ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃពុធ ទី26 មេសា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

បរិស្ថាន

រដ្ឋាភិបាលនឹងដាក់កំហិតក្នុងការប្រើប្រាស់ថង់ផ្លាស្ទិច

ថ្ងៃអង្គារ ទី26 មករា 2016, 10:17 AM

រដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធបានឯកភាពគ្នាថានឹងដាក់កំហិតក្នុងការប្រើប្រាស់ថង់ស្ទិចហួសកម្រិតដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននិងទំនៀមទម្លាប់រស់នៅរបស់ប្រជាជនខ្មែរ។ នេះជាការលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ACRA Foundation ដែលVODទទួលបាននៅថ្ងៃអង្គារនេះ។  សេចក្តីប្រកាសព័ត៌មានបានសរសេរថាកាលពីថ្ងៃទី២២ខែមករាអង្គការនេះបានរៀបចំសិក្ខាសាលាមួយដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញនិងមន្រ្តីក្រសួងបរិស្ថានហើយភាគីពាក់ព័ន្ធបានឯកភាពគ្នាថា “ដល់ពេលដែលត្រូវតាក់តែងគោលនយោបាយដាក់កំហិតក្នុងការប្រើប្រាស់ថង់ស្ទិចហួសកម្រិតដែលកំពុងផលប៉ះពាល់ដល់ទំនៀមទម្លាប់រស់នៅរបស់ប្រជាជន”។ អង្គការ ACRA Foundation បានប៉ាន់ប្រមាណថា"ក្នុងមួយឆ្នាំៗមនុស្សម្នាក់រស់នៅទីប្រជុំជនបានប្រើប្រាស់ថង់ផ្លាស្ទិចអស់ច្រើនជាង២០០០ថង់គឺកើនឡើងជាង១០ដងបើប្រៀបនឹងបណ្តាប្រទេសនៅអ៊ឺរ៉ុបនិងចិន”។ អង្គការនេះបានលើកឡើងថាថ្វីត្បិតតែថង់ផ្លាស្ទិចត្រូវបានផ្តល់ឲ្យអតិថិជនដោយមិនគិតថ្លៃនៅពេលពួកគេទិញទំនិញប៉ុន្តែវាបង្ករឲ្យប៉ះពាល់បរិស្ថាននិងសង្គមបើគិតជាទឹកប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ៕ សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ thorn@vodhotnews.com  

