ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃអង្គារ ទី25 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានកីឡា

កីឡាករថៃ Superchhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 01:32 PM

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ  កីឡាករថៃឈ្មោះ Superchhai  បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។  គណៈកម្មការរៀបចំការប្រកួតបានប្រកាសឲ្យដឹងពីការកាត់ប្រាក់តម្លៃខ្លួនគឺដោយសារកីឡាកររូបនេះប្រកួតមិនអស់ពីសមត្ថភាព និងបានបញ្ជាក់ថា នោះជាវិធានការយោគយល់បំផុតហើយ ដោយលោកថាតាមពិតគឺមិនត្រូវផ្ដល់ឲ្យមួយរៀលនោះឡើយ។ យោងតាមការប្រកួតរវាងកីឡាករថៃឈ្មោះ Superchhai  និងកីឡាករកម្ពុជា ធី តុងហ៊ី នៅរយៈពេល៣ទឹកដំបូង កីឡាករទាំងពីរមិនបានធ្វើសកម្មភាពវាយលុកដាក់គ្នាខ្លាំងក្លានោះទេ ដោយភាគីម្ខាងៗបានត្រឹមតែរត់ចុះរត់ឡើង និងបោះដៃជើងមិនខុសពីស្ទាបស្ទង់សមត្ថភាពដាក់គ្នាតែប៉ុណ្ណោះ។ ក្រោយមានការព្រមាន២លើកពីសំណាក់អាជ្ញាកណ្ដាល ទើបនៅចុងទឹកទី៤ និងទឹក៥បានធ្វើឲ្យពួកគេបើកឆាកប្រកួតមួយប្រាវ។

[អានបន្ត]
សុខ សុវណ្ណ គ្រង​តំណែង​ជើង​ឯក​លើកទី​២

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 08:16 AM

នៅ​ទី​បំផុត ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លឹប​​សមាគមកីឡាប្រដាល់​ក្រសួង​ការពារ​ជាតិបាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​ជាលើក​ទី​​​២​​ទាល់​តែ​បាន សម្រាប់​​ព្រឹត្តិការណ៍​​​​​​​កំពូល​អធិរាជ​​​​របស់​ក្រុម​ហ៊ុន​​​​​​​​​ស៊ីម៉ង់តិ៍អូដ្ឋ។ ​នេះ​ជា​​​​​​​​​ឱកាស​​​​​​​​​​​​​សារជាថ្មីដែល​គេ​បាន​ទទួល​​ បន្ទាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​​​២០១៥ ក៏​ទទួល​បាន​ខ្សែ​ក្រវាត់ពី​ក្រុម​ហ៊ុនមួយ​​​​​​​ម្ដង​ហើយ។ ​ ការ​ប្រកួត​​​នេះធ្វើឡើង​​​​​កាល​ពី​​ល្ងាច​ថ្ងៃទី​​​១៣ ​ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅ​​ក្នុង​សង្វៀន​​​​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​​៥​នេះ មានសមាសភាពកីឡាករ​ចំនួន​​​​៤រូប​ធ្វើ​កា​រប្រកួត​គ្នា ដោយ​ កីឡាករ​​ម៉ន ចាន់​ដារ៉ា និង​ដុំ​ កែវដា ឡើង​ប្រកួត​គ្នា​យក​ចំណាត់​ថ្នាក់​​លេខ​​​៣ និង​កីឡាករ​សេក គឹមរួន ឡើង​ប្រកួត​ជា​មួយ​កីឡាករ​សុខ សុវណ្ណ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​​​​​​១ និង​​ប្រាក់​លាន​​។ ​​​​​​ក្នុង​ពេល​​​​ព្រឹត្តិការណ៍​នេះចាប់​ផ្ដើម គឺ​មាន​​កីឡាករ​​សរុបចំនួន​​​​​៨​រូប ដោយ​​​២​រូប​​​មក​ពី​ប្រទេសថៃ និង​​​៦​រូបមក​ពី​​​​ប្រទេស​កម្ពុជា​។ រូបមន្ត​ប្រកួតគឺ​តម្រូវ​​ឲ្យ​ពួក​គេ​ទាំង​​​៤ ​​​​​​ប្រកួតគ្នា​​​​ជម្រុះ​ក្នុង​ពូល ហើយ​បន្ត​ខ្វែង​ពូល​​​​​​​​​ទៅ​ប្រកួត​គ្នា​បន្ថែម​ទៀត ​​ដើម្បី​​​​​​​​​​ស្វែង​រក​​​​​​២​នាក់​ចុង​ក្រោយឡើង​ទៅ​ប្រកួត​យក​ពាន​ជើងឯក។ បន្ទាប់​ពី​ឆ្លង​ការ​​ប្រកួត​យ៉ាង​ស្វិត​ស្វាញ កីឡាករ​​​ម៉ន ចាន់​ដារ៉ា ​មក​ពី​ក្លឹប​ការិយាល័យ​ទី​​​៥​កង​ទ័ពជើង​គោក