ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃព្រហស្បតិ៍ ទី22 កុម្ភៈ 2018
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សង្គម

លោក ហ៊ុន សែន ថា​​ប្រើហ្វេសប៊ុក​ដើម្បីដោះស្រាយការងារ មិនមែនប្រកួតប្រជែងនោះទេ

ថ្ងៃចន្ទ ទី25 មករា 2016, 08:37 PM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃចន្ទនេះថាលោកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះទេ។ លោកបញ្ជាក់បែបនេះស្របពេលដែលទំព័រ​ហ្វេសប៊ុករបស់លោកមានអ្នកចុចចូលចិត្ត(Likes)ទៅដល់២លាននាក់ បើប្រៀបធៀបនឹងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចាញ់តែជាង៦ម៉ឺនតែប៉ុណ្ណោះ។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃចន្ទនេះថា៖ “ថ្ងៃនេះ Facebook របស់ខ្ញុំបានទទួលការគាំទ្រនិងចូលចិត្ត(Likes)២លាន។ ដោយសារសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋនិងយុវជន ទើបធ្វើឲហត​ចំនួនLikes កើនឡើងពី១ម៉ឺនទៅ២ម៉ឺនជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃនេះគឺបានឡើងដល់២លានក្នុងរយៈពេលយ៉ាងខ្លីបំផុត!”។  លោកបញ្ជាក់ថា៖ “ខ្ញុំសូមអរគុណជនរួមជាតិនិងយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ។ ការប្រគល់នូវទំនុកចិត្តនិងគាំទ្រយ៉ាងខ្លាំងក្លាចំពោះរូបខ្ញុំដើម្បីដឹកនាំកសាងប្រទេសគឺបងប្អូនជនរួមជាតិបានបង្ហាញឲ្យ​ឃើញច្បាស់នូវការគាំទ្រនិងស្រឡាញ់សន្តិភាព”។ លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំប្រើប្រព័ន្ធFacebookបន្ថែមលើប្រព័ន្ធមានស្រាប់បានបង្កើននូវប្រសិទ្ធភាពនៃការដោះស្រាយបញ្ហារបស់ជាតិនិងប្រជាជនតាមរយៈការប្រមូលព័ត៌មាននិងយោបល់ពីគ្រប់មជ្ឈដា្ឋននានាដែលជាការផ្តល់ឱកាសជូនប្រជាជនចូលរួមយោបល់មកកាន់នាយករដ្ឋមន្ត្រីដោយផ្ទាល់”។ លោកសរសេរបន្តថា៖ “ចំណែកខ្ញុំវិញក៏មានឱកាសឆ្លើយតបទៅកាន់ប្រជាជនដោយផ្ទាល់ផងដែរ។ ខ្ញុំមានអារម្មណ៌ថាខ្ញុំនៅជាប់និងប្រជាជន ហើយមានព័ត៌មានកាន់តែច្បាស់ កាន់តែលឿនដែលធ្វើឲ្យ​ខ្ញុំសម្រេច​ចិត្តត្រឹមត្រូវនិងរហ័ស។ ខ្ញុំប្រើFacebookដើម្បីដោះស្រាយការងារ មិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណានោះឡើយ”។ តាំងខែកញ្ញា ឆ្នាំ២០១៥ លោក ហ៊ុន សែន ចាប់ផ្តើមសកម្មលើហ្វេសប៊ុក នៅពេលខុទ្ទកាល័យរបស់លោកប្រកាសថាលោកមានហ្វេសប៊ុកផ្លូវការរបស់លោក។ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូថា៖ “ហ៊ុន សែន បើមិនលេងគឺមិនលេងទេ បើបានតែជ្រុលលេង គឺថាមានអ្ហែងមទាំងពីកប៉ាល់ហោះថតពីលើ។ …អាហ្នឹងឲ្យដឹងថាម៉េចទៅហ៊ុន សែន ហ្នឹង។ មិនលេង អញមិនខ្ចីលេង”។ លោកបញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់ណា យើងទៅដល់ហ្នឹង។ អាហ្នឹងនិយាយតាមមួយបែបអញ្ចឹងហ្មង។ កុំឲ្យអ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយកអាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេលដំណាក់កាលមួយ សូមឲ្យពួកអ្នកធ្វើវិភាគ ចេញមកវិភាគឡើងវិញ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសថាលោកមិនមែនជា”នាយករដ្ឋមន្រ្តីហ្វេសប៊ុក”នោះទេ ដោយបញ្ជាក់ការលេងប្រព័ន្ធសង្គមររបស់លោកនាពេលបច្ចុប្បន្នេះ គឺដើម្បីទទួលព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។ គួរបញ្ជាក់​ថា កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដាក់ឲ្យប្រើប្រាស់គេហទំព័រផ្ទាល់ខ្លួននិងកម្មវិធីទូរស័ព្ទដៃ(Appទូរស័ព្ទដៃ) ដោយបង្ហាញពីសកម្មភាពរបស់លោក ប្រវត្តិរូបនិងការចុះឈ្មោះគាំទ្ររូបលោកជាដើម។លោកបានក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកតិចតួចបំផុតដែលបានប្រើប្រាស់បច្ចេកវិទ្យានេះមួយនេះ ក្នុងនោះមាននាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modiនិងប្រធានាធិបតីចិន លោកXi Jinping៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
ក្រសួងសាធារណការប្រកាសឲ្យពលរដ្ឋទៅធ្វើប័ណ្ណបើកបរយានយន្ត

