ព័ត៌មានថ្ងៃនេះ អ្នក​សារព័ត៌មាន​​ម្នាក់​ប្តឹងមេ​អាវុធហត្ថខេត្តមណ្ឌល​គិរីពីបទ​បង្ខាំងមនុស្ស​ដោយ​ខុសច្បាប់អាជ្ញាធរមិនទាន់ចាត់វិធានការក្រុមហ៊ុនទេសចរណ៍ដែលចូលចតក្នុងក្រុងសាកលវិទ្យាធិការ IIC ថា លោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិម្ចាស់ក្សត្រីយ៍ថៃ សិរិនថន យាងមកទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃសប្ដាហ៍ក្រោយចៅក្រមស៊ើបសួរថា​ជនសង្ស័យ​សម្លាប់​សង្សារកាត់កអាចប្រឈមនឹងជាប់គុកមួយជីវិតប្រធានាធិបតីអាមេរិក​រំឭកពីការគោរព​សិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យ​ដល់មេដឹកនាំអាស៊ានលោកស្រីអ៊ុងសានស៊ូជីប្រាប់តំណាងរាស្រ្តរបស់លោកស្រីថាត្រូវគិតផលប្រយោជន៍ជាតិជាធំអ្នកជំនាញសេដ្ឋកិច្ច៖ វិនិយោគទុនបរទេសនឹងកើនឡើងនៅភូមាបន្ទាប់ពីការផ្ទេរ​អំណាចបាតុកររាប់រយនាក់តវ៉ា​នៅអាមេរិក​ប្រឆាំងនឹង​លោក ហ៊ុន សែនចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម
ថ្ងៃសៅរ៍ ទី18 វិច្ឆិកា 2017
អំពីវីអូឌី | ទំនាក់ទំនង
ព័ត៌មានថ្មីបំផុត

សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ រំឭកម្ចាស់យានយន្ដចង្កូតស្ដាំឲ្យ​ទៅបង់ពន្ធ

ថ្ងៃអង្គារ ទី2 កុម្ភៈ 2016, 10:39 AM

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រំឭកដល់ម្ចាស់យានយន្តចង្កូតស្តាំដែលមានស្រាប់នៅក្នុងប្រទេស និងមិនទាន់បានបង់ពន្ធនិងអាករ ឲ្យទៅបង់ពន្ធឲ្យបានមុនថ្ងៃទី១៨ ខែកុម្ភៈ។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យដឹងថា អគ្គនាយកដ្ឋានរៀបចំដំណើរការចុះបញ្ជីយានយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់ក្នុងប្រទេស ចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែកមុ្ភៈ។ សេចក្ដីជូនដំណឹងបន្តថា ម្ចាស់យានយន្តចង្កូតស្ដាំគ្រប់ប្រភេទអាចទៅបំពេញបែបបទនៅសាខាគយនិងរដ្ឋាកររាជធានី ឬនៅការិយាល័យគយនិងរដ្ឋាការតាមបណ្ដាខណ្ឌ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់ប្រហាក់ប្រហែល និងលិខិតបញ្ជាក់ទទួលស្គាល់កម្មសិទ្ធិយានយន្ដពីអាជ្ញាធរមូលដ្ឋាន។

[អានបន្ត]
គណៈកម្មាធិការឆ្នេរបញ្ចប់ភាពចម្រូងចម្រាសជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រឿងសង់ផែនៅឆ្នេរអូរត្រេះ

ថ្ងៃសុក្រ ទី29 មករា 2016, 12:40 PM

គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាសម្រេចរកទីតាំងថ្មីដើម្បីសាងសង់ផែសម្រាប់បម្រើឲ្យការអភិវឌ្ឍកោះរ៉ុង និងកោះផ្សេងទៀត ដោយគណៈកម្មាធិការអះអាងថាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែល​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​កោះរ៉ុង បានយល់ព្រមតាមគោលការណ៍រដ្ឋាភិបាលក្នុងរក្សាឆ្នេរអូរ​ត្រេះជាឆ្នេរស្អាត។ នៅព្រឹកថ្ងៃសុក្រនេះ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចពិភាក្សាមួយជាមួយតំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អំពីការជ្រើសរើសវិធានការនិងទីតាំងសមស្រប ដើម្បីសាងសង់ផែនៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ សម្រាប់​បម្រើការអភិវឌ្ឍកោះរ៉ុង តាមសំណើរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកាលពីខែសីហា ឆ្នាំ២០១៥ និងក្នុងគោលដៅរក្សាតំបន់ឆ្នេរខ្សាច់អូរត្រេះជាឆ្នេរសាធារណៈដ៏ស្អាត។ 

