ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីថាលោកនាយករដ្ឋមន្ត្រី ណាជិប មិនបានប្រព្រឹត្តអំពើពុករលួយទេ

ថ្ងៃពុធ ទី27 មករា 2016, 10:38 AM

ព្រះរាជអាជ្ញានៃប្រទេសម៉ាឡេស៊ីបានថ្លែងថានាយករដ្ឋមន្ដ្រី ណាជីប រ៉ាហ្សាក់ មិនបានប្រព្រឹត្តអំពើពុករលួយកឹបកេងមូលនិធិរបស់ជាតិនោះទេដែលការអះអាងនេះនាំឱ្យមានការសង្ស័យថែមទៀត។ អគ្គព្រះរាជអាជ្ញា Mohamed Apandi Ali បានអះអាងដូចនេះនៅ​ក្នុងសន្និសិទ្ធសារព័ត៌មានមួយ​កាល​ពីថ្ងៃ​អង្គារម្សិលមិញ។​ អគ្គព្រះរាជអាជ្ញារូបនេះបានបញ្ជាក់ថាមូលនិធិ៦៨១លានដុល្លារអាមេរិកដែលមាននៅក្នុងគណនីរបស់លោក ណាជីប គឺជាអំណោយពីក្រុមគ្រួសារញាត្តិវង្សនៃប្រទេសអារ៉ាប៊ីសាវអូឌិតដែលបានផ្ដល់មកឲ្យលោក ណាជីប កាលពីខែមេសាឆ្នាំ២០១៣។ លោកបានអះអាងទៀតថាអង្គភាពប្រឆាំងអំពើពុករលួយបានទទួលការអះអាងជាច្រើនពីសាក្សីក្នុងប្រទេសនិងក្រៅប្រទេសចំពោះបញ្ហានេះ។ ប៉ុន្ដែអ្នកឆ្លងឆ្លើយព័ត៌មានរបស់បណ្ដាញផ្សាយព័ត៌មាន BBC ម្នាក់បានរាយការណ៍ថាមានការចោទសួរនិងសង្ស័យជាខ្លាំងចំពោះការអះអាងរបស់អគ្គព្រះរាជអាជ្ញារូបនេះថាតើអ្វីទៅជាមូលនិធិជំនួយរបស់បុគ្គលម្នាក់ហើយថាលុយទាំងនេះលោក ណាជីប ត្រូវយកមកធ្វើអ្វីខ្លះ។ អ្នករាយការណ៍ព័ត៌មាន BBC នេះបានរាយការណ៍ទៀតថាពលរដ្ឋនិងអ្នកនយោបាយមួយចំនួនផ្ដើមចោទសួរអំពីប្រាក់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ កាលពីខែកក្កដាឆ្នាំ២០១៥កាសែតមួយរបស់អាមេរិកឈ្មោះថា The Wall Street Journal បានបញ្ចេញរបាយការណ៍ស៊ើប​អង្កេតករណី​​ពុករលួយរបស់​លោក ​ណា​ជិប ដោយរកឃើញលុយ៧០០លានដុល្លារ​ជាមូល​និ​ធីរបស់រដ្ឋត្រូវបានលួចដាក់ចូលគណនីរបស់នាយករដ្ឋមន្ត្រីរូបនេះ។ ករណីនេះបានធ្វើឱ្យមានបាតុកម្មរបស់ប្រជាជនម៉ាឡេស៊ីដែលទាមទារឲ្យលោក ណាជិប ចុះចេញពីតំណែង។ លោក ណាជិប បានបដិសេធថាលោកមិនបានប្រព្រឹត្តដូចការចុះផ្សាយរបស់កាសែតអាមេរិក​នេះទេ។ តែសូមរំលឹកថារឿងអាស្រូវរបស់លោកនាយករដ្ឋមន្ដ្រី ណាជិប រ៉ាហ្សាក់ នេះបានបណ្ដាលឲ្យមានការដកតំណែងអគ្គព្រះរាជអាជ្ញាម្នាក់និងមន្ដ្រីជាន់ខ្ពស់ច្រើននាក់របស់លោក ណាជិប ដែលហ៊ានទាមទារឲ្យលោក ណាជិប ឡើងបំភ្លឺរឿងនេះនៅរដ្ឋសភា៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ចិនបង្ហាញការមិនសប្បាយចិត្តដែលអាមេរិករិះគន់ថាមិនមានឆន្ទៈគាបសង្កត់កូរ៉េខាងជើង