ថ្ងៃចន្ទ ទី25 មករា 2016, 03:19 PM, (1)

ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសឲ្យប្រជាពលរដ្ឋទៅធ្វើ ឬបន្តប័ណ្ណបើកបរយានយន្ត ដោយក្រសួងចាប់ដំណើរការសេវានេះវិញហើយ បន្ទាប់ពីក្រសួងបានចេញចេញតម្លៃថ្មីលើសេវាទាំងនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយនៅថ្ងៃទី២៥ ខែមករា នេះឲ្យដឹងថា ចាប់ពីថ្ងៃចន្ទនេះតទៅ ក្រសួងដាក់ឲ្យដំណើរការសេវាសាធារណៈលើការស្នើផ្ដល់ ប្ដូរ និងពន្យារប័ណ្ណបើកបរយានយន្តឡើងវិញហើយ ដោយយោងតាមតារាងតម្លៃថ្មីដែលក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ចបានចេញរួមគ្នា។ ក្រសួងក៏បានអំពាវនាវឲ្យអ្នកបញ្ជាយានយន្តទាំងអស់រួសរាន់ទៅដាក់ពាក្យសុំប្តូរ ពន្យារ ធ្វើទុតិយតា ឬតតិយតាប័ណ្ណបើកបរយានយន្តនេះឲ្យបានឆាប់ផងដែរ។

