ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកំសាន្ត

សមាគម​​២ប្រតិកម្មនឹង​ការ​បញ្ចាំង​​​​​​ភាពយន្ត​​ថៃលើ​កញ្ចក់​ទូរទស្សន៍

ថ្ងៃចន្ទ ទី24 សីហា 2015, 09:07 AM, (6)

វត្តមាន​​​​ភាព​យន្ត​រឿង​ថៃ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុន្មាន​ខែ​នេះបាន​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភពីសំណាក់​​​​​​ក្រុម​​​​ផលិតករ​ភាព​យន្ត​និង​​តារា​សម្ដែង​ខ្មែរ​តែ​ម្ដង​។ ​ជា​មួយ​​ក្ដី​​​បារម្ភនេះ ​​សមាគមធំ​​​​២គឺ​សមាគម​​​​​ភាព​យន្ត​​​​កម្ពុជានិង​សមា​គម​​សិល្បករ​ខ្មែរ​បាន​បង្ហាញ​ប្រតិកម្មនិង​​ប្រកាស​​ឲ្យ​ដឹង​ពី​គម្រោង​​​​ប្រមូល​ស្នាម​មេដាយ​​តារា​សិល្បៈ​និង​ក្រុម​ផលិត​​​​នៅ​ទូទាំង​ប្រទេសធ្វើ​ញត្តិ​​​ទៅកាន់​​ថ្នាក់​លើ សុំ​​ឲ្យ​​​​កាត់​បន្ថយ​​​​​​​​ដាក់​រឿង​ថៃ​​​​​ក្នុង​ម៉ោង​ល្អ ហើយ​​​​​​​ជំនួស​ដោយ​ភាព​យន្ត​ខ្មែរ​​​ឲ្យ​គ្រប់​ស្ថាប័ន​ទូរទស្សន៍​។ ​​​​​ក្នុង​​សន្និសីទសារព័ត៌មានមួយ​កាល​ពី​​ថ្ងៃ​ទី​​​២២ សីហា  ប្រធាន​​​សមាគម​ភាព​យន្ត​កម្ពុជា លោក ​ឆាយ បូរ៉ា ​ ​បាន​ថ្លែង​​​ថា​​​​វត្តមាន​រឿង​ថៃ​លើ​កញ្ចក់​ទូរ​ទស្សន៍​នា​ពេល​នេះ បាន​ធ្វើ​​ឲ្យ​​​​ភាព​យន្ត​ខ្មែរ​ដែល​​ធ្លាប់​លេង​ឡើង​គគ្រកគគ្រេង​​បាន​មួយ​ខ្យល់​​​​ស្ទើរ​តែ​​បាត់​​វិញ​ហើយ​។ លោក​និយាយ​ថា៖ “​​ក្នុង​ពេល​​​​រឿងថៃ​​ដួល​​សន្លប់ ​ ភាព​យន្ត​កូរ៉េ និង​ហ្វីលីពីនក៏​មាន​ទីផ្សារខ្លាំង​ដែរ​​នៅ​កម្ពុជា ប៉ុន្តែខ្ញុំ​នៅ​តែ​មើល​ឃើញ​ថា​​​ភាព​យន្ត​ខ្មែរ​នៅ​​មាន​ស្ថានភា​ព​ល្អ ​​ដែល​អាច​​មក​ពី​វប្បធម៌​របស់​​កូរ៉េ និង​ហ្វីលីពីន ​ វា​ដាច់​ឆ្ងាយ​​ពី​​​​​​​កម្ពុជាបន្តិច ប៉ុន្តែ​ចំពោះ​​វត្តមាន​រឿង​ថៃ ​បើ​​គេ​​ដាក់​បញ្ចាំង​​​​​ដូច​រាល់​ថ្ងៃ​ គឺ​គេ​លែង​មើល​រឿង​ខ្មែរ​ហើយ​​!”។ ​លោក​ចាត់​ទុក​ថា​នេះ​ជារឿង​​គ្រោះ​ថ្នាក់​ធំ​បំផុត​​បើ​​​​​​​​​ប្រមុខ​រាជរដ្ឋាភិបាល​​​មិន​ជួយ​អន្តរាគមន៍​ហើយ​បណ្ដោយ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​​ទាំងអស់ដាក់​បញ្ចាំង​រឿង​ថៃ​គគ្រឹកគគ្រេង​​​​​ដោយ​សឹង​តែ​​​លែង​មាន​ម៉ោង​​សម្រាប់​ទុក​ឱកាស​​​ឲ្យ​រឿង​ខ្មែរ​បាន​បន្ត​រស់​។ លោក​មាន​ប្រសាសន៍​ថា៖ “ក្នុង​ឆ្នាំ​​២០១៥​នេះ ​ ​ស្ថានីយ​ទូរទស្សន៍​ធំ​មួយបាន​​បញ្ចប់​កុង​ត្រា​ជា​មួយ​​ផលិតកម្ម​​ក្នុង​ស្រុក​​​៣ ​ដោយ​លែង​ឲ្យ​គាត់​​ផលិតរឿង​(ខ្មែរ)​ទៀត​! គាត់​(ថៅកែ​ទូរទស្សន៍​)យក​លេស​ថា​​​រឿង​ខ្មែរ​អត់​មាន​ទីផ្សារ ថ្លៃ​ជាង​រឿង​ថៃ ហើយ​​​​​បើ​ដាក់​រឿង​ថៃ​​គឺ​គាត់​ស្រួល​រក​​ស្ពុន​ស័រជាង​ ​យើង​មិន​មែន​រើស​អើង​ជាតិ​សាសន៍​ទេ ប៉ុន្តែ​​បើ​គាត់​​​​​​​​​​​​គាំទ្រ​​រឿង​គេ​រហូត​ដល់​​​បដិសេធ​​​​​​​​​​​​​​​​​រឿង​​​ខ្លួន​ឯង​អញ្ចឹង​គឺ​​គ្រោះ​ថ្នាក់​ណាស់ ដែល​​​ក្នុង​បណ្ដាញ​ទូរទស្សន៍​របស់​ខ្មែរ បែរ​ជា​​​លែង​មាន​រឿង​ខ្មែរ ហើយចាក់​បញ្ចាំង​តែ​រឿង​​​​​​របស់​​ជន​ជាតិ​​ ដែល​​​​​​មាន​វប្ប​​ធម៌​​និង​​ប្រពៃណី​​សឹង​តែ​ដូច​យើង​បេះ​បិត​​បែប​ហ្នឹង​!”។ លោក ឆាយ បូរ៉ា ​​រិះ​គន់​​បណ្ដា​ស្ថានីយ​ទូរទស្សន៍​​មួយ​ចំនួនដែល​ក្រៅ​ពី​ទិញ​រឿង​បរទេស​​​​​ដាក់​បញ្ចាំង​​​​​​​គគ្រឹក​គគ្រេង​​​ទៅ​ហើយ គឺ​បាន​ទាំង​ទិញ​កម្មវិធី​​​ពី​បរទេស​​សុទ្ធសាធ ដោយ​​គ្រាន់តែ​​យក​​មក​បក​ប្រែ​​ចាក់​ផ្សាយ​នៅ​​លើកញ្ចក់​​ទូរទស្សន៍​នោះ​ទៅ​ទៀត​។ ​ លោក​និយាយថា​៖ “ការ​ដាក់​បញ្ចាំង​រឿង​បរទេស​​និង​ទិញ​កម្មវិធី​​ទាំង​ស្រុង​របស់​​បរទេស​មក​​ផ្សាយ វា​នឹង​​​​​លាបពណ៌​​ដល់​​​​​​​ក្មេង​ៗ​ជំនាន់​ក្រោយនិង​យុវជន​សម្បើម​ណាស់ ​​​ហើយ​យូរ​ទៅ​ៗ ​​ក្មេង​លែង​ស្គាល់​ថា​អ្វី​ជា​ពណ៌សម្បុររបស់​ខ្លួនឯង​ហើយ​ដោយ​​សារ​តែ​​​ភាពយន្ត​យើង​គេ​ខ្មែរ​ខ្លួន​ឯង​​លែង​មើល​​!”។ លោកឲ្យ​ដឹង​ទៀត​ថា​ថា​ភាព​យន្ត​ខ្មែរ​ដែល​មិន​មាន​អ្នក​មើលមិន​មែន​មក​ពី​គុណភាព​​​​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​​​​​បញ្ហា​សំខាន់​គឺ​បណ្ដាល​មក​ពី​​ខាង​ស្ថានីយ​ទូរទស្សន៍​​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ទាប​​​និង​ទី​​២​មក​ពី​​​​​ស្ថានីយ​ទូរទស្សន៍​​មួយ​ចំនួន​បាន​ដាក់​បញ្ចាំង​រឿង​បរទេសក្នុង​ម៉ោង​ដែល​ស្ថានីយ​ទូរទស្សន៍​​មួយ​ចំនួន​ប្រឹង​​ទិញ​រឿង​ខ្មែរ​​ចាក់​ផ្សាយ​។ ​​​​លោក​​ប្រកាស​​​​​​​​​​ធ្វើ​ញត្តិ​​​​​​​​​រួម​គ្នា​​​ជា​​មួយ​សមាគម​សិល្បៈ​ករ​ខ្មែរ ទៅ​ជូន​​ក្រសួង​​​វប្បធម៌ ​ក្រសួង​អប់​រំ​និង​ប្រមុខរាជរដ្ឋាភិបាល​​​​​​កម្ពុជា ដើម្បី​​​​​ឲ្យ​មាន​អន្តរាគមន៍​លើ​ករណី​នេះ។ លោក​​និយាយ​ថា៖ “​មុន​នេះ​​បន្តិច​ខ្ញុំ​ចរចា​ជា​មួយ​​ម្ចាស់​​ស្ថានីយ​ទូរទស្សន៍​​​ហើយ ប៉ុន្តែ​គាត់​ថា​​​​​​រឿង​ថៃ​ខ្មែរ​ចូល​ចិត្ត​មើល​ជាង ហើយ​​​​​មួយ​ភាគ​តែ​​៣០០​ទៅ​៥០០​ដុល្លារ​ទេ ដែល​ធ្វើ​​ឲ្យ​គាត់​​​​​​ចំណាយ​តិច​​ជាង​​​​​រឿង​ខ្មែរ​ដែល​មាន​តម្លៃ​ដល់​ទៅ​​​​​ជាង​មួយ​ពាន់​ក្នុង​មួយ​ភាគ​ អញ្ចឹង​មិន​យូរ​ទេ​កុន​ខ្មែរ​នឹង​អស់​អី​កញ្ចក់​​ទូរទស្សន៍​ហ្មង​ ដោយ​សារ​ហេតុ​ផល​ហ្នឹង​!”។ លោក ឆាយ បូរ៉ា ​អំពាវនាវ​​​​​​​​​ឲ្យ​​​​​បណ្ដា​សា្ថនីយទូរទស្សន៍​​​​​ទាំង​អស់​​បញ្ចប់​​ការ​​ចាក់​ផ្សាយ​​រឿង​ថៃនិង​រឿង​បរទេស​​​​​នៅ​ចន្លោះ​ម៉ោង​​​៧និង​ម៉ោង​​៩​​យប់ ដោយ​ទុក​ម៉ោង​​ទាំង​​២​​​​​​ឲ្យ​បញ្ចាំង​តែ​រឿង​ខ្មែរឬ​កម្មវិធី​​​​ដែល​​​ផលិត​ដោយ​ខ្មែរ​​ជា​​ជំនួស​។ លោក​និយាយ​ថា៖ “គាត់​ថា​​​​​រឿង​ខ្មែរ​​​​​​​​​​​​​​​​អត់​មាន​​ស្ពុនស័រ និង​អត់​មាន​អ្នក​មើល ប៉ុន្តែ​ខ្ញុំ​ថា​​​​​​​បើ​​​​​ទូរទស្សន៍​ទាំង​អស់​​ចាក់​តែ​រឿង​​ខ្មែរ ឬ​​​​​ហ្គេម​​​​ដែល​ផលិត​​​ដោយ​ខ្មែរ​​​​ខ្លួន​ឯង ​​​​កុំ​​​ចាក់​រឿង​បរទេស​ទាំង​អស់​​គ្នា​ តើ​ស្ពុនស័រណាមិន​ផ្សាយ​ ហើយ​អ្នក​ណា​មិន​មើល​​ សរុប​មក​មាន​តែ​​​អន្តរាគមន៍ពី​​ប្រមុខ​​ដឹក​នាំទេ ទើប​វិស័យ​ភាព​យន្ត​ខ្មែរ​អាច​បន្ត​រស់​បាន​!”