ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

អ្នកសុំទានជាង៥០០នាក់នៅភ្នំតាម៉ៅ ទទួលអំណោយពីតារាសិល្បៈ

ថ្ងៃពុធ ទី7 តុលា 2015, 10:20 AM

កាលពីថ្ងៃទី៦ ខែតុលា តារាសិល្បៈនិងសប្បុរសជនប្រមាណ១០០នាក់ បានប្រមូលផ្ដុំគ្នាចុះចែកអំណោយទ្រង់ទ្រាយធំដល់ក្រុមអ្នកសុំទៀននៅភ្នំតាម៉ៅ ដែលត្រូវគេអះអាងថាមានចំនួនជាង​៥០០នាក់។ យ៉ាងណាមិញនៅក្នុងចំនួនដ៏ច្រើននោះ ក៏មានចាស់ៗក្រីក្រ ដែលមិនមែនជាអ្នកសុំទាននៅក្នុងនោះផងដែរ។ លោក ទុំ សារ៉ុត ហៅនាងឃ្លោក ប្រធានកិត្តិយសសមាគមសិល្បករខ្មែរបានអះអាងថាការប្រមូលផ្ដុំតារាសិល្បៈទាំងចាស់ទាំងក្មេងចុះចែកបាយទឹកនិងថវិកាដល់ក្រុមអ្នកសុំទាននៅភ្នំតាម៉ៅនេះ គឺដើម្បីធ្វើទានផងនិងដើម្បីទទូចសុំកុំឲ្យមានការរើសអើងចំពោះអ្នកសុំទានដ៏ច្រើននៅក្នុងតំបន់រមណីយដ្ឋាននេះផង។ លោកបន្ត​ថាតារាសិល្បៈនិងសប្បុរសជនមានចំនួនប្រមាណជាង១០០នាក់ឯណោះ ចុះចែកបាយទឹក នំចំណីនិងថវិកាទៅដល់ដៃអ្នកសុំទាននៅភ្នំពេញតាម៉ៅ។ ក្រៅពីតារាសិល្បៈយ៉ាងច្រើនកុះករ លោកថាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសក៏មានវត្តមានទៅដល់តំបន់នោះរួមគ្នាផងដែរ ដើម្បីឲ្យក្រុមអ្នកសុំទានទទួលបានថវិកានិងគ្រឿងឧបភោគបរិភោគ បន្ថែមពីលើបាយប្រអប់និងថវិកាដែលបានចែកជូនដោយក្រុមតារាសិល្បៈ។ លោកមាន​ប្រសាសន៍​ថាអ្នកសុំទាននៅតាមដងផ្លូវ​ជាង២០០នាក់និងនៅក្នុងតំបន់ភ្នំតាម៉ៅ សរុបគ្នាជាង៥០០នាក់ សុទ្ធតែបានទទួលអំណោយពីក្រុមការងារដែលដឹកនាំដោយតារាសិល្បៈនៅក្នុងថ្ងៃនោះ។ លោកស្នើកុំឲ្យមានការរើសអើងដល់ក្រុមអ្នកសុំទានទាំងនោះ បើទោះជានៅត្រង់មាត់ច្រកភ្នំតាម៉ៅ មានការប្រមូលផ្ដុំដោយអ្នកសុំទៀនតម្រាបជួរជាច្រើនរយនាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពនៅតំបន់ទេសចរណ៍នៅភ្នំតាម៉ៅនោះក៏ដោយ។ លោកមានប្រសាសន៍ថា៖ “ទោះជាពួកគាត់ជាអ្នកសុំទានពិតប្រាកដឬមិនពិតប្រាកដ ក៏ខ្ញុំយល់ថាសុំកុំរើសអើងពួកគាត់ បើអាចចែករំលែកបានចែករំលែកទៅ ព្រោះមនុស្សយើងម្នាក់ៗមិនមានអ្នកណាម្នាក់ចង់មកអង្គុយសុំទានគេទេ ហើយអ្វីដែលតារាសិល្បៈនិងសប្បុរសជនទាំងអស់ធ្វើនេះ គឺចង់ឲ្យពួកគាត់(អ្នកសុំទាន)សប្បាយចិត្តនិងចង់ផ្ដល់សារថាកុំឲ្យមានការរើសអើងពួកគាត់ បើទោះជាពួកគាត់ត្រូវអ្នកខ្លះយល់ថាយករបរអង្គុយសុំទៀននៅភ្នំតាម៉ៅធ្វើជាអាជីពក៏ដោយ!”។ សិល្បករម្នាក់ លោក អ៊ឹម ជីវ៉ា ថ្លែងប្រាប់វីអូឌី(VOD)ថាអ្នកសុំទាននិងក្មេងចាស់ក្រីក្រសរុបគ្នាជាង៥០០នាក់នោះ មិនបានប្រាប់ឲ្យដឹងជាមុនពីគម្រោងចុះចែកបាយទឹកនិងផ្ដល់ថវិកានោះទេ ដោយក្រុមតារាសិល្បៈនិងសប្បុរជនទៅឃើញអ្នកណាប្រមូលឲ្យមកទទួលអំណោយតែម្ដង។ លោកនិយាយថា៖ “មុនពេលទៅពួកតារាយើងទាំងអស់បានរៀបចំបាយម្ហូបប្រអប់ធំៗជាង៥០០យកទៅ ហើយពេលយើងទៅយើងអត់មានប្រកាន់អ្នកណាអ្នកណីទេ គឺឲ្យតែអ្នកសុំទានយើងចែកជូនពួកគាត់ទាំងអស់។ ក្នុងនោះចាស់ៗក៏យើងផ្ដល់ឲ្យដែរ ដើម្បីឲ្យពួកគាត់បានទទួលទាន​ពីយើង!”។ លោកថាតារាសិល្បៈនិងសប្បុរសប្រមាណសរុបគ្នាមិនក្រោមជាង​១០០​នាក់នោះទេ ដែលបានប្រមូលផ្ដុំគ្នាចុះទៅចែកអំណោយជាបាយទឹកនិងថវិកាដល់អ្នកសុំទៀនដ៏ច្រើននៅភ្នំតាម៉ៅនោះ។ តារាសិល្បៈទាំងនោះមួយភាគជាថ្នាក់ដឹកនាំសមាគមសិល្បៈករខ្មែរ មួយភាគតារាចម្រៀងនៅក្នុងផលិតកម្មM  មួយភាគជាតារាសម្ដែងនិងមួយភាគទៀតជាពិធីករប្រចាំនៅតាមស្ថានីយទូរទស្សន៍ផ្សេងៗ។ ក្នុងនោះសប្បុរសជនជាព្រះសង្ឃនិងសមាជិកនៃសមាគមសិល្បករខ្មែរប្រចាំនៅអូស្រ្តាលីក៏មានវត្តមាននៅក្នុងពិធីនោះផងដែរ។ តារាសម្តែង​ជើងចាស់ អ្នកនាង​ ចាន់ តារាទី ដែលបានចុះទៅចែកអំណោយនៅក្នុងពិធីនោះដែរ បានស្នើកុំឲ្យមានការរើសអើងនិងទទូចឲ្យតារាសិល្បៈបន្តរួមគ្នាចូលរួមនៅក្នុងពិធីចែករំលែកសកម្មភាពសប្បុរសធម៌បែបនេះឲ្យបានកាន់តែច្រើន។ ជាពិសេសសកម្មភាពចុះចែកអំណោយដល់អ្នកសុំទាន​ដ៏ច្រើននៅភ្នំតាម៉ៅដែលទើបនឹងបានធ្វើឡើងនេះ។ អ្នកនាងយល់ថាសកម្មភាពចុះចែកបាយទឹកនិងថវិកាដល់ក្រុមអ្នកសុំទៀននៅភ្នំតាម៉ៅ គឺជាការធ្វើទៀនដោយពិតប្រាកដក្នុងឱកាសភ្ជុំបិណ្ឌ។ អ្នកនាងក៏កោតសរសើរចំពោះតារាសិល្បៈពិសេសក្មេងៗ ដែលហ៊ានចំណាយពេលវេលានិងធនធានផ្ទាល់ខ្លួននៅក្នុងសកម្មភាពសប្បុរសធម៌មួយនេះ ធ្វើឲ្យមានការកោតសរសើរផងដែរ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
​​ ផលិតកររឿង​«ភូមិអត់មនុស្ស»​រំពឹង​​​កើប​ចំណូល​​​៣០ម៉ឺន​ដុល្លារ​​

