ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សាលាក្តីខ្មែរ​ក្រហម

ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 06:44 PM

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​ នៅក្នុងសេចក្តីប្រកាសព័ត៌មាន​មួយចេញផ្សាយនៅថ្ងៃចន្ទនេះ ​សាលាក្តីខ្មែរក្រហមបាន​ឲ្យ​​ដឹង​ថា​ការបំបែកសំណុំរឿងនេះ គឺដើម្បីធានាសិទ្ធិរបស់ជនត្រូវចោទចំពោះការកំណត់បទចោទប្រឆាំងនឹងរូបគាត់ដោយគ្មាន​ការពន្យារពេល។  សេចក្តីប្រកាស​បញ្ជាក់ថា៖ “ដោយពិចារណាដល់សេចក្តីជូនដំណឹងពីការបិទបញ្ចប់​កិ​ច្ចស៊ើបសួរប្រឆាំង អ៊ឹម ចែម ដែលបានចេញ​កាលពីថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ ២០១៥ ខណៈដែលការស៊ើបអង្កេតប្រឆាំងនឹងជនត្រូវចោទផ្សេងទៀត ក្នុងសំណុំរឿង០០៤កំពុងតែនៅបន្តនៅឡើយ សហចៅក្រមស៊ើបអង្កេត យល់ឃើញថាវាជាការត្រឹមត្រូវនិងដើម្បីផលប្រយោជន៍យុត្តិធម៌គឺត្រូវបំបែកជនត្រូវចោទអ៊ឹម ចែម ចេញពីសំណុំរឿង០០៤”។ សេចក្តីប្រកាសបញ្ជាក់​ថា៖ “ការនេះនឹងអនុញ្ញាតឱ្យនីតិវិធីប្រឆាំងនឹងអ៊ឹម ចែម ឈានដល់ការបិទបញ្ចប់ ខណៈដែលការស៊ើបអង្កេតនៅតែបន្តចំពោះផ្នែកដែលនៅសេសសល់ក្នុងសំណុំរឿង០០៤”។ លោកស្រី អ៊ឹម ចែម ត្រូវបាន​ចោទប្រកាន់ទាក់ទងនឹង​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ​ដែល​​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ដល់​ថ្ងៃ​ទី​៦ខែ​មករា ឆ្នាំ​១៩៧៩​។  នៅ​ក្នុង​សំណុំរឿង​០០៤​នេះ ជនត្រូវចោទពីរនាក់ទៀត​ក៏​កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ផងដែរ មាន​លោក អោ អាន និង​លោក យឹម ទិ​ត្យ​។ លោក អោ អាន ត្រូវបាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥។ ចំណែក លោក យឹម ទិ​ត្យ ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​នៅ​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥​។ អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា​ការស៊ើបអង្កេតលើជនត្រូវចោទពីររូបនេះ​​អាចនឹងត្រូវបញ្ចប់នៅ​ចុងឆ្នាំ​២០១៦។ លោក​បញ្ជាក់​ថា​ដូច្នេះសាលាក្តីសម្រេច​បំបែកសំណុំរឿងនេះ ដើម្បី​ឈានទៅដល់ដំណាក់កាលវាយតម្លៃលើ​​ភស្តុតាង​និង​ការ​ចេញដីកាដំណោះស្រាយ​មួយ​ថាតើ​ជន​ត្រូវលើកលែ​ង​ការចោទប្រកាន់ឬ​ចោទប្រកាន់និង​ឈានដល់ការជំនុំជម្រះក្តី។​ ទាក់ទងនឹងសំណុំរឿង០០៣ សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានសម្រេច​ដាក់​ឲ្យ​អ​តីត​កម្មាភិបាល​ខ្មែរ​ក្រហម​​​​ម្នាក់ទៀតគឺលោក មាស មុត ស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋ​ពាក់​ព័ន្ធ​បទ​ល្មើស​ជាច្រើនដែល​បាន​​ប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នកនាំពាក្យ​សាលាក្តីខ្មែរក្រហមបញ្ជាក់ថាសំណុំរឿង០០៣នឹងត្រូវបិទបញ្ចប់ការស៊ើបអង្កេត​នៅចុងឆ្នាំ​២០១៦៕​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
សាក្សីជំនាញថា​ខ្មែរ​ក្រហម​ប្រើឧបាយកលបោសសម្អាត​ខ្មែរ​ឥស្លាម​

