ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

លោក ហ៊ុន សែន នឹង​ជួបសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​នៅអាមេរិក​

ថ្ងៃចន្ទ ទី8 កុម្ភៈ 2016, 12:39 PM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​ជាមួយសំណេះសំណាល​ជាមួយ​​ប្រជា​ពលរដ្ឋខ្មែរ​ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៅពេល​​លោក​ទៅ​បំពេញទស្សនកិច្ចនៅពាក់កណ្តាល​ខែ​​កុម្ភៈខាងមុខ​នេះ។ នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយនៅថ្ងៃចន្ទនេះ​ ក្រសួងការបរទេសកម្ពុជា​បានបញ្ជាក់ថា​លោក​ ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចរយៈ​ពេល​ពីរថ្ងៃ គឺនៅថ្ងៃទី​១៥ដល់ថ្ងៃទី​១៦ខែកុម្ភៈ តាមការ​អញ្ជើញចូលរួម​របស់ប្រធានាធិបតីអាមេរិក​សម្រាប់ចូលរួម​កិច្ច​​ប្រជុំកំពូល​ពិសេសអាស៊ាន​អាមេរិក ដែលនឹងធ្វើឡើង​នៅ​រដ្ឋកា​លីហ្វរញ៉ា។​ គណៈប្រតិភូអមនាយករដ្ឋមន្រ្តី​មាន​លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ លោក​ អូន​ ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ លោក លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ និង​សមាជិករដ្ឋាភិបាល​ដទៃទៀត។​ បើតាមសេចក្តីប្រកាស​ព័ត៌មាន លោក ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋខ្មែរ​រាប់រយនាក់​មកពីគ្រប់ទី​កន្លែង​នៅ​សហរដ្ឋអា​មេរិក។ សេចក្តីប្រកាស​ព័ត៌មានមិ​ន​បាន​បញ្ជាក់ថា​តើ​លោក ហ៊ុន សែន​ នឹង​ជួប​ទ្វេភាគីពិភាក្សា​ជាមួយ​លោកប្រធានាធិបតី អូបាម៉ា​​ឬ​យ៉ាងណា​នោះទេ។​ ចំណែក​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក​ បើទោះ​ជា​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ចេញផ្សាយនៅថ្ងៃ​ចន្ទនេះ​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​ វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្កឧបសគ្គ​ឬរារាំង​និង​បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន។​ លោក​បញ្ជាក់​ថា៖ “ការធ្វើបាតុកម្ម​នឹង​ប្រព្រឹត្តទៅតាមការគ្រោង​ទុក​ដោយ​ពុំមានការអាក់ខានឡើយ ហើយ​សូមបញ្ជាក់​ថា​អង្គការ​យើងខ្ញុំ​ជាអង្គការ​ឯករាជ្យ​មិនពាក់ព័ន្ធ​គណបក្ស​នយោបាយណាមួយឡើយ”។​ បើតាមសេចក្តីថ្លែងការណ៍នោះ អ្នកចូលរួម​ធ្វើបាតុកម្ម​នឹង​ដាក់​ញត្តិស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​និង​ការចាប់ដាក់គុក​នូវក្រុមសកម្មជនប្រជាធិបតេយ្យ។ លោក ទូច វិបុល បាន​លើក​ឡើង​ថា​៖ “ប្រាកដណាស់ ជាង​៣០ឆ្នាំ​ ក្រោមការគ្រប់គ្រងរបស់​លោក ហ៊ុន សែន បានធ្វើ​ខ្លួន​ជាជនមិនគួរ​ឲ្យ​ទុកចិត្ត​បាន សម្រាប់​ពលរដ្ឋខ្មែរ។ លោក ហ៊ុន សែន ជា​ជនរងគ្រោះ​ថ្នាក់បំផុត​​ដល់សង្គមកម្ពុជា ជាពិ​សេស​ជាជនរងគ្រោះដល់សន្តិសុខ​ក្នុងតំបន់ASEANដែលយើង​ទាំងអស់គ្នា​មិនត្រូ​វការមេដឹកនាំ​រូបនេះ​ទៀតឡើយ”។ កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុង​គេចពីការចាប់ខ្លួន បាន​ថ្លែង​ពីសហរដ្ឋអាមេរិក​​មកថាលោកមិនគាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះទេ ហើយ​លោក​ប្រកាស​មិនទទួល​ស្គាល់​សកម្មភាព​អ្នក​ដែល​នៅ​តែ​ចូល​រួម​​ធ្វើ​បាតុកម្មនេះ​។​ លោក​ថ្លែង​ថា​៖ “រឿងបាតុកម្ម​ គណបក្ស​សង្រ្គោះជាតិ​គឺ​សូម​ឲ្យ​បងប្អូន​ផ្អាក​ទាំងអស់ គម្រោងធ្វើបាតុកម្ម​នៅទីណា​ក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ​ វាអត់​មានចំណេញ​អ្វី ខាត។ អ្វីដែល​យើង​ចង់បានជា​អាទិភាព​ ការបោះឆ្នោត​ ហើយ​យើង​ចូល​ក្នុងអន្ទ្រាក់គេហើយ​ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា​ សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹង​វាមិនដឹងជា​ទៅណា…”៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
លោក អាឡិច ស្វែងរកមធ្យោបាយ​ត្រឡប់មកកម្ពុជា​ដើម្បីចូលបំភ្លឺនៅតុលាការ

