ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃចន្ទ ទី23 មករា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

វប្បធម៌

ក្រសួង​រំឭក​ឲ្យ​លើកក​ម្ព​ស់ប្រពៃណី​ខ្មែរ​ខណៈ​យុវជន​ខ្លះ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 01:35 PM

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពាវនាវឲ្យ​អាជ្ញាធរ និង​មាតា​បី​តាជួយ​ទប់ស្កាត់និង​ណែនាំដល់​យុវជនឲ្យ​ចេះ​ស្រឡាញ់​អារ្យធម៌ និង​ប្រពៃណី​ខ្មែរ ខណៈ​ទិវា​នៃ​ក្តីស្រឡាញ់ ដែល​ជា​វប្បធម៌​បរទេសនឹង​ចូលមក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។​ ​លិខិត​ចុះ​ថ្ងៃទី​១៣ ​ខែ​កុម្ភះ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្យសិល្បៈ អំពាវនាវ​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​យុវជន ត្រូវ​ចូលរួម​ចំណែក​តាម​វិធានការ​នានា ទប់ស្កាត់​កុំឲ្យ​យុវវ័យ​ប្រើប្រាស់ជំនឿ​សាសនា​បែប​បរទេស ឬ​ហៅ​ថា វិវា​នៃ​ក្តីស្រឡាញ់​នោះ ទៅ​ប្រព្រឹត្ត​ខុស​ពី​គន្លង​ប្រពៃណី​ដ៏​ផូង់​របស់​ខ្មែរ។​

[អានបន្ត]
ពុទ្ធបរិស័ទក្នុងខេត្តកំពង់ស្ពឺជំទាស់នឹងការតែងតាំងចៅអធិការវត្ត

ថ្ងៃអង្គារ ទី9 កុម្ភៈ 2016, 12:04 PM

ពុទ្ធបរិស័ទរាប់រយនាក់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជំទាស់នឹងការតែងតាំងចៅអធិការវត្តស្លាបលែង ដែលរៀបចំដោយមន្ត្រីធម្មការស្រុក ដោយពុទ្ធបរិស័ទអះអាងថា មិនទាន់ស្គាល់ច្បាស់ពីប្រវត្តិរបស់ព្រះតេជគុណអង្គនោះ។ តំណាងពុទ្ធបរិស័ទរស់នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ លោក កែ សឿន ប្រាប់VODនៅថ្ងៃអង្គារនេះថា ពុទ្ធបរិស័ទបានប្រមូលស្នាមមេដៃជិត៣០០នាក់ក្នុងភូមិចំនួន១៤ ដើម្បីដាក់ទៅការិយាល័យធម្មការស្រុក ជំទាស់នឹងការតែងតំាងចៅអធិការថ្មី នៅវត្តស្លាបលែង ដោយអះអាងថា ពុទ្ធបរិស័ទមិនទាន់ស្គាល់ប្រវត្តិចៅអធិការវត្តដែលត្រូវតែងតំាងថ្មីនោះច្បាស់លាស់។ លោកមានប្រសាសន៍ថា៖ “មិនទាន់ខុសអីទេ ក៏ប៉ុន្តែវាថ្មី ថ្មីហើយអត់ដែលស្គាល់គ្នា តែគាត់ចំាតាមដានមើលសិន តែកាលណាគាត់ពេញចិត្តគាត់ ឯកភាពហើយ”។ លោក កែ សឿន បន្ថែមថា ពុទ្ធបរិស័ទមិនមែនមិនពេញចិត្តចៅអធិការវត្តថ្មីព្រះតេជគុណ គីម ចាន់នី នោះទេ ប៉ុន្តែលោកថា ពុទ្ធបរិស័ទចង់ឲ្យការិយាល័យធម្មការស្រុកទុកពេលឲ្យព្រះសង្ឃអង្គនោះឲ្យគង់នៅវត្តស្លាបលែងមួយរយៈសិន ដើម្បីឲ្យពុទ្ធបរិស័ទតាមដានពីសកម្មភាពថា បំរើសាសនាដោយស្មោះត្រង់ ឬយ៉ាងណា។ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី មានប្រសាសន៍ថា ក្រសួងមិនទាន់ដឹងពីបញ្ហាច្បាស់នៅឡើយទេ។ ប៉ុន្តែលោកថា ព្រះសង្ឃព្រះនាម គីម ចាន់នី នោះមិនទាន់មានលិខិតតែងតាំងជាផ្លូវការនៅឡើយទេ។ លោកមានប្រសាសន៍ថា៖ “ការតែងតំាងមិនទាន់មានសំណើមកដល់ក្រសួងទេ បើអ៊ីចឹងកាលណាសមត្ថកិច្ចស្រុកគាត់រៀបរយចង់និយាងអ៊ីចឹង អ៊ីចឹងរៀបរយនៅក្នុងដែនកំណត់ថាបើមិនទាន់មានព្រះសង្ឃគ្រប់គ្រងទេ គាត់ត្រូវរៀបរយរកព្រះសង្ឃដែលមានចំណេះដឹង មានគុណធម៌យកមកគ្រប់គ្រងបណ្តោះអាសន្នអ៊ីចឹងទៅបាទ”។  បើតាមក្រុមពុទ្ធបរិស័ទ ករណីតែងតំាងចៅអធិការថ្មីនៅវត្តស្លាបលែងនោះ ដោយសារចៅអធិការវត្តបច្ចុប្បន្ននេះ ព្រះតេជគុណ អ៊ឹម សុផានីម បានប្រព្រឹត្តខុសនឹងវិន័យសាសនា និងការចាត់ចែងថវិការបស់វត្តមិនមានតម្លាភាព។ ដោយមើលឃើញភាពមិនប្រក្រតីនេះ មន្ត្រីការិយាល័យធម្មការស្រុក បានសម្រេចតែងតំាងចៅអធិការថ្មីមកពីស្រុកភ្នំស្រួចជំនួសចៅអធិការបច្ចុប្បន្ន តែពុទ្ធបរិស័ទអះអាងថា ការតែងតំាងនេះ មន្រ្តីធម្មការមិនបានសួយោបល់ជាមួយពួកគេជាមុននោះទេ៕ សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com  