ថ្ងៃពុធ ទី27 មករា 2016, 09:32 AM

ប្រទេសចិនទាមទារឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការរិះគន់មកលើចិននៅអ្វីដែលក្រុងប៉េកាំងហៅថាការកត់សំគាល់របស់ក្រុងវ៉ាស៊ីនតោនថាប្រទេសចិនមិនបានគាបសង្កត់ចំពោះកូរ៉េខាងជើងដែលបន្ដសកម្មភាពនុយក្លេអ៊ែរនោះគឺការរិះគន់មិនមានន័យស្ថាបនា។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាការថ្លែងរបស់ប្រទេសចិនធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះមុនការមកដល់របស់រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក ចន ឃែរី ដែលមកកាន់ទីក្រុងប៉េកាំងនៅថ្ងៃនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានប្រាប់អ្នកសារព័ត៌មានថាការកត់សំគាល់របស់អាមេរិកបង្ហាញថាអាមេរិកមិនមែនជាដៃគូនៃការសន្ទនាគ្នាដោយស្ថាប័នានោះទេ។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះក៏ទទួចឲ្យប្រទេសដែលជាប់ពាក់ព័ន្ធករណីកូរ៉េខាងជើងមួយចំនួនទៀតឲ្យចេះទទួលខុសត្រូវនិងធ្វើការវិភាគឲ្យបានច្បាស់លាស់មុននិងធ្វើសេចក្ដីថ្លែងការណ៍អ្វីមួយប៉ះពាល់ប្រទេសចិន។ កាលពីខែមុននេះកូរ៉េខាងជើងបានអះអាងថាគេបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរបានដោយជោគជ័យដែលត្រូវបានកត់សំគាល់ថាក្រុងព្យុងយ៉ាងបានសាកល្បងអាវុធប្រល័យលោកបែបនេះ៤ដងមកហើយគឺចាប់តាំងពីឆ្នាំ២០០៦។ សហរដ្ឋអាមេរិកភ្លាមៗបានទទូចឲ្យសហគមន៍អន្ដរជាតិគាបសង្កត់ឲ្យទីក្រុងព្យុងយ៉ាងឱ្យបញ្ឈប់ទង្វើរបែបនេះជាពិសេសបានទទួចឲ្យទីក្រុងប៉េកាំងដែលជាសម្ព័ន្ធមិត្តរបស់ក្រុងព្យុងយ៉ាងដាក់គំនាបជាក់ស្ដែងនិងរឹងមាំទៅ​លើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ។ លោក ចន ឃែរី រដ្ឋមន្ដ្រីការបរទេសអាមេរិកដែលទៅដល់ទីក្រុងប៉េកាំងកាលពីយប់ថ្ងៃអង្គារត្រូវគេរំពឹងថាលោកនឹងលើកឡើងម្ដងទៀតនៅចំពោះមុខសមភាគីប្រទេសចិនចំពោះទង្វើររបស់កូរ៉េខាងជើង៕ ប្រភព: Reuters  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
មេដឹកនាំកែទម្រង់សេដ្ឋកិច្ចវៀតណាមត្រូវបានស្នើឱ្យដកខ្លួនចេញពីបេក្ខជនអគ្គ​លេ​ខា​បក្ស