ថ្ងៃចន្ទ ទី5 តុលា 2015, 07:19 AM

​មិន​ខុស​ពី​​កុន​​របស់​​បរទេស​ដែលមាន​ការ​ប៉ាន់​ប្រមាណ​​​​​ជា​មុន​​​​នូវ​ប្រាក់ចំណូល​ពី​ការ​ដាក់​បញ្ចាំង​​​​រឿង​​ម្ដង​ៗ ​ សម្រាប់​ភាព​យន្ត​​​រឿង​​«​​​ភូមិ​អត់​មនុស្ស» ដែល​ទើប​នឹង​​ដាក់​បញ្ចាំង​​ជា​សាធារណៈ​កាល​ពី​ចុង​សប្ដាហ៍នោះ​​ ក៏​មាន​ការ​​​ព្យាករ​ដូច​គ្នាផងដែរ។ ផលិតករ​​​​​​​​​​បាន​អះ​អាង​ថា​​សម្រាប់ការ​ដាក់​បញ្ចាំង​​​​​​​​​​ក្នុងជំហាន​ដំបូង​នៅ​រាជធានីភ្នំពេញ​នេះ នឹង​កើប​​​​ចំណូល​​បាន​យ៉ាង​ហោច​​​៣០ម៉ឺន​ដុល្លារ ដោយ​​មិន​ទាន់​​​​​​​រាប់​ចំណូល​​​ពី​ការ​លក់​សំបុត្រ​​​​​​​ដាក់​បញ្ចាំង​នៅ​តាម​ខេត្ត​នោះ​ផង​។ ​លោក ឌៀប សុវណ្ណ​តារា អ្នកដឹកនាំ​សម្ដែងនិង​ជា​ចាងហ្វាង​ផលិតកម្មRED  Picture  បាន​អះអាង​ថា ក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» ​ ​លោក​បាន​ចំណាយ​ថវិកា​សរុប​ជាង​​​​៨​ម៉ឺន​ដុល្លារ ទម្រាំ​​​ថត​ចប់​។ លោក​ថា​​ការ​ដាក់​បញ្ចាំង​​ក្នុង​ថ្ងៃ​ដំបូង​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ​ដោយ​មាន​អ្នកទស្សនា​​ពេញ​​ៗ​​រោង​ភាព​យន្តនិង​មាន​​​​​រោង​​មួយ​ចំនួន​អត់​មាន​​​កៅអី​​​ទស្សនា​នោះ​ទេ​។ ​​​​លោក​រំពឹង​ថា​​មួយ​រឿង​នេះ​​ ​​​​​យ៉ាង​ហោច​ក៏​បាន​ចំណូល​​​​​៣០​ម៉ឺន​ដុល្លារនោះដែរ​ពី​ការ​ដាក់​បញ្ចាំង​​​ ចាប់​តាំង​ពី​​ថ្ងៃ​​​​​​​បើក​ឆាករហូត​ដល់​ថ្ងៃ​​​​​​ទម្លាក់​​​​​ផ្លាក​​​​ចេញ​ពី​រោង​។ យ៉ាង​ណា​ក៏​ដោយ​​​លោក​ថា​​​​ក្នុងទំហំ​ទឹក​ប្រាក់​​​​៣០​ម៉ឺន​ដុល្លារ ដែល​​រំពឹង​​ទទួល​បាន​នេះ​ បាន​​​​​​មក​​​​​ក្នុង​​ផលិតកម្មរបស់​លោក​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដោយ​សារ​តែ​ត្រូវ​​​​ចែក​​​ពាក់​កណ្ដាល​​ជា​មួយ​​ម្ចាស់​រោង​គ្រប់​​​កន្លែង​។ លោក​និយាយ​ថា​៖ “សម្រាប់​​មួយ​រឿង​ហ្នឹង ខ្ញុំ​រំពឹង​ថា​នឹង​​ទទួល​បាន​​​​​​​​​​​ប្រាក់​​​១៥​ម៉ឺន(​ដុល្លារ)​ចូល​​ផលិតកម្ម​! ហើយ​បើ​គិត​​​​​ទាំង​ចែក​​​ជា​មួយ​រោងកុន​និង​​កាត់​ពន្ធ​អី​ផង គឺ​​​​​​​​​​​បាន​មិន​ក្រោម​​​​៣០ម៉ឺន(​ដុល្លារ)​ទេពី​ការ​លក់​សំបុត្រ​​​​​​​ដាក់​បញ្ចាំង​នៅ​​​ភ្នំពេញ​ហ្នឹង​​​!”។  ​លោក​ថា​​មិន​​មាន​ការ​កំណត់​​​​​​​ថ្ងៃ​​​​​ទម្លាក់​រឿង​ឈប់​បញ្ចាំង​​នោះ​ទេ​ ដោយកិច្ច​សន្យារ​គឺ​កំណត់​ថា​​​​​​​លុះ​ត្រា​តែ​​​អត់​​អ្នកទស្សនា​​​នៅ​ក្នុង​រោង​នីមួយ​ៗ​ឯណោះ ទើប​​សម្រេច​ឈប់​បញ្ចាំង​។ លោក​មាន​ប្រសាសន៍ថា​​​រឿង​​«​​​​ភូមិ​អត់​មនុស្ស​» នឹង​អាច​ឈរ​ជើង​តាម​រោង​​​​មិន​ក្រោម​​រឿង​​​​​១៥​ថ្ងៃនោះ​ទេ ដោយ​ក្នុង​​​​​​អំឡុង​​​​១៥​ថ្ងៃ​ដែល​​​​​លោក​រំពឹង​ទុក​នេះ គឺ​​​នឹង​បាន​​​​​​ទទួល​ចំណូល​​​រហូត​ដល់​​​៣០​ម៉ឺន​ដុល្លារ​ពី​ការ​​​លក់​សំបុត្រ​​​តាម​រោង​។ លោក​​និយាយ​ថា៖ “​ខ្ញុំ​រំពឹង​ថា​​បាន​​​​​​៣០ម៉ឺន(​ដុល្លារ)ពី​ការ​លក់​សំបុត្រ​​ក្នុង​​​ជំហាន​ដំបូង​ហ្នឹង ​​ ទី១​គឺ​ដោយ​សារ​តែ​​ម៉ា​​រឿង​ហ្នឹងខ្ញុំ​​​ដាក់​​​​ឈុត​កំប្លុក​កំប្លែងនិង​ភ័យ​រន្ធត់​​​​​​​ល្អមើល​តាំង​ពី​ដើម​ដល់​ចប់​តែម្ដង​។ ​ទី២ខ្ញុំ​ចំណាយដាក់​តួ​សុទ្ធ​តែ​​​ល្បី​ៗនិង​ទី​៣​​គឺRed Picture ​​​បាន​​សម្រិត​សម្រាំង​ប្លង់​ថតនិង​​​​​ស្ដង់​ដារ​​​ធ្វើ​ឲ្យ​មាន​ការទទួល​ស្គាល់​ពី​អ្នកជំនាញ​កុន​​!”។ លោក ឌៀប សុវណ្ណ​តារា អ្នកដឹកនាំ​សម្ដែងនិង​ជា​ចាងហ្វាង​ផលិតកម្មRED  Picture  លោក​ថា​​ផលិតកម្ម​​​​​Red Picture ​ជា​ផលិតកម្ម​ថ្មី ប៉ុន្តែ​​​​ក្រុម​ការងារ ពិសេស​គឺ​​​ផ្នែក​បច្ចេកទេស ​សុទ្ធ​តែ​ជា​ធនធាន​​របស់​ផលិតកម្ម​​LD ដែល​ជោគជ័យ​​ក្នុង​ការ​ផលិត​រឿង​រាប់​មិន​អស់​​​កន្លង​មក​ទាំងអស់ ​ទើប​​ធ្វើ​​​ឲ្យ​លោក​មាន​ជំនឿ​ចិត្ត​​​​បែបហ្នឹង​។ ​លោក​​​​ ឌឿប សុវណ្ណតារា និយាយ​ថានៅ​ក្នុង​រឿង​​​​«​ភូមិអត់​មនុស្ស​»​លោក​បាន​ចំណាយ​​​​សាង​សង់​​ខ្លោង​ទ្វារ​ភូមិ​អស់​​ប្រមាណ​​​​៦ពាន់​ដុល្លារ ដោយ​មិន​ទាន់​រាប់​បញ្ចូល​​ការ​​ចំណាយ​លើ​ផ្នែក​​​​ដេគ័រ​ប្លង់​ថត​​ជា​ច្រើន​ផ្សេងទៀត​​នោះ​ទេ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​ផលិតកម្ម​របស់​លោក​​បាន​​​សង់​​ផ្ទះ​ធ្វើ​ភូមិ​​ឲ្យ​ដូច​ជា​ភូមិដែល​ត្រូវ​គេ​បោះ​បង់​ចោល ​​​​​​និង​បាន​​​​សង់​ផ្ទះ​ថ្មី​​ឲ្យ​​​​​អ្នក​ស្រុក​ ​ក្រោយ​ពី​​យក​​​ផ្ទះមួយ​មកកែ​ច្នៃ​ជា​ផ្ទះ​ខ្មោច និង​ជា​ផ្ទះ​ដែល​​​តួ​អង្គ​នាយគ្រឿន​​​បោះ​បង់​ចោល​​​​​​​នៅ​ក្នុង​សាច់​រឿងនោះ​ផងដែរ​​។ អានអត្ថបទ...  ផលិតកម្ម​ភីសុគន្ធី ផលិតរឿងរិះគន់អ្នកញៀន​បារីនិងល្បែងស៊ីសង   សមាគម​សិល្បករខ្មែរ​បន្ត​សកម្មភាព​មនុស្សធម៌ជួយ​ក្មេងរងគ្រោះ​   ឪពុក​ភិន សុដាលីស ភ័យខ្លាចជនទី៣ ចងពៀរកូនស្រី   តារាចម្រៀង សួស សង​វាចា ​រំពឹង​រួច​ពិការភាព​៦ខែ​ក្រោយ   ប៉ែន ចំរ៉ុង និង​គ្រួសារអត់​ខ្វល់​រឿង​​​ដាលីស មាន​តែ​សម្បក​ខ្លួន  ដំណើរ​សាច់​រឿង ​លោក​ថា​គឺ​និយាយ​ពី​​ទីតាំង​ភូមិមួយ​​ឈ្មោះ​«ស្រយាល» ដែល​ធ្លាប់​មាន​ភាព​​សុខសាន្ត ប៉ុន្តែ​បាន​ក្លាយ​ជា​ភូមិអត់​មនុស្ស​ដោយ​សារ​តែ​ភរិយា​របស់​នាយគ្រឿន​ក្លាយ​ខ្លួន​ជា​​​​​​​​ខ្មោច​ព្រាយ ​ព្រោះ​តែ​​​​​យក​​​បាលី​​របស់​​ស្វាមីដែល​​ផ្ដល់​​ឲ្យ​ដោយ​​នាយពែកមី​ជាអ្នក​​​​​​​សច្ចំមក​រៀន​​​ខុស។ សាច់​រឿង​ទាំង​មូលមាន​បង្កប់​​ដោយ​ភាព​កំប្លុកកំប្លែង​​​ និង​​​​​​​​​​​​​ឈុត​ឆាក​ភ័យ​រន្ធត់​​ជា​ច្រើន ដែល​ធ្វើ​​ឲ្យ​អ្នក​ទស្សនា​​​​​​​​​​​​​​​​​​​ជក់ចិត្ត និង​សើច​សប្បាយ​​។ ​ទីបញ្ចប់​របស់​សាច់​រឿង គឺ​​​​​​វិញ្ញាណ​​អាក្រក់​នៅ​ក្នុង​ភូមិត្រូវ​បាន​​កំចាត់​ដោយ​​ក្រុម​នាយគ្រឿន​ដែល​​​​​​គេច​ផុត​ពី​ការ​ស្លាប់ ​​​​​​រួម​ដៃ​ជា​មួយ​​​​​​​អ្នក​សច្ចំ​ពែមី និង​​ក្រុម​របស់​នាង​សុខ សោម៉ាវត្តី ​ជា​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​តាម​ភូមិ។ ​រឿង​នេះ​​​​​លោក​ថា​សម្ដែង​ដោយ​នាយពែកមី នាយ​គ្រឿន ​អ្នក​នាង​សុខ​ សោម៉ាត្តី ​​​លោក​ប៉ែន ចំរ៉ុង ​នាយក្រូច នាយចឺម ​​​​​​អ្នក​នាង​ប៉េង ប៉ោង ​​​​​​​​​នាយ​ប៊ីអាយជី លោកជា​ សុវណ្ណនរា និង​​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន​​​រូប​ទៀត​។ ​លោក​ឌៀប សុវណ្ណតារា ​បញ្ជាក់​ថា ​​ក្រៅ​​ពី​រំពឹង​ថា​នឹង​ទទួល​បាន​​​​​១៥​ម៉ឺន​ដុល្លារ​​​​​​​​​ក្រោយ​ចែក​​​ជា​​២​ជា​មួយ​ម្ចាស់​រោង ​​​​រឿង​​«​ភូមិអត់មនុស្ស!» ក៏​រំពឹង​ថា​នឹង​ទទួល​បាន​​​​​​​ផល​ចំណេញ​ច្រើន​ពី ការ​ដាក់​បញ្ចាំង​​តាម​ខេត្ត​ក្នុង​ពេល​​បន្ត​បន្ទាប់​ផងដែរ​។ លោកថា​​​​​​​ផ្អែក​តាម​រឿង​កន្លង​មក​ដែល​ក្រុម​ការងារ​របស់​លោក​​​​​​​ផលិត​នៅ​ក្នុង​​ផលិកម្ម​LD ​​ទទួល​បាន​ចំណូ​ល​​​សរុប​មិន​ក្រោម​​ពី​​២៥​ទៅ​៣០​ម៉ឺន​ដុល្លារ​នោះ​ទេ ទើប​ធ្វើ​​ឲ្យ​លោក​មាន​ជំនឿចិត្ត​បែបនេះ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ផលិតកម្ម​ភីសុគន្ធី ផលិតរឿងរិះគន់អ្នកញៀន​បារីនិងល្បែងស៊ីសង