[អានបន្ត]
ក្រសួងវប្បធម៌ព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកបំពានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ថ្ងៃសុក្រ ទី5 កុម្ភៈ 2016, 11:03 AM

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នករំលោភបំពានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលលើស្នាដៃអក្សរសាស្ត្រ សិល្បៈ និងតូរ្យតន្ត្រីដែលគ្មានអ្នកទទួលមរតក ។ នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃ៤ ខែកុម្ភៈនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើកឡើងថា ក្រសួងពិនិត្យឃើញថា បណ្ដាម្ចាស់ផលិតកម្ម និងបុគ្គលមួយចំនួនដែលរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសបានកំពុងផលិតឡើងវិញ ផលិតបន្ត និងផ្សព្វផ្សាយធ្វើអាជីវកម្មស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដោយគ្មានការអនុញ្ញាតសិទ្ធិពីក្រសួង។ សេចក្ដីជូនដំណឹងឲ្យដឹងដែរថា ស្នាដៃទាំងនោះភាគច្រើនជាបទចម្រៀងជំនាន់ដើម។ សេចក្ដីជូនដំណឹងបន្តថា លើសពីនោះ ការផលិតបន្ត និងការផលិតឡើងវិញមួយចំនួនបានកែប្រែខ្លឹមសារដើម ដោយ​ក្រសួង​ចាត់​ទុក​ថា បាន​ធ្វើឲ្យខូចទម្រង់ស្នាដៃដើម និង​បានរំលោភសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌ និងធ្វើឲ្យខូចកេរ្តិ៍៍ឈ្មោះ និងកិត្តិយសរបស់អ្នកនិពន្ធ។ ក្រសួងវប្បធម៌ក៏លើកឡើងផងដែរថា ការផលិតបន្ត និងផ្សព្វផ្សាយស្នាដៃដែល​គ្មានអ្នកទទួលមរតកទាំងនោះ ដោយគ្មានការអនុញ្ញាតពីក្រសួងគឺខុសនឹងមាត្រាទី៣៣នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់លើអ្នកដែលនៅតែរំលោភបំពាន។ មាត្រាទី៣៣នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចែងថា ការគ្រប់គ្រងសិទ្ធិបេតិកភណ្ឌអាចផ្ទេរឲ្យទាយាទរបស់អ្នកនិពន្ធបានដោយមូលហេតុមរណភាពរបស់អ្នកនិពន្ធ ឬអាចប្រគល់ជូនតតីយជនបានដោយយោងតាមបទបញ្ញត្តិនៃមរតកសាសន៍។ ក្នុងករណីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ រដ្ឋដែលតំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នកគ្រប់គ្រងសិទ្ធិនេះ។ យោងតាមមាត្រា២១នៃច្បាប់ដដែលនេះ សិទ្ធិបេតិកភណ្ឌជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ និងការបង្កើតស្នាដៃបន្ត៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com  