[អានបន្ត]
លោក ហ៊ុន សែន ស្នើឲ្យអាមេរិកលើកលែងការយកពន្ធនាំចូល

ថ្ងៃអង្គារ ទី26 មករា 2016, 03:48 PM

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសហរដ្ឋអាមេរិកលើកលែងពន្ធនៃការនាំទំនិញចេញពីប្រទេស​កម្ពុជាទៅកាន់សហរដ្ឋអាមេរិកដើម្បីអ្វីដែលប្រមុខរដ្ឋាភិបាលហៅថាជាការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។ ជំនួយការផ្ទាល់របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក អ៊ាង សុផល្លែត បានលើកឡើងក្រោយជំនួបរវាងលោកលោក ហ៊ុន សែន ជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក ចន ឃើរី នៅវិមានសន្តិភាពថាកម្ពុជាបានស្នើរឲ្យសហរដ្ឋអាមេរិកលើកលែងការយកពន្ធនាំចូលទំនិញទូទៅជាពិសេសវិស័យកាត់ដេរដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោក អ៊ាង សុផល្លែត បន្ថែមថា “អ្វីដែលសម្ដេចលើកឡើងនោះគឺស្នើសុំឲ្យសហរដ្ឋអាមេរិកពិចារណាធ្វើយ៉ាង​ណាអនុញ្ញាតឲ្យកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកដោយគ្មានកូតានិងដោយគ្មានតាក់ (Tax) ផងដើម្បីធ្វើយ៉ាង​ណាជួយកម្ពុជាឲ្យឈានទៅដល់ការអភិវឌ្ឍបន្ថែមទៀត”។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ចន ឃើរី និយាយថាការមកធ្វើទស្សកិច្ចនៅកម្ពុជានេះគឺដើម្បីបង្កើនឱកាសកាន់​តែច្រើនក្នុងការពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ចនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបន្ថែមថាសហរដ្ឋអាមេរិកនឹងធ្វើការពិចារណាបន្ថែមទៀតលើការលើកលែងពន្ធនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋ​អាមេរិក​។​ លោក អ៊ាង សុផល្លែត បានបន្តលើកយកប្រសាសន៍លោក ហ៊ុន សែនថាប្រទេសកម្ពុជាមិនអាចមានការអភិវឌ្ឈប្រសើរឡើយបើសិនជាមិនមានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកកន្លងមក។ លោកថាលោក ហ៊ុន សែន ក៏ស្នើសុំឲ្យសហរដ្ឋអាមេរិកបន្តជួយបន្ថែមទៀតលើវិស័យសុខាភិបាល វិស័យអប់រំ និងការដោះមីនជាដើម៕ សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com  

[អានបន្ត]
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអះអាងថា ការសាងសង់ផែនៅក្រុងព្រះសីហនុមានច្បាប់អនុញ្ញាតពីអាជ្ញាធរ

ថ្ងៃសុក្រ ទី22 មករា 2016, 05:34 PM

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង អះអាងថា ការសាងសង់ផែសម្រាប់លើកដាក់សម្ភារ (Jetty)ដែលក្រុមហ៊ុនថាដើម្បីគាំទ្រដំណើរការអភិវឌ្ឍន៍កោះរ៉ុង ក្នុងខេត្តព្រះសីហនុគឺមានការឯកភាពពីអតីតអភិបាលខេត្តនេះ និងបានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការអះអាងបំភ្លឺនេះធ្វើឡើងក្រោយពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២០ ខែមករា បានចេញលិខិតមួយច្បាប់បញ្ជាទៅអភិបាលខេត្តព្រះសីហនុឲ្យរុះរើសំណង់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅលើក្បាលដី៤០ម៉ែត្រ ជម្រៅ១៥ម៉ែត្រ នៅតាមបណ្តោយឆ្នេរខ្សាច់អូរត្រេះ។ លិខិតបំភ្លឺរបស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបលើកឡើងថា ការសាងសង់ផែសម្រាប់លើកដាក់សម្ភារ (Jetty)នោះ គឺអនុវត្តដោយគោរពតាមការឯកភាពពីលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ដោយលិខិតបំភ្លឺអះអាងថា ការសម្រេចរបស់លោក ឈិត សុខុន នាពេលនោះក៏បានចម្លងជូនក្រសួងមហាផ្ទៃ និងបានយោងតាមការឯកភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីឆ្នាំ២០១០ផងដែរ។

