ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

អាមេរិកសាទរជ័យជម្នះរបស់បក្សប្រឆាំងកោះតៃវ៉ាន់ក្នុងការបោះឆ្នោតប្រធានាធិបតី

ថ្ងៃអង្គារ ទី19 មករា 2016, 08:34 AM

សហរដ្ឋអាមេរិកអបអរសាទរមេដឹកនាំបក្សប្រឆាំងកោះតៃវ៉ាន់លោកស្រី ឆាយ អឹងវ៉េន ដែលបានឈ្នះឆ្នោតនៅក្នុងកាបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃសៅរ៍។ បណ្ដាញផ្សាយព័ត៌មាន CNN បាននិយាយថាសេតវិមានបានថ្លែងសាទរលោកស្រី ឆាយ អឹងវ៉េន ចំពេលដែល​សេតវិមានក៏បារម្ភផងដែរអំពីភាពងាយគ្រោះថ្នាក់នៃសន្ដិភាពនិងភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងតៃ​ប៉ិក។ អ្នកនាំពាក្យសេតវិមាន Myles Caggins និយាយថាសហរដ្ឋអាមេរិកក៏បានសាទរផងដែរចំពោះប្រជា​ជនកោះ​តៃវ៉ាន់​ដែលបានបង្ហាញភាពរឹងមាំនៃប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបានថ្លែងថាតាមរយៈលទ្ធផលបោះឆ្នោតនេះគឺសេតវិមានប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជា​មួយ​ប្រធានាធិបតីថ្មីនៃកោះតៃវ៉ាន់ដើម្បីពង្រឹងទំនាក់ទំនងទ្វេរភាគីឲ្យកាន់តែរឹងមាំថែមទៀត។ តែជាមួយគ្នានេះអ្នកនាំពាក្យរូបនេះបាននិយាយថាសេតវិមាននៅតែរក្សាអត្ថប្រយោជន៍ជាមូលដ្ឋានមួយនៅក្នុងក្របខណ្ឌសន្ដិភាពរវាងកោះតៃវ៉ាន់និងប្រទេសចិន។ កាលពីថ្ងៃម្សិលមិញរដ្ឋាភិបាលជប៉ុនរបស់នាយករដ្ឋមន្ដ្រី ហ្ស៊ីន ស៊ូអាបេ ក៏បានថ្លែងអបអរសាទរជ័យជម្នះរបស់មេ​ដឹកនាំបក្សប្រឆាំងរបស់កោះតៃវ៉ាន់ផងដែរ។ រដ្ឋាភិបាលរបស់លោក ហ្ស៊ីន ស៊ូអាបេ បានហៅជ័យជម្នះរបស់លោកស្រី ឆាយ អឹងវ៉េង មកពីគណបក្សប្រឆាំងថាជាការបង្ហាញអំពីឆន្ទៈពិតៗរបស់ប្រជាជនកោះតៃវ៉ាន់ចង់បានលទ្ធិប្រជាធិបតេយ្យមួយរឹងមាំ៕ ប្រភព: CNN  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ជប៉ុនសាទរមេដឹកនាំបក្សប្រឆាំងនៅតៃវ៉ាន់ឈ្នះឆ្នោត

