ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីហាមប្រជាពលរដ្ឋខ្លួនធ្វើដំណើរទៅប្រទេសចំនួន៩ដែលកំពុងឆ្លងវីរុស

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 03:44 PM

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានណែនាំប្រជាពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសចំនួន៩លើពិភពលោកដែលកំពុងរីករាលដាលនាំវីរុស Zika។ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានចេញសេចក្តីថ្លែងការនៅថ្ងៃសុក្រនេះផ្សព្វផ្សាយឲ្យសាធារណជនពិសេសស្ត្រីមានផ្ទៃពោះកុំឲ្យធ្វើដំណើរទៅប្រទេសចំនួន៩ដែលកំពុងមានមានការចម្លងមេរោគនេះតាមរយៈសត្វមូស។ នេះ​បើ​តាមសារព័ត៌មានChannel News Asia។ ប្រទេសទាំង៩រូមមាន ប្រេស៊ីល  កាប់វែរ កូឡុំប៊ី អែលសាន់វ៉ាឌួរ ហុងឌូរ៉ាស ម៉ាទិនីក ប៉ាណាម៉ា  ប្រេស៊ីល និង ប្រទេសសូរីនាម៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com  

[អានបន្ត]
ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន៣បន្ថយការនាំចេញកៅស៊ូជាង៦សែនតោន

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 11:32 AM

ប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៍ជាសមាជិកក្រុមប្រឹក្សាកៅស៊ូត្រីភាគីបានព្រមព្រៀងគ្នាបន្ថយការនាំចេញជាង​៦សែនតោនក្នុងរយៈពេល៦ខែនៅឆ្នាំ២០១៦នេះដើម្បីឲ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិកើនឡើងជាងមុន។ សារព័ត៌មាន The Nation របស់ថៃចុះផ្សាយនៅថ្ងៃសុក្រនេះថាប្រទេសទាំងបីនោះរួមមានថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីបានព្រមព្រៀងគ្នាបន្ថយការនាំចេញកៅស៊ូចំនួន៦១៥ ០០០តោនក្នុងរយៈពេល៦ខែចាប់ពីខែមីនាដល់​ខែ​សីហាឆ្នាំ២០១៦។ ក្នុងនោះឥណ្ឌូនេស៊ីបន្ថយ២៣៨ ៧៣៦តោន ម៉ាឡេស៊ីបន្ថយ៥២ ២៥៩តោន និងថៃ៣២៤ ០០៥តោន។  ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ីផ្គត់ផ្គង់កៅស៊ូ៦៧ភាគរយក្នុងតម្រូវការនៅទូទាំងពិភពលោក។ ទន្ទឹមនឹងប្តេជ្ញាកាត់បន្ថយការនាំចេញប្រទេសទាំងនេះក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងស្រុកដូច​ជាគម្រោងហេដ្ឋាសម្ព័ន្ធជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកៅស៊ូត្រីភាគីគឺក្រុមនេះបង្ហាញការជឿជាក់ថា វិធានការនេះនឹងជួយឲ្យតម្លៃកៅស៊ូស្ទុះឡើងវិញហើយធានាពីតម្លាភាពតម្លៃដល់ភាគីពាក់ព័ន្ធតូចៗផ្សេងទៀត។ នាយកគ្រប់គ្រងទូទៅលើពាណិជ្ជបរទេសនៃក្រសួងពាណិជ្ជកម្មថៃលោក Karyanto Suprih ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងចាការតាកាលពីម្សិលមិញថាការកាត់បន្ថយនេះនឹងធ្វើឲ្យទីផ្សារស្រូបយកការផ្គត់ផ្គង់កៅស៊ូពីជុំវិញពិភពលោកហើយនឹងធានាតម្លៃការផ្គត់ផ្គង់៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com  

