ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

បញ្ហា​វិវាទដីធ្លី

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ប្រមូលផ្តុំ​គ្នា​លើ​ដី​ជម្លោះ​ប្រឆាំង​នឹង​ការចុះ​រើ​ផ្ទះ​អ្នកភូមិ​

ថ្ងៃសៅរ៍ ទី30 មករា 2016, 02:39 PM

​​សកម្មជន​ដីធ្លី​មួយចំនួននៅ​តំបន់​បឹងកក់ បាន​ប្រមូលផ្តុំ​គ្នាលើ​ដី​មាន​ជម្លោះ​មួយកន្លែងនៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​អ្នក​តវ៉ា​អះអាងថា ការប្រមូលផ្តុំ​នេះ ដើម្បី​រារាំងមិនឲ្យ​មាន​ការចុះរើ​ផ្ទះ​ពួកគេពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។​ ​កាលពី​ចុងឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ដាក់​កំហិតឲ្យ​ពលរដ្ឋ​៥​គ្រូ​សារ នៅ​ភូមិ​២២​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូច​រុះរើ​ចំណែក​ខ្លះនៃ​ផ្ទះ​របស់​ខ្លួន​ចេញ​វិញគិត​ត្រឹម​ថ្ងៃទី​៣០​ ខែ​មករា​នេះ ដោយ​សាលា​រាជធានី​ភ្នំពេញ​អះអាងថា ពលរដ្ឋ​ទាំង​នោះបាន​សង់រំលោភ​ចូល​ដី​រដ្ឋ។ លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់ថា បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ។​

[អានបន្ត]
សហគមន៍​នៅ​ខណ្ឌ​ជ្រោយចង្វារ​ស្នើឲ្យ​នាយករដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​

ថ្ងៃអាទិត្យ ទី24 មករា 2016, 01:50 PM

​ប្រជា​សហគមន៍​ចំនួន ៦​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​ដែល​អះអាង​ថា ​ត្រូវបាន​ក្រុមហ៊ុន OCIC បូមខ្សាច់​យក​ដី​របស់​ខ្លួន​ស្នើឲ្យ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការដោះស្រាយ​បញ្ហា ដីធ្លី​ជូន​ពួកគាត់​។​ ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​សហ​គ​មន៍​ទាំង ៦​ដែល​រស់​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ ៦A ក្នុងសង្កាត់ ​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​ នៅ​ព្រឹក​ថ្ងៃទី២៤ ខែ​មករា​នេះ ប្រជា​សហគមន៍​ដែល​ចូលរួម​ជាង ១០០​នាក់ បាន​ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដី​ លំនៅដ្ឋាន និង ដីស្រែ​ចម្ការ ដែល​ចោទថា ក្រុមហ៊ុន​ធ្វើ​ការអភិវឌ្ឍ​រំលោភ​យក​។​

[អានបន្ត]
​ប្រជា​សហគមន៍​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​ធ្វើ​ពិធី​រំ​ឭក​ការឈូសឆាយដី​របស់ខ្លួន​

ថ្ងៃសៅរ៍ ទី9 មករា 2016, 05:23 PM

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុកកំពង់ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំ​ បាន​នាំគ្នា​ធ្វើ​ពិធី​រំឭក​ដល់​ការឈូសឆាយដី​និង​ផ្ទះ​រយៈពេល​ជាង​៨​ឆ្នាំ​មកហើយ​មិនទាន់​មាន​ដំណោះស្រាយ​និង​សំណង​។​ បើ​តាម​ការ​ឲ្យដឹង​ពី​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុងភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សូ​ភី​ឲ្យដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មករា​នេះ​ប្រជាពលរដ្ឋ​ជាង​២០​នាក់​ដែល​ប៉ះពាល់​ដោយសារ​ការឈូសឆាយដី​តាំងពី​ឆ្នាំ​២០០៨​នោះ បាន​ជួបជុំគ្នា​ធ្វើ​ពិធី​បួងសួង​រំឭក​ចំពោះ​ការបាត់បង​ដី ផ្ទះ និង​ឧទ្ធិស​កុសល​ដល់​អ្នក​ដែល​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការតស៊ូ​ទាមទារ​ដីធ្លី​កន្លងមក​។​

