ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

ព័ត៌មានអន្តរជាតិ

នគរបាលសិង្ហបុរីចាប់មនុស្ស២៧នាក់សង្ស័យជាបណ្ដាញពួកសកម្មប្រយុទ្ធ IS

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 09:27 AM

សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃនៃប្រទេសសិង្ហបុរីបានចាប់ខ្លួនជនជាតិបង់ក្លាដេសចំនួន២៧នាក់ដោយសង្ស័យថាពួកគេជាប់ពាក់ព័ន្ធនឹងមានគម្រោងចូលរួមធ្វើសកម្មភាពជាមួយពួកជ្រុលនិយមនៅបណ្ដាប្រទេសមួយចំនួន។ តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asian ជនជាតិបង់ក្លាដេសទាំង២៧នាក់នេះពួកគេជាពលករចំណាក់ស្រុកហើយធ្វើការនៅឯក្រុមហ៊ុនសំណង់មួយនៅប្រទេសសិង្ហបុរី។ ប្រភពបញ្ជាក់ថាអាជ្ញាធរបានចាប់ខ្លួនពួកគេនៅចន្លោះរវាងថ្ងៃ១៦វិច្ឆិកាដល់ថ្ងៃ១ធ្នូហើយបានបញ្ជូនពួកគេទៅឃុំខ្លួននៅប្រទេសបង់ក្លាដេសកាលពីថ្ងៃម្សិលមិញ។ តាមសេចក្ដីរាយការណ៍ដដែលនេះមនុស្សទាំង២៧នាក់នេះត្រូវបានរកឃើញថាជាប់ពាក់ព័ន្ធជាមួយបណ្ដាញរបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដានិងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមIS។ នេះជាលើកដំបូងហើយដែលប្រទេសសិង្ហបុរីបានចាប់ខ្លួនមនុស្សដែលមានចំនួនច្រើនដូចនេះពាក់ព័ន្ធទៅនិងពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ការចាប់ខ្លួនពួកគេធ្វើឡើងនៅមុនការវាយប្រហារដោយអំពើភេរវកម្មនៅទីក្រុងចាកាតានៅប្រទេសឥណ្ឌូនេស៊ីកាលពីសប្ដាហ៍មុនដោយសំលាប់មនុស្ស៨នាក់៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
មេទ័ពភូមារៀបចំសមាសភាពកងទ័ពចូលកាន់សភាថ្មីខណៈបក្សប្រឆាំងជាប្រធានរដ្ឋសភា

ថ្ងៃពុធ ទី20 មករា 2016, 03:20 PM

អគ្គមេបញ្ជាការកងទ័ពនៃប្រទេសភូមាឧត្តមសេនីយ៍ មីង អ៊ុងឡាំង ចាប់ផ្ដើមរៀបចំសមាសភាពសមាជិកសភារបស់កងទ័ពដើម្បីចូលទៅកាន់សភាថ្មីដែលជាផ្នែកមួយនៃការរៀបចំផ្ទេរអំណាចដោយសន្ដិវិធី។ នេះបើយោងតាមការចុះផ្សាយមួយរបស់កាសែតភូមា។ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី NLD បានឈ្នះឆ្នោតកាលពីថ្ងៃ៨វិច្ឆិកា ប៉ុន្ដែពួកយោធាបានគ្រប់គ្រងប្រទេសអស់រយៈពេល៤៩ឆ្នាំមុនពួកគេឲ្យមានរដ្ឋាភិបាលស៊ីវិលឆ្នាំ២០១១ហើយនៅ​ពេល​នេះនៅតែមានឥទ្ធិពលនៅក្នុងសភាភូមា។ សេចក្ដីថ្លែងការណ៍មួយដែលផ្សព្វផ្សាយដោយកាសែត Global News Light of Myanmar បានលើកឡើងថាគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថាតំណាងរបស់ពួកយោធាមានទាំងនៅសភាថ្នាក់ជាតិនិងសភាតំបន់។ អគ្គមេបញ្ជាការរងឧត្តមសេនីយ៍ សូវីន កាលពីថ្ងៃច័ន្ទបានក្រើនរំលឹកថាឆន្ទៈរបស់កងទ័ពនៅតែមានតួនាទីនៅក្នុងកិច្ចការនយោបាយ។ ការថ្លែងរបស់លោក សូវីន ដូចនេះខណៈលោកបានប្រាប់អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពិភាក្សាមួយនៅទីក្រុងណៃពិដោ។ ឧត្តមសេនីយ៍ សូវីន បានពន្យល់ថាពួកយោធានៅតែសហប្រតិបត្តិការជាមួយនិងរដ្ឋាភិបាលថ្មីហើយមានតួនាទីសកម្មនៅក្នុងជីវិតនយោបាយថ្នាក់ជាតិ។ លោកបានបញ្ជាក់ថាក្រសួងសំខាន់ៗចំនួន៣របស់រដ្ឋដូចជាក្រសួងសន្ដិសុខជាតិ ក្រសួងការពារជាតិ និងកិច្ចការព្រំដែននៅតែស្ថិតនៅក្រោមការបញ្ជារបស់មេបញ្ជាការកងទ័ព។ សភាប្រទេសភូមាមាន៦៦៤អាសនៈក្នុងនោះពួកយោធាបានកាន់កាប់១៦៦អាសនៈក្នុងនោះគណបក្សប្រឆាំងមាន៤៩០អាសនៈ៕ ប្រភព: Irrawaddy  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អង្គការអន្តរជាតិមួយអំពាវនាវឱ្យមេដឹកនាំថៃដោះលែងសកម្មជននិស្សិត១១នាក់