[អានបន្ត]
ស្ត្រីមានផ្ទៃពោះនៅអេស្ប៉ាញលើកដំបូងរកឃើញមានវីរុស Zika

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 10:13 AM

ស្ត្រីមានផ្ទៃពោះម្នាក់រស់នៅតំបន់កាតាឡូនៀនៅភាគឦសាននៃប្រទេសអេស្ប៉ាញលើកដំបូងត្រូវគ្រូពេទ្យជំនាញ​រកឃើញថាមានផ្ទុកមេរោគ Zika បន្ទាប់ពីស្ត្រីរូបនោះបានធ្វើដំណើរទៅប្រទេសកូឡុំប៊ី។ មន្ត្រីសុខាភិបាលអេស្ប៉ាញថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាស្ត្រីម្នាក់ដែលមានផ្ទុកវីរុស Zika គឺរកឃើញបន្ទាប់ពីពេទ្យជំនាញបានធ្វើការពិនិត្យលើមនុស្ស៧នាក់ដែលមានការសង្ស័យផ្ទុកវិរុសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ មេរោគនេះឆ្លងតាមរយៈមូសខ្លាខាំ ហើយមានប៉ះពាល់ខ្លាំងដល់ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ បច្ចុប្បន្នមេរោគនេះ កំពុងរាលដាលនៅទ្វីបអាមេរិកហើយមន្ត្រីជំនាញព្រមានថាអាចនឹងមានការឆ្លងទូទាំងពិភពលោករហូតឆ្លងដល់មនុស្ស៤លាននាក់។ ចំពោះអ្នកដែលមានផ្ទុកវីរុស Zika នេះមានរោគសញ្ញាគ្រុនក្ដៅស្រាល ឈឺក្បាល កន្ទួលក្រហមលើស្បែក ឈឺភ្នែក ឈឺសន្លាក់ ហើយអាចជាវិញក្នុងរយៈពេល២ទៅ៧ថ្ងៃ៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com  

[អានបន្ត]
កូរ៉េខាងជើងនឹងបាញ់សាកល្បងកាំជ្រួចវង់ប្រតិបត្តិការវែងឆាប់ៗនេះ

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 02:44 PM

បណ្ដាញផ្សាយព័ត៌មានរបស់ជប៉ុននិងកូរ៉េខាងត្បូងបានឱ្យដឹងថាប្រទេសកូរ៉េខាងជើងបានរៀបចំរួចហើយដើម្បីបាញ់សាកល្បងកាំជ្រូចវង់ប្រតិបត្តិការវែង។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ដោយស្រង់សម្ដីមន្ត្រីក្រសួងការពារជាតិបានឱ្យដឹងនៅថ្ងៃនេះថាគេបានថតឃើញសកម្មភាពដើម្បីបាញ់សាកល្បងកាំជ្រូចរបស់កូរ៉េខាងជើងនៅលើកោះ Sohae ខាងលិចប្រទេស។  អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង Moon Sang-gyun និយាយថាក្រសួងការពារជាតិបានត្រៀមរួចហើយនូវប្រព័ន្ធការពារដែនអាកាសដែលអាចទប់ស្កាត់គ្រាប់កាំជ្រូចឬបំណែកណាមួយរបស់កាំជ្រូចប្រសិន​បើវាធ្លាក់លើទឹកដីកូរ៉េខាត្បូង។  កាលពីចុងឆ្នាំ២០១៥នេះក្រុងព្យុងយ៉ាងប្រកាសថាខ្លួនបានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនបានដោយ​ជោគ​ជ័យ។  ចាប់តាំងពីឆ្នាំ២០០៦មកកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចដែលបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦លើកមកហើយ។  ទង្វើរបស់កូរ៉េខាងជើងនេះបានធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងព្រោះជាការបំពានលើច្បាប់អន្តរជាតិ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
មន្ត្រីភូមាម្នាក់ថាលោកស្រី អ៊ុង សានស៊ូជី អាចនឹងត្រូវបានលើកទឹកចិត្តធ្វើជាប្រធានាធិបតី

