ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

បក្ស​ប្រឆាំងស្នើ​ឲ្យ​ចាត់កម្លាំង​ការ​ពារ​ផ្ទះ​លោក សម រង្ស៊ី និង​លោក កឹម សុខា

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 12:02 PM

គណបក្សសង្រ្គោះជាតិ​ដាក់លិខិតមួយច្បាប់ទៅ​សាលារាជធានីភ្នំពេញ ដោយ​ស្នើ​ឲ្យ​ចាត់កម្លាំងការពារ​ផ្ទះរបស់​មេដឹកនាបក្ស​ប្រឆាំង​ ព្រមទាំង​ទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោម​​ផងដែរ។​​ ក្នុងលិខិតមួយ​ដែល​សរសេរទៅ​អភិបាលរាជធានីភ្នំពេញ គណៈកម្មាធិការប្រតិបត្តិគណបក្ស​ប្រឆាំង បាន​ស្នើឲ្យ​ចាត់កម្លាំង​ការពារសន្តិសុខ​ សុវត្ថិភាព​ទីស្នាក់ការ​កណ្តាលគណបក្ស រួមទាំងគេហដ្ឋាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំងអ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណបក្ស​សង្រ្គោះ​ជាតិ។​ កាលពីសប្តាហ៍មុន ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ ការស្នើ​សុំនេះ​បន្ទាប់ពី​បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួង​មហាផ្ទៃនឹង​ជួយការពារសុវត្ថិភាពដល់តំណាងរាស្ត្រតាមការស្នើសុំរបស់គណបក្ស​សង្រ្គោះជាតិ។​ អ្នកនាំពាក្យ​សាលារាជធានី លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីថា​រហូតមកដល់ពេលនេះ​មិនទាន់ទទួលបានលិខិតសុំធ្វើបាតុកម្មពីភាគីណាមួយនៅ។ នៅពេល​សួរ​ថាតើលក្ខខណ្ឌបែបណា ទើ​បសាលារាជធានីអនុញ្ញាត​ឲ្យ​មានបាតុកម្ម មន្រ្តីរូបនោះបានបញ្ជាក់ថា៖ “រាល់ការដាក់ពាក្យមកគឺសាលាក្រុងធ្វើការពិនិត្យ ពិច្ច័យមើលសិន។ បាទ បានអាចឆ្លើយថាម៉េចបាន ឲ្យខ្ញុំឆ្លើយមុនសំណើម៉េច បើអញ្ចឹងគេមិនបាច់ដាក់សំណើមកខ្ញុំទេ មិនអញ្ចឹង”។​ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណ​បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅថ្ងៃទី​១៥និងថ្ងៃទី​១៦ខែកុម្ភៈនេះ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅ​រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈ អាចមានទៅដល់ចន្លោះពី​៥០០ទៅ​៨០០នាក់ដែលមកពី​រដ្ឋជាង​១០នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក​បន្ត​ថា​អ្នកចូលរួម​នឹង​ផ្ញើសារឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង​ផងដែរ។​ លោក​បញ្ជាក់​ថា​បាតុកម្មនេះ​មិនពាក់​ព័ន្ធ​​គណបក្សសង្រ្គោះជាតិនោះទេ។​ គួរបញ្ជាក់​ថា​កាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

[អានបន្ត]
សាលារាជធានីថា​មិនមានអ្នកស្នើសុំធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា នោះទេ​