[អានបន្ត]
អាជ្ញាធរអប្សរាបើកដំណើរការសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីក្នុងខេត្តសៀមរាប

ថ្ងៃពុធ ទី3 កុម្ភៈ 2016, 11:27 AM

អាជ្ញាធរអប្សរាឲ្យដឹងថា អាជ្ញាធរបានបើកដំណើរការ និងដាក់លក់ប័ណ្ណចូលទស្សនាសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដែលមានដាក់តាំងបង្ហាញវាយនភណ្ឌមកពីប្រទេសតំបន់ទន្លេគង្គា និងប្រទេសតំបន់ទន្លេមេគង្គ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ។ សេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរាចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសារមន្ទីរវាយនភណ្ឌប្រពៃណីលើកទី១ និងជាលើកដំបូងរបស់គម្រោងនៃកិច្ចសហប្រតិបត្កិការទន្លេមេគង្គ និងទន្លេគង្គា(Mekong Ganga Cooperation Asian Traditional Textile Museum) ដោយមានដាក់តាំងបង្ហាញវាយនភណ្ឌប្រពៃណីមកពីប្រទេសសតំបន់ទន្លេគង្គាដែលមានប្រទេសឥណ្ឌា និងប្រទេសតំបន់ទន្លេមេគង្គមានប្រទេស កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ។ 

[អានបន្ត]
ពុទ្ធបរិស័ទថាគម្រោង​ចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោមត្រូវបរាជ័យ

ថ្ងៃអង្គារ ទី8 ធ្នូ 2015, 03:29 PM, (2)