ដែល​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​​​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​៤០០ដុល្លារនិង​​ពាន​កិត្តិយស​មួយ​។ ​​កីឡាករ​​​ ​ដុំ កែវដា មក​ពី​ក្លឹប​ម្កុដរាជសីហ៍ ដែល​​​​​​​​​​​​​ឈ្នះ​បាន​លេខ​​​៣ ទទួល​បាន​ទឹក​ប្រាក់​ចំនួន​​​​​៧០០​ដុល្លារនិង​ពាន​កិត្តិយស​មួយ​។ ដោយ​ឡែក​​​​សម្រាប់​កា​រប្រកួត​​​​​​​​​​​​​​​​​របស់​គូ​ឯក គឺ​កីឡាករ​សុខ​ សុវណ្ណ ដែលកាល​ពី​ឆ្នាំកន្លងទៅ​​ធ្លាប់​បាន​​​​​គ្រង​តំណែង​ជើង​ឯក​​​​​​​​​រួចម្ដង​ហើយ​នោះ បាន​​​ក្លាយ​ជា​ម្ចាស់ជើង​ឯកជា​លើកទី​​២ ​​ ​​​​​បន្ទាប់​ពី​​បាន​វាយ​ផ្ដួល​កីឡាករ​​​ ​សេក គឹមរួន មក​ពី​ក្លឹ​ប​​អង្គរមានជ័យ​ខេត្ត​សៀម​រាប ​​ឲ្យ​បរាជ័យ​​​​ដោយ​ពិន្ទុ​។ ​ កីឡាករ​​​សុខ សុវណ្ណ ត្រូវគេ​ឃើញត្រេកអរ​ចង់​ហោះ បន្ទាប់​ពី​បាន​ប្រកាស​ថា​​ឈ្នះពិន្ទុ​​​​​​ ហើយ​ក្លាយ​ជា​ម្ចាស់ជើង​ឯក​​​សម្រាប់​កា​រប្រកួត​​ដែលទើប​បញ្ចប់​កាលពី​យប់​ថ្ងៃ​ទី​​​១៣ កុម្ភៈ នៅ​ប៉ុស្ដិ៍​លេខ​​៥​នោះ​។ យ៉ាង​ណា​ក៏​ដោយ​កីឡាករ​រូប​នេះ ក៏​​ឈ្នះ​ដោយ​លទ្ធផលទ្រោម​ខ្លួនណាស់ដែរ ​ដោយ​សារ​តែ​សេក គឹម​រួន ក៏​លេងធ្ងន់​ដៃ​​ និង​បាន​បញ្ចេញ​ថ្វីដៃ​យ៉ាង​អស់សមត្ថភាព​វាយ​សម្រុក​​ពេញ​រយៈ​ពេល​​៥​ទឹក​។ ​​ ចំណាត់ថ្នាក់លេខ​​​១​ទទួល​បាន​ទឹក​ប្រាក់​​ចំនួន​​​៤ពាន់​ដុល្លារនិង​ពាន​ជើង​ឯកមួយ​។ ​យ៉ាង​ណា​ក៏​ដោយ​​​​​អ្វីដែល​​​​ត្រូវ​​កីឡាករ​​​​​​​​​​​​​​​​​ភាគ​ច្រើន​​ចង់​បាន​បំផុត​ពីព្រឹត្តិការណ៍​នេះគឺ​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេសថៃ​​​​​​​សម្រាប់​តំណែង​ចំណាត់ថ្នាក់​លេខ​​១​។ ​ យោង​តាម​ការ​អះ​អា​ងរបស់​លោក​សេង កដិកា ​អ្នក​រៀប​ចំ​កា​រប្រដាល់​​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​​​៥ ​​សុខ សុវណ្ណ នឹង​ត្រូវ​​​​​​ឲ្យធ្វើ​ជា​ តំណាង​របស់​​ប៉ុស្ដិ៍​លេខ​​​៥ ​ហើយ​ឡើង​ទៅ​ប្រកួត​នៅ​​ក្នុង​ប្រទេសថៃ​ ក្នុង​នាម​ជា​ម្ចាស់ជើង​ឯក។ ​​លោក​ថា​​កា​រប្រកួត​កាល​ពី​វគ្គ​ទី​​១ កីឡាករ​ថៃ​​បាន​ក្លាយ​ជា​ម្ចាស់ជើង​​​ឯក ទើប​មិន​អាច​តំណាង​​ឲ្យ​ប៉ុស្ដិ៍​លេខ​​​៥ ដើម្បី​ទៅ​ប្រកួត​​នៅ​ក្នុង​ប្រទេស​ថៃ​​តាម​ការ​គ្រោង​ទុក​បាន​។ ​លោក​ថា​​​សុខ សុវណ្ណ នឹង​អាច​​​​ឡើង​ប្រកួត​ជា​មួយ​ជើងឯក​កាល​ពី​វគ្គទី​១​​ នៅ​លើរេញ​កម្ពុជានិង​រេញ​ប្រទេសថៃនិង​​​ត្រូវ​ប្រកួត​ជាមួយ​​ជាមួយ​កីឡាករ​ថៃ​ផ្សេង​ទៀតនៅ​ក្នុង​​ប្រទេសថៃ​​​​​​​​​​ក្នុង​ពេល​ខាង​មុខ​។ ​​​ ​ចំណាត់​ថ្នាក់​លេខ​​​២ គឺកីឡាករ​សេក គឹម​រួន ទទួល​បាន​​​ទឹក​ប្រាក់​​​​​១៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ​ ដោយ​កីឡាករ​រូប​នេះ ត្រូវ​គេ​ឃើញ​​​​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​ប្រគល់​ពាន​នោះ​ផង ដោយសារ​តែគេ​ខក​បំណង​​​ក្នុង​ការ​ដណ្ដើម​​ឲ្យ​បាន​នូវ​ចំណាត់​ថ្នាក់​លេខ​​​១ ដែល​​ត្រូវ​គេឃើញ​មាន​កម្រិត​ខុស​គ្នា​ដាច់ឆ្ងាយ​ទាំង​ឱកាស និង​​ប្រាក់រង្វាន់​នោះ​។ យ៉ាង​ណា​មិញ កីឡាកររូប​នេះ ក៏ធ្វើ​ឲ្យ​ សុខ សុវណ្ណ ទ្រម​ខ្លួន​ណាស់ដែរ​សម្រាប់​ការ​ប្រកួត​៕ សរសេរមកកាន់ សុខ ឆាយ តាមរយៈsokchhay@gmail.com