ថ្ងៃចន្ទ ទី15 កុម្ភៈ 2016, 09:44 AM

មន្រ្តីសាលារាជធានីភ្នំពេញឲ្យ​ដឹង​ថា​រហូត​មកដល់ថ្ងៃចន្ទនេះ មិនទាន់មានអ្នកដាក់លិខិត​សុំធ្វើបាតុកម្ម​ប្រឆាំង​គណបក្ស​សង្រ្គោះជាតិ​ឬ​មេដឹកនាំបក្ស​ប្រឆាំងនោះទេ។​ អ្នកនាំពាក្យ​សាលារាជធានី លោក ឡុង ឌីម៉ង់ ប្រាប់វីអូឌីថា​រហូតមកដល់ពេលនេះ​មិនទាន់ទទួលបានលិខិតសុំធ្វើបាតុកម្មពីភាគីណាមួយនៅ។ នៅពេល​សួរ​ថាតើលក្ខខណ្ឌបែបណា ទើ​បសាលារាជធានីអនុញ្ញាត​ឲ្យ​មានបាតុកម្ម មន្រ្តីរូបនោះបានបញ្ជាក់ថា៖ “រាល់ការដាក់ពាក្យមកគឺសាលាក្រុងធ្វើការពិនិត្យ ពិច្ច័យមើលសិន។ បាទ បានអាចឆ្លើយថាម៉េចបាន ឲ្យខ្ញុំឆ្លើយមុនសំណើម៉េច បើអញ្ចឹងគេមិនបាច់ដាក់សំណើមកខ្ញុំទេ មិនអញ្ចឹង”។​ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជា​ថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណ​បក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅថ្ងៃទី​១៥និងថ្ងៃទី​១៦ខែកុម្ភៈនេះ។​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅ​រដ្ឋកាលីហ្វញ៉ានៃ​សហរដ្ឋអាមេរិកនៅថ្ងៃទី១៥ខែកុម្ភៈ អាចមានទៅដល់ចន្លោះពី​៥០០ទៅ​៨០០នាក់ដែលមកពី​រដ្ឋជាង​១០នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក​បន្ត​ថា​អ្នកចូលរួម​នឹង​ផ្ញើសារឲ្យ​លោកនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែង​ផងដែរ។​ លោក​បញ្ជាក់​ថា​បាតុកម្មនេះ​មិនពាក់​ព័ន្ធ​​គណបក្សសង្រ្គោះជាតិនោះទេ។​ គួរបញ្ជាក់​ថា​កាលពីសប្តាហ៍មុន ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រ ថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំង ដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ ការស្នើនេះ​ធ្វើឡើង​បន្ទាប់ពី​បុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្ម ដុតផ្ទះរបស់គាត់ ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”។ គួរបញ្ជាក់​ថា​កាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕ សរសេរមកកាន់កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

[អានបន្ត]
​សង្គម​ស៊ីវិល​ថា​ហិង្សា​លើ​ស្ត្រី និង​កុមារ​បន្ត​កើនឡើង​

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 11:50 AM

​នៅ​ថ្ងៃ​អាទិត្យ​នេះសង្គម​ស៊ីវិល ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី បាន​បង្ហោះ​ប៉ោងៗ និង​ប្រគំ​តន្ត្រី​សម័យនៅ​រាជធានី​ភ្នំពេញ ដែល​ពួកគេ​ហៅថា ជា​យុទ្ធនាការមួយរយ​កោដិ​សំឡេង ប្រឆាំង​នឹង​ការប្រើ​អំពើហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​កុមារ។​ ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​លោកស្រី រស់ សុភាព មានប្រសាសន៍ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​នេះ​ថា យុទ្ធនាការ​នោះ​ធ្វើឡើង​ពេល​មួយ​ថ្ងៃ​គឺ​នៅ​ពេល​ព្រឹក​ធ្វើ​នៅ​សកល​វិទ្យាល័យ​ភូមិ​ភ្នំពេញ និង​ពេល​រសៀល​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

[អានបន្ត]
​លោក ខៀវ កាញារីទ្ធ រំឭក​អ្នក​ប្រើ​ស្លាក​លេខ​Press​ថា​ប្រយ័ត្ន​ជាប់គុក​

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 10:26 AM

​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​រំឭក​ពី​ការ​ជាប់ពន្ធនាគារចំពោះ​អ្នកសារព័ត៌មាន ទាំងឡាយណាដែល​នៅតែ​បន្ត​យក​តួនាទី​របស់​ខ្លួនទៅ​ប្រើប្រាស់​ជា​មធ្យោបាយសម្រាប់​បិទបាំង​លើ​ប័ណ្ណ​សម្គាល់​យាន្ត​យន្ត រំលោភ​តួនាទី​រាជការ​សាធរណៈ។​ ​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់របស់លោក កាលពី​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ថា​"រំឭក​អ្នក​ស្រឡាញ់​ស្លាក​លេខ​Press បើ​នគរបាល​ចាប់ មិនមែន​ពិន័យ​ទេ តែ​គឺ​គុក​​"។​

[អានបន្ត]
អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទៀតនៅឃុំរកាស្លាប់

ថ្ងៃអាទិត្យ ទី14 កុម្ភៈ 2016, 07:38 AM

អ្នកផ្ទុកមេរោគអេដស៍ម្នាក់ទៀតក្នុងចំណោម​មនុស្ស​ជិត​៣០០នាក់ដែលបានឆ្លងមេរោគ​អេដស៍​នៅឃុំរកា ស្រុកសង្កែ ខេត្ដ​បាត់​ដំបង បានស្លាប់កាលពីថ្ងៃ​សៅរ៍។​ កូនប្រុសរបស់សាកសព​ប្រាប់VODនៅ​កន្លែ​ងបុណ្យសពថាម្តាយ​របស់លោក អាយុ​៨២ឆ្នាំ​ នៅភូមិរកា បាន​​ទទួល​មរណភាព​នៅល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់​ពី​ជំងឺ​នេះ​មាន​អាការៈ​ធ្ងន់​ធ្ងរ​ជាង​មួយ​បើទោះ​បីជ​នរង​គ្រោះ​​​បាន​ទទួលទានថ្នាំពន្យារបន្ដបន្ទាប់ក្ដី។ កូនប្រុសបន្ដថាម្ដាយរបស់លោកមានផ្ទុកមេរោគអេដស៍នៅ​ចុង​ឆ្នាំ​២០១៤​និង​មាន​សុខភាពធម្មតា​ប៉ុណ្ណោះ ប៉ុន្ដែ​នៅដើមឆ្នាំ២០១៦នេះ ស្ដ្រីរងគ្រោះមានអាការៈធំពោះ ខណៈ​រូបគាត់​មិន​អាច​​ទទួល​ថ្នាំថែទាំសុខភាព។ គួរបញ្ជាក់ថា​កាលពីចុងឆ្នាំ២០១៤ មានករណីនៃការឆ្លងមេរោគអេដស៍មួយដែលបណ្តាលឲ្យមនុស្សប្រមាណ២៣៨នាក់ រស់នៅក្នុងឃុំរ​កាបានឆ្លងមេរោគអេដស៍។ តុលាការ​ខេត្តបាត់ដំបងបាន​ផ្តន្ទាទោសពេទ្យភូមិ លោក យ៉ែម ជ្រិន ដែល​ជាប់ពាក់ព័ន្ធនឹង​ការ​ចម្លងមេរោគអេដស៍ទៅមនុស្សរាប់រយនាក់​នៅក្នុងឃុំរកា​ ឲ្យ​ជាប់ទោស​២៥​ឆ្នាំ។​ ​រហូតមកដល់ពេលនេះ អ្នកភូមិឆ្លងមេរោគអេដស៍​ចំនួន​​១១នាក់នៅឃុំរកា​ ដែលភាគច្រើនជាមនុស្សចាស់ បាន​ស្លាប់៕​ សូមសរសេរមកលោក​ បូ សាវី តាមរយៈsavy@vodhotnews.com

[អានបន្ត]
​សហជីព​អន្តរជាតិ​មួយ​ជំរុញ​ឲ្យ​ទម្លាក់បទ​ចោទលើ​អ្នក​តវ៉ា​និង​អ្នក​ឃ្លាំ​មើល​ករណី​ហិង្សា​នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 08:37 AM

​សហព័ន្ធ​សហជីព​អន្តរជាតិ (ITUC) បាន​ដាក់​លិខិត​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ធ្វើ​អន្តរាគមន៍ឲ្យ​មានកា​រ​ទម្លាក់​បទ​ចោទ​លើ​មន្ត្រី​សហជីព និង ដោះលែង​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល និង មន្ត្រី​សហជីព​។​ ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី១១ ខែកុម្ភៈ ផ្ញើរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អ៊ិត សំហេង​ បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​ជនរងគ្រោះ​ជា​អតីតអ្នកបើក​រថយន្ត​កា​ពី​តូ​ល១​នាក់ និង មន្ត្រី​សហជីព​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​។​

[អានបន្ត]
ទូតខ្មែរបញ្ជូន​លិខិត​របស់​ព្រឹទ្ធសភាអាមេរិកសរសេរទៅនាយករដ្ឋមន្រ្តីខ្មែរត្រឡប់ទៅវិញ​

ថ្ងៃសៅរ៍ ទី13 កុម្ភៈ 2016, 07:31 AM, (2)

