ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រហារជីវិតឧត្តមសេនីយ៍ម្នាក់ទៀតករណីពុករលួយ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 02:28 PM

ប្រភពព័ត៌មានមួយរបស់កូរ៉េខាងត្បូងដែលសុំមិនបង្ហាញអត្តសញ្ញាណបានឱ្យដឹងថាអគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើងម្នាក់គឺឧត្តមសេនីយ៍ រី យ៉ុង ជីល (Ri Yong-gil) បានបាត់ខ្លួនឬក៏ត្រូវបានប្រហារជីវិត។ មន្ត្រីជាន់ខ្ពស់មួយចំនួននៅកូរ៉េខាងជើងត្រូវបានគេមើលឃើញថាបានអវត្តមានជាយូរណាស់មកហើយមុននឹងបង្ហាញខ្លួនម្តងទៀត។  យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ រី យ៉ុង ជីល បានក្លាយជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់របស់កូរ៉េខាងជើងដែលទទួលបញ្ជាឲ្យប្រហារជីវិត។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា រី យ៉ុង ជីល ត្រូវបានប្រហារជីវិតកាលពីដើមខែកុម្ភៈនេះ ករណីជាប់ទាក់ទិនអំពើពុករលួយនិងការរួមគំនិតក្បត់ក្នុងបក្ស។  កាលពីសប្តាហ៍មុននេះមានកិច្ចប្រជុំមួយត្រូវបានរៀបចំឡើងនៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សពលករក្នុងនោះមេដឹកនាំ គីម ជុងអ៊ុន ធ្វើជាប្រធានដោយបានពិភាក្សាអំពីអំពើពុករលួយក្នុងប្រទេសនិងការិយាធិបតេយ្យ។  បើតាមសេចក្ដីរាយការណ៍ព័ត៌មានលោកឧត្តមសេនីយ៍រូបនេះត្រូវបានប្រហារជីវិតប៉ុន្មានថៃ្ងប៉ុណ្ណោះក្រោយពី របបក្រុងព្យុងយ៉ាងបានបាញ់រ៉ុក្កែតចូលគន្លងផែនដីដែលអន្តរជាតិថ្កោលទោសយ៉ាងខ្លាំង។  ឧត្តមសេនីយ៍ថា  រី យ៉ុង ជីល គឺជាជនទី៤ដែលត្រូវកាត់ទោសប្រហារជីវិតចាប់តាំងលោក គឹម ជុងអ៊ុន បានឡើងកាន់អំណាចជំនួសឪពុកលោកនៅឆ្នាំ២០១១៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អសបនិងស្រីលង្កាព្រមព្រៀងគ្នាមួយដំណាក់ដំបូងដើម្បីបង្កើតសាលាក្ដីឧក្រដ្ឋកម្មសង្រ្គាម

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 11:24 AM

អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលស្រីលង្កាព្រមព្រៀងគ្នាមួយជំហានក្នុងការបង្កើតសាលាក្ដីឧក្រិដ្ឋកម្មសង្គ្រាមដើម្បីកាត់ទោសជនឧក្រិដ្ឋដែលពាក់ព័ន្ធនិងសង្គ្រាមស៊ីវិលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ការព្រមព្រៀងគ្នានេះធ្វើឡើងរវាងតំណាងអង្គការសហប្រជាជាតិលោក Zeid Raád Al Hussein និងតំណាងរដ្ឋាភិបាលស្រីលង្កាដែលបានធ្វើឡើងនៅទីក្រុងកូឡំបូកាលពីថ្ងៃម្សិលមិញ។ តំណាងរបស់អង្គការសហប្រជាជាតិរូបនេះបាននិយាយថាមានការងារច្រើនទៀតដែលភាគីទាំង២ត្រូវធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។  លោកបន្តថាពួកឧត្តមសេនីយ៍និងមេទ័ពឧទ្ទាមខ្លាតាមិលពួកគេសុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដូចគ្នាដែលចាំបាច់ត្រូវមានយុត្តិធម៌សំរាប់ជនរងគ្រោះ។ អង្គការសហប្រជាជាតិកាលពីប៉ុន្មានខែមុននេះបានចេញដំណោះស្រាយមួយដោយជំរុញឲ្យមានសាលាក្ដី​ឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសស្រីលង្កាហើយតម្រូវឱ្យការមានការចូលរួមរបស់ចៅក្រមអន្ដរជាតិ។ នៅក្នុងសង្គ្រាមស៊ីវិលរយៈពេល២៦ឆ្នាំដែលបានបញ្ចប់នៅឆ្នាំ២០០៩វាបានបន្សល់ទុកមនុស្សបាត់ខ្លួន​៤០០០នាក់និង១០,០០០០នាក់ត្រូវបានសំលាប់ដោយការធ្វើទារុណកម្មនិងចាប់រំលោភក្នុងនោះមានកុមារផងដែរ៕ ប្រភព: AFP  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ប្រជាជនគុយបាសម្រុកចូលអាមេរិកដោយបារម្ភថាក្រុងវ៉ាស៊ិនតោនអាចបិទគោលនយោបាយអនុគ្រោះអន្តោប្រវេសន៍