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 05:13 PM

ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)ដែលត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា បានអះ​អាង​ថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការខេត្តកោះកុងនិងថាលោក​នឹងស្នើ​សុំអាជ្ញាធរកម្ពុជា​ដើម្បីអាចចូលមកកម្ពុជានិង​ឆ្លើយបំភ្លឺប្រឆាំងនឹងការចោទប្រកាន់។ លោកអាឡិចដែលជាជនជាតិអេស្ប៉ាញត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៥  ហើយ​ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាភ្លាមៗ ក្រោយពីលោកចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង។ លោកត្រូវបានចោទប្រកាន់​ថាសមគំនិត​ជាមួយ​សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំសំណាង ដែល​ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ និងចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អង្គការមាតាធម្មជាតិចេញផ្សាយនៅថ្ងៃអាទិត្យនេះ អង្គការ​មាតាធម្មជាតិបានបញ្ជាក់ថាលោកអាឡិចដែលបច្ចុប្បន្នជាស្ថាបនិកនិងជានាយកប្រតិបត្តិអង្គការមាតាធម្មជាតិ ត្រូវបានចោទប្រកាន់ពីបទសមគំនិតទាក់ទងនឹងបទចោទទៅលើសកម្មជនចលនាមាតាធម្មជាតិទាំង៣នាក់។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ “ការចោទប្រកាន់គឺគ្មានមូលដ្ឋានទាល់តែសោះ ដោយសារតែយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់របស់យើងគឺត្រូវបានធ្វើឡើងស្របទៅតាមគោលការណ៍អហិង្សានិងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា”។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ “សកម្មភាពដែយើងបានធ្វើនិងកំពុងធ្វើគឺស្ថិតនៅក្នុងគោលបំណងការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជានិងការពារជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់ដែលកំពុងតែត្រូវបានគំរាមកំហែងដោយការបូមខ្សាច់ខុសច្បាប់”។ អង្គការមាតាធម្មជាតិបញ្ជាក់ថាអង្គការនឹងទាមទារផ្លូវច្បាប់ឲ្យលោកអាឡិចមានសិទ្ធិចូលរួមក្នុងសវនាការស្របតាមច្បាប់ជាតិនិងអន្តរជាតិ។ បើតាមសេចក្តីថ្លែងការណ៍ មេធាវីរបស់អាឡិច​នឹង​ធ្វើដំណើរទៅកាន់ខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីប្រមូលឯកសារទាក់​ទង​​នឹងការចោទប្រកាន់។ លោកអាឡិចថា​នឹងផ្ញើលិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់​ថាគាត់នឹងអនុញ្ញាតឲ្យលោកត្រឡប់មកកម្ពុជាវិញ ដើម្បីឆ្លើយបំភ្លឺ។ នេះបើតាមសេចក្តីថ្លែង​ការណ៍។ អ្នកនាង ថា សុភា អាយុ២២ឆ្នាំ ធ្លាប់​ប្រាប់វីអូឌីថាអ្នកស្រីបានទៅសួរសុខទុក្ខប្តីរបស់អ្នកនាង ឈ្មោះ ស៊ីម សំណាង ដែលកំពុងជាប់ពន្ធនាគារ កាលពីថ្ងៃទី៣០ខែមករា ដោយប្តីប្រាប់ថាចៅក្រ​មស៊ើបសួរបានបញ្ចប់ការស៊ើបអង្កេតលើករណីនេះ តែលោកមិនទាន់ដឹងថាតើពេលណានឹងបើកសវនាការជំនុំជម្រះនោះទេ។ អ្នកស្រីបន្តថាបើតាមប្តីរបស់អ្នកស្រី មនុស្សបីនាក់ទៀតត្រូវបានចោទប្រកាន់ថាសមគំនិតនឹងរឿងនេះ គឺមានលោក អាឡិច និងព្រះសង្ឃពីរអង្គដែលអ្នកស្រីថាធ្លាប់ចេញមុខការពារតំបន់អារ៉ែងនិងការបូមខ្សាច់។ គួរបញ្ជាក់ថាសកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ។ ទាក់ទងនឹងការបណ្តេញលោកអាឡិចចេញពីប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់លើកឡើងថាលោកអាឡិចបានប្រឆាំងនឹងអាជ្ញាធរសាធារណៈនិងរារាំងដល់ការសិក្សានៅតំបន់អារ៉ែង មុនឈានទៅដល់ការស្ថាបនាទំបន់វារីអគ្គិសនី។ លោក អាឡិច បានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំនិងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថាមាតាធម្មជាតិដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ផ្ទះសំណាក់​និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​សៀមរាប ឡើងថ្លៃ​១​គុណ​នឹង​ពីរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 04:24 PM