មន្រ្តីទូតខ្មែរ​ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ទូត​មិនស្វាគមន៍​លិខិតរបស់ព្រឹទ្ធសមា​ជិក​អាមេរិក​ដែល​បានសរសេរ​គោលបំណង​ផ្ញើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​បង្ហាញពីបញ្ហាសិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។​ សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ចុះថ្ងៃទី​១១ខែកុម្ភៈ ទៅនាយករដ្ឋមន្រ្តីខ្មែរ​ ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។ លោកស្រី ឡាំ បញ្ចពរ លេខាធិការ​ទី១នៃ​​​ស្ថាន​​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកប្រចាំទីក្រុង​វ៉ាស៊ីនតោនឌីស៊ី  បានប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថា៖ “ស្ថានទូតមិនអាចទទួលយកលិខិតនោះបានទេ។ ស្ថាន​ទូត​ក៏បាន​ផ្ញើ​លិខិត​ខាងលើ​ត្រឡប់​ទៅសមាជិកព្រឹទ្ធសភាទាំង៧រូប តាម​emailនិង​ជូនផ្ទាល់ទៅដល់ការិយាល័យរបស់គេវិញហើយ”​។ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់សារព័ត៌មានក្នុងស្រុក​ថា​លិខិត​របស់​ព្រឹទ្ធសភាពុំមានឥទ្ធិពល​លើ​កម្ពុជានោះទេ ហើយ​លោក​ចាត់​ទុក​ថា​គ្មាន​សារៈប្រយោជន៍ក្នុងការបើកមើល។ លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​នៅថ្ងៃទី​១៥-១៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​ នៅក្នុងលិខិត សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​ បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”។ សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។ បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។ សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់វីអូឌីថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែ​ទៅសុំប្រធានា​ធិបតីអាមេរិ​ក​ខ្លួ​ន​ឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅ​ប្រាប់​អូបាម៉ាដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”។ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។  អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថា​ជំនួបទ្វេភា​គីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្ត​ភាពកាន់​តែល្អ​ជាមួយកម្ពុជាបើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើងដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង​បើករណីក្នុងរូបភាពបែបរាល់​ថ្ងៃនេះខ្ញុំ​មើលទៅ​សហរដ្ឋ​អាមេរិក​មានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអា​មេរិក​មាន​អំណាច​ខ្លាំង​ណាស់​”​។ ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
លោក សួន សេរីរដ្ឋា ស្នើតុលាការ​ពន្យល់រឿង​​មិន​ចាត់ការបណ្តឹងប្រឆាំង​រដ្ឋមន្រ្តីការបរទេស​

