ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃចាប់ខ្លួនជនសង្ស័យជាង១០០នាក់ករណីជួញដូរមនុស្ស

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 09:19 AM

នគរបាលប្រឆាំងការជួញដូរមនុស្សប្រទេសថៃបាននិយាយថាមនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការ បង្រ្កាបមួយទាក់ទិនទៅនឹងការជួញដូរមនុស្សក្នុងឧស្សាហកម្មស្បៀងសមុទ្ររាប់ពាន់លានដុល្លារនៅក្នុងប្រទេសថៃ។ កាលពីខែមេសាឆ្នាំទៅមិញសហភាពអឺរ៉ុបបានព្រមានថានឹងធ្វើពហិកាមិនទិញស្បៀងសមុទ្រពីប្រទេសថៃប្រសិនបើរាជាណាចក្រនេះមិនបានបង្រ្កាបឲ្យមានប្រសិទ្ធភាពករណីជួញដូរមនុស្សនិងការយកមនុស្សធ្វើជាទាសករនៅលើទូកនេសាទ។ យោងតាមប្រភពព័ត៌មានរបស់កាសែត The Nation កាលពីថ្ងៃចន្ទប៉ូលីសបាននិយាយថាកងកំលាំងពិសេសរបស់ខ្លួនបានស៊ើបអង្កេតរកឃើញ៣៦ករណីបានចាប់ខ្លួនមនុស្ស១០២នាក់និង៣៦នាក់នាំទៅជំនុំជម្រះក្ដីហើយជាមួយគ្នានេះជនរងគ្រោះ១៣០នាក់ត្រូវបានជួយសង្គ្រោះ។ ស្នងការរងម្នាក់នៃនគរបាលប្រទេសថៃលោក ថាម៉ាសាក់ វីចារ៉ៃយ៉ា (Thammasak Witcharaya) បាននិយាយថារយៈពេល១៦ខែមកនេះកំលាំងប្រតិបត្តិការពិសេសបានស៊ើបអង្កេតនិងចាប់ខ្លួនជនពាក់ព័ន្ធបានរាប់សិបនាក់ប៉ុន្ដែលោកនិយាយថាប្រតិបត្តិការនេះនៅតែបន្ដទៅមុខទៀត។ ប្រទេសថៃជាទីផ្សារនាំចេញផលិតផលស្បៀងសមុទ្រធំទីបីនៅលើពិភព។ លោកក្រុមសិទ្ធិមនុស្សបានរិះគន់ប្រទេសថៃថាជាប្រភពនៃការរំលោភបំពានការជួញដូរមនុស្សពីប្រទេសជិតខាងយកមកធ្វើការងារនៅលើទូកនេសាទក្រោមលក្ខខណ្ខជាទាសករ។ ជនបរទេសដែលត្រូវបានចាត់ទុកថាត្រូវបានជួញដូរនៅលើទូកនេសាទថៃរួមមានកម្ពុជា ភូមា និង ប្រទេសឡាវ៕ ប្រភព: The Nation សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
Ted Cruz និង Hillary Clinton ឈ្នះឆ្នោតនៅ Iowa ឆ្ពោះទៅរកបេក្ខជនសម្រាប់មេដឹកនាំសេតវិមាន

