ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 កក្កដា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

បច្ចេកវិទ្យា

រុស្ស៊ីសន្យាជួយកម្ពុជាបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ

ថ្ងៃសុក្រ ទី27 វិច្ឆិកា 2015, 02:07 PM

ប្រធានក្រុមហ៊ុននុយក្លេអ៊ែរ Rosatom លោក Sergei Kirienko បាននិយាយថារុស្ស៊ីសន្យាជួយកម្ពុជាបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរក្រោមកិច្ចព្រមព្រៀងអនុសារណៈ «កិច្ចសហប្រតិបត្តិការ​ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​​បម្រើឱ្យ​គោលដៅ​អភិវឌ្ឍន៍​ដោយ​សន្តិភាព» ដែលប្រទេសទាំងពីរបានចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ។ លោក Kirienko បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថារដ្ឋាភិបាលកម្ពុជាកំពុងពិចារណាអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters។ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ទនៈនិងថាមពល។ អគ្គីសនីនៅកម្ពុជាមានតម្លៃថ្លៃខ្លាំងនៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ហើយវាជាបញ្ហាមួយដែលវិនិយោគិនតែងតែត្អូញត្អែរ។ អនុសារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី មេដវេដេវ ធ្វើទស្សនកិច្ចនៅកម្ពុជា។ បើតាមកិច្ចព្រមព្រៀងនេះរុស្ស៊ីនឹងផ្ដល់បច្ចេកទេសការស្រាវជ្រាវនិងការបណ្ដុះបណ្ដាលដល់កម្ពុជា។ លោក Kirienko បានលើកឡើងថាបច្ចុប្បន្នប្រទេសកំពុងអភិវឌ្ឍទាំងអស់ប្រឈមនឹងបញ្ហាសំខាន់មួយដែលពួកគេត្រូវគិតគូរគឺធនធានថាមពលដែលមានតម្លៃថោកនិងមានការធានា។ ប្រទេសកម្ពុជាត្រូវការថវិកាប្រមាណ៣ពាន់លានដុល្លារពីការវិនិយោគផ្ទាល់ពីបរទេសត្រឹមឆ្នាំ២០១៨ដើម្បី​សាង​សង់រោងចក្រវារីអគ្គីសនីខណៈដែលកម្ពុជាមានតម្រូវការអគ្គីសនីកើនឡើង៕ សូម​សរសេរ​មកកាន់​កញ្ញា ទូច សុភាត់ តាមរយៈ sophorth@vodhotnews.com

[អានបន្ត]
​ចិន​បង្ហោះ​ផ្កាយរណប​ពីរ​គ្រឿងនៅ​លើ​តំបន់​អង្គរដើម្បី​ថត​រូបភាព​

ថ្ងៃពុធ ទី10 កញ្ញា 2014, 04:41 PM

​អ្នកជំនាញ​ពី​ប្រទេស​ចិនបង្ហោះ​ផ្កាយរណប​ទំនើប​ចំនួន​ពីរ​គ្រឿងលើ​តំបន់​អង្គរ ដើម្បី​ថត​យក​រូបភាព​ពីលើ​អាកាសនៅ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​មួយ​នេះ រៀង​រាល់​ពីរ​ថ្ងៃ​ម្ដង។​ ​នៅក្នុង​គម្រោង​សហ​ប្រតិ​បត្ដិកា​ររវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភាវិទ្យាសាស្ដ្រនៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន (CAS) ឲ្យដឹងថាប្រទេស​ចិននឹង​យក​បច្ចេកវិទ្យា​ថ្មី មក​គ្រប់គ្រង​ទិន្ន័យរ​មណី​យដ្ឋា​ន​អង្គរ ដែល​ផ្ដល់​ដោយ​ប្រព័ន្ធ SATELLITE QUICK LOOK​។ នៅក្នុង​គម្រោង​នោះ បញ្ជាក់ថាប្រព័ន្ធ​នេះផ្ដល់​ព័ត៌មាន​តាមរយៈ​ការ​ថត​រូបភាព​ផ្សេងៗ​ពីលើ​អាកាសយ៉ាង​សុក្រឹត។​