។ ​ កាលពីថ្ងៃ​ទី​៥ខែធ្នូ ឆ្នាំ​២០១៤ លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ភាព​យន្ត​ពី​បរទេស មក​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​​​​​​​​​​ទីប្រឹក្សា​​ក្រសួង​ព័ត៌មាន និង​​ជា​​​​​​ក្រុម​ប្រឹក្សា​​ជាន់​ខ្ពស់​របស់​សមាគម​សិល្បៈករ​ខ្មែរ ​លោក ​​កុយ ស៊ីឌឿន បាន​​អះ​អាង​ថាការ​​​​​​​បាត់​បង់​​​​ភាព​យន្ត​ខ្មែរ​នៅ​លើ​ទូរទស្សន៍​​​​មិនមែន​គ្រាន់​តែ​ធ្វើ​​ឲ្យ​​​សេដ្ឋកិច្ច​​របស់​អ្នក​សម្ដែង ​​ផលិតករនិង​​ក្រុម​បច្ចេកទេ​ស​​​​បាត់​បង់​​​នោះ​ទេ ​ប៉ុន្តែ​​​​​​​​​​​​​មហាជនពេញ​​មួយ​ប្រទេស​​ក៏​នឹង​​​​​លែង​ស្គាល់​អ្វី​ហៅ​ថា​​​​​​​ជា​ពណ៌សម្បុរ​ស​របស់​​​​សិល្បៈខ្លួន​ទៀត​ដែរ​។ លោក​មាន​ប្រសាសន៍​ថា​៖ “​​តាម​ស្ថិតិចុង​ក្រោយ ​​​ ​ផលិតកម្មភាព​យន្តដែល​កាល​ពី​មុន​មាន​ដល់​​​ជាង​​១០០គឺ​សល់​តែ​​​១៣​ផលិតកម្ម​ប៉ុណ្ណោះ អញ្ចឹង​បើ​​​​​​​​បណ្ដាស្ថានីយ​ទូរទស្សន៍​​​​ទាំង​អស់ចាប់​​ផ្ដើម​​​​​បំបាត់​រឿង​​ខ្មែរ​នៅ​​លើ​​ទូរទស្សន៍​ទៀត គឺ​មាន​ន័យ​ថា​​​អស់​ហើយ​​សិល្បៈ​ខ្មែរ! ដួល​ហើយ​ភាព​យន្ត​ខ្មែរ ​អញ្ចឹង​អ្នក​ដែល​រង​គ្រោះ​នោះ គឺ​​យុវជន​​​តែ​ម្ដង​​​!”។ ​លោក​​​នឹង​ដុត​ដៃ​ដុត​ជើង​​​​​​ក្នុង​គម្រោង​ធ្វើ​ញ្ញត្តិ​​​​​ ​ដើម្បី​​​ឲ្យ​មាន​​​អន្តរាគមន៍​លើករណី​នេះ ​ដើម្បី​ជា​ប្រយោជន៍​រួមជាពិសេស​គឺ​ជួយ​​ឲ្យ​​​​វិស័យ​ភាព​យន្ត​របស់​ខ្មែរ ដែល​ស្ថិត​​ក្នុង​ភាព​គំរាម​កំហែង​​​​​​​​​​​​​​​​​​​​​​អាច​​រស់​​បន្ត​។ ប្រធាន​​​សមាគម​សិល្បៈករ​ខ្មែរ ​លោក​ សុះ ម៉ាច បាន​​​អះអាង​សមាគម​បាន​​ទាម​ទារ​​​​ឲ្យ​​លុប​រឿង​​ថៃនិង​រឿង​បរទេស​​នៅ​​លើ​កញ្ចក់​ទូរទស្សន៍​​នៅ​ចន្លោះ​ម៉ោង​​​​​​​​៧​ដល់​​៩យប់និង​​នៅ​​អំឡុង​​​​​ម៉ោង​ថ្ងៃ​ត្រង់​​មួយ​​ទៀត ​​​​​​​​ដោយ​សុំ​​​​​ឲ្យ​ប៉ុស្ដិ៍​ទូរទស្សន៍​ទាំង​អស់​ដាក់​​បញ្ចាំង​រឿង​ខ្មែរឬ​កម្មវិធី​​ដូច​គ្នា​។ លោក​​មាន​ប្រសាសន៍ថា៖ “ខ្ញុំ​មិន​ដឹង​ថា​ថ្នាក់​លើ​គាត់​ដឹង​ពី​​​​​​ក្ដី​កង្វល់​​ទាំង​នេះ​ឬ​ទេ ប៉ុន្តែ​អ្វី​ដែល​​យើង​ស្នើ​​គឺ​ជា​បញ្ហារួម​របស់​ជាតិ​ ព្រោះ​ការ​សាប​ព្រួស​វប្បធម៌បរទេស​​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​មាន​ឥទ្ធិពល​សំខាន់​ណាស់ ​​​សម្រាប់​​ជាតិ​សាសន៍​នីមួយ​ៗ គឺ​មិន​អាច​​បណ្ដោយ​​​​​​អញ្ចឹង​ទេ​!”។ លោក​ថា​​​​ក្រសួង​​​​វប្បធម៌និង​​​ក្រសួង​​អប់​រំ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវធំ​ជាង​គេសម្រាប់​​បញ្ហា​​​​នេះ​។ ​លោក​លើក​ឧទាហរណ៍ថា៖ “ដូច​​នៅ​​ក្នុង​​ប្រទេស​វៀតណាម រឿង​គេ(ភាពយន្ត)​ក៏​​​​មិន​ទាន់​ល្អ​ដែរ  ប៉ុន្តែ​រដ្ឋាភិបាល​​គេ​​​​នៅ​តែ​លើក​ទឹក​ចិត្ត​​ឲ្យ​រឿង​​ជាតិ​គេ​​បាន​ផ្សាយ​​ក្នុង​ម៉ោង​ល្អ​ព្រម​គ្នា ហើយទោះ​ជា​រឿង​កូរ៉េ ឬ​រឿង​​សិង្ហបុរី​​​​ល្អ​ប៉ុណ្ណា​ក៏​ដោយ ​​​​គេ​​ឲ្យ​បក​ប្រែ​តែ​​មួយ​​​សំឡេងគត់ ​​​តើ​គេ​​ខ្វះ​អ្នក​បញ្ចូល​សំឡេង​​មែន មិន​មែន​ទេ​ ប៉ុន្តែគេ​​​​ចង់​​​ឲ្យ​ជន​ជាតិ​គេ​ធុញ​រឿង​បរទេស​ ហើយ​នៅ​តែ​​គាំទ្រ​​រឿង​ខ្លួន​ឯង អញ្ចឹង​​ខ្ញុំ​អត់​ចង់ឲ្យ​ធ្វើ​​ដល់​​ថ្នាក់​​នឹង​ទេ គឺ​សុំ​​ឲ្យ​បណ្ដា​សា្ថនីយ​ទូរទស្សន៍​ទាំង​អស់​​​​កុំ​​ចាក់​​រឿង​​ថៃ ឬ​រឿង​បរទេស​​ចាប់​ពី​ម៉ោង​​៧​ដល់​ម៉ោង​​៩​យប់  និង​​ក្នុង​ម៉ោង​​​ថ្ងៃ​ត្រង់​​​​​​ប៉ុណ្ណោះ ​​​ហើយ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ឲ្យ​​បាន​ស្មើ​ភាព កុំ​​​មាន​ប៉ុស្ដិ៍​មួយ​ចាក់​បាន ប៉ុស្ដិ៍​មួយ​ចាក់​មិន​បាន តែ​អញ្ចឹង​គត់​តែ​យូរ​​ទៅ​​​ដដែល​ៗទេ!”។ លោក សុះ ម៉ាច និង​លោក​​​ឆាយ​ បូរ៉ា ​មិន​ទាន់​កំណត់​​ពី​បរិច្ឆេទ​​​ដាក់​ញត្តិ​​នេះ​​ទេ ដោយ​​​គ្រាន់​តែ​អះ​អាង​ថា​នឹង​​ប្រគល់ទៅ​កាន់​​ស្ថាប័ន​ពាក់​ព័ន្ធ​​​ក្នុង​ពេល​ឆាប់ៗ។ យ៉ាង​ណា​មិញ​លោក​ថា​​​បើ​​ក្រោយ​​​ប្រកាស​​ឲ្យ​ដឹង​ពី​កង្វល់​​ក្នុង​​​​​សន្និសីទ​កាសែតនេះ​​នៅ​តែ​មាន​ការ​​​​គិត​គូរ​ នោះ​​សមាគម​លោក​នឹង​​​​​ធ្វើ​សន្និសីទ​កាសែត​ធំ​មួយ​​​​ថ្មី​ទៀត ហើយ​នឹង​​​​​ប្រគល់​ញ្ញត្តិសុំ​​ឲ្យលោក​​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ជួយ​​អន្តរាគមន៍​​​ក្នុង​ជំហាន​បន្ត​។ លោក​ ឆាយ បូរ៉ា ​ប្រាប់​ថា​​​​​​​ប៉ុន្មាន​ខែ​នេះ​ទូរទស្សន៍​​​​​ធ្លាប់​​​​​​​​​ផលិ​ត​រឿង​ខ្មែរបាន​​​​​​​​​​​​​​​​ប្រកាស​ផ្អាក​​​​​​ឲ្យ​ផលិត​រឿង​ជា​បន្ត​បន្ទាប់ ខណៈដែល​​​ភា​ព​យន្ត​ខ្មែរ​ដែល​​​នៅ​បញ្ចាំង​​​ក៏​​រំកិល​ទៅ​​បញ្ចាំង​នៅ​ម៉ោង​​​​ស្អុយ  ​ដើម្បី​យក​ម៉ោង​​​ល្អ​ប្រជែង​គ្នា​ដាក់​រឿង​ថៃ​​​។ បើ​គ្មាន​​​​​ចំណាត់​ការ​ដំណោះ​ស្រាយ លោក​ថា​១០០% ភាព​យន្ត​ភាគ​ខ្មែរ​​នឹង​​​បាត់​វត្តមាន​ទាំងស្រុង​ពី​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​។ វីអូឌី​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​នៅ​ឡើយទេ។​ គួរ​រំឭក​ថា កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការចាក់បញ្ចាំងគ្រប់ខ្សែភាពយន្តថៃ នៅ​គ្រប់ស្ថានីយទូរទស្សន៍ខ្មែរទូទាំងប្រទេសកម្ពុជា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ផ្ទុះហិង្សាដុតស្ថានទូតថៃប្រចាំនៅកម្ពុជា ព្រម​ទាំង​វាយកម្ទេចសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានថៅកែជាជនជាតិ ដោយសារតារា​សម្តែង​ថៃដ៏​មាន​ប្រជាប្រិយភាពម្នាក់ ឈ្មោះ កុបស៊ុបវ៉ា គុនឃុនយីង ហៅផ្កាយព្រឹក និយាយថាប្រាសាទអង្គរវត្តជាកម្ម​សិទ្ធិ​របស់ថៃ។ តែ​ទោះ​ជាយ៉ាងណា នៅអំឡុងចុងឆ្នាំ២០១៣ កន្លងទៅនេះ គេសង្កេតឃើញស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍្តលេខ៥ បាន​ចាប់ផ្តើម​ចាក់​បញ្ចាំងខ្សែភាពយន្ដថៃឡើងវិញ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
ខាត់ សុឃីមនិង​ស្វាមី​ អំពាវនាវឲ្យឈប់ភ្ជាប់ខ្លួននឹងចា រិទ្ធី

ថ្ងៃសុក្រ ទី21 សីហា 2015, 04:16 PM

ក្រោយពីមានការបញ្ជាក់ពីលោក ចា រិទ្ធី ថាអ្នកនាងខាត់ សុឃីម បំបិទសិទ្ធិខ្លួនមិនឲ្យស្គាល់កូន ហើយអ្នកនាងខាត់ សុឃីម ក៏បានបញ្ជាក់ឲ្យដឹងពីមូលហេតុតបវិញ ហាក់ធ្វើឲ្យរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងស្រទាប់មហាជន។ ក្នុងនោះក៏ធ្វើឲ្យស្វាមីរបស់អ្នកនាងមិនសប្បាយចិត្តផងដែរ ទើបអ្នកនាងសុំខ្លួនឲ្យឈប់ចុះផ្សាយពាក់ព័ន្ធនឹងខ្លួន ភ្ជាប់ជាមួយលោកចា រិទ្ធី ចាប់តាំងពីពេលនេះតទៅ។ អ្នកនាង ខាត់ សុឃីម បានអះអាងថារឿងរ៉ាវអតីតកាលរបស់ខ្លួនលែងជាអាថ៌កំបាំងទៀតហើយ ប៉ុន្តែអ្នកនាងក៏មិនចង់ឲ្យមានគាស់កកាយជាថ្មីទៀតដែរ ក្នុងពេលដែលកូនរបស់អ្នកនាងគឺបញ្ញាស្កាយកាន់តែធំដឹងក្ដី ហើយអ្នកនាងក៏មានស្វាមីដែលមិនចង់ឲ្យមានការចុះផ្សាយណាមួយប៉ះពាល់ដល់អារម្មណ៍គ្រួសារ។ ការចុះផ្សាយពាក់​ព័ន្ធនឹងលោក ចា រិទ្ធី អ្នកនាងប្រាប់ថាគឺជាច្រំដែលដែលអ្នកនាងសុំចិត្តកុំឲ្យមានការភ្ជាប់អ្នកនាងជាមួយអ្នកគ្រប់គ្រងកម្មវិធីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍តទៅទៀត ដោយសារតែអ្នកនាងយល់ថានៅពេលរំឭកឡើងវិញហាក់ធ្វើឲ្យអារម្មណ៍មិនសប្បាយចិត្ត។ ក្នុងបទសម្ភាសន៍ជាថ្មីជាមួយវីអូឌី(VOD) អ្នកនាងនិយាយថា៖ “ខ្ញុំដឹងថាគាត់(ចា រិទ្ធី)និយាយច្រើនជាងហ្នឹងទៀតពីខ្ញុំ ពីកូនខ្ញុំ ប៉ុន្តែសម្រាប់ខ្ញុំអត់ចង់មានព័ត៌មានជាមួយគាត់ទៀតទេ ព្រោះរឿងហ្នឹងវាកប់បាត់យូរហើយ អញ្ចឹងខ្ញុំសុំថាបើចុះពីគាត់សុំកុំឲ្យមានខ្ញុំ ហើយបើចុះពីខ្ញុំសុំកុំមានគាត់ សម្រាប់ម្នាក់ហ្នឹងមួយគឺសុំជៀសវាងហ្មង អត់ចង់ពាក់ព័ន្ធអីនឹងឈ្មោះហ្នឹងទេ!”។ អ្នកនាងសុំបញ្ចប់រឿងរ៉ាវដែលធ្លាប់ផ្សារភ្ជាប់ជាមួយចា រិទ្ធី ដើម្បីសុំភាពស្ងប់ស្ងាត់កុំឲ្យកើតមាននូវព័ត៌មានទាក់ទងគ្នាក្នុងពេលបន្តបន្ទាប់។ មិនខុសគ្នាដែរលោកផាណូ ជាស្វាមីបានថ្លែងប្រាប់ថាព័ត៌មានដែលបានភ្ជាប់ដំណឹងរវាងភរិយានិងលោក ចា រិទ្ធី គឺជាអ្វីដែលលោកមិនចង់ឲ្យកើតមាននោះទេ ក្នុងពេលដែលកូនប្រុសរបស់អ្នកនាងគឺមានលោកជាឪពុកនិងបានរ៉ាប់រងទទួលខុសត្រូវរួចហើយ ចាប់តាំងពីលោកចូលខ្លួនពាក់ព័ន្ធនឹងអ្នកនាងខាត់ សុឃីម។ លោកនិយាយថា៖ “រឿងអ្នកណាអួតយ៉ាងមិចអួតទៅ ប៉ុន្តែស្កាយបានក្លាយជាកូនរបស់ខ្ញុំហើយ សូម្បីតែត្រកូលក៏ប្រើត្រកូលខ្ញុំដែរ អញ្ចឹងខ្ញុំអត់ចង់ឲ្យគេមានអារម្មណ៍ថាខ្ញុំជាឪពុកដើមឪពុកចុងឬគេជាកូនមុនកូនក្រោយអីទេ។ ខ្ញុំតស៊ូរាល់ថ្ងៃ គឺខ្ញុំចាត់ទុកគេជាកូនពេញសិទ្ធិរបស់ខ្ញុំ ខ្ញុំហ៊ាននិយាយថាខ្ញុំស្រឡាញ់គេលើសពីឈាមខ្ញុំទៀត អញ្ចឹងខ្ញុំអត់ចង់ឮអ្នកណាមកពាក់ព័ន្ធគ្រួសារខ្ញុំអីទេ!”។ លោកអះអាងថាខ្លួនសុខចិត្តលះបង់សូម្បីការងារសិល្បៈនិងភាពហ៊ឺហា មកធ្វើជាជាងថតរូបប្រចាំនៅក្នុងសម្អាងអ្នកនាង ខាត់ សុឃីម ដោយសុខចិត្តធ្វើការហាលក្ដៅហាលភ្លៀង  ដើម្បី​បំពេញតួនាទីតែមួយគត់ គឺជាឪពុកល្អនិងជាស្វាមីល្អ ដើម្បីឲ្យគ្រួសារមួយនេះទទួលបានសុភមង្គល។ លោកនិយាយថា៖ “ការពិតរឿងហ្នឹងគេដឹងអស់ហើយ ប៉ុន្តែខ្ញុំអត់ឲ្យរំឭកទេ ពិសេសអត់ចង់ឲ្យមានព័ត៌មានណាមួយពីកូនខ្ញុំ(ស្កាយ)និងភរិយាខ្ញុំជាមួយម្នាក់ហ្នឹងទៀតទេ។ ខ្ញុំចង់ឲ្យប្រពន្ធនិងកូនខ្ញុំបំភ្លេចចោលនូវរឿងរ៉ាវទាំងនោះ ហើយសម្រាប់ខ្ញុំ គឺចង់ឲ្យស្កាយគេដឹងតែម្យ៉ាងថាខ្ញុំជាឪពុក ដោយខ្ញុំបានត្រៀមគ្រប់យ៉ាងដើម្បីផ្ដល់ឲ្យគេនូវសុភមង្គល ដែលឪពុកបង្កើតខ្លះគឺធ្វើមិនបាននោះផង!”។ លោក ផាណូ បានបង្ហើបថាតារាសិល្បៈជាច្រើនបានមាក់ងាយលោកនិងចោទថាលោកមិនបានស្រឡាញ់អ្នកនាងខាត់ សុឃីម និងកូនច្បងរបស់អ្នកអស់ពីចិត្តពីថ្លើមនោះទេ  ប៉ុន្តែលោកនៅតែប្រឹងជម្នះនិងកំពុងបង្ហាញថាការលះបង់ដែលលោកគឺនឹងធ្វើឲ្យពួកគេភ្ញាក់ខ្លួននិងបញ្ចប់នូវការគិតខុសទាំងនោះ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com    