[អានបន្ត]
អ្នកតាមដានសង្គមថាការបង្រ្កាបបទល្មើសព្រៃឈើគ្រាន់តែធ្វើឲ្យល្អមើល​

ថ្ងៃអង្គារ ទី19 មករា 2016, 02:40 PM

ក្រុមអ្នកតាមដានសង្គមលើកឡើង​ថាការបើកយុទ្ធនាការបង្រ្កាបបទល្មើសព្រៃដោយមានបញ្ជាពីនាយករដ្ឋមន្រ្តីនោះគ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ។ អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោក កែម ឡី សង្កេត​ឃើញថាអ្នកដែលចេញអនុក្រឹត្យផ្តល់​ដីសម្បទានឲ្យ​ឧកញ៉ាដែល​កាប់បំផ្លាញព្រៃឈើ​គឺជាមនុស្សតែម្នាក់​ហើយអ្នកដែល​​​បញ្ជាឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាបការកាប់ឈើវិញនោះក៏ជាជា​​មនុស្សដដែល។ លោកថាករណីនេះមិនអាចទប់ស្កាត់បទល្មើស​ព្រៃ​ឈើ​​បាន​ទេ​។ លោក​មានប្រសាសន៍ថា​៖ “អ្នកបញ្ជាទៅឲ្យចាប់ហើយនិងអ្នកឲ្យចាប់ហ្នឹងតែមួយមានន័យថាម៉េចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងក្រសួងកសិកម្មបានផ្តល់សម្បទានដីឲ្យក្រុមហ៊ុនសម្បទានរ៉ែឲ្យក្រុមហ៊ុន ដើម្បីកបមុខរបរកសិកឧស្សាហកម្ម អញ្ចឹងបើគេមិនកាប់ឈើនៅតំបន់គេទៅដាំ​នៅលើដើមឈើ”។ លោក កែម ឡី បន្ថែម​ថាបើរដ្ឋាភិបាល​មានឆន្ទៈទប់ស្កាត់ការកាប់ឈើឲ្យ​មានប្រសិទ្ធភាពរដ្ឋាភិបាលត្រូវ​ផ្តល់អំណាចទៅឲ្យមន្រ្តី​ភូមិ/ឃុំសហការជាមួយសហគមន៍ព្រៃឡង់ឬប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់​ដែលមានការកាប់បំផ្លាញព្រៃ​ឈើ​នោះ។ ប្រធាន​​បណ្តាញ​​ស្រាវជ្រាវ​ភស្តុតាង​បទល្មើស​ធនធានធម្មជាតិ​នៅកម្ពុជាលោក ឈឹម សាវុធ លើកឡើងថាបើការ​បង្ក្រាបបទល្មើសព្រៃឈើធ្វើឡើងតែលើឧកញ៉ាពីររូប​នោះមិនអាចទប់ស្កាត់ការបំផ្លាញ​ព្រៃឈើបានទេដោយ​លោកថាករណីនេះធ្វើឲ្យឧកញ៉ា​ផ្សេងទៀតបង្កើនការ​​ប្រព្រឹត្តបទល្មើសព្រៃឈើកាន់តែខ្លំាង​ជាងមុន។ លោកបានបន្ថែមថា៖ “ការសង្ស័យរបស់ខ្ញុំបើសិនជាចាប់ឧកញ៉ាពីរនាក់ហ្នឹងលែងឲ្យធ្វើអនាធិបតេយ្យចុះឧកញ៉ាផ្សេងទៀតនិងឧកញ៉ា ទ្រី ភាព និងបង្កើនសកម្មភាពកាប់លើសដើមគាត់អាងលើLicense(អាជ្ញាប័ណ្ណ​)ឬក៏ច្បាប់ដែលរដ្ឋាភិបាលចេញឲ្យគាត់អញ្ចឹងគាត់បង្កើនកាប់លើសដើមវាដូចតាដូចទេ គ្មានអ្វីដែលគួរឲ្យយើងមានទំនុកចិត្តទេ”។ លោក ឈឹម សាវុធ រិះគន់ថាការគ្រោង​ចំណាយលុយរដ្ឋ​៥០០លានរៀលទៅបង្កើតគណៈកម្មការ​ជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើធ្វើឲ្យខាតថវិការដ្ឋដោយលោកអះអាងថាលោកមិនមានជំនឿថាឈើប្រណិតដែលសមត្ថកិច្ច​រឹបអូស​បានពីបទល្មើសនោះយកទៅលក់ដើម្បី​យក​ថវិកានោះ​​បញ្ចូល​ទៅថវិការដ្ឋឲ្យ​បានលើសពីការ​ចំណាយ​នោះទេ។ លោក​កត់​សម្គាល់​ថាការ​បង្ក្រាបឈើប្រណិតកន្លងទៅត្រូវ​បានសមត្ថកិច្ចមួយក្រុមតូចលក់យកថវិកា​ដាក់ហោប៉ៅផ្ទាល់ខ្លួន​។ VOD មិនអាចទាក់ទង​អ្នកនាំពាក្យ​កងរាជអាវុធលើផ្ទៃប្រទេសលោក អេង ហ៊ី បានទេនៅថ្ងៃអង្គារ​នេះ​។ កាលពីឆ្នំា២០០៤ អង្គការឃ្លាំមើលបរិស្ថានឈ្មោះក្លូបប៊លវីណេស(Global Witness)បាន​ចេញរបាយការណ៍ថា​ប្រធាន​គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើលោក សៅ សុខា ក៏មានឈ្មោះ​សង្ស័យថានៅពីក្រោយការ​ជួញ​ដូរ​​ឈើប្រណិតលក់នៅក្រៅប្រទេស។ប៉ុន្តែមន្រ្តីរដ្ឋាភិបាលធ្លាប់ បដិសេធ របាយការណ៍នោះ។ ទោះជាយ៉ាងណា ខណៈលោក សៅ សុខា ដឹកនាំការបង្ក្រា​បបទល្មើស​ព្រៃឈើ​លើ​ឧក​ញ៉ា​ពីររូប​នៅខេត្តក្រចេះនិង​ខេត្តត្បូង​ឃ្​មុំនោះក៏មាន​​​​​​​​រូបភាពក្នុងកម្មវិធីជប់លៀងមួយដោយថតចូលគ្នារវាងលោក សៅ សុខា និង​ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ដែលលោកនាយករដ្ឋមន្រ្តីដៅឈ្មោះថាជាអ្នករកស៊ីឈើខុសច្បាប់នោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រានចោលរបាយការណ៍នោះ។​ អ្នកនាំពាក្យកងរាជអាវុធហត្ថបានឲ្យដឹងថាគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើគ្រោង​ចំណាយ​លុយរដ្ឋ​​៥០០លានរៀល។ ជាមួយគ្នានោះ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ក៏​បាន​អនុញ្ញាត​ឲ្យគណៈកម្មការដែលដឹកនាំដោយលោក សៅ សុខា ​ប្រើ​ឧទ្ធ​ម្ភាគ​ចក្រ​យោធា​ពី​រ​គ្រឿង​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​ផងដែរ៕ សូម​សរសេរ​មក​កាន់​លោក ណាត សុភាព តាមរយៈ pheap@vodhotnews.com

[អានបន្ត]
ប្រជាសហគមន៍ភូមិភិនៅរតនគីរីចោទសមត្ថកិច្ចការពារព្រំដែន និងក្រុមហ៊ុនថាកាប់ព្រៃសហគមន៍