[អានបន្ត]
ក្រសួងមហាផ្ទៃថាកំពុ​ងចាត់វិធានការ​មន្រ្តីរាជការធ្វើការពីរកន្លែង​

ថ្ងៃអាទិត្យ ទី24 មករា 2016, 09:42 PM

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ​បានលើកឡើង​ថា​ក្រសួង​បាន​ចាត់វិធានការ​រឹតបន្តឹង​កុំ​ឲ្យ​មាន​​មន្រ្តី​ណា​ដែលមកធ្វើការមិនទៀងទាត់ហើយ​ឆ្លៀតទៅធ្វើការនៅខាងក្រៅ ខណៈកំពុងបំពេញការងារនៅក្រសួងមហាផ្ទៃ​។​ រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា ដែល​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំងអំពើពុករលួយ​នៃក្រសួងមហាផ្ទៃ បាន​ឆ្លើយតបបែបនេះ​ទៅកាន់​អង្គភាព​ប្រឆាំងអំពើពុករលួយ​(ACU)ពាក់​ព័ន្ធ​នឹង​មន្រ្តីរាជការនៃក្រសួងមានឈ្មោះទៅធ្វើការងារខាងក្រៅ​ ដោយ​ទទួល​បាន​ប្រាក់ខែពីរកន្លែង។​ នៅក្នុងលិខិត​មួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ​​ចេញផ្សាយជាសាធារណៈ​នៅថ្ងៃអាទិត្យនេះ អង្គភាព​ប្រឆាំងអំពើពុករលួយ​បាន​លើកឡើង​ថា​អង្គភាព​​បានទទួលពាក្យ​បណ្តឹង​ដែលថា​មន្រ្តីកំពុង​បម្រើការ​ងារ​​ក្នុងក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃបានទៅបម្រើការងារនៅស្ថាប័នផ្សេងៗក្រៅពីអង្គភាព​របស់ខ្លួន​ដូចជានៅតាមអង្គការ​ សង្គមស៊ីវិល​និ​ង​វិស័យ​ឯកជនជាដើម។​ លោក សក់ សេដ្ឋា បាន​លើកឡើង​ថា​គិតមកត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រសួង​មាន​មន្រ្តីរាជការ​ស៊ីវិល​ក្នុងក្របខ័ណ្ឌ​ចំនួន​១២៤៤៣នាក់​ ចែកជាក្របខ័ណ្ឌថ្នាក់ជាតិ​មានចំនួន​១៦៧០នាក់​និងក្របខ័ណ្ឌ​នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិមាន​ចំនួន​១០៧៧៣នាក់​។ លិខិត​បន្ត​ថា​បើ​តាមរយៈ​របាយការណ៍ស្វ័យប្រកាសពីអង្គភាពនីមួយៗ​ផ្នែករដ្ឋបាលស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ ​មន្រ្តីដែល​មកបំពេញការងារមិនបានទៀងទាត់​សរុបចំនួន​១៤០នាក់។ លោក សក់ សេដ្ឋា បាន​លើកឡើង​ថា​ក្រសួង​បាន​ដាក់វិធានការ​មួយ​ចំនួន ដោយ​ឲ្យ​អង្គភាពនីមួយៗ​ត្រូវបន្តពង្រឹងវិន័យ​និងការគ្រប់គ្រង​វត្តមានមន្រ្តី​ឲ្យ​បាន​ម៉ឹងម៉ាត់​ហើយ​ករណីនៅតែមិនបម្រើការងារទៀងទាត់ ត្រូវណែនាំសាមីខ្លួន​ដាក់ពាក្យ​ស្នើ​សុំស្ថិត​ក្នុងភាពទំនេរគ្មានបៀវត្ស​ឬ​សុំលាឈប់ពីការងារ ដោយ​ទទួល​ប្រាក់ឧបត្ថម្ភ​គោលនយោបាយតែមួយគត់។ លោក​បញ្ជាក់ថា​ករណីមន្រ្តីមិន​មក​បង្ហាញ​មុខ​តាមការអញ្ជើញ​ សាមីអង្គភាព​ត្រូវលើក​សំណើ​សុំដាក់សាមី​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​ភាពទំនេរគគ្មាន​បៀវត្ស។​ លោក សក់ សេដ្ឋា បញ្ជាក់បន្ថែម​ថា​ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ​២០១៥ ក្រសួង​បានលុបឈ្មោះមន្រ្តីរាជការ​ចេញពីក្របខ័ណ្ឌ​រដ្ឋចំនួណ​៩៨នាក់(បោះ​បង់ការងារ​២១នាក់ បោះបង់កម្មសិក្សា​២៥នាក់ មរណភាព​២១នាក់ សុំលាឈប់ពីការងារ​២៦នាក់ ហួស​កាលកំណត់ស្ថិត​ក្នុងភាពទំនេរ​គ្មានប្រាក់បៀវត្ស​ចំនួន​៥នាក់)និង​​មន្រ្តីរាជការ​ដែលបានស្នើសុំស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស​ដើម្បីទៅបម្រើការងារផ្ទាល់ខ្លួន​​ចំនួន​១០០នាក់​។ បើតាមលិខិតនោះ លោក សក់ សេដ្ឋា បានបញ្ជាក់បន្ថែម​ថា​រហូតមកដល់បច្ចុប្បន្ន​ ក្រុមជនបង្គោល​ប្រឆាំងអំពើពុករលួយ​ផ្នែករដ្ឋបាលស៊ីវិលក្រសួង​មហាផ្ទៃនៅតែបន្តការ​សហការ​ជំរុញ​ដល់អង្គភាពនានា​ក្នុងទីស្តីការក្រសួងនិងរដ្ឋបាលរាជធានីខេត្ត​ ឲ្យ​បន្ត​សិក្សា​ស្រាវជ្រាវ​បន្ថែមទៅលើរបាយការណ៍នានា​និង​ចុះត្រួតពិនិត្យ​តាមអង្គភាព​នៅរដ្ឋបាលមូលដ្ឋាន​មួយចំនួន​ថែម​ទៀត៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
​សង្គម​ស៊ីវិល​ស្នើ​លោក ច​ន ឃើ​រី លើក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះស្រាយ​

ថ្ងៃអាទិត្យ ទី24 មករា 2016, 06:15 PM

​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង អន្តរជាតិ ស្នើឲ្យ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ជួយ​លើក​យក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ដើម្បីរក​ដំណោះស្រាយ​ឲ្យបាន​ប្រសើរ​ឡើង ឆ្ពោះទៅ​រក​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។​ ​លិខិត​រួម​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ​រួមមាន លីកាដូ អាដហុក CCHR Fidh និង FORUM-ASiA ចុះ​ថ្ងៃ​ទី ២៤ ខែ​មករា ផ្ញើ​ទៅកាន់​លោក​ច​ន ឃើ​រី បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេ​ស​អាមេរិក​រូប​នោះ​ ទាមទារឲ្យ​រដ្ឋាភិបាល​កម្ពុជាបញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស បំពាន​លើ​ប្រព័ន្ធតុលាការ បញ្ឈប់​និទណ្ឌភាព ការប្រើ​ហិង្សា​លើ​មន្ត្រី បក្សប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​។​

[អានបន្ត]
​អធិការ​ស្តីទី​ស្រុក​ស្វាយ​លើ​ខេត្ដ​សៀមរាប​រង​ការ​ចោទ​ថា​យក​ម៉ាស៊ីន​រាវរក​វត្ថុ​បុរាណ​ខុសច្បាប់​