[អានបន្ត]
ចា រិទ្ធី និងខាត់ សុឃីម បន្ទោសគ្នារឿងកូន

ថ្ងៃសុក្រ ទី21 សីហា 2015, 07:53 AM

ក្នុងមួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញតារាល្បីឈ្មោះ២ដួង គឺលោក ចា រិទ្ធី និងអ្នកនាង ខាត់ សុឃីម ឌឺដងដាក់គ្នាយ៉ាងចម្លែកនៅលើប្រព័ន្ធព័ត៌មាន។ ក្រៅពីបង្អួតភាពមានបានដោយចំហររៀងខ្លួន អ្នកទាំងពីរក៏បានបន្ទោសគ្នាចំៗពាក់ព័ន្ធនឹងរឿងកូនប្រុស គឺខាត់ បញ្ញាស្កាយ ដែលភាគីទាំងពីរទទួលស្គាល់ជាដំណក់ឈាមរួមគ្នាផងដែរ។ លោក ចា រិទ្ធី និយាយថាហេតុផលដែលលោកមិនដែលបានជួយអ្វីសោះដល់កូនប្រុសអ្នកខាត់ សុឃីម ដែលជាដំណក់ឈាមរបស់ខ្លួនគឺដោយសារតែអ្នកនាងបិទបាំងមិនឲ្យកូនប្រុសម្នាក់នេះស្គាល់លោកជាឪពុកនាពេលកន្លងមក។ លោកបញ្ជាក់បែបនេះនៅចំពោះមុខតារាសិល្បៈ ក្រុមការងារទូរទស្សន៍អាស៊ីអាគ្នេយ៍និងនៅចំពោះមុខអ្នកសារព័ត៌មានដែលគេកត់សម្គាល់ហាក់ក្លាយជារឿងបើកចំហរពេញទី ដោយមិនខ្វល់ពីអារម្មណ៍របស់ភរិយា​ដើម។ លោកបានទាំងអះអាងថាអ្នកនាងខាត់ សុឃីម គឺជាដើមចមដែលហាមប្រាមមិនឲ្យលោកជួបមុខកូននិងមិនឲ្យទទួលស្គាល់លោកជាឪពុក ដែលជាឪពុកបង្កើតនោះផង។ លោកចា រិទ្ធី និយាយថា៖ “បើកុំតែខាត់ សុឃីម ខ្លាចប្ដី ហើយមិនឲ្យកូនស្គាល់ខ្ញុំ  កុំអីអាស្កាយ(កូនប្រុស) មិនមែនឆ្ងាយៗពីខ្ញុំអញ្ចឹងទេ ព្រោះវាជាឈាមខ្ញុំ ទោះខ្ញុំជាអ្នកណាក៏ចេះស្រឡាញ់កូនដែរ ប៉ុន្តែខាត់ សុឃីម អត់ឲ្យកូនស្គាល់ខ្ញុំម្មង!”។ លោក ចា រិទ្ធី​ បានបញ្ជាក់នូវហេតុផលជាច្រើនដែលថាខាត់ សុឃីម គេចមុខនិងបង្វេះមិនឲ្យកូនប្រុសជួបខ្លួន ចាប់តាំងពីលោកនិងអ្នកនាងកាត់ផ្ដាច់ទំនាក់ទំនងគ្នានិងក្រោយពេលអ្នកនាងខាត់ សុឃីម រៀបការជាមួយលោក​ផាណូ។ អ្នកគ្រប់គ្រងកម្មវិធីសិល្បៈប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ល្បីឈ្មោះរូបនេះបានប្រាប់វីអូឌី(VOD)អះអាងថាដោយ​សារតែខាត់ សុឃីម ទើបធ្វើឲ្យលោកមិនអាចបំពេញកាតព្វកិច្ចជាឪពុកចំពោះកូនប្រុស។ លោកចា រិទ្ធី ប្រាប់ថាលោកមិនត្រូវការពាក់ព័ន្ធជាមួយខាត់ សុឃីម នាំឲ្យលោកផាណូយល់ច្រឡំនោះទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺសិទ្ធិជួបមុខកូននិងការទទួលខុសត្រូវក្នុងនាមជាឪពុក។ លោកបញ្ជាក់ថា៖ "មានទៅយ៉ាងមិច បើគេមិនឲ្យស្គាល់មានតែតាមហ្នឹងទៅ ប៉ុន្តែខ្ញុំរឿងកូនគឺអត់បោះបង់ទេ ព្រោះប្រពន្ធខ្ញុំ(ភរិយាដើម) ដឹងថាអាស្កាយកូនខ្ញុំតើ!”។ កូនប្រុស​និង​កូនស្រី​របស់អ្នកនាង​ខាត់ សុឃីម​(រូបថត​ពីហ្វេសប៊ុក​) តបនឹងការបញ្ជាក់របស់លោក អ្នកនាងខាត់ សុឃីម ពោលថានោះជាការលើកឡើងកុំឲ្យអាក្រក់ស្ដាប់។ អ្នកនាងនិយាយថា៖ “ស្កាយជាកូនតែម្នាក់របស់ខ្ញុំ បើអ្នកឯង(ចា រិទ្ធី) ចង់ទទួលខុសត្រូវ គឺទិញទឹកដោះគោតែមួយកំប៉ុងឲ្យកូនខ្ញុំបៅ កាលវានៅតូចក៏ខ្ញុំអស់ចិត្តហើយ ប៉ុន្តែអត់មាន អញ្ចឹងកុំនិយាយ! ខ្មាសមាត់ កូនហ្នឹងខ្ញុំតស៊ូចិញ្ចឹមមកម្នាក់ឯងបានធំហើយ មិនបាច់មានឪពុកអីទទួលខុសត្រូវក៏បានដែរ!”។ អ្នកនាងប្រាប់ថាកូនច្បងរបស់ខ្លួនបានចុះសម្រុងជាមួយស្វាមីមិនខុសពីឪពុកនិងកូនបង្កើតឡើយ ដូច្នេះវាគ្មានហេតុផលដែលគេត្រូវមានឪពុក ដែលបានព្រងើយកន្តើយតាំងពីគេមើលឃើញពន្លឺថ្ងៃជាដាច់ខាត។ អ្នកនាងនិយាយថាលោកចា រិទ្ធី មិនអាចធ្វើបាននូវអ្វីដែលបានលើកឡើងនោះទេ ទើបអ្នកនាងសម្រេចចិត្តមិនឲ្យកូនជួបមុខរហូតមកទល់ពេលនេះ។ អ្នកនាងនិយាយថា៖ “គាត់ហ្នឹងគឺនិយាយកុំឲ្យគេអាក្រក់ស្ដាប់ទេ ប៉ុន្តែការពិតកុំជឿ កូនខ្ញុំ១០ឆ្នាំហើយ ទោះជាចង់មកទទួលខុសត្រូវ ក៏ខ្ញុំអត់ឲ្យទទួលដែរ”។ អ្នក​នាង​បន្ត​ថា៖ “​កូនប្រុសស្គាល់ថាលោកចា រិទ្ធី គឺជាឪពុកបង្កើត ប៉ុន្តែគេមិនដែលនឹកចង់ទៅជួបអីម្ដងណាទេ ដោយសារគ្មានអនុស្សាវរីយ៍និងការទទួលខុសត្រូវពេលគេនៅតូច”៕ សរសេរមកកាន់លោក  វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com    

[អានបន្ត]
ចប់​ការសិក្សា​មកពី​ក្រៅ​ប្រទេស ហេង ពិសិដ្ឋ ប្រឡូក​សិល្បៈ

ថ្ងៃអង្គារ ទី18 សីហា 2015, 01:38 PM

​ក្នុងចំណោម​តារា​សម្ដែង និង​ជា​តារាចម្រៀង​វ័យក្មេង​ដែល​លេចធ្លោ​ជំនាន់​ក្រោយ​នៅក្នុង​រង្វង់​សិល្បៈ គេ​កត់សម្គាល់ឃើញ​លោក ហេង ពិសិដ្ឋ មាន​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​ខុស​ពី​តារា​ដទៃ​។ នោះ​គឺ​ដោយសារតែ​លោក​បាន​បញ្ចប់​ការសិក្សា​មកពី​ក្រៅ​ប្រទេស និង​មាន​តំណែង​ដល់​ទៅ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធំៗ  ប៉ុន្តែ​បែរជា​បាន​ប្រឡូក​នៅក្នុង​ពិភព​សិល្បៈ ហើយ​ទទួលបាន​ការងា​រសកម្ម​។​ ​ទោះ​មិន​ទាន់​ល្បី​ឈ្មោះ​ខ្លាំងក្លា ប៉ុន្តែ​នៅក្នុង​ពិភព​សិល្បៈ​គេ​ឃើញ​តារា​សម្ដែង​វ័យ​២៦​ឆ្នាំ​លោក ហេង ពិសិដ្ឋ មាន​ការងារ​សកម្មភាព​មិន​អន់​នោះទេ ទាំង​ការងារ​សម្ដែង ពិសេស​ក្នុង​វ៉ុល​ថ្មីៗ​របស់​ផលិតកម្ម​ហង្ស​មាស  ស្ពតពាណិជ្ជកម្ម និង​ឡើង​ច្រៀង​លើ​ឆាក​ទូរទស្សន៍​។ ភាព​លេចធ្លោ​របស់លោក​ត្រូវ​គេ​កត់សម្គាល់​កាន់តែខ្លាំង នៅពេល​មាន​បទសម្ភាសន៍​ហើយ​បាន​បញ្ជាក់ថា លោក​គឺ​ជា​តារា​សិល្បៈ​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​ក្រៅប្រទេស និង​ជា​អ្នក​គ្រប់​គ្រង់​ទូទៅ​ប្រចាំ​នៅក្នុង​ក្រុមហ៊ុន​មួយ ដែល​ខុសប្លែក​ពី​តារា​ស្រករ​ក្រោយ​ផ្សេងទៀត​។​