[អានបន្ត]
វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 08:45 AM

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។ ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

[អានបន្ត]
ជើងខ្លាំងថៃ Phich Bunchong រក្សាកំណត់ត្រាមិនដែលចាញ់នៅលើសង្វៀនកម្ពុជា

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 09:24 AM

នៅទីបំផុត កីឡាករដែលមានអាជីពជាពិធីករកីឡាលោក ឡុង សុវណ្ណឌឿន មិនអាចយកឈ្នះលើកីឡាករជើងខ្លាំងរបស់ថៃឈ្មោះ Phich Bunchong  បើទោះជាមុនពេលឡើងប្រកួត ទាំងសមីខ្លួន និងអ្នកគាំទ្រសុទ្ធតែបានរំពឹងថាលទ្ធផលនឹងបានឈ្នះថៃ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជាក៏បានប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយបានត្រឹមស្មើ ហើយ​កីឡាករ Phich Bunchong  នៅ​តែ​អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួននៅលើសង្វៀនក្នុងប្រទេសកម្ពុជា។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី៣១ ខែមករា អ្នកស្នេហាកីឡាប្រដាល់ត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងសង្វៀនតែម្ដង  ដោយសារតែកេរ្តិ៍ឈ្មោះរបស់ ឡុង សុវណ្ណឌឿន ធ្វើឲ្យគេទុកចិត្តខ្ពស់ ហើយការប្រកួតជាមួយកីឡាករ Phich Bunchong  ក៏ជាការប្រកួតដែលត្រូវគេចង់ដឹងថានឹងជួយបំបាក់កីឡាករថៃរូបនេះ ស្ដារមុខមាត់ឲ្យវិស័យប្រដាល់កម្ពុជាបានឬអត់។

[អានបន្ត]
ពេជ្រ ម្ទេសខ្មាំង ឈ្នះ ខណៈរឿង សោភ័ណ្ឌ ចាញ់កីឡាករថៃ

ថ្ងៃចន្ទ ទី25 មករា 2016, 01:20 PM

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៤ ខែមករា កីឡាករកម្ពុជា២រូបមិនមានសំណាងដូចគ្នានោះទេ បើទោះជាពួកគេសុទ្ធតែប្រឹងប្រែងក្នុងការបង្ហាញថ្វីដៃយ៉ាងអស់ពីសមត្ថភាព។ ការប្រកួតអន្តរជាតិដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មួយនេះគឺកីឡាករ ពេជ្រ ម្ទេសខ្មាំង បានឈ្នះគូប្រកួត ប៉ុន្តែសម្រាប់ រឿង សោភ័ណ្ឌ ដែលជាម្ចាស់ខ្សែក្រវាត់ឯណោះវិញ បានត្រឹមតែកំដរកីឡាករថៃជាគូប្រកួតដល់ទឹកទី៥ប៉ុណ្ណោះ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង ដែលអ្នកណាក៏ស្គាល់ជាជើងខ្លាំងម្នាក់ប្រចាំនៅក្លិបអរុណរះកីឡា កាន់តែធ្វើឲ្យមានការកោតសរសើរជាមួយនឹងលទ្ធផលវាយឈ្នះកីឡាករថៃដែលមានឈ្មោះថា Kong Sak  កាលពីថ្ងៃអាទិត្យនោះ។ បើទោះជាគោលដៅចង់ឲ្យកីឡាករថៃសន្លប់មិនអាចធ្វើទៅបាន ក៏មានការទទួលស្គាល់ភាគច្រើនក្នុងរង្វង់អ្នកគាំទ្រ។ ក្នុងទឹកទី២ និងទី៣ កីឡាករកម្ពុជាមានប្រៀបលើកីឡាករថៃតិចតួច។ លុះដល់ទឹកទី៤  និងទី៥ ការវាយសង្គ្រប់របស់កីឡាករកម្ពុជាកាន់តែល្អឈានឡើង ដោយអាចវាយប្រទាញបានពិន្ទុរហូតបានដល់ឈ្នះដោយពិន្ទុគឺនៅក្នុងទឹកទាំង២ចុងក្រោយនេះតែម្ដង។