ថ្ងៃពុធ ទី20 មករា 2016, 11:23 AM

អង្គការលើកលែងទោសអន្ដរជាតិ Amnesty International បើកយុទ្ធនាការអំពាវនាវប្រជាជនថៃដាក់ញាត្តិទៅនាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ដ្រីការបរទេសដោយស្នើសុំឲ្យទម្លាក់ចោលបទចោទប្រឆាំងនិងសកម្មជន១១នាក់ដែលពួកគេបានចាប់ខ្លួនខណៈធ្វើការតវ៉ានៅសួន Rajabhakti ប្រឆាំងអំពើពុករលួយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការអន្ដរជាតិនេះហើយដែលស្រង់មកចុះផ្សាយដោយកាសែតថៃ The Nation យុទ្ធនាការណ៍នេះមានរយៈពេល១ខែ។ ក្នុងយុទ្ធនាការណ៍នេះអង្គការលើកលែងទោសអន្ដរជាតិបានអំពាវនាវទៅរដ្ឋាភិបាលឲ្យបញ្ឈប់សកម្មភាពបំបាត់សិទ្ធិសេរីភាពហើយបើកឲ្យមានការសំដែងមតិឡើងវិញ។ អ្នកនាំពាក្យនគរបាលម្នាក់គឺវរៈសេនីយ៍ Dejnarong Suthichambancha និយាយថាប្រជាជនថៃនៅតែមានសេរីភាពដើម្បីធ្វើដំណើរទៅកាន់សួនឧទ្យាននោះប៉ុន្ដែគេហាមដាច់ខាតមិនឲ្យធ្វើសកម្មភាពនយោបាយនៅទីនោះទេ។ សូមជំរាបថាសកម្មជនទាំង១១នាក់ដែលត្រូវចាប់ខ្លួននោះគឺពួកគេចេញមកពីក្រុមនិស្សិតដែលជាចលនាមួយប្រឆាំងការរំលោភសិទ្ធិមនុស្សនៅថៃ៕ ប្រភពៈ Thai The Nation  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
អាមេរិកទទូចឱ្យភូមាដោះលែងអ្នកទោសនយោបាយទាំងអស់

ថ្ងៃពុធ ទី20 មករា 2016, 10:09 AM

អនុរដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកដែលកំពុងធ្វើទស្សនៈកិច្ចនៅប្រទេសភូមាបានទទួចឲ្យរដ្ឋាភិបាលប្រធា​នាធិបតី ថេន សេន ដោះលែងអ្នកទោសនយោបាយទាំងអស់មុនពេលដែលគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យចូលកាន់តំណែងនៅចុងខែមីនា។ លោកអនុរដ្ឋមន្ដ្រីការបរទេសអាមេរិក Antony Blinken បានជួបជាមួយប្រធានាធិបតី ថេន សេន អគ្គមេបញ្ជាការ​រង​កងទ័ពភូមាឧត្តមសេនីយ៍ សូវីន និងប្រធានគណបក្សប្រឆាំង NLD លោកស្រី អ៊ុង សានស៊ូជី នៅទី​ក្រុង​ណៃពិដោកាលពីថ្ងៃច័ន្ទ។ ក្នុងជំនួបនោះអនុរដ្ឋមន្ដ្រីការបរទេសអាមេរិករូបនេះបាននិយាយថាអាមេរិកមានការប្ដេជ្ញាចិត្តខ្ពស់សហការជា​មួយ​ប្រទេសភូមានៅគ្រប់វិស័យទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យមានការគោរពសិទ្ធិមនុស្សនិងជាពិសេសដោះលែង​អ្នកទោសនយោបាយទាំងអស់ដែលកំពុងជាប់ឃុំ។ កាសែតភូមា Irrawaddy បានឲ្យដឹងថាលោក Antony Blinken សន្យាថានឹងឃ្លាំមើលការផ្ទេរអំណាចដោយសន្ដិវិធីនៅចុងខែមីនាខាងមុខនេះ។ យោងតាមអង្គការ Human Right Watch អ្នកទោសនយោបាយនៅប្រទេសភូមា១២៣នាក់ទៀតកំពុងឃុំខ្លួនហើយ​សកម្មជន៤៧២នាក់ទៀតរួមទាំងអ្នកសារព័ត៌មាននិងសកម្មជននិស្សិតកំពុងត្រូវបានឃុំខ្លួន៕ ប្រភព: Irrawaddy សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
កូរ៉េខាងជើងបាញ់ឧបករណ៍ឃោសនាចំនួន១លានសន្លឹកភ្ជាប់បាឡុងចូលទឹកដីកូរ៉េខាងត្បូង