[អានបន្ត]
ADB៖ កម្ពុជាត្រូវការបង្កើនជំនាញដើម្បីធានាឲ្យ​បាននូវនិរន្តរភាពកំណើនសេដ្ឋកិច្ច

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 05:47 PM

ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍអាស៊ី(ADB)បង្ហាញថាកម្ពុជា​ត្រូវ​ដោះស្រាយបញ្ហា​ចន្លោះ​​ប្រហោង​នៃ​ជំនាញ​ការងារនិងបញ្ហា​ជំនាញមិនស្របទៅនឹងទីផ្សារ​ការងារ ព្រមទាំងត្រូវ​​បង្កើនផលិតភាពកម្លាំងការងារ ដើម្បីរក្សាការបន្តលូតលាស់នៃកំណើនសេដ្ឋកិច្ចនិង​បង្កើន​​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​។ ការសិក្សាវិនិច្ឆ័យអំពីការងារដែល​​មានឈ្មោះថាប្រទេសកម្ពុជា៖ការដោះស្រាយចន្លោះប្រហោង​នៃជំនាញការងារលើកឡើង​ថាបើទោះបីជាកម្ពុជាមានប្រជាជនជាងពាក់កណ្តាលរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រជាតិតែក្នុងរយៈពេល៥ឆ្នាំក៏ដោយ ប៉ុន្តែកម្លាំងការងារជាច្រើន​របស់កម្ពុជានៅបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឬការងារងាយរងគ្រោះនៅ​ឡើយ ហើយប្រជាជនចំនួន៧១% រស់នៅក្រោមចំណូលតិចជាង៣ដុល្លារក្នុងមួយថ្ងៃ។ ក្នុងសន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​​អំពី​លទ្ធផលល​នៃ​ការសិក្សាស្រាវជ្រាវនេះ​ដែល​ធ្វើ​ឡើង​នៅ​ព្រហស្បតិ៍​ ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Shang-Jin Wei លើកឡើង​ថាកម្លាំងការងាររបស់ប្រទេសកម្ពុជាភាគច្រើនមានវ័យក្មេង ប៉ុន្តែជាទូទៅពួកគេជាច្រើនពុំបាន​ទទួលការបណ្តុះបណ្តាលជំនាញដែលស្របទៅនឹងសេចក្តីត្រូវការរបស់ធុរកិច្ចឡើយ។ លោកថាបញ្ហាប្រឈមសម្រាប់អ្នកបង្កើតគោលនយោបាយគឺត្រូវដោះស្រាយបញ្ហាចន្លោះប្រហោងនៃជំនាញការងារនិងការដែលជំនាញមិនស្របនឹងការងារនេះ​។ លោក Shang-Jin Wei បន្តថា៖ “ការអភិវឌ្ឍកម្លាំងការងារមួយដែលមានការអប់រំខ្ពស់ជាងមុន មានលទ្ធភាពបំពេញការងារបានប្រសើរជាងមុននិងមានផលិតភាពការងារខ្ពស់ជាងមុន មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឲ្យ​លើសពីវិស័យចម្បងៗ​ទាំង៤ដែលរួមមានជាអាទិ៍វិស័យកាត់ដេរ ទេសចរណ៍ សំណង់និងកសិកម្ម ព្រមទាំង​ការធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់”​។ អ្នក​នាំពាក្យនិង​ជា​អគ្គនាយករដ្ឋបាលនិង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការងារនិងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ លោក​ ហេង សួរ មាន​ប្រសាសន៍​ថាការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​រដ្ឋាភិបាល​បាន​រក​ឃើញ​នា​ពេល​កន្លង​មក​។ លោក​បន្ត​​​ថាតាម​ការ​សង្កេត​ ចំនួន​អ្នក​ដែល​បាន​ជ្រើស​រើស​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រសង្គម​មាន​លើស​ពី​តម្រូវ​ការ ខណៈ​ជំនាញ​បច្ចេកទេស​ដែល​លោក​ថា​មាន​តម្រូវ​ការ​ខ្ពស់ តែបែរ​ជា​មាន​អ្នក​សិក្សា​តិច​តួច​។ លើស​ពី​នេះ​ លោក​​ថាចំណុច​​មួយ​ទៀត​ដែល​យុវជន​កម្ពុជា​នៅ​​មាន​ការ​ខ្វះ​ខាតផង​ដែរគឺ​ជំនាញ​​ទន់ឬSoft skill ដែល​មាន​ដូច​ជា​ការ​រិះគិត(​critical thinking) វិន័យ ការ​ធ្វើ​ការងារ​ជាក្រុមនិង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ដែល​លោក​ថាមានសារៈសំខាន់​អាច​ជួយ​ឲ្យ​ពួក​គេ​អាច​បត់បែនទៅ​តាម​​ការ​ប្រែប្រួល​នៃ​ទី​ផ្សារ​ការងារ​។ លោក ហេង សួរ បន្ត​ទៀត​​ថារដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​បញ្ហា​ទាំង​អស់​នេះ​ទៅ​ក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​និង​គោលនយោបាយ​របស់​ខ្លួន​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣​មក​។ លោក​បន្ត​ថា៖ “​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយ អ្វី​ដែលយើង​ត្រូវ​ទទួល​ស្គាល់ ហើយ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ហើយ​និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ហ្នឹង​គឺ​ទៅ​លើ​យន្តការ​នៃ​ការ​អនុវត្ត​។ ហើយ​យើង​នឹង​ពង្រឹង​ហើយ​និងប្រមែប្រមូល​stakeholder អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​ ដើម្បី​ធ្វើ​ម៉េច​ជំរុញ​ផែនការ​សកម្មភាព ជំរុញ​នូវ​យុទ្ធសាស្ត្រ ជំរុញ​នូវ​គោលនយោបាយឬ​​កម្មវិធី​ដែលមាន​​សរសេរ​ហើយ​នេះ​ឲ្យ​ក្លាយ​ជា​ការ​អនុវត្ត​ជាក់ស្ដែង​”​។ ការ​សិក្សា​របស់​ធនាគារ​អភិវឌ្ឍអាស៊ីបាន​​លើកឡើង​ផង​ដែរ​ថាការដោះស្រាយចន្លោះប្រហោង​ជំនាញនិងការដែលជំនាញមិនស្របនឹងការងារទាមទារឲ្យ​មាន​ចំណាត់ការលើមុខព្រួញជាច្រើនរួមមានការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈកម្រិតមធ្យម ការបង្កើន​សមត្ថភាពគ្រូបង្រៀនដែលមិនទាន់មានគុណវុឌ្ឍិគ្រប់គ្រាន់ ការលើកកម្ពស់ឱ្យមានធាតុចូលពីវិស័យឯកជនលើការបណ្តុះបណ្តាល​ជំនាញរាប់បញ្ចូលតាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងការអនុវត្តក្របខ័ណ្ឌគុណវុឌ្ឍិការងារ ដើម្បីធានាឱ្យបានថាបទដ្ឋានជាតិប្រកបដោយសង្គត​ភាពត្រូវបានអនុវត្តនៅក្នុងការអប់រំនិងការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់កម្រិត។ ការសិក្សាដដែល​បន្ថែម​ទៀត​ថាអ្នកបង្កើតគោលនយោបាយក៏ត្រូវចាត់វិធានការផងដែរដើម្បីផ្តល់កាលានុវត្តភាពរកប្រាក់ចំណូលឱ្យបានកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋជនបទក្នុងគោលបំណងពង្រីកសំណាញ់សុវត្ថិភាពសង្គមនិងកែលម្អលក្ខខណ្ឌការងារនៅក្នុងវិស័យសេដ្ឋ​កិច្ចក្រៅប្រព័ន្ធ សំដៅបង្កើតឱ្យបាននូវសេដ្ឋកិច្ចមួយកាន់តែប្រសើរដែលចែក​រំលែក​ភាគ​ផលជូនប្រជាពលរដ្ឋគ្រប់រូប៕ សរសេរ​មក​លោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

