ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

សភាជាន់ខ្ពស់ភូមាអនុម័តសេចក្ដីពា្រងច្បាប់ផ្ដល់អភ័យឯកសិទ្ធិអតីតមេដឹកនាំ

ថ្ងៃសុក្រ ទី29 មករា 2016, 03:05 PM

សភាជាន់ខ្ពស់នៃប្រទេសភូមាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្ដីព្រាងច្បាប់ការពារអតីតមេដឹកនាំរបស់ប្រទេសនេះដែលត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវឲ្យមានការផ្ទេរអំណាចដោយសន្ដិវិធី។ សារព័ត៌មានរបស់ប្រទេសភូមា Irrawaddy បានចុះផ្សាយថា សភាជាន់ខ្ពស់របស់ប្រទេសនេះបានយល់ស្របជាមួយសភាជាន់ទាបដោយអនុម័តសេចក្ដីព្រាងច្បាប់នេះដែលស្នើឡើងដោយប្រធានាធិបតីថេនសេន។ ប្រភពដដែលនេះបានឱ្យដឹងថាច្បាប់នេះតម្រូវឲ្យមានការផ្ដល់សន្ដិសុខ និងអភ័យឯកសិទ្ធ ចំពោះមេដឹកនាំទាំងនោះក្នុងនោះមានប្រធានាធិបតីផងដែរពីការចោទប្រកាន់ទាំងឡាយអំឡុងពួគាត់កាន់អំណាច។

[អានបន្ត]
ICC ចាប់ផ្ដើមសវនការអតីតមេដឹកនាំប្រទេសកូតឌឺវ័រ លើករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ថ្ងៃសុក្រ ទី29 មករា 2016, 02:31 PM

សវនាការជំនុំជម្រះក្ដីប្រឆាំងអតីតប្រធានាធិបតីនៃប្រទេសកូតឌឺវ័រ លោក Laurent Gbagbo ក្រោមបទចោទករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបានចាប់ផ្ដើមនៅឯតុលាការព្រហ្មទណ្ឌអន្ដរជាតិICC។ នេះបើតាមបណ្ដាញផ្សាយព័ត៌មានBBCដែលបានចុះផ្សាយនៅថ្ងៃនេះ។ លោក Gbagbo ត្រូវបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងអំពើហិង្សានៅក្នុងការបោះឆ្នោតឆ្នាំ២០១០ ដែលនៅពេលនោះ លោកជាប្រធានាធិបតី និងជាមេដឹកនាំនៃគណបក្សមួយចាញ់ឆ្នោតហើយពេលនោះបង្កឲ្យមានការផ្ទុះអំពើហិង្សា ដើម្បីបំផ្លាញលទ្ធផលបោះឆ្នោត ដោយហិង្សាពេលនោះបានសម្លាប់មនុស្សជាច្រើនពាន់នាក់។ ទាំងលោក Gbagbo ដែលមានអាយុ៧០ និងអតីតមេទ័ព Charles Ble Goude អាយុ៤៤ឆ្នាំនិយាយថាពួកគាត់គឺជាមនុស្សគ្មានទោសព្រោះមិនបានប្រព្រឹត្តហិង្សានៅពេលនោះទេ។ តាមBBC សវនាការនេះនឹងប្រើរយៈពេលបីឆ្នាំទៅបួនឆ្នាំ។ ប៉ុន្ដែលោក Gbagbo ជាប្រមុខរដ្ឋម្នាក់ទៀតហើយជាលើកទីពីរដែលត្រូវនាំមកជំនុំជម្រះក្ដីនៅតុលាការព្រហ្មទណ្ឌអន្ដរជាតិICC បន្ទាប់ពីអតីតប្រធានាធិបតី Liberia  លោក Charles Taylor ដែលត្រូវបានតុលាការមួយនេះកាត់ទោសឲ្យមានទោស៥០ឆ្នាំពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អតីតប្រធានាធិបតី Laurent Gbagbo ដែលចាញ់ឆ្នោតនៅឆ្នាំ២០១០ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរបស់លោកគឺភ្លាមៗនៅពេលកងទ័ពបារាំងជាអតីតអាណានិគមរបស់ប្រទេសនេះបានទទួលសិទ្ធិអំណាចពីអង្គការសហប្រជាជាតិឲ្យចូលដោះស្រាយករណីវិបត្តិរបស់ប្រទេសនេះ៕ ប្រភព:BBC  ដើម្បីទទួលបានព័ត៌មានពីវីអូឌី សូមចុចLikeលើទំព័រហ្វេសប៊ុក សរសេរមកលោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
ប្រធានាធិបតីតៃវ៉ាន់ទៅពិនិត្យមើលកោះនៅសមុទ្រចិនខាងត្បូង ទោះជាមាន​ការ​រិះគន់​