ថ្ងៃពុធ ទី20 មករា 2016, 09:30 AM

ពួកមន្ដ្រីកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់បង្ហោះឧបករណ៍ឃោសនាចំនួន១លានសន្លឹកដោយភ្ជាប់បាឡុងចូលក្នុងប្រទេសកូរ៉េខាងត្បូងដែលជាការបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរនេះចាប់តាំងពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរកាលពីថ្មីៗនេះ។ ពួកមន្ដ្រីកូរ៉េខាងត្បូងបាននិយាយថាផ្ទាំងបដាឃោសនារបស់កូរ៉េខាងជើងជារូបភាពនៃសង្គ្រាមត្រជាក់ហើយធ្វើឡើងឆ្លើយតបកូរ៉េខាងត្បូងដែលបានចងភ្ជាប់ឧបករណ៍ឃោសនាប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន។ ពួកមន្ដ្រីកូរ៉េខាងត្បូងដដែលនេះបាននិយាយថាកូរ៉េខាងជើងក៏បានដាក់ប្រព័ន្ធឃោសនារបស់ពួកគេតាមព្រំដែននិងបានបាញ់បាឡុងដែលភ្ជាប់និងឧបករណ៍ឃោសនារបស់ខ្លួនផងដែរ។  សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន AFP បានឲ្យដឹងថាពួកយោធាកូរ៉េខាងជើងជាអ្នកបញ្ចូនបាឡុងរបស់គាត់ហើយបាឡុងបានបង្ហោះដល់ទីក្រុង​សេអ៊ូលទៀតផង។ កូរ៉េខាងជើងនិងខាងត្បូងបានបែកគ្នាដោយសារតែផ្ទុះសង្គ្រាមស៊ីវិលឆ្នាំ១៩៥០និង១៩៥៣។ កូរ៉េខាង​ជើងបច្ចុប្បន្ននេះកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្ដរជាតិ៕ ប្រភព: CNA សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
Asia Calling៖ ជនជាតិដើមភូមា​សង្ឃឹមថារដ្ឋាភិបាលថ្មីអាចបញ្ចប់សង្គ្រាមស៊ីវិល​