[អានបន្ត]
ជើងហោះហើរត្រង់ពីកម្ពុជា​ទៅជប៉ុននឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ

ថ្ងៃព្រហស្បតិ៍ ទី21 មករា 2016, 04:40 PM

ប្រទេសកម្ពុជានិងជប៉ុននឹងដាក់ឲ្យមានការហោះហើរត្រង់ពីភ្នំពេញទៅកាន់ទីក្រុងតូក្យូនិងពីតូក្យូមកកាន់​ភ្នំពេញ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០១៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកម្ពុជាឲ្យដឹង​តាម​ព័ត៌​មាន​ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ក្រុមហ៊ុនយន្តហោះជប៉ុនAll Nippon Airway (ANA)នឹងចាប់ផ្តើមធ្វើការហោះហើរដោយត្រង់ទៅ-មក តូក្យូ-ភំ្នពេញ-តូក្យូ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី ១ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រើប្រភេទយន្តហោះB787-8 (C42/Y198)។ ពេលវេលានៃការហោះហើរគឺពីទីក្រុងតូក្យូមកភ្នំពេញនៅម៉ោង១០និង៥០នាទីព្រឹក​និងពីភ្នំពេញត្រឡប់​ទៅកាន់ទីក្រុ​ងតូក្យូវិញពីម៉ោង១០និង៥០នាទីយប់។ ក្រសួងការបរទសបញ្ជាក់ថាការហោះហើរដោយត្រង់នេះនឹងបង្កើនចំនួនអ្នកទេសចរជប៉ុនកាន់តែច្រើន ធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជា។ ក្រសួងបញ្ជាក់បន្ថែមថាសព្វថ្ងៃនេះ  កម្ពុជានិងជប៉ុន បានសម្រួ​លគ្នាទៅ​វិញទៅមកនូវទិដ្ឋាការចេញ-ចូលរយៈពេលវែងពី១ឆ្នាំរហូតដល់៣ឆ្នាំ សម្រាប់អ្នកទេ​សចរនិងអ្ន​កវិ​និ​យោគ។ ក្រសួងថាការសម្រួលនេះនឹងនឹងបង្កើនបន្ថែមទៀតនៃការធ្វើដំ​ណើរទេសចររបស់​ប្រជា​ជន​កម្ពុ​ជា​​ទៅកាន់ប្រទេសជប៉ុន៕ សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

[អានបន្ត]
អ្នកសេដ្ឋកិច្ច៖ កម្ពុជាទទួលផលពីការអនុគ្រោះពន្ធអាស៊ានតិចតួចដោយថ្លៃដើមផលិតខ្ពស់