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 11:17 AM

មន្ដ្រីជាន់ខ្ពស់ម្នាក់នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ NLD បានប្រាប់អ្នកសារព័ត៌មានថាលោកស្រី អ៊ុង សានស៊ូជី អាចនឹងត្រូវបានលើកទឹកចិត្តឲ្យធ្វើជាប្រធានាធិបតីរបស់ប្រទេសភូមានៅពេលខាងមុខដែលលោកថាលោកស្រីសក្តិសមកាន់តំណែងដ៏កំពូលរបស់ប្រទេស។ ការធ្វើអត្ថាធិប្បាយរបស់លោក Tin Oo បានធ្វើឡើងនៅក្នុងសិក្ខាសិលាថ្នាក់ជាតិមួយចូលរួមដោយអ្នកតំណាងរាស្ដ្រជាប់ឆ្នោតតាមតំបន់របស់គណបក្ស NLD ចំនួន៥០នាក់ដោយបានបិទបញ្ចប់កាលពីថ្ងៃម្សិលមិញ។ បើតាមសារព័ត៌មាន Irrawaddy លោក Tin Oo ដែលជាអ្នករៀបចំយុទ្ធសាស្ដ្ររបស់គណបក្ស NLD បានថ្លែងថាលោកស្រី អ៊ុង សានស៊ូជី នៅពេលនេះគឺម្នាក់គត់សក្ដិសមធ្វើជាប្រធានាធិបតីរបស់ប្រទេស។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានសួរថាតើមាត្រា៥៩នៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ដែលហាមលោកស្រី អ៊ុង សានស៊ូជី មិនឲ្យធ្វើជាប្រធានាធិបតីនោះគួរតែធ្វើវិសោធនកម្មឬដូចម្ដេច លោក TinOo បានឆ្លើយថាជាការពិតគឺយ៉ាងដូច្នេះ។ បើយោងតាមប្រភពរបស់ NLD លោកស្រី អ៊ុង សានស៊ូជី បានចរចាជាច្រើនលើកមកហើយជាមួយមេដឹកនាំពួកយោធាដើម្បីបើកផ្លូវឲ្យលោកស្រីអាចឡើងធ្វើជាប្រធានាធិបតី។ តាមប្រភពរបស់ NLD ប្រសិនបើមិនអាចឲ្យលោកស្រីធ្វើជាប្រធានាធិបតីបានទេគឺគណបក្សនេះនឹងតែងតាំងប្រធានាធិបតីស្ដីទីរហូតដល់មានការឯកភាពពីពួកយោថា។ នៅចុងខែមីនាខាងមុខនេះនឹងមានការផ្ទេរអំណាចពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ថេន សេន ទៅឲ្យគណបក្ស NLD របស់លោកស្រី អ៊ុង សានស៊ូជី។ ទោះជាយ៉ាងណាអ្នកសង្កេតការណ៍រំពឹងថាលោកស្រី អ៊ុង សានស៊ូជី អាចនឹងទទួលបានការតែងតាំងជាមេដឹកនាំប្រទេសភូមាម្នាក់គឺនៅអ្វីដែលគេហៅថាមេដឹកនាំដែលមានឋានៈខ្ពស់បំផុត៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
គណៈកម្មការសិទ្ធិមនុស្សស្រីលង្កាស្នើឱ្យរដ្ឋាភិបាលលុបចោលទោសប្រហារជីវិត

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 10:23 AM

ការចុះផ្សាយមួយរបស់សារព័ត៌មានក្នុងស្រុកនៃប្រទេសស្រីលង្កាបានឱ្យដឹងថាគណៈកម្មការជាតិសិទ្ធិមនុស្សនៃប្រទេសស្រីលង្កាបានដាក់សំណើឲ្យរដ្ឋាភិបាលនិងសភារបស់ប្រទេសនេះលុបចោលទោសប្រហារជីវិត។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរដែលស្រង់ប្រភពកាសែតប្រទេសស្រីលង្កាបានរាយការណ៍នៅថ្ងៃនេះថាគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសនេះបានបញ្ជូនលិខិតទៅកាន់ប្រធានាធិបតី ម៉ៃទ្រី ប៉ាឡាសេរីសេនា កាលពីថ្ងៃច័ន្ទដោយបានទាមទារឲ្យមានការពិនិត្យនិងសើរើឡើងវិញចំពោះមាត្រានៃទោសព្រហ្មទណ្ឌប្រហារជីវិតអ្នកទោស។ ប្រភពរបស់ស៊ិនហួរថាគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសស្រីលង្កាបានផ្ដល់អនុសាសន៍ដូចនេះទៅរដ្ឋាភិបាលដោយអះអាងថាគេបានសិក្សាលើគោលការណ៍នៃច្បាប់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលប្រឆាំងការផ្ដន្ទាទោសអ្នកទោសដោយប្រហារជីវិត។ ប្រទេសស្រីលង្កាបច្ចុប្បន្ននេះដឹកនាំដោយប្រធានាធិបតីថ្មីគឺលោក សេរីសេនា។ លោក សេរីសេនា បានសន្យាថាលោកជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងប្រឆាំងអំពើអមនុស្សធម៌ទាំងឡាយ។ ប៉ុន្ដែទន្ទឹមនឹងនេះអង្គការសហប្រជាជាតិបានទទួចឲ្យប្រធានាធិបតីរូបនេះបង្កើតសាលាក្ដីពិសេសមួយដើម្បីកាត់ទោសឧក្រិដ្ឋជនសង្គ្រាមដែលគណៈកម្មកាសិទ្ធិមនុស្សបារម្ភថាអាចពាក់ព័ន្ធដល់ទោសប្រហារជីវិតចំពោះឧក្រិដ្ឋជនមួយចំនួនដែលត្រូវបានចោទប្រកាន់។ ប្រទេសស្រីលង្កាបានកើតសង្គ្រាមស៊ីវិលជាង២ទសវត្សហើយបានបិទបញ្ចប់នៅឆ្នាំ២០០៩ដោយបន្សល់ទុកនូវស្លាកស្នាមការធ្វើទារុណកម្ម ការចាប់រំលោភ និងការ​សំលាប់​​ក្រៅប្រព័ន្ធ​លើស​ហគមន៍ខ្លាតាមីលដែលក្រុ​មសិទ្ធិមនុស្សរកឃើញថាប្រព្រឹត្តដោយកងទ័ពរដ្ឋាភិបាល៕ ប្រភព: Xinhua សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
មន្ត្រីទូតអាមេរិកថាកងទ័ពជើងទឹកអាមេរិកនិងហ្វីលីពីនឹងរៀបចំឱ្យមាននាវាល្បាតរួមគ្នាទៅសមុទ្រចិនខាងត្បូង