[អានបន្ត]
តារាសិង្ហបុរីល្បីៗ សរសើរ​ពីការរីកចម្រើន​សិល្បៈខ្មែរ

ថ្ងៃចន្ទ ទី17 សីហា 2015, 07:31 AM

ដំណើរចុះមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារបស់តួអង្គសំខាន់ៗក្នុងរឿង«ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម»ដែលជារឿងល្បីល្បាញរបស់ប្រទេសសិង្ហបុរី តារាសម្ដែង៤រូបបានលើកសរសើរពីវិស័យសិល្បៈខ្មែរ។ ទោះជាយល់ស្របថាវិស័យមួយនេះនៅមានចំណុចខ្វះខាត ប៉ុន្តែតារាទាំង៤យល់ថាមិនថាវិស័យភាពយន្តមិនថាតារាសិល្បៈខ្មែរ គឺមានដំណើរឆ្ពោះទៅមុខគួរឲ្យកត់សម្គាល់។  កាលពីថ្ងៃទី១៥ ខែសីហាមុននេះ  តារាសម្ដែងល្បីៗរបស់ប្រទេសសិង្ហបុរី៤រូបបានបង្ហាញវត្តមានជួបសំណេះសំណាលនិងច្រៀងលេងជាមួយអ្នកគាំទ្ររបស់ខ្លួននៅក្នុងបរិវេណផ្សារទំនើបអ៊ីអន។ តារាទាំង៤សុទ្ធតែមានអ្នកស្គាល់ភាគច្រើនក្នុងចំណោមអ្នកចូលចិត្តតាមដានខ្សែរឿងរបស់ប្រទេសសិង្ហបុរីនាពេលកន្លងមក។ តារាទាំង៤ រួមមាន លោកShaun Chen  កញ្ញា Rebecca Lim  កញ្ញាFelicia Chin និងលោកChen Han Wei ដែលពេលនេះអ្នកទាំង៤គឺជាតួអង្គក្នុងខ្សែរឿង«ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម» ដែលដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍MY TV និងជារឿងដែលគេកត់សម្គាល់ថាមានអ្នកទស្សនាភាគច្រើននៅក្នុងស្រុក។  លោក Chen Han Wei បានឆ្លើយសំណួររបស់ភ្នាក់ងារវីអូឌី(VOD) ក្នុងបទសម្ភាសន៍មួយថាលោកមិនដែលបានទស្សនាភាពយន្តខ្មែរពីមុនមកទេ ប៉ុន្តែលោកថាវិស័យមួយនេះរបស់កម្ពុជាមានការរីកចម្រើន។ លោកលើកឧទាហរណ៍ត្រង់ករណីដែលមុននេះបន្តិចគឺមានផលិតកររបស់សិង្ហបុរីនិងតារាមួយរូបរបស់សិង្ហបុរី គឺលោក Elvin NG  បានចុះមកសម្ដែងរឿងជាមួយតារាខ្មែរ ដែលស្នាដៃនោះក៏មានការសុះសាយនៅក្នុងប្រទេសសិង្ហបុរី។ លោកមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំ មិនដែលបានមើលភាពយន្តខ្មែរទេដោយសារតែខ្ញុំអត់យល់ភាសាខ្មែរ ប៉ុន្តែខ្ញុំថាសិល្បៈភាពយន្តខ្មែរ គឺមានចំណុចល្អច្រើន បើមិនដូច្នោះមិនអាចមានផលិតករសិង្ហបុរីនិងលោកElvin NG (តារាភាពយន្តសង្ហបុរី) បានចុះមកថតរឿង(ដំរីមរកត)ជាមួយតារាកម្ពុជានោះទេ”។  កញ្ញា Felicia Chen ដែលជាតួឯកស្រីក្នុងរឿង«ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម» បានឆ្លើយតបនឹងសំណួរនេះដែរថាកញ្ញាធ្លាប់បានទស្សនាឈុតខ្លះក្នុងរឿងខ្មែរតាមរយៈYoutube ហើយបើទោះជាមើលឃើញថានៅមានចំណុចខ្វះខាត ប៉ុន្តែបើធៀបនឹងវិស័យភាពយន្តរបស់ជនជាតិផ្សេងទៀតដែលនៅមានចំណុចខ្វះខាតដូចគ្នា កញ្ញាថាសិល្បៈរបស់កម្ពុជាល្អប្រសើរ។ កញ្ញាបានកោតសរសើរចំពោះតារាខ្មែរដោយថាក្រៅពីស្អាតៗមិនអន់ជាងតារាបរទេសនិងតារាសិង្ហបុរី ក៏ចេះតុបតែងខ្លួនបានល្អនិងសុទ្ធតែមានសមត្ថភាពដែលនាងយល់ថាកាន់តែល្អផងដែរ។ កញ្ញាប្រាប់ថាធ្លាប់ឮការសរសើររបស់លោកElvin NG នៅលើសារព័ត៌មានរបស់សិង្ហបុរីថាតារាខ្មែរពូកែសម្ដែងនិងមានទឹកចិត្តរួសរាយរាក់ទាក់ បន្ទាប់ពីលោកបានរួមសម្ដែងក្នុងរឿង«ដំរីមរកត»មុននេះ។  កញ្ញា Rebecca Lim ដែលជាតួអង្គសំខាន់មួយរូបទៀតក្នុងរឿង«ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម»ផងដែរ បានថ្លែងប្រាប់ថានេះមិនមែនជាលើកទី១នោះទេ ដែលកញ្ញាបានចុះមកដល់ប្រទេសកម្ពុជា។ កញ្ញាមើលឃើញថា វិស័យសិល្បៈខ្មែរជាពិសេសគឺតារាខ្មែរតែម្ដង ខុសគ្នាដាច់ឆ្ងាយពីអ្វីដែលនាងបានជួប បានឃើញកាលពីប៉ុន្មានឆ្នាំមុន។ កញ្ញានិយាយថា៖ “ខ្ញុំចុះមកប្រទេសកម្ពុជា៣លើកហើយរាប់ទាំងលើកនេះផង ខ្ញុំអាចនិយាយបានថាតារាខ្មែរមានការប្រែប្រួលច្រើន ជាក់ស្ដែងតារាខ្មែរដែលខ្ញុំបានជួប គឺស្អាតៗជាងមុន ហើយសិល្បៈខ្មែរក៏មានការទទួលស្គាល់ជាងមុនផងដែរ ដែលខ្ញុំបានស្គាល់!”។  មិនខុសពីមិត្តរួមក្រុមដែលបញ្ចេញទស្សនៈពាក់ព័ន្ធនឹងតារាខ្មែរក៏ដូចជាសិល្បៈខ្មែរ លោក Shaun Chen បានអះអាងថាមិនត្រឹមតែសិល្បករខ្មែរប៉ុណ្ណោះទេ ដែលលោកមើលឃើញថាមានចំណុចល្អច្រើន បើធៀបនឹងសិល្បៈនៃបណ្ដាប្រទេសមួយចំនួនដែលលោកបានស្គាល់។ លោកបន្តថាសូម្បីតែអ្នកគាំទ្រកម្ពុជាចំពោះតារាសិង្ហបុរី ក៏មើលទៅមិនអន់ ដែលបង្ហាញថាអ្នកស្រឡាញ់សិល្បៈនៅក្នុងប្រទេសនេះ មានសន្ទុះគួរឲ្យកត់សម្គាល់ផងដែរ។ លោកថាជនជាតិកម្ពុជាមានចំណុចជាច្រើនដែលពលរដ្ឋសិង្ហបុរីចាប់អារម្មណ៍ ដោយក្រៅពីប្រាសាទអង្គរវត្ត សិល្បៈវប្បធម៌របស់ប្រទេសនេះ ក៏ធ្វើឲ្យពិភពលោកស្គាល់ច្បាស់ផងដែរ។ លោករំពឹងថាមិនយូរមិនឆាប់ តារាសិង្ហបុរីកាន់តែច្រើននឹងចុះមករួមការងារជាមួយតារាខ្មែរ មិនថាជាការផលិតភាពយន្ត ឬជាការដោះដូរវប្បធម៌រវាងគ្នា និងគ្នានោះទេ។  គួរបញ្ជាក់ផងដែរថាតារាទាំង៤បានចុះមកកាន់កម្ពុជាតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍MY TV  ក្នុងបំណងឲ្យអ្នកគាំទ្រខ្សែរឿង«ពន្លកស្នេហ៍ក្នុងភ្លើងសង្គ្រាម»បានជួបតួដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីទូរទស្សន៍ MY TV  ថ្លែងថាដោយសារតែរឿងនេះទទួលបានការគាំទ្រ ចាប់តាំងពីបានចាក់ផ្សាយ ទើបMY TV  បានរួមសហការជាមួយក្រុមហ៊ុនផលិតរឿងល្បីឈ្មោះរបស់សិង្ហបុរីអញ្ជើញតារាទាំង៤មកកាន់ស្រុកខ្មែរ ដែលនោះក៏ដើម្បីឲ្យតារាសិង្ហបុរី ស្គាល់កម្ពុជាកាន់តែច្បាស់នោះផង៕  សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com             