ថ្ងៃព្រហស្បតិ៍ ទី14 មករា 2016, 04:44 PM

កម្ពុជាចាប់ផ្តើម​អនុវត្តគោលការណ៍អនុគ្រោះពន្ធលើទំនិញក្នុងតំបន់ប្រមាណ១ម៉ឺនមុខចាប់ពីថ្ងៃទី១០ខែមករាឆ្នាំ២០១៦ ស្របទៅតាមនាមលីនៃតារាងពន្ធគយ សុខដុម របស់អាស៊ានដែលប្រទេសជាសមាជិកបានព្រមព្រាងគ្នា។​ ទន្ទឹមនឹងការអនុវត្តន៍គោលការណ៍កាត់បន្ថយនិងលុបពន្ធនេះលោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ចនិង​ជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភា​កម្ពុជាលើកឡើងថាជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋដែលអាចទិញទំនិញសម្រាប់ប្រើប្រាស់បានតម្លៃថោកជាងមុនចំណែកអ្នកផលិតវិញងាយស្រួលក្នុងការនាំចេញសម្រាប់ប្រកួតប្រជែងនៅក្នុងតំបន់។ លោកបន្តថា​៖ ”​មានន័យថា គាត់ទិញទំនិញមកបានថោកជាងមុនចឹងគាត់បានលុយមកទិញបានច្រើនជាងមុនកើននៃការទិញកាលណាទំនិញចុះថ្លៃនាំឲ្យអ្នកប្រើចំនេញ។​ ទី២អ្នកផលិតសម្រាប់នាំចេញមានឱកាសក្នុងការនាំចេញកាន់តែច្រើននៅពេលអត់មានរបាំងពន្ធគយ ទំនិញគាត់អាចមានតម្លៃទាបជាងមុនស្រួលប្រកួតប្រជែងក្នុងទីផ្សារអាស៊ានបាន”។​ លោក គី សេរីវឌ្ឍន៍ ក៏បានមើលឃើញពីបញ្ហាប្រឈមរបស់អ្នកផលិតនៅក្នុងប្រទេសដែរគឺដោយសារតែការផលិតត្រូវចំណាយថ្លៃដើមខ្ពស់រួមទាំងការចំណាយលើថ្លៃភ្លើងនិងការដឹកជញ្ជូន។ លោកបន្ថែមថា៖ “យើងនាំចេញតែវត្ថុធាតុដើម​យើងអត់កែច្នៃកាលណាយើងអត់កែច្នៃធ្វើឲ្យយើងខាតបង់ច្រើនណាស់។ ចឹងត្រូវតែលើកទឹកចិត្តឲ្យកែច្នៃហើយដើម្បីជំរុញកែច្នៃផលិតផលបានលុះត្រាតែអគ្គិសនីថោក។ ហេតុអីបានជាមានឡសម្ងួតនៅព្រំដែនថៃ ព្រំដែនវៀតណាម នៅក្នុងដីគេមាន ព្រោះភ្លើងគេថោកហើយចូលមកស្រុកយើងអត់ព្រោះភ្លើងយើងថ្លៃ។​ ឡសម្ងួតហ្នឹងគេហៅថា សាយឡូ គឺសាយឡូហ្នឹង សម្រាប់សម្ងួតពោត សម្ងួតល្ងរអីជាដើម​ បានពោតណឹងដាក់បានយូរ ហើយបើអត់បានសម្ងួតទេទុកអត់បានយូរទេគឺទុកតែបី បួនថ្ងៃចឹងខូចហើយចឹងបង្ហាញថាកសិករយើងគ្មានលទ្ធភាពក្នុងការនាំចេញទេ។ អំណាចលទ្ធកម្មយើងខ្សោយយើងមិនអាចផ្ទុកបានចឹងឈ្មួញជាអ្នកកំណត់តម្លៃហើយ”។​ ទាក់ទងនិងការជំរុញដល់ការផលិតលោក គី សេរីវឌ្ឍន៍ ផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលកាត់បន្ថយក្នុងការផលិតតាមរយៈការសម្រួលដល់ការដឹកជញ្ជូននិងកាត់បន្ថយចំនួនឈ្មួញកណ្តាលច្រើនជាដើម​។ លោកបានបន្តទៀតថា៖ “ធ្វើយ៉ាងណាឲ្យការដឹកនាំជញ្ជូនបានល្អកាត់បន្ថយថ្លៃដឹកជញ្ជូន​កាត់បន្ថយឈ្មួញកណ្តាលចឹងត្រូវបង្កើតសហគមន៍មួយដែលមានការនាំចេញ ផ្ទាល់ដោយសហគមន៍កុំឲ្យមានឈ្មួញកណ្តាលដើរទិញតាមភូមិពីរបីតង់ទៅធ្វើឲ្យក្រុមទាំងអស់ហ្នឹងបង្កើនថ្លៃ​។ ទី១បង្កើនថ្លៃដឹកជញ្ជូនចេញពីកសិករដឹកជញ្ជូន១សារចូលឡានចេញពីឡានចូលឃ្លាំងចេញពីឃ្លាំងចូលឃ្លាំងមួយទៀតចេញពីឃ្លាំងមួយទៀតចូលឃ្លាំងមួយទៀតធ្វើឲ្យថ្លៃដើមខ្ពស់”។​ អនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី១១ខែធ្នូឆ្នាំ២០១៥ ស្តីពីការអនុគ្រោះពន្ធនេះត្រង់មាត្រា១បានចែងថាការដាក់ឲ្យអនុវត្តកម្មវិធីកាន់បន្ថយនិងលុបបំបាត់ពន្ធរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល២០១៥ដល់២០២៥ គឺស្របទៅតាមនាមលីនៃតារាងពន្ធ គយ សុខដុម របស់អាស៊ានឆ្នាំ២០១២ក្រោមកិច្ចព្រមព្រាងទំនិញរបស់អាស៊ាន៕ សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