ថ្ងៃអង្គារ ទី26 មករា 2016, 03:23 PM

នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តានយ៉ុង ដែលត្រូវបានហៅថាជាអ្នកកែទម្រង់ត្រូវបានសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស​បោះ​ឆ្នោត​ឱ្យដកខ្លួនចេញពីបញ្ជីឈ្មោះបេក្ខជនសម្រាប់តំណែង​អគ្គ​លេខាបក្សដែលជាការត្រួសត្រាផ្លូវសម្រាប់លោក ង្វៀន ភូជុង បន្តកាន់តំណែងនេះ៥ឆ្នាំទៀត។ បណ្ដាញផ្សាយព័ត៌មាន Channel News Asia បានឱ្យដឹងថាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សចំនួន២០០រូបបានសម្រេចឱ្យលោក ង្វៀន តានយ៉ុង ដកខ្លួនចេញពីការប្រកួតតំណែងអគ្គលេ​ខាបក្សនៅក្នុងការបោះឆ្នោតកាលរសៀលថ្ងៃចន្ទម្សិលមិញ។ ប៉ុន្តែនៅពេលដំណាលគ្នានោះបេក្ខជន២២រូបទៀតក៏ត្រូវ​បោះឆ្នោតឱ្យដកខ្លួនដែរ។ លោក ង្វៀន តានយ៉ុង បានក្លាយជានាយករដ្ឋមន្ត្រី១០ឆ្នាំមកហើយ។ លោកនឹងត្រូវចាកចេញពីតំណែងនេះ ផងដែរ។ ប្រភពរបស់កាសែត The Guardian និយាយថាមាន​ការប៉ះទង្កិចគ្នាអំឡុង​ការលើកឈ្មោះលោក ង្វៀនតាន់យុង មកនិយាយ​ដើម្បីសម្រេច។ កាលពីសប្ដាហ៍មុនបណ្ដាញផ្សាយ ប៊ីប៊ីស៊ី និយាយថាលោក ង្វៀន តានយ៉ុង ជាមេដឹកនាំកែទម្រង់ហើយមានជំហរប្រឆាំងចិនករណីជម្លោះព្រំដែនសមុទ្ររីឯលោក ង្វៀន ភូជុង ជាមេដឹកនាំអភិរក្សនិយមដែលទោរទន់ទៅ​រកចិន៕ ប្រភព៖ CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
លោកស្រី អ៊ុង សានស៊ូជី បន្តស្វែងរកការគាំទ្រពីមេទ័ពខណៈពិធីផ្ទេរអំណាចកាន់តែជិតចូលមកដល់

ថ្ងៃអង្គារ ទី26 មករា 2016, 02:05 PM

មេបញ្ជាការកងទ័ពភូមាលោកឧត្តមសេនីយ៍ មីន អ៊ុង ឡាំង និងលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សឈ្នះឆ្នោតបានជួបជាថ្មីម្ដងទៀតមុននឹងរដ្ឋាភិបាលនិងសភាថ្មីដែលនឹងឡើងកាន់អំណាចជាផ្លូវការនៅចុងខែមីនាខាងមុខ។  យោងតាមសារព័ត៌មាន Mizzima ជំនួបជាលើកទី២នេះធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញបន្ទាប់ពីជួបគ្នាកាលពីថ្ងៃ​ទី​២​ធ្នូក្រោយពីការបោះឆ្នោតថ្ងៃ៨វិច្ឆិកាដែលគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោត។ តាមប្រភពដដែលនេះភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅអំពីដំណើរការផ្ទេរអំណាច បញ្ហាសភាថ្មី ការបង្កើតរដ្ឋា​ភិ​បាលថ្មី និងកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រដាប់អាវុធជនជាតិដើម។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោតសំឡេងភាគច្រើនដែលអ្នកសង្កេតការណ៍មើលឃើញថាគណបក្សនេះមានលទ្ធភាពបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។ ប៉ុន្តែអ្វីដែលប្រ​ឈម​ការជ្រើសតាំងប្រធានាធិបតីមួយរូបរបស់បក្សនេះដោយសាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨របស់ពួកយោធាហាម លោក​ធ្វើជាប្រធានាធិបតី៕ ប្រភព: Mizzima News  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាកាសធាតុត្រជាក់ខ្លាំងនៅអាស៊ីបណ្ដាលឱ្យមនុស្សស្លាប់ច្រើននាក់និងដំណើរការជើងហោះប្រទេសខ្លះបានផ្អាក