ថ្ងៃអង្គារ ទី19 មករា 2016, 04:31 PM

ក្រុមបះបោរជនជាតិដើមភាគតិចបានធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលយោធាភូមាជាង៦ទសវត្សរ៍មកហើយ។​ ការ​ព្រមព្រៀងរស់នៅជាមួយគ្នាដោយសន្តិភាពជាបំណងចុងក្រោយរបស់ក្រុមដែលកំពុងប្រឈមគ្នាទាំងនេះ​។​​ តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនមកក្រុមជនជាតិដើម​បង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលថ្មីនិងផ្តល់ឱកាសកាន់តែប្រសើរក្នុងការទំ​នាក់​ទំនងដោយសន្តិភាពជាមួយពួកគេ។​ ភីហ្សីន ពូ មានសេចក្តីរាយការណ៍ពីរដ្ឋ កាយ៉ា។ ខូ ផ័រ គឺជាម្តាយដែលមានកូន៤នាក់កំពុងមើលថែកូនៗរបស់គាត់នៅក្នុងជំរុំជនភៀសខ្លួននៅព្រំប្រទល់ថៃ-ភូមា។ គាត់បានរស់នៅក្នុងជំរុំនេះជាង២០ឆ្នាំមកហើយ។ ប៉ុន្តែគាត់នៅមានការចងចាំបាន​ច្បាស់នៅពេលទាហាន​រ​​បស់រដ្ឋាភិបាលចូលលុកលុយភូមិរបស់គាត់នៅឡ័រកាវ៖ យើងប្រមូលរបស់របរយើងហើយរត់ចេញពីភូមិ។ ខ្ញុំមានការភ័យខ្លាចហើយយំផង។ ទាហានបានដុតផ្ទះនៅក្នុងភូមិហើយគ្រួសាររបស់ខ្ញុំបានរត់ឡើងលើកំពូល​ភ្នំ។​ ឪពុកម្តាយរបស់ ខូ ផ័រ គឺពាក់ព័ន្ធជាមួយក្រុមបដិវត្តន៍ការ៉េននិងគណបក្សជាតិរីកចម្រើនការ៉េន។​ ក្រុមនេះ បង្កើតឡើងនៅឆ្នាំ១៩៥៧ដើម្បីច្បាំងប្រឆាំងរដ្ឋាភិបាលភូមាសម្រាប់ការពារខ្លួននៅក្នុងរដ្ឋដែលគេរស់នៅ។​ ដូចគ្នាទៅនឹងការ៉េនក្រុមជនជាតិដើមជាច្រើនទៀតនៅក្នុងប្រទេសអះអាងថាពួកគេរងការភ័យខ្លាចមានភាពអយុត្តិធម៌និងមិនបានទទួលផលពីការបែងចែកធនធានធម្មជាតិ​នៅក្នុងរដ្ឋទេ​។ ពួកគេចង់ផ្តាច់ខ្លួនចេញពីរដ្ឋនៅក្នុងដែនដីរបស់គេ។​ នៅពេលដែលទាហានវាយលុកចូលក្នុងភូមិរបស់គាត់​ ខូ ផ័រ រងការគំរាមកំហែងនិងបណ្តេញចេញ៖ ពួកយើងបានរត់ទៅភូមិផ្សេង។ យើងបានរត់ពីភូមិ ណានអ៊ុង ទៅភូមិផ្សេងហើយបន្ទាប់មកយើងរត់ឆ្លងចូលទឹកដីថៃ ដើម្បីគេចខ្លួនចេញពីទាហានរបស់ភូមា។​ នៅពេលរស់នៅក្នុងទឹកដីថៃគ្រួសាររបស់គាត់ជួបបញ្ហាប្រឈមជាច្រើនទៀតដូចជាខ្វះខាតអាហារសម្រាប់ចិញ្ចឹម​ជីវិតជាដើម។​ ខូ និយាយថាពួកគេទៅធ្វើការតាមផ្ទះរបស់ប្រជាជនថៃនិងស៊ីឈ្នួលកាប់ឈើដើម្បីបានលុយទិញអាហារ។​ ឥឡូវ ខូ ផ័រ មានអាយុ៤០ឆ្នាំហើយជីវិតភាគច្រើនរបស់នាងបានចំណាយពេលរស់នៅក្នុងជំរុំជនភៀសខ្លួន​។​ ភូមិរបស់គាត់ត្រូវបានដុតបំផ្លាញទាំងអស់ហើយបច្ចុប្បន្នក្លាយជាកន្លែងរុករករ៉ែ។ គាត់និយាយថាគាត់មិនចង់ដឹងអ្វីផ្សេងទៀតទេហើយក៏មិនចង់ត្រលប់ទៅកន្លែងដែរមិនមានសុវត្ថិភាពនោះដែរ។​ ជម្លោះរវាងក្រុមជនជាតិដើមនិងរដ្ឋាភិបាលបានបង្កើតជាបញ្ហាជាង៦ទសវត្សរ៍មកហើយ។​ ក្រុមតស៊ូប្រដាប់អាវុធដោយជនជាតិដើមនៅភូមាមាន៥១ក្រុមផ្សេងគ្នារួមទាំងក្រុមជនជាតិដើមសំខាន់ៗ៨និង១៣៥ក្រុមតួចៗផ្សេងទៀត។​ បន្ទាប់ពីឧត្តសេនីយ៍ នេ វិន ឡើងកាន់អំណាចនៅឆ្នាំ១៩៦២មកក្រុមជនជាតិដើម​បានកាន់អាវុធតតាំងជាមួយរដ្ឋាភិបាល។​ រដ្ឋាភិបាលលោក ថេន សេន បានចុះហត្ថលេខាបញ្ឈប់ការផ្ទុះអាវុធជាមួយក្រុមបះបោរកាលពីឆ្នាំមុន​ ប៉ុន្តែក្រុមបះបោរភាគច្រើនមិនព្រមចុះហត្ថលេខាទេ។​ ស្វេ ម៉ៅថាន់ មកពីគណបក្សការ៉េនជាតិរីកចម្រើន​ពន្យល់ពីមូលហេតុនេះ៖ រដ្ឋាភិបាលបង្ហាញជំហរថាត្រូវសហការជាមួយយើងពិតប្រាកដ។ ប៉ុន្តែវាមិនដូចដែលយើងរំពឹងនោះទេ។ ដៃម្ខាងគេបក់ហៅក្រុមជនជាតិដើមឲ្យចុះហត្ថលេខាដើម្បីបញ្ឈប់ការបាញ់គ្នានៅទូទាំងប្រទេសនៅពេលជាមួយគ្នានោះដៃម្ខាងទៀតរបស់រដ្ឋាភិបាល​គឺនៅតែប្រើកម្លាំងយោធាវាយប្រហារ។ វាគឺជារឿងដែលយើងមិនអាចជឿទុកចិត្តលើការសន្យានោះបានទេ​។​ ម្ចាស់ពានរង្វាន់ណូបែលលោកស្រី អ៊ុង សានស៊ូជី បានដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីខែវិច្ឆិកា។​ អំឡុងពេលនៃយុទ្ធនាការបោះឆ្នោតលោកស្រីថ្លែងពីការដោះស្រាយបញ្ហាជម្លោះជាមួយជនជាតិដើមភាគតិចជាបញ្ហាអទិភាពមួយ។​ ស្វេ ម៉ៅថាន ស្វាគមន៍នូវផែនការរបស់លោកស្រី អ៊ុង សានស៊ូជី ប៉ុន្តែនៅតែមានការសង្ស័យ៖ យើងដឹងពីរយៈពេលដែលត្រូវពិភាក្សាពីបញ្ហាជម្លោះជាមួយជនជាតិដើម។ យើងបានបង្កើតភាពជឿជាក់ជាមួយរដ្ឋាភិបាលដែលធ្វើឲ្យមានសន្តិភាព។ ប៉ុន្តែនេះជាពេលវេលាដែលគណបក្ស NLD មិនទាន់បានចាប់ផ្តើម​ក្នុងដំណើរកាឲ្យ​មានសន្តិភាពទេហើយគេនៅតែជាគណបក្សប្រឆាំងនៅឡើយ។ តើ NLD ពិតជាបានយល់ពីយើងទេ? យើងមិនបានឃើញពីអ្វីជាសញ្ញាដែលគេចាប់ផ្តើមជាមួយយើងគឺយើងនៅតែបារម្ភ។​​ អ្នកផ្តល់យោបល់ផ្នែកនយោបាយខ្លះនិយាយថា NLD និងប្រឈមមុខកាន់តែធំពេលដែលចាប់ផ្តើមទំនាក់ទំនងជាមួយក្រុមយោធានោះ។​ ប៉ុន្តែ ក្យាយ ទីនអ៊ុង ជាសកម្មជនមកពីសហភាពយុវជនរបស់រដ្ឋការ៉េនម្នាក់បង្ហាញការជឿជាក់លើគណបក្ស NLD របស់លោកស្ត្រី អ៊ុង សានស៊ូជី៖ ចាប់តាំងពីឆ្នាំ១៩៨៨ NLD បានប្រកាសពីការផ្សះផ្សារជាតិ​និងដឹកនាំការពិភាក្សារវាងក្រុមយោធានិងក្រុមប្រដាប់អាវុធរបស់ជនជាតិដើម​។ យើងជឿជាក់ថាគេបានដឹងពីតម្រូវការរបស់ក្រុមទាំងសងខាងហើយគេអាចសម្រេចនូវការបង្កើតសន្តិភាពជាអចិន្ត្រៃយ៍។​ ប៉ុន្តែតើ NLD ពិតជាអាចសម្រេចលើគោលដៅនេះឬទេ?​​ ដើម្បីស្វែងរកការបញ្ជាក់បន្ថែមខ្ញុំបានស្វែងរកពួកគេរាល់សប្តាហ៍ប៉ុន្តែជាលទ្ធផលគេបានឲ្យយើងមកជួបជាថ្មីពេលក្រោយទៀត។​ ពេលនេះខ្ញុំកំពុងនៅខាងមុខស្នាក់ការរបស់ NLD ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃបក្សនេះដែលអាចប្រាប់ខ្ញុំអំពីគម្រោងនៃការបញ្ឈប់ការបាញ់គ្នានៅទូទាំងប្រទេស។​ ប៉ុន្តែម្តងហើយម្តងទៀត NLD បានបដិសេធក្នុងការផ្តល់ចម្លើយ។​ ការវាយប្រហារគ្នាកើតមានឡើងកាន់តែខ្លាំងរវាងក្រុមជនជាតិដើមភាគតិចនិងរដ្ឋាភិបាលក្រោយពេលបោះឆ្នោតកាលពីខែវិច្ឆិកា។​ ខូ ផ័ បួងសួងឲ្យមានដំណោះស្រាយឲ្យបានសម្រេចនៅពេលឆាប់ៗខាងមុខនេះ៖ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថ្មី អាចបង្កើតការទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធរបស់ជនជាតិដើមផ្សេងៗទៀតហើយអាចបញ្ចប់សង្គ្រាមស៊ីវិល។ ប្រសិនជារដ្ឋាភិបាលអាចធ្វើបានគឺយើងប្រាកដជាអាចត្រលប់ទៅផ្ទះយើងបានវិញហើយ។ យើងនឹងមានសិទ្ធិរស់នៅក្នុងប្រទេសរបស់យើង។ ខ្ញុំមិនចង់នៅបន្តជាជនភៀសខ្លួនទៀតទេ៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
សេដ្ឋកិច្ចនៃប្រទេសមហាអំណាចពិភពលោក១ចាប់ផ្ដើមធ្លាក់ចុះជាលើកដំបូងរយៈ២៥ឆ្នាំ

