ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សន្តិ​សុខ​សង្គម

​រដ្ឋាភិបាល​ការពារ​ភាពត្រឹមត្រូវ​លើ​យន្តការ​ជ្រើសរើស​នគរ​បាល​ជាតិ​ជាង​៤​ពាន់​នាក់​បន្ថែម​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 11:12 AM

​រដ្ឋាភិបាល​អះអាងថា ការប្រកាសឲ្យ​ជ្រើសរើសកងក​ម្លាំង​នគរបាលជាតិ ជាង​៤​ពាន់​នាក់នាពេលនេះ គឺ​សម្រាប់​បង្គ្រប់​លើ​ចំនួន កងកម្លាំង​ដែល​រដ្ឋាភិបាល​ថា បាន​បាត់បង់​រយៈពេល​២​ឆ្នាំ កន្លងទៅនេះ។​ ​ការបំភ្លឺរបស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទា​បន់​ពី​មានសា​ព័ត៌មានចុះផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្រេច​ឲ្យ​ជ្រើសរើ​សកងកម្លាំង​នគរបាលជាតិ ៤៥០០​នាក់​បន្ថែម។​

[អានបន្ត]
កម្មករជិត២០នាក់នៅរោងចក្រEvergreenក្នុងខណ្ឌសែនសុខដួលសន្លប់ជាបន្តបន្ទាប់

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 05:27 PM

កម្មកររោងចក្រកាត់ដេរអេវើហ្គ្រីន(Evergreen)ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃសុក្រនេះ កម្មករជិត២០នាក់ក្នុងរោងចក្រនេះបានដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យបណ្ដាលមកពីឧស្ម័ននៅក្នុងរោងចក្រ។ កម្មការិនីកាត់ដេរម្នាក់នៅរោងចក្រអេវើហ្គ្រីនឈ្មោះ ឫទ្ធី បានឲ្យវីអូឌីដឹងថា នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃសុក្រនេះ កម្មករនៅក្នុងរោងចក្របានដួលសន្លប់បន្តបន្ទាប់គ្នា ដោយភាគច្រើនសុទ្ធតែជាស្ត្រី។ កម្មការិនីរូបនេះបន្តថា គេនៅមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះនៅឡើយទេ តែសង្ស័យមកពីឧស្ម័ននៅក្នុងរោងចក្រ។ អ្នកនាង ឫទ្ធី បានឲ្យដឹងថា៖ “ដំបូងឮគេថាមកពីមានខុសមាត់ខុសករ ប៉ុន្ដែមានកម្មករផ្សេងទៀតគាត់ចេញហើយគាត់ចូលទៅវិញគាត់ថាមានក្លិនអីធំស្អុយៗចឹង ដូចយើងថាឧស្ម័នអីចឹងណាចា អ៊ីចឹងព័ត៌មានវាផ្សេងៗគ្នា”។ អ្នកនាងបន្តថា៖ “ប៉ុន្ដែបើតាមខ្ញុំឃើញហ្នឹង ឃើញអឺមានកម្មករហ្នឹងសន្លប់ម្នាក់ បន្ទាប់មកមានពីរនាក់នៅជិតៗគ្នាវាមិននៅឆ្ងាញឯណា ហើយបន្ទាប់មកទៀតគឺមានបីបួននាក់ទៅសន្លប់តៗគ្នាគាត់ឃើញផ្សែងឃើញអីចឹងទៅគាត់ស្លុតគាត់អីចឹងទៅតៗគ្នា ហើយរហូតដល់ពេលគេជ្រួលច្រាលចេះចេះក៏មានកម្មករសន្លប់ឃើញចឹងក៏តគ្នា ដោយមានអ្នកខ្លះយំ អ្នកខ្លះឈឺក្បាល អ្នកខ្លះអីចឹងទៅ”។ កម្មការិនីរូបនេះឲ្យដឹងទៀតថា កម្មករដែលបានដួលសន្លប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃ ដើម្បីធ្វើការត្រួតពិនិត្យ និងព្យាបាល ហើយកម្មករទាំងអស់ត្រូវបានខាងរោងចក្រអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ។ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលោក ជា មុនី មានប្រសាសន៍ថា លោកពុំបានដឹងច្បាស់ពីមូលហេតុដែលនាំឲ្យកម្មករដួលសន្លប់នោះទេ តែលោកសន្និដ្ឋានថាអាចបណ្ដាលមកពីកម្មករទាំងនោះពុំមានអាហារគ្រប់គ្រាន់ ធ្វើឲ្យសុខភាពពួកគេខ្សោយនិងឆាប់តក់ស្លុតពេលមានហេតុការណ៍អ្វីមួយកើតឡើង។ វីអូឌីមិនទាន់អាចស្វែងរកការបំភ្លឺពីភាគរោងចក្រអេវើហ្គ្រីន(Evergreen)បាននៅឡើយទេពីករណីនេះ៕ សរសេរមកកាន់កញ្ញា ញ៉ែត ស្រីអូន តាមរយះ nhetsreyoun222@gmail.com  