[អានបន្ត]
កីឡាករថៃបំបាក់ពេជ្រ សីហា លើកទី២

ថ្ងៃចន្ទ ទី18 មករា 2016, 07:41 AM, (1)

បើទោះជាបានតាំងចិត្តដាច់ខាតថាត្រូវតែសងសឹកឲ្យបានក៏ដោយ ក៏ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យទី១៧ មករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករពេជ្រ សីហា នៅតែត្រូវកីឡាករថៃឈ្មោះPhech Bunchoung វាយបំបាក់ជាលើកទី២។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើងក៏បានបង្ហាញថាកីឡាករកម្ពុជាប្រឹងអស់ពីសមត្ថភាពផងដែរ បើទោះជាចាញ់ជាថ្មីម្ដងទៀតធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលកីឡាករពេជ្រ សីហា ប្រកាសឡើងសងសឹកជាមួយកីឡាករថៃឈ្មោះPhech Bunchoung  បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីប៉ុន្មានសប្ដាហ៍មុនគឺគេចាញ់ទាំងមិនអស់ចិត្ត។ អ្នកស្នេហាការប្រដាល់យ៉ាងច្រើនកុះករត្រូវគេឃើញប្រមូលផ្ដុំគ្នាយ៉ាងណែនតាន់តាប់តែម្ដងនៅក្នុងស្ទីឌីយោរបស់ស្ថានីយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅពេលគូនេះឡើងរេញប្រកួតគ្នា។ តាំងពីទឹកទី១ រហូតដល់ទឹកទី៥ គេឃើញអ្នកទស្សនាទាំងប្រុសទាំងស្រី ដក-កចំហរមាត់និងទះដៃយ៉ាងកងរំពងគ្រប់ពេលកីឡាករកម្ពុជាវាយចូលទៅលើកីឡាករPhech Bunchoung ។ ជាពិសេសក្នុងទឹកទី២និងទឹក៣ គ្មានអ្នកណាមិនឮសំឡេងស្រែកយ៉ាងទ្រហឹងពេញ​សាលប្រដាល់នោះទេ ដោយសារសន្ទុះវាយលុករបស់ពេជ្រ សីហា ទៅលើកីឡាករថៃ។ យ៉ាងណាក៏ដោយក្នុងទឹកទី៤និងទី៥ កីឡាករថៃ បានប្រែទម្រង់វាយសម្រុកហើយប្រើបច្ចេកទេសវាយបោកធ្វើឲ្យពេជ្រ សីហា បាត់បង់ជំហរ។ ក្នុងទឹកទាំងពីរ កីឡាករថៃត្រូវគេឃើញវាយចេញបានល្អគួរឲ្យសរសើរ ហើយក៏ធ្វើឲ្យមើលដឹងថាកីឡាករកម្ពុជាមិនអាចទៅរួចជាមួយកីឡាករថៃក្នុងជំនួបសងសឹកនោះផង។ ប៉ុន្តែអ្នកគាំទ្រពេជ្រ សីហា មិនបានរិះគន់ចំពោះការបរាជ័យរបស់កីឡាកររូបនេះនោះឡើយ ដោយសារតែឃើញជាក់ស្ដែងថាគេក៏ប្រឹងអស់ពីសមត្ថភាព ហើយកីឡាករថៃពិតជាខ្លាំងពិបាកទប់។ ជាពិសេសនៅពេលមានការប្រកាសថាកីឡាករ Phech Bunchoung  ឡើងមកប្រកួតនៅកម្ពុជា៤លើក មិនដែលចាញ់ទាល់តែសោះ។ ការឡើងមកប្រកួតលើកទី១និងលើកទី២ គេស្មើពិន្ទុជាមួយកីឡាករ រឿង សោភ័ណ្ឌ និងឡុង សុភី ដែលសុទ្ធតែជាជើងខ្លាំងនិង២លើកចុងក្រោយគឺឈ្នះ ពេជ្រ សីហា ជាប់គ្នានេះឯង។ លោក រាជ សូផែន ប្រធានគណៈកម្មការប្រដាល់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថាក្រោយការបរាជ័យលើកទី២របស់ពេជ្រ សីហា ធ្វើឲ្យគណៈកម្មការរៀបចំសម្រេចចិត្តមិនឲ្យអ្នកទាំងពីរធ្វើការប្រកួតគ្នាទៀតទេ ដើម្បីកុំឲ្យបាក់មុខកីឡាករកម្ពុជាជាថ្មីម្ដងទៀត។ លោកមាន​ប្រសាសន៍ថា៖ “កីឡាករថៃល្អណាស់ អញ្ចឹងបើដាក់ឲ្យប្រកួតគ្នាប៉ុន្មានដងទៀត ក៏ពេជ្រ សីហា ទៅមិនរួចដែរ ហើយខាងសហព័ន្ធកំពុងគិតថាត្រូវដាក់អ្នកណាដើម្បីឲ្យត្រូវនឹងសមត្ថភាពរបស់កីឡាករថៃហ្នឹង!”។ ស្របនឹងជំហរនេះ កីឡាករពេជ្រ សីហា ក៏ទទួលស្គាល់ថាថ្វីដៃរបស់កីឡាករPhech Bunchoung ល្អជាងខ្លួននិងពិបាកឲ្យគេធ្វើការសងសឹកនោះផងដែរ។ គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបាន១០៣លើក ឈ្នះ៧៧លើក ចាញ់១៨លើកនិងស្មើ៥លើក ខណៈដែលកីឡាករថៃធ្លាប់ប្រកួតបាន៧៩លើក ឈ្នះ៦៦លើក ចាញ់១២លើកនិងស្មើ១លើក៕ សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

[អានបន្ត]
​កីឡាករ ឡុង សុភី​ រៀប​ការ

ថ្ងៃសុក្រ ទី15 មករា 2016, 07:22 AM, (1)