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 10:24 AM

ជនចំណាកស្រុកគុយបាដែលមានគ្នាជាង១០០នាក់បានទៅដល់ព្រំដែនប្រទេសម៉ិចស៊ីចជាប់និងសហ​រដ្ឋអាមេរិកដើម្បីចូលទៅប្រទេសមហាអំណាចមួយនេះសុំសិទ្ធជ្រកកោនបន្ទាប់ពីក្រុងឡាហាវ៉ាន់និងក្រុងវ៉ាស៊ិនតោនភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។ យោងតាមបណ្ដាញផ្សាយព័ត៌មាន BBC ជនជាតិគុយបាចំនួន១១៣នាក់រួមមានកុមារស្ដ្រីពោះធំផងដែរពួកគេបានទៅដល់ព្រំដែនអាមេរិកកាលពីថ្ងៃអង្គារបន្ទាប់ពីពួកគេបានឆ្លងកាត់ប្រទេស Costa Rica និង ប្រទេស Nicaragua។ សេចក្ដីរាយការណ៍របស់ប្រភពដដែលនេះបានបញ្ជាក់ទៀតថាជនជាតិគុយបាជាច្រើនពាន់នាក់ទៀតកំពុងស្ថិតនៅក្នុងប្រទេស Costa Rica ហើយពួកគេសុទ្ធតែមានបំណងចង់ចូលទៅនៅសហរដ្ឋអាមេរិក។ តាម BBC ជនជាតិគុយបាទាំងឡាយណាដែលបានចូលទៅដល់ទឹកដីប្រទេសមហាអំណាចមួយនេះគឺពួកគេនឹងត្រូវបានទទួលស្គាល់ជាជនអន្ដោប្រវេសន៍ស្របច្បាប់។ ប៉ុន្ដែបន្ទាប់ពីប្រទេសទាំងពីរភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញគឺប្រជាជនគុយបាភាគច្រើនបារម្ភថាអាមេរិកនិងទំលាក់ចោលគោលនយោបាយអនុគ្រោះបែបនេះ។ កាលពីខែមុនប្រជាជនគុយបាប្រមាណជា១៨០នាក់បានភៀសខ្លួនទៅកាន់ប្រទេស EIsalvador ក្នុងគោលបំណងដើម្បីមកកាន់សហរដ្ឋអាមេរិកផងដែរ៕ ប្រភពៈBBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
កូរ៉េខាងត្បូងព្យួរការងាររោងចក្ររបស់ខ្លួនជាមួយកូរ៉េខាងជើងករណីដែលក្រុងព្យុងយ៉ាងបាញ់សាកល្បងនុយក្លេអ៊ែរ