ថ្ងៃអង្គារ ទី19 មករា 2016, 03:32 PM

នាយករដ្ឋមន្ត្រីចិនទទួលស្គាល់ថាសេដ្ឋកិច្ចចិនបានធ្លាក់ចុះពិតមែននៅរយៈពេលមួយឆ្នាំ២០១៥ទោះជាកំណើនការងារសម្រាប់ប្រជាជនមានច្រើនក៏ដោយ។ ការថ្លែងរបស់លោក Li Keqiang ធ្វើឡើងបន្ទាប់ពីភ្នាក់ងារឯកទេសខាងសេដ្ឋកិច្ចរបស់ចិនបង្ហាញពីសន្ទុះនៃកម្លាំងសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះបានធ្លាក់ចុះពី៧,៣%មក៦,៩%សម្រាប់ឆ្នាំ២០១៥បើធៀបឆ្នាំ២០១៤។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និងក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថាសេដ្ឋកិច្ចចិនបានធ្លាក់ចុះក្រោម៦,៨%។ អ្នកឯកទេសរកឃើញថាកត្តាធ្វើឱ្យសេដ្ឋកិច្ចប្រទេសមហាអំណាចនេះធ្លាក់ចុះអាចមកពីអតិផរណាមានស្ថានភាពមិន ស្ថិតថេរ។ នេះជាលើកដំបូងហើយដែលសេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះធ្លាក់ចុះក្នុងរយៈពេល២៥ឆ្នាំ។ ប្រទេសអាមេរិកមានសន្ទុះសេដ្ឋកិច្ចលំដាប់ទី១  ចិនលំដាប់ទី២ និងប្រទេសជប៉ុនលំដាប់ទី៣៕  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
តុលាការប៉ាគិស្ថានទម្លាក់បទចោទមួយក្នុងចំណោម៣បទចោទប្រឆាំងអតីតប្រធានាធិបតី

ថ្ងៃអង្គារ ទី19 មករា 2016, 02:26 PM

តុលាការមួយនៃប្រទេសប៉ាគិស្ថានសម្រេចឱ្យអតីតប្រធានាធិបតី Pervez Musharraf រួចទោសមួយករណីក្នុងចំណោមសំនុំរឿង៣បទចោទក្នុងមានករណីក្បត់ជាតិនិងឃាតកម្មនយោបាយ។ តាមបណ្ដាញផ្សាយព័ត៌មាន BBC សំនុំរឿងដែលតុលាការទម្លាក់ចោទនោះគឺឃាតកម្មមួយលើការស្លាប់លោក Nawab Akbar Bugti កាលពីឆ្នាំ២០០៦ដោយតុលាការរកឃើញជាស្នាដៃរបស់ពួកឧទ្ទាម។ ប្រភពដដែលបញ្ជាក់ថាអតីតប្រធានាធិបតីរូបនេះនៅប្រឈមមុខនឹងបទចោទចំនួន២ទៀតគឺករណីឃាតកម្មនយោបាយលើអតីតនាយករដ្ឋមន្ត្រី Benazir Bhutto កាលពីឆ្នាំ២០០៧និងអំពើក្បត់ជាតិកាលដែលលោកដាក់ ប្រទេសគ្រាមានអាសន្នឆ្នាំ២០០៧។ អតីតមេទ័ពរូបនេះសម្ដែងសាទរសេចក្ដីសម្រេចរបស់តុលាការទម្លាក់បទចោទមួយករណីប្រឆាំងលោក ប៉ុន្តែលោកចាត់ទុកបទចោទ២ករណីទៀតនេះប្រឆាំងរូបលោកថាជារឿងនយោបាយ៕ ប្រភព: BBC  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
CNN៖ មេដឹកនាំថ្មីនៃកោះតៃវ៉ាន់ជាស្ត្រីមានឥទ្ធិពលនយោបាយក្នុងចំណោមស្រ្តីអ្នកនយោបាយលើពិភព​លោក​១១រូបទៀត