ពុទ្ធបរិស័ទបានហៅការប៉ុនប៉ងចាប់ផ្សឹកព្រះសង្ឃខ្មែរ​កម្ពុជា​ក្រោម១អង្គគង់នៅវត្តស្ទឹងមានជ័យនោះថាត្រូវបានបរាជ័យ ​ខណៈ​ប្រជាពលរដ្ឋជាង១០០អង្គ/នាក់នាំគ្នាតវ៉ា​។ កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ​មន្ត្រីក្រសួង​ធម្មការ លោក ភ័ន ណាវី និងចៅអធិការស្តីទីវត្តស្ទឹងមានជ័យលោក ថៃ ប៊ុនធឿន បានកោះប្រជុំជាមួយមន្ត្រីសង្ឃមកពីវត្តសន្សំកុសលនិងវត្តនន្នមុនី រួមទំាងចៅសង្កាត់ស្ទឹងមានជ័យ ករណីព្រះសង្ឃព្រះនាម ថាច់ គង់ ដែលរងការចោទថាយករូបព្រះពុទ្ធទៅបោះចោលក្នុងស្រះទឹក។ ប្រជាពលរដ្ឋរស់នៅក្បែរ​វត្តស្ទឹងប្រាប់អ្នកយកព័ត៌មានVODថាមូលហេតុដែលនាំឲ្យមានគម្រោង​ចាប់ព្រះសង្ឃផ្សឹក​​ដោយ​សារ​មានមន្ត្រីសង្ឃនៅក្នុង​វត្តស្ទឹងមានជ័យមួយចំនួន​ច្រណែនព្រះសង្ឃព្រះ​នាម ថាច់ គង់ ដែលមានលុយ​ទិញកុដិថ្មីទើប​នាំគ្នា​រកវិធីយកព្រះដាក់ក្នុងទឹកស្រះស្អុយដើម្បីចោទប្រ​កាន់​និងចាប់ផ្សឹក។ អ្នកស្រីអះអាងថាព្រះសង្ឃខ្មែរកម្ពុជា​អង្គនោះមិនធ្វើខុស​ដូច​​ការចោទប្រកាន់នោះទេ។ អ្នកស្រីបន្តថា៖ “ការចោទប្រកាន់ហ្នឹងប្រហែលជាក្តីអយុត្តិធម៌សម្រាប់លោកដែរ ព្រោះលោកតែមួយអង្គឯងលោកច្រើនព្រួតធ្វើបាបលោកចឹង។ លោកអង្គហ្នឹងលោកអត់សូវចេះសន្សំរឿងសន្សំអីទេលោកគិតតែពីស្រោចទឹកឲ្យគេព្រោះ១ថ្ងៃៗមានភ្ញៀវចូលទៅកុដិលោកហ្នឹងច្រើនជាងគេព្រោះលោកស្រោចទឹកបើអ្នកមានលោកយក​បច្ច័យ​បើអ្នកក្រលោកអត់យកទេលោកបញ្ជូនឲ្យទៅវិញលោកអត់បានទទួលបច្ច័យពីអ្នកក្រីក្រទេ ចឹងគេធ្វើបានតេជ​គុណគេឈ្នានីសតេជគុណគេមិនអាចឲ្យតេជ​គុណនៅក្នុងវត្តហ្នឹងបានសុខទេ”។ ព្រះ​តេជគុណ ថាច់ គង់ មានថេរដីកាថាការសាកសួររបស់មន្ត្រីសង្ឃសុទ្ធតែដាក់គំនាបឲ្យព្រះអង្គប្រគល់កុដិដែលទិញតម្លៃ​៥ម៉ឺនដុល្លារ​ទៅវត្តគ្រប់គ្រងវិញ ប៉ុន្តែព្រះអង្គមិនព្រមដោយព្រះអង្គសម្អាងថាកុដិនោះព្រះអង្គទិញពីព្រះសង្ឃផ្សេងសម្រាប់ទុកឲ្យនិស្សិតនិងព្រះសង្ឃមកពីបណ្តាខេត្តស្នាក់ទៅបណ្តោះអាសន្ន។ ប៉ុន្តែព្រះអង្គមានថេរដីកាទៀត​ថាព្រះអង្គនឹងយល់ព្រមប្រគល់​កុដិឲ្យ​វត្តគ្រប់គ្រងលុះត្រាតែសងលុយ៥ម៉ឺនដុល្លារឲ្យព្រះអង្គវិញដើម្បីព្រះអង្គយកទៅជួយមន្ទីរពេទ្យគន្ធបុប្ឆា។ យ៉ាងណាក៏ដោយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំភ្លាមមន្ត្រីក្រសួងធម្មការ ​ចៅអធិការស្តីទីនិង​គ្រូសូត្រស្តំាវត្តស្ទឹងមានជ័យព្រមទំាង​ចៅ​សង្កាត់បានជិះរថយន្តចេញពីវត្តអស់ដោយមិនព្រមឲ្យអ្នកសារព័ត៌មានសម្ភាសន៍នោះទេ។ ដោយឡែកករណីយាយជី មម វ៉ាន់ យាយជី មុំ យាយជី រ៉ា  ដែលអះអាងថាខ្លួន​ឃើញព្រះសង្ឃកម្ពុជា​ក្រោម​យករូបព្រះពុទ្ធបោះក្នុងទឹកស្រះស្អុយនោះព្យាយាមដើរចេញពីអ្នកសារព័ត៌មានVOD នៅពេលអ្នកសារព័ត៌មានសុំសម្ភាសន៍។ កាលពីយប់ថ្ងៃទី៥ខែធ្នូមន្ត្រីសង្ឃបានកោះប្រជុំសង្ឃនៅវត្តស្ទឹងមានជ័យម្តងរួចហើយបន្ទាប់ពីមានករណីចោទថាព្រះ​តេជ​គុណ ថាច់ គង់ ព្រះជន្ម៥០ព្រះវស្សាយករូបព្រះពុទ្ធចោលក្នុងស្រះខណៈព្រះអង្គរៀបចំកុដិថ្មី។ ប៉ុន្តែ​ព្រះ​តេជគុណ ថាច់ គង់ មាន​ថេរដីកាថាព្រះអង្គមិនមានបំណងប្រមាថព្រះពុទ្ធទេគឺព្រះអង្គរៀបចំកុដិហើយព្រះអង្គមិនបានដឹងថាមានយាយជីតាជីដែល​ជួយរៀបចំនោះយកព្រះពុទ្ធខ្លះដែលចាស់ឬបាក់បែកទៅចោលនោះទេ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
មន្ត្រីធម្មការនឹងកោះប្រជុំព្រះសង្ឃនៅវត្តស្ទឹងមានជ័យជាថ្មីនៅថ្ងៃចន្ទនេះ

