ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

ហ្វីលីពីនតវ៉ាជាផ្លូវការប្រឆាំងចិនករណីក្រុងប៉េកាំងចុះចតយន្តហោះលើកោះតំបន់ជម្លោះ

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 10:13 AM

ប្រទេសហ្វីលីពីនបាននិយាយថាខ្លួនបានតវ៉ាជាផ្លូវការមួយប្រឆាំងចិនដែលបានបើកយន្ដហោះទៅចុះចតកោះសប្បនិម្មិត្តមួយនៅសមុទ្រចិនខាងកើតដោយបានហៅសកម្មភាពថាជាអំពើបង្ករឿងនិងរំលោភលើក្រមប្រតិបត្តិសមុទ្រ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Charles Jose បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAFPថា៖ យើងបានដាក់ការតវ៉ាជាផ្លូវការប្រឆាំងចិនករណីនេះកាលពីថ្ងៃ៨មករាហើយបានកោះហៅមន្ដ្រីស្ថានទូតរបស់ចិនដែលប្រចាំនៅទីក្រុងម៉ានីលដើម្បីទទួលយកលិខិតតវ៉ាជាផ្លូវការ។ លោកបានបន្ថែមថាការហោះហើរសាកល្បងការចុះចតនោះរបស់យន្តហោះចិនគឺជាសកម្មភាពបង្ករឿងនិងប៉ះពាល់ដល់ការធ្វើនាវាចរណ៍ដោយសេរីនៅសមុទ្រចិនខាងត្បូង។ កាលពីសប្ដាហ៍មុនទីក្រុងប៉េកាំងបានចុះចតយន្ដហោះស៊ីវិលចំនួន៣គ្រឿងចុះលើដីកោះមួយដែលក្រុងម៉ានីលអះអាងថាជាដែនអធិបតេយ្យរបស់ខ្លួន៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
អាមេរិកសុំទោសអ៊ីរ៉ង់ករណីកងទ័ពជើងទឹករបស់ខ្លួនបើកនាវាចូលដែនទឹកអ៊ីរ៉ង់

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 09:18 AM

មេបញ្ជាការកងនាវាល្បាតឆ្មាំសមុទ្របដិវត្តន៍ប្រទេសអ៊ីរ៉ងបានឲ្យដឹងថាសហរដ្ឋអាមេរិកបានសុំទោសប្រទេសអ៊ីរ៉ងដោយសារតែនាវិករបស់់អាមេរិក១០នាក់បានបើកនាវាចូលដែនទឹកអ៊ីរ៉ងហើយត្រូវបានចាប់ឃុំខ្លួន។ លោកឧត្តម Ali Fadavi បានចោទជនដែលត្រូវឃុំខ្លួនទាំងនោះពីបទប្រព្រឹត្តសកម្មភាពមួយរំលោភច្បាប់ ប៉ុន្ដែលោកនិយាយថាលោកបានស្នើឲ្យឆ្មាំសមុទ្របដិវត្តន៍អ៊ីរ៉ងដោះលែងអ្នកទាំង១០នាក់នេះនៅថ្ងៃនេះ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ឧបទ្ទវហេតុនេះបានកើតឡើងចំពេលដែលសហរដ្ឋអាមេរិកអនុវត្តការឃ្លាំងមើលកិច្ចព្រមព្រៀងមួយស្ដីពីសកម្មភាពនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង។ រដ្ឋមន្ដ្រីការបរទេសអាមេរិក John Kerry បានភ្ជាប់ទូរស័ព្ទជាមួយនិងសមភាគីអ៊ីរ៉ងលោក Javad Zarif ដើម្បីសន្ទនាគ្នាលើករណីនេះ។ ឧត្តមសេនីយ៍ Fadavi និយាយថាលោក Zarif បានបញ្ជាក់ប្រាប់ថាមនុស្សដែលត្រូវឃុំខ្លួននោះបានបើកនាវាចូលដែនទឹករបស់អ៊ីរ៉ង៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
កូរ៉េខាងត្បូងទទូចឱ្យចិនជួយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងព្យុងយ៉ាង