[អានបន្ត]
បទយកការណ៍៖ ហិង្សាដោយទឹកអាស៊ីតបន្តកើតមានទោះច្បាប់ដាក់ឲ្យអនុវត្តតាំងពីឆ្នាំ២០១២

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 03:17 PM

ខណៈពេលកំពុងដើរចេញពីកន្លែងធ្វើការនៅម៉ោងជាង៨យប់កាលពីថ្ងៃទី៨ ខែកុម្ភៈ កម្មការិនី ស៊ុំ សុខនី ត្រូវបានស្វាមីរបស់នាងជះទឹកអាស៊ីតដាក់បណ្តាលឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកនាង ស៊ុំ សុខនី កំពុងសម្រាកលើគ្រែពេទ្យតូចមួយល្មមសម្រាប់មនុស្សម្នាក់។ ភ្នែកខាងឆ្វេងរបស់អ្នកនាងមិនអាចបើកបានទេ ដោយមានលក្ខណៈហើម និងរលាក ហើយទឹកភ្នែកហូរចេញមករឹមៗជាប់ជានិច្ច។ ថ្ពាល់ខាងឆ្វេងរបស់នាងមានសភាពខ្មៅស្រគាំ និងមានស្នាមឆូតខ្មៅមួយច្បាស់ជាងគេ ដែលបង្កដោយទឹកអាស៊ីត។ ដោយឡែកដៃខាងឆ្វេង និងដងខ្លួនមួយកំណាត់លើក៏មានរបួសដោយសារទឹកអាស៊ីតនេះដែរ។

[អានបន្ត]
កម្មការិនីរងគ្រោះដោយប្តីជះទឹកអាស៊ីតស្នើឲ្យសមត្ថកិច្ចចាប់ប្តីដាក់គុកមួយជីវិត

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 03:55 PM

កម្មការិនីម្នាក់ដែលរងការជះទឹកអាស៊ីតពីស្វាមីរបស់ខ្លួនកាលពីយប់ម្សិលមិញ អំពាវនាវឲ្យអាជ្ញាធរតាមចាប់ប្តីរបស់ខ្លួនមក ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ កម្មការិនី ស៊ុំ សុខនី អាយុ២៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីត្រូវបានស្វាមីឈ្មោះ ង៉ែត ផល្លី អាយុ២៧ ជះទឹកអាស៊ីតដាក់នៅម៉ោងប្រមាណជា៩យប់ ថ្ងៃចន្ទម្សិលមិញ នៅក្នុងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកស្រីបន្តថាអ្នកស្រីត្រូវបានជួយសង្គ្រោះពីអ្នកជិតខាងនិងបញ្ជូនទៅកាន់មន្ទីពេទ្យកាលម៉ែតភ្លាមមន្ទាប់ពីមានហេតុការណ៍កើតឡើង។