[អានបន្ត]
សុខ សោម៉ាវត្តី រឹ​ត​ចំណងស្នេហ៍ ទោះ​រវល់ការងារសិល្បៈ

ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015, 04:12 PM

ក្នុង​សប្ដាហ៍​នេះ គូ​ស្នេហ៍​​​​​១៦​ឆ្នាំ​​​រវាងអ្នក​នាង​ម៉ៅ ស៊ីណាត និង​​លោក​មេធាវី​កា សាវុធ ​បាន​​ផ្ទុះ​ដំណឹង​បែក​​​​​​​​​​​​គ្នា។ ​ដំណឹង​អាស្រូវ​នេះបាន​​រុញ​​ឲ្យ​មាន​អ្នក​វិភាគ​ដល់គូ​ស្នេហ៍​​របស់​តារា​សិល្បៈ​​ផ្សេង​ទៀត។ អញ្ចឹង​ហើយ ទើប​​​សុខ សោម៉ាវត្តី ​​​​​ប្រកាស​​ឲ្យ​ដឹង​ពី​គម្រោង​​​ចង​រឹត​ស្នេហា ​​​ដើម្បី​​សង្កត់ទម្ងន់​ទៅ​លើ​ការ​​​​ប្រកាស​​កាល​ពី​លើក​មុន​ដែរថា ស្វាមី​​របស់​​នាង​​​​​​គឺ​ជា​បុរស​ល្អនិង​​មិន​ដែល​មាន​គំនិត​បែក​ចិត្ត​ពី​នាង​។ ការ​បែក​បាក់​របស់​អ្នក​នាង​ម៉ៅ ស៊ីណាត បាន​ក្លាយ​ជា​​ចំណោទ​មួយ​ថ្មី​ធ្វើ​ឲ្យ​គេ​​ទាយ​ថា​​​​ការ​បែក​បាក់​របស់​គូ​ស្នេហ៍​តារា​សិល្បៈមិន​ទាន់​បញ្ឈប់​ត្រឹម​មួយ​គូ​នេះ​ទេ ​បន្ទាប់​ពី​​​គូ​ស្នេហ៍​​របស់​សិល្បៈ​កាន់​តែច្រើន ត្រូវ​គេ​ឃើញ​បែក​គ្នា​​យ៉ាង​ផុយ​ស្រួល​​។ ការ​យល់ឃើញ​នេះ បន្ទាប់​ពី​អ្នក​ណា​ដ៏​ដឹង​ថា​ចំណង​ស្នេហ៍​របស់​​ម៉ៅ​ ស៊ីណាត និង​​មេធាវី​ល្បី​ឈ្មោះ​លោក កា សាវុធ គឺ​ជា​​ស្នេហា​​​​​​​​​​រឹង​មាំ​ដែល​មាន​ការ​ទទួល​ស្គាល់​​យូរ​មក​ហើយ​។ ទោះ​ជា​ការ​រួម​រស់ ​ ​មិន​មាន​ពិធី​អាពាហ៍​ពិពាហ៍ ​​និង​មិន​មាន​ទាំង​អេតា​ស៊ីវិល ប៉ុន្តែ​​​អ្នក​ណា​ក៏​បាន​ដឹង​​ជាទូទៅ​ថាអ្នក​ចម្រៀង​ម៉ៅ ​ស៊ីណាត និង​​លោក​កា សាវុធ ​សុទ្ធ​តែ​បាន​​បង្ហាញ​ឆន្ទៈ​​​រួម​គ្នា ថានឹង​គ្មាន​ថ្ងៃ​នេះ។ ​តាំង​ពី​​អ្នក​នាង​ម៉ៅ ស៊ីណាត បង្កើត​បាន​កូន​ប្រុស​ម្នាក់ ក្នុង​ពេល​លោក​​កា សាវុធ ត្រូវ​គេ​ដឹង​ថា​​មិន​មាន​កូន​ប្រុស​​ជា​មួយអតីត​​​​​ភរិយាដើម រឹត​តែ​ធ្វើ​​ឲ្យ​ម៉ៅ ស៊ីណាត​ ​ជឿជាក់​ថា​ចំណង​ស្នេហ៍​របស់​ខ្លួន​រឹង​មាំ ​​ ស្រប​គ្នា​ដែល​​លោក​កា សាវុធ ក៏​ត្រូវ​អ្នក​នាង​ប្រាប់​ថា​​ជាបុរស​ចាស់​ចិត្ត​ចាស់​គំនិត​ និង​ជា​​​​មន្ត្រី​សំបូរ​ទ្រព្យ​ដែលជំរុញ​​ឲ្យ​នាង​បន្ត​ប្រឡូក​​អាជីព​ចម្រៀង។ អ្ន​ក​ទាំង​ពីរ​រមែង​បណ្ដើ​រគ្នា​​យ៉ាង​​ល្អូក​ល្អិន​បំផុត ​​​នៅ​គ្រប់​​កម្មវិធី​​​មង្គល​ការនិង​កម្មវិធីជួប​ជុំ​របស់​​​​តារា​សិល្បៈ​ ធ្វើ​ឲ្យ​​​​​​​​​​​​​​មិន​ដែល​​​​ជឿ​ថា​នឹង​មាន​ថ្ងៃ​នេះ​​នោះឡើយ​។ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ធ្វើ​​ឲ្យ​អ្នក​​សិល្បៈនិង​មហាជន​រសើប​ខ្នង​ដល់​ចំណង​ស្នេហ៍​របស់​​​​អ្នក​នាង​សុខ សោមាវត្តី ​ប៉ុន្តែ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ប្រកាស​​ថា​​​​មិន​អាច​​កើត​មាន​នោះ​ទេ ​ក្នុង​ពេល​ដែល​នាង​​ក៏ទើប​នាង​បាន​អនុវត្ត​​ផែន​ការ​​ចង​រឹត​​​​​ស្នេហា​​កាន់​តែ​រឹង​ប៉ឹង​ជា​ង​មុន​។ សុខ សោម៉ាវត្តី ​​និយាយ​ថាទោះជា​មាន​ការ​វិភាគ​ដល់​ចំណង​ស្នេហ៍​របស់​នាង ​​​​ក្រោយ​គូ​ស្នេហ៍​តារាសិល្បៈ​កាន់​តែ​ច្រើន ផ្ទុះ​រឿង​បែក​គ្នា ក៏​​​​​​​​​​​​​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ​របស់​នាងនិង​លោក​​ ទូច ដាណារ៉ា ហៅ​ពេជ្រ ​​​ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​​មន្ត្រី​ប៉ូលិស​សំបូរទ្រព្យ និង​ជា​កូន​ប្រុស​​របស់​នាយ​ឧត្តមសេនីយ៍​ទូច​ ណារ៉ុថ ​​​​​​​​​​នឹង​​មិន​​មាន​ថ្ងៃ​នោះ​​​បាន​ឡើយ​។ តារា​កូនមួយ​រូប​នេះ​​ពោល​ថា៖ “​មក​ទល់​ពេល​នេះ ខ្ញុំ​អត់​ដែល​​​ខ្វល់​រឿង​ហ្នឹង(បែក​គ្នា)​ផង​ ខ្ញុំ​ទទួលស្គាល់​ថា ពួកខ្ញុំ​​​ឥឡូវ​អត់​សូវ​​មាន​ពេល​​ឲ្យ​គ្នា ​ដោយ​សារ​ខ្ញុំ​​​ទទួល​ការងារ​សិល្បៈ​​កាន់​តែច្រើន ហើយ​គាត់​​ក៏​រវល់​ការងារ​គាត់​ ប៉ុន្តែ​​​ពួកខ្ញុំ​​គឺ​​​​យល់​គ្នា​ច្បាស់​ណាស់ អត់​​​​​​អាច​​អញ្ចឹងទេ​​!”។ អ្នក​នាង​​​​ប្រាប់​ថាតារា​សិល្បៈ​មិន​ខុស​ពី​មនុស្ស​សាមញ្ញ​នោះទេ​គឺ​មិន​ចង់បែក​បាក់​​ ហើយ​នាង​​និង​ស្វាមីមាន​ការ​គិត​​គូរ​ដល់​​បញ្ហា​នេះ​ច្បាស់​ណាស់ ដោយ​តែង​​ជជែក​គ្នា​គ្រប់​រឿងមុន​នឹង​ធ្វើ​​អ្វី​មួយ។ ជាក់​ស្ដែង​សូម្បី​តែ​ពេល​នាង​ចូល​​​​​​​​ប្រឡូក​សិល្បៈទទួល​សម្ដែង​អ្វី​មួយនិង​ពេលដែល​​នាង​​​​​យល់​ព្រម​​សម្ដែង​ឈុត​បឺត​មាត់​ជា​មួយ​លោក​ប៉ែន ចំរ៉ុង ​ធ្វើ​​ឲ្យ​ផ្អើល​កាល​ពី​ពេល​កន្លង​ទៅ គឺ​ស្វាមី​សុទ្ធ​តែ​​​​​យល់​ព្រម​ទាំង​អស់។ អ្នក​នាង​​​​និយាយ​ថា៖ “​​​ក្រោយ​​ថត​​ឈុត​​បឺត​មាត់​ម្ដង​ហ្នឹង​(​ជា​មួយ ​ប៉ែន ចំរ៉ុង) ​ការ​សម្ដែង​​ក្រោយ​ៗ​របស់​ខ្ញុំ ក៏មាន​​​​ឈុត​ស្នេហាអី​ខ្លះ​ដែរ ប៉ុន្តែ​​បើ​​​ប្ដី​ខ្ញុំ​អត់​​​​យល់​ព្រម​ ​គឺ​ខ្ញុំ​អត់​ទទួ​ល​ទេ ​គាត់​មាន​តែ​​ប្រាប់​​​ខ្ញុំ​​​​កុំ​ឲ្យ​​ស្ដាប់​សម្ដី​​អ្នក​​ផ្សេង​ទៀត​ផង​​ ​ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​​​​​​​ទុក​ចិត្ត​ថា​​​ស្នេហា​របស់​ខ្ញុំ គឺ​​​មិន​អញ្ចឹង​!”។ នាង​បាន​ប្រកាស​​​​​​​ចង​រឹត​ចំណង​ស្នេហ៍ ដោយ​កាត់​បន្ថយ​ការ​សម្ដែង​​​​​​​ផ្លូវ​ឆ្ងាយនិង​​​​​​ការ​សម្ដែ​ងឈុត​​ឆាក​​ស្នេហា​ដូច​ដែល​​នាង​ធ្លាប់​ប្រឡូក​មួយ​ឆាវ​​​កាល​ពី​មួយ​រយៈ​មុន ធ្វើ​​ឲ្យ​​ផ្អើល​ក្នុង​ពិភព​​ហ្វេស​ប៊ុក​។ ​ក្នុង​នោះ​នាង​ក៏​បាន​ដាក់​គម្រោង​​យក​កូន​ទី​២​​ឲ្យ​បាន​​​​​​​ឆាប់​២​ផងដែរ ដោយ​សារ​ចង់​បាន​កូន​ប្រុស​ម្នាក់​ទៀត ​​ក្នុង​ពេលដែល​​​ស្វាមីនិង​គ្រួសារ​ស្វាមី​ក៏​​​​​ចង់​​ឲ្យ​បាន​​​ពរ​កូន​ប្រុស​​​​ស្នង​ត្រកូល​។ ​អ្នក​នាង​និយាយ​ថា៖ “​​​​​មួយ​រយៈ​ហ្នឹង​ការងារ​សិល្បៈ​ណា​ដែល​ធ្វើ​​ឲ្យ​​​​​​ប៉ះ​ពាល់​ដល់​​ទំនាក់​ទំនង​ប្ដី​ប្រពន្ធខ្ញុំ គឺ​​អត់​ទទួល​ទេ ពិសេស​ការងារ​ចុះ​ខេត្ត​​ដាច់​យប់ ​ ព្រោះខ្ញុំ​ត្រូវ​ការ​ទុក​ពេល​មើល​​ថែ​កូននិង​​​​​​មាន​ពេល​​នៅ​ជា​មួយ​​គាត់ ​ហើយ​​តាម​គម្រោង​ពួក​ខ្ញុំ​នឹង​យក​កូន​ទី​​​២​​ឲ្យ​បាន​ឆាប់ គឺ​​​​មិន​​ឲ្យ​​ហួស​​​២​ឆ្នាំ​​​​ទៀតទេ ដោយ​សារ​​​កូន​ទី​​​១​របស់​ខ្ញុំក៏​​ធំ​ដែរ​ហើយ​!”។ នេះ​ជា​ការ​អះ​អាង​​ដែល​ធ្វើ​​ឲ្យ​​​មហាជន​មាន​ទំនុក​ចិត្ត​​កាន់​តែ​ខ្លាំង​ទៅ​លើ​​ស្នេហា​របស់​នាង ​បើ​ទោះ​ជា​គូ​ស្នេហ៍​​របស់​​​តារា​សិល្បៈកាន់​តែ​ច្រើន ​រួម​មាន​​អ្នក​នាងម៉ៅ ស៊ីណាត អ្នក​នាង​ម៉េង កែវពេជ្ជតា ​​អ្នក​នាង​ចាន់ តារាទី ​អ្នក​នាង​​​យ៉ាន លីនដា ​​អ្នក​នាង​ចន ច័ន្ទ​លក្ខិណា ​អ្នក​នាង​ គង់ សុជាតិ និង​​​​​គូ​ស្នេហ៍​តារា​សិល្បៈ​ជា​ច្រើន ​សុទ្ធ​តែ​ផ្ដល់​គំរូ​បែក​បាក់​​​ ធ្វើ​​ឲ្យ​មាន​ការ​វាយ​តម្លៃ​ទៅ​លើ​​ស្នេហា​​​​របស់​អ្នក​សិល្បៈ​។ ​​​​​​​សុខ សោម៉ាវត្តី និយាយ​ថាស្នេ​ហា​របស់​​​នាង​នឹង​ល្អ​​​​មិន​ខុស​ពី​គូ​ស្នេហ៍​​អ្នក​សិល្បៈ​​​​​​ដែល​​មាន​សំណាង​​នោះ​ទេ ​​តួ​យ៉ាង​ដូច​ជា​គូ​ស្នេហ៍​របស់​អ្នក​នាង​យក់ ឋិត​រដ្ឋា និង​ឃុំ ប៉ុណ្ណាដែត​ជា​ដើម​៕ សរសេរមកកាន់លោក​ វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com             

[អានបន្ត]
ម៉ៅ ស៊ី​ណាត ឲ្យ​កូនទៅ​អាមេរិកតា​មប្ដី​ក្រោយ​លែង​គ្នា

ថ្ងៃអង្គារ ទី11 សីហា 2015, 07:56 AM

​ខុស​ពី​តារា​សិល្បៈការិនី​ភាគច្រើន ដែល​ក្រោយ​លែងលះ​រមែង​តោងទាម​យក​កូន ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន អ្នកនាង ម៉ៅ ស៊ី​ណាត បែរជា​បាន​ប្រគល់​កូនប្រុស​ឲ្យ​ប្ដី ដោយ​សូម្បី​តែ​លោក កា សាវុធ ជា​អតីត​ស្វាមី​មិនបាន​ប្ដឹង​យក​កូន​ទៅវិញ​។ អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល អ្នក​នាង​បាន​ទាំង​ជំរុញ​ឲ្យ​កូន​ចេញ​ទៅ​រស់នៅ​តាម​អតីត​ស្វាមី​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ពេល​ដ៏​ខ្លី​ថែមទៀត​ផង​។  ​តារាចម្រៀង​សំឡេង​ស្រដៀង ប៉ែន រ៉​ន វ័យ​៣៥​ឆ្នាំ​រូប​នេះ​និយាយថា ភាពចម្រូងចម្រាស់រ​វា​ង​អ្នកនាង និង​មេធាវី​លោក កា សាវុធ ជា​ស្វាមី បាន​កើតមានឡើង​ប្រមាណ​ពីរ​បី​ឆ្នាំ​មកហើយ ដោយ​គ្រាន់តែ​ស្ថានភាព​ប្រេះឆា​គឺ​ទើបតែ​កើត​ឡើង​ខ្លាំង ក្នុង​ពេល​បុន្មាន​ខែ​ចុង​ក្រោយ​។ អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា ដោយ​អ្នកនាង​ចុះចេញ​ពី​ផ្ទះ​វីឡា​ស្កឹមស្កៃ​ដែល​ធ្លាប់​រួម​រស់នៅ​ម្ដុំ​Camko City  កាលពី​ពេល​ថ្មីៗ​។ អ្នកនាង​ប្រាប់ថា កូនប្រុស​របស់​ខ្លួន​មិន​បាន​ចុះ​តាម​អ្នកនាង​នោះទេ  ដោយ​នៅ​បន្ត​រស់នៅ​ជាមួយ​លោក កា សាវុធ អតីត​ស្វាមី​ជាធម្មតា បើទោះជា​ស្វាមី​មិន​បាន​គំរាម​ប្ដឹង​យក​កូន​ផ្ដាច់មុខ​។​

[អានបន្ត]
ស្ងាត់​ៗ ​ខាត់​​​ សុឃីម ​មាន​​ទ្រព្យ​ជាង​​​១​លាន​ដុល្លារ

ថ្ងៃចន្ទ ទី10 សីហា 2015, 07:40 AM, (1)