[អានបន្ត]
Apple ប្រកាស​នាឡិកា​ឆ្លាត​វៃ Apple Watch

ថ្ងៃពុធ ទី10 កញ្ញា 2014, 11:54 AM, (1)

នៅ​ថ្ងៃ​ទី ៩ កញ្ញា ឆ្នាំ​២០១៤ ក្រៅ​វត្តមាន​របស់​ទូរស័ព្ទ iPhoneទាំង​២​ប្រភេទ ក្រុមហ៊ុន Apple ក៏​បាន​បង្ហាញ​មុខ នាឡិកា​ឆ្លាត​វៃ Apple Watch របស់ខ្លួន ដែល​ប្រិយមិត្ត​គាំទ្រApple ទន្ទឹង​រង់ចាំជា​យូរ​មក​ហើយ​។ Apple Watch ជា​ប្រភេទ​ផលិតផល​បច្ចេកវិទ្យា​ទំនើប និង​ជា​គ្រឿងអលង្ការ​ដ៏​ប្រណីត​។  Apple Watch មាន 3 ម៉ូដ គឺ៖ •​    ​Watchសម្រាប់អ្នក​ប្រើ​ធម្មតា​ទូទៅ សំបក​ក​នាឡិកា ធ្វើ​ពី​ដែក​ថែប គ្រប​ដោយ​កញ្ចក់ ការពារ​ឆ្កូត ត្បូង​កណ្តៀង  •​    ​Watch Sport សម្រាប់​អ្នក​ហាត់​កីឡា សំបក​នាឡិកា ធ្វើ​ពី អាលុយមីញ៉ូម គ្រប​ដោយ​កញ្ចក់ Ion-X  •​    ​Watch Edition សម្រាប់​អ្នក​ឡូយ​ឆាយ សំបក​នាឡិកា ធ្វើ​ពី​មាស 18k គ្រប​ដោយ កញ្ចក់​ត្បូង​កណ្តៀង​។​ ​ចំណែកទំហំ​របស់​វា មាន២ ជម្រើស គឺ 38 ម​.​ម និង 42 ម​.​ម សម្រាប់ទំហំ​កដៃ ផ្សេងគ្នា ហើយ​មាន​ខ្សែ​នាឡិកា ច្រើនបែប និង​ច្រើន​ពណ៌ សម្រាប់​ជ្រើសរើស​។​ នាឡិកា Apple Watch ដំណើការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ឈ្មោះ​ថា “Watch OS”  តែ​បើ​មើល​តាម​រូបរាង ទំនងជា ប្រព័ន្ធ iOS ដែល​កែប្រែ​បន្ថែម ដូច​នៅ​លើ iPhone និង iPad ដែរ​។ Apple Watch អាច​បង្ហាញ​ម៉ោង​ច្រើនបែប ព្រមទាំង​បង្ហាញ​អា​យខន កម្មវិធី ជា​រង្វង់​មូល តំរៀប​តាម​ទំហំ​ធំ​តូច​នៅ​ជិតៗ​គ្នា​។ Apple Watch ភ្ជាប់​មក​នូវ កម្មវិធី​ផ្សេងៗ ដែល​អាច​បើក​ប្រើ ដូច​នៅ​លើ iPhone ដែរ ដូចជា កម្មវិធី​ទូរស័ព្ទ ចម្រៀង វីដេអូ ប្រតិទិន កា​ម៉េរា ផែនទី អាកាសធាតុ ព្រមទាំង​អាចធ្វើការ ផ្ញើ​សារEmoji ឬ រូបភាព​ដែល​បាន គូរ​លើ​វាទៅកាន់អ្នក​ប្រើApple Watch ដទៃទៀត​។ នាឡិកា​នេះ នឹង​ផ្តល់ រំ​ញ័រ នៅពេល​ប្រើប្រាស់​វា និង​នៅ​ពេល​មាន​សារ​ថ្មី​មកដល់​។​ ​ដើម្បី​ធ្វើ​ការកំណត់​ផ្សេងៗ​លើ​នាឡិកា​នេះ អ្នកប្រើប្រាស់​អាច​ប្រើប៊ូ​តុង​មួល​ដែល​នៅ​ខាងស្តាំ សម្រាប់​រំកិល​ចុះឡើង  ប៊ូ​តុង​ចុច ឬ ប៉ះ​ផ្ទាល់​លើ​អេក្រង់​។ Apple Watch ប្រើ​បច្ចេកវិទ្យា​ប៉ះ​ថ្មី ដែល​អាចសម្គាល់ការ​ប៉ះ​ធម្មតា និង​ការ​ប៉ះ​សង្កត់​ខ្លាំងលើ​អេក្រង់ ដែល​អាច​ឲ្យអ្នកប្រើប្រាស់​បញ្ជា​វាឲ្យ​ធ្វើការ​ផ្សេងគ្នា​បាន​។  Apple Watch ប្រើ​អង្គ​គណនា​ថ្មី S1 ហើយ​មាន​កញ្ចក់​ឡង់​ទី​ចំនួន៤គ្រាប់ នៅ​ផ្នែក​ខាងក្រោយ​របស់​នាឡិកា មាន​មុខងារ​ពិសេស​សម្រាប់​វាស់​ជំហាន​ដើរ វាស់​ចង្វាក់បេះដូង និង វាស់​រយៈ​កម្ពស់(​ដូចជាពេល​ឡើង​កាំជណ្តើរ​) ដែល​អាច​ប្រើ​វា​ដើម្បី​តាមដានសកម្មភាព​កីឡា​ផ្សេងៗ​របស់​អ្នក​ប្រើប្រាស់​បាន​។  ​ក្រុមហ៊ុនApple មិន​បាន​បញ្ជាក់​ពីកម្លាំងថ្ម និង​សមត្ថភាព​ផ្នែក​រឹង​ដទៃ​ទេ​។ Apple Watch នឹង​ចាប់ផ្តើម​ដាក់លក់​ជា​ផ្លូវការ នា​ដើមឆ្នាំ២០១៥ ជាមួយតម្លៃចាប់ផ្តើម៣៤៩ដុល្លារ៕ ​សរសេរ​មកកាន់​លោក សុខ ទី តាមរយៈ​ty@vodhotnews.com

