ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

​មន្ត្រី​ជំនាញ​ថៃ​សង្ស័យថា​បំណែក​យន្ត​ហោះនៅ​សមុទ្រ​ភាគខាងត្បូង​ជា​របស់​MH370

ថ្ងៃអាទិត្យ ទី24 មករា 2016, 01:54 PM

​មន្ត្រី​ជំនាញ​ថៃ កំពុង​ស៊ើបអង្កេត​លើ​បំណែក​យន្តហោះ ដែល​អ្នកនេសាទជួបប្រទះ នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់ខ្លួន​កាល​ពី​ម្សិលមិញ ដោយ​សង្ស័យ​ថា ជា​បំណែក​របស់យន្តហោះ​MH370 របស់​ម៉ាឡេស៊ី​ដែល​បាត់​នោះ​។  សារព័ត៌មាន​The Nation របស់​ថៃ ចុះផ្សាយ​ថា កាល​ពី​ម្សិលមិញ អ្នកនេសាទ​ពីរនាក់​បាន​ជួបប្រទះ​បន្ទះ​ដែក​ពណ៌​ស​ទទឹង​ប្រមាណ​២​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​១០០​គីឡូក្រាម​។ បន្ទះ​នេះ​អ្នកនេសាទ​ជួបប្រទះ​នៅ ក្នុងស្រុក​ប៉ាក ផា​ណា​ង ក្នុង​ខេត្ត ណា​ខន ស៊ី​ថា​ម​ម៉ា​រ៉ា​ត​នៅ​ភាគខាងត្បូង​របស់​ថៃ​។​

[អានបន្ត]
​មនុស្ស​បី​នាក់​នៅ​អាមេរិក​ពិនិត្យ​ឃើញ​វិរុស​Zika

ថ្ងៃសៅរ៍ ទី23 មករា 2016, 04:37 PM

​មនុស្ស​បី​នាក់​នៅក្នុង​ទីក្រុង​ញូយ៉ក​នៃ​សហរដ្ឋអាមេរិក ត្រូវ​មន្ត្រី​ជំនាញ​ពិនិត្យ​ឃើញថា មាន​ផ្ទុក​វីរុស​Zika ជា​ប្រភេទ​មេរោគ​កំពុង​ធ្វើឲ្យ​ទារក​ជាច្រើន​កើត​មក​មាន​ក្បាល តូច​ខុស​ប្រក្រ តី​នៅ ក្នុង​តំបន់​អាមេរិក​ឡាទីន​។​ ​មន្ត្រី​នាយក​រដ្ឋា​ន​សុខ​ភាព​នៃ​ទីក្រុង​ញូយ៉ក បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា អ្នក​ទាំងបី​ដែលមាន​ផ្ទុក​វីរុស​នោះ​គឺ ​បាន​ធ្វើ​ដំ ណើ​រ​ទៅកាន់​បណ្តាល​ប្រទេស​ដែល​មាន​សត្វ មូស​ផ្ទុក មេរោគ​នោះ​ខាំ​។ នេះបើ​តាម​សារព័ត៌មាន​Channel News Asia ។

[អានបន្ត]
​មន្ត្រីជាន់ខ្ពស់​វៀតណាម​ព្រមាន​ថា​បើ​មិន​ធ្វើកំណែទម្រង់​បក្ស​នឹង​បាត់បង់​ឱកាស​សេដ្ឋកិច្ច​

ថ្ងៃសៅរ៍ ទី23 មករា 2016, 11:59 AM

​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​វៀតណាម​ជំរុញ​ឲ្យមាន​ការធ្វើ កំណែ​ទម្រ​ង់​ប្រព័ន្ធ ដឹកនាំនយោបាយ ដើម្បី​បន្ត​ដំណើរ​នៃ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ដោយ​ការផ្តល់​សេរីភាព និង ជំនឿ​ទុកចិត្ត​ដល់​វិស័យឯកជន​ឲ្យ​ងាក​មក​ជឿ​លើ​ច្បាប់​របស់​រដ្ឋ​វិញ​។​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​វិនិយោគ លោក Bui Quang Vinh ថ្លែង​ក្នុង​សមាជគណបក្ស​កុម្មុនីស្ត​វៀតណាម​ ប្រចាំ​៥​ឆ្នាំ​ម្តង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា  ៣​ឆ្នាំ​កន្លង​ទៅ គឺជាពេលវេលា​នៃ​ការផ្លាស់ប្តូរ​គឺ​ប្តូរ​ពី​ទីផ្សារ​ពាក់កណ្តាល​ផែនការ​ទៅ ទីផ្សារ​សេដ្ឋកិច្ច​។ ប៉ុន្តែលោក​ថា វៀតណាម​ត្រូវការ​ការយកចិត្តទុកដាក់ និងគាំទ្រ​ពី​មេដឹកនាំ និងបក្ស​បន្ថែមទៀត ឡើង​ក្រុមហ៊ុន​ឯកជន​។ នេះបើ​តាម​ការចុះផ្សាយ​របស់​បណ្តាញសារព័ត៌មាន Channel News Asia​។​