ថ្ងៃពុធ ទី13 មករា 2016, 03:20 PM

ប្រធានាធិបតីកូរ៉េខាងត្បូងទទូចឱ្យប្រទេសចិនជួយដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលជាការឆ្លើយតបចំពោះក្រុងព្យុងយ៉ាងបាញ់សាកល្បងអាវុធនុយក្លេអ៊ែ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC លោកស្រី ប៉ាក គួនហី ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានព្រមានពីលទ្ធភាពថ្ងៃខាងមុខទៀតរបស់ទីក្រុងព្យុងយ៉ាងក្នុងការបង្ករឿងដូចជាករណីភេរវកម្មអ៊ីនធើណែត។ លោកស្រីបានអះអាងថា កូរ៉េខាងត្បូងនឹងបន្តដាក់ប្រព័ន្ធឃោសនានៅតាមព្រំដែនជាមួយកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងនិយាយថាខ្លួនបានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនកាលពីសប្ដាហ៍មុនដោយជោគជ័យ ប៉ុន្តែ ការអះអាងរបស់កូរ៉េខាងជើងមិនមានអ្វីសំអាងនោះទេ។ អ្នកវិភាគនិយាយថាការបំផ្ទុះនេះបាននាំឱ្យមានការរញ្ជួយដីមួយកន្លែងនៅតំបន់នោះហើយគេអាចវាយតម្លៃថាជា អាវុធអាតូបមិចតូចមួយ។ ប្រសិនបើជាការពិតគឺជាលើកទី៤ដែលកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក សហ​ភាព​អឺរ៉ុប ជប៉ុន និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានប្រកាសថ្កោលទោសក្រុងព្យុងយ៉ាងនេះដែរ ដោយសន្យាដាក់ទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងក្លាលើប្រទេសកុំម្មុយនិស្តមួយនេះ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
លោក អូបាម៉ា ថ្លែងការពារកេរ្តិ៍ដំណែលរបស់លោកមុនលោកចូលនិវត្តន៍

ថ្ងៃពុធ ទី13 មករា 2016, 02:20 PM

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានថ្លែងការពារកេរ្តិ៍ដំណែលរបស់លោករយៈពេលជាង៧ឆ្នាំនៅមុនពេលលោកចូលនិវត្តន៍នៅចុងឆ្នាំ២០១៦នេះ។ លោក អូបាម៉ា បានថ្លែងដូចនេះនៅក្នុងវេទិកាមួយដែលគេហៅថាសុន្ទរកថាចុងក្រោយរបស់លោកនៃរដ្ឋសហព័ន្ធ ។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាលោក អូបាម៉ា បានវាយប្រហារលើសំឡេងអវិជ្ជមានមួយចំនួននៅក្នុងរដូវឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ លោក អូបាម៉ា បានថ្លែងទៅកាន់សមាជិកសភារបស់លោកថាអ្នកណាមួយវាយប្រហារថាសេដ្ឋកិច្ចអាមេរិកដាំក្បាលចុះគឺជាការនិយាយប្រឌិតសុទ្ធសាធ។ បណ្ដាញ BBC រាយការណ៍ថាការផ្ដោតរបស់លោក អូបាម៉ា គឺលោកចង់បញ្ជាក់ពីកេរ្តិ៍ដំណែលលោកជាជាង ឡើងពីការវិវឌ្ឍនយោបាយថ្មីៗនេះ។ លោក អូបាម៉ា បានថ្លែងដូចនេះថា៖ «សុន្ទរកថារបស់ខ្ញុំចុងក្រោយនេះទៅកាន់អស់លោកជាសមាជិកសភា ពេលនេះគឺខ្ញុំមិនចង់លើកឡើងអំពីឆ្នាំក្រោយនេះទេតែខ្ញុំចង់ផ្ដោតលើអនាគតរបស់យើង»។  លោក អួបាម៉ា ជាប្រធានាធិបតីអាមេរិកទី៤៤។ លោកបានឡើងកាន់អំណាចនៅឆ្នាំ២០០៨។ លោកចូលនិវត្តន៍ នៅចុងឆ្នាំ២០១៦ខណៈប្រទេសមហាអំណាចនេះនឹងមានការជ្រើសរើសប្រធានាធិបតីថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ភូមាបើកវេទិកាសន្តិភាពមុនពេលពួកយោធាផ្ទេរអំណាចទៅឱ្យគណបក្សប្រឆាំងនៅខែមីនា