ថ្ងៃសៅរ៍ ទី23 មករា 2016, 03:12 PM

​មន្ដ្រី​សមត្ថកិច្ច​នៅ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចោទប្រកាន់​អធិការ​ស្ដីទី ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប​ លោក ស៊ុន អេង​ ថាបាន​យក​ម៉ាស៊ីន​រាវរក​វត្ថុ​បុរាណ​ក្នុង​ដី​នៅ​តាម​ទី​ទួល​ប្រាសាទបុរាណ​នៅ​តំបន់​នោះ​ដោយ​ខុសច្បាប់​។​ ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ស្រុក​ស្វាយ​លើ ដែល​សុំ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ ឲ្យ​វីអូឌី(VOD)​ដឹង​នៅ​ថ្ងៃ​សៅ​រិ៍នេះ ក្នុងន័យ​ប្រហាក់ប្រហែលគ្នា​ថា  លោក ស៊ុន អេង បាន​បែងចែក​កម្លាំង ប្រើ​ម៉ាស៊ីន​រាវរក វត្ថុ​បុរាណ​២​ក្រុម ​គឺ​ក្រុមទី​១​រាវ​រក​នៅ​ក្នុង​ឃុំ​តា​សៀម ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រាវរក​ពីរ​គ្រឿង ចំ​ណែ​ក្រុមទី​២ ធ្វើ​សកម្មភាព​នៅ​លើ​ទីទួល​និង​ប្រាសាទ​បុរាណ​នៅ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។ ប្រភព​ដដែល​បាន​បន្ដថា ក្រុម​ទាំងនោះ​រាវរក​វត្ថុ​បុរាណ​នៅ​ពេលយប់ ហើយ​វត្ថុ​ដ៍​មានតម្លៃ​បាន​រកឃើញ​មួយចំនួន​ជា​ប្រភេទ​ស្ពាន់​។​

[អានបន្ត]
​រដ្ឋាភិបាល​ចេញ​តម្លៃ​ថ្មី​ក្នុង​ការពិនិត្យ​បច្ចេកទេស​រថយន្ត ការធ្វើ​ប័ណ្ណ ប្ដូរ​និង​ពន្យា​រប័ណ្ណបើកបរ​

ថ្ងៃសៅរ៍ ទី23 មករា 2016, 11:17 AM

​រដ្ឋាភិបាល​បាន​សម្រេច​ចេញ​នូវ​តារាង​តម្លៃ​ថ្មី​ក្នុង​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ការធ្វើ​ប័ណ្ណបើកបរ ការប្ដូរ និង ពន្យារ​ប័ណ្ណបើកបរ​។​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ក្រសួង​សាធារណៈការ​បានចេញ​សេចក្ដីប្រកាស​រួមចុះ​ថ្ងៃ​ទី២១ ខែ មករា ស្ដីពី​ការផ្ដល់សេវា​សាធារណៈរ​បស់​ក្រសួង​សាធារណការ ដែល​ក្រសួង​ទាំង​២ បាន​ចេញ​តារាង​តម្លៃ​ថ្មី​សម្រាប់​ការប្រឡង​យក​ប័ណ្ណបើកបរ ការប្តូរ និង​ពន្យារ​ប័ណ្ណបើកបរ ព្រមទាំង​តម្លៃ​ត្រួតពិនិត្យ​បចេ្ចកទេស​រថយន្ត​ជា​ដើម​។​

[អានបន្ត]
កូន​ប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ប្ដឹងម្ចាស់គណនីហ្វេសប៊ុកម្នាក់ពីបទបរិហារកេរ្តិ៍

ថ្ងៃសុក្រ ទី22 មករា 2016, 06:57 PM

កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​មេបញ្ជាការរងកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត បានដាក់ពាក្យបណ្ដឹងទៅកាន់អគ្គស្នងការនគរបាលជាតិលោក នេត សារឿន ដោយប្ដឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chham Chhany ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ពាក្យបណ្ដឹងរបស់លោក ហ៊ុន ម៉ាណែត ចុះថ្ងៃទី២២ ខែមករានេះ លើកឡើងថា នៅពេលថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Chham Chhany បានសរសេរអត្ថបទផ្សព្វផ្សាយមួយដែលមានចំណងជើងថា «ឧក្រិដ្ឋជនព្រៃឈើកាច់កុងគ្នា ព្រោះចង់កាន់កាប់តំបន់កាប់ឈើ បានផលត្រកូល ហ៊ុន» ហើយអត្ថបទនោះបានបរិយាយថា៖ “សឹង សំអុល មាន ប៊ុន រ៉ានី ជាខ្នងបង្អែក ចំណែក លឹម ប៊ុណ្ណា មាន ហ៊ុន ម៉ាណែត នៅពីក្រោយ ចឹងហើយបានជាសមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងស្តុកឈើរបស់ លឹម ប៊ុណ្ណា និយាយថាជាឈើស្របច្បាប់។ តាមពត៌មានបានឲ្យដឹងថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ចេញមកបែបនេះគឺបន្ទាប់ពីសមត្ថកិច្ចបានទទួលបញ្ជាពី ប៊ុន រ៉ានី ហ៊ុន សែន ឲ្យសម្រួលដល់ការងាររកស៊ីរបស់ឧកញ៉ាទាំងពីរ ។ ប្រភពបានបញ្ជាក់ថា ដើមឡើយប្រហែលជា ប៊ុន រ៉ានីហ៊ុនសែន មិនដឹងថាឧកញ៉ា ខ្នា មានទំនាក់ទំនងជាមួយ ហ៊ុន ម៉ាណែត ទេ បានជាខ្ចីដៃសម្តេចកំចាត់ឧកញ៉ា ខ្នា ទុកកន្លែងឲ្យឧកញ៉ា សឹង សំអុល កាប់ឈើ តែក្រោយពីឧកញ៉ា ខ្នា សុំអន្តរាគមន៍ពី ហ៊ុន ម៉ាណែត ក៏អ្វីៗបានប្រែប្រួលទៅគឺ «ឈើស្របច្បាប់» បានន័យថា ឧកញ៉ាទាំងពីរនៅតែមានឱកាសកាប់ឈើដដែល សំខាន់ឲ្យតែមានសំណែនសែនឲ្យ ប៊ុន រ៉ានី និងហ៊ុន ម៉ាណែត ស៊ីគ្រប់គ្រាន់ តែបើមិនគ្រប់ទេ គុក គុក គុក”។ ពាក្យបណ្ដឹងបន្តថា ការផ្សព្វផ្សាយអត្ថបទនេះ និងអត្ថបទមួយចំនួនផ្សេងទៀតរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chham Chhany ជាការប្រឌិតខុសពីការពិតទាំងស្រុង និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រួសារលោក និងរូបលោកផ្ទាល់។ លោក ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យអគ្គស្នងការនគរបាលជាតិឲ្យជួររកយុត្តិធម៌ និងស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមផ្លុវច្បាប់ផងដែរ៕ សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