ថ្ងៃសុក្រ ទី2 តុលា 2015, 08:34 AM

បន្ទាប់ពីបើកឆាកផលិតរឿង«បេះដូងកូពី»សំដៅដល់ការអប់លើបញ្ហាបរិស្ថាន ផលិតកម្មភីសុគន្ធីដែលពីមុនគ្រាន់តែជាឈ្មោះវង់ល្ខោនប្រចាំនៅខេត្តតាកែវ បានដំណើរចុះផលិតរឿងទី២របស់ខ្លួនទៀតហើយ ដោយខ្សែរឿងលើកនេះគឺមានខ្លឹមសាររិះគន់ចំៗតែម្ដងទៅលើអ្នកញៀន​បារីនិងល្បែងស៊ីសង។ សាច់រឿងដែលមានលក្ខណៈអប់រំនេះ  ក្រុមអ្នកផលិតហាក់មានជំនឿចិត្តជោគជ័យ បើទោះជាកុនខ្មែរភាគច្រើន ផ្ដោតជាធំតែលើភាពកំប្លុកកំប្លែងនិងភ័យរន្ធជាជាងខ្លឹមសារអប់រំ។ ក្នុងពិធីក្រុងពាលីថតរឿង កាលពីដំណាច់ខែកញ្ញា អ្នកស្រី សួង ធី ចាងហ្វាងផលិតកម្មភីសុគន្ធី បានប្រាប់​VOD​ថា នៅខែតុលានេះ ផលិតកម្មរបស់អ្នកស្រីនឹងចេញថតរឿងទី២ក្រោមចំណងជើងថា«ល្មមៗបានហើយ» ដោយសាច់រឿងជាធំ គឺអប់រំដល់អ្នកញៀន​បារីនិងល្បែងស៊ីសង ឲ្យមានការភ្ញាក់រឭក។ អ្នកស្រីបានសម្រេចចិត្តបោះទុនផលិតរឿងនេះ បន្ទាប់ពីមើលឃើញថានៅក្នុងសង្គមកម្ពុជានៅតែមានអ្នកញៀន​បារីនិងល្បែងស៊ីសងច្រើននៅឡើយ បើទោះជាមានការហាមប្រាមដោយច្បាប់។ យ៉ាងណាមិញល្បែងស៊ីសង ដែលរឿងមួយនេះផ្តោតសំដៅគឺមិនមែន ល្បែងប៊ៀរ អាប៉ោងឬល្បែងភ្នាល់នោះទេ គឺចំពោះតែលើល្បែងចាក់កន្ទុយលេខប៉ុណ្ណោះ។ អ្នកស្រីនិយាយថា៖ “សម្រាប់ផលិតកម្មភីសុគន្ធី ខ្ញុំសន្យាថានឹងផលិតរឿងឲ្យមានខ្លឹមសារអប់រំជាធំទាំងអស់  ជាក់ស្ដែងដូចជារឿង«ល្មមៗបានហើយ»ដែលនឹងចេញថតនេះអញ្ចឹង គឺខ្ញុំនឹងធ្វើឲ្យអ្នកមើល ជាពិសេសគឺយុវវ័យគាត់កាន់តែស្គាល់ពីផលវិបាករបស់បារី និងល្បែងចាក់កន្ទុយលេខតែម្ដង យើងអត់ឲ្យពួកគាត់មើលរឿងបានតែសប្បាយ បានតែកម្សាន្តនោះទេ!”។ អ្នកស្រីយល់ថាបញ្ហាអវិជ្ជមានទាំងពីរមិនអាចលុបបំបាត់បានទេ បើគ្មានការភ្ញាក់រឭកដោយខ្លួនឯងពីពលរដ្ឋ អញ្ចឹងហើយទើបអ្នកស្រីសុខចិត្តចំណាយលុយផលិតកុននេះឡើង ដោយលើកពីបញ្ហារបស់អ្នកជក់បារីនិងអ្នកចាក់កន្ទុយលេខ ហើយបញ្ចូលដោយភាពកំប្លុកកំប្លែង និងឈុតភ័យរន្ធត់ យកមកធ្វើជាសារដាស់អារម្មណ៍តែម្ដង។ ចាងហ្វាងផលិតកម្មរូបនេះពោលថា៖ “ចំពោះរឿងហ្នឹង(ល្មមៗបានហើយ) យើងមានឈុតឆាកស្នេហាកំសត់តស៊ូ ភ័យ និងកំប្លុកកំប្លែងអីដូចរឿងទូទៅអញ្ចឹង ប៉ុន្តែយកបញ្ហារបស់អ្នកជក់បារី និងលេងកន្ទុយលេខមកឆ្លុះបញ្ចាំង ព្រោះយើងចង់ទាញអារម្មណ៍យុវវ័យឲ្យយល់ដឹង!”។ អ្នកស្រីបញ្ជាក់ថាភាពយន្តមានឥទ្ធិពលខ្លាំងណាស់ក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកទស្សនា អញ្ចឹងហើយទើបអ្នកស្រីប្រកាន់គោលការណ៍មិនបំពុលដោយភាពភ្លើតភ្លើននោះទេ គឺផ្ដោតលើចំណុចអប់រំ និងការតស៊ូជាធំជាជាង។ អ្នកស្រីសំណូមពរឲ្យផលិតករទាំងអស់ផ្ដោតការអប់រំជាជាងផ្ដោតតែលើកំប្លុកកំប្លែងបែបបំពុលដល់អ្នកទស្សនាឲ្យបាត់បង់សីលធម៌និងការទទួលបាននូវខ្លឹមសារអប់រំ។ ក្នុងនោះអ្នកស្រីក៏ប្រកាសថាផលិតកម្មភីសុគន្ធីរបស់ខ្លួន នឹងធ្វើឲ្យរឿងដែលបានផលិតឡើងមានទាំងគុណភាពនិងស្ដង់ដារប្រកួតប្រជែងពេញលេញដូចផលិតកម្មធំៗទៀតផង ដើម្បីឲ្យសារអប់រំដែលអ្នកស្រីចង់បង្ហាញងាយបញ្ជ្រាបដល់កូនខ្មែរ។ អ្នកស្រីប៉ុល ពិសី(ធ្វេង)និងអ្នកស្រី សួង ធី  អ្នកស្រីប៉ុល ពិសី ជាអ្នកនិពន្ធល្បីឈ្មោះយូរមកហើយដែលធ្លាប់ជោគជ័យក្នុងរឿង«កុមារីវ័យ២៥» និងរឿងរាប់មិនអស់ បាន​ថ្លែងប្រាប់ថានោះក្នុងរឿង«ល្មមៗបានហើយ» ដែលអ្នកស្រីនិពន្ធ​ នឹងរិះគន់ចាស់ដៃតែម្ដងទៅលើអ្នកញៀន​បារីនិងអ្នកចាក់កន្ទុយលេខ ដោយបង្កើតឈុតឆាកជាច្រើននិយាយពីផលប៉ះពាល់និងវិប្បដិសារីចុងក្រោយ របស់ជនទាំងនោះ។ យ៉ាងណាមិញ អ្នក​ស្រីបញ្ជាក់​ថា​ដំណើរការសាច់រឿងសុទ្ធតែនឹងបញ្ចូលដោយភាពកំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាសើចចុកពោះ តាំងពីដើមដល់ចប់ ដើម្បីឲ្យអ្នកទស្សនាទទួលយកសារអប់រំពាក់ព័ន្ធនឹងបញ្ហាទាំង២ខាងលើ ដោយមិនដឹងខ្លួន។ ខ្សែរឿងនេះ ដំណើរការចេញថតនៅពាក់កណ្ដាលខែតុលានេះនិងគ្រោងបញ្ចប់រួចរាល់នៅ៣ខែក្រោយ ដើម្បីដាក់បញ្ចាំងតាមរោងនិងលើកញ្ចក់ទូរទស្សន៍នៅដើមឆ្នាំ២០១៦។ រឿង«ល្មមៗបានហើយ» មិនទាន់មានការទម្លាយឲ្យដឹងពីទំហំចំណាយនៅឡើយទេ ប៉ុន្តែអ្នកស្រី សួង ធី បញ្ជាក់ថានឹងឈាន​ដល់ច្រើន​ម៉ឺនដុល្លា​រ ដោយសារតែ​ការប្រើប្រាស់កាមេរ៉ាគឺផលិ​តកម្មភីសុគន្ធីជម្រើ​សសុទ្ធតែស៊េរីទំនើបចុងក្រោយ ហើយក្រុ​មបច្ចេកទេសក៏ជួលតែអ្នកជំនាញនិងតារាសម្ដែងក៏សុទ្ធតែស៊ីថ្លៃ។ នៅក្នុងរឿងនេះ អ្នកស្រីប្រាប់ថាសម្ដែងដោយ កញ្ញា ម៉ាក់ សែនសូនីតា នាយគ្រឿន នាយក្រូច នាយតាក់ស៊ី នាយតេឡេ នាយខ្ជិប នាយស្មាញ នាងភីម នាងអ៊ីត កញ្ញានីឡា កុមារាឃ្លៀច និងតារាសម្ដែងជាច្រើនរូបទៀត ដែលសុទ្ធសឹងតែមានឈ្មោះបោះសំឡេង៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
សមាគម​សិល្បករខ្មែរ​បន្ត​សកម្មភាព​មនុស្សធម៌ជួយ​ក្មេងរងគ្រោះ​

