ច្រើន ហើយ​​ទទួល​បាន​​​​​​សំឡេង​ទះ​ដៃ​​​​លើស​លប់​ជាង​គេ ព្រោះ​តែ​​​​​​​​ភាព​រស់​រវើកនៅ​លើ​ឆាក​។ ចំពោះ​ចំណាត់​ថ្នាក់​លេខ​​​២​ ត្រូវ​បណ្ដាញ​​ហ្វេសប៊ុកដែល​បាន​បង្ហោះ​និង​ចែក​ចាយ​ពី​ព្រឹត្តិការណ៍​នេះ ​​​បញ្ជាក់​ថា​បាន​ទៅ​លើ​​​​​​​តារា​ចម្រៀង​​​​វ័យ​ក្មេង​​​​​មក​ពី​​ប្រទេស​ឥណ្ឌូនេស៊ី។ ​ (រូបថតផ្តល់ឲ្យ​) ពេជ្រ សោភា និយាយ​ថា៖ “ទោះ​ជា​​​​ខ្ញុំ​មិន​បាន​ចំណាត់​ថ្នាក់​លេខ​១ ប៉ុន្តែ​​ខ្ញុំ​​ចាត់​ទុក​​​​​ថា​​​​​​ការ​បង្ហាញ​​​​​​​​សមត្ថភាព​របស់​ខ្ញុំ និង​ដេវីត ជោគជ័យ​ហើយ ព្រោះ​​​​​បើ​យើង​ក្រឡេក​មើលទៅ​​តារា​ចម្រៀង​​របស់​ប្រទេស​​ផ្សេង​ទៀត អត់ជាប់​​​ចំណាត់​ថ្នាក់​​​​ច្រើន​ណាស់ ហើយ​ខ្ញុំ​​​​​​​​​ដឹង​ថា​​​​​ពិធីករ​​កូរ៉េ គាត់​​សរសើរ​​​សិល្បៈ​យើង​ច្រើន ដោយ​គ្រាន់តែខ្ញុំ​អត់​ដឹង​ថា​​គាត់​និយាយ​ថា​មិច​​ប៉ុណ្ណោះ!”។ ​នៅ​ក្នុង​វេទិកា​នោះ គេឃើញ​​​​តារា​ចម្រៀង​ពេជ្រ សោភា និង​​​​​ឌីជេ​​ដេវីត ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​ឃើញ​​​​​​​​អ្ន​កទស្សនា​​​​​លើក​គ្រវីទង់​ជាតិ​​អម​​សកម្មភាព​ច្រៀង​រាំ​របស់​​​​នាង​ទៀត​ផង​។ ជន​ជាតិ​ខ្មែរ​​ដែល​​​​​​គាំទ្រ​​​ភាគ​ច្រើននៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ​​ជា​​​​ពលករ​ខ្មែរ​​ដែល​ចេញ​ទៅ​បម្រើ​ការ​នៅ​​ក្នុង​ប្រទេសនោះ​​​​។ ពេជ្រ សោភា និយាយ​ថា៖ “​​នៅ​ក្នុង​ការ​ប្រកួត​ហ្នឹង ខ្មែរ​​យើង​​មាន​តែ​​​​​​អ្នក​ធ្វើ​ការ​​នៅ​ហ្នឹង​ទេ(ពលករ) ប៉ុន្តែ​​មក​​ពី​​​យើង​​សម្ដែង​​មាន​​​​​​​ជនបរទេស ពិសេសគឺ​ជន​ជាតិ​​កូរ៉េ គាត់​​​ទះដៃ​អប់​អរ​យើង​ខ្លាំង ទើប​ធ្វើ​​ឲ្យ​ក្រុម​យើង​បាន​ជាប់​លេខ​​៣!”។ ​​នាង​​ថាកា​រប្រកួត​ ​គេ​តម្រូវ​​​ឲ្យ​តារា​ចម្រៀង​តំណាង​ប្រទេស​ជ្រើស​យ​ក​តែ​បទ​​​ពេញ​និយម​បែប​សម័យនិង​គិត​ថា​​​​​​​​អាច​ទាក់​ទាញ​​អ្នកគាំទ្រ​យ​ក​ទៅ​​​​​​​​​​​បង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ អញ្ចឹង​ទើប​​​​​​​​​ជន​អនាមិក​ដែល​រិះ​គន់​ថា​នាង​​​​​​​​​​មិន​យក​វប្បធម៌​​​តំណាង​ជាតិ​យក​ទៅ​ប្រកួត គឺ​ជា​​អ្វី​ដែល​នាង​មិន​អាច​ទទួល​យក​បាន​។ អានអត្ថបទកំសាន្តផ្សេងទៀត...  ឪពុក​ភិន សុដាលីស ភ័យខ្លាចជនទី៣ ចងពៀរកូនស្រី   អ្នកសុំទានជាង៥០០នាក់នៅភ្នំតាម៉ៅ ទទួលអំណោយពីតារាសិល្បៈ  នាង​បាន​វាយ​បក​​​​នឹង​ការ​រិះ​គន់​នោះ​​ភ្លាម​ៗ​​បន្ទាប់​​​​​ពី​បាន​មក​ដល់​ប្រទេស​កម្ពុជា​បាន​មួយ​ថ្ងៃ​។ នាង​និយាយ​​ថា​សកម្មភាព​ច្រៀង​រាំ​មិន​អាច​តម្រូវ​ចិត្ត​​​​​​មហាជន​បាន​ទាំង​អស់​នោះ​ទេ ប៉ុន្តែនាង​ថា​​អ្នក​រិះគន់​គួរ​ឲ្យ​យល់​ឲ្យ​ច្បាស់​ពី​​គោលដៅ​របស់​កម្មវិធី ​​ត្បិត​​​​​ទាំង​ការ​ស្លៀក​ពាក់​និង​ការ​ច្រៀង​រាំ​របស់​នាង មុន​នឹង​បាន​ឡើង​​ឆាក សុទ្ធតែមាន​ការ​​​ឯកភាព​ជា​មុន​ពី​អ្នក​រៀប​ចំ​កម្មវិធីនិង​​​​ពី​ម្ចាស់​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទាំង​អស់ ដើម្បី​​​​​​​​ឲ្យ​ស្រប​នឹង​ប្រធាន​បទ​​​ប្រកួត​ប្រជែង​៕      សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To