[អានបន្ត]
ផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយអគ្គិភ័យពេលចូលឆ្នាំចិន

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 09:54 AM

អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់សិបខ្នងភាគច្រើននៅរាជធានីភ្នំពេញខណៈពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ។ អគ្គិភ័យលើកទី១កើតឡើងនៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៦នៅរោងស្នាក់នៅរបស់កម្មករក្នុងមន្ទីរពេទ្យរុស្ស៊ី។  បើតាមសមត្ថកិច្ចមូលហេតុដែលបង្កករណីអគ្គិភ័យនេះបណ្តាយមកពីបុគ្គលិកដែលស្នាក់នៅក្នុងរោងកម្មករនេះ​អុជធូបហើយទុកចោលចាក់សោរចេញក្រៅបាត់អស់ទើបបណ្តាលអោយឆាបឆេះរោងដែលជាប្រភេទឈើ ប្រក់ស័ង្កសី។ នៅថ្ងៃដដែលនេះអគ្គិភ័យលើកទី២បានកើតឡើងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសមត្ថកិច្ចអះអាងថាផ្តើមចេញពីផ្ទះអ្នកលក់ដូរដែលកូនប្រុសអាយុប្រមាណ១០ឆ្នាំបើកហ្គាសដុតផាវហើយផ្ទុះខ្ទាតលើគំនរធ្យូង។ អគ្គិ​ភ័យ​នោះបានបំផ្លាញផ្ទះ៦ល្វែងក្នុងនោះ៥ល្វែងឆេះអស់ទាំងស្រុងខណៈមួយល្វែងទៀតរងការខូតខាតពាក់កណ្តាល។ ដោយឡែកអគ្គិភ័យលើកទី៣បានឆាបឆេះនៅវេលាម៉ោងជាង១២រំលងអាធ្រាត្រនិងរលត់ទៅវិញនៅម៉ោង៤​ទៀ​ប​ភ្លឺចូលថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលអាជ្ញាធរ អះអាងថាបណ្តាលមកពីប្រជាពលរដ្ឋដុតផាវដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជិត១០០ខ្នងភាគីច្រើនមានជនជាតិវៀតណាមរស់នៅ។ ប៉ុន្តែអគ្គិភ័យនេះពុំមានសេចក្តីរាយការណ៍ថាមានអ្នករងរបួសឬស្លាប់នោះទេ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com  

[អានបន្ត]
​កម្មករ​ស្លាប់​២​នាក់​និង​របួស​ជិត​២០​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រៃវែង​នៅ​ព្រឹក​នេះ​

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 02:53 PM

​យ៉ាងហោចណាស់​ស្លាប់​កម្មករ​ម្នាក់​និង អ្នកបើក​រថយន្ត​ម្នាក់ ហើយ​រង​របួសធ្ងន់​ និង​ស្រាល​ជិត២០នាក់​ទៀត ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តព្រៃវែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​បានឲ្យដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃទី ៦ ខែ​កុម្ភះ ដែល​បណ្ដាលឲ្យ​កម្មករ​នៅ​តំបន់​រោងចក្រ ៧NG ចំនួន​ម្នាក់ និង អ្នកបើក​រថយន្ត​ម្នាក់​ស្លាប់ និង ១៧​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ និង ស្រាល​បើ​គិត​ត្រឹម​ម៉ោង១១​ព្រឹក​។

[អានបន្ត]
អាជ្ញាធររាជធានីភ្នំពេញត្រៀមពង្រាយ​រថយន្តពន្លត់អគ្គិភ័យ៤៨គ្រឿងសម្រាប់ថ្ងៃចូលឆ្នាំចិន