[អានបន្ត]
Apple ប្រកាស iPhone 6 និង iPhone 6 Plus ជា​ផ្លូវការ​

ថ្ងៃពុធ ទី10 កញ្ញា 2014, 11:10 AM

ក្រុមហ៊ុន​Apple នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ​២០១៤ បានប្រកាស​iPhone​ជំនាន់​ក្រោយ​របស់​ខ្លួន​ហើយ ដោយ​ដាក់​ឈ្មោះ​iPhone អេក្រង់ 4.7 អុីង ថា​iPhone 6 និង​iPhone អេក្រង់​ធំ 5.5 អុីង ថា​iPhone 6 Plus​។  ​ម៉ូ​ដែល​ទូរស័ព្ទ​ប្រភេទ​ទាំង​ពីរ​សុទ្ធតែ​បំពាក់​ដោយ​អេក្រង់​“Retina HD” ដូចគ្នា ដោយ​iPhone 6 មាន​ទំហំ​បង្ហាញ​រូបភាព 1334×750 ភិ​ច​សែ​ល ភាព​ហ្មត់​មាន​កម្រិត​326 ppi ខណៈ​ដែល​iPhone 6 Plus មាន​ទំហំ​បង្ហាញ​រូបភាព​1920×1080 ភិ​ច​សែ​ល ជាមួយ​ភាព​ហ្មត់​មាន​កម្រិត​រហូត​401 ppi​។ បើតាម​Apple​អេក្រង់​របស់ iPhone 6 មាន​ចំនួន​ភិ​ច​សែ​ល​សរុប​១​លាន​ភិ​ច​សែ​ល​ជាង​។​ចំណែក​iPhone6 Plus មាន​ជាង​២​លាន​ភិ​ច​សែ​ល​ឯណោះ​។​ ​ទូរស័ព្ទ​iPhone 6 មាន​កម្រាស់​៦.៩​ម​.​ម ចំណែក iPhone 6 Plus ក្រាស់​ជាង​បន្តិច​គឺ ៧.១ ម​.​ម​។ ម៉ូ​ដែល​ទាំងពីរ​នេះ​ភ្ជាប់​មក​ជាមួយ​ផ្នែក​ទន់​ជំនាន់​ថ្មី​iOS8 និង ផ្នែក​រឹង​ថ្មី ដែល​រួម​មាន​បន្ទៈ​ឈីប​A8 ប្រភេទ 64-bit ជំនាន់​ទី​២ បច្ចេកវិទ្យា​ផលិត​20nm ព្រមទាំង​បន្ទះ​ឈីប​តា​មដាន​ចលនា​M8​ដែល​អាច​រាប់​ចម្ងាយ​ដើរ​រយៈកម្ពស់ និង​វាស់​សម្ពាធ​បរិយាកាស​ជុំវិញខ្លួន​បាន​។ Apple​មិន​បាន​ប្រាប់​ពី​ល្បឿន​របស់​បន្ទះ​ឈីប​A8 នោះទេ តែ​បើ​តាម​ព័ត៌មាន​ដែល​លេច​ចេញ​ពី​Geekbench បង្ហាញ​ថា​បន្ទះ​A8​នេះ មាន​អង្គ​គណនា​ប្រភេទ​Dual Core ល្បឿន​1.4GHz និង មាន​អង្គ​ចង​ចាំតែ​១GB​ប៉ុណ្ណោះ​។​ ​ចំណែក​កាមេរ៉ា​iSight​របស់​ទូរស័ព្ទ​ទាំង​២ មាន​ទំហំ​8MP​ដូចគ្នា​។ ដោយឡែក​ចំពោះ​iPhone 6 Plus មាន​បច្ចេកវិទ្យា​កា​ម៉េរា​ថ្មី ដែល​អាច​ការពា​រការ​ថតរូប​ញ័រ​បែប​OIS​។ កាមេរ៉ា​ថ្មី​នេះ អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​1080p ក្នុង​ល្បឿន​30fps និង​60 fps ហើយ​ថែមទាំង​អាច​ថត​វីដេអូ​យឺត​120fps និង​240 fps ទៀតផង​។ បើ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ iPhone 5s វា​អាច​ថត​វីដេអូ​យឺត​បាន​ត្រឹម​120fps ប៉ុណ្ណោះ​។  ​ទូរស័ព្ទ​ថ្មី​នេះ​មាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា NFC និង TouchID ដែល​អាច​ធ្វើ​ការទូទាត់​ផ្សេងៗ ដោយ​ផ្ទាល់​លើ​ទូរស័ព្ទដៃ​។  ផ្នែក​រឹង​ដទៃទៀត មានដូចជា Wifi 802.11ac លឿន​ជាង​មុន​៣​ដង និង​ទ្រទ្រង់​បណ្តាញទូរស័ព្ទ​4G LTE រហូតដល់​ជាង​20Band ព្រមទាំង​មាន​មុខងារ​WiFi Calling និង Voice Over LTE ឬ VoLTE ទៀតផង​។​ ​ចំពោះ​រយៈពេល​ប្រើប្រាស់​វិញ Apple​បានឲ្យដឹងថា iPhone 6 អាច​បើក​ប្រើ​បាន​១០​ម៉ោង ចំណែក iPhone 6 Plus អាច​ប្រើ​បាន​១២​ម៉ោង បើ​បើក​ប្រើ​WiFi និង​បណ្តាញទូរស័ព្ទ 4G LTE​។ ប៉ុន្តែ​បើ​បើក​ស្តាប់​ចម្រៀង​វិញ iPhone6 អាច​ស្តាប់​បាន​៥០​ម៉ោង និង iPhone 6 Plus អាច​ស្តាប់​បាន​៨០​ម៉ោង​ឯណោះ​។​ ​ម៉ូ​ដែល​ទាំងពីរ​នេះ​មាន​3​ពណ៌​ឲ្យ​ជ្រើសរើស គឺ ប្រផេះ​, មាស និង ទឹកប្រាក់ និង​មាន​ជំរើស​ទំហំ​៣​គឺ​16GB, 64GB និង 128GB​។ ម៉ូ​ដែល​ទាំងពីរ​នេះ នឹង​ចាប់ផ្តើម​ចេញ​លក់​ជា​ផ្លូវការ​នា​ថ្ងៃទី​១៩ ខែ​កញ្ញា ខាងមុខនេះ នៅ​ប្រទេស​កាណាដា អង់គ្លេស អាឡឺម៉ង់ អូស្ត្រាលី ហុងកុង សឹង្ហ​បុរី និង​ជប៉ុន​។ ចំណែក​បណ្តា​ប្រទេស​ជាង​១០០​ទៀត នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ​២០១៤​។  ទូរស័ព្ទ iPhone 6 ទំហំ​16GB លក់​ក្នុង​តម្លៃ​ជាប់​កុងត្រា ១៩៩​ដុល្លារ (​ទិញ​ដាច់​ប្រមាណ​៦៤៩​ដុល្លារ​)​។ ចំណែក iPhone 6 Plus ទំហំ​16GB លក់​ក្នុង​តម្លៃ​ជាប់​កុងត្រា​២៩៩​ដុល្លារ​(​ទិញ​ដាច់​ប្រមាណ​$៧៤៩​ដុល្លារ​)៕ ​សរសេរ​មកកាន់​លោក សុខ ទី តាមរយៈ ​ty@vodhotnews.com