ថ្ងៃចន្ទ ទី18 មករា 2016, 10:47 AM

ប្រទេសជប៉ុនប្រកាសសាទរជ័យជម្នះរបស់លោកស្រី Tsai Ing-wen មកពីគណបក្សប្រឆាំងនៅក្នុងការបោះ​ឆ្នោត​ប្រធានាធិបតីកាលពីថ្ងៃទី១៦មករាដោយសន្យាពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែរឹងមាំថែមទៀត។  ការបោះឆ្នោតនៅតៃវ៉ាន់កាលពីថ្ងៃសោរ៍ទី១៦មករាបេក្ខជនចូលរួមប្រកួតតំណែងប្រធានាធិបតីមាន៣រូបគឺមាន លោកស្រី Tsai Ing-wen មកពីគណបក្សចម្រើនជឿនលឿន (DPP) បេក្ខជនមកពីគណបក្សកាន់អំណាច គួបមីងតាំង (KMT)  របស់ប្រធានាធិបតី ម៉ាជិន ជូ គឺបេក្ខជនលោក Eric Chu និងម្នាក់ទៀតមកពីគណបក្សអាទីភាពប្រជាជនកោះតៃវ៉ាន់។  ប្រជាជនកោះតៃវ៉ាន់ដែលមានឈ្មោះបោះឆ្នោតមានជាង១៨លាននាក់ក្នុងចំណោមប្រជាជនជិត២៤លាននាក់។ តាមលទ្ធផលបោះឆ្នោតលោកស្រី Tsai Ing-wen បានឈ្នះឆ្នោតជិត៦០ភាគរយ។  លិខិតមួយផ្ញើជូនគណបក្សចម្រើនប្រជាធិបតេយ្យ DPP លោករដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida និយាយថា៖ រដ្ឋាភិបាលជប៉ុនសាទរជ័យជម្នះរបស់លោកស្រី Tsai Ing-wen ដែលបានឈ្នះឆ្នោតហើយយើង សូមសរសើរដំណើររៀបចំការបោះឆ្នោតដែលបង្ហាញថាប្រជាធិបតេយ្យតៃវ៉ាន់មានភាពរឹងមាំ។  បណ្ដាញផ្សាយព័ត៌មាន Channel News Asia  រាយការណ៍ថាភ្លាមៗបន្ទាប់ពីប្រកាសថាជ័យជម្នះបានទៅលើមេដឹកនាំបក្សប្រឆាំងដែលនិយមឯករាជ្យគេសង្កេតឃើញបណ្ដាញផ្សាយព័ត៌មានរបស់ចិនព្រមានពីការជួបហានី​ភ័យចំពោះក្រុងតៃប៉ិកដែលព្យាយាមប្រកាសឯករាជ្យ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Hong Lei ព្រមានថា៖ «ចិននឹងប្រកាន់ភាពរឺងមាំដដែលគឺមិនអត់អោនជាដាច់ខាតសកម្មភាពណាមួយរបស់តៃវ៉ាន់ទៅរកការប្រកាសឯករាជ្យ»។ តែលោករដ្ឋមន្រីការបរទេសជប៉ុន Fumio Kishida សង្ឃឹមថាជប៉ុននិងមេដឹកនាំថ្មីតៃវ៉ាន់នឹងជួយគ្នាឱ្យមាន សន្តិភាពតំបន់។ ប្រភព: CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
បេក្ខជនឈ្នះឆ្នោត៖ ឆន្ទៈប្រជាជនតៃវ៉ាន់បង្ហាញថាចិនត្រូវគោរពប្រជាធិបតេយ្យដែនដីកោះមួយនេះ