ថ្ងៃពុធ ទី13 មករា 2016, 10:25 AM

ភូមាចាប់ផ្ដើមបើកការចរចាសន្ដិភាពជាដំបូងដោយមានវត្តមានមកពីគ្រប់ភាគីក្នុងនោះមានភាគីរដ្ឋាភិបាលកងទ័ពសភា និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចសំដៅឲ្យមានសន្ដិភាពនិងការផ្សះផ្សាជាតិនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនៃគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី។ វេទិកានេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយត្រូវបានចុះហត្ថលេខាកាលពីខែតុលារវាងរដ្ឋា​ភិបាល​ចាំផ្ទះរបស់លោកប្រធានាធិបតី ថេន សេន និងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចទាំង៨ក្រុម។ លោកស្រី អ៊ុង សានស៊ូជី ដែលគណបក្សរបស់លោកស្រីឈ្នះឆ្នោតកាលពីខែវិច្ឆិកាក៏បានថ្លែងនៅឯវេទិកានេះដែរនៅទីក្រុងណៃពីដោដែលជាលើកដំបូងនៃវត្តមានរបស់មេបក្សប្រឆាំងល្បីល្បាញរូបនេះ។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាវេទិកានេះមិនទាន់បានសម្រេចការឯកភាពគ្នាទាំងស្រុងនោះទេ​ដើម្បីបង្កើតយុទ្ថសន្ដិភាពមួយរឹងមាំ។ តាមប្រភពដដែលនេះលោកស្រី អ៊ុង សានស៊ូជី បានអំពាវនាវឲ្យមានយុទ្ធសន្ដិភាពយូរអង្វែងជាមួយនិងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចទាំងអស់ខណៈដែលលោកស្រីនិយាយថាដំណើរការសន្ដិភាពគឺជាអាទិភាពខ្ពស់បំផុតនៃរដ្ឋាភិបាលថ្មីរបស់លោកស្រី។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនឹងចូលកាន់តំណែងជាអ្នកដឹកនាំរដ្ឋាភិបាលនៅខែមីនាថ្វីត្បឹតលោកស្រី អ៊ុង សានស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញដែលពួកយោធារៀបរៀងហាមលោកស្រីឡើងកាន់តំណែងជាប្រធានាធិបតីក៏ដោយនោះ។ ពួកឧទ្ទាមជនជាតិដើមភាគតិចភូមាបានព្យាយាមបំបែកខ្លួនបន្ទាប់ពីអាណានិគមអង់គ្លេសបានដកចេញពីប្រ​ទេស​ភូមានៅឆ្នាំ១៩៤៨។ ប៉ុន្ដែនៅក្រោមការគ្រប់គ្រងរបស់ពួកយោធាភូមាដែលមានរយៈពេលជាង៥០ឆ្នាំមកនេះក្រុមឧទ្ទាមដែលព្យាយាមបំបែកខ្លួនមិនដែលបានអនុញ្ញាតឲ្យក្លាយជាតំបន់ឯករាជ្យម្ដងណាឡើយ៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
Washington Post៖ មេដឹកនាំផ្ដាច់ការមួយចំនួនសម្រេចឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅក្រោមលក្ខខណ្ឌលើកលែងទោស