​​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន នៅ​ខេត្ដ​សៀមរាប ដំឡើង​ថ្លៃ​សេវា​ស្នាក់​នៅគុណ​និង​ពីរ នៅក្នុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នេះ ដោយ​អះអាង​ថាជា​ទម្លាប់​ថ្ងៃបុណ្យ និង​យក​កម្រៃ​នោះ​លើក​ទឹកចិត្ដ​បុគ្គលិក​។​ ​បុគ្គលិក​នៅ​សណ្ឋាគារ​និង​ផ្ទះសំណាក់​មួយ​ចំនួន នៅ​ខេត្ដ​សៀមរាប​ដែល​សុំ​លាក់​ឈ្មោះឲ្យដឹង​នៅល្ងាច​ថ្ងៃ អាទិត្យ​ថា ចាប់ពី​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នេះ អ្នក​គ្រប់គ្រង​ឲ្យ​ដំឡើងថ្លៃ​ស្នាក់នៅក្នុង​មួយ​បន្ទប់៣០​ទៅ ៣៥​ដុល្លា​រក្នុង​មួយ​យប់ ខណៈ​ថ្ងៃ​ធម្មតា​សណ្ឋាគារ​និង​ផ្ទះសំណាក់​កម្រិត​កណ្តាល​ទាំងនេះ​ថ្លៃ​ត្រឹម ១០​ទៅ​១៥​ដុល្លារ​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​បុគ្គលិក​ទាំងនោះ​ប្រាប់​ប្រហាក់ប្រហែល​គ្នា​ថា ការ​តម្លើង​ថ្លៃ​សេវាស្នាក់​នៅ​នេះ គឺ​ធ្វើ​ជា​ទម្លាប់​រាល់​ថ្ងៃ​បុណ្យ​ផ្សេងៗដើម្បី​យក​កម្រៃ​ទាំងនោះ ទៅ​បើកប្រាក់​លើក​ទឹកចិត្ដ​ឲ្យ​បុគ្គលិក​ដែលបាន​បំពេញ​ការងារ​នៅ​ថ្ងៃ​បុណ្យ​។​

[អានបន្ត]
​សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប​កោះហៅ​ពលរដ្ឋ​សាកសួរ​ក្រោយ​បង្ហោះ​ពី​ការផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​យឺត​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 02:30 PM

​នាយ​ប៉ុស្ដិ៍​ស្ល​ក្រាម ក្រុង​សៀមរាប កោះ​ហៅ​ពលរដ្ឋ​ម្នាក់​ទៅ​សាកសួរ បន្ទាប់​ពី​ពលរដ្ឋ​រូបនោះ បង្ហោះ​សារ​រិះគន់​ទៅ​លើ​ការផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​យឺតយ៉ាវ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​​ ​ពលរដ្ឋ​នៅ​សង្គាត់​ស្លក្រាម ក្រុង​សៀមរាប​លោក ហែម ចាន់​ធឿន ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម លោក ញឹក សុផល បាន​ទូរស័ព្ទមកលោក​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ ដោយ​ប្រាប់​ថា​ សមត្ថកិច្ច​ឲ្យ​ប្អូនប្រុស​របស់​លោក ឈ្មោះ ឃី​ន វណ្ឌី ទៅ​ជួប​នៅ​ប៉ុស្ដិ៍ ដើម្បី​សាកសួរ​ពី​ករណី​បង្ហោះ​សារ​រិះគន់​​ការផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​យឺត​។ លោក​បន្ដថា លោក​និង​ភរិយា​បាន​ធ្វើ​អត្ដ​សញ្ញាណប័ណ្ណ​ជាង​៥​ខែ​មក​ហើយ ប៉ុន្ដែ​មិន​ទាន់​ទទួល​បាន​ទើប​ប្អូនប្រុស​លោកសរសេរ​រិះគន់​ពីភាពយឺតយ៉ាវ​នៃការផ្ដល់​សេវា​នេះ​។​