[អានបន្ត]
​ចំណូល​ពី​អង្គរ​ក្នុង​ឆ្នាំ​២០១៥​បាន​ជាង​៦០​លាន​ដុល្លារ កើនឡើង​១​ភាគរយ​

ថ្ងៃអង្គារ ទី5 មករា 2016, 02:20 PM

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ចំណូល​ដុល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ក្នុង​ឆ្នាំ​២០១៥​បាន​ជាង​៦០​លាន​ដុល្លារ កើន​ឡើង​ជាង​១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មាន​ជាង​២​លាន​នាក់​កើនឡើង​ឡើង​ជិត​២​ភាគរយ​។ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោកស្រី ចៅ​ស៊ុន កិរិយា ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ព្រឹក​នេះ​ថា ចំណូល​ដុល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន​៦០ ០៥៣ ៧០០​ដុល្លារ កើន​១,២​ភាគរយ​បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៤​។ ដោយឡែក​ចំនួន​ភ្ញៀ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ចំនួន ២ ១០០ ០១៨​នាក់ កើន​១,៩៦​ភាគរយ​បើ​ប្រៀបធៀប​ជា​មួយ​ឆ្នាំ​២០១៤​។​

[អានបន្ត]
ទំបន់​វារីអគ្គិសនី​តាតៃត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ

ថ្ងៃពុធ ទី23 ធ្នូ 2015, 03:39 PM

ទំនប់​វារីអគ្គិសនី​តាតៃស្ថិតក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃ ស្រុកថ្មបាំង ​ខេត្ត​កោះកុង​ដែល​មាន​កម្លាំង​ថាមពល​២៤៦​មេហ្គាវ៉ាត់ ត្រូវ​បាន​ដាក់សម្ពោធឲ្យ​ដំណើរការនៅ​ព្រឹកនេះ។ ​ទំព័រហ្វេសប៊ុកផ្លូវការ​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ឲ្យ​ដឹង​​ថាគម្រោងទំបន់​វារីអគ្គិសនី​នេះជាគម្រោង BOT ​(Build Operate and Transfer) មានរយៈពេល៤២ឆ្នាំ។​ គម្រោងនេះត្រូវអនុវត្តដោយក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា Cambodia Tatay Hydropower Limited។​ ក្នុង​ទំព័ត៌ហ្វេស​ប៊ុក​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សរសេរទៀតថា​ថាមពលអគ្គីសនីដែលផលិតបាននឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជាដើម្បីផ្គត់ផ្គង់តំរូវការប្រើប្រាស់ក្នុងខេត្តកោះ​កុងនិងចែកចាយទៅរាជធានីភ្នំពេញ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាត់ទុកការអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃនេះថាបានបង្កើតមុខរបរដល់ប្រជាពល​រដ្ឋ បង្កើតប្រាក់ចំណូលជូនរដ្ឋ និង​រួម​ចំណែក​កាត់​បន្ថយភាពក្រី​ក្រតាម​រយៈតម្លៃ​អគ្គិសនីសមរម្យ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រីកបណ្ដាញចែកចាយបន្ថែមទៀតទាំងបណ្តាញជាតិនិងថ្នាក់ក្រោមជាតិដើម្បីផ្គត់ផ្គង់តំរូវការដល់អ្នកប្រើប្រាស់ជាពិសេសតាមទីជនបទ។ ទំនប់​វារីអគ្គិសនី​នេះត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​២០១១ដោយក្រុមហ៊ុនសារជីវកម្មចិនឈ្មោះថា China National Heavy Machinery Corporation ចំណាយ​ថវិកាកសាងអស់​៥៤០លាន​ដុល្លារ។ នេះ​បើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ដដែល៕ សូម​សរសេរ​មក​កាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

[អានបន្ត]
លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ច​នៅថៃ ចុះកិច្ចព្រមព្រៀងការប្រើប្រាស់កម្លាំងពលកម្ម

