ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

ប្រទេសភូមានឹងប្រកាសឈ្មោះប្រធានាធិបតីថ្ងៃទី១៧មីនាដែលគេរំពឹងថាអាចមានឈ្មោះលោកស្រី អ៊ុង សានស៊ូជី

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 10:34 AM

ពួកមន្ដ្រីភូមានិយាយថាឈ្មោះតំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៃប្រទេសភូមានឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃ​១៧​មីនាដែលជាការកំណត់ពេលវេលានៃការផ្ទេរអំណាចពីរដ្ឋាភិបាលគ្រប់គ្រងដោយពួកយោធាទៅរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។ ប្រធានសភាលោក Mann Win Khaing Than បានប្រកាសថាទាំងសភាជាន់ទាបនិងជាន់ខ្ពស់រួមទាំងពួកយោធានឹងត្រូវជ្រើសរើសបេក្ខជន៣រូបសំរាប់តំណែងប្រធានាធិបតីនិងអនុប្រធានាធិបតីនៅថ្ងៃ១៧មីនាហើយដាក់ឲ្យសភាអនុម័តនៅថ្ងៃនោះ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវរារាំងពីការឈរឈ្មោះបេក្ខជនប្រធានាធិបតីនៅពេលនេះមានសញ្ញាជាច្រើនឲ្យដឹងថាលោកស្រីនឹងមានឈ្មោះសម្រាប់តំណែងប្រធានាធិបតីគឺបន្ទាប់ពីលោកស្រីបានជួបចរចាជាមួយពួកយោធាដើម្បីព្យួរមាត្រា៥៩នៃរដ្ឋធម្មនុញ្ញដែលហាមលោកស្រីធ្វើជាប្រធានាធិបតី ។ សភាជាន់ខ្ពស់និងទាបនៃប្រទេសភូមាមានចំនួន៦៦៤រូបហើយក្នុងនោះពួកយោធាមាន២៥%។ យោងតាមរដ្ឋធម្មនុញ្ញបេក្ខជនណាមួយដែលទទួលបានសំលេងច្រើនជាងគេក្នុងចំណោម៣នាក់នោះនឹងក្លាយជាប្រធានាធិបតីហើយពីនាក់ទៀតជាអនុប្រធានាធិបតី។ តំណែងប្រធានាធិបតីនេះនឹងត្រូវប្រកាសឲ្យដឹងជាផ្លូវការរហូតដល់ថ្ងៃ៣១មីនាហើយអ្នកស្នងតំណែងនឹងចូលកាន់តំណែងនៅថ្ងៃ១មេសា៕ ប្រភព: AP សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
លោកនាយករដ្ឋមន្ត្រីថៃត្រូវបានបញ្ជាក់ថានឹងទៅកាន់អាមេរិកពាក់កណ្ដាលខែកុម្ភៈនេះ

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 09:34 AM

អ្នកនាំពាក្យក្រសួងការបរទេសថៃបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅពាក់កណ្ដាលខែកុម្ភៈនេះ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ សេក វ៉ានណាមេធី (Sek Wannamethee) បាននិយាយថាមេដឹកនាំអាស៊ានដែលទៅប្រជុំនៅអាមេរិកនោះធ្វើឡើងតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក អូបាម៉ា។ កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីលោក អូបាម៉ា បានដាក់ផែនការនេះតាំងពីខែវិច្ឆិកាឆ្នាំ២០១៥ដែលលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅក្រុមកូឡាឡាំពួរ។ អ្នកនាំពាក្យ សេក វ៉ានណាមេធី ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មាន Thai The Nation បានឲ្យដឹងថាកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការបង្កើនទំនាក់ទំនងនិងយុទ្ធសាស្ដ្រពង្រឹងដៃគូប្រទេសជិតខាង។ លោកបាននិយាយថាលោកនាយករដ្ឋមន្ដ្រីថៃនឹងផ្ដោតសំខាន់ទៅលើសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចការអភិវឌ្ឍន៍និងបញ្ហាសន្ដិសុខពិភពលោកមួយចំនួនទៀត៕ ប្រភពៈ Thai The Nation សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
មេដឹកនាំក្រុមខ្លាតាមិលស្រីលង្កាស្នើឱ្យអសបជួយស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្រ្គាម