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 10:59 AM

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មា​ន  បានអះអាងថាខ្មែរ​ក្រហមចាត់ទុក​ខ្មែរ​ឥស្លាម​ជាសត្រូវនិង​ព្យាយាម​បោសសម្អាត​ពួកគេ​ ដោយប្រើឧបាយកលឲ្យ​ខ្មែរ​ឥស្លាម​​​ត្រឡប់ទៅ​តំបន់ខ្លួនរស់នៅវិញនិងសម្លាប់មិនរើសមុខ។​ លោក អ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះ​ការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ក្នុងសវនាការ​នៅព្រឹកថ្ងៃ​ពុធ​នេះ​នេះ លោក​បាន​ថ្លែង​ថា​ក្នុ​ង​ឆ្នាំ​១៩៧៧និង​១៩៧៨ ជនជាតិ​ខ្មែរនិងខ្មែរឥស្លាម​បាន​​រស់នៅឡូក​ឡំគ្នា ដែលធ្វើ​ឲ្យ​ខ្មែរក្រហម​ពិបាក​កំណត់អត្តសញ្ញាណ។ លោក​បន្ត​ថា​​ខ្មែរក្រហមក៏​​បាន​ប្រើ”ឧបាយកល”មួយ​ដោយ​ប្រកាស​​​ឲ្យ​ខ្មែរឥស្លាម​ត្រឡប់ទៅរស់​នៅ​តំបន់របស់ខ្លួនវិញ ហើយ​ខ្មែរក្រហម​ក៏ចាប់ផ្តើម​សម្លាប់មិនរើសមុខនៅពេល​ពួកគេ​​ត្រ​​ឡប់ទៅតំបន់​ដែល​គេរស់នៅ។ ​លោក​បញ្ជាក់បន្ថែម​ថា​ខ្មែរក្រហមបាន​សម្លាប់​​ខ្មែរ​ឥស្លាមទាំងអស់ដោយ​មិន​រើសមុខ ដោយ​ពុំមាន​ស្រង់ឈ្មោះ។ ​ លោក​បញ្ជាក់​ថា៖ “​ខ្ញុំក៏នៅមានចម្ងល់​ ចម្ងល់មិនចេះចប់ ពួកគេលែង​ប្រតិបត្តិសាសនា លែងតតាំងហើយ…ហេតុអ្វីនៅតែយក​ទៅសម្លាប់មិនរើសមុខបែបនេះ”។ លោក​បន្ត​ថា​បើ​តាមការស្រាវជ្រាវរបស់​លោក ខ្មែរ​ឥស្លាម​ចន្លោះពី​៤០ទៅ​៥០ម៉ឺននាក់​​ត្រូវ​បានសម្លាប់នៅក្នុងសម័យខ្មែរក្រហម។ លោកបញ្ជាក់​ថា​ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរ​ឥស្លាម​នៅសល់មាន​ប្រមា​ណ២០ម៉ឺននាក់។ កាលពីម្សិលមិញ លោក អ៊ីសា អូស្មាន បាន​លើក​ឡើង​ថា​ខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​ លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។ លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”។ លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​ លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​  ​ គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
សាក្សីជំនាញ​ថា​ខ្មែរឥស្លាម​ព្យាយាមបះបោរប្រឆាំងខ្មែរក្រហម តែ​មិន​បានសម្រេច

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 01:53 PM

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន  បានអះអាងថាខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។ អ្នកជំនាញថាការបះបោរនោះមិនបានសម្រេចហើយត្រូវបានខ្មែរក្រហមសម្លាប់ដោយការបាញ់នឹងកាំភ្លើងធំ។ លោកអ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ ប្រធាន​អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃ​អង្គារនេះបានសាកសួររូបលោកពីការសិក្សាស្រាវ​ជ្រាវ​កន្លង​មក។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​ លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។ លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”។ លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​ លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​ បើតាមការសិក្សារបស់លោក ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរឥស្លាមនៅសល់មាន​ប្រមាណ២០ម៉ឺននាក់។ គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
មេធាវីការពារ ខៀវ សំផន ច្រានចោលការដាក់ទណ្ឌកម្មដោយសាលាដំបូង

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 10:05 AM

ក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន ប្រកាសច្រានចោលនូវសំណើនៃសាលាក្តីខ្មែរក្រហម ដែលសុំឲ្យ​ដាក់ទណ្ឌកម្មលើអ្វីដែលចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងចាត់ទុកថាជាការប្រព្រឹត្តិ ”កំហុសវិជ្ជាជីវៈ” របស់មេធាវីការពារអតីត​​ប្រមុខរដ្ឋរូបនោះ។ ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី២ខែកុម្ភៈនេះស្ថាប័នវិជ្ជាជីវៈនៃមេធាវីការពារក្តីលោក ខៀវ សំផន បានលើកឡើងថាពួកគេមិនបានធ្វើឲ្យរាំងស្ទះដល់​កិច្ច​ដំណើរការនីតិវិធី ហើយក៏មិនបាន​ប្រព្រឹត្តិកំហុស​​វិជ្ជាជីវៈនោះឡើយ។ សាលាក្តីខ្មែរក្រហមកាលពីខែសីហាឆ្នាំ២០១៤បានកាត់ទោសលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីជំនុំជម្រះរយៈពេល៣ឆ្នាំលើសំណុំរឿង០០២វគ្គ១ ហើយ​តុលាការកូនកាត់​នេះបានបន្តសំណុំរឿងដដែលនេះវគ្គ២ទៀត។ ប៉ុន្តែក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន បានបដិសេធ​មិនចូល​រួម​សវនាការវគ្គ២នេះទេដោយសំអាងថាពួកគេកំពុងតាក់តែង​សារណាបណ្តឹងសារទុក្ខប្រឆាំង​នឹង​ការ​កាត់​ទោសកន្លងមកនេះ។ មកដល់ថ្ងៃទី១៩​ខែធ្នូឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងបានចេញ​សេចក្តី​សម្រេច​ចាត់​ទុក​ការ​មិន​ចូល​រួមសវនាការរបស់ក្រុម​មេធាវីក្តីលោក ខៀវ សំផន ដែលមានលោកស្រី Anta GUISSÉ  និងលោក គង់ សំអុន នោះថា”មានចេតនាបង្ករការរាំងស្ទះយ៉ាងខ្លាំងដល់ដំណើរការនីតិវិធី” ដោយ​សាលាក្តី​តម្រូវឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្មលើ​ក្រុមមេធាវីទាំងនោះ។ សាលាក្តីកូនកាត់មួយនេះបានស្នើឲ្យកាត់​ប្រាក់​កម្រៃដល់មេធាវីទាំងនោះ ហើយបញ្ជូនកំហុសពួកគេទៅ​កាន់​អង្គភាពមានសមត្ថកិច្ចនិង​បង្គាប់ឲ្យមានការតែងតាំងមេធាវីប្រចាំដើម្បីត្រៀមដំណើរការនីតិវិធី។ ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីការពារក្តីលោក ខៀវ សំផន បានអះអាងថាទាំងគណៈមេធាវីកម្ពុជានិងក្រុម​ប្រឹក្សាគណៈមេធាវីក្រុងប៉ារីសបានវាយតម្លៃថាលោក គង់ សំអុន និង​លោកស្រី Anta GUISSÉ ​មិនបាន​ប្រព្រឹត្តិខុសវិជ្ជាជីវៈណាមួយឡើយ។ ដោយយោងតាមសេចក្តីសម្រេចរបស់គណៈមេធាវីទាំងពីរនេះក្រុមមេធាវីការពារក្តីលោក ខៀវ សំផន បានចាត់ទុកចៅក្រមអង្គជំនុំជម្រះសាលាដំបូងថា “មិនយល់សោះពីតួនាទី កាតព្វកិច្ច និង​ការងារ​របស់​មេធាវីការពារក្តី”។ VOD មិនអាចទាក់ទងលោក នេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមដើម្បីបញ្ជាក់បន្ថែមពីបញ្ហានេះបាននៅឡើយទេ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com