ថ្ងៃអង្គារ ទី26 មករា 2016, 10:33 AM

នៅទូទាំងតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទទួលរងសម្ពាធត្រជាក់យ៉ាងខ្លាំងដែលបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់និងព្រលានយន្ដហោះនៅប្រទេសមួយចំនួនត្រូវបានផ្អាកការហោះហើរ។ សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC រាយការណ៍មកថានៅកោះតៃវ៉ាន់មនុស្សចាស់ជរាយ៉ាងតិចណាស់៥០នាក់បានស្លាប់ដោយសារតែសីតុណ្ហភាពចុះត្រជាក់ខ្លាំងបំផុតគឺ៤អង្សាសេកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។ នៅកូរ៉េខាងត្បូងជើងហោះហើរយន្ដហោះយ៉ាងតិច៥០០ជើងត្រូវបានផ្អាកដែលនៅទីនោះសីតុណ្ហភាព​៦អង្សា​សេ​ ហើយព្រិលទឹកកកធ្លាក់ពាសពេញប្រទេសគឺកាលពីយប់ថ្ងៃច័ន្ទដោយបណ្ដាឲ្យអ្នកទេសចរណ៍៦ម៉ឺននាក់កកស្ទះនៅពាសពេញព្រលានយន្ដហោះនៅទីក្រុងសេអ៊ូលនិងទីក្រុងមួយចំនួនទៀត។ នៅទីក្រុងហុងកុងសីតុណ្ហភាព៣អង្សាសេដែលបណ្ដាលឲ្យប្រជាជននៅទីក្រុងនេះមិនអាចចាកចេញពីលំនៅស្ថាននិងសាលារៀនរបស់សិស្សភាគច្រើនបានបិទទ្វារ។ នៅប្រទេសចិនភាគខាងត្បូងព្រិលទឹកកកបានធ្លាក់យ៉ាងខ្លាំងបណ្ដាលឱ្យប្រជាជននៅតំបន់នោះមិនអាចធ្វើដំណើរទៅកាន់កន្លែងធ្វើការរបស់ពួកគេបានឡើយ។ នៅប្រទេសជប៉ុនមនុស្ស៥នាក់បានស្លាប់ហើយភាគច្រើនជាមនុស្សចាស់ជាពិសេសហើយនៅកោះអូគីណាវ៉ា​សីតុណ្ហភាពធ្លាក់ក្រោម១០អង្សាសេ។ នៅទីក្រុងបាងកកសីតុណ្ហភាព១៦អង្សាសេកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទម្សិលមិញ។ នៅទីក្រុងហាណូយនៃប្រទេសវៀតណាមសីតុណ្ហភាព៦អង្សាសេ។ បណ្ដាញផ្សាយព័ត៌មានរបស់រដ្ឋបាននិយាយថាភាពត្រជាក់យ៉ាងខ្លាំងនេះកើតមានម្ដងកាលពី២ទសវត្សមុន។ ចំណែកនៅប្រទេសម៉ុងហ្គោលីសីតុណ្ហភាព-១អង្សាសេដោយបណ្ដាលឲ្យជើងយន្ដហោះហោះហើររបស់ប្រទេសនេះបិទទាំងស្រុងនិងបង្ខំឲ្យមនុស្ស៩ម៉ឺននាក់កកស្ទះនៅព្រលានយន្ដហោះរបស់ប្រទេសនេះ៕ ប្រភព: BBC សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
មេបក្សប្រឆាំងនៅបង់ក្លាដេសត្រូវបានកោះហៅឡើងតុលាការករណីបង្កអសន្តិសុខ