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 09:24 AM

កូរ៉េខាងត្បូងបាននិយាយថាខ្លួនបានសម្រេចព្យួរប្រតិបត្តិការសង្វាក់ផលិតកម្មនៅក្នុងតំបន់ឧស្សាហកម្មរួមគ្នាជាមួយកូរ៉េខាងជើងដែលជាផ្នែកមួយដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកុម្មុយនីសមួយនេះករណីដែលបានបាញ់បង្ហោះរ៉ុក្កែតនិងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ បណ្ដាញផ្សាយព័ត៌មាន Channel News Asian បានរាយការណ៍ថានេះជាការចាត់វិធានការថ្មីមួយទៀតរបស់ទីក្រុងសេអ៊ូលដែលសម្រេចព្យួរសង្វាក់ផលិតកម្មនៅតំបន់ Kaesong ក្នុងទឹកដីកូរ៉េខាងជើងដែលតំបន់នោះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការបង្រួបបង្រួមនិងការផ្សះផ្សាព្រំដែននៃប្រទេសទាំងពីរ។ រដ្ឋមន្ដ្រីបង្រួបបង្រួមនៃប្រទេសកូរ៉េខាងត្បូង Hong Yong Pyo បាននិយាយថា៖ «យើងបានសម្រេចបញ្ឈប់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនរោងចក្រតំបន់ឧស្សាហកម្មនោះគឺម្យ៉ាងគត់ដោយសារតែកូរ៉េខាងជើងនៅតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនិងដាក់ពង្រាយកាំជ្រួចដែលយើងមិនអាចទទួលយកបានឡើយ»។ នៅតំបន់ឧស្សាហកម្ម Kaesong ដែលស្ថិតនៅប្រទេសកូរ៉េខាងជើងមានរោងចក្រកូរ៉េខាងត្បូងនៅទីនោះមាន១២៤រោងចក្រនិងផ្ដល់ការងារឲ្យប្រជាជនកូរ៉េខាងជើងបាន៥៣០០០នាក់។ លោករដ្ឋមន្ដ្រីបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថាប្រាក់ចំណេញដែលបានពីតំបន់នោះគឺកូរ៉េខាងជើងបានយកទៅប្រើប្រាស់ដើម្បីពង្រីកនិងពង្រឹងសក្ដានុពលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនតែប៉ុណ្ណោះ។ លោកបន្ដថាក្រុងសេអ៊ូលទទួចឲ្យប្រជាជនកូរ៉េខាងជើងនិងក្រុមហ៊ុនពាក់ព័ន្ធយោគយល់សេចក្ដីសម្រេចនេះដែលចាំបាច់ត្រូវតែអនុវត្តគឺប្រយោជន៍បញ្ឈប់សកម្មភាពប្រទូសរ៉ាយរបស់កូរ៉េខាងជើង៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អតីតនាយករដ្ឋមន្ដ្រីថៃទទូចឱ្យអ្នកគាំទ្រគណបក្សភឿថៃធ្វើចិត្តឱ្យស្ងប់រង់ចាំថៃ្ងផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 11:35 AM

អតីតនាយករដ្ឋមន្ដ្រីថៃដែលនិរទេសខ្លួនបានទទួចឲ្យអ្នកនយោបាយគណបក្សភឿថៃត្រូវត្រៀមខ្លួនដើម្បីចូលរួមការបោះឆ្នោតដែលលោករំពឹងថាការបោះឆ្នោតពេលនោះនឹងនាំឲ្យមានការផ្លាស់ប្ដូរហើយលោកនឹងបានចូលប្រទេសវិញ។ សារព័ត៌មាន Thai The Nation បានឲ្យដឹងថាលោក ថាក់ ស៊ីន បានថ្លែងដូចនេះតាមរយៈវីឌីអូ Conference ដែលលោកចូលរួមជាមួយប្រជាជនថៃសែស្រឡាយចិនក្នុងឱកាសបុណ្យចូលឆ្នាំចិនកាលពីថ្ងៃអាទិត្យ។ អតីតនាយករដ្ឋមន្ដ្រីថៃរូបនេះបានបន្ដថាសមាជិកគណបក្សភឿថៃទាំងអស់ត្រូវរួមកំលាំងគ្នាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដែលលោកថាជាឱកាសមួយអាចនាំឲ្យមានការផ្សះផ្សារជាតិ។ ជាមួយគ្នានេះលោកក៏បានរិះគន់សេចក្ដីព្រាងរដ្ឋធម្មនុញ្ញដែលរៀបរៀងបច្ចុប្បន្នដោយពួកយោធាថាជាច្បាប់មួយមានលក្ខណៈរឹតបន្ដឹងសិទ្ធសេរីភាពរបស់ប្រជាជនហើយយកគំរូតាមរដ្ឋធម្មនុញ្ញរបស់ពួកយោធាភូមានិងកូរ៉េខាងជើង។ អតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាតត្រា បានរស់នៅនិរទេសខ្លួនជាច្រើនឆ្នាំមកនេះដោយសារលោកប្រឈមមុខនិងការកាត់ទោសករណីពុករលួយនិងបំពានអំណាចរដ្ឋ។ លោក ថាក់ ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋាភិបាលយោធានៅឆ្នាំ២០០៤។ បច្ចុប្បន្នប្អូនស្រីរបស់លោកគឺអតីតនាយករដ្ឋមន្ដ្រី យីងឡាក់ ក៏ប្រឈមមុខនិងផ្លូវច្បាប់ផងដែរករណីពុករលួយ៕ ប្រភព: The Nation សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
បុរសម្នាក់ចេញមុខសុំទោសលោកស្រី អ៊ុង សានស៊ូជី ករណីគំរាមសម្លាប់លោកស្រី