[អានបន្ត]
ប្តីប្រពន្ធ​​ចំណាស់៧គូដែលខ្មែរ​ក្រហម​ផ្សំផ្គុំ​ ​រៀប​ការ​ជាថ្មី​តាម​ប្រពៃណីខ្មែរ

ថ្ងៃសុក្រ ទី29 មករា 2016, 11:16 AM

អង្គការ​ចំនួន​ពីរ​ដែល​ធ្វើ​ការ​លើ​ការ​ចងក្រងប្រ​វត្តិសាស្រ្តខ្មែរ​ក្រ​ហមបានសហការគ្នា​រៀប​ចំពីធី​មង្គល​​ការឡើងវិញសម្រាប់​គូស្វាមីភរិយា​ចំនួន​៧​គូដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​អង្គការ​របស់​ខ្មែរ​ក្រហម​​ផ្គូផ្គងឲ្យ​​ក្លាយជា​ប្តី​ប្រពន្ធ ចន្លោះឆ្នាំ​១៩៧៥ដល់​១៩៧៩​។ អង្គការ​ចិត្ត​សង្គមនិង​អន្តរវប្បធម៌(TPO)និង​អង្គការយុវសន្តិភាព(YFP) នៅ​ថ្ងៃសុក្រ​នេះ បានរៀប​ចំពីមង្គលការ​ឲ្យពួកគាត់​ឡើង​វិញ​បន្ទាប់ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំអស់​រយៈពេល​៣៧​ឆ្នាំ ហើយ​ពិធី​នេះ​ត្រូវបាន​រៀប​ចំឡើង​នៅ​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។ នេះបើ​តាមសេចក្តី​ប្រ​កាសព័ត៌​មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៨ ខែមករា។ សេចក្តី​ប្រ​កាសព័ត៌​មាន​ឲ្យ​ដឹង​ទៀត​ថា ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រួមចំណែក​ផ្សះ​ផ្សាផ្លូវ​​ចិត្តនិង​ផ្តល់​តម្លៃ​ដល់​​គូ​ស្វាមី​ភរិយា​ទាំងនោះ​ឲ្យ​ស្រប​តាម​ប្រ​ពៃ​ណីខ្មែរ​ឡើង​វិញ។ សេចក្តី​ប្រ​កាសព័ត៌មាន​ដដែល​បន្ត​ថា គូស្វាមី​ភរិយា​ទាំង​៧​គូ​នេះត្រូវ​បាន​អង្គការ​ក្នុង​របបខ្មែរ​ក្រ​ហម​រៀប​ចំឲ្យក្លាយ​​ជាប្តីប្រពន្ធដោយ​មិន​មាន​ការ​ដឹងឮ​ពី​សាច់ញាតិ​ឬ​ឪពុក​ម្តាយនោះទេ។ មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់អង្គការ​យុវសន្តិភាព លោក មៀច ពុទ្ធា មាន​ប្រ​សាសន៍​ថាកម្មវិធី​មង្គលការ​នេះ​ធ្លាប់​បាន​រៀបចំម្តង​រួចមក​ហើយ​កាលពី​ឆ្នាំ២០១៥នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ងដូច​គ្នានិង​មាន​គូស្វាមី​ភរិយា​ចំនួន​៥គូបាន​ចូល​រួម​នៅ​ពេលនោះ។ លោក​បន្ត​ថាក្នុងពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ មាន​កម្ម​វីធី​ធំៗចំនួន​បីគឺ​ពិធី​ហែជំនួន ពិធី​កាត់​សក់និង​ពិធី​សំពះ​ផ្ទឹម​ចង​ដៃ​។ លោក​ឲ្យ​ដឹងថាគូស្វាមី​ភរិយាទាំង​៧គូ​នេះ នឹង​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នេះ​ផងដែរ។ លោក​មានប្រសាសន៍​ថា៖ “គាត់​មាន​ការ​តូច​ចិត្ត​ត្រង់ការ​រៀបការ​នៅ​ក្នុង​សម័យខ្មែរ​ក្រហម​ហ្នឹង​ គាត់អត់មាន​ការ​រៀបការ​ដូចប្រពៃ​ណី​ខ្មែរ​ទេ គ្រាន់​តែស្លៀ​ក​ពាក់​អាវខ្មៅ ការហៅគូៗ​អ៊ីចឹងទៅឡើង​ប្តេជ្ញា​ចិត្តហើយ​ឥឡូវ​ហ្នឹង​គាត់ចង់បាន​ទាក់ទងទៅនឹងតាម​ប្រ​ពៃណីខ្មែរ។ អ៊ីចឹង​ហើយ​គណៈកម្មការកេរតំណែល​នៃការ​ចងចាំនៅភូមិ​ថ្មកែវហ្នឹងគាត់ក៏បាន​ស្នើ​ថវិកាពី​អង្គការ​យើង​ខ្ញុំ​ហ្នឹង​រៀប​ចំកម្មវិធីហ្នឹង”។ ​​ បើ​តាម​លោក មៀវ ពុទ្ធា ថវិកាសម្រាប់​ចំណាយ​ក្នុង​កម្មវិធី​នេះបាន​ការ​ឧបត្ថម្ភ​ពី​អង្គការUSAIDនិងមាន​ចំនួន​ថវិកាដែល​ត្រូវ​ចំណាយ​ជាង​១ពាន់​ដុល្លារ។ បើតាមអ្នករៀបចំកម្មវិធី ប្តីប្រពន្ធ​ទាំង៧គូនេះមានចាប់ពី​៥៥ឆ្នាំឡើង។​ គួរបញ្ជាក់​ថា​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការកម្ពុជាឬតុលាការ​ខ្មែរ​ក្រហមកំពុង​ដំណើរការ​ជំនុំជម្រះសំណុំរឿង​០០២/២ ដែល​មាន​ជនជាប់​ចោទ នួន ជា  និង​ខៀវ សំផន ក្រោម​បទ​ចោទមួយ​ចំនួន​ទាក់​ទង​នឹង​អំពើ​ប្រ​ល័យ​ពូជសាសន៍​លើជន​ជាតិ​ចាមនិង​វៀតណាម ការ​បោសសម្អាតផ្ទៃ​ក្នុង និងរួម​មាន​ការ​បង្ខំឲ្យ​រៀប​អាពាហ៍ពិពាហ៍ និង​ការ​រំលោភ​សេពសន្ថវៈនៅ​ទូ​ទាំង​ប្រ​ទេស​ជាដើម។ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត្រ ភក្រ្តា មាន​ប្រសាសន៍ថាក្នុង​សំណុំ​រឿង​០០២ រួម​ទាំងវគ្គ១ និងវគ្គ២ មាន​អ្នក​ដាក់​ពាក្យ​ជាភាគី​ដើមបណ្តឹង​រដ្ឋ​ប្បវេណី​ចំនួន​៣៨៦៧​នាក់ ដែលក្នុង​នោះ​មាន​មួយ​ចំនួន​ជាដើមបណ្តឹង​នៅ​ក្នុង​អង្គហេតុការ​បង្ខំឲ្យ​រៀប​អាពាហ៍ពិពាហ៍និង​ការ​រំលោភ​សេពសន្ថវៈ៕ ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សូម​សរសេរ​មក​កាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