[អានបន្ត]
​ទូរស័ព្ទ​iPhone 6 នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កញ្ញា​ខាងមុខ​

ថ្ងៃព្រហស្បតិ៍ ទី3 មេសា 2014, 04:34 PM

​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា iPhone 6 នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ខាងមុខនេះ​។ ​ទូរស័ព្ទ iPhone ថ្មី​នេះ មាន​ឧបករណ៍​ទំនើប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជាមួយ​ភាពទាន់សម័យ​ធៀប​នឹង iPhone 5S និង iPhone 5C ដែល​មាន​ម៉ូដ​សាមញ្ញ​។​បច្ចេកវិទ្យា​ថ្មី iPhone 6 មាន​បំពាក់ Chip A8 Processor និង​មាន​ល្បឿន​ដំណើរការ​រឹតតែ​លឿន ភ្ជាប់​មក​ជា​ស្រេច​នូវ iOS8 រួម​ជាមួយ​មុខងារ​ត្រួតពិនិត្យ​សុខភាព Healthbook បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC សាក​ថ្ម​ឥត​ខ្សែ កាមេរ៉ា​ធំ​ជាង​មុន​គឺ 10MP និង​មាន f/1.8 គុណភាព​លើស narrower f/2.2 ដែល​មាន​លើ iPhone 5S​។ ​បាយ​ការណ៍​ថ្មី​មួយ​ចុងក្រោយ ឲ្យដឹង​ពី​វិមាត្រ iPhone 6 ថា​មាន​បណ្ដោយ ១៥០ មី​លី​ម៉ែត្រ​, ទទឹង ៨៥ មី​លី​ម៉ែត្រ​។ ​ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​លក់​ទូរស័ព្ទ iPhone 6 នៅក្នុង​ខែ​កញ្ញា រួមទាំង iWatch ជាមួយ​ទិដ្ឋភាព​ដំបូង​នៃ​ដំណើរការ​ដោយ iOS 8 ដើម្បី​ឲ្យ​ផលិតផល​ថ្មី​នេះ នៅលើ​ទីផ្សារ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អត្ត​ជាតិ​៕ ​សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

[អានបន្ត]
USAID​ សម្ពោធ​គម្រោង Development Innovations ដើម្បី​បង្កើន​ការប្រើ​បច្ចេកទេស​សម្រាប់​ការប្រែប្រួល​នៃ​សង្គម