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 11:27 AM

ប្រជាសហគមន៍នៅភូមិភិ ឃុំសេសាន ស្រុកអូយ៉ាដាវ ខេត្តរតនគិរីចោទសមត្ថកិច្ចការពារព្រំដែនកម្ពុជាវៀតណាមប៉ុស្តិលេខ៧០៩ និងក្រុមហ៊ុនដាំកៅស៊ូនៅទៅនោះថាបានកាប់ព្រៃសហគមន៍របស់ពួកគេ។ អនុប្រធានសហគមន៍ភូមិភិ លោក សេវ សឿម ប្រាប់វីអូឌីថា កាលពីព្រឹកថ្ងៃពុធ ប្រជាសហគមន៍ភូមិភិបានប្រទះឃើញឈើប្រភេទសុក្រំជាច្រើនម៉ែត្រគូបនៅពីមុខប៉ុស្តិការពារព្រំដែន និងនៅក្នុងទន្លេ។ លោកបន្តថា ឈើទាំងនោះមានប្រវែងចាប់ពី២ទៅ៣ម៉ែត និងមានមុខកាត់២០ទៅ៣០សង់ទីម៉ែត្រ។ លោកថា ប្រជាសហគមន៍បានចុះស្រង់យកឈើទាំងនោះចេញពីទឹកបានប្រមាណ២៥ដុំ។ វីអូឌីមិនទាន់អាចទាក់ទងមន្ត្រីការពារព្រំដែន៧០៩ ដើម្បីបំភ្លឺពីករណីនេះបាននៅឡើយទេ។ ទោះយ៉ាងណា បើតាមលោក សេវ សឿម មន្ត្រីកាពារព្រំដែនបានប្រកែកថាខ្លួនមិនមែនជាអ្នកកាប់ឈើទាំងនោះទេ ដោយពួកគេចោទទៅលើក្រុមហ៊ុនចម្ការកៅស៊ូ៧មករាផារី។ លោកបន្តថា ការកាប់ឈើនោះបានកើតឡើងជាច្រើនដងមកហើយ ជាពិសេសគឺនៅពេលយប់ ។  លោកថា “កើតឡើងច្រើនដង មិនដឹងប៉ុន្នានដងប៉ុន្នានសារទេ បើខ្ញុំទៅតាមទូកនេះឃើញផ្ទាល់ៗ ប៉ុន្តែធ្វើតែយប់ៗ បើអ្នកភូមិមិនអាចធ្វើបានទេ។ បើឈើនៅតំបន់ព្រៃអារក្ស អាហ្នឹងគេដឹកយកទៅអស់ហើយ គេកាត់ចុងកាត់ដើម យកឆ្លងទៅវៀតណាមទាំងអស់... ទៅសួរមិញហ្នឹង ប៉ូលីសគេថាក្រុមហ៊ុនអ្នកកាប់ ពេលទៅក្រុមហ៊ុនៗគេថាគេមិនកាប់កាប់ទេ បើកាលមុនយើងធ្វើបានប៉ុន្នានដងប៉ុន្នានហើយ ខាងយើងចាប់មកសន្យា ក្រុមហ៊ុនអត់ហ៊ានធ្វើទេ”។ មន្ត្រីសម្របសម្រួលសហគមន៍របស់អង្គការលីកាដូ លោក សុវណ្ណ ប៊ុនថៃ បានឲ្យវីអូឌីដឹងថា លីកាដូបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីសហគមន៍ភូមិភិ ដែលបានទាក់ទងមកប្តឹងពីការឃុបឃិតគ្នារវាងមន្ត្រីការពារព្រំដែនក្នុងការកាប់ព្រៃឈើបម្រុងទុក និងព្រៃអារក្សរបស់សហគមន៍។ លោកបន្តថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ អង្គការលីកាដូបានចុះទៅពិនិត្យជាក់ស្តែង ហើយឃើញថាមន្ត្រីសមត្ថកិច្ចការការពារព្រំដែនជាអ្នកកាប់ដោយផ្ទាល់។ លោកអះអាងថា សមត្ថកិច្ចការពារព្រំដែនយាមនៅទីនោះ បានមកគំរាមសហគមន៍ និងមន្ត្រីអង្គការលោកមិនឲ្យថតសកម្មភាពកាប់ឈើនៅទីនោះ។ លោក សុវណ្ណ ប៊ុនថៃ មានប្រសាសន៍ថា “ពួកយើងបានចុះទៅអង្កេតមើលទីនោះហើយបានឃើញសមត្ថកិច្ចដែលយាមនៅទីនោះបានកាប់មែន ទីមួយកូនប៉ុស្តិប៉ូលីស ទាហានដែលយាមក្រវាត់ព្រំដែនហ្នឹង។ កូនចៅរបស់សមត្ថកិច្ចនៅទីនោះជាអ្នកកាប់ដោយផ្ទាល់។ ទី២គឺក្រុមហ៊ុន៧មករាដូចជាក់ស្តែងកាលខែ៩កន្លងទៅ គាត់យកកម្មករមកពីវៀតណាម កាប់ឈើនៅក្នុងព្រៃសហគមន៍នោះ។ មួយទៀតដែលខ្ញុំហ៊ានអះអាងថាមន្ត្រីនៅតំបន់នោះ ព្រោះថានៅពេលដែលយើងទៅដល់តំបន់នោះ សមត្ថកិច្ចប៉ូលីសដែលជាទាហានដែលយាមនៅព្រំដែននោះ គេឃើញយើងទៅ ហើយយើងថតសកម្មភាពកាប់ឈើកាប់អ៊ីចឹង គេមកគំរាមយើងផ្ទាល់តែម្តង គេគំរាមសហគមន៍ថាម៉េចបាននាំពួកនេះមកពីណាទៅណា ហើយហាមដាច់ខាតមិនឲ្យថតផ្តេសផ្តាស”។  វីអូឌីមិនទាន់អាចសុំការបកស្រាយពីក្រុមហ៊ុនដាំកៅស៊ូ៧មករាផារីពាក់ព័ន្ធនឹងករណីនេះបាននៅឡើយទេ។ អភិបាលស្រុកអូយ៉ាវដាវលោក ម៉ា វិចិត្រ មានប្រសាសន៍ថា លោកមិនបានដឹងពីករណីនេះទេ ដោយលោកថាលោកនឹងចាត់ឲ្យមានការស្រាវជ្រាវ និងដោះស្រាយជូនប្រជាសហគមន៍៕  សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com   

[អានបន្ត]
នាយករដ្ឋមន្ត្រីបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធរក្សាទឹកទុកប្រើនៅរដូវប្រាំងនេះ