ថ្ងៃសុក្រ ទី29 មករា 2016, 02:19 PM

ប្រធានាធិបតីកោះតៃវ៉ាន់ដែលនឹងចុះចេញពីតំណែងឆាប់ៗនេះ លោក ម៉ាជីនជូ កាលពីថ្ងៃព្រហស្បតិ បានទៅធ្វើទស្សនកិច្ចនៅប្រជុំកោះនៃសមុទ្រចិនភាគខាងត្បូងដែលជាតំបន់ជម្លោះនៅក្នុងតំបន់ទោះជាមានប្រតិកម្មក៏ដោយ។ បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍ថា ទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ានរូបនេះបានផ្ដើមឲ្យមានការរិះគន់ពីសហរដ្ឋអាមេរិក និងវៀតណាម។ ប៉ុន្ដែគេពុំទាន់ឃើញប្រទេសចិន និងប្រទេសហ្វីលីពីនដែលអះអាងថាតំបន់នោះជាទឹកដីរបស់ខ្លួន ប្រតិកម្មទៅនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ានរូបនេះនៅឡើយទេ។ លោក ម៉ាជិនជូ អះអាងថា តំបន់កោះនោះដែលតៃវ៉ាន់ដាក់ឈ្មោះថា Taiping គឺជាដែនអធិបតេយ្យរបស់តៃវ៉ាន់។ លោក ម៉ាជីនជូ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានដូចនេះ បន្ទាប់ពីលោក បានទៅឃើញប្រជុំកោះ Taiping (ឈ្មោះ​ហៅ​ដោយ​តៃវ៉ាន់) ផ្ទាល់នឹងភ្នែកលោក។

[អានបន្ត]
រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនលាលែងពីតំណែង បន្ទាប់ពីរងការវាយប្រហារករណីពុករលួយ

ថ្ងៃសុក្រ ទី29 មករា 2016, 10:26 AM

រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុនAkira Amari បាននិយាយថាលោកសម្រេច​លាលែងពីតំណែងដើម្បីបញ្ចៀសនូវការចោទប្រកាន់មួយគឺរឿងអាស្រូវពុករលួយនិងករណីមួយចំនួនទៀតដែលលោកមិនអាច​ធ្វើបាន។ បើតាមបណ្ដាញផ្សាយព័ត៌មានBBC លោករដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចរូបនេះបានលាលែងពីតំណែងបន្ទាប់ពីទស្សនាវដ្ដីមួយរបស់ប្រទេសជប៉ុនបានចុះផ្សាយថាលោកទទួលប្រាក់សំណូកមួយពីក្រុមហ៊ុនសំណង់​របស់ប្រទេសនេះប៉ុន្ដែលោកបានបដិសេធ។ លោក Akira Amari  ជារដ្ឋមន្ដ្រីម្នាក់ក្នុងចំណោមរដ្ឋមន្ដ្រីជាច្រើននាក់របស់លោករដ្ឋមន្ដ្រីហ្ស៊ីនសូ​អាបេដែលមានការទុកចិត្តបំផុតពីលោកអាបេជាអ្នកកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការលាលែងពីតំណែងរបស់លោកត្រូវបានមើលឃើញថាជាការវាយប្រហារមួយលើនាយករដ្ឋមន្ដ្រីហ្ស៊ីនសូអាបេ។ លោក Akira Amariត្រូវធ្វើដំណើរទៅកាន់ប្រទេសញ៉ូហ្សើលែននៅសប្ដាហ៍ក្រោយនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រាងដៃគូអន្ដរប៉ាស៊ីហ្វិច។ ប៉ុន្ដែលោកAkira AmariIបានប្រាប់អ្នកសារព័ត៌មានថាលោកមានការខក​ចិត្តដែលលោក​ត្រូវ​បាន​រិះគន់ថា​មិន​អាច​​​ទប់ស្កាត់បានអតិផរណាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន៕ប្រភព: BBC