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 11:14 AM

បុរសម្នាក់ដែលគំរាមសំលាប់លោកស្រី អ៊ុង សានស៊ូជី តាមរយៈហ្វេសប៊ុកបានចេញមុខមកសុំទោសដោយផ្តាល់នៅស្នាក់ការគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅទីក្រុងYangon។ មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណបក្សរបស់លោកស្រីបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថាបុរសនេះឈ្មោះ Ye Lwin Myint រួមនឹងឪពុកម្ដាយរបស់គាត់បានធ្វើដំណើរមកកាន់ស្នាក់ការគណបក្សរបស់លោកស្រីនៅទីក្រុង Yangon ដោយបាននិយាយសុំទោសលោកស្រី អ៊ុង សានស៊ូជី កុំប្រកែប្រកាន់ខ្លួនហើយថាការគំរាមកំហែងនេះគឺជាការគិតខុសនិងពោរពេញដោយការខ្វះឧត្តមគតិ។ សាររបស់បុរសនេះដែលសរសេរលើហ្វេសប៊ុករបស់ខ្លួនបានរៀបរាប់ដូចនេះថា៖ «ប្រសិនបើមាត្រាមួយនៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រី អ៊ុង សានស៊ូជី ក្លាយជាប្រធានាធិបតីហើយត្រូវបានព្យួរចោលនោះគឺខ្ញុំមិនសុខចិត្តនោះទេ។ ខ្ញុំនឹងប្រើអាវុធដើម្បីសំលាប់លោកស្រី»។ សារព័ត៌មានភូមាមីហ្ស៊ីម៉ាបានរាយការណ៍ថាការសុំទោសរបស់បុរសនេះគឺធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់នៃគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បាននិយាយថាពួកគេនឹងប្រមូលភស្តុតាងនិងព័ត៌មានមួយចំនួនដើម្បីប្ដឹងចោទបុរសនេះតាមផ្លូវច្បាប់តែក្រោយមកព័ត៌មាននេះបានស្ងប់ស្ងាត់ហើយបុរសនោះបានចេញមុខមកសុំទោស៕ ប្រភព: Mizzima News  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ប្រធានាធិបតីចាញ់ឆ្នោតនៅភូមាទទូចឱ្យសភាថ្មីការពាររដ្ឋធម្មនុញ្ញ

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 09:40 AM

ប្រធានាធិបតីភូមាដែលនឹងចុះពីតំណែងឆាប់ៗនេះអំពាវនាវឲ្យសភាថ្មីការពាររដ្ឋធម្មនុញ្ញដោយមិនត្រូវធ្វើវិសោធនកម្មឬទុកជាមោឃៈនូវមាត្រាណាមួយឡើយ។ បណ្ដាញផ្សាយព័ត៌មានវិទ្យុអាស៊ីសេរីផ្សាយជាភាសាភូមាបានចុះផ្សាយថាការថ្លែងរបស់លោក ថេន សេន ធ្វើឡើងបន្ទាប់ពីបណ្ដាញផ្សាយព័ត៌មានក្នុងស្រុករាយការណ៍ថាសភាថ្មីដែលដឹកនាំដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី កំពុងតែពិចារណាដើម្បីព្យួរមាត្រាមួយដែលហាមលោកស្រី អ៊ុង សានស៊ូជី ជាបេក្ខជនប្រធានាធិបតី។ ប្រភពដដែលនេះបានបញ្ជាក់ថាការធ្វើអត្ថាធិប្បាយរបស់លោក ថេន សេន គឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទូរទស្សន៍ដែលគាំទ្ររដ្ឋាភិបាលបានចាក់ផ្សាយពីជំនួបរវាងលោកស្រី អ៊ុង សានស៊ូជី និងអគ្គមេបញ្ជាការកងទ័ព មីន អ៊ុងឡាំង នឹងផ្ដើមឲ្យមានការព្យួរមាត្រា៥៩ដែលឃាឃាំងលោកស្រីមិនឲ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ ប៉ុន្ដែសារព័ត៌មានភូមាមីហ្ស៊ីម៉ាបានចុះផ្សាយថានៅថ្ងៃទី១៧មីនាសភាថ្មីដែលដឹកនាំដោយគណបក្សសម្ព័ន្ធប្រជាធិបតេយ្យនឹងប្រកាសឈ្មោះបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីហើយត្រូវស្នើសុំសភាអនុម័តដោយគេរំពឹងថាលោកស្រី អ៊ុង សានស៊ូជី អាចនឹងមានឈ្មោះជាតំណែងប្រធានាធិបតី៕ ប្រភព: Mizzima News សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាមេរិកយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាជាមួយថៃតែនៅតែទទូចឱ្យថៃរៀបចំការបោះឆ្នោតឡើងវិញ