[អានបន្ត]
ភូមាដោះលែងអ្នកនយោបាយជាង១០០នាក់មុនផ្ទេរអំណាចទៅឱ្យគណបក្សប្រឆាំង

ថ្ងៃសុក្រ ទី22 មករា 2016, 02:43 PM

អ្នកទោសនយោបាយភូមាជាង១០០នាក់ត្រូវបានដោះលែងនៅថ្ងៃសុក្រនេះគឺមុនពេលគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ជើងឯកខាងប្រជាធិបតេយ្យបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោត ខែវិច្ឆិកា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលចុះផ្សាយនៅថ្ងៃនេះដោយបានស្រង់សម្ដីមន្ត្រីរដ្ឋាភិបាល។  បើតាមប្រភពដដែលនេះការដោះលែងអ្នកទោសនយោបាយនៅភូមាបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលើកសំណើទៅកាន់ប្រធានាធិបតី ថេន សេន ក្នុងជំនួបមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការមហាផ្ទៃភូមាបានប្រាប់ Reuters ថាអ្នកទោស នយោបាយជាង១០០នាក់នឹងត្រូវបានដោះលែងនៅថ្ងៃនេះហើយពួកគេមាននៅបណ្ដាពន្ធនាគារនៅទូទាំងប្រទេស។ លោក Bo Kyi លេខាធិការសមាគមជំនួយសម្រាប់អ្នកទោសនយោបាយនៅភូមានិយាយថាអ្នកទោសទាំងនោះ ភាគច្រើនត្រូវបានចាប់ខ្លួននៅអំឡុងពួកគេធ្វើបាតុកម្មហើយមានចំនួន១០១នាក់។ ប្រទេសភូមាបានដោះលែងអ្នកទោសនយោបាយជិត៣០០០នាក់ចាប់តាំងពីអតីតរបបយោធាមួយនេះបានប្ដេជ្ញាកែទម្រង់ការដឹកនាំបែបប្រជាជាធិបតេយ្យ។ ប្រទេសនេះនឹងមានការផ្ទេរអំណាចជាប្រវត្តិសាស្ត្រនៅចុងខែមិនាឆ្នាំ២០១៦ហើយគណបក្សឡើងមកគ្រប់គ្រងប្រទេសគឺគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៨ វិច្ឆិកាឆ្នាំ២០១៥៕ ប្រភព: Reuters សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបដិសេធការចោទប្រកាន់ថ្មីមួយទៀតថាលោកបានលួចលុយរដ្ឋជាង៩លានដុល្លារ

ថ្ងៃសុក្រ ទី22 មករា 2016, 10:41 AM

មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ណាជីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ីអះអាងថាកូនក្ដីរបស់លោកគឺលោក ណាជីប បានបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ជាថ្មីម្ដងទៀតថាបានទទួលប្រាក់ពីមូលនិធិអន្ដរជាតិមួយនូវទឹកប្រាក់៩លាន៥សែនដុល្លារអាមេរិកដាក់ចូលទៅក្នុងគណនេយ្យរបស់ខ្លួននោះ។ មេធាវីរបស់លោក ណាជីប គឺលោក Hafarizam បាននិយាយថាលោក ណាជីប នឹងមិនឆ្លើយឬក៏ប្រកាន់ជំហរណាមួយនៅពេលនេះទេគឺរហូតមានការស៊ើបអង្កេតជាមុនសិនដោយលោកបានថ្លែងថាលោកមិនបានជាប់ពាក់ព័ន្ធនិងការលួយលុយជំនួយអន្ដរជាតិនេះទេ។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថានេះជាការបដិសេធលើកទីពីររបស់លោក ណាជីប ដែលពាក់ព័ន្ធនិងការលួចមូលនិធិរបស់រដ្ឋគឺបន្ទាប់ពីកាសែតអាមេរិក The Wall Street  Journal  បានឲ្យរាយការណ៍កាលពីខែកក្កដាថាលោក ណាជីប បានលួយលុយរបស់រដ្ឋ៧០០លានដុល្លារអាមេរិក។ ប៉ុន្ដែរឿងក្ដីនេះតុលាការស៊ីវិលមួយនៃប្រទេសម៉ាឡេស៊ីបានចេញដីការសម្រេចមិនចាត់ការហើយបានបង្គាប់ឲ្យ​បន្ដការស៊ើបអង្កេតឡើងវិញ។ លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីនៅតែអះអាងថាលោកជាជនគ្មានទោសពៃរិ៍ហើយថាការចោទប្រកាន់ប្រឆាំងរូបលោកគឺជារឿងនយោបាយ៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាជ្ញាធរថៃចាប់ខ្លួនសកម្មជន៤នាក់ថែមទៀតករណីបំពានបំរាមរបស់រដ្ឋ