[អានបន្ត]
អង្គជំនុំជម្រះ​សាលាក្តីខ្មែរក្រហម​បដិសេធសំណើកោះហៅ លោក ហ៊ុន សែន ធ្វើជា​សាក្សី

ថ្ងៃព្រហស្បតិ៍ ទី24 ធ្នូ 2015, 02:38 PM

ប្រធានអង្គជំនុំជម្រះ​នៃ​សាលាក្តីខ្មែរក្រហម លោក និល ណុន បានន​សម្រេច​ជំទាស់នឹង​ការ​កោះហៅ​លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន មកធ្វើជាសាក្សី ក្នុងសំណុំរឿង០០២/០២ តាមសំណើរបស់ជ​ន​ជាប់ចោទ លោក នួន ជា។​ ឯកសារដែលផ្តល់ដោយ​មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមហើយ​វីអូឌីទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ​បង្ហាញ​ថា​លោក​ នួន ជា បាន​ស្នើ​សុំឲ្យពន្លឿន​កោះហៅសាក្សីពីរនាក់​ដែល​មិនត្រូវបានបញ្ចេញឈ្មោះនិង​សុំឲ្យ​កោះហៅសាក្សី​បន្ថែម ក្នុង​នោះមានលោក ហ៊ុន សែន ​ឈ្មោះ​ សូ សឺម៉ិច​និង​ឈ្មោះ​ កា ដេវ។ បើ​តាម​ឯកសារ ការស្នើសុំសាក្សីទាំងនោះ​សម្រាប់ដំណើរការនីតិវិធី​សំ​ណុំរឿង០០២/០២ពាក់ព័ន្ធ​​នឹង​ការប្រព្រឹត្ត​ចំពោះ​ក្រុមគោលដៅ​ជាក់លាក់​ជនជាតិចាម។ បើតាមឯកសារនោះ សហព្រះរាជអាជ្ញា​អន្តរជាតិ​មិនបានជំទាស់ទៅនឹង​ការកោះហៅ​សាក្សីទាំងនេះទេ។ ចំណែក​សហព្រះរាជអាជ្ញាជាតិ​ជំទាស់​ទៅនឹង​ការកោះហៅ​សាក្សី​ក្នុងនោះមានលោក ហ៊ុន សែន ផងដែរ​។​ ឯកសារបញ្ជាក់ថា​អង្គជំនុំជម្រះបានសម្រេចមិនកោះហៅសាក្សី លោក ហ៊ុន សែន ​ឈ្មោះ​ សូ សឺម៉ិច​និង​ឈ្មោះ​ កា ដេវ។ កន្លងទៅ មេធាវីរបស់​ជនជាប់ចោទ លោក នួន ជា បាន​ស្នើ​ឲ្យ​អង្គជំនុំជម្រះនៃ​តុលាការ​ខ្មែរ​ក្រហម​ ទទួល​យក​ឯក​សារ​នៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស​ ក្រោមចំណង​ជើងថា​“រយៈពេល៣០ឆ្នាំនៃការកាន់តំ​ណែងរបស់ ហ៊ុន សែន” មកធ្វើជា​ភ័ស្តុតាង​សម្រាប់សំណុំរឿង០០២/០២ ដោយអះអាង​ថា​ជាភ័​ស្តុតាងមួយអាច​ដោះបន្ទុកការចោទប្រកាន់។​ បើ​តាមសំណើនោះ មេធាវីការពារក្តីបានបញ្ជាក់ថារបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស​បានពិពណ៌នាអំពីតួនាទី​របស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ជាមេបញ្ជាការខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ១៩៧០នៅក្នុងតំបន់នានាដែលឧកិ្រដ្ឋកម្មប្រឆាំងមនុស្សជាតិត្រូវបានប្រព្រឹត្តឡើងប្រឆាំងនឹងជនជាតិចាម។ បច្ចុប្បន្ននេះ អតីតមេដឹកនាំខ្មែរក្រហមពីរនាក់កំពុងស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះនៃសំណុំរឿង ០០​២​ គឺលោក​    នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា​និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ តុលាការ​បានរកឃើញថា​ពួកគេ​ទាំ​ងពី​រនាក់​មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុង​សំណុំរឿង០០២/០១ ហើយត្រូវបានផ្តន្ទាទោ​សដាក់ពន្ធនាគារអស់មួយជីវិត។ ចំណែក​សំណុំរឿង០០២/០២ផ្តោតទៅលើ​អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណា​ម(ដោយមិនរាប់បញ្ចូលនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តឡើងដោយកងទ័ពបដិវត្តន៍កម្ពុជា​នៅលើដែនដីវៀតណាមនោះឡើយ) ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិង​ការឃុំឃាំងនៅមន្ទីរឃុំខ្លួន​មួយចំនួន៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
​សហ​ចៅក្រម​អន្តរជាតិ ECCC បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​ប្រឆាំង​លោក​ស្រី អ៊ឺម ចែម​