[អានបន្ត]
ប្រធានាធិបតីភូមា​ជិតអស់អំណាចសាទរដំណើរការផ្ទេរ អំណាច ទៅឱ្យ​បក្ស​ប្រឆាំងដែលថា"ជោគជ័យមួយ"

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 03:42 PM

ប្រធានាធិបតីជិតអស់អំណាច នៃប្រទេសភូមា លោក ថេន សេន បានប្រកាសសាទរ ដំណើរការផ្ទេរអំណាច ពីស្ថាប័នរដ្ឋទៅឱ្យ បក្សប្រឆាំង ដែលលោកហៅថា "ជាជោគជ័យមួយរបស់ប្រទេសភូមា" ។ ប្រទេស នៃប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតនៅក្រោម របបយោធា ជាច្រើនទសវត្ស​​មកហើយ ​ ដែលជាការកត់សម្គាល់ ប្រទេសនេះ មានការផ្លាស់ប្ដូរមុខមាត់បន្ទាប់ពីមានការដោះលែង មេបក្សប្រឆាំង លោកស្រីអ៊ុងសានស៊ូជី នៅឆ្នាំ ២០១០ ហើយ ជាពិសេស ប្រទេសនេះ បានឆ្លងកាត់ការបោះឆ្នោត ខែវិច្ឆិកា ដែលគណបក្ស ប្រឆាំងឈ្នះឆ្នោត ។​ បណ្ដាញ ផ្សាយព័ត៌មាន Channel News Asia  បាន រាយការណ៍ថា លោកថេន សេន បាន ថ្លែងដូចនេះ នៅក្នុងឱកាស នៃការបើកសម័យប្រជុំសភា របស់ពួកយោធា នៅថ្ងៃនេះ ដែល​ជាឱកាសចុងក្រោយ ដែលលោកថេន សេន នឹងចាកចេញពី ប្រធានាធិបតី។ BBC ថា លោក ថេន សេន បានថ្លែងថា ៖"ទោះជាមានការលំបាក និងមានការប្រឈមជាច្រើនក្ដីតែយើង នៅតែមានលទ្ធភាព នាំប្រទេស ឱ្យមានការផ្លាស់ប្ដូរ បែបប្រជាធិបតេយ្យ ហើយនេះគឺជា ជោគជ័យ សម្រាប់ប្រជាជនភូមា​ដែល យើងទាំងគ្រប់ៗគ្នា​បានដឹកថា រយៈពេល ជាង ៥ទសវត្ស ដែល ភូមា មិនដែលមាន ប្រព័ន្ធប្រជាធិបតេយ្យ ពហុបក្ស"។ លោកថេនសេន ដែលនឹង ចាកចេញពីតំណែង ប្រធានាធិបតីនៅចុងខែមិនា ខាងមុខនេះ ត្រូវបាន មើលឃើញថា ជាអ្នកដើរតួនាទី ដ៏សំខាន់ នៅក្នុងការកែទម្រង់ ប្រទេសមក​ដល់ពេលនេះ ។ គណបក្ស ដែលនឹងដឹកនាំ រដ្ឋាភិបាល ថ្មីគឺគណបក្ស សម្ព័ន្ធជាតិ ប្រជា​ជាធិបតេយ្យ របស់ជ័យលាភីនូប៊ែលសន្តិភាព អ៊ុងសាន ស៊ូជី ៕ ប្រភព :CNA សូម​សរសេរមក​កាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ចិន និងអាមេរិក ទទូចឲ្យមានដំណោះស្រាយថ្មីទៀតពីអង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 11:12 AM

ចិន និងសហរដ្ឋអាមេរិកបានទទួចរួមគ្នាឲ្យមានដំណោះស្រាយថ្មីមួយទៀតរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងកូរ៉េខាងជើង ហើយជាការឆ្លើយតបដែលប្រទេសកុម្មុយនីស្ដមួយនេះបានអះអាងថាខ្លួនបានសាកល្បងបាញ់គ្រាប់បែកអ៊ីដ្រូហ្សែនដោយជោគជ័យកាលពីដើមខែនេះ។ បណ្ដាញផ្សាយព័ត៌មានBBCបានរាយការណ៍ថា ការប្រកាន់ជំហររបស់ចិន និងអាមេរិកប្រឆាំងកូរ៉េខាងជើងធ្វើឡើងនៅពេលដែលរដ្ឋមន្ដ្រីការបរទេសអាមេរិកចនឃែរី (John Kerry) បានជួបជាមួយសមភាគីចិនលោក វ៉ាងយី (Wang Yi) នៅទីក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញ ដោយពួកគេផ្ដោតទៅលើការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង និងករណីតានតឹងនៃដែនសមុទ្រចិនខាងត្បូង។ ចិនគឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយនឹងកូរ៉េខាងជើង។ ប្រទេសធំមួយនេះមានទំនាក់ទំនងពាណិជ្ជកម្មនិងឧស្សាហកម្មកាត់ដេរជាមួយកូរ៉េខាងជើងយ៉ាងខ្លាំង។ BBCបានរាយការណ៍ទៀតថា ក្នុងជំនួបនោះ លោកវ៉ាងយី បានទទូចថា ចិននឹងមិនគាំទ្រឲ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសកូរ៉េខាងជើងថ្មីណាមួយទៀតនោះទេ។ តែលោកថា ចិនទទូចឲ្យដំណើរការចរចាលើកម្មវិធីអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើងគួរតែត្រូវបានអនុវត្តន៍ឡើងវិញ។ លោករដ្ឋមន្ដ្រីការបរទេសចិនបានប្រាប់លោកចនឃែរីថា ក្រុងប៉េកាំងគាំទ្រឲ្យមានដំណោះស្រាយលើកូរ៉េខាងជើងជាថ្មីទៀត ប៉ុន្ដែចិនទទូចថាមិនត្រូវធ្វើឲ្យឧបទ្វីបកូរ៉េអស្ថិរភាព និងគ្មានសន្ដិភាពឡើយ។ កាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងត្បូងគឺប្រធានាធិបតី ប៉ាកគួនហី (Park Geun-hye)បានទាមទារឲ្យបើកការចរចារឡើងវិញអំពីកម្មវិធីអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ប៉ុន្ដែលោកស្រីទទូចថា ភាគីកូរ៉េខាងជើងមិនគួរត្រូវបានអនុញ្ញាតឲ្យក្លាយជាដៃគូរចរចាឡើយ៕ ប្រភព:BBC  សរសេរ​មក​លោក នួន បូរិន តាម​រយៈ borinnoun@vodhotnews.com  

[អានបន្ត]
ប្រធានធិបតីកោះតៃវ់ាន់ធ្វើទស្សនកិច្ចនៅសមុទ្រចិនខាងត្បូងដែលចិនថាជាដែនទឹករបស់ខ្លួន

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 09:58 AM

ប្រធានាធិបតីកោះតៃវ៉ាន់លោក ម៉ាជីនជូ (Ma Ying-jeou) បានប្រកាសថា លោកត្រូវធ្វើដំណើរទៅកាន់សមុទ្រចិនភាគខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះដែលលោកចាត់ទុកថា តំបន់នោះក៏ជាផ្នែកមួយនៃដែនទឹករបស់កោះតៃវ៉ាន់នេះផងដែរ។ កោះតៃវ៉ាន់បានហៅប្រជុំស្ព្រាតលី(Spratly) នៃកោះសមុទ្រចិនភាគខាងត្បូងដែលកំពុងមានជម្លោះថា ជាដែនទឹកប្រវត្តិសាស្ដ្ររបស់ខ្លួនដោយដែនដីកោះនេះបានចិនដាក់ឈ្មោះថា Taiping។

[អានបន្ត]
បក្សកុម្មុយនីស្តវៀតណាមជ្រើសរើសលោក ង្វៀនភូជុង បន្តកាន់តំណែងអគ្គលេខាបក្ស៥ឆ្នាំទៀត