ថ្ងៃអង្គារ ទី18 មិនា 2014, 05:00 PM

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​ក្រុមហ៊ុន Development Alternatives Incorporated បាន​សម្ពោធ​គម្រោង Development Innovations ដែលជាសកម្មភាព​មួយ​មាន​រយៈពេល​៣​ឆ្នាំ ដើម្បី​ជួយ​បង្កើន​ការប្រើប្រាស់​បច្ចេកទេស សម្រាប់​ធ្វើឲ្យ​មាន​ការប្រែប្រួល​ផ្នែក​សង្គម នៅ​ថ្ងៃ​អង្គារ​នេះ នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ​គម្រោង Development Innovations នឹង​ធ្វើការ​ជាមួយ​ដៃគូ​ក្នុងស្រុក និង​ក្រុម​អ្នក​មាន​គំនិត​ច្នៃប្រឌិត​របស់​ប្រទេស​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​ប្រឈម​ដោយ​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​បំណង​ចង់​ផ្តល់ព័ត៌មាន និង​អប់រំ​ដល់​សាធារណជន​។​

[អានបន្ត]
Mark Zuckerberg ៖ រដ្ឋាភិបាល​អាមេរិក គំរាមកំហែង​អ៊ិន​ធើ​ណែ​ត​

ថ្ងៃសុក្រ ទី14 មិនា 2014, 06:33 AM, (1)

​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg  និយាយថា គាត់​បាន​ប្រាប់​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា ថា សហរដ្ឋអាមេរិក កំពុងតែ​ធ្វើឲ្យ​បាត់បង់​ការទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ឲ្យ​កាន់តែ​ទូ​លំ​ទូលាយ តាមរយៈ​ការបង្កើត​កម្មវិធី​ត្រួតពិនិត្យ​សម្ងាត់​ផ្សេងៗ​។​ ​សារព័ត៌មាន​Channel News Asia ចុះផ្សាយ​ថា លោក Mark Zuckerberg បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​សម្តែង​ការខឹង​នឹង​ទីក្រុង​វ៉ាស៊ីនតោន និង​ជា​ប្រតិកម្ម​ទៅ​នឹង​ការ​លាតត្រដាង​ថ្មីៗ​ពី​ការត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​អា​មេ​រិក​។​លោក សម្តែង​ការ​រកាំចិត្ត​ទៅលើ​ការបំផ្លាញ ដែល​រដ្ឋាភិបាល​​អាមេរិក កំពុង​តែ​បង្កើត​សម្រាប់​អនាគត​របស់​ប្រជា​ជន​។​ ​ការរិះគន់ និង​ប្រតិកម្ម​នេះ កើតឡើង​ចំពេល​នៃ​ភាព​តានតឹង​កំពុងតែ​កើនឡើង រវាង​ផ្នែក​បច្ចេកវិទ្យា និង​រដ្ឋការ​អាមេរិក ទៅ​លើ​ការ​បែកធ្លាយ​ឯកសារ ដែល​បង្ហាញ​ពី​លទ្ធភាព​នៃ​ការត្រួតពិនិត្យ​ដ៏​សម្បើម​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ និង​សេវា​ផ្នែក​ចារកម្ម​ផ្សេងៗ​។​ ​លោក Mark Zuckerberg បន្តថា អ៊ិន​ធើ​ណែ​ត ដំណើរការ ដោយសារ​ប្រជាជន​ភាគច្រើន និង​ក្រុមហ៊ុន​ផ្សេងៗ ធ្វើ​ដូច​គ្នា ហើយ​ប្រជាជន​ធ្វើការ​ទាំងអស់​គ្នា ដើម្បី​បង្កើត​បរិស្ថាន​សន្តិសុខ​នេះ និង​បង្កើត​កន្លែង​ចែករំលែក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​សម្រាប់​ពិភពលោក​។ លោក​បញ្ជ​ក់ថា​«​រដ្ឋាភិបាល​អាមេរិក គួរតែ​ជា​អ្នក​ជាប់​លេខ​១​ខាង​អ៊ិន​ធើ​ណែ​ត មិនមែន​ការ​គំរាម​កំហែង​ទេ​។ ពួកគេ ចាំបាច់​ត្រូវតែ​មាន​តម្លាភាព​បន្ថែម​ពីអ្វី​ដែល​ពួកគេ កំពុងតែ​ធ្វើ បើ​មិន​អញ្ចឹងទេ ប្រជាជន ជឿ​ជាក់​​អ្នក​ដែល​អាក្រក់​បំផុត​»៕