ថ្ងៃពុធ ទី23 ធ្នូ 2015, 05:15 PM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការព្រួយបារម្ភពីការខ្វះទឹកទាំងការប្រើប្រាស់ប្រចាំថ្ងៃនិងខ្វះ​ស​ម្រា​​ប់​​ស្រោ​​ចស្រ​ប់ដំ​​ណាំ​ក​សិ​ក​ម្មខណៈក្រសួងព្យាករថានៅឆ្នាំក្រោយនេះកម្ពុជានឹង​​ទទួលរងបា​តុ​ភូ​ត​​រាំងស្ងួតរ​យៈ​​ពេ​​​លវែងនិង​មាន​អា​​កា​​​ស​ធា​តុក្តៅខ្លាំង។ តាមសារាចរណែនាំ​របស់រដ្ឋាភិបាលចុះថ្ងៃទី២៣ខែធ្នូនេះលោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងស្ថា​​ប័​​នពាក់ព័ន្ធ​អាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ​និងសម្រាប់ស្រោចស្រប់​ដំណាំកសិកម្ម។ រដ្ឋា​​ភិបា​លអះអាងថាវិធានការនេះគឺដោយសារក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករថានៅ​​ឆ្នាំ​​​២​០១​៦​​​ខា​ងមុ​ខនេះ កម្ពុជានឹងទទួលរងនូវបាតុភូត EL Nino (ក្តៅ) រហូតដល់ចុងខែមិថុនា។ រដ្ឋា​ភិ​បា​លឲ្យដឹងទៀតថាបាតុភូតនេះនឹងបង្កឲ្យរដូវវស្សាមកដល់យឺត បង្កឲ្យកម្តៅកើ​​នឡើ​​ង​​​ អា​កាស​ធា​តុហួតហែង​ អាចនឹងធ្វើឲ្យខ្វះទឹកសម្រាប់ប្រើប្រាស់នៅតំបន់មួយចំនួនពិសេសកា​របង្ក​បង្កើ​ន​​ផ​​ល​អាច​​ធ្វើ​​​​បា​​​ន​តែម្តងទោះបីជា​មានទឹកតាម​បណ្តាអាងដែលបានរក្សាទុកនិងបឹងធម្មជាតិក៏ដោយ។ សារាចររបស់រដ្ឋាភិបាលនោះបញ្ជាក់ថាអាកាសធាតុរាំងស្ងួតនេះនឹងកើតមាន​ចាប់​​ពីខែ​​កុម្ភះ​រហូតដ​​ល់​​ចុ​​​ង​ខែមិថុនា​ឆ្នាំ២០១៦​អាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងក​ង្វះខាតទឹក​​ស​ម្រាប់ប្រើ​ប្រា​​​ស់​៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
អាជ្ញាធរអប្សរានឹងកាត់ក្រីមែកឈើនិងដើមឈើមួយចំនួននៅតំបន់អង្គរ

ថ្ងៃចន្ទ ទី14 ធ្នូ 2015, 05:14 PM

អាជ្ញាធរជាតិអប្សរាឲ្យដឹងថាខ្លួននឹងចាប់ផ្ដើមធ្វើការកាត់ក្រីមែកឈើនិងដើមឈើនៅលើផ្លូវមួយចំនួន​ក្នុងតំបន់​អង្គរដើម្បី​ជៀសវាងការបាក់ដួលរលំនៅពេលមានភ្លៀងធំនិងខ្យល់ខ្លាំង។ បើតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៤ខែធ្នូនេះ​ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានឹងធ្វើការកាប់មែកឈើនៅ​តាមទីតាំងមួយចំនួនដូចជាតាមបណ្ដោយជាតិលេខ៦ចាប់ពីស្ពានក្អែកទៅដល់ផ្លូវចូលប្រាសាទបាគងនិងជុំវិញប្រាសាទបាគង​។ កាប់ដើមឈើសងខាងផ្លូវចាប់ពីព្រលានយន្តហោះមកដល់មុខអង្គរខាងលិច ជុំវិញត្រពាំងសេះ ទីតាំង​បច្ចេក​សិលា​ឋាន និងចំណតរថយន្តមុខអង្គរ។ នៅតាមផ្លូវកូម៉ៃនៅជុំវិញប្រសាទបន្ទាយស្រីនិងបរិវេណ​អភិរក្សដ្ឋានអង្គរ។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងថាក្រុមការងារអាជ្ញាធរអប្សរានឹងចាប់ផ្ដើមអនុវត្តកាត់ក្រីមែកឈើនិងដើមឈើធំៗនេះនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៥តទៅ៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
ក្រសួងថា៣ថ្ងៃទៀតខេត្តចំនួន៨នឹងមានអាកាសធាតុត្រជាក់ខ្លាំង

ថ្ងៃចន្ទ ទី14 ធ្នូ 2015, 04:52 PM

ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវឲ្យពលរដ្ឋ​ប្រុងប្រយ័​ត្នពី​​អាកាសធាតុចុះត្រជាក់ខ្លាំងដែល​​នឹងម​កដ​ល់ នៅចុងសប្តាហ៍នេះនៅខេត្ត​មួយចំនួ​នក្នុងតំប​ន់​ខ្ពង់រាបនិងទំ​​នាប​​ក​​ណ្តា​​​​ល​ផ្នែកពាយព្យ។ សេចក្តីជូនដំណឹងនៅថ្ងៃចន្ទនេះរបស់ក្រសួងអះអាងថាបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងទទួល​រង​ឥទ្ធិពលខ្យ​ល់មូ​សុងឦសា​ននិង​​ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន។ ក្រសួងនោះបញ្ជាក់ថាឥទ្ធិពលនេះនឹងបង្កឲ្យខេត្តចំនួន៨នៅក​ម្ពុជាមាន​សីតុណ្ហ​ភាពត្រជាក់ច​ន្លោះ​ពី១​៧​ទៅ១៨​អង្សា​​​សេរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែធ្នូនេះ។ ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថាខេត្តដែលចុះត្រជាក់ខ្លាំងរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន​ ឧត្តរមានជ័យ សៀម​​រាប​ ព្រះវិហារ រតនគីរី និងខេត្តមណ្ឌលគីរី។ កាលពីឆ្នាំកន្លងទៅក្រសួង​សុខាភិបាលនិង​អង្គការ​សុខភាព​ពិភពលោកបានប្រកាសថានៅពេល​អាកាសធាតុចុះត្រជាក់ខ្លាំងធ្វើឲ្យ​ទារក កុមារ និង​មនុស្ស​វ័យ​ចំណាស់មាន​ហានិភ័យ​ខ្ពស់​ទាក់​ទង​នឹង​ជំងឺ​បណ្តាលមកពី​អាកាសធាតុ​ត្រជាក់​៕ សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