ថ្ងៃចន្ទ ទី18 មករា 2016, 09:04 AM

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅកោះតៃវ៉ានកាលពីសៅរ៍ទី១៦មករាមេដឹកនាំដែលដណ្ដើមបានជោគ​ជ័យគឺលោកស្រី Tsai Ing-wen មកពីគណបក្សប្រឆាំងដែលនិយមឯករាជ្យ។  Tsai Ing-wen គឺជាប្រធានាធិបតីស្ត្រីដំបូងគេចាប់តាំងដែនដីកោះមួយនេះបំបែកខ្លួនពីប្រទេសចិនតាម​រយៈ​សង្រ្គាម​ស៊ីវិលឆ្នាំ១៩៤៩។ លោកស្រីមានអាយុ៥៩ឆ្នាំជាបញ្ញជនរៀននៅអាមេរិកនិងអង់គ្លេស។ សុន្ទរកថារបស់លោកស្រីដែលធ្វើឱ្យប្រជាជនកោះតៃវ៉ាន់ចាប់អារម្មណ៍ជាងគេគឺលោកស្រី «ប្ដេជ្ញាធ្វើឱ្យមានតុល្យភាព ទំនាក់​ទំនងទ្វេភាគីជាមួយចិន ហើយថាក្រុងប៉េកាំងត្រូវតែគោរពប្រជាធិបវតេយ្យតៃវ៉ាន់ព្រមទាំងធានាថាមិន បង្ករឿងឡើយ»។ ប្រទេសចិនតែងតែមើលឃើញដីកោះមួយនេះជាខេត្តមួយរបស់ខ្លួនដែលបំបែកខ្លួនហើយក្រុងប៉េកាំងតែគំរាមប្រើ​កម្លាំងទ័ពបើករណីចាំបាច់។ សន្ទរកថាមួយទៀតដែលទាក់ទាញអ្នកគាំទ្រផងនោះគឺលោកស្រីនិយាយថា «ឆន្ទៈប្រជាជនកោះតៃវ៉ាន់នៅ​ពេល​​នេះគឺជាសករាជថ្មីបានបង្ហាញពីមូលដ្ឋានគ្រឹះមួយចំពោះទំនាក់ទំនងជាមួយចិន»។ បេក្ខជនដែលចូលរួមប្រកួតមាន៣រូបគឺលោកស្រី Tsai Ing-wen មកពីគណបក្សចម្រើនជឿនលឿន (DPP) បេក្ខជនមកពីគណបក្សកាន់អំណាច គួប មីងតាំង (KMT)  របស់ប្រធានាធិបតី ម៉ាជិន ជូ  គឺបេក្ខជនលោក Eric Chu និងម្នាក់ទៀតមកពីគណបក្សអាទីភាពប្រជាជនកោះតៃវ៉ាន់។  ប្រជាជនកោះតៃវ៉ាន់ដែលមានឈ្មោះបោះឆ្នោតមានជាង១៨លាននាក់ក្នុងចំណោមប្រជាជនជិត២៤លាននាក់។ តាមលទ្ធផលបោះឆ្នោតលោកស្រី Tsai Ing-wen បានឈ្នះឆ្នោតជិត៦០ភាគរយ។  បេក្ខជនមកពីបក្សកាន់អំណាច Eric Chu បានសាទរជ័យជម្នះរបស់លោកស្រី Ing-wen ហើយលោកប្រកាសលាលែងពីប្រធានគណបក្ស គួបមីងតាំង ខណៈលោកនាយកមន្ត្រី Mao Chi-kuo ក៏បានប្រកាសលាលែងដែរ។  លោកស្រីមេបក្សប្រឆាំងដែលឈ្នះឆ្នោតរូបនេះបានប្រកាសនៅចំពោះវត្តមានអ្នកគាំទ្រជាច្រើនម៉ឺននាក់ដោយលោកស្រីថ្លែងអំណរគុណអ្នកគាំទ្រខណៈលោកស្រីថ្លែងអរគុណប្រទេសជប៉ុននិងអាមេរិកដែលជួយធ្វើឱ្យកោះ​តៃវ៉ាន់ចូលរួមដើម្បីពង្រឹងសន្តិភាពស្ថេរភាពតំបន់។ អ្នកវិភាគម្នាក់ឱ្យបណ្ដាញផ្សាយព័ត៌មាន BBC Cindy Sui  វិភាគថាជ័យជម្នះរបស់លោកស្រី Tsai Ing-wen ជាការកត់សម្គាល់មួយគឺមិនត្រឹមជាបរាជ័យរបស់គណបក្ស គួបមីងតាំង លំអៀងក្រុងប៉េកាំងនោះទេប៉ុន្តែជាបរាជ័យរបស់ចិនដែរ។ លោកមើលឃើញថាជាឆន្ទៈរបស់ប្រជាជនកោះតៃវ៉ាន់ដែលមិនពេញចិត្តភាពទន់ខ្សោយរបស់ប្រធានាធិបតី ម៉ាជីន ជូ ចំពោះទំនាក់ទំនងជាមួយក្រុងប៉េកាំង។ ភ្លាមៗបន្ទាប់ពីប្រកាសថាជ័យជម្នះបានទៅលើមេដឹកនាំបក្សប្រឆាំងដែលនិយមឯករាជ្យគេសង្កេតឃើញបណ្ដាញ​ផ្សាយព័ត៌មានរបស់ចិនព្រមានពីការជួបហានីភ័យចំពោះក្រុងតៃប៉ិកដែលព្យាយាមប្រកាសឯករាជ្យ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ក្រុមសង្កេតការណ៍អន្តរជាតិ៖ ពួកសកម្មប្រយុទ្ធ IS ចាប់ពង្រត់មនុស្សនៅស៊ីរី៤០០នាក់