ចាត់​ទុក​ជា​រឿង​ភ្ញាក់​ផ្អើល ដែល​​​​តារា​ចម្រៀង​ពោរពេញ​ដោយ​​​ជីវិត​កម្សត់ ​អ្នក​នាង ខាត់ សុឃីម ​​ត្រូវ​គេ​ដឹង​ថា​​​មាន​ទ្រព្យ​ផ្ទាល់​ខ្លួន​​​​​តម្លៃ​ជាង​​១​លាន​ដុល្លារ ដោយ​​មិន​ទាន់​រាប់​បញ្ចូល​ដើម​ទុន​​​​​​​​សម្អាង​ការនិង​ដី​​​ធ្លី​ដែល​បាន​ទិញ​ទុក​នៅ​​​ឯ​ស្រុកកំណើត​នោះ​ផង​។ ​យ៉ាង​ណា​ក៏​ដោយ​អ្នក​នាង​​ប្រាប់​ថាអ្វី​ដែល​មាន​ក្នុង​ដៃ​នេះ គឺ​​​​​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយសារតែ​​អ្នក​នាង​​​ត្រូវ​ការ​​​ពង្រីក​​ទ្រព្យ​​​​​​​ឲ្យ​កាន់តែ​ច្រើន​ជាង​នេះ​។ ផ្ទុយ​ពី​តារា​សិល្បៈ​ភាគ​ច្រើន​ដែល​មាន​ទម្លាប់​​សម្ញ៉ែងវីឡា​ស្កឹម​ស្កៃ​និង​រថយន្ត​​ទំនើប​​​​​​​​​១០ម្ភៃ​ម៉ឺន​ដុល្លារ អ្នក​នាង​​​​​ខាត់ សុឃីម នៅ​តែ​​​​រស់​យ៉ាង​សាមញ្ញ​​​​ក្នុងផ្ទះ​ល្វែង​ធម្មតា​ ដោយ​សូម្បី​តែ​រថយន្ត​ក៏​ជិះ​​​​​​ក្នុង​ត​ម្លៃ​​​ត្រឹម​​​​​៤​-៥​ម៉ឺន​ដុល្លារ​​ មិន​​សូវ​​​​លេង​​​​​​​តម្លៃ​ដូច​តារា​​​​​ក្នុង​ប្រទេស​ផ្សេង​ទៀតផងដែរ។ ប៉ុន្តែ​អ្វី​ដែល​​អ្នក​នាង​​​​​លើ​គេ គឺ​​​​​​​​​តម្លៃ​​អចលនទ្រព្យ​ដែលជា​កម្មសិទ្ធិ​​ដោយ​ផ្ទាល់​របស់​​អ្នក​នាង គឺ​មាន​​តម្លៃ​ដល់​​​​​ជាង​​​១​លាន​​ដុល្លារ​ហើយ​ មក​ទល់​នឹង​ពេល​នេះ។ តម្លៃ​ដែល​​បាន​ប្រកាស​ឡើង មិន​បាន​រាប់​បញ្ចូល​​​​​​​​​​​​​ទ្រព្យ​របស់​​​​ក្នុង​មុខជំនួញ​ ​​​​ រថយន្ត​​​​​​ទាំង​ទំនើបនិង​មិន​ទំនើប​ជា​ច្រើន​គ្រឿងនិង​​​របស់​មាន​តម្លៃ​ផ្សេង​ទៀត ​​​ដែល​មិន​មែន​​​​ជា​ផ្ទះនិង​ដី​នោះ​ផង​។ ​​​អ្វី​ដែល​សំខាន់​គឺ​​ទ្រព្យរបស់​​ទាំង​នេះ ​​​ មិន​​មាន​ការ​ផ្ចុង​ផ្ដើម​​ពី​បុគ្គល​ណា​ម្នាក់​ឡើយ ដោយ​​​សូម្បី​តែ​ពេល​​ពាក់ព័ន្ធ​ជា​មួយ​លោក​ចា រិទ្ធី ក៏​អ្នក​នាង​ប្រាប់​ថា ​មិន​បាន​ទទួលជំនួយ​ពី​បុរស​រូប​នេះ​​​​​​​​​​​​​​១០០%។ យ៉ាង​ណា​ក៏​ដោយ​​​អ្នក​នាង​​​​ប្រាប់ថា​លោក​ចា រិទ្ធី ​បាន​ជួយ​​ឲ្យ​អ្នក​​នាង​ល្បី​​ឈ្មោះ​ក្នុង​ពេល​ល្អូក​ល្អិន ​​​ដូច​ជា​​ឧស្សាហ៍​ហៅ​ឡើង​ឆាក ទើប​ធ្វើ​​ឲ្យ​អ្នក​នាង​ឡើង​កូដ ហើយ​ល្បី​​​មកដល់​​សព្វ​ថ្ងៃ​។ អ្នក​នាង​និយាយ​ថា៖ “​ខ្ញុំ​អត់​មាន​វីឡា​ ឬ​ឡាន​​រាប់សែន​ដុល្លារ​​អី​មែន ប៉ុន្តែ​ខ្ញុំ​និយាយ​ត្រឹម​តែ​ដីនិង​ផ្ទះ​របស់​ខ្ញុំ​​​ដែល​ខ្ញុំ​ទិញ​បាន​នៅ​ភ្នំពេញគឺ​​ជាង​​១លាន​ដុល្លារ​ហើយ ​​ហ្នឹង​អត់​​​​​​​​​មាន​រាប់​ដី​​រាយ​រយ​​ដែល​ខ្ញុំ​ទិញ​នៅ​ជាយ​ក្រុង ឬ​ទិញ​នៅ​​ស្រុក​(ភ្នំបាសិត) និងរបស់​របរ​​​​​​​បើកជំនួញ​អី​ទេ បើ​គិត​ទាំង​​អា​ហ្នឹង​ទៀត​ ​​​​​​​​​​ខ្ជិល​អួត​ម្មង​!”។ នៅ​ក្រុង​ភ្នំពេញ​អ្នក​នាង​មាន​​ផ្ទះ​​​ផ្ទាល់​ខ្លួន​​​៣​​កន្លែង ​ដោយ​​​មួយ​កន្លែង​ជា​ហាង​​​សម្អាង​ការ​នៅ​ម្ដុំ​​​​​​ផ្សារ​​​​ដេប៉ូ មួយ​កន្លែង​ជា​ផ្ទះ​រស់​នៅ​​ក្នុង​បុរី​​សាន់វ៉ា​​ស្ទឹង​មាន​ជ័យនិង​មួយ​កន្លែង​ទៀត ជា​​​ផ្ទះ​​​​​នៅ​​​​​ផ្លូវ​វ៉េង​​ស្រេង ​ដែល​អ្នក​នាង​បាន​សង់​ជា​បន្ទប់​ច្រើន​ជាន់ ហើយ​ជួល​​​ឲ្យ​​​ក្រុម​​កម្មករ​រោង​ចក្រនិង​មួយ​ផ្នែក​​​​​ធ្វើ​ជា​ឃ្លាំងទុក​ដាក់​​​​​ឥវ៉ាន់​សម្អាង​ការ​។ ​​​​​ត្រឹម​ផ្ទះ​ទាំង​​​៣​កន្លែង អ្នក​នាង​ប្រាប់​ថា​​​មាន​តម្លៃ​​​​​​​១​លាន​ដុល្លារ​គ្មាន​ខ្វះ​មួយ​សេន​នោះ​ទេ ​ ដោយ​ដី​​ដែល​អ្នក​នាង​ទិញ​បាន​​​​​មួយ​​​​កន្លែងទៀត​​នៅ​​តាម​បណ្ដោយ​ផ្លូវ​​​២៧១​ម្ដុំ​អូបែក​ក្អម​មួយ​​​ប្លង់ ក៏មាន​តម្លៃ​មិន​ក្រោម​​​​​​​២០​ទៅ​៣០​ម៉ឺន​ដុល្លារនោះ​ដែរ​​។ ​បច្ចុប្ប​ន្ន​អ្នក​នា​ងប្រកាស​លក់​ហាង​​នៅ​ផ្សារដេប៉ូ​តម្លៃ​​​៨០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ទើប​តែ​មាន​​​គេ​​ឲ្យ​ជាង​​៦០​ម៉ឺន​ដុល្លារប៉ុណ្ណោះ ទើប​មិន​ទាន់​ត្រូវ​​គ្នា​។ អ្នក​នាង​និយាយ​ថា៖ “​​​​​​​ឥឡូវ​ខ្ញុំ​ឧទាហរណ៍! ​រាល់​ថ្ងៃ​​​​​គ្រាន់​តែ​ហាង​ខ្ញុំ​នៅ​​ផ្សារ​ដេប៉ូ គេ​​ឲ្យ​​​ចូល​​​​​៧០​ម៉ឺន​ដុល្លារ​ហើយ ប៉ុន្តែ​​​​​​លើស​​ហ្នឹង​បាន​លក់ អញ្ចឹង​​​​បើ​​រាប់​​​​​​​​ផ្ទះ និង​​​ដី​​ផ្សេង​ទៀត​​ដែល​ខ្ញុំ​​តស៊ូ​ទិញ​បាន  ខ្ញុំ​ថា​​ចង់​​២​លាន​ដុល្លារ​ផង ព្រោះ​​កាល​យើង​ទិញវា​​​ថោក ដល់​ឥឡូវ​មិន​បាច់​លូក​ទេ គឺ​​មួយ​កន្លែង​ៗ​​មិន​ក្រោម​​​​២០​ទៅ​៣០​ម៉ឺន​ដុល្លារ​ទេ​!”។ ខាត់​ សុឃីម ​ប្រាប់​ថា​​តាំង​ពី​មាន​​ទីផ្សារ​សិល្បៈ​​ស្ទុះ​ឡើង​ អ្នក​នាង​មិន​មែន​ជា​តារា​ដែល​​​ចូល​​ចិត្ត​​ប្រើ​លុយ​កែ​សម្ផស្ស ឬ​​​​​​​​​ហ៊ឺហារ​នឹង​​​ការ​តុប​តែង​ខ្លួន​ហួស​ប្រមាណ​នោះ​ទេ។ អ្នក​នាង​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​នោះ​ទម្លាប់​​​​​ដូរ​ម៉ូដ​រថយន្ត ឬ​​​នៅ​វីឡា​អី​ហ្នឹង​គេ ​ក៏​​មិន​សូវ​នោះ​​ដែរ ទើប​អ្នក​នាង​​​​​អា​ច​មាន​លទ្ធភាព​ទិញ​​ពង្រីក​ផ្ទះ​​​​​ និង​ដី​​បាន​ច្រើន ដែល​​​​​​​​​​​​​​​​​ទិញ​បាន​តាំង​ពី​ធូរ​ថ្លៃ រហូត​​ដល់​ពេល​នេះ ​ឡើង​កប់​​ពពក។ អ្នក​នាង​​ពោល​ថា៖ “ខ្ញុំ​និយាយ​ត្រង់​​រាល់​ពេល​ខ្ញុំ​ទិញ​ផ្ទះ ទិញ​ដី​អី​បាន​ម្ដង​ៗ គឺ​អត់ដែល​មាន​លុយ​គ្រប់​ទេ ​​គឺ​​​​ខ្ចី​ធនាគារ​ ហើយ​​​ខំ​ច្រៀង​ និង​​​ដើរ​សម្អាង​​សង​គេ ​​ហើយ​ក៏​មិន​មែនទិញ​ម្ដង​​​ទាំង​ដុល​អី​ដែរ ជាក់ស្ដែង​ដូច​ហាង​នៅ​ផ្សារ​ដេប៉ូ​​ហ្នឹង​អញ្ចឹង​ ពី​ដំបូង​ជួល​គាត់​ទេ ប៉ុន្តែ​ក្រោយ​មក​គាត់​អាណិត​​​ក៏​លក់​ជំពាក់​​ឲ្យ​​ប៉ុន្មាន​ម៉ឺន ហើយ​​​​​​​​​​​​​ក្រោយ​ៗ​មក​ ក៏​សុំ​ទិញ​​​ផ្ទះ​អ្នក​លើ ​ទម្លុះ​​​​​​បាន​​​​២​ល្វែង​ទៀត ​​​​​​​ហើយ​​ហាង​ហ្នឹង​​ចំ​ប្លង់​ផង ទើប​ខ្ញុំ​កាត់​​​៨០ម៉ឺន​(ដុល្លារ) ដែល​អាច​​​​​​រង្វង់​​​ជាង​​៧០ម៉ឺន​(ដុល្លារ) អី​ត្រូវ​គ្នា​ហើយ​!”។ ​ទាក់​ទង​គម្រោង​លក់​​ហាង​នៅ​ម្ដុំ​ផ្សារ​ដេប៉ូ​ ​អ្នក​នាង​ប្រាប់​ថា ​​​ដើម្បី​​​​យក​លុយ​មក​ទិញ​​ដី​​នៅ​​​​​​​ខាង​ក្រោយ​ដែល​អ្នក​នាង​ទិញ​បាន​នៅ​​​​​​​ម្ដុំ​អូរបែក​ក្អម ហើយ​​​​​​សង់​​ហាង​ជា​​ហាង​ជាន់​ជ្រាន់ ​​​នៅ​តាម​បណ្ដោយ​ផ្លូវ​​​២៧១។ ប៉ុន្តែមក​ពី​​ហាង​ដែល​បាន​ប្រកាស​លក់​​​៨០ម៉ឺន​ដុល្លារមិន​ទាន់​​ត្រូវ​គ្នា ទើប​គម្រោង​ទាំង​មូល​នៅ​ត្រឹង​។ ខាត់ សុឃីម និយាយ​ថា៖ “​រាល់​ថ្ងៃ​ហ្នឹង​​​​ដី​ដែល​ខ្ញុំទិញ​បាន​នៅ​​អូរបែក​ក្អម​​វា​ជាប់​ផ្លូវ​ធំ​ហើយ ប៉ុន្តែ​​​​​វា​​​មិន​សូវ​ធំ ទើប​ខ្ញុំ​​​​​​​ត្រូវ​តែ​លក់​ហាង​នៅ​ផ្សារ​ដេប៉ូ យក​មក​ទិញ​ដី​​​នៅ​ខាង​ក្រោយ​ដី​ខ្ញុំ​​​​​ដើម្បី​​​ធ្វើ​​ហាង​​​​​​​ធំ​ដុំ​ម្មង ​​ហើយ​ទាល់​តែ​ទិញ​ដី​ហ្នឹង​បាន​ទើប​ខ្ញុំ​សង់​ហាង ព្រោះ​​ដី​ហ្នឹង​​​​២០គុណ​៣០(ម៉ែត្រ) ចង់​ធ្វើ​អី​ក៏​ស្រួល​ដែរ​​ ​​​​កុំ​អី​ខ្ញុំ​អត់លក់​ហាង​នៅ​​ផ្សារ​ដេប៉ូ​ទេ ទោះ​គេ​​ឲ្យ​ប៉ុន្មាន​ក៏​ដោយ​!”។ ​អ្នក​នាង​បន្ត​ថា​ដី​ដែល​​អ្នក​នាង​​គ្រោង​ទិញ​ភ្ជាប់​នោះ​ មាន​តម្លៃ​​រង្វង់​​​៣០​ម៉ឺន​ដុល្លារ ទើប​បណ្ដា​ល​ឲ្យ​អ្នក​នាង​នៅ​ត្រឹងនិង​មិន​ទាន់​កម្រើក​​​សូម្បី​តែ​រឿង​ត​ថ្លៃ ​ដោយ​​សារ​តែ​​​​​​​​​ហាង​លក់​មិន​ចេញ​ហើយ​គ្មាន​លុយ​​​​​​​​​​​ក្នុង​ដៃ​។ អ្នក​នាង​បដិ​សេធ​​បង្ហើប​ឲ្យ​ដឹង​​លម្អិត​ពី​ទីតាំង​ដី​​​នៅ​តាម​បណ្ដោយ​​ផ្លូវ​​២៧១​​​​​នោះ ​ដើម្បី​​កុំ​ឲ្យ​​​ម្ចាស់ដី​ដែល​ស្ថិត​នៅ​ខាង​ក្រោយ​​​ដំឡើង​ថ្លៃ ​ក្នុង​ពេល​ដឹង​ថា​អ្នក​នាង​មាន​បំណង​ចង់​​ទៅ​សាង​សង់​ហាង​នៅ​ទី​នោះ​។ អ្នក​នាង​និយាយ​ថា៖ “​កា​រ​ពិត​​ដី​ហ្នឹង​អត់​ពិបាក​រក​ទេ ព្រោះ​វា​នៅ​លើ​​ផ្លូវ​​២៧១ម្ដុំ​អូរបែក​ក្អម​ម្មង ប៉ុន្តែ​មក​ពី​ខ្ញុំ​អត់​ឲ្យ​ម្ចាស់​ដី​ខាង​ក្រោយ​​ដឹង​ថា​ខ្ញុំ​​ចង់ធ្វើ​ហាង​នៅ​ហ្នឹងទេ ហើយ​កំពុង​​ឲ្យ​គេ​​ស៊ើ​ប​ទិញ​ដី​គាត់ ទើប​ខ្ញុំ​​​​​​អត់​ទាន់​​ចង់​ផ្អើល!”។ ការ​លាត​ត្រដាង​របស់​​អ្នក​នាង ធ្វើ​​​​ឲ្យ​មនុស្ស​ភាគ​ច្រើន​ភ្ញាក់​​ព្រឺត ដោយ​សារតែ​អ្នក​នាង​​គឺ​ជា​តារា​សិល្បៈ ​ហើយ​​ត្រូវ​គេ​​ដឹង​យូរ​មក​ហើយ ថា​មិន​​ធ្លាប់​​​ទទួលជំនួស​ផ្ទះ​ឬ​ដី​ពី​បុរស​ណា​ម្នាក់​។ អ្នក​នាង​ពោល​ថាអ្វីដែល​បាន​កើត​ឡើង​មិន​មែន​​​​កើត​ចេញ​​​ដោយ​ឯង​ៗទេ ពោល​គឺ​មក​ពី​អ្នក​នាងពូកែ​​​ខាង​លើកនេះ​ដាក់​នោះ ទាំង​​​​ការរក​ចំណូល​ពីសិល្បៈ  និង​មុខ​ជំនួញ ទើប​​បាន​​​សល់ទ្រព្យ​​ទាំង​អស់​ហ្នឹង៕   សរសេរមកកាន់លោក​ វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com             