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 05:10 PM

អង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញឲ្យដឹងថា  ខ្លួនត្រៀមរៀបចំពង្រាយរថយន្តពន្លត់អគ្គិភ័យចំនួន៤៨គ្រឿងនៅទូទាំងរាជធានី ដើម្បីបង្ការអគ្គិភ័យដែលអាចកើតមានឡើងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ។ ប្រធានអង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញលោក ព្រហ្ម យ៉ន ឲ្យវីអូឌីដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ អង្គភាពនឹងពង្រាយរថយន្តចំនួន៤៨គ្រឿង ដោយពង្រាយ៨គោលដៅធំៗនៅទូទាំងរាជធានី។ លោកថា នៅតាមគោលដៅនីមួយៗមានរថយន្ត២គ្រឿងនៅប្រចាំការ ហើយគោលដៅទាំងនោះមានដូចជាសាលាខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ នាយកដ្ឋានអង្គរក្ស និងអធិការដ្ឋានខណ្ឌទួលគោក។ ចំណែកសាលារាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានចេញលិខិតបម្រាមមួយ ហាមមិនឲ្យសាធារណជនដុតផាវ និងកាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ដោយអះអាងថា ដើម្បីរក្សាសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន។ នៅក្នុងសេចក្តីជូនដំណឹងដដែលនោះ សាលារាជធានីភ្នំពេញក៏ហាមឃាត់រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាត និងហាមមិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ។ សេចក្តីជូនដំណឹងបន្តថា នៅគ្រប់កន្លែងកម្សាន្ដសប្បាយ និងមន្ទីរស្ថាប័ននានាត្រូវរក្សាសន្តិសុខសុវត្ថិភាព និតត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន និងចរន្ដអគ្គិសនីដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើងជាយថាហេតុ ។ ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដីដើម្បីដុត និងហាមដាច់ខាតមិនឲ្យដុតនៅលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ ។ សាលារាជធានីបានបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យចាត់វិធានការទប់ស្កាត់ និងដកហូតផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទ ដែលមានតាំងលក់នៅក្នុងរាជធានីភ្នំពេញ។ សាលារាជធានីក៏បានបញ្ជាទៅមន្ទីរធម្មការ និងសាសនាត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយខ្លឹមសារនេះឲ្យបានទូលំទូលាយផងដែរ។ បើតាមលោក ព្រហ្ម យ៉ន ក្នុងរយៈពេល១ខែ ដើមឆ្នាំ២០១៦នេះ មានអគ្គិភ័យ៩ករណីបានកើតឡើងនៅទូទាំងរាជធានីភ្នំពេញ ចំណែកក្នុងឆ្នាំ២០១៥កន្លងទៅមាន១៣៥ករណី៕ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com  