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 09:32 AM

មហាសន្និបាតគណបក្សកុម្មុយនីស្ដវៀតណាមបានបោះឆ្នោតជ្រើសរើសលោក ង្វៀន ភូជុង ឲ្យបន្ដកាន់តំណែងជាអគ្គលេខាធិកាគណបក្សមួយអណត្តិទៀត ខណៈដែលគូប្រជែងរបស់លោកម្នាក់គឺនាយករដ្ឋមន្ដ្រីង្វៀនតានយ៉ុងបានដកខ្លួនចេញពីការប្រកួត។ តាមបណ្ដាញផ្សាយពត៌មានBBC លោក ង្វៀន ភូជុងទទួលតំណែងមេដឹកនាំបក្សដ៏មានអំណាចនេះធ្វើឡើងក្នុងកិច្ចប្រជុំសម្ងាត់ដោយការជ្រើសរើសចេញពីគណៈកម្មាធិការកណ្ដាលមជ្ឈឹមបក្ស។ លោក ង្វៀន ភូជុង អាយុ៧១ឆ្នាំត្រូវបានមើលឃើញថាជាមេដឹកនាំមានឥទ្ធិពលជាងគេក្នុងចំណោមមេដឹកនាំប្រទេសវៀតណាម។ លោកជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ បន្ទាប់ពីលោក ង្វៀនតាងយ៉ុង ត្រូវបានស្នើឲ្យដកខ្លួន។លោក ង្វៀន ភូជុង ត្រូវបានមើលឃើញថាជាមនុស្សស្និទ្ធនឹងមេដឹកនាំចិន។ ប្រភពរបស់BBCបានឲ្យដឹងទៀតថា មុនការតែងតាំងលោក ង្វៀន ភូជុង ជាបេក្ខជនតំណែងអគ្គលេខាបក្ស គឺមានការសម្របសម្រួលផ្ទៃក្នុងជាមុន។ ប្រតិភូដែលចូលរួមមហាសន្និបាតមានជាង១៥០០នាក់។ ភាគច្រើនពួកគេបានសាទរការឡើងកាន់តំណែងសាជាថ្មីរបស់លោក ង្វៀន ភូជុង។ តែBBCបាននិយាយថា នេះជាលើកដំបូងហើយដែលបក្សកុម្មុយនីស្ដវៀតណាមមានការតស៊ូមតិផ្ទៃក្នុងបក្ស៕ ប្រភព:BBC សរសេរមក​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
MACC ម៉ាឡេស៊ីជំទាស់សេចក្ដីសម្រេចមួយថាលោក ណាជិប មិនបានប្រព្រឹត្តអំពើពុករលួយ

ថ្ងៃពុធ ទី27 មករា 2016, 03:32 PM

គណៈកម្មាការប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃពុធនេះថាខ្លួនបានស្នើឱ្យស្ថាប័នអគ្គព្រះរាជអាជ្ញាពិនិត្យឡើងវិញសេចក្ដីសម្រេចមួយដែលថានាយករដ្ឋមន្ត្រី ណាជិប រ៉ាហ្សាក់ មិនបានប្រព្រឹត្តអំពើពុករលួយ។ ការស្នើរបស់ស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីលោក Mohamed Apandi Ali អគ្គព្រះរាជអាជ្ញាបានប្រកាសបិទការស៊ើបអង្កេតករណីសង្ស័យថាលោក ណាជិប លួចលុយមូលនិធិរបស់ មកពីធនាគារ MDB នូវទឹកប្រាក់៧០០លានដុល្លារអាមេរិក។  អគ្គព្រះរាជអាជ្ញារូបនេះបានបញ្ជាក់ថាមូលនិធិ៦៨១លានដុល្លារអាមេរិកដែលមាននៅក្នុងគណនីរបស់លោក ណាជីប គឺជាអំណោយពីក្រុមគ្រួសារញាត្តិវង្សនៃប្រទេសអារ៉ាប៊ីសាវអូឌិតដែលបានផ្ដល់មកឲ្យលោក ណាជីប កាលពីខែមេសាឆ្នាំ២០១៣។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថាស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីបានបើកកិច្ច ប្រជុំពិសេសមួយកាលពីព្រឹកថ្ងៃពុធនេះដោយប្រកាសថាការអះអាងរបស់អគ្គព្រះរាជអាជ្ញាគឺជាការស្រង់ទស្សនៈ​របស់សាក្សីដែលមិនមានការបង្ហាញណាមួយរឹងមាំ។ កាលពីខែកក្កដាឆ្នាំ២០១៥កាសែតមួយរបស់អាមេរិកឈ្មោះថា The Wall Street Journal បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតករណីពុករលួយរបស់លោក ណាជិប ដោយរកឃើញលុយ៧០០លានដុល្លារជាមូលនិធិរបស់រដ្ឋត្រូវបានលួចដាក់ចូលគណនីរបស់នាយករដ្ឋមន្ត្រីរូបនេះ។ ករណីនេះបានធ្វើឱ្យមានបាតុកម្មរបស់ប្រជាជនម៉ាឡេស៊ីដែលទាមទារឱ្យលោក ណាជិប ចុះចេញពីតំណែង។ លោក ណាជិប បានបដិសេធថាលោកមិនបានប្រព្រឹត្តដូចការចុះផ្សាយរបស់កាសែតអាមេរិកនេះទេ៕ ប្រភពៈ Reuters សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
មេដឹកនាំភូមាជិតអស់អំណាចស្នើសភាថ្មីផ្ដល់អំណាចឱ្យសមត្ថកិច្ចត្រួតពិនិត្យជនអន្តោប្រវេសន៍