ថ្ងៃអាទិត្យ ទី20 ធ្នូ 2015, 04:16 PM

​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​របស់​តុលាការ​ខ្មែរក្រហម​បានឲ្យដឹងថា ខ្លួន​បាន​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​សំណុំរឿង​០០៤ ប្រឆាំង​នឹង​បុគ្គល​ម្នាក់ ដែល​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម កាលពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​ តាម​លិខិត​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម​ចុះផ្សាយកាលពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ឲ្យដឹងថា សហ​ចៅក្រម​ស៊ើបអង្កេត​ជូនដំណឹង​ដល់​ភាគី​ទាំងអស់​ថា ខ្លួន​បានបិទ​កិច្ច​ស៊ើបសួរ​លើ​សំណុំរឿង លោកស្រី អ៊ឹម ចែម ទាក់ទង​នឹង​ឧក្រិដ្ឋកម្មដែល​សហ​ព្រះ​រាជអាជ្ញា អន្តរជាតិ​ចោទប្រកាន់ថា បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩​។ 

[អានបន្ត]
អតីតកម្មាភិបាលខ្មែរក្រហមម្នាក់ទៀតត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយចៅក្រមអន្តរជាតិ

ថ្ងៃចន្ទ ទី14 ធ្នូ 2015, 04:33 PM, (1)

សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានសម្រេច​ដាក់​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​​​ម្នាក់ទៀតគឺលោក មាស មុត ស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋ​ពាក់​ព័ន្ធ​បទ​ល្មើស​ជាច្រើនដែល​បាន​​ប្រព្រឹត្តនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥បាន​ឲ្យ​ដឹងថាលោក មាស មុត ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទឧក្រិដ្ឋពាក់ព័ន្ធមួយចំនួនដូចជា៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងនោះរួមមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យ​ទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌​ដទៃ​ទៀត។ អំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ការរំលោភ​លើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ក្នុងនោះរួមមានមនុស្សឃាតដោយចេតនា។ លោក មាស មុត អាយុ៧១ឆ្នាំជាអតីតមេបញ្ជាការកងពល១៦៤ទទួលបន្ទុកទាហាន​ជើង​ទឹក​នៅខេត្ត​ព្រះសីហនុនិងកំពតនៅ​ក្នុងទសវត្សរ៍១៩៧០។ លោក មាស មុត ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយរូបដែលជាជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់នៃសំណុំរឿង០០៣និង០០៤។ គិតមកដល់ពេលនេះសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហមបានដាក់​អតីត​កម្មា​​ភិ​បាលខ្មែរក្រហមថ្នាក់កណ្ដាល់ចំនួន៥រូបក្នុងសំណុំរឿង003-004ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដែលពួកគេត្រូវបានចោទក្នុងបទចោទប្រហាក់ប្រហែលគ្នា។  អតីតកម្មាភិបាលខ្មែរក្រហមទាំងនោះមានលោក ស៊ូ​មេដ លោក ឱ អាន លោកស្រី អឹម ចែម លោក យឹម ទីត្យ និងលោក មាស មុត។ ប៉ុន្តែលោក ស៊ូ មេដ បានស្លាប់កាលពីឆ្នាំ២០១២៕ សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
អតីត​មន្ត្រី​ជាន់​ខ្ពស់​ខ្មែរ​ក្រហមម្នាក់​ទៀត​ត្រូវ​សាលាក្តី​ខ្មែរ​ក្រហម​ចោទ​ប្រ​កាន់​ក្នុង​សំណុំរឿង០០៤

ថ្ងៃព្រហស្បតិ៍ ទី10 ធ្នូ 2015, 03:38 PM, (1)