[អានបន្ត]
​ពលរដ្ឋ​៣៨​គ្រួសារ​នៅ​ខេត្ដ​សៀមរាប​ដេក​តវ៉ា​នៅ​លើ​ដី​ជម្លោះ​ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​

ថ្ងៃអាទិត្យ ទី3 មករា 2016, 09:15 AM

​ប្រជាពលរដ្ឋ​ចំនួន​៣៨​គ្រួសារ​នៅ​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប នាំគ្នា​បោះជំរុំ​ដេក​តវ៉ា​នៅ​កន្លែង​ដី​មាន​ជម្លោះ  ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធ​ររក​ដំណោះស្រាយ​ឲ្យ​ពួកគាត់ ជុំវិញ​ករណី​វិវាទ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​អូសបន្លាយ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។​ ​ពលរដ្ឋ​អ្នក​តវ៉ា​ម្នាក់ លោក ហា​ត់ ហៃ បានឲ្យ​VOD​ដឹងថា ក្រុម​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​បោះជំរុំ​នៅលើ​ដី​មាន​ជម្លោះ​នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី តាំងពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ មក  ដោយសារ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លងមក​ថ្មីៗ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយដី​មាន​ជម្លោះ​នោះ ដោយ​ទាំង​មិន​ទាន់​ដោះស្រាយ​ឲ្យ​ពួកលោក​។ លោក​ថា ក្រុម​ប្រជាពលរដ្ឋ​នឹង​បន្ត​ដេក​លើ​ដី​មាន​ជម្លោះ​នោះ​ទៀត លុះត្រា​មាន​ដំណោះស្រាយ​។​

[អានបន្ត]
អ្នកមានជម្លោះដីធ្លីពីរស្រុកនៅខេត្តកំពង់ស្ពឺនឹងតវ៉ាទាមទារយកដីពីក្រុមហ៊ុន លី យ៉ុងផាត់វិញ

ថ្ងៃអាទិត្យ ទី13 ធ្នូ 2015, 05:03 PM

​សកម្មជន​ដីធ្លី​មួយ​រូប​អះអាងថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះអ្នករងគ្រោះ​រឿង​ដីធ្លីមកពី​២​ស្រុក នៅ​ខេត្ត​កំពង់ស្ពឺ នឹង​ប្រមូលផ្តុំ​គ្នា តវ៉ា​មុខ​សាលា​ស្រុក​ឱ​រ៉ាល់ ជំរុញ​ឲ្យអាជ្ញាធរពន្លឿន​វិធានការកាត់​ដី​ពី​ក្រុមហ៊ុនឲ្យ​ពួកគេ​ជិត​១០០០​គ្រួសារ​វិញ តាម​កិច្ច​អន្តរាគមន៍របស់​ប្រធានរដ្ឋសភា​។​ ​លោក​ព្រុំ សុ​ទ្ធី ដែល​អះអាង​ថា ជា​តំណាង​អ្នកភូមិបាន​ប្រាប់វីអូឌី(​VOD)​ថា នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​ធ្នូ ស្អែក​នេះ អ្នក​បាត់បង់​ដីធ្លី​ជិត​១០០០​នាក់ មកពី​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱ​រ៉ាល់ នឹង​ប្រមូលផ្តុំ​គ្នានៅ​មុខ​សាលាស្រុក​នេះ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរចេញមុខ​បកស្រាយ​រឿងមិន​ព្រម​ចាត់វិធានការ កាត់​ដី​ពី​ក្រុមហ៊ុនឲ្យ​ពួកគេវិញ តាម​កិច្ច​អន្តរាគមន៍របស់​រដ្ឋសភា​។​

[អានបន្ត]
ពលរដ្ឋ​នៅ​ពោធិ៍សាត់​សុំ​ឲ្យ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​និង​បញ្ឈប់​ការប្រើ​ហិង្សា​