ថ្ងៃពុធ ទី27 មករា 2016, 02:28 PM

ប្រធានាធិបតីភូមាលោក ថេន សេន ដែលជិតអស់អំណាចបានស្នើឱ្យសភាថ្មីផ្ដល់អំណាចទៅក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យជនអន្តប្រវេសន៍ឱ្យមានប្រសិទ្ធភាព។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាការជំរុញរបស់លោកប្រធានាធិបតី ថេន សេន ធ្វើឡើងនៅមុន សភាថ្មីរបស់ប្រទេសចាប់ចូលប្រជុំពេញអង្គនៅថ្ងៃទី១ខែកុម្ភៈ ហើយប្រធានសភាថ្មីនេះដឹកនាំដោយគណបក្ស ឈ្នះឆ្នោតរបស់លោកស្រី អ៊ុង សានសូជី។  អ្នកសង្កេតការណ៍មើលឃើញថាសភាថ្មីនេះមានតុល្យភាពអំណាចជាមួយនឹងពួកកងទ័ពហើយជាលើកដំបូងចាប់តាំងពីពួកកងទ័ពឡើងកាន់អំណាចជាង៥ទសវត្សមនេះ។ លោក Zaw Htay នាយកការិយាល័យប្រធានាធិបតីបានប្រាប់ AFP ថាលោក ថេន សេន បានស្នើដូចនេះគឺមុនសភាចាស់បើកកិច្ចប្រជុំចុងក្រោយរបស់ខ្លួននៅថ្ងៃពុធនេះ។  លោកបន្តថាលោក ថេន សេន ចង់ឱ្យក្រសួងអន្តប្រវេសន៍និងក្រសួងមហាផ្ទៃមានអំណាចគ្រាប់គ្រាន់ដើម្បីត្រួតពិនិត្យជនអន្តោបវេសន៍។  លោក ថេន សេន នឹងចុះចេញពីតំណែងហើយប្រគល់អំណាចទៅឲ្យគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមិនាខាងមុខនេះ។  តាមសារព័ត៌មានរបស់ប្រទេសភូមាជនអន្តោប្រវេសន៍ដែលជាក្ដីព្រួយបារម្ភគឺពលរដ្ឋចំណាកស្រុកនៃប្រទេសបង់ក្លាដេសដែលមានព្រំដែនជាប់ភួមា។ សហគមន៍រ៉ូហិងយ៉ាជាផ្នែកមួយនៃពលរដ្ឋប្រទេសបង់ក្លាដេស។ សហគមន៍នេះបានមករស់នៅប្រទេសភូមាតាំងពីសម័យកាលអាណានិគមន៍អង់គ្លេស។ រដ្ឋាភិបាលភូមាបានធ្វើច្បាប់រឹតបន្តឹងយ៉ាងខ្លាំងលើជនអន្តោប្រវេសន៍នៃសហគមន៍រ៉ូងហិងយ៉ាដោយមិនអនុញ្ញាត​ឱ្យពួកគេមានសិទ្ធរៀបការជាមួយជនជាតិភូមាឡើ់យ។ កាលពីឆ្នាំ២០១២អំពើហិង្សាបានផ្ទុះឡើងប្រឆាំងសហគមន៍នេះដោយបណ្ដាលឱ្យមនុស្សជិត២០០នាក់ស្លាប់ហើយភាគច្រើ់នជនរងគ្រោះគឺជាសហគមន៍រ៉ូហិងយ៉ា៕ ប្រភព: CNA-BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To