ថ្ងៃព្រហស្បតិ៍ ទី1 តុលា 2015, 08:40 AM

មួយ​រយៈ​នេះ​គេ​ចាប់​អារម្មណ៍​ថា​​​​​សមាគម​សិល្បករ​ខ្មែរចែក​ជើង​គ្នា​ធ្វើ​​​​​សកម្មភាពជា​ប្រយោជន៍​ដល់​សង្គម​​​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ស្រាក់​ដៃ​គ្នា​​​រ៉ៃ​អង្គាស​​​​​​​​​​​​​​​​ថវិកា​​ផ្ទាល់​ខ្លួននិង​ពី​​​​សប្បុរសជន​នានា ​ ​ចែក​ជូន​ដល់​​តារា​សិល្បៈ​​ចាស់​និង​ក្រុម​ក្មេង​កំព្រា។ កាល​ពី​ថ្ងៃ​ទី​​​​​​៣០ ​កញ្ញា​​​ ​​​​​​​​​សមាគម​សិល្បករ​ខ្មែរក៏​​កៀរគរ​ជំនួយ​​​បាន​ជា​ច្រើន​​ប្រគល់​ជូន​ក្មេង​​ៗ​ផ្ទុក​មេរោគអេដស៍​​ ​​ចាស់​ជរា​និង​ជន​ពិការ ប្រមាណ​​​​​១០០​នាក់ រស់​នៅ​មណ្ឌល​​អង្គការមួយ​ក្នុង​សង្កាត់​គោករកា ស្ថិត​នៅ​ខណ្ឌ​​ព្រែក​ព្រៅ។ ប្រធាន​អង្គការ​សង្គ្រោះ​​ជន​ពិការនិង​​​​​កុមារកំព្រា​កម្ពុជា​ លោក អភិរៈ ហែម​ជន​ បាន​ថ្លែង​ថាអង្គការ​​​​ទាំង​មូល​​​​​​​​​​​​​​​មាន​ការ​​​​ចិញ្ចឹម​​​​​​ចាស់​ជរាចំនួន​១៧​នាក់(ប្រុស​គ្មាន​) ​​​​ជន​ពិការ​២៧​នាក់​(ស្រី​​​៤​នាក់​​)​និង​ក្មេង​​ៗ​​​កំព្រា​​ស​​រុបចំនួន​៥៣​នាក់​ផ្សេងទៀត​​ ដោយ​​ក្មេង​ៗ​ទាំង​នោះ ខ្លះ​មាន​ម្តាយ​​ផ្ទុក​មេរោគអេដស៍ស្លាប់​ចោល​​ ​​​ឪពុក​ម្ដាយ​បោះ​បង់ចោល​និង​​​ខ្លះ​​​​​​​​​ត្រូវ​​ឪពុ​ក​ម្ដាយ​ស្លាប់​ចោល​។​ ​លោក​បន្ត​ថា​​ដង្ហើម​រស់​របស់​អង្គការ​​​គឺ​អាស្រ័យ​តែ​លើ​​​​ជំនួយ​សប្បុរជន​​ប៉ុណ្ណោះ ​​​អញ្ចឹង​ហើយ​ទើប​អង្គការ​បាន​បណ្ដុះ​បណ្ដាល​​ឲ្យជន​ពិការនិង​ក្មេង​ៗ​កំព្រា​ឲ្យ​ចេះ​នូវ​​​​ជំនាញ​សិល្បៈ ដូច​ជា​​​​​ចេះ​លេ​ង​ឧបករ​ណ៍​ភ្លេង​​ ​​តន្រ្តី​បុរា​ណនិង​ចេះ​​រាំ​ច្រៀង​ ​ដើម្បី​​ចេញ​សម្ដែង​​​​​សិល្បៈ​​​​​​​​​​ស្វែង​រក​ជំនួយ​។ លោក​ថា​វត្តមាន​​ផ្ដល់ជំនួយ​របស់​​សមាគម​សិល្បករ​ខ្មែរ មិន​ត្រឹម​តែ​​​​ជួយ​​ឲ្យ​​​​​​ជន​ពិការនិង​ក្មេង​ផ្ទុក​មេរោគអេដស៍​ ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ន័យ​​​​​​​​​​ដូច​ជួយ​ផ្សព្វ​ផ្សាយ​​​​​​​​​ពី​ទុក្ខ​លំបាក​របស់​អង្គការ​​ឲ្យ​មាន​​​ការ​ចាប់​អារម្មណ៍​ពី​សប្បុរសជន​​ភាគ​ច្រើន​​ផងដែរ។ លោក​មាន​ប្រសាសន៍​ថា​​៖ “​​​សម្រាប់​ខ្ញុំ​​​​​​​រកអ្វី​ថ្លែង​មិន​បាន​ទេ ​​ដែល​ពួក​គាត់​គឺ​ជា​តារា​សិល្បៈ ប៉ុន្តែ​អត់​មាន​ការ​រើស​អើង ហើយ​​​បាន​​​​​​​​​​​​​​​​រួម​គ្នា​​​ស្វះ​ស្វែង​រក​ជំនួយ​​​មក​ជួយ​ដល់​ពួក​យើង ​​​​​ដែល​មាន​ការ​​ខ្វះ​ខាត​សម្រាប់​​​​​​​​​ផ្គត់​ផ្គង់​ដល់​ចាស់​​ជរា ជន​ពិការ និង​ជា​ក្មេង​ៗ​​​​កំព្រា​​ដែល​មាន​​ផ្ទុក​មេរោគអេដស៍បែប​នេះ ខ្ញុំ​​យល់​​ថា​​​​​​​ជា​លើក​ទឹក​ចិត្ត​ធំ​ណាស់ ​​សម្រាប់​សមាគម​សិល្បៈ​​​​​មក​លើពួក​ខ្ញុំ​!”។ ជំនួយ​ដែល​បាន​ប្រគល់​ជួន​​​រួម​មាន​អង្ករ​​​៥០គីឡូក្រាមចំនួន​​​​​៦​បាវ​ស្មើ​នឹង​​​​​៣០០​គីឡូក្រាម​ ​​​មី​​ធំ​​​៦​កេស ភួយ​​​​​ធំ​​​៣០ ​បន្លែ​២​ថង់​ធំ ​ផ្លែ​ឈើ​​២​ថង់ធំ ភេសជ្ជៈ​​​​មួយ​ចំនួន ទឹក​សុទ្ធ​មួយ​ចំនួន និង​ថវិកា​រ៉ៃអង្គាស​នៅ​ហ្នឹង​កន្លែង​មាន​ចំនួន​​​ជាង​​​​២​លាន​​រៀល​។ ​​​​​​​ជំនួយ​ទាំង​អស់​នេះ មួយ​ចំណែក​បាន​ពី​​​​​​​ការ​រ៉ៃ​អង្គាស​ដោយ​​ផ្ទាល់​ពី​​ក្រុម​ប្រឹក្សា​​​​​សមាគម​សិល្បករ​ខ្មែរ ​មួយ​ចំណែក​​បានពី​ការ​​រ៉ៃ​អង្គាស​​​​​ពី​តារា​សិល្បៈនិង​មួយ​ចំណែក​​បាន​សប្បុរសជន​​​ដែល​​​​​​​​​​​​​​​ចុះ​អម​ដំណើរនិង​​មួយ​ចំនួន​ជា​សទ្ធា​ជ្រះ​ថ្លារបស់​ព្រះ​សង្ឃ។​ លោក​ សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែង​ប្រាប់​ថាហេតុ​​ផល​ដែល​នាំ​​ឲ្យ​មានការ​​​រ៉ៃ​អង្គាស​​​​ជំនួយ​​យក​ទៅ​ជូន​នេះ​គឺ​ដោយ​សារ​តែ​​​​​អង្គការ​​​​​​​​​​​​​ជន​ពិការនិង​ក្មេង​​កំព្រា​​ដែល​មាន​​​​ផ្ទុក​មេរោគអេដស៍​នេះត្រូវ​បាន​​​​​​​​​​​​​ផ្ដល់​​ដំណឹង​មក​ថា​មាន​ការ​ខ្វះ​ខាត​ខ្លាំង​។ លោក​បន្ត​ថា​បើ​ទោះជំនួយដែល​បាន​ប្រគល់ជូន ​មិន​ច្រើន​អាច​បំពេញ​បាន​សេចក្ដី​ត្រូវ​ការ​យូរ​អង្វែង លោក​​ថានេះ​ជា​ការ​​រួម​ចំណែក​ពី​តារា​សិល្បៈនិង​​​​​ស​ប្បុរសជន​ដែល​​​​​​ខា​សមាគម​ប្រឹង​ប្រែង​ស្វះ​ស្វែង​​ដើម្បី​​ជួយ​ចែក​រំលែក​ផងដែរ។ ​លោក​បន្ថែម​ថា​សមាគម​សិល្បករ​ខ្មែរ នឹងបន្ត​​​ខ្នះ​ខ្នែង​តាម​តែអាចធ្វើ​ទៅ​បាន ដើម្បី​​​​​​​ស្វែងរកជំនួយស​ប្បុរសធម៌​​ជួយ​ដល់​​​​​​​​​​​​​​​​​​​​តារា​សិល្ប​ករ​ក្រលំបាក ​​ចាស់​ជរា ​និង​ក្មេង​ៗ​កំព្រាដែល​មាន​ភាព​លំបាក​​បែបនេះ​បន្ត​ទៀត។​ ព្រះ​គ្រូ​​នាគ​មុនី​​សត្ថា​​សុខុមោ នី សុវណ្ណមុនីរ៉េត ​​គង់​នៅ​វត្ត​នាគ​វ័ន្ដនិង​ជា​ទីប្រឹក្សា​​​​សម្ដេច​សង្ឃ​​​នន្ទ ង៉ែត ដែល​ត្រូវ​បាន​តែង​តាំង​ជា​​​​​​​​​​​​​ក្រុម​ប្រឹក្សា​ថ្មី​របស់​​សមាគម​សិល្បករ​ខ្មែរ ​​មាន​សង្ឃដីកា​ថា​នេះ​ជា​លើក​ទី​​១​​ដែល​​ព្រះ​អង្គ​ក្នុង​នាម​ជា​​ព្រះ​សង្ឃបាន​​​រូម​ចំណែក​​​ផ្ដល់​ជំនួយនិង​​ស្វែង​រក​​​​​ជំនួយ​​​​​​មក​ផ្ដល់​ជូន​​ដល់​​​​​ក្រុម​​​​​ចាស់​ជរា ​ជន​ពិការ និង​​ក្មេង​កំព្រា​​​​​​មាន​ផ្ទុក​មេរោគអេដស៍​នៅ​ក្នុង​អង្គការ​​​សង្គ្រោះ​​ជ​ន​ពិការនិង​​​​​កុមារកំព្រា​​​​​កម្ពុជា​ ក្នុង​នាម​ជា​សមាជិក​របស់​សមាគម​​សិល្បករ​ខ្មែរ​។ ​ព្រះ​សង្ឃ​សន្យា​​​​​​​​​​​​ស្វះ​ស្វែង​ជំនួយ​​ពី​​សប្បុរសជន​និង​​ពុទ្ធ​បរិស័ទ​ជា​កូន​ចៅ​​​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​​​ជា​ប្រយោជន៍​ដល់​សមាគម​សិល្បករ​ខ្មែរ​​ ​​​ក្នុង​ការ​ចុះ​ចែក​ជូន​​ដល់​​សិល្បៈ​​ចាស់​ៗនិង​​​​​ក្រុម​ក្មេង​កំព្រា​​​ដែលខ្វះ​​លទ្ធភាព​៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ឪពុក​ភិន សុដាលីស ភ័យខ្លាចជនទី៣ ចងពៀរកូនស្រី