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 05:16 PM

បេក្ខជន Ted Cruz មកពីគណបក្សសាធារណៈរដ្ឋនិងបេក្ខនារី Hillary Clinton ឈ្នះឆ្នោតនៅរដ្ឋ Iowa ក្នុងការបោះឆ្នោតមួយដ៏សំខាន់ដែលអាមេរិកហៅថា caucuses គឺជាការត្រួសត្រាយផ្លូវក្លាយជាបេក្ខជនសម្រាំងសម្រាប់ ការប្រកួតប្រជែងតំណែងប្រធានាធិបតី។ តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន BBC បេក្ខជនដែលត្រូវបានលទ្ធផលបង្ហាញថាបានឈ្នះឆ្នោតសំឡេងច្រើនជាងគេសម្រាប់គណបក្សសាធារណៈរដ្ឋគឺលោកសមាជិកព្រឹទ្ធសភារដ្ឋ Texas លោក Ted Cruz បាន២៨ភាគរយនាំមុខមហាសេដ្ឋី Donald Trump ដែលបាន២៤ភាគរយ និងសមាជិកព្រឹទ្ធសភារដ្ឋផ្ល័រិដា Marco Rubio បាន២៣ភាគរយ។ ចំណែកគណបក្សប្រជាធិបតេយ្យលោកស្រីអតីតរដ្ឋមន្ត្រីការបរទេស Hillary Clinton ឈ្នះសមាជិកព្រឹទ្ធសភា Bernie Sanders ដោយបានសំឡេង៥០ភាគរយទល់នឹង៤៩ភាគរយ។ ការបោះឆ្នោតនៅរដ្ឋ Iowa ត្រូវបានមើលឃើញថាជាការត្រួសត្រាយផ្លូវដើម្បីឆ្ពោះទៅកាន់សេតវិមានខណៈ គណបក្សទាំង២គឺគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចនិងគណបក្សសាធារណៈរដ្ឋគ្រប់គ្រងសំឡេងភាគច្រើនរដ្ឋសភាត្រូវសម្រាំងបេក្ខជននិងពិនិត្យមើលគណៈប្រតិភូដែលគាំទ្របេក្ខជននីមួយៗថាតើ បេក្ខជនណាបានចំនួនគណៈប្រតិភូគាំទ្រច្រើនជាងគេ។ បេក្ខជនណាមួយបានចំនួនគណៈប្រតិភូច្រើនជាងគេគឺបេក្ខជននោះនឹងត្រូវគណបក្សអនុម័យឱ្យក្លាយជាបេក្ខជនផ្លូវការដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦នេះ៕ សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
លោកស្រី អ៊ុង សានស៊ូជី ចាប់ផ្ដើមពិភាក្សាជាមួយមេទ័ពដើម្បីបែងចែកអំណាច

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 11:28 AM

លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំឈ្នះឆ្នោតភូមាបានជួបចរចាជាថ្មីម្ដងទៀតដើម្បីបែកចែងអំណាចជាមួយឧត្តមសេនីយ៍ មីន អ៊ុងឡាំង គឺភ្លាមៗបន្ទាប់ពីសភារបស់ប្រទេសនេះបានជួបប្រជុំគ្នាដំបូងកាលពីថ្ងៃចន្ទដើម្បីប្រកាសសុពលភាពសភាជាប់ឆ្នោត។  កាសែតភូមា Irrawaddy បាននិយាយថាលោកស្រី អ៊ុង សានសូជី បានទទួលការធានាមួយពីឧត្តម សេនីយ៍ មីន អ៊ុងឡាំង ថាជួយរៀបចំឲ្យមានការផ្ទេរអំណាច។ ប៉ុន្ដែកាសែតដដែលនេះបានឲ្យដឹងថាលោកស្រី អ៊ុង សានស៊ូជី បានជជែកពិភាក្សាដើម្បីបែងចែកអំណាចមួយចំនួនរវាងពួកកងទ័ពនិងរដ្ឋាភិបាលរបស់លោកស្រី។ ជាមួយគ្នានេះការចរចានេះក៏ផ្ដោតសំខាន់ផងដែរទៅលើការបង្រួបបង្រួមជាតិសាសន៍ជាមួយនិងកងកំលាំងប្រដាប់អាវុធជាជនជាតិដើមភាគតិច។ កាលពីប្ដាហ៍មុនលោកស្រី អ៊ុង សានស៊ូជី បានប្រកាសថាលោកស្រីបានផ្ដល់តំណែងគណៈរដ្ឋមន្ត្រី៨ស្ថាប័នឱ្យ ជនជាតិដើមភាគតិច ហើយសម្រាប់ថ្នាក់ដឹកនាំសភាលោកស្រីបានផ្ដល់តំណែងអនុប្រធានទៅឱ្យក្រុមនេះផងដែរ។ ទោះជាយ៉ាងណាកាសែតភូមានិយាយថាពួកយោធាដែលមានតំណាងរបស់ខ្លួនក្នុងសភា១៦៦រូបគឺនៅបន្តគ្រប់គ្រងស្ថាប័ន៣ទៀតគឺក្រសួងការពារជាតិ  ក្រសួងសន្តិខសុខជាតិ និងក្រសូងអន្តោប្រវេស្ត៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
តុលាការមួយនៃប្រទេសឥណ្ឌាផ្តន្ទាទោសប្រហារជីវិតមនុស្ស៣នាក់ករណីចាប់រំលោភនិងឃាតកម្ម