សហចៅ​ក្រម​ស៊ើបអង្កេតអន្តរជាតិ​របស់​តុលាកា​រ​ខ្មែរ​ក្រ​ហម​បាន​ដាក់​អតីត​មេ​ដឹកនាំ​ក្នុង​របបខ្មែរ​ក្រ​ហម​ម្នាក់​ទៀតឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋ​ប្រ​ល័យ​ពូជសាសន៍  ឧក្រិដ្ឋ​កម្ម​ប្រ​ឆាំង​​មនុស្ស​ជាតិ និង​មនុស្ស​ឃាត​ដោយ​ចេតនាក្នុង​សំណុំ​រឿង​០០៤។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចេញ​ផ្សាញ​កាលពី​ថ្ងៃ​ទី​០៩ខែធ្នូឆ្នាំ​២០១៥សហចៅ​ក្រម​ស៊ើប​អង្កេត​របស់​ខ្លួនលោក Michael Bohlander បាន​ចោទ​ប្រកាន់​លោក យឹម ទិត្យ ទៅនឹង​អំពើ​ប្រ​ល័យ​ពូជសាសន៍​ខ្មែរ​ក្រោម។ លើស​ពី​នេះលោក Michael Bohlander បាន​ចោទ​ប្រ​កាន់​ តាទិត្យ ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រ​ឆាំង​មនុស្ស​ជាតិពី​អំពើ​មនុស្ស​ឃាត ការនិរទេស ការ​ឃុំ​ឃាំង ការ​ធ្វើទារុណកម្ម  ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខ្មែរ​ក្រោមនិង​ជន​ជាតិ​វៀតណាម និងអាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ជា​ដើម។ ជាងនេះ​ទៅទៀតសហចៅ​ក្រម​ស៊ើបអង្កេតអន្តរជាតិរូប​នេះ​ក៏​បាន​ចោទ​ប្រកាន់លោក យឹម ទិត្យ ពី​អំពើ​បំពារបំពានធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវឆ្នាំ១៩៤៩ដែល​ប្រ​ព្រឹត្តឡើង​ក្នុង​ផ្នែក​មួយ​នៃ​ជម្លោះប្រដាប់​អាវុធ​រវាង​របបក​កម្ពុជា​ប្រ​ជា​ធិបតេយ្យនិង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាមដែល​ក្នុង​នោះ​រួម​មានមនុស្ស​ឃាត​ដោយ​ចេតនានិង​ការ​និរទេសឬផ្លាស់​លំនៅ​ជន​ស៊ីវិល​ដោយ​ខុស​ច្បាប់។ លោក យឹម ទិត្យ ក៏​រង​ការ​ចោទ​ប្រ​កាន់ពី​ការ​រំលោភ​លើ​ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា​ឆ្នាំ​១៩៥៦ក្នុង​នោះ​រួម​មាន​មនុស្ស​ឃាត​ដោយ​ចេតនា។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល។​ បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍ដដែលឧក្រិដ្ឋ​កម្ម​ទាំង​នេះ​ប្រ​ព្រឹត្ត​នៅ​ខេត្ត​តាកែវរួម​មាន​មន្ទីរ​សន្តិសុខ​ក្រាំង​តាចាន់និងមន្តីរសន្តិសុខ​វត្ត​ប្រ​ធាតុជាដើម។ ដោយ​ឡែក​នៅខេត្ត​បាត់​ដំបងមាន​នៅ​មន្ទីរ​សន្តិ​សុខ​គាស់​ក្រ​ឡ អន្លង់វិល​ប្រែង និង​កន្លែង​ផ្សេងទៀត។ ចំណែក​នៅ​ពោ​ធិ៍​សាត់មាន​នៅ​មន្ទី​សន្តិសុខ​ភ្នំវាលនិង​មន្ទីរសន្តិសុខ​ស្វាយជ្រុំ​ជាដើម និង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​នៅមន្ទី​សន្តិសុខ​វត្ត​បន្ទាយ​នាង ទំនប់​ព្រៃរនាម ទំបន់​ត្រពាំងថ្ម និង​វត្ត​ព្រះ​នេត្រ​ព្រះ ព្រម​ជាមួយ​កន្លែង​ផ្សេងៗទៀត។ វី​អូ​ឌី (VOD) មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ចំពោះ​ករណីនេះពី​អ្នក​នាំពាក្យ​សាលាក្តីខ្មែរ​ក្រហមលោក នេត្រ ភក្រ្តា ​បាន​នោះ​ទេដោយ​ទូរស័ព្ទចូល​តែ​គ្មាន​អ្នក​ទទួល។ បើតាម​សេចក្តី​ថ្លែង​ការណ៍លោក យឹម ទិត្យ មាន​សិទ្ធិ​ចូល​ពិនិត្យ​សំណុំ​រឿងនិង​អាច​ចូល​រួម​កិច្ច​ស៊ើប​អង្កេត​នេះ​បានតាម​រយៈ​មេធាវី​របស់​លោក៕ សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

[អានបន្ត]
រដ្ឋា​ភិបាល​សម្រេច​បង្កើតមជ្ឈមណ្ឌល​តម្កល់​ឯកសារ​កាត់ក្តីរបស់​​តុលាការ​ខ្មែរ​ក្រហម