ថ្ងៃពុធ ទី30 កញ្ញា 2015, 08:46 AM

មុននេះបន្តិចមានការទម្លាយថាអតីតសង្សារចាស់របស់លោកប៉ែន ចំរ៉ុង បានទាក់ទងទៅដោយផ្ទាល់សុំឲ្យលោក អ៊ិន សុភិន ទប់ស្កាត់ភិន សុដាលីស កុំឲ្យបន្តស្នេហាជាមួយប៉ែន ចំរ៉ុង។ នេះជាព័ត៌មានរសើបមួយថ្មីបន្ថែមពីលើការប្រកាសទារលុយពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតម្រូវឲ្យ ប៉ែន ចំរ៉ុង  សងលុយនារីម្នាក់ ដើម្បីចង់បញ្ចប់រឿង​។ អញ្ចឹងហើយទើបលោកអ៊ិន សុភិន សុំឲ្យប៉ែន ចំរ៉ុង ជួយការពារសុវត្ថិកូនខ្លួន ក្នុងពេលដំណឹងរៀបការរបស់ពួកគេកាន់តែប្រាកដឡើងក្នុងពេលដ៏ខ្លី។ ឪពុករបស់ភិន សុដាលីស បានអះអាងថានារីម្នាក់ឈ្មោះ ផល្លា ថាច់ រស់នៅអាមេរិកបានទាក់ទងមកលោកក្រោយការផ្ទុះរឿង ដោយសុំឲ្យលោកបញ្ជាក់ឲ្យច្បាស់ថាដំណឹងស្នេហារវាងកូនស្រីនិងលោកប៉ែន ចំរ៉ុង ជាការពិតឬក្លែងក្លាយ។  លោកបន្ត​ថា​នាងបានរៀបរាប់រឿងច្រើនពាក់ព័ន្ធប៉ែន ចំរ៉ុង ដែលកាន់តែធ្វើឲ្យលោកនិងក្រុមគ្រួសារមិនសូវសប្បាយចិត្ត។ លោកបន្ថែម​ថាក្រៅពីនារីរស់នៅអាមេរិក ក៏មាននារីវ័យក្មេងម្នាក់ទៀតរស់នៅភ្នំពេញ ដែលអះអាងថានៅសិក្សា ទូរស័ព្ទមកលោកដូចគ្នានិងសុំឲ្យលោកកុំយល់ព្រមចំពោះស្នេហារបស់ដាលី និងប៉ែន ចំរ៉ុងផងដែរ។ លោកមានប្រសាសន៍ថា៖ “ពីរនាក់គាត់និយាយច្រើនពីចំរ៉ុង! ស្ដាប់ហើយញាក់សាច់! អញ្ចឹងហើយ ទើបខ្ញុំចេះតែបារម្ភពីសុវត្ថិភាកូនខ្ញុំ ព្រោះបើពីរនាក់ហ្នឹងគាត់អត់អី ខ្ញុំមិចដឹងថាតើមានមនុស្សប៉ុន្មាននាក់ទៀត ដែលអត់សប្បាយចិត្តនឹងចំរ៉ុងមកស្រឡាញ់ដាលីស គិតអី?”។ លោកថាធ្លាប់បានយកសំឡេងរាយរ៉ាប់របស់នារីនៅអាមេរិកឈ្មោះផល្លា ថាច់នោះ ឲ្យ ភិន សុដាលីស ស្ដាប់រួចហើយ ប៉ុន្តែនាងមិនមានប្រតិកម្ម ហើយបែរជាយកដំណឹងទៅប្រាប់លោកប៉ែន ចំរ៉ុង។ លោកនិយាយថា៖ “ដល់ពេលមានគេខលមកប្រាប់ខ្ញុំ ពីរឿងចំរ៉ុងច្រើនអញ្ចឹង ធ្វើឲ្យខ្ញុំកាន់ភ័យនឹងសុវត្ថិភាពដាលីស ព្រោះខ្ញុំអត់ដឹងថាតើមុននឹងចំរ៉ុង គាត់ពាក់ព័ន្ធអ្នកណាខ្លះទេ!”។ លោកសម្ដែងការបារម្ភខ្លាចភិន សុដាលីស ត្រូវជនទី៣ធ្វើបាប ក្នុងពេលស្នេហារបស់ពួកគេកាន់តែបើកចំហរ និងបានបង្ហាញភាពល្អូកល្អិន ដោយបើកចំហរ ព្រមជាមួយការប្រកាសរៀបការនៅអំឡុងឆ្នាំក្រោយនោះ។ លោកនិយាយថា៖ “ពីរបីថ្ងៃទៀត ខ្ញុំឡើងតុបំភ្លឺ(កម្មវិធីរបស់My TV) ខ្ញុំនឹងនិយាយពីរហ្នឹង គឺសុំឲ្យលោកប៉ែន ចំរ៉ុង ការពារកូនខ្ញុំនិងទាមទារឲ្យគាត់ទទួលខុសត្រូវចំពោះកូនខ្ញុំ!”។ លោក ​អ៊ិន សុភិន ឪពុក​របស់​ភិន សុដាលីស នេះជាព័ត៌មនបន្ថែមពីលើអ្វីដែលបានបែកធ្លាយកាលពីសប្ដាហ៍មុន បន្ទាប់ពីមានគណនីមួយឈ្មោះDara Poor Manដែលត្រូវគេស្គាល់ថាជាមិត្តជិតស្និទ្ធិរបស់នារីឈ្មោះផល្លា ថាច់ បានយករូបចំរ៉ុងនិងនាងមកបង្ហោះសរសេរថា៖ “ចុះនារីម្នាក់នេះ សើចឬយំ?......សំណាងហើយនាងនៅឆ្ងាយ កុំអីជួបគ្នាថ្ងៃឡើងទូរទស្សន៍បាត់ទៅហើយលោក ចំរ៉ុង! កុំភ្លេចសងលុយនាងផង!”។ មានការទម្លាយថានារីនៅអាមេរិកឈ្មោះ ផល្លា ថាច់ នោះ បានភ្ជាប់ទំនាក់ទំនងជាមួយលោកប៉ែន ចំរ៉ុង យូរក្រែលមកហើយ ដោយនាងឧស្សាហ៍ឡើងចុះស្រុកខ្មែរនិងមានអ្នកសិល្បៈ​មួយចំនួន​ដឹងឮទៀ​តផ​​ង។ វីអូឌី(VOD)មិនអាចសុំការបកស្រាយបានទេពីលោក ប៉ែន ចំរ៉ុង និងភិន សុដាលីស ប៉ុន្តែលោក ប៉ែន រស់ បងប្រុសរបស់លោក ប៉ែន ចំរ៉ុង បានទទួលស្គាល់ពីទំនាក់ទំនងរបស់ប្អូនប្រុសនិងនារីឈ្មោះផល្លា ថាច់ រស់នៅអាមេរិក។ លោកនិយាយថា៖ “អើ…រឿងហ្នឹងបើចង់ច្បាស់គឺទាល់តែសួរគាត់(ប៉ែន ចំរ៉ុង) ព្រោះខ្ញុំឥឡូវមិនសូវបានជួបចំរ៉ុងទេ រវល់មកធ្វើចម្ការនៅសំឡូត!”។ អានអត្ថបទ...  តារាចម្រៀង សួស សង​វាចា ​រំពឹង​រួច​ពិការភាព​៦ខែ​ក្រោយ   ប៉ែន ចំរ៉ុង និង​គ្រួសារអត់​ខ្វល់​រឿង​​​ដាលីស មាន​តែ​សម្បក​ខ្លួន   ១០​ឆ្នាំ​គត់ ប៉ុប​ពី ទើប​ទទួល​បាន​មួយ​រឿង​   សុខ សោម៉ាវត្តី ​​​សុំ​​ម៉ាអស់​ដៃ​ក្នុង​រឿង​​«​អ្នក​នាង​ម្ចាស់​ឡឺកឺ»  យ៉ាងណាក៏ដោយ លោកថាម្ចាស់គណនីដែលសរសេរទារលុយប្អូនប្រុសរបស់លោកនោះ អាចជាការបង្ខូចឈ្មោះច្រើនជាង ដោយសារតែពេលកន្លងមក លោកមិនដែលដឹងថាលោក ប៉ែន ចំរ៉ុង បានទទួលចំណែកណាមួយពីនារីឈ្មោះ ផល្លា ថាច់ ក្រៅពីការរាប់អាននោះទេ។ លោកមានប្រសាសន៍ថា៖ “បើប្អូនខ្ញុំជំពាក់លុយអីគាត់មែន គាត់ខលមកខ្ញុំក៏បាន គ្រួសារខ្ញុំក៏បានគឺពួកខ្ញុំដោះស្រាយឲ្យតើ ប៉ុន្តែខ្ញុំថាអត់ពិតទេ ព្រោះត្រឹមប្រាក់៥ពាន់មួយម៉ឺន(ដុល្លារ) គ្រួសារខ្ញុំមានហើយ មិនទៅប្រឡូកប្រឡាស់អីជាមួយគាត់ទេ!”។ លោកថាដាលីសនឹងគ្មានបញ្ហាពាក់ព័ន្ធសុវត្ថិភាពដូចគ្នា ដោយសារតែពេលកន្លងមក បើទោះជាប៉ែន ចំរ៉ុង មានអ្នកស្រឡាញ់ច្រើន ក៏លោកប៉ែន ចំរ៉ុង មិនដែលរវីរវល់នាំឲ្យកើតរឿងស្មុគស្មាញ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com  

[អានបន្ត]
សមាគម​សិល្បៈ​រៀបចំ​ដំណើរ​កម្សាន្ត​ឲ្យ​ក្មេង​កំព្រា​ជាប់​បាក់​ឌុប​

ថ្ងៃព្រហស្បតិ៍ ទី24 កញ្ញា 2015, 10:42 AM

​សមាគម​សិល្បករ​ខ្មែរ​រៀបចំ​ដំណើរ​កម្សាន្ត​រួមគ្នា​មួយ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា​នេះ រវាង​សមាជិកសមាគម​សិល្បៈ និង​ក្មេង​កំព្រា​ចំនួន​១៩​នាក់​នៅ​មណ្ឌល​កុមារកំព្រា​គៀន​ឃ្លាំង ទៅ​ទស្សនកិច្ច​នៅ​រមណីដ្ឋាន​គិរីរម្យ ដើម្បី​លើកទឹកចិត្ត​ដល់​ពួកគេ​ដែល​ទើប​ប្រឡង​ចប់​បាក់​ឌុប និង​ឲ្យ​ពួកគេ​មាន​ភាពជិតស្និទ្ធ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​។ ​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីដ្ឋាន​គិរីរម្យ​នេះ​ជំនួស​ឲ្យ​គម្រោង​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ និង​ដឹកនាំ​ដោយ​អនុប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​លោក កុយ ស៊ី​ឌឿ​ន​។​