កាល​ពីថ្ងៃទី​​១៤ ​មករា​​មុន​នេះ ​កីឡាករ​ដែល​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​មានខ្សែ​ក្រវាត់ជើង​ខ្លាំង​ដល់​ទៅ​​៦​​ខ្សែ​ ឡុង សុភី បាន​ប្រារព្ធ​ពិធី​រៀប​ការ​យ៉ាង​អធិកអធម​នៅ​គេហដ្ឋាន​​ខាង​ស្រី​ក្នុង​ខេត្ត​ស្វាយរៀង។ កីឡាករ​​​ល្បី​ឈ្មោះ​​​​នៅ​ក្នុង​ពិភព​ប្រដាល់​​យ៉ាង​ច្រើន​កុះ​ករ​ ត្រូវ​បាន​គេ​អះ​អាង​ថា​​បាន​បង្ហាញ​ខ្លួន​នៅ​​ក្នុង​ពិធី​នោះ បើ​ទោះ​ជាមង្គល​របស់​លោក ​គឺ​​មាន​​រយៈចម្ងាយ​ឆ្ងាយ​​ដែល​ធ្វើ​​​​​​ម្ចាស់​ពិធី​​​​បារម្ភខ្លាច​​​អត់​ភ្ញៀវ​ពី​ភ្នំពេញ​។ ​ លោក​​ ឡុង សាលវ័ន្ត ​​​បង​ប្រុស​កូន​កំលោះ​និង​ជា​​​គ្រូ​បង្វឹក​​​​​​​ប្រចាំ​ក្លិប​​ឡុង​សាលវ័ន្ត​កីឡា បាន​​អះ​អាង​ថា ពិធី​មង្គល​ការ​របស់​​លោក​ឡុង សុភី ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ភូមិ​តា​យាង ​ស្រុក​ស្វាយ​ជ្រុំ​ ក្នុង​ខេត្តស្វាយរៀង ​​ ដែល​ជា​​​​​​គេហដ្ឋាន​របស់​​​​​កូន​ក្រមុំ។ លោក​ថា​គម្រោង​នៃ​​​​​​​​ពិធី​មង្គល​នោះគ្រោង​ធ្វើ​តែ​​​​​៣០​តុ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​​ភ្ញៀវឡើងទៅ​​​ពីភ្នំពេញ​ច្រើន​កុះ​ករ​ទើប​ឈាន​ដល់​​​៣៥​តុ​តែ​ម្ដង​។ ​លោក​ថា​​ភ្ញៀវ​ខាង​ស្រី​មាន​ចំនួន​​​២០និង​ភ្ញៀវ​ខាង​ប្រុស​មាន​ចំនួន​​១៥​តុ ​​​​ដោយ​​​​ក្នុង​ចំណោម​​​​​អ្នក​ឡើងទៅ​ពី​ភ្នំពេញ​ប្រមាណ​ជា​​១៥០​នាក់​នោះ រួម​មាន​​​មន្ត្រី​សហព័ន្ធ និងអ្នក​រាប់​អាន​ប្អូន​ប្រុស​ដែលមិនមែន​ជា​កីឡាករ​​​​ចូល​រួម​ផងដែរ។ បន្ថែម​ពី​លើ​នោះ កីឡាករ​ប្រដាល់​​​​ល្បី​ឈ្មោះ​​នៅ​​លើ​សង្វៀនក៏មាន​ចំនួន​ដល់​​​​​៤០​នាក់​​​​​ទៅ​ចូល​រួ​ម​​​​​​អបអរ។​ លោក​ថា​កូន​កំលោះ​គឺ​​ឡុង សុភី ​មិន​ច្បាស់​រឿង​ទៅ​ភ្នំពេញ​​នៅ​ថ្ងៃ​ណា​នោះ​ទេ ប៉ុន្តែមាន​ការ​​អញ្ជើញ​​​​ឲ្យ​ឡើង​ប្រដាល់​​បាន​ឆាប់​ប្រហែល​ជា​ឡើងទៅ​​លឿន​។ ​​​​​លោក​មាន​ប្រសាសន៍​ថា​៖ “​​ពី​រ​នាក់​ហ្នឹង(កូ​ន​កំលោះ​កូន​ក្រមុំ)​​រៀប​ការ​ហើយ​​​​មិន​ទាន់​ទៅ​ភ្នំពេញភ្លាម​​ទេ ទាល់​តែ​​​​​​​​​មាន​គេ​​​​ហៅ​ឡើង​វ៉ៃអី​ណ៎ បាន​វា​​ឡើង​ទៅ​ហាត់​​ ហើយ​​​​ប្រកួត​ម្មង ដល់​អញ្ចឹង​​​​​ឲ្យ​វា​​សម្រាក​​​​​ហ្នឹង​​សិន​ទៅ​!”។ ​ (រូបថតពីហ្វេសប៊ុក​របស់​លោក ឡូង សុភី​) គួរ​បញ្ជាក់​ផងដែរថា ​ភរិយា​របស់​លោក​ឡុង សុភី​ ​មាន​ឈ្មោះ​ថា​​ ហន ស្រី​នី វ័យ​​​២៣​ឆ្នាំ ​និង​ជា​កូន​​ក្រមុំអ្នក​ខេត្ត​ព្រៃវែង ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កីឡាកររូប​នេះ​ច្រើន​ខែ​មក​ហើយ ​មុន​ឈាន​ដល់ថ្ងៃ​​​រៀប​ការ។ ​​​​​​​​​ឡុង សុភី ធ្លាប់​បាន​បញ្ជាក់​ថាក្រោយ​ពេល​រៀប​ការ​លោក​នៅ​តែ​ចាប់​អាជីព​ប្រដាល់​​ ហើយ​ក៏​មិន​យល់ស្រប​ថា​​កីឡាករ​​ប្រដាល់​​ឲ្យ​តែ​មាន​ភរិយា​ក៏​ត្រូវ​ធ្លាក់ដៃប្រកួត​លែងកើត​អ្វីទេ។ លោក​ថា​សំខាន់​​​ឲ្យ​តែ​​ចិត្ត​នៅ​ចង់​ប្រកួត ចង់​យក​ប្រដាល់​ធ្វើជាអាជីព​ ដែល​ត្រូវ​តែទាម​ទារ​ហ្វឹក​ហាត់​​​ឲ្យ​បាន​ជាប់​លាប់​។ បន្ថែម​ពី​លើការ​ងារ​ប្រដាល់ លោក​ថា​​​​​​ការងារ​​ធ្វើ​ជា​​អង្គរក្ស​អ្នកធំ ដែល​លោក​បាន​ប្រឡូក​​កន្លង​មក ក៏​នឹង​​​​​​​លូក​​ឲ្យ​កាន់តែស៊ប់​ផងដែរ​។ ​កីឡាករ​រូប​នេះ បាន​ថ្លែង​​​កាល​គ្រា​នោះ​ថាសម្រាប់​​​ភរិយា​របស់​លោកវិញ គឺ​​លោក​​​នឹង​ឲ្យ​មក​រស់​នៅ​ភ្នំពេញ​ជុំ​គ្នាហើយ​ឲ្យ​​រៀន​ជំនាញ​​អ្វីមួយ ដើម្បី​បើក​ជា​​​​​​​​​មុខ​ជំនាញ​​​ផ្ទាល់ខ្លួន​គ្រាន់​ជួយ​​រក​ប្រាក់​ផ្ទប់​គ្នា។ ​ដក​ស្រង់សម្ដី​​​​​នា​ពេល​នោះ​លោក​និយាយ​ថា​​៖ “​​​​​​​ខ្ញុំ​រៀប​ការរួច​អត់​​ឈប់​ប្រដាល់​ទេ គឺ​​​ប្រដាល់​ក៏​ប្រដាល់ ​ដើរតាម​(អង្គរក្ស)​​អ្នកធំ​ក៏ធ្វើ ​ហើយ​​បើ​​ចំពោះ​​​​​គាត់​(ប្រពន្ធ) បើ​គាត់​ស្រឡាញ់​ជំនាញ​អី​ខ្ញុំ​ឲ្យ​គាត់រៀន​​​​​ ដើម្បី​បើក​រក​ស៊ី​​ផ្ទាល់ខ្លួន​តែ​ម្ដង គឺអត់​​ឲ្យ​ទៅ​ធ្វើ​ការ​អី​​ឲ្យ​គេ​ទេ!”។ ឡុង សុភី យល់​ថា ក្រោយ​ពេល​រៀប​ការ​​​​​ស្ថានភាព​​​ប្រដាល់​របស់​ខ្លួន​នឹង​កាន់​តែ​ល្អប្រសើរ​ទៅ​ទៀត ដោយ​សារ​តែ​មាន​ការ​ផ្គត់​​ផ្គង់របប​អាហារ​បាន​ល្អ​ជាង​មុនដែល​​អំណោយ​ផល​គ្រប់​គ្រាន់​​សម្រាប់​​ឲ្យ​ឡើង​​​​​​ហ្វឹក​ហាត់​ជាប់​លាប់ដើម្បី​​ឡើង​ប្រដាល់​៕ កែតម្រូវ៖ លោក ឡុង សុភី​ រៀបការនៅខេត្តស្វាយរៀង មិនមែន​ក្នុងខេត្តព្រៃវែង ដូចការចុះផ្សាយមុននោះទេ។ សរសេរមកកាន់លោក សុខ ឆាយ តាមរយៈsokchhay@gmail.com