ថ្ងៃអាទិត្យ ទី6 ធ្នូ 2015, 05:03 PM

​ប្រជាពលរដ្ឋ​ជា​សកម្មជន​ដីធ្លី​ប្រមាណ​៥​00​នាក់​នៅ​ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ដ ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ឲ្យបាន​ឆាប់ និង​បញ្ឈប់​ការប្រើ​ហិង្សា​មក​លើ​ពួក​គាត់​ក្នុងពេល​តវ៉ា​រក យុត្ដិធម៌និង​ប្រមូលផ្ដុំ​សម្ដែង​មតិ​។​ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ពេល​ហែ​ក្បួន​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្ដរជាតិ​លើក​ទី​៦៧ នៅ​ព្រឹក​ថ្ងៃទី​៦ ​ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។ ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់​នោះ មួយ​ចំនួន​អ្នក​មាន​ជម្លោះ​ដីធ្លី និង​ខ្លះ ទៀត​សកម្មជន​ធនធានធម្មជាតិ បាន​ហែ​ក្បួន​ចេញពី​តាម​បណ្ដា​ឃុំ​មួយចំនួន ក្នុងស្រុក​ក្រគរ ឆ្ពោះទៅ​កាន់​ទី រួម​ខេត្ដ​ពោធិសាត់ និង​តំបន់​ផ្សារ​មួយ​ចំនួន​។ ពួកគេ​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សម្លេង​ទាមទារ​ឲ្យ អាជ្ញាធរ​បញ្ឈប់​ប្រើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ និង​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប្រជាពលរដ្ឋ​ផង​ដែរ​។​

[អានបន្ត]
​អ្នក​មាន​ជម្លោះ​ដីធ្លី​ជិត​៤០​គ្រួសារ​នៅ​ខេត្ដ​សៀមរាប​ថា អាជ្ញាធរ​ជាតិ​អប្សរា​បិទផ្លូវ​មិន​ឲ្យ​ពួក​គាត់​ចេញ​ចូល​ភូមិ​

ថ្ងៃអាទិត្យ ទី1 វិច្ឆិកា 2015, 01:53 PM

​អ្នក​មាន​ជម្លោះ​ដីធ្លី​ចំនួន​៣៨​គ្រួសារ នៅ​ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ឲ្យដឹងថា ពួកគាត់​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ដាក់​រនាំង​បិទផ្លូវ​មិនឲ្យ​ចេញ​ចូល​ភូមិ ដោយ​ពួកគាត់​ចោទថា ជា​វិធីសាស្ដ្រ​បណ្ដេញចេញ​ពី​ដី​មាន​ជម្លោះ និង​មាន​ភាព​រើសអើង​។​ តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី លោក ហ៊ួន ហុំ ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​រនាំង​បិទផ្លូវ មិន​ឲ្យ​ពលរដ្ឋ​ដែលមានជម្លោះ​ដីធ្លី ចំនួន​៣៨​គ្រួសារ​ចេញ​ចូល​ភូមិ​របស់​ពួកគាត់​។

[អានបន្ត]
​អ្នក​មាន​ទំនាស់​ដី​នៅ​សង្កាត់​ជ្រោយចង្វា​គ្រោង​ស្កាត់​ជួប​នាយករដ្ឋមន្ត្រី ពេល​សម្ពោធ​ស្ពាន

ថ្ងៃពុធ ទី21 តុលា 2015, 03:08 PM

​អ្នក​មាន​វិវាទ​ដីធ្លី​៣​សហគមន៍ក្នុង​រាជធានី​ភ្នំពេញ អះអាងថានឹង​ស្កាត់​ជួប​នាយករដ្ឋមន្ត្រីនៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ពេល​ប្រមុខ​រដ្ឋាភិបាល ចុះ​សម្ពោធ​ស្ពាន​ជ្រោយចង្វា ដើម្បី​រក​កិច្ច​អន្តរាគមន៍​ផ្ទាល់ ទប់ស្កាត់​ការបណ្តេញចេញ​ទាំង​បង្ខំ​។​ ​បើ​តាម​លិខិត​រួម​របស់​សហ​មន៍​សង្កាត់​ជ្រោយចង្វា ព្រែក​តាសេក និង​សង្កាត់​ព្រែកលៀប ពួកគេ​នឹង​ស្កាត់​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់២២៥​គ្រួសារនិង​ទប់ស្កាត់​ការបណ្តេញចេញពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​របស់​ក្រុមហ៊ុនOCICនិង​ការពង្រីក​អ័ក្ស​ផ្លូវជាតិ​លេខ​៦​អា​។​