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 10:08 AM

តុលាការមួយនៃប្រទេសឥណ្ឌាបានប្រកាសសាលក្រមផ្ដន្ទាទោសបុរស៣នាក់ដោយទោសប្រហារជីវិតពីបទចាប់រំលោភនិងសំលាប់ស្ដ្រីម្នាក់អាយុ២០ឆ្នាំកាលពីឆ្នាំ២០១៤ដែលករណីនេះបង្កឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំងទាមទារឱ្យរដ្ឋាភិបាលការពារសុវត្ថិភាពស្ត្រី។ តាមទីភ្នាក់ងារសារព័ត៌មាន AFP តុលាការក៏បានប្រកាសផ្ដន្ទាទោសជនជាប់ចោទ៣នាក់ទៀតពាក់ព័ន្ធការវាយប្រហារកាលពីឆ្នាំ២០១៣ដោយឲ្យពួកគេជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិតហើយតុលាការក៏បានដោះលែងបុរស៩នាក់ទៀតដោយសារតែរកភស្តុតាងដាក់បន្ទុកមិនមានភាពរឹងមាំខណៈដែលជនជាប់ចោទម្នាក់បានស្លាប់នៅពន្ធនាគារ។ បងប្រុសម្នាក់របស់ជនរងគ្រោះបានប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ថាខ្លួនត្រេកអរចំពោះសេចក្ដីសម្រេចនេះ។ បន្ទាប់ពីស្ដ្រីម្នាក់ជាសិស្សសាលាត្រូវបានចាប់រំលោភនិងសំលាប់កាលពីឆ្នាំ២០១៤តុលាការប្រទេសឥណ្ឌាបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់ដោយបានចាប់ជនល្មើសបានជាច្រើននាក់។ ក្រោយមកទៀត សភាឥណ្ឌាបានអនុម័តច្បាប់ឧក្រិដ្ឋមួយដោយចែងពីទោសប្រហារជីវិតករណីជនណារំលោភ ធ្វើទារុកម្ម និងសម្លាប់ជនរងគ្រោះ៕ ប្រភព: AFP សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អសប អំពាវនាវរកជំនួយជាង៦៨០លានដុល្លារសម្រាប់កិច្ចការមនុស្សនៅប្រទេសអីុរ៉ាក់