[អានបន្ត]
តារាចម្រៀង សួស សង​វាចា ​រំពឹង​រួច​ពិការភាព​៦ខែ​ក្រោយ

ថ្ងៃពុធ ទី23 កញ្ញា 2015, 10:38 PM

ទើប​តែ​បាន​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​សោះ តារា​​វ័យ​​៥០​ឆ្នាំ ​​លោក ​សួស សង​វាចា ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​​​​ទៅ​កាន់​បន្ទប់​​សង្គ្រោះ​ប​ន្ទាន់​​នៅក្នុង​​មន្ទីរ​ពេទ្យ​ជោ​រ៉ៃ​​​នៅ​​​ភ្នំពេញ​វិញ​ភ្លាម កាល​ពី​យប់​​​​​ថ្ងៃ​ទី​២២ខែ​កញ្ញា​។ ​​ភរិយា​របស់​លោក​​បាន​​​ថ្លែង​ប្រាប់​ថា​ស្ថានភាព​​​របស់​លោក​នៅ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​ច្រើន​​ទេ ប៉ុន្តែ​​លោក​​អាច​នឹង​​មាន​​​សង្ឃឹម​ដើរ​បាន​​​ ហើយ​រួច​ផុត​ពិការភាពនៅ​​៦​ខែ​ក្រោយ។ ​អ្នក​ស្រី វ៉ាន់ សុភា ថ្លែង​ប្រាប់​​​​​​អ្នក​សារព័ត៌មាន​​ក្នុង​ឱកាស​​​​ដែល​​​​​​ក្រុម​​​សមាគម​សិល្បករ​ខ្មែរទៅ​សួរ​សុខ​ទុក្ខដល់​មន្ទីរ​ពេទ្យ​​ថា​​​​​​​​ក្រោយសម្រាក​​ព្យាបាល​នៅក្នុង​ប្រទេសវៀតណាម​​​​​១២​ថ្ងៃ ស្វាមី​​របស់​ខ្លួន​គ្រាន់​តែ​មាន​សម្ពាធ​ឈាម​ល្អ​ប្រសើរ​ជាង​មុន​​ប៉ុណ្ណោះ។ ចំពោះ​ស្ថានភាព​រាង​កាយអ្នក​ស្រី​ប្រាប់​ថា​​​គឺ​នៅ​តែ​កម្រើក​​មិន​បានមួយ​ចំហៀង​​​ខាង​ធ្វេង​ដដែលទេ​។ យ៉ាង​ណា​ក៏​ដោយ​​​​​​​​អ្នកស្រី​ថា​​កដៃ​​របស់​​​លោក​សួស​ សង​វាចា ​​ចាប់​ផ្ដើម​មាន​ចលនា​​​​ឡើង​វិញ​តិច​ៗ​វិញ​ហើយ ​ដោយ​លោក​ក៏អាច​អង្គុយ​បាន​មិន​ដូច​កាល​ពី​មុន​ផងដែរ ​បើ​ទោះ​ជា​នៅ​ត្រូវ​ការ​អ្នក​អង្គុយទ​ប់​។ អ្នក​​ស្រីថា​នោះ​គឺ​​ដោយ​សារ​តែ​បញ្ហា​​ឈាម​ដែល​កក​នៅ​ក្នុង​សរសៃ​ឈាម​​ក្នុង​ខួរ​ក្បាលនៅ​​មិន​ទាន់​រលាយ ​ហើយ​មិន​អាច​​​ប្រើ​​​មធ្យោបាយ​វះ​កាត់​​​ដើម្បី​​យក​ចេញ។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ “​​​ឈាម​​កក​ហ្នឹង ពេទ្យថា​​​បើ​វះ​កាត់​វា​ផ្សង​ព្រេង​ណាស់ អញ្ចឹង​ទើប​​​ពួក​គាត់​ឲ្យ​​​​​​​​​​ប្រើ​​​ថ្នាំ​​​ចាក់ និង​ប្រើ​ថ្នាំឲ្យ​វា​​រំលាយ​ បើ​ទោះ​ជា​ប្រើ​ពេល​យូរ​ ប៉ុន្តែ​វា​អាច​ជួយ​គាត់​​​​​​​​មិន​​ឲ្យ​គ្រោះ​ថ្នាក់​ដូច​ការ​វះ​កាត់​!”។ អ្នក​ស្រី​បញ្ជាក់​ថា រយៈ​ពេល​​​​​៦​ខែ​ក្រោយ ​ឈាមកក​​នៅ​​​​​​ក្នុង​​​​​ខួរ​ក្បាលនឹង​រំពឹង​ថា​ត្រូវ​បាន​រំលាយ ​​ហើយ​ជួយ​ឲ្យ​​លោក​សួស សង​វាចា ត្រឡ​ប់​មក​ដើរដូចដើម ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​ក្ដី​សង្ឃឹម​ទុក​ប៉ុណ្ណោះ​។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​៖ “​ពេទ្យ​ថា​​​​ថ្នាំ​ហ្នឹង​​​៦​ខែ​ក្រោយ​នឹង​ធ្វើ​​ឲ្យ​ឈាម​​​កក​ក្នុង​ក្បាល​គាត់​រលាយ ប៉ុន្តែ​ពេទ្យ​អត់​មាន​ធានា​ទេ ព្រោះ​អាណឹង​​វា​មិន​ខុស​ពី​វះកាត់ទេ គឺ​​​​គេ​​ឲ្យ​យើង​​​​​​​​​​ចាំ​មើល​លទ្ធផល​​​ដូច​តែ​គ្នា​ហ្នឹង​​!”។ ចំពោះ​ជំងឺ​ផ្សេង អ្នកស្រី​​ ​​ប្រាប់​ថា​មិន​ទាន់​​មាន​ការ​​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​នោះ​ទេ ដោយសារ​តែ​បញ្ហា​ឈាម​កកនិង​សម្ពាធ​ឈាម​​ឡើង​ចុះ​​​​ៗ គឺ​ជា​រឿងដែល​ពេទ្យ​​ត្រូវ​​​​​​​​​​ព្យាបាល​មុន​គេ​។ ក្នុង​ពេល​នេះអ្នក​ស្រី​វ៉ាន់ សុភា ​បាន​អះ​អាង​ថា​លោក​សួស សង​វាចា បាន​លេច​ឡើង​នូវជំងឺ​គ្រួស​ក្នុង​តម្រង​​នោម​មួយថ្មី​​ទៀត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​​​ព្យា​បាលជា​ពិសេស​​ពី​ក្រុម​គ្រូពេទ្យ​នៅ​ឡើយ​ទេ។ អ្នក​ស្រីមាន​ប្រសាសន៍​ថា​៖ “ជំងឺ​ទឹក​នោម​ផ្អែម​គាត់ កាល​ទៅវៀតណាម​​គេ​ចាក់​អាំង​ស៊ុយ​លីន​និង​​ឲ្យ​ថ្នាំ​​បញ្ចុះ​​បាន​គ្រាន់​បើ​ហើយ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ពេទ្យ​រក​ឃើញ​​មាន​គ្រួស​ក្នុង​តម្រង​នោមទៀត ចំណែក​​បញ្ហា​​ត្រកៀកនិង​ចង្កេះ​ដែល​មាន​បញ្ហា​​ត្បៀត​សរសៃ​នោះ ក៏​​មិន​ទាន់​ព្យាបាល​អី​ដែរ​​!”។ ​​អ្នក​ស្រី​​ប្រាប់​ថា​​ក្នុង​មួយ​រយៈ​នេះ ក្រុម​គ្រូ​ពេទ្យ​​​​​​​​បាន​តម្រូវ​​ឲ្យ​លោក ​សួស សង​វាចា ​​​​​​​ធ្វើ​លំហាត់​ប្រាណ​សរសៃ​​នៅ​ផ្នែក​ខាង​ធ្វេង ដោយ​​​​​​​​​​​​​​​ឲ្យ​អ្នក​មើល​ថែព្យាយាម​ពត់​លើក​ដាក់​ដៃជើង ដើម្បី​​​ឲ្យ​មាន​ចលនា។ ​​ អ្នក​ស្រី​​​បញ្ជាក់​ថា​៖ “​​តាំង​ពី​ខ្ញុំ​ធ្វើ​ចលនាដៃ​ជើង​​ឲ្យ​គាត់ ឃើញ​ថា​អាច​​​កំរើក​បាន​ច្រើន​ជាង​មុន! ខ្ញុំ​នៅ​តែ​រំពឹង​ថា​គាត់​នឹង​ដើរ​បាន​​​​​នៅ​​​៦​ខែ​ក្រោយ ទោះជា​ពេទ្យ​គាត់​​ថា​អត់​ធានា​ដែរ​ក៏ដោយ​!”។ សិល្បករសួរសុខទុក្ខ លោក សួស សងវាចា ​​អ្នក​ស្រី​បន្ត​ថា ក្រោយ​ពី​លេប​ថ្នាំ​​រំលាយ​ឈាម​កក ​លោក ​សួស សង​វាចា ​​ហាក់​មាន​សម្ពាធ​ឈាម​​​​ចុះ​ឡើង​ខុស​ប្លែក អញ្ចឹង​​ហើយ​ទើប​លោក​ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ជា​ថ្មី​ក្រោយ​ពី​​​ត្រឡប់​មក​ពី​វៀតណាម ដោយ​សារ​តែ​សម្ពាធ​ឈាម​ចាប់​ផ្ដើម​ឡើង​ដល់​១៧-១៨​ កាល​ពី​ថ្ងៃ​ទី​​២២ ខែកញ្ញា។ ​លោក ​​​ទុំ សារ៉ុត ហៅ​នាយ​ឃ្លោក ​​ប្រធាន​​​​កិត្តិយស​សមាគម​សិល្បករ​ខ្មែរ​ដែល​បានពាំនាំ​​ថវិកាសមាគម​ជាង​​​៦០០​ដុល្លារ យក​ទៅ​ជូន​​ដល់​លោក សួស សងវាចា ​បាន​ថ្លែង​ប្រាប់​ថាលោក​ សួស សង​វាចា គឺ​ជា​តារា​សិល្បៈ​មួយ​រូប​​ដែ​លមាន​ស្នាដៃជា​ច្រើន​នៅ​ក្នុង​សិល្បៈ។ លោក​ថា​​​សមាគមសិល្បករ​ខ្មែរនឹង​បន្តដើរ​តួ​ស្វែង​រក​​សប្បុរសធម៌​តាម​ដែល​អាចធ្វើ​​ទៅ​បាន​ ជួយ​ជ្រោម​ជ្រែង​​ដល់​តារាចម្រៀង​រូប​នេះ​ក្នុង​ពេល​​​​​បន្តបន្ទាប់ ​រហូត​ទាល់​តែ​​លោក​សួស សង​វាចា អាច​​​ដើរ​បាននិង​​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​​​​ដូច​ដើម​។​ ​មិន​ខុស​គ្នា​ដែរ លោក​ ​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​​ទទូច​​ឲ្យ​មាន​​​ការ​ជួយ​សង្គ្រោះ​​ដល់​ ​សួស សង​វាចា​ ក្នុង​រយៈ​ពេល​នេះ​។ លោក​​​​​​ថា​កម្លាំង​​​សាម​គ្គីនិង​ការ​លើកទឹក​ចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​នឹង​ជួយ​ឲ្យ​​តារា​សិល្បៈ​លោក​សួស សង​វាចា ​មាន​ឱកាស​អាច​ជាសះ​ស្បើយ​នៅ​អំឡុង​​​៦​ខែ​ក្រោយតាម​ការ​​​ព្យាករ​​។ លោក​ក៏​រំពឹង​ថា​​​​តារា​ចម្រៀង​លោក ​សួស សង​វាចា ក៏​នឹង​អាច​​​​​ត្រឡប់​មកកាន់​អាជីព​ជា​តារា​ចម្រៀង​​​​​​វិញនិង​មិន​ស្ថិត​ក្នុង​ភាព​ពិការ​​​បែប​នេះ​​​​​​​យូរ​ខែ​ទៀត​ឡើយ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ប៉ែន ចំរ៉ុង និង​គ្រួសារអត់​ខ្វល់​រឿង​​​ដាលីស មាន​តែ​សម្បក​ខ្លួន