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 03:43 PM

មេដឹកនាំសហគមន៍ខ្លាតាមីលនៃប្រទេសស្រីលង្កាបានស្នើអង្កការសហប្រជាជាតិជួយស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្រ្គាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិអំឡុងប្រទេសអាស៊ីខាងត្បូងមួយនេះផ្ទុះសង្រ្គាមស៊ីវិលជិត៣ទសវត្ស។  ប្រទេសស្រីលង្កាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្សដោយបានបិទបញ្ចប់នៅឆ្នាំ២០០៩តាមរយៈការ​លុកលុយរបស់កងទ័ពរដ្ឋាភិបាលកាន់កាប់តំបន់ខ្លាតាមីលនៅភាគខាងជើងប្រទេសដោយបានបន្សល់ទុកមនុស្ស បាត់ខ្លួនជាង៤០០០នាក់និង១០០,០០០នាក់ស្លាប់។ តាមការចុះផ្សាយរបស់សារព័ត៌មានភូមា Irrawaddy ការស្នើរបស់នាយករដ្ឋមន្ត្រីតំបន់ Jaffna នៃសហគកមន៍ខ្លាតាមិលស្រីលង្កាគឺលោក C.V. Wigneswaran ធ្វើឡើងនៅក្នុងជំនួបមួយជាមួយលោក Zeid Raad al-Hussein តំណាងអង្គការសហប្រជាជាតិដែលបានមកធ្វើទស្សនកិច្ចនៅក្រុងកូឡាំបូនៅថ្ងៃនេះ។  ប្រភពដដែលនេះបានឱ្យដឹងថាតំណាងអង្គការសហប្រជាជាតិបាននិយាយថាទស្សនកិច្ចរបស់លោកគឺត្រូវពិនិត្យឡើងវិញការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលករណីបង្កើតសាលាក្ដីពិសេសមួយក្នុងសំនុំរឿងនេះ៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ប្រធានាធិបតីហៃទីលាលែងពីតំណែងចំពេលស្ថានការណ៍នយោបាយតានតឹង

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 11:23 AM

ប្រធានាធិបតីហៃទី Michel Martelly បានសម្រេចលាលែងពីតំណែងនៅចុងអាណត្តិរបស់លោកចំពេលស្ថានការណ៍នយោបាយតានតឹងដោយសារតែគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសពន្យារការបោះឆ្នោត។ បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថាមកដល់ពេលនេះប្រទេសហៃទីនៅមិនទាន់មានអ្នកស្នងតំណែងលោក Michel Martelly បាននៅឡើយ។ ប្រភពដដែលនេះបន្តថាក្រុមគណបក្សប្រឆាំងកំពុងគំរាមធ្វើការតវ៉ា ប្រឆាំងការពន្យារការបោះឆ្នោតដោយពួកគេអំពាវនាវឲ្យមានមេដឹកនាំថ្មីមួយកើតចេញពីការបោះឆ្នោត។ លោក Michel Martelly ត្រូវបានរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះបានហាមបន្តស្វែងរកការកាន់អំណាចមួយអាណត្តិ ទៀតដែលអ្នកសង្កេតការណ៍មើលឃើញថាជាការបើកផ្លូវឱ្យសហជីវិនរបស់លោកគឺ Jovenel Moise ឈ្នះឆ្នោត​ជុំ​ទី​១កាលពីខែវិច្ឆិកាអាចនឹងឡើងកាន់តំណែងដោយមិនចាំបាច់ឆ្លងកាត់បោះឆ្នោតជុំទី២។ មេដឹកនាំបក្សប្រឆាំងលោក Jude Celestin និយាយថាគឺជាលិ្បចរបស់គណៈកម្មការរៀបចំការបោះឆ្នោតដែលមិនចង់រៀបចំឱ្យមានការបោះឆ្នោតជុំទី២៕ ប្រភព: BBC   សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អ្នកវិភាគ៖ លោកស្រី អ៊ុង សានស៊ូជី នឹងមិនអាចក្លាយជាប្រធានាធិបតីបានភា្លមទេនៅដំណាក់កាលនេះ