ថ្ងៃពុធ ទី13 មករា 2016, 09:57 AM

នៅរយៈមួយទសវត្សចុងក្រោយនេះមេដឹកនាំផ្ដាច់ការមួយចំនួននៅលើពិភពលោកដោយរាប់ទាំងប្រទេស Venezuelans, ប៉ូឡូញ និងចុងក្រោយនេះគឺប្រទេសភួមានៅតំបន់អាស៊ីអាគ្នេយ៍បានសម្រេចឱ្យមានការបោះ​ឆ្នោត​ដោយសេរីនិងត្រឹមត្រូវក្រោមលក្ខខណ្ឌលើកលែងទោសដល់ពួកគេ។ នេះជាការកត់សម្គាល់មួយរបស់ Jackson Diehl ជាបណ្ណាធិការរងរបស់កាសែតអាមេរិក The Washington Post ដែលសរសេរបទវិចារណកថា​លើ​ទំព័រសារព័ត៌មានរបស់ខ្លួន។ បណ្ណាធិការ Jackson Diehl កត់សម្គាល់ទៀតថាមេដឹកនាំផ្ដាច់ការនៃប្រទេសទាំងនោះបានសម្រេចដូចនេះ ព្រោះពួកគេដឹងថាការដឹកនាំរបស់ខ្លួនលែងទទួលបានការគាំទ្រពីមហាជនទូទៅ។ លោកថាមេដឹកនាំផ្ដាច់ការនៃប្រទេសទាំងនេះបានដាក់បញ្ញាតិ្តថ្មីក្នុងរដ្ឋធម្មនុញ្ញារបស់ប្រទេសដោយចែងពីការការពារបុព្វសិទ្ធិនិងកូនចៅរបស់ពួកគេមិនឱ្យប្រឈមមុខនឹងការផ្ដន្ទាទោសបើខ្លួនអស់អំណាច។ លោកបន្តថានៅប្រទេស Venezuelans ដែលមានការបោះឆ្នោតថ្មីៗនេះគឺគណបក្សប្រឆាំង Democratic Unity Roundtable (MUD) បានឈ្នះឆ្នោតដោយសំឡេងលើសលប់ក្នុងរដ្ឋសភា។ មេដឹកនាំផ្ដាច់ការរបស់ប្រទេសនេះគឺ Nicolás Maduro ក៏បានចាញ់ឆ្នោតដែរតែអតីតមេដឹកនាំរូបនេះនៅតែទទួលបានអភ័យឯកសិទ្ធិសភានិងការការពារដោយរដ្ឋធម្មនុញ្ញ។ លោក Nicolás Maduro ដែលឡើងស្នងតំណែងពីមេដឹកនាំផ្ដាច់ការ Hugo Chavez គឺលោកមានឋានៈខ្ពស់ជាងប្រធានាធិបតីជាប់ឆ្នោត។ ចំណែកប្រទេសប៉ូឡូញវិញគឺក្រុមប្រឆាំងមកពីគណបក្សចលនាសាមគ្គីបានឈ្នះឆ្នោតសំឡេងភាគដាច់ខាតដែលធ្វើឱ្យគណបក្សកាន់អំណាចទទួលស្គាល់ការបរាជ័យ ប៉ុន្តែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះក៏ចែងពីការផ្សះ​ផ្សាជាតិនិងការអត់អោនឱ្យគ្នាដែរ។ ប៉ុន្តែសម្រាប់ប្រទេសភូមាវិញដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានបណ្ណាធិការ Jackson Diehl និយាយថាមេដឹកនាំកើតចេញពីពួកយោធាគឺប្រធានាធិបតី ថេន សេន កំពុងជំរុញឱ្យមានច្បាប់ពិសេសមួយដើម្បីការពារបុព្វសិទ្ធិសម្រាប់មេដឹកនាំយោធាមួយចំនួនដែលនឹងអស់អំណាចនៅ​ពេល​ខាងមុខនេះ។ ប្រទេសនេះមានការបោះឆ្នោតសភាកាលពីថ្ងៃទី៨ខែវិច្ឆិកាហើយគណបក្សប្រឆាំងរបស់អតីតអ្នកទោសនយោ​បាយលោកស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ Jackson Diehl ធ្វើការកត់សម្គាល់ទៀតថានឹងមានមេដឹកនាំផ្ដាច់ការមួយចំនួនទៀតក៏កំពុងរៀបចំខ្លួនចូលនិវត្តន៍ដែរ។ តែលោកថាមេដឹកនាំទាំងនោះបារម្ភយ៉ាងខ្លាំងគឺខណៈពួកគេអស់អំណាចត្រូវនាំខ្លួនទៅកាត់ទោស។ ប្រទេសដែលដឹកនាំដោយមេដឹកនាំផ្ដាច់ការត្រូវបានកត់សម្គាល់ថាប្រទេសទាំងនោះពោរពេញដោយអំពើអយុត្តិ​ធម៌សង្គម បក្សពួកនិយម និងពុករលួយ។ Jackson Diehl រកឃើញថាស្ថាប័នដែលនាំឱ្យមេដឹកនាំផ្ដាច់ការទាំងនោះកាន់អំណាចបានយូរគឺមានស្ថាប័ន តុលាការ ក្រសួងការពារជាតិ និងស្ថាប័នរៀបចំការបោះឆ្នោត៕ ប្រភព: The Washington Post សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាជ្ញាធរចិនចាប់ខ្លួនមេធាវីការពារសិទ្ធិមនុស្ស៧នាក់ថែមទៀត