ថ្ងៃចន្ទ ទី7 ធ្នូ 2015, 11:27 AM

ព្រះសង្ឃខ្មែរកម្ពុជាក្រោមឲ្យដឹងថាមន្ត្រីក្រសួងធម្មការនឹងកោះប្រជុំព្រះសង្ឃនៅវត្តស្ទឹងមានជ័យជាថ្មីនៅរសៀល​ថ្ងៃចន្ទនេះដើម្បីសម្រេចចំពោះករណីព្រះសង្ឃខ្មែរកម្ពុជាក្រោម១អង្គដែលរងការចោទថាយករូបព្រះពុទ្ធ ទៅបោះចោលក្នុងស្រះទឹកស្អុយក្នុងវត្ត។ កាលពីយប់ថ្ងៃទី៥ខែធ្នូមន្ត្រីសង្ឃនៅវត្តស្ទឹងមានជ័យបានកោះប្រជុំសង្ឃម្តងរួចហើយបន្ទាប់ពីករណីចោទព្រះ​តេជ​គុណ ថាច់ គង់ ព្រះជន្ម៥០ព្រះវស្សាថាយករូបព្រះពុទ្ធចោលក្នុងស្រះខណៈព្​រះអង្គរៀបចំកុដិថ្មី។ ប៉ុន្តែ​ព្រះ​តេជគុណ ថាច់ គង់ មានថេរដីកាថាព្រះអង្គមិនមានបំណងប្រមាថព្រះពុទ្ធទេគឺព្រះអង្គរៀបចំកុដិហើយព្រះអង្គមិនបានដឹងថាមានយាយជីតាជីដែលជួយរៀបចំនោះយកព្រះពុទ្ធខ្លះដែលចាស់ឬបាក់បែកទៅចោលនោះទេ។ ចៅអធិការវត្តសាមគ្គីរង្ស៊ីព្រះសង្ឃ ថាច់ ហាសំអាង មានថេរដីកាប្រាប់VODនៅថ្ងៃចន្ទនេះថាករណីចោទប្រកាន់ព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅវត្តស្ទឹងមានជ័យថាយករូបព្រះពុទ្ធចោលក្នុងស្រះទឹកស្អុយក្នុងវត្តមិនត្រឹមត្រូវទេ​ព្រោះរូបព្រះពុទ្ធដែលចោលក្នុងស្រះនោះធ្វើឡើងដោយក្រុមផ្សេងហើយទម្លាក់កំហុសឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមដោយសារតែរឿងច្រណែនឈ្នានីសគ្នារវាងព្រះសង្ឃដែលនៅកុដិក្បែរនោះ “គេឃើញព្រះតេជគុណខ្មែរកម្ពុជាក្រោម ថាច់ គង់ ទើបទិញកុដិ៥ម៉ឺនដុល្លារអញ្ចឹងមានមន្ត្រីសង្ឃខ្លះគេច្រណែនទើបគេយករូបបដិមាព្រះពុទ្ធចោលក្នុងស្រះទឹកស្អុយរួចគេថតរូបយកទៅទម្លាក់កំហុសលើព្រះអង្គអញ្ចឹង”។ កាលពីល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០១៥នៅពេលមន្ត្រីសង្ឃវត្តស្ទឹងមានជ័យកោះប្រជុំក៏មានព្រះសង្ឃខ្មែរកម្ពុជាក្រោម និងពុទ្ធបរិស័ទចេញមុខប្រឆាំងមិនឲ្យផ្សឹកព្រះតេជគុណ ថាច់ គង់  ដោយពួកគេអះអាងព្រះអង្គមិនបានធ្វើខុសដូចការចោទប្រកាន់៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
ប្រវត្តិខ្លះៗទាក់ទងព្រះរាជពិធីបុណ្យអុំទូក