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 09:17 AM

អង្គការសហប្រជាជាតិអំពាវនាវរកប្រាក់ជំនួយនូវទឹកប្រាក់៨៦១លានដុល្លារអាមេរិកទៅជួយកអភិវឌ្ឍនិងជួយកិច្ចការមនុស្សធម៌របស់ប្រទេសនេះឡើងវិញដោយសារតែជួបសង្គ្រាមប្រឆាំងនិងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។ រដ្ឋមន្ដ្រីអន្ដោប្រវេសន៍និងលំនៅស្ថាននៅប្រទេសអ៊ីរ៉ាក់លោក Jassim Mohammed al-Jaff បាននិយាយនៅក្នុងពីធីបើកកិច្ចប្រជុំជាមួយអង្គការសហប្រជាជាតិដើម្បីស្វែងរកជំនួយអន្ដរជាតិនៅទីក្រុងបាដាតកាលពីថ្ងៃច័ន្ទម្សិលមិញថាប្រទេសអ៊ីរ៉ាក់បានធ្លាក់បរិមាណផលិតប្រេងរបស់ខ្លួនយ៉ាងខ្លាំងហើយបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ១៥៦០លានដុល្លារហើយប៉ះពាល់ដល់មនុស្ស១០លាននាក់។ លោករដ្ឋមន្ដ្រីបានបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់នៅពេលនេះ។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិផ្នែកជំនួយមនុស្សធម៌នៅប្រទេសអ៊ីរ៉ាក់លោកស្រី Lise Grande ព្រមានថាវិបត្តិមនុស្សធម៌នៅប្រទេសអ៊ីរ៉ាក់កាន់តែអាក្រក់និងរីករាលដាលនៅប៉ុន្មានខែទៀតនេះ។ មន្ដ្រីអង្គការសហប្រជាជាតិនេះព្រមានទៀតថាចំនួនជនភៀសខ្លួនទៅកាន់ទីក្រុងមូសូលកាន់តែកើនឡើងនៅ​ពេលដែលកងទ័ពអ៊ីរ៉ាក់វាយលុកដើម្បីកាន់កាប់ទឹកដីរបស់ខ្លួនឡើងវិញទាំងអស់នៅភាគខាងជើងប្រទេស។ ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នគឺនៅភាគខាងជើងប្រទេសកំពុងតែជួបវិបត្តិនៃសង្គ្រាមជាមួយនិងពួកសកម្មប្រយុទ្ធជាច្រើនខែមកហើយ៕ ប្រភព: Reuters  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
គណបក្សធំទាំង២នៅអាមេរិកនឹងបោះឆ្នោតសម្រាំងបេក្ខជន២រូបទៅប្រកួតប្រជែងតំណែងសេតវិមាន

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 05:10 PM, (1)