ថ្ងៃអង្គារ ទី26 មករា 2016, 08:35 AM

អតីតនាយករដ្ឋមន្ដ្រីនៃប្រទេសបង់ក្លាដេសលោកស្រី ខាលីដា ហ្ស៊ី (Khaleda Zia) និងជាប្រធាន​គណបក្សជាតិនិយមត្រូវបានបង្គាប់ឲ្យចូលខ្លួនមកកាន់តុលាការនៅថ្ងៃ៣មីនាករណីចោទប្រកាន់ពីបទបង្កការបះបោរនិងអសន្តិសុខ។ ទីភ្នាក់ងារសារព័ត៌មាន​ AFP បានរាយការណ៍ថាករណីប្រឆាំងលោក​ស្រីអតីតនាយករដ្ឋ​មន្ដ្រី​ ខាលី​ដា ហ្ស៊ី ចំពេលមានការព្រួយបារម្ភអំពីកំណើននៃពួកសកម្មប្រយុទ្ធក្នុងប្រទេសនេះកានតែកើនឡើងដែលជាប្រទេសមូស្លីមធំមួយនៃប្រទេសអាស៊ីខាងត្បូង។ សំណុំរឿងរបស់លោកស្រីអតីតនាយករដ្ឋមន្ដ្រីត្រូវបានប្ដឹងដោយអគ្គរដ្ឋអាជ្ញានៃតុលាការកំពូលនៃប្រទេសបង់ក្លាដេស។ ប៉ុន្ដែអគ្គលេខាធិការនៃគណបក្សជាតិនិយមបង់ក្លាដេសរបស់លោកស្រី ខាលីដា ហ្ស៊ី បានច្រានចោលចំពោះការចោទប្រកាន់នេះដោយចាត់ទុកថាជារឿងនយោបាយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «វាគ្មានអ្វីភ្ញាក់ផ្អើលទេព្រោះជាល្បិចកលមួយដែលសំដៅដកលោកស្រី ខាលីដា ហ្ស៊ី ចេញពីជីវិតនយោបាយរបស់លោកស្រី»។ នាយករដ្ឋមន្ដ្រីបច្ចុប្បន្ននៃប្រទេសបង់ក្លាដេសគឺលោកស្រី សេក ហាហ្ស៊ីណា (Sheikh Hasina) ត្រូវមើលឃើញថាជាគូរប្រជែងនយោបាយស្លាប់រស់របស់លោកស្រី ខាលីដា ហ្ស៊ី។ លោកស្រី សេក ហាហ្ស៊ីណា បានរៀបចំឲ្យមានតុលាការពិសេសមួយកាត់ទោសឧក្រិដ្ឋជនសង្គ្រាមនៃសង្គ្រាម១៩៧១ដែលទាមទារឯករាជ្យពីប្រទេសប៉ាគីស្ថានប៉ុន្ដែតាមរយៈសាលាក្ដីពិសេសនេះមេដឹកនាំបក្សប្រឆាំងមួយចំនួនមកពីគណបក្សឥស្លាមត្រូវបានចោទប្រកាន់ហើយមានទោសរហូតដល់ប្រហារជីវិត៕ ប្រភព: AFP សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
រដ្ឋមន្ត្រីការបរទេសអាមេរិកជួបសមភាគីឡាវផ្ដោតលើគ្រាប់បែកមិនទាន់ផ្ទុះ

ថ្ងៃចន្ទ ទី25 មករា 2016, 03:05 PM

លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានទៅដល់ប្រទេសឡាវនៅថ្ងៃនេះបានជួបសមភាគីឡាវ ដោយភាគីទាំងពីរផ្ដោតលើគ្រាប់បែកឬគ្រាប់មីនដែលមិនទាន់ផ្ទុះហើយជាកាកសំណល់អំឡុងសង្រ្គាមវៀត​ណាម​ឬសង្រ្គាមឥណ្ឌូចិន។ ទស្សនកិច្ចរបស់លោក ចន ឃែរី ត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាធ្វើឡើងជាការត្រួសត្រាយ ផ្លូវមួយសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក-អាស៊ាននៅរដ្ឋកាលីហ្វ័ញ័រពាក់កណ្ដាលខែកុម្ភៈខែក្រោយនេះ។  តាមប្រភពដដែលនេះលោក ចន ឃែរី មកកាន់ប្រទេសឡាវពេលនេះគឺជាលើកទី៣ចាប់តាំងឆ្នាំ១៩៥៥។ លោករដ្ឋមន្ត្រីអាមេរិកនិយាយថាជាការល្អមួយដែលអាមេរិកត្រូវធ្វើការងារនេះដើម្បីបោសសំអាតមីននិងអាវុធដែលមិនទាន់ផ្ទុះ។ អំឡុងសង្រ្គាមវៀតណាម-អាមេរិកឬសង្រ្គាមឥណ្ឌូចិន អាមេរិកបានទម្លាក់គ្រាប់បែកលើប្រទេសឡាវប្រហែលជាង ២៥០លានគ្រាប់ដោយសម្លាប់មនុស្សជិត៥០០០០នាក់៕  ប្រភព: CNA  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
សារព័ត៌មានវៀតណាម៖ នាយករដ្ឋមន្ត្រី ង្វៀន តានយ៉ុង ទំនងមិនអាចប្រកួតយកតំណែងអគ្គលេខាបក្សបានឡើយ