ថ្ងៃអង្គារ ទី19 មករា 2016, 02:11 PM

ជាមួយនិងការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់លោកស្រី ឆាយ អឹងវ៉េន ដែលបានក្លាយជាប្រធានាធិបតីស្ដ្រីទីមួយនៃកោះតៃវ៉ាន់់ត្រូវបានគេមើលឃើញថាជាអ្នកនយោបាយដ៏មានអំណាចម្នាក់ទៀតក្នុងចំណោមស្ដ្រីឆ្នើមៗដែលកាន់តំណែងជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៅលើពិភពលោក។ បណ្ដាញផ្សាយព័ត៌មាន CNN បានឲ្យដឹងថាស្ដ្រី ឆាយ អឹងវ៉េន គឺជាមេដឹកនាំស្ដ្រីទី១២រូបដែលបានឡើងកាន់តំណែងខ្ពស់បំផុតរបស់ប្រទេស។ បណ្ដាញផ្សាយព៌ត៌មាននេះបានរៀបរាប់ថាមេដឹកនាំគណបក្សប្រឆាំងអាយុ៥៩ឆ្នាំរូបនេះត្រូវបានទទួលស្គាល់​ថា​ជាអ្នកនយោបាយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅកោះតៃវ៉ានហើយអាចដណ្ដើមជើងឯកជាមេដឹកនាំរបស់​ដែន​ដីកោះមួយនេះដោយការផ្ដួលរំលំគូប្រជែងរបស់ខ្លួន២នាក់ជាអ្នកនយោបាយបុរស។ លោកស្រី ឆាយ អឹងវ៉េង មុននឹងក្លាយជាប្រធានាធិបតីលោកស្រីគឺជាសាស្ដ្រាចារ្យច្បាប់។ CNN បានធ្វើបញ្ជីឈ្មោះស្ត្រីអ្នកនយោបាយល្បីល្បាញលើពិភពលោកដែលក្លាយជាមេដឹកនាំប្រទេសគឺមាន ដូចជា៖ លោកស្រី Dilma Rousseff អាយុ៦៨ឆ្នាំគឺជាប្រធានាធិបតីទី៣៦នៃប្រទេសប្រេស៊ីល។ លោកស្រី​គឺ​ជាស្ដ្រីទីមួយដែលបានកាន់តំណែងរបស់ប្រទេសនេះ។ លោកស្រី Bidhya Devi handari អាយុ៥៤ឆ្នាំបច្ចុប្បន្នជាប្រធានាធិបតីនៃប្រទេសនេប៉ាល់។ លោកស្រីគឺជាស្ដ្រីប្រធានាធិបតីដំបូងគេនៅក្នុងប្រទេសនេះដែលបានកាន់តំណែងតាំងពីខែតុលា។ លោកស្រី Kolinda Grabar-kitarovic អាយុ៤៧ឆ្នាំបច្ចុប្បន្នជាប្រធានាធិបតីទី៤នៃសាធារណៈក្រូអាត។ លោកស្រីក៏ជាមេដឹកនាំស្រ្ដីដំបូងគេរបស់ប្រទេសនេះដែរ។ លោកស្រី Michelle Bachelet អាយុ៦៤ឆ្នាំគឺជាប្រធានាធិបតីនៃប្រទេសឈីលីដែលបានចូលកាន់តំណែងនេះកាលពីខែមីនាឆ្នាំ២០១៤។ លោកស្រីគឺជាស្ដ្រីទីមួយដែលបានកាន់តំណែងដ៏កំពូលរបស់ប្រទេស។ លោកស្រី Johanna Siguroard អាយុ៧៣ឆ្នាំអតីតនាយករដ្ឋមន្ដ្រីនៃប្រទេសអៀឡង់។ លោកស្រីគឺជាស្ដ្រីទីមួយរបស់ប្រទេសនេះដែលបានកាន់តំណែងដ៏សំខាន់នេះ។ លោកស្រី Yingluck Shinawatra អាយុ៤៨ឆ្នាំគឺជាស្ដ្រីឆ្នើមដែលក្លាយពីអ្នកជំនួញហើយក្រោយមកជានាយករដ្ឋមន្ដ្រីប្រទេសថៃ។ លោកស្រីត្រូវបានបណ្ដេញចេញពីតំណែងកាលពីឆ្នាំ២០១១។ ស្រ្ដី Angela Merkel អាយុ៦១ឆ្នាំជាអធិការបតីរបស់អាល្លឺម៉ងចាប់តាំងពីឆ្នាំ២០០៥មកនិងជាស្ដ្រីដែលកាន់អំណាចយូរជាងគេនៅអឺរ៉ុប។ លោកស្រី Ellen Johnson Sirleaf អាយុ៧៧ឆ្នាំជាប្រធានាធិបតីទី២៤នៃប្រទេសLiberia។ លោកស្រីជាស្ដ្រីដំបូងគេដែលកាន់តំណែងដ៏ខ្ពស់បំផុតរបស់ប្រទេសមួយនៃទ្វីបអាហ្វ្រិក។ លោកស្រី Ameenah Guribfakim អាយុ៥៦ឆ្នាំជាប្រធានធិបតីទី៦នៃប្រទេសMauritius។ គឺជាស្ដ្រីដំបូងគេរបស់ប្រទេសនេះដែលបានកាន់តំណែងនេះ។ លោកស្រី Park Geunhye អាយុ៦៣ឆ្នាំបច្ចុប្បន្នជាប្រធានធិបតីកូរ៉េខាងត្បូង។ ជាស្ដ្រីប្រធានាធិបតីដំបូងគេនៃប្រទេសមួយនេះ។ លោកស្រី Aung Sans Suu Kyi ជាមេដឹកនាំគណបក្សប្រឆាំងនៃប្រទេសភូមាគឺជាស្ដ្រីឆ្នើមជាងគេដែលដឹកនាំគណបក្សប្រឆាំងបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃ៨វិច្ឆិកា។ ជ័យលាភីរូបនេះត្រូវគេរំពឹងថានឹងកាន់តំណែងខ្ពស់ជាងគេរបស់ប្រទេសអតីតរបបយោធានិយមនេះនៅចុងខែមីនាខាងមុខនេះ។ ចំណែកនៅប្រទេសបង់ក្លាដេសបច្ចុប្បន្នគឺលោកស្រី Sheikh Hasina ជានាយករដ្ឋមន្ត្រីហើយជាមួយគ្នានេះ លោកស្រី Pratilbha Patil ទើបតែចូលនិវត្តន៍ពីតំណែងប្រធានាធិបតីឥណ្ឌាកាលពីឆ្នាំ២០១២។ នៅមានស្ត្រីជាច្រើនទៀតជាអ្នកនយោបាយឆ្នើមរបស់ពិភពលោកក្នុងនោះមានលោកស្រី Benazir Bhutto អតីតនាយករដ្ឋមន្ត្រីប៉ាគិស្ថានដែលត្រូវបានធ្វើឃាតក្នុងអំឡុងឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០០៧៕ ប្រភព:​ CNN  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]
ប្រធានាធិបតីភូមា ថេន សេន អំពាវនាវឱ្យមានការឯកភាពជាតិ