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 12:04 PM

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរ​លិខិតមួយ​​ទៅ​ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយ​ស្នើ​សុំការ​​ពន្យល់មូលហេតុដែល​តុលាការ​សម្រេច​មិនចាត់ការ​លើ​​បណ្តឹងប្រឆាំងនឹង​រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង។ លិខិត​មួយ​ចុះ​ថ្ងៃទី​១២កុម្ភៈ លោក សួន សេរីរដ្ឋា បាន​ស្នើ​សុំ​​ប្រធាន​សាលាដំបូងបញ្ជូន​លិខិត​របស់​លោក​ទៅព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំពន្យល់​ជាលាយលក្ខណ៍អក្សរ​ពីមូលហេតុ​នៃការ​មិន​ចាត់ការ​បណ្តឹង​នេះ។​ លោក​បញ្ជាក់ថា៖ “លិខិតជូនដំណឹង​ពីដីកាតម្កល់រឿង​ឥតចាត់ការ​មិន​បាន​បញ្ជាក់​ពីសំអាងច្បាប់​និងសំអាងហេតុ​ឲ្យ​ច្បាស់​លាស់ដែលខ្ញុំមិនអាច​ទទួល​យក​បាន​អំពីការសម្រេចនេះ ហេតុដូច្នេះ​បានជាខ្ញុំ​ដាក់លិខិត​សូមឲ្យ​ពន្យល់​ទៅតាមនីតិវិធីច្បាប់”។​ នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៩ ខែមករា ផ្ញើជូនលោក សួន សេរីរដ្ឋា ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ ឲ្យដឹងថាការសម្រេចតម្កល់ឥតចាត់ការ។ ទោះយ៉ាងណា នៅក្នុងលិខិតជូនដំណឹងនោះ លោក មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យលោកសម្រេចឥតចាត់ការបណ្ដឹងរបស់លោក សួន សេរីរដ្ឋា នោះទេ។ លិខិតដដែលបន្តថា លោក សួន សេរីរដ្ឋា មានសិទ្ធិប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចនេះក្នុងរយៈពេល២ខែ ចាប់ពីថ្ងៃទទួលដំណឹងតទៅ។ ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ប្រាប់វីអូឌីថាសេចក្តីសម្រេចរបស់តុលាការគឺច្បាប់ហាមមិនឲ្យពន្យល់ជាសាធារណៈនោះទេ វៀរលែងតែសេចក្តីសម្រេចនោះបង្កចលាចលដល់សង្គម ទើបព្រះរាជអាជ្ញាត្រូវចេញមុខពន្យល់និងបកស្រាយ។ ទោះយ៉ាងណាលោកថា លោក សួន សេរីរដ្ឋា អាចឲ្យមេធាវីដាក់ពាក្យទៅតុលាការដើម្បីស្នើសុំចំលងសំណុំរឿងនោះទៅពិនិត្យបាន ដើម្បីបានដឹងពីមូលហេតុនៃការតម្កល់នេះ។ លោកបន្ថែមថា៖ “អាហ្នឹងបើសំណើបើប្រធានគាត់ធ្វើយ៉ាងម៉េចជាសិទ្ធិរបស់លោកប្រធាន(ប្រធាន​សាលាដំបូងរាជធានីភ្នំពេញ​) មិនមែនជាសិទ្ធិរបស់ខ្ញុំទេ បើខ្ញុំគឺអត់មានឲ្យមានការបកស្រាយបំភ្លឺទេ លើកលែងតែសភាពការសន្តិសុខនឹងវាមកពីការលើកឡើងព័ត៌មានមិនពិតអី ខ្ញុំត្រូវចេញបំភ្លឺ តែបើថាអត់មានទេ សេចក្តីសម្រេចអត់មានត្រូវចេញមកស្រាយបំភ្លឺព័ត៌មានអ៊ីចឹងទេ”។ ទោះយ៉ាងណា លោក សួន សេរីរដ្ឋា មានប្រសាសន៍ថាតាមក្រមព្រហ្មទណ្ឌមាត្រា៤១ចែងថាតុលាការ ព្រះរាជអាជ្ញា​ត្រូវតែពន្យល់ឲ្យច្បាស់លាស់មកដើមបណ្តឹងពីហេតុផលដែលខ្លួនសម្រេចតម្កល់ពាក្យបណ្តឹងណាមួយ។ លោកចាត់ទុកការតម្កល់បណ្តឹងរបស់លោកមិនចាត់ការនេះថាជាការ“កំសាក”របស់តុលាការមិនហ៊ាន​អនុវត្តច្បាប់លើអ្នកមានអំណាច។ លោកបន្ថែមថា៖ “ខ្ញុំថាមកពីតុលាការហ្នឹងវាជាឈ្នាន់នយោបាយរបស់គណបក្សប្រជាជនកំពុងកាន់អំណាច អ៊ីចឹងទាំងចៅក្រម ទាំងតុលាការគឺ កំសាកអត់ហ៊ានប្រើច្បាប់ហ្នឹងកោះហៅមន្រ្តីគណបក្សប្រជាជនហ្នឹង​មកសាកសួរ ហើយអត់ហ៊ានបើកសវនាការកាត់ក្តីទេ...បើសិនជាយើងនិយាយយោងពីមាត្រា៣១នៃរដ្ឋធម្មនុញ ដែលនិយាយថាពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺរដ្ឋធម្មនុញសរសេរអត់ន័យទេ ព្រោះអ្នកអនុវត្តច្បាប់អត់ហ៊ានអនុវត្តឲ្យស្មើភាពគ្នាចំពោះមុខច្បាប់”។ លោក សួន សេរីរដ្ឋា បន្តថា​លោក​នឹង​ប្តឹងឧទ្ធរណ៍នៅថ្ងៃទី​២១ខែមីនា ឆ្នាំ​២០១៦។​ គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បើតាមពាក្យបណ្ដឹង លោក សួន សេរីរដ្ឋា ទាមទារជំងឺចិត្តចំនួន៥០០លានរៀល(ប្រហែល១២៥០០០ដុល្លារ) ដោយថានឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផា។ លោក សួន សេរីរដ្ឋា បានសរសេរនៅក្នុងពាក្យបណ្តឹងនោះថាកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងការបរទេស ក្នុងពេលឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ហោ ណាំហុង បាននិយាយថា៖ “ជាពិសេសគណបក្សនៃ…សេរីរដ្ឋា នៅអាមេរិក ដែលកន្លងមកដល់មានសមាជិករបស់គេធ្វើអំពើភេរវកម្មនៅកម្ពុជាផង”។ ពាក្យបណ្តឹងបញ្ជាក់ថា៖ “ពាក្យលើកឡើងរបស់លោក ហោ ណាំហុង ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគណបក្សអំណាចខ្មែរ ជាពិសេសេការលើកឡើងថាសកម្មជនរបស់ខ្ញុំធ្វើអំពើភេរវកម្មកន្លងមក វាជាការនិយាយមិនពិត ពីព្រោះខ្ញុំនិងសមាជិករបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលជាចលនានយោបាយបង្កើតឡើងស្របតាមច្បាប់នៅសហរដ្អាមេរិក មិនមែនជាអង្គការភេរវកម្មនិងមិនដែលធ្វើភេរវកម្មដូចការលើកឡើងរបស់លោក ហោ ណាំហុងនោះទេ”។ យ៉ាងណាក៏ដោយ កន្លងទៅ មេធាវីការពារក្ដីឲ្យលោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកបន្តថាកូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមក។ លិខិតបានរៀបរាប់ថាសាលាឧទ្ធរណ៍តម្កល់ទុកជាបានការនូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលបានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀលពីបទញុះញង់ប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ ករណីនេះ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕ សរសរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com