ថ្ងៃចន្ទ ទី25 មករា 2016, 11:45 AM

សារព័ត៌មានប្រទេសវៀតណាមបានរាយការណ៍ថាអគ្គលេខាបក្សកុំម្មុយនិសវៀតណាមលោក ង្វៀន ភូជុង (Nguyen Phu Trong) នៅតែជាមនុស្សម្នាក់គត់ស័ក្តិសមជាបេក្ខជនដើម្បីបន្តតំណែងនេះដដែល។ តាមប្រភពរបស់សារព័ត៌មានគឺមានន័យថាគូប្រជែងដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រី ង្វៀន តានយ៉ុង (Nguyen Tan Dung) ដែលគេហៅថាជាអ្នកកែទម្រង់នឹងមានឱកាសតិចតួចដើម្បីកាន់តំណែងដ៏មានឥទិ្ធពលនេះ។  តែយ៉ាងនេះក្ដីបណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ័ថា ដោយសារនីតិវិធីនៃការបោះឆ្នោតមានភាពស្មុគស្មាញច្រើនគឺបេក្ខជនណាម្នាក់អាចនៅតែមានឈ្មោះប្រកួតយកតំណែងនេះនៅមុនមហាសន្និបាតបក្សកុម្មុយ​និស្តវៀតណាមត្រូវបិទបញ្ចប់នៅថ្ងៃពុធសប្ដាហ៍នេះ។ BBC ថាអ្នកអភិរក្សនិយម ង្វៀន ភូជុង បារម្ភថាវៀតណាមអាចនឹងបោះបង់របបកុម្មយនិស្តនៅក្រោមការដឹកនាំ របស់លោក ង្វៀន តានយ៉ុង។  គណបក្សកុម្មុយនិស្តវៀតណាមត្រូវបានធ្វើមហាសន្និបាតបក្ស៥ឆ្នាំម្ដងដើម្បីកំណត់គោលនយោបាយនិងជ្រើស​តាំងមេដឹកនាំបក្សឡើងវិញ។ ប៉ុន្តែលោក ង្វៀន តានយ៉ុង កាន់តំណែងជានាយករដ្ឋមន្ត្រី១០ឆ្នាំមកនេះដែលនឹងចូលនិវត្តន៍លោកគឺជាអ្នកកែទម្រង់ហើយមានទំនោរទៅរកអាមេរិកនិងមានឆន្ទៈប្រឆាំងចិនករណីជម្លោះដែនសមុទ្រ។ ចំណែកលោក ង្វៀន ភូជុង ត្រូវបានមើលឃើញថាមានទំនោរទៅរកប្រទេសកុម្មុយនិស្តចិន៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
គណបក្ស NLD តែងតាំងលោកស្រី អ៊ុង សានស៊ូជី តែម្នាក់គត់ដើម្បីនិយាយរឿងនយោបាយទៅអ្នកខាងក្រៅ