នៅ​ថ្ងៃ​យប់ថ្ងៃចន្ទនេះគណបក្សធំៗទាំង២គឺគណបក្សសាធារណៈរដ្ឋនិងគណបក្សប្រជាធិបតេយ្យនឹងបោះឆ្នោតផ្ដាច់​ព្រ័ត្រដើម្បីតែងតាំងបេក្ខជនរបស់ពួកគេរៀងៗខ្លួនសម្រាប់ប្រកួតប្រជែងយកតំណែងសេតវិមានឬគេហៅថាប្រធានាធិបតីហើយរដ្ឋសម្រាប់ដាក់ឱ្យប្រកួតប្រជែងគឺរដ្ឋ Iowa។ តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន BBC បេក្ខជនដែលត្រូវបានលទ្ធផលស្ទង់មតិមួយរកឃើញថា មានប្រជាប្រិយភាពជាងគេគឺមហាសេដ្ឋី Donald Trump ហើយបេក្ខជនលំដាប់ទី២គឺ Ted Cruz។ ប៉ុន្តែលោក Donald Trump មានប្រជាប្រិយភាពតិចតួចលើលោកសមាជិកព្រឹទ្ធសភាគឺ Ted Cruz។ ចំណែកបេក្ខជនលិចធ្លោជាងគេសម្រាប់គណបក្សប្រជាធិបតេយ្យគឺអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton លំដាប់ទី១ ហើយសមាជិកព្រឹទ្ធសភាលំដាប់ទី២ Bernie Sanders។ ពួកគាត់មានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នា។  លោកស្រី Hillary Clinton (រូបភាពពី politico) ប្រវត្តិរូបសង្ខេបរបស់លោកមហាសេដ្ឋី Donald Trump  ជាអ្នកសាធារណៈរដ្ឋនិយម។ លោកកើតនៅថ្ងៃ១៤មិថុនាឆ្នាំ១៩៤៦ជាត្រកូលអ្នកជំនួញមានប្រាក់ស្ដុកស្តម្ភ។ ដើមដំបូងលោក Donald Trump មានប្រាក់១លានដុល្លារដែល BBC ថាជាប្រាក់កម្ចីពីឪពុករបស់លោក។ លោក Trump ជាអ្នកជំនួញធំមួយក្នុងចំណោមអ្នកជំនួញអាមេរិកដែលមានប្រាក់វាល់លានដុល្លារ។ សម្រាប់លោក Trump មានប្រាក់៤៥០០លានដុល្លារ។ ក្រៅពីអ្នកជំនួញលោក Trump ក៏ជាអ្នកនិពន្ធនិងដើរតួគុន។  លោកមានភរិយា៣នាក់តែចុងក្រោយលោកមានតែម្នាក់ដែលរស់នៅជាប្ដីប្រពន្ធនិងគ្នា។ លោកមានកូន៥នាក់។  ប្រវត្តិរូបសង្ខេបរបស់សមាជិកព្រឹទ្ធសភា Ted Cruz  កើតនៅថ្ងៃទី២២ធ្នូឆ្នាំ១៩៧០។ រៀបការជាមួយអ្នកស្រី Heidi Nelson នៅឆ្នាំ២០០១ហើយមានកូន២នាក់។ ជាសមាជិកព្រឹទ្ធសភានៅរដ្ឋ Texas។ ជាអ្នកសាធារណៈនិយម។ កម្រិតសិក្សាបរិញ្ញាប័ត្រសាកលវិទ្យាល័យ Princeton University នៅឆ្នាំ១៩៩២។  ប្រវត្តិរូបសង្ខេបរបស់បេក្ខជន Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ  Hillary Diane Rodham Clinton កើតនៅថ្ងៃទី២៦តុលា១៩៤៧។ ជាអ្នកនយោបាយអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យ។ ជាអតីតរដ្ឋមន្ត្រីការបរទេសឆ្នាំ២០០៩ដល់ឆ្នាំ២០១៣។ ជាអតីតសមាជិកព្រឹទ្ធសភាក្រុងញូ យ៉កឆ្នាំ២០០១-២០០៩។ ជាស្ត្រីទី១នៃអតីតប្រធានាធិបតីអាមេរិកទី៤២គឺលោក Bill Clinton ដែលជាប្ដីរបស់លោកស្រី។ ប្រវត្តិរូបសង្ខេប របស់បេក្ខជន Bernie Sanders នៃគណបក្ស ប្រជាធិបតេយ្យ  Bernard "Bernie" Sandersk កើតនៅថ្ងៃទី៨កញ្ញា១៩៤១។ ជាអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យ។ ជាសមាជិកព្រឹទ្ធសភារដ្ឋ Vermont។ ជាសមាជិកព្រឹទ្ធសភាតាំងឆ្នាំ២០០៧។ គាត់បានទទួលបរិញ្ញាប័ត្រនៃសាកលវិទ្យាល័យរដ្ឋឆ្នាំ១៩៦៤ Chicago។ កាលនៅជានិស្សិតលោកជាសមាជិកនៃក្រុមសម្ព័ន្ធសង្គមនិយមប្រជា​ជនវ័យក្មេង។ គាត់ឆ្លងកាត់ការរៀបអាពាហ៌ពិពាហ៌ចំនួន៣ដង។ មានកូនបង្កើតម្នាក់និងមានកូនចិញ្ចឹម៣នាក់។ BBC ថាគេនឹងដឹងថាតើទាំងបេក្ខជនមកពីគណបក្សសាធារណៈរដ្ឋទាំង២គឺ Donald Trump ឬលោក Ted Cruz មួយណាជាប់ជាបេក្ខជនសម្រាប់ការប្រកួតប្រជែងនៅថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦ជាមួយបេក្ខជនគណបក្សប្រជាធិប​តេយ្យ។ ចំណែកលោកស្រី Hillary Clinton ឬក៏លោក Bernie Sanders មួយណាជាប់ជាបេក្ខជនសម្រាប់ការប្រកួតប្រជែងនៅថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៦ជាមួយបេក្ខជនគណបក្សសាធារណៈរដ្ឋ៕ ប្រភពៈ BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com 

[អានបន្ត]
កូនប្រុសអតីតបុរសខ្លាំងនៅស្រីលង្កាត្រូវបានឃុំខ្លួនករណីពុករលួយនិងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 02:21 PM