ថ្ងៃអង្គារ ទី19 មករា 2016, 09:43 AM

ប្រធានាធិបតីភូមា ថេន សេន អំពាវនាវឲ្យជនរួមជាតិភូមារួបរួមគ្នាដើម្បីឯកភាពជាតិខណៈគេរំពឹងថាលោកនឹងចាកចេញពីតំណែងហើយផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យមេដឹកនាំបក្សប្រឆាំងនៅចុងខែមិនាឆ្នាំ២០១៦នេះ។ យោងតាមកាសែតភូមា Irrawaddy លោក ថេន សេន បានថ្លែងដូចនេះនៅក្នុងពិធីបុណ្យមួយនៅទីក្រុងរាំង​ហ្គោន​គឺចំពេលដែលប្រទេសនេះបើកវេទិកាបង្រួបង្រួមជាតិរយៈពេលមួយសប្ដាហ៍មកហើយ។ លោក ថេន សេន ដែលអបដំណើរដោយអគ្គមេបញ្ជាការកងទ័ពឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងឧត្តមសេនីយ៍មួយចំនួនទៀតនៅក្នុងពិធីនេះលោកបានថ្លែងថាកាបង្រួបបង្រួមការឯកភាពជាតិគឺត្រូវធ្វើឡើងទាំងប្រជា​ជន​សាមញ្ញឬមន្ដ្រីរដ្ឋាភិបាលគឺធ្វើយ៉ាងណាឲ្យប្រទេសមានសន្ដិភាពនិងការអភិវឌ្ឍយូរអង្វែង។ យោងតាមគេហទំព័ររបស់លោកប្រធានាធិបតីគឺលោក ថេន សេន ដែលមានសម្លៀកបំពាក់ប្រពៃណីជនជាតិភូមាក្នុងពិធីបុណ្យទន្លេរបស់ប្រទេសនេះកាលពីថ្ងៃច័ន្ទលោកបានបញ្ជាក់ទៀតថានៅពេលប្រទេសមានសន្ដិភាពពេញលេញគឺប្រទេសនេះនឹងអាចទាក់ទាញទេសចរណ៍បរទេសនិងកំណើនពាណិជ្ជកម្មដែលលោកថាជាផ្នែកមួយបង្កើតឱកាសការងាររបស់ប្រជាជនទៀតផង។ លោក ថេន សេន និងគណបក្សរបស់លោកគឺគណបក្សសាមគ្គីអភិវឌ្ឍន៍សហព័ន្ធដែលចាញ់ឆ្នោតក្នុងការបោះឆ្នោតថ្ងៃ៨វិច្ឆិកាឆ្នាំ២០១៥បានថ្មីៗនេះបានសន្យាថាលោកនឹងផ្ទេរអំណាចទៅឲ្យអ្នកឈ្នះឆ្នោតដោយសន្ដិវិធី។ ប៉ុន្ដែកាលពីសប្ដាហ៍មុននេះលោកប្រធានាធិបតីរូបនេះបានបង្គាប់ឲ្យមានច្បាប់ពិសេសមួយការពារនិងផ្ដល់បុព្វសិទ្ធដល់អតីតមេដឹកនាំភូមាដែលអស់អំណាច៕ ប្រភព: IRRAWADDY  សូម​សរសេរ​មកកាន់​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To