ថ្ងៃចន្ទ ទី18 មករា 2016, 08:39 AM

ក្រុមសង្កេតការណ៍ស៊ីរីដើម្បីសិទ្ធិមនុស្សឱ្យដឹងថាពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម IS បានចាប់ពង្រត់ជនស៊ីវិលយ៉ាងតិច៤០០នាក់ដែលក្នុងមានស្ត្រីនិងកុមារបន្ទាប់ពីពួកគេបានរឹបអូសទីតាំងមួយកន្លែងទៀតនៅក្នុងការវាយប្រហារមួយនៅក្រុង Deir Ezzor។ ប្រធានក្រុមសង្កេតការណ៍របស់ក្រុមនេះលោក Rami Abdel Rahman និយាយថាក្រុមមនុស្សដែលពួក IS ចាប់ពង្រត់នោះមានស្ត្រី មានកុមារ និងគ្រួសារហើយពួកគេជានិកាយ Sunnis។ លោកបន្តថាពួកគេបានចាប់ពង្រត់ ទៅកាន់ខេត្តមួយនៅជាប់ព្រំដែនភាគខាងលិចប្រទេស។ ទីភ្នាក់ងារសារព័ត៌មាន SANA នៃប្រទេសស៊ីរីរាយការណ៍ថាជនស៊ីវិលប្រហែលជា៣០០នាក់ត្រូវពួកសកម្មប្រយុទ្ធ IS សម្លាប់។  ពួកសកម្មប្រយុទ្ធ IS មានមូលដ្ឋានរឹងមាំធំនៅប្រទេសស៊ីរី ប្រទេសអ៊ីរ៉ាក់ និងប្រទេសលីបង់៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
សវនការជំនុំជម្រះក្ដីលោកស្រី យីងឡាក់ ករណីពុករលួយចាប់ផ្ដើមនៅថ្ងៃនេះ

ថ្ងៃសុក្រ ទី15 មករា 2016, 03:27 PM

អតីតនាយករដ្ឋមន្ត្រីថៃដែលបណ្ដេញចេញពីអំណាចលោកស្រី យីងឡាក់ ស៊ីណាវាតត្រា បានចូលខ្លួនសវនាការ នៅថ្ងៃនេះនៅតុលាការកំពូលក្នុងសំនុំរឿងលោកស្រីបណ្ដោយឱ្យមានអំពើពុករលួយក្នុងគម្រោងទិញអង្ករ។ តាមកាសែតបាងកកប៉ុស្តិ៍លោកស្រី យីងឡាក់ បានមកដល់តុលាការដោយមានកងសន្តិសុខចំនួន១០០នាក់ដាក់ ការពារប៉ុន្តែអ្នកគាំទ្រជាច្រើនរយនាក់រួមអតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកស្រីក៏បានមករង់ចាំស្វាគមន៍ លោក​ស្រីដែរ។ សំនុំរឿងនេះនឹងនាំឱ្យលោកស្រីមានទោសជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់រាប់ពានលានបាតបើតុលាការ​រកកំហុសលោកស្រីឃើញ។  លោកស្រី យីងឡាក់ កាលពីសប្ដាហ៍មុនបានប្រកាសថាលោកស្រីនឹងតតាំងក្ដីនេះរហូតចុងក្រោយព្រោះលោកស្រីអះអាងថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់គណៈកម្មាការប្រឆាំងអំពើពុករលួយថៃនោះទេ៕ ប្រភព: Bang Kok Post សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
កោះតៃវ៉ាន់នឹងបោះឆ្នោតថ្ងៃទី១៦មករា, បេក្ខជនមកពីបក្សប្រឆាំងលិចធ្លោជាងគេ