កូនប្រុសម្នាក់របស់បុរសខ្លាំងនៃប្រទេសស្រីលង្កា Mahinda Rajapaksa ត្រូវបានចាប់ខ្លួនដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ ការលាងលុយកង្វក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia លោក​ Yoshitha អាយុ២៧ឆ្នាំជាកូនប្រុសទី២របស់អតីត ប្រធានាធិបតី Mahinda Rajapaksa។ លោក​ Yoshitha មានតំណែងជានាយទាហានជើងទឹក។ បុរសនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរិ៍ទី៣០មករា ហើយបើតាមដីការបស់តុលាការលោក​ Yoshitha ត្រូវឃុំខ្លួននៅស្នាក់ការប៉ូលីសក្រុងកូឡំបូរហូតដល់ថ្ងៃទី១១កុម្ភៈនឹងនាំទៅធ្វើការចោទប្រកាន់។ តាម Channel News Asia អតីតប្រធានាធិបតី Mahinda Rajapaksa បានទៅសួរសុខទុក្ខកូនប្រុសដែលត្រូវ ប៉ូលិសឃុំខ្លួនហើយពេលទៅជួបកូនលោកបានច្រឡោតខឹងដាក់សមត្ថកិច្ច។ អតីតប្រធានាធិបតីរូបនេះក៏ស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរករណីពុករលួយ ការរំលោភសិទ្ធិមនុស្ស បំពានអំណាចរដ្ឋកាលដែលលោក​កាន់តំណែងប្រធានាធិបតីរយៈពេល១០ឆ្នាំ ប៉ុន្តែសព្វថ្ងៃលោកមានអភ័យឯកសិទ្ធិ​សភា​ឋានៈលោក​ជាតំណាងរាស្ត្រជាប់ឆ្នោត៕ ប្រភពៈ Reuters សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
សមាជិកសភាបក្សចាញ់ឆ្នោតភូមាសប្បាយចិត្ត​ដើរចាកចេញពីតំណែង