ថ្ងៃអង្គារ ទី8 ធ្នូ 2015, 04:40 PM

រដ្ឋា​ភិបាល​សម្រេច​ឲ្យបង្កើត​មជ្ឈមណ្ឌលតម្តល់ឯកសារច្បាប់​ពាក់​ព័ន្ធនឹង​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា ការកម្ពុជា ដើម្បី​លើកកម្ពស់និង​ថែរក្សា​កេរដំណែល​របស់ស្ថាប័នមួយនេះនិង​សម្រាប់​ជាកន្លែង​​សិក្សា​ស្រាវជ្រាវ​ពីការ​កាត់​ក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រ​ហម។​ អនុក្រឹត្យចុះ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​សម្រេច​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​ឯកសារនេះ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ទីស្តីការគណៈរដ្ឋ​មន្ត្រី ថ្នាក់​ស្មើ​នាយក​ដ្ឋាន។ បើ​តាម​អនុក្រឹត្យ​ដដែល មជ្ឈមណ្ឌល​នេះ មាន​តួនាទីជាកន្លែង​តម្កល់​ឯកសារ​ច្បាប់និង​ឯកសារពាក់​ព័ន្ធ​ផ្សេងៗទៀត​ដែល​បាន​មកពីតុលាការខ្មែរ​ក្រហមនិង​ជាកន្លែង​សម្រាប់​តម្កល់ឯកសារ​ដទៃ​ទៀត​ផង​ដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មជ្ឈមណ្ឌល​មួយ​នេះ ក៏​ត្រូវ​ដើរ​តួនាទី​ជាកន្លែង​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវជាតិនិង​អន្តរជាតិផ្នែក​គតិយុត្តនិង​យុត្តាធិការពាក់​ព័ន្ធនឹង​ការកាត់​សេចក្តី​អតីតមេដឹកនាំខ្មែរ​ក្រ​ហម។ មជ្ឈមជ្ឈមណ្ឌល​នេះក៏​មាន​ភារកិច្ច​រៀប​ចំគម្រោង​នានាដោយ​សហការជាមួយ​ដៃ​គូជាតិនិង​អន្តរជាតិ​ដើម្បី​កៀរគរថវិកា​សម្រាប់​លើក​កម្ពស់និង​ថែរក្សា​កេរ​ដំណែល​របស់​សាលា​ក្តី​ខ្មែរក្រ​ហម។ មជ្ឈមណ្ឌលមួយ​នេះ ក៏​មាន​នាទី​រៀប​ចំសិក្ខាសាលាបណ្តុះ​បណ្តាល​សាធារណជន​ឲ្យបាន​យល់​ដឹង​កាន់​តែច្បាស់​ពី​ដំណើរការ និង​​សមិទ្ធផល​របស់​សាលា​ក្តី​ខ្មែរ​ក្រហមផង​ដែរ។ នេះ​បើ​តាម​អនុក្រឹត្យ​ដដែល។ បើតាម​អនុក្រឹត្យ​ មជ្ឈមណ្ឌលនេះទទួល​ថវិកា​ពី​កញ្ចប់​ថវិកា​ជាតិក្នុង​គម្រោង​ថវិកា​របស់ទីស្តីការគណៈរដ្ឋ​មន្ត្រី។ អនុក្រឹត្យ​ដដែល​បន្ត​ថា មជ្ឈមណ្ឌលមួយ​នេះ​ ត្រូវ​មាន​ប្រ​ធាន​មួយ​រូប និង​អនុប្រ​ធានយ៉ាង​ច្រើន​៣ទៅ​៥​រូប។ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រម លោក នេត្រ ភក្រ្តា មាន​ប្រ​សាសន៍​ថា​មជ្ឈមណ្ឌលមួយ​នេះ​មិន​ទាន់​មាន​ឈ្មោះ​ផ្លូវ​ការនៅ​ឡើយ ប៉ុន្តែ​លោក​ថាមជ្ឈមណ្ឌលមាន​ឈ្មោះ​ព្រាង​ថាមជ្ឈមណ្ឌល​ឯកសារច្បាប់។ លោក​បន្ត​ថាមជ្ឈមណ្ឌលនេះ​មាន​ទី​តាំង​នៅ​ក្នុង​ខណ្ឌ​សែន​សុខនៅ​ក្នុង​អគារ​រួម​គ្នា​ជាមួយ​គណៈមេធាវីកម្ពុជា ដែល​លោក​ថាអគារ​នេះ​ជា​ជំនួយ​របស់​រដ្ឋា​ភិបាលជប៉ុន។ លោក​បន្ត​ថាមជ្ឈមណ្ឌលនេះ​នឹ​ងផ្ទុក​ឯកសារ​សំណុំ​រឿង​ សំណុំ​ឯកសារនិង​សេចក្តី​សម្រេច​ផ្សេងៗរបស់​តុលាការ ចាប់​តាំងពី​តុលាការ​នេះ​ចាប់​ផ្តើមធ្វើ​ការ​រហូត​ដល់​ពេល​បញ្ចប់​ដំណើ​រការ​របស់តុលាការ​ខ្មែរ​ក្រម។​ លោក​បន្ត​ថានៅ​សាលា​ក្តី​ខ្មែរ​ក្រម​នៅ​ពេល​នេះ​មាន​ឯកសារពាក់ព័ន្ធសំណុំ​រឿងនិង​ដំណើរការ​របស់តុលាការ ជាង១លាន​ទំព័រនិង​ឯកសារ​ភស្តុតាង​ផ្សេងៗទៀត​ជាច្រើន​លាន​ទំព័រ។ លោក​បន្ថែម​ថា៖ “​យើង​នឹង​អនុញ្ញាតិឲ្យ​មាន​ការ​ចូល​សិក្សាជ្រាវ​ពី​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ ដែល​ចង់​សិក្សា​ស្វែង​យល់ពី​ឧក្រិដ្ឋកម្ម