[អានបន្ត]
សិស្សវិទ្យាល័យមួយនៅខេត្ដព្រះវិហារដួលសន្លប់ខណៈមានការដុតផាវ

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 03:29 PM

មន្ដ្រីសង្គមស៊ីវិលឲ្យដឹងថាសិស្សវិទ្យាល័យមួយក្នុងខេត្ដព្រះវិហារបានដួលសន្លប់ជាបន្ដបន្ទាប់ខណៈសិស្សផ្សេងទៀត​ដុតផាវបោះចូល​ក្នុង​បន្ទប់​រៀន​នៅព្រឹកថ្ងៃពុធនេះ។ មន្ដ្រីអង្គការពន្លកខ្មែរលោក លួត សាំង ឲ្យVODដឹងថានៅម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី០៣ខែកុម្ភៈនេះថាយុវជនពីរនាក់​បានដុត​ផាវគ្រាប់ធំបោះចូលបន្ទប់រៀនបណ្ដាលឲ្យសិស្ស៥ដួលសន្លប់បន្ដបន្ទាប់គ្នាដោយលោកសង្ស័យថាការសន្លប់នោះមកពីពុលផ្សែងផាវនិងភាព​តក់ស្លុត។ លោកបញ្ជាក់ថា៖ “មុនដំបូងគឺចាប់ផ្ដើមពីម្នាក់គឺគាត់សែងមកដល់ឃើញផ្ទុះខ្លាំងចឹងអ្នកទៅមើលហ្នឹងឃើញម្នាក់សន្លប់ក៏ភ័យ​ខ្លាចដូចគ្នាតគ្នាមិនដាច់ដង្ហើមអីទេគ្រាន់តែដូចត្រូវថ្នាំត្រូវអីចឹងណា ប៉ុន្ដែត្រូវបានអាជ្ញាធរក៏ដូចជាសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យហើយ”។ លោក លួត សាំង បន្តថាសិស្សសាលាទាំង៥នាក់នោះជាសិស្សស្រីរៀនថ្នាក់ទី១១និងទី១២នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ។ ករណីនេះអធិការនគរបាលក្រុងព្រះវិហារលោក គង់ គា មានប្រសាសន៍ថាសមត្ថកិច្ចបានសាកសួរយុវជនពីរនាក់ដែលសង្ស័យ​ថាជាអ្នក​បង្កហេតុខណៈម្នាក់ទៀតរត់គេចខ្លួន។ លោកបន្ដថាវត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅក្នុងកាបូបមានផាវនិងជំពាមកៅស៊ូដែល​ជាមធ្យោបាយ​សម្រាប់បាញ់គ្រឿងផ្ទុះចូលក្នុងបន្ទប់រៀន។ លោកមានប្រសាសន៍ថា៖ “យើងកំពុងសួរនាំគាត់ឲ្យបំភ្លឺពីទីតាំងលក់ហើយនិងគូកនគាត់ដែលបាន​ទិញជាមួយគ្នាហើយនឹងអ្នកដែលបានដុតបើសិនជាគាត់ដឹងបើយើងបានគ្រប់ជ្រុងជ្រោយហើយយើងនឹងទៅហៅក្មេងដែលដុតយកមកនិងឪពុក​ម្ដាយចំណាត់ការក្មេងនេះ យើងនឹងហៅឪពុកម្ដាយ​អាណាព្យាបាលគាត់មកឲ្យគាត់ធានា​យើងធ្វើកិច្ចសន្យាចំពោះគាត់នឹងក្មេងឲ្យឈប់លេងនិងឲ្យឪពុកម្ដាយជួយណែនាំពីគ្រោះថ្នាក់ផាវនេះ”។ លោកអធិការបញ្ជាក់ថាការដុតគ្រឿងផ្ទុះនៅក្នុងសាលារៀននេះកើតឡើងពីម្សិលមិញម្ដងដែរហើយសមត្ថកិច្ចកំពុង​ស្វែងរកទីតាំងលក់គ្រឿងផ្ទុះនោះដើម្បីចាត់វិធានការណ៍។ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថាការដុត​គ្រឿងផ្ទុះនៅក្នុង​សាលា​រៀន​នេះបង្ហាញថាសមត្ថកិច្ចខ្វះសមត្ថភាពអប់រំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពដល់ពលរដ្ឋ។ លោកជំរុញឲ្យសមត្ថកិច្ចស្វែងរកអ្នកលក់គ្រឿងផ្ទុះដើម្បីធ្វើការអប់រំនិងបញ្ចៀសការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ លោកបន្ដថា៖ “ក្មេងទាំងពីរធ្វើជាលក្ខណៈលេងសើចប៉ុន្ដែវាមិនដឹងថាការលេងសើចវាហ្នឹងជ្រុលបណ្ដាលឲ្យប៉ះពាល់ដល់អារម្ភក៏ដូចជា​ប៉ះពាល់ដល់​សុវត្ថិភាពរបស់អ្នកដដៃទៀត”។ ជារឿយនៅរដូវបុណ្យចូលឆ្នាំជនជាតិចិននិងវៀតណាមគេតែសង្កេតឃើញពលរដ្ឋនៅប្រទេសកម្ពុជាមួយចំនួនមានការដុតផាវនិង​កំាជ្រួចជារៀងរាល់ឆ្នាំបើទោះបីជាអាជ្ញាធរបានចេញបំរាមក៏ដោយ៕ សូម​សរសេរ​មក​កាន់​លោក បូ សាវី តាមរយៈ savy@vodhotnews.com