ថ្ងៃព្រហស្បតិ៍ ទី4 កុម្ភៈ 2016, 09:20 AM

មន្ដ្រីទូតអាមេរិកម្នាក់បាននិយាយថាកងទ័ពជើងទឹកអាមេរិកនិងប្រទេសហ្វីលីពីនកំពុងរៀបចំការចេញល្បាតនាវារួមគ្នានៅសមុទ្រចិនខាងត្បូងនៅថ្ងៃនេះដើម្បីជាការត្រួតត្រាយផ្លូវឲ្យតំបន់នោះក្លាយជាផ្លូវនាវាចរណ៍អន្ដរជាតិដោយសេរី។ តំបន់សមុទ្រចិនខាងត្បូងត្រូវបានប្រទេសចិនប្រកាសថាជាដែនទឹករបស់ខ្លួនហើយហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ក៏អះអាងថាជាដែនទឹករបស់ពួកគេផងដែរ។ តាមប្រភពរបស់អ្នកការទូតអាមេរិកដែលស្រង់មកចុះផ្សាយដោយសារព័ត៌មានថៃ The Nation គឺអ្នកការទូត Philip Goldberg បាននិយាយថាកងទ័ពជើងទឹកអាមេរិកនិងហ្វីលីពីននឹងធ្វើដំណើររួមគ្នាល្បាតទៅកាន់សមុទ្រ​ចិនភាគខាងត្បូង។ អ្នកការទូតអាមេរិករូបនេះបានអះអាងថាការល្បាតនាវារួមគ្នានេះគឺផ្អែកលើច្បាប់អន្ដរជាតិ។ ទីក្រុងម៉ានីលបានស្នើឲ្យសហរដ្ឋអាមេរិកល្បាតនាវានៅតំបន់នោះរួមគ្នាគឺបន្ទាប់ពីប្រទេសចិនបានសាកល្បង​ហោះ​ហើរយន្ដហោះទៅកាន់កោះសប្បនិមិ្មតរបស់ខ្លួនដែលទើបសាងសង់ហើយនៅទីនោះដែលទីក្រុងម៉ានីលជំទាស់យ៉ាងខ្លាំង។ កាលពីសប្ដាហ៍មុនអាមេរិកបានបញ្ជូននាវាពិឃាតមួយគ្រឿងដែលផ្ទុកដោយកាំជ្រួយ១២ដើមបានបើកចូលទៅសមុទ្រចិនខាងត្បូងនៅប្រជុំកោះប៉ារ៉ាហ្សែលហើយភ្លាមៗនោះទីក្រុងប៉េកាំងបានបង្ហាញកំហឹងហើយចោទអាមេរិកថាកំពុងតែបំពានលើដែនអធិបតេយ្យរបស់ចិន។ ប្រភព: The Nation  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អសប គាបសង្កត់របបលោក អាសាដ នៃប្រទេសសីរីឱ្យបញ្ឈប់ការធ្វើឱ្យពលរដ្ឋឈឺចាប់

