ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី27 ឧសភា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

អាស៊ាន

សភាជាន់ខ្ពស់ភូមាអនុម័តសេចក្ដីពា្រងច្បាប់ផ្ដល់អភ័យឯកសិទ្ធិអតីតមេដឹកនាំ

ថ្ងៃសុក្រ ទី29 មករា 2016, 03:05 PM

សភាជាន់ខ្ពស់នៃប្រទេសភូមាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្ដីព្រាងច្បាប់ការពារអតីតមេដឹកនាំរបស់ប្រទេសនេះដែលត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវឲ្យមានការផ្ទេរអំណាចដោយសន្ដិវិធី។ សារព័ត៌មានរបស់ប្រទេសភូមា Irrawaddy បានចុះផ្សាយថា សភាជាន់ខ្ពស់របស់ប្រទេសនេះបានយល់ស្របជាមួយសភាជាន់ទាបដោយអនុម័តសេចក្ដីព្រាងច្បាប់នេះដែលស្នើឡើងដោយប្រធានាធិបតីថេនសេន។ ប្រភពដដែលនេះបានឱ្យដឹងថាច្បាប់នេះតម្រូវឲ្យមានការផ្ដល់សន្ដិសុខ និងអភ័យឯកសិទ្ធ ចំពោះមេដឹកនាំទាំងនោះក្នុងនោះមានប្រធានាធិបតីផងដែរពីការចោទប្រកាន់ទាំងឡាយអំឡុងពួគាត់កាន់អំណាច។

[អានបន្ត]
បក្សកុម្មុយនីស្តវៀតណាមជ្រើសរើសលោក ង្វៀនភូជុង បន្តកាន់តំណែងអគ្គលេខាបក្ស៥ឆ្នាំទៀត

ថ្ងៃព្រហស្បតិ៍ ទី28 មករា 2016, 09:32 AM

មហាសន្និបាតគណបក្សកុម្មុយនីស្ដវៀតណាមបានបោះឆ្នោតជ្រើសរើសលោក ង្វៀន ភូជុង ឲ្យបន្ដកាន់តំណែងជាអគ្គលេខាធិកាគណបក្សមួយអណត្តិទៀត ខណៈដែលគូប្រជែងរបស់លោកម្នាក់គឺនាយករដ្ឋមន្ដ្រីង្វៀនតានយ៉ុងបានដកខ្លួនចេញពីការប្រកួត។ តាមបណ្ដាញផ្សាយពត៌មានBBC លោក ង្វៀន ភូជុងទទួលតំណែងមេដឹកនាំបក្សដ៏មានអំណាចនេះធ្វើឡើងក្នុងកិច្ចប្រជុំសម្ងាត់ដោយការជ្រើសរើសចេញពីគណៈកម្មាធិការកណ្ដាលមជ្ឈឹមបក្ស។ លោក ង្វៀន ភូជុង អាយុ៧១ឆ្នាំត្រូវបានមើលឃើញថាជាមេដឹកនាំមានឥទ្ធិពលជាងគេក្នុងចំណោមមេដឹកនាំប្រទេសវៀតណាម។ លោកជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ បន្ទាប់ពីលោក ង្វៀនតាងយ៉ុង ត្រូវបានស្នើឲ្យដកខ្លួន។លោក ង្វៀន ភូជុង ត្រូវបានមើលឃើញថាជាមនុស្សស្និទ្ធនឹងមេដឹកនាំចិន។ ប្រភពរបស់BBCបានឲ្យដឹងទៀតថា មុនការតែងតាំងលោក ង្វៀន ភូជុង ជាបេក្ខជនតំណែងអគ្គលេខាបក្ស គឺមានការសម្របសម្រួលផ្ទៃក្នុងជាមុន។ ប្រតិភូដែលចូលរួមមហាសន្និបាតមានជាង១៥០០នាក់។ ភាគច្រើនពួកគេបានសាទរការឡើងកាន់តំណែងសាជាថ្មីរបស់លោក ង្វៀន ភូជុង។ តែBBCបាននិយាយថា នេះជាលើកដំបូងហើយដែលបក្សកុម្មុយនីស្ដវៀតណាមមានការតស៊ូមតិផ្ទៃក្នុងបក្ស៕ ប្រភព:BBC សរសេរមក​លោក នួន បូរិន តាមរយៈ borinnoun@vodhotnews.com  