[អានបន្ត]
នាយករដ្ឋមន្រ្តីអន្តរាគមន៍បញ្ចុះតម្លៃប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យពី៥០ម៉ឺនមក១០ម៉ឺនរៀល

ថ្ងៃសុក្រ ទី22 មករា 2016, 06:50 PM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះឲ្យដឹងថាក្រសួងសុខាភិបាលបានសម្រេចបញ្ចុះតម្លៃការប្រឡងថ្នាក់ជាតិសម្រាប់និស្សិតវិស័យសុខាភិបាល មកត្រឹមតែ១០ម៉ឺនរៀល ដែលពីមុនយកទៅដល់៥០ម៉ឺនរៀល។ លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាក្រោយពីបានទទួលសំណើរបស់យុវសិស្ស ម្នាក់ឈ្មោះ​Darapiseth Sokhaដែលបានផ្ញើសារមកតាមហ្វេសប៊ុករបស់លោកស្នើសុំការបញ្ចុះតម្លៃការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល លោកបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលពីបញ្ហានេះ។ លោកបានបញ្ជាក់ថា៖ “ខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិតនៅត្រឹម១០០,០០០រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន១៤៣៣នាក់នឹងបានធូរស្រាលមួយកម្រិតធំចំពោះការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាពរស់នៅ អោយបានប្រសើរឡើង”។ កន្លងទៅ ក្រុមនិស្សិតពេទ្យបានតវ៉ាស្វែងរកកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដោយសុំឲ្យមានការបញ្ចុះតម្លៃការប្រឡងពី១២៥ដុល្លារទៅ៧៥ដុល្លារ ប៉ុន្តែគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនៃទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសថាខ្លួនមិនអាចបញ្ចុះតម្លៃនៃការប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទេ ដោយរក្សាតម្លៃសម្រាប់ការបង់សិទ្ធប្រឡង២៥ដុល្លារសម្រាប់ទ្រឹស្តី និង១០០ដុល្លារសម្រាប់ផ្នែកជំនាញគ្លីនិកនៅដដែល។ និស្សិតនិងគ្រូបង្រៀនមួយចំនួនក៏ធ្លាប់បានចោទប្រកាន់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថាកិបកេងលុយរាប់ម៉ឺនដុល្លារពីការប្រឡងថ្នាក់ជាតិ តែសាកលវិទ្យាល័យបានច្រានចោលការចោទប្រកាន់នេះដោយលើកឡើងថាខ្លួនមិនមែនជាអ្នករៀបចំការប្រឡងនិងគ្រប់គ្រងថវិកានោះទេ។ ប្រធានលេខាធិការដ្ឋានរៀបចំការប្រឡងថ្នាក់ជាតិ លោកស្រី គាត ហួង ធ្លាប់ប្រាប់វីអូឌីថាការប្រឡងថ្នាក់ជាតិត្រូវប្រើពេល៣សប្តាហ៍បូកបញ្ចូលទាំងថ្ងៃចុងសប្តាហ៍ហើយគណៈកម្មការធម្មតាម្នាក់ទទួលបានប្រាក់ក្នុងមួយថ្ងៃចំនួន១៥ដុល្លារ។ លោកស្រីបន្តថាចំពោះសាស្រ្តាចារ្យមហាបរិញ្ញាដែលចូលរួមធ្វើជាមេប្រយោគត្រូវទទួលបាន២៥ដុល្លារក្នុងមួយថ្ងៃ។ លោកស្រីឲ្យដឹងទៀតថាថវិកាទាំងអស់ដែលបានមកពីការលក់ពាក្យប្រឡងសម្រាប់និស្សិតទាំង៤ជំនាញ ជាង១០០០នាក់មានចំនួន១៧៧៥៧៥ដុល្លារ ក្នុងនោះការចំណាយទៅលើការអនុវត្តជំនាញគ្លីនិកអស់ជាង៦ម៉ឺនដុល្លារនិងការប្រឡងទ្រឹស្តីត្រូវចំណាយ៨ទៅ៩ម៉ឺនដុល្លារ។ លោកស្រីបន្តថាថវិកាផ្សេងៗទៀត ត្រូវចំណាយទៅលើអាហារសម្រន់ បាយកញ្ចប់ ឯកសារ សន្តិសុខ និងអ្នកបោសសម្អាតផ្សេងៗ។ លោកស្រីបន្តថាអ្នកចូលរួមជាគណៈកម្មការរៀបចំការប្រឡងថ្នាក់ជាតិនេះមានទៅដល់ជាង៧០០នាក់។ លោកស្រីបន្តថាថវិកានៅសល់មួយចំនួន លេខាធិការដ្ឋានទុកសម្រាប់ការទិញសម្ភារៈសម្រាប់ការបង្ហាញត្រាប់និងការប្រឡងលើកទី២សម្រាប់អ្នកប្រឡងធ្លាក់។ អានអត្ថបទ....  មន្រ្តីជំនាញ​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​កិប​កេង​លុយ​រាប់ម៉ឺន​ដុល្លារពី​ការ​ប្រឡងថ្នាក់​ជាតិរបស់និស្សិតពេទ្យ​   សាលាពេទ្យ​​បដិសេធ​ការ​ចោទប្រកាន់​ថា​កិប​កេង​លុយ​ប្រឡងថ្នាក់​ជាតិ​​រាប់​ម៉ឺនដុល្លារ   បុគ្គលិកសាលាពេទ្យទម្លាយរឿងកេងចំណេញលុយរាប់ម៉ឺនដុល្លារពេលប្រឡងថ្នាក់ជាតិ   បុគ្គលិកសាលាពេទ្យ​​ទម្លាយ​​រឿង​បក្ខពួកនិយមនៅសាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល  លោកស្រីបញ្ជាក់ថា៖ “មានសល់ខ្លះ(លុយជាង១៧ម៉ឺនដុល្លារ) ប៉ុន្តែការដែលយើងប៉ាន់ប្រមាណយកថវិកាចំនួននេះ គឺកន្លងមកយើងបានអនុវត្តការប្រឡងថ្នាក់ជាតិ៥លើកមកហើយ ប៉ុន្តែការប្រឡងលើកទី២ ថវិកាប្រមូលអត់ទប់ទល់នឹងការប្រឡងហ្នឹងបានទេ។ មូលហេតុដោយសារបេក្ខជនធ្លាក់មានចំនួនតិចធៀបទៅនឹងចំនួនគណៈកម្មការប្រឡងដែលយើងប្រើប្រាស់។ គណៈមេប្រយោគប្រើចំនួនដដែល ទោះជាកូនសិស្សមានតែ៥នាក់ គឺយើងត្រូវប្រើគណៈមេប្រយោគ១៤នាក់ដដែល ដូចការប្រឡងលើកទី១។ ដូច្នេះរាល់ការប្រឡងលើកទី២ គឺយើងតែងយកថវិកាដែលសល់ពីលើកទី១ទៅផ្គត់ផ្គង់គណៈកម្មការសម្រាប់ការប្រឡងលើកទី២។ ហើយពួកខ្ញុំសូម្បីតែរកថវិកាទិញម៉ាស៊ីនកូពីសម្រាប់កូពីឯកសារ ក៏សន្សំលុយអត់បានដែរ”។ គួរបញ្ជាក់ថាការប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យដើម្បីបញ្ចប់ឆ្នាំ តែងតែប្រព្រឹត្តក្នុងខែកុម្ភៈជារៀងរាល់ឆ្នាំ៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
នគរបាល​ប្រកាស​ចាត់វិធានការលើ​អ្នក​បើក​បរ​លើសល្បឿនកំណត់ចាប់ពីថ្ងៃទី២៣ខែមករា