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 02:11 PM

ប្រទេសភូមានៅថ្ងៃនេះបានបញ្ចប់សភាមួយដែលគ្របដណ្ដប់ដោយសមាជិកសភារបស់ពួក​ឧត្តម​សេនីយ៍ជា​មួយ​និងការចូលកាន់តំណែងដោយសភាពហុបក្សដឹកនាំដោយគណបក្ស​ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ របស់មេបក្សប្រឆាំងដ៏ល្បីល្បាញគឺលោកស្រី អ៊ុង ​សាន​ស៊ូជី។ តាមបណ្ដាញផ្សាយព័ត៌មាន BBC ព្រឹត្តិការណ៍នៃការផ្ទេរអំណាចសភាចាស់ដែលប្រក​ដបដោយភាព​សប្បាយ រីករាយនិងសាទរពីសំណាក់ប្រជាជនភូមាបានធ្វើឡើងកាល​ពីចុងសប្ដា​ហ៍មុ​​ន។ កម្មវិធីនេះមានច្រៀងចំរៀងជាតិ សាមគ្គីជាតិ និងផ្សះផ្សាជាតិ។ តាមប្រភពរបស់ BBC សភាថ្មីដែលសំឡេងភាគច្រើនមកពីគណបក្សសម្ព័ន្ធជាតិប្រជាធិប​តេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានមកប្រជុំជាលើកដំបូងនៅថ្ងៃចន្ទទី១កុម្ភៈនេះគឺជាការ​ប្រកាស​សុពលភាពជាសមាជិកសភាជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៥។​ លោកស្រី អ៊ុង សានស៊ូជី បានថ្លែងអរគុណសកម្មជនរបស់លោកស្រីដែលនាំឱ្យព្រឹត្តិការណ៍​នេះកើតឡើង។ ប្រសាសន៍លោកស្រីមានខ្លឹមសារដើមដូចនេះថា៖ «ខ្ញុំជឿថាយើងអាចសហការជាមួយ​គ្នា​ទាំង​​​អស់ដើម្បីប្រ​ទេស​ជាតិនិងជនរួមជាតិគឺទាំងអ្នកខាងក្រៅនិងអ្នកខាងក្នុងសភា»។ តាមទីភ្នាក់ងារសារព័ត៌មាន ​AFP សមាជិកសភាមកពីគណបក្សចាញ់ឆ្នោតនៃ​គណ​បក្ស​របស់ប្រធានាធិបតី ថេន សេន បានចាប់ដៃគ្នាច្រៀងចំរៀងមួយបទមានអត្ថន័យថា៖ «សុបិនក្លាយជាពិត»។ ប្រធានសភាដែលចុះចេញពីតំណែងគឺលោក Shwe Mann បានទទូចឱ្យអ្នកចូលរួមក្នុង​ព្រឹត្តិការណ៍សាមគ្គីគ្នា ហើយនាំគ្នាសប្បាយរិករាយជាមួយបទចម្រៀងដែលមានអត្ថន័យដូចនេះ។ ចាប់ពីថ្ងៃចន្ទទី១កុម្ភៈនេះគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវគ្រប់គ្រងសភាថ្មីនេះទោះជាពួកយោធានៅបនុ្តអង្គុយក្នុងសភានេះក៏ដោយ។ របៀបវារៈដំបូងនៃសភាថ្មីនេះគឺជ្រើសតាំង ប្រធានសភាជាន់ទាបនិងសភាជាន់ខ្ពស់​រួមទាំងអនុ​ប្រធានផងដែរ។ គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានសម្រេចឱ្យមានអនុប្រធានមកពីគណបក្សជនជាតិដើមភាគតិចគឺក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពជាតិ។ តាមអ្នកឆ្លើយឆ្លងព័ត៌មាន BBC លោកស្រី អ៊ុង សានស៊ូជី នឹងក្លាយជាប្រធានាធបតីទោះជារដ្ឋធម្មនុញ្ញ បានហាមលោកស្រីក៏ដោយ។ តាមប្រភពដដែលនេះគឺលោកស្រី អ៊ុង សានស៊ូជី និងពួកយោធាបានព្រមព្រៀង គ្នារួចហើយចំពោះការសម្រេចមួយឱ្យលោកស្រីក្លាយជាប្រធានាធិបតី។ នៅចុងខែមិនាប្រទេសភូមានឹងមានការផ្ទេរអំណាចមួយទៀតជាប្រវត្តិសាស្ត្រគឺតំណែងប្រធា​នាធិ​បតី៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
រដ្ឋអាជ្ញាស្វិសថាធនាគាររដ្ឋដ៏ធំមួយរបស់ម៉ាឡេស៊ីបានបាត់លុយជិត៤០០០លានដុល្លារ