[អានបន្ត]
រដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ឲ្យដោះលែងពលរដ្ឋខ្មែរ២នាក់ ករណីហិង្សាជាមួយអាជ្ញាធរថៃ

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 02:22 PM

មន្រ្តីក្រសួងការបរទេសកម្ពុជា​ឲ្យ​ដឹងថារដ្ឋាភិបាលកំពុងអន្តរាគមន៍ជួយ​ឲ្យពលរដ្ឋខ្មែរ២នាក់​ដែលត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារ៣ខែអាចនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាកាលពីថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០១៦  មានការប៉ះទង្គិចគ្នារវាងក្រុម​អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវនៃប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃមកពីទីក្រុងបាងកកដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ។ ក្រសួងបន្តថាការប៉ះទង្គិចនេះបណ្តាលឲ្យមានការវាយតប់និងគប់ដំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាលអស់ចំនួន២គ្រឿង។ អាជ្ញាធរថៃ​ចាប់ខ្លួនបុរស២នាក់ដែលអាជីវករ ហើយ​តុលាការថៃបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ខែ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអាទិត្យនេះ ក្រសួងការបរទេសបានលើក​ឡើង​ថាពលរដ្ឋខ្មែរទី៣ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធនឹងការប៉ះទង្គិច ប៉ុន្តែ​ត្រូវបាន​ស្ថានអគ្គកុងស៊ុល​កម្ពុជានៅស្រះកែវសហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានា​ឲ្យ​​នៅក្រៅឃុំរួចហើយ។ សេចក្តីប្រកាសបន្តថាចំពោះពលរដ្ឋខ្មែរ២នាក់ដែលត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគារ៣ខែ ស្ថានអគ្គកុងស៊លកម្ពុជានៅស្រះកែវ បានសហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានាឲ្យ​នៅក្រៅឃុំ តែ​ត្រូវ​រង់ចាំ​រហូតដល់​សប្តាហ៍ក្រោយ ទើបដឹងលទ្ធផល។​ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ចន្ទគា ឲ្យដឹងថា បើតាមព័ត៌មានដែលលោកទទួលបានពីសមត្ថកិច្ចថៃ អាជីវករ​ទាំងពីរ​អាចនៅក្រៅឃុំបានដោយត្រូវបង់ប្រាក់ធានាចំនួន២៥០០០បាតក្នុងម្នាក់។ លោក​បន្ត​ថា​ក្រុមគ្រួសារបុរសទាំងពីរអះ​អាងថាអ្នកទាងពីរនាក់នោះមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់អាជ្ញាធរថៃនោះទេនិងបានអំ​ពាវនាវរកជំនួយពីរដ្ឋាភិបាលកម្ពុជា។ ទោះយ៉ាងណា លោកថាសមត្ថ​កិច្ចថៃចាប់ខ្លួនអ្នកទាំងពីរទៅតាមវីដេអូ​​ឃ្លីបដែលពួកគេថតបាននៅពេលមានអំពើហិង្សាកើតឡើង។ មន្ត្រីសិទ្ធិមនុស្សរូបនេះអំពាវនាវឲ្យអាជ្ញាខ្មែរ និងថៃធ្វើការស៊ើបអង្កេតករណីនេះឲ្យបានហ្មត់ចត់​។ ​លោក ស៊ុំ ចន្ទគា ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិចារណារកវិធីបង្កើតផ្សារនៅលើទឹកដីខ្មែរ ដែលលោកថាដើម្បីឲ្យខ្មែរអាចលក់ដូរលើទឹកដីរបស់ខ្លួននិងបានផលចំណេញដល់សេដ្ឋកិច្ចរបស់ខ្មែរ។ លោកបន្ថែមថា៖ “អ្វីដែលសំខាន់គឺខាងរដ្ឋាភិបាលចាប់ផ្តើមគិតថាខ្មែរយើងដែលចូលទៅលក់នៅលើទឹកដីថៃ មានន័យថាយើងជួលទាំងតូបថៃ ជួលទាំងកន្លែងស្នាក់របស់ថៃ ក្នុងមួយខែៗរាប់លានបាត គួរតែមានផ្សារណាមួយនៅក្នុងស្រុកខ្មែរយើងវិញហើយថៃចង់ទិញវាមានចំណេញដល់ថវិកាជាតិយើងផង”។ លោក ស៊ុំ ចន្ទគា ឲ្យដឹងដែរថាតាមព័ត៌មានដែលលោកទទួលបានពីសមត្ថកិច្ចថៃ ក្នុងការប៉ះទង្គិចគ្នានោះ រថយន្តសមត្ថកិច្ចថៃដែលរងការខូចខាតគិតជាទឹកប្រាក់អស់ប្រហែលជា៨ម៉ឺនបាត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
​នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​អគ្គីភ័យនិងគោរព​ច្បាប់​ចរាចរណ៍​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 10:12 AM

​លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយត្ន​ខ្ពស់ កុំឲ្យ​មាន​អគ្គីភ័យ និងគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​រយៈពេល​បី​ថ្ងៃចាប់ពី​ថ្ងៃ​ទី ៧-៩ ខែ កុម្ភះ ២០១៦ នេះ​។​ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី៧ ខែ កុម្ភៈ​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រយ័ត្នប្រយ៉ែង​ចំពោះ​ភ្លើង​ទៀនធូប និង​ពេល​ដុត​ក្រដាស់សែន​ជាដើម គឺ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​ការឆាបឆេះ​។ 

[អានបន្ត]
​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា​អាល្លឺម៉ង់​ឈប់​ផ្ដល់ជំនួយ​ដល់​កម្ពុជា​

ថ្ងៃអាទិត្យ ទី7 កុម្ភៈ 2016, 08:33 AM

​ក្រសួង​រៀបចំ​ដែនដី​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បដិសេធ​ចំពោះ​ការចុះផ្សាយថា ​រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ចការ​ដីធ្លី​ដល់​កម្ពុជា​។​ សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ៦ ខែកុម្ភះ ​បាន​ឲ្យដឹងថា មាន​សា​រព័ត៌​មាន​មួយ​ចំនួន​បាន​ចុះផ្សាយអត្ថ​បទ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​នឹង​ឈប់​ផ្ដល់​ជំនួយ​ផ្នែក​កិច្ចការ​ដីធ្លី​ដល់​កម្ពុជា​។ ក្រសួង​នេះ បដិសេធថា ជា​ការផ្សព្វផ្សាយ​មាន​ខ្លឹមសារ​មិន​ពិត និងមិន​បាន​បង្ហាញ​ពី​សមិទ្ធិផល​ដែល​សម្រេច​បាន​ពី​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​អាល្លឺម៉ង់​។​