ថ្ងៃសុក្រ ទី22 មករា 2016, 06:02 PM

មន្រ្តីអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា​សមត្ថកិច្ច​នឹង​រឹតបន្តឹង​ការបើកបរលើសល្បឿនកំណត់នៅទូទាំងប្រទេស ​​ចាប់ពីថ្ងៃទី​២៣ខែមករានេះតទៅ។​ ក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ​អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​​មានប្រសាសន៍​ថា​គ្រោះថ្នាក់ចរាចរណ៍​ដែលកើត​ឡើង​​ដោយសារការបើកបរហួសល្បឿនកំណត់​មានកម្រិតខ្ពស់នៅឡើយ។​ លោក​បន្ត​ថា​ចាប់ពីថ្ងៃទី​២៣ខែមករានេះ មន្រ្តីនគរបាលចរាចរណ៍​នឹង​ចាត់វិធានការរឹតបន្តឹងចំពោះអ្នក​បើក​បរលើសល្បឿនកំណត់។​ លោក​​​បញ្ជាក់ថា​ប្រតិបត្តិការ​រឹតបន្តឹង​នេះអាច​ចល័តច្រើនកន្លែង។​ អនុក្រឹត្យស្តីពីការពិន័យ​អន្តរការណ៍​ចំពោះអំពើល្មើស​នឹង​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចែងថា​នឹងផាកពិន័យ​​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​១៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​២៥០០០រៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​៥ម៉ឺនរៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី១ទៅ​១៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីនគរបាលចរាចរណ៍នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​២ម៉ឺនរៀល ​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៤ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​៧៥០០០រៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី​២០ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីចរាចរណ៍នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​២៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៥ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​១០ម៉ឺនរៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់ពី​៣០ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្រ្តីចរាចរណ៍​នឹង​ផាកពិន័យ​អ្នក​បើក​ទោចក្រយានយន្ត​ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​ឬ​ត្រីចក្រយានយន្ត​ចំនួនទឹកប្រាក់​៣ម៉ឺនរៀល​ អ្នក​បើក​បរ​យាន​យន្តធុនស្រាល​ចំនួន​៦ម៉ឺនរៀល​និង​អ្នក​បើក​បរយានយន្ត​ធុនធ្ងន់ចំនួន​១២៥០០០រៀល​ចំពោះ​ការ​បើក​បរលើសល្បឿនកំណត់​ចាប់លើសពី​​៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោកនៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិលោក ហ៊ឹម យ៉ាន មានប្រសាសន៍ថា​​ល្បឿនកំណត់​សម្រាប់​ម៉ូតូ​នៅក្នុងទីប្រជុំជន គឺ​៣០គីឡូម៉ែត្រ​ក្នុងមួយម៉ោងនិងក្រៅទីប្រជុំជន​គឺ​​៦០គីឡូម៉ែត្រ​ក្នុងមួយម៉ោងទៅតាមប្រភេទម៉ូតូ។ ចំណែក​រថយន្តនៅទីប្រជុំជន​​គឺ​៤០គីឡូម៉ែត្រក្នុងមួយម៉ោង​និងនៅក្រៅទីប្រជុំជន​៨០គីឡូម៉ែត្រក្នុងមួយម៉ោង​៕ ​ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narion@vodhotnews.com