[អានបន្ត]
របាយការណ៍ថាពលរដ្ឋជាង៩០%ស្នើឱ្យផ្អាកទំនប់អគ្គិសនីសេសានក្រោម២

ថ្ងៃពុធ ទី9 ធ្នូ 2015, 04:04 PM

របាយការណ៍អង្កេតរបស់សង្គមស៊ីវិលក្នុងស្រុកបង្ហាញថាពលរដ្ឋជាង៩០ភាគរយស្នើឱ្យរដ្ឋាភិបាលផ្អាកឬលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងដោយរង់ចាំដោះស្រាយសំ​ណង​​ទៅឲ្យអ្នកភូមិតាមតម្លៃទីផ្សារ។ របាយការណ៍នេះត្រូវបានបង្ហាញដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជានៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៥ដែលមានមន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធនិងពលរដ្ឋប្រមាណ៥០នាក់ចូលរួម។ ក្នុងរបាយការណ៍ដែលមានកម្រាស់៥៧ទំព័របានបង្ហាញថាជាង៩៣ភាគរយនៃពលរដ្ឋដែលរងផលប៉ះពាល់ស្នើឱ្យលុបចោលគម្រោងទំនប់វារីអគ្គិសនីនោះ។ របាយការណ៍បន្តថាសំណងជាក់ស្តែងដែលសងដោយក្រុមហ៊ុនមានតម្លៃទាបជាងតម្លៃដីតាមទីផ្សារ​។​ របាយការណ៍បន្តទៀតថាការអនុវត្តនៃការសងសង់និងសំណងមានភាពផ្ទុយគ្នាពីច្បាប់និងគោលការណ៍នានាដែលមានស្រាប់ហើយស្នើឱ្យរដ្ឋាភិបាលសិក្សាបន្ថែមពីផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី ដែលជាអ្នកសិក្សាបញ្ហានេះមានប្រសាសន៍ថាតាមការស្ទង់មតិពលរដ្ឋភាគច្រើនមិនពេញចិត្តនឹងគម្រោងសាងសង់វារីអគ្គិសនីនោះទេហើយពួកគេបដិ​សេធ​​ទទួលសំណងដែលរដ្ឋាភិបាលផ្តល់ឲ្យ។​ លោកថាបើផ្អែកទៅលើការសិក្សាពលរដ្ឋគួរទទួលបានសំណងជាមធ្យម​នៃតម្លៃស្តង់ដារជាង១០ម៉ឺនដុល្លារដោយផ្អែកទៅលើតម្លៃផ្ទះ ដី ស្រែចំការអចិន្ត្រៃយ៍ ដំណាំ និងសត្វចិញ្ចឹម។ លោកបន្តថា៖ “ដោយសារអីយើងចែកជាក្រុមសាមគ្គីមួយផ្ទះមាន៣០ម៉ែត្រ៣០ម៉ែត្រដូចគ្នា​ហើយផ្ទះតូចៗដូចគ្នាស្រួលសងទេ ប៉ុន្តែការអភិវឌ្ឍនៃសង្គមយើងមានគម្លាតឆ្ងាយណាស់។ អ្នកនៅភ្នំពេញអ្នកខ្លះមានលុយបីលាន អ្នកខ្លះមានលុយ៥០ម៉ឺន អ្នកខ្លះមានលុយតែ១០០ពាន់ទេ អ្នកខ្លះអត់លុយទៅទៀតដេកក្រោមស្ពានចឹងប្រសិនបើយើងសងសំណងជាលក្ខណៈមធ្យមភាគចេញជាកំហុសឆ្គងដ៏ធំហើយផ្តល់ភាពអយុត្តិធម៌ខ្លាំង”។ ឆ្លើយតបនឹងរបាយការណ៍នេះអភិបាលរងខេត្តស្ទឹងត្រែងលោក ដួង ពៅ ដែលបានចូលរួមក្នុងពិធីនោះបានហៅរបាយការណ៍នេះថាធ្វើឡើងតែមួយជ្រុងនៃស្ថានភាពផ្ទុយពីការពិត។ លោកអះអាងថារហូតមកដល់ពេលនេះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនោះប្រមាណ៦០ភាគរយបានទទួលសំណង​។  ប្រជាពលរដ្ឋប្រមាណ៥០នាក់ចូលរួមសិក្ខាសាលាថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៥ (ដោយ ឡាយ សាមាន) យ៉ាងនេះក្តីលោក ដួង ពៅ ថានឹងសិក្សាបន្ថែមទៀតនិងបន្តជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងថ្មីរួមមានប្រព័ន្ធភ្លើងនិងផ្លូវថ្នល់។ ទោះជាយ៉ាងណាពលរដ្ឋដែលអះអាងថារងផលប៉ះពាល់ពីគម្រោងនេះអ្នកស្រី ផា វី និយាយថាគាត់បានបដិសេធដាច់ខាតទៅតាំងលំនៅថ្មីដោយចាត់ទុកថាទីតាំងចាស់ជាកន្លែងដែលងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។ អ្នកស្រីបន្ថែមថាជាពិសេសគាត់មិនអាចឃ្លាតទៅឆ្ងាយពីផ្នូរដូនតាគាត់បានទេ។ អ្នកស្រីបន្តថា៖ “ខ្ញុំស៊ូស្លាប់ជាមួយប៉ាម៉ាក់​បើប៉ាម៉ាក់ខ្ញុំដែលគាត់កប់ខ្លួនទៅជាជនជាតិដើមភាគតិចអត់មានបែងចែកអីទេ។ ខ្ញុំសោកស្តាយបើខ្ញុំផ្លាស់ទីលំនៅចោលគាត់គាត់ដាក់បណ្តាសាខ្ញុំៗទៅនៅកន្លែងណាខ្ញុំអត់មានសេចក្តីសុខទេខ្ញុំស៊ូស្លាប់ទៅជាមួយប៉ាម៉ាក់”។ ពលរដ្ឋម្នាក់ទៀតលោកស្រី លីបិ បានរៀបរាប់ថាការផ្លាស់ទីនៅទៅកន្លែងថ្មីនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃ​និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គាន់។ លោកស្រីបន្តថាប្រសិនបើរដ្ឋាភិបាលចង់ឱ្យលោកស្រីផ្លាស់ទៅតាំងលំនៅដ្ឋានថ្មីគួរផ្តល់សំណង​សមរម្យពីផលប៉ះពាល់។ លោកស្រីបន្តថា៖ “ប្រសិនបើជាតំបន់នេះវាត្រូវការលិចលង់ទៅទៀតអ្នកភូមិត្រូវដាច់មុខរបររាល់ថ្ងៃដោយឡែកផលដំណាំនិង​ផលប៉ះពាល់យើងខ្ញុំសូមទទូចទៅអាជ្ញាធរសុំទុកឱកាសឱ្យយើងខ្ញុំបាននិយាយជាមួយក្រុមហ៊ុនដើម្បីទាមទារតម្លៃបានសមស្របទៅតាមតម្លៃទើបខ្ញុំអាចប្រគល់ទៅជូនក្រុមហ៊ុនបាន”។ អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលលោក អ៊ិត ប្រាំង ទទួលស្គាល់ថាពិតជាមានអ្នកបដិសេធទទួលសំណងនិងស្នើឱ្យលុបចោលមែនតែលោកថាមានចំនួនតិចតួចប៉ុណ្ណោះ។ លោកឲ្យដឹងដែរថាប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងមានទំហំ៨០ម៉ែត្រក្រឡា ដីភូមិ១០០០ម៉ែត្រក្រឡា ដីស្រែចម្ការ៥ហិកតា និងអត្ថប្រយោជន៍ផ្សេងៗទៀត។ លោកបន្ថែមថា៖ “ចឹងការលើកឡើងនេះខ្ញុំនិយាយឱ្យចំទៅជាការកេញចំណេញហ្មងហើយអំពីរបៀបនៃការដោះស្រាយជូនប្រជាពលរដ្ឋខ្ញុំមើលខ្លឹមសារទិដ្ឋភាពរួមនៃការសិក្សារនេះខ្ញុំមិនអាចទទួលយកបានទេក្នុងករណីដែលមានការផ្សព្វផ្សាយលោកបណ្ឌិតទទួលខុសត្រូវខ្លួនឯងសោះហើយអាជ្ញាធរគឺយើងអត់ទទួល។ ប៉ុន្តែខ្ញុំមិនមែនប្រឆាំងនឹងលទ្ធផលនៃការសិក្សាទេ ហើយទទួលយកអ្វីដែលលោករកឃើញហើយជួយឱ្យប្រជាពលរដ្ឋមានបានតាមរយៈការសិក្សាប៉ុន្តែសុំឱ្យឯករាជ្យ”។ សូមបញ្ជាក់ថាទំនប់វារីអគ្គីសនីសេសានក្រោម២គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំជាងគេតំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅ​តាមដងទន្លេសេសាននៅក្នុងខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គីសនីដែលអាចផលិតថាមពលអគ្គិសនីបានចំនួន៤០០មេហ្គាវ៉ាត់ដែលគ្រោងចំណាយអស់ប្រមាណ៨០០លានដុល្លាសហរដ្ឋអាមេរិកវិនិយោគដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងក្រុមហ៊ុនចិនដែលមានឈ្មោះថាហាយដ្រូ ឡានឆាង(Huaneng Lancang River Hydropower Co. Ltd,) និងហួរនឹងគ្រុប (Huaneng Group)។​ គម្រោងនេះនឹងបង្កឲ្យមានការផ្ទាស់ប្តូរទីលំនៅក៏ដូចជាជីវភាពរស់នៅរបស់​ប្រជាជន​ប្រមាណជាជិត ១ពាន់​គ្រួសារ។​ បច្ចុប្បន្នទំនប់នេះសាងសង់បានប្រមាណ៤០%ហើយ៕ សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