[អានបន្ត]
រដ្ឋាភិបាលសម្រេច​ឈប់យកលុយ​ផ្លូវ​១២៣ នៅស្រុកបាទី ខេត្ត​តាកែវ

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 07:28 PM

រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​ការយកលុយ​ពីការធ្វើដំណើរ​លើ​​ផ្លូវ​លេខ​១២១ក(ផ្លូវ​១២៣បច្ចុប្បន្ន​)ដោយ​តភ្ជាប់ពីផ្លូវជាតិលេខ​២​ ត្រង់ចំណុច​ពីផ្សារចំបក់​ដល់ភូមិ​ទំនប់​ ឃុំ​ត្នោត ស្រុក​បាទី ខេត្ត​តាកែវ។ ក្នុងសេចក្តីសម្រេច​មួយ​ចុះថ្ងៃទី​៦ខែកុម្ភៈ រដ្ឋាភិបាលបានបញ្ជាក់ថាលុបចោល​​​ការវិនិយោគ​តាមប្រព័ន្ធ​សាង​សង់អាជីវកម្ម ផ្ទេរ ស្តីពីការជួសជុលផ្លូវលេខ​១២១ក ក្នុង​ខេត្ត​តាកែវ។​ សេចក្តីសម្រេច​បន្ត​ថា​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់យក​កម្រៃ​ចំពោះការធ្វើចរាចរណ៍នៅលើផ្លូវ​លេខ​១២១ក​ដែលមានប្រវែង៥គីឡូម៉ែត្រ​ ចាប់ពីយប់ម៉ោង​១២​ថ្ងៃទី​៧ខែកុម្ភៈ ឆ្នាំ​២០១៦។​ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ក្រសួង​សាធារណៈការ​នឹង​ដឹកនាំសម្របសម្រួល​ជាមួយក្រសួងពាក់ព័ន្ធដើម្បីអនុវត្តនីតិវិធី​រំលត់​កិច្ច​សន្យានេះ។​ នេះបើតាមសេចក្តីសម្រេច។​ គួរបញ្ជាក់ថារដ្ឋា​ភិបាល​បាន​ចុះកិច្ច​សន្យា​ជាមួយក្រុមហ៊ុន​ដោយតភ្ជាប់ផ្លូវជាតិ​លេ​ខ​២​ត្រង់ចំណុច​ផ្សារចំបក់​ តាំង​ពីឆ្នាំ​២០០៨។​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើ​ហ្វេសប៊ុក​របស់​លោក​នៅល្ងាចថ្ងៃសៅរ៍នេះ​ថារដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលុបចោលកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់អាជីវកម្មផ្ទេរ(Build Operate and Transfer-BOT) ផ្លូវជាតិលេខ១២៣ ខេត្តតាកែវ ។ លោក​បញ្ជាក់ថា៖ “ខ្ញុំសង្ឃឹមថាការសម្រេចខាងលើនេះនឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ បានធូរស្រាលមួយកម្រិតធំ ព្រមទាំងបានជួយសម្រាលដល់ជីវភាពរស់នៅកាន់តែប្រសើរឡើង”។ គួររំឭក​ថា​កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​បាន​ចេញសេចក្តីសម្រេច​​លុប​ចោល​ការយកលុយពីផ្លូវជាតិលេខ​៤​​និង​ផ្លូវវ៉េងស្រេង៕ ​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

[អានបន្ត]
អាជ្ញាធរ​នឹង​បិទ​ផ្លូវ​មួយចំនួន​នៅក្នុង​សៀមរាប​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ដង្ហែ​តុក្កតា​យក្ស​

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 03:58 PM

​អាជ្ញាធរ​ខេត្ដ​សៀមរាបឲ្យដឹងថា ផ្លូវ​នៅ​ម្ដុំ​មាត់​ស្ទឹង​ក្នុង​តំបន់​ទេសចរណ៍​នឹង​ត្រូវ​បិទ​រយៈពេល​ខ្លី នៅ​ល្ងាច​ថ្ងៃទី​៦​ ខែ​កុម្ភៈ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់ ចូលរួម​ដង្ហែ​តុក្ក​តា​យក្ស​ប្រឆាំង​ពី​ការបាត់បង់​សត្វព្រៃ​ដ៍ក​ម្រ​នៅលើ​ពិភពលោក​។​ ​នៅ​ម៉ោង​៧​ល្ងាច​ថ្ងៃ​ទី​៦​​ ខែ​កុម្ភៈ​នេះ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង​១០ នឹង​ធ្វើ​ពិធី​ដង្ហែ​តុក្កតា​យក្ស​ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ប្រឈម​នឹង​ការបាត់បង់​សត្វព្រៃ​ដ៍ក​ម្រ​នៅក្នុង​ប្រទេស​កម្ពុជា​និង​លើ​ពិភពលោក​។​

[អានបន្ត]
អតីត​អ្នកបើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​ល​ជាង​២០នាក់​រងរបួស​ធ្ងន់ និង ស្រាល

ថ្ងៃសៅរ៍ ទី6 កុម្ភៈ 2016, 02:12 PM

​អ្នក​តវ៉ា​ជា​អតីត​អ្នកបើករថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើរ​ជាង២០​នាក់​រងរបួស​ធ្ងន់ និង ស្រាល​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយសារ​ការ​វាយតប​ពី​ភាគី​អ្នករត់​រ៉ឺ​ម៉កកង់​បី ក្នុង​ការតវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារឲ្យ​ពួកគេ​បាន​ចូលធ្វើការ​វិញ​។​ បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​សហភាព​ការងា​រ​កម្ពុជា​ឲ្យ​ដឹងថា ក្នុង​ការតវ៉ា​ព្រឹក​ថ្ងៃ​ទី៦ ខែកុម្ភះ​នេះ អ្នក​តវ៉ា ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ជាង ២០​នាក់ រង​របួសធ្ងន់​និង​ស្រាល គឺ​អ្នក​ខ្លះបែកក្បាល​ហូរឈាម ហើម​ឆ្អឹង និង​ត្រូវ​ភ្នែក​ជាដើម​។

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To