[អានបន្ត]
ភាពយន្ត​ខ្មែរ​-​ហ្វីលីពីន​រឿង «​សង្គ្រាម​បងប្អូន​» ប្រើ​៣​ភាសា ពិបាក​សម្រាប់​តារា​ខ្មែរ​

ថ្ងៃសៅរ៍ ទី8 សីហា 2015, 09:39 AM

​ភាពយន្ត​រឿង «​សង្គ្រាម​បងប្អូន​» ដែល​ត្រូវ​គេ​ដឹង​យូរ​មក​ហើយ​ថា ជា​ខ្សែភាពយន្ត​ខ្មែរ និង​ហ្វីលីពីន​សម្ដែង​រួម​គ្នា​ត្រូវ​បាន​ដាក់​សម្ពោធ​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​នៅ​ក្នុង​រឿង​នេះ សាច់​រឿង​ទាំងមូល​និយាយ​៣​ភាសា​ប្រើប្រាស់​សំឡេង​តួ​សម្ដែង​ផ្ទាល់ មិន​មាន​បញ្ចូល​សំឡេង​បកប្រែ​នោះឡើយ​។ ភាគី​តារា​សម្ដែង​ខ្មែរ​បាន​បង្ហាញ​ពី​ការ លំបាក និង​ចំណុច​ខ្វះខាត​ក្នុង​ការសម្ដែង​ដែល​ត្រូវ​និយាយ​ភាសាបរទេស​។​ ​ចាងហ្វាង​ផលិតកម្ម​ភូមិ​ពេជ្រ និង​ជា​អ្នកសម្របសម្រួល​ការដឹក​នាំ​ក្នុង​រឿង​របស់​ភាគី​កម្ពុជា លោក ដើង ពុទ្ធ​ពណ៌ បាន​អះអាង​ថា នៅក្នុង​រឿង «​សង្គ្រាម​បងប្អូន​» គឺ​តម្រូវ​ឲ្យ​តួអង្គ​ទាំងអស់​ប្រើ​សំឡេង​ផ្ទាល់ និង​និយាយ​៣​ភាសា​រួមគ្នា​គឺ​ភាសា​ខ្មែរ ហ្វីលីពីន និង​អង់គ្លេស​បញ្ចូល​គ្នា​។ លោក​ថា ខ្សែ​រឿងនេះ​មិន​តម្រូវឲ្យ​មាន​ការបក​ប្រែ​នោះទេ ដោយ​គ្រាន់តែ​ពេល​និយាយ​ហ្វីលីពីន និង​និយាយ​ភាសា​ខ្មែរ គឺ​ប្រើ​អក្សរ​បកប្រែ​(subtitle)​ជា​ភាសា​អង់គ្លេស​នៅលើ​អេក្រង់​។​

[អានបន្ត]
ថៅកែវង់​​ល្ខោនខេត្ត​តា​កែវ​ «​ភី ​សុគន្ធី​» បើក​ផលិតកម្ម​ថតកុន

ថ្ងៃព្រហស្បតិ៍ ទី6 សីហា 2015, 08:58 AM, (2)

​បន្ថែម​ពីលើ​ជោគជ័យ​ក្នុង​វង់​ល្ខោន និង​ភាពល្បីល្បាញ​ពី​ការសម្ដែង​ល្ខោនបាសាក់​ជាមួយ​ក្រុម​ពែ​កមី នៅ​CTN និង My TV  អ្នកស្រី សួង ធី ដែល​ជា​តួឯកល្ខោន និង​ជា​ថៅកែ​វង់​ល្ខោន​នៅ​​ខេត្តតាកែវ «​ភី សុគន្ធី​» បាន​បើក​ផលិតកម្ម​ភាពយន្ត​គួរឲ្យភ្ញាក់ផ្អើល ដោយ​ទើបនឹង​បាន​ក្រុង​ពាលី​ថត​រឿង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា​។ នេះ​ជា​ជំហាន​គួរឲ្យ​សរសើរ ដែល​តារា​សិល្បៈ​ជើងចាស់​បែប​បុរណ​ក្នុង​ទម្រង់​ល្ខោនបាសាក់ និង​យីកេ​ពិបាក​ធ្វើ​បាន​។  ​អ្នកស្រី សួង ធី ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​តួល្ខោន​ល្បី​ឈ្មោះ​ក្នុង​វង់​ល្ខោន​ខេត្តតាកែវ ពិសេស​បន្ទាប់ពី​ឧស្សាហ៍​បង្ហាញមុខ​នៅ​My TV និង​CTN  មានប្រសាសន៍ថា អ្នកស្រីនិង​ក្រុមការងារ​ទើប​នឹង​បានទទួល​សិទ្ធិ​បើក​ផលិតកម្ម «​ភី​សុគន្ធី​ភាពយន្ត​»​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​បាន​រត់​ច្បាប់ និង​រៀប​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​នា​ពេលកន្លងមក​។ អ្នកស្រី​អះអាងថា ផលិតកម្ម​ភាពយន្ត​នេះ​មិន​ត្រឹមតែ​បាន​បំពាក់​គ្រឿង​ឧបករណ៍​ថតកុន​ទំនើប​ទាន់សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អះអាង​ពី​ការរួម​កម្លាំង​ដោយ​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង និង​អ្នកបច្ចេកទេស​ឆ្នើម ជា​អ្នកជំនាញ​ភាពយន្ត​ផងដែរ​។​

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To