[អានបន្ត]
ម្ចាស់ខ្សែក្រវាត់ មាស ច័ន្ទមាន សងសឹកថៃបានសម្រេច

ថ្ងៃចន្ទ ទី11 មករា 2016, 07:47 AM

បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីថ្ងៃអាទិត្យទី១០ ខែមករា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម មាស ច័ន្ទមាន សងសឹកបានសម្រេចមែនទៅលើកីឡាករថៃ។ ការប្រកួតកាលពីលើកមុនគឺម្ចាស់ខ្សែក្រវាត់របស់កម្ពុជាជាអ្នកទទួលបរាជ័យ និងធ្វើឲ្យអ្នកទស្សនាខកចិត្ត។ អ្នកស្នេហាកីឡាករប្រដាល់ភាគច្រើនបានបង្ហាញការចាប់អារម្មណ៍ បន្ទាប់ពីឃើញជំនួបប៉ះគ្នាលើកទី២រវាងកីឡាករកម្ពុជា មាស ច័ន្ទមាន និងកីឡាករថៃ Phach Nam Ek  ប្រកួតគ្នាមិនខុសពីឆាកប្រយុទ្ធស៊ីសាច់ហុតឈាម ហើយកីឡាករកម្ពុជាជាអ្នកដណ្ដើមបានជ័យជម្នះ។ យ៉ាងណាមិញ ការប្រកួតដែលបានធ្វើឡើងពេញរយៈពេល៥ទឹកនោះ កីឡាករកម្ពុជាហាក់មានប្រៀបបែបប្រផិតប្រផើយប៉ុណ្ណោះ។ ក្នុងទឹកទី១ កីឡាករកម្ពុជាប្រឹងប្រែងសម្រុក ប៉ុន្តែត្រូវបានវាយបកយ៉ាងចាស់ដៃពីសំណាក់កីឡាករថៃមកវិញ ធ្វើឲ្យគេមិនសូវហ៊ានបន្តការវាយលុកប៉ុន្មានទេ។ នៅទឹកទី២ កីឡាករកម្ពុជាពុះពារប្រកួតប្ដូរហើយទាត់ត្រូវពេញទំហឹងធ្វើឲ្យកីឡាករថៃមិនសូវហ៊ានបញ្ចេញថ្វីដៃខ្លាំងៗនោះទេ។ នៅទឹកទី៣ កីឡាករកម្ពុជា មាស ច័ន្ទមាន នៅតែរក្សាជំហរល្អក្នុងការវាយលុក ប៉ុន្តែត្រូវកីឡាករថៃ Phach  Nam Ek  ទាត់ និងវាយកែងត្រូវមិនខុសពីស្នូររន្ទះផាំងៗណាស់ដែរ។ នៅទឹកទី៤ កីឡាករថៃមានប្រៀបល្អជាងពេញមួយទឹក ខណៈដែលទឹកទី៥ កីឡាករថៃក៏មានប្រៀបជាងបន្តិចវិញ។ មុនការប្រកាសលទ្ធផល កីឡាករថៃក៏មានជំនឿចិត្ត ហើយកីឡាករកម្ពុជាក៏មានជំនឿចិត្ត។ ប៉ុន្តែគេឮសម្រែកគាំទ្រកីឡាករ មាស ច័ន្ទមាន ច្រើនជាង ដោយសារតែគិតស្ថិតិ៥ទឹកពេញ គឺ មាស ច័ន្ធមាន មានលទ្ធភាពវាយត្រូវគូប្រកួតច្រើនជាង។ អ៊ីចឹងហើយទើបលទ្ធផលឈ្នះពិន្ទុបានធ្លាក់ទៅលើកីឡាករ មាស ច័ន្ទមាន ដែលកាលពីការប្រកួតលើកមុនគឺកីឡាករPhach Nam Ek ជាអ្នកវាយឲ្យស្គាល់បរាជ័យ។ គូនេះអ្នកទស្សនាជក់ចិត្តគួរឲ្យចាប់អារម្មណ៍ ដោយសារទាំងបង្គោលក្រហមកម្ពុជា និងបង្គោលខៀវរបស់ថៃសុទ្ធតែប្រឹងប្រែងវាយប្ដូរដាក់គ្នាទៅវិញទៅមកតាំងពីដើមដល់ចប់។ កីឡាករ មាស ច័ន្ទមាន  ញញឹម និងលោតកញ្ជ្រោលចំពោះលទ្ធផល ប៉ុន្តែកីឡាករថៃហាក់មិនសូវអស់ចិត្តឡើយ។ ការ​ប្រកួតគ្នា​ដ៏​ស្វិតស្វាញ​រវាង​កីឡាករ មាស ច័ន្ទមាន និង​កីឡាករថៃ Phach Nam Ek (រូបភាព៖ សុខ ឆាយ) លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានអះអាងថា កីឡាករ Phach Nam Ek  យល់ថា ការប្រកួតមួយនេះ គួរតែបានពិន្ទុស្មើដោយសារតែកម្រិតក្នុងការវាយលុករបស់គេមិនសូវបានភាគរយច្រើនដូចមាស ច័ន្ទមាន មែន ប៉ុន្តែកម្លាំងដែលអាចវាយត្រូវគឺចំប្លង់។ លោកថា កីឡាកររបស់ខ្លួនយល់ថាកីឡាករកម្ពុជាវាយចេញបានច្រើន ប៉ុន្តែបើធៀបនឹងការវាយត្រូវគឺមិនស្មើនឹងការវាយចេញរបស់គេនោះទេ ទើបការប្រកួតដែលបានធ្វើឡើងនោះ គួរតែបានស្មើ បើសិនជាគេមិនបានឈ្នះ។ ឆ្លើយតបនឹងការយល់ឃើញនេះ លោក រាជ សូផែន មន្ត្រីគ្រប់គ្រងវិន័យប្រចាំនៅសហព័ន្ធប្រដាល់ និងជាអ្នករៀបចំគណៈកម្មការប្រដាល់ប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា កីឡាករ មាស ច័ន្ទមាន សមនឹងឈ្នះចំពោះការប្រកួតនេះ១០០ភាគរយ ដោយលោកថា ផ្អែកតាមលទ្ធផលជាក់ស្ដែងគឺគេបានឈ្នះ៣ទឹកពេញ ហើយកីឡាករថៃមានប្រៀបត្រឹមតែទឹកទី១ និងទី៥។ លោកមានប្រសាសន៍ថា៖ “ធម្មតាអ្នកចាញ់គឺយល់អ៊ីចឹងហើយ ប៉ុន្តែអាមានលើកហ្នឹងវាវាយខ្លាំងតាំងពីទឹកទី២ម្ល៉េះ បើឲ្យស្មើអ្នកចេះមើលគេរិះគន់ងាប់ បើអា មាស ច័ន្ទមាន ឈ្នះដាច់ហើយហ្នឹង”។ យ៉ាងណាក៏ដោយ លោក ថៃ អ៊ូ ក៏យល់ស្របចំពោះការបញ្ជាក់របស់លោក រាជ សូផែន នោះដែរ បើទោះជាកីឡាករ Phach Nam Ek ហាក់មិនអស់ចិត្តនឹងលទ្ធផលក្ដី។ អ្នកទាំងពីរទទួលស្គាល់ថា នេះជាលទ្ធផលដែលធ្វើឲ្យអ្នកគាំទ្រ មាស ច័ន្ទមាន អស់ចិត្ត ហើយក៏ជួយឲ្យម្ចាស់ខ្សែក្រវាត់រូបនេះរួចផុតពីការរិះគន់ថាប្រកួតធ្លាក់ដៃ។ គូនេះ កីឡាករកីឡាករកម្ពុជាធ្លាប់ប្រកួត១១៧លើក ឈ្នះ៩៤លើក ចាញ់២៣លើក ឯកីឡាករថៃធ្លាប់ប្រកួត៧៧លើក ឈ្នះ៦២លើក ចាញ់១៤លើក និងស្មើ១លើក។ នៅលើសង្វៀនដដែល ការប្រកួតលក្ខណៈអន្តរជាតិមួយគូទៀតគឺ ង៉ែត្រ រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យបានត្រឹមស្មើជើងខ្លាំងមកពីប្រទេសថៃឈ្មោះRa Da  បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ៕ សរសេរមកលោក សុខ ឆាយ តាមរយៈ sokchhay@gmail.com  