ថ្ងៃសុក្រ ទី22 មករា 2016, 10:09 AM

អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនមួយក្រុមបន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលពួកគេព្យាយាមតវ៉ាប្រឆាំងពួកយោធាដែលមិនឲ្យពួកគេទៅប្រមូលផ្ដុំគ្នានៅសួនឧទ្យានមួយដែលគេសង្ស័យថាជាប្រភពនៃអំពើពុករលួយ។ តាមសេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍មនុស្សដែលត្រូវបានចាប់ខ្លួននោះគឺមានចំនួន៤នាក់ហើយពួកគេមកពីក្រុមប្រជាធិបតេយ្យថ្មី។ ក្រុមនេះជាចលនាមួយត្រូវបានមើលឃើញថាកើតឡើងដើម្បីប្រឆាំងពួកយោធាថៃដែលបានឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំ២០១៤ហើយត្រូវបានចោទថាបានរំលោភលើមូលដ្ឋាននៃសេរីភាពរបស់ប្រជាជន។ ការចាប់ខ្លួនសកម្មជន៤នាក់នេះធ្វើឱ្យសកម្មជនប្រឆាំងរដ្ឋាភិបាលត្រូវបានចាប់ខ្លួនកើនឡើង១៥នាក់។  កាលពីសប្ដាហ៍មុនអង្គការលើកលែងទោសអន្ដរជាតិ Amnesty International បានទទួចឲ្យពួកយោធាដោះលែងសកម្មជននិស្សិត១១នាក់ឲ្យមានសេរីភាពឡើងវិញដោយអង្គការនេះរិះគន់ចំណាត់ការរបស់ពួកយោធាថាបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជនដែលត្រូវធានាដោយច្បាប់អន្តរជាតិ។  ទោះជាបែបនេះក្ដីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អ៊ូចា បាននិយាយការពារខ្លួនដោយអះអាងថាការចាប់ខ្លួនមនុស្សបន្ដបន្ទាប់នេះដោយសារតែក្រុមនេះបង្កអន្តិសុខសង្គម៕ ប្រភព: Bang Kok Post  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
គណបក្សឈ្នះឆ្នោតនៅភូមាតែងតាំងតំណាងរាស្ត្រជនជាតិដើមភាគតិចជាថ្នាក់ដឹកនាំរដ្ឋសភា

ថ្ងៃសុក្រ ទី22 មករា 2016, 09:43 AM

គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យភូមាបានសម្រេចចាត់តាំងមន្ដ្រី៤រូបឲ្យធ្វើជាមេដឹកនាំសភាថ្មីដែលនឹងកោះប្រជុំនៅថ្ងៃទី១កុម្ភៈក្នុងនោះមានតំណាងជនជាតិដើមភាគតិចផងដែរ។ អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ Nyan Win បានប្រាប់ទីភ្នាក់ងារ AFP ថាគណបក្សរបស់លោកបានតែងតាំងតំណាងរាស្ដ្រជាប់ឆ្នោតតំណាងឲ្យជនជាតិភាគតិចការ៉េនចំនួនពីរនាក់ឲ្យធ្វើជាអនុប្រធានរដ្ឋសភាគឺទាំងសភាជាន់ទាបនិងជាន់ខ្ពស់ហើយតំណាងរាស្ដ្រជាប់ឆ្នោតជនជាតិដើមភាគតិចមកពីគណបក្សជនជាតិដើមកាឈិនក៏ឲ្យធ្វើជាអនុប្រធានរដ្ឋសភាដែរ។ លោក Nyan Win បានបន្តថាគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ក៏បានតែងតាំងតំណាងជនជាតិដើមភាគតិចចំនួន៨រូបឲ្យចូលកាន់តំណែងក្នុងគណៈរដ្ឋមន្ដ្រីរបស់គណបក្ស NLD ដែលជាផ្នែកមួយនៃបង្រួបបង្រួមជាតិ។ លោកស្រី អ៊ុង សានស៊ូជី បានសន្យានៅក្នុងរដូវឃោសនាបោះឆ្នោតថានឹងខិតខំឲ្យមានតំណាងជនជាតិដើមភាគតិចនៅគ្រប់ស្ថាប័នទាំងអស់គឺសំដៅឲ្យមានការបង្រួបបង្រួមជាតិឲ្យមានលក្ខណៈទូលំទូលាយ។ ប្រទេសភូមាបានបែកបាក់ជាមួយសហគមន៍ជនជាតិដើមភាគតិចជាង៥០ឆ្នាំមកហើយខណៈប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធា៕ ប្រភព: Irrawaddy  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ប្រទេសកុម្មុយនិស២នៅអាស៊ីអាគ្នេយ៌បើកមហាសន្និបាតបក្សនៅពេលដំណាលគ្នា