[អានបន្ត]
ព្រឹទ្ធសភាអាមេរិកដាក់លិខិតមកនាយករដ្ឋមន្រ្តីខ្មែរ មុនពេលលោកទៅបំពេញទស្សនកិច្ចនៅអាមេរិក

ថ្ងៃសុក្រ ទី12 កុម្ភៈ 2016, 09:07 AM, (1)

សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ទៅលោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្សនិង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។​ លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​នៅថ្ងៃទី​១៥-១៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​ នៅក្នុងលិខិតមួយចុះថ្ងៃទី​១១ ខែកុម្ភៈ ដែលសរសេរ​សំដៅទៅ​លោក​ ហ៊ុន សែន សមាជិកព្រឹទ្ធសភាទាំងនោះ​​​បាន​លើក​ឡើង​ថា​ពួកគេ​​មានកង្វល់​នឹង​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​នៅតែ​បន្ត​បដិសេធ​នូវការទាមទារស្របច្បាប់​របស់​ពលរដ្ឋកម្ពុជា​ ក្នុងគោល​បំណងឲ្យ​​កម្ពុជា​កាន់តែ​មានតម្លាភាព យុត្តិ​ធម៌និង​ប្រជា​ធិបតេយ្យ។ ​ពួកគេបានលើក​ឡើង​ពីការព្រួយបារម្ភនៃការរាយការណ៍លើ​​ភាពមិនប្រក្រតីច្រើន​​ដែលត្រូវបានសង្កេតអំឡុង​ពេល​បោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ​២០១៣ ការរំលោភ​បំពានដីធ្លី​ ការ​ជួញដូរមនុស្សនិង​ការ​វាយតំណាងរាស្រ្ត​គណបក្សប្រឆាំង​កាលពីឆ្នាំមុន។​ បើតាមលិខិតនោះ ​សមាជិកព្រឹទ្ធសភាសង្ឃឹមថា​គណបក្ស​ប្រជាជនកម្ពុជានឹង​គោរព​ឆន្ទៈ​ប្រជា​ជន​និង​អនុ​ញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ​អាច​បំពេញអាណត្តិ​របស់ខ្លួន​​ដោយ​សេរីនិង​គ្មានការ​គំរាមកំហែង។ ពួកគេ​បញ្ជាក់​ថា​៖ “ជាការសោកស្តាយ​ឧបទ្ទវហេតុ​បន្តបន្ទាប់​កាលពីប៉ុន្មានខែថ្មីៗនេះ រួមទាំងការ​វាយប្រហា​រតំណាងរាស្រ្ត​ដោយ​ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​ប្រឆាំងនឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ នៅមុខ​អគារ​រដ្ឋសភាកាលពីខែតុលា បាន​ធ្វើឲ្យ​ដំណើរការប្រជាធិបតេយ្យ​កាន់តែខ្សោយទៅៗ”។ សមាជិកព្រឹទ្ធសភា​​ក៏បានអំពាវនាវ​ឲ្យរដ្ឋាភិបាលកម្ពុជា​ចាត់វិធានការ​​​បញ្ឈប់ការរំលោភ​ដីធ្លី​និង​ចាប់អ្នករំលោភបំពាន​​មកផ្តន្ទាទោស។ បើតាមលិខិតនោះ សមាជិកព្រឹទ្ធសភា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​អាច​ត្រឡប់ចូល​​កម្ពុជាវិញ​ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃការចាប់ខ្លួន​និងការកាត់ទោសនិង​បញ្ចប់​ការ​យាយីនិង​​ការគំរាមកំហែង​សិទ្ធិរបស់សកម្មជនសិទ្ធិមនុស្សកម្ពុជា។ ពួកគេក៏បាន​​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សសញ្ជាតិអាមេរិក​លោក មាជ សុវណ្ណារ៉ាផងដែរ​។ សមាជិកព្រឹទ្ធសភាបាន​បញ្ជាក់ថា៖ “សហរដ្ឋអាមេរិកជាប្រទេស​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១ ហើយ​យើង​នឹង​បន្ត​តាមដាន​ការរីកចម្រើនរបស់កម្ពុជា​យ៉ាងយកចិត្តទុកដាក់”។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា​ករណីលោក