ថ្ងៃសុក្រ ទី15 មករា 2016, 11:34 AM

កោះតៃវ៉ាន់នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃ១៦មករាខាងមុខនេះដោយមានបេក្ខជនសម្រាំង​៣​រូបតែបេក្ខជនដែលមានការលិចធ្លោជាងគេគឺមកពីគណបក្សប្រឆាំងលោកស្រី Tsai Ing-wen។ បណ្ដាញផ្សាយព័ត៌មាន BBC បាននិយាយថាប្រសិនបើលោកស្រី Tsai Ing-wen ឈ្នះឆ្នោតគឺជាលើកដំបូងហើយ​ដែលដែនដីកោះមួយនេះមានស្ដ្រីជាប្រធានាធិបតីចាំតាំងពីផ្ដាច់ខ្លួនពីការគ្រប់គ្រងរបស់ក្រុងប៉េកាំងនៅឆ្នាំ១៩៤៩តាមរយៈសង្គ្រាមស៊ីវិល។ ប្រភព BBC ថាការបោះឆ្នោតថ្ងៃ១៦មករាគឺជាការកំណត់អត្តសញ្ញាណថ្មីម្ដងទៀតរបស់ដែនកោះមួយនេះថាតើកំណត់គោលនយោបាយដូចម្ដេចទៀតជាមួយនិងប្រទេសចិនខណៈដែលគណបក្សកាន់អំណាចបច្ចុប្បន្នត្រូវបានមើលឃើញថាមានភាពទន់ភ្លន់យ៉ាងខ្លាំងជាមួយនិងទីក្រុងប៉េកាំង។ ចំណែកលោកស្រី Tsai Ing-wen គឺជាឥស្សរិយជនម្នាក់ដែលមាននិន្នាការទៅរកសហរដ្ឋអាមេរិកហើយមានមហិច្ឆតាចង់ឲ្យកោះតៃវ៉ាន់ជារដ្ឋឯករាជ្យ។ BBC បាននិយាយថាប្រជាជនកោះតៃវ៉ាន់មួយចំនួនស្ថិតក្នុងស្ថានភាពភ័យខ្លាចមេដឹកនាំថ្មីបង្កបញ្ហាជាមួយនិងទីក្រុងប៉េកាំងហើយមួយចំនួនទៀតគិតថាមេដឹកនាំថ្មីក្រោយនេះអាចធ្វើឲ្យទីក្រុងតៃប៉ិកមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដោយស្មើភាព។ លោកស្រី Tsai Ing-wen ដែលគេរំពឹងថានឹងឈ្នះការបោះឆ្នោតបាននិយាយថាលោកស្រីនឹងមិនទទួលស្គាល់ «គោលនយោបាយចិនតែមួយនោះទេ»។  គោលនយោបាយចិនតែមួយគឺជាការដាក់ចុះដោយទីក្រុងប៉េកាំងសំដៅឱ្យក្រុងតៃប៉ិកទទួលស្គាល់ថាកោះតៃនៅ​ជាខេត្តមួយរបស់ចិនជានិច្ច៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
អសប និងអាមេរិកថ្កោលទោសពួកសកម្មប្រយុទ្ធISវាយប្រហារនៅឥណ្ឌូនេស៊ី

ថ្ងៃសុក្រ ទី15 មករា 2016, 10:27 AM

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពួកសកម្ម ប្រយុទ្ធ IS ដែលបានវាយប្រហារនៅក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់។ សេចក្ដីថ្លែងការណ៍ដាច់ដោយទ្បែកពីគ្នារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិកធ្វើឡើងកាលពីថ្ងៃម្សិលមិញ ហើយត្រូវបណ្ដាញផ្សាយព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃនេះបាន​ ហៅសកម្មភាពរបស់ពួកសកម្មប្រយុទ្ធ IS ថា «ជាទង្វើគួរឱ្យស្អប់ខ្ពើម»។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក Ned Price បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថាសេតវិមានមានការប្ដេជ្ញាចិត្តខ្ពស់ជាមួយប្រទេសឥណ្ឌូនេស៊ីនិងពង្រឹងឥណ្ឌូនេស៊ីឱ្យក្លាយជាដៃគូយុទ្ធសាស្ត្ររបស់អាមេរិកដ៏ខ្លាំងមួយដើម្បីប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធនេះ។ ចំណែកសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រៅពីថ្កោលទោសពួក IS ដូចនេះក៏​បានជូនពរអ្នករងរបួសឱ្យឆាប់ជាមុខរបួសនិងចូលរួមរំលែកទុក្ខសោកជាមួយគ្រួសារជនរងគ្រោះស្លាប់បាត់បង់ជីវិត។  មានប្រទេសជាច្រើនទៀតក៏រួមគ្នាថ្កោលទោសផងដែរជាដូចជាប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងអូស្ត្រាលី។ តាមសេចក្ដីរាយការណ៍ពួកសកម្មប្រយុទ្ធ៥នាក់ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់និងជនស៊ីវិល២នាក់ស្លាប់។ ការវាយប្រហាររបស់ពួកISបានកើតឡើងនៅសង្កាត់មួយនៅក្រុងហ្សាកាតាកាលពីព្រឹកថ្ងៃព្រហស្បតិម្សិលមិញនេះ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅថ្ងៃនេះចាប់ផ្ដើមដាក់ពង្រាយកងទ័ពនិងប៉ូលីសជាច្រើនម៉ឺននាក់នៅពាស់ពេញ រដ្ឋធានី៕  ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ប៉ូលិសឥណ្ឌូនេស៊ី៖ ពួកសកម្មប្រយុទ្ធISជាអ្នកវាយប្រហារនៅក្រុងហ្សាកាតា