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 10:04 AM

ប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៃប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី នឹងមិនអាចក្លាយជាប្រធានាធិបតីបានទេនៅពេលនេះដោយសារតែរដ្ឋធម្មនុញ្ញបានឃាឃាំងលោកស្រីករណីដែលដែលលោកស្រីមានកូនជាមួយបុរសជាជនជាតិបរទេស។ តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asian ខណៈនេះអ្នកច្បាប់ប្រទេសភូមាក៏ដូចជាអ្នកនយោបាយកំ ពុងតែសិក្សារួមគ្នាថាតើត្រូវព្យួរមាត្រា៥៩ដែលហាមលោកស្រី អ៊ុង សានស៊ូជី ធ្វើជាប្រធានាធិបតីឬក៏ត្រូវធ្វើដូចម្ដេចទៀត។ អ្នកវិភាគនយោបាយ Khun Maung Zaw ពិនិត្យឃើញថាបើយោងតាមរដ្ឋធម្មនុញ្ញគឺគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវការអ្នកគាំទ្រសំណើសុំព្យួរមាត្រា៥៩គឺជាង៧៥ភាគរយដែលបច្ចុប្បន្នគណបក្សរបស់លោកស្រីមានសំលេងជិត៧០ភាគរយ។ អ្នកវិភាគរូបនេះនិយាយថាពួកយោធាអាចនឹងទទួលយកសំណើរនេះបានលុះត្រាតែលោកស្រី អ៊ុង សានស៊ូជីទទួលយកលក្ខខណ្ឌមួយចំនួនពីពួកយោធាផងដែរ។ ពួកយោធានៅបន្តមានឥទ្ធិពលលើសភាដោយពួកគេមានតំណាង២៥ភាគរយនៃអាសនៈសភាទាំងមូល។ អ្នកវិភាគម្នាក់ទៀតគឺ Kyaw Lin Oo និយាយថាទាំងសហគមន៍អន្តរជាតិនិងពលរដ្ឋភូមាមានការរំពឹងទុកខ្លាំងណាស់ថាលោកស្រី អ៊ុង សានស៊ូជី នឹងក្លាយជាប្រធានាធិបតី។  តាមអ្នកវិភាគរូបនេះអន្តរជាតិនឹងមិនចាំបាច់បារម្មណ៍ខ្លាំងពេកទេព្រោះដំណើរការផ្ទេរអំណាចកំពុងតែដើរទៅមុខហើយ​ទោះបីដើរមួយជំហានគិតមួយជំហានក៏ដោយ។  តាមគម្រោងគណបក្សចាញ់ឆ្នោតរបស់ប្រធានាធិបតី ថេន សេន នឹងត្រូវផ្ទេរអំណាចទៅឲ្យគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាខាងមុខនេះ។ កាលពីសប្ដាហ៍មុនសភាចាស់របស់ប្រទេសអតីតរបបយោធានិយមមួយនេះបានផ្ទេរអំណាចទៅឲ្យសភាថ្មីរួច​រាល់ហើយ។ បច្ចុប្បន្នប្រធាននិងអនុប្រធានសភាដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី៕ ប្រភពៈ CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ក្រុមប្រឹក្សាសន្តិសុខអសបថ្កោលទោសកូរ៉េខាងជើងយ៉ាងខ្លាំងករណីបាញ់រូកែត