[អានបន្ត]
លោក ហ៊ុន សែន ថា «ការបំផ្លាញសន្តិភាពវាងាយស្រួលជាងការកសាង»

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 11:12 AM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសាររបស់លោកជាថ្មីមួយទៀតនៅថ្ងៃនេះដោយលោករំលឹកពីការតស៊ូរបស់លោកដើម្បីឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពតែផ្ទុយទៅវិញលោកបញ្ជាក់ថា «ការបំផ្លាញសន្តិភាពវាងាយស្រួលជាងការរកសន្តិភាព»។ សារនយោបាយរបស់លោក ហ៊ុន សែន ត្រូវបានមើលឃើញនៅថ្ងៃនេះលើបណ្ដាញសង្គមរបស់លោក។  សាររបស់លោក ហ៊ុន សែន បានសរសេរថា៖ «ការតស៊ូរបស់លោកដើម្បីរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត និងដឹកនាំកម្ពុជារកសុខសន្តិភាពពិសេសនយោបាយឈ្នះៗបានធ្វើកម្ពុជាមានសន្តិភាពទាំងស្រុង ហើយថាការផ្លាញសន្តិភាពវាងាយស្រួលតែការរកសន្តិភាពនិងថែរក្សាសន្តិភាពគឺជាកិច្ចការរដ៏លំបាក»។ រយៈពេលចុងក្រោយនេះគេសង្កេតឃើញលោកនាយករដ្ឋមន្ត្រីបានបង្ហាញមុខជាញឹកញាប់នៅតាមទីសា​ធារ​ណៈ​ជាមួយពលរដ្ឋសាមញ្ញដូចជាលោកមកអង្គុយលេងជាមួយអ្នកធ្លាក់ស៊ីក្លូនិងបានហាត់ប្រាណថតជាអនុស្សា​វរីយ៍ជាមួយពលរដ្ឋនៅសួនសាធារណៈនិងទទួលទាននំបញ្ចុករបស់អ្នករែកលក់ទៀតផង។ លោក ហ៊ុន សែន បានបន្តសរសេរទៀតដោយមានខ្លឹមសារដូចនេះថា៖ «តែខ្ញុំពិតជាមានមោទនភាពដែលបាន ចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាពពិសេសនយោបាយឈ្នះៗដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុងដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេសនិយាយរួមនិងរាជធានីភ្នំពេញ និយាយ​ដោយឡែក»។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកាលពេលលោកមិនទាន់គេចខ្លួននៅក្រៅប្រទេសលោកបាន ចុះជួបពលរដ្ឋតាមទីផ្សារនិងទីប្រជុំជនទាំងនៅរាជធានីភ្នំពេញនិងតាមជនបទ ហើយពេលនោះមេដឹកនាំនិរទេសខ្លួននេះក៏បានថតរូបជាមួយពលរដ្ឋនិងហែទឹកកាត់ទន្លេបាសាក់ម្ដុំចាក់អង្រែលើ៕  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អធិការស្រុកកំរៀងក្នុងខេត្តបាត់ដំបងត្រូវដកតំណែងបន្ទាប់ពីមានករណីប្លន់សម្លាប់