[អានបន្ត]
​លោក សាយ សំ​អាល់​៖ យើង​មិន​អាច​បញ្ឈប់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិច​ទាំងស្រុង​បាន​ទេ​

ថ្ងៃសៅរ៍ ទី5 ធ្នូ 2015, 02:12 PM, (1)

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បង្ហាញ​ជំនឿ​ថា ការបញ្ឈប់​ការប្រើប្រាស់​ថង់ប្លាស្ទិក​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​នោះ​ទេ ប៉ុន្ដែ​លោក​ថា​ ការផ្សព្វផ្សាយ​ឲ្យ​ប្រជាជនចេះ​កាត់បន្ថយ​ការប្រើប្រាស់​ទើប​ជា​វិធានការ​ល្អ​។​ ​នៅក្នុង​ពិធី​ប្រកាស​ការចាប់ផ្ដើម​អនុវត្ត​គម្រោង «​អេកូ​យុវ​ទូត​» នៅ​ព្រឹក​ថ្ងៃទី៥ ខែ​ធ្នូ​នេះ លោក សាយ សំ​អាល់ មានប្រសាសន៍ថា ថង់​ប្លា​ស្ទិច​មាន​មុខងារ​ច្រើន​ក្នុង​នៅ​ក្នុង​ការប្រើប្រាស់ ដូចជា​សម្រាប់​វេច​ខ្ចប់របស់​សើម​ របស់​ក្ដៅ​ជាដើម ជាពិសេស​គឺ​មាន​តម្លៃថោក ដូច្នេះ​ប្រសិនបើ​មាន​វិធានការ​បញ្ឈប់ការប្រើប្រាស់​ទាំងស្រុង លោក​ថា នឹង​ធ្វើឲ្យ​មាន​ប្រតិកម្ម​ផ្ទុះឡើង​។ 

[អានបន្ត]
ក្រសួងបរិស្ថានជំរុញឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក

ថ្ងៃសុក្រ ទី27 វិច្ឆិកា 2015, 02:56 PM

ក្រសួងបរិស្ថានបានជំរុញឲ្យប្រជាពលរដ្ឋធ្វើការកាត់បន្ថយនូវ​ការប្រើប្រាស់ថង់ប្លាស្ទីក ព្រោះវាជាសារធាតុមិនរលាយដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះនៅក្នុងយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកធ្វើឡើងនៅ​ខាងមុខវត្តបទុមតីនៅថ្ងៃទី២៧ ​ខែវិច្ឆិកានេះដែលមានការចូលរួមពីអង្គការ​យូណេស្កូ​ប្រចាំកម្ពុជា​ ក្រសួង​បរិស្ថាន ក្រសួង​​ទេសចរណ៍ គណៈ​កម្មា​ធិ​ការ​ជាតិវាយ​តម្លៃទីក្រុងស្អាត សហភាព​សហព័ន្ធ​យុវជនកម្ពុជា និងសិស្សនិស្សិតមកពីសាលានិង​សាកល​វិទ្យា​ល័យ​មួយចំនួនផង​ដែរ។ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោក ស៊ូ សូវុធ បានឲ្យដឹងថាថង់ប្លាស្ទីកជាសារធាតុពុល​ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថាថង់ប្លាស្ទីក​នេះមិនអាចរម្លាយតាម​រយៈការដុត ការកប់ ឬក៏បោះចោលក្នុងទឹកបានទេដូច្នេះលោកជំរុញឲ្យ​ពលរដ្ឋប្ដូរ​មក​ប្រើប្រាស់​វិធីវេចខ្ចប់តាមបែបបុរាណវិញ។ លោកបន្ថែមថា៖ «​ជំនួសការប្រើប្រាស់ថង់ប្លាស្ទីកបុរាណកាល​មកគេប្រើស្លឹកចេក គេប្រើកន្ត្រក់ កន្រ្តក់ផ្ដៅ និង អ្វីដែលងាយរលាយហើយទុកយូរទៅវាពុកផុយ​ក្លាយទៅជាកំប៉ុសដូច្នេះប្រើថង់ប្លាស្ទីក​នៅលើពិភពលោកឥឡូវគេកាត់បន្ថយ កាត់បន្ថយច្រើនមែនទែនដូចជានៅប្រទេសបារាំងនៅសហភាព​អ៊ឺរ៉ុប»។   លោក ស៊ូ សូវុធ បន្ថែមថាយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកគឺអប់រំដល់ប្រជាពលរដ្ឋ​ឲ្យមានការយល់ដឹងនិងកាត់បន្ថយការបោះចោលសំរាមនិងថង់ប្លាស្ទីកពាស់វាលពាសកាល។ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាលោកស្រី អាន ឡឺមែត្រ បានឲ្យដឹងថាប្រជាពលរដ្ឋគឺជាជន​រងគ្រោះ​ដោយសារសំរាមថង់ប្លាស្ទីកតាមរយៈការប្រើប្រាស់សម្រាប់​ច្រកអាហារនិងសំភារៈផ្សេងៗដោយ​មិន​មាន​ការដាក់​ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។ លោកស្រីបន្ថែមថា៖​ «ជាការពិតនៅពេលដែលថង់ប្លាស្ទីក​មិនអាចរំលាយបានវាចំនាយពេលយ៉ាងហោចណាស់៤០០ទៅ១០០០ឆ្នាំក្នុងការបំបាត់នូវថង់ប្លាស្ទីក​មួយចេញពីបរិស្ថានហើយ​វា​ក៏មិនប្រាកដថាអាចបំបាត់បាននោះ​ទេ ហើយវានឹងបំបែកទៅជាផ្នែកតូច​ដែល​នឹងបរិភោគដោយមនុស្សសត្វនិងត្រីហើយផ្នែកតូចៗនេះ​អាច​ប៉ះពាល់ខ្លាំងដល់ជីវិតមនុស្សនិងសត្វ »។ លោកស្រី អាន ឡឺមែត្រ បន្ថែមថាការប្រើប្រាស់ថង់ប្លាស្ទីកនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ​ ប៉ុន្តែលោកស្រីក៏ជំរុញឲ្យមានការប្រើប្រាស់ឡើងវិញនូវថង់ប្លាស្ទីកដែលប្រើរួច។ កញ្ញា ហ៊ន់ ស្រីនាង ដែលជានិស្សិតចិត្តសាស្ត្រមកពី​សកលវិទ្យាល័យភូមិន្ទភ្នំពេញជំរុញឲ្យមានការចូលរួមរើសថង់ប្លាស្ទីកដើម្បីសំអាតបរិស្ថាន។ កញ្ញាបន្ថែមថា៖ «ខ្ញុំគិតថា​ការរើសនេះអាចជួយបរិស្ថានបានត្រឹមតែ ១០ទៅ​២០ភាគរយទេព្រោះអ្នកចោលគឺចោលរាល់ថ្ងៃចឹងខ្ញុំគិតថាបើមានការរើសដាក់តាមអាទិត្យវាល្អជាងហើយ​​បើរើសមួយថ្ងៃវាជួយបានតែមួយថ្ងៃហ្នឹងទេហើយសម្រាប់ថ្ងៃស្អែកនឹងមានការបោះចោលសំរាមទៀត​ចឹង​»​។ ការចូលរួមរើសថង់ប្លាស្ទីកដើម្បីសំអាតបរិស្ថាន (ដោយ ទេព សូនី) គួរបញ្ជាក់ផងដែរថាការធ្វើយុទ្ធនាការបញ្ឈប់ការប្រើថង់ប្លាសី្ទកនេះមានការចូលរួមពីយុវជនប្រមាណ៥០០នាក់ ហើយពួកគេបានដើររើសសំរាម​និងថង់ប្លាស្ទីកនៅកន្លែងមួយចំនួនក្នុងទីក្រុងភ្នំពេញដូចជាវិមានឯករាជ្យ វត្តភ្នំ និងមុខព្រះបរមរាជ្យវាំងជាដើម៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com

[អានបន្ត]
លោក ខៀវ កាញារីទ្ធ ជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុដល់សាធារណជន