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 09:20 AM

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកាសថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងដែលបានបាញ់​រូកែត​ចូលលំហអាកាសកាលពីថ្ងៃម្សិលមិញខណៈប្រទេសមួយចំនួនថ្កោលទោសយ៉ាងខ្លាំងលើក្រុងព្យុងយ៉ាង។ តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ការថ្កោលទោសនេះបានធ្វើឡើងបន្ទាប់ពីបានជួបប្រជុំគ្នាថ្ងៃម្សិលមិញគឺប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានទាមទារឱ្យមានកិច្ចប្រជុំជាបន្ទាន់។ កាលពីថ្ងៃម្សិលមិញក្រុងព្យុងយ៉ាងបាននិយាយថាខ្លួនបានបាញ់រូក្កែតចូលទៅគន្លងផែនដី ប៉ុន្ដែអ្នកឃ្លាំងមើល​ជឿ​ថាគោលបំណងរបស់ក្រុងព្យុងយ៉ាងគឺម្យ៉ាងគត់សាកល្បងនៃការបាញ់កាំជ្រួចរំលងទ្វីប។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានផ្សព្វផ្យាយអំពីព្រឹត្តិការណ៍នេះយ៉ាងទូលំទូលាយហើយជាមួយគ្នានោះគេបានថតរូបភាពប្រជាជនកូរ៉េខាងជើងសាទរការបាញ់បង្ហោះរូកែតចូលគន្លងផែនដីដោយជោគជ័យនេះ។ ប៉ុន្ដែភ្លាមៗនេះប្រទេសជាច្រើនបានប្រកាសថ្កោលទោសដែលក្នុងនោះរួមមានកូរ៉េខាងត្បូង ជប៉ុន អាមេរិក ចិន រួមនិងអង្គការសហប្រជាជាតិដោយបានហៅទង្វើរបស់កូរ៉េខាងជើងថាកំពុងតែបំពានលើបំរាមរបស់អន្ដរជាតិ។ គិតមកដល់ពេលនេះទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួចនិងការសាកល្បងកាំជ្រួចដែលបំពាក់ដោយអាវុធនុយក្លែអ៊ែរចំនួន៦លើកមកហើយចាប់តាំងពីឆ្នាំ២០០៦៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
​កូរ៉េ​ខាងជើង​នឹង​ដំណើរការ​ផ្កាយរណប​ភ្ជាប់​រ៉ុកែត​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 08:20 AM

​រដ្ឋាភិបាល​កូរ៉េខាងជើង កំពុង​តែ​រៀបចំ​បើក​ដំណើរ​ការផ្កាយរណប​នៅ​សប្តាហ៍​ក្រោយនេះ ដោយ​ភ្ជាប់​ជា​មួយ​គ្រាប់​រ៉ុកែត ដែល​ធ្វើឲ្យ​ប្រទេស​មហាអំណាច​កំពុងតាមដាន និង បង្ហាញការព្រួយបារម្ភ​ថា អាច​ប៉ះពាល់​សន្តិសុខ​អន្តរជាតិ​។​ សារព័ត៌មាន​BBC News ដកស្រង់​របាយការណ៍​របស់​រដ្ឋាភិបាល​ជប៉ុន​ចុះផ្សាយ​ថា កូរ៉េខាងជើង​អាច​នឹង​បើក​ដំណើរ​ការផ្តាយរណប​ភ្ជាប់​គ្រប់​រ៉ុកែត​នៅ​សប្តាហ៍​ក្រោយពី​ចន្លោះ​ថ្ងៃ​ទី​៧ ទៅ​ថ្ងៃ​ទី​១៤​​ ខែ​កុម្ភះ​ខាង​មុខ​នេះ​។​

[អានបន្ត]
​អ្នកស្លាប់​កើន​ដល់​១៤​នាក់​និង​១៥០​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​តៃវ៉ាន់​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 08:05 AM

​អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​នៅ​ភាគខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់​ បាន​កើន​ដល់​១៤​នាក់ ចំណែក​អ្នក​បាត់​ខ្លួន​១៥០​នាក់​ផ្សេង​ទៀត ក្រុមការងារ​ជួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល​កំពុងស្វែងរក​។ ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ រញ្ជួយ​ដី​កម្លាំង​៦,៤ រិ​ច្ឆ​ទ័​រ វាយប្រហារ​ភាគខាងត្បូង​នៃកោះ​តៃវ៉ាន់ បាក់​រលំ​អគារ​ដែល​ប្រជាពលរដ្ឋ រស់នៅ​ជា​ច្រើន​កន្លែង​។ នៅ​តំបន់មានការរញ្ជួយ​ដី​នោះ​ សមត្ថកិច្ច​បាន​បង្ហាញ​ពី​ចំនួន​អ្នក​កើនឡើង ខណៈ​មនុស្ស​ជាង​១០០​នាក់ ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​។​