ថ្ងៃពុធ ទី13 មករា 2016, 09:45 AM

អាជ្ញាធរចិនបានចោទប្រកាន់និងឃុំខ្លួនមេធាវីសិទ្ធិមនុស្សចំនួន៧នាក់ពីបទវិទ្ធង្សនាដែលធ្វើឱ្យចំនួនមនុស្សត្រូវចាប់ខ្លួនកើនឡើងជាង២៨០នាក់។ នេះបើយោងតាមមិត្តភក្ដិនិងសាច់ញាត្តិរបស់មេធាវីទាំងនេះ។ តាមសេចក្ដីរាយ​ការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC មេធាវីសិទ្ធិមនុស្សដែលរងការចោទប្រកាន់ទាំងនេះគឺពួកគេត្រូវបាន​ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ ចាប់តាំងពីខែកក្ដដាមកអាជ្ញាធរចិនបានចាប់ខ្លួនមេធាវីនិងសកម្មជនសិទ្ធិមនុស្សជាង២៨០នាក់ហើយក្នុងចំនួននេះមានអ្នកខ្លះបាត់ខ្លួន។ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានហៅចំណាត់ការនេះជាការប៉ុនប៉ងដោយចេតនាបង្ក្រាបលើសេរីភាពបញ្ចេញមតិនៅចិន។  កាលពីថ្ងៃទី១០ធ្នូជាទិវាសិទ្ធិមនុស្សអន្តរជាតិក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយដោយថ្កោលទោសអាជ្ញាធរចិនដែលគាបសង្កត់អ្នកតស៊ូមតិដើម្បីសេរីភាព។ ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធហើយ​ចោទអាមេរិកថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសមួយដែលមានអធិបតេយ្យភាព៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
តុលាការហ្វីលីពីនសម្រេចដាក់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិកក្នុងរដ្ឋធម្មនុញ្ញ