ថ្ងៃអង្គារ ទី24 វិច្ឆិកា 2015, 03:58 PM

ប្រវត្តិរបស់បុណ្យអុំទូកជាប្រពៃណីរបស់កម្ពុជាមានការកត់ត្រាទុកនៅតាមឯកសារនានាទាំងជាតិនិងអន្តរជាតិ។ នៅតាមប្រាសាទនិងវត្ថុបុរាណនានាក៏មានចារពីប្រវត្តិនៃបុណ្យអុំទូកនេះដែរ។​​ តាមសៀវភៅជ័យវរ្ម័នទី៧បានសរសេរថានៅសម័យអង្គរកម្ពុជាមានការរីកចម្រើនខ្លាំងហើយព្រះបាទជ័យវរ្ម័នទី៧បានប្រើប្រាស់កងទ័ពជើងទឹកដែលមានទូកធ្វើជាមធ្យោបាយយាន្តជំនិះសម្រាប់ច្បាំងជាមួយសត្រូវ។​ នៅតាមជញ្ជាំងប្រាសាទបាយ័ននិង​ប្រាសាទបន្ទាយឆ្មារក៏មានឆ្លាក់ពីសកម្មភាពព្រះបាទជ័យវរ្ម័នទី៧ដឹកនាំទ័ពជើងទឹកច្បាំងជាមួយសត្រូវ។​ សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក វង់ សុធារ៉ា មានប្រសាសន៍ថាបើផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រនិង​ភូមិសាស្ត្រលោកថា នៅសម័យអង្គរកម្ពុជាស្ទាត់ជំនាញក្នុងការប្រើប្រាស់ទូក។ លោកនិយាយថា៖ “បើតាមចម្លាក់តាមអីនៅលើជញ្ជាំងប្រាសាទ​បង្ហាញពីចម្បាំងតាមរវាងទ័ពខ្មែរ ទ័ពចាម ទ័ពអីហ្នឹងខ្មែរគឺមានប្រពៃណីការប្រើប្រាស់ទូកប្រើប្រាស់នាវាចរសម្រប់ធ្វើចម្បាំង​ផងសម្រាប់ធ្វើគមនាគមន៍ពីកន្លែងមួយទៅកន្លែងមួយជាពិសេសផ្នែកពាណិជ្ជកម្មហ្នឹងមានតាំងពីយូរណាស់មកហើយ”។​ ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់និពន្ធដោយលោក ថាច់ ប៉ែន បែងចែកទូកតំណាងឲ្យកងទ័ព៣ប្រភេទគឺទី១ហៅទ័ពស្រួចហាត់ច្បាំងនិងទូកអុំដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ ក្រុមទី២ហៅទ័ពជំនួយហាត់ច្បាំងនិងទូកចែវដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសព្វថ្ងៃ និងក្រុមទី៣ហៅទ័ពបាសាក់គឺទូកធំមានដំបូលមានចែវមានក្តោងទ្រង់ទ្រាយដូចជាទូកបាសាក់ហៅទូកប៉ុកចាយជាទូកសម្រាប់ផ្ទុកស្បៀងអាហារ។​ លោក វង់ សុធារ៉ា ឲ្យទៀតថាឯកសារចិន​ក៏បានកត់ត្រាពីប្រវត្តិអុំទូករបស់ខ្មែរដែរ។​ លោកបន្តថា៖ “ដូចតាំងពីជំនាន់ តាំងថៃ និង ជូយីង គាត់បាននិយាយពីរឿងស្តេចខ្មែរវាតទីទឹកដីស្តេចអង្គហ្នឹងគាត់បានវាតទីដឹកដីឲ្យអាណាចក្រហ៊្វូណនហើយគាត់ច្បាំងនៅហ្នឹងសមរភូមិទៀតផង ហេតុដូចនេះប្រពៃណីនៃការប្រើប្រាស់ទូកសម្រាប់ធ្វើចម្បាំងរបស់ខ្មែរវាមានយូរជាងជំនាន់​អង្គរទៅទៀត”។ មានការបកស្រាយនៅតាមឯកសារផ្សេងៗទៀតបាន​ភា្ជ​ប់​ប្រពៃណី​បុណ្យអុំទូក​​នេះទៅនឹង​ប្រវត្តិ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ដោយបាន​លើកឡើងថាការ​ប្រារព្ធ​ពិធី​នេះគឺ​ដើម្បី​រំលឹកគុណ​ម៉ែគង្គានិង​ម៉ែធរណីដែល​បានផ្ដល់​ដីនិងមច្ឆាសម្រាប់បង្កបង្កើនទ្រទ្រង់ជីវភាព​រស់នៅ​។  ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើ៣ថ្ងៃគឺថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិកគឺធ្វើនៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង។ បច្ចុប្បន្នការប្រណាំងទូកក៏មានរៀបចំឡើងនៅតាមខេត្តមួយចំនួនដែលមានបឹង ស្ទឹង ឬទន្លេធំៗដែរដូចជានៅសៀមរាប ស្វាយរៀង បាត់ដំបង និង ខេត្តកណ្តាលជាដើម​។​ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
គ្រួសារ​លោក​ ស៊ីន ស៊ីសាមុត មានសិទ្ធិ​លើ​បទ​ចម្រៀង​ចំនួន​៧៣​បទ​រយៈ​ពេល​១០​ឆ្នាំ​ទៀត​