ថ្ងៃចន្ទ ទី21 កញ្ញា 2015, 07:28 AM, (1)

លោក ​ប៉ែន ចំរ៉ុង បានបញ្ជាក់​ដោ​យផ្ទាល់មាត់​​ថាក្ដី​ស្រឡាញ់​របស់​​​លោក​ចំពោះ ភិន សុដាលីស ​មិ​នមែន​ការ​ស្រឡាញ់​លេង​សើច​នោះ​ទេ ​ហើយ​លោក​ក៏​នឹង​ប្ដេជ្ញា​​​​ទទួល​យក​នាង​ដោយ​គ្មាន​លក្ខណ្ឌ​ផងដែរ ​ បើ​ទោះ​ជា​នាង​ត្រូវ​​​លោក​អ៊ិន សុភិន ជា​ឪពុក​និង​គ្រួសារ​កាត់​​​កាល​​​​​​ចោល ដែល​មិន​ខុស​ពី​នារី​មានតែ​សម្បក​ខ្លួន​។ ​គ្រួសារ​របស់​លោក ប៉ែន​ ចំរ៉ុង​ ក៏​បាន​​អះ​អាង​បែបនេះ​ផងដែរ ​​​​​​​បើ​ទោះ​ជា​ភិន សុដាលីស ​​មិន​ត្រូវបាន​ក្រុម​គ្រួសារ​រាប់​រក​មួយ​ជីវិត​។ នៅ​ក្នុង​កម្មវិធី​​​​សើច​ម្មង​របស់​​ទូរទស្សន៍​ភីអ៊ិនអ៊ិន​កាល​ពី​ថ្ងៃ​សៅរ៍​ លោក​​​ ប៉ែន ចំរ៉ុង ដែល​ជា​ពិធីករ បាន​រំលេច​នូវ​​​ការ​លាតត្រដាង​ស្នេហា​ជា​សាធារណៈតែម្ដង​​​​​ជា​មួយ​​​គូ​ស្នេហ៍​របស់​ខ្លួនដែល​ជា​តារា​កិត្តិយស​។ លោក​បាន​​​​​លត់​ជង្គង់​​​​ជូន​ផ្កា​​ទៅនាងនិង​បាន​​និយាយ​ថា៖ “​បង​ស្រឡាញ់​អូន​អត់​មាន​លេង​សើច​ទេ  បើ​សិន​ជា​អាច​បង​ចង់​​ឲ្យ​គ្រប់​យ៉ាង​ក្លាយ​ជា​ការពិត​​ដូច​​យើង​និយាយ​គ្នា! បើ​​ទោះ​បីជា​បង​អត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដូច​គ្នា ​បង​អត់​ពូកែ​រកស៊ី​ដូច​គេ ប៉ុន្តែ​បង​​នឹង​​ឲ្យ​អូន​សើច​ច្រើន​ជាង​យំនិង​មាន​ក្ដី​សុខ​ច្រើន​ជាង​កើត​ទុក្ខ!។ បង​​នឹង​ឲ្យ​អូន​ទទួល​គ្រប់​យ៉ាង​ដែល​អូន​ប្រាថ្នា… បង​នឹង​ព្យាយាម​​​ឲ្យ​អស់​ពី​លទ្ធភាព!”។ លោក ​ប៉ែន ​ចំរ៉ុង ​អះ​អាង​ថាលោក​គឺ​ជា​​​មនុស្ស​​ប្រុសតែ​ម្នាក់​គត់ ដែល​មាន​សំណាង​ជាង​គេ​លើ​លោក ដោយ​សារតែ​បាន​​ ភិន សុដាលីស ​​ស្រឡាញ់​ពេញ​ចិត្ត​។ លោក​បាន​ប្រកាស​ជាសាធារណៈថានឹង​​​​​​​​​​​រួម​រស់ជា​មួយ​នាងជា​ប្ដី​ប្រពន្ធ​ ​​បើ​ទោះ​ជា​ភិន សុដាលីស មិន​ត្រូវ​បាន​​​​ឪពុក​ម្ដាយនិង​ក្រុម​គ្រួសាររាប់​រក ដែល​មាន​ន័យ​ថា​នាងគឺ​មាន​តែ​​សម្បក​ខ្លួន​នោះ​ក៏​ដោយ​។ ពាក្យ​ពេចន៍​ជា​សាធារណៈ​​​របស់​​​លោក​មាន​ន័យ​គ្រប់​គ្រាន់​​​​​ប្រឆាំង​​នឹង​ការ​​​​បដិសេធរបស់​​លោក​អ៊ិន សុភិន និង​​​គ្រួសារដែលធ្លាប់​លើក​ឡើង​ថាមិន​​អាច​ទទួល​យក​ប៉ែន ចំរ៉ុង គឺ​ដោយសារតែ​​យល់​ថា​លោក​មិន​បាន​ស្រលាញ់កូន​ស្រី​ខ្លួន​ដោយ​ស្មោះ​ត្រង់​។ វីអូឌីមិន​ទាន់អាច​សុំ​ការ​បញ្ជាក់បន្ថែម​ពី​លោក ប៉ែន ចំរ៉ុង បាន​នៅ​ឡើយទេ។ ​កញ្ញា ភិន សុដាលីស​បាន​​ថ្លែង​​អះ​អាង​ថា​​​នាងនិង​ប៉ែន ចំរ៉ុង ពិត​ជា​បាន​សម្រេច​ចិត្ត​រួម​រស់​​ជា​មួយ​គ្នា បើ​ទោះជា​​​លោក អ៊ិន សុភិន មិន​គាំទ្រ​ពិត​មែន​​។ ​​​នាង​​​​​ថានាងនឹង​​​វេច​បង្វេច​ទៅ​​​រស់​នៅ​ជា​មួយ​លោក​ប៉ែន​ ចំរ៉ុង ​ក្រោយ​ពី​​​​ឯកសារ​អេតាស៊ីវិល​​​​​​​​​​ធ្លាក់​មក​ពី​ឃុំ​សង្កាត់ហើយ​ប្ដេជ្ញា​រក​ស៊ីចិញ្ចឹម​គ្នា​ ដោយ​មិន​ខ្វល់​រឿង​​​ផ្ចង់​ផ្ដើមពី​​ឪពុកនិង​​ក្រុមគ្រួសារ​នោះ​ឡើយ​។ នាង​និយាយ​ថា៖ “​​​​ទោះ​ជា​ប៉ា​គាត់​យល់ឃើញ​យ៉ាង​ម៉េច​ ប៉ុន្តែ​ខ្ញុំ​នឹង​ពិសោធន៍​​ឲ្យ​គាត់ឃើញ​ថា​​បង​ចំរ៉ុង ​អត់​ត្រូវ​ការ​ទ្រព្យ​សម្បត្តិ​គាត់​ទេ ហើយ​​គ្រួសារ​គាត់(ប៉ែន ចំរ៉ុង)​ក៏មិន​ដែល​ខ្វល់​រឿង​​ខ្ញុំ​​ជា​កូន​អ្នក​មាន ឬ​​សល់​​តែ​សំបក​ខ្លួន​អី​ទេ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​​​​​​​សុខ​ចិត្ត​​ចុះ​អេតាស៊ីវិល​ជា​មួយ​គាត់​ ហើយទៅ​​​​​រួម​រស់​ជាមួយ​គ្នា ​​រក​​ស៊ី​ចិញ្ចឹម​គ្នា​​​​​​​​​​​​​​​!”។ ​ លោក ​អ៊ិន សុភិន ឪពុក​របស់​ភិន សុដាលីស លោក ​ប៉ែន រស់ ប​ងប្រុស​របស់​​លោក​ប៉ែន​ ចំរ៉ុង បាន​ប្រាប់​វីអូឌី​ស្រប​គ្នា​ដែរ​​ថា ទោះ​ជា​លោក ​អ៊ិន សុភិន ប្រកាន់​ជំហរ​មិន​ទទួល​ស្គាល់​ ​​​​​​​ភិន សុដាលីស ជាកូនស្រី ដែល​មាន​ន័យ​​​មិនគិត​គូ​រ​នាង​សូម្បី​តែ​មួយ​សេន​​​​​ខ្មែរ​ក៏​ដោយ ក៏​គ្រួសាររបស់​លោកនិង​ប៉ែន ចំរ៉ុង ប្អូន​លោក​ផ្ទាល់អត់​ខ្វល់និង​​​នៅ​តែ​គាំទ្រ​​ភិន សុដាលីស ជា​​សាច់ថ្លៃ​​ម្នាក់​។ លោក​​​និយាយ​ថា​៖ “ទោះ​ជា​​​ឲ្យ​មួយ​លាន​ដុល្លារ​​ក៏​អត់​ដូរ​ដែរ គឺខ្ញុំ​​សុខ​ចិត្ត​យក​​​ប្អូន​ថ្លៃ​ដែល​គ្មាន​គ្មាន​​មួយ​សេន​អញ្ចឹង ហើយ​​ខ្ញុំ​សូមបញ្ជាក់​ថា គ្រួសារ​ខ្ញុំ​ទាំង​អស់​​​​នឹង​ជ្រោម​ជ្រែង​​ដាលីស និង​ចំរ៉ុង ឲ្យ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ដែល​មាន​សុភមង្គល ទោះ​ជា​មួយ​ជីវិត​ហ្នឹង ដាលីស​​អត់​មាន​សាច់​ញាតិ​​​ខាង​គាត់​ទទួល​ស្គាល់​យ៉ាង​ណា​ក៏​ដោយ​!”។ លោក​ថា​សម្រាប់​គ្រួសារ​ផ្សេង​នឹង​​​ទាញ​​​​​​ខាង​ប្រុស​របស់​ខ្លួន ទៅ​រក​នារី​ផ្សេង​ នៅ​ពេល​​​​​​​​​​​​​ទទួល​សម្ពាធកាត់​កាល​របស់​ក្រុម​គ្រួសារ​ខាង​ស្រី ប៉ុន្តែ​សម្រាប់​ប្អូន​លោកនិង​ក្រុម​គ្រួសាររបស់​លោក​ទាំង​មូល គឺ​​ទទួល​​​យក​ដាលីស​​ដៃ​ពីរ ​អត់​ខ្វល់​រឿង​​​​​​​​​​​​​​​​ធ្លាក់ខ្លួន​គ្មាន​​ឪពុក​ម្ដាយ​គិត​គូរ ឬ​​​​​​​ធ្លាក់​ដល់​បាតដាលណា​នោះទេ។ លោក​និយាយ​ថា៖ “ពួក​ខ្ញុំ​អត់​ចង់​​ឲ្យ​​​ដាលីស​មាន​រឿងអញ្ចឹង​ទេ ប៉ុន្តែ​បើ​គ្នា​​​​ជ្រុល​ជា​ត្រូវ​​ឪពុក​ម្ដាយ​កាត់​កាល​អញ្ចឹង គឺ​កាន់​តែ​ផ្ដល់​ភាព​កក់​ក្ដៅ​​ឲ្យ​ម្មង ហើយ​បើ​ទោះជា​យក​លុយ​​១លាន​ដុល្លារ​​​​​មក​ជះ​ឲ្យ​ពួកខ្ញុំ​​ស្អប់​ខ្ពើម​នាង​​ក៏​អត់​ដែរ!”។ អានអត្ថបទ...  ​ឪពុកភិន សុដាលីស ថា​ក្រុមគ្រួសារ​ទាំងអស់បដិសេធ​មិន​​ទទួល​យក​ប៉ែន ចំរ៉ុង   សុខ សោម៉ាវត្តី ​​​សុំ​​ម៉ាអស់​ដៃ​ក្នុង​រឿង​​«​អ្នក​នាង​ម្ចាស់​ឡឺកឺ»   ១០​ឆ្នាំ​គត់ ប៉ុប​ពី ទើប​ទទួល​បាន​មួយ​រឿង​   ភាពយន្ត​ខ្មែរ​២រឿង​នឹង​ចូល​​ទីផ្សារ​អាមេរិក​និង​​ចិន  ឆ្លើយ​តប​នឹង​​​​​​ការ​វិវត្ត​​ចំពោះ​រឿងរ៉ាវ​ស្នេហា​នេះ លោក​អ៊ិន សុភិន បានថ្លែង​​ប្រាប់ថាមិន​​មាន​ការ​ចាប់​អារម្មណ៍​ឡើយ។ លោក​ថា៖ “ចង់​គេ​ថា​ខ្ញុំ​ផ្ដាច់​ការជារឿង​របស់​គេ ព្រោះ​​វា​មិន​ដែល​សុខៗ​ពួក​ខ្ញុំម៉ាពូជ​សម្រេ​ចអញ្ចឹ​ងទេ​!។ ខ្ញុំ​នៅ​តែ​​សុំ​បញ្ជាក់​ថាចង់​​​គេ​(ដាលីស និង​ប៉ែន ចំរ៉ុង)និយាយ​យ៉ាងម៉េច ​​ប្ដេជ្ញាយ៉ាងមិចស្រេច​តែ​គេ​ទៅ សម្រាប់​ខ្ញុំ​​អត់​ខ្វល់​!”។ លោកបន្ត​​ថា​ដាលីសមាន​សិទ្ធិ​ជ្រើស​យក​​ប៉ែន ចំរ៉ុង ​មិន​ស្ដាប់​​​​បង្គាប់​​​​ឪពុក​ម្ដាយ ដូច្នេះ​លោកនិង​​​​ក្រុម​គ្រួសារ​ក៏មាន​សិទ្ធិ​​​​​អត់​ខ្វល់​ពី​​ស្នេហា​​​​របស់​ពួក​គេ​ដូច​គ្នា​។ លោក​​​​​​​​បញ្ជាក់​ថា​លោក​នៅ​តែ​ប្រកាន់ជំហរ​មិន​​​បន្ទន់​ចិត្ត​​នោះ​ទេ បើ​ទោះ​ជា​​ប៉ែន​ ចំរ៉ុងនិង​ក្រុម​គ្រួសារ​ប្រកាស​ទទួល​យក​ដាលីស ទោះ​ជា​​នាងនៅ​​សល់​តែ​សំបក​ខ្លួន។ យ៉ាង​ណា​មិញ ​លោក​បាន​សម្ដែង​ការ​​អបអរ​ បើ​​​លោក​ប៉ែន ចំរ៉ុង និង​ក្រុម​គ្រួសារ​ស្រឡាញ់​ពេញ​ចិត្ត​កូនស្រី​របស់​​​លោក​​​បាន​យូរ​អង្វែង៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
១០​ឆ្នាំ​គត់ ប៉ុប​ពី ទើប​ទទួល​បាន​មួយ​រឿង​