ថ្ងៃអង្គារ ទី12 មករា 2016, 04:13 PM

តុលាការកំពូលនៃប្រទេសហ្វីលីពីនសម្រេចដាក់កិច្ចព្រមព្រៀងយោធាជា​មួយ​អាមេរិកក្នុងរដ្ឋធម្មនុញ្ញដែលជាការត្រួសត្រាយផ្លូវឱ្យមានវត្តមានកងទ័ពអាមេរិកដ៏ច្រើននៅក្នុងអតីតអាណានិគមអាមេរិកមួយនៅអាស៊ីអាគ្នេយ៍​ខណៈ​ប្រទេសនេះមានជម្លោះជាមួយប្រទេសចិនករណីសមុទ្រចិនភាគខាងត្បូង។ តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFPកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៤​នៅ​ពេលប្រធានាធិបតីអាមេរិកលោក អូបាម៉ា បានធ្វើ​ទស្សន​កិច្ចនៅក្រុងម៉ានីល។ អ្នកនាំពាក្យតុលាការកំពូល Theodore Te និយាយថាកិច្ចព្រមព្រៀងនេះទទួលបានសំឡេង៦ទល់៤ក្នុងចំណោម ចៅក្រមតុលាការកំពូល។ លោកបន្តថាកិច្ចព្រមព្រៀងនេះតម្រូវឱ្យប្រធានាធិបតីហ្វីលីពីនមានសិទ្ធិអំណាចដើម្បី អនុវត្ត។ ប្រធានាធិបតីហ្វីលីពីន អាគីណូ បានព្យាយាមឱ្យមានកិច្ចព្រមព្រៀងនេះឡើងគឺដើម្បីសម្រួល​ឱ្យមានវត្តមានទ័ពអាមេរិកនៅលើទឹកដីរបស់លោកនូវអ្វីដែលលោកមើល​ឃើញ​ថាដើម្បីសាមគ្គីគ្នាជាមួយទ័ពអាមេរិកក្នុងជម្លោះដែន​សមុទ្រចិនខាងត្បូងជាមួយប្រទេស​ចិន៕ ប្រភព: CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
លោកស្រី អ៊ុង សានសូជី ថ្លែងជាលើកដំបូងពីការបង្កើតសន្តិភាពជាមួយពួកឧទ្ទាម

ថ្ងៃអង្គារ ទី12 មករា 2016, 11:52 AM

លោកស្រី អ៊ុង សាស៊ូជី មេដឹកនាំគណបក្សប្រឆាំងដែលនឹងចូលកាន់អំណាចនៅចុងខែមិនាខាងមុខនេះត្រូវបានរាយការណ៍មកថាលោកស្រីនឹងថ្លែងសុន្ទរកថាជាលើកដំបូងឋានៈជាអ្នក​នយោ​បាយមកពីក្រុមប្រឆាំងស្ដីពីការបង្កើតសន្តិភាពជាមួយក្រុមប្រដាប់អាវុធនៅថ្ងៃនេះ។ តាមទីភ្នាក់ងារសារព័ត៌មានAFPកិច្ចចរចារនេះប្រព្រឹត្តទៅនៅទីក្រុងណៃភិដោ ហើយមានរយៈពេល៥ថ្ងៃ។ តាមប្រភពដដែលនេះ លោកស្រី អ៊ុង សានស៊ូជី និងប្រធានាធិបតីចាកចេញពីតំណែង ថេន សេន នឹងជាអធិបតីរួមគ្នានៅក្នុងវេទិកាសន្តិភាពនេះ។ លោកស្រី អ៊ុង សាស៊ូជី បានប្រាប់AFPថាលោកស្រីនឹងធ្វើឲ្យប្រទេសមានសន្តិភាពគឺឋានៈលោកស្រីជាមេដឹកនាំគណបក្សកាន់អំណាច។ យោងតាមប្រភពដដែលនេះកិច្ចចរចារសន្តិភាពរវាងរដ្ឋាភិបាលជាមួយក្រុមប្រដាប់អាវុធមកពីសហគមន៍ជន​ជាតិ​​ដើម​ភាគតិចមានរបៀបវារៈសំខាន់ៗរួមមានបញ្ហាសេដ្ឋកិច្ច បញ្ហា​សង្គម បញ្ហាការគ្រប់គ្រងធនធានធម្មជាតិ និងការផ្សះផ្សាជាតិ។ ប្រទេសភូមាដែលគេ​ហៅ​ឈ្មោះមួយទៀតថាមីយ៉ាន់ម៉ាបច្ចុប្បន្នមានក្រុមចលនាប្រដាប់​អាវុធ៨ក្រុមហើយពួក​គេ ជាក្រុមជនជាតិដើមភាគតិច។ សម្រាប់លោកស្រី អ៊ុង សានស៊ូជី គឺជាលើកដំបូងដែលត្រូវបានអញ្ជើញមកថ្លែងសុន្ទរកថាស្ដីពីការកសាងសន្តិភាពនិងផ្សះផ្សាជាតិមុនលោកស្រីក្លាយ​ជាមេដឹកនាំគណបក្ស​កាន់អំណាចដែលអតីតពួកយោធាប្រគល់អំណាចឱ្យនៅចុងខែមិនាឆ្នាំ២០១៦នេះ៕ ប្រភព: CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
លោក អូបាម៉ា សន្យាមិនជួយឃោសនាបេក្ខជនណាមួយសម្រាប់ការជ្រើសតាំងតំណែងសេតវិមាន