ថ្ងៃសុក្រ ទី15 មករា 2016, 09:35 AM

នគរបាលក្រុងចាកាតាបានរាយការណ៍ថាខ្មាន់កាំភ្លើងដែលបានវាយប្រហារនិងបំផ្ទុះគ្រាប់បែកដោយបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់នោះគឺពួកគេជាបណ្ដាញនៃក្រុមសកម្មប្រយុទ្ធដែលគេហៅថារដ្ឋឥស្លាម(IS)។ តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានBBC ការវាយប្រហារនៅសង្កាត់មួយនៃទីក្រុងចាកាតាកាល​ពីថ្ងៃម្សិលមិញបណ្ដាលឲ្យជនស៊ីវិល២នាក់ស្លាប់និងពួកសកម្មប្រយុទ្ធ៥នាក់ត្រូវបានសម្លាប់។ ប្រភពដដែលនេះធ្វើការសន្និដ្ឋានថាពួកសកម្មប្រយុទ្ធដែលវាយប្រហារនេះបានយកគំរូតាមការវាយប្រហារមួយដែលផ្ទុះឡើងកាលពីថ្មីៗនេះហើយបានសម្លាប់មនុស្សជាច្រើននាក់នៅទីក្រុងប៉ារីសប្រទេសបារាំងដែលសកម្មភាពនោះពួកសកម្មប្រយុទ្ធISដដែលនេះជាអ្នកទទួលខុសត្រូវ។ សេចក្ដីរាយការណ៍មួយដែលគេជឿថាចេញពីប្រភពរបស់ពួកសកម្មប្រយុទ្ធនោះបានអះអាងថាគោលដៅនៃការវាយប្រហារគឺសំដៅទៅលើជនបរទេសជាពិសេសគឺពួកអឺរ៉ុប។ ប៉ុន្ដែឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញជនជាតិឥណ្ឌូនេស៊ីម្នាក់ស្លាប់និង១នាក់​ទៀត​ជាជនជាតិកាណាដា។ អាជ្ញា​ធរ​នៃ​ប្រទេសឥណ្ឌានេស៊ីបានព្រមានថាអំពើវាយប្រហាររបស់ពួកសកម្មប្រយុទ្ធអាចនឹងកើតមាននៅក្នុងប្រទេសដោយសារតែគេទទួលបានសារព្រមាននេះជារឿយៗមកហើយ។ ពួកសកម្មប្រយុទ្ធISបានប្រាប់ឲ្យដឹងថាពួកគេនឹងធ្វើការវាយប្រហារនៅបណ្ដាទីក្រុងទូទាំងពិភពលោកដោយសំដៅទៅលើពួកអឺរ៉ុបគឺជាការសងសឹកនៅអ្វីដែលពួកគេហៅថាពួកអឺរ៉ុបសម្លាប់មនុស្សរបស់ខ្លួន៕​ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
សភាជាន់ខ្ពស់ភូមាចាប់ផ្ដើមពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីអភ័យឯកសិទ្ធិអតីតមេដឹកនាំ