[អានបន្ត]
អ៊ុង វិរៈ និង​​​វៀត ប៊ុន​ឌឿន វាយ​ថៃ​​ឲ្យ​សន្លប់ព្រម​គ្នា​

ថ្ងៃចន្ទ ទី4 មករា 2016, 09:57 AM

ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​​​​​​៣ មករា ឆ្នាំ​​២០១៦ កីឡាករ​កម្ពុជា​​២រូប​ទទួល​​បាន​ជោគជ័យគួរ​ជា​ទីមោទនៈ បើ​ទោះ​ជាអ្នក​ទាំង​ពីរ​​ត្រូវ​ប៉ះ​ប្រកួត​ជា​មួយ​កីឡាករ​ល្អ​​មក​ពី​ប្រទេស​ថៃ​។ ​​អ្នក​ទាំង​ពីរ​បាន​​​​​វាយ​​ឲ្យ​គូ​ប្រកួត​របស់​ខ្លួន​សន្លប់​ព្រម​​គ្នា​នៅ​លើ​​សង្វៀន​​​ទូរទស្សន៍អាស៊ី​អាគ្នេយ៍​ ហើយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​ស្កប់​ចិត្ត​គ្រប់​គ្នា​។ ​​ កីឡាករ ​អ៊ុង វិរៈ មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ​គឺ​ជា​​គូឯក​​​​​​ក្នុង​ការ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករថៃ​ដែ​ល​មាន​ឈ្មោះ​ថា Yorth Dachha ។ អ្នកទាំង​ពីរ​ប្រកួត​គ្នា​​ក្នុង​​ប្រភេទ​ទម្ងន់​​​​​៧៥​គីឡូក្រាម ​​​ដោយ​​គ្រាន់​តែ​បើក​ឆាក​ភ្លាម​​កីឡាករ​ថៃ​ស្វាគមន៍​មួយ​ជើង​​​​​​ធាក់​ចំកណ្ដាល​​​​ពោះតែ​ម្ដង​ ​ក្នុង​ពេល​កីឡាករ​​​​កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួននៅឡើយ​។ ភ្លាម​ៗ​​​​​​​​​​​​​​នោះ អ៊ុង វិរៈ ស្ទុះ​ចូល​ប្រកួតវាយ​បក​​ដោយ​​មិនសំចៃ​​​​​ដៃនោះ​ឡើយ​ទៅ​លើ​គូ​ប្រកួត​​។ ​​​ឆាក​ប្រយុទ្ធគូនេះ កាន់​តែ​​ក្ដៅ​គគុក​ក្នុង​​ប៉ុន្មាន​​​វិនាទី​​ដើម​ទឹក​ទី​​​១ ​ប៉ុន្តែ​នៅ​​​​​ពេល​​​​​​​​ចុង​ទឹក​​​កីឡាករ​ថៃ​​​ក៏​ដួល​ខ្ពក​​​សន្លប់​​​​​​​​លើ​រេញ​តែ​ម្ដង ​​បន្ទាប់​ពី​កីឡាករ​​កម្ពុជា​ស្ទុះ​​ចូល​វ័ធ​កែង​ហើយ​វ័ធ​​ត្រូវ​​​​​​​គុម្ពថ្គាម​​ធ្វើ​​ឲ្យ​កីឡាករថៃ​​​​​​​ក្រោក​ត​តំាង​លែង​រួច​។ ​យ៉ាង​ណា​មិញ សភាព​សន្លប់​របស់​​កីឡាករ​ ​Yorth Dachha ក៏​ត្រូវ​អ្នក​ទស្សនា​​​​សើច​ចំអក​ និង​ចោទ​​ថាគឺ​ជា​ទង្វើ​​ធ្វើ​ពុត​​​ព្រោះមិន​ចង់​ប្រកួត​នាំឲ្យ​ឈឺសាច់​​បន្ត​ទៀត​​​ជា​មួយ​អ៊ុង វិរៈ ប៉ុណ្ណោះ ​បើ​ទោះ​ជា​​​​​​មាន​ការ​បដិសេធ។ ​លោក​ថៃ អ៊ូ អ្នក​ដឹក​នាំ កីឡាករ​ថៃ​​ឲ្យ​មក​ប្រកួត បាន​អះ​អាង​ថា​កីឡាករ​ខ្លួន​​​​​ត្រូវខ្លាំង​​ត្រង់​ចំណុច​​ផ្គាម​​​ទើប​​​សម្រេច​ចិត្ត​​បោះ​បង់​កា​រប្រកួត​​​ ដោយ​មិន​​​​មែន​​​​ធ្វើ​សន្លប់ព្រោះ​​តែ​​​​​​​​​​​ខ្វះ​ភាពតស៊ូ​ក្នុង​នាម​ជា​កីឡាករ​នោះ​ទេ។ កីឡាករ ​អ៊ុង វិរៈ មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១(បង្គោលក្រហម​) ​​​​​កីឡាករ​​កម្ពុជា​ដែល​មានសមត្ថភាព​វាយ​ផ្ដួល​កីឡាករ​ថៃ​​ឲ្យ​​​​សន្លប់​ក្នុង​ទឹក​ទី​​​១ បើទោះជា​ស្ថិត​លក្ខខណ្ឌ​​កីឡាករ​ថៃ​​​​​​ធ្វើពុត​ឬ​​​សន្លប់​មែន​ទែន​ក៏​ដោយ ក៏​​ទទួល​បាន​ការ​​​កោត​សរសើរ​មិន​តិច​ដែរ ​ ដែល​អាចកាច់​បំបាក់​កីឡាករ Yorth  Dachha  ឲ្យ​បោះ​បង់​ការ​ប្រកួត​បាន​ក្នុង​ទឹក​ទី​​​​១។ កីឡាករ​ថៃ​មាន​កំណត់​ត្រា​ធ្លាប់​ប្រកួត​​​៩០​​ដង ឈ្នះ​៧៥​ដង ចាញ់​១៤ដង និង​​ស្មើ​១ដង ចំណែក​កីឡាករ​​អ៊ុង​ វិរៈ ធ្លាប់​​ប្រកួត​​​៨០​​ដង ឈ្នះ​៧១ដង និង​ចាញ់​៩​ដង រាប់​ទាំង​ការ​ប្រកួត​ដែលទើប​បញ្ចប់​នោះ​ផង។ មិន​ខុស​គ្នា​ដែរ កីឡាករ​​ វៀត ប៊ុន​ឌឿ​ន មក​ពី​ក្លិប​សមាគម​កីឡាប្រដាល់​​​​​​ក្រសួង​ការពារ​ជាតិ​ ក៏​មាន​សំណាង​​​​​វាយ​ផ្ដួល​កីឡាករ​​ថៃ​ឈ្មោះ Yorth Sanan  ឲ្យ​បោះបង់ក្នុង​ទឹកទី​​៤​មិន​ណយ​ដែរ​។ ធៀប​នឹង​កា​រប្រកួត​​​​របស់​អ៊ុង វិរៈ គូនេះមាន​សភាព​ស្វិត​ស្វាញ​ និង​ជក់​ចិត្ត​​​​ជាង​ ព្រោះ​ពួក​គេ​​ចំណាយ​​ពេល​ពេញ​​​៤​ទឹក​​​​​​​​​បើក​ឆាក​​ប្រយុទ្ធ​គ្នា​យ៉ាង​អស់​ពី​សមត្ថភាព​។ ​​​ក្នុង​ទឹក​ទី​​១ និង​ទី២ ​​វៀត ប៊ុន​ឌឿន ស្ថិត​ក្នុង​សភាព​ចាញ់​ប្រៀប​នោះ​ទេ ប៉ុន្តែ​​ចាប់​ពី​ចុង​ទឹក​ទី​​​៣ គេ​បាន​កែ​ប្រែ​​​​​ចំណុច​ខ្សោយ​របស់​ខ្លួន ​​​​តាម​រយៈ​​ទាត់​ជើង​ក្រោម​​កីឡាករ​ថៃធ្វើ​ឲ្យ​បាក់​ជំហរ។ ក្នុងទឹក​ទី​​៤​កីឡាករ​​​​​​បាន​ប្រឹង​ប្រែង​ស្ទុះស្ទារ ​​​​កុំ​ឲ្យ​​​កីឡាករ​កម្ពុជា​​​បន្ត​យក​ប្រៀប​​​មក​លើខ្លួន​។ ​ពួកគេ​​​​ដាល់គ្នា​​​ទៅដាល់​​គ្នា​​មក ទាត់​គ្នា​ទៅ​ទាត់គ្នា​មក​​​យ៉ាង​ញាក់​សាច់​នៅ​​លើ​សង្វៀន ​ ហើយ​នៅ​ទី​បំផុត​កីឡាករ​​ថៃ​​បាន​ក្លាយ​ជា​​អ្នក​ដួល​មុន ​​​ដោយ​សារ​តែ​​​​​​កីឡាករវៀត ប៊ុន​ឌឿន ទាត់​​ឲ្យ​ខូច​ជើង​​​​​​​​​​​​ហើយ​​​បន្ត​ការ​ប្រកួត​លែង​បាន​។ ​កា​របោះ​បង់​​​ការ​ប្រកួត​ក្នុងទឹកទី​៤​​របស់​កីឡាករ​ថៃ ត្រូវ​គេ​មើលឃើញ​ថា​បណ្ដាល​មក​ពី​​ភ្លៅ​ខាង​ធ្វេង​របស់​ហើម​​​ប៉ោង​ ហើយ​ក្រហមជាំ​ព្រោះ​តែ​ទម្ងន់​ជើង ​ដោយ​​មិន​មែន​គ្រាន់​តែ​​ត្រូវ​មួយកែង​​​ត្រង់​គុម្ពថ្គាម​​​​​​​​​ហើយ​សន្លប់​​​ដូច​កីឡាករ​ថៃ​ Yorth Dachha នោះ​ទេ។ ​អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួតរវាង​​វៀត ប៊ុន​ឌឿននិង​កីឡាករ​​​​Yorth Sanan  ទទួល​បាន​​ការគាំទ្រ​ពេញ​ទំហឹង ដោយ​អ្នក​ចាញ់​ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អស់​ចិត្ត​។  គូ​នេះ​​​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៤​លើក ​ឈ្នះ​៥៣​លើកនិង​ចាញ់​១១លើក ក្នុង​ពេល​ដែល​​​កីឡាករ​កម្ពុជា​​ ​ប្រកួត​បាន​៦៦​លើក ឈ្នះ​៤៩​លើក ចាញ់​១២​លើកនិង​​ស្មើ​៥​លើក រាប់​បញ្ចូល​ទាំ​ង​កា​រ​ប្រកួត​​​​​កាល​ពី​ថ្ងៃ​អាទិត្យរ​បស់​ពួក​គេ​​ផង៕ កីឡាករ​​ វៀត ប៊ុន​ឌឿ​ន(បង្គោលក្រហម​) សរសេរមកកាន់លោក សុខ ឆាយ តាមរយៈsokchhay@gmail.com