[អានបន្ត]
​រញ្ជួយ​ដី​បាក់​អគារ​នៅ​តៃវ៉ាន់​សម្លាប់​មនុស្ស​៣​នាក់​

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 10:08 AM

​យ៉ាងហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ និង មួយចំនួន​ទៀត​នៅ​ជាប់​ក្នុង​អគារ បន្ទាប់ពី​មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្លាំង​៦,៤ រិ​ច្ឆ​ទ័រ​នៅ​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃសៅរ៍​នេះ​។   មនុស្ស​៣​នាក់ដែល​ស្លាប់​នេះ រួម​ទាំង​កុមារ​ម្នាក់​អាយុ​១០​ខែ​ផង ហើយ​សមត្ថកិច្ចនៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នក​ទាំងនេះ​ទេ​។ សមត្ថកិច្ច​បានឲ្យដឹងថា ពួកគេ​កំពុង​បន្ថែមកម្លាំង​ក្នុង​ការជួយ​សង្គ្រោះ​អ្នក​ដែល​កំពុង​ជាប់​នៅក្នុង​បំណែក​អគារ​បាក់បែក​។​ នេះបើ​តាម​សារព័ត៌មាន​Channel News Asia​។​

[អានបន្ត]
មនុស្សរាប់ម៉ឺននាក់កកស្ទះនៅស្ថានីយរថភ្លើងក្នុង​ប្រទេស​ចិន

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 05:37 PM

អ្នកធ្វើដំណើររាប់ម៉ឺននាក់ត្រូវរង់ចាំនៅស្ថានីយរថភ្លើងភាគខាងត្បូងនៃប្រទេសចិន ដោយម្នាក់ៗត្រូវជាប់យ៉ាងតិច៤ម៉ោង ដើម្បីរង់ចាំការត្រួតពិនិត្យមុនចេញដំណើរទៅស្រុកកំណើត របស់ពួកគេនៅក្នុងឱកាសមុនចូលឆ្នាំចិន។ អ្នកដំណើររាប់ម៉ឺននាក់នៅរង់ចាំការដឹកជញ្ជូនកកកុញនៅស្ថានីយរថភ្លើងខ្វាងចូវ នៅភាគខាងត្បូងនៃប្រទេសចិន ខណៈដែលមានធ្លាក់ព្រិល និងអាកាសធាតុចុះត្រជាក់ខ្លាំង។ នេះបើតាមការចុះផ្សាយរបស់CNN។ មន្ត្រីនៅស្ថានីយរថភ្លើងក្វាងចូវថ្លែងថា អ្នកធ្វើដំណើរកកកុញតាំងពីដើមសប្តាហ៍មកគឺ នៅថ្ងៃអង្គារ៍មានប្រមាណ៥០០០០នាក់ ថ្ងៃពុធប្រមាណ៣៣០០០នាក់។ មន្ត្រីរូបនេះបញ្ជាក់ថា បើសរុបនៅសប្តាហ៍នេះមានអ្នកធ្វើដំណើរប្រមាណ១០០ ០០០នាក់។ កាសែតក្វាងចូវដេលីចុះផ្សាយកាលពីថ្ងៃពុធថា កម្លាំងសន្តិសុខប្រមាណ៦២០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងហ្វូងមនុស្ស ដើម្បីរក្សាសន្តិសុខ ខណៈការិយាល័យសន្តិសុខសាធារណៈនៅក្វាងចូវបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនជានិច្ចសម្រាប់អន្តរាគមន៍ ករណីមានរឿងបន្ទាន់កើតឡើង៕ ប្រភព៖ CNN សរសេរ​មក​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To