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 09:58 AM

រដ្ឋអាជ្ញាម្នាក់នៃប្រទេសស្វ៊ិសបានឲ្យដឹងថាធនាគារមូលនិធិរបស់ប្រទេសម៉ាឡេស៊ីគឺធនាគារ 1MDB ដ៏ធំបំផុតរបស់រដ្ឋប្រទេសនេះត្រូវបានលួចលុយតាមបច្ចេកទេសនៃការផ្ទេរលុយដោយប្រកាសថាបាត់លុយ​ប្រហែល៤​ពាន់​លានដុល្លារអាមេរិកចាប់តាំងពីធនាគារនេះបង្កើតឡើងនៅឆ្នាំ២០០៩។ កាលពីឆ្នាំទៅមិញអាជ្ញាធរនៃប្រទេសស្វ៊ីសបានបើកការស៊ើបអង្កេតចូលក្នុងគណនីរបស់ធនាគារ 1MDB ដែលមាននៅប្រទេសស្វិសដោយបានរកឃើញបា្រក់បំណុល១១ពាន់លានដុល្លារនៅក្នុងធនាគារនេះ។ អគ្គរដ្ឋអាជ្ញានៃប្រទេសស្វ៊ីសម្នាក់គឺលោក Michael Lauber បានឲ្យបណ្ដាញផ្សាយព័ត៌មាន BBC ដឹងថាពួកមន្ដ្រីជាន់ខ្ពស់មួយចំនួនរបស់ប្រទេសម៉ាឡេស៊ីនិងអារ៉ាប៊ីសាវអូឌីតបានបញ្ជូនប្រាក់របស់ពួកគេមកដាក់នៅធនាគារមួយចំនួននៃប្រទេសស្វ៊ីសជាច្រើនឆ្នាំមកហើយ។ លោកអគ្គរដ្ឋអាជ្ញារូបនេះបានបញ្ជាក់ទៀតថាមូលនិធិដែលបានយកមកដាក់ក្នុងធនាគារនៃប្រទេសស្វ៊ីសដែលដឹងថាជារបស់មន្ដ្រីម៉ាឡេស៊ីគឺជាការផ្ដើមឲ្យមានការសង្ស័យពីអំពើទុច្ចរិតរបស់ពួកមន្ដ្រីទាំងនោះ។ កាលពីសប្ដាហ៍មុនគណៈកម្មាធិការប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីបានប្រឆាំងជំទាស់ចំពោះការអះអាងរបស់រដ្ឋអាជ្ញារបស់ម៉ាឡេស៊ីម្នាក់ដែលអះអាងថាលោកនាយករដ្ឋមន្ត្រី ណាជិប មានលុយ៦៨១លានដុល្លារគឺបានមកពីការផ្ដល់ជំនួយមកពីប្រទេសអារ៉ាប៊ីសាវអូឌិត។ គណៈកម្មាធិការប្រឆាំងអំពើពូករលួយនេះទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញព្រោះគេសង្ស័យថាលោក​ ណាជីប បានបញ្ជាឲ្យដកលុយពីធនាគារ 1MDB។ ប៉ុន្តែលោក ណាជិប បដិសេធ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
អាមេរិកបន្តបញ្ចូននាវាចម្បាំងមួយគ្រឿងបើកចូលតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ថ្ងៃចន្ទ ទី1 កុម្ភៈ 2016, 09:28 AM

មន្ទីរ Pentagon បានឲ្យដឹងថាគេបានបញ្ជូននាវាចម្បាំងមួយគ្រឿងបើកសំដៅទៅតំបន់ជម្លោះសមុទ្រចិនភាគខាងត្បូងដើម្បីបញ្ជាក់ថាតំបន់នោះជាសេរីភាពនៃនាវាចរណ៍។ សេចក្ដីថ្លែងការណ៍របស់មន្ទីរ Pentagon ដែលបណ្ដាញផ្សាយព័ត៌មាន BBC ទទួលបានអោយដឹងថានាវានោះផ្ទុកដោយយន្ដហោះចម្បាំង ហើយបានបើកគៀកទៅកោះមួយនៅប្រជុំកោះប៉ារ៉ាហ្សែលនៃសមុទ្រភាគខាងត្បូង។ អ្នកនាំពាក្យ Jeff Davis នៃមន្ទីរ Pentagon បានបញ្ជាក់ថា៖ «វាជាបេសកកម្មមួយសំដៅបើកជំហសេរីភាពនៃនាវាចរណ៍នៃតំបន់នោះគឺថាទាំងប្រទេសជាប់ពាក់ព័ន្ទទាំងអស់មានចិន កោះតៃវ៉ាន់ វៀតណាម និងហ្វីលីពីនក្ដីក៏មានភាពស្របច្បាប់ក្នុងការបើកនាវាចរណ៍របស់ខ្លួនដែរ»។ តែបែបនេះក្ដីចិនតែងតែប្រកាសថាតំបន់នោះមួយផ្នែកធំជាទឹកដីប្រវត្តិសាស្ដ្ររបស់ខ្លួន។ តាមសេចក្ដីថ្លែងការណ៍របស់មន្ទីរ Pentagon នាវានោះមានឈ្មោះថា USS Curtis Wilbur ផ្ទុកកាំជ្រួចចំនួន១២ដើម។ អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនភាគខាងត្បូងនេះជាថ្មីម្ដងទៀតគឺធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់ ម៉ាជីនជូ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុនបានធ្វើដំណើរទៅពិនិត្យមើលដីកោះមួយចំនួននៅទីនោះដែលកោះតៃវ៉ាន់អះអាងថាជាដែនដីរបស់ខ្លួនផងដែរ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To