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 02:13 PM

សេចក្ដីព្រាងច្បាប់ស្ដីពីអភ័យឯកសិទ្ធអតីតមេដឹកនាំដែលស្នើឡើងដោយគណៈរដ្ឋមន្ត្រីរបស់​​​​ប្រធានាធិបតី ថេន សេន  ត្រូវបានប្រជុំពិភាក្សាដោយសភាជាន់ខ្ពស់នៅថៃ្ងនេះ។ បើយោងតាមកាសែតភូមា Irrawaddy សេចក្ដីព្រាងច្បាប់ថ្មីនេះត្រូវបានសភាជាន់ទាបរបស់ប្រទេសនេះអនុម័តរួចហើយកាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ដោយមានការ​កែ​​ប្រែខ្លឹ​មសារ​ដើមតិចតួច ។ វរៈសេនីយទោ Myint Win ជាសមាជិកសភាម្នាក់បាននិយាយថាបទបញ្ញតិ្តរបស់ច្បាប់​ថ្មីនេះបានផ្ដល់ឱ្យ ប្រធានាធិបតីឬមេដឹកនាំចូលនិវត្តន៍នូវសន្តិសុខផ្ទាល់ខ្លួនដោយមានអង្គរក្សសម្រាប់ពួកគេ​។ លោកបន្តថាច្បាប់នេះបានចែងការគោរពនិងឱ្យតម្លៃអតីតមេដឹកនាំឬអតីតប្រធានាធិបតីជាមួយនិងការរស់នៅដោយសុខសន្តិភាព ទាំងគ្រួសារ។ តែប្រភពរបស់​ Irrawaddy បានឱ្យដឹងថាសេចក្ដីព្រាងច្បាប់នេះទទួលការរិះគន់ពីមជ្ឈដ្ឋានមួយចំនួននៃប្រជាជនភូមា​គឺត្រូវការផ្ដល់អភ័យឯកសិទ្ធិពិសេសពីការការពារមិនឱ្យមានការចោទអ្វីមួយប្រឆាំងពួកអតីតមេដឹកនាំដែល​បានប្រព្រឹត្តកាលពីខ្លួនកាន់អំណាច។ ប្រទេសភូមា​ត្រូវបានគ្រប់គ្រងដោយពួកយោធា៥២ឆ្នាំ។ ប្រទេសនេះបានឆ្លងកាត់​ការបោះ​ឆ្នោតបែបប្រជាធិប​តេយ្យ​និងជាប្រវត្តិសាស្ត្រមួយជាថ្មីម្ដងទៀតកាលពីថ្ងៃទី៨វិច្ឆិកា​ដោយគណបក្ស​ប្រឆាំងរបស់ជ័យលាភីនូប៊ែលសន្តិភាពលោកស្រី អ៊ុង សានស៊ូជី ដណ្ដើមបានជ័យជម្នះ។ សេចក្ដីព្រាងច្បាប់ពិសេសនេះត្រូវបានលោកប្រធានាធិបតី ថេន សេន កាលពីពាក់​កណ្ដាល​​ខែធ្នូបង្ហើបថាវានាំ​មក​នូវការអត់ឱ្យគ្នាមួយចំពោះអតីតមេដឹកនាំដែលចូល​និវត្តន៍​ឬអស់អំណាច។ ប្រទេសភូមានឹងមានការផ្ទេរអំណាចពីរដ្ឋាភិបាលលោក ថេន សេន ទៅគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាឆ្នាំ២០១៦នេះ៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ក្រុងហ្សាកាតារងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៣នាក់

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 01:50 PM

សេចក្ដីរាយការណ៍របស់ព័ត៌មានអន្តរជាតិមួយឱ្យដឹងថាយ៉ាងតិចមនុស្ស៣នាក់ស្លាប់ ដោយសារការវាយប្រហារដោយគ្រាប់បែក​និងការបាញ់ប្រហារជាបន្ត​បន្ទាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ អ្នករាយការណ៍ព័ត៌មានBBCដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថាការវាយប្រហារនេះកើតឡើងនៅក្បែរ វិមានប្រធានាធិបតីនិងស្នាក់ការអង្កការសហប្រជាជាតិនៅក្នុងហ្សា​កាតា។ ប្រភពដដែលបន្តថាសមត្ថកិច្ច​មិនទាន់អះអាងថាជាស្នាដៃរបស់ក្រុមសកម្ម​ប្រយុទ្ធណាមួយហើយ ក៏ពុំទាន់ឃើញក្រុមសកម្មប្រយុទ្ធណាមួយចេញមុខមកទទួល​ខុស​ត្រូវរឿងនេះដែរ។ ប្រទេសឥណ្ឌូនេស៊ីដែលជារដ្ឋឥស្លាមធំជាងគេធ្លាប់រងការវាយប្រហារបែបនេះជាច្រើនមកហើយ។ អ្នកនាំពាក្យ​នគរបាលជាតិឥណ្ឌូនេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថាប្រជាជននៅតំបន់នោះត្រូវបានព្រមានមិនឲ្យចេញពីផ្ទះ៕ ប្រភព :BBC 

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To