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 03:08 PM

អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីគៀបសង្កត់របបប្រធានាធិបតី Bashar al-Assad ឲ្យបញ្ឈប់ការធ្វើឲ្យប្រជាជនស៊ីរីឈឺចាប់ ហើយត្រូវចាប់ផ្ដើមចរចារសន្ដិភាពជាមួយនិងក្រុមប្រឆាំង។ តាមទីភ្នាក់ងារសារព័ត៌មាន AFP ប្រេសិតរបស់អង្គការសហប្រជាជាតិនេះគឺ Staffan de Mistura។ AFP ថា Staffan de Mistura បានជួបជាមួយតំណាងរដ្ឋាភិបាល សាដ កាលពីថ្ងៃអង្គារម្សិលមិញដោយបានលើកឡើងអំពីវិបត្តិដ៏ធ្ងន់ធ្ងរដែលកំពុងកើតមានចំពោះជនស៊ីវិលនៅប្រទេសស៊ីរីហើយបានទាមទារឱ្យជួយបញ្ឈប់វិបត្តិដ៍ធ្ងន់ធ្ងរនេះ។ តាម AFP ប្រេសិតរូបនេះក៏បានលើកឡើងដូចនេះដែរជាមួយក្រុមប្រឆាំងរបប អាល់អាសាដ ដោយបានទទូចឱ្យមានជំនួបសន្តិភាពរួមគ្នាមួយ។ ប្រទេសស៊ីរីដែលធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមនៅឆ្នាំ២០១១មកនោះត្រូវបានរាយការណ៍មកថាប្រជាជន២សែន​៦ម៉ឺននាក់បានស្លាប់ហើយជាច្រើនលាននាក់បានក្លាយជាជនភៀសខ្លួនហើយលំនៅស្ថានរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ៕ ប្រភព: AFP សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
អតីតមន្ត្រីបក្សកាន់អំណាចម៉ាឡេស៊ីប្ដឹងឱ្យតុលាការកំពូលសើរើអំពើពុករលួយរបស់លោក ណាជិប ឡើងវិញ

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 11:31 AM

អតីតមន្ដ្រីជាន់ខ្ពស់ពីររូបនៃគណបក្សយូអឹមណូ(UMNO)របស់នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់(Najib Razak)និយាយថាពួកគេនឹងស្វែងរកអន្តរាគមន៍ឲ្យតុលាការកំពូលរបស់ប្រទេសនេះច្រានចោលសេចក្ដីសម្រេចមួយរបស់អគ្គរដ្ឋអាជ្ញា​ដែលអះអាងថាលោក ណាជិប មិនបានប្រព្រឹត្តិអំពើពុករលួយ។ ការប្រកាន់ជំហរ​របស់​អតីតមន្រ្ដីយូអឹមណូពីររូបគឺធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋអាជ្ញា អាប៉ាឌីអាលី (ApandiAli) ប្រកាសថាលោកនាយករដ្ឋមន្ដ្រី ណាជីប មិនបានប្រពឹត្តអំពើពុករលួយដូចការចោទហើយបាននិយាយប្រាក់ចំនួន៦៨១លានដុល្លារដែលស្ថិតក្នុងនៅគណនីរបស់គ្រួសារលោក ណាជិប នោះគឺជាប្រាក់ជំនួយពីសហគមន៍របស់គ្រួសាររបស់លោកនៅប្រទេសអារ៉ាប៊ីសាវអូឌីត។ បើតាមបណ្ដាញផ្សាយព័ត៌មាន Channel  News Asia អតីតមន្ដ្រីជាន់ខ្ពស់នៃគណបក្សយូអឹមណូទាំងពីររូបនេះគឺលោក Zaid Ibrahim អតីតរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌និងលោក Khairuddin Abu Hassan មន្ដ្រីគោលនយោបាយរបស់គណបក្សយូអឹមណូ។ ពួកគាត់ត្រូវបានលោក ណាជិប បណ្ដេញពីតំណែងបន្ទាប់ពីរិះគន់ លោក ណាជិប ករណីពុករលួយ។ អ្នកទាំងពីរបានឲ្យដឹងថាពួកគេនឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូលដើម្បីបើកការស៊ើបអង្កេតជាថ្មីទៀតករណីរឿងអាស្រូវរបស់លោក ណាជីប ហើយនឹងប្ដឹងទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះឲ្យបន្ដរឿងក្ដីនេះឡើងវិញ។ អ្នកទាំងពីរនេះបាននិយាយដូចៗគ្នាថាប្រាក់ដ៏សន្ធឹកសន្ធាប់នេះវាជាដើមហេតុនៃការលាងលុយកខ្វក់ឬអំពើពុករលួយដែលមានចែងនៅក្នុងច្បាប់ម៉ាឡេស៊ីឆ្នាំ២០០១៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
សហគមន៍អន្តរជាតិសាទរសភាភូមាបើកកិច្ចប្រជុំសភាជាប់ឆ្នោត