ថ្ងៃអង្គារ ទី12 មករា 2016, 10:08 AM

ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ប្រកាសថាលោកមិនគាំទ្របេក្ខជនណាមួយជាដាច់ខាតមុនពេលដែលគណបក្សប្រជាធិបតេយ្យរបស់លោកជ្រើសរើសឥស្សរជនណាម្នាក់ដើម្បីឈរឈ្មោះសម្រាប់តំណែងសេតវិមាននៅក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០១៦នេះ។ ប្រធានកិច្ចការរដ្ឋបាលសេតវិមានលោក Denis McDonough បានប្រាប់បណ្ដាញទូរទស្សន៍NBCថាលោក អូបាម៉ា នឹងមិនចូលរួមយុទ្ធនាការណាមួយរបស់បេក្ខជននៃគណបក្សប្រជាធិបតេយ្យរបស់លោកឡើយ។ តាមការស្ទង់មតិឃើញថាអតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក Hillary Clinton នឹងត្រូវបានតែងតាំងជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីនៅសេតវិមាន ខណៈព្រឹទ្ធិសមាជិកសភា Bernie Sanders ក៏មានភាពលេចធ្លោរផងដែរ។ ប្រធានកិច្ចការរដ្ឋបាលសេតវិមានរូបនេះបានបន្ថែមទៀតថាសេចក្ដីសម្រេចរបស់លោក អូបាម៉ា គឺមិនខុសពីអ្វីដែលលោកបានសន្យាពីមុននោះមកទេ។ លោក អូបាម៉ា និងលោកស្រី ឃ្លីនតុន ធ្លាប់បានឃោសនាប្រកួតគ្នានៅក្នុងតំណែងសម្រាប់បេក្ខជនតែងតាំងនៃគណបក្សប្រជាធិបតេយ្យកាលពីបោះឆ្នោតឆ្នាំ២០០៨ ប៉ុន្ដែលោក អូបាម៉ា ត្រូវបានគណបក្សតែងតាំងជាបេក្ខជនសំរាប់សេតវិមានហើយនៅពេលនោះលោកស្រី ឃ្លីនតុន ក្លាយជារដ្ឋមន្ដ្រីការបរទេសប្រចាំសេតវិមាន។ តាមសេចក្ដីរាយការណ៍ដំណើរការតែងតាំងសំរាប់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនឹងសាធារណៈរដ្ឋគឺនៅខែកុម្ភៈ។ ដោយឡែកគណបក្សសាធារណៈរដ្ឋក៏កំពុងជ្រើសតាំងបេក្ខជនរបស់ខ្លួនផងដែរសំរាប់សេតវិមាន។ អាមេរិកនឹងបោះឆ្នោតជ្រើសប្រធានាធិបតីនៅថ្ងៃទី៨ខែវិច្ឆកាឆ្នាំ២០១៦នេះជំនួសលោក អូបាម៉ា ដែលដាក់ឱ្យចូលនិវត្តន៍៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To