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 03:11 PM

ប្រទេសវៀតណាមនិងឡាវដែលស្ថិតនៅអាស៊ីអាគ្នេយ៌បើកមហាសន្និបាតបក្សនៅពេលដំណាលគ្នានៅថ្ងៃនេះ ដោយមានរបៀបវារៈដូចគ្នាគឺជ្រើសតាំងមេដឹកនាំថ្មី។ ប្រទេសវៀតណាមមានឈ្មោះជាផ្លូវការថាសាធារណៈរដ្ឋសង្គមនិយមវៀតណាមរីឯប្រទេសឡាវត្រូវគេហៅថា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។  ប្រទេសទាំង២ប្រកាន់របបកុម្មុយនិសដូចគ្នាគឺមានបក្សតែមួយដឹកនាំប្រទេស។  តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ប្រទេសឡាវបើកមហាសន្និបាតពីថ្ងៃទី១៨ដល់២៣មករា ហើយប្រទេសវៀតណាមបើកមហាសន្និបាតពី២១ដល់២៨មករា។  តាមប្រភពដដែលនេះរបៀបវារៈនៃមហាសន្និបាតបក្សប្រទេសទាំងពីរគឺដូចគ្នាស្ដីពីការជ្រើសតាំងមេដឹកនាំថ្មីនិងកំណត់គោលដៅនយោយោបាយបក្ស៥ឆ្នាំទៅមុខទៀត។  តាម BBC មហាសន្និបាតបក្សកុម្មយនិសវៀតណាមមានគណៈប្រតិភូចូលរួម១៥០០នាក់រីឯកុម្មុយនិសឡាវ មានប្រតិភូចូលរួម៦៨៤នាក់។ មានការរំពឹងថាប្រទេសវៀតណាមនឹងមានអគ្គលេខាបក្សថ្មីដែលតាមប្រភព ដដែលនេះថាលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តានយុង កំពុងដណ្ដើមយកតួនាទីនេះ។  លោក តានយុង ត្រូវបានពណ៌នាថាជាមេដឹកនាំកែទម្រង់មានទំនោរទៅរកអាមេរិកដែលប្រកាន់ជំហរ ប្រឆាំងចិនករណីជម្លោះដែនសមុទ្រចំណែកលោក Nguyen Phu Trong បច្ចុប្បន្នជាអគ្គលេខាបក្សត្រូវមើល ឃើញថាមានទំនោរទៅរកប្រទេសចិន។ តាមសេចក្ដីរាយការណ៍មហាសន្និបាតនេះនឹងជ្រើសតាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងអគ្គលេខាបក្សចំណែកមហាសន្និបាតបក្សកុម្មុយនិសឡាវត្រូវជ្រើសតាំងសមាភាពដូចប្រទេសវៀតណាមដែរតែគេរំពឹងថាលោកប្រធានាធិបតី Choummaly Sayasone នឹងដាក់ឱ្យចូលនិវត្តន៍ហើយឡើងជំនួសដោយអនុប្រធានាធិបតី គឺ Bounnhang Vorachith៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាមេរិកប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលថ្មីភូមាខណៈមានការយកចិត្តទុកដាក់ដំណើរការផ្ទេរអំណាច