សម រង្ស៊ី និង​លោក មាជ សុវណ្ណារ៉ា ជារឿងរបស់តុលាការ។ ករណីជម្លោះ​ដីធ្លី លោកស្នើ​ឲ្យសមាជិក​​ព្រឹទ្ធសភា​សួរនាំ​ទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីដឹងពីស្ថានភាពពិត​នៅកម្ពុជា។ អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា៖ “សមាជិកព្រឹទ្ធសភាគួរតែទៅសុំប្រធានាធិបតីអាមេរិកខ្លួនឯង ឲ្យដឹងថាខ្លួនជាប់ឆ្នោតជាសាមជិកព្រឹទ្ធសភាសម្រាប់ធ្វើការឲ្យអាមេរិកមិនមែនធ្វើការឲ្រខ្មែរទេ។ អ៊ីចឹងគួរទៅប្រាប់អូបាម៉ា ដែលជាប្រធានាធិបតីរបស់ខ្លួន ឯរឿងកម្ពុជា លោក សម រង្ស៊ី ក្តី ទណ្ឌិតដទៃទៀតក្តី អាហ្នឹងជារឿងរបស់កម្ពុជា”។ ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សមាជិក​សភាអាមេរិក​ចំនួន​១៦រូបបាន​សរសេរ​លិខិត​ទៅ​កាន់​លោក​ ​ ហ៊ុន សែន ក្រោយពីមានការ​លុប​សមាជិកភាព​របស់​​លោក សម រង្ស៊ី​ ដីកាចាប់ខ្លួន​លោក សម រង្ស៊ី និង​ការ​វាយប្រហារ​មក​​លើ​​តំណាងរាស្រ្ត​បក្ស​ប្រឆាំង​ លោក​ ញ៉យ ចំរើន​ និង​លោក គង់​ សភា។ អានអត្ថបទ...  ពលរដ្ឋខ្មែរអាមេរិកកាំងប្រកាន់ជំហរ​ធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ទោះ​លោក សម រង្ស៊ី ព្រមាន   អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិស្នើ​​ឲ្យ​លោក អូបាម៉ា ដាក់គំនាប​រឿងអ្នកទោសនយោបាយ​នៅកម្ពុជា   កូនស្រីរបស់​សកម្មជន​បក្ស​សង្រ្គោះជាតិ​​រកអន្តរាគមន៍​ពី​ប្រធានាធិបតីអាមេរិក​  កូនស្រីរបស់​សកម្មជន​បក្ស​សង្រ្គោះជាតិ​​រកអន្តរាគមន៍​ពី​ប្រធានាធិបតីអាមេរិក​  អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ មានប្រសាសន៍ថាតាមរយៈលិខិតរបស់ព្រឹទ្ធសមាជិកអាមេរិកនេះ លោកយល់ថាជំនួបទ្វេភាគីរវាងមេដឹកនាំអាមេរិកនិង​កម្ពុជាអាចនឹងកើតមានឡើង ហើយអាមេរិកអាចរឹត​ចំណងមិត្តភាពកាន់តែល្អជាមួយកម្ពុជា បើសិនជាកម្ពុជាសន្យាធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរជាងសព្វថ្ងៃ។ លោកបន្ថែមថា៖ “(ជំនួប)មួយទល់មួយខ្ញុំថាប្រហែលជាអាចលើកឡើង ដូចខ្ញុំថាពីតាំងពីដើមអ៊ីចឹងសហរដ្ឋអាមេរិកត្រូវការការកែប្រែណាមួយពីប្រទេស​កម្ពុជា​ជាសម្បទានដើម្បីចងមិត្តភាពជិតស្និទ្ធិជាងហ្នឹង បើករណីក្នុងរូបភាពបែបរាល់ថ្ងៃនេះខ្ញុំមើលទៅសហរដ្ឋអាមេរិកមានការលំបាកណាស់ ព្រោះខ្លាចមានការតវ៉ាពីសភានិងប្រជាពលរដ្ឋរបស់ខ្លួន ព្រោះសភាអាមេរិកមានអំណាចខ្លាំងណាស់”។ ក្នុងដំណើរទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​សហរដ្ឋអាមេរិក ​​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មប្រឆាំង​នឹង​លោក​ ហ៊ុន សែន បើទោះ​ជា​លោក សម រង្ស៊ី ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
​ពលរដ្ឋ​រាប់សិប​នាក់​នៅ​ស្រុកកោះ​ធំ​ខេត្ត​កណ្តាល​តវ៉ា​ករណី​រដ្ឋាករទឹក​ទារ​លុយ​លើស​