[អានបន្ត]
​ឆ្នាំង​សាក​ក្លែងក្លាយ​សម្រាប់​ទូរស័ព្ទ​អាយ​ហ្វូន​ឆក់​មនុស្ស​ស្លាប់​

ថ្ងៃសៅរ៍ ទី8 មិនា 2014, 10:07 AM

ការស៊ើបអង្កេត​មួយ​ទៅ​លើ​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ដំណេក ខណៈ​បុរស​រូប​នោះ​សាក​ថ្ម​ទូរ​ស័ព្ទ អាយ​ហ្វូន​ហ្វ័​រ បាន​រកឃើញថា ដោយសារ​ឆ្នាំង​សាក​ទូរ​សព្ទ​ដែល​គាត់​ប្រើ​ជា​របស់​ក្លែងក្លាយ និង​ឆ្លង​ចរន្ត​ភ្លើង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​។​ ​តាម​គេហទំព័រ​បាងកក​ប៉ុស្តិ៍ ដែល​ផ្សាយ​កាល​ពី​ល្ងាចម្សិលមិញ​ឲ្យដឹងថា បុរស​វ័យ​២៨​ឆ្នាំ ឈ្មោះ​ពិ​សិដ ឆាង​លេក ត្រូវបាន​រកឃើញ​ថា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​។ របាយការណ៍​របស់​អ្នក​ស៊ើបអង្កេ​តឲ្យដឹងថា គេ​បាន​រកឃើញ​ស្នាម​ឆេះ​លើ​ទ្រូង និង​លើ​ដៃ​សាកសព ដែល​កាន់​ទូរ​ស័ព្ទ​អាយ​ហ្វូន​។​

[អានបន្ត]
MobileCamp ​រៀបចំ​សិក្ខាសាលា​អំពី​បច្ចេកវិទ្យា​ទូរស័ព្ទ​ដំបូង​បំផុត​នៅ​កម្ពុជា​ នៅ​ថ្ងៃ​នេះ