ការ​ជំណុំ​ជម្រះ​ក្តីទៅលើឧក្រិដ្ឋកម្ម​ប្រ​ឆាំងនឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម​ប្រ​ល័យ​ពូជសាស្រ្តនិង​ការ​សម្រេច​ផ្សេងៗដែល​ពាក់ព័ន្ធ​សំណុំ​រឿង​សាលាក្តី​ខ្មែរ​ក្រ​ហម​”។ បើ​តាម​លោក​ នេត្រ ភក្រ្តា អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​ច្បាប់​អាចទៅ​សិក្សា​ស្រាវជ្រាវនៅ​មជ្ឈមណ្ឌល​តម្កល់ឯកសារច្បាប់​នេះ​បាន ហើយ​បើ​ចង់​សិក្សា​ពី​ប្រ​វត្តិសាស្រ្ត​ខ្មែរ​ក្រហម អ្នក​ស្រាវជ្រាវទាំងនោះ​អាចទៅ​ស្វែង​រក​នៅ​មជ្ឈមណ្ឌល​ឯកសារកម្ពុជា។ ប្រ​ធាន​មជ្ឈមណ្ឌល​ឯកសារកម្ពុជា លោក ឆាំង យុ ចាត់ទុក​ការ​បង្កើត​មជ្ឈមណ្ឌល​តម្កល់​ឯកសារនេះ​ថាជា​ការ​ល្អ ដែល​លោក​ថាអ្នក​សិក្សា​ស្រាវជ្រាវ​នឹងមាន​ភា​ព​ងាយ​ស្រួល​សម្រាប់​ការ​ស្រាវជ្រាវ​របស់ខ្លួននៅ​ពេល​មជ្ឈមណ្ឌលនេះ​ដំណើរការ។ លោក​បន្ថែម​ថា៖ “បាន​ន័យ​ថា​អាច​ថែរក្សា​ឲ្យ​អ្នក​ផ្សេង​សិក្សា​ស្រាវជ្រាវទោះ​បី​ជា​បច្ចុប្បន្នយើង​អាច​Digitize ដាក់នៅ​តាម​អ៊ីន​ធឺណែតបាន​ តែ​អ្នក​ខ្លះអាច​ចង់​ទៅ​សិសក្សា​ផ្ទាល់ អ៊ីចឹង​ខ្ញុំ​គិត​ថា​ត្រូវ​ការ​កន្លែង​ហើយ​ខ្ញុំ​គិត​ថា​នៅ​បណ្ណាសារដ្ឋាន​ជាតិនិង​បណ្ណាល័យ​ជាតិ​ក៏​ចង្អៀត​បន្តិច​ដែរ អ៊ីចឹង​យើង​ត្រូវ​ការ​កន្លែង...ហើយ​អាច​ឲ្យ​ប្រ​ជាជន​ចូល​សិក្សា​ស្រាវជ្រាវបានជាការល្អ”។ តុលាការខ្មែរក្រ​ហម​ចាប់​ផ្តើម​ដំណើ​ការ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០០៦។ តុលាការនេះ​ជំនុំជម្រះក្តី​​តែបុគ្គល​​ពីរជំពូក​​​ដែលត្រូវបាន​​ចោទប្រកាន់​ថា​មាន​ការ​ទទួល​​ខុសត្រូវ​​ចំពោះ​​ឧក្រិដ្ឋកម្ម​​ដែល​ត្រូវបាន​​ប្រព្រឹត្ត​នៅ​ ឲចន្លោះ​ថ្ងៃ ១៧ មេសា ១៩៧៥ និងថ្ងៃទី៦ មករា ១៩៧៩ ដែល​ក្នុង​នោះមានមេដឹកនាំ​ជាន់ខ្ពស់​​នៃ​​កម្ពុជា​​ប្រជាធិបតេយ្យនិងអ្នកដែល​​ត្រូវបាន​​ជឿជាក់ថា​​មានការ​​ទទួល​​ខុសត្រូវ​​ខ្ពស់បំផុត​​ចំពោះការ​​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​​លើច្បាប់ជាតិ​​និង​​ច្បាប់​អន្តរជាតិ។ កាលពី​ឆ្នាំ​ពី​២០១២ តុលាការនេះ​បាន​កាត់​ទុក​មេ​គុក​ទួល​ស្លែង កាំង ហ្គេច​អ៊ាវ ហៅ​ឌុច ឲ្យ​ជាប់ពន្ធនាគារមួយ​ជីវិតទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រ​ឆាំងនឹងមនុស្ស​ជាតិនិង​នៅ​ក្នុង​ឆ្នាំ​២០១៤ តុលាការនេះបានកាត់ទោស​ អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជាលោក នួន ជា និង​អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ​ ខៀវ សំផន ឲ្យ​ជាប់ពន្ធនាគារអស់​មួយ​ជីវិតទាក់ទង​នឹង​ឧក្រិដ្ឋកម្មប្រ​ឆាំង​មនុស្សជាតិ​ក្នុងសំណុំរឿង០០២ វគ្គ​១។ ​បច្ចុប្បន្ន តុលាការនេះ​កំពុង​ជំនុំជម្រះ​សំណុំ​រឿង០០២ វគ្គ​២ ដែល​មានជន​ជាប់ចោទ នួន ​ជា និង​ខៀវ​ សំផន ទាក់ទង​នឹង​អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាមនិង​ការបង្ខំ​ឲ្យ​រៀបការជាដើម។ តុលាការ​ក៏នឹង​បន្ត​សំណុំរឿង​០០៣និង​០០៤ផ្សេងទៀត។ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម​លើកឡើងថាមិនទាន់ដឹង​ថា​តើ​ការកាត់ក្តីនឹង​បញ្ចប់​នៅឆ្នាំណានោះទេ៕​ សូម​សរសេរ​មក​កាន់ លោក ទូច សុខា​តាម​រយៈ sokha@vodhotnews.com

[អានបន្ត]
Page: 1/10 12345678910

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To