[អានបន្ត]
​សភា​ភូមា​នឹង​បើក​កិច្ចប្រជុំ​លើក​ដំបូង​ថៃ្ង​១​កុម្ភៈ បន្ទាប់ពីការបោះឆ្នោតថ្ងៃ៨ វិច្ឆិកា

ថ្ងៃព្រហស្បតិ៍ ទី7 មករា 2016, 10:32 AM

​សភា​ថ្មី​នៃ​ប្រទេស​ភូមា​នឹង​បើក​ប្រជុំ​ជា​លើកដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​១ ខែ​កុម្ភៈ គឺ​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី អ៊ុង​សាន សូ​ជី ត្រូវបាន​ប្រកាសថា​បាន​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​ ​សេចក្ដីប្រកាស​នេះ​ធ្វើឡើង​ដោយ​លោក ស្វេរ​ម៉ាន់ ប្រធានរដ្ឋសភា​ដែល​នឹង​ចុះ​ចេញពី​តំណែង​នៅ​ពេល​ជាមួយគ្នានេះ​។​ ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ស្រី​នឹង​ដឹកនាំ​សមាជិក​សភា​ជាប់ឆ្នោត​របស់​លោកស្រី​ចូលប្រជុំ​សភា​តាម​ការកោះហៅ​របស់​ប្រធានរដ្ឋសភា ចាស់​ដែល​លោក​ស្រី​ថា​ជា​ព្រឹត្តិការណ៍ ដើម្បី​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​ជា​ប្រវត្តិសាស្ត្រ​។

[អានបន្ត]
​ម៉ាឡេស៊ី​ថា សមាគម​អាស៊ាន​ដែល​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​នៅ​ថ្ងៃនេះ​គឺជា​សករាជ​ថ្មី​

ថ្ងៃសុក្រ ទី1 មករា 2016, 11:30 AM

​រដ្ឋមន្ដ្រីការបរទេស​ម៉ាឡេស៊ី​លោក Anifah Aman និយាយថា ម៉ាឡេស៊ី​មាន​កិត្តិយស​ដែល​បាន​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ឆ្នាំ​២០១៥​ហើយ​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​សមាគមនេះ​ក្លាយ​ជា​សហគមន៍​សេដ្ឋកិច្ច​និង​ចាប់ផ្ដើម​បើក​ទំព័រ​សករាជ​ថ្មី​។​ ​លោក​រដ្ឋមន្ដ្រី​បាន​បន្ដទៀតថា វា​មាន​សារៈសំខាន់​ណាស់​ដែល​សមាគម​អាស៊ាន​បាន​ឈាន​ដល់​ការសម្រេច​រួមគ្នា​ក្នុង​ការបង្កើត​សហគមន៍​អាស៊ាន​តែ​មួយ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦​នេះ​។​

[អានបន្ត]
​សភា​វៀតណាម​ពិចារណា​លុបទោស​ប្រហារ​ជីវិ​តលើ​ឧក្រិដ្ឋកម្ម​មួយចំនួន​

ថ្ងៃសៅរ៍ ទី31 តុលា 2015, 04:03 PM

​សមាជិក​សភា​វៀតណាម​ជាច្រើន​នាក់ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ស្នើ​ឡើង​ឲ្យ​លុបចោល​ទោស​ប្រហារជីវិ​ត​លើ​ឧក្រិដ្ឋ​មួយចំនួន​រួម​ទាំង​ការ​លួច​ប្លន់ ការ​រក្សាទុក និង​ចែក​ចែក​គ្រឿងញឿន​ខុសច្បាប់ដែល​សំអាង​ថា វា​អាច​ធ្វើឲ្យ​មាន​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​។​ ​ការពិភាក្សា​លើ​បញ្ហា​នេះ បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​ហាណូយ​។ នេះបើ​តាម​សារព័ត៌មាន Vietnam news​។​