ថ្ងៃអង្គារ ទី15 ធ្នូ 2015, 09:38 AM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញទស្សនកិច្ច​ផ្លូវ​ការ​ នៅព្រះរាជាណាចក្រថៃ រយៈ​ពេល​ពីរថ្ងៃ ចាប់ពីទី១៨ ខែធ្នូ ដោយ​នឹង​ចុះហត្ថលេខា​លើឯក​សារ​មួយ​ចំនួន​ ក្នុងនោះ​ក៏​មាន​កិច្ចព្រមព្រៀង​នៃ​ការប្រើប្រាស់កម្លាំងពលកម្មផងដែរ។​ សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទ​ឲ្យដឹងថា​ដំណើរ​ទស្សន​កិច្ចនេះតប​តាមការអញ្ជើញ​របស់លោកនាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទ​អូ​ចា ក្នុង​ឱកាសខួប​លើកទី៦៥នៃការបង្កើតទំនាក់ទំនង​ការទូតរវាងកម្ពុជានិង​ថៃ។​ សេចក្តីប្រកាសព័ត៌មាន​បន្តថាគណៈ​ប្រតិភូ​អមដំណើរលោកនាយករដ្ឋមន្ត្រី រួមមានរដ្ឋមន្ត្រី​ការ​បរទេស​ លោក ហោ ណាំហុង រដ្ឋ​មន្ត្រីទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រីលោក សុខ អាន រដ្ឋមន្ត្រី​ការពារជាតិលោក ទៀ បាញ់ រួមទាំងសមាជិក​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ដទៃទៀតផងដែរ។ សេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងទៀតថាលោក ហ៊ុន សែន និង លោក ប្រាយុទ្ធ ច័ន្ធអូចា និង​ធ្វើជាសហប្រធាននៃកិច្ចប្រជុំចម្រុះកម្ពុជា​-ថៃលោកទី២ ដើម្បីពិនិត្យបញ្ហានយោបាយនិង​សន្តិសុខ សេដ្ឋ​កិច្ច សង្គមកិច្ច វប្បធម៌ និងអប់រំ។ សេចក្តីប្រកាស​បន្ត​ថា​នៅថ្ងៃទី​១៩ខែធ្នូ លោក ហ៊ុន សែន ក៏ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខាលើឯកសារមួយចំនួនដូចជាសេចក្តីថ្លែងការណ៍រួម​នៃកិច្ចប្រ​ជុំ​គណៈ​​រដ្ឋមន្ត្រីចម្រុះ​កម្ពុជា-ថៃលើកទី២ អនុស្សារណៈនៃការយោគយល់​ស្តីពីការអភិវឌ្ឍ​ ច្រកទ្វារអន្តរជាតិស្ទឹងបត់​-ណងអៀន អនុ​​ស្សារណៈនៃការយោគយល់​ស្តីពីកិច្ច​សហប្រតិបត្តិ​ការវិស័យការងារ កិច្ច​ព្រម​ព្រៀ​ង​ស្តីពី​ការ​ប្រើ​ប្រាស់កម្លាំងពលករ កិច្ចព្រមព្រៀងស្តីពីកិច្ចសហ​ប្រតិបត្តិរវាង​ក្រុម​ប្រឹ​​ក្សា​ធុរៈ​កិច្ច​កម្ពុជា-ថៃ និងក្រុម​ប្រឹក្សា​ធុរៈកិច្ចថៃ-កម្ពុជា។​ នៅក្នុងដំណើរទស្ស​នៈកិច្ចនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបជាមួយ​សហ​គ​ម​ន៍ធុរៈកិច្ចថៃផងដែរ។ គួរបញ្ជាក់ថា​កាលពីចុងខែតុលា ឆ្នាំ​២០១៤​ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទ​អូ​ចា បានមកបំពេញទស្សនកិច្ច​នៅ​កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ៕​ សរសេរមកកាន់លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ hunsirivadh@gmail.com

[អានបន្ត]
Page: 1/17 12345678910>>>

បទយកការណ៍

បទយកការណ៍ផ្សេងទៀត

ព័ត៌មានបែបស៊ើបអង្កេត

ព័ត៌មានបែបស៊ើបអង្កេតផ្សេងទៀត

វិភាគព្រឹត្តិការណ៍

វិភាគព្រឹត្តិការណ៍ផ្សេងទៀត

បទសម្ភាសន៍

បទសម្ភាសន៍ ផ្សេងទៀត
To