[អានបន្ត]
កម្ពុជាប្រកាសរៀបចំការប្រកួតឌីជេកម្រិតអន្តរជាតិ

ថ្ងៃពុធ ទី30 ធ្នូ 2015, 10:28 AM

ជាលើកដំបូងដែលប្រទេសកម្ពុជាបានប្រកាសរៀបចំឲ្យមានការប្រកួតឌីជេ ក្នុងបំណងស្វែងរកអ្នកចាក់ឌីសឬអ្នកMix ភ្លេងលំដាប់ប្រទេស ដើម្បីបញ្ជូនអ្នកជាប់ម្នាក់នោះឲ្យទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។  ព្រឹត្តិការណ៍នេះ ប្រកាសរៀបចំដោយមជ្ឈ​មណ្ឌលកម្សាន្តរ៉ុកនិងស្ថាប័នអន្តរជាតិ ដែលមានជំនាញក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងឌីជេនៅលើពិភពលោក។ លោក Raindy តំណាងមជ្ឈមណ្ឌលកម្សាន្តរ៉ុកបានថ្លែងបញ្ជាក់ក្នុងវេទិកាសន្និសីទកាសែតកាលពីល្ងាចទី២៩ ខែធ្នូថាការរីកចម្រើនវិស័យឌីជេគឺជាហេតុផលតែមួយគត់ដែលជំរុញឲ្យមានគំនិតផ្ដួចផ្ដើមសម្រាប់ការប្រកួតនេះឡើង។ លោកថាអ្នកជំនាញ​មកពីអាហ្វ្រិកខាងត្បួង អាមេរិកនិងប្រទេសស្រីលង្ការ គឺជាអ្នករៀបចំសម្រាប់ការប្រកួតប្រជែងមួយនេះ ដោយព្រឹត្តិ​ការណ៍នេះនឹងមានឈ្មោះថាCambodian DJ Champion ដើម្បីប្រមូលផ្ដុំឌីជេដែលលោកប៉ាន់ប្រមាណមានមិនតិចជាង​៤០០​នាក់នៅកម្ពុជា ឲ្យចូលរួមប្រកួតប្រជែង។ ការដាក់ពាក្យដំណើរការបានទទួលតាំងពីមុនប្រកាសក្នុងវេទិកាសន្និសីទនោះទៅទៀត ដោយក្នុងរយៈពេលចុងក្រោយ គឺមានអ្នកដាក់ពាក្យកាន់តែច្រើនតាមរយៈវេបសាយ​WWW.CAMBODIA​NDJ​S​.​COM និងអ្នកមកសុំពាក្យចុះឈ្មោះប្រឡងដោយផ្ទាល់។ លោកថាការប្រកួតជម្រុះវគ្គដំបូងនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ដោយក្នុងវគ្គនោះនឹងជ្រើសយកតែ៤០នាក់ប៉ុណ្ណោះ ឲ្យចាប់ក្រុមគ្នាធ្វើការប្រកួតប្រជែង។ ដំណាក់កាលនៃការប្រកួតនឹងតម្រូវឲ្យមួយក្រុម៥នាក់ប្រកួតគ្នាចុះឡើងៗ រហូតនៅលើតែម្នាក់ ដើម្បីស្វែងរក៨នាក់ឲ្យទៅបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងជម្រុះឲ្យសល់តែ៤នាក់ចុងក្រោយឲ្យឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោកថាចំណាត់ថ្នាក់លេខ១ទទួលបានទឹកប្រាក់ប្រមាណជា៥ពាន់ដុល្លារ លេខ២បាន១៥០០ដុល្លារ លេខ៣បាន១០០០ដុល្លារ និងលេខ៤បានចំនួន៥០០ដុល្លារ ដោយមិនទាន់​​​រាប់​បញ្ចូលរង្វាន់អមនៅឡើយ។ យ៉ាងណាមិញ អ្នកជាប់លេខ១នឹងត្រូវបញ្ជូនចេញឲ្យទៅប្រកួតជាមួយឌីជេនៅទ្វីបអាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប ដើម្បីឲ្យអន្តរជាតិបាន​ស្គាល់ថាខ្មែរក៏មានឌីជេដែលមានស្ដង់ដារ។ លោកមានប្រសាសន៍ថា៖ “នេះជាលើកទី១ដែលយើងផ្ដួចផ្ដើមឲ្យមានការប្រកួត​នេះ អ្វីដែលយើងចង់បាន  គឺចង់ឃើញឌីជេខ្មែរលើកទង់ជាតិលើឆាកអន្តរជាតិ និងចង់ឲ្យខ្មែរមានឌីជេដែលមានសមត្ថ​ភាពពិតប្រាកដ តាមរយៈការប្រកួតប្រជែងដែលមិនធ្លាប់មាននេះ!”។ លោករំពឹងថាឌីជេរហូតដល់រាប់រយនាក់នៅក្នុងប្រទេស​កម្ពុជា  ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តការណ៍នេះ ដើម្បីកែប្រែក្ដីស្រម៉ៃរបស់ខ្លួនក្រោយពេលប្រកួតប្រជែង។ លោក​ថាលទ្ធផលលេខ១ នឹងត្រូវប្រកាសឡើងនៅចុងខែកុម្ភៈឆ្នាំ២០១៦ខាងមុខ  ដោយគណៈកម្មការវាយតម្លៃ គឺកម្ពុជា២រូប បរទេស២រូបនិងមួយចំនួនទៀត គឺសំឡេងបោះឆ្នោតដោយផ្ទាល់ពីអ្នកទស្សនាតែម្ដង។ លោកមានប្រសាសន៍ថា៖ “យើងហ៊ានបើកការប្រកួតហ្នឹង គឺដោយសារយើងបានទាក់ទងជាមួយខាងសិង្ហបុរី សៀងហៃ ហុងកុង និងប្រទេសមួយចំនួនអាស៊ីនិងអឺរ៉ុប ដើម្បីបញ្ជូនអ្នកជាប់លេខ១ឲ្យចេញទៅបង្ហាញសមត្ថភាពនៅទីនោះរួចហើយហើយតាមរយៈការប្រកួតប្រជែងនេះគឺមានន័យឌីជេខ្មែរពិតជាមានការទទួលស្គាល់ពីអន្តរជាតិ!”។ លោក Mohammed  អតីតអ្នករៀបចំព្រឹត្តិការណ៍ DJ Award របស់សហរដ្ឋអាមេរិកនិងជាគណៈកម្មការផ្ដល់ពិន្ទុមកពីអាហ្វ្រិកខាងត្បួង បានថ្លែងប្រាប់ថាការប្រកួតជ្រើសរើសនឹងផ្ដោតជាសំខាន់លើការជ្រើសរើសបទភ្លេង សម្លៀកបំពាក់ ទំនាក់ទំនងជាមួយអ្នកទស្សនាក្នុងពេលប្រកួតនិងភាពរស់រវើកក្នុងពេលចាក់ភ្លេង ដោយការប្រកួតទាំងមូល គឺអ្នកល្បីនិងមិនល្បី អាចចូលរួមប្រកួតបានទាំងអស់។ លោកថាលោកមានបទពិសោធន៍ និងក្រុមការងារគ្រប់គ្រាន់ ដើម្បីផ្សព្វផ្សាយអ្នកជាប់ជ័យលាភីទៅកាន់ពិភព ដើម្បីឲ្យពិភពស្គាល់ពីសមត្ថភាពរបស់ឌីជេរបស់កម្ពុជា។ លោកបន្តថាក្នុងនោះ ឌីជេដែលបានទទួលចំណាត់ថ្នាក់ពីការប្រកួត ក៏អាចក្លាយខ្លួនទៅជាឌីជេលំដាប់ថ្នាក់ពិភពលោកផងដែរ បើក្រោយពីបានបញ្ជូនឲ្យទៅប្រកួតជាមួយឌីជេអន្តរជាតិ ហើយទទួលបានចំណាត់ថ្នាក់ល្អ។ ឌីជេCake  ដែលជាឌីជេល្បីម្នាក់របស់កម្ពុជាបានអះអាងថានេះជាឱកាសដំបូងសម្រាប់ឲ្យឌីជេកម្ពុជាចូលរួមបង្ហាញសមត្ថភាព។ លោកទទូចឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ជាពិសេសគឺឌីជេជានារី ដោយសារតែកម្មវិធីមួយនេះគឺមានគណកម្មការមកពីបរទេសចូលរួមធ្វើជាគណកម្មការកាត់ក្ដីដែលអាចទទួលបាននូវភាពសុក្រិតប្រសើរមួយ ដោយលោកយល់ថាមិនមានបញ្ហាររឿងលម្អៀងទៅលើបេក្ខជនបេក្ខនារីដែលជាឌីជេល្បីឈ្មោះស្រាប់នោះឡើយ៕ សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

[អានបន្ត]
Page: 1/24 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To