ថ្ងៃសៅរ៍ ទី19 កញ្ញា 2015, 12:04 PM

​ចាត់ទុក​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​តារា​សម្ដែង​ភេទ​ទី​៣​នាង ប៉ុប​ពី បាន​អះអាង​ថា ទើប​ទទួល​បាន​មួយ​រឿង​ប៉ុណ្ណោះ បន្ទាប់​ស្ងាត់បាត់​ទីផ្សារ​សម្ដែង​អស់​ប្រមាណ​១០​ឆ្នាំ​។ នេះ​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ ដែល​នាង​ចាត់ទុក​ថា​នឹង​ជួយ​ឲ្យ​ខ្លួន​មាន​ឱកាស​ទាក់ទាញ​ទីផ្សារ​សម្ដែង​កុន​ឡើងវិញ ក្នុងពេល​ដែល​នាង​ក៏​បាន​ទទូច​កុំឲ្យ​ក្រុម​ផលិតករ​បំភ្លេចនាង​។ ​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ថ្មី​របស់​ផលិតកម្ម​802AD  តារា​សម្ដែង​ភេទ​ទី​៣​រូប​នេះ​ថ្លែង​ប្រាប់​VOD ថា ១០​ឆ្នាំ​គត់​ដែល​នាង​ត្រូវ​បាត់​ទីផ្សារ​សម្ដែង ហើយ​ទើប​នឹង​បាន​ផលិតករ​កុន​ផ្ដល់ឱកាស​ឲ្យបាន​សម្ដែង​។ ផ្ទុយ​ពី​តារា​ភាគច្រើន​ដែល​តែង​អួតថា អត់​មាន​ពេល​ឲ្យ​ផលិតក​រទើប​មិន​ដែល​បាន​សម្ដែង ប៉ុប​ពី បាន​សារភាព​ដោយ​ត្រង់ៗ​ថា រយៈពេល​១០​ឆ្នាំ​ចុងក្រោយ អត់​មាន​ផលិតក​រណា​ម្នាក់​ទាក់ទង​ឲ្យ​នាង​បាន​សម្ដែង​កុន​ទេ ទើប​នាង​មិន​ដែល​មាន​ស្នាដៃ​ភាពយន្ត​ណាមួយ​បង្អួត​ដល់​ទស្សនិកជន​។ នាង​អះអាង​ថា ចាប់តាំងពី​បាន​ល្បី​ឈ្មោះ​គឺ​មិន​ដែល​ប្រកាន់ខ្លួន ឬ​កម្រិត​តម្លៃ​ចេញ​ថត​ខ្ពស់​បង្ក​ផលវិបាក​ដល់​ក្រុម​ផលិតករ​នោះទេ គឺមាន​តែ​ផ្ដល់​ការ​យល់យោគ ក្នុងន័យ​ជួយ​គ្នា​ទៅវិញទៅមក​ជានិច្ច​។ ប៉ុន្តែ​នាង​ថា មក​ពី​វត្ត​មាន​តារា​ថ្មី​ហាក់​ធ្វើឲ្យ​ក្រុម​ផលិត​ករលែង​នឹកនា​ដល់​នាង ទើប​ធ្វើឲ្យ​នាង​បាត់បង់​ទាំង​ស្រុង​នូវ​ទីផ្សារ​សម្ដែង​ដែល​ធ្លាប់​ជោគជ័យ​។​

[អានបន្ត]
សុខ សោម៉ាវត្តី ​​​សុំ​​ម៉ាអស់​ដៃ​ក្នុង​រឿង​​«​អ្នក​នាង​ម្ចាស់​ឡឺកឺ»

ថ្ងៃពុធ ទី16 កញ្ញា 2015, 07:00 AM

ទោះ​​ជា​​​​​បាន​ជោគជ័យ​ក្នុង​​តំណែងក្រម៉ិច​ក្រម៉ិម ក៏​អ្នក​នាង​​សុខ សុម៉ាវត្តី ​បាន​​​​​​​​​ប្រកែក​មិន​លេង​តួ​ឡប់​​ៗ​​ឆ្កួត​ៗខ្លាំង​ពេក​​​ទេ​​​ ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ជា​​កូន​ប្រសារ​​ម​ន្ត្រី​ជាន់​​ខ្ពស់​។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​ការ​​​អះ​អាង​របស់​​ផលិត​​កម្ម​មហា​​ហង្ស​​​ដែល​​ថា​​នឹង​ធ្វើ​​​​ឲ្យរឿ​ង​​«​​​អ្នក​​នាង​ម្ចាស់​​ឡឺកឺ»ឈាន​ចូ​ល​ទីផ្សា​រ​ក្រៅ​​ស្រុក​ឲ្យ​​​ខ្លាំង​ជាង​​រឿង​​«​​​ក្រមុំ​​​សៅ​កែ»​​​​​​សុខ សោម៉ាវត្តី ​បាន​​​ប្ដូរជំហរ​​​​​​​​​​​​​​។ អ្នក​​នា​ងបញ្ជាក់​ថា​ក្នុង​រឿង​​​«​អ្នក​នាងម្ចាស់​ឡឺកឺ» គឺ​តម្រូវ​ឲ្យ​នាង​សម្ដែង​​​ឡប់​ផង​​ឆ្កួតផង​​​​​​​​​​​​​​​​តាំង​ពី​ដើម​ដល់​ចប់ ​​​​ប៉ុន្តែ​ដើម្បី​​ជោគជ័យ​ក្រៅ​ស្រុក​​ ​នាងសុខ​ចិត្ត​​​​លេង​ម៉ាអស់​ដៃ​នៅ​ក្នុង​រឿង​នេះ​​​​ ដោយ​​​មិន​ខ្លាច​មាន​ការ​​​​​ចំអក​​ឲ្យ​ ដូច​តារា​សម្ដែង​លោក ​ប៉ែន​ ចំរ៉ុង​ដែល​​ត្រូ​វគេ​ហៅ​ថានាយ​ឡប់​ៗ ​បន្ទាប់ពី​បាន​​​ជោគជ័យ​ក្នុង​រឿង​​«​នាយឡប់​ជំពប់​ស្នេហ៍​»នោះទេ​។

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To