ថ្ងៃចន្ទ ទី25 មករា 2016, 09:42 AM

គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ NLD បានប្រកាសថាប្រធានគណបក្សនេះគឺលោកស្រី អ៊ុង សានស៊ូជី គឺជាមនុស្សម្នាក់គត់ដែលត្រូវនិយាយឆ្លងឆ្លើយជាមួយនិងសាធារណជនឬក៏អ្នកសារព័ត៌មាននៅក្នុងកាលៈទេសៈនេះ។ សេចក្ដីប្រកាសព័ត៌មានមួយដែលបានចែកផ្សាយដល់បណ្ដាញផ្សាយព័ត៌មានកាលពីចុងសប្ដាហ៍មុននេះគណបក្ស NLD ដែលជាគណបក្សឈ្នះឆ្នោតក្នុងការបោះឆ្នោតសភាកាលពីខែវិច្ឆិកាបានប្រកាសថាក្នុងកាលៈទេសៈនេះគឺលោកស្រី អ៊ុង សានស៊ូជី ដែលជាប្រធានគណបក្សលោកស្រីត្រូវទទួលរ៉ាប់រងក្នុងការឆ្លើយឆ្លងព័ត៌មានទៅខាងក្រៅគឺខណៈដែលគណបក្សនេះត្រៀមខ្លួនដើម្បីដើម្បីទទួលអំណាចពីរដ្ឋាភិបាលដែលពួកយោធាគាំទ្រនៅចុងខែមីនាខាងមុខនេះ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ NLD គឺគណបក្សមិនបានអនុញ្ញាតឲ្យបុគ្គលណាមួយនៅក្នុងបក្សឬក៏មេដឹកនាំណាមួយដែលមានតំណែងខ្ពង់ខ្ពស់ត្រូវមានភារៈកិច្ចឆ្លងឆ្លើយព័ត៌មានទាក់ទិនទៅនិងបញ្ហានយោបាយទៅខាងក្រៅឡើយ។ ប៉ុន្ដែនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP សេចក្ដីប្រកាសព័ត៌មានរបស់ NLD គឺមេដឹកនាំម្នាក់ទៀតដែលត្រូវអនុញ្ញាតឲ្យឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានសម្រាប់កិច្ចការសភាគឺអនុប្រធានគណបក្សគឺលោក នី យ៉ានវីន។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរិះគន់ថាព្យាយាមមិនឆ្លើយជាមួយអ្នកសារព័ត៌មានពីបញ្ហាមួយចំនួនដែលទាក់ទិនបញ្ហានយោបាយនិងបញ្ហាការរៀបចំសមាសភាពមន្ដ្រីរបស់បក្សចូលទៅក្នុងតំណែងរដ្ឋាភិបាលនិងរដ្ឋសភា។ គណបក្ស NLD ដែលឈ្នះឆ្នោតលើគណបក្សគាំទ្រដោយពួកយោធាត្រូវបានមើលឃើញថាកំពុងរៀបចំខ្លួនដើម្បីទទួលអំណាចនៅចុងខែមីនាឆ្នាំ២០១៦នេះ៕ ប្រភពៈ IRRAWADDY សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ឥណ្ឌាអនុញ្ញាតឲ្យអ្នកទោសប្រឈមមុខប្រហារជិវិតមានឱកាសជួបគ្រួសារម្ដងមុននាំទៅប្រហារជីវិត

ថ្ងៃចន្ទ ទី25 មករា 2016, 08:32 AM

ប្រទេសឥណ្ឌាប្រកាសថាខ្លួនអនុញ្ញាតឲ្យអ្នកទោសដែលត្រូវប្រហារជីវិតទទួលជួបក្រុមគ្រួសាររបស់ពួកគេម្ដងនៅមុនពេលពួកគេត្រូវនាំទៅប្រហារជីវិត។ នេះជាការកែទម្រង់មួយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសឥណ្ឌាដែលមានប្រជាជនជាង១០០០លាននាក់។ សេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលជំនួយផ្នែកច្បាប់នៃប្រទេសឥណ្ឌាដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC បានឲ្យដឹងថាប្រទេសឥណ្ឌាមានអ្នកទោសសរុបនៅទូទាំងប្រទេសចំនួន៤០ម៉ឺននាក់ហើយក្នុងនោះមានអ្នកទោសដែលរងការប្រហារជីវិតរាប់រយនាក់។ កាលពីឆ្នាំទៅមិញគ្រួសាររបស់អ្នកទោសម្នាក់ដែលត្រូវប្រហារជីវិតករណីវាយប្រហារដោយគា្រប់បែកនៅទី​ក្រុង​បប់បៃកាលពីឆ្នាំ១៩៩៣ដែលព្យាយាមសួរសុខទុក្ខគ្រួសារត្រូវបានបដិសេធ។  ប៉ុន្តែបើតាមប្រភពរបស់ BBC សេចក្ដីសម្រេចរបស់ប្រទេសឥណ្ឌាធ្វើឡើងស្របនឹងបញ្ញត្តិមួយរបស់អង្គការសហប្រជាជាតិដែលបានអនុម័តឱ្យអ្នកទោសស្ត្រីត្រូវទទួលបានការសួរសុខទុក្ខពីគ្រួសារមុននឹងទទួលទោសកម្រិត​ណា​មួយនោះ៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To