[អានបន្ត]
​គណបក្ស​ប្រឆាំង​នៅ​ភូមា​អះអាងថានឹង​ឈ្នះ​ឆ្នោត​សំឡេង​ភាគច្រើន​

ថ្ងៃសុក្រ ទី30 តុលា 2015, 11:44 AM

​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ភូមា​(​មី​យ៉ាន់​ម៉ា​)​ ដែលជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​គោលនយោបាយ​ដ៏​គន្លឹះ​របស់​គណបក្សប្រឆាំង​ធំ​នេះ​ បានបង្ហាញ​ជំនឿ​ទុកចិត្ត​ថា ​គណបក្សរបស់​លោក​នឹង​ឈ្នះឆ្នោត​សំឡេង​ភាគច្រើន ​នៅក្នុង​ការបោះឆ្នោត​សភា​ថ្ងៃ​៨​វិច្ឆិកា​។​ គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​(NLD)​ គឺជា​គណបក្ស​ប្រឆាំង​ធំជាងគេ​នៃ​ប្រទេស​ភូមា ​ដឹកនាំ​ដោយ​លោកស្រី​ជ័យលាភី​នូ​សន្ដិភាព អ៊ុង​សាន ​សូ​ជី​។​ លោក​ Win Htein​ អះអាងថា​ NLD​ នឹង​ដណ្ដើមបាន​សំឡេង​ឆ្នោត​ពី​រវាង​៦០%​ទៅ​៧០%​។ ​លោក​ថា ​បើ​ការបោះឆ្នោត​នោះ​មាន​ភាព​សុចរិត​ត្រឹមត្រូវ​ គឺ​គណបក្ស ​NLD ​ប្រាកដ​នឹង​ដណ្ដើម​បាន​សំឡេង​ឆ្នោត​៧០%​។​

[អានបន្ត]
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​កាត់បន្ថយ​រយៈ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិកដោយសារ​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​

ថ្ងៃព្រហស្បតិ៍ ទី29 តុលា 2015, 03:40 PM

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បានសម្រេច​កាត់បន្ថយ​ដំណើរ​ទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក​ ដើម្បី​ប្រញាប់​មក​ប្រទេស​របស់​លោក​វិញ ​ដោយសារតែ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​នេះ​កាន់តែ​រីក​រាលដាល​ខ្លាំង​ ហើយ​កំពុង​គំរាមកំហែង​លើ​តំបន់​អាស៊ីអាគ្នេយ៍​ទៀតផង​។​ អ្នកនាំពាក្យ​ប្រធានាធិបតី ​គឺ​លោក ​Ari Dwipayana បាន​និយាយថា​ លោក Joko Widodo បានសម្រេច​វិល​មក​កាន់​ប្រទេស​វិញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ បន្ទាប់ពី​លោក​បាន​ជួប​ជាមួ​យ​ប្រធានាធិបតីអាមេរិក ​បា​រ៉ាក់ ​អូបា​ម៉ា នៅ​សេតិ​វិមាន​រួចហើយនោះ​។​

[អានបន្ត]
​អង្គការ​សិទ្ធិមនុស្ស​មួយ​របស់​អាមេរិកហៅប្រទេស​ម៉ាឡេស៊ីថាជា «រដ្ឋរបស់​ពួក​ប៉ូលិស​»

ថ្ងៃព្រហស្បតិ៍ ទី29 តុលា 2015, 03:09 PM

អង្គការ​សិទ្ធិមនុស្ស Human Right Watch បាន​ហៅ​ប្រទេស​ម៉ាឡេស៊ី​ថា​ជា​ «រដ្ឋរបស់​ពួក​ប៉ូលិស​» ខណៈ​រដ្ឋាភិបាលប្រទេស​ឥស្លាម​មួយ​នេះ បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ច្បាប់​សន្ដិសុខ​ជាតិ​ ប្រឆាំង​លើ​អ្នក​រិះគន់នាយក​រដ្ឋមន្ដ្រី​ ណា​ជីព​ រ៉ា​ហ្សាក់​ ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។​ ​អង្គការ​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​ បាន​និយាយ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ចាប់តាំងពី​រឿងអាស្រូ​វរ​បស់​លោកនាយ​ក​រដ្ឋមន្ដ្រី ​ណា​ជីប​ រ៉ា​ហ្សាក់ ​ផ្ទុះ​ឡើង​នោះ​គឺ​ក្រុមប្រឆាំង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