ថ្ងៃសៅរ៍ ទី18 មករា 2014, 09:10 AM

កម្មវិធី MobileCamp នៅថ្ងៃ​ទី​១៨​ខែ​មករា​នេះ បានរៀបចំ​សិក្ខាសាលា និង​ពិព័រណ៍ ស្ដីពី បច្ចេកវិទ្យា​ទូរស័ព្ទ​ដំបូង​បំផុត​នៅ​កម្ពុជា (MobileCamp Phnom Penh 2014) ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍ ទាក់ទង​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ​ថ្មី ដល់​អ្នក​ចូលរួម​ប្រមាណ​៦០០​នាក់​។​ សិក្ខា​សាលា និង​ពិព័រណ៍ ស្ដីពី បច្ចេកវិទ្យា​ទូរស័ព្ទ​ដំបូង​បំផុត​នៅ​កម្ពុជា​នេះ ​ធ្វើឡើង​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨​ខែ​មករា​នេះ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ក្នុង​គោលបំណង​ដើម្បី​ប្រមូលផ្តុំ ជួបជុំ​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​ទូរស័ព្ទ អ្នក​ស្រាវជ្រាវ អ្នក​អភិវឌ្ឍន៍​កម្មវិធី អ្នក​អាជីព​ក្នុង​វិស័យ​ទូរស័ព្ទ និង​ចែករំលែក​ចំណេះដឹង ទស្សនៈទាន អាជីវកម្ម ការអភិវឌ្ឍន៍ និង​ទិសដៅ​ទៅ​អនាគត​នៃ​បច្ចេកវិទ្យា​ទូរស័ព្ទ​នៅក្នុង​តំបន់​ប្រមាណ​ជាង ៦០០​នាក់​។​ លោក បេ ចន្ត្រា អ្នក​រៀបចំ​កម្មវិធី MobileCamp Phnom Penh 2014 ថា កម្មវិធី​បច្ចេកវិទ្យា​ទូរស័ព្ទ​នេះ ជា​កម្មវិធី​ដំបូង​បំផុត​មួយ​នៅ​កម្ពុជា ដែល​ជា​ឱកាស​​សម្រាប់​កូន​ខ្មែរ ក្រេប​នូវ​ចំណេះដឹង និង​ចែករំលែក​ពីគ្នា​ទៅវិញទៅមក​អំពី​បទពិសោធ​ន៍ និង​ចំណេះដឹង​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា​ថ្មីៗ ព្រមទាំង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ និង​ប្រទេសជាតិ នៅក្នុង​យុគ​សម័យ​​សកលភាវូបនីយកម្ម​។​ ​បើ​តាម​​លោក បេ ចន្ត្រា កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​ខ្មែរ​មក​ពី វិទ្យាស្ថាន​សមាគម​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា ព្រឹតិ្តការណ៏​ភ្នំពេញ Google Business Group (GBG) សិទ្ធិ​ហាប់ និង​MTB​។​ កម្មវិធី​នេះ មាន​ការចូលរួម​ពិព័រណ៍​ទៅលើ​កម្មវិធី​ទូរស័ព្ទដៃ ដែល​បាន​បង្កើតឡើង​ដោយ​អ្នក​ស​សេរ​កម្មវិធី​ខ្មែរ ចំនួន ៣៥​ស្តង់ ក្នុងនោះ មាន អង្គការ ១១​ស្តង់ បុគ្គល​/​អ្នក​អាជីព ១២​ស្តង់ និង​ក្រុមហ៊ុន ១២​ស្តង់​៕ សរសេរមកកាន់​លោក សុទ្ធ​ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com

[អានបន្ត]
ចែករំលែក​ចំណេះដឹង​បច្ចេកវិទ្យា នឹង​ចាប់ផ្តើម​ថ្ងៃ​សៅរ៍​នេះ

ថ្ងៃសុក្រ ទី6 ធ្នូ 2013, 09:39 AM

កម្មវិធី BarCamp Sihanoukvilles ២០១៣ ស្តី​ពី​បច្ចេកវិទ្យា​ សហគ្រិនភាព និង​ចំណេះដឹង​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ចែករំលែក​បទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា អាជីវកម្ម និង​ចំណេះដឹង នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​នេះ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ ៧​និង​៨ ខែ​ធ្នូ​។ សេចក្តីប្រកាស​ព័ត៌មាន ឲ្យដឹងថា សិក្ខាសាលា BarCamp Sihanoukvilles ២០១៣ នឹង​ប្រព្រឹត្តទៅ នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រា​យ សាខា​ខេត្ត​ព្រះសីហនុ ដែល​មាន​វាគ្មិន​ចំនួន ៥០​នាក់ មកពី​ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី​ ជាដើម ចូលរួម​ចែករំលែក​បទពិសោធន៍​ក្នុង​ការងារ​របស់​ខ្លួន​លើ​វិស័យ​បច្ចេកវិទ្យា ការធ្វើ​អាជីវកម្ម និង​ចំណេះដឹង ក្រោម​​ប្រធានបទ​ចំនួន ៦៤ រយៈពេល​២​ថ្ងៃ​ពេញ​។ BarCamp Sihanoukvilles ២០១៣ ដំណើរការ​ក្រោម​ការឧ​ប​ត្ត​ម្ភពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិ​ក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក្នុង​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​ដើម្បី​លើកកម្ពស់​គំនិត​បែប​ច្នៃប្រឌិត យុវជន​ដែល​ជា​សហគ្រិន អ្នកជំនួញ អ្នកវិនិយោគ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​។ ជាមួយគ្នានេះ សិស្ស​និស្សិត នៅតាម​បណ្តា​ខេត្ត​ក្រុង ក៏​អាច​ជួយ​ចែករំលែក និង​យល់ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ​៕ សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

[អានបន្ត]
Page: 1/3 123

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To