ថ្ងៃសុក្រ ទី29 មករា 2016, 04:44 PM

អធិការស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានដកពី​តំណែង និងផ្លាស់ឲ្យទៅ​ធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញ បន្ទាប់ពីក្នុងមូលដ្ឋានរបស់លោកមានអំពើចោរកម្មកើតឡើង ដែលនាំឲ្យពលរដ្ឋម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់។ យោងតាមបណ្ដាសារព័ត៌មានក្នុងស្រុក កាលពីយប់ថ្ងៃទី២៧ ខែមករា ករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅផ្ទះលក់ចាប់ហួយមួយកន្លែងក្នុងស្រុកកំរៀង ដោយក្រុមចោរបានបាញ់ឲ្យម្ចាស់ផ្ទះម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ និងបានប្រមូលយកទ្រព្យសម្បត្តិមួយចំនួន។ ស្នងការខេត្តបាត់ដំបងលោក ស ថេត ប្រាប់វីអូឌី(VOD)នៅថ្ងៃសុក្រនេះថា អធិការស្រុកកំរៀង លោក ផាន់ ចាន់ណារ៉ា ត្រូវបានដកពីតំណែងដោយសារតែអធិការរូបនេះបំពេញភារកិច្ចមិនបានល្អ។ លោកបញ្ជាក់ថា ការដកនេះគឺដោយសារតែមាន​ករណីប្លន់សម្លាប់បានកើតឡើងនៅ​ក្នុង​ស្រុក​នេះ​។ លោកបន្ថែមថា៖ “រឿងមន្ត្រីក្រោមឱវាទឲ្យតែធ្វើខុសគេអនុវត្តតាមវិន័យកងកម្លាំងហើយ តែប៉ុណ្ណឹងទេ។ វាមានខុសស្អីគ្រាន់តែថាមិនបានអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនតែប៉ុណ្ណឹងទេ”។ លោក ស ថេត ឲ្យដឹងដែរថា លោក ផាន់ ចាន់ណារ៉ា នឹងត្រូវផ្ទេរទៅធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តវិញ ប៉ុន្តែលោកមិនបានបញ្ជាក់ថាពេលណាពិតប្រាដកនោះទេ។ អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ដំណឹងនៃការដកដំណែងអធិការស្រុកកំរៀងនេះលេចឮមួយថ្ងៃបន្ទាប់ពីមានហេតុការប្លន់សម្លាប់នៅក្នុងស្រុកមួយនេះ។ លោកឲ្យដឹងដែរថា មុនពេលមានករណីប្លន់នៅស្រុកកំរៀងនេះ ក៏មានករណីប្លន់បន្តបន្ទាប់គ្នានៅក្នុងស្រុកថ្មគោល និងស្រុកបវេលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកថា មុនករណីប្លន់នៅស្រុកកំរៀងនេះប៉ុន្មានថ្ងៃក៏មានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋជាប់របងស្នងការដ្ឋាននគរបាលខេត្តយកប្រាក់អស់ប្រាក់មួយចំនួនផងដែរ។ លោកបន្ថែមថា៖ “បញ្ហារឿងអំពើប្លន់នេះ ឥឡូវនេះធ្វើឲ្យយើងមានការព្រួយបារម្ភដែរ ទាំងប្រជាពលរដ្ឋក៏គាត់មានការព្រួយបារម្ភដែរ វាហាក់បីដូចជាកើនឡើង វាមិនត្រឹមតែប្លន់ទេ វាមានកាប់ លួចនៅជាប់របងស្នងការ(ដ្ឋាន)នគរបាលខេត្តហ្នឹងទៀតមិនមែនតែស្រុកទេ”។ គួររំឭកថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញបញ្ជានិងព្រមានដល់ស្នងការខេត្តបាត់ដំបង កណ្តាល និងពោធិ៍សាត់ ឱ្យវែកមុខក្រុមចោរប្លន់ប្រដាប់ដោយអាវុធក្នុងខេត្តនោះឱ្យឃើញ បើពុំនោះទេ លោកថា ស្នងការខេត្តនោះគួរលាលែងចេញពីតំណែង៕ សូមសរសេរមកកាន់ លោក ទូច សុខា តាមរយៈ sokha@vodhotnews.com   

[អានបន្ត]
Page: 1/31 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To