[អានបន្ត]
ក្រុមបេសកកម្ម​ទប់​ស្កាត់​បទល្មើសព្រៃ​ឈើ​មួយ​ទៀតត្រូវបានបង្កើតឡើង

ថ្ងៃសុក្រ ទី22 មករា 2016, 04:39 PM

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបង្កើត​ក្រុម​ការងារ​ស្រាវជ្រាវ​មួយ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើដោយ​មាន​ឧត្តម​សេនីយ៍​១៣រូប​ទទួល​បន្ទុក​កិច្ច​ការ​នេះ ស្របពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បានបង្កើត​គណៈកម្មការចម្រុះ​មួយ​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើនេះ​មួយ​រួច​ហើយ។​ នៅក្នុងសេចក្តី​សម្រេច​មួយ​ដែល​ចុះ​ហត្ថលេខាដោយ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចុះថ្ងៃទី​២១​​ ខែ​មករា ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិសម្រេច​បង្កើត​ឲ្យ​មាន​ក្រុម​បេសកកម្មស្រាវជ្រាវស៊ើប​អង្កេត​និង​ទប់​ស្តាត់​បទល្មើសព្រៃឈើ​។ បើ​តាម​សេចក្តី​សម្រេច​ មន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ច​កា​រនេះមាន​សមាស​ភាព​មកពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​៥នៅ​ភូមិភាគ​ឦសាន ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ និង​មន្ត្រី​នគរ​បាល​ព្រំ​ដែន។ មន្ត្រី​ទាំង​នេះ​មានតួនាទីស្រាវជ្រាវ ស៊ើប​អង្កេត និង​ប្រ​មូលព័ត៌មាន​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនិងអាជ្ញាប័ណ្ណពី​រដ្ឋា​ភិបាល​ពាក់ព័ន្ធ​នឹងការ​ប្រមូល​ផលនិង​អនុផល​ព្រៃ​ឈើ។ នេះ​បើ​តាម​សេចក្តីសម្រេចដដែល។ សេចក្តី​សម្រេច​បន្ត​ថាក្រុមបេសកកម្ម​នេះ​មាន​តួនាទី​តាម​ដាន​ការ​ដឹក​ជញ្ជូន​ឈើ​របស់​បណ្តា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋា​ភិបាលនិង​កំណត់​មុខ​សញ្ញា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់។ ក្រុមបេសកកម្ម​នេះក៏​មាន​តួនាទី​អង្កេតរក​បណ្តាញ​មេខ្លោង​កាប់​បំផ្លាញ​ព្រៃឈើនិង​សហការជាមួយ​ពល​រដ្ឋ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការ​លួច​កាប់បំផ្លាញ​ព្រៃ​ឈើនិង​ធ្វើ​របាយការណ៍​មក​កាន់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ សេចក្តី​សម្រេចនោះ​ឲ្យ​ដឹងទៀតថាក្រុម​បេសកកម្ម​នេះមាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ មធ្យោបាយ​របស់​នាយក​ដ្ឋាន​ អង្គភាពក្រោម​ឱវាទនិង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​ការ​ពាក់ព័ន្ធ​បាន​។ វី​អូឌី(VOD)មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ចំពោះ​សេចក្តី​សម្រេចនេះពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ លោក គៀត ច័ន្ធថារិទ្ធ បាន​នៅ​ឡើយទេ ដោយ​ទូរស័ព្ទចូល​តែគ្មាន​អ្នក​ទទួល។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថលេើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថាក្រុមការងារនេះនឹង​ជួយបំពេញការងារ​របស់គណៈកម្មការ​ដែលបានបង្កើតឡើង។ លោក​បន្ត​ថាសមាជិកមួយចំនួននៃក្រុមបេសកកម្ម​របស់​អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ក៏ជាសមាជិកមួយ​ចំនួន​ដែល​ដឹកនាំ​ដោយ​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ផងដែរ។​ ដោយ​ឡែកប្រធាន​អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មាន​ប្រ​សាសន៍​ថាវាជាការ​ល្អដែល​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បង្កើត​ឲ្យ​មាន​ក្រុម​បេសកកម្ម​នេះ​បន្ថែម​ទៀត។ ប៉ុន្តែ​លោក​ថាកិច្ច​ការ​ការ​ពារ​ព្រៃឈើ​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ប្រ​ចាំ“ដូច​ភ្លៀង​រលឹម” ទើប​អាច​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើបាន។ លោក​បន្ថែមថា៖ “​ឧកញ៉ាមួយ​ចំនួន​រក​ស៊ី​ឈើមិន​ខ្លាច​សំណាញ់​ច្បាប់ មើល​ងាយ​ច្បាប់ មិនគិតពី​បញ្ហា​អាកាសធាតុ កេរដំណែល​ដូន​តា​ខ្មែរ គេ​គិត​តែ​ពី​លុយ រក​ឲ្យ​បាន​ច្រើនសម្រាប់​ធ្វើ​ជា​ឧកញ៉ា”។ លោក អ៊ូច ឡេង​ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​រក​ស៊ី​ឈើ​ខុស​ច្បាប់​ទាំង​នោះ​មក​ផ្តន្ទាទោសដើម្បី​ទប់​ស្កាត់​បទល្មើស​ព្រៃឈើកុំឲ្យកើតឡើង​បន្ត​ទៀត។ លោកឲ្យ​ដឹងដែរថាបើ​តាម​កការសិក្សា​របស់លោក ព្រៃ​ឈើ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជានៅ​សល់​ប្រ​ហែល​ជា​២០ភាគរយឬអាចតិចជាងនេះហើយព្រៃ​ឈើ​ទាំងនេះ​នឹង​រងការវិនាស​ហិន​ហោចនៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខបើ​សិន​ជា​គ្មាន​វិធាន​ការ​ទប់​ស្កាត់ទាន់ពេល​វេលា​។ ប៉ុន្តែរដ្ឋាភិបាល​បាន​អះអាង​ថាគម្របព្រៃឈើនៅសល់ជិត​៦០ភាគរយនៃផ្ទៃប្រទេស។​ គួររំឭកថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រដ្ឋា​ភិបាល​បាន​បង្កើត​គណកម្មការ​ចម្រុះ​មួយ ដែល​មាន​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស លោក សៅ សុខា ជា​ប្រ​ធាន សម្រាប់ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ភាគ​ឦសាន​ប្រ​ទេស​នេះ​ដូចគ្នា។ គណៈកម្មការ​ចម្រុះ​មួយ​នេះ​កំពុង​បំពេញ​ការ​ងារ​របស់​ខ្លួន​ហើយ​របាយការណ៍ពី​លទ្ធផល​នៃយុទ្ធនាការ​នេះ​មិន​ទាន់​ផ្សព្វផ្សាយ​ជាសាធារណៈ​នៅ​ឡើយ៕ សូម​សរសេរ​មក​កាន់ លោក​ ទូច សុខា តារយៈ sokha@vodhotnews.com

[អានបន្ត]

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To