ថ្ងៃពុធ ទី10 កុម្ភៈ 2016, 09:25 AM

សហរដ្ឋអាមេរិកចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាលើកដំបូងជាមួយថៃចាប់តាំងពីពួកយោធាឡើងកាន់តំណែងខណៈក្រុងវ៉ាស៊ីនតោនទទួចជាថ្មីម្ដងទៀតឲ្យរាជាណាចក្រនេះរៀបចំប្រទេសដើម្បីឆ្ពោះទៅរកការបោះ​ឆ្នោតមួយប្រកបដោយប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាសមយុទ្ធនេះមានទ័ពអាមេរិកចូលរួម៣៦០០នាក់មានរយៈពេល ៦ថ្ងៃដោយសំដៅពង្រឹងយុទ្ធសាស្ត្រការពារសន្តិសុខតំបន់។  តែនៅពេលជាមួយគ្នានេះ AFP បានរាយការណ៍ថាអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងបាងកកលោក Glyn T.Davies ទោះជាលោកថ្លែងពីសារៈសំខាន់នៃការធ្វើសមុទ្ធនេះក៏ដោយតែលោកឆ្លៀតទទូចឱ្យថៃត្រូវរៀបចំការបោះឆ្នោត តាមការកំណត់។ ទីក្រុងវ៉ាស៊ីនតោនបានដាក់គំនាបផ្នែកកងទ័ពទៅលើទីក្រុងបាងកកចាប់តាំងពីរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធាដែលបានធ្វើរដ្ឋប្រហារដើម្បីឡើងកាន់អំណាចនៅខែឧសភាឆ្នាំ​២០១៤។ ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបានថ្លែងថាលោកសាទរការស្ដាទំនាក់ទំនងយោធាជាមួយប្រទេសថៃឡើងវិញតែលោកទទួចថារាជាណាចក្រនេះត្រូវតែប្រញាប់ស្ដារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមានលក្ខណៈប្រជាធិបតេយ្យ។ ថ្លែងក្នុងពិធីបើកសមយុទ្ធថៃសហរដ្ឋអាមេរិកលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានអះអាងថាប្រទេសថៃកំពុងតែធ្វើដំណើរឆ្ពោះទៅរករដ្ឋាភិបាលមួយដែលត្រូវកើតចេញតាមរយៈការបោះឆ្នោត។ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ទោះជាលោកថ្លែងពីយុទ្ធសាស្ត្រនៃការសមយុទ្ធនេះក៏ដោយតែលោកបានអះអាងថានៅខែកក្កដាឆ្នាំ២០១៧លោកនឹងបើកឲ្យមានការបោះឆ្នោតហើយសន្យាថាការបោះឆ្នោតនៅពេលនោះប្រកបដោយភាពត្រឹមត្រូវនឹងបើកជំហរ៕ ប្រភពៈ AFP  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ប្រជាជនអាមេរិកនៅរដ្ឋ New Hampshire ត្រៀមចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាំង

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 03:29 PM

ប្រជាជនអាមេរិករស់នៅរដ្ឋ New Hampshire ត្រៀមចេញទៅបោះឆ្នោតបឋមឬគេហៅថាការបោះឆ្នោត caucuses ដែលជាការជ្រើសរើសដាច់ៗដោយឡែកពីគ្នានៃបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណ​បក្សសាធារណៈរដ្ឋដើម្បីសម្រាំងពួកគេជាបេក្ខជនតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាឆ្នាំ២​០១​៦​។ បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថាមហាសេដ្ឋី Donald Trump បេក្ខជនមកពីគណបក្ស សាធារណៈរដ្ឋសង្ឃឹមថានឹងទទួលបានការគាំទ្រប្រសើរជាងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ដែលលោកចាញ់ គូប្រកួតរបស់លោកគឺសមាជិកព្រឹទ្ធសភា Ted Cruz។ ការបោះឆ្នោតនៅ Iowa មហាសេដ្ឋី Donald Trump បានចាញ់សមាជិកព្រឹទ្ធសភា Ted Cruz ដោយសំឡេង២៤​ទល់២៨ភាគរយ។ ប្រភពរបស់ BBC បានឲ្យដឹងថាចំពោះបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton និង Bernie Sanders នៅតែសង្ឃឹមថាបានសំឡេងប្រកៀកគ្នាដូចការបោះឆ្នោតនៅរដ្ឋ Iowa។ ការបោះឆ្នោតនៅរដ្ឋនេះគឺលោកស្រី Clinton ឈ្នះសមាជិកព្រឹទ្ធសភា Sanders តែមួយភាគរយប៉ុណ្ណោះគឺ៥០​ភាគរយទល់នឹង៤៩ភាគរយនិង១ភាគរយទៀតបានទៅលើបេក្ខជនទី៣។ សហរដ្ឋអាមេរិកមាន៥២រដ្ឋ។ ការបោះឆ្នោតបឋមត្រូវឆ្លងកាត់ទាំង៥០រដ្ឋនេះទើបដឹងថាបេក្ខជនណាមួយនឹង ក្លាយជាបេក្ខជនផ្លូវការសម្រាប់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ ប៉ុន្តែមានការលើកលែង បើបេក្ខជនភាគច្រើនស័គ្រចិត្តលាលែងឬបោះបង់ចោលការប្រកួតគឺបេក្ខជនម្នាក់គត់នឹងក្លាយជាបេក្ខជន សម្រាប់​បេក្ខជនតំណែងប្រធានាធិបតី។ ការបោះឆ្នោតថ្ងៃទី៨វិច្ឆិកាគឺជាការជ្រើសរើសប្រធានាធិបតីអាមេរិកលើក​ទី៤៥៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ជនភៀសខ្លួន២៦៧នៅកោះណៅរ៉ូអូស្ត្រាលីមានផ្ទុកជំងឺមហារីក

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 11:34 AM

មន្ដ្រីជាន់ខ្ពស់អូស្ដ្រាលីបាននិយាយថាមនុស្ស២៦៧នាក់ដែលសុំសិទ្ធជ្រកកោននៅប្រទេសអូស្ដ្រាលីនឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលអន្ដោប្រវេសន៍ដែលធ្វើឡើងបន្ទាប់ពីតុលាការចេញដីកាបញ្ជាក់ថាពួកគេមួយចំនួនកើតជំងឺមហារីកនិងជំងឺមួយចំនួនទៀត។ តុលាការកំពូលប្រទេសអូស្ដ្រាលីកាលពីសប្ដាហ៍មុនបានសម្រេចតម្កល់សិទ្ធរបស់រដ្ឋាភិបាលដើម្បីឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន២៦៧នេះនៅកោះណៅរ៉ូដែលមានចំងាយដី៣ពាន់គីឡូម៉ែត្រពីរដ្ឋធានីកង់បេរ៉ា។ តាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សេចក្ដីសម្រេចនេះបានបង្កឲ្យមានការរិះគន់ពីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើឲ្យមានការតវ៉ាពីសំណាក់ក្រុមសិទ្ធិមនុស្សនៅទីនោះ។ តែបែបនេះក្ដីរដ្ឋាភិបាលអូស្ត្រាលីអះអាងថាជនភៀសខ្លួនដែលនៅលើណៅរ៉ូ៣៧ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យមួយរបស់ប្រទេសនេះ៕ ប្រភព: Reuters សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
Page: 2/292 <234567891011>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To