ថ្ងៃពុធ ទី18 វិច្ឆិកា 2015, 03:57 PM

រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុទៅដល់ប្រជាពល​រដ្ឋទូទាំងប្រទេសដើម្បីឱ្យពួកគេបានយល់ដឹងនិងរួមគ្នាទប់ស្កាត់ពីការប្រែប្រួលអាកាសធាតុដោយលោក​ចាត់ទុកថាបម្រែបម្រួលនេះប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។ ការជំរុញនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកាដែលរៀបចំដោយក្រសួងព័ត៌មាននិងក្រសួងបរិស្ថាន។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ឡើងថ្លែងលើវេទិកាថាអ្នកកាសែតនៅកម្ពុជាមានតួនាទីសំខាន់ក្នុងការជំរុញឱ្យប្រជាជនចាប់អារម្មណ៍ពីការប្រែប្រួលអាកាសធាតុ។ លោកថាការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមមួយនៅលើពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជារួមមានការកើនឡើងនៃកម្តៅភព​ផែនដី បាតុភូតធម្មជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះជាដើមដែលធ្វើឱ្យប៉ះពាល់ដល់ការអភិឌ្ឍន៍សង្គមនិងការរស់នៅរបស់ប្រជាជន។ លោកបានបន្តថា៖ “ដើម្បីឲ្យប្រជាជនយើងចាប់អារម្មណ៍ពិត​ប្រាកដអំពីផលវិបាកនៃបំរែបបំរែ​អាកាសធាតុវាទាល់តែអ្នកកាសែតយើង អ្នកនាំពាក្យយើង មន្ត្រីជំនា​ញ​យើងយល់ឲ្យច្បាស់លាស់អំពីបញ្ហានេះពិតប្រាកដ ពីព្រោះគេបានប៉ាន់ស្មានទៅ២០៥០ចំនួនមនុស្សនឹង​ទ្បើងដល់ជិត៩ពាន់លានអ្នក ដូច្នេះបំរែបំរួល​អាកាសធាតុវាហ្នឹងបង្កជាបញ្ហាច្រើន”។ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក យិន គឹមស៊ាន មានប្រសាសន៍ថាការប្រែប្រួលអាកាសធាតុជាកត្តាគំរាមកំហែងចម្បងមួយនាពេលបច្ចុប្បន្ននិងពេលអនាគតសម្រាប់ប្រជាជនទាំងមូល​ជាពិសេសប៉ះពាល់​ដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដែលពឹងផ្អែកលើវិស័យកសិកម្មផងដែរ។ លោកបន្តថាកម្មវិធីទូរទស្សន៍ វិទ្យុនិងការនិយាយតៗគ្នាជាពិសេសអ្នកសារព័ត៌មានបានដើរតួនាទីសំខាន់នៅក្នុងការចែករំលែកព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាធាតុទៅកាន់ប្រជាជនទូទាំងប្រទេស​។ លោកលើកទ្បើង​ថា​៖ “ជាការពិតហើយការឆ្លើយតបទៅហ្នឹងការប្រែប្រួលអាកាសធាតុដែលមានប្រសិទ្ធភាពអាស្រ័យនឹងកត្តា​សំខាន់​ៗជាច្រើន ក៏ប៉ុន្តែនៅក្នុងនេះខ្ញុំសុំលើកតែកត្តាចម្បង​មួយគឺការយល់ដឹងរបស់សាធារណជននិង​ល​ទ្ធ​ភាព​ទទួលបាន​ហ្នឹងផ្សព្ធផ្សាយព័​ត៌មានជូនអ្នកពាក់ព័ន្ធ”។ លោក យិន គឹមស៊ាន បានលើកឡើងថាតាមការសិក្សាថ្មីៗរបស់ក្រសួងបរិស្ថានបង្ហាញថាការយល់ដឹងរបស់ប្រជាជនកម្ពុជា​អំពីការប្រែប្រួលអាកាសធាតុនៅមានកម្រិតនៅឡើយដែលជាបញ្ហាប្រឈមមួយក្នុងការ​ទាក់ទាញសាធារណជនឱ្យចូលរួមក្នុងសកម្មភាពឆ្លើយតបនឹង​ការចូលរួមកាត់បន្ថយការប្រែប្រួលអាកាស​ធាតុដោយប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ លោកថាក្រសួង​បរិស្ថានក៏បានចូលរួមដោះស្រាយនិង​ចាត់វិធានការទប់ស្កាត់បំរែបំរួល​អាកាសធាតុនេះជាបន្តបន្ទាប់ផងដែរ។ ​កន្លងទៅមន្ត្រី​បរិស្ថាន​ពិភពលោកនិង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជាអះអាងថាកម្ពុជា​ធ្វើ​បាន​ល្អ​នូវ​ការអនុវត្ត​គម្រោង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​​។​​ ​បែបនេះក្តីនាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជាលោក តឹក វណ្ណា​រ៉ា បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​គួរ​ទទួល​ស្គាល់​​ភាពស្របច្បាប់​​នៃ​សហគមន៍​អភិរក្ស​បរិស្ថាន​នៅ​តាម​មូលដ្ឋាននិង​ពង្រឹង​សហគមន៍​ទាំង​នោះធ្វើយ៉ាងណា​ឲ្យ​ប្រជាជន​យល់ដឹងនិង​ត្រៀម​ខ្លួន​បានល្អក្នុងកា​រប​ន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​។ កម្ពុជាគឺជាសមាជិកអនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ចាប់ពីឆ្នាំ១៩៩៥ និង​ចូលរួមជាសមា​ជិកតូក្យូនៅឆ្នាំ២០០២។ អនុសញ្ញា​ក្របខណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុត្រូវអនុម័ត​ឡើង​នៅ​សហរដ្ឋ​អាមេរិកកាលពី​ឆ្នាំ​១៩៩២ ដើម្បី​ធានា​ឲ្យមាន​ស្ថិរភាព​នៃ​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាសក្នុង​ការបញ្ចៀ​សសកម្ម​ភាពគ្រោះ​ថ្នាក់​ដែល​បង្ករ​ដោយ​មនុស្សមក​លើ​ប្រព័ន្ធ​អាកាសធាតុ​៕ សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

[អានបន្ត]
Page: 1/18 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To