ថ្ងៃអាទិត្យ ទី15 វិច្ឆិកា 2015, 08:49 PM, (1)

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មនិង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិគ្រប់​គ្រង​កម្មសិទ្ធិបញ្ញា​ លោក ស៊ុន ចាន់ថុល ​ឲ្យ​ដឹង​ថាក្រុមគ្រួសារ​លោក​ ស៊ីន ស៊ីសាមុត មាន​សិទ្ធិ​លើ​បទ​ចម្រៀង​ចំនួន​៧៣​បទ​ដែល​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់​ ស៊ិន ស៊ីសាមុត ក្នុង​រយៈ​ពេល​ប្រមាណ​​១០​ឆ្នាំ​ទៀត​។ លោក ស៊ុន ចាន់ថុល ​បាន​ថ្លែង​​​ឲ្យ​ដឹង​បែប​នេះ ក្រោយបញ្ចប់​​​កម្មវិធី​ប្រគុំ​តន្ត្រី​រៃអង្គាស​ថវិកាកាល​ពី​យប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក្រោម​ប្រធាន​បទ​«ពេល​វេលា​ដែលត្រូវ​តប​ស្នង» នៅ​សាល​មហោ​ស្រប​កោះ​ពេជ្រ។

[អានបន្ត]
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ព្រមាន​តារាចម្រៀង​ខ្មែរ​​រឿង​កម្មសិទ្ធិបញ្ញា​ករណី​ចម្លង​ចម្រៀង​ពី​បរទេស​

ថ្ងៃអាទិត្យ ទី15 វិច្ឆិកា 2015, 12:15 PM

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល រំ​ឭក និង​ព្រមាន​ដល់​តារា​ចម្រៀង​ខ្មែរ​ថា​អាច​ប្រឈម​នឹង​ការប្ដឹង​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា ប្រសិន​បើ​ពួកគេ​នៅតែ​បន្ត​លួច​ចម្លង​បទ​ចម្រៀង​ពី​បរទេស​។​ ​លោក ស៊ុន ចាន់ថុល ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​បាន​ធ្វើ​ការព្រមាន​បែបនេះ​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​រៃអង្គាស​ថវិកា​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ក្រោម​ប្រធានបទ «​ពេលវេលា​ដែល​ត្រូវ​តបស្នង​» នៅ​សាល​មហោស្រប​កោះ​ពេជ្រ​។​

[អានបន្ត]
កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ពី​បារាំង​

ថ្ងៃចន្ទ ទី9 វិច្ឆិកា 2015, 02:34 PM

កម្ពុជា​រំឭក​ខួប​ឯករាជ្យ​ជាតិ​ពី​អាណានិគម បារាំង​ថ្ងៃ​៩ វិច្ឆិកា ដែល​ជា​ខួប​លើក​៦២ ដោយ​ស្ថិតនៅ ក្រោម​ព្រះរាជអធិបតីភាព នៃ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដោយមាន​មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល រដ្ឋសភា ព្រមទាំង​សិស្សានុសិស្ស និង​មន្ដ្រីរាជការ​រាប់​រយ​នាក់​ចូលរួម​។​ ថ្នាក់ដឹកនាំ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​រួមមាន ប្រធានរដ្ឋសភា​លោក ហេង សំរិន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រួមទាំង​មន្ត្រី​ជាន់ខ្ពស់​មួយចំនួនទៀត​។

[អានបន្ត]
Page: 1/10 12345678910

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To