ថ្ងៃព្រហស្បតិ៍ ទី11 កុម្ភៈ 2016, 06:28 PM

ប្រជាពលរដ្ឋ​រាប់សិប​នាក់​នៅ​ស្រុកកោះធំ​ ខេត្ត​កណ្តាល​ បាន​តវ៉ាប្រឆាំង​មន្ត្រី​រដ្ឋាករទឹក ដោយ​ពួកគេ​ចោទថា បាន​ទារលុយ​លើស​ពី​តម្លៃ​ធម្មតា​នៅ​ខែ​កុម្ភៈ​នេះ ដោយ​មិន​បាន​ប្រាប់ មូលហេតុ​ឲ្យបាន​ច្បាស់លាស់​។​ ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក មាស ចាប  បានឲ្យដឹងថា អ្នកភូមិ​ប្រមាណ​៦០​ទៅ​១០០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ស្នាក់ការ​រដ្ឋាករ ទឹក​នៅ​ក្នុង​ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ  ដើម្បី​ទាមទារ​ឲ្យមាន​ការបញ្ជាក់​ពី​មូល ហេតុ​នៃ​ការ​យក​លុយ​១០០០​រៀល​លើស​តម្លៃ​ទឹក​ប្រើ​អស់​ជាក់ស្តែង​នេះ​។ លោក​បញ្ជាក់ថា​៖ ”​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​យល់ថា ខុសច្បាប់ ព្រោះ​គួរ​ណាស់​តែ​ប្រាប់​គាត់ ហើយ គេ​ប្រាប់ថា លុយ​ហ្នឹង​យក​ទៅ​ជួលជុល​ពេល​ប្រព័ន្ធ​ទឹក​ខូច តែ​កន្លងមក​ពេល​ទឹក​ហ្នឹង​វា ដាច់​ទុយ​យោ ដាច់​អីហ្នឹង​ហៅ​ខាង​ទឹក​មក​ត​គេ​យក​១០​ដុល្លារ បើ​ចឹង​ប្រជាពលរដ្ឋ​គាត់អ​ត់ សុខចិត្ត​ទេ​”​។​

[អានបន្ត]
Page: 2/562 <234567891011>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To