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 02:00 PM

អនុរដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក Antony J. Blinken ដែលធ្វើទស្សនកិច្ចនៅប្រទេសភូមានិយាយថាអាមេរិកមានការយកចិត្តទុកដាក់ចំពោះដំណើរការនៃការផ្ទេរអំណាចពីរដ្ឋាភិបាលកែទម្រង់ទៅឲ្យគណបក្សឈ្នះឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ដោយប្ដេជ្ញាសហការជាមួយរដ្ឋាភិបាលថ្មី។ លោកអនុរដ្ឋមន្ដ្រីដែលបានជួបជាមួយលោកប្រធានាធិបតី ថេន សេន អគ្គមេបញ្ជាការកងទ័ពឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងមេបក្សប្រឆាំងលោកស្រី អ៊ុង សានស៊ូជី បានលើកឡើងថាអាមេរិកមានការយកចិត្តទុកដាក់ចំពោះរដ្ឋាភិបាលថ្មីរបស់លោកស្រី អ៊ុង សានស៊ូជី ហើយអាមេរិកកំពុងតែពិនិត្យមើលអ្វីខ្លះដែលជាសេចក្ដីត្រូវការរបស់រដ្ឋាភិបាលថ្មីនេះ។ យោងតាមសារព័ត៌មានភូមា Mizzima News លោកអនុរដ្ឋមន្ដ្រីអាមេរិកដែលមកធ្វើទស្សនកិច្ចនៅប្រទេសភូមាបានផ្ដោតសំខាន់ទៅលើប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហើយនៅពេលជាមួយគ្នានេះលោកបានជួបជាច្រើនជា​មួយនិងមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសភូមាដែលធ្វើការលើវិស័យសិទ្ធិមនុស្ស។ ក្នុងជំនួបនោះលោក Antony J. Blinken បានហៅការបោះឆ្នោតថ្ងៃ៨វិច្ឆិកាថាជាដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យយ៉ាងពិតប្រាកដមួយនៅប្រទេសភូមាហើយជាមួយគ្នានេះលោកបានថ្លែងថាការផ្ទេរអំណាចនៅពេលខាងមុខនេះគឺជាមាគ៌ាមួយឆ្ពោះទៅរកប្រជាធិបតេយ្យពេញលេញ។ ប្រទេសភូមានឹងមានការផ្ទេរអំណាចពីរបបអតីតយោធានិយមទៅឱ្យគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាឆ្នាំ២០១៦នេះគឺបន្ទាប់ពីគណបក្សរបស់លោកស្រីបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃ៨វិច្ឆិកាឆ្នាំ២០១៥៕ ប្រភព: Mizzima News សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
វៀតណាមទាមទារឱ្យចិនបញ្ឈប់សកម្មភាពខួងរកអណ្ដូងប្រេងកាតនៅតំបន់ជម្លោះ

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 10:42 AM

ក្រសួងការបរទេសវៀតណាមបាននិយាយថាចិននៅតែបន្ដលុកលុយតំបន់ត្រួតស៊ីគ្នានៃដែនសមុទ្រដែលមានជម្លោះនៅសមុទ្រចិនភាគខាងត្បូងដោយក្រុងហាណូយបានហៅទង្វើររបស់ក្រុងប៉េកាំងថាកំពុងបំពានលើដែនអធិបតេយ្យប្រទេសជិតខាង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP បាននិយាយថាចិនកំពុងតែខួងអណ្ដូងប្រេងកាតនៅក្នុងដែនទឹកជម្លោះចាប់តាំងពីថ្ងៃអង្គា។ លោកបន្តថាវៀតណាមនឹងដាក់ពាក្យតវ៉ាជាផ្លូវការទៅស្ថានទូតចិននៅទីក្រុងហាណូយ។ តាមអ្នកនាំពាក្យរូបនេះគឺវៀតណាមទាមទារឲ្យចិនបញ្ឈប់ការធ្វើសកម្មភាពណាមួយនៅលើដែនទឺកជម្លោះនោះ។ AP បានបន្ដថាទង្វើរបស់ទីក្រុងប៉េកាំងធ្វើឡើងនៅពេលនេះចំពេលដែលគណៈកម្មាធិការកណ្ដាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមកំពុងពិភាក្សាគ្នាដោយសំងាត់ដើម្បីជ្រើសរើសមេដឹកនាំបក្សថ្មី ប៉ុន្ដែនៅក្នុងកិច្ចពិភាក្សានេះក៏មានការនិយាយផងដែរអំពីភាពតានតឹងនៃជម្លោះដែនទឹកជាមួយប្រទេសចិន។ វៀតណាមបានប្រកាន់ថាតំបន់មួយចំនួននៃប្រជុំកោះស្រ្ពាតលីដែលភាសាវៀតណាមហៅថាទ្រឿងសាគឺជាផ្នែកមួយនៃដែនទឹករបស់ខ្លួន៕ ប្រភព: AP សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To