[អានបន្ត]
​អង្គការ​អន្តរជាតិ​មួយ​ទទូច​ឱ្យ​រដ្ឋាភិបាល​ភូមា ដោះលែង​អ្នកទោសទាំងអស់នៅ​មុន​ការបោះឆ្នោត​

ថ្ងៃព្រហស្បតិ៍ ទី29 តុលា 2015, 11:36 AM

​អង្គការ​វេទិកា​អ្នកការពារ​សិទ្ធិមនុស្ស​(HRDF) ទទូច​ឱ្យ​​រដ្ឋាភិបាល​ភូមា​ដោះលែង​អ្នកទោសនយោបាយ ​ដែល​នៅ​សេសសល់​ទាំងអស់ឱ្យ​បាន​មុន​ការបោះឆ្នោត​សភារ​បស់​ប្រទេសនេះ ដែលរ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​ ប្រយោជន៍​ដើម្បី​ឱ្យ​ពួកគេមានឱកាសចូលរួម​ការជ្រើសរើស​មេដឹកនាំ។​ ​សេចក្ដីថ្លែងការណ៍​របស់អង្គការ​វេទិកា​អ្នកការពារ​សិទ្ធិមនុស្ស​(Human Rights Defenders Forum) នេះ​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា​ ​បន្ទាប់​ពី​មាន​ការអំពាវនាវ​របស់​អ្នកទោសនយោបា​យ​ម្នាក់​គឺ​លោក Aung Hmaing San ដែល​សុំឱ្យ​​រដ្ឋាភិបាល​ពិនិត្យឡើងវិ​ញ​លទ្ធភាពដោះលែង​អ្នកទោសនយោបាយ​នៅ​ទូទាំង​ប្រទេស​ ឱ្យ​បាន​មុន​ការបោះឆ្នោតចូលម​កដល់​។​

[អានបន្ត]
​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្ដរជាតិ បង្ហាញ​ការព្រួយបារម្ភ​ពី​ពលរដ្ឋ​ភូមានៅ​តំបន់​ឧទ្ទាម​បាត់​សិទ្ធ​បោះឆ្នោត​

ថ្ងៃព្រហស្បតិ៍ ទី29 តុលា 2015, 09:19 AM

​ក្រុម​អ្នកសង្កេតការណ៍​បោះឆ្នោត​អន្ដរជាតិ​ បាន​សម្តែង​ការព្រួយបារម្ភ​អំពី​លទ្ធផល​បោះឆ្នោត​នៅ​ប្រទេស​ភូមា​(​មី​យ៉ាន់​ម៉ា​)​នៅ​ខែ​ក្រោយ​នេះ ​ខណៈ​អង្គការ​នេះ​រកឃើញ​ថា​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​នៅក្នុង​តំបន់​នៃ​ការគ្រប់គ្រង​របស់​ពួក​ឧទ្ទាម​ មិនអាច​ដំណើរ​ការបោះឆ្នោត​បាន​។​ ក្រុម​អ្នកឃ្លាំង​មើល​ការបោះឆ្នោត​អន្ដរជាតិ​ទាំងនោះ ​រួម​មាន​អ្នកសង្កេតការណ៍​មកពីក្រុម​សង្កេត​ការណ៍​ការបោះឆ្នោតសហរដ្ឋអាមេរិក Jimmy Carter បណ្ដាញ​សង្កេតការណ៍ បោះឆ្នោត​នៅ​អា​ស៊ីអាគ្នេយ៍​ និង​អ្នកសង្កេតការណ៍អន្ដរជាតិជាច្រើនទៀត​។ 

[អានបន្ត]
Page: 1/93 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To