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 10:33 AM

សហគមន៍អន្ដរជាតិសាទរប្រទេសភូមាដែលបានបើកទំព័រថ្មីជាប្រវត្តិសាស្ដ្រនៃសម័យប្រជុំសភាជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបន្ទាប់ពីខកខានជាង៥០ឆ្នាំនៅពេលប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធា។ ស្ថានទូតអន្ដរជាតិទាំងនោះរួមមានប្រទេសអង់គ្លេស អាមេរិក និងកាណាដា។ សារព័ត៌មានភូមា Irrawaddy បានចុះផ្សាយថាឯកអគ្គរដ្ឋទូតអង់គ្លេសលោក អង់ត្រេ ប៉ាទីក (Andrew Patrick) បានហៅកិច្ចប្រជុំសភាថ្មីនៃប្រទេសភូមាថា៖ «មានសារៈសំខាន់ជាប្រវត្តិសាស្ដ្រដែលពុំធ្លាប់មានរយៈពេលជាង៥០មកហើយដែលចាត់ទុកថាជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សំរាប់ប្រជាធិបតេយ្យហើយនិងជាកិត្តិយសដ៏ធំធេងរបស់ប្រទេស​ភូមា»។ តែទោះជាយ៉ាងនេះក្ដីសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអង់គ្លេសបានបន្ដថាសភាថ្មីនៅតែប្រឈមមុខមួយចំនួនទៀតដោយសារតែពួកយោធានៅតែមានតំណាងរបស់ខ្លួននៅរដ្ឋសភា។ កាលពីថ្ងៃច័ន្ទសមាជិកសភា៤២៩រូបដែលឈ្នះឆ្នោតបានចូលទៅអង្គុយនៅសភាជាន់ទាបរបស់ខ្លួនហើយក្នុងនោះ៨០%គឺជាសមាជិកសភាមកពីគណបក្សឈ្នះឆ្នោតគឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងណៃពិដោក៏បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរសភាភូមាជាប់ឆ្នោតដែលជួបប្រជុំដំបូងផងដែរ។ សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកបានបញ្ជា្កក់ដូចនេះថា៖ «យើងសូមចូលរួមអបអរសាទរកិច្ចប្រជុំនៃសភាជាប់ឆ្នោតហើយថាទោះជាការលំបាកក្ដីប៉ុន្ដែសភាថ្មីនេះបើបានបង្កើតឲ្យមានសន្ដិភាពយុត្តិធម៌និងការកែទម្រង់ប្រទេស»។ ស្ថានទូតកាណាដាក៏បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនផងដែរដោយបាននិយាយថា៖ «ប្រទេសកាណាដាកំពុងតែសំលឹងមើលយ៉ាងយកចិត្តទុកដាក់ចចំពោះអនាគតរដ្ឋាភិបាលថ្មីរបស់ភូមាដែលសង្ឈឹមថានឹងជួយឲ្យមានសន្ដិភាពប្រជាធិបតេយ្យមួយរឹងមាំក្នុងក្របខ័ណ្ខសហព័ន្ធភូមា»។ ជាមួយគ្នានេះស្ថានទូតសហភាពអឺរ៉ុបបានហៅកិច្ចប្រជុំសភាដំបូងរបស់ប្រទេសភូមាថា៖ «ជាសាក្សីមួយនៃជំហានថ្មីមួយឆ្ពោះទៅរកប្រជាធិបតេយ្យ»។ សភាភូមានឹងកោះប្រជុំជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បត្តិ៍ក្នុងសប្ដាហ៍នេះហើយសភាជាន់ខ្ពស់ក៏នឹងកោះប្រជុំរបស់ខ្លួនផងដែរនៅថ្ងៃពុធនេះ៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To