[អានបន្ត]
​តុលាការ​ខេត្ត​ក្រចេះ​កោះហៅ​សកម្មជន​ដីធ្លី​ប្រឆាំង​ក្រុមហ៊ុន​វៀតណាម

ថ្ងៃចន្ទ ទី19 តុលា 2015, 03:53 PM

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ក្រចេះដែល​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​វៀតណាមការពារ​ដី​អ្នកភូមិ ត្រូវបានតុលាការខេត្ត​នេះ កោះ​ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ចន្ទ​នេះ ចោទប្រកាន់ថាជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឆបោក​។​ ​តំណាង​សហគមន៍​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ឃី ឆាយ អាយុ​៥៤​ឆ្នាំ ឱ្យវីអូឌី(​VOD)ដឹង​មុន​ចៅក្រម​សាកសួ​រថាលោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ឆបោក ដូច​ការចោទប្រកាន់​ទេ​។ លោក​ថាអ្វី​ដែល​លោក​បាន​ធ្វើ​កន្លង​ទៅគឺ​តវ៉ា​នឹង​ក្រុមហ៊ុន​ប៊ិន​ភឿក​២ របស់​វៀតណាម មិន​ឱ្យ​រំលោភ​យក​ដីអ្នកភូមិ​ជាង​៧០០​ហិកតា​។ លោក​ថា​៖ “​ខ្ញុំ​មិន​ធ្លាប់​ដែល​ឆបោក​គេ​អី​ផង ដល់​អ៊ីចឹង​ខ្ញុំ​មិនដឹង​សោះ​តែ​ម្តង ត្រឹម​តវ៉ា​ដីធ្លី តែ​រឿង​ឆបោក​អី​នោះ ខ្ញុំ​មិនដែល​”​។​

[អានបន្ត]
​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​តវ៉ា​ថ្មី​ទៀត​នៅ​មុខ​សាលា​រាជធានី​ទាមទារ​សំណង​

ថ្ងៃចន្ទ ទី19 តុលា 2015, 02:19 PM

ប្រជា​សហគមន៍​បុរី​កីឡា​ប្រមូលផ្តុំ​ជាថ្មីទៀតនៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ឲ្យបាន​ឆាប់ ខណៈ​ពួកគេ​ជួប​បាត់បង់​ទីជម្រក ដោយសារ​ជ្ញាធរ​មូលដ្ឋា​ន​បាន​ចុះ​រុះរើ​ជម្រក​បណ្តោះអាសន្ន​កាល​ពី​មុន​ថ្ងៃបុណ្យ​ភ្ជុំ​។​ ​តំណាង​ប្រជា​សហគមន៍​បុរី​កីឡា អ្នកស្រី សោម សុ​ម៉ាលី បាន​រំឭក​ពី​ហេតុការណ៍​នោះ​ថាមន្ត្រីសង្កាត់និង​ខណ្ឌ​មាន​គ្នា​ប្រមាណ​ជិត​៤០​នាក់ បាន​ចុះ​រុះរើ​ផ្ទះ​បណ្តោះអាសន្ន​របស់​គាត់​កាលពី​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌនិង​រឹបអូស​យក សម្ភារៈប្រើប្រាស់​ដូចជា មុង កន្ទេល ភួយ គ្រែ​ដេក និង​សម្ភារៈ​ផ្សេងៗ​ទៀត។ អ្នក​ស្រី​មានប្រសាសន៍ថា​៖ “​ខោអាវ​កូន​ខ្ញុំ គេ​យក​ដោយ​ទាំងអស់ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​(​សាលា​)​ខណ្ឌ ខណ្ឌ​ថា​នៅ​សង្កាត់ ទៅ​សួរ​សង្កាត់ សង្កាត់​ថា​នៅ​ខណ្ឌ សួរ​បី​បួន​ប្រាំ​ថ្ងៃ​។ រាល់​ថ្ងៃ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្នាក់នៅ ខ្ញុំ​អង្គុយ​សំកុក​រហូត​ថ្ងៃ​ឡើង​។ យប់​ឡើង​កូន​ខ្ញុំ​ទៅ​សុំ​ផ្ទះ​បងប្អូន​ដេក គ្មាន​កន្លែងដេក​ទេ​”​។​

[អានបន្ត]
Page: 1/65 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To